«អ្ហា៎ស ឮសួរ? ពេលខឹងប្រុងធ្វើម៉េច?!»
«ច្រានខាងប្រុសចេញពីបន្ទប់ទឹក!» លីនឆ្លើយដោយសើចក្អឹករលាក់អស់ស្មាទាំងសងខាង។
នៅក្រោមត្របកភ្នែកសម្លឹងងប់ងុលរបស់ថ្លៃ ប្រុសខាន់សម្លឹងស្រីលីនព្រោះគេមិនដែលស្រមៃឃើញថា លេខានឹងមានអារម្មណ៍ល្អបែបនេះជាមួយគេនោះទេ។
«ច្រានសាកមើលទៅ» គេនិយាយខ្សឹបៗ ទាំងភ្នែកដូចមៀមសម្លក់តូច។ រួចគេក្រឡេកទៅក៏ឃើញខាងក្រោយខ្នងតូចមានចង្អូរខ្នងដែលម៉ដ្ឋរលោង។ ម្រាមដៃប្រុសរមៀលទៅកាន់ទីនោះ។ របៀបអង្អែលស្រឡាញ់សឹងតែរបូតកន្សែងពោះគោដែលរុំប្រាណស្រីល្អ នាងរេតាមចង្វាក់ដៃគេ។
មិនសមណាគេមានតម្រេកនិងគិតធ្វើអីជាមួយនាងនៅបន្ទប់ទឹកនេះទៀតនោះទេ ស្រីគិតទាំងបាត់ញញឹម សម្លឹងមុខងប់ស្នេហ៍របស់ប្រុសរៀម។ ភ្នែកគេលង់គ្រប់កាកល្អិតលើស្បែកស្ងួន ម្តងគន់ទីនោះ ម្តងគន់ចរន្តភ្នែកទន់ៗរបស់ស្រី គេពិតជាមានបបូរមាត់សង្ហាៗ ទឹកមុខឡូយៗស្មើៗក្បែរៗលីន។
មិននឹកស្មានថា ខ្លួនរឹងមាំគ្រាន់បើដែរស្រាប់តែមកលង់បិសាចតណ្ហាត្រឹមស្គាល់កាយាពីរបីដងបែបនេះសោះ។ នាងដកចិត្តមកវិញទាំងមានរឿងជាច្រើនត្រូវខ្វល់ ហើយរុញទ្រូងថ្លៃថ្នមៗ៖
«ចេញបានអត់?»
លីនដែលនិយាយរំអួយៗរុញគេតិចៗ គេឱនមកសម្លឹងដៃស្រីដែលដាក់លើទ្រូងខ្លួន។ រាងកាយអាក្រាតធំមាំនេះពិតជាដឹង! ដឹងថាលីនកំពុងចាញ់! ប៉ុន្តែទោះបីយ៉ាងណា ក្នុងសំឡេងបែបណា ស្នេហាកាន់តែកើនឡើងក្នុងបេះដូងកូនកាត់….
«អត់ចេញ!» គេខ្សឹបសឹងឮតែខ្យល់។ ភ្នែកគេមានៈតែបង្កប់ស្នាមញញឹមអាថ៌កំបាំង។ លីនដឹងច្បាស់ណាស់ក្នុងពេលនេះថា គេនឹងចេញ តែមិនមែនដោយសារការបណ្តេញទេ….ផ្ទុយពីការដែលគេពន្យុះនាងថែមនឹងអាលបាននាងរើខ្លាំងគេមានលេសគ្រញិចស្រីម្តងទៀត លីនដឹងចិត្តប្រុសពុល នាងលែងរុញគេ បែរជាលើកហត្ថាទាំងទ្វេមករុំពាត់ពីក្រោយខ្នងប្រុសចរណៃ នាំប្រាណស្រីមកជាប់ទ្រូងគេ បែរមុខផ្អឹបត្រចៀកស្ដាំនាងទៅនឹងស្មាមាំៗរបស់គេ។
ជាលើកទីបីហើយក្នុងយប់នេះ លីនឱបគេយ៉ាងតឹងបែបដែលរាងកាយទាំងពីររមួលចូលគ្នាដូចមនុស្សមិនធ្លាប់ល្អក់កករពីមុនមកដែរ។
ព្រោះអ្វីទៅ? ព្រោះគេជួយបងនាង? ព្រោះគេថ្នាក់ថ្នមនាង? ព្រោះគេស្រាប់តែរីករាយនិងមានអារម្មណ៍ល្អជាមួយនាង? រួចព្រោះហេតុផលអ្វីផ្សេងទៀត?
គេគិតខណៈដែលខាងស្រីនៅសំងំមិនមាត់អ្វីទាំងអស់។ ប្រុសឱបនាងតប ដៃធំៗទាំងពីររបស់គេអង្អែលចុះឡើងនៅលើចង្កេះនួនល្អង។
ចិត្តនេះត្រជាក់ៗព្រមចងចាំនូវរាល់សំណូមពរថ្មីរបស់នាង….នាងមិនចង់ឱ្យនរណាម្នាក់ប៉ះប្រាណរឹងមាំរបស់គេ នាងចង់ឱ្យគេចេញពីកន្លែងនេះ តែបែរជាឱបគេស្អិត។ តាមពិតគេមានចិត្តចង់ចេញទៅធ្វើអីឱ្យនាងចម្អែត គ្រាន់តែគេនៅដំអក់មិនព្រមចង់បែកងាយៗ។ ស្តាយការរួមភេទមុននេះ ដូចជាមិនដំណើរការល្អ ដូចស្មើនឹងអនុស្សារកាលពីព្រឹកសោះព្រោះគេមានចំណង់ពេក ទប់ចិត្តមិនបាន ធ្វើឱ្យនាងឈឺចាប់។
មិនចង់សង្ស័យអ្វីចំពោះចិត្តលីនដែលទោរទន់ចំពោះគេពេលនេះឡើយ ព្រោះរង្វង់ដៃឱបក្រសោបរបស់លីនពេលនេះហាក់បីដូចជាកក់ក្តៅជាងពេលណាៗទាំងអស់ គេរង់ចាំអ្វីម្យ៉ាងចេញពីមាត់នាងប៉ុន្តែមិននិយាយ ដូច្នេះហើយគេសើចតិចៗ៖
«មិញថាដេញចេញនោះ?»
«ឥឡូវអត់ចង់ឱ្យទៅ! ម៉េច?»
«ឱ្យនៅធ្វើអី?» គេរុញបង្វែរនាងឱ្យផ្អែកនឹងកន្លែងលាងដៃ ហត្ថាថ្លៃដាក់រាំងសងខាងប្រាណ លីនច្រត់លើម៉ាបសៗ។
«ចង់ឱ្យនៅម៉េច?»
«មិនដែលអ្នកណាបបួលគ្នាមកឈរស្ងៀមទទេៗ» គេរអ៊ូដោយសម្លឹងជ្រៅៗក្នុងភ្នែកស្រទន់ៗរបស់ស្រី។
«ខ្ញុំ…ចូលចិត្តឱបមនុស្សប្រុសបែបនេះ!»
នាងថាហើយលូកដៃឱបប្រាណធំខ្ពស់ខណៈគេនៅស្ងៀមលែងស្តី។
លីនមានអារម្មណ៍ថាខាងប្រុសរើជំងឺអន់ចិត្តទៀតហើយ។
លឿនមែន! ដូចលីនស្មាន ម្រាមដៃគេទាំងដប់កម្លោះរុស្ស៊ី លើកមកកាន់ម្រាមសងខាងរបស់លីនដែលនៅពីក្រោយខ្នងគេ ហើយចាប់ដៃលីនចេញលែងឱ្យឱប។ ផ្ទៃមុខក្រហមៗ ប្រុសអាក្រាតម្នាក់នេះ សម្លឹងលីនហើយទាញមុខលីនឱនងាកមកមើលមុខគេ។
«ធ្លាប់អត់? ដែលឱបអ្នកណាខ្លះពីមុនមក?»
ស្រីតូចយើងសម្លឹងឃើញភ្នែកស្រទន់ៗរបស់មនុស្សប្រុសម្នាក់ដែលនាងធ្លាប់ខ្លាច ធ្លាប់ស្អប់ធ្លាប់ខឹងណាស់ ពេលនេះបែរជាមិនខឹងមិនស្អប់ នៅខ្លាចតិចៗតែលង់ខ្លាំងឡើងៗនិងទៅជាអស់សំណើចពេលគេត្រួតត្រា សូម្បីនិយាយអីបន្តិចចាប់ថ្នាក់មកប្រចណ្ឌ។
តើគេនិយាយឬក៏ជំងឺគេនិយាយ? លីនសើចស្ញាញបញ្ចេញធ្មេញសក្បុស ដៃរាវជំទើតទាញកន្សែងមកពាក់ពទ្ធ័ចង្កេះរៀម។
ហើយងើបមកសម្លឹងពោះ៦ផ្នត់ដែលលីនពិតជាស្រៀវស្រើបជាមួយ។
«លីន?»
គេហៅនាងធ្វើឱ្យស្រីចាកចេញពីទីនោះទាំងសោកស្ដាយមកសម្លឹងមុខប្រុសស្អាត។
«អត់មានអីទេ!» នាងតបទាំងស្ទើរញញឹមស្ទើរអស់សំណើច។ គេខាំមាត់ខ្នាញ់នាងដែលសើចចំអកគេ
«អត់ស្អី?»
លីនសម្លឹងភ្នែកប្រុសទាំងសងខាងមុខគេកាន់តែស្មើ៖
«ឆ្លើយសំណួររបស់បង!»
លីនសម្លឹងមាត់គេ នាងនឹកឃើញ«សង្សារ….នៅឯណា?»«កន្លែងនេះវាធ្លាប់ស្ទាបទេ?»
«ឮ? ឆ្លើយ? បើមិនអ៊ីចឹងទេ!»
នាងនិយាយកាត់៖
«ខ្ទេចឆ្អឹងអ៊ីចឹងមែនអត់?»
លីនកុលាបសួរវិញទាំងញញឹម។ ប្រុសឃើញស្នាមខួចតូចៗលោតចុះឡើងនៅក្បែរៗបបូរមាត់របស់លីន។ ព្រោះទ្រាំមិនបានគេលើកបាតដៃមកកាន់សក់លីន រុញក្បាលស្រីពីខាងក្រោយឱ្យងើយមករកបបូរមាត់គេ។
មាត់នឹងមាត់ចំហៗប៉ះគ្នា លីនលែងនិយាយបាន ព្រោះគេគំហុកដណ្ដើមយកអណ្ដាតរបស់លីនមកគ្រប់គ្រង គេទំនងមិនចង់ឮ ខ្លាចលីនសារភាពថាធ្លាបមានសង្សារ ធ្លាប់ឱបប្រុសៗចិត្តបងនឹងដាច់ខ្ទេចខ្ទាំមិនខាន។
បងប្រចណ្ឌសូម្បីអតីត សូម្បីតែពេលនេះលីននៅជាមួយបងនិងជាកម្មសិទ្ធិរបស់បង។ ប្រាណទាំងពីរស្អិតរមួតរមូលចូលគ្នានៅក្នុងឋានសួគ៌ស្នេហ៍ជាថ្មី លីនក៏មិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីនោះដែរបានត្រឹមបណ្តោយតាមគេ និងផ្ទៀងមើលថាពេលនេះនិងពីមុនខុសគ្នាយ៉ាងណា ពេលដែលនាងខំសង្កត់ចិត្តលែងភ័យ លែងមានសម្ពាធ តើការនៅបន្តដង្ហើមជាមួយមេបិសាច ផ្អែមឬល្វីង?
គេថើបលីនដូចជាកំពុងចង់ឱ្យនាងមានអារម្មណ៍ដឹងច្បាស់ៗថា គេចង់ឱ្យលីនរីករាយជាមួយដង្ហើមរបស់គេដែលចែករំលែកមក គ្រប់សំឡេងចេញពីទ្រូងគេគឺសិចស៊ី ហើយជាបណ្តើរៗធ្វើឱ្យស្រីក្រមុំមានអារម្មណ៍ទប់មិនបានយូរទេ។ លីនអស់ដង្ហើមនឹងការគ្រប់គ្រងរបស់គេ តែសួរខ្លួនឯង លីនមិនអាចយល់ឡើយថាហេតុអ្វីបានជាពេលនេះមិនបានរកឃើញភាព«គួរឱ្យស្អប់»ក្នុងការនៅជាមួយគេ?
អណ្តាតគេដណ្តើមឆែកពេញមាត់នាង ភ្នែកលីនក្រឡេកមើលជុំវិញបន្ទប់ដកដង្ហើមធំ។ លីនបានព្យាយាមរកអ្វីមួយ អ្វីដែលអាចជួយដកឃ្លាពីអារម្មណ៍រំជើបរំជួល ខណៈរាងកាយរបស់ញាប់ញ័រខ្លាំងឡើងៗពីការប៉ះពាល់របស់គេ។ ឥទ្ធិពលដែលគូខាន់មានមន្តស្នេហ៍មកលើលីនគឺមានគ្រោះថ្នាក់ណាស់ ព្រោះលីនសារភាពថា នាងងាយនឹងបាត់បង់ខ្លួនឯងនៅក្នុងការថ្នមរបស់គេ។ លីនមិនអាចគិតអ្វីចេញ និងគ្មានប្រាជ្ញាអ្វីទៀតទេពេលស្ថិតនៅជុំវិញខ្លួនគេ គូខាន់រោលរាលនិងទាក់ទាញខ្ពស់ណាស់ គេមើលទៅដាច់ណាត់ គ្មានមេត្តា តែទន់ភ្លន់។
ធម្មតាការភ័យខ្លាចគឺជាអារម្មណ៍ថេរដែលរស់នៅក្នុងមនុស្សស្រី តែបន្តិចម្ដងៗលីនចាប់ផ្ដើមលែងមានការភ័យខ្លាច ព្រោះគេកំពុងធ្វើឱ្យលីនភ្លេចថា ដំបូងៗហេតុអ្វីពួកគេជួបគ្នា។
យឺតៗ លីនបានបិទភ្នែកដកដង្ហើមធំ បណ្តោយបន្តិចទៀតការរួមភេទលើកទីបីក្នុងថ្ងៃនេះ នឹងកើតមានឡើង។ ព្រឹកមិញ អម្បាញ់មិញ ហើយ….ឥឡូវនេះ។ ស្រីកាន់ស្មាគេ រុញនិងព្យាយាមគេចពីគូខាន់យ៉ាងណាក៏ដោយ ក៏មាត់គេតែងតែស្វែងរកមាត់នាងនឹងលេបវាម្តងហើយម្តងទៀត។ លីនមិនអាចបដិសេធភាពមានៈចង់បានរបស់គេ ក៏មិនអាចហាមឃាត់អ្វីដែលគេចង់ធ្វើបានដែរ តែប្រសិនបើគេនៅតែលេងបែបនេះ លីននឹងបាត់បង់ខ្លួនឯងបន្តិចម្តងៗ រហូតដល់ក្លាយជាអ្នកបម្រើតណ្ហាម្នាក់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង គ្មានសល់អ្វីជាលីនកុលាបទៀតនោះឡើយ។
កុំបណ្តោយ! នាងគិតហើយបើកភ្នែកឡើងងក់ក្បាល។ រុញគេចេញមួយទំហឹងម្តងពីរបីដងរហូតរបូតមាត់ចេញពីគ្នា។ មុននឹងគេអាចបំបែកអ្វីដែលនៅសល់ក្នុងខ្លួននាង ឱ្យនាងក្លាយជាស្រីៗគ្មានន័យដូចអ្នកពីមុនៗរបស់គេ លីនត្រូវតែសង្គ្រោះខ្លួនឯង។
ទោះមិនទាន់អស់ចិត្តអស់ចង់ តែគេព្រមដោះលែងលីនចេញពីសមរភូមិនៃការគ្រប់គ្រងដាច់ខាតនេះ ព្រោះលីនរុញខ្លាំងពេក។
ស្រីធ្វើមុខស្លេកៗហាក់ហត់អស់កម្លាំង ណាហេវហត់ដោយគ្មានអាហារ តែនាងនៅតែញញឹមសម្លឹងមុខស្មើៗរបស់គេ។ ប្រុសម្នាក់នេះឈ្លានពានបបូរមាត់ អណ្តាតបំពង់ក លីនប៉ុណ្ណឹងហើយនៅតែមិនអស់ចិត្ត នៅតែមានអ្វីមួយដូចជាប្រចណ្ឌៗនៅក្នុងភ្នែកដែលគេសម្លឹងមក….លីនខ្សឹបដៃកាន់ចង្កេះសងខាងរបស់គេ៖
«CEO ខ្ញុំអត់ដែលមានមនុស្សប្រុសណានោះទេ! គឺអត់តែម្តង! កុំថាឡើយឱប តែនៅក្បែរគ្នាស្ងាត់ៗក៏គ្មានផង! មើលចុះ ខ្ញុំរឹងៗហើយ….អត់ចេះអីទាំងអស់!»
គូខាន់នៅស្ងៀមៗធ្វើមុខស្មើ ច្រត់ដៃទ្រោបកាយមកសម្លឹងភ្នែកភ័យៗទឹកមុខក្រហមៗរបស់លីន។ ជម្រៅភ្នែកគេទាំងអំនួតទាំងហួងហែងនៅតែសម្លក់លីនតិចៗ។ គេមិនឆ្លើយអ្វី មានសញ្ញាដូចជារង់ចាំចម្លើយបន្តពីលីន នាងសើចតិចៗហើយឈប់សើចវិញពេលគេនៅស្មើមិនសើចជាមួយ។
«ស្អីទៅធ្វើឱ្យលោកគិតថាខ្ញុំឱបមនុស្សប្រុស?»
នាងខ្សឹបនិងរំកិលម្រាមចុះឡើងជុំវិញចង្កេះក្តៅរោលរាលរបស់កូនកាត់។
«ស្អីទៅធ្វើឱ្យលោកគិតថា ខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន?» នាងខ្សឹបៗដាក់ភ្នែកគេ គេព្រេចភ្នែកទន់ចិត្ត នាងខ្សឹបបន្តសឹងតែឮខ្យល់៖
«លោកនេះមានអ្នកណាគួរឱ្យចង់ឱបដូចលោកទៀត?»
«ព្រានបុរស!» គេបន្ទោសនាងតិចៗ មាត់គេសឹងដាក់មកទើរក្បែរបបូរមាត់លីនទៅហើយ។ បេះដូងគេសប្បាយដែលនាងចេះមកនិយាយសរសើរគេ លើកអំពីភាពទាក់ទាញរបស់គេ។
«គេមិនមែនព្រានបុរសផង!»
«មិនឱ្យគិតពីប្រុសផ្សេងឬសូម្បីតែនិយាយលីន!»
នាងលើកចិញ្ចើមស្តាប់បទបញ្ជាគេ។
«នៅជាមួយបងត្រូវដឹងរឿងហ្នឹង! ហើយកុំព្យាយាមធ្វើបាបចិត្តបង!»
លីនទម្លាក់ភ្នែកនឹកឃើញដល់សម្តីម្តាយរបស់គេ «គេមានជំងឺផ្លូវចិត្ត! គេត្រូវការព្យាបាល តែគេមិនទទួលស្គាល់ខ្លួនគេថាឈឺ! ឥឡូវនេះក្មួយ គឺជាមនុស្សតែម្នាក់គត់ដែលនៅជិតស្និទ្ធនឹងគេ លីនកុលាប!»
នឹកឃើញសូម្បីតែថ្នាំដែលគេបោកចោលនៅជាន់ខាងលើoffice។
វាហាក់ស្រពោនសម្រាប់ចិត្តលីនដែលកំពុងស្រស់បំព្រង។ តាមពិតគេឈឺទេ ឯងកុំលង់គេលីន។ នាងប្រាប់ខ្លួនឯង។
«នៅពេលលោកជាវិញ តើលោកនៅត្រូវការមនុស្សស្រីគ្មានអ្វីម្នាក់នេះទៀតទេ? តើជាអ្វីទៅដែលជាមូលហេតុពិតប្រាកដដែលលោកមិនព្រមព្យាបាល? អ្វីទាំងនេះ លោកបង្ខាំងខ្ញុំក្នុងទ្រូងព្រោះលោកចង់ត្រួតត្រាមែនទេ? លោកចង់ឈ្នះចង់ចាញ់ព្រោះខ្ញុំមិនស្រឡាញ់លោក តែនៅពេលដែលខ្ញុំស្រឡាញ់លោក លោកក៏ចាប់ផ្ដើមណាយចិត្តលែងត្រូវការខ្ញុំវិញមែនទេ?»
លីនគិតហើយស្រងូតឡើងៗសម្លឹងមុខគេ។
សន្សឹមៗស្រីដកដៃចេញពីខ្លួនប្រាណគេ ហើយបែរខ្នងទៅឈរនៅមុខកញ្ចក់ ដោយទុកឱ្យគេនៅពីក្រោយខ្នង។
លីនបែរខ្នងដាក់គ្នា គេស្រពោនព្រោះលបគិតភ្នកដល់រឿងជាច្រើន។ បន្ទប់ទឹកនេះស្អាតប្រណីត ធំទូលាយ នាងរេភ្នែកមើល….មិនដឹងថា គេធ្លាប់រស់នៅឱបថើបរួមស្នេហាជាមួយមនុស្សស្រីប៉ុន្មាននាក់រួចហើយទេ។
នេះគឺជាបន្ទប់ផ្ទាល់ខ្លួនរបស់គេ ថ្ងៃនេះគេបីនាងចូលមក ចុះថ្ងៃណាមួយគេលែងត្រូវការនាង មិនឱ្យនាងចូលមក តើនាងនឹងនៅទីនេះបានទៀតដែរទេ?
លីនដកដង្ហើមធំដោយមិនដឹងខ្លួន។
«កើតអី?»
នាងឈ្ងោកមុខនឹងសំណួរគេ។ គេទាញនាងមកវិញ នាងវិលបែរខ្នងដាក់គេវិញដដែល។
«នឹកអ្នកណា?!»
«នឹកលោក…គូខាន់!»
នាងតបទាំងចងចិញ្ចើមឈ្ងោកមុខ។ គេទាញកាយមកវិញទាល់តែបានរួចចាប់ភ្ងើយចង្កាលីនឡើងសម្លឹងភ្នែកឱ្យច្បាស់ក្នុងចិត្ត។ ភ្នែកនាងរលោង….
«កុំលេងល្បិច!»
គេសម្លុតទាំងស្រឡាញ់ពេញបេះដូងនិងរឹតតែអាណិតពេលឃើញស្រីលែងស្រស់ស្រាយ។ តូចសម្លឹងគេដោយកែវភ្នែកស្លូតៗ ធ្វើឱ្យចិត្តខាន់នឹកឃើញគ្រប់យ៉ាងមុនពេលមានថ្ងៃនេះ…សូរសំឡេងលីនយ និងព្រហ្មចារីរបស់លីនដែលត្រូវបង្ខំយកនាយប់នោះ គូខាន់ចាំបាន។ «មនុស្សអវិជ្ជានិងឋាននរក រសជាតិម៉េចដែរ?» គ្រានោះគូខាន់ខឹងដែលលីនហ៊ានដៀលគេអវិជ្ជានិងដៀលក្រុមហ៊ុនគេថាជាបន្ទប់ឋាននរក ទើបគេធ្វើឱ្យលីនត្រូវញាប់ញ័រដូចកូនសត្វតូចមួយខ្វះទីពឹងក្នុងដៃគេ «ខ្ញុំ….ខ្ញុំអត់ចេះបម្រើទេ! រក….រកលេខាផ្សេងទៅ….!» «មានចិត្តខ្លះទេ? ជាន់ឈ្លីមនុស្សស្រីហើយសប្បាយចិត្តមែនទេ? ចេះស្តាយក្រោយខ្លះទេ!»
គូខាន់សម្លឹងភ្នែកនាងដែលស្មោះត្រង់និងខ្សោយៗលង់ៗ។ ពីមុនភ្នែកនេះឈឺចាប់និងស្អប់ខ្ពើម ដៃប្រុសច្បូតម្រាមលីនហើយច្របាច់ថ្នមៗ….
«ឈប់ខ្លាចឬនៅ?»
គេសួរលីនតែរូបរាងញាប់ញ័រយំយែករបស់លីនកាលយប់នោះនៅផ្តិតជាប់ទ្រូងថ្លៃ។ ប្រុសលើម្រាមដៃលីនមកដាក់ក្បែរបេះដូងខ្លួន។ លីនសម្លឹងមុខគេទាំងពិបាកចិត្ត….លីនយល់ គេកំពុងធ្វើឱ្យលីនទម្លាក់ចោល នៅចរិតខ្លាចៗ ធ្វើឱ្យនាងបំភ្លេចចោលនូវភាពកំសាកទាំងអស់ និងការឈឺចាប់កាលប៉ះគ្នាដំបូង ព្រោះអ្វី? គេចង់បាននាងមកជាមនុស្សម្នាក់ដែលយល់ព្រមជាមួយគេ នឹងអាលបម្រើគេអស់ចិត្តហើយបោះបង់នាងចោលទៀត?
«ខាន់!»
គេសម្លឹងមុខស្រទន់ទ្រវែងរបស់ស្រី។ ពេលនាងហៅគេបែបនេះ គេញញឹមតិចៗរង់ចាំស្តាប់។ ស្រីលូកដៃម្ខាងកាន់ថ្ពាល់គេ៖
«ពីដំបូងខ្ញុំក៏គិតថា ខ្ញុំសម្របព្រោះតែខ្ញុំខ្លាចលោក…..តែមិនមែនទេ…..តាមពិតឥឡូវនេះខ្ញុំយល់ហើយ….ខ្ញុំឱបលោកមកពីខ្ញុំក្លាហាន!»
គេសម្លឹងភ្នែកទុក្ខព្រួយនិងទឹកមុខស្ងួតមួយនេះ ចិត្តគេធ្លុះធ្លាយដែលកាលពីដំបូងជ្រុលដៃធ្វើបាបនាង«ដោះអាវមក នឹងអាលបានឃើញពិតថាគគ្រិចកម្រិតណាហាន់នី!»។ តិចលីនកំពុងនឹកឃើញអនុស្សាវរីយ៍អាក្រក់ៗនោះដូចគ្នាបានជានាងមិនមាត់បន្ត?
«និយាយទៀត!» គេបញ្ជា ។
ម្រាមលីនប៉ះបបូរមាត់ផ្តាច់ការរបស់គេ នាងពោលតិចៗ៖
«ខ្ញុំក្លាហាន….ហ៊ានប្រឈមមុខទៅនឹងការឈឺចាប់ ដែលដឹងហើយថានឹងកើតឡើងនៅថ្ងៃណាមួយ….ថ្ងៃខាងមុខ!»
«ការឈឺចាប់ស្អីទៅ?»
នាងទម្លាក់ដៃចេញទាំងទឺកភ្នែកជ្រាបៗ៖
«ការឈឺចាប់ដែលនឹងបាត់បង់លោក….នៅពេលដែលខ្ញុំលង់ស្រឡាញ់លោកខ្លាំង!»
មុខគេស្ងួត តែគេដាក់ដៃលើចង្កេះលីនទាំងសងខាង។ លីនជូតទឹកភ្នែកបែរខ្នងឱ្យប្រុស គេឱបនាងពីក្រោយផ្តេកក្បាលគេមកលើស្មាលីន។ កម្ដៅរាងកាយអ្នកទាំងពីររួមបញ្ចូលរកគ្នា….សំឡេងគេលាន់តិចៗ៖
«គូខាន់ជាព្រាននារីបោះបង់មនុស្សស្រីដូចជាខោអាវមែនអត់?»
គេសួរនាងតិចៗចំៗត្រង់ចំណុចដែលនាងគិតមែន។ បើគេចេះវិភាគសម្តីនាងយល់ដូច្នេះហើយ លីនគ្មានអ្វីក្រៅពីគេចភ្នែកមិនសម្លឹងគេហើយនៅស្ងៀមមុខកញ្ចក់។
«បងមិនមែនទេ!»
គេនិយាយខ្សឹបៗដូចខូចចិត្តតែគេមិនចង់ពន្យល់អ្វី ព្រោះគេជាCEOធំ កើតមកជាម្ចាស់អាណាចក្រលុយវាល់លាន គេមិនដែលពន្យល់ឬក៏មើលទឹកមុខអ្នកណាទាំងអស់។ អ្នកណាចង់យល់ថាគេបែបណាយល់ទៅ ត្រឹមតែនិយាយប៉ុណ្ណឹងជាមួយលីនគឺគេមានចិត្តណាស់ទៅហើយ។
លីនឈ្ងោកមុខយំ…..
នាងដឹងថានាងទន់ខ្សោយណាស់ជាមួយគេ។
គូខាន់ទម្លាក់ដៃចេញ ក៏គ្មានពាក្យអ្វីសម្រាប់សួរដេញដោលកែវតទៅទៀត បានត្រឹមពាក្យពីខ្លីៗមុននេះ រួចដើរមួយៗចេញពីបន្ទប់ទឹក ថែមទាំងបិទទ្វារឱ្យវិញផង។
លីនកុលាបដកដង្ហើមវែងៗ ងើបមុខសម្លឹងខ្លួនឯងក្នុងកញ្ចក់។
«កុំចូលមក យើង…យើងមិនដែលស្គាល់គ្នាទេ! រឿងនេះទៅមុនរួចទេ!»«តែបន្តិចទៀតហ្នឹងស្គាល់គ្នាបានច្រើន! ស្គាល់លើសពីអីៗដែលអូនកំពុងគិតផង!»«ឈប់និយាយភាសាបិសាចជាមួយខ្ញុំ!»
នឹកឃើញទាំងវិលមុខនិងខ្មាសៗ លីនងាកមកសម្លឹងអាងត្រាំទឹករួចដើរទៅបើកទឹកក្ដៅ។
ស្រីសំងំនៅទីនេះបន្តិច ទុកពេលឱ្យខ្លួនឯង។ ចូលក្រោមកម្ពស់ទឹក លីនបិទភ្នែក ភាពកក់ក្តៅចាប់ផ្តើមជ្រាបចូលក្រោមស្បែកគ្រប់កន្លែង ហើយសាច់ដុំរបស់លីនបានធូរស្រាល នេះជាពេលប្រមូលខ្លួនឯងជាលីនកុលាប ដែលបានបែកខ្ញែកក្រោមភ្លើងតណ្ហាឆាបឆួលឱ្យមូលផ្តុំបានមកវិញ។
តើវាអាចទៅរួចដោយរបៀបណាក្នុងការបំភ្លេចបិសាចដ៏ស្រស់សង្ហាម្នាក់នេះ? ដឹងហើយ ជាតិនេះគេមិនមែនសម្រាប់នាងទេ។
សេចក្ដីឈឺចាប់នៃការប៉ះពាល់រាងកាយស្នេហាដែលខាងប្រុសបន្សល់ បញ្ចេញសញ្ញាឈឺផ្សានៅគ្រប់ទីកន្លែង នាងនឹកដល់សំណួររបស់គេ«ស្ដាយក្រោយទេ»។
មិនប្រាកដទេគូខាន់កំណាច។
នាងនិយាយតិចៗក្នុងបេះដូង។ ខ្ញុំស្ដាយដែលថ្ងៃនោះទៅស្លូវេនីធ្វើសម្ភាសន៍ ខ្ញុំស្តាយដែលឈ្លោះគ្នាជាមួយលោក ខ្ញុំស្អប់ថ្ងៃដែលលោកយកហាសិកាមកដាក់ចំកណ្តាលពួកយើង តែខ្ញុំស្រឡាញ់ពាក្យដែលលោកនិយាយថា «ប្រាំថ្ងៃមកនេះ លោករស់នៅបាន ដោយគ្មានមនុស្សស្រីណាទាំងអស់! ខ្ញុំមិនដឹងថា លោកជាបិសាចឬមនុស្សទេគូខាន់ ហើយមិនដឹងថាសម្ដីណាមួយជាសម្តីរបស់លោក មួយណាជាជំងឺរបស់លោកនោះឡើយ ប៉ុន្តែខ្ញុំចូលចិត្តភាពឆ្កួតរបស់លោក ជាភាពឆ្កួតដែលធ្វើឱ្យខ្ញុំចេញទៅណាមិនរួច ប៉ុន្តែខ្ញុំពិតជាចូលចិត្តនៅក្នុងទ្រុងមួយនេះ! មានអារម្មណ៍ថាឈឺចាប់ ប៉ុន្តែជារសជាតិជូរចត់មួយដែលខ្ញុំចូលចិត្ត!»
សំឡេងហៅមកពីខាងក្រៅ៖
«ចេញមកលីន!»
ស្រីបើកភ្នែកមកវិញ។ ប្រុសហៅហើយ ស្រីមិនដំអក់ទេ លីនក្រោកចេញពីអាងទឹកទាញយកកន្សែងដែលភ្ជាប់ស្រាប់នៅទីនោះព័ទ្ធពីក្រៅរាងកាយ រៀបរយលុបមុខ ទម្លាក់ផ្នួងសក់ចុះមកក្រោម សិតសក់ សម្លឹងខ្លួនឯងក្នុងកញ្ចក់។
ឯងក្លាយជាស្រីរបស់ពួកអ្នកមានហើយលីន!
នាងគិតទាំងឈោងបិទទឹកឈរ មួយភ្លែតទៀតទាំងបិទភ្នែកប្រាប់ខ្លួនឯង រឹងមាំ។ កុំបង្ហាញភាពទន់ខ្សោយ focus កុំបែកខ្ញែក។
ដកដង្ហើមធំ លីនបើកភ្នែកម្តងទៀតឃើញភ្នែកទាំងសង ក្រហមហើយហើម។ ភាពនឿយហត់និងទុក្ខាស្ងប់ស្ងាត់ ត្រូវបានសរសេរយ៉ាងច្បាស់ពេញមុខមាណវីអ្នកក្រ។ វាមិនបានមកជាការភ្ញាក់ផ្អើលដល់លីនទេ ជីវិតបែបនេះប្រសិនបើឱ្យសប្បាយ សប្បាយបន្លប់មួយខណៈៗប៉ុណ្ណឹង។
លីនបែរដើរចេញដោយមិនមើលកញ្ចក់ជាលើកទីពីរ។ គេមិននៅទីនេះទេ។ ខោអាវរបស់ គូខាន់នៅលើឥដ្ឋ ខ្លះលើគ្រែខ្លះ ជាកន្លែងដែលគេសម្រាតហើយធ្វើតាមអារម្មណ៍កញ្ជ្រោលរបស់គេ។ ម៉ោង២ភ្លឺឥឡូវហើយ មើលម៉ោងនិងឱនចុះរើសមករៀបរយខោអាវប្រុស។
មកដល់ក្រៅទាំងព្យាយាមយ៉ាងខ្លាំង ដើម្បីចៀសវាងពីអារម្មណ៍នានាអំពីសកម្មភាពជាមួយគេមុននេះ ទោះជាវានៅតែកម្ដៅបេះដូងនាងឱ្យទន់ខ្សោយព្រោះ«ស្រឡាញ់»។ មកដល់ខាងក្រៅ ឃើញគេកំពុងតែលើកស្តេកសាច់គោមួយចាន មានអ្វីជុំវិញដូចជាធញ្ញជាតិនិងសាលាដចោលក្លិនឈ្ងុយពាសពេញទោះបីជាគេចុចម៉ាស៊ីនស្រូបផ្សែងទៅក្រៅក្តី។
លីនត្រេកអរព្រោះពោះឃ្លាន។
ឃើញគេញញឹមជាមួយនឹងកែវភ្នែកមុតៗ គេមិនបានពាក់អាវស្លៀកតែកន្សែង ប៉ុន្តែឈរធ្វើម្ហូបហើយហៅនាងចេញមក។ សម្លឹងចានធំស្ថិតក្នុងដៃគេ នាងយល់ថា ព្រះអង្គម្ចាស់របស់ Slavni អង្គនេះក្រៅពីពូកែរឿងលើគ្រែ និងចិត្តដាច់ក្នុងអាណាចក្រជំនួញ ថែមទាំងជាកំពូលចុងភៅសិចស៊ីដោះអាវទៀត?
«ចុងភៅសិចស៊ីណាស់!» លីនសើចស្ញាញនិយាយខ្សឹបហើយឈ្ងោកមកស្រង់ក្លិនស្តេករបស់គេ
«អ្ហូយឈ្ងុយ!» ងើបមុខមកវិញទាំងសប្បាយចិត្តខ្លាំងណាស់ តែក៏ត្រូវគេទាញចានចេញពីមុខនាងដូចជាមិនព្រមឱ្យញ៉ាំ ដើររ៉ុយចោលនាងទៅ។ ស្រីស្អាតតាមសម្លឹងរួចប្រឹងដើរឱ្យទាន់តាមពីក្រោយ។ ទៅដល់រានហាលខាងមុខប្រុសដាក់ចានទៅលើនោះ គេអុជទាន ធ្វើឱ្យស្រីដើរទាំងញញឹមសប្បាយចិត្តទៅក្បែរទាញកៅអីអង្គុយ សឹងតែភ្លេចគិតថាខ្លួនជាលេខា ជាទាសករស្នេហ៍ដែលគេបង្ខំមក។
មានអារម្មណ៍ថា គេដូចជាមនុស្សម្នាក់ផ្សេងដែលកំពុងបម្រើនាង។
ប្រុសអង្គុយគងអន្ទាក់ខ្លា មើលនាងដែលញញឹមដាក់ម្ហូប។
«អត់ខ្លាចត្រូវសន្សើមផ្ដាសាយទេ?»
«ដោះអាវរបស់អ្នកនិយាយឱ្យមក!»
នាងសម្លឹងអាវកន្សែងដែលខ្លួនកំពុងព័ទ្ធកាយ។ បើឱ្យទៅគេ មានតែលីនស្រាត? គិតថាគេនិយាយលេង នាងក៏ក្រោក៖
«ខ្ញុំចូលទៅយកអាវមួយទៀត!»
ប្រុសទាញដៃទម្លាក់ស្រីមកអង្គុយវិញ ជើងគេវាសទៅបិទកញ្ចក់រានហាល ហាមពៅមិនឱ្យដើរចូលទៅក្នុងវិញបាន។
«យកអាវនេះ!»
លីនសម្លឹងផ្ទៃមុខប្រុសស្អាត គេចង្អុលទៅនាងទាំងមុខឌឺខិលៗមិនញញឹម។ ភាពចំហល្វែងខាងលើរបស់គេ ញ៉ាំងឱ្យចិត្តនេះរឹតស្នេហ៍រៀម។
«ចង់បានអាវមែន?!»
«ឥឡូវ!»
គេនិយាយដូចមែនទែន ធ្វើឱ្យនាងធ្វើមុខមាយា៖
«កុំធ្វើបាបគេមើល៍ គេកំពុងឃ្លាន!»
ប្រុសស្អាតក្រោកញញឹមលូកដៃទៅរកច្បាមអាវស្រី ធ្វើឱ្យលីនក្រោកមុនហើយឈានថយក្រោយ គេចផងក្រោកផង ហាក់ដូចជាមនុស្សស្រីហាក់ចង់លេងបិទពួនជាមួយគេនិងរត់ជុំវិញតុនេះ។
ប្រុសឈប់ដំណើរខ្ពស់សង្ហារបស់គេ ហើយនិយាយតិចតិច៖
«អូខេ ញ៉ាំសាច់ទៅ ចាំមានកម្លាំងហើយចាំធ្វើបាបក៏បាន!»
ថាហើយគេដើរចូលទៅក្នុងរកអាវមកពាក់។ លីននេះតាមសម្លឹងគេទាំងមានសេចក្ដីសុខផ្លូវចិត្តហើយងាកមកបំភ្លេចចោលរឿងអ្វីៗទាំងអស់ ចាប់សមនិងកាំបិត។
សន្តិភាព!!!!
នេះជាអ្វីដែលលីនមានអារម្មណ៍ដឹង។ នៅពាក់កណ្តាលនៃការវាយប្រហារភ័យស្លន់ស្លោមួយកាលពីល្ងាចព្រោះការផ្លាស់ប្តូរមករស់នៅក្បែរនេះ លីនខឹងផង ផ័យផង បារម្ភផង តែពេលនេះ គេបាននាំលីននូវសន្តិភាពផ្លូវចិត្ត។


