«ខាន់រៀបការ?» នាងពោលសួរមិនព្រមបណ្តោយពេលវេលាសង្ស័យអូសបន្លាយទៅទេ។
«បាទ!» ខ្ជិលឱ្យនាងនិយាយមកជាលើកទីពីរ គូខាន់ឆ្លើយហើយលូកដៃរកកែវ។ នាងទាញកាបូបងាកមកយឺតៗសម្លឹងឪពុកគេ រួចសម្លឹងគេដោយក្តីអាម៉ាស់។
«គ្រួសារLoDolceត្រូវចាំផង រឿងនៅថ្ងៃនេះ!» ថាហើយ ស្រីឆើតងក់ក្បាលក្រោកចាកចេញ។ គូខាន់លេបវត្ថុរាវក្នុងកែវក្អឹករួចងាកទៅឪពុកដោយមុខមាំ។
ទ្វារបិទវិញម៉ាំង។ កូនចៅហ្វាយក្រុងចាកចេញ បន្សល់នូវសង្គ្រាមត្រជាក់ឪពុកនិងកូន។
«ប៉ាធ្លាប់និយាយថា គាំទ្រមនុស្សស្រីដែលខ្ញុំរើស!» គេនិយាយដោយញាក់ស្មា។
«ព្រោះប៉ាមិនគិតថា កូនឯងអាចរើសបាននោះទេ!»
«ហេតុអី?» គេចងចិញ្ចើមងាកមកភ្លាម ធ្វើឱ្យមហាសេដ្ឋីLoDolce ទោះជាគាត់ចង់ហាមាត់មកទៀតយកឈ្នះសម្តីគ្នាដោយសារតែកំពុងខឹងរៀងខ្លួន ប៉ុន្តែសម្លឹងភ្លើងព្រិចៗក្នុងភ្នែកកូនប្រុស មានអារម្មណ៍ថា បើនៅបង្ខំទៀតគូខាន់នឹងផ្ទុះនូវជំងឺចាស់របស់គេឡើងមកវិញ។
ដោយលេបកំហឹង មហាសេដ្ឋីងាកមុខចេញ ម្រាមដៃគោះប៉ូកៗលើតុរកដំណោះស្រាយ។
«Business របស់យើងនឹងមានបញ្ហា!»
«ខ្ញុំមិនខ្វល់ទេ»
សេដ្ឋីងាកមកសម្លក់កូនប្រុស។ ភាពខកចិត្តនៅក្នុងកែវភ្នែកឪពុក គូខាន់ដឹងណាស់ ប៉ុន្តែឱ្យគេធ្វើម៉េច បើបេះដូងគេពេលនេះក្ដៅងំទៅដោយតណ្ហាជាមួយស្រីស្អាត។ កុំថាឡើយមង្គលការនេះមិនអាចកើតឡើង សូម្បីតែឱ្យគេទៅនៅជិតស្រីផ្សេងៗ ដោះអាវននោលគោកដប់ម្ភៃនាក់ទៀត ក៏ក្នុងបេះដូងខាន់ នឹងនឹកឃើញតែលីន។
មាត់គេនិយាយហីៗឡូយៗ៖
«គ្រួសាររបស់យើងមិនដែលរកស៊ីពឹងផ្អែកលើអ្នកណាទេ!»
«គេស្អាតហើយជួយយើងបាន ឬកូនឯង….ប្រកាន់គេអាយុច្រើនជាងឯង?»
គេមិនមាត់តបនឹងពាក្យឪពុកព្រោះគ្មានចម្លើយឱ្យ និងគ្មានពេលពិចារណារឿងfloraទេ។ កែវភ្នែកគេកំពុងនឹកឃើញដល់ដើមទ្រូងមួយចំហៀងដែលខាងស្រីបានទម្លាក់អាវបង្ហាញបញ្ឈឺចិត្តគេដែលបង្ខំនាងតាមទូរស័ព្ទ គេគ្រឺតនាងណាស់។
ទឹកមុខក្រហមទៅដោយភ្លើងកំហឹងជាមួយនឹងឆាកញ៉ាំបាយស្រីចែចង់ប្រុសមុននេះត្រូវរសាត់បាត់ដូចជាពពកត្រូវពន្លឺថ្ងៃ។ បេះដូងរៀមនឹកឃើញតែអូនលេខាកម្សត់របស់បង។ បងស្រណោះ សំឡេងថ្ងួចថ្ងូររួមគ្នា អង្វរករ រំជួយដល់សរសៃឈាមរាងកាយទាំងពីរ។
គេបែរជាញញឹមម្នាក់ឯងធ្វើឱ្យឪពុកហួសចិត្ត។
«សើចស្អីកូន?»
គេត្រូវប៉ាសួរ ក៏ប្រមូលអារម្មណ៍មកវិញ ងាកសម្លឹងបណ្តាចាសម្ហូបប្រណីតៗនៅពោរពាសលើតុ។
«ខ្ញុំត្រូវទៅហើយប៉ា!»
គេក្រោកឡើងដោយមិនផ្តល់ចម្លើយនានាធ្វើឱ្យមហាសេដ្ឋីអង្គុយធ្ងន់ហួសពីខឹងប៉ុន្តែត្រូវតែសង្កត់កំហឹង។ មនុស្សទាំងអស់ដឹងថា គូខាន់មានបញ្ហាអ្វី បានជាគ្មានអ្នកណាម្នាក់ហ៊ានធ្វើអីគេឱ្យទើសខ្នក់ចិត្តនោះទេ រួមទាំងឪពុកម្នាក់នេះផងដែរ ប៉ុន្តែទោះបីយ៉ាងណាគាត់នៅតែព្យាយាមសួរនាំ…
«ស្រីម្នាក់នោះជាអ្នកណា ?»
គេនៅឈរក្បែរទ្វារ មិនបែរក្រោយ ប៉ុន្តែទឹកមុខគេញញឹមសូម្បីតែនឹកឃើញដល់នាង។
«ល្ងាចនេះ កូននាំគេទៅជួបប៉ានៅផ្ទះ!»
គេមិនត្រឹមតែមិនជួយរកនឹកឪពុកថា នឹងដោះស្រាយជាមួយកូនស្រីចៅហ្វាយក្រុងបែបណាទេ ថែមទាំងគ្មានគំនិតសូម្បីមួយភាគរយមករវល់អំពល់នឹងបញ្ហានេះ ខណៈដែលសេដ្ឋីជាឪពុកកំពុងខ្វល់ខ្វាយជាខ្លាំងមិនដឹងថា floraប្រើកំហឹងមនុស្សស្រីមួយពេល កូនស្រីចៅហ្វាយក្រុងនឹងបង្កបញ្ហាអ្វីខ្លះដល់ត្រកូលនេះ។
គាត់មិនមាត់ ទុកឱ្យកូនប្រុសចាកចេញតែដៃចាប់ផ្តើមចុចហ្វុនទៅរកអតីតភរិយា។
«អូនមានដឹងកូនខាន់កើតស្អីទេ? ទៅស្រលាញ់ស្រីមកពីណា? រៀបការស្អីគេវា?»
«គេធំហើយ! មិនបាច់ឱ្យលោកពិបាករកប្រពន្ធឱ្យទេ គិតតែពីរវល់រឿងប្រពន្ធក្រោយសែនល្អរបស់លោកទៅគ្រប់ហើយ!»
ថាហើយអ្នកស្រីស៊ីណារ៉ាបិទទូរសព្ទ។
ស្ត្រីអ្នកមានបានខលទៅរកកូនប្រុសពេលគេកំពុងនៅក្នុងការិយាល័យខំអត់ធ្មត់បញ្ចប់ការងារស្ងាត់ៗ នឹងអាលទៅរកលីន។ ទាញ Laptop ថាប្រុងបើកឯកសារធ្វើការបន្ត ម្រាមទៅជាវាយរកឈ្មោះ លីន កុលាប។
Facebook នាងបានផ្អាកលេងយូរហើយ។
Caption ចុងក្រោយគឺ «ជាតិនេះ ខ្ញុំរស់បានដល់ពេលណា?»
ចងចិញ្ចើម រាប់ថយក្រោយគឺថ្ងៃដែលបងនាងនៅក្នុងពេទ្យ ជាពេលប៉ុន្មានម៉ោងក្រោយគេឆក់យកព្រហ្មចារីយ៍នាង។
ហាក់អស់អារម្មណ៍ធ្វើការ គេដោះទាំងក្រវាត់កចេញហើយទ្រេតខ្លួនលើកៅអី។ ភ្នែកប្រុសខូចចិត្តគិតចុះឡើងនូវសំណួរដដែលៗថា «លីនចង់និយាយថាគេជាមច្ចុរាជ ឬកាលនោះលីនខឹងរឿងជំងឺបងប្រុស?»
ម្រាមដៃម្ខាងដាក់លើមាត់ ម្រាមដៃមួយនៅគោះលើប្រអប់បញ្ជារាវរេចុះឡើង។
គេចុចឈែត…..
«hi honey»
បងសរសេរបែបនេះទាំងដឹងថា លីនមិនមើលទេ។ នាងខានលេងវាយូរមកហើយ។
គេសម្លឹងទឹកមុខញញឹមលើប្រូហ្វាល់ ខោអាវនិស្សិតនិងឱបកាបូបប្រេនអន់ៗ។
«បងនឹងទៅរើសយកកូនសិស្សតូចរបស់បង មកសួរនាំរឿងអា Caption ចង្រៃអសុរោះមួយនេះ!»
គេរអ៊ូៗ តែបេះដូងនឹកនាសែននឹកនា។
គេបិទភ្នែក ស្រាប់តែពេលប្រឹងលើក ត្របកភ្នែកដ៏ធ្ងន់មិនចង់រួចហើយអារម្មណ៍ទោមនស្សក៏រសាត់ទៅក្នុងភាពនឿយហត់មួយភាំង។
ក្លិនក្រអូបបណ្តាលគេឱ្យញាក់ចិញ្ចើម។
ជាក្លិនដែលបេះដូងគេចងចាំ។
….នឹកឃើញហើយ….នាងមកធ្វើការ?
ជាគំនិតដ៏ខ្លីបណ្តាលឱ្យសើងមើងឡើងរួចជាប់គាំងនៅក្នុងកន្លែងអង្គុយ សម្លឹងរាងតូចពីក្រោយកំពុងឈរបែរខ្នងក្បែរតុកាហ្វេ។ មិនអាចក្រោកឡើងភ្លាមៗព្រោះរាងកាយស្ពឹក តែបើកភ្នែកបាន ខួរក្បាលរបស់ខាន់នៅតែដឹងថា គេនៅជំពាក់រវាងអារម្មណ៍ងងុយនិងហត់ចិត្ត។
គិតថាយល់សប្តិ?
ទោះយ៉ាងណាក្លិនជាការពិត។ ក្លិនរាងកាយអូនជាប្រភពនៃភាពកក់ក្តៅនិងឆ្ងាញ់ពិសា។ ប្រុសរត់ដៃចុះមកប្រុងច្រត់ក្រោក ស្រាប់តែនាងងាកមកវិញ។
គេញញឹម សម្លឹងលីនដែលភាំងៗភ័យៗ។
«បានសំពត់អាវហួសសម័យពីណាមក?»
ឮប្រុសសួរលុលៗ នាងហាមាត់ប្រុងនិយាយថា ប្អូននាងយកឱ្យ តែលេខាត្រួវអាក់អណ្តាតមកវិញ។ គាំង! ឱ្យតែនិយាយពីហាសិកា លីនស្អប់រាត្រីទុរយសមួយ ដែលគូខាន់បង្ខំនាងយ៉ាងឃោរឃៅឈឺផ្សាកាយចិត្ត។
ដៃនាងកាន់ពែងតែក្តៅហ៊ុយ គេបោយដៃហៅស្រីល្អិតមកជិត។
លីនដើរទៅរកគេ ដោយទឹកមុខនៅតែខ្មាសអៀនដូចកាលស្គាល់ប្រាណដំបូងៗ។
ខាន់លើកខ្លួនត្រង់ឡើងវិញ ញញឹមមុខខិលៗ តាមសម្លឹងដំណើរស្តើងតូចមួយដែលគេបានរួមភេទជាមួយក្នុងនាមជាមនុស្សគ្រប់គ្រងគ្រប់យ៉ាងក្នុងជីវិតនាង។ រាងកាយលីន ចិត្ត បេះដូងលីន ជីវិតលីនជារបស់គេ។
CEOកំពូលស្នេហ៍ម្នាក់នេះពាក់អាវរាត់រាយ គ្មានក្រវាត់កនិងគ្មានអាវក្រៅតែគេញញឹមរឹតតែរាត់រាយជាងតួខ្លួនគេផង។
យ៉ាងហោចណាស់ វាចប់ច្រើនដងហើយ នៅតែលីនមានអារម្មណ៍ដូចក្រមុំប៉ះកំលោះព្រើល។
ឈាមនៅតែរត់ជាចង្វាក់ជុំវិញខ្លួនលីនបង្កជាសម្ពាធភ័យពេលគេមើលមករបៀបនេះ ទោះគេបានសន្យាថាមិនធ្វើអីអាក្រក់ៗនៅកន្លែងធ្វើការ។
គេជាមនុស្សឈឺ! សន្យាក៏យកជាការមិនបានដែរ និយាយក៏និយាយមិនឈ្នះគេ រើក៏មិនរួច គ្រប់យ៉ាង គឺចាញ់ទាំងអស់។
មិនមានពេលវេលាដើម្បីជាប់គាំងនៅក្នុងអតីតកាលទេ។
គេលូកដៃរាវរកត្រគាកលីនដែលខំញញឹមទាំងពិបាកនិងដាក់ពែងតែមកជូនគេ។ ជាការឆ្គាំឆ្គងគ្រប់គ្រាន់សម្រាប់មនុស្សដៃជើងរវាមនេះ តែមនុស្សគេ«លីនគួរយល់ហើយ! ទម្លាប់ចិត្តទៅលីន!»។ ស្រីតូចយើងគិតបែបនេះ បានជាមិនប្រកែកឬរើ។ នាងនិយាយឮខ្សឹបៗ៖
«ពិសាទឹក!»
ដោយមិនខ្ចីប្រកែក គេលើកមក……ក្អឹក។ ស្រីស្អាតបើកភ្នែកធំៗ៖
«ក្តៅCEO»
«ក្តៅស្អីទៅ?»
ដៃគេរាវចុះឡើងនៅតំបន់នោះ ភ្នែកស្រឹមសម្លឹងស្រីដែលភ័យខ្លាចគេរលាក គេហាក់មិនចេះដឹងក្តៅសោះ មាត់ជាប់ញញឹមដូចប្រុងតែនឹងគ្រញិច។
លីនយកពែងមកវិញ គេពន្លែង។ លីនឱនផ្លុំតិចៗ ដៃគេម្ខាងទៀតឱបចង្កេះលីន។
«កូនក្មេងមែន? ហាស? គិតថាបងជាកូនក្មេង?»
«អត់ចង់ឱ្យរលាក!»
«រលាករលួយអស់ហើយ!» សំឡេងរបស់គេលាន់ង៉ុលៗរំអួយស៊ិចស៊ី។
បបូរមាត់របស់លីនរង្គ់បន្តិចព្រោះគិតថា……គេចង់ទៀតហើយ? ដង្ហើមធុននេះ? តែនាងខំរងាប់ការញាប់ញ័រគិតដល់បេសកកម្មធំ។ មុនមកដល់ទីនេះ ម្តាយគេបានរកនាងនៅវីឡាទៀតហើយ។ លីនមកជាមួយ….គ្រាប់ថ្នាំ ដែល…..គេស្អប់….ខ្លាំង។
«ឯណា» ស្រីនិយាយពេលងាកមករកថ្ពក់ភ្នែកភ័យៗជាមួយគេ ខ្លាចថាបន្តិចទៀតគេដឹងល្បិចនាងរឿងថ្នាំ គេនឹង……ខឹងតូង។
ប្រុសចំហមាត់សម្លឹងនាង តែគេលើកមេដៃបុកមកទ្រូងឆ្វេង។
«បេះដូងនេះ!»
«មានបេះដូងដែរ?» នាងឌឺហើយញញឹម ចិត្តលបភ័យ ខំនិយាយរកឱកាស។
«អូ លួចទៅបាត់ពីអង្កាល់? ចោរ!!!» គូខាន់និយាយក្ងួរៗកាច់សំឡេងបញ្ចេញក្បាច់រោលរាល។
ស្រីព្រិចភ្នែកប្រុងលើកពែងមកផ្លុំទៀត គេចាប់វាចេញពីកែវល្អហើយដាក់ទៅចំហៀងតុ។
មិនដឹងធ្វើម៉េចលីនមានតែលូកចាប់ក្រវាត់កមកប្រុងពាក់វិញឱ្យថ្លៃ។
«អ្ហះ? នេះស្អី?»
លីនទីទើរដែរ ព្រោះគេបង្វិលLAPTOPមក លីនក៏ឃើញ CAPTIONនាងនៅថ្ងៃនោះ។ ហ៊ឹម ទៀតហើយ! រឿងមួយមិនទាន់ស្រាយចេញ ឥឡូវគេដេញដោលរឿងមួយទៀត។
នាងចាំបានថាសរសេរនេះព្រោះពេលអង្គុយឈឺចាប់ អស់សង្ឃឹមនៅពេទ្យកណ្តាលយប់។
«ដ្រាម៉ាលេងៗទេCEO»
«សំដៅអ្នកណា?»
ក្រៅពីសួរផ្ទាន់ចំៗហើយចិញ្ចើមរបស់គេលើកឡើងហាក់នៅរង់ចាំ។ មិនយូរទេគេនឹងបញ្ជាខ្លីថា«ឆ្លើយ!»។
ស្បែកជើងកែងរបស់លីនលើកឡើងពីកម្រាលព្រំយ៉ាងស្រទន់ ពេលលីនឱនចូលទៅជិតគេហើយឱបកនិងស្មា។ ខាន់ទទួលអារម្មណ៍ច្បាស់ៗថា គេអ្នកខុសលើនាង បានជានាងសរសេរវាហើយមិនចង់ឆ្លើយនៅពេលនេះ មិនហ៊ានឆ្លើយ។
គេនៅតែបន្តងាកចេញមិនឱ្យនាងឱប រួចចុចម្រាមដៃពីរទៅខាងក្រោយត្រចៀក ធ្វើដូចជាចង់ស្តាប់ស្រីតបបន្តទៀត។
«ភ្លេច…..ភ្លេចបាត់ហើយCEO» លីនខំញញឹមដោយមិនប្រាកដថា ភាពក្លាហានរបស់លីនបានហៀរចេញពីណាទេ ប្រហែលមកពីការគេងលក់ស្កប់ស្កល់និងភាពរមូលចូលគ្នាដែលលីនមានជាមួយគេកាលពីព្រឹកនេះ។
ម្រាមប្រុសប៉ះបបូរមាត់លីន។ ភ្នែកនាងស្រពោននិងខ្សោយ គេអាណិត តែគេនៅតែមិនចូលចិត្តមនុស្សកុហក។
«បងដោះអាវអូនចេញទាំងអស់ឥឡូវនេះ!»
គេគំរាមមុខស្មើៗ លីនស្លេកៗតបវិញ។ ភ្នែកលីនអង្វរគេថ្ពក់ជាប់ភ្នែកថ្លៃ។ គេនៅចាំស្តាប់ គេចង់ឱ្យនាងនិយាយថា ថ្ងៃនោះសរសេរមិនត្រូវហើយលីននឹងលុបCaptionនោះចោល តែស្រីបែរជាស្រពោនចង់រលីងរលោង ទោះគ្មានទឹកភ្នែក។
ដៃនាងលូនទៅក្នុងសម្លៀកបំពាក់យកប្រអប់មួយចេញមក។ វាជាអ្វីដែលមុខគេផ្តើមក្រម៉ូវ។ ប្រអប់ថ្នាំចង្រៃនេះមកដល់ទៀតហើយ។
គេនៅស្ងៀមពេលលីនលេបទឹកមាត់ភ័យ។
ដៃស្រីមួលប្រអប់បើកយកមួយគ្រាប់ចេញមក ហើយដាក់លើបបូរមាត់នាងខ្លួនឯង….
«ធ្វើឆ្កួតយក៍ស្អីលីន?» គេសួរខ្សឹបៗហើយខាំមាត់ខឹង។
ដៃលីនម្ខាងរាវយកពែងមកហើយមាត់និយាយ ភ្នែកលីនក្រៀមក្រំ៖
«ខ្ញុំនឹងលេប នឹងអាលមានអារម្មណ៍ដូចលោកគ្រប់ពេល….លោកដោះខោអាវឬធ្វើអីតាមចិត្ត យើងនឹងក្លាយជាមនុស្សមាន…..មានតណ្ហាគ្រប់កន្លែង គ្រប់ពេលវេលាដូចគ្នា….ល្អទេ?»
នាងរលោងភ្នែកហើយ នាងនិយាយទាំងឈឺចាប់ដែលគេគំរាមសម្រាតនាងនៅកណ្តាលកន្លែងធ្វើការ។ ប្រុសខាំមាត់កញ្ឆក់ថ្នាំមកវិញ របូតតុកតាក់ តែនាងលូកយកមួយទៀតមក។ គេប្រុងបោកប្រអប់ចោលតែនាងក្តាប់ជាប់។
«CEO មិនអាចឃាត់ខ្ញុំរហូតមួយជីវិតបានទេ ខ្ញុំថាលេបនឹងលេបហើយ!»
«លេបធ្វើអីស្រីចង្រៃ!»
គេជេរនាងក្ងួរទាំងប្រាណនាងនៅលើប្រាណគេ។ ដៃគេទាញចង្កេះនាងមកឃុំ ទ្រូងនាងទ្រោបមកជាប់គ្នា។ គេខ្លាចនាងថយចេញហើយយកថ្នាំបាន។
«ព្រោះខ្ញុំ…..ក៏ចង់ស្រាត ចង់ធ្វើរឿងអស់នោះជាមួយលោកគ្រប់ពេលគ្រប់វេលាតាមលោកចង់បាន អ៊ីចឹងយើងត្រូវតែមានជំងឺដូចគ្នាទៅ!»
«ជំងឺឆ្កួតស្អី!»
«ត្រូវហើយ គឺជំងឺឆ្កួត….ស្នេហាជាមួយគ្នា!»
គេយារដៃប្រុងទះនាងតែគេទប់មកវិញ។
«ឱ្យល្មមស្រីលីន!»
«មិញលោកថាខ្ញុំជាស្រីចង្រៃ!»
«ហើយម៉េច» គេសម្លក់នាងភ្នែកគេក្រហម។
«ហៅម៉េចក៏បាន ខ្ញុំជារបស់លោក!»
គេព្រិចភ្នែកពីរបីដង មិនប្រាកដថាត្រូវដំណើរការអ្វី ឬតបអ្វីជាមួយភាពខូចចិត្តរបស់លីនទេ។
«ព្រោះខ្ញុំចង់នៅជាមួយខាន់ជារៀងរហូត ខ្ញុំមានអារម្មណ៍ដូចគ្នា គឺខ្ញុំចង់ដឹងថា….ហេតុអីលោកបែបនេះ»
«បែបស្អី?»
គេគេចភ្នែកជាមួយពីរម៉ាត់ចុងក្រោយដែលគេដឹងហើយថាតណ្ហានិងភាពត្រួតត្រារបស់គេ ដែលលីនកំពុងនិយាយសំដៅ។ ប៉ុន្តែការសម្លឹងមើលមុខរបស់លីនធ្វើឱ្យគេងាកមកវិញ ទម្លាក់សំឡេង៖
«បងមិនស្រាតអូនក៏បាន! លុបCaptionនឹងទៅ!»
នាងគ្រវីគ្បាល៖
«យើងទាំងពីរម្នាក់ស្តាំម្នាក់ឆ្វេង បើខ្ញុំមិនក្លាយជាលោក ឬលោកមិនក្លាយជា….ធម្មតាវិញ នឹងមានម្នាក់ឈឺចាប់!»
គេឈ្ងោកគិត។ ស្រីដាក់គ្រាប់ថ្នាំមកលើបបូរមាត់ គេប្រញាប់ងើបមុខមកប្រុងឃាត់ ស្រាប់តែនាងឱនទៅដាក់មាត់ក្បែរគេ។
គ្រាប់ថ្នាំនៅលើបបូរមាត់ស្រីប្រុសទាំងពីរប្រាណ។
បើគេមិនលេប នាងនឹងលេប។
ប្រុសព្រិចភ្នែក ព្រោះដង្ហើមអូនធ្វើឱ្យបងបង្ខំចិត្ត ធ្វើរឿងដែលមិនដែលស្មានថាព្រមធ្វើពីមុនមកនោះទេ។
គេលេបគ្រាប់ថ្នាំចូលទាំងមុខស្មើ។ លីនអរណាស់ ប្រញាប់ងើបមកទាញទឹកហុចឱ្យគេ។
គេផឹកក្អឹក ហើយធ្វើខឹងងាកចេញ។
«ខាន់!» នាងហៅគេតិចៗ។
គេរុញនាងក្រោក នាងញញឹម គេក្រោកចេញចោលនាង នាងរត់តាមហើយឱបគេពីក្រោយ។
«អរគុណ!»
ពាក្យរបស់នាងជាលើកទីពីរដែលអរគុណគេ។
«ស្រីល្បិចខ្ពស់!» គេរអ៊ូ។
«ទទួល!»
«ស្រីមុខរឹង!»
«ក៏ទទួល!»
គេប្រលេះការឱបរបស់លីនចេញ ដោយបែរមកវិញជាមួយផ្ទៃមុខស្មើ តែភ្នែកពេញដោយការស្រលាញ់។
លីនសម្លឹងគេដោយរំភើប។ ផ្កាស្លារបស់គេមិនបានមានតម្លៃស្មើនឹងអ្វីដែលគេព្រមកែប្រែដើម្បីនាងដូចពេលនេះទេ។
នាងចងក្រវាត់កឱ្យរៀមទាំងញញឹមបិទមាត់មិនជិត។
«ដឹងថា នឹងសងសឹកដែរទេ?»
«ទទួលយកបានទាំងអស់!»
«ប្រយ័ត្នលេបសម្តី!»
«ដឹងថា លេប….មិនបានទេជាមួយCEOគូខាន់»
ប្រុសញញឹម សម្លឹងក្នុងកែវភ្នែកសប្បាយអំណរដែលលីនមិនដែលមានដូច្នេះសោះពីមុនមក។
«សម្លាប់មនុស្សបានហើយ សប្បាយចិត្តខ្លាំងណាស់?»
«សម្លាប់អ្នកណា?» លីនសួរដោយមើលភ្នែកគេជាប់ មាត់នាងនៅញញឹមតែចិត្តនាងឆ្ងល់សម្តីគេណាស់។ ប្រុសកាន់តែខិតមកជិតលីនប្រសិនហើយចុចម្រាមដៃមកបបូរមាត់នាង….
«គ្រាប់ថ្នាំ!» គេឆ្លើយមុខខឹងស្មើ។
លីនសើច លើកចិញ្ចើមព្រោះហួសចិត្ត៖
«វាជា….ថ្នាំព្យាបាលទេតើ?»
ប្រុសខាំមាត់តិចៗ៖
«អ្នកណាឈឺ?»
នាងទម្លាក់ទឹកមុខ លែងញញឹមព្រោះអាណិតគេ។ មនុស្សឈឺ ធម្មតាទេ គឺមិនដឹងខ្លួនឯងឈឺឡើយ។ ឬមួយគេដឹងហើយ ក៏មិនដឹងថា ទទួលយកការពិតបានប្រយោជន៍អ្វី? ហេតុអ្វីនាងធ្វើបានសម្រេចក្នុងការឱ្យគេព្រមទទួលយកការពិតនេះ?
«ខ្ញុំនេះហើយ….ជា…អ្នកឈឺ គឺ….ឈឺចិត្ត!»
គេមិចភ្នែកមិនយល់សម្តីនាង។
ស្រីទម្លាក់ទឹកមុខនិយាយបន្ត៖
«រាល់ពេល…..មានអីជាមួយគ្នា….ក៏ចង់ដូចលោក ចង់….មានចិត្តត្រេកត្រអាល ចង់ធ្វើតប ចង់…..»
«ឈប់និយាយភ្លាម!»
គេព្រមានតិចៗ។
គេយល់ហើយ ថែមទាំងមិនចង់ឱ្យនាងបង្ហើយថា ពេលនៅជាមួយគ្នា មានស៊ិចរាល់លើក នាងគ្មានអារម្មណ៍ដូចគេ ឬមិនមានតម្រេកស្មើគេ ឬនាងចង់ថាគេមានកាមគុណរហូតជាជំងឺ?
ប្រុសរុញម្រាមដៃទម្លាក់ចុះចេញពីមាត់សើមៗ។ ចាំបានពេលនោះនាងសន្យាថា នាងពេញចិត្តគេ គេបានធ្វើឱ្យនាងភ្លេចខ្លួនឯង ចុះអីទៅនាំលីនទៅឱ្យមកកកាយជំងឺឆ្កួតនេះមកនិយាយ?



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ