រឿង៖ កូនក្រមុំទី៧ ភាគទី៦

«ព្យាណូដ៏ល្អបំផុតនៅលើលោកនេះ!» គេខ្សឹបប្រាប់នាងដោយមិនដឹងថា នាងមាន​អារម្មណ៍ស្តាប់ឬកំពុងស្លុងអណ្តែងអណ្តូង។

របស់នេះគ្រាន់តែមើលក៏ដឹងច្បាស់ថា ពិតជាប្រណីតវិសេសវិសាល​មានតែមួយគ្មានពីរទេ។

តើរយៈពេលនេះ​គេសែនរវល់មមាញឹក គេឆ្លៀតទៅរកវាមកពីគ្រប់ច្រកល្ហក ចងដៃ​មង្គលការនេះដល់នាង?

ផ្ទុយពីប៉ាម៉ាក់នាង​ដែលយល់ថា​ព្យាណូថ្លង់រំខាន​ គ្រប់គ្នា​រុញនាងទៅទុកលេងតែឯងនៅក្នុងខ្ទមចាស់ ​ពេលនេះស្វាមីនាងបានដឹងអំពីអ្វីទៅដែលនាង​ពិតជាចង់បាន និងរកវាមកឱ្យនាង។

នៅពេលដែលគ្រប់គ្នា​យល់ថា​ជននេះ ជាបិសាចមិនយល់ចិត្ត​នារី និងខ្លាចក្នុងការរៀបការជាមួយគេ ពិភពលោកទាំងមូលភាន់ច្រឡំដឹង?

«របស់ខ្ញុំ?»

នាង​ងាកក្រោយដោយសើចធំៗលាយឡំសំណួរបញ្ជាក់។

«​របស់អូន!» គេតបហើយមិចភ្នែក

«មួយទៀត អូនលេងវានៅពេលណាដែលក៏បាន យប់ឬថ្ងៃ​បានគ្រប់ពេល!»

អ៊ែនជេលផុសធ្លោនូវគំនិតស្ញប់ស្ញែង​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង។ នាង​បាន​តម្រង់ទៅ​រកមហាឧបករណ៍តន្ត្រី ​ ​ដែល​តាំង​នៅ​កណ្តាល​បន្ទប់។ បន្ទាប់មកនាងខ្ជិលដើរណាស់ នាងផ្តើម​រត់ទាំងរ៉ូបធំសំពោង​ទៅក្បែរព្យាណូដើម្បីដាក់ដៃនៅលើវា។

ទីបំផុត នាង​រុញគម្របចេញ ហើយសាកល្បង​ប៉ះគ្រាប់ចុច។

ទន់…ងាយស្រួល…និងស្រទន់!

«ម្ចាស់ជីវិតខ្ញុំអើយ!»

នាង​វាចា​ដោយពិនិត្យគ្រប់ជ្រុង។

សម្លឹងសភាព​ស្លុងលង់របស់នាង  Benedetto បាន​រក​ឃើញ​ថា ​ខ្លួនគេកំពុងទទួលបានការស្រលាញ់តិចជាងព្យាណូនេះ។

ប្រាកដណាស់មិនមែនទេ! បទភ្លេងនាងលាន់មកហើយ!

ជាភ្លេងអំពីរាត្រីដំបូងរបស់ពួកគេ។

Benedetto ធ្លាប់ស្អប់ជីវិតគ្មានន័យរបស់គេ គេស្អប់ស្រីៗទាំងអស់ដែលល្មោភប្រាក់ ហើយ មើលងាយសូម្បីតែការបង្ហាញខ្លួននៅផ្ទះនាង ដើម្បីរើសកូនក្រមុំក្នុងចំណោមអភជនបីនាក់ មកលោះបំណុលឪពុក….​តែក្រោយមក នាង​បានធ្វើឱ្យគេភ្លឺស្វាង។

ជីវិតមានន័យ ព្រោះគេនឹកនាង​ នឹកបទភ្លេងនិងដង្ហើមអង្វរកររបស់នា​ង។

«វាជារបស់អូន ឯអូនជារបស់បង!»

គេណែនាំដ៏ខ្លីទៅកាន់ទេពធីតា។ នាង​បន្តលេងភ្លេងហើយញញឹម​បិទភ្នែក។

នៅផ្ទះឪពុកនាង គេត្រៀមថានឹងធុញថប់ តែគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែលគេបានចូលទៅក្នុងបន្ទប់បរិភោគអាហារនោះ និងបានឃើញទេវតាមួយដែលមិននឹកស្មានដល់ថានៅសល់លើផែនដីសម័យកាលនេះ។

នារីស្អាតដែលបិទភ្នែកលេងភ្លេងនិងមិនលេងហ្វេសប៊ុក។ នៅពេលដែល Angelina លេងភ្លេង និងបិទភ្នែកញញឹម​ Benedetto បានស្រមៃថា នាងអាចមើលឃើញប្តីក្នុងតន្ត្រីរបស់នាង ព្រោះតន្ត្រីនេះប្រើបេះដូង។

ស្ងាត់!

ម្តេចបាននាងឈប់?​ គេងាកមកចំពេលដែលអ៊ែនជេលងាកមកមើលគេជាមួយ​ភ្នែកគូពណ៌ខៀវថ្លា​របស់នាង។ ការសម្លឹងនេះ​ធ្វើឱ្យគេភ្លេចអ្វីៗលើលោកចោលទាំងអស់ លើកលែងតែនាង។

«ប៊ែនណេត!» នាងចាប់ផ្តើមហៅខ្សាវៗទាក់ទាញ។  

គេដើរចូលទៅរកAngelina ដែល​អង្គុយ​លើ​កៅអី​ព្យាណូ ជាមួយ​រ៉ូប​អាពាហ៍ពិពាហ៍​របស់​នាង​ហូរហៀដណ្តប់​ទៅ​គ្រប់​ទិសទី ហើយ​ទ្រូង​នាង​ហក់​ឡើង​ដោយ​កម្លាំង​នៃ​អារម្មណ៍​ដែល​នាង​ចង់​ច្រៀង។​

ពេលដែលមហាសេដ្ឋីចាប់ច្បាមនាង​ចូលមកក្នុងទ្រូងគេ រង្វង់ដៃរបស់គេរឹតកនាង  ប្រាកដ​ណាស់នាង​ចង់បានរង្វង់ដៃនេះ ទោះស្លាប់ក៏ដោយ។ តែអ្វីដែលប៊ែនណេត កំពុងធ្វើគឺឱនមកថើបភ្នែកនាង។ មាត់និងទ្រូងនាង។

Angelina ស្ទើរតែមិនអាចទប់ខ្លួននាងបានទេចំពោះការរំឮកនឹកដល់មាត់របស់គេនិងម្រាមដៃរបស់គេតាំងពីថ្ងៃ​ដំបូង​។ គ្រប់យ៉ាងភ្ជាប់ជាមួយបេះដូងនេះ បទភ្លេងនេះវាជាការប្រគំបង្ហាញសុភមង្គលមួយ ពេលនេះគេកំពុងថើបនាង។

ដៃនាង​លែងប្រគំ ​តែដង្ហើមនាង​នៅ….​រាងកាយ​ទាំងមូលមាន​អារម្មណ៍​ដូច​ជា​របស់​គេ​រួច​ទៅ​ហើយ ហើយ​គ្មាន​ផ្នែក​ណា​ដែល​នាង​មិន​ចូល​ចិត្ត​អារម្មណ៍មានគេនៅក្បែរ​នោះ​ទេ ​អារម្មណ៍​ថា​ជា​កម្មសិទ្ធិ​របស់​គេ ជាកម្មសិទ្ធិដែលគ្មានអ្នកណាអាចដកហូតបាន។

ស្នេហា​មួយដ៏ស្ងប់សុខនិង​រុងរឿងចោមព័ទ្ធដោយម្រាស់នៃ​ជញ្ជាំង​ថ្មម៉ាប។

នាងគិត គេបង្វិលនាង​ឱ្យបែរមកហើយដណ្តើម​ថើបនាងដូចជាមនុស្សអត់ឃ្លាន។ អេនជេលីណា បានឱបកនិង​ថើបគេវិញ ពីព្រោះស្មារបស់គេដែលធំ​ទូលាយដូចភ្នំបិទបាំង​សំឡេង​ទឹក​សមុទ្រពេលរាត្រី​ដែលនាង​ភ័យភិត។

​គេរឹងគ្រប់ទិសទីហើយ​​ធ្ងន់។ ​​លើក​នេះ​គេមិន​បាន​លូន​ចុះ​ក្រោមទេ តែផ្តើម​សង្កត់​នាង​ចុះ​មក​ដូច​ថ្ម​ដែលស្រួច ផ្អែម ហើយ​​ក្តៅ។ គេចូលក្នុងខ្លួននាងខ្លាំងនិងជ្រៅ ជាសកម្មភាពស្នេហា​ពោរពេញដោយភាពឆ្កួតវង្វេង រួមបញ្ចូលនូវសំឡេងនៃសេចក្តីត្រូវការដ៏លើសលុប មកខាងក្នុងរាងកាយ​នាង។

មិនយូរទេ Benedettoដកមាត់ចេញពីនាង ហើយចាប់ផ្តើមរំកិលខ្លួនចុះមកក្រោម។ ដៃគេផ្តាច់ទាញអាវនាង ហើយនាងដកដង្ហើមធំរង់ចាំទទួលយកស្នេហាដែលមាន​កម្ដៅខ្លាំងឡើងៗ និងងងឹតដោយចំណង់ចំណូលដែលមាន​សភាពកាចសាហាវដូចឆ្កែចចក។

គេបាន​បំផ្លាញទ្រង់ទ្រាយនិងរឹតរួតដើមទ្រូងរបស់នាងជាមួយនឹងបាតដៃដ៏ធំក្រាស់ និងពេលជាមួយគ្នា​គេបានរុញភ្លៅដ៏ធ្ងន់ នៅចន្លោះនាង ព្រោះតក់ក្រហល់ផ្តល់ឱ្យនាងនូវអ្វីមួយដើម្បីអង្រួនស្របនឹង​តម្រូវការរបស់នាង។ វា​ជា​ការ​ញាប់​ញ័រ​ដែល​នាង​ភ្លេចថាផ្តើមពីពេលណា ព្រោះកូនកំលោះបានចូលមក​ពេញ​ក្នុង​ខ្លួន​នាង ដួងវិញ្ញាណរបស់នាង។

ទាំងខាងក្នុងនិងខាងក្រៅ នាងគឺជារបស់មហាសេដ្ឋីប្រពន្ធច្រើនម្នាក់នេះ។

វិមានអាថ៌កំបាំងនាព្រឹកដំបូង

Angelina ដឹងខ្លួនទាំងទ្រុឌទ្រោមក្រោយឆាកស្នេហា។ នាងបានបើកភ្នែកមកនិងធុំក្លិនក្រអូបនៃប្រេងមានតម្លៃ។

កូនកំលោះរបស់នាងមិនបានមានសភាពទ្រុឌទ្រោមអ្វីសោះទេ។ គេអង្គុយ​ទីនោះ ក្បែរបង្អួចមាត់សមុទ្រនិងអាចសៀនភៅ។

«ខ្ញុំខកពេកព្រឹកហើយ!» នាងរអ៊ូ។

«អូនអាចដេកប៉ុន្មាន​ថ្ងៃទៀតមិនធ្វើអ្វីសោះក៏បាន!»

ខាងប្រុសថាហើយក្រោកមកត្រកងភរិយាទី៧។

«ទេ! មិនមែន​ Sleepy Beauty ទេ!»

នាង​ថាហើយ​ក្រោកឡើងមកសម្អាតខ្លួននៅក្នុងបន្ទប់ទឹកដែលពេញដោយក្លិនក្រមួន​នៃទៀនក្រអូប​។ គ្រប់យ៉ាងដូចជាក្នុងរាជវាំង​ដែលរឿងនិទានអារ៉ាប់បានរៀបរាប់។

ជាមួយ​រូបសូត្ររំភើយមួយពណ៌ខ្មៅ នាង​ស្លៀកពាក់រួចចេញមកឃើញគេនៅរង់ចាំ។

«យើងមាន​​អាហារពេលព្រឹក សម្រាប់ព្រឹកដំបូងនៃប្តីប្រពន្ធយើង!»

​      រួចទើបខាងប្រុស នាំផ្លូវនាងចេញពីទីនេះ​បន្តក្នុងមហាវិមាន​។ អ៊ែនជេល​ដើរតាមប៊ែនណេត​ចុះពីសាលមកដល់បន្ទប់ធំព្រមទាំងបានកត់សម្គាល់ឃើញថា បណ្តាទ្វារទាំងអស់នៅជុំវិញ ចំហទាំងអស់​។ ឃើញទីនេះ នាង​បានលបលួច​នឹកគិតទៅដល់​ទ្វារធំមួយ​ដែលធ្វើអំពើ​ដែកខ្មៅ​លាយឡំ​និងលង្ហិនសែនធ្ងន់ នាទីជណ្តើរឆ្ពោះទៅកាន់ប៉មសម្ងាត់ដែលប្តីបានហាមប្រាម។

ហើយ​នាង​មិន​ដឹង​ថា ​ហេតុអ្វី​បានជា​ រឿងនោះ បាន​​ធ្វើ​ឱ្យ​ជីពចរ​របស់​នាង​លោត​ឡើងញាប់ឡើយ​។

ភរិយា​បានក្រឡេកមើលរូបបញ្ឈរមួយនៅលើជញ្ជាំង។ ជាបុរសចំណាស់ម្នាក់ កំពុងកាន់ឈើច្រត់មាស ដែលមានក្បាលជាចម្លាក់សត្វពស់។ ជាមួយកម្ពស់ដ៏អស្ចារ្យ ភ្នែកដ៏ឈ្លាសវៃ គាត់មាន​ទម្រង់មុខច្រើនភាគរយដូចគ្នានឹង​ប្តីនាង​គឺ​ Benedetto ។

«លោកតារបស់បង!»

Benedetto បាននិយាយធ្វើឱ្យនាងងាកមកវិញភ្លាម។

ប្តីពន្យល់បន្ថែម៖

«កាលបងនៅក្មេង ជីតារបស់បងបានលះបង់ការងារប្រចាំថ្ងៃ កម្សាន្តចិត្តជាមួយបង យ៉ាងហោចណាស់មួយម៉ោងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងបន្ទប់គំនូរ!»

«គាត់ស្រលាញ់ចៅណាស់!» នាងខ្សឹបហើយសម្លឹងជាថ្មីនូវគំនូរបុរសចំណាស់ដែលមាន​ទឹកមុខកាច ដ៏គួរឱ្យភ័យខ្លាច តែមានបញ្ញាចេះវិនិច្ឆ័យ និងមានអំណាច​គួរព្រឺព្រួច ទោះបីត្រឹមរូបគំនូរ។

«គាត់កាចណាស់?»

នាង​សួរ ធ្វើឱ្យស្វាមីងក់ក្បាល៖

«គាត់​មិន​ដែលប្រើសមាន​ចិត្ត​ល្អទេ​ពេល​គាត់​កាត់ក្តីឬសម្រេចការងារ ក៏មិន​ដែល​ញញឹម​ពេល​គាត់​ធ្វើ​ការ តែខ្ញុំនៅតែ​​នឹក​គាត់​រហូត​ដល់​សព្វ​ថ្ងៃ! តោះ បន្ទប់បាយខាងណោះ!!»

អ៊ែនជេលីណា ស្រឡាំងកាំងជាខ្លាំងពេលចូលដល់បន្ទប់អាហារ។ ទីនេះក៏មាន​ទៀន​បំភ្លឺ​តុ ហើយ​មិន​ច្បាស់ទែង ដូច​នៅ​ផ្ទះ​ឪពុក​ម្តាយ​នាង​ទេ។ ព្រោះ​បារម្ភ​ពី​វិក្កយបត្រ​អគ្គិសនី​ដែល​នឹង​មក​ដល់? នាងគិតទាំងអស់សំណើច។

គេប្រើទៀនច្រើនណាស់នៅទីនេះដើម្បីរំញោចអារម្មណ៍? ប្រើមនុស្សប៉ុន្មាននាក់ទៅ?

តុត្រូវបានបំពេញដោយចានអាហារជាច្រើនដូចឈុតរាជវាំងគ្រប់គ្រាន់​សម្រាប់​មនុស្សទាំងក្រុមមិនមែនកូនកំលោះកូនក្រមុំមួយគូទេ។ កៅអីមានតែពីរ នៅចុងសងខាង។

«នេះមើលទៅដូចជា…»

នាង​មិនអាចបញ្ចប់ប្រយោគ ធ្វើឱ្យ Benedetto បាននិយាយយ៉ាងអំនួត៖

«ដូចជាការប្រារព្ធពិធីមួយ?»

គេបានទាញកៅអី របស់នាងឱ្យអង្គុយ។

បេះដូង​នាង​រអាក់រអួលរំភើប។

«បងយកអូនចេញពីគ្រួសារធំមក បងផ្តល់​ជូនអូននូវតុវែងនេះវិញ! ជីវិតរបស់អូននឹងមាន​កម្មវិធីបរិភោគហ៊ឹកហ៊ាក់បែបនេះជារៀងរាល់ថ្ងៃ!»

​      នាងចង់បដិសេធ តែស្ងាត់វិញ។ គេកំពុងគិតថា គេចង់ប្រគល់របស់របរ និងបទដ្ឋានរស់នៅដ៏មានឋានៈបំផុតឱ្យភរិយា​យ៉ាងមោទកភាព ម្ល៉ោះហើយ អ៊ែនជេល​មិនចង់បង្អាក់សទ្ធាគេទេ។

Angelina អង្គុយលើកៅអីរំងាប់ចិត្ត​ ញាប់ញ័រ។ ពូកនេះថ្នមៗ ទន់ភ្លន់និងអស្ចារ្យនៅក្រោមភ្លៅនិងជើងរបស់នាង។ មនុស្ស​នេះបានផ្តល់ឱ្យនាងនូវព្យាណូដ៏ល្អឥតខ្ចោះមួយ និងអនុញ្ញាតឱ្យនាងលេងដោយសេរី ដូច្នេះចំពោះជីវិតថ្មីរបស់នាង ផ្ទះថ្មីរបស់នាង ស្ថានភាពថ្មីរបស់នាង ជោគវាសនាដ៏ខ្មៅងងឹតដែលអាចកើតមានរបស់នាង ត្រូវបានបិទបាំងនៅក្នុងស្បៃមុខនៃតន្ត្រីដែលនាង​ស្មានៗ។

Angelina គ្រាន់តែសង្ឃឹមថា វានឹងមិនមែនជាអំណោយ​មុនការស្លាប់របស់នាងទេ។ ប្រសិនបើប៊ែនណេត ពិតជាឃាតករសម្លាប់ប្រពន្ធទាំង៦របស់គេមែន​នាងនៅតែគ្មានជម្រើស ព្រោះគ្រប់យ៉ាង​បានដល់កន្លែងត្រូវដល់ហើយ។

​      ពួកគេ​អង្គុយ​ញ៉ាំ​អាហារដូចជាស្ថិត​ក្នុង​ពិធីនៃត្រកូលក្សត្រ​​ ថែមមាន​​អ្នកបម្រើដែលមិនមាត់មិនក​រៀបចំដួសជូន មិនហ៊ានប្រហែស។

នាងធ្វើជាខំញ៉ាំ។ ញ៉ាំគ្រប់យ៉ាង ដូចជាសប្បាយចិត្ត​និងមាន​ក្តីសុខខ្លាំង។ ស្វាមី​សម្លឹងនាងដោយញញឹម។ គេជាមនុស្ស​មានគ្រប់យ៉ាង​ហើយ​ចូលចិត្តភាពអត់ឃ្លានរបស់នាង​ គេចង់ចិញ្ចឹមនាង​ឱ្យល្អជាងប៉ារបស់នាង​។

ភាពខ្វះខាតរបស់នាងទាំងអស់គេចង់រ៉ាប់រង។

«ដូចឃ្លានយូរហើយ?»

«ខ្ញុំត្រូវគេឃុំយូរហើយ!!» នាងតប។

«អ្វីទៅ?»

«ញ៉ាំច្រើនខ្លាចធាត់មិនស្អាត មានឫកពាញ៉ាំមិនសមជាអភិជន ហើយ….ច្រើនទៀត!»

«អាណិតណាស់ភរិយាអើយ!» ប៊ែនណេតរអ៊ូ។

«….មិនអីទេ….ព្រោះបងបានដោះលែងខ្ញុំមកហើយ!»

​      សំឡេងនាង​លាយការ​សើចហើយក្នុង​កែវភ្នែក​ពណ៌​ខៀវរបស់នួនល្អង ក៏​ក្លាយ​មកជា​លម្អងផ្កាភ្លើងរីករាយជាពន្លឺ​មួយ​ដែល​សម្លឹង​មើល​ប្តីជាទីមោទនៈរបស់នាង។

«បងសប្បាយចិត្ត​ដែលអាចរំដោះអូនមកជីវិតថ្មី! បើប៉ាអូនយកអូនឱ្យសេដ្ឋីផ្សេងជាកំហុសវិប្បដិសារៈរបស់បងពិតៗ»

នាង​ញញឹម​ទាំងរលីងរលោង។

​      ពេលហូបបាយចប់ហើយ ប៊ែនណេតក៏នាំនាងចេញទៅកាន់យ៉រមួយ ដែលបំពាក់ដោយរណ្តៅភ្លើង សង់ជាថ្ម មាន​កៅអីជុំវិញ និងអាងទឹកក្ដៅនៅខាងចុងម្ខាង។

ទាំងពីរប្រាណ​អាច​ស្រមៃ​ឃើញ​យប់នានាក្នុង​រដូវរងា​ត្រាំរកសុខជាមួយ នៅ​ក្នុង​អាង​នោះ ហើយ​ពួកគេ​ទាំង​ពីរនឹង​បំភ្លេច​ទុក្ខសោកលើលោកនេះជុំវិញ​គ្នា។ ប្រលោះមួយនោះជាបង្អួចធំឆ្ពោះទៅកាន់ឆ្នេរដែនកោះ។ គ្រប់យ៉ាងជាស្ថានសួគ៌….

ប៉ុន្តែ…..តើនាងនឹងមានជីវិតទម្រាំដល់ពេលវេលា​ចូលមកដែរទេ?

ខ្យល់សមុទ្រប្រលែងលេងជាមួយសក់របស់នាង លាយជាមួយស្នាមញញឹមស្រពោន។ អ៊ែនជេល​បានបង្វែរមុខ មករកស្វាមី ខណៈដែលម្រាមដៃរបស់គេកំពុងអង្អែលសក់នាង​។

នាង​និយាយ​យ៉ាង​ស្រទន់​ថា​៖

«​បងគិតពីអ្វី? »

«តើអូនអភ័យទោសឱ្យបងដែរ?»

Benedetto បានសួរ ហាក់ដូចជាពិភពលោកបាននៅស្ងៀម ជំនោរបានឈប់បោក ភពផែនដីឈប់វិល ហើយមានតែ Angelina ប៉ុណ្ណោះនៅទីនេះ។

ភរិយាដ៏ល្អបំផុតរបស់គេ ការសម្លឹងមើលគ្នា កៀកគ្នា ដូចជាផ្កាយខាងជើងបញ្ចេញ​រស្មី។

«បងខុសរឿងអី?»

នាងសួរតិចៗ តែអ្វីមួយនៅខាងក្នុងបេះដូង​គេ បានដួលរលំគ្រាំគ្រេង។  វា​ជា​សំណួរ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​សួរ​ប៊ែនណេត​ទេ។ ដោយសារតែមនុស្សគ្រប់គ្នាគិតថា មិនបាច់សួរក៏ពួកគេបានដឹងចម្លើយទាំងអស់ចំពោះអាថ៌កំបាំងនៅទីនេះ នោះគឺ Benedetto Franceschi បានសម្លាប់ភរិយា៦នាក់រួចហើយ។

«ដូច Carlota មិត្តខ្ញុំ! ខ្ញុំមិនគួររៀបការជាមួយគេទេ ដូចនាំគេឱ្យស្លាប់!»

ការសម្លឹងរបស់ Angelina រំកិលពាសពេញលើផ្ទៃមុខរបស់ប៊ែនណេត។ គេលែង​សក់​នាង។

«ស្តាប់ទៅដូចជាស្ងួត និងអត់សប្បាយចិត្តសោះ!»

នាង​ពោលឡើង។ ប្តីសើចស្ងួត បន្តវាចា៖

«មនុស្ស​យើង ក្រៅពីអាពាហ៍ពិពាហ៍និង​ទំនាក់ទំនង យើងនៅមាន​កាតព្វកិច្ចច្រើនទៀត!»

«អ្វីទៅ?!»

«ខ្សែឈាម តំណលោហិត បុព្វបុរសបុរាណ សាវតា!»

ត្រកូលនេះមាន​តំណមកវែងឆ្ងាយនាងដឹងរឿងនេះតាមរយៈវប្បធម៌និងមរតករបស់គេ តែនាងមិន​យល់ថា ទាក់ទងអ្វីនឹងប្រពន្ធទាំង៦របស់គេ?

ប៊ែនណេតពន្យល់៖

«ខ្សែ​ឈាម​បុរាណ ​ទាមទារ​ដំណោះ​ស្រាយ​​ចំពោះ​បញ្ហា​អ្នក​ស្នង​មរតក បន្ត​តាមប្រពៃណី​ចាស់​មួយចំនួន​​»

Angelina ព្រិចភ្នែក៖

«យើងកើតក្នុងសម័យកាលវិទ្យាសាស្ត្រមានមែន មែនទេ? មិន​ចាំបាច់​ធ្វើ​អ្វី​បុរាណទៀតទេ ប្រសិនមិនចង់និងមិនសប្បាយចិត្ត​!»

អ្វីមួយប្រាប់ខាងប្រុសថា គេគួរតែឈប់និយាយហើយ ណាមួយមិនគួរចាប់ផ្តើមទេ ប៉ុន្តែក៏នៅតែ​មិនបានឈប់។

«អូនត្រូវតែយល់ Angelina! ប្រពន្ធដំបូងគេគឺ​ Carlotaនិង​ខ្ញុំ​ ត្រូវបានគេប្រាប់តាំងពីក្មេងមកថា ពួក​យើង​នឹង​ត្រូវ​រៀប​ការ​ គឺដឹងតាំងពីមុន​ពេល​យើង​ទាំង​ពីរ​នាក់​ ស្គាល់អត្ថន័យ​ពាក្យនេះទៅទៀត! ហើយ…ដល់ពេលបំពេញកាតព្វកិច្ចរបស់យើង ពួកយើងខកចិត្ត យើងធ្លាប់ជាមិត្តនឹងគ្នា…យើងនៅជាមួយគ្នាដោយស្មោះ មិនមែនស្រលាញ់គ្នាជាគូជីវិតទេ!»

«ហ៊ឹម ម៉េចបងមិនបដិសេធនឹងចាស់ៗ? បងមានអំណាចគ្រប់គ្រាន់មែនទេ?»

«បងកាលណោះនៅក្មេង ហើយព្រឺព្រួច ខ្លាច ស្រើបស្រាលផងនិងល្ងង់ផង! បងបានគិតថា ដរាបណា Carlota និងបងយល់ព្រមលើរឿងសំខាន់ៗទាំងអស់យើងនឹងអាចសប្បាយចិត្ត​ក្នុងការសោយរាជ្យជាមួយគ្នា!​ បង​ក្រអឺតក្រទមហើយគិតថា អ្វីៗនឹងល្អក្រោយកាន់អំណាចគ្រួសារ!»

និយាយហើយក៏​ឥឡូវ​គ្រវី​ក្បាល៖

«តែអត្ថន័យ​​ជីវិត មិនបាន​វិវត្តិ​ទៅ​តាម​ការ​គ្រោងទុកទេ»

«ធ្លាក់ទឹកចិត្តខ្លាំងក្រោយរៀបការ?» Angelinaសួរ ភ្នែករបស់នាងមានបញ្ហាចង់ដឹងនិងបារម្ភ។

«ខាឡូតា? បាក់ទឹកចិត្ត? មិនដែល!» Benedettoសើច។

គេបន្ត៖

«តែនាងមានស្នេហា!»

«ជាមួយ​បង? ហើយ​ប្តីផ្ទាល់ បានធ្វើឱ្យនាងខូចចិត្តនៅពេលដែលដឹងថា លបលាក់ស្រលាញ់ស្រីជាតារាល្បីនៅខាងក្រៅ?

Benedetto ដកដង្ហើមធំ៖

«កាលណោះSylvia គឺជាម្ចាស់ស្នេហ៍ដំបូង​របស់បង! បងស្រលាញ់គេ ព្រោះគេចេះធ្វើឱ្យបងស្គាល់ស្នេហា​! រីឯ Carlota ក៏មានស្នេហា ប៉ុន្តែពេលក្រោយមកទេ​! ដំបូងយើងជាមិត្តដែលសា្គល់ចិត្តគ្នាបំផុត!»

Angelina លើកដៃមួយមករអិលលើបេះដូងស្រងូតរបស់គេហើយនិយាយដោយស្រពោនថា៖

«រឿងចប់យូរហើយ Benedetto!»

តែគេនៅតែបន្តនិយាយ៖

«យើងបានចំណាយពេលពីរបីថ្ងៃដំបូងនៃការក្រេបទឹកឃ្មុំរបស់យើងក្នុងនាមជាមិត្ត ដេក​នៅឆ្ងាយពីគ្រែគ្នា​ ប៉ុន្តែ​បន្ទាប់​មកលោកតាបានបង្ខំថា​ យើង​ត្រូវ​ចាប់​ផ្ដើម​បង្កើត​អ្នក​ស្នង ​បង្កើតទាយាទ​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន! តែដោយ​សារ​….នាង​មានវិបត្តិ….ក៏រើសយកការ​ស្រវឹង រួច​ក៏​លេប​ថ្នាំ​មួយ​ក្តាប់​តូចរៀងរាល់យប់»។

Angelina ដកដង្ហើមធំ៖

«បងមិនគិតថានាងសម្លាប់ខ្លួនឯងទេ? វិបត្តិអី?»

Benedetto បាននិយាយយ៉ាងក្រៀមក្រំ៖

«ដូច​ជា​ឧប្បទ្ទវហេតុ​មួយ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ទេ ប៉ុន្តែវា​បាន​កើត​ឡើងមែន ក្រោយពេលយើងគេងជាមួយគ្នា តើមកពីនាងមិនចង់​មក​រង​ទុក្ខ​ជាមួយ​ខ្ញុំឬអ្វី?»។

សភាពគេ​ដូចជាកំពុង​ស្អប់ខ្លួនឯង។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*