ហេតុអ្វីព័ត៌មាន​លើបណ្តាញសង្គមដែលល្អៗ មិនសូវមាន​អ្នកយកចិត្ត​ទុកដាក់?

«ហេតុអ្វីព័ត៌មាន​លើបណ្តាញសង្គមដែលល្អៗ មិនសូវមាន​អ្នកយកចិត្ត​ទុកដាក់ ហើយព័ត៌មាន​ឥតប្រយោជន៍បានទទួលការចាប់អារម្មណ៍ខ្លាំង?» សំណួររបស់ប្អូន​ Ti-Ou Junior 08 / 11/22។

អ្នកនិពន្ធ ម៉ីសន សុធារី៖ «គំនិតខ្ញុំ អាចថា មកពីបណ្តាញ​សង្គម​គឺសម្រាប់បែបនេះ គឺសម្រាប់ការ​ទទួលអារម្មណ៍ថា ​សម្រាក កម្សាន្ត អស់សំណើច និយាយលេងៗ មើលលេង ឬ ស្តាប់ចោល មើលចោល​​តាមដានសម្លាប់ពេលវេលា។ល។ កុំប្រកាន់ខ្ញុំបើខ្ញុំនិយាយថា យើងមិនទាន់ចេះបែងចែកម៉េចហៅថាព័ត៌មាន ម៉េចហៅថាមាតិកា!​ នៅលើបណ្តាញមិនមែនកន្លែងសម្រាប់រៀនទេ យើងអត់មើលបណ្តាញសង្គមនៅសាលាឬក្នុងកន្លែងធ្វើការ​ទេ យើងប្រជុំ យើងគិត យើងពិភាក្សា​ យើងស្រាវជ្រាវហត់ហើយ! ដូច្នេះ អ្នកមកលេងលើបណ្តាញ គឺមកទាក់ទងមិត្តភក្តិ គ្រួសារដែលនៅឆ្ងាយពីគ្នា ឬមកមើលស្ទីល ការគិត​ការបញ្ចេញអារម្មណ៍ និន្នាការថ្មី ។ល។ យើងអត់រៀន ឬធ្វើការហត់ហើយមកស្មុគច្រើនអីលើនេះទៀតនោះទេ ប៉ុន្តែ​ ក៏មិនមែន​ឮអ៊ីចឹងហើយ ​ក៏​នាំគ្នា​ផុស​រឿងមិនសមរម្ យជេរប្រមាថ ហិង្សា រឿងផ្ទាល់ខ្លួនអ្នកដទៃ ឬប្រមាថកាតទានជាតិសាសន៍ មាក់ងាយ​អ្នកណាទាំងអស់! មនុស្ស​យើងមិនថា ពេលសកម្ម ឬពេលសម្រាក ត្រូវមាន​សីលធម៌ និង​ចរិតមារយាទ​ ពោលគឺ ការគោរពខ្លួនឯងនេះ មាន​ជានិច្ច! ដូច្នេះ កាលណា ប្រ់ើប្រាស់បណ្តាញ​សង្គម​របៀបណា យើង​ជាមនុស្ស​ប្រភេទនោះ! សង្ឃឹម​ប្អូនមិនអន់ចិត្ត​បើខ្ញុំឆ្លើយខុស​ចិត្ត​! »

អ្នកនិពន្ធម៉ីសន សុធារី ក្នុងបទសម្ភាសមួយ

ឆ្លើយសំណួរ
ប្រលោមលោក​ បេះដូងមេគង្គ ស្តុកថ្មី តម្លៃ២៥០០០រៀល ០១៥២១៣១១១/០១៦២១៣១១១