ជីវិតយើងធុញទ្រាន់ ពីព្រោះយើងជាមនុស្សដែលកំពុងធុញទ្រាន់នឹងខ្លួនឯង!

រឿងជាច្រើននៅក្នុងលោកនេះ គឺយើងមិនអាចគ្រប់គ្រងបានទេ ដូច្នេះ ជោកជ័យ​ពិត​គឺ​ ទាក់ទងនឹង​ការគ្រប់គ្រងខ្លួនឯងបាន។

ព្រោះយើង​ជាអ្នកសម្រេចចិត្ត យើងជាអ្នកធ្វើសកម្មភាពជើងជាអ្នកធ្វើអំពើ បែបហ្នឹងហើយ​យើងទាំងអស់គ្នាគួរយល់ព្រមថា ខ្លួនជា ម្ចាស់នៃលទ្ធផលជីវិត ខ្លួនយើង។ បើលទ្ធផល​នោះយើងមិនស​ប្បាយចិត្ត​យើងផ្លាស់ប្តូរ​ការប្រព្រឹត្តិ។

បង្កើតផែនការរយៈពេលវែង ជាការងារសំខាន់ក្នុងជីវិតបុគ្គល យើងអាចនិយាយបានថា បើយើងមានផែនការច្បាស់លាស់ យើងអាចកំណត់សកម្មភាពដើម្បីធ្វើ ដើម្បីបំពេញឲ្យផែនការនោះ ដើម្បីឲ្យផែនការនោះទទួលបានជោគជ័យ ទៅដល់គោលដៅហើយសកម្មភាពទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យជីវិតរបស់យើងមានភាពរួសរវើក មិនធុញ និងមានតម្លៃ ព្រោះយើងដឹងថា យើងកំពុងដើរទៅណា ចង់បានអ្វី។ ចាំ! ជីវិតយើងធុញទ្រាន់ពីព្រោះយើងជាមនុស្សដែលកំពុងធុញទ្រាន់! ជីវិតរបស់យើងរស់រវើកពីព្រោះយើងជាមនុស្សដែលកំពុងតែសកម្ម…..ចុចស្តាប់វីដេអូទាំងស្រុង