បញ្ជាក់ច្បាស់ៗ អ្នកនិពន្ធបានពន្យល់ថា ខ្សែរឿងនេះដំបូងឡើយហាក់ដូចជាតក់ក្រហល់ ឈុតឆាកបង្កើតបញ្ហាផ្ទួនៗ រហូតទាល់តែអ្នកអានមិនច្បាស់ពីតួអង្គឯកថា មានប៉ុន្មានគូ ប៉ុន្តែការលាតត្រដាងនៃតួអង្គនីមួយៗចាប់ផ្តើមឡើងរហ័សដែរទេ។
ក្នងប្រលោមលោកថ្មីបំផុតរបស់ខ្លួន ក្រោមចំណងជើងថា ស្រលាញ់បងជ្រៅជាងសមុទ្រនេះអ្នកនិពន្ធគូសបញ្ជាក់ថា តួអង្គម្នាក់ៗ ចេញមកមានស្ពាយកំហុសមួយជាមួយហេតុផលរៀងៗខ្លួន។ «បញ្ហានឹងជ្រៅ ហើយដែលខ្ញុំបានគូសបញ្ជាក់យ៉ាងច្បាស់ពីដំបូង គឺទាក់ទិននឹងក្រុមមួយរកស៊ីមិនសូវត្រូវច្បាប់ ហើយស្អប់ប៉ូលីស។
«មិនមែនជា ខ្សែ Mafia Romance និងគ្មានឈុតរួមភេទទេ!»
អ្នកនិពន្ធបន្ថែមទៀតថា ខ្ញុំឆ្លុះបញ្ចាំងអំពីកាតព្វកិច្ចរបស់គ្រួសារនិង បេះដូង។ មនុស្សចិញ្ចឹមជីវិតដោយឈាមរត់ក្នុងបេះដូងពួកគេ ស្នេហាតែងតែមានកើតឡើង ទោះបីជាក្នុងទម្រង់ផ្សេងៗគ្នា។
![](https://www.meysansotheary.com/wp-content/uploads/2022/07/តម្លៃ-1024x608.jpg)
បិសាចទឹកដែលនាងដាក់ងារ គេជាតួប្រុសដែលមានទម្លាប់រស់នៅបេះដូងត្រជាក់ដូចទឹកកក។ គេមិនដឹងផងថា ស្នេហាចាំបាច់អីទៅ សម្រាប់ការរស់នៅរបស់មនុស្សប៉ុន្តែ នៅថ្ងៃមួយដែលគេចេះស្រលាញ់ គេបានស្រលាញ់លើសពីមនុស្សប្រុសដទៃធ្លាប់ធ្វើ។
![](https://www.meysansotheary.com/wp-content/uploads/2022/07/main-1024x608.jpg)
ការស្រលាញ់តែម្យ៉ាងមិនគ្រប់ទេ ដូចយូស៊ូស្រលាញ់ភណ្ឌរ៉ា ហើយចន្ទនីយ៉ាស្រលាញ់យូស៊ូ។ តម្លៃនៃការប្រយុទ្ធនិងស៊ូទ្រាំដើម្បីស្នេហា រវាងបុគ្គលដែលមានគម្លាតគ្នា ស្នេហាដែលមិនសមហេតុផល ការជំនៈចិត្តអាត្មានិយម ការលះបង់ ទាំងនេះជាចំណោទបង្កើតឡើងនូវលទ្ធផលចុងក្រោយសម្រាប់ជីវិតពួកគេ។
សម្រាប់ ការលះបង់យ៉ាងម៉ឺងម៉ាត់ពេក ជួនកាលអាចជាកំហុស ជាពិសេសចំពោះឥន្ត្រាដែលគិតគ្រួសារជាងខ្លួនឯង គិតមនុស្សដទៃជាសំខាន់ អ្នកអានអាណិតគេ មិនជឿថា នៅក្រៅប្រលោមលោកនិងមានមនុស្សប្រភេទនេះ ប៉ុន្តែ ក៏ជាកម្លាំងគួរឱ្យកោតសរសើរជាស្មារតីសុទិដ្ឋិនិយម ជាកម្លាំងរុញច្រានដ៏សំខាន់មួយក្នុងការបង្កើត និងបំបែកវិញ្ញាសារក្នុងជីវិត ។
![](https://www.meysansotheary.com/wp-content/uploads/2022/07/68-1024x556.jpg)
ដោយសារតែការជឿជាក់ចំពោះភាពស្មោះត្រង់ក្នុងខ្លួន គេបានធ្វើសង្គ្រាមប្រឆាំងនឹងចិត្តស្នេហារបស់គេលើសង្សារប្អូនប្រុស ដូច្នេះហើយបានជាគេលះបង់សេចក្ដីស្រឡាញ់ដំបូងក្នុងជីវិតនេះឱ្យទៅយូស៊ូ រហូតដល់ថ្ងៃមួយដែលគេបានឃើញថា យូស៊ូស្រលាញ់ខ្លួនឯងជាងស្រលាញ់នីយ៉ា…..
អត្ថបទក្រោយទៀត នឹងពន្យល់ពីរបៀបដែលអ្នកនិពន្ធកសាងចរិតជាកំពូលបុរសឱ្យតួប្រុស…
ចុចអានក្នុងរឿង ស្រលាញ់បងជ្រៅជាងសមុទ្រ (Premiumចាប់ពី វគ្គទីបីឡើង)
អត្ថបទ គន្លឹះបង្កើត Action Scene ក្នុងប្រលោមលោក