ដៃប្រុសអង្អែលពេញបរិវេណត្រគាកនិងខ្នង មាត់គេខ្សឹប៖
«ឆ្ងាយពីមនុស្សដែលយើងចង់នៅស្អិតជាប់គ្នា…..តើយើងរស់នៅរបៀបម៉េច? អ្ហះ? ឆ្លើយមកលីន ឱ្យបងដេករបៀបម៉េច?!»
នាងដៀងភ្នែកសម្លឹងថ្នាំនៅក្នុងធុងសំរាម។ គេឈឺពិតហើយ! កុំខឹងគេ ស្ងប់ចិត្ត តស៊ូដោយសុភាព ដោយទន់ភ្លន់ តែ….លីនមិនចេះមាយា លីនល្ងង់ណាស់។
នាងនិយាយ៖
«CEO….លោកឈឺហើយ!»
គេខាំមាត់តិចៗសម្លឹងនាង។ ម៉េចក៏គេខឹងពេលនិយាយពាក្យនេះ នាងកំពុងធ្វើជាម៉ែរបស់គេ? ប្រុសទម្លាក់ដៃចេញ ខណៈលីនស្ទុះទៅរើសថ្នាំពីធុងសម្រាមមកបង្ហាញគេ។
«ខ្ញុំ Search រួចហើយ នេះគឺថ្នាំ…..»
គូខាន់មិនមាត់ តែគេក៏មិនទុកឱ្យនាងបញ្ចប់ ប្រុសលូកដៃមកទទួលប្រអប់ដោយមុខខ្មៅ។
មួយប៉ប្រិចភ្នែកគេបោកកម្ចាយវាទៅលើឥដ្ឋ…..ប្រាវ….ថ្នាំល្អិតៗរត់រមៀលខ្ទេចខ្ទាំពាសពេញបន្ទប់។ យ៉ាងរហ័ស ស្រីលីនថយមកទល់ជញ្ជាំង លើកដៃខ្ទប់មាត់ព្រោះឃើញកំហឹងចិត្តគេ។ ប្រសិនគិតឱ្យដល់ តាមថាអ្នកដែលកំពុងតែធ្វើឱ្យគេខឹង អាចនឹងខ្ទេចដូចឱសថមួយប្រអប់នេះ។
ស្រីស្រឡាំងកាំងលើសដើម ពេលប្រុសដើរមួយៗចូលមក។ ដៃគេច្បាមសក់ខាងក្រោយរបស់នាងណែន មិនទាន់ឈឺ តែលីនយល់ថាខ្លួនឯង ជិតស្លាប់ហើយ។
នាងគាំង….។ ពាក្យសម្តីបន្តិចក៏មិនមានថ្លែង។ មានតែសម្លឹងមកសភាពបិសាចដែលកំពុងផុសមកគ្រប់គ្រងខ្លួនគេ….
«ធ្វើជាលេខាមនុស្សឆ្កួត ទ្រាំរស់តាមរបៀបមនុស្សឆ្កួតទៅ! ចប់!»
ថាហើយគេខាំមាត់សម្លក់នាងដែលរញីរញ័រ។ គេទទួលស្គាល់ថាខ្លួនគេឆ្កួត? នាងគិតខណៈដៃខាងក្រោយសក់បានបួងធ្ងន់ជាងមុន ហើយរុញមុខលីនមកឱ្យបិសាចឆីជាចំណី តាមសន្ទុះចិត្តមានៈខឹង។
បបូរមាត់CEOក្តោបក្តាប់ លុកលុយមកលើបបូរមាត់ស្លេករបស់លេខាយ៉ាងគ្រោតគ្រាត និងឃោរឃៅ។
ភ្នែករបស់លីនបើកគ្រលួងយ៉ាងធំព្រោះឈឺនិងភ័យ។ តូចខំសម្លឹងមើលគេថាគេនឹងធ្វើអ្វីនៅកន្លែងនេះជាមួយនាង?
គេឈ្មុសឈ្មុលលើបបូរមាត់លីន លីនបម្រះគេរឹតតែដណ្តើម ទីបំផុតលីនមានតែបណ្តោយឱ្យគេធ្វើតាមចិត្តទៅឱ្យគេអស់ចិត្តគេ….
ពេលវេលារំលងទៅដែលស្តេចបិសាចបានសង្គ្រប់ឆីកូនម្រឹគ គេដឹងថាទឹកភ្នែកនាងកំពុងជោកសឹងអាចប្រៀបប្រដូចថា មកលិចបានមនុស្សទាំងពីរប្រាណ។ ចិត្តគេរឹតតែខឹងនឹងស្នេហាដែលនាងមិនព្រមទទួលយក។ ទោះយ៉ាងណា បានបំពានលីនហើយក៏គ្រាន់បើវិញបន្តិច គេដកឃ្លាជាមួយមុខក្រហមជាំ និងភ្នែកទាំងគូសម្លក់ៗ…..លីនមានអ្វីក្រៅពីជូតទឹកភ្នែក….សភាពលីន មិនខុសអ្វីពីកូនឆ្មារហេមរហាមលង់ទឹក និងគ្មានទីពឹង។
«ជីវិតលីនជារបស់អាគូខាន់ ឥឡូវនេះ ថ្ងៃនេះយប់នេះថ្ងៃស្អែក យប់ស្អែក….រហូតតទៅស្រីមុខរឹង!»
គេខ្សឹបៗខាំមាត់មិនសូវចេញសំឡេងទេ។ គេបាននិយាយគេបានធូរចិត្ត នាងកាន់តែឮនាងកាន់តែឈឺ…..ទារុណកម្មមើលងាយទាំងនេះ ជាទណ្ឌកម្មដល់ចំណុចកំពូលមួយដែលលីនមិនធ្លាប់គិតថា ខ្លួននឹងទទួលបានវា ហើយគេនេះជាអ្នកមកកំណត់ជោគវាសនារបស់នាង។
«យកចុះ!» នាងយំនិងស្រែកតែអួលមិនចេញសំឡេងខ្លាំងទេ។
«កាំបិតក៏បាន កាំភ្លើងក៏បាន រុញច្រានខ្ញុំធ្លាក់ទៅក្រោមនេះក៏បានគូខាន់ លោកយកទៅគូខាន់! យកជីវិតដ៏គ្មានតម្លៃមួយនេះទៅគូខាន់! ខ្ញុំលែងត្រូវការវាហើយ!»
នាងសម្លឹងគេទន់ៗខ្សោយៗ តែនាងយំខ្លាំងៗ ដូចរាត្រីដែលលីនទទួលបានទូរសព្ទមកពីមន្ទីរពេទ្យ។
ខាន់ដឹងពីរោគចិត្តរបស់ខ្លួន។ ហេតុអ្វីនាងកាន់តែឈឺ គេកាន់តែចង់….? គេចូលចិត្តឃើញមនុស្សបម្រះ យំនិងតវ៉ា ហើយទើបមានអារម្មណ៍ F—k? គេឈឺជំងឺនេះ ហើយម្តេចគេធ្វើលើស្រីផ្សេងមិនស្តាយ ហេតុអ្វីជាមួយលីនចេះតែមានអារម្មណ៍ស្ទាក់ស្ទើរ។ តាមថាពេលនេះ គូខាន់ពុះកញ្ជ្រោលចិត្តខ្លាំងហើយ គឺខ្លាំងដល់ថ្នាក់មិនអាចរង់ចាំទេ គេចង់ឱ្យម្ចាស់តូចរបស់គេបានរុលចូលទៅសងសឹកក្នុង Pussy តឹងណែន ក្តៅៗទន់ៗរបស់លីនទេ។ ទើបតែចេញចូលល្បាតកាលពីព្រឹក តែពេលនេះត្រូវលីននិយាយចំណុចខ្សោយនៃជំងឺចិត្តរបស់គេ ធ្វើឱ្យខឹងរហូតដល់ខ្លួននាងញ័រពីលើដល់ក្រោម ចង់ស្លាប់ គេបែរជាកម្រើកតណ្ហាខ្លាំង ចង់ទាញរាងកាយកំពុងខឹងនេះ មកថ្ងូរនៅខាងក្រោមទ្រូងគេ។
ពេលនេះលីនយំ គេបែរជាចង់បន្តឆាកឱ្យនាងស្រែករវើរវាយ ទាំងសប្បាយនិងការឈឺចាប់ព្រមៗគ្នា។ ហត្ថាវែងៗ លូកមកឱបត្រកងប្រាណលើកលីនផុតដី។ ជាមួយដង្ហើមក្តៅស្ទើរឆេះគេបោះលីនទៅលើសាឡុង។
ប្រុសទាញរបូតក្រវ៉ាត់កនិងបោះអាវក្រៅចេញទៅម្ខាង។
អម្បាញ់មិញនេះ មាត់រឹងរបស់នាង នាងចចេសចង់ស្លាប់។ សម្រាប់គូខាន់ គឺលីននិយាយនេះបញ្ជោះគេ។ គេចង់ឮនាងស្តាយក្រោយនិងអង្វរគេវិញ គេពោលខាំមាត់៖
«ស៊ីគ្នាម្តងទៀត ហើយចាំស្លាប់អូខេទេ?!»
គេសួរទាំងហត់ៗ ព្រោះប្រាណគេ ចង់ឱ្យគេធ្វើទោសៈលើនាងឥឡូវនេះ។ យកនាងឱ្យបាន ប្រើនាងឱ្យស្រែកកំដរបេះដូងគេ F—នាងឱ្យដូចលោកនេះ មានតែគេដែលអាចបញ្ជាដង្ហើមរបស់នាងបាន។
ស្រីល្អយំគគ្រូកព្រោះដៃគេលូកមកបើកឡេវអាវលេខា។ លីនមិនរុញមិនរើ បានត្រឹមឈ្ងោកសម្លឹងទីនោះ ម្រាមគេកំពុងតែបំពានលីន ទុកលីនដូចជាម៉ាស៊ីនគ្មានបេះដូង ដូចកម្ទេចសម្រាមចង់ជាន់ពេលណាជាន់ពេលហ្នឹង។
«ស្មានថាស្លាប់ស្រួលៗណាស់»
សំឡេងគេទម្លុះគំនិតលីនដែលក្រឡេកមើលទៅមាត់និងច្រមុះក្តៅគគុករបស់គេ។ គេ«ចង់»ឬគេមានៈ លីនចែកមិនដាច់ទេ។ រាងកាយរបស់គេនៅជិតលីនខ្លាំងណាស់ ខណៈដែលកម្ដៅដង្ហើមរបស់គូខាន់បានរុំព័ទ្ធអស់អុកស៊ីសែនរបស់លីន។
«នេះជាកន្លែងធ្វើការ!»
លីននិយាយទាំងខ្សឹកខ្សួល។ ប្រុសស្អាតញញឹមសម្លក់ទ្រូងនាង គេឱនចុះបន្តិចប្រុងតែបញ្ចេញកំហឹងចិត្តនៅទីនោះ តែដៃលីនទាំងសងខាងលូកមកទប់ថ្ពាល់គេ។ ដូច្នេះហើយគេទើរ ព្រោះសាច់លីន ការពាល់នេះមានអ្វីម្យ៉ាងសម្ងាត់ ដែលពិសេស….ពេលប៉ះថ្ពាល់គេ គូខាន់មានអារម្មណ៍ថាបាតដៃលីនមានសំឡេង….វាចេះនិយាយនិងចេះអង្វរ……។
គេកាត់ចិត្តយ៉ាងលំបាកក្នុងការចាកចោលសុដន់ឆ្វេងដ៏មានមន្ត ហើយងើបមុខមកមើលលីន។
ភ្នែកលីនរលោងរលើបកំពុងប៉ះភ្នែកគេ។ មាត់លីនមិននិយាយ តែហាក់ហើមប៉ោងខ្លះៗ ដែលកាន់តែស្អាតដូចផ្កាក្រពុំ ព្រោះមាត់នេះទើបទទួលទណ្ឌកម្មរួច។
គេមមីរភ្នែករង់ចាំនាងនិយាយ នាងមិនចេះនិយាយអង្វរទេ ព្រោះមុននេះបានឡូឡាថា ចង់ស្លាប់ដើម្បីគេចពីស្នេហារបស់គេ។ ភ្នែកគេញាក់ស៊ីញ៉ូលីន….លេខាបានត្រឹមលេបទឹកមាត់ ប៉ុន្តែមិនបានឆ្លើយអ្វី សម្លឹងគេ។ គូខាន់នៅតែជំរុញថា៖
«និយាយទៅ»
លីនញ័រមុខគ្រវីក្បាលតិចៗ សក់នាងខ្លះរសាត់មកទើរលើមុខរៀម។ ចិត្តគេអាណិតដែលនាងមើលមកជាប់មិនហ៊ានងាកទៅណា គេព្យាយាមចង់ដកថយក្រោយ ប៉ុន្តែកាមទេពមិនព្រម។
ដៃរបស់គាត់បានត្របាញ់ជុំវិញភ្លៅលីន រួចរុំចង្កេះលីនៗភ្លាម ទាញកាយលីនឱ្យមកជិត។ បបូរមាត់របស់គេនៅជិតលីនយ៉ាងគ្រោះថ្នាក់។ បើលីនប្រហែស គេនឹងនិយាយអ្វីមួយទៀត ដែលធ្វើឱ្យលីនឈឺចាប់ មុនពេលគេប្រលែងលេងលើការឈឺចាប់របស់លីន។
ប្រុសកូនកាត់នេះ តែងតែទទួលបានអ្វីដែលគេចង់បាន ហើយពេលនេះ គេចង់បាននាង….គ្មានអ្វីទៀតទេ អាចឱ្យគេត្រេកត្រអាលជាងមាននាងក្នុងខ្លួនគេ។ គេត្រូវការឱ្យរាងកាយទាំងពីរក្លាយជាតែមួយ….ហើយគ្មាននរណាម្នាក់នឹងមានលទ្ធភាពរារាំងគូខាន់ពីការទទួលបានអ្វីដែលបេះដូងគេត្រូវការនោះទេ។
ចំណុចកំពូលដំបូងនៃអារម្មណ៍ភេទតែងតែជារបស់គេ គេបានយកវាពីលីន ឥឡូវនេះគេចង់យកទៀត គ្មានការនឿយណាយឬស្រកស្រុត។
នាងដកដៃចេញពីថ្ពាល់ប្រុសស្អាតមកកាន់ម្រាមដៃនាយសងខាងចង្កេះ ហើយយំអណ្តឺតអណ្តក…..
«ព្រឹកមិញ….លោកបាន….បានធ្វើរឿងហ្នឹងហើយ!…ហើយ….ខ្ញុំនឹងធ្វើជាស្រីរបស់លោក ប៉ុន្តែពេលយប់ខ្ញុំត្រូវនៅផ្ទះ! ហើយ….កុំធ្វើរឿងអស់នេះនៅ Office កុំឱ្យពួកគេមើលងាយខ្ញុំ! សុំតែប៉ុណ្ណឹង!»
នាងសម្លឹងមុខគេរង់ចាំការសម្រេចចិត្ត សំខាន់គឺគេគួរមានមេត្តាធម៌ខ្លះ ប៉ុន្តែនៅពេលដែលបបូរមាត់គេរឹតត្បិតចូលគ្នា គេដកដៃគេចេញពីនាងជាសញ្ញាថា គេមិនទទួលយកការស្នើសុំនោះទេ ។
«អត់ទេ!»
ប្រុសវាចាខ្លីៗនឹងព្រលះម្រាមនាងចេញពីហត្ថាទាំងសងខាងដោយមិនដឹងខ្លួន។ ទាំងវាចាស្មោះៗ ទាំងទឹកភ្នែកឈឺចាប់ វាគ្មានតម្លៃអីសម្រាប់ប្រុសផ្តាច់ការម្នាក់នេះទេ លីនដឹង។
នាងជូតទឹកភ្នែកយឺតៗខណៈពេលបេះដូងសែនប្រេះស្រាំ។ មាត់គេស្វាគមន៍មករកទ្រូងស្រី ដែលលាន់រន្ថើនដោយសំឡេងទប់ការសោយសោក។
គេថើបនាង បឺត ជញ្ជក់ថ្នម មាត់គេដូចឆ្ងាញ់នឹងវាសចុះឡើង ប្រឆាំងនឹងទុក្ខសោករបស់នាង។ ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ គេមានអារម្មណ៍ភេទឡើងមកវិញបាន នេះសមនឹងសម្តីម្តាយគេដែលបានប្រាប់រួចហើយ ថាគេឈឺធ្ងន់ ចំណែកអ្នកដែលគេរើសយកមកស្លាប់ជាមួយ គឺលីនម្នាក់នេះ។ តូចយកដៃទាំងពីរដាក់លើទ្រូងរបស់គេ ហើយសាជាថ្មីលីនព្យាយាមរុញគេឱ្យចេញឆ្ងាយបន្តិចក៏គេមិនបានរង្គើសូម្បីតែមួយក្រចកណា។
«កុំធ្វើនៅហ្នឹង!»
លីនអង្វរដោយព្យាយាមរមួលក្នុងដៃរបស់គេ តែនាងអស់សង្ឃឹមណាស់ថាគូខាន់នឹងដោះលែងស្រី ព្រោះដៃបិសាចតណ្ហារឹតចង្កេះនាងណែននិងរឹង។
«បងចង់ឱ្យអូនឈប់យំ!»
គេនិយាយតិចៗ ទាំងមាត់នៅស្អិតលើបេះដូងលីន រួចផ្អៀងឡើងមកលើបន្តិច ដើម្បីឱ្យបបូរមាត់គេឡើងមក នៅជាប់ត្រចៀកលីន។
«ពេលបងចង់ មេឃក៏ទប់បងមិនជាប់ដែរ! កុំរៀនធ្វើរឹងដាក់បង!»
«យល់…..ព្រម!……ខ្ញុំអត់រឹងទេ!…..ខ្ញុំស្របតាមទាំងអស់! តែពេលនេះ….! ព្រឹកមិញយើងទើបតែ….»
«ព្រឹកមិញម៉េចដែរ?»
សួរគ្រលរៗ ឯដៃនាយលូកច្បិចច្រងាប់ច្រងិល ពេលដែលត្រចៀកនៅព្យាយាមស្តាប់នាង គេកំពុងធ្វើឱ្យលីនអាម៉ាស់។ មុខលីនក្រហមៗ ចំពោះចលាចលនៃមនុស្សគ្មានបេះដូងកំពុងលេងនាងទុកជាហ្គេម។ គូខាន់គឺជាបិសាចមួយរូបមានរូបរាងសង្ហា តែមានចិត្តដាច់ពេកណាស់សម្រាប់លីន។
នាងមិនតបត ប្រុសផ្អៀងមុខរបស់គេពីត្រចៀកតម្រង់មកបំពង់ករបស់លីន ក៏ជាពេលដែលលីនមានអារម្មណ៍ថាបបូរមាត់ក្តៅៗរបស់គេនៅលើស្អិតលើស្បែកដ៏ត្រជាក់ញ័រគ្រប់កន្លែង ជុំវិញប្រព័ន្ធដង្ហើមលីន។ ដៃលីនខំឡើងមកការពារទីសម្រើបទាំងនោះប្រឆាំងនឹងតណ្ហាដែលគូខាន់មាន តែបានត្រឹមឱ្យគេសើចខឹកៗចំអកម្រាមខ្សោយៗរបស់លីន….គេខាំ រួចបឺតយកស្បែកលីនទៅក្នុងមាត់គេ ដូចកំពុងធ្វើទារុណកម្មអ្នកទោសយ៉ាងសប្បាយចិត្ត។
បបូរមាត់របស់គេទាញជាផ្លូវសើមដ៏វែងតាំងពីគល់ក ចុះមកទ្រូងលីន ហើយឡើងម្តងទៀតមកថើបជញ្ជក់មាត់លីនព្រោះខឹងមិនឮនាងថ្ងូរ។ គេដឹងថា លីនទ្រាំមិនបានយូរទេ លីននឹងភ្លេចខ្លួនឯងហើយភ្លេចថា នេះជាOffice។
«ទ្រាំអូនទ្រាំ! មានៈជាមួយបងទៅលីន!»
គេខាំមាត់និយាយហើយងើបឡើងឈរយឺតៗបង្អួតកម្ពស់លលៃពេញលក្ខណៈប្រុសរុស្សីរបស់គេ ឈរជំទែងពីលើភ្លៅនាង។ ប្អូនរឹងមាំរបស់គេបម្រះទល់មក នៅនឹងមុខលីន ឱ្យតែគេពន្លែងរូតខោមកកាលណា លីននឹងត្រូវជ្រែកដល់ប្រេះខ្លួនហើយ…..របស់នោះធំនិងរឹងស្មើដែក លីននៅចាំព្រួចភ័យពេញខ្លួនពីលើដល់ក្រោមព្រឺសម្បុរ។
ចិត្តលីនកំពុងខ្មាសនិងឈឺចាប់ គ្មានទេមួយតំណក់តណ្ហា។ ការទ្រាំតស៊ូជាមួយភាពមិនស្រួលចិត្តនិងការឈឺចាប់លីនមិនចង់ធ្វើទៀតទេ។
«ព្រឹកមិញ ….CEO…..ធ្វើឱ្យ….លីនបានសុខរួចហើយ! ….លីន…ចង់សុំចាំរឿងនោះតែមួយសិន….!»នាងវាចាស្រាលៗងើបមុខសម្លឹងទឹកមុខឆ្មើងកន្ទ្រើងរបស់គេនៅពីខាងលើ។
ប្រុសអាក់ដៃដែលប្រុងដោះឡេវខោ ពេលឮវាចានេះ។
មនុស្សដូចគេ ចូលចិត្តណាស់ពេលឮស្រីអួតពីយុទ្ធសាស្ត្រលើគ្រែរបស់គេ។ គូខាន់លើកដៃស្តាំរបស់គេមកចាប់ចង្ការបស់លីន។ ដៃរបស់គេកាន់មុខនាងយ៉ាងមាំ រឹងដូចដែក។ គេផ្អៀងក្បាលមកក្រោមបង្ខំឱ្យនាងមើលទៅក្នុងកែវភ្នែករឹងរូសនិងត្រជាក់ៗរបស់គេ។ តណ្ហានៅតែឆាបឆេះនៅពីក្រោយកញ្ចក់ភ្នែកពណ៌ត្នោតចាស់ ហើយស្រីពិតជាភ័យខ្លាចក្រោមពន្លឺចែងចាំងពីភ្នែកទាំងគូនេះមែន។
«ឱ្យឱកាសនិយាយម្តងទៀត មុនពេល….លែងស្តាប់!»
ពិតជាមិនចេះនិយាយផ្គាប់ចិត្តគេដើម្បីរំដោះខ្លួនឯងទេ ប៉ុន្តែភ្លាមនោះ ភ្នែកនាងរេគេចពីពន្លឺភ្នែកផ្តាច់ការរបស់គេ ក៏វាក់អើឃើញសសៃរោមឆ្មារៗភ្ជាប់ពីផ្ចិតគេ មកដល់ក្រោមចង្កេះខោ។ អាវគេភើចតិចតួច ព្រោះកាយវិការរឹងរូសរបស់គេ តែទីនោះស្អាតណាស់។ នាងស្និទ្ធនឹងគេពីរដងហើយ តែគ្មានឱកាសឃើញវាទេ រវល់តែបិទភ្នែកភ័យខ្លាច។
ភ្នែកនាងមិនកុហកឡើយ។
គូខាន់ដឹងថាលីនកំពុងមើលអ្វី ហើយមានអារម្មណ៍យ៉ាងណា។ ដង្ហើមនាងក្តៅៗ….គេលែងដៃយឺតៗពីចង្កាស្រី ហើយនិយាយខ្សឹបៗ ដង្ហក់ៗ៖
«ថើបវា!»
នាងរេភ្នែកមកវិញ គេងើបខ្លួនបាត់ហើយ សល់នៅតែតំបន់៦ផេកដ៏ណែនដែលលម្អដោយរោមល្អិតពណ៌សូកូឡាដុះជាជួររៀបរយនៅចំពីមុខលីន។ គេរុញចង្កេះគេចូលមកទៀត ទាំងខាំមាត់រង់ចាំប្រតិកម្មពីស្រីលេខា។
លីនទីទើរ….តែលីនដឹងថាគេស្រេកឃ្លាននាងណាស់។ មិនឱ្យអ្វីម្យ៉ាងគេមិនឈប់ចង់ទេ។ មិនមែនច្រមុះលីនទេផ្តិតនៅទីនោះ គឺមាត់លីន។ ស្រីផ្អឹបបបូរមាត់ទៅរកបរិវេណដ៏ឯកសិទ្ធិ និងស្អាតសឹងមិនជឿថា មានមនុស្សប្រុសសង្ហា ដុតរោលបែបនេះ។
ត្រូវនឹងបបូរមាត់ទឹកឃ្មុំ ក្បាលពោះហាប់ណែននៅតែមិនអាចទប់កម្រើកជាប់ទេ។ គេចេញពណ៌ក្រហមពាសពេញស្បែក រោមទាំងជួរបះឡើង ខណៈស្រីបិទភ្នែកមិនចាកចេញពីកន្លែងនោះ ហើយច្រមុះលីនធំក្លិនអ័រម៉ូនមនុស្សប្រុសដ៏ក្តៅគគុកជះចេញមកពេញលើខ្លួនគេ។
«លោកសង្ហាណាស់!»
លីនពោលតិចៗ ហើយបើកភ្នែកមកវិញដោយខ្លួនឯងភ្លាមទាំងហួសចិត្តថា មុននេះបាននិយាយអ្វី?
ស្រីដកខ្លួនថយចេញមកវិញទាំងស្លន់ខ្មាស ងើបមុខកាលណាប្រទះនឹងវង់ភក្ត្រថ្លៃក្រហមងងាល។ ជាមួយទឹកមុខស្រទន់ដែលលីនឱ្យមកព្រោះចាញ់សម្រស់គេ គូខាន់ជ្រុះអស់សេចក្តីខឹងក្រោធ។
«ប្រាប់! ព្រឹកមិញ….មានអារម្មណ៍ម៉េចដែរ?»
លីនលេបទឹកមាត់សម្លឹងមុខចៅហ្វាយដែលកំពុងលង់ជ្រៅក្នុងសមុទ្រស្នេហ៍។ គេលង់ផងមានៈទៀត។
«ស្រួលអត់? និយាយ! លីន! ព្រោះបើនិយាយពិត បងអាចឱ្យលីនទៅ!»
ស្រីព្រេចភ្នែក ហើយលើកដៃម្ខាងមកកាន់ចង្កេះរៀម។ មាត់រំញ័រចុះឡើងរកនឹកពាក្យណាមកធ្វើឱ្យគេសប្បាយចិត្ត ត្រូវចិត្ត តែ….លីនយល់ថា មានតែនិយាយពិត ទើបមិនត្រូវមនុស្សដូចគេចាប់ថ្នាក់បាន។
«លោកបានថ្នាក់ថ្នមខ្ញុំ ឱ្យលែងស្គាល់ខ្លួនឯង….មានក្តីសុខ….ខ្លាំង….មិនដូច….មិនដូចយប់ដំបូងទេ!»
កំហឹងក្នុងភ្នែករបស់គេគ្មានសល់សូម្បី១ភាគរយ ប៉ុន្តែរូបរាងរឹងប៉ឹងនៅតែមានទល់មក។ តណ្ហាគេមិនរបូតទៅតាមមោទនភាពរបស់គេទេ។
«ចូលចិត្តទេ?» គេខ្សឹប។
លីនអាចធ្វើអ្វីបានក្រៅពីទម្លាក់ភ្នែកហើយងក់ក្បាលតិចៗ។ ប្រុសស្អាតទ្រោបមកហើយ….ដៃគេទាំងពីរនៅជុំវិញប្រាណស្រីល្អ មាត់គេនៅចំពីមុខនាង ភ្នែកនាងចាំបាច់ត្រូវងាកមកប្រឈមនឹងភ្នែកគេ។
«ចុះម៉េចរករឿងបង?!» សំឡេងរបស់គេពេញដោយភាពស្លូតបូត ស្ទើរតែស្តាប់មិនឮ។ ដៃម្ខាងគេទាញមុខស្រីទៅជិត ខណៈដែលបបូរមាត់របស់គេលាតសន្ធឹងដោយញញឹមពង្រាយមន្តស្នេហ៍។ គេភ្លេចរឿងថ្នាំ ភ្លេចរឿងជំងឺហើយ។
«អូ អូខេ! យល់ព្រមពាក់កណ្តាល! អត់ធ្វើនៅ Office តែយប់នេះ គឺរាល់យប់ ត្រូវនៅកន្លែងបង! ចាំបង!»
លីនមិនងក់ក្បាលតែនាងនៅស្ងៀមជាមួយការថ្ពក់ភ្នែកគ្នា។ ស្រីព្យាយាមសម្លឹងចុះក្រោម ដោយចង់គេចពីការផ្តោតមើលចិត្តនាងដោយត្រួតត្រាដ៏ឃោរឃៅនិងមុតៗរបស់គេ ប៉ុន្តែគូខាន់ទប់ចង្ការបស់លីន។ ដោយអាការៈមិនចេះអត់ធ្មត់ គេបានរារាំងលីនមិនឱ្យធ្វើចលនាសូម្បីរេភ្នែកចេញ៖
«ឆ្លើយមកលេខា!»
«អឹម…» លីនចាប់ផ្តើម ប៉ុន្តែមិនអាចបញ្ចប់ប្រយោគបានទេ។ តើនាងអាចឆ្លើយយល់ព្រមរឿងបែបនេះដោយរបៀបណា? តើលីនរីករាយទេពេលដែលមកក្លាយជាដៃគូរួមភេទនៃមនុស្សឈឺម្នាក់នេះ? មិនថាគេបានឱ្យនាងសម្រេចស្រណុកដល់ចំណុចកំពូល តែលីនមិនចូលចិត្តទំនាក់ទំនងអសីលធម៌នេះទេ ប៉ុន្តែលីនបានធ្វើជាមួយគេរួចហើយ។
ស្រីលីនបិទភ្នែកយ៉ាងតឹង មិនជឿអារម្មណ៍របស់ខ្លួនឯង។ មានអ្វីមួយខុសឆ្គងចំពោះសម្បជញ្ញៈពីព្រោះបិសាចម្នាក់ នេះបានចាប់លីនឱ្យស្របជាមួយគេ ប្រឆាំងនឹងឆន្ទៈខ្លួនឯង ហើយបន្ទាប់មកបានផ្តល់ឱ្យលីននូវរឿងលើគ្រែអស់ទាំងនេះ?
លីនមិនចង់បានក៏ដោយតែលីនក៏មិនអាចនិយាយថា ចូលចិត្តរឿងជាមួយគេកាលពីព្រឹកដែរ។
«ឆ្លើយ!»
«ព្រោះលោកជាប្រុស ខ្ញុំជាស្រី លោកអត់យល់ទេគូខាន់!»
ប្រុសញញឹមហើយបញ្ជាខ្សឹបៗ៖
«ខាន់! ហៅបងថា ខាន់!»
នាងនឹកដល់ម្តាយគេ ដែលហៅគេថា «កូនខាន់»។
«ខាន់!» លីនខ្សឹបបន្ទោរពីក្រោយគេ។ នាងលែងឈ្លោះនឹងមនុស្សវិបល្លាសហើយ វាបានត្រឹម…..ឈឺខ្លួននិងឈឺចិត្ត។ គេប្រះកាយអង្គុយក្បែរនាង។ ដៃម្ខាងពាក់កលីន ដៃម្ខាងវែកសក់ម្ខាងរបស់លីន។ ស្រីឱនបិទឡេវអាវតែ ម្តងម្កាលនាងដៀងសម្លឹងប្អូនប្រុសគេ នៅតែទល់ចង្អុលមិនព្រមស្រកទេ។
«ប្រាប់មក….នៅជាមួយបង មានអារម្មណ៍យ៉ាងម៉េច បានជាគេងលក់ចោលបងបាន?»
លីនខ្មាសហើយគិត។ ពេលនៅក្បែរគេព្រឹកមិញ រូបកាយរបស់លីនមិនមែនជារបស់លីនទៀតទេ។ គ្រប់យ៉ាងនៅក្រោមការបញ្ជារបស់គេ ខួរក្បាលលីនក្លាយជាចលាចលច្របូកច្របល់ ហើយចុងក្រោយលីនចាញ់។ មនុស្សពុលម្នាក់នេះ បានលេងរាងកាយនិងលេងផ្លូវចិត្តរបស់លីនយ៉ាងប៉ិនប្រសប់ដោយគេជាអ្នកកាន់ខ្សែ ហើយលីនក្លាយជាអាយ៉ង។
«ខ្ញុំកាលពីព្រឹក….លែង….លែងជាខ្លួនឯងទៀតហើយ! ខ្ញុំ….ជារបស់លោក!»
ការបានឮនាងទទួលស្គាល់នូវចំណុចនេះ ជាអ្វីដែលគូខាន់ចង់បានពេញចិត្ត។ ដោយសារបែបនេះ ការបដិសេធរបស់លីននៅ Office នេះ គេសុខចិត្តតាមនាងព្រោះព្រមទទួលថា នាងភ័យខ្លាច ហើយត្រូវការផ្តល់ពេលសិន។ ទោះជាយ៉ាងនេះក្តី ការអត់ធ្មត់របស់គេជិតបានប្រើអស់ហើយ ព្រោះ ការមាននាងនៅជិតខ្លួន ភ្នែកក្រឡេកឃើញសុដន់ងរពើតរបស់លីន ធ្វើឱ្យសត្វសាហាវនៅក្នុងខ្លួនគូខាន់ ចេះតែកម្រើកនិងស្រេកឃ្លាន។
«មើលចុះ ពេលនេះបងចង់ឱ្យអូនធ្វើដូចបងបម្រើអូនកាលពីព្រឹក!»
គេថាហើយដៀងភ្នែកសម្លឹងក្រោមចង្កេះគេ។ ម្រាមគេលើស្មានាងទម្លាក់មកក្បែរៗសុដន់ ព្រោះកម្ដៅនិងក្លិនរបស់នាងបានឆក់យកអារម្មណ៍គេឡើងៗ។ អ្វីដែលគូខាន់ចង់ធ្វើ គឺទ្រោបខ្នងនាង ហើយផ្តល់ឱ្យនាង រហូតដល់នាងស្រែកជាមួយនឹងភាពស្រណុកដូចកាលពីព្រឹក។
ម្រាមគេរេក្បែរសុដន់របស់លីន។
លីនចាប់ដៃគេឃាត់ តែបបូរមាត់គេនៅក្បែរមុខនាង….ជាមួយដង្ហើមគឃូសគេនិយាយ….
«ប្រាប់មកថា អូនចង់បានបង គ្រាន់តែអូនភ័យ?!»
ភាពច្របូកច្របល់របស់លីនត្រូវបានបញ្ចេញមកយ៉ាងច្បាស់ពាសពេញផ្ទៃមុខរបស់លីន។ គេដឹង….ថាគេអាចល្បួងលីន រហូតដល់លីនមានតណ្ហាអង្វរឱ្យគេថ្នមនាង។ ដៃគេដែលត្រូវនាងឃាត់គេរឹងទទឹងលូកទៅក្រោមអាវនាងរំកិលមេដៃយឺតៗលើស្បែកស្តើងរបស់នាង។
នាងរមួលខ្លួនគេចនៅក្រោមការប៉ះតូចមួយសោះក៏ព្រឺសម្បុរ នេះបានបង្ហាញពីឥទ្ធិពលដែលគូខាន់មានលើនាង។
«លោកសន្យារួចហើយ!…ទើបសន្យាមុននេះ!»
លីនថាស្លូតៗទាំងងើបមុខសម្លឹងនាយ។ ប្រុសកូនកាត់ខាំធ្មេញតិចៗដៀងដងភ្នែកនាង។ គេរារែកព្រោះតណ្ហានៅឆេះ តែគេក៏ឃើញថ្ពាល់ក្រហមៗរបស់នាង និងភាពទន់ភ្លន់នៃសម្តីនាង ដែលពិតជាគួរបានសម្រាកមុនលៃឈុតធំយប់នេះជាមួយគេ។
ទោះយ៉ាងណាគេនៅតែត្រូវការលុយកក់….ខ្លះសិនដែរ។ ម្រាមគេដាក់មកលើបបូរមាត់ បន្ទាប់មកទាញម្រាមដៃញ័រៗរបស់នាងមកដាក់លើបបូរមាត់គេ។
«ព្រឹកមិញថាអូនជារបស់បងមែនទេ? ឥឡូវនេះ ទុកថាបងជារបស់អូន! ថើបបងឱ្យដូចបងថើបអូនកាលពីនៅផ្ទះបាយ!»
នាងញាប់ញ័រដោយការភ័យខ្លាច។ ប៉ុន្តែ….នាងជាមនុស្សធម្មតា មានសាច់ឈាម មានបេះដូង ហេតុអ្វីបានជានាងខ្លាចខ្លាំងម្ល៉េះ? ការភ័យខ្លាចមិនមែនដោយសារគេជាគូខាន់ទេ។ មានអ្វីផ្សេងទៀត ដែលគេចង់ដឹង តែប្រុសនៅមិនទាន់យល់ច្បាស់នៅឡើយទេអំពីចិត្តនាង។
គូខាន់ចង់ផ្តួលរនាំងភ័យខ្លាចនេះចោល វាជាអាថ៌កំបាំងដ៏ធំមួយសម្រាប់គេដែលប្រាប់មកថានាងមិនដូចលេខាមុនៗទេ។ នាងធ្វើដូចជាស្អប់ការប៉ះរបស់គេ ប៉ុន្តែនាងបានថ្ងូរដោយរីករាយក្នុងពេលនៅសេពកាមជាមួយគ្នា។
នាងចាប់អារម្មណ៍គេ នាងទុកថាគេសង្ហា ចុះម៉េច…..នាងគេច?
«ឥឡូវនេះ!» គេបញ្ជាខ្សាវៗ។
លីនសម្លឹងមើលមុខគេ ម្តងគេចម្តងងាកមកវិញ។ គ្រប់ចលនានិងប្រតិកម្មរបស់លីនពិតជាបានរំឭកគេ ពីកូនឆ្មាតូចដែលច្របូកច្របល់ ព្យាយាមរកផ្លូវគេចចេញពីមនុស្សឬអង្គប់គ្រោះថ្នាក់។ វាតូចស្លន់ ស្លេកស្លាំង ភ័យខ្លាច និងអស់សង្ឃឹមទាំងស្រុង។
បេះដូងនេះត្រូវអ្វីមួយចាក់ឈឹបឱ្យអាណិតនាង…..តែចិត្តគេនៅរឹងទទឹង ទាញប្រាណនាងចូលកៀកថែមហើយពោល៖
«បងបង្រៀនម្តងទៀតក៏បាន!» គេនិយាយដោយសំឡេងទន់ភ្លន់ហើយឱនទៅស្រង់បបូរមាត់នាង។ នាងមិនគេចទៅណា តែនាងឱនមុខ។ គេទាញនាងទៀតរហូតដល់នាងបែរខ្លួនមកទទួលយកការថើបរបស់គេទាំងស្រុង។ ទីបំផុតគេផ្អៀងចុះក្រោម ដើម្បីឱ្យបបូរមាត់នៅជិតត្រចៀករបស់នាង។
«យើងមិនទាន់រួចរាល់ជាមួយគ្នាទេអូន កាលវិភាគថ្ងៃនេះ!»
គេខ្សឹបប្រាប់យ៉ាងតឹងរ៉ឹង រួចយកដៃខ្ទប់សក់នាង បង្វិលម្រាមដៃឱ្យនាងមានសេរីភាព។ ដោយនាងស្មានថាចប់ហើយ និងដោយគ្មានការប្រុងប្រយ័ត្ន ខាងប្រុសដែលនៅក្តៅក្នុងភ្លើង ឱនទៅរកបបូរមាត់នាងម្តងទៀតជាការឆ្មក់ថើបយ៉ាងតក់ក្រហល់និងរហ័ស និងឈឺៗ មានន័យថា ជាអនុស្សារកក់ទុក ឱ្យលីនដឹងខ្លួនជានិច្ចថានាងជារបស់គេ ហើយនាងមានសិទ្ធិធ្វើគ្រប់យ៉ាងជាមួយតែគេម្នាក់។ ស្រីសំងំទុកឱ្យគេធ្វើតាមចិត្តលើបបូរមាត់របស់នាង ខាំ បឺត ថើប រហូតដល់គូខាន់ពេញចិត្ត ហើយឈប់ខ្លួនគេ។
ងាកចេញពីការថើបដូចឆ្កួតវង្វេង គេសម្លឹងមើលទឹកមុខក្រហមៗលីន ដកដង្ហើមហត់និងមានអាការៈ គួរឱ្យប្រុសចង់សើច។ គេដឹង គេមិនបានថើបនាងឱ្យបានត្រឹមត្រូវទេ នាងឈឺផង កក់ក្តៅផង។ ហើយនាងយកដៃទៅប៉ះបបូរមាត់ហើមឈឺនោះថ្នមៗ។ គូខាន់បានឃើញទឹកភ្នែករបស់នាងរឹមៗ ខណៈដែលលីនសម្លឹងមកគេដោយខ្សែភ្នែកគ្មានកំហុស គ្មានល្បិច និងគ្មានអ្វីតវ៉ា បន្ទោសគេ។
«ស្រីស្លូតដែលបងស្រឡាញ់! ទៅវិញបាន!» គេឧទានតិចៗហើយមិចភ្នែក ព្រមឱ្យលីនទៅ។ នាងមិនទាន់ក្រោកបានព្រោះខ្លាចចេញក្រៅមានគេឃើញទឹកភ្នែក គូខាន់ក្រោកទៅសម្រាលតណ្ហានៅបន្ទប់ទឹកចោលនាងតែក្នុងបេះដូងគេ ផ្តិតជាប់រូបលីនភ្លេចស្រីណាៗទាំងអស់។


