រឿង៖ កូនក្រមុំទី៧ ភាគទី១

រៀបការជួយឪពុក

នេះមិនមែនជាស្ថានភាពធម្មតាសម្រាប់ត្រកូល Charteris ទេ។ គ្រួសារអ៊ែនជេល ខាធើរីស រាល់ដងនៅក្នុងរដូវត្រជាក់ ម្តាយនាងអ្នកស្រីម៉ាហ្គារ៉េត ខាធើរីស តែងតែយកអ្នកបម្រើមកបន្ថែម​ពីក្នុងភូមិៗក្បែរៗដើម្បីដុតនំ ព្រោះអាហារទាំងបីពេល គឺនៅផ្ទះ។ ពួកគេក៏នឹងជួយ​រើ រៀបចំព្រំ សម្អាតភួយសម្លី ដុតភ្លើងទៀនសម្រាប់ពីធីជប់លៀងជាច្រើននាចុងឆ្នាំ។ល។ តែឆ្នាំនេះវិញ ពេលនេះជាខែមីនា​ទៅហើយ ផ្ទះនេះនៅតែត្រជាក់ ​រងាលើសរាល់ឆ្នាំ ព្រោះអី? ព្រោះថា បន្ទប់ទទេ កម្រាលព្រំដែលមានតម្លៃសឹងមិនអាចកាត់ថ្លៃបាន បានបាត់ពីកម្រាលឥដ្ឋ គំនូរល្បីៗសល់តែទំពក់ កេរដំណែលគ្រួសារត្រូវបាន​បាត់អស់ពីកន្លែងដើម។

នៅពេលនាង​សួរ ម្តាយបាន​ឆ្លើយ​លេងសើចថា យកទៅសម្អាតបានទេ? កូននឹកគំនូរទាំងនោះដល់ម្ល៉ឹង?

ពេលវេលាកាន់តែច្រើនដែលប៉ានាង​ចំណាយពេលក្នុងការិយាល័យបិទជិត មិនបង្ហាញខ្លួន។ ប្រសិនគាត់ត្រូវប្រញិបប្រញាប់ចេញដំណើរក្នុងអាជីវកម្ម គាត់ដើរត្រង់ធ្លូទៅកាន់ជំនិះរទេះសេះមិនងាកមកមើលកូនណាឡើយ ហើយ​គ្រប់គ្នា​អាច​មើលឃើញភាពក្រៀមក្រំនិងទ្រុឌទ្រោមនៃរាងកាយគាត់ ស្រមោល​ជាអភិជនអឺរ៉ុបដែលធ្លាប់ធ្វើជាក្បាលម៉ាស៊ីនគ្រួសារនេះបានរសាត់ឆ្ងាយទៅ។

«អ៊ែនជេល! ដូរ៉ាធា! ភេត្រូនីឡា! អ្នកស្រីមានការនៅបន្ទប់ដេរ!»

បន្ទប់ដេររបស់គ្រួសារនេះ ពេញដោយរោមសត្វនិងសូត្រ ស្បៃមានតម្លៃ។ ម្តាយពួកគេជាអ្នកច្នៃម៉ូតនិងមាន​កូនស្រីបីនាក់ ដូច្នេះ​ពួកគេមិនអាចចេញពីផ្ទះទេប្រសិនមិនយកឈ្នះស្រីក្រមុំអភិជនទាំងអស់នៅប៉ារីសនេះបាន។

«ខ្ញុំឡើងទៅ!»

អ៊ែនជេនដើរកាត់តាម​នាង​ម៉ារី ដែលកំពុងថយមករៀបសាឡុងវិញ។ ម្តាយនាង​ជាមនុស្សស្រីមកពីត្រកូល​អ្នកប្រកួតប្រជែងម៉ូតនៅបារាំង។ រាល់ដង សូម្បីចេញទៅក្រៅឬនៅផ្ទះ អាហារពេលល្ងាចជាពេលគ្រប់គ្នា​ត្រូវតែងខ្លួនស្អាតពិសេសជានិច្ច ដើម្បីរក្សាសំណល់នៃអតីតភាពត្រកូលដ៏អស្ចារ្យរបស់ពួកគេ។ នោះហើយជាមូលហេតុ ពេលនេះលោកស្រីម៉ាហ្គារ៉េតខំរក្សាបុគ្គលិកពីរបីនាក់ធ្វើការសម្អាតផ្ទះដែលធំស្មើវិមាន ទាំងដែលប្រាកដណាស់ថា ប្រាក់ខែពួកគេបានត្រឹមបន្ថែមតួលេខជំពាក់បំណុលរបស់ប៉ាអ៊ែនជេល។

ដើរកាត់ផ្ទាំងកញ្ចក់ធំ មុខជណ្តើរជាន់លើ ​នាង​បានឆ្លុះពិនិត្យរ៉ូបពណ៌ស និងប្រាកដថាគ្មានកន្លែងឱ្យម្តាយរិះគន់។

គោះទ្វារហើយរុញទៅ នាងដឹងថា នាងជាអ្នកមកក្រោយគេ។ ដូរ៉ាធាកូនច្បងនិងប្អូនពៅគឺនីឡា នៅក្បែរម្តាយលើសាឡុងហើយ។

«អង្គុយមក!»

ម៉ាដាមម៉ាហ្គារ៉េតនិយាយដោយមិនសម្លឹងអ្នកណាទេ។ ផ្លែប៉េសនៅលើតុស្អាតនិងមាន​ក្លិនក្រអូប ក៏មិនប៉ុន្តែមិនអាចជួយអ្វី​ដល់សភាពពិតគ្រួសារនេះទៀតឡើយ។

«ពួកកូនបានដឹងហើយ ពីរឿងពិតគ្រួសារនេះ! ប៉ាខាតជំនួញ គាត់ត្រូវបង់ខាតហើយមានបំណុល ត្រូវសងរដ្ឋច្រើនណាស់!»

គ្មានអ្នកណានិយាយទេ សូម្បីនីឡាក៏ដាក់កែវតែក្តៅចុះវិញលែងផឹក។

អ្នកស្រីម៉ាហ្គារ៉េតដកដង្ហើមធំ ហើយនិយាយតិចៗ ជាមួយក្រែមប្រេន​ដ៏ស្អាតឆ្វាំងលើបបូរមាត់៖

«យើងនឹងរៀបការអ្នកនាងម្នាក់ក្នុងចំណោមកូនស្រីសំណព្វរបស់យើង ឱ្យទៅមហា​សេដ្ឋីដែលអាចជួយហិរញ្ញវត្ថុដល់យើង!»

នេះមិនមែនជាមង្គលការពិតទេ វាជាទាសភាព។ គ្រប់គ្នា​ស្ងាត់មាត់ច្រៀបព្រោះលង់ទៅក្នុងវិបត្តិ។ ម្នាក់ៗគិតថាក្នុង​នាម​ជា​កូន​ស្រី​ច្បង វា​ជា​កាតព្វកិច្ច​របស់ដូរ៉ាធា។ សម្រាប់ស្ថានការណ៍ពេញដោយ​​ការ​គំរាម​កំហែងដល់អនាគត ពួកគេឮសូរអ្នកម្តាយបញ្ជាក់បន្ថែម៖

«Benedetto Franceschi លោកប៊ែនណេត»

ដូរ៉ាធាបើកភ្នែកធំៗ។ អ្នកស្រីម៉ាហ្គារ៉េតនិយាយបន្ត៖

«បុរសដែលមានបំផុតនៅអឺរ៉ុប!»

ពួកនាង​ពិតជាញាប់ញ័រថ្គាមពេលឮអំពីប៊ែនណេត។ អ៊ែនជែលសម្លឹងម្តាយហើយសួរខ្សឹបៗ៖

«ម្នាក់ដែលគេល្បីថា មានប្រពន្ធ៦បាត់ខ្លួនទាំងអស់ហ្នឹង?»

ម៉ាហ្គារ៉េតដូចជាមិនមានការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះសំណួរកូនស្រីកណ្តាលទេ។

ពេលនេះអ៊ែនជេល​អាចធ្វើអ្វីបាន ក្រៅពីអាណិតបងស្រីដូរ៉ាធា។

ម្តាយពួកគេគ្រហែម ហើយរៀបរយខោអាវមុនពេលឆ្លើយ៖

«បាត់ខ្លួន តែមិនមែនស្លាប់ទេ! ពួកគេអាចព្រមព្រៀងគ្នា​លែងនៅជាមួយ គេចមុខ លាក់ខ្លួនអីមិនដឹង!  ​ឬមួយគិតថា គេ….ប៊ែនណេតសម្លាប់ប្រពន្ធប្រាំមួយនាក់ ហើយត្រៀមនឹងកាត់ក្បាលកូនស្រីខ្ញុំក្នុងរាត្រីមង្គលការ?»

«ហេតុអីក៏ម៉ាក់ច្បាស់ម្ល៉េះថា ម្នាក់នោះមិនមែនឃាតករ?» Dorothea សួរឡើងវិញដោយទឹកមុខស្លន់ស្លោ។

ម្តាយងាកមភ្លាមសម្លឹងកូនស្រីច្បង ខណៈដែលPetronellaជាកូនពៅ គ្រវីក្បាលស្ទើរដាច់៖

«ខ្ញុំមិនឱ្យដូរ៉ាធាទៅទេ!»

កូនច្បងក្តាប់ដៃដែលញ័រ សម្លឹងមើលទៅភ្លៅខ្លួនឯងមិនងើបមុខឡើងឡើយ។ ម៉ាដាម​ម៉ាហ្គារ៉េតក្អកគ្រហែម​រួចនិយាយដោយសំឡេងត្រជាក់៖

«មិនមែនឯងសម្រេចទេនីឡា!»

ទោះយ៉ាងណា ក៏អ្នកស្រីនេះមិនអាចដកក្លិនស្អុយចេញពីទឹកមុខព្រួយបារម្មណ៌របស់គាត់បាន​ទេ​។

«ខ្លាចតែគេមិនព្រមពាក់ព័ន្ធនឹងគ្រួសារយើងទៅវិញ ប៉ារបស់ពួកឯងនឹង​ត្រូវចូលគុក!»

ដូរ៉ូធាឈប់ដៃដែលចាប់បោចសំពត់។ នាង​ងើបមុខ​ដោយរលីងរលោងហើយខំ​តបមកវិញទាំងញញឹមបន្លប់ថា៖

«បាន!»

ម្តាយនាង​ងក់ក្បាល សម្លឹងកូនស្រីម្តងម្នាក់ៗរួចពន្យល់៖

«ម៉ាក់សង្ឃឹមថាកូនយល់! តំណពូជអភិជន​ដ៏រឹងមាំនេះ នៅសល់ឱកាស​តិចតួចណាស់ក្នុងការរក្សាសាវតារុងរឿង! ហើយ​គេមានសិទ្ធិរើសយកម្នាក់ក្នុងចំណោមពួកឯង!»

ពួកគេស្លុត​។ ប៊ែនណេតដែលជាបិសាចប្រពន្ធបាត់ខ្លួនទាំងអស់ នឹង​មិនប្រាកដថា​ព្រមរៀបការជាមួយកូនស្រីផ្ទះនេះជារឿងធំហើយ ឯរើសយកមួយក្នុងចំណោម​អ្នកទាំងបីរឹតជាអាសន្ន។

ម្តាយពួកគេនិយាយខ្សឹបៗតូចជាងមុន៖

«ល្ងាចនេះគេមកដល់វិមានយើង ដើម្បីអាហារពេលល្ងាចហើយនិងចួបពួកឯង!»

អ្វីមួយនេះជាដំណឹងដែលអាចបណ្តាលឱ្យមានការគាំងបេះដូងស្លាប់ៗភ្លាមៗ។ ក្រៅពី​បង្ហាញខ្លួនឱ្យបិសាចជ្រើសគួរឱ្យអាម៉ាស់ គឺពួកគេ​អាចនឹង​ថែមអាម៉ាស់ដោយមិនអាចជួយឪពុកបាន។

«ប្រសិនបើពួកឯងមិនស្អាតឱ្យដល់កម្រិតគេចង់បាន ពួកឯងអាចអាក្រក់ដល់កម្រិតជូនដំណើរប៉ាឯងចូលគុក។» សំឡេងម្តាយពេលនេះលាន់ដូចមច្ចុរាជ។

«នេះមិនមែននិយាយអំពីអាពាហ៍ពិពាហ៍ទេ! វា​ជា​រឿង​ឃាតកម្ម» នីឡា​និយាយហើយរត់ចេញទៅមុនគេឯង។

អ៊ែនជែលឃើញបងដូរ៉ាធានៅអង្គុយ​ត្រង់ខ្លួន ទឹកមុខដូចគ្មានវិញ្ញាណនៅទីនេះ។ ការហៅមនុស្សប្រុសកាចសាហាវ និងជាមនុស្ស​អាក្រក់ដ៏ល្បីបំផុតនៅអឺរ៉ុប ឬប្រហែលជាអាក្រក់ផុតលេខនៅក្នុងពិភពលោកទាំងមូលមកទីនេះ មិនដែលស្រមៃទុកទេ។

ម្តាយ​ដកដង្ហើមធំហើយក្រោកឡើង៖

«ម៉ាក់រៀបចំអាហារជាមួយអ្នកនៅផ្ទះបាយ ពួកឯងរៀបចំខ្លួន! ម៉ាក់បានកុម្ម៉ង់អ្នកធ្វើសក់និងផាត់មុខ៧នាក់! តិចទៀតមកដល់ហើយ!»

គាត់ចាកចេញដោយដំណើរជាជំទាវដែលគ្មានមនោសញ្ចេតនា តែពួកនាង​ទាំងពីរដឹងថា ម្តាយកំពុងមាន​ទុក្ខកម្រិតណា។

«តើមាននរណាម្នាក់អាចពន្យល់ប្រាប់ខ្ញុំពីអ្វីដែលម៉ាក់និយាយ និងអ្វីដែលគ្រួសារយើង ជីវិត​យើងកំពុងចួប?»

ដូរ៉ាធាសួរតិចៗ​យ៉ាងស្ងប់ស្ងាត់នៅពេលដែលនាងសម្លឹងមើលប្អូនស្រីកណ្តាល។ នៅពេលដែលគ្មាន​ចម្លើយ នាង​បានបន្ថែមដោយយំយែកថា

«ប៊ែនណេតមានប្រពន្ធ៦ហើយ! ទាំងអស់គ្នា ត្រូវបានគេនិយាយថាបានស្លាប់ ឬបាត់ខ្លួននៅក្រោមកាលៈទេសៈដ៏អាថ៌កំបាំង! ​ព្រះ! ប៉ាប៉ាដឹងទេ?»

«ប៉ាមិនអាចជាប់គុកឡើយ!» អ៊ែនជេលឆ្លើយ។

នេះជាវាចាខ្លី​ធ្វើឱ្យបងស្រីភ្ញាក់ខ្លួន។ តាមពិត​Angelina ឆ្លើយទាំងមានអារម្មណ៍ត្រជាក់ស្រៀវឆ្អឹងខ្នង​។ ដៃរបស់នាង ជាច្របាច់ម្រាមធ្វើឫកធម្មតា តែតាមពិតនាងមានភាពត្រជាក់ដូចជាដុំទឹកកក​។

​      នៅសែន​​ជ្រៅ​ក្នុងបេះដូង​​​អ្វីមួយមុត ជាវត្ថុកំណាចងងឹតងងុល​បាន​រំជើបរំជួលមកធ្វើបាបនាង​យ៉ាង​គ្រាំគ្រា។

ប៊ែនណេត

Benedetto Franceschi

មហាសេដ្ឋីនេះ ប៊ែនណេតមានទ្រព្យស្តុកស្តម្ភនិងរស់នៅក្នុងប្រាសាទលើកោះឯកជន មាន​ភ្នំនៅចំកណ្តាលនិងចោមដោយសមុទ្រ។

ប៊ែនណេតបានរៀបការប្រាំមួយដង។ ប្រពន្ធរបស់គាត់ទាំងអស់បានស្លាប់ ឬបាត់ខ្លួនដោយគ្មានដាន។ ​ការ​តវ៉ា​ជា​សាធារណៈជាច្រើនពីក្រុមគ្រួសារពួកនាង ​ក៏​មិន​ដែល​មានស៊ើបអង្កេតអ្វីបានការដែរ​។​ នឹកឃើញ​អ្វី កាល​នាង Angelina នៅ​ក្មេង ​មិត្ត​ភក្តិ​របស់​នាង​បាន​ដក​ដង្ហើម​ធំ​លើ​រូប Benedetto Franceschi នៅ​ក្នុង​សារព័ត៌មានដែលជាបុរសខ្ពស់ មិនញញឹម មាន​សក់ខ្មៅដូចជាទឹកខ្មៅ ភ្នែកទាំងគូរ​ងងឹត មាត់ដងធ្នូខ្វង់ដូចបិសាចមានសម្រស់ តែកាចណាស់។

ប្រសិន​បើ​មហាសេដ្ឋីនេះ ​ជ្រើស​រើសស្រីណាម្នាក់ សំឡេងព្រមាន​​មួយ​បាន​លេច​ឡើង​នៅ​ទីនោះគឺថា រូប​នាងនឹង​ចាក​ចេញទៅជា​រៀង​រហូត។

នាឡិកា​បាន​បន្លឺ​ឡើងនូវពេលវេលា​ដែលសែនខ្លាចសម្រាប់កូនស្រីទាំងបី។

ឡានមួយជួរបានមកដល់នៅបរិវេណសួន។ បុរសអភិជនដែលជាបិសាចក្នុងគំនិតនារីៗនៅស្រុកបារាំង ក៏ចុះមកជាមួយការតុបតែង​ឈុត​ខ្មៅពីលើដល់ក្រោម។

គេបានត្រូវដង្ហែដើរកាត់វិមាន​ចាស់នៃអភិជន​ដែលបានចុះចាញ់ក្នុងឆាក​សេដ្ឋកិច្ច។

វិមាន​នេះសាងសង់ក្នុងរចនាបថគហបតីបារាំង ដែលធ្លាប់ជាអសនៈនៃភាពអស្ចារ្យរបស់គ្រួសារនេះ ពីអតីតកាល។ តែប៊ែនណេតអាចមើលឃើញថា គ្រប់យ៉ាងសល់ត្រឹមសាកសព ឆ្អឹងនៃមហាវិមាន​ដែលស្ថិតក្នុង​សភាព​ទ្រុឌទ្រោម ច្របូកច្របល់ និងស្មៅដុះពេញសួនច្បារ អ្នកថែសួនតិចជាងទំហំដី។

«ឱ! Anthony Charteris!​» ប៊ែនណេតគ្រវីក្បាល។

នេះជាឈ្មោះឪពុកកូនស្រីអភ័ព្វទាំងបីដែលបានឆ្លងកាត់កិច្ចព្រមព្រៀងពាណិជ្ជកម្មបរាជ័យ។ តើកូនស្រីរបស់ត្រកូលធំមួយនេះ មានសម្រស់បែបណា?

«សូមអញ្ជើញទានប្រុស!»

អ្នកស្រីម៉ាហ្គារ៉េតញញឹមទទួលមហាសេដ្ឋីទាំងបេះដូងលបស្រក់ទឹកភ្នែក។ ស្នាមញញឹមតបរបស់ Benedettoវិញ កាន់តែស៊ីជម្រៅ៖

«ដោយ​រីករាយ!»​

អ្នកស្រីបានឱនខ្លួនគោរពនិងនាំភ្ញៀវចូល លោកជាប្តីចេញមកដែរហើយបណ្តើរពួកគេចូល។ផ្ទះនេះមិនជាធំពេកទេ តែនៅជុំវិញតុបាយប្រណីត គាត់ភាំងនឹងស្រីក្រមុំទាំងបី ដែលបានធ្វើឱ្យបេះដូង​មេបិសាចម្ចាស់កោះ​ចាប់ផ្តើមចេញភ្លើងក្តៅសន្ធោសន្ធៅ។

អណ្តាតភ្លើងស្នេហ៍រឹតហក់ខ្ពស់ឡើងទៀតនៅពេលក្រឡេកមកអ៊ែនជេល។ នាងឈ្ងោកមុខ​ញញឹម​ទទួលភ្ញៀវ។

Angelina មានអ្វីមួយ….យ៉ាងពិសេស​។ ប៊ែនណេតខ្សឹបក្នុងបេះដូង​ ទោះជាបងឬប្អូនស្រីរបស់នាងមានភាពទាក់ទាញគ្រប់គ្រាន់ ប៉ុន្តែគាត់បានភ្លេចពួកគេពេលឃើញអ៊ែនជេល។

ដោយសារនាងស្លៀកសម្លៀកបំពាក់សាមញ្ញក្នុងពណ៌លំៗនិងមានតែខ្សែកគុជខ្យង ដែលមើលទៅទាក់ទាញភាពស្រស់ស្អាត នាង​មិនបាន​​តុបតែង​អ្វីច្រើនលើសក់​នោះ​ តែនាងមានពន្លឺសក់ដែលជះរលើប ក្រោមភ្លើង​ចង្កៀងចរណៃ។ ថ្ពាល់ខ្ពស់ក្រហមព្រឿងៗរបស់នាងសមជាមួយ​បបូរមាត់ទន់ភ្លន់ និងកដ៏ខ្ចីល្វក់និង​ឆើតឆាយរបស់នាង។ ប៊ែនណេតមានអារម្មណ៍ថា បេះដូងរបស់គេទោរទន់តែរាងកាយកាចៗនិងមាន​ចរិតជាសត្វមេដែលត្រូវការញី កាន់តែវាយប្រហារខ្លាំង សូម្បីតែនាងទើបនឹងងើបមុខមកប្រទះភ្នែកគ្នានិងគោរពគាត់។

«សូមស្វាគមន៍!»

នាង​មានសំឡេងយ៉ាងពីរោះណាស់សម្រាប់ប៊ែនណេត។

«បាទ!»

គេសម្លឹងនាង​ដោយភ្នែកបិសាចស្រទន់។ ក្នុងចិត្ត​ជាសម្ងាត់គេចង់សួរ​និងច្របាច់កប៉ានាង​ដែលកំពុងអង្គុយក្បែរចំហៀងដៃនេះថា ហេតុអ្វីលក់ទេពធីតាមកឱ្យអារក្ស​ដូចគាត់ ដឹងថាគាត់មានកេរ្តិ៍ឈ្មោះជាមួយប្រពន្ធមុន៦នាក់ហើយម្តេចនៅព្រហើន?

មនុស្សម្នាក់ៗបង្កើតគុកផ្ទាល់ខ្លួន។ គុករបស់គាត់បានផ្ទុកគាត់ពេញមួយជីវិតពេញវ័យរបស់គាត់ ហើយគាត់បានដើរនៅខាងក្នុង បង្វែរគន្លឹះ និងធ្វើម៉ូដរបារដែករបស់គាត់ផ្ទាល់។ តើ​គាត់​ជា​អ្នក​ណា​ទៅ​គប់​ដុំ​ថ្ម?

លោក​Charterisបានប្រកាសថា៖

«អូខេកូនៗ នេះគឺជា មហាសេដ្ឋី Benedetto Franceschi»

ហើយបន្ទាប់មកលោក​Charterisបានញញឹមដាក់កូនស្រីរបស់គាត់ម្តងម្នាក់ហើយពន្យល់៖

«លោកសេដ្ឋីប៊ែនណេត គឺជាមិត្តដ៏សំខាន់ និងជាដៃគូអាជីវកម្មដ៏មានសក្តានុពល!»

ដល់ពេលដែលអ្នកស្រីឃើញថា ម្នាក់ក្នុងចំណោមកូនទាំងបីកំពុងទាក់ភ្នែកប៊ែនណេត។

«ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​សេដ្ឋីអំពីវត្តមាន​​កូនៗរបស់​ខ្ញុំដែរ!»

ម៉ាដាម Margrete ធ្វើកាយវិការជុំវិញតុ។

«កូនច្បងរបស់ខ្ញុំ Dorothea កូនស្រីកណ្តាលរបស់ខ្ញុំអ៊ែនជែល និងនេះ Petronella កូនស្រីពៅ!»

ប៊ែនណេតមិនវិលភ្នែកចេញពីអ៊ែនជេលទេ ទោះបីម្តាយនាងនិយាយដល់ប្អូនស្រីរបស់នាងក្តី។ គេដូចជាចង់ចែកចាយព័ត៌មាន​ស្តីពីការ​សម្រេច​ចិត្ត​ ថាគាត់បានជ្រើសរើសរួចស្រេចមិនបាច់ខាតពេលឡើយ។

«ប្រាប់​ខ្ញុំ!» ប៊ែនណេតនិយាយមករកអ៊ែនជេល ធ្វើដូចជានៅទីនេះគ្មានអ្នកណាផ្សេង។

ភ្នែករបស់គេសម្លឹងទៅលើកូនស្រីកណ្តាល ទោះបីជានាងមិនដកភ្នែកពីចានក៏ដោយ។

«នាងគ្មានវត្តមាន​លើIGសោះ! មកពីអ្វី?»

នាង​នៅឈ្ងោកតែនាង​គិត។

«ខ្ញុំអត់មាន​អីត្រូវផុសលើនោះ!»

បិសាចញញឹម ធ្វើឱ្យPetronella ជាកូនពៅសែនខកចិត្តព្រោះមិននឹកស្មាន​ថាគាត់ស្អាតយ៉ាងនេះទេ បែរជាមកនិយាយរកតែអ៊ែនជេល។

ទោះបីជានាងមានអារម្មណ៍ល្អក្នុងការសម្លឹងមើលគាត់​ តែគាត់មិនក្រឡេកមកនាងសូម្បីបន្តិចណាឡើយ។ ប៊ែនណេត មាន​ចិញ្ចើមក្រាស់ ​កោងខ្ពស់​ដ៏មាន​ឥទ្ធិពល។ ច្រមុះគេស្រួច មាត់ក្រាស់តែស្មើស្អាត។

«អ៊ីចឹងហើយ ខ្ញុំរកនាងមិនឃើញ!»

ដៃ​គាត់ទម្លាក់Iphoneចោល​មកលើកម្រាល​ភ្លាម ​ដោយប្រើកែវភ្នែកយ៉ាងស្រទន់សម្លឹងកូនស្រី​​កណ្តាល​ជានិច្ច​។ បុរសមហាសេដ្ឋីក៏ពោលពាក្យមកលេបខាយទៀត៖

«នាង​រឹតតែស្អាត នៅពេលគ្មានអ្នកណាបានឃើញ!»

ម្តាយនាង​ដកដង្ហើមធំ។ គ្រប់គ្នា​ដឹងហើយថា​ប៊ែនណេតបានរើសយកអ្នកណាក្នុងល្ងាចនេះ។ នៅឯក្បាលតុ លោក Anthonyជាឪពុកស្ងាត់ដូចជាមនុស្ស​ត្រូវបានគេ​បង្កក ខណៈដែល​បិសាចBenedetto ងាកទៅរក Angelina ដែលកំពុង​តានតឹង គេបញ្ជា៖

«ខ្ញុំចង់អ្នកនាងកណ្តាលលេងព្យាណូ!»

ហើយនៅពេលដែលគ្មាននរណាម្នាក់រើឡើយ ប៊ែនណេតកំពុងមាន​ឥទ្ធិពលគ្រប់យ៉ាងលើពួកគេនិងវិមាននេះទាំងមូល ពួកគេទាំងអស់គ្នាសម្លឹងមើលទៅគាត់ក្នុងកម្រិតខុសគ្នានៃការភ្ញាក់ផ្អើល លាយភាពភ័យស្លន់ស្លោទាំងដែលជននេះ​នៅរក្សា​ញញឹមទៅរកអ៊ែនជេល។

ពួកគេស្លន់ស្លោព្រោះមិននឹកស្មានថា អាថ៌កំបាំងនៃការនិយមលេងព្យាណូរបស់អ៊ែនជេលក៏ជននេះបានដឹង? បានន័យថា គេព្រមមកបាយល្ងាចនេះ គេមានគោលដៅច្បាស់លាស់ទៅហើយ មិនមែនបានន័យថា ប៊ែនណេត​ឮតែកូនស្រីក្រមុំរបស់ត្រកូលធំក៏មកទេ។

ភ័យ​ញ័រ។

«ថាម៉េចចាស៎?» អេនជេលីណា សួរខ្សោយៗដោយ​សម្លឹងមើលទៅគាត់វិញ។

«ឥឡូវនេះ! ណា៎!» ប៊ែនណេតតឿន។

គេមានអំណាចខ្លាំងរាល់ពេលសម្លឹង ទោះណាជាគេញញឹម។ នៅពេលដែលគ្រួសារទាំងមូលរបស់ Angelina ភាំងភាន់ ក៏គេ​នៅបន្ត​ញញឹមតាមរបៀបដែលរំឭក Angelina ពីអ្វីទាំងអស់ថា គេត្រូវការនាង​មកជាចំណុះឱ្យបំណងរប​ស់គេ។

បុរសនេះ ក្រៅពីជាបិសាចដែលគេនិទាន ថែមទាំងដូចជារឿងព្រេងដែលនាងធ្លាប់បានឮអំពីមនុស្ស​ចចក ដែលតាមថាពេលថ្ងៃជាប្រុសនិងប្រែទៅជាចចកនៅពេលព្រះចន្ទរះឡើងខ្ពស់។ ភ្នែកគេ សំឡេងបញ្ជារបស់គេនៅនឹងមុខប៉ាម៉ាក់នាង អ៊ែនជែលកំពុង​​ត្រូវ​បានអារម្មណ៍សម្ងាត់​​ល្បួង​ឱ្យ​គិតថា អាចទេ នាងចង់​ទៅក្បែរ​បង្អួច​មើល​ថា ​តើ​ព្រះ​ចន្ទ​ពេញបូរណ៌មីទេ​​នៅ​យប់​នេះ។

មហាបុរស​ Benedetto Franceschi មិន​មែន​គ្រាន់​តែ​ស្អាត សង្ហា ​មាន​និងកាច​​ទេ ទោះ​បី​គេញញឹម នាង​គិតថា​គេមាន​លាក់អាកប្បកិរិយាច្រើនជាងនេះទៀត។ កិរិយាគេដូចជាភ្នំភ្លើងដែលថ្ងៃណាមួយនឹង​ផ្ទុះ។ ដើមទ្រូងរបស់នាងមានអារម្មណ៍ថាតឹង ប្រហោង និងឆ្អែតពេក ស្ទើរតែមិនអាចដកដង្ហើមពេញបាន។

នៅពេលដែលគាត់បានជ្រើសរើសយកនាងជាផ្ទាំងស៊ីបសម្រាប់ការសន្ទនា នាងបានឆ្លើយតបចេញពីពោះវៀនរបស់នាង មិនមែនក្បាល។ នាងជាមនុស្សស្មោះត្រង់ដែលគេសម្គាល់ដឹង។ 

យ៉ាងណាក៏ដោយ បើនាង​មិនស្តាប់បង្គាប់នៅពេលនេះគ្រួសារនាងនឹងមានរឿង។

គាត់ចង់ស្តាប់ការលេងភ្លេង​របស់នាង ប៉ុន្តែ​គ្មានអ្នកណាដឹងទេថា ការពិតជ្រៅមួយគឺនាងមានមោទនភាពក្នុងការ​លេង​ឱ្យ​គាត់ស្តាប់ពេលនេះម៉ោងនេះ។

នាង​ប្រាប់​ខ្លួន​ឯង​ថា ​ទស្សនិកជនម្នាក់នេះពិសេសណាស់។

​«បានទាន!»

អ៊ែនជេលតបនឹង​ការសម្លឹងរង់ចាំចម្លើយ​​​របស់​គាត់។ ​

សមាជិកគ្រួសារដែលមិនធ្លាប់អើពើនឹងទេពកោសល្យភ្លេង​របស់នាង មិនមែនជាមូលហេតុពិតដែលញ៉ាំងឱ្យជីពចររបស់នាងលោតញាប់នោះទេ តែអ្នកចង់ស្តាប់ម្នាក់នេះគត់ដែលអាចធ្វើឱ្យនាងមានអារម្មណ៍រំជើបរំជួលនៅក្នុងខ្លួន។

«សូមអញ្ជើញ! បន្ទប់ភ្លេងនៅជាន់ក្រោម ក្បែរសួនក្រោយ!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*