វគ្គ ជំងឺតណ្ហា
«លីនមកធ្វើការឬនៅ?»
គេសួរទាំងឱនស៊ីញ៉េយ៉ាងញាប់ ព្រោះមានឯកសារជាច្រើននៅរង់ចាំគេអនុម័ត។ បើកុំតែអ៊ីចឹង ស្មានថាគូខាន់ក្រោកមកចោលអូនបាន?
Dark ឱនលំទោនឆ្លើយ៖
«ឱ្យHRទៅឆែកមើលទេចៅហ្វាយ?»
គេឈប់ដៃ។ គូខាន់ដែលស្រស់ប៉ប្រឹមដូចគ្រាប់ជីតាំងពីព្រឹកព្រោះបានអូនបន្លែង ពេលនេះងើបច្រមុះដ៏ស្រួចនិងបបូរមាត់ស្មើសម្លឹងមកជំនួយការជំនិត។ គេចង់និយាយថាម៉េច? លីនអាចនឹងឈឺទៀត? លេងសើចបន្តិចសោះ?
យល់ចិត្តចៅហ្វាយដែលរង់ចាំគេបញ្ជាក់ darkឈ្ងោកខ្សឹប៖
«ធម្មតា…បើលេខាមិនគេងបន្ត ច្បាស់ជាមកofficeហើយ ម៉ោងជិត១២ហើយ!»
ប្រុសជ្រួញចិញ្ចើមសម្លឹងម៉ោង។ គេនឹកដល់សំឡេងនាងអង្វរចង់ផុតដង្ហើមម្តងៗ «ខាន់ៗ ទ្រាំលែងបានហើយ!» ដៃគេរាវរកទូរសព្ទប្រុងចុច តែនឹកឃើញថា នាងភ្លេចវានៅខុនដូតាំងពីថ្ងៃនាងសន្លប់។
គេងើបមុខសួរ៖
«ការងារនៅណេះ នៅសល់អីទៀត?»
«ចៅហ្វាយទៅវីឡាមិនបានទេទាន!» គេសម្លក់dark ដែលផ្តល់ឱ្យនូវស្នាមញញឹមតូចមួយ។ គេដឹង មានកម្មវិធីពីនេះដល់រសៀល គឺសុទ្ធតែធំៗ។ ប្រុសបើកយកស្ករមកខាំពីរបីគ្រាប់ ប៉ុន្តែមុខនៅធុញ។
«កូនស្រីចៅហ្វាយក្រុងប្រហែលនៅចាំហើយទាន!»
គេគិតដល់លីន នាងឃ្លានខ្លាំងទេ? គេមើលទូរសព្ទមិនឃើញនាងនៅផ្ទះបាយទេ បន្ទប់ដេកអត់មានកាមេរ៉ា បន្ទប់ផ្សេងអត់ឃើញលីនទាំងអស់។ នុះ….នាងក្រោកមកហើយ….មើលទៅអស់កម្លាំង។ ស្រីឈ្លីក្បាលមកអង្គុយលើសាឡុងជាមួយអាវដេករបស់គេ រលង់ឃុង។ ដកដង្ហើមធូរចិត្ត លីនអាចថា នាងគ្រាន់តែហត់ហើយមិនឈឺព្រោះបម្រើគេទេ។
គូខាន់មិនដឹងឡើយថានាងត្រូវគេបណ្តាច់ខោអាវអស់ហើយ បានអីមកធ្វើការកើត។
«ពេលល្ងាច ខ្ញុំនាំលីនទៅផ្ទះប៉ា!»
Dark ឱនក្បាលទទួលបញ្ជា។
រឿងចៅហ្វាយចង់រៀបការលេខាដែលទើបបានចិត្តនិងកាយគ្នាប៉ុន្មានថ្ងៃ Darkដឹងច្បាស់ តែគេចាំមើលថា រឿងនេះវែងដែរឬមានអាយុខ្លី ព្រោះខ្វះអ្នកឧបត្ថម្ភកម្មវិធី។
«ត្រូវការខោអាវស្អាត និងតែងខ្លួន តែងសក់! លេខានេះស្លៀកពាក់អន់ណាស់!»
និយាយត្រង់ណេះគេឈប់និយាយ ព្រោះស្ទើរតែញញឹមនឹកដល់អនុស្សារដែលបានហែកកម្ទេចខោអាវនាងយ៉ាងព្រហើន។
Darkលំឱនឆ្លើយ៖
«បាទ ខ្ញុំចាត់ចែងភ្លាម! តែពេលនេះចៅហ្វាយគួរទៅហើយ កុំឱ្យយឺតបាយជាមួយអ្នកនាង flora!»
ឮឈ្មោះនេះ ធុញពេកហើយ! វាមិនមែនជាការផ្គើននឹងនាងទេ តែពិតជាគូខាន់មិនចង់សូម្បីបរិភោគជាមួយ។ មនុស្សស្រីដែលគូខាន់ចង់បាន ត្រូវយកឱ្យបាន តែបើក្លាយជាប្រុសដែលគេចង់បានវិញ គូខាន់ធុញបំផុត។
គេបត់ laptop មុខក្រញូវ។ កូនចៅជំនិតមើលក៏ដឹងដែរថា នេះបើកុំតែជាProjectដីធ្លីដែលបែកធ្លាយហើយគូខាន់ត្រូវបានសង្គ្រោះដោយកូនស្រីចៅហ្វាយក្រុង ពុំនោះទេ…..
«បាយនៅឯណា?»
គេក្រោកដើរទៅមុន Dark រត់តាមពីក្រោយជាមួយកាបូបរបស់គេ។
«នៅ Oliver park ចៅហ្វាយ!»
គូខាន់ស្គាល់កន្លែងនោះ ជាកន្លែងរបស់កូនស្រីចៅហ្វាយក្រុងដែលជាមេម៉ាយសាច់ចាំ និងមានទឹកមុខមមើមមាយក្នុងរឿងSex។ នាងមានបទពិសោធមើលដឹងពីជំនាញរឿងលើគ្រែរបស់គេ បានជាវក់នឹងគេ តែគេមិនត្រូវការយកការរកស៊ីមកបូករឿងលើគ្រែទេ។
ឡើងឡានអង្គុយភ្លាមទាញវីដេអូមើលលីន។
នាងអង្គុយជាមួយពែងកាហ្វេមួយ។
លីនមើលទៅស្រងូតនិងស្ងប់ស្ងាត់ មិនដូចលីនដែលជេរមិនជាន់ពាក្យនៅថ្ងៃសម្ភាសន៍ការងារទេ។ ជាការពិតណាស់គេមិនប្រាកដទេថា ខលទៅទូរសព្ទលើតុពេលនេះនាងលើកឬអត់? នាងខឹងឬអត់? នាងឌឺឬអត់? គូខាន់មិនចង់ខឹងនាងទេ។
អារម្មណ៍ជាមួយមនុស្សស្រីធម្មតាៗម្នាក់នេះពិតជាជ្រៅឡើងៗជាងការស្មាន។ នាងកំពុងក្រោកឡើងទៅឈរនៅមាត់បង្អួចចង្ក្រាន ដោយកាន់វាំងននក្រាស់ៗរុញទៅចំហៀង។
នាងនឹកអ្នកណា?
នាងនឹកគេឬនឹកប្រុសណា?
ម្តេចនាងមិនមកកន្លែងធ្វើការ?
«ឱ្យពូតៃកុងយកទូរសព្ទចូលក្នុងឱ្យលីនកុលាប!»
Dark សម្លឹងចៅហ្វាយតាមកញ្ចក់ក៏ដឹងដែរថា មុខគូខាន់កំពុងនឹក
«…..»
បើបង្អង់យូរ អាចត្រូវគេទារCancel លែងទៅបាយជាមួយ flora ផងក៏ថាបាន។ ភ្នែកចៅហ្វាយនៅសម្លឹងលីន សំឡេង Darkបញ្ជាតាមហ្វូន៖
«ពូ! ចៅហ្វាយឱ្យយកហ្វូនទៅក្នុង ឱ្យលេខានិយាយ!»
លីនមើលពួកបុប្ផាពណ៌ចម្រុះនៃឧទ្យានខាងក្រៅ សូរបិទទ្វារយ៉ាងស្រទន់ ត្រូវទាញលីនឱ្យបែរក្រោយ។ ខ្មាសណាស់ តៃកុងចូលមកបាននិងឃើញនាងក្នុងឈុតដេកទាំងថ្ងៃ….តែ….ហ៊ឹមខ្ជិលខ្មាស ព្រោះពេលនេះចិត្តរវល់ប្តូរមកភ័យ….គាត់ឱនលំទោនហុចហ្វូនមក….
ស្រីលេខាទម្លាក់ភ្នែកសម្លឹងរបស់ដែលមានវត្តមាននៅលើដៃគេ។ នាងញញឹមមិនចេញទេ លូកដៃទទួល គាត់ក៏ចាកចេញភ្លាមដែរ គឺមុនពេលនាងនិយាយទៅទៀត។
ស្រីនៅដំអក់ហើយលើកមកស្តាប់យឺតៗ។ ដង្ហើមនេះសែនលោតញាប់ពេលដឹងថាជាគេ។ ចុះមានអ្នកណាក្រៅពីគេ?
«នឹកអ្នកណា?»
សំឡេងរបស់គេដូចប្តូរ គេមិនដូចបិសាចដែលលេងសើចជាមួយនាងពីព្រឹកទេ។ ទោះយ៉ាងណា នាងសម្លឹងឯកសណ្ឋានCEOរបស់គេ និងផ្លាស់ប្តូរសំឡេងត្រង់ភ្លឹងជាបុគ្គលិក។
«ខ្ញុំ….ខ្ញុំសូមទោស ដែល…ដែលខកការងារ!»
«ធ្វើហើយតើ!» គេតបមកខ្សឹបៗ
ឥឡូវនេះកាន់តែតានតឹងដែលនាងដឹងថា ការងាររបស់នាងគឺគេសំដៅរឿងនៅក្នុងបន្ទប់ពីព្រឹក។ ប្រុសឃើញស្រីផ្លាស់ទីផ្អែកនឹងតុបាយធំ ដៃឱបទូរសព្ទនិយាយ ភ្នែកសម្លឹងមើលទៅបង្អួច។
«ខ្ញុំអត់មានខោអាវទៅoffice»
«អត់អីទេ! មកទាំងអត់ខោអាវបាន»
ស្រីខ្ទប់មាត់ធ្វើឱ្យគេសើច។ គេគួរតែចេះខ្មាស Dark និងអ្នកបើកឡានខាងគេ តែប្រហែលជាពួកគេនោះស៊ាំហើយដឹង?
«ធ្វើបាបគេ! ចិត្តអាក្រក់ណាស់ កំណាច!» នាងនិយាយតិចៗ ឈ្ងោកៗ។
ឮហើយកាលណា ចង់តែទៅឱបថ្នម មិនទុកឱ្យនៅម្នាក់ឯងនៅក្នុងបន្ទប់នេះ វីឡាដ៏ស្ងាត់នេះ បែបនេះបានទេ។
«អ៊ីចឹងក៏បាន! បងដែលជាមនុស្សសុចរិតពីអង្កាល់!»
ស្រីមានសក់វែងគ្របស្មានាង ដែលឱនមុខនិងឱបដៃម្ខាងត្រុនៗ។ អាវនេះមិនគ្របកំភួនជើងរាវរបស់លីនអស់ទេ។ នៅបើក្បែរប្រហែលត្រួវលើកបីលីនទៀតហើយ។ ប្រុសតាមមើលពីលើស្មារបស់នាងដោយចិត្តទន់ជ្រាយ។
«លេស!» នាងតបខ្លី
«លេសអី?»
«លេសធ្វើបាបគេ!» លីននិយាយក្ងួរៗ។
«ចុះចង់បានទៀតអត់?»
«ស្បថ!»
«ស្បថថាម៉េច?»
លីននៅស្ងៀម។ ពាក្យរបស់នាងរសាត់ចុះបាត់ ហើយនាងមិនអាចរើសមកវិញបាន តាមពិតនាងចង់បង្ហើយថា ស្បថមិនចង់ជួបគេក្នុងសភាពដូចព្រឹកមិញ តែមិនហ៊ាននិយាយខ្លាចគេរើជំងឺតួឯកដែលងាយខូចចិត្ត។ ស្រីលេខាងើបមុខមើលទៅក្រោយបង្អួច។
«និយាយ!»
គេសូម្បីនៅឆ្ងាយហើយនៅតែប្រុងផ្ទុះជំងឺឡើងទៀត។ ស្មារបស់នាងធ្លាក់ចុះ ប៉ុន្តែនាងមិនតវ៉ាទៀតទេ នាងប្រើជើងម្ខាងមកអង្អែលលើជើងម្ខាងទៀត។ ប្រហែលមូសឬអ្វីក្តី គូខាន់សឹងតែចង់ខឹងពួកដែលខាំជើងម៉ដ្ឋរលោងរបស់អូន។ តែពេលនេះគេមិនបាននៅជិតលីនទេ មិនអាចលូកដៃទៅប៉ះនាងបាន តែហោចណាស់បានឃើញនាង ដោយនាងមិនដឹងខ្លួនពីកាមេរ៉ាបង្កប់អស់នេះឡើយ។
«លីន!»
គេហៅ ធ្វើឱ្យនាងទីទើរទ័លច្រកដូចកូនឆ្មាដែលមិនដឹងឆ្លើយរបៀបណាកុំឱ្យមានរឿង។
«ស្បថថា ខ្ញុំ….នឹកCEOណាស់!»
ធ្វើកាយវិការដោយខ្ទប់ចង្កាខ្លួនឯងពេលនិយាយផង លីនដូចកំពុងដុតបេះដូងគូខាន់ឱ្យកញ្ជ្រោលឡើង។ គេចង់តែដើរចូលទៅ ឆ្ពោះទៅ និងទាញបកសម្លៀកបំពាក់របស់នាង។
«ទ្រាំបានអត់? យប់នេះ….?»
គេសួរធ្វើឱ្យនាងភាំង។ គេយល់យ៉ាងម៉េច ដែលគិតថាលីនកម្រើកតណ្ហាគ្រប់ពេលវេលាដូចគេនោះ? លីនមានឈាមជាមនុស្ស មិនមែនជាបិសាចទេ។ តែនាងនៅអត់ធ្មត់ ខ្លាចមានសំឡេងណាមួយធ្វើឱ្យគេអន់ចិត្ត។ មានអ្វីមួយទើរនៅបំពង់កនៅពេលនាងលេបដង្ហើម គេបែរជាយល់ថា…នាងមានអារម្មណ៍?
«នឹកជារឿងបេះដូង មិនមែនរឿង….រឿងតណ្ហាទេ!»
គេឮពាក្យថាឱ្យយ៉ាងទន់ភ្លន់បែបនេះហើយ ញញឹមតបតវិញ៖
«អ៊ីចឹង? អាហារពេលល្ងាចនេះសុំឃើញបេះដូងបានអត់?»
«ឃើញធ្វើអី?» លីនសួរគ្រឺត។ គេនេះមានៈ ងប់ងល់នឹងរឿងអាក្រាតសព្វសារពើ មិនរើសពេលវេលាអីទាំងអស់។ គូខាន់ឃើញនាងមើលទៅអស់កម្លាំង ដូចជាគេងមិនលក់ស្រួលឬមិនសប្បាយចិត្ត។
«បងចង់ឃើញទាំងអស់ គ្រប់យ៉ាងដែលអូនលាក់!»
លីនក្រហមមុខនឹងសំឡេងរបស់គេ។ សម្រាប់គូខាន់លក្ខណៈរបស់នារីម្នាក់នេះ មិនផ្លាស់ប្តូរសូម្បីបន្តិចណាស់ទេ ជាមួយថ្ងៃដែលគេប៉ះនាងដំបូងរហូតដល់ពេលនេះមានអីៗប្លែកៗជាមួយគ្នា ក៏នាងនៅតែមិនមែនជាមនុស្សងប់តណ្ហាឬមាយាដកខ្ញី។
ការយកចិត្តទុកដាក់របស់គេ គឺនាងស្ងប់ពេលនាងចាញ់ តែនាងទ្រាំមិនមាត់ពេលនាងខឹង និងចង់រឹងដាក់គេ។ នាងទ្រាំសូម្បីតែចង់ឱបគេ តែនាងធ្វើជាមិនចង់?
«បើកវីដេអូ!»
គេបញ្ជា គឺគេចង់ឃើញភ្នែកពណ៌ត្នោតដែលស្ងប់ស្រឹមរបស់លីន។ នាងលើកចង្កាឡើង ហាក់ដូចជាហ៊ានបញ្ចេញមតិប្រឆាំង តែម្រាមដៃរបស់នាងគ្រវីនៅលើ screen ។
ទម្រង់មុខស្រពោននេះ អណ្តែតមកធ្វើឱ្យគូខាន់ហាក់មានអារម្មណ៍ថា បានធ្វើខុសលើមនុស្សស្រីម្នាក់តែមិនដឹងជាខុសរឿងអ្វីទេ ឱ្យនាងអស់ហើយ ខ្លួនប្រាណ លុយកាក់ព្យាបាលបងនាង និងប្រាក់ខែនាងសម្រាប់ការរៀនសូត្រ ពេលនេះឱ្យសូម្បីផ្កាស្លា តើលីនខឹងអីទៀត?
គេមិនមាត់ធ្វើមុខស្មើ រួចបើកកាមេរ៉ាគេដែរ។ នាងរំកិលភ្នែកសម្លឹងមើលប្រុសស្អាត។ ពុកចង្ការឹមៗរបស់គេ ដែលប៉ះគ្រប់ទីកន្លែងលើរាងកាយនាង គ្មានឱ្យទំនេរមួយប្រលោះ ពេលនេះកំពុងសម្លឹងមក។
គេទម្លាក់ភ្នែកមើលទ្រូងរបស់នាង ខណៈនាងសម្លឹងភ្នែកគេរួចរេចេញ។ គូខាន់តែងឆ្ងល់ថា តើគំនិតអ្វីដែលកំពុងហោះហើរត្របាញ់ក្នុងចិត្តនាងនៅពេលនេះ? តើនាងបាននឹកគេទេ នាងបានរំឭកឆាកប៉ះគ្នាក្នុងបេះដូងខ្លះដែរ?
«ឯណា?» ប្រុសសួរដោយបើកប៊ូតុងសំឡេង។
«អីទៅ?» លីនតបថ្នមៗ។
«បេះដូង!» គូខាន់តបត្រជាក់ៗដូចបញ្ជា។
លីនស្រាប់តែទាញអាវរបស់ខ្ញុំនាងទម្លាក់ទៅស្មាឆ្វេង បង្ហាញសុដន់សំណព្វរបស់គេ។
រហ័សជាងផ្លេកបន្ទោរ គូខាន់ហាមាត់ព្រោះមិននឹកស្មានដល់។
នាងថតតែទីនោះ នាងមិនបង្ហាញមុខទេ ទ្រូងនាងផឺតញាប់ នាងខឹងហើយ! គេមានអារម្មណ៍បែបនេះ។ ប៉ុន្តែគេជាមនុស្សបែបនេះ បើនាងមិនចងទទួលយកគេ រៀបការជាមួយគេធ្វើអី?
«ស្អាត!»
ប្រុសវាចាខ្លី ដង្ហើមធំ។
លីននៅតែមិនមាត់ រហូតដល់នាងទាញអាវឡើង។
«ខ្ញុំងូតទឹកហើយ!»
នាងនិយាយគេងក់ក្បាល។
«សុំចុចបិទ!»
គេមិនទាន់តបបានត្រឹមញញឹមចំហរមាត់ នាងចុចបិទ។
ប្រុសទម្លាក់ទូរសព្ទមកចំហៀងខ្លួនហើយបិទភ្នែករំងាប់អារម្មណ៍ពុះកញ្ជ្រោល។ ទុកឱ្យនាងនៅម្នាក់ឯងដូចកំពុងសម្លាប់ចិត្តគូខាន់ដែរ។
«ដល់ហើយទាន!»
Dark ប្រាប់។
គូខាន់ដោះអាវក្រៅចេញ។ គេដើរឆ្លងកាត់តាមខ្សែបន្ទាត់កងការពារនៃស្រីអ្នកមានស្តុកស្តម្ភដែលបានទាមទារបាយថ្ងៃត្រង់មួយពេល សម្រាប់រឿងដែលនាងបានជួយគេឈ្នះProject។ តាមឋានៈគ្រួសារនាង ថ្ងៃណាមួយ នាងនឹងណាត់គេបាយល្ងាចទៀត ប៉ុន្តែនាងមិនទាន់បានដឹងពីរឿងគូខាន់ជិតរៀបការនៅឡើយទេ។
«ខ្ញុំយឺតហើយ!»
គេអង្គុយទាំងលបសម្លឹងអាវខៀវចំហទ្រូង។
នារីអភិជនសើចស្រស់ ពួកអ្នកហែហមដកថយអស់រួចទាញទា្វរបិទឱ្យទៀត។
«អរគុណដែលមក!»
«មានអីថាមិនមក?»
«អាចនិយាយដោយស្មោះ ការញ៉ាំបាយនេះ ពិសេសសម្រាប់ខ្ញុំណាស់ខាន់!»
គ្រប់គ្រាន់ក្នុងការដឹងថា នាងកំពុងមានបំណងអ្វី។ ការតុបតែងរបស់នាង កន្លែងprivateនេះ និងរបៀបនាងសម្លឹង របៀបនាងញញឹម។
គូខាន់មានអារម្មណ៍ផ្លូវភេទជានិច្ចនៅជាមួយស្រីស្អាតៗ ហើយ Flora គឺស្អាតគ្រប់គ្រាន់ក្នុងភ្នែកគេ។
«អ្នកបងFloraសំខាន់ណាស់ សម្រាប់មនុស្សជាច្រើន!»
«ចុះសម្រាប់ខាន់?»
គេញញឹម លាកន្សែងគ្របលើភ្លៅ។ ឃើញប្រលោះឡេវនៃអាវខ្លួនឯងដែលបញ្ចេញសសៃឆ្មារៗនិងភាពស៊ិចស៊ី គេនឹកដល់លីន។
ទីនេះជាឯកសិទ្ធិរបស់លីន ចិត្តរៀមនឹកដល់តែពេលដែលបានធ្វើបាបសង្កត់សង្កិនបង្រៀននាងអំពីរឿងចម្លែកៗនៃជីវិតស្នេហ៍។…តែពេលប្រុសងើបមុខមកឃើញកូនស្រីចៅហ្វាយក្រុងកំពុងក្រហមមុខព្រឿងៗសម្លក់ចង្កេះគេដែរ។ នាងចង់ឆីគេ ប្រុសមើលដឹងហើយមានអារម្មណ៍អំណួតបំផុត។
ពេលដែលពួកគេទៅរៀននៅក្នុងទីក្រុងញូវយ៉ក គ្រួសាររបស់នាង និងប៉ាគូខាន់ បងៗរបស់គូខាន់ ត្រូវគ្នាណាស់។ នាងមានវ័យច្រើនជាង នាងរៀបការមុន តែក៏លែងលះ ហើយនាងតែងតែបង្ហាញខ្លួនមកក្បែរៗកំលោះកូនកាត់នេះ។
«បើមានអ្នកបង Flora នៅលើប្រតិទិនរបស់ខ្ញុំហើយ ចាំសួរដែរ?»
កូនចៅហ្វាយក្រុងមើលមុខគេ ហើយស៊កសៀត៖
«ចុះបាយនេះបានយូរប៉ុនណា?»
«ខ្ញុំនឹងនៅទីនេះ ខ្ញុំប្រាកដនឹងនៅយូរតាមមឺនុយ»
គេនិយាយមិនដាច់ពាក្យទេ គេអាចការពារខ្លួនគេក្នុងនាមជាមនុស្សប្រុសមិនចាញ់សម្តី មិនចាញ់សម្លុតអ្នកណា ថែមទាំងអាចគ្រប់គ្រងស្ថានការណ៍បាន មិនថាអ្នកនៅពីមុខជាអ្នកណាក្តី។
«great» ស្រីអភិជនញញឹមពព្រាយ រួចផ្តល់សញ្ញាឱ្យអ្នកលើកអាហារចូលមកដល់។
ពួកគេនៅស្ងៀម ខណៈដែលចានប្រណីតៗត្រូវបានដាក់មកលើតុ។ គូខាន់មិនសូវមានអារម្មណ៍ចង់បានអ្វីទេ ប៉ុន្តែអាហារពិតជាច្រើននិងអស្ចារ្យស្មើផ្នត់គំនិតដែលខាងស្រីកំពុងចាប់គេ។
«ចុះម៉េចបានជាមានចានបី?»
«យើងមានភ្ញៀវពិសេស!»
គូខាន់ធ្វើមុខភ្ញាក់ផ្អើលសម្លឹង flora ។ ទ្វាររបើកមក បុរសចំណាស់ឈានជើងចូលមកដល់។ គ្រាន់តែក្លិនទឹកអប់របស់គាត់ ក៏គូខាន់ស្គាល់ណាស់ទៅហើយ។
គេក្រោកឈរមកទទួលឪពុកដោយរាបសានៅមុខនារីអភិជនថា៖
«ជម្រាបសួរប៉ា!»
«ឱ! កូនប្រុសខ្ញុំពិតជាក្លាយជាសុភាពបុរសខ្មែរពិតមែនពេលមានស្នេហា!»
មហាសេដ្ឋីរុស្ស៊ីអង្គុយចុះដោយទឹកមុខស្រស់ លបសម្លឹងប្រុសស្រីទាំងពីរម្ដងម្នាក់។ ចំណែកខាងគូខាន់វិញ មានគំនិតសង្ស័យលើសម្លៀកបំពាក់ដ៏ឥតទាស់របស់ឪពុកខ្លួន។
ជនជាតិរុស្ស៊ីមិនងាយទទួលបាយអ្នកណាទេ ហើយប្រសិនបើសេដ្ឋីដូចជាគាត់ចេញមកហូបបាយជាមួយអ្នកណាក៏ជារឿងមិនធម្មតាទៅហើយ ថែមនៅពេលនេះទៀត ស្លៀកពាក់របៀបផ្លូវការស្រស់សង្ហាតែម្តង។
មិនដឹងថា ឪពុករបស់ខ្លួនឬមួយក៏ខាងFloraកំពុងលេងល្បែងអ្វី កូនប្រុសមិនដឹងនិងមិនខ្វល់។ គេអង្គុយចុះរមទម្យ ឃើញឪពុកទាញយកចាននិងសម ស្លាបព្រា រៀបរយកាំបិត។
«ចាំកូនចាក់ទឹក» គេនិយាយហើយធ្វើសកម្មភាពបម្រើឪពុក។
បុរសចំណាស់ដ៏ស្តុកស្តម្ភ លបមើលទៅកូនប្រុសស្អាតរបស់ខ្លួនដែលកំពុងតែចាក់ទឹក ដោយទឹកមុខញញឹមញញែម។ ម្តងម្កាលគាត់លួចដៀងភ្នែកសម្លឹងស្រីស្អាតក្នុងឈុតដ៏ស្រស់ Elegant វិញ។ ហង្សនិងនាគ ពួកគេសមគ្នាពេកហើយ។
ខាង flora វិញ នាងដឹងស្រេចទៅហើយថា គូខាន់មានភាពវៃឆ្លាតណាស់។ គេច្បាស់ជាសង្ស័យចំពោះវត្តមានខ្លួននៅពេលនេះ។ ដូច្នេះហើយមិនរង់ចាំឱ្យដកដង្ហើមចោលយូរ នាងចាប់ផ្តើមកាត់សាច់ដាក់ឱ្យសេដ្ឋីចំណាស់។
«សុំទោសខាន់ដែលទាក់ទងលោកអ៊ំមិនឱ្យដឹងមុន ចង់ឱ្យ surprise »
ប៉ាគេ គាត់ចាប់ផ្ដើមដុំសាច់ទីមួយជាមួយនិងដុំឈីសដែលគាត់ចូលចិត្តបំផុត។ ទំពាផង និយាយផងតាមទម្លាប់របស់គាត់។
«ប៉ា ឆ្លងកាត់ម្តុំនេះឃើញតៃកុងឡានកូន ក៏ប៉ាទូរសព្ទសួរថាកូនជួបភ្ញៀវណា ដឹងអីគេជាក្មេងស្រីដែលប៉ាចូលចិត្ត ក៏ប៉ាឈែតមកសុំចូលរួម!»
គូខាន់អង្គុយទាញកាំបិតរបស់ខ្លួនឯងមកហាន់សាច់ដែរ។ មិនថាឪពុករបស់គេនិងផ្លូរ៉ាកំពុងតែលេងល្បែងពាណិជ្ជកម្មអ្វីនោះទេ ចិត្តរបស់គេនៅតែនឹកឃើញដល់លីនច្រម៉ក់។
នាងត្រូវគេធ្វើឱ្យស្រែកអង្វរ គេចូលចិត្តក្នុងការគ្រប់គ្រងនាង ពេលនេះគេមិនចូលចិត្តគិតពីអ្នកផ្សេងក្រៅពីនាងដដែល។
«អ្ហេ៎ ឬក៏….មនុស្សចាស់ចូលមករំខានទេនេះ?»
«អត់ទេ! អត់ទេ! អត់មានអីរំខានទាំងអស់!»
នាងញញឹម រួចលួចសម្លឹងមកគូខាន់។ ប៉ះភ្នែកគ្នា floraក៏ញញឹមទៀត មិនចុះញ៉មភាពស្រស់សង្ហារបស់គេទេ។
«មើលទៅ លោកអ៊ំនិងខាន់គួរសមខ្លាំងលើសពីប៉ាកូន?»
«នេះគឺជាទម្លាប់របស់គ្រួសារយើង!» គាត់មិនទាន់បញ្ចប់ទេប៉ុន្តែកូនប្រុសនិយាយកាត់៖
«តាមរបៀបយូរៗជួបគ្នាម្តង មិននៅផ្ទះជាមួយគ្នា!»
«បានន័យថា…..» Floraនៅឆ្ងល់។
ប៉ាសើចក្អឹក៖
«ជួបគ្នាម្តងក៏គួរ! ត្រូវហើយ ជាពិសេសនៅពេលដែលមានដំណឹងល្អ!»
ឪពុកថាហើយសើចទៀត នាំឱ្យចិត្តចម្លែករបស់គូខាន់ទប់លែងបាន គេងើបមុខសម្លឹងឪពុកសួរ៖
«គម្រោងដីធ្លីអភិវឌ្ឍអ្វីទៀតហើយ បានជាប៉ាដូចជាសប្បាយចិត្តថ្ងៃនេះ?»
បុរសសេដ្ឋីតបឆ្លើយ៖
«គម្រោងបានកូនប្រសា និងអភិវឌ្ឍរកចៅពរ!»
គូខាន់ទុកដុំសាច់ដែលកាត់រួចហើយនៅក្បែរបបូរមាត់ ទើរនឹងពាក្យនេះ ព្រោះថាបុរសចំណាស់ម្នាក់នេះគ្មានកូនឯណាដែលនៅសល់ ក្រៅពីគេហើយនិងប្អូនស្រីគេដែលមិនទាន់គ្រប់អាយុរៀបការនោះទេ។
ចំណែកពាក្យថាកូនប្រសាស្រីនៅចំពោះមុខភ្ញៀវពន្លឺទៀតសោតមិនសមទេដឹង? គាត់គិតថាកូនប្រុសរបស់គាត់ ហេតុតែគេដើរតួពាណិជ្ជកម្មឱ្យគាត់ ក៏ត្រូវរៀបការជាមួយកូនស្រីមេម៉ាយរបស់ចៅហ្វាយក្រុងដែលមានអាយុលើសខ្លួនម្នាក់នេះ? ទេ! អាយុមិនសំខាន់ សម្រាប់គូខាន់ ឯរូបសម្រស់ Flora គឺសក្តិសមណាស់ហើយ ប៉ុន្តែក្នុងចិត្តគូខាន់មិនមែនទេ!
គេញញឹម។
ឬមួយក៏ម្តាយរបស់គេបាននាំដំណឹងរៀបការរបស់គេជាមួយលីនទៅផ្សព្វផ្សាយរួច? តែវាចាំបាច់ប៉ុនណាទៅ ដែលគាត់ត្រូវនិយាយរឿងគ្រួសារនៅចំពោះមុខកូនស្រីចៅហ្វាយក្រុងបែបនេះ?
«ម៉េចក៏ខ្ញុំមិនដឹង? ដំណឹងល្អអីទៅ? កូនប្រសាណា៎?»
Floraថាផង ធ្វើជាចៀរសាច់បន្តផង។
«គឺកូនខាន់ កូនប្រុសខ្ញុំគេជិតរៀបការ! ហើយដោយសារនៅហ្នឹងស្រុកខ្មែរមានពាក្យថា ក្រមុំដណ្តឹងម្តាយមេម៉ាយដណ្តឹងចិត្ត អ៊ំចង់ស្ដីដណ្ដឹងក្មួយផ្លូរ៉ាឱ្យគូខាន់!»
ដូចរន្ទះបាញ់ ប្រុសកំលោះធ្វើមុខស្មើទម្លាក់ចោលស្នាមញញឹម រួចដៀងភ្នែកសម្លឹងខាងស្រី។
មាត់ flora នៅតែញញឹមសម្លឹងមក ជាមួយក្រែមក្រហមរបស់នាង គឺពណ៌ស្រស់ខ្លាំងណាស់ ដូចភ្នែកដ៏ស្រស់ស្រាយមានសង្ឃឹមរបស់នាង។
នារីសម្លឹងមើលមកគូខាន់នេះ គ្មានអៀនប្រៀនអ្វីនោះទេ មានតែភាពជឿជាក់និងគិតថា អ្វីៗនឹងរលូនទៅមុខ។
សេដ្ឋីសើចសប្បាយនិយាយបន្ត៖
«កូនប្រុសខ្ញុំដល់វ័យត្រូវធ្វើប៉ាគេហើយ ម្យ៉ាងទៀត….ចាំខ្ញុំចាស់ពេកម្តេចពរចៅរួច? ម៉ោះ ញ៉ាំផងនិយាយបណ្តើរក៏មិនអីដែរ!»
ឪពុកចាប់សាច់ឱ្យ ធ្វើឱ្យFlora ដកភ្នែកចេញពីប្រុសស្អាតហើយចាប់ផ្ដើមញ៉ាំសាច់របស់នាង។
«កុំយករឿងហ្នឹងមកនិយាយលេងសើច ប៉ា!»
ផ្លូរ៉ាស្ទះស្លាបព្រានិងសមនៅពេលដែលឮប្រតិកម្មដំបូងរបស់គូខាន់។
សេដ្ឋីទះស្មាកូនសម្រាលបរិយាកាស៖
«ឬក៏មិនមែន? ឮអ្នកផ្ទះថា កំពុងតែចាត់ចែងរៀបចំរកអ្នកឌីហ្សាញរ៉ូបរៀបការដែលល្បីពេញប្រទេសរុស្ស៊ីឱ្យឡើងមកភ្នំពេញភ្លាម ស្មានលាក់ប៉ាជិត?!?»
Flora ចំហមាត់រំភើបបើកភ្នែកធំៗសម្លឹងមុខគេ។ មិនដឹងថា នាងរំភើបឬក៏សោកស្តាយនោះទេ ពេលគូខាន់ងាកមកសម្លឹងមុខនាងហើយប្រញាប់ស្រូតងាកត្រឡប់មកឪពុកគេវិញភ្លាម។
«ប៉ាបានទទួលបានដំណឹងឆាប់ណាស់!»
ឪពុកងក់ក្បាល។ គូខាន់ញញឹមហើយបកស្រាយបន្ត៖
«ហើយស្របពេលដែលឃើញខ្ញុំនៅជាមួយFloraក៏គិតអ៊ីចឹងទៅ? សុំទោសដែលគាត់ច្រឡំ!»
គេនិយាយហើយសម្លឹងនាងសាជាថ្មីៗ មុតៗធ្វើឱ្យនាងទម្លាក់បន្តិចមនូវក្ដីអំនួតនិងភាពស្រស់ស្រាយលើការផ្ទៃមុខចេញ រួចសម្លឹងភ្នែកបុរសចំណាស់ ឆ្លាស់មកសម្លឹងគូខាន់របៀបសង្ស័យ។


