WOW! ទីបំផុតប្រលោមលោក«ដងផ្លូវភ្នំពេញ»បានបញ្ចេញបទចម្រៀងផ្លូវការរបស់ខ្លួនជាលើកដំបូង

ប្រលោមលោករឿងដងផ្លូវភ្នំពេញ ដែលជានិទានផ្ទាល់មាត់ដោយអ្នកនិពន្ធ ម៉ីសន សុធារី តាំងតែពីរយៈពេលប្រមាណ​ពីរឆ្នាំមុន ហើយមានតាមដាន​ស្ដាប់ជារៀងរាល់ថ្ងៃក្នុងGroup និទានម៉ីសនសុធារី ឥឡូវនេះបើទោះបីមិនទាន់ចេញផ្សាយប្រលោមលោកជាផ្លូវការ ឬការបោះពុម្ពសៀវភៅក្តី ប៉ុន្តែបានដាក់ចេញនូវបទចម្រៀងដ៏សែនលន្លង់លន្លោច ជាមួយនឹងចំណងជើងថា ដងផ្លូវភ្នំពេញ

ដងផ្លូវភ្នំពេញ ដែលជាចម្រៀងមួយបទប្រកបទៅដោយទំនុកភ្លេង (Melody) ពីរោះរណ្តំចិត្ត ពេលនេះត្រូវបានចេញផ្សាយនូវកម្រងទំនុកច្រៀង នៅលើទំព័រផ្លូវការផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ហើយភ្ជាប់ទៅនឹងឆាណែលយូធូបរបស់អ្នកនិពន្ធផ្ទាល់តែម្តង។

កញ្ញាអ៊ិន បូបូ ដែលជាអ្នកគ្រប់គ្រង​ការងារមាតិកានៅ ម៉ីសនសុធារី ឌីជីថល បានឱ្យដឹងថា បទចម្រៀងនេះពិតជាតាក់តែងទំនុកឡើងផ្ទាល់ ដោយអ្នកនិពន្ធម៉ីសន សុធារី សម្រួលតន្ដ្រីថ្មីដោយលោកផល វឌ្ឍនៈហើយជាបទភ្លេងចាស់ដ៏ល្បីល្បាញរបស់តារាចម្រៀងហុងកុង លោក Roman Tam។

បទចម្រៀងនេះមានចំណងជើងដើមថា ភ្លៀងបន្តិចខ្យល់បន្តិច ប៉ុន្តែត្រូវបានយកមកបកស្រាយថ្មីតម្រូវទៅតាមអត្ថន័យនៃប្រលោមលោក ដែលមានមិត្តអ្នកអានទន្ទឹងរង់ចាំការចេញជាផ្លូវការនូវសៀវភៅ សំណេររបស់អ្នកនិពន្ធរូបនេះនៅក្រោយពេលដែលអ្នកនិពន្ធបាននិទានវាដោយផ្ទាល់មាត់ទៅកាន់ហ្វេនមួយក្រុមរបស់គាត់កាលពីដើមឆ្នាំ២០២០កន្លងទៅ។

គួររំឭកផងដែរថា ដងផ្លូវភ្នំពេញ ជាប្រលោមលោកដែលបរិយាយពីសេចក្តីស្នេហារបស់យុវវ័យមួយគូ បានតស៊ូយ៉ាងស្វិតស្វាញក្នុងវិថីជីវិតរបស់ខ្លួន ដើម្បីសម្រេចក្តីសុបិន បំពេញក្តីស្រមៃរបស់គេនៅក្នុងទីក្រុងដ៏ធំមួយនេះ។

តស់! ទៅទស្សនាមើលថាតើបទចម្រៀងដងផ្លូវភ្នំពេញជាភាសាខ្មែរមានអត្ថន័យអណ្ដែតអណ្ដូងយ៉ាងណាខ្លះ។

បទចម្រៀង ដងផ្លូវភ្នំពេញ

ចុចស្ដាប់លើ Channel YouTube ផ្លូវការរបស់យើងខ្ញុំ