«ប្រុសអ្នកមានម្នាក់នោះ រកឃើញឬនៅ?» មិត្តរួមការងារម្នាក់នេះ គាត់ឈ្មោះមីងឡូរ៉ា ស្គាល់គ្នានៅបារាំងនេះ គាត់បានសួរខ្សឹបមកនាងដោយទឹកដមសំឡេងទន់ភ្លន់ តែលីននៅតែស្ងប់ស្ងួតទឹកមុខ។
នៅពេលអ្នកណានិយាយពីគូខាន់ លីនចង់តែដួលហើយយំ។ ចិត្តនាងឈឺចាប់ពេលនឹកដល់មុខគេដែលស្នាមឆេះ ខ្លួនគេគេងមិនក្រោកបីឆ្នាំ ហើយក្រោកមកចួបរឿងពិបាកទទួលយកបាន។
លីនបានឃើញអំពើឃាតកម្មដែលមិនមែនលើមនុស្សម្នាក់ ក៏មិនមែនពីរនាក់ ប៉ុន្តែជាការបំផ្ទុះសម្លាប់សមាជិកជាច្រើនរបស់គ្រួសារ Doloce ។
ចាស្មីនបានសម្លាប់ពួកគេ ដោយគ្មានមេត្តានៅចំពោះមុខនាង។ ព្រឹត្តិការណ៍ដែលនាងរត់ចេញមកហើយវិមានត្រូវបានផ្ទុះឡើងពីក្រោយខ្នងនាង រំជួយសង្គ្រប់ទាំងជីវិតអ្នកដែលលីនធ្លាប់ស្អប់និងស្រលាញ់បំផុត លីនមិនដែលរស់នៅមិនឮការស្រែកនៃភាពភ័យខ្លាចក្នុងបេះដូងទេ។
សម្លឹងមើលឡូរ៉ាដែលអង្អែលស្មានាង លីនងក់ក្បាល។
«ទេ» នាងខ្សឹប។ ស្រាប់តែមីងឡូរ៉ាងាកទៅក្រៅ ហើយឈប់ភ្នែកនឹងអ្វីម្យ៉ាង។
កែងដៃគាត់អុកនាង។
លីនទម្លាកដៃដែលកំពុងកាន់ម៉ាស៊ីនបញ្ជាទិញនៅស្តង់ជ្រុងឆ្ងាយពីគេក្នុងហាង។ នៅពេលដែលនាងងើបមុខ ឃើញគេ…..នាងគាំង។ ទ្រូងនាងដកដង្ហើមវែងៗ ហើយមើលទៅគូខាន់។ ទឹកភ្នែកស្រទន់ៗប៉ះថ្ពាល់របស់នាងពេលភ្នែកពួកគេចួបគ្នា។
ឡូរ៉ារុញនាងចេញ៖
«ទៅៗ! មីងចាត់ចែងកន្លែងនេះ!»
លីនមិនអាចឈានជើងបានទេ ទោះចិត្តនាងកញ្ជ្រោល។ គូខាន់មុខស្ងួតស្លក់ និងមានស្នាមរបួសមួយចំហៀងមុខ។ ដៃនាយចង្អុលទៅចំណតឡាន។
លីនងក់ក្បាលតិចៗ បន្ទាប់មកខ្សឹបប្រាប់ឡូរ៉ា។
«ខ្ញុំទៅហើយ!»
«ស្រាយវាផង!» គាត់ចង្អុលអៀមអ្នករត់តុលើចង្កេះលីន។
នាងធ្វើការស្រាយ ខណៈគូខាន់សម្លឹងមកអតីតលេខាយ៉ាងអាណិតអាសូរ។ គេចាំបានគ្រប់យ៉ាង «ខ្ញុំមិនចេះ…..ខ្ញុំមិន….ដែល….ទេ! ខ្ញុំអង្វរម្តងទៀត ឱ្យប្អូនស្រីខ្ញុំទៅៗ»«មនុស្សអវិជ្ជានិងឋាននរក រសជាតិម៉េចដែរ?»។
គេក្រឡេកមើលថ្ងាសនាងដែលទ្រោបក្បែរទ្រូងគេ ដៃនាងព័ទ្ធជារង្វង់ជុំវិញចង្កេះរបស់គេ ដែលយប់ដំបូងបានធ្វើបាបនាងអស់ពីកំហឹងកូនប្រុស។
«ខាន់!»
នាងយំ។ ប្រុសដាក់ខ្នងទន់ៗតូចៗរបស់នាងក្នុងបាតដៃនិងអង្អែលបង្កើតភាពភាពធូរស្រាលឱ្យលីន។ ពីរថ្ងៃដែលចេញទៅ ក្រៅពីស្វែងរកការពិតឱ្យខ្លួនឯង គេអាចមើលឃើញផ្ទៃមុខដែលលែងស្រស់សង្ហា និងគ្របដណ្តប់ទៅដោយរាងកាយខ្សោះឈឺ។
លក្ខណៈពិសេសរបស់លីនដូចដែលគេលង់នាង គឺនាងជាមនុស្សស្មោះស្ម័គ្រម្នាក់។ ជាមនុស្សដែលគូខាន់មិនដែលរកបានទៀតឡើយបើឱ្យបាត់នាងទៅ។
«ខ្ញុំ….ខ្ញុំអត់ចេះបម្រើទេ! រក….រកលេខាផ្សេងទៅ….!» គេសើចខឹកៗទាំងទឹកភ្នែកពេលនឹកឃើញ។
គេនិយាយបន្ទោស
«ក្រៅពីលក់ភីហ្សាអត់ចេះធ្វើអីទេ?»
«នៅជុំវិញពេទ្យមានតែការងារនេះ លីនមិនចង់ទៅឆ្ងាយ ខ្លាចខាន់រក!»
នាងនៅទីនេះ៣ឆ្នាំហើយ សង្ឃឹមថាថ្ងៃណាមួយមនុស្សរុក្ខជាតិនឹងក្រោកឡើងហើយរកនាង។
«ឥឡូវបងមករកហើយ!» គេនិយាយទាំងបេះដូងកក់ក្តៅ។
«ញ៉ាំភីហ្សាអត់?»
នាងសួរដូចខ្វះអីសួរ។
«ញ៉ាំ! តែមិនមែននៅទីនេះ!» គេតប។
នាងដឹងហើយ ចរិតមហាសេដ្ឋីម្នាក់នេះ។ ក្រោកមក គ្រប់យ៉ាងក៏វិលវិញ តែមនុស្សជុំវិញខ្លួនគេមិនបានវិលវិញទេ។
«តោះ!»
គេទាញនាងទៅ។ លីនតែងតែត្រៀមលក្ខណៈជានិច្ចក្នុងការទៅជាមួយគេ។ ឡាន Rang Rover មួយ រំកិលចូលមកដល់ គេចាប់មុខនាងក្នុងដៃម្ខាង ហើយឱនចុះមកថើបនាង។
លីនបានរង់ចាំជាងបីឆ្នាំដោយនឹករឭកការថើបនេះ។ បបូរមាត់របស់លីនខ្សោះតែមិនបដិសេធខ្លួនឯងទៀតទេ។ លីនពិតមានរសជាតិដូចទឹកឃ្មុំសម្រាប់គេ ឯគេជាមេឃដ៏មានអំណាចសង្កត់មកលើលីន។
«ខាំខ្ញុំវិញទៅ!» នាងនឹកឃើញកាលរាត្រីឃោរឃៅដែលគេបង្ខំនាង។ ទោះយ៉ាងណា លីនបានខាំគេដាច់ឈាម គេមិនបានខាំលីនវិញទេ។ គេកាចណាស់ តែគេក៏ស្លូតបំផុតក្នុងបេះដូងលីន។
«បងជាខ្មោចហើយ នៅស្រលាញ់អត់?!»
«លោកជាបិសាចយូរហើយគូខាន់!»
នាងងរង៉ក់សម្លឹងមាត់គេ បង្ហាញខ្សែភ្នែកដែលស្តាយការថើបព្រោះហេតុអ្វីឆាប់ចប់ពេក។ គេស៊ីញ៉ូទៅឡានពីក្រោយនាង តែនាងវិញ ហាក់មិនរវល់អ្វីទាំងអស់ក្រៅពីវត្តមានគេ។
គូខាន់ឃើញ បបូរមាត់របស់នាងហើមនៅពេលដែលគេដកខ្លួនចេញ តែភ្នែករបស់នាងកំពុងស្វែងរកទាមទារស្នេហាបន្ថែមពីបេះដូងគេ។
គេស្ទាបមុខគេជាមួយស្នាមញញឹមជូរចត់៖
«បងអាក្រក់ណាស់លែងសង្ហាហើយ លែងជាសារតាំងស្អាតទៀតហើយ!»
«មែនតាស៎ ចឹងបានកាលនៅគេង ខ្ញុំចង់តែរកសង្សារបារាំងថ្មី!»
គេទម្លាក់ភ្នែកងរង៉ក់។
«ហ៊ាន?»
លីនញញឹមសម្លឹងគេដោយឈ្លក់វង្វេង៖
«មិនដឹងទេបើគេងយូរទៀត!»
«ម៉េច?»
គេសូម្បីពេលនេះក៏ប្រចណ្ឌ។
គូខាន់ងាកសម្លឹងជុំវិញ។ ទីនេះស្រុកបារាំងប្រុសសង្ហាច្រើនណាស់ លីនជាកុលាបដែលស្រស់កម្រមានទៀត ហេតុអ្វីនាងអាចស្មោះជាមួយគេរហូតដល់ពេលនេះបាន។
«១០០នាក់?» គេសួរទៀត លីនញញឹមតែចិត្តក្នាញ់រំជួលនឹកស្នេហាកន្លងមកជាមួយគេ។ ពេលនោះលីនខឹង បានធ្លាប់បញ្ឈឺគេថានឹងគេងជាមួយប្រុស១០០នាក់។
គេចងចាំមកវិញ១០០ភាគរយទៅហើយ។ លីនឱបគេព្រោះអំណរពន់ពេកនឹងការវិលមកវិញរបស់គេ។
គូខាន់ថើបក្បាលនាងដោយមិនទុកចិត្តថា ខ្លួនឯងនឹងគ្រប់គ្រងកាយវិការមិនប៉ះពាល់នាងបានត្រឹមណាទេ ក៏មិនចង់ឡើងក ដល់ថ្នាក់ ត្រូវអូសនាងចូលក្នុងកន្លែងដុតភីហ្សាដោះស្រាយភាសាបេះដូងក៏មិនដឹង។
គេទាញឡើងឡានដែលអ្នកបើករង់ចាំស្រេច។
«ខាន់» នាងហៅពេលគេឈោងបើកទ្វារ
«អរគុណដែលវិលមកវិញ!» នាងនិយាយទាំងញញឹមញញែមហើយថ្ពក់ដៃជាប់កគេសឹងពិបាកនឹងឡើងជំនិះ។
ជ្រុងខាងឆ្វេងនៃមាត់របស់គេហក់ឡើង ដូចជាលីនទើបតែនិយាយភាសាផ្លូវការគេខ្ជិលស្តាប់ណាស់។ គេប្រញាប់ធ្វើរឿងផ្សេងដែលខានធ្វើជាយូរមកហើយ។
ចេញឡានទៅ!
គេបញ្ជា។ អ្នកបើកជាបារាំង។ គេជូនលីននិងគូខាន់មកដល់សួនច្បារជាតិធំមួយ ស៊ប់ទ្រុបហើយក៏ចុះចោលឡាន។
លីនប្រាប់ខ្លួនឯងថា ជារឿងគួរឱ្យអស់សំណើចបើគូខាន់មិនអាចរង់ចាំឱ្យរកបានកន្លែងល្អជាងនេះ តែនាងក៏មិនខ្វល់ដែរ។ គេចុចឡានបិទខ្លួនគេ គឺបិទសោពីក្នុង។
ខាងក្រៅកញ្ចក់ បើមានអ្នកដើរកាត់គេនឹងមើលមកឃើញ តែខាងក្រៅត្រជាក់ណាស់ សួននេះអាចស្ងាត់មិនងាយមានគេឆ្លងកាត់ឡើយ។
ក្លិនកាមតណ្ហា អនុស្សារចាស់ៗកម្រើកមកនៅចន្លោះប្រាណនាងនិងគេ។ ជាស្នូរដង្ហើមទាមទាររបស់គេ។
លីនលេបទឹកមាត់ ព្យាយាមទប់ការភ័យ អរនិងរំជួលចិត្ត។ ដៃគេលើកមកលើទ្រូងឆ្វេងរបស់លីន ក្តោបនិងអង្អែលកន្លែងដដែលនោះ។ គេនៅតែជាគូខាន់របស់លីន។
ថ្គាមរបស់លីនគាំងដោយការព្យាយាមរក្សាការសម្លឹងមុខគេ។
ជើងរបស់គាត់លូកមកវាសជើងលីនចេញ លីនអាចមានអារម្មណ៍ថា ម្រាមគេម្ខាងកំពុងនៅកន្លែងនោះ….ស្បែករឹងៗនៃម្រាមដៃកំណាចកំពុងឆែកឆេផ្ទះល្វែងរបស់លីន។
ទីនោះចង្អៀត ដូចស្រីក្រមុំដែលខានចួបស្នេហារបស់CEOម្នាក់នេះ យូរណាស់មកហើយ។
ស្មារបស់លីនផ្អែកមកសង្កត់ទៅនឹងទ្រូងរបស់គេ ខណៈដែលលីនចង់ដាច់ខ្យល់ដង្ហក់។ គូខាន់ដកដង្ហើមធំ ផ្លុំសក់នាងជាមួយ ផ្លូវដង្ហើមដ៏ក្តៅគគុក រត់មកបង្កភាពស្រៀវស្រើបរងាលើឆ្អឹងខ្នងខាងស្រី ខោទ្រនាប់របស់នាងត្រូវទាញចេញ។
អារម្មណ៍ថ្ងៃដំបូងនៅវីឡាគេវិលមកវិញ។ គេតែងតែជាអ្នកគ្រប់គ្រងដែលពេលនេះម្រាមដៃរបស់មានសភាពគ្រើមមិននឹកស្មានដល់ កំពុងត្រដុសបង្កសំឡេងដង្ហក់ចេញពីមាត់និងបេះដូងលីន។
«ខាន់ ប៉ុន្តែ….»
គេយកដៃឆ្វេងមកនៅរុំចង្កេះលីន ទាញមកជាប់នឹងខ្លួនឱ្យស្រីស្រស់ឃើញវត្តមានដំបងរឹងមួយនៅក្នុងខោគេកំពុងសង្កត់មកលើត្រគាកនាង។ ពេលដែលលីនខំប្រឹង មិនអាចទប់សំឡេងស្រែកចេញពីការរមួល ចំណង់និងក្តីស្នេហ៍ផ្ទុះពេញខ្នងរបស់នាង នាងឮគេខាំមាត់រអ៊ូ៖
«គិតចង់បានបារាំង?»
លីនដកដង្ហើមធំហើយបដិសេធ៖
«មានណា៎! អត់ទេខាន់!»
គេងក់ក្បាលនិយាយឌឺនាង៖
«អត់ឮទេលីន»
«ខ្ញុំអត់ស្រលាញ់បារាំងទេ!» នាងថាទាំងហត់ៗ។
«អត់ឮ!»
គេនៅតែនិយាយចូលទៅក្នុងត្រចៀករបស់នាង ខ្សឹបដូចកំពុងបញ្ជូនចរន្តអគ្គីសនីឆ្លងកាត់រាងកាយរបស់ពួកគេឱ្យរមួលចូលគ្នា។
«ស្រលាញ់តែខាន់ គូខាន់ ដូលូហ្វ!» នាងតម្អូញព្រោះម្រាមដៃរបស់គេធ្វើបាបនាងឱ្យផុតដង្ហើមម្តងៗ។
លីនកំពុងថើបទ្រូងគេអង្វរសួតខ្លួនឯងឱ្យធ្វើការលឿនជាងមុន ដើម្បីបន្តខ្យល់ដង្ហើមក្រោមកំសួលតណ្ហាដល់កម្រិត។
«បងអត់ឃើញចិញ្ចៀនយើង!»
លីនភ្ញាក់ដូចខ្មោច៧ថ្ងៃ។ ម្រាមនាងអត់ពាក់ចិញ្ចៀននោះក៏គេដឹង គេចាប់អារម្មណ៍តាំងពីពេលណា? គេឆ្លាតហើយរវាសបំផុត។
«លក់យកប្រាក់! កាលនោះមកដល់បារាំង ខ្ញុំមិនទាន់រកការងារបាន! ហើយប្អូនស្រីលោកមិនទាន់អាចស៊ីញ៉េយកប្រាក់ចេញ គេមិនទាន់គ្រប់១៨ឆ្នាំ!»
គូខាន់ឈប់ចលនា។
បីឆ្នាំមកនេះ ធីតាតែងតែរង់ចាំឱ្យបងប្រុសជាវិញ ចំណែកម្តាយនាងបានធ្វើអត្តឃាតក្រោយវិមានរលំ។ គេមិនដឹងថាធីតានិងលីនត្រូវឆ្លងកាត់អ្វីខ្លះទេ ទម្រាំគេបានវិលមកវិញនេះ។
ពេលនេះគេជាម្ចាស់អាណាចក្រ Doloce ពីរនាក់ប្អូនស្រីគេ តែគេនឹងដាក់លីនទៅក្នុងគ្រប់ចំណែកនៃជីវិតគេ។
«លីនកុលាប ដូលូហ្វ!»
«ចាស៎?» នាងងើបមុខរំភើបដែលគេដាក់ឈ្មោះនាងជាមួយត្រកូលរបស់គេ។
«អូននឹងត្រូវទណ្ឌកម្មព្រោះរឿងចិញ្ចៀនដែលបងពាក់ឱ្យ ដែលអូនហ៊ានដោះវាចេញ!»
លីនសម្លឹងគេ នាងញញឹមព្រោះក្តីស្រលាញ់។ នាងនឹកឃើញរឿងនៅសួនផ្កា ផ្ទះគេមានសោកនាដកម្ម គេបានធ្វើបាបនាង បំភាន់ភ្នែកពួកចៅហ្វាយក្រុង។
«មិនមែនឱ្យប្រពន្ធដោះអាវនៅក្រៅសួនបារាំងត្រជាក់កកស្លាប់នេះទេដឹង?» នាងរំអួយហើយដៃរាវពាសពេញ Six Pack របស់នាយ។
ប្រុសកម្រើកក្តៅសន្ធំពេញប្រាណ។ គេនឹកដល់ភាពវក់វង្វេងនៃភ្នែកស្រីដែលយំក្នុងOfficeព្រោះគេកម្រោលហើយនាងផ្អាកយំមកផ្អើលនឹងសម្រស់៦ផ្នត់របស់គេ។
«ប្រពន្ធល្អ!» គេខ្សឹបប្រាប់ដោយដង្ហើមភ្លើង រួចលើកដៃមកប៉ះភ្លៅនាង រាវពាសពេញរហូតទៅដល់កន្លែងដែលលីនចង់ធ្វើមិនដឹងមិនឮនឹងពិភពលោកនេះ។
ចុងម្រាមដៃរបស់គេរំកិលមកលើផ្នត់សើមរបស់លីន ហើយដុសលើកន្លែងដែលពង្រីកប្រាណឡើងៗនោះ គេពេញចិត្តណាស់នឹងប្រតិកម្មរបស់លីន។
«កាលណោះ ទោះបីការប៉ះរបស់បងធ្វើឱ្យលីនសប្បាយចិត្តយ៉ាងណាក៏ដោយ ក៏ស្រីមុខរឹងមិនព្រមថ្ងូរដែរ សុខចិត្តខាំមាត់!»
«ចងចាំវិញអស់ហើយ?» លីនសួរហត់ៗ។
បបូរមាត់ក្តៅៗរបស់គេសង្កត់លើបេះដូងរបស់នាង ខណៈលីនស្រែកថ្ងូរមួយទំហឹងបញ្ជាក់ថារីករាយក្នុងការទទួលយកគេមកលើចុងសុដន់នាង។ ការថើបប៉ះពាល់ដែលធ្វើបេះដូងលីនចង់តែធ្លាយចេញមកស្វាគមន៍គេ។
គូខាន់ងើបមុខមករកនាង។ ភ្នែករបស់គេក្រពុលងងឹតទៅដោយការងប់ងល់ បន្ទាប់មកខាងប្រុសចាប់ផ្តើមផ្លាស់ទីយឺតៗនិងទាញលីនឱ្យបែរខ្នងមកវិញ។
ជាមួយការរុញដ៏ខ្លាំងមួយ គេចូលមកក្នុងរាងកាយលីន។ វាមិនឈឺចាប់ខ្លាំងដូចរាត្រីដំបូងនៅភ្នំពេញទេ ក៏កម្ដៅនៃតណ្ហាមួយនេះ បង្ហាញពីភាសាគ្រប់យ៉ាងដែលគេកាន់តែធ្វើ លីនក៏កាន់តែចង់បានកាន់តែច្រើនឡើងម្តងហើយម្តងទៀត។ នាងខំលើកដៃបិទបាំងប្រតិកម្មរបស់នាង និងសំឡេងថ្ងូរ ប៉ុន្តែគូខាន់ចាប់ដៃលីនចេញ និងទាមទារ៖
«បងចង់ឮអូនស្រែក!»
គេពោលទាមទារវាចាពិតពីទ្រូង ពេលដែលរលកស្នេហារឹតតែបោកបក់មកលើលីន រហូតនាងបាត់បង់ការគ្រប់គ្រងលើសព្ទសំឡេងនិងរាងកាយ រំជួលតាមគេបញ្ជា។
នាងបើកបំពង់ក បញ្ចេញភាសាភ្លេងស្នេហ៍ ដែលប្រាកដថានឹងលាន់ឮចេញដល់ក្រៅឡានបានបើសិនមានអ្នកណានៅក្បែរៗនេះ។
ស៊ូណាមីដែលផ្ទុះមកក្រោយសមុទ្រស្ងប់អស់បីឆ្នាំ ពេលនេះបានស្ងប់ជាថ្មីទុកឱ្យស្រីថ្លៃស្ថិតក្នុងដៃរៀម ជាមួយភាសាបេះដូងឆ្លើយឆ្លងសុខសាន្តស្ងប់ស្ងាត់។
«ខាន់! ខ្ញុំគិតថា ខ្ញុំស្រលាញ់លោក….ហើយស្រលាញ់យ៉ាងខ្លាំង!»
ការក្តាប់របស់គេមកលើចង្កេះនាងកាន់តែរឹតបន្តឹង ប៉ុន្តែទ្រូងគេសើចងំៗ ស្មាគេរលាក់។ នាងសារភាពបីដងហើយនៅស្រុកបារាំងនេះ។ ប្រហែលជាគិតថាគូខាន់មិនបានឮ?
បន្ទាប់មកម្រាមរបស់គេបានរំកិលឡើងលើ ឆ្ពោះរកថ្ពាល់និងពាសពេញផ្ទៃមុខរបស់នាង ផ្ទៃមុខដែលធ្លាប់ជេរប្រទេចនឹងអង្វករភាពកម្រោលរបស់គេ។
ស្រីងើយមកសម្លឹងមើលគូខាន់។ គេញាក់ចិញ្ចើមសួរវិញដោយទឹកមុខឡូយឆាយ៖
«គិត?» បូញមាត់រួចបន្ត «ស្រលាញ់មេខ្លួនឯងចង់សុំឡើងប្រាក់ខែ?»
នាងសង្កត់បបូរមាត់ចូលគ្នា រួចងក់ក្បាល
«ចាស៎» នាងនិយាយស្រង់ក្លិនអ័រម៉ូនលើខ្លួនប្រាណបិសាចDoloceដែលបានគំរាមយកនាងឱ្យខាងតែបាននាយប់មួយកណ្តាលក្រុងភ្នំពេញ។
«កុលាប ដែលអ្នកគ្រប់គ្នាហៅមកមួយជីវិតហើយ បានក្លាយជាលីនម្នាក់ដែលត្រូវគេធ្វើបាប ក្រោយមកក៏ស្រលាញ់គេនោះ…ឈឺចាប់ ព្រោះគេបានបង្ខំនិងគ្មានមេត្តាមកលើនាងទេ ខ្ញុំស្អប់គេខ្លាំង រហូតដល់ជាតិនេះ ត្រូវតោងទាមនៅក្បែរគេជារៀងរហូត មិនថាគេបណ្តេញខ្ញុំចេញ!»
នាងនិយាយតិចៗ ហើយនិយាយវែងណាស់តាមអារម្មណ៍ដ្រាម៉ានៃបេះដូងនេះ។
«បិទមាត់» គេព្រមានលីនរួចឈ្ងោកមក ជិតនាងថើបបបូរមាត់នាង។
បន្ទាប់មកគេងើបមកវិញ។
«រកចិញ្ចៀននោះមកវិញ អូនជាមនុស្សរបស់គ្រួសារDoloce ជាប្រពន្ធរបស់ Kukha Doloce»
នាងតបតិចៗ៖
«មានចិញ្ចៀនឬអត់ អូនជារបស់បង!»
គេងក់ក្បាល លូកដៃទៅក្នុងខោ។ គូខាន់បានដកយកឡើងមកនូវរបស់មួយ។ ជាប្រអប់បារាំងបុរាណ ប្រហែលជាចិញ្ចៀនមួយដែលគេបានទិញមកសងនាងក្រោយបាននិយាយជាមួយប្អូនស្រីគេនៅភ្នំពេញ។
លីនរង់ចាំមើល តែមិនមែនទេ វាជាខ្សែកមួយតូចឆ្មានិងមានឈ្មោះថា លីនដូលូហ្វ។
គេឃើញទឹកភ្នែករបស់នាងរមៀល។
«បងឱ្យអូន! មិនឱ្យដោះ មិនឱ្យលក់!»
គូខាន់និយាយខ្សឹបៗ ទាំងរវល់ពាក់វាឱ្យនាង។ រួចរាល់គេក៏សម្លឹងមើលទៅក្នុងភ្នែករបស់លីន។
«បងដឹងថា អូនស្រលាញ់បង!»
លីនតវ៉ា៖
«ទើបតែឥឡូវនេះទេ!»
«ទេយូរហើយ!»
«មិនដែល! ខ្ញុំស្អប់លោកគូខាន់!»
គេញញឹម។ នាងងរង៉ក់៖
«កាលលោកកាច ខ្ញុំស្អប់លោក!»
«ស្អប់បង្កប់ស្នេហ៍!»
«ប៉ិននិយាយពាក្យខ្មែរទៀត?»
គេឱបនាងហើយរៀបរាប់៖
«នៅយប់ដំបូង អូនស្អប់បង?»
នាងនៅស្ងៀម។ វាឈឺណាស់ទាំងចិត្តទាំងកាយ នាងមិនចង់នឹកឃើញទេ តែវាអាចជាការឈឺដែលប្តូរមកជាសុភមង្គល។
«ស្អប់! តែ…..នៅពេទ្យ៥ថ្ងៃ ខ្ញុំនឹកលោករហូត! ក៏មិនមែននឹកស្រលាញ់ដែរ តែ….នឹកឆ្ងល់! ម្តេចខ្ញុំមិនអាចភ្លេចស្នាមថើប! លោកមិនខាំខ្ញុំវិញទេ ហើយអនុញ្ញាតខ្ញុំមកពេទ្យ! ព្យាបាលបងខ្ញុំ! លោកស្អាតសង្ហា ម្តេចលោកប៉ះពាល់ខ្ញុំ?»
គិតច្រើនណាស់លីន។
ប្រុសញញឹម។
«បងស្អប់មនុស្សជេរ ប្រមាថ តែបងស្រលាញ់ដោយមិនដឹងខ្លួនទេពេលលីនគំហកឱ្យបង! គ្មានអ្នកណាធ្វើអ៊ីចឹងទេក្នុងជីវិតគូខាន់ដូលូហ្វ! បងបានសង្កត់យកបេះដូងអូន ឈាមអូននៅដាមលើគ្រែនោះ ពេលអូនចេញទៅភ្លាម បងពិបាកចិត្តភ្លាម! អូនអាចធ្វើគ្រប់យ៉ាងដើម្បីហាសិកា ចុះបងនេះមានអ្នកណាធ្វើអ្វីដើម្បីបង? បងគ្មាននរណាទេ! បងច្រណែន ហើយចង់ឱ្យអូនមកគិតពីបងដោយល្អៗ យល់ចិត្តនិងការពារបង!»
លីនសើច។
«បិសាចកំពូលអំណាចត្រូវការខ្ញុំការពារ? លីនកុលាបការពារខ្លួនឯងមិនបានផង?»
គូខាន់ថើបក្បាលនាងហើយប្រាប់៖
«ថ្ងៃមួយអូនលេបថ្នាំជំនួសបង បងម្នាក់នេះដឹងថា បានចូលទៅក្នុងបេះដូងលីនទៅហើយ! តាមផ្លូវនោះអូនប្រឆាំងនឹងសូរកាន មិនព្រមធ្វើបាបបងទេ វាគ្រាន់តែជាភស្តុតាងមួយប្រាប់បងថា មានគេម្នាក់ អាចធ្វើគ្រប់យ៉ាងដើម្បីបង ទាំងបងមិនល្អជាមួយ ហើយបងគិតថា នឹងស្រឡាញ់ថែទាំអ្នកនោះពេញមួយជីវិតនេះ! គ្រប់យ៉ាង មានតែអាទិភាពអូនហើយនិងបងតែប៉ុណ្ណោះលីន!»
លីនបានដកដង្ហើមធំ៖
«គូខាន់!»
«បាទ?»
«យើងទៅវិញទេ? ភ្នំពេញ?»
«ទៅ! ព្រោះលេខាត្រូវធ្វើការ ហើយCEOនឹងមើលថែនាងកុំឱ្យឆ្នាសពេក!»
«មនុស្សត្រួតត្រា!»
ចប់



2 Comments
ភ័យ រន្ធត់ រំភើបញ៉ាប់ញ័រ ខ្លាច លង់ លោះបង់ ក្លាហាន ស្រឡាញ់ មានគ្រប់រសជាតិ
អានចប់10ដងហើយមិនទាន់ឈប់ចង់អានទេចេញសៀវភៅមកអ្នកអានរង់ចាំ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ