រឿង៖ កូនក្រមុំទី៧ ភាគទី៥

«តើ…..មានអ្វីកើតឡើងប្រសិនបើខ្ញុំធ្វើ?» នាង​ស្រាប់តែ​សួរ​ជាមួយសូរសំឡេង​​ខ្សឹប​។

«គ្មានអ្វីល្អទេ! ចាំទុក!»

នាងលេបទឹកមាត់និង​ដកដង្ហើម​ធំ​នៅ​ពេល Benedetto ទាញ​នាង​មក​ជាមួយ​ដោយប្រញាប់​ ចុះ​តាម​ច្រក​របៀង​ដ៏​វែងមួយ ​រហូត​ឆ្ពោះតម្រង់​​ចុង​បំផុតនៃផ្លូវ។

នៅកន្លែងថ្មីនេះ នាង​បានឃើញបរិវេណនៃជញ្ជាំងដែលពោរពេញដោយបង្អួច។

Angelina អាចឃើញផ្ទៃរាបស្មើនិងយ៉រជាច្រើនឆ្លុះទៅដល់ឆ្នេរសមុទ្រខៀវស្រងាត់។

«ស្អាតណាស់!»

ទោះយ៉ាងណា ជញ្ជាំងនេះខ្ពស់ឆ្ងាយ បានត្រឹមឃើញ មិនងាយចុះដល់ឆ្នេររត់លេងតាមអារម្មណ៍ពេលនេះទេ។

ការពិតវិញ នេះជាបន្ទប់គេងធំនិងមាន​គ្រែខ្ពស់មួយទូលាយសាយក្រាលដោយសូត្រ មានផាសុកភាព​។

ឃើញគេ នាង​ដឹងថាខ្លួនឯងហត់កម្រិតណាក្នុងឈុតនេះ។

បង្គោលថ្លើមថ្មធំៗចំនួនបួនបានបញ្ឈរឡើងទៅដល់ពិដានថ្មខ្ពស់ ដែលធ្វើឱ្យភរិយា​មានអារម្មណ៍រំពេចថា នាងនៅក្នុងកុនបុរាណ។ Angelina មិនអាចដកដង្ហើមស្រួលបានទេគ្រាន់តែដឹងថា Benedetto បានលែងដៃនាង ហើយដើរចូលទៅក្នុងបន្ទប់ ឈរនៅមាត់ទ្វារមួយជាន់ទៀត។

«មកអូន!»

នាង​ឈានទៅ ក៏ឃើញមានបន្ទប់ដែលបាំងពីក្រោយនោះ តូចជាមាន​ភាពឯកជនជាងនិងងាយស្រួលជាងមុន ក៏ទំនើបជាងមុនដែរ មិនដូចរាជវាំងទេ។

ក្នុងបន្ទប់នេះមិនមានអ្វីក្រៅពីគ្រែអាពាហ៍ពិពាហ៍របស់នាង ភ្លើងអមដោយភ្លើងចរណៃមាសច្រាល​។

«បន្ទប់យើង?»

នាង​ងាក​ទៅ​មើល​ប្រុសស្អាត ហើយ​គិត​ថា ​នាង​ឃើញ​សាច់ដុំ​នៅ​ថ្គាមកាចរបស់គេ។

«អង្គុយទៅ!»

គេហៅបែបនេះ ធ្វើឱ្យនាងរំកិលទៅលើគ្រែហើយសម្រាកជើង។

នាង​សង្កត់​បាតដៃ​ចុះ​លើសូត្រដ៏រាបស្មើ ត្រជាក់ និងទន់ល្មើយ។

«គេងទៅ!»

នាង​ធ្វើតាម ពេលខ្នង​សែនស្រណុកប៉ះនឹងពូកកក់ក្តៅ។ ផាសុកភាពពេលនេះ ហាក់​ដូច​ជា​សុបិន​។ ហត់ពេក នាងបិទភ្នែក។ ត្រចៀក​នៅឮពីខាងក្រៅមក សន្ធឹកផ្គរលាន់នៃដែនសមុទ្រ។

«ខ្ញុំមានសំណួរមួយ Benedetto»

នាង​និយាយមិនបើកភ្នែកទេ។

នាងគិតថា គាត់ដឹងពីអ្វីដែលនាងចង់សួរ បានជាមិនឆ្លើយថាព្រម ឬឆ្លើយថាចង់ស្តាប់។

«មានអ្វីកើតឡើងចំពោះភរិយាទាំងប្រាំមួយនាក់ដែលមកដល់មុនខ្ញុំ?»

ស្វាមី​គ្រហឹមខឹងបន្តិច តែនាងឮលាន់ខ្ទរ​​នៅ​ក្នុង​បន្ទប់​ថ្មនេះដូច​ជា​ផ្គរលាន់។ នាងបើកភ្នែក។

«គ្រែផ្សំដំណេក ជាកន្លែងទុកសម្រាប់ការជជែកប្រធានបទនេះ?»

គេនិយាយដោយអាការៈខឹង និងរក្សាសម្បុរមុខក្រហម ឈរនៅទីនោះដដែល គឺចុងជើងនាង។ ប្រពន្ធ​ថ្មី​របស់​គេ ​​គិត​ថា​គេ​ជា​ឃាតករ។ ពីមុនពេលកូនក្រមុំទី៧មកដល់ទីនេះ Benedetto គិតនិង​រំពឹងថានាងជាភរិយាតូច ដែលមើលទៅគួរឱ្យស្រលាញ់និងគួរឱ្យអស់សំណើច។ នាងមានចរិតក្មេងសេចក្តី និងស្មោះ រឡិករឡក់។ ប៊ែនណេត​សង្ឃឹមថា ស្រីម្នាក់នេះនឹងនាំគេទៅដល់ពិភពមួយដែលជីវិតគេមិនធ្លាប់មានពីមុនមក។ ហេតុផលអស់ទាំងនេះហើយ បានជាបេះដូងគេ​ ​បង្កើត​ក្តី​ប្រាថ្នា​យ៉ាង​ខ្លាំង​សម្រាប់​រាងកាយនិងសមានចិត្ត​​របស់​នាង។

ដល់មិនទាន់អីផង នាងលើកឡើងចំណុចក្តៅ គេសួរបញ្ច្រាសស្រកីវិញ៖

«ទាយមក បងធ្វើអីពួកគេ?»

​      ហើយគេអាចសម្គាល់​ឃើញពី​ភាព​ភ័យ​ខ្លាច និង​​រំជើបរំជួល​ពេញ​ខ្លួន​ប្រាណ​របស់​នាង។ ទោះយ៉ាងណា អ៊ែនជេលនៅតែបង្ខំធ្វើជាក្លាហានសង្ខើញសួរ៖

«ប្រាប់​ខ្ញុំ!…..វាជា….ភាពស្មោះ…រវាងប្តីនិងប្រពន្ធ!» ការសម្លឹងរបស់នាងដែលនៅរង់ចាំចម្លើយ​គឺ នឹងនរពេកណាស់។ គេនៅភាំងនឹងសម្រស់នាង វ័យនាង​ក្មេង​តែទឹកមុខចាស់ទុំ។ អ៊ែនជេលតឿនឡើង៖

«ខ្ញុំចង់ឮប្តីខ្ញុំនិយាយ!»

ស្វាមីក៏ដកដង្ហើមធំ និង​បែរខ្នងសម្លឹង​សមុទ្រ។ ឆ្នេរ​ក្រហមព្រាល ដែលលាតសន្ធឹងពាសពេញនៅក្រៅមិនបានជួយបញ្ចប់បណ្តាទុក្ខព្រួយរបស់គេទេ។

នៅក្រោយវាំងនន ជាផ្ទាំងកញ្ចក់ធំ។

សម្លឹងទេសភាពបន្តិច គេបាននិយាយឡើងថា៖

«ប្រពន្ធដំបូងគេរបស់បង ​ឈ្មោះ Carlota di Rossi! ឪពុកម្តាយរបស់នាង បានត្រូវរ៉ូវជាមួយជីតាបង

តាំងពីបងនិងCarlotaនៅក្មេង។ យើងធំឡើងជាមួយគ្នា តែងតែដឹងពីគោលបំណងរបស់គ្នា​ហើយ ​យើង​ត្រូវ​បាន​កំណត់​ថា ​នឹង​រៀប​ការដើម្បីបន្ត​សុបិន​នៃ​គ្រួសារ​ដ៏​លេចធ្លោ​របស់​យើង​»

«បង​ស្រឡាញ់នាងណាស់មែនទេ?»

ភរិយាសួររំអុកព្រោះប្រចណ្ឌ ធ្វើឱ្យប៊ែនណេតងាកមកវិញញញឹមតិចៗ។

«ប៉ូលិស​ជឿថា នាងស្លាប់ព្រោះថ្នាំងងុយគេងនិងស្រាច្រើនពេក! នេះមិនមែន​មនុស្សមាន​សុភមង្គលធ្វើទេ!» គេឆ្លើយពង្វៀង។

«Carlota» Angelina រអ៊ូ។

ហើយ Benedetto ទម្លាក់ទឹកមុខពេលនឹកដល់មនុស្ស​ស្រីម្នាក់ ដែលតែងតែត្រូវបានគេបង្រៀនឱ្យញញញឹមមិនត្រូវរឿង គួរឱ្យធុញ ហើយត្រូវបានបង្ខំឱ្យមកនៅស្និទ្ធគ្នា​តាំងពីកាលនៅក្មេង ដោយមានភាពជាមិត្ត តែដឹងមកជានិច្ចថា ​​ពួក​គេ​នឹង​រៀប​ការ។

ការពិតបើមិនមាន​រឿងចង្រៃមួយនោះទេ  Carlota គឺជាមិត្តល្អបំផុតដែលគេធ្លាប់មាន។

«ប្រពន្ធទីពីររបស់បង ជាមនុស្ស​ស្រីដែលបងបានលបលាក់រក្សាទុកក្នុងបេះដូង មុននិងកំឡុងពេល ក៏ដូចជាក្រោយពេលរៀបការ!» សំឡេង​របស់​គេកាន់តែ​ក្រៀម​ក្រំ​ឡើងៗ។

«នាងគឺ Sylvia Toluca តារាសម្ដែងដ៏ល្បីល្បាញម្នាក់ ជាស្រីដំបូងដែលខ្ញុំចាញ់បានសម្រស់!»

«ម៉េចនាង​ស្លាប់?»

«នៅយប់ដែលមានព្យុះ! នាង​ចេញក្រៅ មិនដឹងហេតុផល! សាកសពរបស់នាងក៏មិនបានរកឃើញដល់ពេលនេះ!»

Benedetto ដកខ្លួនចេញពីជញ្ជាំង ហើយចាប់ផ្តើមដើរសំដៅទៅរក Angelina ។ គេសម្លឹងប្រពន្ធទី៧ នៅក្នុងឈុតពណ៌សដ៏ធំសម្បើមនោះ ដែលរីកនៅជុំវិញនាងដូចជាពពក ជាមួយនឹងគជ់ខ្មៅជុំវិញក និងភ្នែករបស់នាងពណ៌ខៀវថ្លា។

«កាលនោះ ខ្ញុំនៅក្មេងជាងនេះឆ្ងាយ ចិត្ត​គំនិតក៏មិនចាស់ទុំ» សំឡេងរបស់គេបន្លឺឡើង។ ពេលនាងម៉ក់ៗសម្លឹងមកគេវាចាថែម៖

«បងមានការគ្រប់គ្រងខ្លួនឯងបានតិចតួចណាស់!»

គេថាផង មើលមករាងកាយនាងពីលើដល់ក្រោម ហាក់ដូចជាឈឺក្នុងបំពង់ក។

«មិនដូចពេលនេះទេ!» គេបន្ថែមខ្លី។

«ស្មានថាឥឡូវនេះលោកចាស់ចិត្តគំនិត?» នាងគិតស្ងាត់ៗព្រោះនឹកដល់កាលដែលគេបានគ្រប់គ្រងនាង​ផ្តាច់ការ សង្កត់នាងយ៉ាងឈឺចាប់ច្រើនដងហើយ។ គេមានតណ្ហា​ច្រើនណាស់។

ពេលភ្នែកនាងសម្លឹង​​ត្រង់​ទៅ​ចួប​នឹង​ការ​សម្លឹង​មើល​របស់​គេ នាង​ចង់បានគេមកទុកតែម្នាក់ឯង។

«Angelina» គេបានខ្សឹបហើយឱនមកក្បែរនាង។

«ប្រាប់ឈ្មោះប្រពន្ធទីបី ទីបួននិងប្រាំមកបានទេ?» នាង​សួរខ្សឹបដែរ ចិត្តនាងភ័យបារម្ភអំពីព័ត៌មាន​ស្លាប់របស់ពួកគេ តែនាងនៅតែចិញ្ចឹមចិត្តចង់ដឹង៖

«កញ្ញាMonique LeClair ព្រះនាង Catherine DeWitt និងតារា Laura Seymour! បង​​បាន​នាំ​ពួក​គេ​ម្នាក់​ៗ​មកស្នាក់​ទីនេះ គ្រែនេះ ​ក្រោយពេល​រៀប​ការហើយភ្លាម! អភ័ព្វត្រង់ថា ម្នាក់ៗអាចមាន​រយៈពេលស្នាក់តិចជាងបីខែដូចៗគ្នា! រួច​​ក៏បាន​បាត់​ខ្លួន! ភាគច្រើន សន្មត​ថា​ស្លាប់! ដែលនាំឱ្យមាន​​ការ​ចោទ​ប្រកាន់​មក​លើ​បង»។

«ទាំងអស់គ្នា?»

គេងក់ក្បាល។

«ទាំង៦នាក់? ចុះអ្នកទី៦?»

«បាទ! មិនខុសគ្នាទេ»

តើមានឧបទ្ទវហេតុកើតឡើងនៅកន្លែងនេះតាម​របៀបណា ៦នាក់ហើយ មិនមែន​ចៃដន្យទេ។ អ្នកណាម្នាក់បានធ្វើរឿងនេះ។ Angelina បានគិត​ក្នុង​ទឹកមុខ​​ស្ងួតស្ងប់។

«ឃាតករជាអ្នកដែលស្រលាញ់លោកឬស្អប់លោក បានជាសម្លាប់មនុស្ស​ជុំវិញលោកអស់?»

នាង​និយាយធ្វើឱ្យគេបិទភ្នែកញីថ្ងាស។ កាយវិការ​នេះបញ្ជាក់ថា​ ប៊ែនណេត​ធ្លាប់បាន​គិត តែគ្មានតម្រុយនិងទាល់តម្រិះ។

អ្វីដែលសែនខកចិត្ត​គឺ បន្ទាប់​ពី​បាត់​បង់​ប្រពន្ធពីម្នាក់​ទៅម្នាក់ ​គេបែរជាមករៀបការថ្មី?

«ចេះហែលទឹកទេ?» គេសួរទាំងរាងកាយស្ទើរតែនៅស្ងៀម មិនកម្រើក ឯម្រាមដៃរបស់គេរំកិលទៅជិតនាងនៅលើគ្រែ។

«ខ្ញុំ​ជា​អ្នក​ហែល​ទឹក​ដ៏​ល្អជាងគេក្នុងគ្រួសារ!»​ នាង​ឆ្លើយ​ដោយ​​សំឡេងគ្រាន់​តែ​ខ្សឹបតែគេឮច្បាស់។ នាង​និយាយបន្ត៖

«ខ្ញុំអាចហែលពីនេះទៅកាន់ទីក្រុង Rio de Janeiro ហើយត្រលប់មកវិញប្រសិនបើខ្ញុំចង់!»

ប្តីតាម​មើលដើមទ្រូងរបស់នាងងើបឡើង និងធ្លាក់ចុះតាមចង្វាក់ដង្ហើមដែលកំពុងអួត។

«ចុះ​មហាសមុទ្រលើគ្រែនេះ?»

គេមមីរភ្នែកស៊ិចស៊ី ដៃទាញនាង​មកឱបផ្ទប់។

«ហែលមិនរួចទេ!»

នាង​តបដោយញញឹម។​ នាងតូចមើលទៅមានចរិតរលាម មិនគួរឱ្យជឿទេ។

«ហើយប្រពន្ធចុងក្រោយឈ្មោះ?» អ៊ែនជេលសួរបន្ត​។ ខ្យល់ដង្ហើមរបស់នាងហាក់បីដូចជាបំណងខាងប្តីដែរ ពួកគេចង់ស្អិតជាប់គ្នា។

គេយល់ចិត្ត​ភរិយា ​ប៊ែនណេតក៏ចាប់ផ្តើមលូកដៃម្ខាងទៀតទាញអាវនាងពីក្រោយខ្នងរកកន្លែង​រូត​។

«ទីប្រាំមួយ?» នាងបញ្ជាក់។

«នាង​ឈ្មោះ Veronica Fitzgibbon» Benedetto ធ្វើ​សំឡេង​ស្រទន់។ ពេលអ៊ែនជេលទន្ទេញឈ្មោះនេះ គេប្រាប់ខ្សឹប៖

«ជាស្ត្រីមាន​ឈ្មោះ​ល្បី​បំផុត ធៀបជាមួយ​អ្នកផ្សេងៗ​ចំណោម​ប្រពន្ធ​បងទាំង៦​! មុន​ពេល​រៀបការ​គេជាអ្នករាំបាលេសម្រាប់បង្អួតអភិជន! ក្ងានសួគ៌ពិតៗ»

Angelina សម្លឹងប្តីដែលទ្រោបមកពីលើនាង​។ ភ្នែកពួកគេ​​ស្រទន់ ខណៈ​ដៃ​របស់​ខាងប្រុស​បាន​រាវរកពីក្រោយរ៉ូបដែលត្រូវបានដេរយ៉ាង​​ល្អិតល្អន់។

ដៃម្ខាងគេភើយសំពត់ស្វែងរកតំបន់​​ឆ្អឹង​ត្រគាក​របស់​នាង ហើយ​អង្អែលថ្នាក់ថ្នម។

ទាំងកិច្ចសន្ទនានិងកាយវិកា​​េសុទ្ធ​តែកំពុង​ធ្វើ​ឱ្យ​ចិត្តនិងប្រាណរបស់នាងញាប់​ញ័រ។

«ខ្ញុំប្រចណ្ឌ!»

នាង​ញញឹមហើយស្ទាបថ្ពាល់គេ។ ទីនោះក្រហមនិងឡើងកម្ដៅ។ ប្រុសញញឹមវិញ បន្ទាប់មកបានផ្តោតលើខ្សែករបស់នាង។ គ្រាប់គជ់ខ្យងខ្មៅ កំពុងចាំងជះបន្ថែម​ភាពទន់ភ្លន់នៃស្បែករបស់នាង​។ កម្ដៅរាងកាយរបស់នាងកំពុងត្រូវបង្កាត់សន្សឹមៗ។

«ម៉េចបានស្លាប់អ្នកចុងក្រោយនោះ?» Angelinaខ្សឹប។

«ជិះបុកឡាននឹង​ដើមឈើ! បងត្រូវចំណាយពេលពីរសប្តាហ៍ ចេញចូលស្ថានីយ៍ប៉ូលិសដើម្បីមើលរូបភាពនៃបំណែកឡាន ឆ្លើយនឹងការសួរនាំ ខណៈដែលអាជ្ញាធរបានចោទប្រកាន់​បងថានោះជាឧក្រិដ្ឋជន!»

«ចុះការពិត?»

«រឿងហេតុកើតលើភ្នំអាល់! ទោះបីយ៉ាងណា គ្មាននរណាម្នាក់អាចពន្យល់ថា ហេតុអ្វីនាងឡើងទៅធ្វើអីនៅទីនោះ? ព្រោះអ្វីបានជាមិនយកអ្នកបើកឡានឬកងការពារទៅ?» Benedetto និយាយដោយបែរខ្នងប្រះ​ដេកវិញ។

គេហាក់មានភាពស្មុគស្មាញខ្លាំងលើករណីដែលលើកមកនិយាយ។

មិនយូរប៉ុន្មាន គេបាននិយាយបន្ថែម៖

«ពេលនោះ បងកំពុងធ្វើបាឋកថាក្នុងប្រជុំអ្នកជំនួញនិងអ្នកនយោបាយគួរឱ្យធុញ នៅឯសន្និសីទ មួយនៅទីក្រុងតូរ៉ុនតូ»

«នាង​មកដល់បានប៉ុន្មានខែ?»

«បីថ្ងៃ!»

«ឱ! ហើយ…ចុះ​ខ្ញុំ​​គិតម៉េច​ទៅ?»

នាងបានសួរខ្លួននាងជាមួយពន្លឺភ្នែកនៃការព្រួយបារម្ភ។

ប៊ែនណេតធ្វើមុខក្រម៉ូវៗ។ គេ​ស្អប់រឿងនេះណាស់ គេមិនចូលចិត្តតាំងពីដំបូងឡើយដែលនាង​គិតថានាង​នឹងស្លាប់នៅក្នុងលំនាំនោះ។

ទោះបីគ្រប់យ៉ាង​គឺជាការពិត ដែលប្រពន្ធគេត្រូវតែវាចាសួរនាំ ហើយខ្លួនគេនេះ​ត្រូវតែប្រឈមមុខ ក៏គេនៅតែយល់ថា មិនគួរពិស្តារពេលនេះសោះ។

«ប្រាប់អ្នករួចហើយ អូនគួរទុកចិត្ត​បង!» គេអះអាងឡើងដោយសព្ទស្ងប់ស្ងាត់។ មិនឮសំឡេងនាង គេនិយាយបន្ថែម៖

«យើងទាំងអស់គ្នាចៀសស្លាប់មិនរួចទេ!»

«ប៉ុន្តែ»

«សួរខ្លួនឯងវិញ ថា​ហេតុអ្វីបានជាស្រីៗនៅតែរៀបការជាមួយបងក្រោយ​ដឹងពីរឿងទាំងនេះហើយ! ហេតុអ្វីបានជាអូននិយាយថា ចាស៎ ជាមួយបងនៅផ្ទះអូន ពេលបាយយប់នោះ Angelina?»

គេក្រឡេកមកសម្លឹងចាំចម្លើយ ខណៈ​ដែល​រំញ័រ​ពេញ​ស្បែកបានរើទៅសន្សឹមៗ។ នាងងក់ក្បាល៖

«ខ្ញុំគ្មានជម្រើសទេ! ដំបូង​មកពីបំណុល ក្រោយមក មកពីខ្ញុំស្រលាញ់បង!»

ផ្កាអំនួតនិងក្រអឺត ញញឹមលេចឡើងលើបបូរមាត់ Benedetto ងក់ក្បាល។

ពិតណាស់ គេដឹងថានាងមានជម្រើស។ ឪពុករបស់នាង​បានសន្យាថាឱ្យកូនស្រីម្នាក់ មិនមែនទាំងបីទេ។ បើ​នាង​​បដិសេធ​មិន​រៀបការ​ជាមួយ​គេ គេនៅ​មាន​ពីរ​នាក់​ផ្សេង​ទៀត​សម្រាប់​ជ្រើសរើស។

«នៅល្ងាចនោះ បងមិនរំពឹងថាបានចួបអូនទេ!»

«មិនយល់!» នាង​ឆ្លើយ។

ហើយប៊ែនណេត ក៏បានលើកដៃទៅរកថ្គាមរបស់នាង ដោយផ្អៀងក្បាលដើម្បីឱ្យមាត់របស់នាងងាកមក ទាំងភ្នែកគេពេញដោយ​ចំណង់ ចង់បាន។

«បងគិត​ថា កូនស្រីទាំងបីប្រហែលជាគួរឱ្យធុញ! ញញឹម! យកចិត្ត! ស្អាតដូចគំនូរតែអត់វិញ្ញាណ»

នាងងាកមកគ្រឺតឱបភ្លឹប ហើយងរង៉ក់ដាក់គេ៖

«ពូកែប្រៀបធៀបណាស់!»

​ប្រុសងាកមកសម្លក់មាត់នាង៖

«កំពុង​ស្រេក​ឃ្លាន​អីបានជាមើលទៅហត់?»

«និយាយរឿងល្ងាចនោះបន្តមក!» នាង​តឿន។

គេមិនមាត់ ក៏ឱនមកក្បែរមាត់ហើយថើបឆក់កណ្តៀត។ ភ្នែកអ៊ែនជេលភ្លឺថ្លាដោយសេចក្តីស្រលាញ់ ដូចសំឡេងព្យាណូដ៏ស្រទន់របស់នាង​នារាត្រីស្នេហាដំបូង។

«ខ្ញុំក៏រុករកពួកកូនស្រីទាំងបីក្នុងបណ្តាញ ឃើញដូរ៉ាធានិងនីឡា ម្នាក់​ផ្សេង អត់ឃើញ! កូនកណ្តាល!»

នាង​​ភ្ញាក់​ផ្អើល ​ដែល​អ្នក​មានកំពូលលុយម្នាក់នេះ មានពេលមកចាប់​អារម្មណ៍តាមដានពួកនាងមុន​អ្វី​ទាំង​អស់។

រក្សា​ភាព​អៀន​ខ្មាសមួយឡែក នាងឆ្លើយ៖

«ខ្ញុំអត់ស្អាត មិនចង់​បង្ហាញមុខ!»

ប៊ែនណេតខាំមាត់តិចៗ ដោយសារតែការថើបមិនកុហកទេ ​ដូច្នេះគេបានឈ្ងោកមក ប្រើការថើបបង្ហាញថា តើនាងស្អាតកម្រិតណា។

នៅក្នុងវិធីដែលរាងកាយរបស់នាងញ័រព្រោះចំណង់នៅក្រោមដៃនិងទ្រូងរបស់គេ នាងមិនខ្វល់ពីក្តីស្លាប់ទៀតទេ ខាងប្រុសទទួលអារម្មណ៍នេះ។ គេអាចភ្លក់រសជាតិការភ័យខ្លាច និងការចង់បានរបស់នាង តម្រូវការ និងក្តីសង្ឃឹមរបស់នាង។ ជារសជាតិដែលគេស្រលាញ់និងចង់គ្រប់គ្រង។

ជាមួយរង្វង់ដៃណែននិងផ្តាច់ការព័ទ្ធជុំវិញខ្នងរបស់នាង គេឱនទៅទៀតផ្ចង់ការថើបកាន់តែស៊ីជម្រៅ កាន់​តែ​ច្រើន រហូត​ដល់​ទាំងពីរប្រាណ​​មិន​អាច​ដឹង​បាន​ទៀត​ទេ​ថា ​តើ​មួយ​ណា​ជាការស្រវឹងរបស់ភាគីណា។

គេស្រាប់តែដកមាត់ចេញព្រោះចង់និយាយ។

«បងមិនដែលចង់ថើបអ្នកទាំង៦របៀបនេះទេ!»

គំនិត​នោះ​បាន​ធ្វើ​ឱ្យ​អ៊ែនជេលភ្ញាក់ផ្អើលនិង​មាន​ភាពរំភើប​យ៉ាង​ខ្លាំង។ ប៊ែនណេតចំណាយពេលមើលនាង ដោយផ្តោតមើល​បបូរមាត់របស់នាងដែលបែកញែកនិងមានពណ៌ស៊ីជម្ពូ។

ភ្នែករបស់នាងងងឹតងងល់ដោយតណ្ហានិងបណ្តោយខ្លួន។

«លោកសង្ហាជាងអ្វីដែលអ្នកផងបាននិយាយឬកាសែតចេញផ្សាយ!»

នារីនិយាយពង្វក់គេពិតណាស់ គេលង់ហើយ។

«នៅថ្ងៃខ្ញុំលេងព្យាណូ​ខ្ញុំគិតថា​លោកជាបិសាចជាព្រាន​មានអំណាច​ដែលមិនយល់ចិត្ត​! តែពេលនេះ….»

«បងមាន​ជម្រើសតែមួយ គឺត្រូវប្រព្រឹត្តចំពោះអូនតាមរបៀបដែលបានប្រព្រឹត្តចំពោះប្រពន្ធដទៃមុនៗសិន!»

នាង​សម្លឹងភ្នែកគេ។ គេបានភ្លក់រសជាតិនាង តែស្នេហា​ផ្តល់ឱ្យច្រើនជាងអ្នកដែលធ្លាប់មកពីមុន​ៗ​។ គេបាន​បាន​ក្បត់​ខ្លួន​គេ​មួយ​ពាន់​ដង​រួច​ទៅ​ហើយ ​នៅ​ពេល​ដែល​កំពុង​ស្ថិត​ក្នុង​ការ​រំភើប​នៃសំឡេង​ព្យាណូ​របស់​នាង​ ទ្រាំមិនសង្កត់នាងចុះ។

ធម្មតាគេមានអំណាចនិងមានអ្វីគ្រប់ពេលគេចង់បាន។ ប៉ានាង​ត្រូវការលុយច្រើនណាស់ កូនស្រីម្នាក់ប្រហែលមិនគ្រប់ទេ តែគេព្រមយកព្រោះនាងលើសលប់ជាងស្រីផ្សេង១០០នាក់។

ប៉ុន្តែនាងមិនចាំបាច់ដឹងរឿងនេះទេ ហើយប៊ែនណេតចង់ទុកឱ្យពេលវេលាបញ្ជាក់រឿងបេះដូងរបស់គេជាមួយនាង។

ប៊ែនណេត លែងដៃពីប្រាណនាងដោយរីករាយ ទោះជាខ្លួនគេនិងនាង​នៅត្រូវការការឱបគ្នា​ក៏ដោយ​។

«បងជាមនុស្សព្រៃផ្សៃបន្តិចរឿងលើគ្រែ! តែបងមាន​ហេតុផល​គ្រប់គ្រាន់ដើម្បីឱ្យអូនចូលចិត្តវា!»

«ចង់មានន័យថាម៉េច នៅស្តាប់មិនទាន់ទេ!» នាងបានទាមទារ

គេសើច។

«គង់តែយល់ទេអូន ប៉ុន្តែ​ជា​ដំបូង បង​ចង់​បង្ហាញ​អូនសិន! ​នូវ​អ្វី​មួយសំខាន់!»។

Benedetto ងាកក្រោក​ហើយដើរ​​ទៅ​ទ្វារ ​ដោយ​មិនដឹក​ដៃ​នាង​ទៅ​ជាមួយ​ទេតែគេ​ញញឹម​ពេល​ឮសម្រិបជើង​នាង​ដើរ​ខំក្រោក​ដើរមកតាម​ពីក្រោយខ្នង​។

ក្មេង​ស្រី​ស្លូត​ត្រង់​ដែល​មិន​បាន​ហ្វឹកហាត់Protocolម្នាក់​នេះ អាច​នាំ​គេ​ទៅរកឈុតសុភមង្គលមួយមិនធ្លាប់មាន​ក្នុងអាពាហ៍ពិពាហ៍ទាំងប៉ុន្មាន​ពីមុន។​ គាត់បាននាំមុខនាង ចាកចេញ​តាមទ្វារមួយ ដែលនាំទៅដល់ប៉មដាច់ដោយឡែកលយទៅក្នុងទឹក។

វាជាបន្ទប់សែនPrivate។ អេនជេលីណា ស្ទុះទៅមាត់ទ្វារ ក្រឡេកមើលក្នុងនិងជុំវិញបន្ទប់។

គេបានប្រាប់នាងភ្លាមថា៖

«នេះគឺជាប៉មផ្ទាល់ខ្លួន ជាកន្លែងផ្ទាល់ដែលអូនគ្រប់គ្រង ចេញចូលបានគ្រប់ពេលណាដែលអូនចង់!»

នាងបាននិយាយយ៉ាងឧឡារិកពីខាងក្រោយខ្នង​ខ្ពស់របស់គេ៖

«តែ….វិមាន​នេះ ដូចជាមាន​ប៉មជាច្រើនដែលត្រូវចាំ! សឹងដូចគ្នាទាំងអស់! ខ្ញុំមិនចង់ច្រឡំនិងចូលខុសកន្លែងនោះទេ!»

«ចូលមើលសិនទៅចាំរអ៊ូ!»

គេបានព្រមាននាង ហើយថយឱ្យនាងចូល។

មានន័យច្រើនជាងធម្មតាគឺគេបានរៀបចំទីនេះជាពិសេសដើម្បីផ្តល់ឱ្យនាង​ មិនមែន​ជាការលេងសើចទេ។

 Angelinaឈានយឺតៗ ចង់ពន្យារភាពភ្ញាក់ផ្អើល។ បន្ទាប់មក នាងដើរទៅខាងក្នុង។ នាងភាំង។ គេតាមដាន​នាង​ពីក្រោយខ្នង​មកថា អ៊ែនជេលកំពុងព្យាយាមទប់អារម្មណ៍ភ្ញាក់ផ្អើលនិងមោទនភាពរបស់កម្រិតណា​។

ប្រពន្ធខ្សឹបឡើងទាំងរំជួលចិត្ត​៖

«ព្យាណូ?»

ស្នូរជើងប្តីដើរមកក្បែរ ដៃរបស់គេតោងលើចង្កេះនាង។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*