ប៊ែនណេតដឹងថា គេត្រូវបានល្បួងខ្លាំងណាស់ក្នុងសម្រស់ឆក់យកចិត្តយ៉ាងអាថ៌កំបាំងនៃប្រពន្ធទី៧រូបនេះ ព្រោះគាត់មិនអាចនឹកឃើញថា ធ្លាប់ត្រូវបានល្បួងបែបនេះកាលពីពេលណាទាល់តែសោះ។ Benedetto ផ្អៀងក្បាលបន្តិច ដាក់ដៃប៉ះត្រកៀកនាង។
ដង្ហើមនាងក្តៅ នៅពេលដែលមាត់គេប៉ះមកលើគល់ករបស់នាង។
គេខ្សឹប៖
«អូនមានសិទ្ធិផ្គាប់ចិត្តខ្លួនប្រសិន មិនអាចរង់ចាំបានដល់យប់! មិនចាំបាច់ចាក់សោខ្លួនឯងពីសេចក្តីសុខទេ យើងរៀបការរួចហើយ!»
រួចគេរុញនាងមកលើកៅអីស្បែកដ៏ប្រណីតមួយនៅក្នុងកាប៊ីន។
«ទាញសំពត់ចេញ! ដោះលែងសត្វញីក្នុងខ្លួនអូន បង្ហាញឱ្យបងឃើញពីតណ្ហាត្រេកត្រអាលរបស់វា»
«ទេ!»
«ធ្វើទៅ!»
«ខ្ញុំ… ខ្ញុំមិនអាចទេ» សំឡេងនាងគ្រាន់តែជាសំឡេងខ្សឹបតែនាងពិតជាញ័រ។
«ដូច្នេះ អ្នកត្រូវតែរងទុក្ខហើយ ប្រពន្ធ! ព្រោះបងរវល់បន្តិចមិនបានជួយអូន! ត្រូវតែរង់ចាំ!»
ហើយគេបានលែងដៃ ថយទៅអង្គុយលើតុធ្វើការបើកកុំព្យូទ័រ ដោះស្រាយរឿងអាជីវកម្មបន្ទាន់ៗ។
អ៊ែនជេលអង្គុយនៅកន្លែងនេះ ដូចជាប់នឹងដែកគោល មិនហ៊ានលបមើលមុខក្រហមៗរបស់ប៊ែនណេតដែលរវល់ធ្វើការឡើយ។
មិនដល់មួយម៉ោង….ពួកគេបានចុះចតនៅប្រទេសអ៊ីតាលី នាអាកាសយានដ្ឋានឯកជនមួយ មិនឆ្ងាយពីឆ្នេរសមុទ្រ ដែលជាកោះឯកជន កន្លែងដែល Franceschis បានរស់នៅរាប់ទសវត្សមកហើយ។
គេបានដឹកដៃនាងចូលទៅក្នុងឡានមួយផ្សេងទៀត ដែលរង់ចាំជាស្រេចក្រោមពន្លឺពណ៌មាសនៃថ្ងៃបាក់រសៀល។
លើកនេះគេបើកបរដោយខ្លួនឯង។ គេចង់ផ្តោតទៅលើប្រតិកម្មរបស់នាងចំពោះរថយន្តរបស់គេដែលជារថយន្តមកទទួលកូនក្រមុំ វាជាឡានថ្លៃបំផុត តែនាងចាប់អារម្មណ៍វា ឬអ្នកបើក?
ទោះយ៉ាងណា រ៉ូបនាងក្រាលពេញពាស។ ក្រឡេកភ្លាម គេខ្លួនឯងបានភ្លេចអ្វីគ្រប់យ៉ាង ក៏មកវង្វេង ពីបៀបដែលនាងចាប់ផ្ដើមដកដង្ហើម ភ័យ ឆ្ងល់ និងខំស្ងប់ស្ងាត់។
ប៊ែនណេតពលេខ្លះសង្ស័យថា អ៊ែនជេលប្រហែលជាមិនចូលចិត្តគេខ្លាំងទេ។ នាងប្រហែលជាចង់ឱ្យបានគេត្រឹមជាទស្សនិកជនកម្រមកស្តាប់នាងតម្អូញព្យាណូ ព្រោះនាងគ្មានអ្នកផ្សេង។ នាងព្រមឱ្យគេសង្កត់សង្កិនព្រោះគិតឪពុកនិងត្រកូលនាង។
ចុះស្នេហានៅឯណា គេនឹងតាមរកវាឱ្យឃើញ ស្នេហាពិតរបស់នាង។
សម្រាប់ការប្រគុំតន្ត្រីព្យាណូ ដែលអ៊ែនជេលបានបង្កើតឡើងជាពិសេសនាយប់នោះសម្រាប់គេ នាងប្រហែលជាមិនខ្វល់ថា គេជាមហាសេដ្ឋីល្បីប្រពន្ធច្រើនឬអ្វី ឱ្យតែជួយគ្រួសារនាង។
គេចង់បានឱ្យមានភាពស្មោះត្រង់នៅក្នុងទំនាក់ទំនងរួមភេទមួយនោះ។ នាងមានលក្ខណៈមិនលោភលន់ និងស្មោះសច្រើនបើធៀបនឹងមនុស្សស្រីប្រាំមួយនាក់ដែលមកដល់មុននាង។
Benedetto បានរកឃើញថា គាត់ចាប់អារម្មណ៍លើការរងទុក្ខខាងផ្លូវភេទរបស់នាង ថាជារឿងដែលគាត់សាកចិត្តនាង ការអត់ធ្មត់ ការតស៊ូនិងក្តីស្រលាញ់។ បើនាងមាន នាងនឹងស៊ូបាន។
«Angelina» គេហៅនាងធ្វើឱ្យនាងភ្ញាក់។
នាងងាកមក ស្អាតដូចទេពអប្សរដែលភ័យស្លាំង។
«បងចង់ឱ្យអូនលើករ៉ូបឡើង!»
នាងភាំងសម្លឹងគេក្រឡង់ៗ ព្រោះនាងមិនអាចប្រកែកក៏មិនអាចធ្វើតាម។
«ឥឡូវនេះ!» គេបញ្ជាក់ដោយមុខក្រហម ងាកមកម្តងៗ។
គេទម្លាក់ភ្នែកមកភ្លាមៗ ឃើញដៃរបស់នាងញ័រ។
«ឮ?»
គេនិយាយក្ងួរ ដៃនាងទាញភើយរ៉ូបឡើង។
«អូស្រីស្អាតរបស់បងអើយ!»
គេបានរអ៊ូរង៉ុលៗ បញ្ចេញដង្ហើមតឹងៗ ពេលនាងបញ្ចេញសាច់ទន់រលោងទាំងអស់នៃភ្លៅសងខាង។ នាងឈ្ងោកមុខសម្លឹងដៃរបស់ខ្លួនឯងនៅលើសំពត់ធំប៉ោងពេលគេបើកឡានលឿនស្លេវនិងថែមល្បឿនលឿនជាងមុនជានិច្ច។
ជីពចរផ្លូវភេទរបស់គេ បញ្ចេញចំណង់ដ៏លោភលន់។ បើគេមានៈប្រញាប់ អាចនឹងមានបញ្ហា។ គេឈប់ឡានក្បែរឆ្នេរ ដែលមានដើមឈើធំ។ អាកាសធាតុក្តៅគួរសម តែវាស្ងាត់មែនកន្លែងនេះ។
រឺយ៉ែរឡានចូលក្រោមដើមម្លប់ត្រឈៃហើយ គេក្រឡេកមើល ឃើញនាងសម្លឹងគេ មុខក្រហមៗ។
នាងដឹងថា ឈុតឆាកនេះមិនអាចពន្យារបានទេ។ មុខគាត់ដូចចង់ខាំនាងហែកជាចម្រៀកៗ។
«ប៊ែនណេត!»
នាងហៅគេខ្សាវៗ ធ្វើឱ្យគេញញឹមសម្លក់នាង។ ចិត្តគេទាមទារចង់ឱ្យនាងហៅគេបែបនេះរហូត ដង្ហោយយហៅគេ អង្វរគេ។
ដៃគេចុចកៅអីខាងនាងឱ្យទ្រេតទៅក្រោយ។ ក្បាលនាងផ្តេក តែភ្នែកនាងនៅតែឃ្លាំមើលមុខគេ។ ដៃគេលូកមក ហើយកប់នៅចន្លោះជើងរបស់នាង។ នាងហាមាត់ស្រែកនិងបិទភ្នែក។
ពន្លឺពេលរសៀលនារដូវក្តៅបានហូរចូលទៅក្នុងរថយន្តស្ព័រ ហើយធ្វើឱ្យសាច់អ៊ែនជេលភ្លឺថ្លាខ្លាំង រាងកាយពីលើដល់ក្រោមស្ទើរតែឆេះរោលពេលគេបកស្បែកនាង។
នាងទប់ដៃគេ។
«ដកដៃចេញ!»
គេបញ្ជា ហើយមាត់ឱនទៅបញ្ចប់សម្រែកថ្ងូររបស់នាង។ បបូរមាត់នាងស្អាតណាស់ រឹតតែស្អាតពេលវាត្រូវបានមាត់ប៊ែនណេតមកសង្កត់បញ្ចប់សំឡេង។
នាងចូលចិត្តស្នាមថើបនេះតាំងពីយប់ដំបូង យប់ដែលនាងយល់ថា នាងមានឱជារសខ្លាំងសម្រាប់គេ។
ប្រសិនបើប៊ែនណេតមិនពិតជាបិសាចដូចគេតំណាលនោះទេ ការពិតនឹងធ្វើឱ្យគេក្លាយជាមនុស្សម្នាក់ ដែលនាងស្រមៃប្រាកដតាំងពីក្មេងមក គឺរបៀបគេនេះហើយ អត្តនោម័តបន្តិច តែទន់ភ្លន់ខ្លាំងពេលថើបគ្នា។
«please»
ប៊ែនណេតមិនបានឮសំឡេងអង្វរនេះលាន់មកក្រៅពេញលេញទេ តែគេឮដង្ហើមថ្ងូររបស់នាង។ ក្បាលរបស់នាងអង្រួនព្រោះកម្ដៅរបស់នាងឡើងស្រឺតៗនិងរត់ពេញរាងកាយព្រោះម្រាមដៃរបស់គេនៅលើនាង ក្តាប់យ៉ាងជ្រៅនៅក្នុងស្នូលដ៏ក្តៅនិងភ្លើង។ នាងថយត្រគាក គេនៅតែតាមទៅទាញមកវិញបានដោយបាតដៃម្ខាងទៀត។
នាងញ័រហើយយំ ធ្វើឱ្យគេបឺតយកទឹកភ្នែកពីថ្ពាល់នាងមកក្នុងមាត់យ៉ាងឆ្ងាញ់ពិសា ព្រោះកម្ដៅស្នេហានិងទឹកភ្នែករីករាយទាំងនោះគឺសម្រាប់គេ នាងជារបស់គេ។
«បើកភ្នែកAngelina» កូនកំលោះបានប្រាប់នាង ហើយនាងធ្វើតាមបញ្ជាដែលស្រទន់តែប្រកែកមិនបាន។
នាងឃើញមុខគេសង្ហា ក្រហម និងអាណិតលាយឡំ។
«វាមិនមែនជាទណ្ឌកម្មទេ! ជាកម្មសិទ្ធិ! ជាការត្រួតត្រារបស់បេះដូង» គេពន្យល់ខ្សឹប។
នាងងក់ក្បាលដោយទឹកភ្នែក។ គេនៅបន្តសម្លឹងប្រតិកម្មនាង នាងងក់ក្បាលនិយាយ៖
«ខ្ញុំស្រលាញ់លោក ប៊ែនណេត!»
គេញញឹម ជាមួយពន្លឺភ្នែកភ្លឺដូចផ្កាយ។
ដៃគេដកចេញ នាងលែងណែនហើយ។
នោះហើយជារបៀបដែលគេមានអារម្មណ៍ថា សប្បាយចិត្តជាងតណ្ហាដែលកំពុងផ្ទុះ។
គេងាកមក ហើយបានបើកឡានវ៉ាវ។
មហាវិមាន
Castello Nero
វិមានមរតកដូនតានៃត្រកូល Castello នៅមិនដល់១នាទីពីឆ្នេរដែលស្រីយំសោកមុននេះទេ។ ភាពសើម និងការលោភលន់អំណាច ក្នុងបេះដូងរបស់គេរឹតតែមានអំនួតឡើងពេលឡានលូនចូលរបងដ៏ធំនិងវែងឆ្ងាយសន្លឹមពីកំពូលវិមានកប់កណ្តាលព្រៃរុក្ខា។
«សូមស្វាគមន៍មកកាន់ផ្ទះយើង កូនក្មេងតូច!» ប៊ែនណេតនិយាយដោយមុខក្រហមងាំងព្រោះគេគិតថារឿងណាមួយដែលនឹងត្រូវធ្វើមុនគេជាមួយនាង។
«ចាស៎!»
នាងតបដោយសម្លឹងគេជាមួយទឹកមុខចំណាប់ខ្មាំងគួរឱ្យអាណិត។ គេយល់ហើយ មនុស្សស្រី៦នាក់មុន ជាហេតុផលដែលអ៊ែនជែលភ័យខ្លាំង។
ខណៈនាងកាន់ម្រាមដៃចូលគ្នា Benedetto បានជាន់ម៉ាស៊ីនពន្លឿនល្បឿនរបស់គេកាត់ព្រៃនិងសួន។
សូម្បីតែពេលនេះ នាងដឹងថា ពីរបងក្រៅដល់វិមានពិតប្រាកដមិនដឹងរត់រួចឬអត់ផង បើជ្រៅនិងឆ្ងាយយ៉ាងនេះ។
តែហេតុអ្វីយើងត្រូវរត់ពីបុរសដែលជាប្តីរបស់យើង?
វិមាន Castello Nero នាបទពិសោធន៍ថ្ងៃដំបូងនេះ តើមានលក្ខណៈភ្ញាក់ផ្អើលនៃការចាប់ផ្តើម ឬបញ្ចប់ជីវិតនាង? គិតហើយ ក៏មានអារម្មណ៍ថាត្រជាក់ណាស់។
គេឈប់ឡានហើយ!
Benedetto បានចុះចេញពីរថយន្ត ប៉ុន្តែ Angelina បាននៅកន្លែងដែលនាងនៅ។ គេដើរមកបើកទ្វារឱ្យនាង ហើយពេលនាងឈរមែនទែន គេជួយទាញរ៉ូបស្រួលបួលឡើងវិញ ព្រោះគេបានបំផ្លាញវា។
ពន្លឺថ្ងៃបានធ្វើឱ្យទីនេះ មានសភាពហាក់ដូចជាលិចពាក់កណ្តាលទៅក្នុងវេទមន្ត។ ជំនួសឱ្យភាពសាហាវធ្ងន់ៗនៃឆាកស្នេហាមនុស្សមានអំណាច អ៊ែនជេលបានព្យាយាមអស់ពីសមត្ថភាពដើម្បីទប់ទល់កុំឱ្យបញ្ចេញភាពភ័យព្រួយចេញមកឱ្យបុរសបានឃើញ។
នេះឬ ដែលជាកន្លែងបញ្ចប់កូនក្រមុំទាំង៦របស់គេ?
ប៉ុន្តែមកដល់ទីនេះ គេដូចជាព្រះរាជាមានមនុស្សឈរជាជួរពីចម្ងាយរង់ចាំបម្រើ ឱ្យតែគេរលាស់ដៃហៅ។ រាងកាយរបស់នាង ឈរគាំងនិងមានអារម្មណ៍ដូចជាគេមិនមែនរបស់នាងផ្តាច់មុខ។
សូម្បីតែដង្ហើមរបស់នាងខ្លួនឯង ក៏ហាក់ដូចជាឃើញថាវិលវល់ មិនច្បាស់ថាជាកម្មសិទ្ធិរបស់នាងទៀតផង។
ទ្វារធំនៅលើជណ្តើរម៉ាបក្បែរនោះរបើក ហើយអ្នកយាមបួននាក់បង្ហាញខ្លួននៅទីនោះ។ ស្វាមីដ៏ស្រស់ស្អាតរបស់នាង ដែលកំពុងសម្លឹងមើលមក ដោយមាត់កោងបន្តិចនៅជ្រុងម្ខាង ដូចជាកំពុងស្ទង់ចិត្តនាងសប្បាយចិត្តជាមួយគេដែរឬយ៉ាងណា?
សម្លឹងមើលក្នុងភ្នែកក្រអឺតក្រទមរបស់ស្វាមី នាងពិតជាខ្លាចនិងវិលវល់ ងងឹតងងល់ពេក រវាងស្នេហានិងការភ័យខ្លាចពេក។
ដៃរបស់គេក្តោបកាន់ដៃនាង នាងងើយមើលគេ ភ្នែកគេ ទឹកមុខគេមិនសូវគ្រោតគ្រាតតែនាង ហាក់ដូចជាមិនបាត់ញាប់ញ័រ។
«សូមស្វាគមន៍មកវិមានយើង ភរិយា!» គេវាចាឮៗ។
នាងនៅបន្តសម្លឹងសុំមេត្តា។ ប្រាង្គប្រាសាទបុរាណខាងក្រោយខ្នងគេ ជាផ្ទាំងថ្មដ៏ភ្លឺចែងចាំង ដែលមើលទៅហាក់បីដូចជាមានសន្ទុះក្រោមពន្លឺអស្តង្គត គួរឱ្យកត់សម្គាល់ណាស់។ គ្រប់យ៉ាងហាក់ដូចជាត្រូវបានសាងសង់ដើម្បីធ្វើជាបន្ទាយ មិនមែនចន្ទទឹកឃ្មុទេ ប៉ុន្តែចំពោះចិត្តរបស់ Angelina ទីនេះអាចជាគុកស្នេហ៍ អាចជាទីបញ្ចប់ ឬអាចជាមហារាជវាំងសម្រាប់នាង។
«ជីវិតខ្ញុំ ជារបស់ស្វាមីហើយ!»
នាងនិយាយរលីងរលោង។ ប៊ែនណេតគ្រវីស្មាស្ទើរញញឹមស្ទើរអត់។ តែភ្នែកទាំងពីរប្រាណនៅថ្ពក់គ្នា។
ប៉មជាច្រើនរបស់ប្រាសាទកំពុងវាយកម្ទេចបណ្តាផ្ទាំងពពកដែលហោះកាត់។ ខ្យល់ត្រជាក់ទោះជាមេឃមានពន្លឺថ្ងៃ។
បេះដូងនាងនៅតែលោតក្នុងចង្វាក់ញាប់។ សូរសមុទ្រនិងរំពេ លាន់មកពីនាយឆ្ងាយ។ នាងមិនដឹងថាតើភាពក្រៀមក្រំដ៏ចម្លែកដែលនាងមានក្នុងជម្រៅចិត្តពេលនេះ ពិតជាការភ័យខ្លាច ឬក៏ធូរស្រាលនោះទេ វាចម្រុះគ្នា ហើយជាតួនាទីនៃប្តីម្នាក់ដែលនឹងបញ្ជាក់ឱ្យនាងដឹង។
«តោះអូន!»
គេនាំនាងឡើងជណ្តើរ៥កាំនិងឈានចូលវិមាន។
ព្រំមានតម្លៃនៅពាសពេញ។
ស្រាប់តែ ព្រិចភ្នែកឡើងទៀត នាងឃើញស្ត្រីចំណាស់ម្នាក់ឈរនៅទីនោះ ស្លៀកពាក់ខ្មៅក្រឹប ពីលើដល់ក្រោម។ ដូចជាកំពុងកាន់ទុក្ខ មិនមែនទទួលកូនក្រមុំទេ?
យាយនេះ ត្រូវនាងទាយថា ជាប្រផ្នូលមិនល្អ ដោយទឹកមុខស្មើ ឆ្មើង និងចង្កាអូសវែងស្រួច សម្លឹងមកធ្មឹង។
មិនស្រួល!
តែ Benedetto បានប្រាប់ស្ត្រីនោះ៖
«នេះគឺជាម្ចាស់ស្រីថ្មីរបស់អ្នក! Angelina!»
គេងាកមកប្រពន្ធតូចនិងពន្យល់៖
«អនុញ្ញាតឱ្យបងបង្ហាញអូន មីង Signora Malandra អ្នកថែរក្សាប្រាសាទនេះ!»
«Enchanté» ស្ត្រីចំណាស់បាននិយាយជាភាសាបារាំង។
Angelina បានញញឹម តែញញើតក្នុងចិត្ត៖
«រីករាយណាស់ដែលបានស្គាល់!»
វត្តមាន មីងSignora Malandra ប្រហែលជាតួអង្គមិនសមហេតុផលដោយអារម្មណ៍សម្ងាត់។ ភ្នែកគាត់មិនស្វាគមន៍នាងទេ ប៉ុន្តែគាត់មិនសមនឹងមកច្រណែននាង ឬធៀបទៅនឹងម្តាយនាង ម៉ាដាម Margrete Charteris សម្រស់ហៅមិនឮទេ។
ស្វាមីថ្មី និយាយកាត់៖
«មកអូន ទៅមើលបន្ទប់គេងរបស់យើង!»
Angelina បានកត់សម្គាល់ថាពាក្យ បន្ទប់ដេកបានសង្កត់បេះដូងឱ្យដកចេញពីអ្វីជុំវិញ ហើយនឹកដល់ម្រាមដៃផ្តាច់ការរបស់គេ។ ទឹកមុខនាង ស្ងប់ស្ងាត់។
គេមិនដែលលែងដៃនាងទេតាំងពីមកដល់។ ប្តីបានទាញនាងទៅជាមួយនៅរាល់ពេលគេផ្លាស់ទី ដោយឥឡូវនេះ អូសនាងកាត់តាមច្រកផ្លូវកាត់វែងនិងស្ងាត់ មហាស្អាតនិងរុងរឿង។ ម្ចាស់ស្រីតូចច្រម៉ក់ ត្រូវវង្វេងមិនស្គាល់ទីណាជាទីណាទាំងអស់ ព្រោះសងខាងជាប្រភេទជញ្ជាំងថ្មធ្ងន់ៗ។
ទីនេះជាផ្នែកស្នូលខាងក្នុងនៃប្រាសាទចំណាស់ជាងគេបំផុតរបស់ប្រទេសអ៊ីតាលី។ រីឯគេនេះ ប៊ែនណេត ខាស្តេឡូនេះ អាចថា ជាទាយាទដ្រាគូឡា ឬព្រាយបុរសផ្សេងទៀត បើមើលតាមការដុតភ្លើងគប់ក្នុងជញ្ជាំងនិងប្រណីតភាព។
ទោះយ៉ាងណា នាងជាភរិយារបស់គេ ជាម្ចាស់ស្រីមានចំណែកក្នុងអំណាចទីនេះ។ នេះជាអ្វីដែលនាងបានគិត ប៉ុន្តែព្យាយាមណាស់ កត់សម្គាល់គ្រប់យ៉ាងជុំវិញខ្លួនរបស់នាងដោយឆ្លៀវឆ្លាតព្រោះពេលណាមួយ នាងត្រូវការដឹងផ្លូវរត់ឱ្យរួចជីវិត។
នេះជាសំឡេងអ្វីមួយ អាថ៌កំបាំងដែលបានខ្សឹបខ្សៀវក្នុងខ្លួននាង ទោះណាជាអ៊ែនជេលតែងបានព្យាយាមអស់ពីសមត្ថភាពដើម្បីរុញវាចោល ហើយកុហកខ្លួនឯងថាទុកចិត្តប្តី។
យ៉ាងហោចណាស់គេជាប្តីរបស់នាង។
«សិល្បៈនិងភាពអស្ចារ្យទាំងអស់របស់ពិភពលោកតាមពិតលាក់នៅទីនេះ!»
គេសើចយ៉ាងមោទនៈនឹងការបញ្ចេញមតិរបស់នាង។
«គ្រួសារ! ដូនតារបស់យើង បានខិតខំកាន់តំណែងជាគ្រួសារទីមួយរហូតមក!»
គ្រួសាររបស់ Angelina ធ្លាប់បានចាត់ទុកខ្លួនឯងថា ជាអភិជនអម្បូរចាស់មានសាវតាវែងឆ្ងាយមកហើយ ប៉ុន្តែពួកគេមិនអាចធៀបជាមួយគ្រួសារស្វាមីម្នាក់នេះទេ។
ភាពខុសគ្នាទាំងមរតក សំណង់និងសិល្បៈ បានធ្វើឱ្យនាងភ្ញាក់ផ្អើលខ្លាំង។ ព្រោះនាងមានទឹកមុខស្ញប់ស្ញែង ស្វាមីBenedetto ក៏បាននិយាយបន្ត៖
«ប្រាសាទនេះ នៅតែស្ថិតក្នុងដៃគ្រួសារយើង មិនថាមានបដិវត្តន៍ ការនិរទេសខ្លួន ឬការដាក់រាជ្យដែលបានញាំញីអឺរ៉ុបកន្លងមកនោះទេ! ទោះណាជា តួនាទីរាជវាំងត្រូវបានដកហូត ក៏បុព្វបុរសបានប្រែខ្លួនជាអ្នករកស៊ីកំពូល និងមានលុយច្រើនជានិច្ចដើម្បីមានកម្មសិទ្ធិកោះនេះ ចាប់តាំងពីការដួលរលំនៃចក្រភពរ៉ូម!»
Angelina បានព្យាយាមស្រមៃមើលថា តើគេសមនឹងផ្តាច់ការទេ ដែលត្រូវរស់ជាទាយាទក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនបច្ចុប្បន្ន ទៅនឹងការហែក្បួនដ៏វែងឆ្ងាយនៃប្រវត្តិសាស្រ្តមហស្ចារ្យ របស់ត្រកូលគេ។
«ប៊ែនណេត តើបងធំឡើងនៅទីនេះមែនដែរទេ?» នាងបានសួរទន់ភ្លន់។
ព្រោះពិបាកស្រមៃបានថា នាងនិងគេអាចមានកូនតូចៗ ដែលរត់លេងជុំវិញសារមន្ទីរដ៏បុរាណនិងមើលទៅដូចជារាជវាំងបូជាមួយនេះ។ លើសពីនេះទៅទៀត នាងពិបាកស្រមៃណាស់ថា Benedetto ម្នាក់នេះ ធ្លាប់ជាកូនក្មេងខ្លួនគេដែរទេ ដូចជាវ័យជំទង់ដែលមិនទាន់កាច ឬកាន់អំណាច តើគេមើលទៅបែបណា?
គេមិនឆ្លើយសំណួរទេ បែរជាអូសនាងទៅ៖
«តោះ មើលកន្លែងមួយ!»
គេបាននាំនាងចូលទៅក្នុងសាលមួយ ដែលត្រូវបានគ្របដណ្តប់ដោយរូបគំនូរជាផ្ទាំងធំៗ មើលមិនយល់ន័យ តែសែនប្រណីត។
មនុស្សក្នុងនោះ នាងមិនចាំបាច់អានផ្លាកដែលមានបង្កប់នៅតាមគែម ក៏យល់ថានាងកំពុងសម្លឹងមើលបុព្វបុរសរបស់ស្វាមី បន្សល់រូបមកពីរាប់សតវត្សមកហើយ។
«ទីនេះជាប្រវត្តិសាស្ត្រដែលតំណាងដោយគ្រួសារ Franceschis គ្រប់ជំនាន់អូន! យើងធ្លាប់មានបុព្វជនពីព្រះសង្ឃ ដល់មន្ត្រី និងអភិជន!»
បើមិនគ្រប់គ្រងអារម្មណ៍ត្រជាក់ទេ កូនក្រមុំយល់ថា ភាគច្រើននៃពួកគេមានទឹកមុខឆ្មើងខ្លាំង និងក្រអឺត កាច ដូចជាបិសាចជញ្ជក់ឈាម។
Benedetto សម្លឹងមើលរូបភាពនៅលើជញ្ជាំង មិនមែនមើលមកភរិយាទេនៅពេលគេអធិប្បាយ៖
«ឪពុកម្តាយរបស់បង ចូលចិត្តសេរីភាពនិងគំនិតផ្ទាល់ខ្លួន និងមិនចង់ដដែលៗ ពួកគាត់ចង់ដើរហើរសាមញ្ញក្នុងពិភពលោក ប៉ុន្តែជីតាបង គាត់គិតថា កូនៗនឹងក្លាយជាជំនាន់ក្រោយដែលគ្មានប្រយោជន៍ប្រសិនមិនកាន់ច្បាប់គ្រួសារដែលឆ្លងកាត់វិន័យនិងការអប់រំត្រឹមត្រូវ។ នៅពេលដែលឪពុកម្តាយបងស្លាប់ ជីតារបស់បងវីរជន Signora Malandra បានងាកមកបង្ខំឱ្យបងកាន់កាប់អ្វីមួយ ដែលឪពុកម្តាយខ្ញុំមិនបានបំពេញ! ដូច្នោះទាំងបងនៅក្មេង ត្រូវបានគេបញ្ជូនទៅរៀននៅម៉ោង៥ព្រឹក វិលមកផ្ទះរាល់ម៉ោង៥ល្ងាច ហើយរៀនច្បាប់គ្រួសារទៀត!»។
សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់មនុស្សចម្លែកជាស្វាមីពេលនេះ បានធ្វើឱ្យនាងហ៊ានសួរ៖
«ជិះយន្តហោះទៅសាលា? ហើយត្រូវមកដេកក្នុងប្រាសាទវិញដាច់ខាត?»
Benedetto បានឈប់និយាយ។
Angelina មិនទាំងដឹងផងថា ហេតុអ្វីសំណួរនេះញ៉ាំងឱ្យគេស្ងាត់។ មុនមកដល់ នាងបានGoogle សាវតាប្តីរបស់នាងនិងក្រុមគ្រួសាររបស់គេ តែរកមិនឃើញអ្វីក្រៅតែពីភាពល្បីល្បាញខាងទ្រព្យសម្បត្តិ និងភាពឃោរឃៅខាងពាណិជ្ជកម្ម តាមការសរសេរពន្លើសដែលគួរឱ្យខ្លាច។
យ៉ាងណាក៏ដោយ ក្នុងនោះនាងត្រូវទទួលស្គាល់ថា ពួកគេមិនខុសពីគ្រួសារអឺរ៉ុបដទៃទៀតឡើយ។ វាគ្រាន់តែជា Benedetto ស្តេចនៃអាណាចក្រទ្រព្យសម្បត្តិនៅក្នុងសម័យកាលឌីជីថលដ៏ទំនើបនេះ ជាមួយកេរ្តិ៍ឈ្មោះអាក្រក់ជាងពួកអភិជនឬពូជសាសន៍ដទៃទៀតអាស្រ័យលើអ្នកច្រណែនពួកគេ។
«ម្តាយរបស់យើង ត្រូវបានចាត់ទុកថាជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក!»
នាងងាកមកយកចិត្តទុកដាក់ស្តាប់។ គេឱបចង្កេះនាងបណ្តើរទៅហើយនិទានថា ម្តាយនិងឪពុករបស់គេបានចួបគ្នាក្នុងកម្មវិធីជប់លៀងអភិជនដ៏រុងរឿងមួយនាក្នុងដែនសមុទ្រ Côte d’Azur ឬហៅថា តំបន់ទេសចរណ៍លាក់បំពួនសម្រាប់មហាសេដ្ឋីនៃដៃសមុទ្រការីប៊ីន។
ពួកគេស្រលាញ់គ្នាហើយលះបង់ជាមួយគ្នា។
នាងចង់ដឹងទៀតប៉ុន្តែគេឈប់និយាយ ដោយបានទាញចេញពីវិចិត្រសាលនេះ ហើយចូលទៅក្នុងប្រាសាទកាន់តែជ្រៅ។
«ពួកគេមិនដែលមកគេងទីនេះទេ ពួកគេហោះហើរ ហើយខ្ញុំមានមេដោះម្នាក់!»
«ហេតុអ្វីបានជាបងដឹងស្នេហាពីឪពុកម្តាយខ្លួនឯងបានបើអ៊ីចឹង?» នាងអាចសួរដោយតស៊ូពន្យារពេលដើម្បីរក្សាការទទួលបានព័ត៌មាន។
ប្តីរបស់Angelinaសើច តែជាសំណើចឈឺចាប់ ដែលអាចញ៉ាំងនាងឱ្យមានអារម្មណ៍ថាញាប់ញ័រ៖
«គិតថា ពួកគេប្រហែលជាមិនអើពើនឹងខ្ញុំ»
«ឪពុកម្តាយបងមិនមករកបងទេ?» អេនជេលីណាបានសួរដោយព្យាយាមមិនបញ្ចេញភាពខកចិត្តពេក។
«កូនក្រមុំតូចរបស់បង» គេខ្សឹប ដៃគេតឹងឱបនាងយ៉ាងកក់ក្តៅ ទោះបីជាការសម្លឹងរបស់គេកាចនិងជ្រៅសន្លឹម ត្រជាក់ដូចទឹកកក។
«ឪពុកម្តាយរបស់ខ្ញុំបានតាមដានជាទៀងទាត់អំពីការរីកចម្រើនរបស់ខ្ញុំ។ ប៉ុន្តែ Castello Nero មិនមែនជាកន្លែងសម្រាប់ឱបក្រសោបមនោសញ្ចេតនាចោលការងារធំទេ»
នាងគ្រវីក្បាល៖
«ទេ ខ្ញុំចង់បាន!»
ភ្នែកស្រឹមរបស់ Benedetto ភ្លឺថ្លាពេលនាងគ្រវីខ្លួនរំអុកគេ។
«ខ្ញុំចង់ឱ្យបងស្រលាញ់ខ្ញុំ ដូចប្រុសធម្មតាម្នាក់!»
គេជ្រួញចិញ្ចើម ហើយផ្អាកជើងនៅកណ្តាលបន្ទប់។
មានទ្វារមួយនៅទីនោះ ដែលមើលទៅដូចជាអ្វីមួយដែលចេញពីមជ្ឈិមសម័យ។ ទ្វារឈើដ៏រឹងមាំដែលមានរនាំងដែកដ៏អស្ចារ្យក្បាច់មាស។
«ប្រុសធម្មតាស្អីទៅ? បងមិនដែលដឹងទេ!»
ដៃគេចង្អុលទៅទ្វារនោះហើយប្រាប់៖
«បើបើកចូលទៅ នឹងមានជណ្តើរមួយ! ជណ្តើរឡើងពីជាន់នេះទៅប៉មខាងលើ! តែជាផ្នែកតែមួយគត់នៃប្រាសាទ ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះអូន!»
«ហាម?» អេនជេលីណាព្រិចភ្នែក ហើយងាកមកសម្លឹងប្តី។
«ហេតុអ្វី? តើប៉មមិនមានសុវត្ថិភាពទេ?»នាងសួរទៀត?
ម្រាមដៃរបស់គេមកទើរនៅលើថ្ពាល់នាង រួចចង្កា រួចទាញមុខរបស់នាងមកក្បែរមាត់គេ។
«មិនត្រូវព្រហើន ចូលទៅក្នុងប៉មនេះទេ!»
ហើយមិនមានដាននៃភាពកាចឃោរឃៅនៅលើមុខរបស់គេទេពេលគេនិយាយហាមប្រពន្ធ តែ កំដៅដែលឆេះនៅក្នុងភ្នែកងងឹតរបស់គេចម្លែក។
គេប្រាប់ផ្ទួនៗ៖
«មិនថាមានរឿងអ្វីទេ Angelina អូនមិនត្រូវបើកទ្វារនេះដាច់ខាត!»
ម្រាមដៃរបស់គេនៅលើចង្ការបស់នាងមានអារម្មណ៍ថាដូចជាកណ្តាប់ដៃដែលអាចនឹងវិលមកក្តោបនៅជុំវិញបំពង់ករបស់នាង។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ