រឿង៖ ស្វាមីចចក ភាគទី៧ (១៨+)

ការភ័យខ្លាចធ្វើឱ្យខ្ញុំស្រែកវ៉ាសនិង​ភ្ញាក់​ពី​គេងទាំងបង្ខំ។ ក្រឡេកមើលទៅលើ ដោយដកដង្ហើមញាប់ៗដើម្បីដឹងថាខ្លួនខ្ញុំនៅឯណា….អរគុណណាស់ដែលខ្ញុំនៅម្នាក់ឯង ក្នុងបន្ទប់ទឹក ហើយទឹកក្តៅដែលខ្ញុំត្រាំយកក្តីសុខបានត្រជាក់ពេកទៅហើយ។

ខ្ញុំលុបមុខនិង​បានឈានជើងចេញពីអាង ដាក់ក្បាលរបស់ខ្ញុំនៅក្រោមកំសួលទឹកផ្កាឈូក​ត្រជាក់​ៗ ចិត្តខ្ញុំបាន​ស្រឡះភ្លាមៗ ទោះជាមិនអាចឈប់ញាប់ញ័រ១០០ភាគរយពីសុបិនរត់គេចនិងអាក្រាតកាយ។

មិនយូរទេ ខ្ញុំ​បានឈោងយកភួយកន្សែងមករុំ ថាចេញមករក​ទូរសព្ទ​ដើម្បី​ចុច​ហៅ​ភីហ្សា តែដើរផង​ខ្ញុំនឹកដល់បុរសនោះផង។ Will Cadotte គេថាគេនឹងមក។

​     សង្ឃឹមហៅភីហ្សាហើយ បិទហ្វូនវិញភ្លាម​មិនចង់មានការហៅចូលមកទេ។ ខ្ញុំត្រូវការ​ពេលវេលាល្អផ្ទាល់ខ្លួន។ សារភាពថា ខ្ញុំចង់ជួបគេណាស់។ ខ្ញុំបានស្រមៃដល់​ការ​រួម​ភេទ ព្រោះមិន​អាច​លុប​បំបាត់ចោលរាល់​ការ​ចង​ចាំ​នៃស្នាមថើបនិងអណ្តាតគេ​ទេ។ ok ខ្ញុំ​មិនមែន​​​មនុស្ស​ល្អ​ ប៉ូលិស​ល្អគ្រប់ដប់ទេ ខ្ញុំមាន​បេះដូងមួយ​។

ស្លាក​មាស​​នៅ​ចន្លោះ​សុដន់​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំត្រជាក់សាច់ហើយស្រពោននឹកដល់ឡាសុន ខារ៉ែន។ ហ៊ឹម កាតាព្វកិច្ច​និងស្នេហា។ ខ្ញុំមិនបាន​ចុះចុចហៅភីហ្សា បែរជាមក​​ឈរពិបាកចិត្ត​​នៅក្បែរ​បង្អួច​ សម្លឹង​មើល​ព្រះអាទិត្យ​នៅខាងក្រៅ។

នេះជា​រដូវ​ក្តៅដែលគេជាច្រើន​មាន​គម្រោងហូលីដេ ឯប៉ូលិស​ដូច​ខ្ញុំងាយទេ ១០ឆ្នាំហើយ មិនបានផ្លាស់ទីទៅ Vacation នៅណាទាំងអស់។ ខ្ញុំជាមនុស្ស​ងប់ងល់នឹងការងារ ហើយបោះបង់ការគិត​ពីខ្លួនឯងចោលរហូតដល់ថ្ងៃចុងក្រោយមួយ ដែល​គេ​បាន​ធ្លាក់​ចូលមក​ក្នុងជម្រៅ​ចិត្ត​របស់​ខ្ញុំ​។ ស្បែក​ដែល​បែក​ញើស សាច់​ក្ដៅងំ​ ទាំងនេះត្រូវបានបន្តដោយការចងចាំក្រោម រោមសត្វទន់ៗ ពេលខ្ញុំឱបគេបិទភ្នែក និងអណ្តាតរលោងផ្អែម។ បុរស​និង​សត្វ ទោះជាអ្វីក្តី ទោះ​ក្លាយ​ជា​មនុស្ស​ឬជា​សត្វ​តិរច្ឆាន ​ចិត្តខ្ញុំនៅតែនឹកគេ?

កណ្ដឹងទ្វារបានបន្លឺឡើង ខ្ញុំទម្លាក់ដៃចេញចោលបន្តោងខ្សែក។ អត់បានហៅភីហ្សាផង? ខ្ញុំឱនមើលទៅធ្លាខាងក្រោម….Will នៅនោះជាមួយភីហ្សាក្នុងដៃ។

ខ្ញុំភាំង….ម៉េចគេដឹងថា​ខ្ញុំចង់ហៅភីហ្សា?

គេញញឹម។ Will Cadotte ​ពិតជាឈរនៅនោះមែន​ជាមួយភីហ្សាក្នុងដៃ។ ខ្ញុំញញឹម​តាមធម្មជាតិ  ឃ្លាន​ណាស់! ​ចង់​ញ៉ាំ​​ទាំង​ពីរ​ ទាំងមនុស្ស​ទាំងនំ!

ខ្ញុំរត់ចុះតាមជណ្តើរ​ហើយ​បើកទ្វារធំទូលាយ អញ្ជើញគេចូល។

«អរគុណ! កំពុងឃ្លាន!» ខ្ញុំញ៉ែគេជាមួយភ្នែកទាំងគូរបស់ខ្ញុំ និងបេះដូងមួយទំហឹង។

«បាទ! សម្រាប់ជេស៊ីហើយ!»

គេ​បាននិយាយ​​ដាក់​ខ្ញុំ​យ៉ាង​ជិតគ្នា​ ឮសូរដល់ចង្វាក់បេះដូង។​ ជើងគេ​ទាត់​ទ្វារ​បិទ បន្ទាប់​មកគេ​ឈ្ងោក​ថើបមាត់​ខ្ញុំវឹប ទាំងដៃនៅកាន់ភីហ្សា។ ជាស្នាម​ថើបជ្រៅ ​សើមនិងផ្អែម….។ ប្រហែលជា…..ផ្តើម​ដោយ…ការរួមភេទសិន​ បន្ទាប់មកភីហ្សា…..ជាគំនិតល្អ! ខ្ញុំខិលណាស់ លួចគិតបែបនេះយ៉ាងមាន​ក្តីសុខ​។ គេវិញដកមាត់ចេញ​រួច គេដើរ​ថយ​ក្រោយ ហើយ​ងក់​ក្បាលញញឹម​ដូច​ឮអ្វីដែលខ្ញុំគិតក្នុងចិត្ត​។

«យើង….ផ្អែមសិន ចាំហត់សឹមញ៉ាំភីហ្សា?»

ខ្ញុំ​ត្រូវ​បាន​ទុក​ឱ្យ​ឈរ​ស្រឡាំងកាំង​នៅ​កណ្តាលផ្ទះពេលដែលគេនេះចូលទៅទុកអាហារ​លើតុបាយ​។

សភាពនេះខ្ញុំមិនតម្រូវឱ្យនិយាយអ្វីទេ ហើយថយទៅ​ដល់​សាឡុងទាំងលបពិចារណា។

«មនុស្ស​ចចកចេះស្តាប់គំនិតយើងទៀត?»

គេមកវិញជាមួយស្រា២កែវ ហើយ​ហុចមកខ្ញុំ​​មួយ​។ ខ្ញុំគ្រវីក្បាល។​ តាមពិតនៅក្នុងក្រុងនេះ ខ្ញុំកម្រនឹងបានជួបប៉ូលិសដែលមិនបានផឹកឬជក់ណាស់។ ការងាររបស់ប៉ូលិស សូម្បីតែនៅក្នុងទីក្រុងតូចមួយដូចជា Miniwa នេះក៏ពេញដោយបន្ទុក​តានតឹង ​ស្ត្រេសជានិច្ច​ដែរ។

ដូចជាលោកនាយ Clyde ស្តេចជក់ ហ្សេដា​កំពូលផឹក។ ចំណែកខ្ញុំ អរគុណណាស់ ដែលកន្លងមក​អាចគ្រប់គ្រងភាពតានតឹងបាន រហូតមកដល់ពេលនេះ ដែលខ្ញុំច្បាមរឿងទីបីគឺ sex។

គេដាក់កែវនោះចុះលើតុ រួច​ក្រេបរបស់គេ​វឺត។ ​នៅសល់មួយតំណក់ក្រហម​ជាប់​នឹង​បបូរ​មាត់​របស់គេ បុរសនេះ​លៀន​អណ្ដាត​មកលិឍបង្ហើយវា។ អារម្មណ៍ខ្ញុំគ្រឺតណាស់ ពិសេសពេលក្រវិលមួយចំហៀង​របស់គេផ្លេកចាំង​ ខ្ញុំ​ចង់​យក​ក្រវិលមាត់ខ្ញុំទៅឃុំគ្រងចុងត្រចៀកគេ​​ ហើយ​ទាញ​គេ​ចូល​ទៅ​ក្នុង​បន្ទប់​គេង។

«តស់»

គេហៅខ្ញុំទាំងមុខក្រហមៗ។ ដូច​ស្តាប់ឮចំណង់ខ្ញុំ។ ត្រូវហើយ គេបានព្រមាន​ថា គេឮរាល់សំឡេង​«ចង់»របស់ខ្ញុំ។

«អឹមមមមម» ខ្ញុំរអ៊ូង៉ុលៗ ញិកញ៉ក់មាយា។

គេញញឹមហើយដាក់កែវរបស់គេ​នៅលើតុកាហ្វេហើយ​បើកហ្វូនចុច Internet។ ទាយថា​គេមិនមែនប្រភេទលេងគ្នាផង មើលវីដេអូ Porn ផងទេដឹង?

«ធ្វើស្អី?»ខ្ញុំសួរ។

គេចុច search រួចរុញវាមកឱ្យខ្ញុំ។ អ៊ីនធឺណិត បានបង្ហាញឱ្យឃើញរូបមនុស្ស​ចាស់ស្លេកស្លាំង ម្នាក់​ភេទប្រុស ជាមួយនឹងធ្មេញវែងៗដូចសត្វសាហាវ និងសូម្បីតែក្រចកដៃក៏វែងជាងក្រញាំខ្លាផង។

ខ្ញុំឆ្ងល់ណាស់។

«Matchi-auwishuk» Will ​ខ្សឹបឈ្មោះវែងមួយនេះមកឱ្យខ្ញុំ។

ដើមឈើខាងក្រៅបោកបក់ជាមួយសន្ធឹក​ខ្យល់បក់មកតាមទ្វារយ៉រដែលបើកចំហ។ ធម្មជាតិដូចជាបានប្រែប្រួលយ៉ាងចម្លែក។

Will Cadotte ងាកក្រោយសម្លឹងបង្អួចដោយទឹកមុខ​ពិភាល់។ បន្ទប់មកគេ​បានដាក់ដៃស្តាំឡើងមកលើ គោះលំហ​ប៉ូក ខ្យល់ក៏ស្ងប់​មែកឈើឈប់បក់។ ខ្ញុំ​ក្រឡេក​មើលគេដោយ​ចំហមាត់ ​ប៉ុន្តែ Will​ហាក់​ដូច​ជា​រក្សា​ទឹកមុខ​ធម្មតា។ មិនយូរគេបែរមក ទាញកែវយឹតមួយចេញមក ឱ្យខ្ញុំឆ្លុះលើរូបមនុស្ស​ជរាក្រចកវែងក្នុង Internet។ ខ្ញុំព្រឺសម្បុរខ្ញាក និងចាប់ផ្តើម​ញ័រ​ខ្លួន​​ពី​ក​​ទៅ​ដល់​ចង្កេះ។ តា​ auwishuk នេះ​ប្តូរមកជាចចក​ គួរឱ្យខ្លាចណាស់។

«មនុស្ស….កណ្តាលចចក?» ខ្ញុំខ្សឹបភ្លាត់ឡើង

«ស្តេចចចក» គេឆ្លើយស្រាលៗ។

រូបចចកនេះមានលក្ខណៈអាក្រាតកាយ រលោង និងសាច់ដុំធំ។ ក្រញាំដែលលូតលាស់លើម្រាម​ដៃ និងជើងរបស់គេ​ពិតជារឹងមាំ។  កន្ទុយ​មួយ​ដុះ​ចេញ​ពី​ខាង​ក្រោយ និង​ត្រចៀក​ពីរនៅពី​លើ​ក្បាល​របស់​គាត់។ ជំនួសឱ្យសក់ គាត់មានរោមគ្រប់សារពាង្គកាយ។ ច្រមុះបានរីកធំ រាលដាលជាប់គ្នា​នឹង​មាត់។

….អ្វី​ដែលរឹតតែ​​ធ្វើ​ឱ្យ​ខ្ញុំ​រំខានចិត្ត​គឺ….​ភ្នែកគាត់ភ្លឺមុត ស្លូត ឆ្លាត និង​ជាភ្នែក…..​មនុស្សទម្រង់រាងកាយសត្វ។

«អត់យល់ទេ!» ខ្ញុំនិយាយទាំងខ្ទប់មាត់មួយខំហៀង។

«ទាក់ទិននឹងរឿងព្រេងដ៏ចំណាស់មួយ ជេស៊ី» ​គេប្រាប់ខ្ញុំ «និងភាពស្រពេចស្រពិលនៃតំណាល​តគ្នា​របស់ប្រជាជនក្រុង​ Ojibwe ស្តេចព្រះចចកអាចមានជីវិតឡើង ក្នុងអំឡុងពេលព្រះចន្ទពណ៌ប្រាក់ ហើយ​ត្រួសត្រាយបង្កើតបានជាកងទ័ពចចកញីឈ្មោល​ខ្លាំងអស្ចារ្យ!»

ឮហើយ ខ្ញុំផ្ចង់មើលទឹកមុខ Will។ គេមិនសើចទេ ដូច្នេះខ្ញុំមិនគិតថាគេកំពុង​និយាយលេងឡើយ​។

«​ពាក់ព័ន្ធ​នឹងយើង?»​ ខ្ញុំដឹងថាពាក់ព័ន្ធ ក៏ប៉ុន្តែនៅខំសួរ។

«Jessie នេះ​មិន​មាន​ការ​ចៃដន់​​ពេក​ទេ​? ឡាសុន ខារ៉ែន ត្រូវខាំ! បន្តោងស្លាក​រូបចចក! និង​ព្រះចន្ទ​ពណ៌ប្រាក់?»

ព្រះចន្ទ? នេះ​ធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញពាក្យហ្សេដា​បានប្រាប់ នៅយប់ដែល​គ្រូជំទង់ Karen Larson ត្រូវបានរងគ្រោះដោយ​ឆ្កែខាំ។ ក៏ជានៅយប់ដែលខ្ញុំបានរកឃើញស្លាក ហើយជាយប់​ដែល​ខ្ញុំ​បាន​ជួប Will Cadotte រត់​ស្រាត​ក្នុង​ព្រៃ។

«អត់យល់លើសដើម!» ខ្ញុំរអ៊ូៗ។

«យើងនឹងយល់ជាមួយគ្នា​ពេលក្រោយ» គេញញឹម​ធម្មតា តែខ្ញុំគិតថាគួរឱ្យស្រឡាញ់ណាស់ ព្រោះគេ​ចង់នាំខ្ញុំចេញពីភាពស្មុគនិងសង្ស័យ​។ ប្រុសស្អាតដើរមកក្បែរខ្ញុំ ដៃគេលើចង្កេះខ្ញុំ មាត់គេខ្សឹប៖

«ការបង្កើតកងទ័ពចចកដើម្បីដណ្តើមប្រមូលអំណាច ក្នុង​រវាងពេលមានព្រះចន្ទពេញវង្សដល់ទៅពីរ ជារឿង​លើសពីអ្វីប៉ូលិស​ស្អាតម្នាក់អាច​បញ្ឈប់បាន!»

គេញ៉ែខ្ញុំឬបំភ័យខ្ញុំទៅ?

«ព្រះចន្ទពេញវង់ពីរ ក្នុងខែតែមួយ?» ហ្សេដាបាននិយាយមែន ខ្ញុំចាំ។

ពេលខ្ញុំធ្មឹង​គេផ្តួលខ្ញុំមកលើសាឡុង។

«ជឿទេ?» គេសួរដោយសំឡេងសែនស្រាល។

ខ្ញុំនៅស្ងៀម​ឈរសម្លឹងគេ។ គេដូចជាចង់ប្រាប់ខ្ញុំច្រើនអំពីស្តេចចចក ដែលខ្ញុំមិនដែលយកចិត្ត​ទុកដាក់ចង់ដឹង បែរជាពេលនេះ​ខ្ញុំពេញចិត្តរាល់ព័ត៌មាន​នៃការ​ចែករំលែកទាំងអស់ចេញពីមាត់គេ។

ខ្ញុំព្រេចភ្នែក។

«ទាក់ទងអីនឹង​ខ្ញុំ!»

«បាទ! ស្លាកដែលជេស៊ីមាន! គេមានពិធីមួយដែលពាក់ព័ន្ធនឹងស្លាកនោះដើម្បីប្រមូលកងទ័ពចចក! អ្នកណាមាន​វា នឹងក្លាយជាស្តេច​នៃពួក​ចចក ហើយ…»

«ហើយអីទៅ?» ខ្ញុំកាន់តែងប់ឡើង​ក្នុងការចង់ដឹង ហើយពេលនេះខ្ញុំស្រមៃគិតអំពីស្លាក​រូបចចក​លើទ្រូង​ខ្លួនឯង។

«កុំលូកដៃរឿងនេះម៉ាដាម!»

គេខ្សឹប។ គេកំពុង​ដកខ្ញុំចេញពីបេសកកម្មដើម្បីចចកឬគេគិតពីសុវត្ថិភាពខ្ញុំ។​ ខ្ញុំមិនមាត់ទេ។

ដៃគេឱបចង្កេះខ្ញុំ ខណៈគេបានលុតជង្គង់សឹងច្រមុះទើរលើ….ក្រោមផ្សិតខ្ញុំ។ ខ្ញុំខំ​ប្រឆាំងនឹងអារម្មណ៍ស្រៀវស្រើប។ ការថើបថ្ងៃមុន​ ខ្ញុំនៅចាំពេញរន្ធញើស សរសៃ ស្បែក ឈាម រត់និងបេះដូង​។

រាងកាយរបស់ខ្ញុំមានប្រតិកម្មទៅហើយទោះបីគេមិនទាំងទាន់ឱនមក។ ទោះបីជាការប៉ះនោះជារឿងផ្លូវភេទដែលខ្ញុំស្អប់ខ្លួនឯងក៏ដោយ ខ្ញុំចង់បានណាស់…..

«រដ្ឋាភិបាលអ្នកឯង​អត់បានការអីទេ!»

គេនិយាយ ខ្ញុំនៅស្ងៀមដោយពិចារណាថា Will Cadotte ឱ្យតម្លៃទាបចំពោះរដ្ឋាភិបាលសហព័ន្ធ​ក៏មិនមែន​បានន័យថា គេប្រឆាំងខ្ញុំដែរ។ ខ្ញុំមិនខ្លាំង​ដល់ថា គេត្រូវយកស្នេហាមកបោកខ្ញុំឱ្យបញ្ឈប់ការតាម​ចាប់ចចកដែរ?

ស្រាប់តែគេចាក់សម្តីមកបន្ត​ថា​៖

«​បង​សួរ! ​តើ CDC ចង់ដោះស្រាយជាមួយសត្វចចករបៀបណា?»

សំណួរ Will ខ្ញុំរំឭកខ្ញុំត្រលប់ទៅដល់ការសន្ទនាជាមួយលោកបណ្ឌិត Hanover និង​តាចាប់ចចកមកពី CDC។ ខ្ញុំវាចា៖

«គេថា​ថ្នាំ​បង្ការសម្រាប់មនុស្ស ចំណែក​គ្រាប់កាំភ្លើងសម្រាប់ចចក!»

Will Cadotte ចាប់ផ្តើមសើចរង្គើខ្លួនទំនងខឹងខ្លាំង​ហើយសើចនេះ គឺបញ្ឍឺ។​ គេសើចសាហាវពេក ខ្ញុំច្រានគេ​ផាំង។

គេដូចដឹងមកវិញ ក៏​ញញឹមទន់ភ្លន់ដាក់ខ្ញុំនិង​បានលើកកែវស្រាមកក្រេបបន្លប់។ ខ្ញុំបន្ទោស៖

«មកនិយាយរឿង​ហ្នឹង?»

គេញញឹម​ខាំមាត់តិចៗ ដាក់កែវចុះលាន់ឆឹង។ ខ្ញុំស្រឹម​សម្លឹងគេ គេឱនមកប៉ុន្តែមិនមែនថើបមាត់ខ្ញុំទេ គេនិយាយដោយ​ដកដង្ហើមធំ៖

«Jessie បងបារម្ភពីអូន!»

«ខ្ញុំអាចមើលថែខ្លួនឯងបាន» ខ្ញុំតបដោយមិនដកភ្នែកទេ។ មាត់ខ្ញុំញញឹមសប្បាយចិត្ត​​ទុកថាសម្តីគេពិត​។

ម្រាមគេប្រាំ​ឡើងមកលើ​ភ្លៅ​ខ្ញុំ…..​ខ្ញុំស្រៀវសឹងរំញោច តែគេនិយាយរឿងផ្សេង….

«បើបន្ត​អូនអាចស្លាប់!»

ខ្ញុំលើកចិញ្ចើម​។ ខ្ញុំ​មិន​ជឿ​ថាសត្វ​ចចក​ពិត​ជា​កំពុងចង់បានជីវិតខ្ញុំទេ។

«ធ្វើជាប្រពន្ធបងទេ?»

​     សំណួរនេះមានមក ស្របពេល​ម្រាម​ដៃម្ខាងទៀតលូកមក​រុករាវពាសពេញ​ស្បែក​ទន់​ៗនៃភ្លៅ​និងឈាន​ដល់បរិវេណ​​​ត្រគាក​របស់​ខ្ញុំ។

«មិញ….និយាយរឿងចចកសម្លាប់ខ្ញុំមែនទេ?» ខ្ញុំខំ​គ្រប់គ្រងកម្រិតតណ្ហា​ខ្លួនឯងតែគេវិញ​ផ្អៀង​ទៅ​ជិតពោះរបស់ខ្ញុំហើយ​ដង្ហើម​របស់​គេ​បានប្រាប់មកថា ទីនោះត្រូវសម្រាត​បាត់ហើយ។

«មានរឿងខ្លះ…..ដែលមិនទាន់អាចពន្យល់បានទេមុនពេលអូនក្លាយជាប្រពន្ធបង!»

«ខ្ញុំមិនដែលឮ ឬជឿរឿងបុរាណ ស្តេចចកអីទាំងអស់! ព្រោះមិនដែល….ឃើញពួកគេទេ! និយាយមែន!»

«ជិតហើយ!» គេថាផង ម្រាមដៃរអិលចុះឡើង​មកតំបន់ក្រោមពោះខ្ញុំ។ ក្រចក​របស់​គេហាក់​បានក្លាយជាក្រញាំ តែមិនឈឺទេ ក្រញាំបាន​ចាប់ច្បាម​​ខ្ញុំ មេដៃ​របស់​គាត់​ធ្វើ​ឱ្យ​ប្អូនស្រីខ្ញុំខំតតាំង បង្កើនសាច់ដុំឡើងរឹងពើង ក៏មិនឈ្នះ ហើយខ្ញុំហាមាត់……

     ខណៈនោះ​ Will ​រុញ​ម្រាមដៃ​មួយ​ទៀតចូល​មកក្នុងមាត់ខ្ញុំ ​​លេប​សម្រែកថ្ងូរ​របស់​ខ្ញុំដូចគេដឹងមុន​គ្រប់យ៉ាងដែលជាសកម្មភាពនិងការគិតរបស់ខ្ញុំ។

«ចចកអាចការពារបានតែភរិយាគេទេ» គេនិយាយមក ពាក្យនេះបើវិភាគ​វាសំខាន់ណាស់ តែខ្ញុំ​ចប់ ហើយ ​ខ្ញុំខ្វល់អីក្រៅពី​ក្លិនស្រា​ក្រហម​លើ​អណ្តាត​គេដែលផ្តល់មកគ្រប់ទីកន្លែង​ព្រឺព្រួច។ សំឡេងថ្ងូររបស់ខ្ញុំធ្វើឱ្យគេ​បង្កើនសកម្មភាព។​ ប្រុសសង្ហា​បន្ត​វាយ​ខ្ញុំយឺតៗនិងទន់ភ្លន់ តែ​​កាន់តែ​លឿនឡើងៗ រហូតទាល់តែខ្ញុំត្រៀមផ្ទុះ។

«Will…..» ខ្ញុំហៅគេដោយមមើមមាយ។

ស្រាប់តែគេបញ្ឈប់ហើយ​និយាយខ្សឹប៖

«ដល់វេនបងហើយ»

ប្រុសស្អាតនេះ​ដោះអាវរបស់គេចេញខ្វាកៗ ក្រោមកែវភ្នែក​មមីររបស់ខ្ញុំ។ ខ្ញុំសម្លឹងគេព្រោះស្ពឹក ឆ្អែតនិងការស្រែក​ស្រើបស្រាល ពាក់កណ្តាលដេកលក់ពាក់កណ្តាលស្វាង។ គេស្អាតណាស់មួយ​មីលី្លម៉ែត្រណាលើខ្លួនគេ ក៏អាចទាញដៃខ្ញុំដូចដែកឆក់ ឱ្យចង់លូកប៉ះ ម្ល៉ោះហើយ​ខ្ញុំ​ឈោង​ទៅ​រក​គេ។

តែគេ​ចាប់ដៃខ្ញុំឃាត់…..រឹតឃាត់ខ្ញុំរឹតខឹងនិងចង់ឈ្នះ។

ខ្ញុំប្រតាយជាមួយគេ​យ៉ាងរីករាយ ទីបំផុត​គេចាប់ម្រាម​ខ្ញុំយកទៅដាក់លើ…..នាគរបស់គេ បង្ហាញខ្ញុំពីអ្វីដែលគេចូលចិត្តចង់ឱ្យខ្ញុំ…..ប៉ះ។

ទីនោះរឹង រលោង និងក្តៅអ៊ុនៗ…… ខ្ញុំ​ចង់​បានបែបនេះ និងសិទ្ធិមួយនេះ​តាំងពីពេលដែលគេ​ញញឹម​ហើយហៅឈ្មោះខ្ញុំ កាលឃើញគ្នា​ដំបូងៗកណ្តាលព្រៃជ្រៅ។

«ឆ្លើយមក ថាយកខ្ញុំជាស្វាមី?»

គេខ្សឹបទាំងដែល​ដៃខ្ញុំលើ….វត្ថុសំណព្វក្នុងជីវិតគេ។ វាធំគួរឱ្យ….ភ័យ តែខ្ញុំមិនចង់ចែកវាជាមួយស្រីណាទេ ពីពេលនេះទៅ។
«ស្វាមីអីគេ?» ខ្ញុំរអួយ។

«ស្វាមីចចក!»

គេឆ្លើយខ្លីបម្រុងតែ​ទាញខ្ញុំឱ្យទៅកៀកកន្លែងពិសេសស្រាប់តែ ស្នូរទ្វាររលាក់ដូចផ្គរ…..

ចិត្ត​យើង​រួម​គ្នា​ដាក់​បណ្ដាសា អ្នកដែលមករំខានគោះទ្វារដូច​អាសន្នលោក។

ខ្ញុំទាញ​​ទាញ​អាវកន្សែងមកចង ហើយប្រញាប់ទៅដល់មាត់ទ្វារ។

តាមរយៈការឱនសម្លឹង​រន្ធទ្វារ ហួសចិត្ត​ផង​ខឹងផង។ អ្នកចាប់ចចចក​របស់មេខ្ញុំ គឺតា Edward Mandenauer បានឈរនៅទីនោះ។

បុរសចំណាស់ម្នាក់ដែលមានទឹកមុខ​ដូចគុ្រនស្លេកស្លាំងនេះ ​មករំខាន​ខ្ញុំកណ្តាល​ផ្លូវទៅកាន់ឋានសួគ៌ទាំងមានកាន់កាំភ្លើងវែងមួយនៅក្នុងដៃទាំងសង។

«ព្រះ! គោះៗម៉េះ?»

ខ្ញុំរអ៊ូមួម៉ៅណាស់។

«យើងត្រូវតែបរបាញ់ចចក Jessie» គាត់ថាដោយបោះកាំភ្លើងមកខ្ញុំមួយ។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីចាប់ទទួលទាំងខឹងស​ម្បា។

«ខលមិនចូល ទាក់ទងមិនបាន!» ជននេះពោលបន្ថែម។

«ខ្ញុំក៏ត្រូវការសម្រាក!» ខ្ញុំតវ៉ាហើយបិទមាត់ព្រោះបានឮហាក់ដូចសម្រិបជើងធ្ងន់ៗរបស់ Will Cadotte ដើរមកពីក្រោយខ្នង​ខ្ញុំ។

គេប្រាកដជាមកហួងហែងមែន​បានជាទាក់ទាញការសម្លឹងរបស់ Mandenauer ឱ្យភ្នែក​របស់​បុរស​ចំណាស់មមីរឆ្ងល់ សម្លឹងគេ​ រួចងាកមកមើលមុខខ្ញុំ រួចដៀងទៅមើលប្រុសស្អាតរបស់ខ្ញុំម្តងទៀត​។

​     ថ្ពាល់របស់ខ្ញុំឡើងកម្ដៅ ដូចជាត្រូវជីតាចាប់បានពេលនៅលើគ្រែជាមួយសង្សារ។ តែ…ប៉ិនេះមាររំខាន ​មិនមែន​តាខ្ញុំទេ។

«ខ្ញុំ​រវល់!» ថាហើយ​រកតែបោះអាវុធទៅឱ្យវិញ ស្រាប់តែគាត់ខ្សឹបជាក់លាក់៖

«ចចកខាំមនុស្ស​បន្ថែមទៀតហើយជេស៊ី!»

ខ្ញុំវិលមករកសម្បជញ្ញៈជាអ្នកការពារទីក្រុង​វិញ។ តណ្ហា​រលត់អស់ហើយ សល់នៅតែភារកិច្ច​។

«ពីរនាទី!»

ខ្ញុំប្រាប់បុរសនោះហើយ​បែរក្រោយមកវាក់អើនឹងប្រុសស្នេហ៍។

«ខ្ញុំត្រូវទៅសិនហើយ​ Will»

ដឹងថា​ពេលខ្ញុំរត់ឡើងទៅប្តូរឯកសណ្ឋាន បង Will Cadotte និងអ្នកចាប់ចចក លោក​Mandenauer កំពុងសម្លឹងមើលគ្នាទៅវិញទៅមក ដូចសត្វឆ្កែពីរក្បាលដែលខម​ចង់បាន​ដុំឆ្អឹង​តែមួយ​។

ពួកគេមានបញ្ហា​អីជាមួយគ្នា?

រត់ចុះមកវិញ ខ្ញុំឱនឃើញគេ​បន្តិចខណៈភ្នែកគេ​ត្រជាក់និង​ពេញដោយ​ពន្លឺស្នេហា៖

«សុំទោស»

ខ្ញុំនិយាយខ្សាវៗហើយថើបមាត់គេយ៉ាងលឿន ព្រោះជនចាប់ចចកចេញក្រៅ​បាត់ហើយ។ Will Cadotte ងក់ក្បាលជាមួយ​វាចាខ្សឹបផ្អែមណាស់៖

«បងយល់» ពេលខ្ញុំដៀងមើលទ្រូងហំហាន​របស់គេ​ពោលមកថែម «បង​នឹងសម្អាតចិត្ត​ឆេវឆាវ ចាប់ភាពអត់ធ្មត់!​ ហើយទ្រាំចាំដល់ពេលអូនមក​ថែបង!»

ខ្ញុំស្ទាក់ស្ទើរ ចង់ថើបគ្នាឱ្យវែងមួយ​ទៀត តែ….. ខ្ញុំមិនចង់ទុកគេនេះនៅម្នាក់ឯងក្នុងអាផាតមិនរបស់ខ្ញុំផង មិនហ៊ាន​ដេញគេផង ណាមួយមាន​គេមករង់ចាំខាងក្រៅហើយ….

ក្រឡេក​មើលភាពស៊ិចស៊ីក្រោមចង្កេះគេមួយឆ្វាច់ ខ្ញុំចាកចេញ​ទៅ ជាមួយ​គំនិតថា បើធ្វើការ​ហើយមកវិញ​ឃើញគេ​ ល្អតិចអី?

យើង​បាន​ឡើង​ទៅ​ក្នុង​ឡាន​របស់​ខ្ញុំ ហើយ​ចុចបើកទូរសព្ទ។ មុនគេគឺសំឡេង​របស់ហ្សេដា៖

«​កូនស្រីអើយ​​ឯងបាត់ខ្លួនទៅណា?»

«នៅផ្ទះ» ខ្ញុំតបខ្លីរួចបែរក្រោយរឺយ៉ែឡាន​។ ​ខ្ញុំឃើញអ្នកចាប់ចចកដែលអង្គុយចំហៀងខ្ញុំងើយមើលទៅជាន់ទីមួយផ្ទះខ្ញុំ។ ខ្ញុំ​ក្រឡេកមើលតាមដែរ Will ឈរយ៉ាងសង្ហា​ត្រង់បង្កាន់ដៃ​ដែលបានបន្សល់ភាពផ្អែមល្មួតមួយក្នុងជីវិតស៊ិចរបស់ខ្ញុំ។

«ហេតុ​អ្វី​បាន​ជាគេនោះនៅជាមួយនាង​?»

ខ្ញុំចង់ខឹងពេលឮសំណួរនេះ ​តែស្ងៀមស្ងាត់ជាជម្រើស​ល្អជាង។ ខ្ញុំធ្វើជាចុច​ស្តាប់សារហ្សេដាបន្ត៖

«រឿងរាលដាលហើយ កូនស្រីឯងដោះស្រាយមិនរួចទេ!»

ខ្ញុំដកដង្ហើមធំ។ ការងារ​មិន​បាន​ប្រាក់​ខែ​គ្រប់គ្រាន់ហើយ​ ​កម្រិត​នៃ​ភាព​តានតឹង​ខ្លាំងទៀត បើមិនស្រឡាញ់ច្បាប់​ស្រឡាញ់ប្រជាជន​តើជាស្អីទៅ?

ពួកយើងតម្រង់ទៅកន្លែងកើតហេតុការណ៍ថ្មីនោះ។ ជារឿងចចកខាំមនុស្ស​ទៀត មានអ្វីកើតឡើង?

ខ្ញុំសួរតានេះ គាត់តបវិញធុញថប់ចិត្តហាក់ក្រពុលមុខ​​៖

«ចចកមួយចូលតាម​បង្អួចលំនៅដ្ឋានពលរដ្ឋ!»

«អាចម៍គោហើយ!» ខ្ញុំរអ៊ូឡើង។

«ឆ្កែចចក រត់ជុំវិញផ្ទះ ហើយនៅពេលដែលម្ចាស់ព្យាយាមរារាំង វាខាំគាត់របួស!»

«ចាប់បានទេ?»

«ទេ! ពេលប៉ូលិស​ទៅដល់ ចចក​រត់បាត់ តាមរន្ធបង្អួចដដែលនោះ!»

ខ្ញុំគ្រវីក្បាលមិនយល់។ មាត់ខ្ញុំនិយាយឡើង៖

«ចចកមិនចូលមកជិតចំណោម​មនុស្សទេ!  ជាពិសេសទីក្រុង! ចចក​មកមុជចូល​តាមបង្អួចនៅ​កណ្តាល​ក្រុង គឺអាចវារត់ពីការវាយប្រហារ ឬវាឆ្កួត!»

«ពេទ្យ​កំពុងធ្វើការស្រាវជ្រាវលើអ្នករបួស!» តានោះតបមកវិញ។

យើងចូលដល់ជាយក្រុងនាសង្កាត់ Backdawish ជាទីកើតរឿង។ ផ្ទះនីមួយៗភ្លឺណាស់ បើក​​ភ្លើង​​​ពាសពេញ​ដូច​រាត្រីបុណ្យណូអែល។ រាល់​ទីធ្លា​ដែលធ្លាប់តែថយពន្លឺ បាន​ភ្លឺវិញ​ព្រោះមនុស្ស​ម្នាភ័យអំពីព័ត៌មានចចក​។

​ប៉ូលីស Brad មហា​អួតក៏នៅណេះ​ដែរ។

​គេដើរចុះឡើង កត់របាយការណ៍​សម្ភាសន៍អ្នកស្រុក។ គាត់​បានដាក់បារ៉ាស់ ​បិទ​ទីធ្លាធំមួយ​ នាំមនុស្ស​មកនិយាយគ្នា។

យប់នេះចាំងពន្លឺ ដោយសារ​ការភ្ញាក់ផ្អើល មិនមែន​ពន្លឺចន្ទទេ។ ខែអាច​កំពុងពួន​លាក់​នៅ​ពី​ក្រោយ​ពពក ឬ​ផ្សែង​ក្រាស់។

ខ្ញុំ​បាន​ទាញឡាន​ចូលចត​នៅ​ក្នុង​ផ្លូវ ហើយ​យើង​ចុះដើរ។

 ដោយ​ទុក​អាវុធ​​នៅ​ពី​ក្រោយខ្នង ពីរនាក់ខ្ញុំធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ក្រុមអ្នកប្រមាញ់ ថតរូបលក់ឱ្យភ្នាក់ងារសារព័ត៌មាន​។ នាយ​ Brad បង្ហាញ​ទឹកមុខ​រីករាយដែលបានឃើញខ្ញុំដើរសំដៅ។ សម្រាប់ខ្ញុំ គ្រប់យ៉ាងនៅទីនេះ អាក្រក់ជាងដែលធ្លាប់គិតព្រោះថា ពេល​​ទាំង​បីនាក់យើង ​បាន​ចូល​ទៅ​ខាង​ក្នុង ការិយាល័យពិនិត្យសុខភាពរបស់ប៉ូលិស  ខ្ញុំមានការភ្ញាក់ផ្អើលដែល ជនរងគ្រោះនិងប្រពន្ធមិនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅឡើយ។

«ម៉េចមិនស្រូតយកទៅពេទ្យ?»

ខ្ញុំខ្សឹបសួរ Brad  តែប្តីម្នាក់នោះឮ ក៏ឆ្លើយមកភ្លាម «ប្រពន្ធខ្ញុំអត់ចូលចិត្ត​ពេទ្យទេ Officer»

ខ្ញុំធុញណាស់។ នេះចរិតសេរីហៀរកែងរបស់ពលរដ្ឋអាមេរិក។ ខ្ញុំនឹកដល់ឡាសុន ខារ៉ែន ពេលដែលនាង​បែបពពុះមាត់ និងចាប់ព្យួរក្មេងកូនសិស្ស​ក្នុងដៃនៅសាលា ឯកងសន្តិសុខដេកដួលក្នុងថ្លុកឈាម​ក្រោមចង្កូមនាង​។

ខ្ញុំម៉ឺងម៉ាត់៖

«លោក លោកស្រី Gerard!  អ្នកទាំងពីរ​ចាំបាច់​ត្រូវទៅមន្ទីរពេទ្យ!»

ប្រពន្ធគេបើកភ្នែកសម្លឹងមកខ្ញុំដូចភ័យ តែខ្ញុំមិនខ្វល់គិតច្រើន និយាយបន្ថែម៖

«ហើយអ្នកទាំងពីរ​ត្រូវចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតឱ្យបានឆាប់បំផុត!»

«វ៉ាក់សាំង?» សំឡេងរបស់ភរិយា​គាត់បានបន្លឺឡើងដល់កម្រិតមួយ«ស្លន់» ធ្វើឱ្យខ្ញុំបានក្រឡេកមើលជាមួយកែវភ្នែកមិនរារែក​បញ្ជាក់លើកាតាព្វកិច្ចនេះ។

«ទេ! គាត់នឹងមិនអីទេសែហ្វ! Mel ប្រពន្ធខ្ញុំ មិនដែលឈឺសូម្បីម្តង​ផង​ក្នុងជីវិតរបស់គាត់! នាងមិនចង់ចាក់អីចូលខ្លួនទេ!»

ខ្ញុំនឹកឃើញដល់ក្មេងដែលរបួស និងសភាព​របស់​ឡាសុនដែលស្លាប់។

ខ្ញុំតប់ប្រមល់ហើយមិនចង់លាក់ទឹកមុខទេ។ ដោយសង្កត់សំឡេង​ខ្ញុំនិយាយ​តប៖

«យើងកំពុងដោះស្រាយជាមួយអ្វីមួយ ដែលជាមហន្តរាយលោក លោកស្រី Gerard! មិនមែន​ពិភាក្សា​គ្នាអំពី​ជំងឺផ្តាសាយធម្មតាទេ»

ទឹកមុខរបស់លោកស្រី Gerard ស្រពោន ហើយដកដង្ហើមធំឱបប្តីគាត់។ Mel បានបាត់បង់ចំណាប់អារម្មណ៍ក្នុងការសន្ទនា។ ដោយ​ផ្តើម​បិទភ្នែករបស់គាត់ពាក់កណ្តាល ផ្អៀងលើប្តី បង្ហាញថា លោកស្រីនេះមិនចង់ចរចាជាមួយខ្ញុំទេ។ ខ្ញុំមិនបោះបង់ចោលការពន្យល់ត្រឹមណេះឡើយ…..តែតា​Mandenauer បានរត់មក៖

«Jessie យើងត្រូវទៅ! ខ្ញុំងើបមុខឆ្ងល់ គាត់បញ្ជាក់ទៀត «ឥឡូវនេះ!»។

ខ្ញុំត្រូវធ្វើការងារ​សំខាន់របស់ខ្ញុំ ឬធ្វើតាមបទបញ្ជាគាត់? ទឹកមុខខ្ញុំចង់សួរបែបនេះទៅកាន់តាចាប់ចចក​តែគាត់ពន្យល់ខ្ញុំបានមុន៖

«មានតម្រុយ​សត្វ​នោះ​! វាគួរតែប្រសើរប្រសិនបើយើងទៅតាមភ្លាមៗ» ។

ខ្ញុំដកដង្ហើមធំងាកទៅមើល​ប្តីប្រពន្ធត្រូវរបួសដែលព្យាយាម​មិនរវល់ជាមួយខ្ញុំ។ ចេញតាមផ្លូវខ្ញុំបារម្ភណាស់ ខ្ញុំជូនយោបល់ទៅ Brad

«បើពួកគាត់មិនចាក់ថ្នាំបង្ការទេ ឃុំខ្លួនសិន កុំ​ឱ្យដើរហើរ!»។

Brad សើច

«សង្ឃឹម​ថាយើងមាន​សិទ្ធិធ្វើបែបនេះចុះ!»។