រឿង៖ ចិត្តត្រួតត្រា ភាគទី៧

«អ្នកនាងលេខាថ្មីស្ងប់ស្ងាត់ខ្លាំងណាស់!»

សូហ្វ័រថាហើយ លីនក៏ងើបមុខ​មកមើលគាត់។

«ពូ កុំប្រកាន់ខ្ញុំអី! ខ្ញុំអត់ដឹងត្រូវនិយាយគ្នាពីអី!»

«កំពុងភ័យមែនទេ? ឮសូរថាចៅហ្វាយកាច?»

នាង​ទើបនឹងយល់ថា តៃកុង​ឡាន​មិនដឹងរឿងកន្លងមករវាងនាង​និង​គូខាន់ទេ។

«កាចមែនដែរទេ?»

នាង​សួរដោយមិនដឹងខ្លួន។ អ្នកបើកឡាននេះមាន​វ័យចំណាស់ជាមួយ​ទឹកមុខស្លូតបូត។ គាត់​ញញឹម​​គិតសិន​បាន​ឆ្លើយ៖

«កាចត្រូវរឿង! ធម្មតាគាត់ជាមនុស្ស​ល្អ!»

លីនងាកមុខចេញមិនចង់ឱ្យគាត់ឃើញ​ទឹកមុខ​ឆ្អន់របស់នាង​ទេ ចំណែក​ក្នុងចិត្តនេះវិញ ស្ងាត់ៗ​ស្រីគិតថា មិនត្រឹមតែឮគេនិយាយ គឺ​បានជួបរួចមកហើយ។ មិនត្រឹមតែកាចទេ គឺឃោរឃៅបំផុត។

ឃើញនាង​ស្ងាត់គាត់ក៏លែងនិយាយ។

ឡានមកបត់ចូលតំបន់ភូមិគ្រឹះមួយនៅចុងគេ កែងកាច់ជ្រុងក្បែរស្រះទឹកវែងអន្លាយ។ គ្រាន់តែគន់ទេសភាព​ក៏មាន​អារម្មណ៍ល្អឡើងវិញដែរ។ ជម្រាលនៃស្រះ​ប្រកបដោយបុប្ផារីកស្គុសស្គាយចម្រុះពណ៌។

លីនលបសួរចិត្ត​ខ្លួនឯង៖

«ប្រភេទមនុស្សឃោរឃៅបែបគេនេះ ចេះរើស​មករស់នៅក្នុងបរិស្ថានដ៏ស្រស់ត្រកាលបែបនេះ ពិតជាគួរឱ្យស្ដាយណាស់ វាមិនសមនឹង​គេទេ​!»

សំឡេងបុរសបើកបរ​ប្រាប់មកនាង៖

«ចៅហ្វាយហូបអាហារនៅម៉ោងប្រាំពីរ សាមសិបនាទី! លេខា​ចូលទៅផ្ទះបាយអ្វី​ក៏មានដែរ! លេខា​រៀបចំ​អាហារ​ពេលព្រឹកតាមកាលវិភាគដែល HRកត់ទុកប្រាប់នោះទៅ! ហើយពេលចៅហ្វាយកំពុងស្រស់ស្រូប លេខា​មិនអាចទៅណាបានទេ….!»

«ខ្ញុំត្រូវនៅអង្គុយ​កំដរគេ? ខ្ញុំនេះដឹងហើយ ខាងគ្រូធនធានមនុស្សប្រាប់ខ្ញុំច្បាស់ណាស់!»

គាត់ងក់ក្បាល​ញញឹម។ រឿងធំ​គឺ​ពួកគេ​ផ្តាំមកថា នៅពេលដែលចៅហ្វាយស្រស់ស្រូបរួច គេដើរចុះឡើង​អានព័ត៌មា​នក៏ជា​ពេលដែលលេខា​ត្រូវចូលទៅក្នុងបន្ទប់ធ្វើការរបស់គេរៀបរយសម្ភារៈដាក់កាតាបនិងយកមកក្នុងឡាន។

«មានរឿងមួយគឺខ្ញុំមិនដឹងត្រូវរៀបចំអ្វីដាក់កាតាបចៅហ្វាយខ្លះទេពូ!»

«សួរគាត់ ដូចជា LAPTOP ឬអ្វីផ្សេង ចំណែកខ្ញុំជាសូហ្វ័រ ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យចូលទៅជួយទេលេខា លុះត្រាតែមានបញ្ជាពីគាត់!»

«ចាស៎ អរគុណពូ!»

«នេះសោទ្វារ! លេខា​ទុកវាទៅ! សោទ្វារតូច!»

«ចា៎»

លីន​ទីទើរ ក្រឡេក​មើលម៉ោង ទើបមិនអាចបង្អង់ ដោយ​ស្រូត​ទទួលកូនសោមកហើយទុកចោលកាបូបធ្វើការ​របស់នាង​ទៅក្នុងឡាន។

ស្រី​រួសរាន់ដើរសំដៅទៅកាន់ទ្វារតូចដែលពូបានចង្អុលប្រាប់។ ចំណែកពីក្រោយនាង សូហ្វ័រ​ចុះដើរមកបើកទ្វាររបង ដើម្បីបរឡានចូលមករង់ចាំទទួលចៅហ្វាយ។

​     នាង​មួល​សោ​តិចៗ​ខ្លាច​ត្រូវ​ធ្វើឱ្យអ្នកខាងក្នុង ភ្ញាក់ពីដំណេក ប៉ុន្តែទ្វារខាងក្នុងមួយជាន់ទៀតដែលនាងត្រៀមនឹងរកសោចាក់ចូលរបើកជាស្រេច បញ្ជាក់ថា ម្ចាស់ប្រុសមិនបាននៅគេងទៀតនោះទេ។

ចាប់ផ្តើម​មានអារម្មណ៍ថាភ័យ។

ស្រីក្រឡេកភ្នែកសម្លឹងជុំវិញបរិវេណ​បន្ទប់ដំបូងនៃចំពោះមុខ​ខ្លួន និងដោះស្បែកជើងឈាន​ចូលយឺតៗ។ ភាព​សង្ស័យនិង​អារម្មណ៍មិនល្អ​បានញ៉ាំងឱ្យលីនភ្លេចអស់ភាពប្រណីតនៃគេហដ្ឋាន​តូច​​ច្រឡឹង​នេះ បែរជាគិតបន្លាច​ខ្លួនឯងថា មនុស្សម្នាក់នោះ អាចថាកំពុងពួននៅកន្លែងណាមួយ ហើយដើរមកសង្គ្រប់នាង ដូចជាស្តេចតោសង្គ្រប់ឆីសាច់ឆៅ។

ស្រីចុចបើកភ្លើង…..ទីនេះមាន​សាឡុងធំពីរនិងកូនតុ ព្រមទាំងបារភេសជ្ជៈតូចមួយ។ នៅខាងឆ្វេងប្រហែលជាបន្ទប់អាហារ ​ព្រោះលីនក្រឡេកទៅឃើញទូទឹកកកធំនិងតុបាយប្រណីតមាន​កៅអី​ប្រាំមួយ។

នាង​ដើរសំដៅទីនោះ ហើយចាប់ផ្តើម​ឆែកមឺនុយ​ដែលបិទលើជញ្ជាំងពីចន្ទដល់សុក្រ។ អ្វីៗពិតជាដូចគ្នា​នឹង​ការប្រាប់ ដោយមានរូបថតបង្ហាញ​កាលនាង​រៀនជាមួយHR។

ស្រីបើកទូទឹកកករៀបចំថាសអាហារ​ពេលព្រឹក ​ដៃលើកមើលម៉ោងជានិច្ចខ្លាចលើស។ ពេលវេលាកាន់តែកៀក ចិត្ត​ស្រីកាន់តែបារម្ភឡើង។​ តែនេះនៅ១៥នាទីទៀតដែរ ប្រហែលជានាងមករហ័សពេកបានជា​ពេលវេលា​ភ័យខ្លាចកើតមានកាន់តែយូរ។

កែវល្អរបស់យើង ឈានមក​រកផ្ទាំងកញ្ចក់ penthouse រួចរូតរនាំងចេញ សម្លឹង​ទៅក្រៅព្រោះ​ស្តាយ​ទេសភាពជម្រាលស្រះជីក។ ផ្កាគ្រប់ពណ៌ មិនដឹងថា​ក្រោយសន្សើមរាត្រី ទីនោះក្រអូបយ៉ាងណាទេ។ គិតថា មានពេលខ្លះសល់ ចេញ​ទៅរកប៉ុន្មានទងមកដាក់លំអថាសល្អទេ? តែ…មានអារម្មណ៍ថា ….អ្វីមួយផ្លាស់ប្តូរពីក្រោយខ្នងនាង​។

ស្រីព្រឺសម្បុរ ក្តាប់ដៃ​ដោយបែរក្រោយភា្លម។

ពិតជាប្រុស​ម្ចាស់ផ្ទះកំពុងបង្ហាញខ្លួន។ គេគ្មានអាវទេ ញើសដាមពាសពេញ​ស្បែក​ពណ៌ក្រមៅរបស់គេ។ គេជាកូនកាត់ មិនសមបានទទួលស្បែក​ពណ៌ស៊ិចស៊ីនេះទេ ប្រសិនគេមិនទ្រាំដេកអាំងថ្ងៃដល់កម្រិតនោះ។

ភ្នែក​គេ​មើលនាង​ស្រឹម មាត់គេស្មើៗ….សូម្បីញញឹមស្វាគមន៍មួយក៏មិនឱ្យលីនដែរ ធ្វើដូចជាប៉ុន្មាន​ថ្ងៃមកនេះ មិនបានដេកនឹកសំឡេង​យំ​របស់លីនអ៊ីចឹង។

«អ…..អរុណសួស្តីCEO!»

តូច​និយាយទាំងលេបទឹកមាត់ភ័យ។ ប្រុស​ដើរទើមៗចូលមក តែ​គេ​មិនមាត់ដដែល។ គេមានខោកីឡាខ្លី​និងដង្ហើមស្វាហាប់ លីនគិតថា​គេប្រហែលហាត់កីឡាធ្ងន់ៗ​បានយូរក្រែលហើយ បានជាមានដង្ហើមបែបនេះ។

គេកាន់តែចូលមកនាងរឹតថយ ព្រោះគេហាក់សំដៅមកទូទឹកកក។

តែមិនមែន​ទេ….គោលដៅគេ​គឺនាង​។

នាង​ថយមកក្បែរតុ….ចំណែក​ដៃគេព័ទ្ធជុំវិញ​កាយស្រី គឺគងលើតុសងខាងប្រាណលីន។ មុខគេស្មើ ភ្នែកគេផ្តោត….ស្រីសម្លឹងប្រុសភ្លឹះៗ នាង​បង្គាប់ចិត្ត​កុំឱ្យភ័យ គ្មានអីត្រូវខ្លាចទេ តែ….ទ្រូងកំសាកនៅតែកំសាកដដែល។

«CEO យកទឹកទេ?»

គេមិនមាត់ភ្នែកនៅតែដៀងសម្លឹងនាង​ស្រពោនៗ…..

«ទឹកក្រូចស្រស់?»

«ទឹកដោះ!»

គេនិយាយតិចៗចេញពីបបូរមាត់ឆ្មើងឆ្មៃ រួចរេភ្នែក​សម្លឹង​មកទ្រូងនាង។ រាល់ពេលដែល​ភ្នែក​គេ​ផ្លាស់ទីប្រឆាំងមកលើស្បែកលីន កន្លែង​ណាក៏ងាយរងគ្រោះដែរ។​ វាចាញ់ច្រាបពន្លឺភ្នែក​ថ្លៃ​ ព្រឺផង​ចង់គ្រុនផង។

លីនយកដៃខ្ទប់ទ្រូង ខណៈប្រុសខាំបបូរមាត់ងើបមុខមកវិញ​សម្លឹងភ្នែកនាង។

គេស្រេកឃ្លាននាង​ណាស់ ហេតុអ្វីនៅនឹង​ស្បែក​ស៊ិចស៊ីរបស់គេ​បែបនេះ សាច់៦កង់យ៉ាងនេះ​​​លីន​​ព្យាយាមលាក់អារម្មណ៍ពិត​បាន?

រាងស្រី​ទាបជាងគេច្រើន​ ដូច្នេះលីនមើលឃើញតែគល់កធំៗ សរសៃធំៗរបស់គេ ។

«CEO ជិតដល់ម៉ោង ​Breakfast ហើយ​»

«កំពុងញ៉ាំហើយ!»

គេខ្សឹបមកដោយហត់ៗ រួច​​យក​ដៃឆ្វេង​មួយ​រុំ​ចង្កេះ​លីន ​រុញ​លីនមក​​លើ​ខ្លួន​គេ។ លីនមិនមានអ្វី​រើ   ខណៈ​ដែល​​ដៃគូខាន់​ម្ខាង​ទៀតរុលពីគែមតុ​ចុះ​មក​ក្រោម។

«ត្រៀមម្ហូបផ្អែមៗឬនៅលីន?» គេ​សួរមករកភក្ត្រា​ស្លេកៗដែលភាំងៗនឹងកិច្ច​ស្វាគមន៍ការងារថ្ងៃ​ដំបូង​។ គេមិនសមថា មករួមភេទទាំងព្រលឹម មិនទាន់ងូតទឹកនិងនៅទីនេះទេ។

ដោយ​គូខាន់ប្រើជង្គង់របស់គេមកជ្រែកនៅចន្លោះជើងរបស់លីនដើម្បីរុញញែក​ឱ្យជើងនាងទាំងពីរដាច់ចេញពីគ្នា លីនផ្តើម​និយាយលួងលោមនាយ៖

«មិញ​ ខ្ញុំរូតរនាំងឡើង!»

គូខាន់សម្លឹងមុខនិងភ្នែក​អង្វករទទូចរបស់ខាងស្រី រួចប្រុស​ងើបមុខសម្លឹងទៅស្រះទឹកខាងក្រៅដ៏សែនស្រស់បំព្រង។ ប្រុសថ្លៃញញឹម។ ជាលើកដំបូងហើយ ដែលគេញញឹមស្រស់បែបនេះនៅក្បែរលីនបង្កើយ។ មាត់គេ​និយាយមួយៗ​ទាំងភ្នែក​គយគន់ខាងក្រៅ….៖

«ខ្លាចអី? ខ្លាចអ្នកណា! សូម្បីនៅក្រៅហ្នឹង ក៏អាចជាកន្លែងរបស់យើងដែរ! គ្រប់កន្លែង..​នៅផ្ទះនេះ សុទ្ធតែអាចជាកន្លែង….របស់យើង….!»

ថាដោយស្រើបស្រាល ដោយ​ស​ន្តានខូចខិលក្នុងផ្លូវតណ្ហា គេនេះគិតដល់រឿងគគ្រិចៗច្រើនទៀតដែលនឹងសាងជាមួយលីន​នៅក្នុងអាណាចក្ររបស់គេ។ គិតហើយ​បេះដូងពេញដោយសោមនស្ស ងាកមករកស្រីស្នេហ៍វិញ វាក់នឹង​ទឹកភ្នែករលើបក្នុងកែវភ្នែកលីន។

គេទម្លាក់ចោលស្នាម​សើច។ មនុស្ស​ប្រុស​អន់ចិត្ត​នឹងទឹកភ្នែកកាត់ព្រឹក​របស់នាង​ពិតណាស់។ គេវាចាតិចៗ​ដាក់លីន មិនសំខាន់ថាលីនមើលគេឃើញឬអត់ទេ៖

«ហត់ខ្លាំងមែន​ ត្រឹមប៉ុណ្ណឹង?»

«កុំឱ្យពូបើកឡានឃើញ!»

នាង​ប្រញាប់និយាយដាក់គេខ្សាវៗញ័រៗ។ គូខាន់ចង់ដឹងថា នាង​ពិតជាគ្មានសម្រើប គ្មាននឹក​សូម្បី​មួយកាក់ល្អិតណាជាមួយស្នេហានេះ? ខាងលីនវិញ គំនិតដែលត្រូវគេ​យកមកធ្វើជាអាហារ​ពេលព្រឹក​ គឺថោកទាបណាស់ហើយសម្រាប់នាង មានអីរំភើបស្រើបស្រាលទៅ? ប៉ុន្តែ….សូម្បីតែពេញ​ដោយការឈឺចាប់និងស្អប់ខ្ពើម​អារម្មណ៍ ពិបាកនឹងទទួលយកកម្រិតណា ក៏លីនមិនហ៊ានច្រានជននេះចេញដែរ។

តូច​​ព្យាយាមសម្លឹង​ភ្នែកគេ ដែលកំពុង​ប្រកាន់ចិត្ត​ជាអ្នកមាន​អំណាចលើប្រាណស្រី ដៃនាង​ទាំងសងខាងបង្ខំ​ម្រាម​ទន់ៗមកប៉ះលើស្មាប្រុស….កាយវិការនេះពិតជា​ទាក់ទាញខ្លាំងណាស់។ ការប្រកាន់របស់បងចំពោះថ្លៃ​ធ្លាក់ថយចុះបន្តិចៗម្តងៗត្រឹមបានអូនមកប៉ះស្បែកក្តៅៗនេះ ហើយ​គ្រប់យ៉ាង​ក្លាយមកជាត្រជាក់ផ្អែមវិញ​ពេលនាង​ត្រដុសដៃលើស្បែកគេ​តិចៗ។

«ណ៎ា! កុំឱ្យគេឃើញ! ខ្ញុំខ្មាសគេ!»

នាង​ខ្សឹបខ្សាវៗបែបនេះសឹងឮតែខ្យល់ដង្ហើមដាច់ៗភ័យញ័រៗ។ ចិត្ត​ប្រុស​រឹងក៏មិនបានយូរ គេលើកស្ទួយចង្កេះអូនដាក់មកលើតុបាយ ជាមួយ​បបូរមាត់​ញញឹម​បានចិត្ត​ណាស់។ គេពិតជាបាន​ចូលក្នុងខ្លួនលីនបន្តិចទៀតនេះហើយ​ ដូច្នេះប្រុស​ដំអក់អូសក្រឡាបន្តិចរឹតតែសប្បាយ។

ដៃស្រីរបូតពីស្មារៀមព្រោះគេ​លើកនាងឡើងមកខ្ពស់ ស្រាប់តែគេដាក់នាងអង្គុយមិនទាន់បានអីផង ប្រុស​ដណ្តើមទាញ​ម្រាមលីនទាំង១០ត្រលប់មកវិញមកលើចង្កេះគេ។ មិនអស់ចិត្ត គេទាញ​ញែកជង្គង់ស្រីទាំងសងខាងឱ្យព័ទ្ធមកជុំវិញចង្កេះដ៏ធំរហូតដល់នាង​ត្រូវកន្ធែកពេញទំហឹង។

ពេលនេះស្រីត្រូវសម្លឹង​ចុះក្រោមទើបឃើញភ្នែកគេព្រោះខ្លួននៅទីខ្ពស់ជាង។ អ្វីមួយខុសប្រក្រតី ញាំញីដង្ហើមលីនឱ្យលោតក្តៅៗ។ មិនមែន​នាង​ក៏…..។ ប្រុសញញឹម​ស្រឹមៗ សម្លក់ភាព​ល្ហល្ហេវក្នុងភ្នែកនាង គេសួរតិចៗ៖

«ចង់អត់?»

នាង​ទម្លាក់ភ្នែកចេញ តែត្រលប់មកសម្លឹងគេទៀត ទាំងដៃសងខាងនៅជុំវិញកគេ។ ភ្នែក​គេ​ទម្លាក់មករកទ្រូងលីន​ហើយសុដន់ខាងឆ្វេង….គេនឹកនាទីនេះ និងចាប់ផ្តើមក្រហមមុខព្រោះទីនេះនៅក្បែរ​ៗ​មុខគេ។

មិនដូចលីនស្មានទេ។ គេមិនបានយកមាត់គេមកប្រើ​ទាញ​អាវលីនចេញឡើយ។ គេ​យកដៃស្តាំមកលូកចូលពីក្រោមចង្កេះហើយ​រុលមកលើកាន់អង្អែល​សុដន់ម្ខាងដែល​គេស្រឡាញ់តាំងពីរាត្រីទី​​មួយ​​។

ដោយម្រាម​របស់គេ លីនផ្តើម​រមួល​ពេញតួពីលើដល់ក្រោម។ ទោះណា​ជាប្រុសច្របាច់ថ្នមក្បាលសុដន់របស់លីនត្រឹមពីលើក្រណាត់ទន់ៗនៃអាវទ្រនាប់ស្តើងមិនទាន់ដល់ស្បែក ក៏ការ​អង្អែលប្រើមេដៃរបស់គូខាន់ យឺតៗជាចលនារាងជារង្វង់ពិតជាធ្វើឱ្យលីនឱបកគេរំងាប់ភាពទន់ខ្សោយ។

គេមិនព្រមឱ្យលីនទ្រោបទេ។ ព្រោះគេ​ត្រូវការ​ប្រើអណ្តាតមកធ្វើតាមចលនាដូចគ្នានេះនៅលើក្បាលសុដន់ម្ខាងទៀត ដើម្បីរុញឱ្យលីនឈាន​ដល់កម្រិត​លែងរវល់នឹង​អ្នកណាៗផ្សេង មកគិតតែពីគេម្នាក់….

អ្ហឹក….

លីនថ្ងូរហើយ។ មនុស្ស​គ្មាន​បទពិសោធដូចលីន​ទ្រាំនឹងការ​រំញោច​យ៉ាងព្រៃផ្សៃពីឆ្វេងទៅស្តាំ លើទ្រូងនាង​គ្មានសល់ប្រលោះណាទំនេរបានយូរអី? ស្រីខំ​ព្យាយាមកម្ចាត់អារម្មណ៍ដែលកំពុងកើតឡើងនៅក្នុងតំបន់ខាងក្រោមទាំងអាម៉ាស់ពន់ពេកណាស់។ ខោនាងសើម នាងដឹង ហើយបើលោតែគេឱនទៅ គេក៏នឹងដឹងថាលីនកំពុង…អូព្រះ! ទុកមុខមាត់ឱ្យលេខាថ្មីបន្តិចក៏មិនព្រម?

ដៃលីន​នៅលើស្មារៀម នាងរុញគេចេញ រុញមិនបាន ស្អិតណាស់ តែក្រោយមក​លីនហាក់មិនរុញទេ នាង​មានតែ​ទប់គេឱ្យរក្សា​រាល់សកម្មភាពនៅលើទ្រូងអាក្រាតទាំងស្រុងនេះ។ លីនងើយក្បាលទៅក្រោយបិទភ្នែកជិតងងឹតសូន្យ អាចឮតែសំឡេងថ្ងូរអង្វរនៃដង្ហើមខ្លួនឯង។ ដៃគេម្ខាង​ទ្រខ្នង​លីន ខណៈមាត់គេនៅប្រយុទ្ធ ម្រាម​៥ទៀតរបស់គូខាន់ជ្រែកមកផ្ទៃខាងក្រោម។

លីនព្យាយាមច្របាច់ជើងនិងជង្គង់រកគ្នារារាំងគេ ប៉ុន្តែជង្គង់របស់គូខាន់វែងជាងនិងមាំជាង គេបានបញ្ឈប់លីនមិនឱ្យខ្ជឹប​ជើងទេ។

«អូ…»

លីនរបូតដៃ​ទាំងរញីរ​ញ័រពីស្មាប្រុសបង​ដោយ​មិនដឹង​ខ្លួន។ រាងកាយនេះ​ចាញ់ហើយ នាង​ទន់​ផ្ងារផ្តេកទៅក្រោយក្រោមការ​ប្រយុទ្ធ​គ្រប់កន្លែងរបស់សត្រូវ។ មាត់គូខាន់ក្តៅៗនិងសើមៗ បានរអិលមកភ្លក្សគ្រប់កន្លែងពាសពេញស្បែក​គ្រប់ទីតាំង​របស់លីន ប្រលាក់ដោយអណ្តាតនិងបបូរមាត់គេ គ្មានទីណា​សល់ភាពបរិសុទ្ធ​ទេ គេលេបគ្រប់យ៉ាង​របស់លីន​ទៅទុកក្នុងបេះដូង​វាតទីនិយម​នេះ​ដោយ​ មិនគិតអ្វីទាំងអស់។

លីនវិញក៏លូកដៃទៅ​ស្ទាបលើថ្ពាល់របស់គេថ្នមៗទប់មាត់គេតិចៗជាមួយ​ការថ្ងូរ​កំដរបេះដូងគេឱ្យសប្បាយក្នុងកាមទាំងព្រលឹមត្រជាក់។

មានអារម្មណ៍ថា ស្បែកមុខគូខាន់ទន់ ហើយរុលមកក្រោមជានិច្ចតាមការអង្អែល​របស់លីន ធ្វើឱ្យដៃ​លីនអាច​រុំ​កគេជាប់ ​ទាញគេឱ្យឱនមក​រក​នាង​ដូចគ្នា​។

ព្រះ រាងកាយនេះមិនមែនជារបស់ខ្ញុំទៀតទេ លីនគិត។ នាង​មិនដឹងថា ហេតុអ្វីទេ វាហាក់លឿនពេកហើយដែលគេគ្រប់គ្រងនាងបាន​គ្រប់កន្លែង។ មានអារម្មណ៍ថា ដៃរបស់គេរំកិលចុះឡើងប៉ប្រះនឹងទ្វារខាងក្រោមស្នូកដែលឆេះងំ​ដោយចំណង់​របស់លីន គេ​កំពុង​ស្ទាបស្ទង់ថា ដល់ពេលវេលា​ដែលអាចឱ្យលីនទទួលយកគេ​ហើយមិនឈឺចាប់?

«CEO …»

នាងចង់ផ្លាស់តុនេះចេញឱ្យបានមុនពេលនាងសន្លប់ក្រោមដៃគេ ហោចណាស់…..ទីណាក្តីមិនមែនតុបាយទេ។ តែហៅគេបានពីរបីម៉ាត់នាង​ផុតដង្ហើមរលត់សំឡេង​ ខ្វាច​ក្រចករបស់ខ្លួនជាគំនូសលើស្បែកស្មា​ក្រោយ​របស់គេថ្នមៗព្រោះសម្រើបហួសហេតុមិនធ្លាប់មានក្នុងជីវិត​។

«សូមអង្វរ!»

នាង​និយាយបានខ្លីៗតិចៗ….ព្រោះរាងកាយនាង​បញ្ចេញ​សញ្ញាស្រូបយករូបគេ បញ្ជាក់ថានាង​ត្រូវការប្រុសប្រាណណាស់ ត្រូវការ​ជាងអ្វីគ្រប់យ៉ាងលើលោកនេះ។

«អូខេ!»

គូខាន់ឆ្លើយតបខ្លីៗដែរ ដោយលើកត្រកងប្រាណពាក់កណ្តាល​អាក្រាត​លើកឡើងផុតតុ ដើរវិលបកចូលមកក្នុងផ្ទះ។

លីនបើកភ្នែកព្រឹមៗ សម្លឹងទឹកមុខ​រីករាយ​របស់គេ។ គេពិតជាទេវបុត្រសម្រាប់លីន​ មិនមែន​ជាបិសាច​ដូច​ថ្ងៃមួយនោះទេ។

ឱតណ្ហា! លីនដឹងថា នាង​លង់ជាមួយ​រឿងកាម​លោកិយហើយ។ នាង​មិនចង់ចេញពីរង្វង់ដៃគេក្នុងពេលនេះទេ។ ប្រុសយកជើងរុញទ្វារហើយ​ទៅដល់បន្ទប់មួយទៀត។ ទីនេះមានភ្លើងបើកលម្អពេញពិតាន​។ លីនត្រូវគេ​ដាក់មកលើអ្វីមួយទន់និងផុងៗ។

វាជាពូក ទីនេះប្រាកដជាគ្រែរបស់គេ?

ទ្វារនៅចំហតែមិនគួរឱ្យអាម៉ាស់ដូចផ្ទះបាយដែលចំហ​ភ្លឺទែងដែរ។ ប្រុសដែលឈរខ្ពស់លលៃ​ សម្លក់សម្លឹងលីន​​​ស្រាលៗ។ អ្វីមួយ​ចេញពីរបៀបដែលគេសម្លឹង បញ្ជាក់សញ្ញាសម្ងាត់ថា គេនេះស្រឡាញ់ទ្រូង​លីនទាំងសងខាង​ស្ទើរលេប។

«ឡានចាំនៅក្រៅ!»

នាង​និយាយខ្សាវដោយទាញ​អាវ​ដែលនៅទីទើរមកវិញ តែដៃប្រុស​លូកមកដណ្តើមបានហើយសម្រាតចេញភ្លាមៗ ទម្លាក់ចោលទៅម្ខាងខ្លួន។ ផ្នែក​ខាងលើនៃសត្វលោកទាំងពីរទទេស្មើគ្នាហើយពេលនេះ។

លីន​ធ្វើភ្នែកស្រទន់ៗសម្លឹងគេ។

ប្រុសឱនមកក្បែរហើយសួរ៖

«ចង់ប៉ះអត់?»

លីនសម្លឹងភ្នែកគេ រួចទម្លាក់ភ្នែកគេច​តែមិនបានយូរអីក៏រេមកសម្លឹងទ្រូង​ស្អាតៗរបស់គេទៀត។ ប្រុសទាញ​ដៃស្តាំនាងមកដាក់លើបេះដូងនាយ។

លីនដង្ហើមញាប់។ ដោយមិនដឹងខ្លួន​ម្រាមនាងរេ។ បបូរមាត់ប្រុសញញឹម​សម្លឹង​បបូរមាត់នាង។ គេឱនទៅកន្លែងមួយដែលត្រូវនាង​ខាំនៅយប់ដំបូង ហើយ​យកដៃរបស់គេម្ខាងមកកាន់សុដន់ឆ្វេង​ដដែល​របស់នាង​។ ភាពរឹងរបស់គេចង្អុលមករកភ្លៅស្តាំលីន។ គូខាន់ចំអកតិចៗ នៅពេលដែលមានអារម្មណ៍ថាលីនព្យាយាម​​យកជង្គង់រុញរបស់គេចេញទៅម្ខាង។

ដៃគេម្ខាងលូកមកទាញ​ញែក​ភ្លៅនាង រួច​ដៃដដែល​ផ្លាស់ទីដោយសេរី រវាងភ្លៅនាង​និងតំបន់​សឹក​។ លីនបិទភ្នែក ខាំមាត់កុំឱ្យរបូតសំឡេង​ស្រើបស្រាលពេញចំហពេក។ ពេលនោះហើយប្រុស​រំកិលសំពត់ក្រឡារបស់លីន​​ចេញ​យឺតៗ ហើយទាញបណ្តាច់វាចុះមកក្រោម។

​«ស្វាគមន៍ថ្ងៃដំបូង​លេខា​តូច!»

គេនិយាយតិចៗ ខណៈលីនខំ​លូកដៃ​ដែល​ញាប់​ញ័រ​របស់​នាង​ទៅទប់ម្រាមគេកុំឱ្យលូកលាន់ល្អាងនាង​។ នាង​ទប់មិនជាប់ទេ។

«អឺ» លីនដកដង្ហើមធំពេលគូខាន់លើកមេដៃមកអូចពីលើវា លីនថ្ងូរ​ខ្លាំងៗ ដៃលីន​​វាយស្មា​​គេផាច់ៗ គេមិនកម្រើកឬភ្លាត់ចេញសោះ។ លីនចាប់កម្រាលពូក ហើយស្រែកថ្ងូរព្រោះទប់មិនជាប់។ គេមិនចង់ឱ្យលីន​សល់អ្វីជាខ្លួនឯងទេមែនទេ? តើ​មាន​រឿង​អ្វី​កើតឡើង? គេចង់ឃើញលីនរមួល​យ៉ាងល្មោភតណ្ហាបែបនេះជាមួយគេ? បបូរមាត់ដែលមានស្នាម​ថើបដ៏​បរិសុទ្ធនិង​យឺតៗមាន​​មនោសញ្ចេតនា គូខាន់ប្រើវាមកជំនួសមេដៃនៅកន្លែងនោះ។ លីនជិតដាច់ខ្យល់ហើយ។ មួយរំពេចនោះ លីនមានអារម្មណ៍ថាពោះនាង​ផតរាបស្មើនិងប្រឹង​ឡើងរឹង​សឹងដូចគ្មានដង្ហើមទេ។

«គូខាន់!»

នាង​ហៅឈ្មោះគេ គេសើចតិចៗគ្រហឹមៗព្រោះនាងចុះចាញ់….គេលែងពីទីនោះមែន តែងើបមកវិញ មកបន្តខាំញីលើក្បាលសុដន់របស់លីន។

ពីមុនៗ គេ​អាច​ធ្វើឱ្យខ្ញុំភ័យខ្លាចថាមនុស្ស​ដូចគេនឹងខាំនាង ប៉ុន្តែនៅពេលជាមួយគ្នាលើកនេះ​​លីនមិនអាចរារាំងរាងកាយ ពីការឆ្លើយតបទៅនឹងការល្បួងរបស់គូខាន់បានទេ។ គេថើបនិងបឺតក្បាលសុដន់របស់លីនពេលខ្លះទាញវាខ្លាំងៗ រួចហើយអូសអណ្តាតរបស់គេថ្នមៗលួងតាមក្រោយ ស្រីមានអារម្មណ៍ថា នាង​មិនចង់ឱ្យគេចាកចេញទេ ដោយមិនដឹងខ្លួន លីនក៏រុញទ្រូងរបស់ខ្លួនទៅមុខជាជំនូនសម្រាប់គេ​។

ព្រះអើយ តើមានអ្វីកើតឡើង?

នាង​ស្ទុះក្រោក……រាងកាយនៅអាក្រាតក្នុងភួយសម្លី…..ម៉ោងប៉ុន្មានហើយ? នាង​ត្រូវគេសណ្តំឱ្យលក់ទាំងកណ្តាលសឹកជាមួយគ្នា?

ព្រះអាទិត្យក្រហមច្រាលនៅខាងក្រៅផ្ទះ…..

«យើងចប់ហើយ យើងមកដេកឬមកធ្វើការ?»

នាង​ក្រឡេកជុំវិញ មិនឃើញ​គេទេ។ អាចទេគេនៅក្នុងបន្ទប់ទឹក។

ក្រដាសមួយបិទលើជញ្ជាំងចុងជើងគ្រែ។ នាង​ក្រោក​ទៅទាំងភួយរុំព័ទ្ធ….

«មានប្រជុំប្រញាប់ មិនបាននៅបញ្ឆះម៉ាស៊ីនឱ្យទេ! អរគុណសម្រាប់អាហារពេលព្រឹក! យប់នេះបងនឹងមកកម្ដៅសាច់ឱ្យលីនទៀត!»

ព្រឺស្រកៀរពេញខ្លួន។ លីនមិនយល់ពាក្យពេចន៍គេទេ។ ស្អីបញ្ឆេះម៉ាស៊ីន? យប់នេះកម្ដៅស្អីគេ?  យើងមិនអាចចេញទៅណាទេមុនគេមកវិញ?

លីនដាក់ម្រាមដៃលើបបូរមាត់គិតពីរឿងដ៏អាម៉ាស់ដែលខ្លួនបានបង្ហាញ​នៅចំពោះមុខ​ចៅហ្វាយកាមគុណ។ ចប់ហើយ!

ស្រីប្រមូល​យក​ខោអាវរួចដើរសំដៅបន្ទប់ទឹក។

នាង​ភ្លឹកនឹងសភាពស្អាត​គួរឱ្យត្រេកត្រអាល។ គេនេះរស់នៅដូចជាព្រះរាជា? លីនសម្លឹងខ្លួនឯងក្នុងកញ្ចក់។ នៅមានស្នាមក្រហមខ្លះ គេបន្សល់ទុកលើស្បែក​ស្តើង​របស់​នាង​។

ពោះនាងផត ហើយវាកូរទារអាហារ។

ឃ្លានណាស់! ម៉ោងប៉ុន្មាន​ហើយ?

នាង​ទប់ខ្លួនឯងសម្លឹង​មាត់ស្លេកនិងភ្នែក​ពេញដោយ​ការគេងឆ្អែត។ ហើយក្រោយមកទៀត? នាងសួរខ្លួនឯង! ឯងកុំឱ្យសោះលីន! កុំនឹកការថើបថ្នមរបស់គេ ព្រោះគេនឹងដេញឯងចេញ​ដូចលេខាគេមុនៗដដែលទេ ហើយឯងនឹងនឹកគេម្នាក់ឯង……

នាង​លេបទឹកមាត់ធ្វើមុខ​​ស្រពោនៗ…..