ពិភាក្សា​អំពីខ្លឹមសារនៃសៀវភៅ «ការឈឺចាប់»

អ្នកនិពន្ធម៉ីសនសុធារី បានសរសេរចងក្រងសៀវភៅ ដែលមាន​ចំណងជើងថា​«ការឈឺចាប់»នេះឡើងនាខែមេសាឆ្នាំ២០២១​ជាពេលដែលជំងឺកូវីដបានរាត្បាតកម្ពុជាជាលើកដំបូង។

អ្នកនិពន្ធសង្ឃឹមថា សៀវភៅនេះ នឹងនាំមកនូវវិធីផ្សះផ្សារវិបត្តិសម្រាប់មិត្តអ្នកអានបានយ៉ាងប្រសើរ។ នៅក្នុងកិច្ច​ពិភាក្សានេះដែរ ហ្វេនក្លឹបទទួលស្គាល់ថា សៀវភៅ«ការឈឺចាប់»​ពិតជា​បាន​ផ្ទុកទៅដោយខ្លឹមសារ ដែល​ជួយជំរុញជីវិត​ឱ្យរឹងមាំនិងឆ្លងកាត់ការឈឺចាប់បានយ៉ាងល្អ មិនថា ឈឺចាប់ដោយសារ​ស្នេហា ភាពក្រីក្រ អស្មិមានៈនៃខ្លួនឯងឬ សង្គមអូសទាញក្តី។​

សៀវភៅ ការឈឺចាប់​ លក់ក្នុងតម្លៃ ២៥០០០រៀល ជាវរាយ​ ០១៥២១៣១១១/០១៦២១៣១១១