អ៊ែនជេលក្រោកឡើងនិងហៅគាត់ទាំងពិបាកដកដង្ហើម។ ពេលប៊ែនណេតក្រោកមកភ្លាម នាងក៏ងាកមកនាំគាត់ចេញពីបន្ទប់ទទួលទានអាហារ។ ទាំងពីរប្រាណឆ្លងកាត់ជម្រៅដ៏ជ្រៅនៃវិមានគហបតី ដោយប្រាកដថា គាត់នឹងព្យាយាមនិយាយជាមួយនាងនៅពេលពួកគេនៅតទល់ពីរនាក់ ប៉ុន្តែផ្ទុយទៅវិញ គាត់បានដើរតាមមកត្រសងក្នុងភាពស្ងៀមស្ងាត់។
ក្លិនបុប្ផានិងសួនដែលមានពន្លឺព្រះចន្ទស្តើងៗតិចៗ គ្រប់យ៉ាងល្អនិងធូរស្រាល។ ភាពស្ងាត់ស្ងៀមញ៉ាំងឱ្យបណ្តាជំហានរបស់ពួកគេ បានក្លាយទៅជាជីពចរមួយទៀត ដេញតាមពួកគេ។ Angelina ប្រាកដក្នុងចិត្តថា ប្រសិនបើនាងក្រឡេកលបមើលស្រមោលគាត់ ដែលដេញតាមមកពីក្រោយ នាងនឹងឃើញមនុស្សមិនមែនចចកទេ។
មិនអាចនិយាយបានថា ហេតុអ្វីបានជាគំនិតនោះធ្វើឱ្យរាងកាយទាំងមូលរបស់នាងហាក់ដូចជាពុះកញ្ជ្រោល រាវ និងក្តៅ។ កូនស្រីកណ្តាលបាននាំភ្ញៀវដើរតម្រង់ទៅកូនផ្ទះលម្ហែមួយដែលហាក់កប់បាត់ក្នុងបណ្តាដើមប្រឹក្សា។
ស្លឹកកញ្ជ្រោលតាមខ្យល់ដូចចិត្តនាងដែលលោតញាប់ញ័រ ដោយសារតែនាងផ្តោតទាំងស្រុងទៅលើវត្តមាននៃបុរសដែលនៅក្បែរនេះ។ មានអារម្មណ៍ថាដូចជា ការព្រមានមួយពេលមិនឮជននេះនិយាយស្តី។ អ៊ែនជេលអាចបានធូរស្រាល ពេលពួកគេទៅដល់កន្លែងប្រគំ។
នេះជាបន្ទប់ដែលគេបោះបង់ចោលឬហៅត្រឹមត្រូវជាងនេះថា គ្មានអ្នកណាដែលមកខ្វល់នឹងនាងលេងព្យាណូនោះទេ ដូច្នេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលមហាសេដ្ឋីឡើយ។
ប៉ុន្តែ ពេលនោះ….មានតែពួកគេពីរនាក់នៅក្នុងពន្លឺភ្លើងទៀនដែលនាងអ៊ុចឡើងប៉ុណ្ណោះ។
«វាអត់ភ្លើងអគ្គីសនីផង ដាច់យូរហើយ!»
នាងប្រាប់តិចៗ ក្រោមក្លិនទៀនក្រអូបឈួល។
ព្រោះមិនឮភ្ញៀវឆ្លើយ នាងនិយាយទៀត៖
«ណាមួយ ខ្ញុំក៏មិនដែលមកលេងពេលយប់ដែរហ្នឹង!»
បិសាចនៅតែមិនមាត់ ធ្វើឱ្យជីពចរនៅក្នុងទ្រូងនាងរឹតលោតញាប់។ បន្ទាប់មកទូងដូចស្គរជ្រៅៗ។
ជាពិសេសនៅពេលដែលផ្លាតតាមកញ្ចក់ចាស់ នាងអាចមើលឃើញព្រះចន្ទនៅពីក្រោយពពក ដែលជាពន្លឺមិនបានបែងចែកច្បាស់ថាពេញវង់ឬមិនមែន នាងគិតពីមនុស្សចចកដែលអាចស៊ីប្រពន្ធគ្រប់៦នាក់។
ដំណឹងនេះរាយមាយគ្រប់គ្រាន់សម្រាប់នាងកំណត់អំពីទំហំនៃភាពភ័យខ្លាចរបស់ខ្លួនឯង។
«អញ្ជើញអង្គុយ!»
Angelina ចង្អុលកៅអីពីមុខទីដែលនាងបានតាំងខ្លួនឯងក្បែរកៅអីព្យាណូ រីឯBenedettoនៅបន្ត ឈរពាក់កណ្តាលឃើញ ពាក់កណ្តាលក្នុងស្រមោលដោយសារពន្លឺខ្សោយ។
«គួរអ៊ុចទៀនបន្ថែម!»
អ៊ែនជែលថាឡើងបែបនេះព្រោះនាងមានអារម្មណ៍ថាត្រូវនិយាយ ទោះបីជាសំឡេងដូចជា និយាយលេស និយាយកុហកពន្យារពេលក៏ដោយ។
ភ្នែករបស់ប៊ែនណេតមើលមកនាងដែលឈោងរកទៀន ធ្វើឱ្យអ្វីគ្រប់យ៉ាងនៅក្នុងប្រាណនាងបន្ថែមរំញ័រ ប៉ុន្តែនាងបានរដាក់រដុបបន្ត៖
«ឪពុកម្តាយរបស់ខ្ញុំលើកទឹកចិត្ត រក្សាអ្វីៗបុរាណ!»
«មែន?»
សំឡេងខ្លីនិងដោយកម្ររបស់គាត់ ប្រៀបដូចជាមន្តងងឹតមួយទៀតដែលត្រជាក់និងគ្មានទេទីជម្រៅ។ គឺវាជ្រៅណាស់ពេលគេនិយាយចប់រំកិលមកក្បែរៗកន្លែងនាងអង្គុយ ធ្វើឱ្យអ៊ែនជេលដកដង្ហើមរឹតខ្លាំង។ ប៊ែនណេតមិនអាចថា មិនឃើញដៃរបស់នាងប្រតោងពីលើសោរលោងនៃឧបករណ៍សំណព្វចិត្តរបស់របស់នាងទេ។
«តើអ្នកចង់ឱ្យខ្ញុំលេងអ្វី?»
«អ្វីក៏ដោយ»
នាងមិនយល់ពីរបៀបដែលគាត់អាចនិយាយដោយប្រើដង្ហើមក្រអួនណែនៗ។ ប៊ែនណេតទុកឱ្យនាងមានអារម្មណ៍ដូចជាមាត់របស់គេកំពុងធ្វើចលនាប៉ះផ្ទាល់នឹងស្បែកត្រចៀករបស់នាង ដោយបន្សល់ទុកដានពាសពេញរាងកាយរបស់នាង ស្វែងរកកន្លែងដែលពេញដោយតម្រូវការ និងជាអារម្មណ៍សម្ងាត់ ដែលនាងស្ទើរតែមិនហ៊ានទទួលស្គាល់ថាខ្លួនឯងកំពុងគិត។
អារម្មណ៍មិនល្អ សង្ស័យ មិននឹងនរ បានបោកបក់មកលើនាង រហូតទាល់តែនាងមានយល់ថា អាចនឹងផ្ទុះរត់ត្របាញ់ជើងចេញគេចពីបុរសនេះតែនាងមិនហ៊ានទេ។
ប៉ានាងសំខាន់ជាងគ្រប់យ៉ាងដែលកំពុងបំភ័យនាង។
កូនស្រីកណ្តាលបានលាតដៃលើកូនសោ ផ្ចង់កាយចិត្តត្រឹមត្រូវម្តងទៀត។ កៅអីនេះជាកន្លែងដែលនាងធ្លាប់បានបង្កើតក្តីសង្ឃឹមអាថ៌កំបាំង ដោយបង្កើនការសប្បាយម្នាក់ឯងជឿជាក់លើអនាគត ទុកជីវិតដ៏ក្រៀមក្រំនៃជំរំអភិជនគ្មានសេរីភាពទៅមួយឡែក។
ប៉ុន្តែយប់នេះ សូម្បីតែអារម្មណ៍នៃភ្លុកនៅក្រោមម្រាមដៃរបស់នាងក៏ជាសកម្មភាពត្រេកត្រអាលដែរ។
«ខ្លាច?»
នាងលើកដៃចេញដោយភ្ញាក់នៅពេលឮសំឡេងBenedetto សួរខ្លីកំបុត។
ពីរម៉ាត់សោះ ម្តេចសំឡេងរបស់គាត់ហាក់ដូចជាលាន់មកពីគ្រប់ទិសទីក្នុងពេលតែមួយ ទាំងពីខាងក្នុងចិត្ត និងរាងកាយដែលព្រឺសម្បុរពីលើដល់ក្រោម។
បន្ទាប់មក….គាត់ស្ងាត់ បានជានាងត្រូវងើបមុខមកសម្លឹងមកគាត់។
ហើយសាជាថ្មីម្តងទៀត នាងអាចស្តាប់ឮដង្ហើមតឹង ខ្លាច គួរឱ្យអាម៉ាស់របស់នាងផ្ទាល់។ បុរសអាថ៌កំបាំងផ្អៀងទៅម្ខាងនៃព្យាណូ ដោយលើកដៃមួយមកប៉ះនាងធ្វើឱ្យអ៊ែនជេលរេភ្នែករបស់នាងតាមចលនាដៃខាងប្រុស។
ដូចជានាងគ្មានជម្រើសសម្រេចចិត្តទេក្នុងរឿងនេះ ពេលនេះដៃបុរសមានអំណាចបានដាក់មកលើខ្នងអ៊ែនជែល។ នារីៗតែងរំពឹងថា បុរសម្នាក់ដ៏មានទ្រព្យសម្បត្តិនិងក្រអឺតក្រទម កាច មានបាតដៃគ្រើម សម្តីគ្រាត តែនេះដៃប៊ែនណេតទន់ភ្លន់ណាស់ពេលរត់លើខ្នងគ្មានអាវបិទបាំងរបស់ទេពធីតា។
នាងតូចភ្ញាក់ផ្អើលដែលមិនបានឃើញសំណុំនៃចិញ្ចៀនអាពាហ៍ពិពាហ៍៦លើកសោះ។ ម្រាមទាំងអស់ដៃរបស់ប៊ែនណេតគឺទទេ។ ទោះបីវាទន់ភ្លន់ តែមានអំណាចនិងចចេស ទោះនាងខំគេចចេញ ក៏គេចមិនបាន គេកាន់តែប៉ះពាល់នាងជាមួយកែវភ្នែកតឹងរឹង ដែលធ្វើឱ្យនាងមិនចុះសម្រុងគ្នា សូម្បីតែគំនិតនិងបេះដូង។
ម្រាមដៃរបស់គាត់វែង បាតដៃរបស់គាត់ធំទូលាយលូករំលងស្មាមកប៉ះលើសុដន់ស្តាំរបស់នាង។
«please!»
អ៊ែនជេលបិទភ្នែកតែគាត់បញ្ជាខ្សឹបៗ៖
«លេងភ្លេង!»
នារីកូនកណ្តាលដកដង្ហើមធំ តែឮខ្លាំងណាស់។ ក្នុងភាពងងឹតដែលគាត់គ្រប់គ្រងលើនាង នាងពិតជាតឹងតែង តែចង់ដឹង។ នាងគ្មានជម្រើសផ្សេងទេ មានតែសំងំក្រោមបាតដៃនេះ ហើយAngelina ចាប់ផ្តើមលេង។
នាងលេងហើយបិទភ្នែកខាំមាត់។
ភ្លេងដែលលបលាក់និយាយចេញសម្ងាត់ពីសុបិនរបស់នាង ក្តីសង្ឃឹមរបស់នាង ហើយបន្ទាប់មកព្យុះកំណាចនៃការបាត់បង់ទ្រព្យសម្បត្តិនៃជំនួញឪពុកនាង។
អ៊ែនជេលបានលេងឱ្យបុរសនេះ យល់អំពីទំហំនៃភាពតម្អូញរបស់នារីស្អាតស្រពោនក្រោមការឃុំឃាំងក្នុងវិមានអភិជន មិនអនុញ្ញាតឱ្យមានអាជីព និងរង់ចាំប្រុសៗមកដណ្តឹង។ បណ្តាតំណក់ទឹកដ៏ជូរចត់នៃបណ្តាឆ្នាំដែលអ៊ែនជេលបានលាក់ខ្លួនក្នុងផ្ទះសួនតូចមួយត្រូវបានវិមាននេះបំភ្លេចចោល។
«នាងនឹងត្រូវចេញពីកន្លែងនេះ!»
គេនិយាយ នាងឈប់លេង គេងក់ក្បាល៖
«ហើយទៅជាមួយខ្ញុំ!»
អ៊ែនជែលភាំងនឹងជម្រើសច្បាស់ៗដែលគេបង្ហាញ។ មុខប៊ែនណេតពេញពន្លឺភ្លើងតណ្ហាក្តៅឆេះ គេកំណត់ថា រើសយកកូនស្រីកណ្តាលម្នាក់នេះហើយ។
«ចុះប៉ាប៉ាខ្ញុំ?»
«ខ្ញុំនឹងជ្រោមជ្រែងគាត់!»
នាងញញឹមស្រក់ទឹកភ្នែក តែបុរសកំណាចញញឹមក្នុងស្លាកស្នាមកាចសាហាវដូចខ្មោចកំពុងលងដូចព្រានចចកកំពុង ត្រេកត្រអាលសម្លឹងចំណី។
«នាងជារបស់ខ្ញុំ ប្រពន្ធរបស់Benedetto Franceschi!»
អ៊ែនជែលអាចមានអារម្មណ៍ថាគាំងនៅបណ្តាសរសៃឈាមខាងក្នុងរាងកាយរបស់នាង។ ម្រាមដៃរបស់នាងចូលទៅក្នុងសោព្យាណូ ខណៈដៃរបស់គាត់មិនបានត្រឹមប៉ះរាងកាយរបស់នាងទេ តែនៅរត់រមិញពាសពេញខ្លួននាង។ អ៊ែនជែលអាចមានអារម្មណ៍ថា ម្រាមដៃដ៏គួរឱ្យរំភើបរបស់គេកំពុងញ៉ាំងឱ្យបទភ្លេងស្នេហានេះជាប់គាំង រួចម្រាមដៃនោះឡើងមកសៀតចូលទៅក្នុងសក់របស់នាង និងញែកពិនិត្យផ្ទៃមុខនាងថ្នមៗ។
ខណៈដែលរាងកាយទាំងមូលរបស់នាងហាក់ដូចជាចេញកម្ដៅ មុខរបស់មហាសេដ្ឋីគ្របលើនាង មាត់របស់គេក្រៀមក្រំមិនញញឹម ដូចជាកែវភ្នែកសងខាងរបស់គេដែលនាងខំមើលអង្វរព្រោះភ័យ។
គេមានដៃម្ខាងទៀតទប់ខ្នងនាងមិនឱ្យថយបាន បន្ទាប់មកបបូរមាត់គេបានបញ្ជូនសេចក្តីរីករាយយ៉ាងក្រាស់ឃ្មឹកមួយមកក្នុងរាងកាយនាង។
«ខ្ញុំត្រូវការ នាង!» គេខ្សឹបហើយបន្តការថើប ទោះបីជានាងមិនអាចនិយាយបានក៏ដោយក៏គេយល់ថា នាងមិនប្រកែកទេ។ ប៊ែនណេតកាន់តែចង់មកភ្លក់បណ្តាក្លិននានាដែលច្រមុះនិងមាត់របស់គាត់រំកិលលើស្បែករបស់ពីលើដល់ក្រោម។
ជននេះនឹងនាំនាងចេញពីទីនេះ នាងដឹង។ ហើយគ្មានអ្នកណានឹងឃើញនាងវិលមកវិញទេ។ ខាងប្រុសបានឈប់ការបបោសនិងថើប តែបានផ្លាស់ប្តូរមកលើកប្រាណនាងមកលាតលើកៅអីព្យាណូ។ ប៊ែនណេតបន្ទាបខ្លួនគាត់លើនាង។ ឈុតខ្មៅងងឹតដែលគាត់ពាក់ ហាក់ដូចជាខ្មៅជាងអ្វីគ្រប់យ៉ាង រួមទាំងការគិតដ៏ងងឹតរបស់នាងតូចក្នុងពេលនេះ។ គាត់បានយកដៃដ៏ធំរត់ចុះតាមប្រវែងបណ្តោយនៃដងខ្លួនរបស់នាង រំកិលចុះមកក្រោមរហូតដល់រាវដល់ចង្កេះសំពត់រ៉ូបរបស់នាង។
នាងមិនជំទាស់អ្វីនោះទេ។ ក្តីសង្ឃឹមគឺដូចគ្នា ប៉ាប៉ានាងរួចបំណុល ហើយគេនេះមិនកាចធ្ងន់ដាក់នាង។
មិនថាបុរសម្នាក់នេះជាបិសាចឬនរណា មានឬមិនមានសុវត្ថិភាពនោះទេ ស្នេហារបស់គេពេលនេះ បានរុញចោលទៅអស់នូវបណ្តាពេលវេលា ថ្ងៃខែឆ្នាំដ៏យឺតយ៉ាវ ដ៏គួរឱ្យធុញទ្រាន់ក្នុងផ្ទះមហាវិមានចាស់នេះ ហើយ Benedetto មកដល់ធ្វើឱ្យនាងមានអារម្មណ៍ដូចជាថ្នាំបំបាត់ការឈឺចាប់ក្នុងបេះដូងនារីអភិជនតូច។
គាត់បានស្ទាបនាង ហើយនាងមានអារម្មណ៍ដូចជានាងជាព្យាណូ ហើយគាត់កំពុងធ្វើឱ្យនាងជាបទភ្លេងព្រោះនាងបញ្ចេញសំឡេងថ្ងូរ។ គេឱបចង្កេះនាងភ្លឹប យកដៃដាក់លើផ្ទប់ក្បាលនាង ហើយវត្ថុនៅខាងក្រោម បានប្រជ្រៀតចូលទៅក្នុងខ្លួននាង។
នាងស្រែកសុំអង្វរ ដោយការឈឺចាប់ខ្លាំង បន្ទាប់មកសុំអង្វរឱ្យគេធ្វើតាមបំណងនាង។ គេកំពុងប៉ះប៉ូវឱ្យនាងនូវភាពឯកោកន្លងមក។ ពួកគេកំពុងបញ្ចេញកម្ដៅនៃការខឹងពិភពលោកនេះ ជាមួយគ្នា។
«ខ្ញុំ…..មិនដឹងថាមានអ្វីកើតឡើងទេ!»
នាងនិយាយទាំងខ្លួននាងវង្វេង។
«នៅខ្លាចខ្ញុំទេ?»
«ចាស៎នៅ!» នាងនិយាយតប។
គេបានហាមាត់សើចចំអកឡកឡឺយ ដែលបញ្ចេញសម្រស់ថ្មីបោកបក់មកលើបេះដូងនាង។ មនុស្សស្អាតបែបនេះ ម្តេចជាឃាតករ?
តន្ត្រីស្នេហារបស់ Benedetto Franceschi កាន់តែខ្លាំងឆាបឆេះ គេឱនមកថ្នាក់ថ្នមនាងផ្នែកខាងក្រោម ធ្វើឱ្យនាងភ្លេចរាល់ការបារម្ភ ភ័យខ្លាច។
គេកំពុងបានស៊ីនាងទាំងរស់ អណ្តាតគេនៅទីនោះ អារម្មណ៍របស់នាងស្រែក តែមាត់នាងបានត្រឹមហាមិនចេញទេសំឡេង។ ពេលអស់ចិត្ត គេងើបមកមើលនាង ហើយទាញយកសក់នាងមកគ្រប់គ្រងដាក់មាត់គេមកជញ្ជក់រាវអណ្តាតនាង។ តណ្ហាបានកើនឡើងក្នុងអារម្មណ៍របស់អ៊ែនជែល ព្រឹកមិញនាងខ្លាចមិនចង់បានគេ ពេលនេះនាងសប្បាយចិត្តខ្លាំងក្រោមដៃរបស់គេ។
ភាពឆ្កួតនៃបទភ្លេងស្នេហាបានយកឈ្នះលើភាពភ័យខ្លាចពិតមែន។ ភាពអស្ចារ្យនៃអំណាចក្នុងសភាពអាថ៌កំបាំង និងកេរ្តិ៍ឈ្មោះដ៏ងងឹតរបស់គេ កំពុងញ៉ាំងឱ្យអ៊ែនជែលត្រូវញាប់ញ័រ។
ហើយនាងគ្មានបញ្ហាទេ ផ្នែកណានៃរាងកាយនាងក៏ចង់បានគេដែរ។ ដូច្នេះនាងងក់ក្បាលទៅចួបគាត់ ទទួលយកគាត់មិនរារែក។
គេបានឈប់ឆាកនេះភ្លាមៗ ពេលនាងនៅត្រូវការគេយ៉ាងខ្លាំង។
«ពេលអូនរៀបការជាមួយបង អូនលែងជាមនុស្សគ្រួសារនេះទៀតហើយ! ហើយបង…ជាសត្វសាហាវដែលសែនប្រចណ្ឌ សែនមានទ្រព្យសម្បត្តិ ឆ្កួតនឹងអំណាច ទំនើងចិត្ត! តែ….អូនជារបស់ដែលបងមិនចែករំលែកជាមួយអ្នកណាទេ! ជារបស់បងម្នាក់ប៉ុណ្ណោះ!»
គេនិយាយហើយសម្លឹងនាងជាមួយទឹកមុខដ៏មានទំនុកចិត្តសឹងឱ្យនាងសំពះភ័យ។ Angelina មានអារម្មណ៍រំភើបខ្លាំង ព្រឺសម្បុរ ចម្រុះដោយភាពស្រលាញ់ ភ័យ និងចង់បាន។
«នោះជាការព្រមានមែនទេ?» នាងសួរស្រពោន។
«ត្រូវ!»
ដៃនាងទាញសំពត់បិទ ដៃគេទាញចេញ ហើយលូកទៅគ្រប់គ្រងចុះឡើង។ មានសំឡេងខ្សឹបប្រាប់មួយក្នុងចិត្តនាងថា គេនេះគួរឱ្យខ្លាច តែជាការខ្លាចមួយគួរឱ្យចង់ដឹង។
«បើខ្ញុំរៀបការជាមួយអ្នក ខ្ញុំមិនចង់ស្លាប់ទេ»។
ហើយជាលើកទីមួយ ចាប់តាំងពីពួកគេបានដើរចេញពីគ្រួសារធំរបស់នាងមកចូលសំងំទៅក្នុងបន្ទប់ដ៏ត្រជាក់និងគ្មានពន្លឺតែពីរនាក់បុរសចម្លែក នាងនឹកឃើញព្រួយបារម្ភអំពីការពិតដែលថា ជននេះ គឺជាបុរសដែលមានប្រពន្ធមុនដល់ទៅប្រាំមួយនាក់។
ពេលនេះនាងនៅម្នាក់ឯងតទល់ជាស្រីទី៧ជាមួយគាត់ ហើយគ្រប់គ្នាជឿថា គាត់ជាឃាតករ។ មាត់របស់គាត់មានស្នាមញញឹមស្ទើរៗ ហើយដូរមកស្ងួតនិងជូរចត់។ ភ្នែករបស់គាត់ងងឹតខ្លាំងពេលសម្លឹងពាក្យអង្វររបស់នាង។ ជាលើកដំបូង Angelina ចង់ចេះកំបាំងកាយ នាងមានអារម្មណ៍ត្រជាក់ចុងដៃភ្លាមៗជាមួយការសម្លឹងនេះ។
បើនាងអាច…..នាងចង់ដកយកពាក្យមួយឃ្លានោះមកវិញ ចំណែកដៃនៅទើរលើភ្លៅនាងមិនធ្វើចលនាទៀតទេហាក់ដូចគេខឹង។
«យើងម្នាក់ៗគេចរួចពីស្លាប់ក្មេងតូច?»
Benedetto បាននិយាយជាមួយសព្ទសំឡេងស្រាល។
ទោះយ៉ាងណា សម្តីនេះបានធ្វើឱ្យនាងលបភ័យ ខំទប់ភាពញាប់ញ័រនៃខ្លួននាង ដូចជាគេកំពុងឱនចូលទៅក្នុងចំណុចស្នូលរបស់នាងម្តងទៀត។
រៀបការជាមួយមេបិសាច
Angelina ភ្ញាក់ឡើងដោយបក្សីនិងក្លិនផ្កា របៀបដែលនាងធ្លាប់ស៊ាំស្ទើរតែរៀងរាល់ព្រឹក ចាប់តាំងពីយប់ដឹងក្តី ខុសគ្នាតែមួយគត់គឺថាថ្ងៃនេះជាថ្ងៃមង្គលការរបស់នាង។
ការសាងសង់រោងផ្កាលើវិមានចាស់បានចាប់ផ្តើមភ្លាមៗ ព្រោះ Benedetto អាចជប់គ្រប់សព្វក្នុងអំណាចលុយគេ។
បងប្អូនស្រីរបស់នាងបានមើលទៅដូចជាមានអ្វីប្លែក រវាងច្រណែន អាណិត កំហឹងនិងភ្ញាក់ផ្អើលដែលឃើញមង្គលការនេះ។
«ប្រយ័ត្នខ្លួនផងពេលចេញពីទីនេះ» ប្អូនពៅPetronella បាននិយាយនៅល្ងាចដដែល ពេលនាងបានមករំខាន Angelina នៅក្នុងបន្ទប់ព្យាណូ ដែលកំពុងសម្អាតតុបតែងឡើងវិញក្រោមបញ្ជារបស់ប៊ែនណេត។
តាមថា អ៊ែនជេលកំពុងតែមកអង្គុយនិទានបទភ្លេងអំពីការចាប់ដំណើរថ្មីនៃជីវិតនាង។ ហើយដរាបណានាងលេងភ្លេង នាងនឹងមានអារម្មណ៍សុវត្ថិភាព។
ប្អូនពៅ គឺនីឡាបន្តខ្សឹបទៀតថា៖
«អ្វីដែលប៊ែនណេតធ្វើ ឬគ្រប់យ៉ាងនៅក្នុងប្រាសាទរបស់គាត់នោះ បងមិនត្រូវមានប្រតិកម្មអ្វីឡើយ ត្រូវសម្រប!»
Angelina ព្រិចភ្នែកមើលប្អូនស្រីពៅរបស់នាង ហើយខ្សឹបវិញ៖
«គ្រប់គ្នាយល់ថា ខ្ញុំពិតជាស្ថិតក្នុងគ្រោះថ្នាក់ឬលក្ខខណ្ឌព្រមានធ្ងន់ធ្ងរ?»
Petronella ខ្ទាស់មុខមាត់ដែលភ័យ ហើយបន្លប់ដោយងាកចេញបន្តិច។
មានអារម្មណ៍ដូចជាប្អូនស្រីរបស់នាងមិនយល់អំពីស្នេហានិងភាពអស្ចារ្យដែលធ្វើឱ្យអ៊ែនជេលមកអង្គុយនឹកប៊ែនណេតទេ។
នីឡាពោលខ្សឹបបន្តទាំងការព្រួយបារម្ភ៖
«ប្រពន្ធស្លាប់ម្នាក់អាចជាឧបទ្ទវហេតុ ទីពីរអាចជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច តែទីបីដល់ទីប្រាំមួយ? ខ្ញុំគិតថា សំណាងអាក្រក់មានភាគរយច្រើនជាងខាងល្អ!»
«ទេប៉ាយើងរួចខ្លួនហើយ! វាមិនមែនជារឿងល្អខ្លាំងណាស់ទេ?» អ៊ែនជែលខំតវ៉ាបន្លប់ការភ័យបុកក្នុងពោះ។ នាងនឹកឃើញសម្តីគេ«គ្រប់គ្នាចៀសស្លាប់មិនរួចទេ!»។
នាងពោលស្ងាត់ៗ៖
«ហើយ….ប្រសិនបើគាត់ជាឃាតករ តើឯងពិតជាប្តូរខ្លួនឯងទៅជួយសង្រ្គោះខ្ញុំទេ?»
ប្អូននាងក្រពាត់ដៃយ៉ាងរំជើបរំជួល៖
«កុំលេងសើចអី! គាត់…..សង្ឃឹមថាគាត់មិនមែនទៅចុះ!»
ប្អូនពៅរត់ចេញបាត់មិនបានប៉ុន្មាន ក៏នៅឈប់កណ្តាលសួនងាកមកមើលអ៊ែនជេលវិញ ធ្វើហាក់ដូចជានាងកំពុងយំសោកអំពីការស្លាប់ដែលនឹងមកដល់របស់បងស្រីកណ្តាល។
រយៈពេលរៀបចំមង្គលការ Benedetto បានមកលេងរាល់ៗល្ងាច។ គ្មានអ្នកណាមានបញ្ហាទេព្រោះជីវភាពក្រៀមក្រំដ៏រងានៃគ្រួសាររបស់ Angelina… បានផ្លាស់ប្តូរ។ គេនាំមកគ្រប់យ៉ាងដ៏រុងរឿង ផ្កា សូកូឡា អំណោយ គ្រឿងប្រដាប់រៀបចំមង្គលការដូចជាស្តេច។
អ្វីដែលគ្រួសារនេះសងមក គឺគេតែងឡើងទៅនៅសំងំបន្ទប់នាង ហើយនៅចន្លោះជើងនាង មិនប្រាកដថានាងចង់ស្រែកយំ ឬសប្បាយក្រោមភ្លើងស្នេហ៍ឆេះរោលដែលគេបានបង្កាត់ឡើង នៅក្នុងខ្លួននាងនោះទេ។ ប៊ែនណេតមិនដែលឆ្អែតឆ្អន់ឡើយសម្រាប់ការបញ្ចេញតណ្ហាជាមួយនាង។ វាជាការធ្វើទារុណកម្មដ៏វែងអន្លាយ និងអស្ចារ្យរួមគ្នាសម្រាប់អ៊ែនជេល។ ភាពស្រេកឃ្លាននេះ បានធ្វើឱ្យនាងរត់ទៅរកគាត់ទាំងដឹងច្បាស់ថា នាងគួរតែរត់គេចពីគាត់។
«ស្រីតូចដ៏ស្អាត មានចំណង់ត្រូវការច្រើនយ៉ាងនេះ?»
ប៊ែនណេតចំអកនាង ដែលឱបគាត់ពេញរង្វង់ដៃ។
នាងប្រាប់ខ្លួនឯងថា នាងបាននិងកំពុងដើរឆ្ពោះទៅរកការប្រហារជីវិតខ្លួនឯងយឺតៗ តែក៏មិនស្តាយក្រោយ។ ហើយបន្ទាប់មក គ្មានចម្លើយ មានតែទឹកមុខងប់ងល់របស់នាង គាត់បានបន្តលេងភ្លេងលើរាងកាយនាង ហើយធ្វើឱ្យនាងស្រែក និងកក្រើកជាមួយម្រាមដៃដ៏និងបបូរមាត់ដ៏ឆ្លាតវៃរបស់គាត់។
Benedetto ធំណាស់ ខ្ពស់ និងខ្លាំងដូចចចក។ ហើយនាងត្រឹមជាចំណីមួយម៉ាត់តូច ដែលត្រូវបានគេដាក់សែនឬថ្វាយឱ្យនៅពីមុខគាត់ ទុកឱ្យគាត់បានស៊ីនាងទាំងរស់ នាងគ្មានអ្វីជាខ្លួនឯងទេ ប៉ុន្តែនាងមិនគួរភ្លេចខ្លួនដែរថា សេចក្តីរីករាយដែលគាត់បានឱ្យដំបូងៗនេះ ថ្ងៃណាមួយនឹងចប់ដោយជំពូកសោកសៅខ្លាំង។
«លោកមានស្រី៦នាក់មុនហើយ!»
គេឈប់ចលនា។ គេមានទឹកមុខក្រហមហើយអន់ចិត្ត ស្រងូត និងមើលទៅអស់អារម្មណ៍ថ្នមនាង។
«ខ្ញុំមិន….មានន័យបែបនេះទេ» នាងតវ៉ាដោយដកដង្ហើមធំ ខណៈពេលដែលបេះដូងស្រីលោតចូលក្នុងការភ័យខ្លាច និងការឈឺចាប់មួយដែលបញ្ចូលគ្នាជាសញ្ញាថា នាងនឹងបាត់បង់គេនេះ មុនឬក្រោយប៉ុណ្ណោះ។
នាងព្យាយាមទាញជើងបិទជិត ប៉ុន្តែស្មាដ៏ធំរបស់គេនៅសំងំចន្លោះនោះ គេមិនថើបនាងទៀត តែក៏មិនបានរើឡើងមកវិញដែរ។
គេគ្រាន់ងើបមុខប្រើភ្នែកខ្មៅក្រឹបកាចៗសម្លឹងមករកនាង…..មិនយូរប៉ុន្មាន គេចុចបាតដៃដែលគ្រើមនិងធំ ក្រោកមក….សម្ពាធមួយបានព្រមានអ៊ែនជេល។ សកម្មភាពស្ងប់របស់គេ ធ្វើឱ្យកម្តៅដ៏គ្រោះថ្នាក់ថ្មីមួយលបលួចឆេះងំៗមិនចេះរលត់នៅក្នុងខួរក្បាលនាង។
«ឮគេនិយាយថាខ្ញុំឃាតករ?» គាត់បានសួរ ហើយសំឡេងគ្រលរៗ។
នាងអាចមានអារម្មណ៍ថា មានស្នាមប្រេះក្នុងបេះដូងដ៏បរិសុទ្ធ ដែលមិនចង់ឱ្យគេខូចចិត្តទេ។ ស្នេហានេះគង់តែមិនបានយូរ និយាយឬមិននិយាយមុននិងក្រោយទេ ទោះជាការភ័យខ្លាចបានសាយភាយពេញរាងកាយរបស់នាង…..
«អត់ទេ….គេនិយាយ ខ្ញុំមិនខ្វល់ទេ! ខ្ញុំគិតថាលោកមានស្រីស្អាត ចំណែកខ្ញុំមិនដែលមានមនុស្សប្រុសទេ»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ