រឿង៖ ចិត្តត្រួតត្រា ភាគទី៣១

វគ្គ ជំងឺនិងក្តីមានៈ

គេដឹកនាងមកវីឡា។ ទីនេះបានរំឭកពីថ្ងៃទីមួយ ដែលគូខាន់បានថ្នាក់ថ្នមនាង​ដូចកែវ ហើយ​គេក៏ក្លាយជាផ្នែកសម្ងាត់មួយនៃតម្រូវការក្នុងជីវិតលីន។

ប៉ុន្តែ….ឈានមកដល់ នាង​អនុញ្ញាតឱ្យការចងចាំនៅទីនេះបានប៉ុន្មាន​វិនាទីក៏រុញវាចេញពីការគិត ព្រោះ«ខ្ញុំមានការងារត្រូវធ្វើ! ការងារ​ច្រើនអំពីមរណភាពប្អូនខ្ញុំ!»។ លីនកុលាបគំរាមខ្លួនឯងបែបនេះ។

Dark មិននៅទេ តែលីនឃើញអុកនិងទ្រី ម្នាក់ដែលស្អប់នាង​និងធ្លាប់ត្រូវគូខាន់ច្របាច់កស្ទើរស្លាប់​។ ពួកគេចូលបន្ទប់មួយនៅក្រោយបន្ទប់គេង ទីនោះធ្លាប់ឃើញមាន​តុវែងនិងកៅអី៨ មានម៉ាស៊ីនស្លាយ និងក្តារខៀន ប្រហែលជាពួកគេប្រជុំ។

គូខាន់ប្រជុំរវល់ជានិច្ចប៉ុន្មាន​ថ្ងៃនេះ លីនមិនដឹងរឿងអ្វីទេ​ តែប៉ុណ្ណេះលីន ក៏ធូរដង្ហើមព្រោះមាន​ពេលនឹងគិតរឿងគ្រួសារបានស្ងប់ជាជាងមានគេមកក្បែរៗ។

នៅក្នុងបន្ទប់គេង នាង​ឃើញកាបូបប្រេន ក៏ស្ទុះទៅបើករើទូរសព្ទ។

ចុចចុះឡើងលើបណ្តាញសង្គម ក៏បើកភ្នែកធំៗ។ លីនចុចព័ត៌មាន «Hot​ News ស្រីម្នាក់ ហៀងសូរកាន​ត្រូវបាន​ស្លាប់នៅនឹងកន្លែងក្រោមគ្រោះថ្នាក់ចរាចរណ៍មួយ ពេលជនរងគ្រោះកំពុងបើកបរ!»។

របូតហ្វូនពីដៃ។

​រឿងហាសិកា  ប៉ូលិសបញ្ចប់ការស៊ើបអង្កេតទាំងនាងមិនទាន់ព្រម ពេលនេះសាក្សីសំខាន់មួយស្រាប់តែស្លាប់លើដងផ្លូវ? នាង​ឱនរើស​ទូរសព្ទមកមើលម្តងហើយម្តងទៀត។

«លីន?»

នាងរញ័រដៃស្ទុះក្រោកគ្រាន់តែឮសំឡេងគេហៅ។ គូខាន់មកដល់ ក្បែរទ្វារកូនចៅគេ​ដើរពីក្រោយខ្នងគេចាកចេញ។ គេភាំងនៅទីនោះពេលឃើញ​លីនគាំង។

ប្រុសជ្រួញចិញ្ចើម ដើរមកពេលភ្នែកនាងភ័យក្រឡង់ៗ។ គេសម្លឹងទូរសព្ទ ហើយទាញ​​យក​វាចេញ​ពីម្រាម​គាំងរបស់​នាងតាមសម្រួល។

គូខាន់ ​ជូត​ដៃ​លើ​កញ្ចក់អេក្រង់ដើម្បី​មើល​រូបថត​នោះឱ្យកាន់​តែ​ច្បាស់។

«សូរកាន?»

គេសម្តែងជាភ្ញាក់ផ្អើល នេះបើតាម​ការគិតរបស់លីន។ ស្រីនៅតក់ស្លុតទ្រូង​តាមមើលប្រតិកម្មគូខាន់មិនលែងទេ។

CEO ដកដង្ហើមធំ។

«RIP» ថាហើយគេប្រគល់វាទៅនាងវិញ។

«អ្នកណាធ្វើ?» លីនវាចាញ័រៗ គេក៏ចាប់អារម្មណ៍សំណួរហើយ​ងាកមកមើលនាង​។

ស្រីនៅធ្វើភ្នែករលោង។ គូខាន់ចងចិញ្ចើមលូកដៃស្ទាបថ្ងាសអូន នាងគេច។

ប្រុសមាន​អារម្មណ៍ថា គ្រប់យ៉ាងមិនប្រក្រតី។

«ក្រែងគេថាគ្រោះថ្នាក់ចរាចរណ៍? ម៉េចបានមកសួរអ៊ីចឹង?»

«បើខ្ញុំស្លាប់ លោកក៏គ្មានអារម្មណ៍អីធ្ងន់ធ្ងរដែរ វាហីបែបហ្នឹង?»

គូខាន់ក្រហមមុខ ទោសៈអណ្តែតឡើងលាយឡំនិងភាពហត់នឿយចិត្ត​។

«មិញថាម៉េចលីន?»

«ក្រែង…..លោកនឹងគេ…..ធ្លាប់!»

«បេះដូងបងពេលនេះមានតែលីន!»

គេដោះក្រវាត់កគ្រវាត់​ទៅឆ្ងាយយ៉ាងស្មុគស្មាញមិនសប្បាយចិត្ត​។ លីនដើរតាមគេពីក្រោយខ្នង មិនខ្លាចកំហឹងគេ មិនរវល់អារម្មណ៍គេអីទាំងអស់។

«មនុស្ស​មិន​មែនគល់ឈើទេ ហេតុអីគ្មានអារម្មណ៍សោកស្តាយគ្នាសោះ!»

​     គូខាន់ងាកមកវិញ គេទម្លាក់ភ្នែកមកសម្លឹងនាងដោយសង្ស័យ។

«​​មាន​អ្វី​ផ្សេង​ទៀត​ដែល​ចង់សួរអត់?​ ឱ្យធ្វើម៉េច? ស្លាប់ហើយ​រស់បានវិញហ្មែន? កុំយកមនុស្ស​ចង្រៃអស់នេះ​ដាក់ចន្លោះរវាងពួកយើង!»

ថាហើយគេបែរខ្លួនប្រុងថាដើរចេញ ​តែមិនដឹងគិតយ៉ាងម៉េចគេងាកមកវិញវិញ លូកដៃទាញលីន​ ហើយឱបផ្ទប់ទ្រូង។

«កុំធ្វើឫកប្លែកៗពេក!»

​     លីននៅស្ងៀមក្នុងរង្វង់ដៃនេះ ប៉ុន្តែ​ចិត្ត​​សង្ស័យ​ថា ​គូខាន់មាន​ពួកឃ្លាំតាមដានលីន រហូតដល់ផ្ទះ ក៏ឃើញ​សូរកានមកប្រាប់ការពិត​ដល់លីន ទើបយក​ជីវិតអតីតលេខា បិទបាំងរបៀបជាគ្រោះថ្នាក់ចរាចរណ៍។ ចិត្តនាងវិលវល់ជុំវិញភាពរញ៉េរញ៉ៃជាច្រើន។ អ្វី​ៗ​ត្រូវ​បាន​ប្រឡាក់​ដោយ​ជើងមេឃ​ពណ៌​ខ្មៅ នៃការថប់បារម្ភសង្ស័យ។

លីនមិនអាចជឿជាក់លើសូរកាន​១០០ភាគរយ ក៏មិនអាចទុកចិត្ត​គូខាន់ដូចគ្នា។

«ពេលខ្លះ ខ្ញុំមិនដឹងថាកំពុងឱបមនុស្សឬមនុស្សយន្តទេ!»

នាងនិយាយទៀត ធ្វើឱ្យកំហឹងគេផ្ទុះ៖

«មិនសាកមើល!»

ថាចប់ គូខាន់រុញ​តូច​ទៅផ្ទប់​នឹង​ជញ្ជាំង​ទាំងដែលទ្វារមិនទាន់បិទ តែលីនដឹងថា​ មិនយូរទេនាង​នឹងអាក្រាតព្រោះកំហឹងនេះ។

ប្រអប់ដៃគេធំ អាចយកដៃទាំងពីររបស់លីនដាក់ទៅក្រោយចង្កេះ ឯដៃម្ខាងទៀត សើយសំពត់​លីន​​​។

គ្មានប្រតិកម្មទេ…..នាងនៅស្ងៀមឱ្យគេខ្ទាស់រាងកាយ​ទៅនឹងជញ្ជាំងដោយប្រើត្រគាកនិងភ្លៅស្តាំសែនរឹងនិងខ្លាំងរបស់គេ។

ដៃម្ខាងនោះ លូកលាក់ខាងក្នុងខោមួយជាន់ទៀតរបស់លីន។

នាង​ងាកមុខចេញមិនមើលគេ ពេលគេឱនមើលនាង​។

គេសង្កត់នាង​បានគ្រប់ពេលដែលគេចង់ នេះជាអ្វីដែលលីនគិត។ សូម្បីពេលលីនមិនសប្បាយចិត្ត គេមិនដែលខ្វល់ទេ។

បបូរមាត់គេស្មើៗខឹងៗដាក់មកក្បែរ តែលីនមិនទទួលស្វាគមន៍គ្នា។

គេខាំមាត់តិចៗ…..ភ្នែកគេល្ហល្ហេវខណៈម្រាមដៃគេលុកលុយលីន។

ចំណុចខ្សោយនេះគេចាប់លីនជាប់យូរហើយ។

ស្រីក្រហមភ្នែក​ទប់ទល់នឹង​ម្រាម​ដៃឈ្លានពាន ខាំមាត់នឹកដល់សម្តីគ្មានមេត្តារបស់គេ កាលពីនៅOffice

«ទ្រាំអូនទ្រាំ!»

មិនបានពីរបីដង្ហើមទេ នាង​​​ថ្ងូរដូចគេគិត នាង​រើខ្លួន រេចង្កេះក៏ចេញពីម្រាមដៃរៀមមិនបាន។ គេធ្វើមុខបានចិត្តណាស់ ដៃនៅពីក្រោយចង្កេះលីន គេរុញចង្កេះមកមុខថែមធ្វើឱ្យម្រាមខាងក្រោមរុលចូលយ៉ាងជ្រៅ។

លីនត្រូវស្រែកអាស៎ ​បើក​អណ្តាតនិងមាត់ត្រដរខ្យល់នៅនឹងមុខ​កែវភ្នែកត្រជាក់ៗរបស់គេ។

«ស្អប់បំផុតមនុស្ស​ពាក់មុខយក្ស ទូលទុក្ខប៉ុនភ្នំ!»

គេគ្រហឹម​ខឹងលីន លីនមិនមាត់នៅស្ងៀមព្រោះសំឡេងថ្ងូរប្រឆាំងនឹង​ម្រាមគេ​ បានលេបត្របាក់អស់សរសៃប្រសាទរបស់ស្រីថ្លៃទៅហើយ បានកម្លាំងអីមកស្តាប់មកតវ៉ា?

​     អាណិតនាង​ដែល​ថ្ងូរសុំមេត្តា ប្រុសហាមាត់មកពេញ​ទំហឹង អណ្ដាត​គេ​ឈ្វេង​យល់ពេញបបូរមាត់និងក្រអូមមាត់លីន​។

ទោះបីនៅជាមួយគេប៉ុន្មាន​លើកហើយ ក៏លីនមិនដែលត្រូវគេថើបស្រេកឃ្លាននិងចង់ឈ្នះបែបនេះទេ។

អណ្ដាត​របស់លីនតបត ​វាយតវ៉ាជាមួយគូខាន់​​ដោយ​សន្សឹមៗ ហើយ​ចូល​រួម​ជាសង្វាក់ជាមួយ​នឹង​ការ​រាំ​បែប​ស្រើបស្រាល​យឺតៗ ដែល​ជាការផ្សារភ្ជាប់​អារម្មណ៍តូចចិត្ត​ដាក់គ្នាទៅវិញទៅមក។

លីនអស់សង្ឃឹមនឹង​រើដៃទាំងពីរដែលគេក្របួចដាក់ទៅក្រោយខ្នងនាង ហើយត្រគាករបស់គេទប់កាយនាង​រើមិនរួច លីនមានអារម្មណ៍ថា លិង្គរបស់គេឡើងមកទល់នឹងពោះរបស់នាង​ដូចប្រាប់ភ្លាម​ៗជាដំណឹងថា គេ…ចង់បានលីន។

៨ថ្ងៃមកនេះ លីនភ្លេចភារកិច្ច​ខ្លួនឯងទេដឹង?

«ខាន់!»

នាង​ហៅគេបានង៉ុលៗ ​ចង់ឱ្យគេដកដៃ ចង់ឱ្យគេទុកឱ្យនាងសម្រាក​តែប្រុសមិនតប គិតពីត្រួតត្រាលើគ្រប់សមរភូមិដែលកំពុង​ដណ្តើមយកបាន។​

ទ្វារបើកលាយស្នូរជើង…..ធ្វើឱ្យលីនគាំងដង្ហើម។

បុរសបីនាក់ក្នុងឈុតអាជីវកម្មបង្ហាញខ្លួននៅក្រៅ អាចជាអុកនិងទ្រីដដែល ថែមDark ។ សង្ឃឹម​គេឈប់ព្រោះម្រាម​ដៃនិងមាត់គេដកចេញហើយ។ លីនខំបាំងមុខ​ក្រោមស្មាគេ តែឮគេបញ្ជាឡើង​គ្រល​រ​ៗ​៖

«បិទទ្វារ!»

ទ្វារបិទដូចជាសំឡេងគេមាន​តេឡេបញ្ជា។ គូខាន់អត់ចង់ដឹងថា បីនាក់នោះមានអីសំខាន់មកប្រាប់ទេតែគេមាន​អីសំខាន់ប្រាប់មកស្រីល្អនេះដោយ​ញញឹម។

«បងជួយឱ្យឈប់កើតទុក្ខ!»

គេលែងកដៃទាំងពីររបស់នាងពិតមែន​តែ ចង្វាក់បេះដូងរបស់មាណវីម្នាក់នេះ កំពុងដង្ហក់ដូចរត់ប្រណាំងឡើងភ្នំ។ ជើងនាងទន់ទោះម្រាមគេលែងនៅក្នុងចំណុចស្នូល តែនាងនៅតែទន់។ ដៃ​លីន​ម្រាម​ទាំង១០ លូកមកកាន់ចង្កេះបង ​ហើយប្រាណលីនទ្រោបសន្សឹមៗលើទ្រូងថ្លៃ។ ជីពចរ ដំណើរឈាម​ បាក់ស្រិបទាំងអស់។​

​ប្រុសដោះឡេវអាវញញឹមមាំៗកាចៗ មិនឱបលីនទេ ទុកឱ្យលីនទ្រោបលើគេសិន។

«មនុស្ស​ឬមនុស្ស​យន្តលីន?» សំណួរនិង​បញ្ជាឱ្យឆ្លើយក្នុងពេលតែមួយ តែគេប្រើសំឡេង​​ទន់​ភ្លន់។

«កំពូលមនុស្ស​របស់ខ្ញុំ!» នាង​តបម្ហបៗ មាត់មួយចំហៀងរបស់គូខាន់​ហក់​ឡើង​ទាំងអំនួតទាំង​សប្បាយ​ចិត្ត ឬ​ធូរស្រាល។

«កំពូលមនុស្ស?» គេគ្រវែងអាវចេញហើយព្រិចភ្នែកពីរបីដងរង់ចាំ ចម្លើយរបស់លីន។

«មនុស្ស​ចិត្ត​ដាច់!»

នាង​និយាយងរង៉ក់ និងទ្រោបទៅក្នុងបេះដូងស្អិតគ្មានអាវរបស់រៀម។ ដៃម្ខាងគេដាក់មកផ្ទប់លើត្រគាក ម្ខាងទៀតអង្អែលពេញខ្នង។

«មិនទាន់ដាច់ទេ!» គេតបតមកដូចជាបុរសមានឈាមខ្មែរ១០០ភាគរយខុសតែរាងកាយគេ សែនណែន​និងមាំជាអឺរ៉ុប។

«ខ្ញុំមិនយល់ទេ» នាង​តវ៉ាទាំងដកដង្ហើមហត់។

«ព្រលះឆ្អែតសិន ចាំហាន់ឱ្យដាច់!»

«សម្លាប់មែនអត់?!» នាង​ងរង៉ក់បន្ថែមក្នុងទ្រូងគេ។

«អាចដែរ!»

គូខាន់ថាហើយឱនមកលើកស្រីបី។ ដៃទាំងទ្វេនាងឱបទ្រូងគេ។

«កូនចៅលោកមកមែនទេ!»

«ភ្នែកបងគ្មានឃើញអ្នកណា ត្រចៀកអត់ឮអីផ្សេងទាំងអស់!»

នាង​វាយគេផាច់ៗ។

«ស្រាលណាស់ ស្គមខ្លាំងហើយ!» គេរអ៊ូ។

«ជិតស្លាប់ហើយ!» នាង​ងរ។

«ទៅដល់ឋានខ្មោចក៏ត្រូវមកលេងបែបនេះជាមួយគ្នារាល់ថ្ងៃដែរលីន!»

«តាមផ្តន្ទាកម្រិតហ្នឹងទៀត?»

«ព្រោះបងចង់ធ្វើបែបនេះជាមួយអូន ចង់គ្រប់ពេលដែលឃើញគ្នា ដែលខានឃើញគ្នា ​ដែលខឹង ឬសប្បាយចិត្តនឹងគ្នា! ​ចង់ខ្លាំងណាស់!»

«អូ» លីនដកដង្ហើមធំ​គិតម្នាក់ឯង«ហេតុអ្វី?» ៨ថ្ងៃមកហើយ គេប្រហែលគ្មានផ្លូវលេបថ្នាំព្យាបាលចិត្តទេ។ 

គេដើរគ្មានហត់ ទាំងមាន​នាងក្នុងដៃ។

«គូខាន់!»

«អ្ហឹម?»

​«ខ្ញុំប្រគល់​គ្រប់​យ៉ាង​ទាំង​អស់ជារបស់លោក!»

«ទើបដឹង?» គេនិយាយមកដោយអំនួត។ សញ្ញាណធំមួយរបស់វិបត្តិចិត្តគេ គឺ​គេចង់ត្រួតត្រា។ លីន​បែរ​មុខ​ដាក់គេ​ដើម្បីផ្គាប់ចិត្តគេ និងខ្សឹបខ្សៀវពន្យុះគេ។

«លោកសង្ហា​ណាស់ពេល​ធ្វើឫកពាបែបនេះ!»

បិសាចតណ្ហាញញឹមទោះគតិមួយប្រាប់គេថា លីនដូចជាមានល្បិច លីនមិនដែលផ្អែមវែងអន្លាយដ្រាម៉ាណែងណងបែបនេះពីមុនទេ។

គេដាក់នាងលើគ្រែហើយប្រឡេះឡេវអាវ មាត់គេនិយាយស្រទន់៖

«បងចង់បានអូន! ហើយរាល់ពេលបងចង់បាន ហាមមករារាំងបង!»

សំឡេងរបស់គូខាន់ពេលនេះ​គ្រលរ ក្រអួន ពេញដោយអំនួតនិងជំងឺចិត្ត​។

«ពេលហ្នឹងម្តងៗ លោកគិតពីខ្ញុំទេ?»

គេឈប់ដៃ បបូរមាត់គេ​ស្ងួត ហើយសម្លឹងភ្នែកទុក្ខសោក​របស់ស្រី។ គេខឹងទៀតហើយ​តែគេមិនបញ្ចេញមក។

«បងដែលធ្វើឱ្យឈឺអត់? បងដែលបញ្ជាឱ្យធ្វើសកម្មភាពអត់? បងដែលជាន់ឈ្លី ធ្វើរឿងអាម៉ាស់ៗអត់? បងដែលប្រើមាត់យើងឱ្យលេបអីគគ្រិចៗឬនៅ?»

គ្រាន់តែឮចង់ដាច់ខ្យល់បាន។

លីនគាំងសម្លឹងគេ​….វិលមុខតិចៗនឹក​ដល់ការធ្វើទារុណកម្មដែលបានបង្កើតឡើងក្នុងពិភពពួកវង្វេងស៊ិច។

គេដូចជាខឹង ដៃគេលូករកសំពត់នាង។

សំឡេងលីនលាន់មកប៉ះត្រចៀកគេ៖

«លោកមិនមាន​កន្លែងណាគគ្រិចទេ!»

ដៃប្រុសគាំង។ គេងើបមុខស្ទក់ៗសម្លឹងមកកែវល្អ។

នាង​ញញឹម​តិចៗ គេដឹងថានាងមានល្បិច ភ្នែកនាងមិនពូកែកុហកទេ តែលីនផ្អែមពេកហើយ មិនមែនលីនរបស់បងទេ។

«បើនិយាយស្អីមួយមិនពិត កុំនិយាយណ៎ាលីន!»

គេដូចព្រមាន គេមុខក្រហម តែគេចាញ់ច្រាបពាក្យពេចន៍លួងលោមរបស់លីន។ លីនងើបមុខមកថើបឆ្មក់បបូរមាត់ប្រុសកាចមួយជឹប។

«ថ្នាំណា៎ មានញ៉ាំដែរ?»

ដោយ​មិន​ខ្វល់​ខ្វាយឆ្លើយ គេ​ក៏​ដើរថយក្រោយ​ទៅក្បែរបណ្តាទូបង្កប់ជាប់ជញ្ជាំង។ ដោយ​ការចង់ដឹងចង់ឃើញកាន់តែឆាបឆេះ លីនលួចមើលគេ។ គេវិលមកវិញអាក្រាតល្វែងខាងលើ និងចំហរូតបញ្ចេញលីអូខ្មៅនិងចង្អូរស្អាតលើពោះរាបស្មើ។

មានអារម្មណ៍ថា​ចង់ថើបទីនោះយឺតៗតែគេមិនឈរយូរផង គេឱនមកទាញសម្រាតនាង។​ ភ្នែកគេសម្លឹងលីនពីលើក្រោម ពេលភ្នែកប៉ះគ្នាគេនិយាយខ្សឹបៗ៖

«មើលមកបងរបៀបនេះ ហាមដកភ្នែកចេញ!​» គេបញ្ជាជាមួយដង្ហើមធំវែងៗអូសៗ។ លីនតាម​សម្លឹងមើលទៅប្រស្រីភ្នែកជ្រៅខ្មៅនិងស្រទន់ បង្ហាញពីតម្រូវការភេទកំពុងឆាបឆេះក្នុងបេះដូងគេ។ ជាការសម្លឹងគ្នា​ត្រជាក់ៗ រឹងរូសនិងសិចស៊ី និងដូចជាកំពុងនៅឋានផ្សេងជាមួយគ្នា បំភ្លេចចោលឋានមនុស្សលោកដ៏ច្របូកច្របល់នេះ។

«យប់នេះបងសងសឹកសម្រាប់៨ថ្ងៃ!» ស្នាមញញឹមស្ទើរឃោរឃៅស្ទើរអំនួតកំពុងប្រលែងលេងពេញបបូរមាត់របស់គូខាន់។

លីនព្រិចភ្នែកយ៉ាងលឿន ព្រោះសំឡេងរបស់គេនិងពាក្យគំរាមកំហែងដែលបំភិតបំភ័យនេះ​ នាងនៅតែខ្លាចចំពោះរាងកាយធំៗនិងធ្ងន់ៗរបស់គេ។

ឃើញការភ័យបារម្ភក្នុងភ្នែកលីន គេឱន​ចុះមកថើបភ្នែកនាង។ ធ្មេញនិងអណ្តាតរបស់គេក៏ផ្តើម​តាមក្រោយពេញមុខ​រហូតដល់គុម្ពត្រចៀកនិងស្មាលីន។

ដៃគេវិញ​ រេរកគ្រប់ទិសទីបណ្តាលឱ្យលីនថ្ងូរយ៉ាងស្ងៀមស្ងាត់។

«ថ្ងូរម៉្លេះ?»

គេសួរផ្ចាញ់ រួចសម្លឹងមើលលីនអន្ទះអន្ទែងក្រោមពន្លឺនៃភាពរំជើបរំជួលកាមារម្មណ៍។ គេចង់ឃើញ​លីនស្រេកឃ្លានចង់បានគេ ឯលីនវិញ ពិតជាភ្លេចអ្វីគ្រប់យ៉ាងនិងរង់ចាំស្នេហា​របស់គេ ចង់បានគេយ៉ាងអន្ទះសា​រួចទៅហើយ។

យឺតៗ ប្រុសរុស្ស៊ីយកដៃឆ្វេង លាតថ្នមៗលើស្បែក ត្រគាកលីនហើយរំកិលចុះឡើង មុនពេលឈ្ងោកទៅថើប។ ការ​ប៉ះពាល់និងថើប ពិតជាធ្វើ​ឱ្យ​រាងកាយនេះញ័រ​ញាក់​។ លីន​រំកិលគេចម្តងៗតែគេចមិនបានអីច្រើនទេ​ជាប់ម៉ឺង ​បានត្រឹម​យក​ដៃ​ស្តាំ​​មក​ខ្ទប់​លើខោកំប៉ិតការពារ។

ខឹកៗ….

គេសើចនឹងកិច្ចការពារខ្សោយរបស់នាង។

ជា​ថ្មី​ម្តង​ទៀត ម្រាមដៃ​វែង​របស់គេលូកមក….លីនភ្ញោចភ័យ នាងស្គាល់ម្រាមនេះហើយ។

​«ខាន់!» នាងហៅខ្សឹបៗ។

គេបានចិត្តណាស់ រំកិលទៅក្រោមនិងចាប់កជើងទាំងពីររបស់លេខា។ ដៃគេរឹងដូចជាច្រវាក់ដែក មិនអាចរើដៃបានទេ។ គេកាន់នាង​តឹងពេក ភាពភ័យរន្ធត់លាយឡំនឹងរំភើបញាប់ញ័រកាន់តែសន្ធំ​ពេញរាងកាយ។

«ខាន់!»

នាង​ហៅទៀត គេរអ៊ូសំឡេងយ៉ាងស៊ិចស៊ី៖

«ស្គាល់ឈ្មោះនេះហើយ មិនបាចហៅទេ ចង់ឮអីផ្សេងលីន!»

«កុំ!»

នាង​ថាពេលម្រាម​គេលូកទៅ។

គូខាន់សើចរងំបន្ទប់នេះ។

«ខ្ញុំធ្វើតាមទាំងអស់ កុំប៉ះវា​!»

តូចអង្វរទាំង​ដឹងថា គេមិនឱ្យនាង​រារាំងគេពេលមានៈនេះទេ តែនាង​ទ្រាំមិនបានពិតមែន​នឹងល្បែងស្នេហ៍ដោយដៃរបស់ខាងប្រុស។

«អ្ហា៎!» លីនស្រែក។ តាមពិតមិនឈឺចាប់ទេ ប៉ុន្តែរសាប់រសល់ ហើយស្រើបស្រាលហួសហេតុពេក។

នាង​ចង់តវ៉ា ​រើរុះ រេចង្កេះក្រែងធូរស្រាលខ្លះ ព្រោះវា​លើស​លប់​ណាស់ នាង​បានត្រឹម​ក្តាប់នេះនោះ…​មិន​អាចឈោង​ទាញ​ដៃ​គេចេញបាន…ជើង​ទាំងសងជាប់​គាំង..នេះជាទុក្ខព្រួយដ៏ផ្អែមល្ហែម ទ្រាំបានខ្លះ ផុតទ្រាំខ្លះ  រីករាយខ្លះឈឺចាប់ខ្លះ។

«អា៎ខាន់!»

គេលូកមកពេញអាងត្រគាកនាងស្រែកភ្លាត់សំឡេង​ ធ្វើឱ្យខាងប្រុស​រំកិល​ខ្លួនលូន​យ៉ាង​លឿន​មក​លើ​ទ្រូងនាង និងថើបថ្នម បន្លប់ភាព​ស្រៀវរន្ធត់។

នៅពេលគ្រប់យ៉ាងឈានដល់ចំណុចកំពូល គេក៏ឈប់ ហើយញញឹមសម្លឹងលីនដែលបិទភ្នែក​ជ្រីវជ្រួញមុខមាត់។

«មនុស្សយន្តមិនចេះឈប់ទេ!» បុរសមាឌធំដែលមិនមាន​សញ្ញាហត់នឿយវាចាឌឺដងឱ្យលីន។

«ដាច់ខ្យល់ហើយ!»

ស្រីស្តើង​និយាយតវ៉ា និយាយយឺតៗ បីម៉ាត់សោះនិយាយទម្រាំអស់។

«នៅទេ!»

គេឱនមកទៀត ដោយទម្លាក់គ្រាប់មូសុងវស្សាបន្តគ្រប់ស្នៀតគ្រប់កន្លែង​..ហើយលីនក៏ថ្ងូរសុំមេត្តាជាថ្មី…អូ …គូខាន់​ពិតជារក្សាសម្តី គេ​នឹង​ធ្វើ​អ្វីដែលមិនដូចថ្ងៃមុន ជាការសងសឹកពេលលីនរវល់៨ថ្ងៃមកនេះ។ ​

ពេលនាងបានសម្រាកបន្តិច គេក៏មកថែម​ម្តង​ហើយ​ម្តង​ទៀត…លើក​នេះ​ជា​ច្រមុះ​និង​បបូរមាត់​ ដែលរត់​មក​ថើប បឺត…គ្រប់ទិសទីទាំងអស់។ លីនស្រែកខ្លះ​​ ថ្ងូរខ្លះហើយ​វង្វេងបាត់បង់ខ្លួនឯងនៅក្នុងអាណាចក្រ​របស់គេ….បាត់បង់អារម្មណ៍ទាំងអស់ជាខ្លួនឯង ទុកដាក់ខ្លួនឯងទាំងស្រុងនៅក្រោមអំណាច​សុំសេចក្តីមេត្តាករុណាពីគេ។

«ខាន់ៗៗ»

នេះជាអ្វីដែលនាង​ដង្ហោយហៅ។

គេញញឹម ​រំកិល​ចុះ​មក​ពោះ ភ្លៅ និងនៅដំអក់ត្រង់ចំនុចប្រសព្វនៃភ្លៅរបស់លីន។ លីនមិនខ្វល់ថាកូនចៅគេនៅក្រៅឮសំឡេងនាង​ស្រែកឬអត់ទេ។

នាងជារបស់គូខាន់ទាំងស្រុងយល់ថា មិនអាចទ្រាំទ្របានទៀតទេ​ តែក៏មិនចង់ចប់ជាមួយគេដែរ​។

«សូមអង្វរ!»

គេមិននិយាយអ្វី ​តែក៏ជាពេលគេរុញខ្លួនគេ​ចូលមួយទំហឹង​លីន​លែងស្រែករួច ព្រោះវាជាចំណុចកំពូលដ៏ឈឺចាប់បំផុតមិនធ្លាប់មាន ហើយនិងផ្អែមល្ហែម​បន្ទាប់ពីឈឺចាប់។

លីនលែងមានសំឡេងស្រែក អាចស្អក អាចអស់រលីងពីខ្លួន។ នាងផ្កាប់មុខផ្ទាល់លង់ជ្រៅទៅក្នុងជម្រៅពូកក្រាស់របស់ប្រុសបងដែលក្រអូបប្រហើរនិងមានក្លិនដ៏អំណាចរបស់គេ គ្រប់ទីកន្លែង។

«រាត្រីសួស្តីក្មេងល្អ!»

គេឱនមកនិយាយដោយបបូរមាត់​​ឡើង​ញញឹម ហើយ​មិនរង់ចាំចម្លើយទេ គូខាន់ឱន​ចុះ​មក​ថើបមាត់នួនស្រី​ស្រាលៗ​យឺតៗយ៉ាង​ទន់ភ្លន់។

«គេងបានហើយ!»

លីនខំបើកភ្នែកព្រឹមៗមើលភាពស្រទន់លើទឹកមុខ​គេក្រោយត្រួតត្រាអាណាចក្រស្នេហាចប់។

នាង​ឈោងបន្តិចថើបស្មាគេបានមួយដង្ហើម​ក៏រំកិលថយមកវិញ លីនហត់ណាស់ នាង​បិទភ្នែក​ហើយលង់លក់ក្នុងសន្តិភាពគ្រប់យ៉ាង។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*