ឮអំពីរឿងវីដេអូ នាងស្រមៃដោយរន្ធត់។
ក្មេងស្រីជាច្រើនបានបែកធ្លាយរូបភាពអាក្រាតលើបណ្តាញសង្គម ហើយពេលនេះដល់វេននាង?
បបូរមាត់ស្ងួតរបស់លីនរង្គើញាប់ញ័រភ្លាមៗ ធ្វើឱ្យភ្នែកគេសម្លឹងតាមចលនានេះ។ គូខាន់លិឍបបូរមាត់គេយឺតៗ ភ្នែកសម្លឹងមើលលីន…..លីនធ្វើឱ្យគេអន់ចិត្តមិនទាន់បាត់ទេ។ ស្មានថាបានឱ្យព្រហ្មចារីមកហើយ ចង់ថាស្តីបញ្ឈឺបងកាលណាក៏ស្តីបានកាលហ្នឹង?
ភ្នែកគេត្រជាក់ៗសម្លក់លីន។ គូខាន់បាននិយាយនិងលេងទឹកមុខដែលធ្វើឱ្យសកម្មភាពនីមួយៗរបស់គេបង្អើលលីនបាន និងបង្វែរការសម្លឹងមើលរបស់លីនមិនហ៊ានព្រេចចោលគេ។
«ដេកជាមួយប្រុស១០០នាក់ហ្អីអូន?»
គេខាំធ្មេញនិយាយ គេពិតជាប្រចណ្ឌសូម្បីតែឮ កុំថាឡើយគិតឬឃើញ។
«ខ្ញុំ….គ្រាន់តែ….និយាយ…..ឱ្យតែបានៗទេ!»
លីនតបដោយមិនដឹងខ្លួន។ មានអារម្មណ៍ថាខ្លួនឯងញ័រ នៅពេលបុរសនោះផ្តល់ពន្លឺភ្នែកសងសឹកគួរឱ្យស្អប់ដល់នាង។ ពីរបីម៉ាត់ព្រឹកមិញសោះ ត្រូវឈឺចាប់ថ្នាក់នេះ ពេលនេះមិនទាន់រាងចាល លីននៅហ៊ានសម្តីធំទៀត។ មុខគូខាន់ គ្មានអារម្មណ៍ទោរទន់ឬមិនមានសូម្បីតែមនោសញ្ចេតនាខ្លះមកវិញទេពេលឃើញស្រីទោរទន់ភ័យ។
ហើយ….លីនប្រាកដថា គេមិនព្រេចភ្នែកទេ គេនៅសម្លឹងនាង ឌឺនិងកាច។ ដៃនាងទាំងសងខាងត្រូវគេសង្កត់ រាងកាយត្រូវគេគ្រប លីនអាចធ្វើបានត្រឹមក្រឡេកមើលទៅមុខគេ ហើយឃើញថាគេកំពុងសម្លឹងមកនាង រង់ចាំមើលអ្វីដែលនាងនឹងធ្វើជាការសុំទោសគេ។
«ចង់ឱ្យខ្ញុំធ្វើអ្វី….កុំ….កុំតែ…..ថតរូបខ្ញុំណ៎ា» នាងនិយាយដោយភ័យខ្លាច។ ជាមួយនឹងដើមទ្រូងធំ និងកម្លាំងដង្ហើមខ្លាំងដែលរីកមាឌនៅលើនាង គូខាន់ធ្វើឱ្យលីនមានអារម្មណ៍ថា ដូចជាសត្វព្រៃក្នុងចង្កូមស្តេចព្រៃ។
គេនៅស្ងៀមរឹងរូស រហូតដល់នាងចាញ់ក្រោមការភ័យហើយរបូតទឹកភ្នែកយ៉ាងទន់ខ្សោយ។ ទឹកភ្នែកនេះផ្សាណាស់ កាន់តែយំ វារឹតតែទាញទឹកភ្នែកហូរមកច្រើនឡើង។ នាងលែងឃើញមុខគេច្បាស់ ស្រាប់តែគេឱនចុះ ហើយខ្សឹបដាក់ត្រចៀកលីន។
«ចោលអាសម្តីឈ្លើយៗទុកឱ្យឆ្ងាយៗពីកន្លែងនេះ!»
លីនព្រេចភ្នែកដែលគ្មានដៃជូតសម្ងួត។ ទ្រូងនាងលោតខ្សឹកខ្សួលឈឺចាប់។ សំឡេងគេនៅតែលាន់មកបង្គាប់៖
«ហើយរៀនធ្វើស្អីក៏ដោយ តាមដែលបងប្រាប់ឱ្យអូនធ្វើលីន!»
នាងងក់ក្បាលយ៉ាងលឿន ខណៈបេះដូងលោតញាប់ឡើងៗ បន់ឱ្យវាគាំងស្លាប់តែម្តងក៏ល្អ។ គេលែងដៃនាងម្ខាងព្រោះរវល់ប្រើម្រាមមកជូតទឹកភ្នែកឱ្យនាង។
តូចផ្តើមឃើញមុខញញឹមពេញដោយអំណាចនិងចរិតសោយរាជ្យរបស់គេ។ មាត់ស្រស់របស់គេនៅកៀកៗ ហើយគេនិយាយបន្ថែមខ្សឹបៗ៖
«ចំណែកប្រុស១០០នាក់….បើបងចង់….បងនឹងប្រាប់ឱ្យធ្វើ! បងមាន….ត្រឹម១០០នាក់….រកឱ្យបាន!»
ពាក្យសម្ដីរបស់គូខាន់មិនបានសម្រាលទុក្ខលីនតាមវិធីណាមួយឡើយ។ តាមពិត គេនេះពូកែខាងធ្វើឱ្យនាងភ័យខ្លាំងជាងមុន ព្រោះរបៀបដែលគេបញ្ចប់ប្រយោគរបស់គេនីមួយៗ វាច្បាស់ណាស់ថា មិនឱ្យលីនមានពាក្យនិយាយទេ។
អ្វីក៏ដោយដែលគេចង់…..នាងនឹងមានរឿងមិនខាន។ តទៅ នាងនឹងត្រូវតែធ្វើតាមបញ្ជាគេ ដោយគ្មានសំណួរ។
«អត់ទេ!….»
លីននិយាយបានត្រឹមពីរម៉ាត់ដោយក្រឡេកភ្នែកគេទាំងសងខាង។
«កុំពូកែចាប់ថ្នាក់សម្តីខ្ញុំពេក!»
លីនស្រដីជាមួយនឹងការឈឺចាប់ទាំងចិត្តទាំងស្នាមជាំទាំងអស់គ្របដណ្តប់លើរាងកាយពីលើដល់ក្រោម។ ភាពទន់ខ្សោយចាប់ផ្តើមគ្របដណ្ដប់ឡើងៗ ហើយស្រីមានអារម្មណ៍វិលមុខភ្លាមៗ។ ទោះយ៉ាងណានាងមើលដឹងថា គេកំពុងសម្លឹងទ្រូងនាង។ ទ្រូងខាងឆ្វេង……
លីនលេបទឹកមាត់ដោយភាពភ័យញញើត។ ដៃនាងម្ខាងដែលមានសេរីភាព លើកមកបាំងទីនោះដោយមិនដឹងខ្លួន។ មិនដឹងគេបានធ្វើអីនាងខ្លះ គ្រប់កន្លែងផ្សាឈឺ។
«យកដៃចេញ» ប្រុសបញ្ជាខ្សាវៗ ផុតៗដង្ហើម។
លីនមិនមានកន្លែងដកខ្លួនទេ ប្រាណស្រីបានជាប់គាំងនៅពីក្រោមគេទៅហើយ ហើយម្រាមដៃនៅសល់របស់គេ រេពេញភ្លៅលីន។
មាត់គេមកក្បែរចុងសុដន់ដដែលនេះ ក្បែរមែនទែនតែលីនមិនហ៊ានដកដៃចេញទេ លីនញ័រសាច់នឹងការឈឺចាប់ដែលគេបានបន្សល់មក។ ប្រុសញញឹម ប្រើបបូរមាត់នាយមកខាំញិញលើម្រាមលីន ទាញបាតដៃតូចៗរបស់លីនទាញចុះក្រោមរហូតដល់លែងខ្ទប់ទ្រូងបានទៀត។
លីនឃើញសរសៃសសូងខ្លួនឯងញាប់ញ័រដោយឯកឯងព្រោះភាពភ័យខ្លាច សាច់គ្រប់កន្លែងឡើងកម្ដៅក្រោមការសម្លឹងមើលយឺតៗរបស់គេ។ គូខាន់ដូចជាងប់នឹងកូនភ្នំទាំងទ្វេ ជាពិសេសខាងឆ្វេង….ទោះបីមិនទាន់បានក៏ដោយ គេសម្លឹងវាស្ទើរឆេះឆ្អិនអស់ហើយ។
«ខ្ញុំនៅឈឺ…..ឈឺខ្លាំងណាស់!»
គេផ្អាកការសម្លឹងកន្លែងសំណព្វ រួចងើបមុខមកមើលភក្ត្រានួនល្អង។ មុខលីនហើម ភ្នែកលីនយំ មាត់លីនញាប់ញ័រ។ គេមិនមែនមិនអាណិត តែគេចង់ធ្វើម្តងទៀត ព្រោះហាក់មុននេះធ្វើមិនបានល្អដាក់លីនបានជានាងមិនត្រេកត្រអាល។ នេះជាអាថ៌កំបាំងក្នុងទ្រូងគូខាន់។
ពេលនេះសម្លឹងនាង តែគេអូសម្រាមដៃចុះមកទ្រូងស្រីយឺតៗនិងឈប់នៅចន្លោះសុដន់ទាំងទ្វេ។ ដើមទ្រូងរបស់លីងណែននិងឡើងប៉ោង គេស្មានថាជាចំណង់នៃការនៅស្អិតប៉ះគ្នា គេសង្ឃឹមថាបើគេថើបទីនោះ តំបន់ខាងក្រោមរបស់លីននឹងមានចំណង់កើនឡើងជាថ្មី។ ក្រៅពីការអង្វរករក្នុងភ្នែកកែវល្អ គេអាចមានអារម្មណ៍ថា ជីពចររបស់លីនលោតញាប់ដោយភាពភ័យខ្លាចមិនមែនចំណង់តណ្ហាឡើយ។
រឿងដែលគេស្អប់ក្នុងការទទួលស្គាល់គឺ ទោះនាងកាច ឬយំ ឬរឹង ឬភ័យ ស្រីម្នាក់នេះមិនឱ្យតណ្ហាគូខាន់រលត់ងាយទេ គេចង់…..ឡើងវិញជានិច្ចពេលស្តាប់ពាក្យនាង។ ទោះនាងជេរ នាងអង្វរ ឬមួយនាងយំ សំឡេងនាង…..សិចស៊ី។
រាងកាយរបស់ប្រុសកំពុងមានប្រតិកម្មរំញោចឡើងៗចំពោះការសម្លឹងរបស់នាង ប្រាណគេរង់ចាំការសម្រេចចិត្តរបស់គេដោយអន្ទះសា។ មិនថាគូខាន់ព្យាយាមបញ្ឈប់ប្រតិកម្មសម្រើបដោយការកាត់ចិត្តខ្លាំងប៉ុនណា រាងកាយរបស់គេនឹងមិនស្តាប់ឡើយ។
«ស្អាត! រលោង! ផ្អែម! ក្រអូប!»
គេនិយាយដោយសម្លក់សុដន់នាង។ ឮហើយ បំពង់កលីនកម្រើកភឺតផត ភ័យណាស់នឹងភាពឆ្កួតរបស់គេ។
«ស្បែកពងមាន់បក» ម្រាមគេរេថ្នមៗលើសរសៃវ៉ែនរបស់លីនបង្ហាញថា លីន«ស្អាតណាស់»សម្រាប់គូខាន់។ លីនទាញអាវខ្លួនដែលស្ថិតក្បែរដៃមកគ្របដណ្តប់បិទបាំង….សង្ឃឹមពេលលែងឃើញ….គេលែងឆ្កួត….។
ទឹកមុខរបស់ CEO ប្រែទៅជាស្មើពេលខាងស្រីបិទបាំង គ្របទ្រូង។
គេមិននិយាយ ប៉ុន្តែឱ្យភ្នែកសម្លឹងមើលដ៏ក្ដៅគគុកមួយមកស្រី។ ភ្នែកនេះ បង្ហាញអ្វីគ្រប់យ៉ាង ដែលមានក្នុងអារម្មណ៍តណ្ហាគេ….ថា គេចង់បាននាង ហើយរាងកាយរបស់គេក៏មានប្រតិកម្មលំនាំតែមួយនេះដែរ។
ពេលគេបន្តសម្លឹងមើលក្នុងភ្នែកលីន ដៃដែលគ្របលើចង្កេះបានរំកិលមកកាន់សុដន់ខាងស្តាំរបស់លីនទាញគ្រវែងអាវចេញ លីនទាញមកគ្របវិញទៀត គេគ្រវែងចេញទៀត….
ពេលគូខាន់ប្រើមេដៃមកលាបប៉ះពាល់លើក្បាលសុដន់របស់លីន ស្រី បិទយឺតៗរង់ចាំទទួលទណ្ឌកម្ម។ គ្មានព្រះណាមកបញ្ឈប់គេបានទេ….។ ម្តងណេះ គេថើបកន្លែងដែលគេនៅមិនទាន់អស់អាល័យ…..ព្រះអើយ មានអារម្មណ៍ថា…..នាងឮសំឡេងខ្លួនឯងតម្អូញ…..
«ស៊ូត! កុំភ័យ….អត់ឈឺទេ!»
គេខ្សឹបនាងដោយបណ្តោយមាត់របស់គេរំកិលមកគល់ត្រចៀកលីន។ លីនងក់ក្បាល អង្វរសុំមេត្តាពីគេ។ វាមិនច្បាស់គេកំពុងលេងអ្វីជាមួយ តែពេលនេះសុំត្រឹមចិត្តអាណិតខ្លះ….លីនគ្មានរំពឹងរឿងសង្គ្រោះខ្លួនឯងបានទេប្រសិនគេមិនលើកលែង។ នួនល្អងព្យាយាមដកខ្លួនចេញខ្លះៗ ប៉ុន្តែគេបានរុំដៃដ៏ជាប់ស្រាក់ជុំវិញចង្កេះនិងទាញលីនចូលទៅក្នុងខ្លួនរបស់គេម្តងហើយម្តងទៀត។
«ឈឺ!…»
លីនលាន់មាត់តិចៗ ឯគេសើចបន្តពីនូនល្អង ខិតរាងកាយក្តៅៗរបស់គេក្រសោបនាងមាត់ប្រាប់លីនលួងលោម៖
«ឈឺចាប់តិចៗ រំភើបច្រើន! អត់ឈឺក៏អត់រំភើប!»
មាត់គេងាកមកឱ្យគល់កលីននូវស្នាមថើបយឺតៗរួចទើបបន្តខ្សឹប៖
«ដឹងអត់? សេចក្តីសប្បាយរីករាយបំផុត បានមកពីការឈឺចាប់»
«ចុះលោកឈឺទេ!»
ឃើញថា ទេពធីតានៅតែមានៈ មិនព្រមតមពាក្យសម្តីជាមួយមនុស្សធុនត្រួតត្រាដូចគេទេ។ គេសើចតិចៗហើយឆ្លើយ៖
«លីនខាំបង! តែអត់ឈឺដូចពាក្យប្រមាថបងទេលីន! វាស្អិតជាប់ក្នុងខួរក្បាលបង!…..មិនដែលមានអ្នកណា….ព្រហើនដាក់បង…..ដូចលីនទេ….បងនឹងប្រដៅលីន…..ឱ្យច្រើន»
ស្រីនៅស្ងៀមបិទភ្នែក។ លីនដឹងពីការឈឺចាប់ក្នុងជីវិតនេះ តែនៅមិនដឹងមិនយល់ន័យនៃពាក្យឈឺចាប់សម្រាប់អ្នកមានអំណាចដូចគេទេ។ ជាតិនេះចាប់ពីកំព្រាប៉ាម៉ាក់ លីនស៊ាំនឹងការឈឺចាប់ ហើយទទួលអារម្មណ៍ថា កើតមកសម្រាប់តែឈឺចាប់។
ពេលនេះ ម៉ោងនេះ គេបញ្ចប់ក្តីសង្ឃឹមតិចតួចនៅក្នុងជីវិតនាងដោយការធ្វើទារុណកម្មរាងកាយនិងផ្លូវចិត្តលើអូនគ្មានមេត្តា លីនមិនឃើញមានការសប្បាយចិត្តឯណាកើតឡើងពីការឈឺចាប់នោះទេ។
ភ្នែករបស់លីនពោរពេញដោយទឹកភ្នែកដែលមិនស្រក់ចេញ។ វានៅសំងំបិទបាំងនាង។ លីនគិតខុសដែលសង្ឃឹមថាថ្ងៃណាមួយ ព្រហ្មចារីនាងនឹងបូជាសម្រាប់ស្នេហាពិតមួយ អ្នកណាម្នាក់នឹងមកដល់ ដើម្បីកសាងអត្ថន័យឱ្យជីវិតកម្សត់មួយនេះ មិនដឹងទេថាវាក្លាយជាចំណីបិសាចដូចគូខាន់ ម្នាក់នេះ។ ព្រោះចិត្តជាអ្នកមិនចេះចាញ់ គេបានដណ្តើមយករបស់ដែលជាកិត្តិយសរបស់នាង រួចទុកបន្សល់ឱ្យនាងនូវស្នាមលោហិតនិងបេះដូងដែលធ្លុះជ្រៅ។
«យល់?»
ស្រីខាំមាត់ តូចតន់មិនបានឆ្លើយអ្វីទេព្រោះនាងមិនអាច។ បំពង់ករបស់លីនស្ងួត ហើយអណ្តាតរឹងព្រោះឆ្អែតចិត្ត។
«បងចង់បានអូន» គេនិយាយបន្ថែមដោយមិនស្ទាក់ស្ទើរធ្វើឱ្យនាងដឹងថា ការឈឺចាប់ថ្មីនឹងមកដល់។ ផ្នែកខាងក្រោមនាងចាប់ផ្តើមទទួលអាវុធមាំរបស់គេ លីនហាមាត់យំសោក។ ការឈឺមួយនេះ លីនទប់មិនបានទេ ដៃជើងនាងកក្រើកញាប់ញ័រ មាត់នាងខាំយ៉ាងលំបាកដើម្បីទប់ទល់នឹងទារុណកម្ម។
គេឈប់ចលនាភ្លាមដែរ។
«ឈឺមែន?»
លីនខឹង នាងមិនមាត់ទេ នាងមិនឆ្លើយ មិនត្រូវការនិយាយអីទាំងអស់។ នាងងាកមុខចេញបណ្តោយឱ្យទឹកភ្នែកឆ្លើយ…..
ដំបៅទើបនឹងរបួស…..គេមកសួរបែបនេះ?
ស្នូរទូរសព្ទនាងរោទ៍…..នាងដឹងថា បងថ្លៃនាងរកឬហាសិកា តែជននេះនឹងមិនអនុញ្ញាតឱ្យនាងទៅទេ។ ទូរសព្ទនាងនៅតែរោទ៍….វានៅម្តុំៗនេះ ក្នុងហោប៉ៅខោនាងដែលគេសម្រាត។
គិតដល់ពិភពលោកនេះ នឹងការវិលទៅផ្ទះវិញជាសម្បកខ្លួនរីងរៃលីនមានអារម្មណ៍វិលមុខនិងល្វើយ តែខាងប្រុសយល់ថា នាងគ្មានអារម្មណ៍ជាមួយគេ ។
រងការរំខានទាំងនេះ គូខាន់មិនទប់ចិត្តព្រមធ្វើជាសុភាពបុរសឡើយ។ គេលូកដៃរកប្រភពទូរសព្ទ ហើយបោកវាកំទេចទៅលើឥដ្ឋបង្ហាញឱ្យនាងដឹងថា ការមិនតបស្នេហ៍របស់ស្រី ធ្វើឱ្យបងមិនសប្បាយចិត្ត។
ម៉ាំង….ទូរសព្ទចាស់លាន់ផ្លាតលើក្តារបន្ទប់ប្រណីត វាមិនខ្ទេចបែរជាចំប៊ូតុងទទួល….
«អាឡូៗៗៗៗ ឈ្មោះលីនកុលាប ទូរសព្ទពីមន្ទីរពេទ្យចាស៎ អ្នកជំងឺអត់ស្រួលហើយ ឆាប់មក ICUបន្ទាន់! អាឡូៗៗៗ»
លីនងាកមកសម្លឹងមុខគូខាន់។
ទូរសព្ទគិលាននុបដ្ឋាកហៅអាឡូៗរហូតដល់ចប់ ហើយដាច់…..។ ស្រីហាមាត់ធំៗយំមួយទំហឹងនៅនឹងមុខគេខណៈគេសម្លឹងមកក្នុងភ្នែករបស់លីន។ ទាំងពីរនាក់សម្លឹងមើលគ្នាទៅវិញទៅមកអារម្មណ៍ខុសគ្នា។ បំណងប្រាថ្នា….តណ្ហា….រំភើប….ការភ័យខ្លាច….ក្តីរន្ធត់អ្នកណាជាម្ចាស់ពាក្យមួយណា គូខាន់គួរតែយល់ច្បាស់។
ប្រុសក្រោកចេញពីនាង….ពេលគេបែរខ្នងចាក់ទឹកក្រេបទាំងអាក្រាតកាយ។
លីនស្ទុះក្រោកឡើងទាំងនិយាយមិនចេញ ព្រោះស្មានមិនត្រូវថា ហេតុអីគេស្រាប់តែ…..បានន័យថា…..គេឱ្យយើងទៅ?
គេមិនបានបែរមកសម្លឹងលីនទេ។ ត្រឹមពីរបីវិនាទីគេក៏ឃើញលីន សម្លឹងមើលមកគេយ៉ាងផ្តោតតាមស្រមោលកញ្ចក់។ នាងហាក់កំពុងរង់ចាំស្តាប់បញ្ជារបស់គេ។ ប្រាណនាងរុំដោយភួយ។
«ចេញទៅពេទ្យបាន!»
លីនអរណាស់ តូចស្ទុះក្រោកឡើងតែដួលចុះវិញ។ ប្រុសប្រាណងាកមក គេអាចស្មានដឹងនិងមើលឃើញការឈឺចាប់នៅក្រោមចង្កេះលីន។ គេទម្លាក់ភ្នែកគិត ហើយបែរខ្នង។
«ស្អែកត្រូវមកធ្វើការ!»
ស្រីឱបពោះទាំងទឹកមុខឈឺចាប់សម្លឹងគេ។ នាងមិនយល់អ្វីដែលគេនិយាយ តែលីនសុំត្រឹមបានចាកចេញសិន។
គេបែរមកវិញម្តងណេះមានស្លៀកកន្សែង។ ដៃប្រុងត្រកងលើកប្រាណស្រីឡើង តែនាងងាកខ្លួនមិនចង់ប៉ះ។
គូខាន់សើចខឹកៗសម្លឹងនាងដែលអង្គុយបិទភ្នែកឈឺចាប់ដៃឱបពោះ។
លោកសើចបានល្អពេលខ្ញុំឈឺចាប់និងអាម៉ាស់ ពេលខ្ញុំធ្លាក់ដល់សូន្យលោកជាមនុស្សម្នាក់ដែលមកឈរនៅទីនេះមើលខ្ញុំនិងសើចលេងសប្បាយ។ គូខាន់……
លីននឹងចងចាំវេលានេះ។
«ឱ្យ Dark ជូនទៅ!»
«ខ្ញុំទៅខ្លួនឯង!»
ស្រីឆ្លើយខ្លីៗ ដាច់ៗ ខំទប់ការឈឺចាប់ធ្វើឱ្យសំឡេងញ័រ។
មនុស្សម្នាក់នេះរឹងរូសគួរឱ្យចង់មើលមុខពេកហើយ។ បើកុំតែនាងត្រូវទៅកុំអី គេនឹង….។
«ចង់ជួយមែនទេ! ជួយចេញទៅ….ឱ្យខ្ញុំបានស្លៀកពាក់!»
ប្រុសលូកដៃមករកថ្ពាល់នាង នាងគេចក៏គេចមិនទាន់។ គេភ្ងើយចង្កាស្រីឡើងសម្លឹងមុខស្រពោន ដែលជូតទឹកភ្នែកខ្លះនៅខ្លះ។
«ញ៉ាំអី កាចម៉េះ?»
នាងសម្លក់ចុងជើងគេ។ ឃើញសាច់ឈាមគេ នាងនឹកឃើញទាំងអស់នូវរឿងមុននេះ។
«ប្អូនខ្ញុំទៅបាត់ឬនៅ?»
«ទៅបាត់យូរហើយពេលយើងកំពុងថ្នាក់ថ្នមគ្នា!»
ថ្នាក់ថ្នម?
លីនចេះពាក្យខ្មែរច្បាស់ លីនដឹងថាមនុស្សកូនកាត់ប្រើមិនត្រូវ ថែមទាំងយល់ន័យខុសទៀត។ លីនក្រោកឡើងបានដោយសារគេស្ទួយនាងឡើង។
រាងកាយនៅត្រុន មាត់ស្លេក នាងឈឺពេលក្រោក គឺឈឺតំបន់ដែលប្រុសរុករានខ្លាំងនិងមិនដែលចុះស្នាម។ លីនមិនអាចបិទបាំងការឈឺចាប់បានទេទោះនាងមិនចង់ទន់ខ្សោយឱ្យអ្នកណាឃើញ។
ភ្នែកគូខាន់រេសម្លឹងក្រោមចង្កេះស្រីថ្លៃ។
នាងដាក់ដៃគេចេញពីស្មា ដកមួយគេដាក់មកវិញមួយ ព្រោះខ្លាចនាងដួល។
ដោយនាងរើពេក គេងើបមុខមកវិញ សម្លឹងស្មើ ដៃម្ខាងច្បាមភួយចង់សម្រាត។ លីនប្រវេប្រវាតោងភ័យលែងរើ។ ទាល់តែអ៊ីចឹងបានបង្ក្រាបស្រីឆ្នាស់ជាប់។
«សុំស្លៀកពាក់!» នាងនិយាយទាំងខឹងតែសំឡេងខ្សោយព្រោះញាប់ញ័រ។
គេលែងដៃពីនាងហើយដើរទៅបន្ទប់ទឹក។
វគ្គ
កុងត្រា
បានមកដល់មន្ទីរពេទ្យ ឃើញបងថ្លៃនិងហាសិកានៅទីនោះជាស្រេចទៅហើយ។
គ្មានអ្នកណាដឹងថា លីនទើបតែមកពីណាទេ។ តាមពិតពួកគេត្រូវខឹងនាងខ្លាំងណាស់ ប៉ុន្តែពួកគេត្រូវការនាងខ្លាំងជាង បានជាបងថ្លៃនាងរត់មកប្រាប់ថា ពេទ្យត្រូវការលុយមួយចំនួនធំ ដើម្បីធ្វើការវះកាត់បងប្រុសនាងបន្ទាន់។
ជាលុយមួយចំនួនធំដែលលីនគ្មានសមត្ថភាពរកបាននោះទេ។ អើតសម្លឹងភាពវេទនារបស់បងប្រុសធំដែលរកស៊ីចិញ្ចឹមប្អូនមួយជីវិតមក ហើយពេលនេះលីនដើរមកអង្គុយស្ងៀមក្រៅអាគារលើបង់ថ្ម។
យប់អាធ្រាត្រចិត្តលីនវិលវល់ណាស់។
ទាំងពិបាកចិត្ត ក៏ចាប់ផ្ដើមទូរសព្ទទៅរកមិត្តជិតស្និទ្ធរបស់នាងនៅកន្លែងធ្វើការ Part Time។
គេនោះឈ្មោះថា បងល្អ ជាមនុស្សប្រុសភេទទីបី។
«បងល្អ ខ្ញុំទូរសព្ទទៅថៅកែមិនចូលទេ បងប្រុសខ្ញុំសង្គ្រោះបន្ទាន់ ខ្ញុំចង់ខ្ចីលុយគាត់ខ្លះ!»
«អ្ហូយ ថ្មើនេះគាត់សម្រាន្តលក់បាត់ទៅហើយកុលាប? បងប្រុសឯងមែនទេ? ហើយលុយប៉ុន្មានទៅប្រាប់មកក្រែងបងជួយបានខ្លះ?!»
«ច្រើនណាស់បង បងខ្ញុំត្រូវការវះកាត់បន្ទាន់!»
«អូយព្រះ! ចាំមើលមើល៍បងព្យាយាមទាក់ទងទៅថៅកែឱ្យ ហើយឥឡូវកុលាបនៅមន្ទីរពេទ្យមែនទេ?»
«ចាស់បង! នៅមុខអាយ.ស៊ី.យូ »
ទើបនឹងបានដាក់ទូរសព្ទចុះស្រាប់តែឃើញបងថ្លៃនាងរត់មកដល់ស្តីបន្ទោស។
«ឯងនៅណេះ? នៅដំអក់ដល់ណា? ម៉េចក៏មិនទៅជួយរៀបចំបញ្ជូនបងឯងទៅកាន់ពេទ្យឯកជន!»
«ទៅពេទ្យឯកជន?»
លីនស្រឡាំងកាំងហើយមិនដឹងថាហេតុអីបានជាបងប្រុសនាងត្រូវបានបញ្ជូនទៅពេទ្យឯកជននោះទេ ព្រោះគ្មានលុយទេ។
នៅពេលចេញយឺតៗមកតាមបងថ្លៃ ក៏វាក់អើឃើញ Dark។
ដោយមានហាសិកាកំពុងឈរនិយាយជាមួយ Dark។
«នុះ បងកុលាបមកហើយ បងស្រីខ្ញុំ!»
ហាសិកាញញឹមប្រាប់ទៅ Dark។ ជននេះងាកមកសម្លឹងលីនដោយមុខខ្មាសៗ។
«គេនេះមកធ្វើអីនៅណេះ?» លីននិយាយមួយៗទាំងសង្ស័យ ស្រាប់តែប្អូនស្រីតបឆ្លើយឡើងភ្លាម៖
«នេះគឺមិត្តភក្តិរបស់ខ្ញុំ គេជាកូនអ្នកមាន! ពេលនេះគេព្រមជួយយកបងធំយើងប្ដូរទៅពេទ្យទំនើបដើម្បីធ្វើការវះកាត់»
ទាំងស្រឡាំងកាំងក្នុងចិត្តដៃលីននៅកាន់ទូរសព្ទនៅឡើយ ចិត្តនឹកឃើញដល់បុរសម្នាក់ដែលទើបតែញាំញីជីវិត។
Dark បែរខ្នងបង់លុយនិងរៀបចំឯកសារយកបងនាងចេញ។
«នៅឈរធ្មឹងទៀតកុលាប? មិនជួយរៀបចំឱ្យឆាប់ៗ»
បងថ្លៃនាងមិនខ្វល់ថាបានលុយមកពីណាទេ។ មានតែលីនប៉ុននោះដែលដឹងការពិត។ បងប្រុសរបស់នាងបានបញ្ជូនចេញភ្លាមភ្លាមទៅកាន់មន្ទីរពេទ្យថ្មី។
«បងកុលាប ពេទ្យថាការវះកាត់នេះមានឱកាសជោគជ័យច្រើនណាស់!»
លីនលើកម្រាម១០ធ្មេចភ្នែកបែរបន់។ ងាកមកវិញក៏ឃើញហាសិកាញញឹមញញែមនិយាយជាមួយ Dark ទំនងជាប្អូនមិនដឹងថា Dark ជាអ្នកណាហើយមានគោលកដៅអ្វីនៅពីក្រោយរឿងនេះនោះទេ។
ស្អប់ជននេះបំផុត លីនដើរទៅកន្ត្រាក់ដៃប្អូនស្រីនាំវាងទៅក្រោយ។
«កុំទំនេរពេក បងប្រុសនៅមិនទាន់ដឹងខ្លួនទេ!»
ដោយលីនធ្វើតោះតើយដាក់ Dark ផងហាសិការឹតតែកើតឆ្ងល់ឡើង។
«បងឯងថី?»
«មានថី ពេលរឿងនៅណេះដោះស្រាយចប់ឯងដឹងគ្នាជាមួយបង!»
«ដឹងស្អីទៅ? រឿងដែលល្អគឺបងប្រុសកំពុងត្រូវបានទទួលការវះកាត់ មិនចេះដឹងគុណគេខ្លះទេ? ញញឹមបន្តិចក៏អត់រាក់ទាក់បន្តិចក៏អត់! ចង់ឱ្យគេថាគ្រួសារនេះ ក្រហើយអន់ចរិតទៀត?!»
សម្តីរបស់ហាសិកា«ក្រហើយអន់ចរិត»ធ្វើឱ្យលីនគាំង។ នាងនឹកឃើញដល់ពេលដែលប្រុសបិសាចឈរបែរខ្នងទុកឱ្យនាងបង្ខំចិត្តត្រូវទៅឱបលួងគេ។
គេអប្រិយជាងអ្វីដែលនាងអាចនិយាយប្រាប់ពិភពលោកនេះ ចំណែកខាងប្អូននាងគឺ«១០គត់»។ ទោះយ៉ាងណានាងមិនចង់ឱ្យលីនដឹងគុណមនុស្សអស់នេះទេ លីនក្តិចដៃប្អូនស្រីហើយខាំមាត់និយាយ៖
«គ្មានជំនួយដែលគ្មានចំណងទេនាងល្អ!»
«មានចំណងមានទៅ យើងមានស្អីឱ្យគេចង? គេចង់បានអីក៏ដោយឱ្យតែបងខ្ញុំជា!»
លីនគាំងជាថ្មីដែលហាសិកាគ្រលាស់ដៃបងចេញហើយដើរចោលនាងទាំងខឹង។
លីនកាចណាស់សម្រាប់គ្រប់គ្នា តែពេលនេះលីនស្អប់ខ្លួនឯងណាស់ដែលមិនបានកាចគ្រប់គ្រាន់សម្រាប់ប្រឆាំងនឹងព្រហ្មលិខិតកំណាចមួយនេះ។ ស្រីថយមកអង្គុយលើជណ្តើរទ្វារចូល។ រំលងអាធា្រត្រហើយ ជននោះដេកលក់ស្កប់ស្កល់ក្រោយពីបានបំផ្លាញយើង។ ទីនេះនៅជាប់ស្លាកស្នាមទារុណពីស្នាដៃគេ យើងនៅឈឺ តែគេឈ្នះ។
ហេតុអីយើងមិនព្រមបំភ្លេច? ហេតុអ្វីក្លិន សំឡេង ម្រាមដៃគេអន្ទោលមកតាមយើង? ហេតុអី? យើងស្រឡាញ់ណាស់ប្រុសអ្នកមាន រូបរាងស្អាតៗសង្ហាដូចគេ ហេតុអីពេលគេមកដល់ មកជាបិសាច ជាមនុស្សបំផ្លាញយ៉ាងអប្រិយ គ្មានភាពទន់ភ្លន់ គ្មានការយល់ចិត្ត នេះឬរាត្រីបាត់បង់អ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ។
«ប្រុងធ្វើអីទៀត?»
នាងសរសេរទៅគេ មិនសង្ឃឹមថាគេឆ្លើយ ព្រោះមិនឃើញអនឡាញស្រាប់តែគេឆ្លើយតបភ្លាមៗ៖
«បងចង់បានអូន!»
នាងភាំងនឹងចម្លើយ។ តាមថានាងសួរនេះព្រោះមិនចង់ឱ្យមនុស្សរបស់គេមកក្បែរហាសិកានិងគ្រួសារនាង តែគេឆ្លើយមកវិញធ្វើដូចតួកុនរឿងមនោសញ្ចេតនា។
បើនាងមិនឆ្លងកាត់ការឈឺចាប់ជាមួយគេ នាងអាចញញឹមឡើងមិនខានជាមួយឃ្លាប្រយោគនេះ។
«លោកចង់ឱ្យខ្ញុំស្លាប់បានអស់ចិត្ត?»
«បងមិនឱ្យលីនស្លាប់ លីនមិនអាចស្លាប់បានទេ!»
«កុំបានចិត្តពេក!»
«បានទាំងខ្លួនទៀត…..តែបងនៅមិនអស់ចិត្ត!»
«ឱ្យកូនចៅលោកចេញឱ្យបាត់ពីស្រមោលប្អូនខ្ញុំ!»
«លេខាគ្មានសិទ្ធិដាក់បញ្ជាទេ!»
លីនចង់ស្រែកថាឱ្យគេយល់សប្តិដែលមាននាងជាលេខា តែនាងនឹកឃើញ«លីនខាំបង! តែអត់ឈឺដូចពាក្យប្រមាថបងទេលីន! វាស្អិតជាប់ក្នុងខួរក្បាលបង!…..មិនដែលមានអ្នកណា….ព្រហើនដាក់បង…..ដូចលីនទេ….បងនឹងប្រដៅលីន…..ឱ្យច្រើន»ខ្លាចតែមនុស្សឆ្កួតដូចគេ កាន់តែជេរកាន់តែវ៉ល់ដាក់នាងទេ។
លីនមិនមាត់ គិតបន្តិចទាំងល្វើយ។ ចុងក្រោយនាងសរសេរ៖
«លែងខ្ញុំទៅ! លោកបានគ្រប់យ៉ាងហើយ! កុំឱ្យខ្ញុំពិបាកដកដង្ហើមជាងនេះ»
មិនដឹងយ៉ាងណា គេ seen ហើយអត់ឆ្លើយ។


