រឿង៖ ចិត្តត្រួតត្រា ភាគទី២៧

«ចង់ឱ្យបងស្លាប់ ហើយទៅរកប្រុសថ្មី?»

គូខាន់និយាយទាំងម្ខាង​ដៃ​រត់​ចុះ​មក​លើ​ឆ្អឹងខ្នងស្រីល្អបង្កើតជាចរន្ត ហើយ​កម្ដៅ​ឡើង​ពេញខ្លួន​លីន​ ក្រហម​ទាំងថ្ពាល់និង​មុខ​លីន។

«ថ្នាំ….ថ្នាំព្យាបាល​ម៉េចទៅជាសម្លាប់?»

គេស្រពោនភ្នែក តែគេនៅមើលវង់ភក្រ្តស្រីស្អាត។

«មនុស្សល្ងីល្ងើបានវាលេបថ្នាំ មនុស្ស​ខ្លាំងដូចខ្លា​ត្រូវការថ្នាំមកធ្វើអី?»

កំពូលសម្រស់​ទៅជាអស់សំណើច​ ឃើញ​គេ​ខូចចិត្ត​រឿងអតីត ដែលមេដោះបានធ្វើលើជីវិតគេ គេស្អប់និងដៀលថ្នាំថាល្ងីល្ងើ ទាំងមុននេះ គេពិតជាព្រមល្ងីល្ងើទាំងស្រុងព្រោះនាង។

«ញញឹម​សប្បាយចិត្ត​ប្តីស្លាប់?»

លីនឈប់ញញឹម​ព្រោះឮពាក្យប្តីនឹង​ពាក្យស្លាប់។

«បងស្លាប់បាត់ ចង់ឱបអាណាវិញ?»

គេសួររហូត​ ជាសញ្ញាគេមានៈ ឬជំងឺគេក៏ថាបាន។ គូខាន់ឈរត្រង់ខ្លួន រុញដៃទាំងពីរ​ទៅក្នុងហោប៉ៅខោសងខាងលែងខ្ចីឱបប្រាណទងវង។​

«បើលោកស្លាប់…..ខ្ញុំរស់នៅជាមួយអ្នកណា?»

នាងតបតដូច្នេះរួចក៏​​ឈ្ងោកមុខ​ទៅរកបេះដូងគេ។​ បបូរមាត់លីននៅពីលើទ្រូងឆ្វេង សំណាងហើយ នាង​អត់មាន​ក្រែមម្សៅ កុំអីអាវសនេះមិនបាច់ទៅប្រជុំកើតទេ។

ភាពស្ងៀមស្ងាត់លាតសន្ធឹងរវាងពួកគេ ព្រោះលីនកំពុង​បំពេញចន្លោះនៃភាពឆ្គាំឆ្គងនិងការភ័យខ្លាចដែលបង្ខំគេធ្វើរឿងគេមិនចង់ ចំណែកគេស្តាយដែលមានតណ្ហា​បង្ខំលីនរហូតមក កើនឡើងៗជារៀងរាល់ថ្ងៃ។

«ខាងប្រុស ស្មានថា កន្លងមក បានធ្វើឱ្យប្រពន្ធសប្បាយ!»

កល្យាណបើកភ្នែក​ដែលទើបតែធ្មេចសម្រាកក្បែរទ្រូងគេ។

គេតូចចិត្តឬគេឈឺ លីនដឹងច្បាស់ តែគេស្រលាញ់លីន លីនទទួលអារម្មណ៍ដឹង។

«កាំភ្លើងភ្ជង់ ពាក្យគំរាម….»

លីនរបូតមាត់និយាយ តែខ្ទប់វិញ​។ ទោះយ៉ាងណាគេឮវា គេងាកចេញចោលលីនឱ្យរបូតពីការ​ឱប​គ្នា។

«ទីបំផុតលេចកន្ទុយ ចេញពាក្យពិតមកហើយ!»

«តែខ្ញុំក៏ស្រលាញ់លោក!»

នាង​ខំនិយាយមិនចង់ឱ្យគេខូចចិត្ត​ទេ។ គេងាកមកទាំងភ្នែកក្រហមៗ មិនដឹងស្តាយចិត្ត​ដែលស្រលាញ់លីនឬស្តាយដែលបាន​ធ្វើបាបលីន ចេញកំហឹង​កម្រោល ព្រោះជំងឺចិត្ត​ទៅលើលីន។

ស្រីល្អដកដង្ហើមវែងៗដើរមកទៀត គេងាក នាង​តោង។

«គូខាន់!»

គេខាំមាត់សម្លឹងនាង នាង​និយាយម្តងទៀត៖

«ខាន់!»

គេព្រមស្ងៀមឱ្យនាង​តោងដៃ។

នាង​តោងដៃរៀមជាមួយ​ម្រាមទាំង១០ ហើយដកដង្ហើមតាមច្រមុះវែងៗ មាត់លីនញ័រៗខ្មាសៗ ​តែបេះដូងចង់និយាយ។ នាង​ធ្វើតាមបេះដូង៖

«ដំបូង ខ្ញុំស្អប់លោកមើលងាយខ្ញុំ! ខ្ញុំស្អប់ដែលលោកសង្ហាខ្លាំង មានខ្លាំង ​តែសម្តីពេលជួបគ្នា ក៏មានបញ្ហា!»

«បញ្ហាអី?»

«លោកយកការសម្ភាសន៍មកលេងសើច!»

«ធ្វើមែនទាំងអស់! អត់មាន​កន្លែងណាលេងសើចទេ!»

នាង​ជំទើតជើងថើបមាត់គេ គេប្រុងគេចតែនៅស្ងៀមវិញ តែមិនថើបលីនវិញទេ។ ស្រីនិយាយទាំងមាត់នៅប៉ះគ្នា៖

«តែក៏….ស្រលាញ់ចរិតនេះដែរ! ស្រលាញ់ដែលត្រង់ៗ កាចៗ ហើយ….និយាយក៏..ធ្វើ!»

បបូរមាត់នាង​ថាចប់ក៏ថើបគេទៀត ទោះគេនៅឆ្មើងធ្មឹង។

«ខ្ញុំស្អប់…ដែលលោក​យកប្អូនខ្ញុំទៅ! តែ….ខ្ញុំក៏ស្រលាញ់ដែលលោក….លោកបង្កើតយប់នោះឡើងមក!»

គេដកដង្ហើមហត់ៗតាមច្រមុះ ដូចជាកំពុងគិតថាលីននិយាយពិតឬលួង។

«នៅមន្ទីរពេទ្យ ខ្ញុំសរសេរCaptionព្រោះមានៈ ព្រោះចង់ប្រាប់ខ្លួនឯងឱ្យស្អប់ភាពអាម៉ាស់នេះ ​តែការពិត​ខ្ញុំបិទបាំងចិត្ត​ភ័យខ្លាចថា តទៅលោកនឹង….ឈប់ត្រូវការខ្ញុំទៀត!»

គូខាន់ចងចិញ្ចើម។ គេនឹកឃើញ​ដល់ពេលដែលនាងយំនិងចាកចេញ។ នាង​ឈឺចាប់ហើយមិនមាន​សភាពថាពេញចិត្ត​រាត្រីដំបូងជាមួយគ្នាផង?

គេរុញនាង​ចុះ​ហើយមើលមុខ។ ​គេភ្លេចថាមុខខ្លួនគេទេដែលក្រហម….

«តែមនុស្ស​កុហកនេះ បានបាត់ស្រមោល៥ថ្ងៃ អត់មាន​ទាក់ទងមកទេ!» គេបន្ទោសនាង​។

«លោកក៏មិនទាក់ទងមកដូចគ្នា!» នាង​និយាយដោយទឹកមុខក្រហមង៉ូវនិង​ក្រៀមក្រំ។ ដៃលីនតោងចង្កេះរៀម លីននិយាយទាំងសម្លឹងភ្នែកគេសងខាង។

«លោកធ្វើឱ្យខ្ញុំគិតថា…..ណ្ហើយ!»

«និយាយ!» គេបញ្ជាខ្សឹបៗក្តៅៗ។

«គិតថា….!»

«គិតថាស្អីគេ?!»

«គិតថា​លោកសងសឹក ប៉ុណ្ណឹង!»

«ឬមិនពិត?»

គេសួរទាំងដាក់ដៃលើចង្កេះលីនវិញ។

«តែលោក….បានថ្នមលីននៅផ្ទះវីឡា!»

គេញញឹមវិញហើយ ភ្នែកគេ​ពេញដោយសេចក្តីស្រលាញ់ពេញចិត្ត​។

«ខ្ញុំរឹតតែភ័យ….ថា….តើនេះជាការសងសឹកដែលធ្ងន់ជាងបានខ្លួន គឺធ្វើបាបបេះដូង?!»

«ធ្ងន់ជាងហ្នឹងទៀតស្រីពូកែជេរ!»

«មិនថាអ្វីក៏ដោយ ខ្ញុំព្រម….ឱ្យតែបាន….នៅក្បែរលោក!»

«ជារៀងរហូត?»

ភ្នែក​លីន​ប៉ោងដោយការ​រលីងរលោង​តែខំទប់។

«ហើយ​ខ្ញុំ​ប្រាកដ​ជាឆ្កួតហើយ! ដែលព្រមសងច្រើនយ៉ាងនេះ! ខ្ញុំជេរលោកពីរបីម៉ាត់ទេ តែ….»

 «ត្រូវហើយ ព្រោះមួយម៉ាត់ក៏ដោយ ត្រូវតែសងច្រើនដល់អស់ពីខ្លួន!» គេញោះនាង។

សរសៃប្រសាទធ្លាប់ភ័យស្លន់ស្លោពេលនេះ ត្រូវបានកាន់កាប់ដោយការ​តាំងចិត្ត​និយាយមិនលាក់លៀម។

«លោកគ្មានហេតុផលអី ត្រូវស្រលាញ់ខ្ញុំនោះទេ!»

«និយាយបែបហ្នឹងចង់ឱ្យគេ​ប្រាប់ថាស្រលាញ់ហ្មែន?»

«ខ្ញុំចង់បានអ្វី ស្មានថាលោកធ្វើតាម?!»

«អ៊ីចឹងម៉េច?»

«ខ្ញុំក៏ព្រម!»

ប្រុសសើច​ដៃគេប្រឡេះលេវដំបូងរបស់លីន។ គេមានតណ្ហា? ឥឡូវនេះ? ទើបលេបថ្នាំហើយ? គេគួរណាស់រំងាប់ចិត្ត​? ហេតុអ្វី?

«សាកមើល៍…..ពាក្យថា ក៏ព្រមហ្នឹង និយាយច្រើនដងពេកហើយ ពិតកម្រិតណា?!» គេរអ៊ូគ្រហឹមយ៉ាងស៊ិចស៊ី។

គេសម្លឹងអាវក្នុងស៊ីជម្ពូ​និងសាច់ពណ៌ស្រដៀងគ្នា។ ដៃគេម្ខាងរក្សាការដាក់លើត្រគាករបស់នាង ដៃម្ខាងមកអង្អែល​តំបន់ទ្រូងឆ្វេង។

នាងឈ្ងោកមុខគេចកុំឱ្យភ្នែកប៉ះគ្នា។ ដៃគូខាន់រំកិលម្រាមពីរទៅរក​កំពូលភ្នំដែលកំពុងពួន។

«អ្ហឹម» ស្រី​ត្រូវម្រាមគេ​បង្ខំឱ្យចេញសំឡេង។ ដៃគេផ្លាស់ទីទៅប្រឡេះគន្លឹះអាវទ្រនាប់។

«ទេ ខាន់!»

«ស្ងៀម!»

គេ​រុញដៃគ្រលាស់ម្រាម​បន្តិចក៏អាវនាង​របូត។ មិនដឹងថាគេពូកែរឿងរបូតរបាញអាវនេះ​តាំងពីអាយុប៉ុន្មានមកទេ។ នៅក្រោមខោទ្រនាប់ លីនញាប់ញ័រទាំងគ្មានការប៉ះពាល់ដល់ទីនោះផង។

លីនទប់ទល់ ព្យាយាមលាក់កំបាំងមិនឱ្យគេដឹង តែគេដូចជាដឹង….ភ្នែកគេសម្លឹងចុះក្រោមចង្កេះលីនដែល​ព្យាយាមរក្សាភាពស្ងប់ស្ងាត់ ខណៈពេលដែលគូខាន់បង្វិលម្រាមដៃរបស់គេទប់ខ្នងនាងចូលមកឱ្យទ្រូងប៉ះបបូរមាត់គេដែលឱ្យ…..

«តែបន្តិច….បានហើយ!»

នាង​អង្វរ​មនុស្ស​កំពុង​ងប់វក់ជុំវិញកំពូលភ្នំឆ្វេងស្អាតឆ្វាំងរបស់នាង។

គូខាន់សើចងំៗ ជាមួយបបូរមាត់សើមៗនៅកន្លែងសែនរសើបមួយនោះ។

«អូនឯងសើមហើយលេខា!» គេ​ងើបមុខមកខ្សឹបដាក់ភ្នែកនាង រួចអូសអណ្តាតពីលើថ្ពាល់ក្បែរត្រចៀកស្រី។

«លោកមាន​កម្មវិធីច្រើនណាស់ នៅក្រៅពួកគេកំពុងចាំ!»

«មែន? ម៉េចលេខាខ្ញុំអត់ទៅរៀបចំមុន?»

«លែងសិន​ទៅណា៎ ខ្ញុំចេញទៅរៀ​បចំ!»

គេញញឹម​គ្រវីស្មា​យ៉ាងសង្ហា​ ឯ​​ដៃស្តាំរុញម្រាម​​ចុះ​ក្រោម​រហូត​ដល់​រក​ឃើញ​ច្រក​ចូល​របស់​នាងហើយប៉ះពាល់យ៉ាង​អំណាច។ ចិត្តគូខាន់​ កាន់តែរំភើបព្រោះទីនោះពិតជាមានអម្រិតស្នេហ៍បង្ហាញខ្លួន​។

លីនខ្មាសពេកណាស់ នាង​ក្រហមនិងក្តៅពេញខ្លួន។

ស្រីលូកដៃមកកាន់ម្រាម​គេ​ ដូចជាលីននឹងសាកល្បង​តស៊ូដកហូតម្រាម​ដៃគេចេញ​តែនាង​ដឹងថាទៅមិនរួច​បានជា​ទាញម្រាម​ខ្លួនឯងឡើងមកវិញហើយសំពះ។

ប្រុសធ្វើមុខ​​ក្រអឺតក្រឡេកមើលនាងដែល​ញាប់ញ័រព្រោះការវាយលុក​តិចៗនៅសមរភូមិខាងក្រោម។

     សាជាថ្មី នាង​លូកដៃទៅ​ទាញម្រាម​គេចេញ….

«ដកដៃចេញលីន!»

«នៅឈឺ! កន្លែងហ្នឹងនៅឈឺ!»

នាង​ខំនិយាយ​ទាំងមិនចង់ចេញសំឡេង។ គំនិតគូខាន់ក្នុងការ​ចង់រុញម្រាមដៃទីពីរចូលទៅក្នុងទីតាំងរបស់លីន​ត្រូវ​បានសាបរលាបបន្តិចម្តងៗ គេព្រម​ដកថយ។

«មិញនេះ​ថា​ស្អីក៏ព្រម!»

ភាពតានតឹងបានធូរស្រាលពីស្មារបស់នាង អណ្ដាត​របស់​នាង​លូក​ចេញ​ពី​ចន្លោះ​បបូរ​មាត់ដែលខាំមុននេះ ​ហើយនាង​គ្រលាស់តែមិននិយាយចេញជាពាក្យច្បាស់ទេ។

«ខាន់!»

ប្រុស​ញញឹម​ស្មើៗ រុំដៃសងខាង​ពទ្ធ័ជុំវិញចង្កេះរបស់នាង ទាញនាងមកទល់នឹងប្រាណគេ ខណៈពេលដែលរាងកាយតូច​ កំពុងតែមានបញ្ហាក្តៅសន្ធំ​ពិតប្រាកដ។

គេឱនចុះម្តងទៀត លើកនេះគោលបំណងរបស់ខាន់គឺមាត់របស់នាង មុន​នឹង​លីនអាច​ព្យាយាម​ខ្ទប់​មាត់​ខ្លួន​ឯង គេក៏បំបុកអណ្តាតលុកក្នុង​បបូរ​មាត់​របស់​នាង។ នាង​នៅស្ងៀមសំងំ​មើលគេ ទីបំផុតនាងហាក់ចង់បានគេណាស់ នាងតបតនឹងគេវិញ យ៉ាងស្វិតស្វាញ។

ការថើបលើកនេះ ដូចជាការថើបដំបូងបង្អស់មួយ។ ដូចមិនដែលបានធ្វើជាមួយគ្នា​ពីមុនមកទាំង​ ផ្អែម កក់ក្តៅ និងស្អិតរមួតខ្លាំង។

ទីបំផុតរាងកាយរបស់នាងចាប់ផ្តើមសម្រាកពីការប្រកែក នាង​ឱបគេ ហើយយល់ព្រម​តាមគេគ្រប់យ៉ាង ថែមទាំងបញ្ជាក់ដោយមិនបាច់ប្រាប់ថា លីនត្រូវការគេណាស់។

គូខាន់នៅតែថើបនាង។ អណ្ដាត​របស់​នាង​ប៉ះគេវិញហើយ គេនៅតែ​​ចង់​បាន​ទៀត ​គេចង់ភ្លក់គ្រប់ដង្ហើមរបស់ស្រីម្នាក់នេះ  ហើយ​​មិន​ប្រាកដ​ថា ​មួយជីវិតនេះ​នឹង​មាន​ពេល​គ្រប់គ្រាន់តាមចំណង់មួយនេះដែរឬអត់​ទេ។

ទោះយ៉ាងណា គេដឹងណាស់​ថាគេមានប្រជុំ Darkច្បាស់ជាដើរអន្ទះសាចុះឡើងនៅក្រៅ។ ខាន់ដកខ្លួនចេញ ហើយលិឍបបូរមាត់ពេលមើលនាងឌឺៗ នាង​គេចភ្នែក​ ការសម្លឹងនោះចេញដូចជាមិនដឹងថាត្រូវធ្វើអ្វីនៅពេលនេះ។ នាងមិនមើលមុខគេ​ទៀតនោះ ម្ល៉ោះហើយគេចាប់លើកចង្កា​នាង​ឡើង​។

«យប់នេះ!»

ចរណៃងក់ក្បាលតិចៗព្រិចភ្នែកញាប់ៗ តែមិនសម្លឹងដដែល។

«ពេលចេញពីផ្ទះប៉ា!»

«ខាន់» នាងលិឍបបូរមាត់ខាងក្រោមរបស់នាង រួចអូសធ្មេញរបស់នាងពីលើវាព្រោះនិយាយបានត្រឹមមួយម៉ាត់នេះ។

«និយាយមកក្មេងល្អ!» គេហៅខ្សឹបខ្សៀវ។

នាងព្រិចភ្នែកពីរបីដង គេក៏បានបោះទាញប្រាណនាងរង្វិលជុំបន្លប់ចិត្ត​ដែលស្រមៃស្ងាត់ថា បានបបូរមាត់នេះមក….​រុំ​ជុំវិញ​មាន់គោក​របស់គេ។

គេ​ចង់​ឱ្យ​នាង​យល់​ពី​រឿងចំណង់​នេះ….តែនាងគ្មានថ្ងៃយល់ទេ មនុស្សស្រីដូចនាង។

ភ្នែក​សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​គ្រប់យ៉ាងនាំ​សន្តិភាព​ដល់​នាង កែវភ្នែកដែលគ្មានជីវិតរបស់លីនធ្លាប់សម្លឹងមកគេដោយភាពភិតភ័យពីមុន ឥឡូវនេះមើលមកគេដោយស្រស់ស្រាយ​តែមានភាពងឿងឆ្ងល់។

ប្រុស​លេប​ទឹក​មាត់​ទប់​អារម្មណ៍​ដែលកម្រើកចំណង់តណ្ហា ចង់លេងនាងឆ្កួតៗ មកជានិយាយដាក់គ្រាប់ភ្នែកនាង៖

«បងគ្មានថ្ងៃស្រលាញ់លីនម្នាក់នេះទេ!»

នាង​ព្រិចភ្នែក។ នាងអាចជឿ អាចមិនជឿសម្តីគេ តែពិតជា​ធ្វើ​ឱ្យ​លីន​រមូរខួងពេញ​ពោះ។

បបូរ​មាត់​គូខាន់​បាន​បែក​ចេញពីគ្នា​ចំហ​គ្មាន​ពាក្យ​អ្វីនិយាយ ហាក់រង់ចាំបង្អង់មើលប្រតិកម្មនាង ចេញ​មករបៀបណា។

 បន្ទាប់ពីសម្អាតបំពង់កជាច្រើនដង នាងនៅតែធ្មឹង គេញាក់ចិញ្ចើមបញ្ជាក់៖

«មិនជឿ?»

លីនស្រពោន គេនិយាយ​ទៀត៖

«គិតម៉េចឥឡូវ?»

តូចដកដង្ហើមធំ ភ្នែករបស់នាងបើកបិទដោយភាពគាំងអត់បញ្ញាតបនឹង​ការលេងរបស់គេ។ មិនយូរទេ គូខាន់ឃើញទឹកភ្នែកហូរពេញភ្នែក។ សម្តីគេធ្វើឱ្យនាងស្រក់ទឹកភ្នែកមែន​ ទោះនាង​ព្យាយាម​ប្រឆាំងមិនព្រមជឿ។

«អ្វីក៏ដោយ!» លីននិយាយខ្សឹបខ្សៀវ។ សំឡេង​នាងអួល ​ព្រិច​ភ្នែក ហើយ​ទឹកភ្នែក​បន្ត​ស្រក់​មក នាងចង់ជូតតែគេចាប់ដៃនាងទាំងពីរជាប់ ទម្លាក់វាចុះក្រោម។

ចុងក្រោយ​ប្រុសយកមេដៃមកប៉លើថ្ពាល់ទន់ៗរបស់នាង ជូតទឹកភ្នែកនេះចេញដោយថ្នមៗ។

ស្រី​សម្លឹង​មើល​មក​គេ​ម្ដង​ទៀត។ លីនកុលាបលេបទឹកមាត់ច្រើនដង ធ្វើឱ្យគូខាន់ដឹងថានាងពិបាករកពាក្យថា ដូច្នេះនាងបានត្រឹម​តែសម្លឹងមក មិននិយាយស្តី។

ដៃរបស់គេនៅតែគោះថ្ពាល់នាង រួចក៏រំកិលឡើងលើបន្តិច មករៀបញែកសិតសក់របស់នាងដែលស្អិតៗដោយញើសភ័យនិងសម្រើបមុននេះចេញពីថ្ងាស។ លីនបិទ​ភ្នែក ដកដង្ហើម​ធំ​ ​គេច​ចេញពីភ្នែកគេ។

«បងជាប់ស្រលាញ់លីនម្នាក់កាលពីថ្ងៃមុន!» គេនិយាយខ្សឹបដាក់ត្រចៀកលីន។

ស្រីតូចបើកភ្នែកមកវិញ។

ផ្នែកខាងស្តាំនៃបបូរមាត់ប្រុសសង្ហា​ទាញឡើងបង្ហាញសំណើចដែលសើចតិចៗ៖

«លីនម្នាក់…..ដែលរឹងៗ…ខឹងបង មិនលើកទូរសព្ទ អង្គុយ​ហាលសន្សើម និងចង់បាន…..ច្រើនទៀត»

ចាំសម្តីខ្លួនឯង ដែលយប់នោះប្រាប់គេថា​ចូលចិត្ត​ស៊ិចរបស់គេ ហើយចង់បានច្រើនទៀត។

មានរឿងរាប់លានដែលគេអាចធ្វើបានចំពោះនាង ហេតុអ្វីគេ​ចងចាំរឿងជាមួយនាងច្រើនម្ល៉េះ?

«បងស្រលាញ់លីនម្នាក់ដែលស្រលាញ់បងមិនមែន​យកថ្នាំមកឱ្យបង!»

«សូមទោស!»

នួនល្អង​តោងដៃគេ ​អាណិតគេ ​ដែលអន់ចិត្ត​រឿងថ្នាំ។

«តែលោកត្រូវលេប!»

ភាពអាម៉ាស់ រន្ធត់ ឈឺចាប់គ្មានលើផ្ទៃមុខលីនទេ។ គេគិតដល់ម្តាយគេដែលជាដើមហេតុនៃថ្នាំនោះ។ គេខាំមាត់ ដកអារម្មណ៍​ហើយទាញដៃគេចេញមកវិញ។

«យប់នេះទៅផ្ទះប៉ា! Darkនឹង​យកលីនទៅហាង​រកខោអាវ រក​អ្វីដែលត្រូវ​​ស្លៀកពាក់! ​សម្លៀក​បំពាក់ សក់ អល្លង្កា គ្រប់យ៉ាងធ្វើតាមគេទៅ!»

Dark នៅតែជាផ្នែកដ៏អាក្រក់បំផុតមួយនៃការចងចាំរបស់លីន តែការទៅផ្ទះគូខាន់ពេលល្ងាចនេះពិតជារឹតស្មុគស្មាញ​ចិត្តណាស់ទៀត។

លីន​​មិនខ្វល់នឹងការស្លៀកពាក់ទេព្រោះរៀបចំ​អីរៀបទៅ។ នាងក្រីក្រ ឯពួកគេ​ជាអ្នកមាន ធម្មតាទេ គេតុបតែងនាង​ដើម្បីមុខមាត់គេ។

«តាមលោកទាំងអស់!»

នាង​តបខ្សាវៗហើយទាញតម្រង់ក្រវាត់កគេ ពិនិត្យ​ចង្កេះនិងទីនុយរបស់គេ។

ស្នាមញញឹមរបស់គេពង្រីកធំឡើងព្រោះនាងចង់ប្រាប់ថា មិនត្រូវការតាមDark។

«អូខេ រ៉ូបពណ៌ខ្មៅ ឬក្រហម!»

«ចាស៎!»

តបហើយ​ដកដង្ហើមវែងៗ។ គ្មានលុ​យនិងគ្មានឋានៈ នាងកំពុង​តឹងតែង តែប្រាប់ខ្លួនឯងថា គ្មាន​​អ្វី​ដែល​ត្រូវ​ខ្មាស់ឡើយ មិនថាពួកគេ​គិត​ដូចម្តេចចំពោះលេខាគូខាន់ឡើយ គេបានប្រាប់ម្តាយគេថា នឹងរៀបការជាមួយនាង។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*