ជំនួបអ្នកនិពន្ធពិតជាលើកទឹកចិត្ត និងជាឱកាសកម្រ

អ្នកនិពន្ធឈ្មោះ ឆុង-ធឿនមកពីក្រុមឥន្ទ្រីយ៍MSTបានលើកឡើងថា ជំនួបអ្នកនិពន្ធកាលពីដើម ខែ សីហាដែលក្រុម MSTWriters បានរៀបចំឡើងជាលើកដំបូងក្រោមប្រធានបទ វិថីជីវិតឆ្ពោះទៅរកអាជីពជាអ្នកនិពន្ធ បានទទួលជោគជ័យ ហើយអារម្មណ៍របស់កញ្ញាសម្រាប់កម្មវិធីនេះ ឃើញថា ជាការលើក ចិត្តមួយដ៏ធំ ព្រមទាំងជាឱកាសដ៏សំខាន់។

អ្នកនិពន្ធ ឆុងធឿន -MSTឥន្ទ្រីយ៍

នៅក្នុងបទសន្ទនាជាមួយក្រុមរបស់អ្នកនិពន្ធរូបនេះ ដែលមានគ្នា​ដប់នាក់ កញ្ញាបានលើកឡើងថា ឱកាសនៅក្នុងការជួបជាមួយអ្នកនិពន្ធផ្សេងៗ ទោះណាជា អ្នកនិពន្ធមានបទពិសោធខ្ពស់ អ្នកនិពន្ធថ្មីដូចគ្នា ឬក៏អ្នកដែលត្រៀមខ្លួនក្លាយជាអ្នកនិពន្ធសុទ្ធតែជាកត្តាជំរុញទឹកចិត្តឲ្យយើងស្គាល់ជាមួយនឹងមនុស្សដែល ចរិតដូចគ្នា ជាពិសេសយើងបានរៀនពីគ្នាទៅវិញទៅមកទាំងបរាជ័យនិងជោគជ័យ។

អ្នកនិពន្ធស្រី ឈ្មោះ ឆុង ធឿនដែលជាម្ចាស់ចំណងជើង ធ្លាប់ជាសង្សារកាលមុននាងស្លាប់ ក្នុងវគ្គ យុត្តិធម៌ បានលើកឡើងផងដែរថា នាងចង់ឲ្យមានការចូលរួមជាមួយនឹងកម្មវិធីបែបនេះច្រើនឡើង ទាំងខ្លួននាងផ្ទាល់ក៏ដូចជាយុវវ័យខ្មែរផ្សេងទៀត ដែលស្រឡាញ់ការអាននិងការតែងនិពន្ធ។ កញ្ញាបញ្ចេញ​ចំណាប់អារម្មណ៍ទៀតថា«ប្រកាសំខាន់ដែលខ្ញុំបានឃើញនៅក្នុង ពិធីនេះ គឺអ្នករៀបចំកម្មវិធីទាំងអស់សុទ្ធតែមិនមែនរៀបចំកម្មវិធីដើម្បីឡើងនិយាយខ្លួនឯងទេ! គ្រប់គ្នារៀបចំកម្មវិធីដើម្បីឲ្យភ្ញៀវបាននិយាយ! នេះគឺជាចរិតលក្ខណៈដ៏សំខាន់មួយបង្ហាញថាព្រឹត្តិការណ៍ដ៏រៀបចំឡើង ដើម្បីជាប្រយោជន៍របស់សង្គមពិតៗ មិនមែនសម្រាប់ក្រុមណាមួយហើយ ដែលយុវវ័យកម្ពុជាចង់ឃើញជាយូរមកហើយ! ខ្ញុំតែងសង្ឃឹមថា ក្រុមយើងនៅមានឱកាសចូលរួមបែបនេះ !ខ្ញុំកោតសរសើរចំពោះគ្នាយើងជាច្រើន ដែលបានធ្វើដំណើរមកពីខេត្តឆ្ងាយឆ្ងាយៗដើម្បីចូលរួមកម្មវិធីនេះ! »។

MST Writers (ក្រុមអ្នកនិពន្ធ ម៉ីសន សុធារី) រដូវកាលទីមួយដែលបានរើសយកនូវប្រធានបទថា អ្នកនិពន្ធក្រៅសាលាបាន ត្រូវចូលរួមដោយយុវវ័យជាច្រើនហើយមានប្រលោមលោករាប់រយចំណងជើង ចុចអាន ត្រូវបានបោះពុម្ពផ្សាយនៅលើ meysansotheary.com អាចចូលអាន​បាន​ដោយមិនគិតថ្លៃ សុទ្ធសឹងជាស្នាដៃរបស់អ្នកនិពន្ធថ្មីៗ។

កម្មវិធី​ វិថីជីវិតជាអ្នកនិពន្ធអាជីព ថ្ងៃទី ០៧​ ខែ សីហា ឆ្នាំ២០២២

ក្នុងចំណោមនោះ មានអ្នកនិពន្ធចំ​នួនបីក្រុមដែល មានឈ្មោះថា MSTឥន្ទ្រីយ៍ ហង្សៈ និងនាគា បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាល ជំហានដំបូងអំពីមូលដ្ឋានគ្រឹះនៃការសរសេរប្រលោមលោក បង្ហាត់បង្រៀនតាមអនឡាញដោយអ្នកស្រី ម៉ីសនសុធារីផ្ទាល់។

ឥឡូវនេះលោកអ្នកអាចចូលរួមជាមួយនឹង MSTWriters រដូវកាលទីពីរដែលមានប្រធានបទថា អ្នកនិពន្ធបឹងជុំវិញបឹងទន្លេសាប ដែលសរសេរអំពីខេត្តទាំងប៉ុន្មាននៅជុំវិញបឹងទន្លេសាប ឬក៏ចូលរួមជាមួយនឹងអ្នកនិពន្ធ MSTរដូវកាលទីបី ដែលមាន​ប្រធានបទថា ដែននិរតីខ្លួនអ្នកផ្ទាល់ជាអ្នកនិពន្ ធឬអ្នកចាប់ផ្ដើមតែងនិពន្ធដំបូង មកពីខេត្តក្រុង​ជុំវិញដែននិរតីនៃព្រះរាជាណាចក្រកម្ពុជា ឬក៏មកពីខេត្តក្រុងដទៃទៀតក៏អាចសរសេរអំពីដែននិរតីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួម​ដូចគ្នា។