រឿង៖ ចិត្តត្រួតត្រា ភាគទី២៩

មិនដឹងគោលដៅទៅណាមកណា ដឹងតែពីថា ចេញពីកន្លែងនេះ។ ​ ជើងរបស់ស្រីញ័រក្នុងកម្ពស់ស្បែកជើងកែង ហើយក្បាលឈឺ​ ទឹកភ្នែកហូរ ​ដង្ហើមចង្អៀត។

ប្រុសប្រាណទាញកៅអី​គ្រវែងហើយក្រោកមកតាម។

នាង​ឮតែនាង​មិនឈប់ ទោះដើរយឺតឡើងៗព្រោះកម្លាំងខ្សោយក្តី។

«ប្រយ័ត្នបងខឹង!​»

គេនិយាយតិចៗពីក្រោយស្មាកែវល្អ លីនក៏ឈប់។ ដៃលីនខ្ទប់មាត់ រង់ចាំវត្តមានគេ។

ប្រុសមកដល់កាលណា ឱនបីកាយស្រីឡើងផុតពីដី។

«ខាន់!»

នាងហៅគេទាំង​ញ័រមាត់ នាង​ចង់និយាយតែនាង​យំនិយាយលែងចេញ។

រាងកាយមាំខ្ពស់ បែរខ្លួនត្រលប់ចូលមហាវិមាន​ដោយមាន​ស្រីល្អពេញក្នុងដៃ។

«ចេញពីកន្លែងនេះ ខ្ញុំចង់ចេញពីភ្នែកពួកគេ!​»

គេមិននិយាយស្តី តែគេដឹងថា​បើគេទៅគឺគេនឹងមិនវិលមកកន្លែងនេះវិញទេ ម្ល៉ោះហើយគេចង់បញ្ចប់វិវាទទាំងអស់នៅទីនេះ ព្រោះទោះយ៉ាងណា ទីនេះជាផ្ទះរបស់គេ។

ប្រុសដើរហួសពីក្រុមអភិជន បីស្រីឆ្ពោះទៅក្នុងវិមាននិងឡើងទៅរកបន្ទប់គេង។

«គូខាន់! ខ្ញុំត្រូវគេមើលងាយ!»

នាង​និយាយទាំងគគ្រូកក្រោមទ្រូងរៀម។

«កុំឱ្យខ្ញុំអាម៉ាស់លើសពីនេះទៀតគូខាន់!​»

រៀមបងដកដង្ហើមធំខណៈអ្នកបម្រើខំ​ជួយមួលសោបើកទ្វារឱ្យ។

គេមិនដាក់ស្រីលើពូក​បែរជានាំនាងដល់ក្នុងបន្ទប់ងូតទឹកដែលធំទូលាយ រួចដាក់លីនក្នុងអាង ដៃម្ខាងមួលទឹកក្តៅ ដៃម្ខាងទ្រក្បាលនាង។

លីនបិទភ្នែក ខាំមាត់ make up ទាំងអស់ខ្ទេចខ្ទាំក្រោមភាពសើម។ មានអារម្មណ៍ថា ​អាង​ទឹក​កំពុងប្រៀបឡើងសន្សឹមៗយ៉ាងទំនើប​រហ័សនិងកក់ក្តៅ។

គេដោះអាវនាង ហើយនាង​លើកដៃឱ្យគេសម្រាត។

ភ្នែកស្រីនៅបិទ បំពង់កនាងនៅយំតែមាត់លីនស្ងប់លែងហាស្រែកសសិតហើយ ព្រោះសាច់ដុំគ្រប់តួខ្លួនកំពុងធូរស្បើយជាសមូហភាព នៅពេលដែលប្រុសស្អាតដាក់នាង​ត្រាំ។

យ៉ាងហោចណាស់ មនុស្សម្នាក់ទៀតកំពុងអង្គុយមើលលីន។

នាង​បើកភ្នែក។

ខោអាវមានតម្លៃរបស់គេទទឹកអន្លើៗ មុខគេ​ក្រហម ច្រមុះគេស្រួច ដៃគេម្ខាងទ្រក្បាលលីន ដៃមួយទៀតទម្លាក់។

លីននិយាយតិចៗ៖

«សុំទោស!​»

ប្រហែលជានាង​ឆេវឆាវណាស់ រឹងណាស់ មិនសមជាប្រពន្ធគេ ឬកូនប្រសាផ្ទះនេះទេ។ គូខាន់នៅធ្វើមុខស្មើ តែម្រាមដៃស្តាំរបស់គេ បានឈានមកក្បែរត្របកភ្នែករបស់ស្រី។

គេជូតសម្អាតទឹកភ្នែក និងសម្លឹងនាង​ឱ្យរឹតតែច្បាស់។

គេមិនដែលមាត់ទេនៅពេលគេប្រុងថ្នមលីនម្តងៗ។ ទឹកមុខគេស្មើៗបែបនេះ លីនខ្លាចផងស្រលាញ់ផង តែពេលនេះថែមមួយទៀតគឺ ខ្លាចបាត់បង់គេ។

«មនុស្ស​គ្មានអ្វីទាំងអស់ដូចខ្ញុំ!​»

នាង​យំ លែងនិយាយរួច។ លីនបិទភ្នែកតែស្រាប់បាត់យំដូចគេចុក ព្រោះអណ្តាតរបស់គេលូនមកលើស្បែកដើមដៃនាង​ ក៏គ្រប់គ្រាន់ដើម្បីធ្វើឱ្យលីនFormatចោលគ្រប់យ៉ាង​ដែលឈឺចាប់នៅសួនខាងក្រៅ។

ស្រីរង្គើស្មាព្រោះរសើប ហើយខំ​​រុញ​ដៃក្រោមរលក​ទឹកសាប៊ូប្រហើរស៊ិចស៊ី ជាក្លិនរបស់មនុស្ស​ប្រុស ជាក្លិនពិសេស​ដែលគេពេញចិត្ត​នឹងងូតពេលនេះ គេចែករំលែកអាងផ្ទាល់ខ្លួនរបស់គេជាមួយ​​លីន​​។

«ខាន់!​»

នាង​ហៅគេ​តិចៗព្រោះស្រៀវស្រើបខ្លាំងដោយសារបបូរមាត់គេចច្រប់លួងលោមគ្រប់តួខ្លួនទៅហើយ។

ដោយមិន​ចំណាយ​ពេល​យូរ​ដើម្បី​រលត់ទោសៈក្នុងទ្រូងលីនទេ គេចាប់ផ្តើមថ្នមចិត្ត​ស្រីយ៉ាងប៉ិនប្រសប់ បណ្តាលឱ្យម្រាមជើងរបស់នាង​ប្រឹងចំកោងទល់នឹងជញ្ជាំងអាំងអំពីម៉ាបនិងប៉សឺឡែន ជាពេលដែលគេ​ឱនឡើងមកផ្តិតដល់ទ្រូងលីនហើយមានចលនា​កាន់តែខ្លាំង និងលឿនជាងមុនញាប់ឡើងៗ។

អណ្តាតរបស់គេក្តៅនិងទន់ គឺគ្រប់គ្រាន់ក្នុងការប្តូរអារម្មណ៍លីនពីខឹងនិងឈឺចាប់ មកជាភ្លេចគ្រប់យ៉ាងលើលោកយើងនេះ។ នាង​រេខ្លួនចុះឡើង​ប្រតិកម្មពីកំពូលនៃការសម្រើបរបស់គេផ្តល់ឱ្យ ហើយមិនបានយំយែក រវល់តែស្រែកហៅឈ្មោះគេនិងថ្ងូរ មិនខ្លាចអ្នកណាឮទាំងអស់។

រាងកាយរបស់លីនចុះចាញ់ និងបាក់អស់អានុភាពនៅពេលដែលចំណុចកំពូលចុងក្រោយ រលត់ទៅទាំងគេមិនចាំបាច់រួមភេទជាមួយនាងទេ។

ស្នូររូតខោរបស់គេធ្វើឱ្យនាង​ស្ងប់លែងមាត់តែក៏ចាប់ផ្តើមចរចា៖

«ខាន់ ខ្ញុំហត់ហើយ»

គេសម្លឹងលីន ហើយងក់ក្បាល។ ដៃម្ខាងទាញរកកន្សែង ទាំងរូតខោនៅចំហ។

គូខាន់រំកិលក្រណាត់មកលើរាងកាយរបស់លេខា ផ្ចិតផ្ចង់យឺតៗធ្វើឱ្យប្រាកដថាគ្រប់កន្លែងស្ងួតអស់ ខណៈខាងស្រីមានអារម្មណ៍ថាកំពុង​ត្រូវបានថ្នមលួងលោមយ៉ាងសុខដុមរមនា។

«ចាំ​យប់​បន្តិចក៏បាន» គេនិយាយហើយ​ញញឹមបញ្ចេញ​ផ្នត់មួយយ៉ាងជ្រៅនៅផ្នែកខាងឆ្វេងនៃបបូរមាត់​។​ ប្រុសឱនមកលើកនាង​ទៀត។ នាង​តោងករៀម​ ស្រង់ក្លិនប្រុសៗលើខ្លួនគេ ដែលបំណងតណ្ហា​មកពីណាមិនដឹងស្រាប់តែភ្លាមៗបានជន់លិចឡើងក្នុងអារម្មណ៍លីន។

លីនងើយរកបបូរមាត់របស់គេ តែគេគេចភ្លាម ហើយឱនមកសម្លឹងនាង។

ភ្នែកគេលេចចេញភាពស្រទន់។ ដោយ​មិនស្ទាក់ស្ទើរ លីនដណ្តើម​បបូរមាត់គេ ហើយថើបថ្នមបង្ហាញភាពជាកម្មសិទ្ធិនិងចង់គ្រប់គ្រងគេ។

«hmmmm​» គូខាន់ចេញសំឡេងឌឺឱ្យលីននៅគល់ក ជាសំឡេងស៊ិចស៊ីក្ងួរៗក៏ដូចជាជាការអញ្ជើញឱ្យលីន«​ធ្វើអីធ្វើទៅតាម​ដែលលីនត្រូវការ»។

ស្រីស្រស់ហាក់ចង់បង្ហាញថា គេនេះជាអាហារ​ដ៏ឆ្ងាញ់។ នាង​រំកិលអណ្តាតជុំវិញបបូរមាត់ស្មើៗឆ្មើងឆ្មៃ ដែលនាង​ធ្លាប់ជេរត្មះនិងស្អប់។

លីនទាមទារយកអណ្តាតរបស់គេចូលទៅក្នុងមាត់នាង​យឺតៗ គេក៏ឈរធ្មឹងមិនដាក់នាង​ចុះក៏មិនដើរទៅណា។

កម្លាំងដូចយក្សអ៊ីចឹង​គូខាន់នេះ! គេឈរឱ្យនាងធ្វើរោលរាលដាក់ ហើយគេនៅចាំរងអំពើ។

មិនយូរទេ នាង​ដកមាត់ចេញមកវិញ ភ្នែកលីនក្រហម បបូរមាត់ខ្មាសៗ ស្លេកៗ តែលីនញញឹម។ គេមិនខ្ចីញញឹម តែគេសម្លឹងនាងស្រទន់។

នាង​ញញឹម​ទៀត ដៃតោងកគេ។

«ឈរនៅហ្នឹង​ដល់ណាទៅចៅហ្វាយ?​»

គេមិនមាត់ សម្លក់នាង​គ្រឺតៗ។

«គហើយចៅហ្វាយ?​»

គេញញឹម​ដើរទៅកាន់សាឡុងចុងជើងគ្រែហើយដាក់នាង​ចុះ។

​ដៃលីននៅតោង​​សាច់​ដុំស្មា​របស់​គេ​ដើម្បី​ឱ្យ​មាន​លំនឹង។ ភ្នែកនឹងភ្នែកប៉ះគ្នា…

«បងចុះក្រោមធ្វើការមួយសិន!​»

គេនិយាយតិចបំផុតចាប់តាំងពីឡើងមកដល់កន្លែងនេះ។ ប្រុសប្រលេះដៃនាងទាំងចោលភ្នែកអាល័យ រួចទើបចាកចេញ។

មិនដឹងលីនគិតភ្លឹះៗ សម្លឹង​ដំបូលបន្ទប់លម្អដោយភ្លើងមាសទុំទែង។

«ខាន់!​»

នាង​ហៅទាំងស្លើតស្លក់។ ប្រុសប្រាណងាកមកពេលគេ​បានទៅដល់ទ្វារទៅហើយ គេមិចភ្នែកឱ្យនាងមួយ តែនាង​ចាប់អារម្មណ៍​ថា គេកំពុងខឹងនឹងក្រុមមនុស្ស​ខាងក្រោម ហើយគេចុះទៅ…..ធ្វើអ្វី?

ស្រីស្ទុះស្ទារត់ទៅក្បែរ ធ្វើឱ្យគេញញឹម​សម្លឹង​រាងកាយស្លើតស្លក់ក្នុងកន្សែង​អត់ខោអាវ។

«សុំឱប!​»

ប្រុសជ្រួញចិញ្ចើម ដៃនាង​ឱបគេជាប់ រឹតម៉ឺង មិនមែន​ឱបស្រលាញ់ តែឱបឃាត់។

«កុំទៅ!​»

លីននិយាយខ្សឹបៗ តែតាមពិតចិត្ត​លីនសែន​ភ័យ។ ទោះយ៉ាងណា នាង​មិនចង់ឱ្យគេឈ្លោះជាមួយអ្នកណាទាំងអស់ ប៉ាគេ បងគេ ម៉ាក់ចុងគេ អ្នកណាក៏ដោយ។

«នៅជាមួយគ្នា ព្រមទេ? ព្រមណ៎ា!» ស្រីខ្សឹបតោងគេម្តងស្មា ម្តងក ម្តងឱបចង្កេះ។

គូខាន់ខាំធ្មេញតិចៗ ញញឹមសម្លឹង​ភាពអង្វករ។

«លីនសុំឱ្យCEOនៅជាមួយ!​»

នាងថាផ្ទួនៗដោយ​​ព្រិចភ្នែករង់ចាំចម្លើយខណៈ​ដែល​ប្រុសកូនកាត់ ស្រលាញ់ភាពង៉ិកង៉ក់នេះខ្លាំង​។ ​គេតែ​ងចង់ឱ្យលីន​រួញ​ខ្លួន​ក្រោម​អំណាចគេ ​គេចង់ស្តាប់ពាក្យល្អ អង្វរ និងញ៉ិកញ៉ក់ដែលលីនមិនដែលធ្វើ ហើយរឹតតែស្រលាញ់ គឺលីនដែលមិនចង់មានរឿងជាមួយបងប្អូនគេនៅក្នុងសួន។

​«តិចស្តាយក្រោយ!​»

គូខាន់ព្រមាន។ ដៃរៀមម្ខាងរុញទ្វារបិទវិញ សោស្វ័យប្រវត្តិលាន់គ្រឹប បង្ហាញថា គេទៅណាមិនរួចទេ។

«ហាស»

នាង​ស្រែកពេលគេលើកចង្កេះលីនឡើងផុតជើង។

គូខាន់និយាយដោយ​គ្រហឹមគ្រឺតៗ៖

«ក្រោកមិនរួចទេស្អែក! កុំលោ!»

ស្រីទងវងញញឹម​ពេលដឹងថា​គេមិនទៅក្រោម ភ្លាមៗនោះខ្ញុំស្រីហៅឈ្មោះគេ៖

«គូខាន់» នាង​ហៅឈ្មោះពីរម៉ាត់នេះជាមួយការដកដង្ហើមធំ​ដូចជាមាន​មនោសញ្ចេតនា​ខ្លាំង​ចោមព័ទ្ធលើសពេលធម្មតា។

ប្រុសយើងស្រាប់តែមានអារម្មណ៍ថា នាងដូច​កំពុងត្រូវការឈុតឆាក​របស់គេខ្លាំង ចាំមិនបានទេ។ គេសម្លក់ស្នាមញញឹមរបស់លីន ដែលជាភាពឆ្ងាញ់ដ៏ប្រផិតប្រផើយមួយដែលគេគង់តែត្របាក់លេបពេញមួយយប់នេះ។

​ភ្លាមៗគេដាក់នាង​ចុះ និងរុញលីនទៅ​ទល់​នឹង​ជញ្ជាំង។ រូតខោគេ​បង្ហូរចុះម្តងទៀត ជាមួយដង្ហើម​ក្តៅ​ ​បក់បោកមក​​លើ​ស្បែក​កុលនារីដែលនៅក្រហមក្រោយពីបានត្រាំ​ក្នុង​ទឹក​ក្តៅ។

«ទៅជាអ៊ីចឹងក៏បាន» គូខាន់និយាយទាំងដកដង្ហើមធំស្រាប់តែស្រីងើយមកចាប់មាត់គេថើប។

នេះជាលើកទីពីរហើយ លីនពិតជាចង់ថើបគេខ្លាំងៗ​ពេញចិត្ត​បំផុត​ដែលគេឈរនៅខាងនាង​។ ជាការតបស្នង អណ្ដាត​របស់គេ​អូស​ចូល​ចន្លោះ​បបូរ​មាត់​របស់​លីនវិញ​ដោយចាប់​ផ្តើម​ត្រួតត្រា​​ម្តង​។ គេចង់​បាន​ការ​តភ្ជាប់មួយនេះ អារម្មណ៍មនុស្សស្រីសែនពិបាកម្នាក់ពេលនេះកំពុងឈ្លក់វង្វេងជាមួយគេ ជាអារម្មណ៍​ដែលគេចង់ឱ្យនាង​ទាំងអស់គ្រប់យ៉ាង​ដែលគេមាន​។

ខ្នង​របស់​លីន​ប៉ះទើរ​នឹងផ្ទាំងកញ្ចក់លាយឡំជាមួយផ្ទាំងម៉ាប។ ដៃគេច្បាមលីនសឹង​ស្អិតសាច់ចូលគ្នា ​ហើយចាប់ផ្តើមអង្រួន​ខ្លួននាង​ឆែកឆែគ្រប់កន្លែង។

កន្សែងប្រុងរបូត លីនប្រុងលូកទាញទុក ប៉ុន្តែគេចាប់ដៃនាង​មកឃាំងជាប់ជញ្ជាំងមិនឱ្យរវល់។

ស្នូរគោះទ្វារ…..

«កូនខាន់!​»

គឺម៉ាក់របស់គេ។ លីនគាំងស្ងៀមដោយអាក្រាតមួយ១០០ភាគរយ។ ប្រុសដកបបូរមាត់ចេញ ហើយសម្លឹងមុខចរណៃ។

នាង​អៀនផងញញឹម​ផង សម្លឹងគេមិនលែងដូចគ្នា។

«លែងដៃ!​» នាង​ខ្សឹប។

គូខាន់ដឹងថា លីនចង់យកកន្សែងមកវិញ គេក៏លែង។ មើលទៅគេព្រមដើរទៅរកទ្វារ តែ​ពេល​​ងាក​ចេញភា្លម ក៏ងាកមកវិញភ្លែតហាក់មិនដាច់ចិត្ត និង​ចាប់​ដៃស្រី​បង្វិលយករាងកាយ​អាក្រាតនេះបែរទៅរកទ្រូងគេទៀត។

​ដៃរបស់គេម្ខាងរុញក្បាលនាងមកវិញ​ហើយមាត់របស់គេគ្របលើមុខនាងជាថ្មី។ នេះប្រៀបបីដូចជាការថើបមួយដែលគូខាន់ ចង់លុកចូល​ទៅ​ខាងក្នុងបេះដូងស៊ីជម្រៅរបស់លីន មិនចង់ខ្វល់ពីអ្នកណា និងចង់​លាក់ខ្លួនជាមួយក្លិនប្រហើរនេះ ខណៈ​ដៃលីនទាំងសងខាងក៏​តោងគេតបតស្នេហ៍។

«ម៉ាក់ចាំនៅបន្ទប់អានសៀវភៅ!​» ជំទាវស៊ីណារ៉ាថាមកពីក្រៅទ្វារ។

រីឯការថើបដូចមិនដែលបានថើបនៅតែបន្ត។ លីន​និងគេសើម​គ្រប់កន្លែងដោយញើសនិង​អ័រម៉ូន​ស្នេហា​។ យូរបន្តិចនាងរុញស្មាគេឈប់ តែគេនៅបន្តដោយ​ចាប់​មុខ​នាង​ក្នុង​ដៃ​ម្ខាង ហើយ​ឱន​មកបន្តជាមួយនាងមិនព្រមលែង។

គេបានរង់ចាំច្រើនថ្ងៃហើយ ថ្ងៃដែលការថើបចាប់ផ្តើមទាំងសងខាង មិនមែនបង្ខំចិត្ត ឬធ្វើតែខាងប្រុស ខាងស្រីនៅស្ងៀមសម្របដូចទីងមោង។ បបូរមាត់លីនពេលនេះ​ខុសពីពេលណាៗ គឺ​មាន​រសជាតិ​ដូច​ទឹកឃ្មុំ។ នាងរុញទៀត គេក៏ថយបន្តិច តែនៅសម្លក់បបូរមាត់របស់នាងប្រុងតែបន្ត។ ទីនោះដូចជាហើមនៅពេលដែលត្រូវការ​ប្រយុទ្ធរយៈពេលយូរ តែភ្នែកនាងមានភាពសោមនស្ស​និងពេញចិត្ត​ខ្លាំង។

«លោកជំទាវនៅចាំ!​»

លីនខ្សឹបហើយទាញរូតខោគេឡើងផង។ ភ្នែករបស់គូខាន់ នៅផ្តោតស្វែងសេចក្តីស្រលាញ់មួយ បរិសុទ្ធ ស្មោះស ក្នុងពន្លឺភ្នែក​ស្រីស្អាត។

«ទៅសិនទៅណា៎»

សំឡេងរបស់នាងកាន់តែស្រទន់ ស្រទន់ជាងមុន ទន់ឡើងៗ ប៉ុន្តែគេនៅតែដំអក់ចង់ងរង៉ក់ដាក់លីន។

«មុននេះឃាត់បងមិនឱ្យទៅ! កុំអុកឡុក​បង្វិលដូចក្មេងវ៉ី!»

«តិចទៀតចាំមកវិញ!​» នាង​លួងលោម។

ពិតណាស់គេត្រូវទៅ ព្រោះម្តាយនៅចាំ ប៉ុន្តែ​ទៅទាំង​មាន​អារម្មណ៍​​ថា​ ទោះនៅឆ្ងាយពីគ្នាប៉ុនណា ស្រីម្នាក់នេះ ​នៅពាំងក្នុងអារម្មណ៍និងចិត្ត​​​គំនិតរបស់គេជានិច្ច។ ​

គេចាកចេញទៅហើយ​ព្រោះប្រញាប់វិលមកវិញ។

លីនថយមកគេងដណ្តប់ភួយ។ នាង​ខ្ជះខ្ជាយពេលវេលាគិតពីអនាគតនិងការរស់ក្រោមទ្រូងមហាសេដ្ឋី។

ម៉ាក់គេនិយាយអ្វីនឹងគេទៅ?

ហេតុអ្វីគេការពារនាងខ្លាំងបែបនេះ មកពី…គេមានជម្ងឺមានៈ ។ ចង់បែបណាគឺបែបហ្នឹងហើយ។

ទោះយ៉ាងណា លីនមានអារម្មណ៍ចង់ស្លៀកពាក់។ នាងដើរទៅទូបង្កប់ក្នុងជញ្ជាំងរបស់គេ ទម្រាំរកឃើញគន្លឹះបើក។ មានខោអាវគេងច្រើន តែនាងពាក់ទៅរលង់ដូចតួទីងមោង។

ក្រឡេកមកវិញ ឃើញជញ្ជាំងមួយរូបថតពេញ។

លីនភ្លឹក…..

ជាគូខាន់មែនទេ? ស្រីព្រិចភ្នែកគិត…..

រូបកាលពីក្មេងរបស់គេ ស្លូត សុភាពម្ល៉េះ?

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*