រឿង៖ ម្ចាស់អាណាចក្រឃោរឃៅ ភាគទី៥

នាងផ្ទប់ត្រចៀក​ចោលសំឡេង​គ្រហឹមខ្ទរខ្ទាររហែកមេឃស្របពេលដែលព្រះអាទិត្យផ្តេកពួននៅជើងមេឃ​ឯរាត្រីហាក់បានត្រៀមសន្សឹមៗមកតាំងលំនៅនៅពាសពេញវាលខ្សាច់ នាំមកនូវ ទេសភាពពណ៌មាសចុងក្រោយខ្សោយនិងព្រិល។

ផ្លូវ​កោងនៅពីមុខ ហើយ Mikhail បាន​បង្វិល​ចង្កូតស្ទាត់ ​ រាងកាយ​របស់ Annika បាន​ហើរមកប៉ះទ្វារ ស្មា​របស់​នាង​បាន​ប៉ះ​នឹង​បង្អួចកញ្ចក់។

នាងមិនបានធ្វើអ្វីក្រៅពីស្រែកឡើយ។

«អាចោលម្សៀត!»

គេជេរឡើងពេលដែលភ្នែករបស់នាង ទល់នឹងអ្វីដែលធំមួយនៅខាងមុខ។ អ្វីមួយដែលភ្លឺស្វាង និងផ្លាស់ទីយ៉ាងលឿន។ អាន់នីកា ដកដង្ហើមធំ ពេលដឹងថាជាឡានធំៗ៣គ្រឿង បើកយ៉ាងលឿន ចង់មក​រារាំង​រថយន្ត​របស់ Mikhail ឡានទីពីរបើកប្រដេញកៀប ឡានទី 3 ហាក់ដូចជាធំជាងឡានមុន​ៗ មាន ពណ៌ខ្មៅ ហើយស្ទើរតែពិបាកសម្គាល់ក្នុង ទេសភាពងងឹត រហូតដល់ចង្កៀងមុខចេញហ្វា។

ពន្លឺ​ពណ៌​ស​បាន​ធ្វើ​ឱ្យ​ Mikhail ចាំងផ្លាត ​បង្ខំ​ប៉ះ​នឹង​ហ្វ្រាំង។ អាន់នីកាស្រែកពេល ទប់ខ្លួននាងទល់នឹងផ្ទាំងគ្រប់គ្រង។ ពេល​ភ្នែក​របស់​ពួក​គេ​សម្រប​តាម​ពន្លឺ អាន់នីកា​បាន​ដឹង​ថា ​ស្ថានការណ៍​លំបាក​ប៉ុនណា។

Mikhail បានខាំមាត់និយាយ៖

«Fucking Armenians»

គេបានចាប់សាច់ដុំដៃមួយជុំវិញកៅអីបង្អែកនាង ​ហើយដៃម្ខាងទៀត រឹតយ៉ាងតឹងនៅលើចង្កូត ចិញ្ចើមងងឹតរបស់គេបានរលាក់​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​ការទប់លំនឹង​រថយន្ត ខណៈ​ដែល​ហ្វ្រាំង​បាន​រំអិល​ពួកគេ​ទៅ​ឈប់​នៅគែម​ផ្លូវ​ ។ មិនយូរប៉ុន្មាន Mikhail ថយសម្រេចនាំរថយន្តនេះចូលទៅក្នុងផ្លូវបញ្ច្រាស។

អាន់នីកាមានអារម្មណ៍ថា គ្រប់យ៉ាងចប់នៅពេលរថយន្តពីក្រោយត្របាញ់រត់មក ​បាន​ស្រវាំង​ភ្នែក​ ​ក្រឡាប់​កណ្តាលផ្លូវ ​ជា​រង្វង់​ស៊ី​មេ​ទ្រី​ ហើយមួយទៀត កំពុងខិតមកជិតក្នុងល្បឿនលឿន ហាក់បីដូចជាមិនខ្វល់ពីជីវិតមហន្តរាយ។

មិនថាមនុស្សទាំងនេះជានរណាទេ ពួកគេមិនមានការយកចិត្តទុកដាក់ច្រើនចំពោះជីវិតឡើយនាង​ស្លន់ ម្តងមើលពួកគេម្តងមើលមីខាអ៊ីល។

បេះដូង​របស់ Annika ញ័រ ​ទ្រូង​តឹង​ឈឺ​ចាប់ ខណៈ​ដែល​នាង​សង្កេត​ឃើញ​រថយន្ត​បើក​មកស្របហើយ។

«គេនឹងតាមទាន់!» នាងបានផ្ទុះសម្រែកប្រាប់គេឡើង។

Mikhail ស្រែក​ទាំងស្ញេញ​ធ្មេញឡើង​ថា៖

«ឱ្យវាមករកងាប់ចុះ!»​

គេសើចឮៗហើយងាកចង្កូតវឹប។ ​រថយន្តដែលតាម ​បាន​បាត់បង់ម្ចាស់ការឈានទៅបុកគ្នា ​ពេញទំហឹង ។ អាន់នីកាស្ទើរតែអាចឃើញមនុស្សនៅក្នុងយានជំនិះតាមរយៈបង្អួចពណ៌របស់ពួកគេព្រោះពេលប៉ះគឺកៀកគ្នាខ្លាំង។ ឡានទាំងពីរមិនឈប់ដូចគ្នា វាជាប្រភេទរថយន្ត​សែនទំនើបរបស់ពួកម៉ាហ្វៀ។

«ជាន់​ហ្វ្រាំង»

អាន់នីកា​​ស្រែកភ្លាត់សំឡេង​ខណៈ​សំបក​កង់​ស្រែក ហើយ​ក្លិន​កៅស៊ូ​ឆេះ​បាន​បំពុល​ខ្យល់ ធូលី​ដី​ហុយ​ឡើងមកហ៊ុមព័ទ្ធ​ជុំវិញតួ​រថយន្ត ។

ភ្លាមៗនោះ រថយន្ត ទាំង២គ្រឿង បានបើកសំដៅមកក្នុងល្បឿនលឿន ហើយឡោម​ព័ទ្ធ​មីខាអ៊ីលយ៉ាងរហ័ស។

«តើ​យើង​ធ្វើម៉េច?» អាន់នីកាសួរទាំងភ័យអើត​សម្លឹង​មើល​ក្រុមមនុស្សចាប់ផ្តើមចេញពីឡានខាងណោះ ដើរកាត់វាលខ្សាច់ងងឹត។ Mikhail ដកកាំភ្លើងចេញពីខាងក្នុងអាវមកនិងទាត់ទ្វារចំហៀងអ្នកបើកបរ។

«ក្រាបចុះ!» គេបញ្ជា Annika ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលគ្រាប់កាំភ្លើងដំបូងបានផ្ទុះឡើងទៅស្រោចប្រសាចនៅក្រៅ។

នាង​បាឡេ លឹប​ចុះ​​ទាំង​អត់ដង្ហើមប្រអប់ដៃធំគេដែលក្របួចសក់នាង ពេលនេះ​គ្រប​ក្បាល​នាងសង្កត់ចុះ។ ស្រីស្អាតបានឮ ទម្ងន់នៃរាងកាយរបស់ Mikhail ដែលលោតចុះដី។ នាង​មិន​ដឹងថា ​ការ​បាញ់​ប្រហារ​នោះ​មក​ពី​ណា​ទេ គ្រាន់តែ​ថា​ មាន​គ្រាប់​ផ្លោង​ហោះ​កាត់​តាម​អាកាស។ អាន់នីកាអាចត្រឹមបន់ អង្វរជោគវាសនា សុំការរស់រានមានជីវិតឱ្យមីខាអ៊ីល។

វាមិនអាចទៅរួចទេ! នាង​យំ។ មានពួកគេច្រើនណាស់ ហើយMikhail ម្នាក់ឯងប៉ុណ្ណោះ។ បេះដូង​របស់​នាង​ឈឺ​ចាប់​នឹក​ស្រមៃ​ឃើញ​គ្រាប់​កាំភ្លើង​ដែលនឹង​​ហែក​ពេញ​ខ្លួន​ប្រាណ​គេ​ ខណៈ​ដែល​គេ​ព្យាយាម​ការពារ​នាង។ ទឹកភ្នែក​ហូរ​ជោក​ភ្នែក ប៉ុន្តែ​នាង​ភ័យ​ពេក​មិន​ហ៊ាន​រើ​ចេញរហូតដល់គ្រាប់កាំភ្លើងឈប់ភ្លាមៗ។

អាន់នីកាប្រឹងយោងខ្លួនឡើងអង្គុយបណ្តើរ បើកភ្នែកធំៗដោយភាពភ័យរន្ធត់។ នាង​រកមើលគេ រាងកាយរបស់ Mikhail នៅតែផ្អែក​នឹង​រារាំងកញ្ចក់ ប៉ុន្តែគេមិនរើ មិនមាន​ចលនា​ទៀតទេ។

«អត់ទេ» អាន់នីកា ខ្សឹបដោយចុចគន្លឹះទ្វារបិទ

«ទេ!» ប៉ុន្តែ​ពួកគេ​បានមកដល់ឃើញ​​នាង​រួច​ហើយ។ បុរស​មាឌធំ​បំផុតម្នាក់​បាន​ដើរ​មក​ក្បែរ​នាង​ដោយ​ទឹកមុខ​ញញិម។

ជាមួយ​​អាវុធ​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​លើដៃ ជននោះវាយសម្រុក​ចូល​​ក្នុង​បង្អួច​ចំហៀងខាងនាងអង្គុយ ​ ធ្វើឱ្យ​កញ្ចក់​បែករំពងលោតពាស​ពេញ​លើ Annika ។

នាង​ស្រែក​ហើយ​ព្យាយាម​ស្ទុះ​ចូល​ទៅ​កន្លែង​អង្គុយខាង​ក្រោយ ប៉ុន្តែ​ចោរ​នោះ​បាន​រុញ​ដៃ​ដ៏​ធំ ​តាម​បង្អួច​ដែល​បាក់ ហើយ​ចាប់​ដៃ​អាវ​ទាញ​នាងមកវិញ។

​     អាន់នីកាបានទាត់ និងស្រែកដូចឆ្មាមួយក្បាល ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីគេចយករួចខ្លួន ប៉ុន្តែមិនបានការ។ ជនោះបានទាញនាងបង្ខំឡើងតាមបង្អួច។ អាន់នីកាមានអារម្មណ៍ថា ស្បែកទទេររបស់នាង ប៉ះនឹងបំណែកកញ្ចក់ ដែលនៅតែជាប់គាំងនៅក្នុងស៊ុម។ ប៉ុន្តែការឈឺចាប់នោះនៅឆ្ងាយមិនដឹងឈឺព្រោះបេះដូងកំពុងភ័យស្លុត។

នាងនឹងមិនកត់សម្គាល់ការកាត់ស្បែក និងកោសស្នាម​ទាំងអស់នោះទេ អាល័យ​ត្រូវ​បាន​រំខាន​ដោយ​រូបភាព​គួរ​រន្ធត់​របស់​អនាគត​ប្តី​ ​នាង​ដែល​​នៅ​លើកៀន​កញ្ចក់​ឈ្ងោកមុខ​​ចុះដូច​ជា​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ឬអាក្រក់ជាងនេះ។

“មីខាល!” អាន់នីកាបានស្រែកហៅគេដោយយំនិងបានលើកដៃទៅរកគេយ៉ាងអស់សង្ឃឹម ខណៈដែលបុរសធំបានបោះលីនាងទៅលើស្មា។

នាង​បាន​វាយ​កណ្ដាប់​ដៃ​ដ៏​ទន់ខ្សោយ​ទៅ​នឹង​ខ្នង​ដ៏​ធំ​របស់​គេ ហើយព្យាយាម​ទាត់​ខ្លាំងៗ​តាម​ដែល ​អាច​ធ្វើ​បាន ប៉ុន្តែ​ហាក់​ដូច​ជា​មិន​បានរារាំងដំណើរទៅមុខនៃគូបក្ខដិបក្សបានសោះ។

​     ទឹកភ្នែក​ស្រក់នាង​យំមិនចេញទេ។​ បុរស​នោះ​បានលី​​នាង​ទៅរក​ឡាន​ពណ៌​ខ្មៅ​ ។ មាននរណាម្នាក់នៅខាងក្នុង បានរុញទ្វារចំហៀងបើក ហើយអ្នកលី បោះនាងចូល។

នីកាបានស្រែកដាក់ដៃជាច្រើនដែលលូកមកចាប់នាង ប៉ុន្តែបន្ទាប់មកអ្វីមួយត្រជាក់ និងសើមត្រូវបានសង្កត់លើមុខរបស់នាង ឯពិភពលោកបានងងឹត។

ភ្លេង… តើភ្លេងនេះជាអ្វី?

អាន់នីកា​ថ្ងូរ​ពេល​ត្របក​ភ្នែក​របស់​នាង​បើក​ចំហ។ រាល់អ៊ីញនៃរាងកាយរបស់នាងឈឺ។ ពេល​នាង​ព្យាយាម​រើ​ចេញ នាង​ក៏​ស្រែកឈឺចាប់​ហើយមាន​តែ​ដេកមិនកម្រើក​ទើបមិនអី។

​ការឈឺនេះ​វាលើសលុបពេកហើយ។

ភ្នែក​នាង​ព្រិច​ភ្នែក​ក្នុង​ភាព​ងងឹត ដោយ​ព្យាយាម​យល់​ពីទិដ្ឋភាព​ជុំវិញ។

​     ចិត្ត​របស់​នាង​មាន​សភាព​ទ្រុឌទ្រោម ចក្ខុវិស័យវិលវល់គ្រប់ អវយវៈញ័រកន្ត្រាក់ ស្បែកបែកញើសជោកជាំ ប៉ុន្តែ។  Goosebumps គ្របដណ្តប់ស្បែករបស់នាងពីក្បាលដល់ចុងជើង។

ដោយចាប់ផ្តើមពិនិត្យខ្លួនឯងបន្តិចម្តងៗមានអារម្មណ៍ថានៅទីនេះមិនមាន​អ្នកណាទេ។

​ជើង​របស់​នាង​មាន​ស្នាម​របួស​​ថ្ពាល់​ខាង​ឆ្វេង​របស់​នាងក៏ឆ្កូត។ នាង​ស្រក់​ទឹក​ភ្នែកអាណិតខ្លួនពេល​រក​ឃើញ​ស្នាម​របួសទាំង​តូចធំ ។ ទោះឈឺយ៉ាងណា នាង​ត្រូវ​រើ​បន្តិច​ម្តងៗ ។

សូរ​តន្ត្រីពេញ​ប្រជាប្រិយ​មួយ​ចំនួន ​កំពុង​លេងបណ្តាក់ ​ក្នុង​កម្រិត​សំឡេង​ខ្ពស់ ហាក់​ដូច​ជា ឮ​មក​ពី​គ្រប់​ទី​កន្លែង​តែ​ម្ដង។ អត្ថបទចម្រៀងជាភាសាដែលនាងមិនស្គាល់។ វាស្តាប់ទៅដូចជាការថតតន្ត្រីបុរាណ ជាអ្វីមួយដែលមិនអាចចាក់តាមវិទ្យុ។

នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ជុំវិញ ហើយ​បាន​កត់​សម្គាល់​ឃើញ​ថា កម្រាល​ឥដ្ឋ​ហាក់​ដូច​ជា​ប្រភេទ​ក្រណាត់​ត្បាញ​យ៉ាង​តឹង ជាកម្រាលព្រំថោកៗ ហើយវាមានក្លិនក្រអូប។ បន្តិចម្ដងៗ អាន់នីកាប្រមូលកម្លាំងអង្គុយ។ ក្បាលរបស់នាងវិលជាមួយនឹងចលនាដ៏សាមញ្ញនោះ។

នាងចុចថ្ងាសញីនិង ថ្ងូរដោយការឈឺចាប់។ នៅពេលនាងទម្លាក់ដៃ ក៏មើលជុំវិញខ្លួនបន្តិចម្តងៗ ដោយកត់សម្គាល់ឃើញផ្ទាំងក្រដាសបោះពុម្ព ប្រអប់ឧបករណ៍ខ្មៅចាក់សោ កង្ហារតូចមួយដែលផ្លុំខ្យល់មករកនាង និងទូដាក់ឈើមួយជួរនៅលើជញ្ជាំង។ វា​ជា​បន្ទប់​តូច​មួយ​ដែល​មាន​ទ្វារ​បិទ​ជិត និង​បង្អួច​ដែល​មាន​បិទ​ផ្លាស្ទិច។

ចំណាយពេលជាច្រើននាទីសម្រាប់ Annika ដើម្បីឈរបាននិងរំកឹល​ទៅរកបង្អួច។ ពេលនាង​រុញច្រានគែមទ្វារ លើកវាបាន​ត្រឹមតែមួយអ៊ីញតូចដើម្បីមើលទៅខាងក្រៅ នាងត្រូវភ្ញាក់ផ្អើលនិង ស្រវាំងភ្នែកនៅក្នុងវាលខ្សាច់ដ៏ភ្លឺចែងចាំង ។

នាង​ថយវិញភ្លាម ព្រោះមាន​បុរសមុខមាត់អាក្រក់មួយក្រុមធំ ជួបជុំគ្នាទីនោះ។ ពួកគេកាន់ស្រា និងសាច់ មាន​ឡាន​ ​ច្រើន​គ្រឿង ​ចត​នៅ​ឆ្ងាយ​ជាង​នេះ។ វាលខ្សាច់លាតសន្ធឹងគ្រប់ទិសទី។ បុរសទាំងនេះអាចជាជាជនជាតិអាមេនី នាងនឹកឃើញពេល Mikhail ស្រែកជេរ។

«Mikhailអើយ» នាងរអ៊ូយំនឹកដល់ រាងកាយរបស់គេ ដែលទើរស្ងៀមនឹងកញ្ចក់ឡាន។

«ឆ្កែញីគ្រួសារ Baranov ភ្ញាក់ហើយ» ។

អាន់នីកាបានខ្ទប់មាត់ពេលនាង​ស្រែកយំ ព្រោះមានស្នូរជើងចូលមកព្រោះពួកគេឃើញនាង។ ប្រុសមុខអាក្រក់ពីរបីនាក់ចូលមកដល់នឹង​គ្រវែងទ្វារប្រាវៗ….នាងផ្ទប់ក្បាលស្រែក។

«ស្រែកពីរោះ  ខ្ញុំ​ហ៊ាន​ភ្នាល់​ថា បន្តិចទៀត​នាងនឹង​ស្រែក​តាម​វិធី​ផ្សេង​!»

«តុក្កតាថ្មីរបស់យើង? អ្នកណាលេងមុន?»

ម្នាក់ទៀតគ្រវីក្បាល៖

«ស្គមបន្តិចសម្រាប់រសជាតិរបស់ខ្ញុំ ប៉ុន្តែ ឯងចូលចិត្ត អាចសាកទៅ!»

«ទេ កុំភ្លើ! ស្រីនេះមិនមែនសម្រាប់យើងទេ សម្រាប់ចៅហ្វាយ! ​ជា​ចំណាប់ខ្មាំង មិន​មែន​ជា​ប្រដាប់​ក្មេង​លេង​ទេ អាចធ្វើនយោបាយសិនចាំគិត!»

ពួកគេនិយាយគ្នានូវយោបល់ច្រើន មួយណាក៏នរកសម្រាប់អាន់នីកាទាំងអស់ពាក្យសម្តីអស់នោះ។

«ពិតណាស់ កុំប្រើនាងអី ទុកជាថ្នូរនៃទ្រព្យសម្បត្តិរបស់ Sokolov ​ប្តីនាងជាអ្នកមានជង្រុកមាស!»

«ទទួលស្គាល់! ​ថៅកែ​ចង់​បាន​ថ្លៃ​លោះ​ ច្រើនជាងភ្លក់សាច់ឆ្ងាញ់​នេះ»។

«ហើយឯងគិតថា ឪរបស់នាងកញ្ចាស់ Egor នឹងបង់ថ្លៃឱ្យវា?  កូនស្រីដ៏មានតម្លៃនេះ មិនដឹងកូនពិតឬកូនចិញ្ចឹមទេ!»

បេះដូងរបស់អាន់នីកាបានធ្លាក់ចុះ។ ពួកមនុស្សប្រុសចាកចេញទៅក្រោយពិភាក្សា១០០០រឿងចប់។ ជនជាតិអាមេនីទាំងនេះ កំពុងចាប់នាងទុកជាចំណាប់ខ្មាំង ដោយសង្ឃឹមថានឹងអាច​ជំរិតទារយកប្រាក់ពីឪពុករបស់នាង ឬគ្រួសារ​ប្តីនាង។

     ផ្នែក​ដែល​ឈឺចាប់​បំផុត​ គឺ​​​នាង​មិន​អាច​ប្រាកដ​ថា ​គាត់​នឹងឱ្យលុយពួកវា​ទេ។ តើនាងពិតជាមានតម្លៃប៉ុន្មានសម្រាប់គាត់ទៅ គាត់សូម្បីតែប្រគល់នាង​ឱ្យម៉ាហ្វៀមាខាអ៊ីល​ដ៏កំណាចក៏បានធ្វើ?

គំនិតរបស់នាងបានវិលចូលទៅក្នុងទីងងឹតស្លុបរបស់ Annika ញ័រទទ្រើកដោយការយំយែកស្រមៃថា​មនុស្ស​ដែលអាចលោះនាង​បានស្លាប់ហើយ។

មីខាលអ៊ីល ទោះកាចសាហាវតែគេបានការពារនាងហើយបានស្លាប់ក្នុងសឹកនោះ។  នាង​បិទភ្នែក​និងលង់លក់…ពេលវេលាកន្លង…អាន់នីកាកម្សត់ត្រូវបានដាស់ដោយឆាកប្រយុទ្ធលាន់រំពងសែនថ្លង់។

អាន់នីកាស្ទុះមក​​ជំពប់​ដួល​ទៅ​លើ​បង្អួច ​ដើម្បី​មើល​ទិដ្ឋភាព​ដ៏​គ្រោះថ្នាក់​ដែល​លាត​ត្រដាង​នៅ​ខាង​ក្រៅ។

ជំពូក

បេះដូងជនពាល

ការ​បាត់​បង់​អាន់នីកា ​ជាការបង្ហាញ​លើក​ដំបូងនូវសភាព​ឈឺចាប់រអាក់​រអួល គេអាចធ្វើបាបនាង​តែមិនចង់ឱ្យអ្នកណាធ្វើទេ។ ពេល​ដែល​ជន​ជាតិ​អាមេនី​បាន​ឡោម​ព័ទ្ធ​រថយន្ត​ Mikhail នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់ជ្រងំ​នៅ​កណ្តាល​វាលខ្សាច់ ជារឿងចម្លែកដែលការចងចាំ ឧបទ្ទវហេតុនោះ មានភាពស្រពិចស្រពិល។

មីខាអ៊ីលអាច​ចងចាំ​រាល់​វិនាទី​នៃ​ការបាញ់តបតដ៏ ​អស់សង្ឃឹមនិងសម្រែក Annika ដែលពួន នាងមើលទៅតូច និងស្រស់ស្អាតដដែលនៅពេលដៃនាងចាប់គែមកៅអីនិងស្រែកកុំ។

នាង​ស្អាត​ដូច​សព្វ​ដង ប៉ុន្តែ​មុខ​ដ៏​ស្រស់​ស្អាត​របស់​នាង​ប្រែ​ជា​មាន​ការ​ភ័យ​ខ្លាច ភ្នែកធំៗរបស់នាង ទឹកមុខស្លេកស្លាំង ពន្លឺសើមក្នុងកែវភ្នែក គេស្អប់ពេលឃើញនាងត្រូវប្រឈមរឿងបែបនោះ។

ពីមុនមាន​នាង Mikhail តែងតែចូលចិត្តទៅលេងផ្ទះបន ព្រោះស្រីៗនៅទីនោះមាន​ រូបរាងល្អ និងថាមពលសិចមិនរារែក ជាមេដែកធម្មជាតិរបស់ នារី។

ម្តាយរបស់គាត់ឈ្មោះ Irina និងម៉ាក់ Katja កាលពីមុនជាមិត្តនឹងគ្នា ហើយក្រោយមកនាង​បានក្លាយទៅជាម្តាយទីពីររបស់គេបន្ទាប់ពីម្តាយគេស្លាប់។ ការណែនាំនាង​ដល់ Annika ធ្វើឱ្យមានអារម្មណ៍ទន់ភ្លន់នៅក្នុងខ្លួនគេដោយ​មិននឹកស្មានដល់ ដូចជាការចំណាយពេលជាមួយគ្រួសារ ទោះបីជាទំនាក់ទំនងរវាងសមាជិកម្នាក់ៗពិតមិនទាន់ច្បាស់ជាប្រពៃ ស្និទ្ធស្នាល។

ពេលជិះត្រលប់ទៅ Vegas គេមិនបានដឹងថារថយន្ត jeeps ការពារបាត់ពីក្រោយទេ។ ផ្ទុយ​ទៅ​វិញ គេចាប់អារម្មណ៍​តែពី​ពន្លឺមាសនៃព្រះអាទិត្យ​លិច ចោល​​ពេញផ្ទៃ​មុខ​របស់ Annika រំញោច​អារម្មណ៍​សុខសាន្ត​ក្នុង​ចិត្តហើយមិនចង់ធ្វើអ្វីមួយធ្វើឱ្យនាង​ឈឺចាប់ទេ។ ជីវិតមួយនេះទុកការស្លាប់ ថាជារឿង​ធម្មតា​ តែពេលនេះមិនទាន់ចង់ស្លាប់ព្រោះមិនទាន់បានចួបមាត់ផ្អែមៗរបស់នាងជាលើកទីពីរ​។

អារម្មណ៍មានស្រីម្នាក់សម្រាប់នឹក ជាអារម្មណ៍ថ្មី ​ប្លែកនិងល្អ។

ពេលជួបពួកចោរ គេមានតែពីរនាក់នាង។

ប្រាកដណាស់ថា គេត្រូវចេញពីឡានហើយការពារ Annika ដោយអាវុធ ប្រើរាងកាយធំជាង មាំជាងនេះ ធ្វើជាខែលសម្រាប់ស៊ុមមនុស្សស្រីដ៏ស្រស់ស្អាត យ៉ាងណាមិញគេតែងពាក់អាវការពារគ្រាប់កាំភ្លើង នៅក្រោមអាវយឺតសាច់ដុំនិងអាវធំរបស់គេ ចំណែក Annika មិនមានអាវុធ និងគ្មានអាវការពារ​។

គាត់​បាន​បោះ​ខ្លួន​លើកញ្ចក់​​រថយន្ត ហើយ​​គ្រោង​នឹង​បាញ់​សត្រូវ​ម្តង​មួយៗ ខណៈ​ដែល​ពួកគេ​បាន​ព្យាយាម​រុល​មក​វិញតបត។

ប៉ុន្តែជនជាតិអាមេនី មិនចាប់អារម្មណ៍ក្នុងការចូលទៅជិតពេកទេ។ Mikhail ស្ទើរតែចាប់ផ្តើមពីវាយប្រយុទ្ធមកត្រឹមទប់ទល់នៅពេលដែលមានអារម្មណ៍ថា គ្រាប់កាំភ្លើងជាច្រើនបានវាយប្រហាររាងកាយគេ។

គ្រាប់​កាំភ្លើង​៣​គ្រាប់​ត្រូវ​ចំ​ស្មា​និងហើយ​ពីរ​គ្រាប់​ត្រូវ​ចំ​ដើមទ្រូង​។ Mikhail ធ្លាប់​ត្រូវ​គ្រាប់​កាំភ្លើងម្តង​ពី​មុន​ដោយ​គ្មាន​អាវកាក់។ ប៉ុន្តែពេលនេះ គឺច្រើនពេកហើយសម្រាប់គេ។ អាវកាក់​អាច​នឹង​ការពារ​គ្រាប់​មិន​ឱ្យ​ហែក​សាច់​គាត់ ប៉ុន្តែ​កម្លាំង​បាញ់​ បាន​បក់​បោក​ខ្យល់​ចេញពី​សួត​។ សូម្បី​តែ​បេះដូង​របស់គេ ​ហាក់​បី​ដូច​ជា​គាំង​ក្នុង​ការ​វាយ​ដំ​ជាធ្វើឱ្យគេដួល​រលំ​មកលើ​កញ្ចក់​មុខ ​ដែល​មាន​ធូលីក្រាស់​។ ភ្នែក​ពណ៌​ខៀវ​របស់​គេព្រិចៗ មាត់​របស់​គេដង្ហក់​ខ្យល់​ដង្ហើម។

ជនជាតិអាមេនីបានចាំងពន្លឺមកចំៗ ដែលធ្វើឱ្យរំខានភ្នែកគេ​កាន់តែខ្លាំង នៅពេលដែលបុរសមាឌធំ​បានចូលទៅចាប់Annika ។

Mikhail បានត្រឹមតែមើលស្រីស្អាតក្នុងសភាពរន្ធត់វិលមុខ នៅពេលដែលពួកគេបានអូសនាងទៅឆ្ងាយ នាងបានស្រែករកឈ្មោះគេ នាងយំ ដែលរាល់ការស្រែកបានទម្លុះបេះដូងគេ ដូចជាគ្រាប់កាំភ្លើងផ្សេងទៀត។

នារី​វ័យ​ក្មេង​ដ៏​កាច​ឆ្នាស់រូប​នេះ​ បាន​ទាត់​ធាក់​ដោយ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គេច​ពី​ពួកគេប៉ុន្តែនាងតូចពេកសម្រាប់សត្រូវអាមេនីខ្លាំងៗ។

ពួក​គេ​បាន​មក​ក្នុង​គោល​បំណង​ចាប់​នាង ហើយ​មិន​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ដែល​យក​នាង​ចេញទៅទេ។

Mikhail ទទួលបាន​កម្លាំង​ឡើងវិញ ខណៈ​ដែល​រថយន្តសត្រូវ​បាន​បាត់​ខ្លួន​ឯ​ជើងមេឃ។ អ្វីចុងក្រោយដែលគេបានឃើញមុនពេលពួកគេបិទភ្លើងគឺ បត់ឆ្វេងចេញពីផ្លូវហាយវេ ដូចជាធ្វើដំណើរឆ្លងកាត់វាលខ្សាច់ដ៏ក្រាស់។ សភាវគតិទាំងអស់បានជំរុញឱ្យគេតាមរកដាន​ Annika ដោយមធ្យោបាយណាក្តី ដែលមិនឈប់ រហូតដល់គ្រប់ម៉ាហ្វៀអាមេនីបានហូរឈាមក្រាលនៅលើដី។

ដោយខលរកជំនួយ ជំនិតម្នាក់ឈ្មោះ Bratok នាំឡានបីមកដល់ ហើយ Mikhail នៅបើកនាំមុខ​។

​     វាលខ្សាច់ចាំងពន្លឺថ្ងៃពេលរសៀល រថយន្ត​បើក​ធ្លាក់​ផ្លូវ​លំរួចបត់​ឆ្វេង​។ Mikhail គ្រវី​ធ្មេញ​ខណៈ​រថយន្ត​ស៊ី​ដាន់​របស់​គេ​ដែល​ខូច​បង្អួច​ចំហៀងខាងនាងអង្គុយ​ កាន់តែខិតជិតគ្រប់ម៉ាយល៍។

     កំហឹង Mikhail កាន់តែខ្លាំងឡើង។ គ្រួសារត្រកូល Sokolovs បានធ្វើសង្រ្គាមជាមួយ Armenians អស់រយៈពេលជាយូរមកហើយ Mikhail អាចចងចាំបាន។ បើប្រៀបធៀបទៅនឹងគ្រួសារ​ Baranovs របស់នាង   ជនជាតិអាមេនីមានភាពឃោរឃៅ ប៉ុន្តែមានទំនាស់តិចជាង។

Vasili បាន​ធ្វើ​ឱ្យ​ពួក​គេ​ដួល​រលំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រាន់​តែគាត់ស្លាប់ គេចង់ងើប​ឡើង​វិញ ហើយ​បង្ក​បញ្ហា។ ឥឡូវនេះ Mikhail គឺជា Pakhan តំណែងកំពូលលើម៉ាហ្វៀតំបន់ ជាមនុស្ស​សំខាន់ទ្វេដងដែលត្រូវ​គ្រប់គ្រងជីវិត​ពួកគេ។ គេចង់ធ្វើកូដកម្មលើតួរអង្គដ៏ខ្ពង់ខ្ពស់ក្នុងនាមជាប្រធានអង្គការសង្គមងងឹតម្នាក់ក្មេងសេចក្តីនេះឱ្យបាក់ តែមីខាអ៊ីលវិញ ចង់ឱ្យពួកគេរាងនិងខ្លបខ្លាច។

ការលួច​យក​អនាគត​ភរិយា​របស់គេ​​ចេញ​ពី​ក្រោម​ច្រមុះគេ ជាសកម្មភាពអាក្រក់គ្រប់គ្រាន់ក្នុងការជឿតាមជម្រើសរបស់ឪពុកគេដែលឱ្យរួបរួមជាមួយត្រកូលអាន់នីកាគឺគ្រួសារ​ Baranovs ប៉ុន្តែត្រូវបានមើលងាយដោយជនជាតិអាមេនី?

     មិនអាចទទួលយកបានទេសម្រាប់ Mikhail ក្បួនរថយន្តវាយប្រយុទ្ធរបស់គ្រួសារបស់ Sokolov បានត្របាញ់ឆ្លងកាត់វាលខ្សាច់ដែលពេញ​ដោយធូលីដី។ Mikhail ឃើញ​ឡាន​និង​រ៉ឺម៉កនៅ​ខាង​មុខ។ ជន​ជាតិ​អាមេនី​ខ្លះ​នៅ​ខាង​ក្រៅ​ផឹក​ស៊ី​លេង​សើច​ជាមួយ​គ្នា។ ជំរំនេះត្រូវបានរៀបចំឡើងដូចជារង្វង់ ប្រមូលផ្តុំដោយមានមនុស្សសំខាន់ៗនិងការផ្គត់ផ្គង់ជាច្រើនបានស្តុកទុកនៅកណ្តាល។ Mikhail ដឹងថានោះជាកន្លែងដែលគេអាចស្វែងរកឃើញនាង។

មានពួកគេច្រើនជាងការរំពឹងទុក ប៉ុន្តែ Mikhail មិនមានការថប់បារម្ភទេ នៅពេលដែលមកដល់គែមខាងក្រៅនៃជំរំ។ អ្នកឃ្លាំអាមេនីបានមើលឃើញក្បួនរថយន្តក្រុមគ្រួសារ Sokolov ។ ពួក​គេ​បាន​ទម្លាក់​ដបនិងបារី ហើយ​ស្ទុះស្ទារក​អាវុធ​របស់​ខ្លួន។ ពួក​គេ​បាន​ស្រែក​គំរាមនិង​បាញ់​ទៅ​លើ Mikhail និង​មនុស្ស​របស់​គេ ប៉ុន្តែ​លើក​នេះ​កងកម្លាំង ​សន្តិសុខ​អាមេនី​គឺ​មិន​ត្រូវ​គ្នា​សម្រាប់​ភាព​វៃឆ្លាតនៃម៉ាហ្វៀធំទេ។

​     Mikhail បានបាញ់ទម្លាក់ពួកគេជាច្រើននាក់យ៉ាងស្ងប់ស្ងាត់តាមបង្អួចអ្នកដំណើរដែលបែកខ្ទេចខ្ទី ខណៈពេលដែលកម្លាំងគេផ្សេងទៀត​ក៏បានធ្វើឃោរឃៅបែបនេះដូចគ្នា។ គ្មានអ្វីធ្វើឱ្យរឿងសងសឹកនេះយឺតយ៉ាវបានទេ។

​     រង្វង់​ស្នូល​នៃ​ជំរំ​អាមេនី រងការបាញ់​សម្លាប់​យ៉ាង​សាហាវ​ ហើយក្រុមមីខាអ៊ីលបានវាយលុកដល់ រង្វង់ខាងក្នុង ជា​កន្លែង​ដែល​គេអាច​រក្សាទុក​អាន់នីកា។ កំហឹងនិង​ការ​ស្អប់ខ្ពើម​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខ្លួន​ព្រោះ សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកនេះធ្វើ​ឱ្យ​នាង​ឆ្លងកាត់ ​ការចង់កម្ទេចសម្បុកអាមេនី​ឈាន​ដល់​កម្រិត​ខ្ពស់​។

មីខាអ៊ីលបាន​រំកិលមកដល់​បង្អួច ហើយ​​បាញ់​សោ​ដែលចាក់បំបិទ​ទ្វារ ក្រោយពីបាន​បាញ់ប្រហារឈុត​ខ្លីៗ ទៅ​លើ​សមាជិក​ក្រុម​អាមេនី ដែល​មកតាមរារាំង​ពី​ក្រោយ​។

«អាន់នីកា!»

គេហៅនាង ដែលឈរស្រឡាំងកាំង ។

«មីខាល!»

សំឡេង​របស់​នាងពេលមកចួបគ្នាវិញនេះ ​ជាសូរ​​សំឡេង​ដ៏​ផ្អែម​ល្ហែម​បំផុត​ដែលជីវិតគេជាម៉ាហ្វៀ​​មិន​ធ្លាប់​បាន​ឮ។ អាន់នីកាប្រញាប់ប្រញាល់រត់បុកគេ​ជាមួយ​កម្លាំងនៃការឱបរបស់នាង។ ភាពធូរស្រាលនិងក្តីស្រលាញ់បានមានឥទ្ធិពលមកលើមនុស្ស​កំណាច។

Mikhail បាន​រុញ​ដៃ​ដ៏​ខ្លាំង​មួយ​ជុំវិញ​នាង ខណៈ​ដែល​គេត្រូវ​បាញ់​​ជំហាន​ខ្លីៗលើបុរសបីនាក់ទៀត​។ ខ្មាំងសត្រូវពីរបីនាក់ដែលនៅសេសសល់កំពុងចាប់ផ្តើម​ចេញ​​ទៅ​​វាល​ខ្សាច់ ​ខ្លះ​ដោយ​ថ្មើរ​ជើង ហើយ​ខ្លះ​ទៀត​លោត​ចូល​ក្នុង​ឡាន​ដើម្បី​គេច​ខ្លួន។

នាងគាំង ​ពេលមកនៅលើស្មារបស់គេព្រោះគេមិនមាត់ តែលីនាង​ឡើង​ហើយចាកចេញចុះពីកាំជណ្តើរ សំដៅមកក្រៅវាលខ្សាច់ដ៏ត្រជាក់។

«ឱព្រះអើយ» នាងដកដង្ហើមស្រូបសេរីភាព។

តែពេលឃើញសាកសពនិង​ការ​សម្លាប់​រង្គាល​នៅ​ពាសពេញ​ជំរំ​អាមេនី នាង​យក​ដៃ​បិទ​មាត់​។

Mikhail បានដាក់ស្រីស្អាតនៅឡានថ្មីមួយ ហើយទារសោពីកូនចៅ។

គេបានបើកចេញពីនរកខណៈភាពត្រជាក់នៃវាលខ្សាច់បានវាយលុកមកបំពេញ​ចិត្ត​ស្រស់ស្រាយរបស់ពីរនាក់គេនិងនាង។ ឡានផ្សេងៗអមមកតាមការពារ។

មីខាអ៊ីលបត់ចេញមកកាន់ផ្លូវហាយវេ។ គ្រប់យ៉ាង​អូខេហើយ គេបន្ថយល្បឿនហើយ​សារធាតុ Adrenaline ជាអរម៉ូនដែលជួយមនុស្សធម្មតាឱ្យមានប្រតិកម្មឆាប់រហ័សក្រោយ ប្រឈមមុខនឹងស្ថានភាពគួរឱ្យរំភើប ភាពតានតឹង ឬគ្រោះថ្នាក់ ឆ្លងកាត់ពេញរាងកាយរបស់ Mikhail ។ គេងាកសម្លឹងមើលអាន់នីកា ដែលកំពុងមើលមកគេដោយទឹកភ្នែក។

នាងគិតថាគេស្លាប់។

«ម៉េចលោកនៅរស់?»

«ចង់រួចពីបងអ៊ីចឹងអ្ហី?»

នាងគ្រវីក្បាល។

«ពួកវាមានធ្វើអីទេ?» គេសួរសម្លឹងនាងពីលើដល់ក្រោម នាងគ្រវីក្បាល គេធូរចិត្តខ្លាំងណាស់។

«អ៊ីចឹងចាំបងអ្នកធ្វើ! យប់នេះគ្រាំហើយ» គេនិយាយទាំងញញិម នឹកដល់សភាពដែលនាង​និងគេនៅចែករំលែករាងកាយជាមួយគ្នា។

«ពួកគេបាននិយាយថា ចង់ចាប់ខ្ញុំដើម្បីទារលុយ​​ឪពុក​ខ្ញុំ តែ ខ្ញុំ..អស់សង្ឃឹមណាស់ ខ្ញុំមិនគិតថាគាត់នឹងបង់ប្រាក់ទេ»

Mikhail មានអារម្មណ៍អាណិតនាងជាងពេលណាទាំងអស់ គ្រប់សម្តីនាង​គឺស្មោះ។ នោះជាអារម្មណ៍មិនធម្មតាមួយដែលដឹងថា Egor ទំនងជាមិនបង់ប្រាក់ឱ្យជនជាតិអាមេនីដើម្បីទទួលកូនមកវិញទេ ជាពិសេសគាត់អាងថា ឥឡូវនេះថា Annika គឺជាទ្រព្យសម្បត្តិរបស់ Mikhail មិនមែនជាកាតព្វកិច្ច​របស់គាត់ទៀតឡើយ។

គេមិនមាត់ ​លូក​ដៃ​ទៅ​កាន់ភ្លៅនាង។

នាង​ដាក់បាតដៃ​តូច​ទៅលើ​សាច់ដុំ​បាតដៃគេ។ គេសម្លឹងមើលនាងនៅក្នុងរស្មីនៃថ្ងៃលិច។ ទោះ​បី​ជា​មាន​ទឹក​ភ្នែក​និង​ភាព​កខ្វក់​នៅ​លើ​មុខ​របស់​នាង Annika នៅតែ​មាន​ពន្លឺគួរស្រលាញ់​។ អារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងនៃតណ្ហា កាន់តែអន្ទះអន្ទែង គេចង់កាន់កាប់នាង ធ្វើដូចជាគ្មាននរណាម្នាក់អាចសួរម្តងទៀតថា នាងជានរណា។

គេបាន​បង្កើន​ល្បឿន​ ប្រញាប់ត្រលប់ទៅឯកជនភាពនៃផ្ទះល្វែងវិញ ដូច្នេះគេនឹង​អាចបង្ហាញអនាគតប្រពន្ធថា គេនឹកនាង​ប៉ុនណា។

នាងវិញបានលួចក្រឡេកមើលគេនៅក្នុងពន្លឺពណ៌លឿងនៃព្រះអាទិ្យបាត់បង់ហើយ ពន្លឺព្រះចន្ទចោលមក។  ពិភពលោកនៅក្នុងម្លប់ពណ៌ខៀវធ្វើឱ្យ Mikhail គឺជាមនុស្សសែនសង្ហាដ៏សាហាវម្នាក់គួរឱ្យចង់មើល។ ជាមួយនឹងរូបរាងដ៏មុតស្រួចដូចចចកនិងទំហំធំ  អាន់នីកាមានអារម្មណ៍ញាប់ញ័រនៃបំណងប្រាថ្នាពេលសម្លឹងមើលកែងដៃគេ នៅលើដៃចង្កូត។

ការហើមនៃសាច់ដុំ នៅក្រោមដៃអាវរបស់គេ មីខាអ៊ីលមាន​ចង្វាក់ដង្ហើមស្ងប់ស្ងាត់ នឹងធឹង ហើយប្រស្រីភ្នែកពណ៌ខៀវដ៏ត្រជាក់ ​ស្នាមញញិម​មួយ​ធ្វើឱ្យនាងនឹកឃើញក្លិននិងរសជាតិរបស់គេក្នុងបេះដូង។

រាល់ពេល​បែរ​ទៅ​ចួប​ការ​សម្លឹង​មើលគ្នា អាន់នីកាមាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​ស្រដៀង​នឹង​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ខ្លួនដែលសែនកក់ក្តៅពេញមួយជីវិត។

នៅពេលដែល Mikhail ញញិមដាក់នាង ហើយលូកដៃទៅដាក់ដៃធំរបស់គេនៅលើភ្លៅរបស់នាង នាងស្ទើរតែភ្លេចពីរបៀបដកដង្ហើម។ សេចក្តីប្រាថ្នាដោយការរឹបរួត បានឆាបឆេះដូចភ្លើងក្នុងទ្រូងរបស់នាង។  មើលមកម្រាមដៃគេដែលច្របាច់ជើងនាងថ្នមៗ ដៃរបស់គេនេះធ្លាប់ក្តោបសក់នាង ពេលនេះសម្គាល់ឃើញ​ថា នាងមិនខឹងរឿងនោះទេ នាងលែងចង់ទៅញូវយ៉ករាំទៀតហើយ។

ម្រាមនេះ​បានប៉ះpussy របស់នាង ជំរុញឱ្យនាងឆ្កួតកាលពីយប់នោះ។

គេឈប់ឡាន….ភ្នែកគេមើលមកដោយតណ្ហា។

អាន់នីកាមើលមុខគេ នាងលេបទឹកមាត់យល់ចិត្តគេ ដែលបើកឡានទៅមុខលែងរួច។

ពីក្រោយកញ្ចក់គេ រាដៃឱ្យកូនចៅទៅមុន។ ទីនេះ Vagas មិនមែនវាលខ្សាច់ទៀតទេ​នឹងជាសួនធម្មជាតិដ៏ធំមួយ។

យប់នេះស្ងាត់ តែគេ​បានចុះចាញ់ធម្មជាតិដោយគំនិត​តណ្ហា។ ចំណែក​អាន់នីកា ភាព​កតញ្ញូ​ដែល​គេបាន​ស្រលាញ់ការពារនាងជាងឪពុក កំពុងលាយឡំមិនដឹងថា នាងចង់សងគុណឬចង់ស្រលាញ់គេពីបេះដូងទេ។

ដៃគេស្ទាបវាហើយ នាង​​ចាប់​ដៃ​ដ៏​ខ្លាំង​របស់​បុរស​នេះឃាត់ព្រោះខ្មាស តែក្រោយមកនាងឈប់ចាប់ ព្រោះមិនបានការ។ គេមើលភ្នែកនាង រង់ចាំប្រតិកម្មពីនាង។

អាន់នីកា​ព្រិចភ្នែក​ក្រលៀសទៅឃើញនាគរាជដែលនាងខ្លាចប៉ោងនៅទីនោះ។

ភ្នែកគេអង្វរនាង​។

នាង​ក៏​ចង់​បង្ហាញ​គេ​ថា តើ​នាង​សប្បាយ​ចិត្ត​យ៉ាង​ណា​ដែល​បាន​ចួប​គេក្នុងសភាពមនុស្សរស់និង….​បង្ហាញ​ពី​តម្លៃ​របស់​នាង​ក្នុង​នាម​ជា​ដៃគូដែលបានប្រឈមមុខនឹងគ្រោះថ្នាក់ជាមួយគ្នា។

អាន់នីកា បេះដូងលោតញាប់ព្រោះនាងកំពុងចង់ធ្វើអ្វីមួយមិនធ្លាប់ធ្វើពីមុនមកដោយ ​ដោះ​ខ្សែក្រវាត់​សុវត្ថិភាព​ចេញ….គេតាមមើលនាងដោយញាក់ស្មា​មិននិយាយអ្វីគ្រាន់តែញញិម។

នាងលុតឱនហើយ ដូច្នេះគេ Mikhail បានទាញរូតខោបង្ហាញនាង។ វាពិតជាកម្រើកធំនិងគួរឱ្យនឹកឃើញនូវទណ្ឌកម្មថ្ងៃនោះ។

គេកាត់ខោក្នុងគេចេញ ភ្លាមៗដោយកាំបិត ខណៈនាងបិទភ្នែកទ្រាំនឹងការអាម៉ាស់។

គេក្រហមមុខ​និយាយង៉ុលៗ៖

«ឃើញទេ វានឹកណាស់!»

ឥឡូវនេះពួកគេស្ថិតនៅក្នុងសួនក្បែរព្រៃ ទោះបីជានៅខាងក្រៅងងឹតក៏ដោយ ក៏ Annika ដឹងថាបើមាន​អ្នកមកដល់​រូបភាពនេះ គឺអាចចាប់បានទាំងស្រុង។

ហានិភ័យកាន់តែធ្វើឱ្យនាងចង់បានប្រុសម្នាក់នេះបន្ថែមឡើង។

ក្លិនគេទាក់ទាញនាង ជាក្លិននៃបរុសអង់អាចម្នាក់ ដែលជាប្តីរបស់នាង។​ ស្រីស្អាតឱនញ័រៗទៅរក​នាគដ៏ធំរឹងនិងវែង ដែលគេដកចេញមក។

ដង្ហើមគេក្តៅនិងញាប់។

«Annika» គេថ្ងូរហៅឈ្មោះនាង។

មិនបង្អង់នាងបិទភ្នែកហើយឱនថើបវា។ របស់នោះទទួលយកនាងជាមួយ​សំឡេង​ពេញចិត្ត លាន់នៅគល់កគេ។

«វាត្រូវការបបូរមាត់របស់អូន គ្មានស្រីផ្សេងអាចធ្វើលើវាបានទេ!»

នាងបិទភ្នែក ហើយដាក់បបូរមាត់។

គេហាមាត់បិទភ្នែកទទួលយកឋានសួគ៌។ កាលណោះគេ​បង្ខំនាងឱ្យភ្លក់​រសជាតិ​ប្រៃ​របស់គេ ​តែពេលនេះមិនដឹងហេតុអ្វីបេះដូងនាង​ធ្វើឡើងដោយរីករាយ អន្ទះសា ហើយមាត់របស់នាងស្រក់ចង់គ្រប់គ្រងវាមិនចែកឱ្យស្រីណា?

នាងចូលចិត្តភាពតឹងណែននៃស្បែករបស់គេ សំឡេង​សោយសុខរបស់គេ ហើយនឹងការស្រែកថ្ងូរអង្វរ​ដ៏តូចៗ សុំនាង រាល់ពេល​ដែលនាងបានដកខ្លួនចេញពីគេ។

អារម្មណ៍​នៃ​ប្រវែង​របស់​គេដែល​ហក់​ឡើង​ដល់​បំពង់ក​ធ្វើ​ឱ្យ​នាង​ញ័រ​ពេញ​ខ្លួន។

«Fuck អូ! ល្អណាស់ប្រពន្ធតូច!» Mikhail មមើមមាយ។

អាន់នីកាមិន​ព្រម​ឈប់​ទេ សូម្បី​តែ​ពេល​ឡាន​ឈប់​ចរាចរណ៍ក្បែរៗនាង​អាច​ឮ និង​មាន​អារម្មណ៍​ថា​មាន​រថយន្ត​ផ្សេង​ៗ​នៅ​តាម​ផ្លូវ​ ប៉ុន្តែ​នាង​មិន​ខ្វល់​ថា​មាន​អ្នក​ណា​ឃើញ​ទេ។ នាងស្ទើរតែចង់ឱ្យពួកគេឃើញនាង ដើម្បីធ្វើជាសាក្សីថា នាងកំពុងស្រលាញ់ពេលវេលានេះ។

មីខាអ៊ីលច្បាស់ណាស់មាន​កម្លាំងទ្រាំដល់កម្រិតកំពូល ទោះបីជា Annika ប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយគេនៅតែឈរបានមិនទន់ចុះសោះ។

«ចាំបន្តិច!»

Mikhail រុញស្មានាងទៅក្រោយយ៉ាងស្រទន់ ហើយបិទខោរបស់គេវិញ ខណៈនាងនៅស្តាយការថើបប៉ះពាល់នេះ។

«អង្គុយវិញ ទៅផ្ទះយើង!»

គេបញ្ជា ហើយ​ឈ្ងោកចាប់មាត់របស់នាងដោយការថើបយ៉ាងជក់ចិត្ត ភ្លក់លើអណ្តាតរបស់នាង ដៃដ៏មានអំណាចរបស់គេបានចាប់មុខរបស់នាង ហើយត្រលប់ទៅសក់របស់នាងផ្នែកខាងក្រោយវិញ​។ បបូរមាត់​របស់​គេ​ប៉ះ​នឹង​អណ្ដាត​របស់នាង​ហើយព័ន្ធ​​ចូល​គ្នា។ នៅពេលដែលពួកគេបែកគ្នាបន្តិចដើម្បីដកដង្ហើម ភ្នែករបស់ Mikhail បានសម្លឹងមកនាងដោយពន្លឺនៃភាពងប់ងល់។

ជាពន្លឺភ្នែកដ៏ពិសេសដែលគេបានបម្រុងទុកសម្រាប់តែនាងម្នាក់ប៉ុណ្ណោះ។

ឡានលូនចេញ​គេដកភ្នែកធ្វើឆ្មើង កន្ទ្រើងតែបេះដូងគេថ្ពក់ជាមួយនាង។

ឡានចុះចតដូចមានកំហឹង​ហើយ​​ចុះ​ពី​ឡាន​មកគេ​បើក​ទ្វារចាប់ដៃ​Annika បណ្តើររហ័សឡើងផ្ទះមិនតបអ្វីនឹងពួកអ្នកឱនលំទោន​ គេរង់ចាំឱ្យវិនាទីដែលទ្វារដែកបិទ Mikhail បានចាប់ Annika ដោយស្មា ហើយខ្ទាស់នាងទៅនឹងជញ្ជាំង។

គាត់ប្រើជើងនៅចន្លោះភ្លៅរបស់នាងឃាំងនាង ហើយផ្តើមថើបមាត់នាងយ៉ាងខ្លាំងខណៈដៃក៏លូក​ចុះមកចន្លោះនានា​ស្វែងរកគ្រប់ដុំពកទន់ៗបង្កប់ក្រោមសម្លៀកបំពាក់របស់នាង។

ពេលគេ​​លូក​ដៃ​ដល់​ក្រោម​សំពត់​របស់​នាង ហើយ​រអិល​ខោ​ទ្រនាប់​សើម​ទៅ​ម្ខាង មាត់គេនៅខាងលើ ​ចាប់​ផ្តើម​វាយ​ឈ្លោះក្នុង​បបូរមាត់នាង។

អាន់នីកាថ្ងូរផ្ទប់សំឡេង ហើយផ្អៀងក្បាលទៅក្រោយតាមប្រអប់ដៃរបស់គេ។

ជណ្តើរយន្តដែលហក់ចេញពីបន្ទប់ទទួលភ្ញៀវរហូតដល់កម្រិតផ្ទះជាន់នីមួយៗ  ហើយ Annika មានអារម្មណ៍ថា ខ្លួននាងផ្លាស់ទីទៅជិតគែមជ្រុង ជាមួយនឹងគ្រប់ជាន់ដែលពួកគេបានឆ្លងកាត់។ នៅពេលដែលទ្វារជណ្ដើរយន្ដបើក មីខាអ៊ីលបានដោះលែង ដើម្បីដើរថយក្រោយទៅកាន់ទ្វារ។

គេ​បាន​បញ្ចេញ​កាត​លើ​ឧបករណ៍​ចាប់សញ្ញា ទ្វារ​បាន​របើក ហើយ​អ្នក​ទាំង​ពីរ​បានទាញគ្នា​​ហក់​ចូល​ទៅ​ក្នុង​ផ្ទះ​ល្វែង penthouse ខណៈ​ទ្វារ​ចាក់សោខ្លួនវាគ្រឹប​ពីក្រោយ​ពួកគេ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*