តើអ្នកជឿលើមន្តអាគមអូមអាមដែរឬទេ? – Meysansotheary
រឿង រមនា «វគ្គ ជាងសំលៀងកាំបិត»
រឿង បាត​ដៃ​ខ្មៅ ដោយ​ ពេជ្រ បណ្ឌិត (មួយភាគចប់)
បាតដៃ ខ្មៅ
ប្រលោមលោក​អភិនីហារ អរូបិយ​
ដោយ​ ពេជ្រ បណ្ឌិត​
តើ​អ្នក​ជឿ​លើ​រឿង​អបិយ​ជំនឿ មន្តអាគម ​ខ្មោចព្រាយ​បិសាច​ដែរ​រឺ​ទេ?បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ?ចុះ​អ្នក​ធ្លាប់​លឺ​អ្វី​ខ្លះ​ទាក់ទង​និង​រឿង​អស់​នេះ?
នៅ​ក្នុង​រឿង​មុន​ៗ​ដូចជា​រឿង​ គំនូស​៤៩​ រឿង​ថ្ងៃទី៣១មករា​ រឿង អាគម​សាក់ ​យើង​បាន​ដឹង​ពី​​រឿង​ពិត​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ចំនួន​។ចំណែក​ពេលនេះ ខ្ញុំ​មាន​រឿង​ពិត​មួយ​ថ្មី​របស់​យុវវ័យ តន្ត្រីករ​មួយ​ក្រុម​ដែល​ដាក់​ឈ្មោះ​គ្នា​គេ​ទាំង​៦​នាក់ថា បាត​ដៃ​ខ្មៅ។
«ក្មេង ប្រុស​នេះ​ឈ្មោះ​ស៊ា អាយុ២០ឆ្នាំ ផ្ទះ​នៅ​ខណ្ឌ​ចម្ការមន!»
សំឡេង​ប៉ូលិស​ម្នាក់​និយាយ​នៅ​ខាង​ស្ដាំដៃ​តែ​ខ្ញុំ​និយាយ​ប្រកែក​វិញ​ភ្លាម៖
«អត់ទេ​បង!គេ​ឈ្មោះ​សុខា​ទេ​បង!គេ ជា​សមាជិក​ក្រុម​បាតដៃ​ខ្មៅ​ពួក ខ្ញុំ​ដែរ!»
«ចុះ​អត្តសញ្ញាណប័ណ្ណ​នេះ?»
ប៉ូលិស​នោះ​ហុច​មក​អោយ​ខ្ញុំ​នូវ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ដែល​ប្រឡាក់​ឈាម​ដោយ​អន្លើ។ ខ្ញុំ​លូកដៃ​ញ័រទទ្រើក​ទៅ​ទទួល​មក​មើល​ហើយ​និយាយ​ទាំង​មុន​ពេល​ប៉ះ​ដល់​វា៖
«មិនមែនទេ​បង! មិនមែន​អត្តសញ្ញាណប័ណ្ណ​វា​ទេ!»
នេះ​ជា​សមាជិកទីពីរក្នុង​ក្រុមយើង​ដែល​គ្រោះថ្នាក់​ចរាចរណ៍​។ តែលើកនេះសុខាខុសពីវណ្ណត្រង់ថា​វា​ខ្ទេច​មុខមាត់​អស់​រក​តែ​​ប៉ូលិសចំណាំ​អត្តសញ្ញាណ​ក៏​​លំបាក។
​​     ក្រុមគ្រួសារសុខា​បានមកដល់      ហើយ​ហៅឡាន​​បញ្ជូនវា​ទៅ​ព្យាបាល​បន្ទាន់​នៅ​ប្រទេស​វៀត​ណាម​។ ខ្ញុំនិង​អាពេជ្រ​អាអណ្តើក​នាំគ្នាបកមកផ្ទះ​វិញទាំង​ងងឹតមុខ​រៀង​ខ្លួន​។
«វាប្រហែលមានសង្ឃឹមអត់អ្ហ៎ា?»
សំនួររបស់អាពេជ្រ​ធ្វើអោយជាតិប៊ីយែរក្នុងមាត់ខ្ញុំ​ទៅ​ជាចត់សែនចត់ ចង់លេប​មួយក្អឹក​អោយចូល​ផុតដល់កន្លើត​អីក៏ពិបាកយ៉ាងនេះ?
ខ្ញុំនឹកឃើញភ្លាមដល់ស្ថានភាពអាវណ្ណៈកាលពី២អាទិត្យ​មុន ពេលវា​គ្រោះថ្នាក់​ចរាចរណ៍ ស្ថានភាព​មុខមាត់វា​ក៏​មិនជា​អាក្រក់​ដូចអាសុខាពេ​កផង​តែក្រោយមកបាន៦ថ្ងៃវាបានស្លាប់ទៅបាត់​ទម្រាំតែ​អាសុខា​ដែល​ម្តាយវា​សឹង​ចំណាំមុខ​មិន​ចេញ​អោយ​សង្ឃឹម​ថា​វា​រស់​មានតែ​និយាយ​កំឡាចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ។
ខ្ញុំ​អត់មាត់​ចេញមួយម៉ាត់​ធ្វើអោយបរិយាកាស​​នៅស្ងប់ស្ងៀមរហូតដល់​លឺស្នូរឆឺង​គឺជើង​អាអណ្តើក​ដែល​ទាត់​កម្ចាយ​ប៉ើង​កំប៉ុង​ប៊ីយ៊ែរ។ទាត់​រួចវា​ទន់ជង្គង់​អង្គុយ​ទ្រោបក្បាល​ស្រែក​យំ​ដូចកូនក្មេង​។
វា​មាន​មនោសញ្ចេតនា​នឹង​អាសុខា​ខ្ញុំ​យល់​ច្បាស់ណាស់​ព្រោះ​ចាប់ពីពេល​ដែល​អាអណ្តើក​ចូល ក្រុម​បាតដៃ​ខ្មៅ មាន​តែ​អាសុខាទេ​ដែល​រាក់ទាក់​វា​ជាង​គេ​ជួយបង្វឹក​វារបៀប​កេះហ្គីតា​ហើយទៅណាក៏យកវាទៅតាម​។ ពេលនេះ​អា​សុខា​គ្រោះថ្នាក់​ចរាចរណ៍ពីរខែក្រោយអាវណ្ណៈ ខ្ញុំ​ដឹង ការស្លាប់របស់អា​វណ្ណៈ​កំពុង​ជាឧទាហរណ៍​ប្រាប់​ពួក​យើង​ពី​វាសនា​របស់​អាសុខា​ស្រេចទៅហើយ។
អាពេជ្រ​សង្ក្រៀតធ្មេញ៖
«ចុះអាគេបាញ់ណាបុកវាដល់ថ្នាក់នេះ​ហើយបើកឡានរត់​បាត់ទៀត?»
កាល​ដែល​គ្នា​យើងនៅសល់​តែ​បីនាក់​វា​ជា​រឿង​ដ៏​រងា​មួយ ប៉ុន្តែ​ដែល​សំខាន់​គឺ​ការ​បែកគ្នា​ទាន់ហន់​នេះ​ពិបាក​អោយ​អ្នកណាម្នាក់​ក្នុង​ចំណោម​ពួកយើង​ទទួលយក​បាន​ណាស់។
«អា​សក្តិម៉ោ យើងគិត​​ទៅ​វត្ត​រក​លោក​ស្រោច​ទឹក​អោយ!»អា​ពេជ្រ​និយាយ។
តែ​ខ្ញុំ​គិត​ពី​រឿង​ផ្សេង៖
«អញ​ចង់​ទៅ​វៀតណាម​មើល​អាសុខា​!» ខ្ញុំ​និយាយ​ផង​ចិត្ត​អាណោចអាធ័ម​នឹកដល់​អា​សម្លាញ់​ដៃឯក​ខាង​ដេញ​Solo​ឥឡូវ​នេះ​វា​គ្មាន​វិញ្ញាណ​នៅ​ជាប់​កាយ​ទេ។
កាល​ដែល​ក្រុម​គ្រួសារ​វា​បញ្ជូន​ទៅ​វៀតណាម​ជា​ជម្រើស​ចុងក្រោយ​តែ​ប៉ុណ្ណោះ​ទាំង​ម្នាក់ៗ​ដឹង​ហើយ​ថា​ស្ថានភាព​របស់​វា​មាន​តែ ស្វែងរក​ពេទ្យ​ទេវតា​ក្នុង​រឿងព្រេង​ទេ​ក្រែង​អាច ថា​រក្សា​ជីវិត​បាន។
«ស្អែកអាសក្តិមក ​យើង​ទៅលេង​អោយSaturday Phnom Penh ចប់​ភ្លាម​យើង​ចេញដំណើរ​ភ្លាម!អាណា​ទៅខ្លះ?ត្រៀម​ប៉ាសស្ព័រ​ទៅ!​អញ​ទៅ​កក់​សំបុត្រ​យន្តហោះ»ខ្ញុំ​និយាយ​បន្ថែម។
ជា​រៀងរាល់​យប់ថ្ងៃ​សៅរ៍ក្រុមខ្ញុំ​តែងតែលេង​អោយ​concertមួយមាន​ឈ្មោះ​ថា«Saturday Phnom Penh»។ ក្រុម​ខ្ញុំ​ទទួលកុងត្រានេះ៦ខែគឺចាប់តាំងពីអាវណ្ណៈមិនទាន់មានរឿងរហូតដល់ឥឡូវអាសុខាមួយទៀត។ ចុងក្រោយក្រុមបាតដៃខ្មៅពួកខ្ញុំ​សល់គ្នាតែ៤នាក់ ម៉្លោះ​ហើយ​ខ្ញុំត្រូវ​តែ​រកដៃអ្នកភ្លេង​មកពី​ក្រុម​ផ្សេង​មក​ជួយ។ សក្តិ គ្នាខ្ញុំម្នាក់​ទៀត​កំពុង​នៅបាងកក​គឺវាទៅទិញខោអាវខ្លះមកឡើងឆាកថ្ងៃ​ស្អែកដែល​​ជា​កម្មវិធី​ចុងក្រោយ​របស់​ពួក​យើង​នៅ​កម្មវិធី«Saturday Phnom Penh»។
យប់នោះ​ពួក​ខ្ញុំ​ស្រវឹង​ដេក​ក្រវៀន​ៗ​ក្បែរ​គ្នា​ពេញ​បន្ទប់​ខ្ញុំ ម្នាក់​ៗ​ខ្ចិល​ចង់​ទៅផ្ទះ​វិញ​ណាស់​ព្រោះ​ស្ថានភាព​អាសុ​ខា​ធ្វើ​អោយ​យើង​ចត់​សូម្បី​តែ​ទឹកមាត់។ អាពេជ្រ​និង​អាអណ្តើក​ដេករវើក​ពេញ​លើ​ឥដ្ឋ។
ខ្ញុំរាង​កម្លាំងជាង​ពួកវា ទើប​មិន​ជា​ស្រវឹង​ណាស់ណា។ ដឹងខ្លួន​កណ្ដាល​យប់​ខ្ញុំនឹក​ឈឺបត់ជើង​ក៏ក្រោក​ពី​សាឡុងដើរ​រំលង​ពួកវាទំាងពីរទៅ​កាន់​បន្ទប់​ទឹក។បត់​ជើង​រួចខ្ញុំ​ដើរបក​មកក្នុងបន្ទប់វិញតម្រង់ទៅកាន់គ្រែ ស្រាប់តែ​កន្ទុយ​ភ្នែក​វាក់​នឹង​អ្នកណា​ម្នាក់​ឈរ​ឆ្កឹង​ជិត​បង្អួច​មើល​ទៅក្រៅ។ ចម្ងាយ​ពីកន្លែងខ្ញុំ​ឈរ​ទៅបង្អួចប្រហែល៥ម៉ែត្រដែរទេប៉ុន្តែ​ដោយសារ​បើក​អំពូល​រាត្រី​បាន​ជា​ខ្ញុំ​មើល​មិនសូវ​ច្បាស់ ប៉ះជាតិ​ប៊ីយ៊ៃរ​ស្រវឹង​ស្រឿងៗ​ផង ខ្ញុំកាន់តែមើលកាន់​តែ​ព្រិល​ភ្នែក។ខ្ចិល​គិត​ច្រើន​ខ្ញុំ​ស្រែក​សួរ៖
«អាណា​គេ?»
អត់មាន​សំឡេង​ឆ្លើយ ខ្ញុំអូសជើងដើរយឺតៗតម្រង់ទៅទីនោះទំាងក្បាលធ្ងន់ម៉ឺង។កាន់តែឈានទៅ ខ្ញុំឃើញ​ស្មា​អ្នក​ដែល​ឈរ​បែរខ្នង​​នោះ​កាន់តែ​ច្បាស់ឡើងៗ។
«អាប្រុស?អ្ហែង​ចូលមកឈរអីនៅហ្នឹង?»
​     ចូលកាន់តែ​ជិត ស្មា​នោះមិនសមទំនងថាជាអាប្រុសសោះ តែបើថាអាសុខា គ្នាខ្ញុំសមជាង។
ចៃដន្យ​វា​ទើបតែមាន​រឿង ធ្វើអោយនឹកដល់វា​កាលណា​អារម្មណ៍​ខ្ញុំព្រឺសម្បុរ​ខ្ញាក​​។
ខ្ញុំ​ភ័យផង​ញញើតផង ក៏​ស្រែក​គំហក​បន្លប់៖
«អញសួរថាអាណា​គេមកឈរ​នៅហ្នឹង?មិនដេកពួនទេ?»
ស្រាប់តែស្នូរគោះទ្វារលាន់មកតុៗពីខ្នង។ ខ្ញុំនៅទីរទើរពាក់កណ្តាល​ថាតើគួរបន្តទៅ​រក​មនុស្ស​ឈរ​ក្បែរ​បង្អួចនោះ​ទៀត​រឺ​ក៏ត្រឡប់ក្រោយ​ទៅបើកទ្វារ​សិន។
«បងយុទ្ធ!មានគេមករក!» ជាសំឡេង​អាប្រុស​ប្អូនខ្ញុំ​​ ដូច្នេះ​អ្នក ដែល​ឈរជិតបង្អួចនោះមិនមែន​វាទេ។ ខ្ញុំងាករកទ្វារ ហើយងាកមករកមើល ស្រមោលនោះវិញ ស្រាប់តែ​វារលាយបាត់មួយប៉ប្រិចភ្នែក​គឺនៅទីនោះ​គ្មាននរណា​ឈរទៀតសោះ។
តើខ្ញុំស្រវឹងពេក​រឺពិបាកចិត្តពេក​ដល់ថ្នាក់​បែកអំពិលអំពែក។
តែ​ចំពោះ​មុខ​គឺ​ដើរ​ទៅ​បើកទ្វារ​អោយប្អូនខ្ញុំសិន៖
«ម៉ោងប៉ុន្មាន​ហើយ​អ្ហ៎ា?» ខ្ញុំសួរវាង៉ុលៗទាំង​មានសតិអារម្មណ៍​ថាជិតភ្លឺ​ហើយ តែវាឆ្លើយមុន​ពេលស្ងាប​មួយ​យ៉ាង​វែង៖
«ម៉ោងជិត១០យប់​ហើយ! អ្ហូយ ធុំ​ស្រាហួង​បន្ទប់​បង​ឯង»
«អាណា​មករក​អញ​ទំាងយប់?» ខ្ញុំសួរទំាងមមីរ​ភ្នែក​ដើរក្រេសៗចេញពីបន្ទប់ដេក​ទៅកាន់បន្ទប់​ទទួលភ្ញៀវ។
សំឡេង​ប្អូនខ្ញុំលាន់មកពីក្រោយខ្នង៖
«ខ្ញុំ​អត់ស្គាល់ដែរ! ខ្ញុំចូលដេក​ហើយ បងឯងចាំ​បិទទ្វារ​បិទភ្លើង​ផង!»
ស្អីគេ​ស្មើរណេះ​ហើយវា​បើកទ្វារ​អោយ​អ្នកមិនស្គាល់គ្នា​ចូលក្នុងផ្ទះ? ​គិតទំាងក្តៅចិត្ត​ទីមួយកំពុង​ងងុយទីពីរ​វាឆ្លើយ​ធ្វើហីៗ​ដូចអត់ខ្វល់អីហើយចូលទៅ​ដេកចោលឯង​បាត់ទៀត?
នៅកណ្តាល​បន្ទប់​ទទួលភ្ញៀវធំ​ល្វើយតែស្ងាត់ច្រៀប អ្នកណា​​ម្នាក់កំពុងអង្គុយចាំខ្ញុំ​លើសាឡុង។សំណាងហើយ​ប៉ាខ្ញុំទៅបេសកកម្ម​ក្រៅ​ប្រទេសហើយ​​អ្នកម៉ាក់​ក៏​ទៅជាមួយកុំអីខ្ញុំ​ត្រូវ​មាត់មិនខាន​ដែល​មានគេមករកដល់ផ្ទះ​ពេលថ្មើរណេះ។ ខ្ញុំនិយាយសួរឡុលៗ៖
«អ្នកណា​គេ?»
ម្នាក់​នោះ​មិន​ឆ្លើយ​រហូត​ដល់​ខ្ញុំ​ចូល​ទៅ​ជិតដល់ ​ខ្ញុំ​ចុច​​ភ្លើង​លើ​តុ​សាឡុង​បើក​បន្ថែម​ពន្លឺ​ហើយ​ភ្ញាក់ព្រើត​ព្រោះ​ពន្លឺ​ភ្នែក​គេ​ពីរ​គ្រាប់​នោះ​មុត​សែន​មុត​សម្លឹង​មក​ខ្ញុំ​ក្នុង​ពេល​តំណាល គ្នា​ដែល​ខ្ញុំ​រក​នឹក​អត់​ឃើញ​ថា​ស្គាល់​គ្នា​នៅកន្លែង​ណា តែ​ដូចជា​ប្រហែលមុខ។
ភ្លាមនោះ​ខ្ញុំ​បើកភ្នែកធំ​ៗ​ព្រោះ​ទើប​នឹកឃើញ​ដល់​រឿង​មួយ។ ខ្ញុំ​ភ្លាត់មាត់​កណ្ដាល​អារម្មណ៍​ស្វាង​ពី​ភាព​ងោកងុយ​និង​ស្រវឹង៖
«បង​ឯង​ឈ្មោះស៊ា?»​
«ត្រូវហើយ! ប៉ូលិស​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​ខ្ញុំ​នៅ​ក្បែរខ្លួន​សុខា!» គេ​ឆ្លើយមកវិញភ្លាម។
ខ្ញុំ​អង្គុយ​ប៉ុក​ទល់​មុខ​ភ្ញៀវ​ហើយ​នឹក​សរសើរ​ស្មារតីចងចាំខ្លួន​ឯង​ដែល​ទើបតែបាន​ឃើញរូបថត​គេលើកាត​ពីល្ងាច​សោះ​ពេលនេះ​ឃើញ​មនុស្សពិត​ក៏​នៅចំណាំគេ​បាន។ ប៉ុន្តែ​រឿងអស់នោះ​អត់​សំខាន់​ទៀត​ទេដែល​សំខាន់​ត្រង់ថា​តើ​គេ​ត្រូវជាអ្វី​និងអាសុខា​ហេតុអ្វី​ពេលវាមានគ្រោះថ្នាក់​ប៉ូលិសរកឃើញ​អត្តសញ្ញាណប័ណ្ណ​គេនោះ​ហើយ​ពេលនេះ​ទៀត​ម៉េច​បាន​ជា​​គេមករកខ្ញុំដល់ផ្ទះទាំង​កណ្តាលយប់? ហើយម៉េចគេស្គាល់ខ្ញុំ ស្គាល់ផ្ទះខ្ញុំ?
«យើងធ្លាប់​ជួបគ្នា​នៅឯណា​អត់ទេពីមុនមក?» ខ្ញុំធ្វើ​ជាសួរ​ តែខ្ញុំប្រាកដចិត្តណាស់ ថាខ្ញុំអត់ដែល​ស្គាល់​គេ​ទេ។
«បងយុទ្ធ​ឯងមិន​ដែលស្គាល់ខ្ញុំទេ តែខ្ញុំស្គាល់បងយុទ្ធ​ឯង!» ម្នាក់នោះ​និយាយបែបខែងរ៉ែង​ធ្វើអោយខ្ញុំ​កាន់​តែ​ឆ្ងល់។ ឃើញខ្ញុំនៅចាំស្តាប់​គេនិយាយបន្ត៖
«ខ្ញុំជា​ពួកម៉ាក​សុខាយូរហើយ! អ្វីៗក្នុងក្រុមបាតដៃខ្មៅ គេនិយាយ​ប្រាប់ខ្ញុំ​ទាំងអស់ ខ្ញុំមកនេះ​ទំាងយប់​ព្រោះមាន​រឿងសំខាន់​ត្រូវអោយពួកបងឯងប្រយត្ន័ខ្លួន។»
ខ្ញុំសម្លឹងម្នាក់នេះ​ពីលើចុះក្រោម​តែសម្លឹង​យ៉ាងរហ័សព្រោះ​មិនចង់អោយគេ​ទាន់ខ្សែភ្នែកខ្ញុំ។ ខ្ញុំយល់ថាគេទំនង​ជាសង្សារយល់ចិត្តរបស់សុខាមែន​ព្រោះសុខាប្រកាសប្រាប់គ្នាយើង​គ្មានលាក់លៀមថា​គេជាប្រភេទ​មនុស្ស​ស្រលាញ់ភេទ​ដូច​គ្នាតែសង្សារ​គេនេះគេមិនដែល​នាំមកបង្ហាញពួកយើងទេ។ គិតទៅគេ​ស្រលាញ់គ្នាដល់ថ្នាក់​មាន​អត្តសញ្ញាណប័ណ្ណ​គ្នាតាមខ្លួន​ទៀតហ្ន៎? ចុះតើគេ​ម៉េចមិនតាម​ទៅថែទំាសុខា​នៅវៀតណាម បែរជាមករក​ខ្ញុំដល់ផ្ទះទំាង​យប់អាធ្រាតមានការអី?
សំនួរនេះ​ផុសឡើង តែខ្ញុំមិនតាន់បញ្ចេញវាមកក្រៅ​ទេព្រោះការស្តាប់ច្រើន​ជាង​សួរ​ជាទម្លាប់របស់ខ្ញុំតែង​ប្រកាន់​នៅ​ចំពោះ​មុខ​អ្នកចំណូលថ្មីមិនស្និទ្ធស្នាល​ទំាងឡាយដែល​យើងទើបស្គាល់គ្នា។ភ្លាមនោះ​ស៊ា​និយាយ​ដោយ​ស្រងូត​៖
«វិញ្ញាណក្ខន្ធ​សុខា​គឺមិនស្ងប់ទេ បើខ្ញុំមិនប្រញាប់មក​ជួបពិភាក្សាជាមួយ​អ្នករាល់គ្នា ពិសេស​បងយុទ្ធឯង»
គ្នាខ្ញុំ​មិនទាន់​ស្លាប់ទេ គេគ្រាន់​តែរបួសធ្ងន់ ម៉េចក៏ម្នាក់​នេះ​ប្រើពាក្យ​ថា​វិញ្ញាណក្ខន្ធ​ទៅកើត?ខ្ញុំច្បូត​មុខ​ដោយ​ក្រពុល​ចិត្ត​ហើយ​ថាអោយ​ភ្ញៀវ​រ៉ាវ​ដោយ​គ្មាន​យោគយល់​ ៖
«សុខា​វាមិនអីទេ!កុំនិយាយរឿង​វិញ្ញាណក្ខន្ធ​អីអញ្ចឹងៗ ស្តាប់ទៅមិនស្រួល​ចិត្តសោះ!»
ស៊ា​បង្អង់​បន្តិច ទើបទម្លាក់សម្លេងនិយាយវិញខ្សោយៗ៖
«គេ​ស្លាប់​ហើយ! កាលពីម៉ោង៩នេះ!»
ខ្ញុំ​ងើបមុខ​សម្លឹង​គូសន្ទនា​ទាំង​បេះដូង​ស្ទើរ​គាំង​ឈប់ ដើរ។មិនដឹងជា​ចម្លែក​អីទេ គេនោះ​និយាយ​តែម្តង​ហើយ​និយាយ​ខ្សោយ​ណាស់​តែ​ខ្ញុំ​ស្ដាប់​លឺ​ច្បាស់​ហើយ​និង​ទទួល​អារម្មណ៍​អាក្រក់​ភ្លាម​ថា សុខា​មិត្តខ្ញុំ​ពិតជា​ស្លាប់ បាត់​ហើយ​។​ខ្ញុំ​ផ្តោត​ភ្នែក​សម្លឹង​ទៅ​នាយ​ស៊ា​ដែល​ជ្រប់មុខ​សឹង​ដល់​ឥដ្ឋ។ពេលនេះ​ខ្ញុំយល់​ហើយ​ថា ការ​កក់​សំបុត្រ​របស់​ពួកយើង​គឺ​យឺត​ពេល។
«វាស្លាប់​ហើយ?» ខ្ញុំសួរ​ផ្ទួន​ទាំងអស់​អារម្មណ៍​រលីង។
គេ នោះ​ងក់ក្បាល​ផ្ងក់ៗ​ជា​សញ្ញា​មិន​ប្រកែក។
ពេលនោះ​ហើយដែល​ខ្ញុំដឹង​ថា  មិត្ត​ខ្ញុំ​ត្រូវបាន​បញ្ជូន​មិន​ទាន់​ដល់​វៀតណាម​ទេ​តែ​គេ​បាន​ស្លាប់​នៅ​កណ្ដាល​ផ្លូវ​គឺ​៣ម៉ោងប៉ុណ្ណោះ​ក្រោយ​ពេល​រងគ្រោះថ្នាក់​ចរាចរណ៍​ដ៏ធ្ងន់ធ្ងរ។ ខ្ញុំ​លាង​មុខ ដាស់​ពួក​អាអណ្តើក​និង​អាពេជ្រ លើក​អាវ​ពាក់​ជិះ​ម៉ូតូ​ធំ​តាម​ពី​ក្រោយ​ស៊ា​សំដៅ​ទៅ​ផ្ទះ​សុខាភ្លាម​ដើម្បី​ចូលរួម​ចាត់ចែង​ធ្វើបុណ្យ​ជាមួយ​ក្រុម គ្រួសារ។
ប៉ុន្តែ​តាមពិត​គ្មាន​អ្វី​ធ្វើ ច្រើន​ទេ​ព្រោះ​សុខា​ជាគ្រួសារ​គួរសម​ដែរ គេ​មាន​ញាតិ ច្រើន​មក​ហូរហែ ឯ​ពួក ខ្ញុំ​មានតែ​អង្គុយ​សំកុក​លើ​តុ​បបរ​ស្រណោះ​នឹក​វាតែ​ប៉ុណ្ណោះ។ កំពុង​ភ្លឹក ស្មារតី​អ្នកណាមួយ​និយាយ អី​មួយ​ម៉ាត់់​ ស្រាប់តែ​ឃើញ​ស៊ា​រត់​ត្រហេបត្រហប​មកដល់៖
«បង​យុទ្ធ! ខ្ញុំ​មាន​រឿង សំខាន់​ហើយ​បន្ទាន់ បំផុត!»
ខ្ញុំលោះ​ព្រលឹង​ស្លុត​បេះដូង​ទម្រាំ​ប្រមូល បាន​មកវិញ​ហើយ​បន្ទោស​ស៊ា​តិចៗ៖
«ស៊ា​ឯង​ស្លឺត​ពេក​អញ្ចឹង​ខ្ញុំភ័យ​ចង់​គាំង​បេះដូង​ទៅហើយ! អង្គុយ​មក​ចាំ​និយាយ!»
មក​ពី​មួយ រយៈ​ពេលនេះ​ក្រុម​យើង​ជួប​រឿង​អាក្រក់​ច្រើន​ពេញ​កម្លោះ​ហើយ​បានជា​ឃើញ តែ​មុខ គេ​ហ្នឹង​ក៏​ខ្ញុំ​ស្រមៃ​ដល់ រឿង​អកុសល​បាត់​ទៅហើយ។ មិនខុស​មែន​ភ្លាម នោះ​ស៊ា​ខ្សឹប​មក​កាន់ ពួក​ខ្ញុំ​ទាំង​ទឹកមុខ​ស្លេក៖
«គ្នា​បង​ឯង​ម្នាក់​ទៀត​នៅ​ឯណា?»
«អាសិក្ត?» ខ្ញុំ​ភ្លាត់មាត់​សួរ​ទៅ​ស៊ា​វិញ​ភ្លាម។
គេ នោះ​ងក់ក្បាល​និយាយ​ត្រហេបត្រហប៖
«គេនោះ​នៅឯណា!បង​ឆាប់ទៅ​រកគេមក! យើង​ត្រូវ​ជួយ​គេ! គេ​នោះ​ជិត​មាន​រឿង​ហើយ!»
ឃ្លា​ទំាង​បួន​របស់​គេ​ខ្លីៗ តែ​ធ្វើអាយ​ចិត្ត ខ្ញុំ​នឹកព្រួច​ទៅ​រក​សក្តិ។ វណ្ណៈនិងសុខា​ទើបតែ​មានរឿង​រហូត​ដល់​លាចាក​ពី​ពួក យើង​ទៅ​ជា​រៀង​រហូត​ពេលនេះ​មានគេ​មកនិយាយ​កំឡា​ថាគ្នា​ខ្ញុំម្នាក់​ទៀត​ជិតមានរឿង ធ្វើអោយ​អារម្មណ៍​ពួក​យើង​កាន់តែ​ស្មុគ ខ្ញុំ​តបវិញ​ទំាង​វិលវល់​​មិន​យល់​ការណ៍៖
«វានៅ​ថៃ​ឯណោះ! មកវិញ​ថ្ងៃនេះ​ហើយ!»
ស៊ាស្ទុះ​មកក្បែរខ្ញុំ គេ​និយាយខ្សឹបៗ​ក្បែរត្រចៀកខ្ញុំ​ធ្វើអោយខ្ញុំ​ចង់គេចបន្តិច​អីបន្តិច​ព្រោះគេ​ជា​ខ្ទើយ​។តែ​ទឹកមុខ​គេ​នោះ​ម៉ឺងម៉ាត់​ពេក ធ្វើអោយខ្ញុំសង្កត់ចិត្ត​ទ្រាំ​ស្តាប់សិន។គេនិយាយ​រហន់ៗ៖
«បងយុទ្ធ! គ្នាបងឯង​មានលេខទាក់ទង​ទេ Call ទៅគេ​ហើយអោយគេ​រកលោកស្រោចទឹកភ្លាម​ទៅ រក​វត្តណា​ដែល​នៅ​ជិតខ្លួន​ហើយស្រោចទឹក​អោយបានលឿន​បំផុត!»
ខ្ញុំអត់ទាន់​យល់សាច់រឿង​អ្វីទំាងអស់ ប៉ុន្តែសន្សឹមៗ​សម្តីរបស់ស៊ាធ្វើអោយ​ខ្ញុំ​ទៅជាភិតភ័យ​បន្តិចម្តង​បន្តិចម្តង។
«បងឯងចង់​មានន័យថាម៉េច?»
ខ្ញុំសួរ​ដោយបុកពោះ​តែដៃរាវរកទូរសព្ទ័​មកភ្លាមដែរ។សំឡេងអ្នកនិយាយ​ធ្វើអោយខ្ញុំភ័យនោះ តបមកវិញ៖
«ខ្ញុំចង់​និយាយថា គ្នាបងឯង​ម្នាក់ទៀតនោះ! ឈ្មោះ​សក្តិនោះ! គឺខ្ញុំចង់​និយាយថា គេកំពុង​មានគ្រោះថ្នាក់!»
គេនិយាយចំៗត្រង់ៗពេកធ្វើអោយខ្ញុំភ័យស្លុត។ ខ្ញុំនៅទ្រឹងព្រោះ​ភាំង គេនោះនិយាយសង្ខើញ៖
«បងយុទ្ធ ខ្ញុំខ្លាចតែគេនោះ​មានរឿងដូចសុខា​និងវណ្ណៈ​ដែរទេ!»
ចិញ្ចើម ខ្ញុំ​ជ្រួញ​ចូលគ្នា តែម្រាមដៃ​បម្រុងចុចទៅរក​អាសក្តិភ្លាមដែរ​ព្រោះ​លេខថៃរបស់វា​ខ្ញុំស្គាល់ច្បាស់ហើយ​ពី​ល្ងាចមិញ​ពេល​អា​សុខា​មានរឿងទើបតេ​ទាក់ទងទៅប្រាប់វាដែរ។ ប៉ុន្តែ​មិនទាន់​ទំាង​បានចុចផង អាអណ្តើកឆ្លើយ​កាត់​មក​ខ្ញុំ​ទាំង​ដៃ​ម្ខាង​លើក​ទូរស័ព្ទ​ស្ដាប់​៖
«អត់ចូល​ទេ! តេ​ពីរដងហើយ!»
ខ្ញុំ​សម្លឹង​អេក្រង់​ទូរសព្ទ័​វា ទោះ​ជា​មាន​អារម្មណ៍​មិន​ស្រួលចិត្ត តែ​ក៏​នៅ​ខំ​និយាយ​កំឡាអោយកម្លាំងចិត្តខ្លួន៖
«វា​កំពុង​ជិះយន្តហោះ​មកហ្នឹង!»
«ខ្ញុំខ្លាចតែ​គាត់មានរឿងទេ!»
ឈ្មោះ​ស៊ានៅតែរអ៊ូតិចៗ​ធ្វើអោយចិត្តខ្ញុំកាន់តែ​រងរំខាន។ខ្ញុំទ្រាំមិនបាន​និយាយសួរវិញ​ភ្លាម៖
«​បងឯងនិយាយរឿង​អពមង្គល​ដដែលៗ ​ពួកខ្ញុំ​ធុញដល់ហើយនៀក! ម៉េចនៅសុខៗ​មកធ្វើអោយ​អារម្មណ៍​​ពួកខ្ញុំ​កាន់​តែបែក​អញ្ចឹង។ បងឯង​មានបំណងអី?»
នោះ​ដូចជា​គ្មានពេល​ខឹង​តបសម្តីខ្ញុំវិញទេ គេមានតែបង្ខំ​រលះរលាំង​ដក​យក​រូបថតមួយសន្លឹក​ពីហោប៉ៅ មកបង្ហាញ​ខ្ញុំ។ក្រឡេកឆ្វាច់​ក៏ស្គាល់ថា​ជារូបថត​របស់ពួកខ្ញុំ៦នាក់​កាលទើបនឹងបាន​ឡើងឆាកធំដំបូង​ក្នុង​នាម​ជា​Band ​យុវវ័យ។
ខ្ញុំ​ហួសចិត្ត​ដោយ​និយាយ​ស្ងាត់ៗប្រាប់ខ្លួនឯងថា អាសុខានេះ​ចំមែនហើយ វាពិតជាមានស្នេហា​ជាមួយម្នាក់ឈ្មោះ​ស៊ានេះ​អីដល់ម្លឹង?រូបសំខាន់​បែបនេះ​ក៏គេមាន ចំណែកខ្លួនវា​ជិតស្លាប់ហើយមាន​អត្តសញ្ញាណប័ណ្ណ​គេនៅ​ក្បែរ​ខ្លួន​ទៀត?
«បងឯង​មើលចុះ! មើលរូបនៀក! បងឯងឃើញ​ចម្លែកអត់? មុខ​សុខានិងវណ្ណះ​ឡើងស្លក់​រហូត​ដល់ព្រិល​មើល​មិន​ចង់​ស្គាល់ ឥឡូវនេះដល់វេន​រូបសក្តទៀត! មុខគេ​ចាប់ផ្ដើម​ស្លក់ហើយ! វាជាសញ្ញា​ថា​គេកំពុងតែ​មានរឿង»
ខ្ញុំបីនាក់​បោល​ក្បាល​សម្លឹង​ទៅសន្លឹករូបនោះ​តែមិនបាន​កញ្ឆក់​យក​មក​ទេ។ មុខអ្នកស្លាប់ពីរនាក់​មុនៗពិតជា​ព្រលែត​ដល់​ថ្នាក់​មើល​លែង​ចង់​ស្គាល់​មែន​ចំណែក​អាសក្តិ​ក៏​កំពុង​ស្លក់​តិចៗ​ដែរ។ សណ្ឋាន​មុខពួកគេ​ទំាងបី គឺ​ហាក់បី​ដូចជារូបនេះត្រូវជ្រលក់ទឹក រឺមួយត្រូវសើម​ដោយប្រការណាមួយ​។
«រូបនេះត្រូវទឹកភ្លៀងមែនអត់?» សម្លេងអាពេជ្រ​សួរឡើងមុនខ្ញុំទៅទៀត។
ចំណែកខ្ញុំ​កំពុង​គិតថាតើ​ម្សៀ​នេះ​មាន​បំណង​អាក្រក់​រឺ​ល្អ​ចំពោះ​ពួកយើងដែល​មកលេងបន្លាចរបៀប​នេះ​។ តើគេ​មាន​បំណង​អ្វី​​? ចង់​បោកប្រាស់​ពួកយើង​ទេដឹង​?
ខ្ញុំមិនទាន់បញ្ចេញ​ប្រតិកម្មេអ្វីទេ ប្រោះឈ្មោះស៊ា​កំពុងពន្យល់អាពេជ្រ៖
«រូបនេះ​ត្រូវទឹកមន្ត!»
អាអណ្តើក​និយាយកាត់​ដោយ​មួហ្មង​៖
«ទឹកមន្តក៏ដោយ​ទឹកអី​ក៏ដោយ អោយតែ​សើមវាស្លក់​រូបហើយ! ហ៊ឹម មនុស្សកំពុង​ពិបាកចិត្តបងឯង​យករូប​អញ្ចឹងៗ​មកអោយ​មើលទៀត!យ៉ាប់ហ្មង!»
អាអណ្តើក​វាខឹងប្រុងក្រោកដើរចោល​ពួកយើងតែ​ស៊ាឃាត់​វិញទាំង​ញ័រមាត់៖
«ព្រោះតែមិនជឿហ្នឹង​ហើយ ព្រោះ​តែ​ម្នាក់ៗមិនជឿហ្នឹង​ហើយបានជា​សុខាត្រូវស្លាប់! បើម្សិលមិញ​គេព្រមជឿ​សម្តីខ្ញុំ! គ្មាន​រឿងថ្ងៃនេះទេ!»
ខ្ញុំនៅចំហរមាត់ធ្លុង​ព្រោះ​កាយវិការ​គេដូចជាមិនមែន​កំពុង​ប្រឌិតរឿងសោះ។ គេបញ្ចេញ​សេចក្តី​ទទូច​និង​ព្រួយបារម្ភ​ពិតៗ​តាមពន្លឺភ្នែក។
ខ្ញុំងក់ក្បាល​ដោយប្រឹងទប់ចិត្ត​តឹងតែង​ហើយបន្ធូរដង្ហើម​សម្រួល​បរិយាកាស៖
«បងឯងនិយាយអោយចប់ទៅ​អញ្ចឹង! ពួកខ្ញុំនៅរង់ចាំស្តាប់! បើថាទំនង! ពួកខ្ញុំជឿ​បងឯង!»
ស៊ាលេប​ទឹកមាត់ពន្យល់​ពួកខ្ញុំភ្លាម៖
«កាលពីមុននេះ​ពីរឆ្នាំ គឺពេលពួកបងឯង​ទើបបានឡើង​ឆាកធំ​ហើយ​ថតរូបនេះ   សុខានិងខ្ញុំបានជួប​​អាចារ្យ​ម្នាក់​ដោយចៃដន្យ​នៅសួនច្បារ! ពេលនោះ​យប់ហើយ! អ៊ុំនោះ​ឃើញពួក​ខ្ញុំជូនលុយគាត់ហូបទឹកគាត់បែរជា​និយាយ​ចម្លែកៗ​ថាក្មួយ​ខាងណេះ​ចង់អោយក្រុមក្មួយ​ឯងល្បីឈ្មោះអត់? កាលហ្នឹងពីរនាក់ខ្ញុំចម្លែកចិត្តថា ហេតុអ្វី​នៅសុខៗ អាចារ្យពនេចរ​ម្នាក់ដឹងបានថា​សុខាជា​សមាជិក​ក្រុម​អកកេះ​ដែលមិនទាន់ល្បី? ពេលនោះសុខា​សួរគាត់លេងៗ​ថា ធ្វើម៉េចបានល្បី​កើតនឹងគេទៅ? គាត់ក៏​សុំរូបថត​ក្រុមបាតដៃខ្មៅ​របស់ពួកឯង ពេលនោះសុខា​មានរូបមួយសន្លឹក​នេះជាប់ខ្លួន​ក៏ដកអោយគាត់។ គាត់យកទៅមើលហើយ​សូត្រផ្លុំៗព្រួសទឹកពីដបទឹក​សុទ្ធពីរបីដងហើយហុចមកវិញ! ពេលហ្នឹង​គាត់ថា តទៅក្រុមបងឯង​នឹងមានគេស្គាល់ច្រើន​មិនខាន!»
គាត់និយាយ​ដល់ត្រឹមណេះ ពួកខ្ញុំបីនាក់​ងាកមើលមុខគ្នា។ តាមពិត​ពួកខ្ញុំមិនត្រឹមតែ​ជាអ្នកសិល្បៈទេ​ព្រោះ​ទោះបី​ពួកសិល្បៈ​គេជឿរឿង​អាគមអូម​អាមអីច្រើន មានរៀប​គ្រូមានអី​គ្រប់ៗគ្នា តែពួកខ្ញុំ​គឺផ្សេង។ពួកក្រុមបាតដៃ​ខ្មៅខ្ញុំ សុទ្ធ​តែមាន​សមាជិកជា​និស្សិត​ផ្នែក​តិចណូ​ទៀត បើអោយមកជឿ​រឿងអស់នេះ​ប្រហែល​ជា​យ៉ាប់​បន្តិចហើយ។ ខ្ញុំនៅស្ងៀម​អា​អណ្តើកវាប្រកែកញ៉ាញ៖
«អញ្ចឹងរូបនេះ​រីកប្រហែល​មកពីត្រូវទឹកព្រួស​ពីមាត់អ៊ិំនោះហើយ! គាត់មកចំមុខ​បីនាក់វាហ្នឹង!»
ស៊ា​ស្រាប់តែ​ប្រកែក​ញ៉ាញ៖
«អត់ទេ! កាលពីថ្ងៃនោះ រូបថតប្រគល់ដល់​ដៃសុខាវិញគឺនៅធម្មតា! គាត់បានផ្តាំទៀតថា បើថ្ងៃណាមួយរូបនេះ​ស្លក់​មុខ​ចំមុខអ្នកណា អ្នកនោះប្រាកដ​ជាមានរឿងប៉ះពាល់​ដល់ជីវិត!»
មិនដឹង​យ៉ាងម៉េច​សម្តីគេដូចជា​កាន់តែទាញចិត្តខ្ញុំ​អោយចង់សម្លឹងទៅរូបថត​នោះអោយកាន់តែច្បាស់ឡើង។ ដូច្នេះខ្ញុំ​ក៏លូកទៅទទួលពីដៃគេមកពិនិត្យ។ ហេតុអ្វីស្លក់តែ​មុខបីនាក់​ហ្នឹងមែន?
ខ្ញុំងើបមុខ​សម្លឹងទៅ​អាអណ្តើកនិង​អា​ពេជ្រ​ចង់ដឹងថា​ចិត្តពីរនាក់គិតយ៉ាងណាវិញ បន្តាប់មកខ្ញុំដៀង​ទៅមើល​មុខ​ស៊ា។ គេនោះ​និយាយបន្ថែមមកភ្លាម៖
«កាលក្រុម​បងឯងចាប់ផ្តើម​ល្បីឈ្មោះ​ហើយ​បាន​ខាង​កម្មវិធី ជាច្រើនដណ្តើមគ្នា​មក​​កុងត្រា ពួកខ្ញុំ​នឹកគិតថា​អាចារ្យនោះ​ពូកែមែន! ខ្ញុំនិងសុខា​ខំបបួល​គ្នាមកសួនច្បារអង្គុយចាំគាត់ច្រើនល្ងាច តែ​គាត់មិនដែល​បង្ហាញ​ខ្លួន​ទៀត​សោះ! ក្រោយមកក៏រវល់ផងនាំ​គ្នាហីទៅ! រហូតដល់វណ្ណៈស្លាប់ក៏មិនដឹងទៀតស្រាប់តែ​ចៃដន្យថ្ងៃមួយ​ពីរនាក់ខ្ញុំ​យករូបថតនេះ​មកមើលលេងព្រោះ​សុខា​នឹកវណ្ណៈ ចៃដន្យ​ចាប់អារម្មណ៍​ថា មុខ​វណ្ណៈ​ប្តូរពណ៌​ទៅជា​ស្រលេត​ខុស​ពីអ្នកផ្សេងក៏​ចាប់​អារម្មណ៍​ចំណាំ​ទុក។»
អាអណ្តើកវាលូក​យករូបនោះ​មកស្ទាបមើល​ត្រង់កន្លែង​ស្រឡេត។ អា​ពេជ្រ​លូកហៅប៉ៅ​យកមួយសន្លឹក​ទៀត​ដែលផ្តិតដូចគ្នា​ មកផ្ទៀង​មើល​ គឺអត់មាន​ស្រលេត​អីបន្តិច​ទេ។
បងស៊ា​នៅតែនិយាយបន្ត៖
«​មុននេះ​ពីរបីថ្ងៃខ្ញុំ​បានសង្កេតឃើញ​មុខសុខាចាប់ផ្តើម​ស្រឡេត​ដែរ ខ្ញុំនៅ​មិនសុខសោះ​បាន​និយាយ​ជាមួយគេ​អោយ​គិតគូររក​លោកស្រោចទឹកចេញ តែគេ​ថា​មិនជឿ​រឿងអស់​នេះ ឥឡូវគេ​មាន​រឿងទាល់​តែបាន។ យប់មិញ​គ្រាន់តែ​ដឹងថា​គេស្លាប់ភ្លាម​ខ្ញុំយករូបនេះ​ចេញមកមើល​ស្រាប់តែឃើញ​ចាប់ផ្តើម​ស្រឡេត​រូបសក្តិទៀត! ខ្ញុំរត់​ទៅរក​បងឯង​ដល់ផ្ទះ​ទាំង​កណ្តាលយប់​ព្រោះខ្ញុំមិនចង់អោយ​មាន​អ្នកទីបី​ដែល​មាន​រឿង​ទៀតទេ! ជឿខ្ញុំទៅ! អាចារ្យនោះ​មុនពេលចេញទៅនិយាយ​ច្បាស់ណាស់! បើស្លក់ចំមុខអ្នកណា គឺ​បង្ហាញ​ថា​រាសីអ្នក​នោះ​ចុះហើយ!»
ខ្ញុំកាន់តែស្តាប់សម្តីគេ ​អារម្មណ៍​កាន់តែអាក្រក់ឡើង។ ចិត្តមួយចង់ប្រាប់ថា​មិនជឿដាច់ខាត តែចិត្តមួយទីរទើថា ចុះ​បើការវិភាគរបស់គេ​ជាការពិត? សក្តិជា​អ្នករងគ្រោះ​បន្ទាប់​ទៀត?
សំឡេង​អណ្តើកលាន់​មក កាត់​ផ្ដាច់ការ​គិត​របស់​ខ្ញុំ​ប៉ិត៖
«ស្រួល​ណាស់! ខ្ញុំមាន​ពួកម៉ាកម្នាក់​ម្ចាស់ហាងផ្តិតរូប! យករូប​នេះទៅអោយវា​មើលទៅ​ដឹងហើយត្រូវ​ទឹកមែន​រឺ​អត់?»
វានិយាយ​អញ្ចឹងមានន័យ​ថា​ចិត្តវាក៏មិននៅ​សុខដែរ។ វាមិនជឿរឿង​អប្បិយជំនឿ​ទេ តែគ្នាខ្ញុំ​ស្លាប់អស់ពីរនាក់​គឺជា​ការពិត។
«ទៅហ្មងទៅអញ្ចឹង!»អាពេជ្រនិ​យាយស្រប។ ខ្ញុំក្រោកពីកៅអី​ហើយពួកគេ​ក៏ងើបតាម។
ខ្ញុំដឹកពួកគេ​ទំាងបីនាក់​ទៅកាន់ហាង​មិត្តភក្តិអណ្តើក។ នៅចប់តាមផ្លូវ​ខ្ញុំគិតក្នុងទ្រូង​ម្នាក់ឯង៖
«អាខាអើយអាខា អ្ហែង​ស្លាប់ទៅហើយ អ្ហែងគួរតែជួយបំភ្លឺអញ ថាអញគួរជឿអាម្សៀរសង្ហាអ្ហែងដែរអត់? គេមាន​បំណងអី​ដែល​មករកអញហើយ​និយាយរឿងឆ្កួតៗ​អស់នេះ?»
មកដល់ហាងរូបថត ពួកខ្ញុំអត់និយាយ​អី​ច្រើនទេ ក៏ពន្យល់បង​ម្ចាស់ហាងថា មានរូបថត​អនុស្សាវរីយ៍​មួយ​ឥឡូវ​ពួកម៉ាក​ស្លាប់អស់ពីរនាក់​ហើយ ចង់អោយគាត់​ជួយមើលរូបនេះ​ត្រូវនឹងអ្វី​បាន​ជា​វាស្លក់?គ្រាន់តែ​ពិនិត្យ​ហើយភ្លាម​គេនោះ​និយាយ​ប្រាប់​ពួក​យើងផូង៖
«រូបនេះគឺ​ថតមកស្លក់មុខ​អញ្ចឹងហ្មង! អត់មានត្រូវទឹកទេ ព្រោះបើត្រូវទឹកមែន​កន្លែង​នោះមិនត្រឹមតែ​ស្លក់ទេតែវា​អាច​ហើម​រឺ​ជ្រួញ​ទៀត តែនេះយកទៅពិនិត្យ​ច្រើនសារហើយ អត់​ឃើញ​មានជ្រួញរឺ​របក​ហើម​សាច់ក្រដាស់​អីផង មានន័យថា​អត់ត្រូវទឹកទេ!ថតមក​ស្លេត​អញ្ចឹងស្រាប់!»
ខ្ញុំ​ងាក​មើលមុខ​គ្នា។
អាពេជ្រ​លូក​ហោប៉ៅ​យករបស់វា​ចេញមក​បង្ហាញ​បង​ម្ចាស់​ហាង​នោះ៖
«នេះរូបថត! ខ្ញុំក៏មានមួយដែរ! ពេលថតគែមុខច្បាស់ល្អគ្រប់គ្នា!»
បងម្ចាស់ហាងយកទៅពិនិត្យភ្លាម​គាតើគ្រវីក្បាលហួសចិត្ត បន្តិចមកទើតគាត់និយាយ៖
«អត់តម្រិះដែរ! មួយសន្លឹកនេះ​ម៉េច​ក៏ស្លក​? មានតែអ្នកផ្តិត​ហ្នឹងផ្តិត​អោយ​មិនល្អ បានយូរទៅវាហើរពណ៌ថ្នាំ?»
«ផ្តិត​តែ​នៅ​ហាង​បងឯងហ្នឹង!» អាអណ្តើកវានិយាយឌឺ។
តាមពិត​ពួកយើងបី​អ្នកដឹងច្បាស់​ជាងគេ​ថា​រូបនេះថត​មកដំបូងគឺច្បាស់​ល្អណាស់​ទាំងសន្លឹកមេ ទំាង​សន្លឹក​ដែល​ផ្តិត​ចែកគ្នា​។ ពួកខ្ញុំ​ជា​ក្រុម​សិល្បៈយុវវ័យ​ស្រលាញ់រូបថត​បំផុតហើយ។ បើរូបនេះ​ថតមិនល្អ រឺផ្តិត​ស្រឡេតអី​តែបន្តិច គឺ​អត់​​ចែក​គ្នា​ទុក​​ដាច់ខាត​។ ដូច្នេះ​ការសន្និដ្ឋានរបស់​ម្ចាស់ហាងថតរូបគឺខុសទំាងស្រុង។
«តែយ៉ាងណាក៏ដោយ​​លទ្ធផលជាក់នេះកំពុង​ ​ធ្វើអោយយើងនាំគ្នា​ស្មុគថា នៅសុខៗអត់​មានសញ្ញាត្រូវទឹកទេ ហេតុអី​រូបថត​ហ្នឹង​ទៅ​ជា​ស្លក់​ចំ​មុខ​វណ្ណៈ សុខា​និង​សក្តិ?
«បើ​បងនៅហាងផ្តិតរូប​នោះថាមិនមែនទទឹក ចុះម៉េចក៏មុខបីនាក់វាស្លក់?» អាពេច្រវាសួរមុនគេពេលចិត្តខ្ញុំកំបូងតប់ប្រមល់។
ភ្លាមនោះអាអណ្តើកវានិយាយ​បន្ថែម៖
«អើ អ្ហែងគិតមើលអាយុទ្ធ! ​បីនាក់វានៅក្នុង​រូបថត​អត់បាន​​ឈរ​ក្បែរៗគ្នាទេ បើថាស្លក់អាសក្តិគួរទេស្លក់ដល់អញ ព្រោះ​អញ​ឈរ​ថតជិតវា ម៉េចក៏រំលងអញទៅស្លក់មុខអាវណ្ណៈទៅវិញ?»
អាពេជ្រនិយាយបន្ថែមវិញទៀត៖
«ហើយ​ហេតុអី ពីរនាក់វា​​ក្នុង​ដែលស្លេកមុខ ពិតជា​មានរឿងមែនដល់ជីវិត​មែន?»
ខ្ញុំ​ដកដង្ហើមធំ​ងាក​ទៅរក​ស៊ា៖
«បង!​ ចុះយើង​មានវិធី​រកតាអាចារ្ស​នោះ​ឃើញ​ទេ?»
«យើង​អត់​មាន​ពេល​ទេ!»ស៊ា​ឆ្លើយ​មក​វិញ។ចម្លើយ​គេ​មានន័យថា​គេ​គ្មាន​សង្ឃឹម​ក្នុង​ការ​រក​លោកតា​អាចារ្យ​នោះ​ឃើញ​ទាន់​ឡើយ ដូច្នេះ​គេ​ប្រហែល​ជា​ចង់​អោយ​យើង​រក​មធ្យោបាយ​ផ្សេង។
ខ្ញុំ​សួរ​បន្ត​ភ្លាម៖
«កាល​នៅ​ផ្ទះ បុណ្យ​សុខា បង​ស៊ា​ឯង​ចង់​អោយ​ពួក​ខ្ញុំ​ទៅ​រក​ស្រោច​ទឹក​ចេញ​ហ្អី?ធ្វើ​អញ្ចឹង​អាច​ល្អ​ឡើង​វិញ​ទេ!​»
ឃើញ​ខ្ញុំ​បន្ទន់​ឥរិយាបថ​ទំនង​ជឿ​ការ​សន្និដ្ឋាន​របស់​គេ ស៊ា​ប្រញាប់​ប្រាប់​មក​ខ្ញុំ​វិញ៖
«ខ្ញុំ​ចង់​អោយ​ធ្វើ អញ្ចឹង​មិន​ដឹង​១០០ភាគរយ​ថា​បាន​ផល​ទេ តែ​យើង​កាន់​ព្រះពុទ្ធសាសនា​ចំណាំ​ឃើញ​ចាស់ៗ​ធ្វើ​អញ្ចឹង​អោយ​តែ​ពេល​មាន​ស៊យ​ម្តង​ៗ!ឥឡូវនេះ​ដែល​ចាំបាច់​គឺ​គ្នា​បងឯងដែល​ទៅថៃនោះ ព្រោះរូបគេ​ក៏​ស្រលេត​ហើយ!បងឯង​បីនាក់​នេះ​មិនទាន់អី​ទេ!»
អណ្តើក​សួរកាត់ភ្លាម៖
«ឈប់សិន!ខ្ញុំនៅឆ្ងល់រឿងមួយ​!បើសិនរឿងដែលប​ងឯងគិតហ្នឹង​ជាការពិតយើង​ត្រូវ​តែដឹង​សិន​ថាតើ​ហេតុអ្វី​រឿង​អស់​ហ្នឹង​វា​កើតឡើងមកលើ​ពួកយើង​បន្តបន្ទាប់គ្នា?វាមិនដែល​ថា អាប់រាសី ស្រាប់តែ​ដាក់ម្តង​ម្នាក់ បន្ត​គ្នា​អញ្ចឹង​ទេ!​តា​អាចារ្យ​ហ្នឹង​គាត់​មាន​បាន​ប្រាប់អីលើសពីហ្នឹងទៀតទេ?»
ស៊ា​គ្រវី​ក្បាល៖
«គាត់​អត់និយាយ​អីទាំង​អស់គ្រាន់​តែថា​បើកាលណា​រូបស្លក​គឺមានរឿងហើយ!»
អា ពេជ្រ​លាន់មាត់៖
«អាអណ្តើក​និយាយត្រូវ​យើងត្រូវតែដឹង​សិនថា មូលហេតុអី​ដែលពួកយើង​មានរឿងតគ្នា​ម្តងម្នាក់ៗ?បើស្អែក​ឡើង​រឺខានស្អែក​​ស្រាប់តែ​ស្លក​រូបខ្ញុំ រឺអាអណ្តើក រឺអាយុទ្ធ ទៀត​តើគិតយ៉ាងម៉េច?»
ខ្ញុំងក់ក្បាលផ្ងក់ៗ​គាំទ្រ​សំនួររបស់ពីរនាក់វា ទើបនិយាយវិញម្តង៖
«ឥឡូវយើង​មិនអាច​រកអាចារ្សនោះឃើញ​អញ្ចឹង​ខ្ញុំចង់រកអ្នកណាម្នាក់​ដែលដឹងរឿង​អប៉ិយ​ជំនឿ​អស់​ហ្នឹងច្រើន​ដើម្បី​សួរយោបល់​វិញ​!ពួកឯង​យល់ម៉េច?»
«អញស្គាល់​យាយម្នាក់!គាត់ចេះ​អារឿង​អំពើផ្លូវងងឹត​អីហ្នឹងល្បី!យើងគួរទៅសួរ​គាត់?»អាពេជ្រនិយាយ។
ខ្ញុំសួរវាវិញ៖
«ឆ្ងាយទេ?ផ្ទះគាត់នៅឯណា?»
«នៅតាកែវ!ចុះពីភូមិតាអញ​ប្រហែលពីរគីឡូទេ!»
ស្នូរ​ទូរស័ព្ទ​រោទ៍​ឡើង​មក​រឺងៗ ។អាពេច្រ​ភ្លាត់មាត់​ដោយ​អំណរ៖
«អាសក្ត!?»
ពួក​ខ្ញុំ​ងាក​ទៅ​រក​វា​ដោយសារ​សម្ដី វា​​មាន​ន័យ​ថា​អ្នក​ខល​មក​ជា​អា​សក្ក?។អា ពេជ្រ​លើក​និយាយ​វឹង៖
«ឥឡូវ​អ្ហែង​នៅ​ឯណា?»
ពេល​ពួក ខ្ញុំ​កំពុង​ស្ដាប់​ដោយ​យកចិត្តទុកដាក់ អា​ពេជ្រ​ងាក​មក​និយាយ​ប្រាប់៖
«វា​ចុះ​ដល់​ពោធិចិនតុង​​ហើយ!»
«អើ ប្រាប់ វា​ចាំ ហ្នឹង​ហើយ!យើង​ទៅ​ទទួល​វា!»ខ្ញុំ ប្រាប់​តាម​រយៈ​អា ពេជ្រ​។
ពួកខ្ញុំទៅទទួលអាសក្តហើយនាំគ្នាជិះទៅតាកែវ៥នាក់រួមទាំង​បង​ស៊ាន​ផង​ក្នុង​ឡាន​តែមួយ​ឆ្ពោះ​ទៅ​ស្រុក​របស់​អា​ពេជ្រ​នៅ​ស្រុក​ព្រៃ​កប្បាស​ខេត្ត​តាកែវ។
«ណេះ!សក្តិឯងយកអានេះមួយទុកជាប់ខ្លួនទៅ!»
«ស្អី​គេហ្នឹងបង?»
សក្តិក្មេងជាងគេ ​ហើយវាទើបនឹងមកដល់​វាមិនសូវយល់សាច់រឿងទេ ចំណែកបងស៊ា​ក៏វាមិនស្គាល់ផង លុះដល់​គាត់​ដកសន្លឹក​កថាប្រាក់​​មួយអោយវាទុកជាប់ខ្លួន​វាទៅជាង៉េមង៉ាម។ខ្ញុំវិញយល់ចិត្ត​បងស៊ា ខ្ញុំដឹងថា​ករណី​សុខានិងវណ្ណៈ​ដែលស្លាប់ថ្មីៗសើមៗ​ធ្វើអោយគាត់​ប្រុងប្រយ័ត្ន​គ្រប់ជំហាន លើកនេះ​សក្តជាអ្នកបន្ទាប់​ដែលមុខ​គេ​លើ​សន្លឹករូបថតចាប់ផ្តើមស្លក គាត់ខ្លាច​ទំរាំទៅជួបលោកយាយយនោះ​សួនាំដឹងរឿងរឹសគល់​ក៏យឺតពេលក្នុង​ការ​ជួយ​ការពារ​ជីវិតសក្តិបានជា​គាត់ដោះកថានោះ​អោយមកវាការពារខ្លួន។
ខ្ញុំនិយាយ​តឿនអាសក្ត៖
«បងស៊ានអោយហើយ ​ឯងយកទុកជាប់ខ្លួនទៅ!មួយរយៈនេះ​ពួកយើងស៊យ​ដល់ហើយ អញមិនចង់​អោយមានអីកើតឡើង​អ្នកណា​ម្នាក់ទៀតទេ។»
វាទទួល​សន្លឹក​កថានោះយឺតៗ​ហើយពិនិត្យមើលមុន​ពេលដាក់ចូលក្នុង​កាបូបលុយ។​បងស៊ានពន្យល់ពួកយើងក្នុងពេល​ដែលឡានចេះតែបន្តបោល​ឆ្ពោះទៅខេត្ត៖
«កថានេះ​ខ្ញុំធ្លាប់ទៅលេង​វត្ត​ភ្នំសន្ទុកជាមួយសុខា លោកអោយទុកជាប់ខ្លួន​ម្នាក់មួយសន្លឹកការពារខ្មោចព្រាយ​អំពើខ្មៅអីផ្សេងៗ​ហ្នឹង តែសុខាវា​ទុកប្រហែស​ចោរ​លួច​កាបូប​បាត់​ដោយទំាងកថានេះទៅដែរ ឥឡូវសក្តឯង​កំពុង​មានរឿង កុំយកវាចេញ​ពៅកាបូប​អោយ​សោះ ត្រូវ​ទុក​កាបបូជាប់ខ្លួនជានិច្ច!ចាំយើងទៅរក​មនុស្សដឹងរឿង ចាំគិត​ទៀត!»
សក្តិ​ឆ្លើយខ្លី​ទំាងមិន​យល់ការខុសត្រូវ​អ្វីច្បាស់​ប៉ុន្មាន​ទេ៖
«បាទ!អរគុណ​បងស៊ា!»
«អាឡូ​តា!ពួកខ្ញុំ​កំពុង​ចេញពី​អំពេញ​ទៅទីនោះ!!»អា​ពេជ្រ​និយាយ​ទូរស័ព្ទ​ទៅ​ជម្រាប​លោកតា​វា​នៅឯស្រែ​ជាមុន​ពីរឿង​ដែល​ពួកយើងចង់ទៅជួប​នឹង​បាន​គាត់​ជូន​ទៅ​រក​លោកយាយ​ដែល​ចេះ​រឿង​ផ្លូវ​ងងឹត​នោះ។
ទៅដល់​ភូមិភ្លាម លោកតា​របស់​អាពេជ្រនិង​ចាស់ៗ​ក្នុង​ភូមិ​នាំគ្នា​មកចោមរោម​សួរនាំ​ធ្វើអាយ​ពួកខ្ញុំ​កាន់​តែ​វិល​មុខ​។​អ្វីៗ​ដែល​បងស៊ា​និយាយ​គេ​នាំគ្នា​ភិតភ័យ​ធ្វើដូច​ជា​រឿង​កើតឡើង​ចំពោះ​ពួកគេ​ពិតៗ​ដូច្នេះ​ដែរ។តាម​ទម្លាប់​និង​ជំនឿរបស់អ្នកភូមិ ១០០ភាគរយ​គឺពួក​គេជឿថា​គ្នាខ្ញុំ៦នាក់​ពិតជា​បាន​ធ្វើអ្វីមួយ​ខុស​ធ្ងន់ធ្ងរ​ចំពោះ​ផ្លូវ​ងងឹត​ណាមួយ ​បើ​ពុំ​នោះ​ទេ ​មិនមែន​អាច​កើត​មាន​គ្រោះថ្នាក់​ដល់​ជីវិត ឡើយ។
«ស្រូត​ទៅរក​លោកយាយ​ទៅ ប្រកដ​ជាបីនាក់ហ្នឹង​បានធ្វើអី​ប៉ះពាល់អ្នកណា​ហើយ!ទៅៗ​កុំអោយ​យឺត​ពេលទាន់!»
​កាន់​តែ​ស្ដាប់​ពួកគេ អារម្មណ៍​ខ្ញុំ​កាន់​តែ​ងងឹតឈឹង​និង​ប្រែប្រួល​កាន់​តែ​តានតឹង​និង​ភ័យខ្លាច​ឡើង​ៗ។តាមពិត​ពី​មុន​មក​ពួក​ខ្ញុំ​មិន​ងាយ​ជឿ​រឿង​អស់​ទាំង​នេះ​ទេ តែ​ពេលនេះ​អា វណ្ណៈ​និង​អា សុខា​ទៅ​បាត់​គឺ​ជា​ការពិត ចំណែក​ឯ​សន្លឹក​រូបថត​នោះ​ទៀត​សោត​ជា​ប្រផ្នូល​ដ៏​អាក្រក់​មួយ។
ពូ​របស់​អា ពេជ្រ​និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ​បង​ចយ​ជា​អ្នក​ជិះ​ម៉ូតូ​នាំ​មុខ​ឡាន​យើង​ទៅ​រក​លោកយាយ​នោះ។ទម្រាំ​យើង​ទៅ​ដល់​ភូមិ​លោក​យាយ​នោះ​គឺ​ថ្ងៃ​បាក់​រសៀល​ទៅ ហើយ។
«ឈប់ ឡាន​នៅ​ហ្នឹង​ហើយ!ផ្លូវ​ចូល​ឡាន​លែង​រួច​ហើយ»បង​ចយ​ស្រែក​ប្រាប់​ពួក​ខ្ញុំ។
បន្ទាប់មកគឺដើរដោយថ្មើរជើងប្រមាណ១០០ម៉ែត្រ។
នៅអម​សងខាងផ្លូវគ្មានផ្ទះអ្នកស្រុកទេ យូរៗម្តងឃើញក្មេងឃ្វាលគោ ខ្ញុំអរភើតក្នុងពោះ។ទៅមុខបន្តិច តែ​ក្មេង​ឃ្វាលគោ​ក៏លែង​មានដែរ។សូម្បីចាបយំ​មួយចេច​ក៏អត់ ស្ងាត់នោះ​សែនស្ងាត់។
«អា​ពេជ្រ​!អ្ហែង​ដែល​មក​អត់អ្ហ៎ា?»ខ្ញុំសួរវាបន្លប់​បរិយាកាស។
«ធា្លប់​កាលពី​ក្មេងៗ​»វានិយាយធ្វើហី​មិនខ្ចី​ខ្វល់ខ្វាយ​ព្រោះ​នេះជា​ស្រុកវា តែខ្ញុំវិញ​មើលនាយអាយ​ចង់ជ្រុះ​គ្រាប់​ភ្នែក​ខ្លាចវរៗ​មានរឿងអី​រកច្រករត់មិនឃើញ ។
….មេឃក៏​ល្ងាចទៀត…
«អ្ហឺយ​!ស្ងាត់​ដល់សូរ!»ខ្ញុំ​រអ៊ូ។
«ដល់​ហើយ!»បង​ចយ​និយាយ​កាត់​ភាព​តឹងទ្រូង​របស់ខ្ញុំ។ហើយ​គាត់ជិះម៉ូតូ​ហួសទៅ។
នៅពី​មុខ​យើង​គឺ​ផ្ទះ ឈើ​ធំ​មួយ​។ទោះធំ​យ៉ាងណា​ក៏អត់ប្រយោជន័​ព្រោះ​គ្មាន​ឃើញ​ផ្ទះ​ផ្សេង​នៅ​ក្បែរ​សូម្បីតែ​ខ្ទម​មួយ​ទេ។
នៅ​ក្បែរ​ជើងព្រៃ។នៅ​ខាង​លើ​ផ្ទះ​មាន​ជះ​ពន្លឺ​ចង្កៀង​ក្រហមច្រាល តែ​មិនមែន​ជា​ពន្លឺ​អគ្គិសនី​ឡើយ។
«លោកយាយ​នៅតើ!»ពូ​អា ពេជ្រ​ប្រាប់​ពួក យើង។
សូម្បី​តែ​ពួក​ខ្ញុំ​ជាក្មេងប្រសុៗពេញកម្លាំងមានគ្នា៥នាក់នៅតែកើត​អារម្មណ៍​ភ័យខ្លាច ។គឺ​មក​ពី​ស្ថានភាព​តំបន់ នេះ​ស្ងាត់​ពេក ហើយ​ថ្ងៃ​ក៏​លិច​បណ្ដើរៗ​ទៀត។
ពូរ​បស់​អាពេជ្រ​និង​បងចយ​ជិះម៉ូតូដល់មុន មិនដឹងជា​គាត់ឡើងលើផ្ទះតំាំងពី​ពេលណាទេ បានជា​ពេលនេះ​ឃើញ​ពីរនាក់គាត់​ចេញមកបក់ដៃហៅ​ពួកខ្ញុំអោយ​ឡើងទៅ។
យើងនាំគ្នា​ដោះស្បែកជើង​ចេញដើម្បីឡើង​ជណ្ដើរ​ទៅលើផ្ទះ​ជាការគោរពម្ចាស់ផ្ទះ ប៉ុន្តែដោយសារ​សក្តពាក់​ប៉ាតា វា​ដោះយឺត​ជាងគេ។
ពួកយើងឡើងចោលអស់​ទើបចាប់​អារម្មណ៍​ថា​មិនឃើញ​វា ប៉ុន្តែពេលខ្ញុំ​ងាកមើល​ទៅក្រោម​ក៏​ឃើញថា បងស៊ា​នៅឈរ​ជាមួយ​ចាំ​វា​ដោះស្បែក​នៅឡើយ។កាយវិកា​គាត់បញ្ជាក់ថា​គាត់យកចិត្តទុកដាក់​ជាមួយវា​ណាស់ ហើយរឹតតែ​ច្បាស់​ទៅទៀតថា គាត់ជឿ​លើប្រផ្នូលក្នុង​សន្លឹករូបថតនោះ​ទាំងស្រុង។
ទម្រាំវា​ដោះស្បែកជើងរួច​ទើបយើងទំាង៥នាំគ្នា​ដើរចូលទៅក្នុងផ្ទះ​ឈើ​រលោងស្រិលនោះ។
លោកយាយ​ស្លៀក​សំលៀកបំពាក់​ពណ៌ត្នោត កំពុង​ឈរ​កាន់ក្អមមួយ​ហើយសូត្រអ្វីជីពអូច​ហាក់ដូចជាមិនខ្វល់​ចំពោះការ​មកដល់​របស់ពួកយើង​ឡើយ​ធ្វើអោយពួកខ្ញុំ​ឈរទ្រឹង​សម្លឹង​គាត់ដោយ​ចម្លែក។យើង​ធំក្លិន​ចង្កៀង​ប្រេងកាតនិង​ក្លិនធូបឡើងឆួល។ ពួកយើង​គ្មានចាប់អារម្មណ៍ខុសគ្នា​ទេម្នាក់ៗរេភ្នែកសម្លឹងជុំវិញខ្លួន​ព្រោះ​មិនចូលចិត្ត​ស្ថានភាព​របៀបនេះ។
លើផ្ទះ​មានគ្រែ​តូចមួយពេញ​ដោយអសនៈទៀនធូប​និងបាយសី​ច្រើនថ្នាក់​ធ្វើពីក្រដាស់ពណ៌​ដែលភ្លឺផ្លេក។ចំណែក​នៅជ្រុងម្ខាងទៀត​មាន​ពំនូក​គំនរ​ក្រណាត់​ស​មួយសំណុំធំ។នៅកណ្តាលផ្ទះ​​កន្លែងលោកយាយនោះ​ឈរ​ឃើញមាន​ផ្តិលទឹកមួយដាក់​ចោលផ្ទាល់​កម្រាល​តែមានទឹកពេញ​ប្រៀប។
«នាំគ្នា​អង្គុយចុះជិតៗជើង​លោកយាយទៅ»សំឡេងពូអាពេជ្រ​និយាយ​បង្គាប់​​ពីមាត់ទ្វារមក​ធ្វើអោយខ្ញុំបែរទៅរក​គាត់មុនពេលរក​កន្លែង​ដាក់គូទអង្គុយ។ពូនោះ​ឡើងមកពីក្រោម​ក៏មិនដឹងលើដៃ​មានល្អីមួយ​ដែលពេញប្រៀប​ដោយ​សន្លឹក​ម្លូ។
«យក​ស្លឹក​ម្លូ​មក​ណេះ»លោក​យាយ​បញ្ចេញ​សំឡេង​ជា​ដំបូង​។​សំឡេង​គាត់​ស្អក​ៗ​ហើយ​ញ័រ​ៗ​។អា​ពេជ្រ​​ទាញ​ដៃ​ខ្ញុំ​អោយ​អង្គុយ​ចុះ​ជា​ការ​ដាស់​អោយ​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា​តាមពិត​ពួកគេ​បាន​អង្គុយ​ចុះ​គ្រប់​គ្នា​ហើយ​នៅតែ​ម្នាក់​ដែល​ឈរ​ង៉េមង៉ាម​ម្នាក់​ឯង​ព្រោះ​ឆ្ងល់។
ពេល​យើង​អង្គុយ​ចុះ​ក្បែរ​គ្នា​ទាំង​ប្រាំ​នាក់​ហើយ លោកយាយ​ហុច​ក្អម​ទៅ​អោយ​បង​ចយ​ហើយ​បញ្ជា៖
«រោយ​អង្ករ​នេះ​ជុំវិញ​ពួកវា​ទៅ!»
បងចយ​ទទួលក្អម​ពីដៃលោកយាយ​យ៉ាង​រហ័ស​ពេលនោះ​ហើយដែល​ខ្ញុំ ចាប់អារម្មណ៍​ឃើញ​ថា​ដៃលោកយាយ​ទំាង​សង្ខាង​មាន​ស្នាម​ពពាល​ពោរពាស​ដូចធ្លាប់របួស​រលាក​ភ្លើងធ្ងន់ធ្ងរ​ពីមុនមក។
បងចយ​លូកដៃទៅក្នុងក្អម ហើយ​ច្បាម​គ្រាប់ធញ្ញជាតិ​​សក្បុស​ទំាងដៃៗមករោយ​ពទ្ធ័ជុំវិញពួកខ្ញុំជា​ច្រើនជុំ។គាត់ធ្វើ​ដូចស្ទាត់ជំនាញ​ហើយរហ័ស​ព្រមទាំងស្មើដៃល្អណាស់។
«គេរោយអង្គរដំណើប​ធើ្វអី​អាពេជ្រ?»សំឡេងអាអណ្តើក​សួរមុនគេ​ទោះបីយើងទំាងប្រាំ​សុទ្ធតែ​ឆ្ងល់ដូចគ្នា។
«អាណា​ដឹងអ្ហ៎ា!?»អា​ពេជ្រ​វាឆ្លើយវិញទំាងដៃ​លើកប្រណមចំ​កណ្តាលទ្រូងធ្វើអោយពួកយើងលើកប្រណម​តាមដូចគ្នា។
«ស្ទីលនេះដូចជារបៀប​ធ្វើបុណ្យរំដោះគ្រោះ​ម៉េចមិនដឹងទេអ្ហ៎ា!»ខ្ញុំនិយាយខ្សឹបៗ​ទៅកាន់ពីរនាក់វា។ពូ​អាពេជ្រ​មក​ដល់គាត់​អង្គុយចុះហើយហុច​ស្លឹកម្លូអោយពួកយើងម្នាក់៥សន្លឹក។គាត់ហុចអោយសក្តមុនគេ​ធ្វើអោយវា​ងាកមក​មើលមុខខ្ញុំ​ដោយគ្រញែងស្មា​ របៀបដូច​មិនយល់ មុនពេលវាលូកដៃទៅ​ទទួលយក​​ស្លឹកម្លូ​ទំាងនោះ​។
«ក្រាលវា​លើជើងកុំអោយជ្រុះ!»ពូអាពេជ្រនិយាយប្រាប់ហើយ​ហុចអោយពួកយើង​គ្រប់ៗគ្នា។
«ពូអ្ហែងនិង​បងចយដូច​ស្ទាត់​ដល់ហើយអ្ហ៎ា»ខ្ញុំនិយាយដាក់អាពេជ្រ។
«បងចយ​ជាចៅលោកយាយ! ហើយពូអញ​គាត់ធ្លាប់ជូនគេឯង​ណា​ដែល​ចង់​មក​រក​ជួប​លោកយាយ​តែ​រហូត​ហ្នឹង!»អាពេជ្រ​និយាយ។
«អាចយ ពូអាពេជ្រ នាំគ្នាចូលក្នុង​សីម៉ា​ទៅ!អោយ​លឿនឡើង​!»
សំឡេង​លោកយាយ​ប្រឹង​ស្រែក​មក​លឺខ្លាំងជាងមុន​ទាញ​អារម្មណ៍ពួកយើង ចំពេល​ខ្យល់បោក​ប៉ះទ្វារបិទ​បើក​លាន់​គ្រាំង​ធ្វើអោយ​ពួកខ្ញុំប្រឹងអង្គុយ​ត្រង់ខ្លួន​មិនហ៊ានអោយលឺ​សូម្បីតែខ្យល់ដង្ហើម។បងចយ​និង​ពូអាពេជ្រ​ផ្លោះ​កាត់​រង្វង់​អង្ករដំណើប​មកអង្គុយរួមជាមួយ​ពួកយើង​ទំាងភ្នែក​សស្លើតសស្លក់​សម្លឹង​ជុំវិញ​បរិវេណ​ផ្ទះ​ផង។
ខ្ញុំ​ខ្សឹបសួរ​គាត់​ទាំង​សង្ស័យ៖
«ពូៗ មានរឿង​អី​ហ្នឹង?អានេះ​គេ​ពទ្ធ័​សីម៉ា​ពួកយើង​?»
ពូអាពេជ្រ​ខ្សឹបមកកាន់ពួកខ្ញុំ​ដែល​កំពុង​បើកភ្នែក​គ្រលួងស្តាប់៖
«ពួកឯងសុទ្ធ​តែមានគ្រោះធំ!ពេល​អាពេជ្រតេ​មកភ្លាម​ តាដេញពូ​អោយរត់មកជំរាបលោកយាយ​អោយហើយ​ដំណើរ​ដើមទង​តាមវាប្រាប់។លោកយាយ​អង្គុយស្មឹងស្មាធ​ឃើញ​រឿង​ច្រើនណាស់!គ្នា​ឯង​៦នាក់ទៅមុន​អស់​ពីរនាក់​ហើយ​ពួកឯងបួននាក់​ក៏មិនរួចខ្លួនដែរគេមកយក​បន្ត​បន្ទាប់​គ្នា!»
ខ្ញុំស្តាប់ហើយ​ចង់ឈឺ​បត់ជើងធំផង​បត់ជើងតូចផង​ក្នុងពេល​តំណាល​គ្នា។បើអញ្ចឹង​មែនរឺបានជា​មកដល់​មិនទាន់​និយាយ​មួយម៉ាត់ គេពទ្ធ័​ពួកខ្ញុំក្នុងសីម៉ាអង្ករដំណើបសបាត់ទៅហើយ?
ដៃ​អា​អណ្តើក​នៅចំពីមុខខ្ញុំចាប់ផ្តើមញ័រ។
ក្នុងចំណោមពួកយើង​ស្មារតីវាគឺអន់ជាងគេ ឆេវឆាវក៏ឆេវឆាវ ខ្លាចក៏ខ្លាច ។មិនអាច​បន្ទោសវា​ដែរ អាវណ្ណៈ​និងអាសុខា​ទើបតែស្លាប់ស្រស់​ៗពេក ពេលនេះ បងស៊ាថា ដល់វេនអាសក្ក ព្រោះ​រូបអាសក្តចាប់ផ្តើមស្លកពណ៌ ចុះបើ​ស្អែកទៅ​ អ្នកស្លកបន្តជា​​អ្នកណាមួយ​ម្នាក់ទៀតក្នុង​ចំណោមគ្នាខ្ញុំដែលនៅសល់?
លោក​យាយចាប់ផ្តើម​សូត្រ​ធម៌​លាន់ញាប់រដឹកធ្វើអោយពួកខ្ញុំបែរចេញពីពូអាពេជ្រហើយសំលឹងទៅគាត់។គាត់ អង្គុយ​ពែន​ចំ​ពី​មុខ​ពួក​យើង បែរ​មក​រក​ពួក យើង​ហើយ​បិទ ភ្នែក​ទាំង​សងខាង​ ដៃ​ដាក់​ប្រណម ក្បែរ​ទ្រូង មាត់​សូត្រ​ង៉ុលៗ​តែ​ញាប់​មហា​ញាប់។
ខ្យល់បក់​ស្លឹកឈើ​ខាងក្រៅ​ផ្ទះ​ញ័រ​រំជួយ​ធ្វើអាយ​ខ្ញុំ​ដៀង​ភ្នែក​សម្លឹង​ទៅ​​បង្អួច​ខាង​ក្រៅ។លោកយាយ​ឈប់សូត្រ​តែភ្នែក​នៅបិទ ទឹកមុខគាត់ផ្លាស់ប្តូរទៅជារន្ធត់​និងភ្ញាក់ផ្អើល​បន្ទាប់​មក​គាត់ហើបមាត់និយាយតែម្នាក់ឯង៖
«ហេតុអ្វី​ឯង​តាមធ្វើបាបក្មេងៗនេះ?»
ទឹក​មុខគាត់​ប្រែប្រួល​ចុះឡើង​ដូចកំពុងស្តាប់លឺ​អ្នកណានិយាយរឿងអ្វីមួយ។
មេឃ​ងងឹត​ហើយ ចិត្ត​ខ្ញុំ​ស្រាប់​តែ​នឹក​ឪពុកម្ដាយ ហើយ​មាន​អារម្មណ៍​ថា​រងា កណ្ដោចកណ្ដែង​និង​ចង់​បក​ត្រឡប់​ទៅ​ផ្ទះវិញ​ណាស់។ខ្ញុំ​ដៀង​សម្លឹង​ទៅ​អា​អណ្ដើក ឃើញ​វា​កំពុង​ធ្វើ​មុខស្ងួត​មើល​មក​ខ្ញុំ​វិញ​ដែរ។ក្រសែភ្នែក​ខ្ញុំ​ចង់ បញ្ជាក់​ប្រាប់​វា​ថា​
«ម៉េចក៏មាន​រឿង​ឆ្កួតៗ​អស់​នេះ​កើត​ឡើងចំពោះ​គ្នា​យើង?អញធុញរឿងឆ្កួតៗ​អស់នេះ​ណាស់!អញចង់ទៅផ្ទះ​វិញ​»។
រំពេជនោះ​លោកយាយ​បើកភ្នែកគ្រលួង​ហើយ​និយាយ៖
«ពួក​អាចៅឯងទំាងបួននាក់​មានគេតាមទារជីវិត!បើមើលមិនទាន់ ដោះមិនត្រូវ គ្មានផ្លូវរស់ទេ!»
លឺ​ហើយ​ចិត្ត​ខ្ញុំ​ច្រាស់ច្រាល។ពូ​អា​ពេជ្រ​ភ័យពីសុវត្ថិភាព​ក្មួយគាត់ជាខ្លាំង។គាត់សំពះផងនិយាយផង៖
«ពួកវា​ក្មេង​ណាស់!លោកយាយ​ជួយ​ផងទៅ!តើអ្នកណាធ្វើវា?ហេតុអ្វីគេចិត្តខ្មៅម៉្លេះ?ពួកវាសុទ្ធតែ​ក្មេងៗវា​មិនដឹងអី​វាទេ!»
លោក​យាយ​ស្រែក​មក​វិញ៖
«គ្មាន​អ្នកណា​ធ្វើ​អំពើ​វា​ទេ!វា​ជំពាក់ បំណុល​គេ!ម្ចាស់​គេ​កំពុង​តាម​មក​ដល់​ទីនេះ!គ្នា​វា​ទៅ​មុន​អស់​ពីរនាក់​ហើយ!នៅ​មាន​អ្នក បន្ត​ទៀត!វា​មិនទាន់​ចប់ទេ!»
គាត់​ថា​ហើយ​ដៀង​ភ្នែក​សំឡឹង​ក្រោយ​ខ្នង​ពួក យើង ធ្វើអាយ​ខ្ញុំ​ព្រឺ​សម្បុរខ្ញាក​ហើយ​មាន​អារម្មណ៍​ថា មាន​អ្នក​ផ្សេង​ណា​ទៀត កំពុងនៅក្រៅរង្វង់​អង្ករដំណើប ក្រៅពី​ពួកយើង​ទំាង​៧នាក់។
បង​ស៊ា​បែកញើស​ជោគ​ខ្នង​អាវ​ពីលើដល់ក្រោម។មើលទៅគាត់ភ័យណាស់។គាត់និយាយញ័រៗ៖
«អ្នកណា?តើពួក៦នាក់នេះ​បានធ្វើអីគេ?បានជាគេតាម​មកធ្វើបាបពួកវា ប្រាប់អោយ​គេឈប់ទៅ​ហើយគេចង់​បាន​អី​?ចាំ​យើងសែនអោយ!»
បង​ស៊ា​ថា​ផង​ ដៀង​ភ្នែក​មក​ក្រោយ​ខ្នង​ខ្ញុំ​តិចៗ​ផង​ធ្វើអាយ​ខ្ញុំ​ជ្រួលច្របល់ ងាក​ក្រោយ​វឹង​រក​មើល មើល៍​ថា មាន​អ្នកណា​នៅ​ទីនោះ​អត់។កណ្ដាល​ផ្ទះ​ឈើ​ធំ​គួរសម​ហើយ​មិនសូវ​ជា​ភ្លឺច្បាស់ តែ​ខ្ញុំ​អាច​មើល​បរិវេណ​ទាំង​មូល​បាន​មិន​ពិបាក​ទេ។នៅ​ក្រៅ​រង្វង់​អង្ករ​ដំណើប គ្មាន​មនុស្ស​ណា​ទៀត​ឡើយ។
ខ្ញុំ​ងាក​ត្រឡប់​មក​វិញ​សម្លឹង​ដូន ចាស់​នោះ។អត់​ខុស​ទេ គាត់​កំពុង​សម្លឹង​ទៅ​អ្វីមួយ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ពិត​មែន។ខ្ញុំ​លួច​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង៖
«យាយ​នេះ​ចេះ​មើល​ផ្លូវ​ងងឹត​មែន​រឺ​មួយ​សរសៃ​ប្រសាទ? នៅ​មិន​នៅ ខ្ញុំ​មក​ស៊យ​អី​ស៊យ​យ៉ាង​នេះ?ជួប​រឿង​ឆ្កួត​ៗ?»
ខណៈ​ដែល​ខ្ញុំ​កំពុង គិត​ដោយ​ផ្ដោត​ភ្នែក​សម្លឹង​គាត់ លោកយាយ​នោះ​ស្រាប់តែ​រេ ភ្នែក​មក​រក​ខ្ញុំ​ត្លែ​ធ្វើអាយ​ខ្ញុំ​ភ្ញាក់ ស្ទើរ​បះ​ដៃ​ជើង។
«យប់មិញមិត្ត​របស់ចៅឯងគេ​បានទៅប្រាប់ចៅឯងដែរ តែចៅឯងមិនដឹង!គឺ​មិត្តចៅឯង​ដែលទើបតែស្លាប់ទៅ!»
ខ្ញុំវិលវល់ តែខំប្រឹងរិះគិតសម្តីគ្មាន​ដើមគ្មានចុងរបស់គាត់។
រំពេចនោះ​ដូចជាមានអ្វីមក​ដាស់​ខ្ញុំអោយខ្ញុំនឹក​ឃើញ​ឡើង​វិញ​។
គាត់ចង់និយាយពីសុខា ?គាត់ចង់និយាយថា ពេលវាស្លាប់ហើយ ព្រលឹងវាបានមករកខ្ញុំ ដើម្បី​ប្រាប់ខ្ញុំ​នូវរឿង​អ្វី​មួយ?​អញ្ចឹងបាន​យប់មិញ​ពេលក្រោក​ទៅបត់ជើងបក​ពីបន្ទប់ទឹកមកវិញ​ខ្ញុំឃើញមានស្រមោលអ្នកណា​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច?
ខ្ញុំ ទទួល​អារម្មណ៍​ថា​ព្រឺសម្បុរគីង្គក់​ជា​លើក​ដំបូង​ក្នុង​ជីវិត។
យប់មិញ​បើកុំតែប្អូនខ្ញុំ​មក​គោះទ្វារ ស្រមោល​នោះ​មិនទាន់​រលាយ​បាត់ទៅវិញទេ។តើ​មិត្ត​ខ្ញុំ​ពិត​ជាចង់​និយាយ​អ្វី​​ម្យ៉ាង​ប្រាប់​ខ្ញុំ?
ខ្ញុំ​ងើបមុខ​និយាយទៅ​កាន់​ដូន ចាស់​ភ្លាម៖
«វា…វា​មករកខ្ញុំដើម្បីប្រាប់​រឿងអ្វី?លោកយាយ​បានដឹង​រឿងអ្វីខ្លះ?ជួយប្រាប់ពួកខ្ញុំផង!»
លោកយាយ​បញ្ចេញពន្លឺភ្នែកបារម្ភ គាត់បន្លឺតប​និងភាពច្រាស់ច្រាលរបស់ខ្ញុំ៖
«ចៅឯង៦នាក់ កាលពីជាង​មួយ​ខែមុនបានធ្វើអ្វីមួយប៉ះពាល់ដល់អ្នកណាម្នាក់ដែរទេ?»
ខ្ញុំងាក​មើល​មុខ គ្នា។អា​ពេជ្រ​ឆ្លើយ​ភ្លាម៖
«អត់ទេ!ពួក ខ្ញុំ​ជា​អ្នក​សិល្បៈ មិនដែល​ទៅមានរឿង​ជាមួយ​អ្នកណា​ទេ!ខ្ញុំមិនចង់​បង្ករ​ព័ត៌មាន​ទេ​លោកយាយ!មិនដែល​មែន!»
គាត់គ្រវីក្បាលយឺតៗ ហើយទើបនិយាយមកវិញ៖
«មនុស្សជិត​ស្លាប់ គេចងចាំបំផុតគឺអ្នកដែល​ប្រមាថជីវិតគេ!មុននេះ​បីខែ ជនជាតិឡាវម្នាក់ បាន​ចងចាំពួក​ចៅ​ឯង​ទុក ហើយឥឡូវនេះ​គេបានតាម​មកហើយ!ព្រលឹងតៃហោង​ជាព្រលឹងចងអាឃាត​បើគេរកអ្នក​ដែលធ្វើអោយគេ​ស្លាប់​នោះ​មិនឃើញ គេបានស្រោច​កំហឹងនោះទៅលើអ្នកដែល​ប្រមាថជីវិតគេ!រកនឹកឃើញរឺនៅ?»
ខ្ញុំញ័រដៃ​ជើងងាកឆ្វាច់ទៅរក​អាពេច្រនិងអាសក្ត។អាអណ្តើក​វិញវាដកដង្ហើមញាប់​ដូច​គោត្រដរខ្យល់។ជាការពិត​សម្តីដូនចាស់​ធ្វើអោយពួកយើងនឹកឃើញឡើងវិញដល់​រាត្រីមួយដែលយើងទៅលេងភ្លេងConcertមួយ​នៅ​ស្ទឹងត្រែង។
កាលណោះ​ម៉ោងប្រហែលជាង៦ល្ងាច តែមេឃ​ងងឹតស្លុបព្រោះភ្លៀងតាំង​ពីថ្ងៃត្រង់​ជាប់រហូត ដីសើម​រអិលព្រិល។
នៅចន្លោះ​ផ្លូវឆ្ពោះ​ទៅអូរពងមាន់​រថយន្តយើងជាប់គាំងទៅមុខ​លែងរួច​ដោយសារតែមាន​គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​ឃាំង​ផ្លូវពី​មុខពួកយើង។កាលណោះ​យើងស្រវឹងស្រឿងៗព្រោះលេងសើចតាមផ្លូវជ្រុលបន្តិច។
ដោយ​ឡាន​ជាប់យូរពេក យើងក៏បបួលគ្នាចុះមើល។កន្លែងគ្រោះថ្នាក់​ចរាចរណ៍​គឺនៅជាងម្ភៃម៉ែត្រ​ពីមុខឡាន​យើង។
ទៅដល់ភ្លាមយើងឃើញបុរសម្នាក់​ដេកដួល​ស្តូកស្តឹង​ក្នុង​ថ្លុកឈាមលាយ​ជាមួយទឹកភ្លៀង។ឡានពេទ្យ​នៅមិនទាន់​ឃើញ​មកដល់ទេគ្រួសារគាត់យំស្រែករំពងព្រៃ​ជាភាសាឡាវ​ហើយខ្ញុំអោនោចអាធម​ចិត្ត​ពេក​ងាកមុខចេញ​លែង​មើលកេះ​ពួកវា​នាំគ្នា​ឡើងឡានវិញ​។ពេលដើរត្រឡប់មកឡាន អាវណ្ណះដែលស្រវឹងទន់​វាស្រែកឡូងៗ​ថា
«អញភ្នាល់!ឡានពេទ្យ​មកមិនទាន់ទេធ្ងន់ម្លឹងៗហើយ!តានោះ​ដឹងតែស្លាប់​ហើយ!​»​
ចំណែក​អា​សុខា​បន្ទរតាមក្រោយថា ៖
«ស្លាប់គង់តែ​ស្លាប់​ទេតែម៉េចក៏៥រឺ៦​ម៉ោង​ទៀតដែរ!»​
ដល់វេន​អាសក្ក​វាតវ៉ាវិញថា៖
«អាឡូវ​យើង​ភ្នាល់ទៅអញថាតានោះស្លាប់តែមិនទាន់ស្លាប់អាឡូវទេ!គាត់បានពីរបីង៉ៃទៀតដែរ!»
ចំណែក​អាពេជ្រ​និងអាអណ្តើក​ស្រែកភ្នាល់ចុះឡើង​បន្តបន្ទាប់គ្នា។រឺមួយនោះជា​ការភ្នាល់​ជីវិតដែល​ធ្វើអោយ​រសឡាវ​នោះ​ចងអាឃាត។
ខ្ញុំងាក​មើលមុខគ្នាដោយផ្ទៃមុខស្លេកដូចក្រដាស់។
ពាក្យដូនចាស់ដែលនិយាយថា«ប្រមាថជីវិត»​រឺមួយសំដៅ​ដល់​រឿង​ហេតុកាល​ពីថ្ងៃនោះ?
ខ្ញុំនៅចាំបានថាខ្ញុំ​មិនបានចូលរួមលេងល្បែង​ជាមួយ​ពួកវាទេថែម​ទំាងស្រែកស្តី​អោយ​ពួកវា​ទៀត​ថា​៖
«ឃើញគេអញ្ចឹងពួកឯងសប្បាយចិត្តណាស់​ទៅពួកអាឡប់?»បានន័យថាខ្ញុំមិនបានចូលរួម​ក្នុងល្បែង​ប្រមាថ​អាយុសង្ខារនេះទេ ចុះហេតុអ្វីបានជា​លោក​យាយ​ថា​ទំាំងប្រាំមួយនាក់​យើងនឹងមានគ្រោះ?
អាសក្ត​ចាប់ផ្តើមឆ្លេឆ្លា វាក្រោកឈរឡើងវឹង៖
«អញចង់ទៅផ្ទះ! អញចង់ទៅជួបម៉ែឳអញ!អា យុត្ធ​ អាពេជ្រ ជូនអញទៅផ្ទះ!»
ខ្ញុំដឹងហើយថា​វាតក់ស្លុត។
មនុស្ស​យើង​ក្នុងដំណាក់កាល​ពិបាកបំផុត​រំមែងនឹកឃើញដល់​ឳពុកម្តាយ​មុនគេ។សូម្បីខ្ញុំក៏យល់ថា​ដឹងហេតុអស់​ហើយ​គួរតែ​ត្រឡប់ទៅផ្ទះវិញល្អ​ជាងនៅកន្លែងនេះ។
ប៉ុន្តែខ្ញុំមិនទាន់តប​នឹង​អាសក្តថា​យ៉ាងណាផង ស្រាប់តែ​លោកយាយស្រែកឃាត់ដោយរន្ធត់៖
«ឯងកុំចេញពីរង្វង់!»
សក្ត​ភ្ញាក់ព្រើត ឯពូអាពេច្រ​ទាញវាមកវិញ​ទំាង​ភ័យ ញ័រ​ខ្លួន៖
«នៅក្នុង​សីមា​សិនហើយ!លោកយាយ​គាត់​ដឹង​ការណ៍​ពីព្រោះគាត់ហៅខ្មោចនោះមកបាន​ ដើម្បីចចារសួរនាំ​រឿងរ៉ាវ បានន័យថា ព្រលឹង​ឡាវ​​នោះនៅជិតៗនេះ!គឺនៅក្នុងផ្ទះនេះ !មិនអោយអ្នកណា​ម្នាក់ចេញពីរង្វង់​នេះទេ!»
ខ្ញុំទាញ​អាសក្ត​វិញយ៉ាងរហ័ស។វាទន់ជើងអង្គុយចុះវិញហើយស្រែកយំហ៊ូ៖
«លោកយាយ​ជួយខ្ញុំផង ខ្ញុំបាននិយាយអញ្ចឹងៗមែន ​តែខ្ញុំស្រវឹង!អាវណ្ណៈ ​វាថា​ឡានមកមិនទាន់ ដល់ខ្លួនវា​ឡានបុកឡានពេទ្យគឺ​​មកមិនទាន់មែន!អាសុខាវាថា​៥ទៅ៦ម៉ោង​ដល់ខ្លួនវាឡានបុក​រស់បានតែ៥ម៉ោងមែន!ចំណែក​ខ្ញុំ​….ខ្ញុំ​ស្រវឹង​ចេះតែ​និយាយ​ចាក់បណ្តោយ​ជាមួយគេឯង​ទៅ….ជួយខ្ញុំផង….ខ្ញុំមិនចង់ស្លាប់ទេ…!»
លោកយាយ​ដែលមានទឹកមុខមាំ​និយាយតបសម្តី​អង្វកររបស់វា៖
«គេ​តាម​ចៅឯងរហូតមក!តាមឯង​តាំងពីភ្នំពេញ​រហូតដល់កន្លែងនេះ!ចៅឯង​មានកថា​សិល្ប៍ក្នុង​ហោប៉ៅ​តាម​ការពារ តែបើឥឡូវ​ហ៊ានចេញពីរង្វង់នេះ កថានោះ​ក៏ជួយចៅឯងមិនកើតដែរ ព្រោះមេឃងងឹត​ហើយ!ព្រលឹង​ដែល​ស្លាប់​ពេលយប់ គឺកាន់​តែ​មានអំណាច​ក្នុងពេលអស់ពន្លឺថ្ងៃ»
ដៃ​អាសក្តរាវ​រកកាបូបលុយ​ហើយ​យកប្រអប់ដៃ​វាក្រសោបពីលើកាបូបនោះជាប់ពីក្រៅហោប៉ៅខោ។វាងាក​មក​មើល​មុខ​បងស៊ា​ដែល​កាលពីថ្ងៃត្រង់បាន​អោយវត្ថុទិព្វនោះមកអោយ​វា​ ពេលទើបនឹងឡើងឡានមកតាកែវ។ពេលនោះ​បងស៊ាដែល​ហាក់នឹងនរ​ជាងគេ​និយាយទៅ​រក​លោកយាយ៖
«បើ​គេទីនេះមែន សូមលោកយាយ​ជួយចចារ​អោយគេ​ស្ងប់ចិត្ត​ឈប់​​តាមធ្វើបាបក្រុមបាតដៃខ្មៅ​ទៅ!គ្នានៅ​ក្មេង មិនដឹង​ខុសត្រូវទេ!ចាំពួកគេធ្វើបុណ្យ​ឧទ្ទិស​កុសលអោយ!»
លោកយាយ​ឆ្លើយវិញមួយ៖
«មានម្នាក់ក្នុងចំណោមក្មេង​បួននាក់នេះត្រូវតែស្មគ្រ័ចិត្ត​និយាយជួបចចារ​ជាមួយវិញ្ញាណ​ចងពារនោះខ្លួនឯងទើប​
បាន!អ្នកណា​ស្មគ្រ័ចិត្ត?»
បានន័យថា​ បងចយ បងស៊ាពូអាពេជ្រគឺមិនអាចទេ។
អ្នកដែល​ចេញមុខជួបចចារជាមួយខ្មោចនោះ បានគឺក្នុង​ចំណោម​ពួកយើង​ទំាងបួនអាអណ្តើរក អាសក្ត អាពេជ្រ និងខ្ញុំ។
ពួកយើងទីរទើរនៅស្ងៀមទំាងអស់គ្នា។
ជាកាពិត ការងារនេះ​ហួសពីលទ្ធភាពដែ​លអាចលើកដៃស្មគ្រ័ចិត្ត។សូម្បីតែខ្ញុំដែល​ពួកវា​គោរពជាងគេ​ក៏នៅស្ងៀម​ទំាងលោត​បេះដូងខុសចង្វាក់ដែរ។ដល់ពេលដែលម្នាក់ៗសំងំយករួចខ្លួនហើយព្រោះ​នេះជា​ខ្មោច លេង​សើច​អត់​បាន​ទេ។
ភ្លាម​នោះ​លោកយាយ​ស្រាប់តែចង្អុលមុខខ្ញុំ….
«គឺ​ឯង!អាចៅប្រុស!»
ខ្ញុំ​បើកភ្នែកធំៗ​ព្រោះ​ភ្ញាក់ផ្អើល។
«ខ្ញុំ????»
ក្នុងពេល​អារម្មណ៍​កំពុង​ភ័យ​មិនដឹងហោះ​ទៅលិត​លាមក​ដល់ណា​អស់ ខ្ញុំ​សួរ​បានតែ​មួយម៉ាត់​នេះគត់​ស្រាប់តែ​ដូនចាស់​នោះ​ក្រោកមកវឹង​ហើយលើកផ្តិលទឹកលើឥដ្ឋ​ជះដាក់​មុខ​ខ្ញុំ​ឆ្វាច​។….
ខ្ញុំ​ត្រូវ​ទឹក​មួយ​ផ្តិល​ចំ​កណ្ដាល​មុខ​ដួល​ភីង​ផ្ងារ​ក្រោយ​ព្រោះ​គ្មាន​កម្លាំងចិត្ត​នៅ​ទប់ ជំហរ​ទេ។ខ្ញុំ​ប្រឹង​ច្រត់ដៃ ក្រោក ភ្លាមៗ​ដែរ កុំ អោយ​ខ្មាស​គេ​ពេក ចិត្ត​មួយ​នឹក​ខឹង​នឹង​លោក​យាយ​នោះ​ផង នៅ​មិន​នៅ មក​ចាប់​បង្ខំ​ខ្ញុំ ​អោយ​ ស្ម័គ្រចិត្ត​ចរចា​ជាមួយ​ខ្មោច​ឡាវ​ហើយ​មក​ជះ​ទឹកមន្ត​ដាក់មុខ​ច្រងាប់ច្រងិល​រក​តែ​ហារ​ប្រកែក​មិន​រួច។
ដែល​សំខាន់​គឺ​ដៃ ខ្ញុំ​ដូចជា​រកាំ​ឈឺ​ព្រោះ​សង្កត់ លើ​គ្រាប់​ដំណើប​តូច​ៗ។​វីវរ​ហើយ!ខ្ញុំ​ធ្វើអាយ​ធ្លាយ សីមា​អង្គរ​ដំណើប​ហើយ​ដឹង?ខ្ញុំ​បើក​ភ្នែក​ធំ​ៗ​បែរ​ក្រោយ​ងាក​មើល​ក្រោម​…..ប៉ុន្តែ​….មុន​ឃើញ​គ្រប់​អង្ករ​ដំណើប​ខ្ញុំ​ឃើញ​អ្វី​ម្យ៉ាង​ធ្វើ​អោយ​រោម​ទាំងអស់​លើ​ខ្លួន​ខ្ញុំ​ចាប់ផ្ដើម​បះ។
,…នោះ​គឺ​សាកសព​ចេះ​អង្គុយ…
បុរស​ដែល​ឈាម​ស្រោច​ជោគ​ពេញ ខ្លួន​ហើយ​ដែល​កាលពី​ជាង​បី​ខែមុន​ពួក ខ្ញុំ​បាន​ឃើញ​គាត់​ដេក​កៀប​ក្រោម​ឡាន​ដឹក ឈើ​នៅ​អូរ​ពងមាន់ ពេលនេះ​កំពុង​ស្ថិត​នៅ​ចំពោះ មុខ​ខ្ញុំ​ភ្នែក​ស្រស់….ខុស​គ្នា​តែ​ម្យ៉ាង​គឺ​កាលពី​យប់នោះ​គាត់​ដេក​ស្ងៀម​គ្មាន​ដឹង​អ្វី តែយប់​នេះ​គាត់អង្គុយសម្លឹង​មកខ្ញុំ​ដោយ​ទឹកមុខ​កាចសាហាវ។
ខ្ញុំស្រែកវ៉ាស់​ព្រលឹងចុងសក់….ហើយរាវដៃស្រវារកអ្នកនៅក្រោយៗខ្នងអោយគេជួយ​….ប៉ុន្តែរាវយ៉ាងណា​គ្មានប៉ះ​អ្នកណា​ម្នាក់ឡើយ។ខ្ញុំស្លន់ស្លោក្រោកពីកម្រាលមិនរួចតែបែរទៅរកពួកម៉ាក់ខ្ញុំ ពូអាពេច្រនិងបងចយ​…..ពុទ្ធោអើយ​….គ្មានអ្នកណា​ទំាងអស់……សូម្បីដូចនចាស់នោះក៏មិនដឹងបាត់ទៅណា​ហើយដែរ។ខ្ញុំនៅតទល់​ម្នាក់ឯង​ក្នុង​ផ្ទះ​ឈើ​កណ្តាលព្រៃ​ពីរនាក់​សាកសព​ចងអាឃាតនោះ។
«ជួយ….ជួយ….អាពេជ្រ….អាសក្ត….ជួយអញផង!»
ស្រាប់តែមិនមែនសំឡេង​អាសក្តនិងអាពេជ្រ​បែរជាលឺមកវិញនូវ​សំឡេងថ្ងូររបស់​អាសុខានិង​អាខ្នាក់ដែល​ស្លាប់បាត់​ទៅ​ហើយ៖
«អាយុទ្ធ!អញឈឺពេញខ្លួន …..អ្ហែងជួយអញផង!ជួយផង!….»
ខ្ញុំបើកភ្នែកធំៗ​ស្ទើរក្រឡាប់គ្រាប់ភ្នែកទាំងសង​ព្រោះអាសុខានិង​អាវណ្ណៈកំពុង​ឈរនៅជ្រុងផ្ទះ​ប្រលាក់​ឈាមពេញ​ខ្លួនដូចគ្នា​​ដែរ។ទឹកមុខពីរនាក់វា​អាក្រក់​ណាស់​ពិសេសសម្លៀកបំពាក់វា​គឺសម្លៀកបំពាក់ដែល​ស្លៀកមុនពេលស្លាប់។
«ពីរនាក់ឯង​ស្លាប់ហើយ ម៉ោវិញធ្វើអី?»​ខ្ញុំស្រែកដោយតក់ស្លុត«ម៉ែឳឯង​កំពុងធ្វើបុណ្យ​នៅផ្ទះ​ ឯងទៅ​ស្តាប់ធម៌​ទៅ!»
អាសុខាយំរហាមវានិយាយអង្វរខ្ញុំ៖
«អញទៅអត់បានទេ អញ​ចូលផ្ទះ​​អញមិនបាន!អញទៅរកឯងនៅផ្ទះ​កាលពីយប់មិញចង់​អោយឯងទៅជួបម៉ែ​អញប្រាប់​គាត់​ថា អោយទៅស្ទឹងត្រែង​ធ្វើបុណ្យអញផង!»
និយាយ​បានតែ​ប៉ុណ្ណេះ​វាក៏រលាយបាត់ទៅ។អាវណ្ណះ​ក៏ដូច្នោះដែរ វាបង្ហាញការឈឺចាប់​និងស្រក់ទឹកភ្នែក​តែអត់​និយាយអី្វ​ទេ។ពេលពីរនាក់វា​រលាយបាត់​ខ្ញុំបើកភ្នែកធំៗ​រេមក​រក​ក្រោយ​ខ្នងដែល​ជា​ទីតាំង​មុននេះ​ខ្ញុំបានឃើញ​ខ្មោចឡាវនោះ​អង្គុយ។
ខ្ញុំងាក​ក្រោយយឺតៗទំាង​រាងកាយ​ញ័រចំប្រប់។
ម្តង​នេះ​ខ្មោចឡាវ​មិនមែន​នៅឆ្ងាយទៀតទេ​គឺមកនៅចំ​ពីមុខ​កៀក​សែន​កៀក​ខ្ញុំ​តែម្តង។វាលូកដៃមករកស្មា​ធ្វើ​អោយ​ខ្ញុំ​ប្រមូលកម្លាំង​វារគេច​ចេញ​ទំាងស្រែក​រន្ធត់។
«ចេញទៅ!អាចង្រៃ​ណាធ្វើអោយតាឯងស្លាប់ទៅរកអាហ្នឹងទៅ!ខ្ញុំ៦នាក់អត់ដឹងរឿងទេ!អត់មានបានធ្វើ​អោយតា​ឯង​ស្លាប់​ទេ!​ចេញ​ទៅ!»
ខ្មោច​ឡាវ​នោះ​មិននិយាយ​តបខ្ញុំវិញសោះ​។គិតពី​គ្រហឹមដាក់ខ្ញុំ​ដូច​សត្វសាហាវឃើញចំណី។ចំមែន​ហើយ ទើប​តែ​នឹក​ឃើញថា​គាត់នោះ​ជាឡាវ​មិនចេះស្តាប់ខ្ញុំ​និយាយទេដឹង?ទឹកមុខបុរស​នោះ​មានតែ​ការចង​អាឃាត​និង​ឈឺចាប់​។
គាត់លូកដៃ​មករកខ្ញុំជាលើកទីពីរ​រហូតដល់ខ្ញុំ​រកច្រកគេចមិនទាន់​ក៏បិទភ្នែក​ហារមាត់​ស្រែកពេញទំហឹង​ព្រោះ​តក់ស្លុត។​មិនស្មានថាបុរសឡាវ​នោះ​លូក​ដៃ​មក​ប៉ះត្រូវដើមទ្រូងខ្ញុំកាលណា​ខ្ទាតខ្លួនឯងថយក្រោយ​ពីរបីជំហាន​យ៉ាង​ត្រដាបត្រដួស​ព្រោះ​ចាញ់បរមី​ស្នាម​សាក់អក្សរ​បាលីលើទ្រូង​ខាងស្តាំរបស់ខ្ញុំ។
ខ្ញុំក៏​នឹក​ឃើញភ្លាម​ដែរ ដល់​អាសក្តដែលបាន​ទទួល​កថាយន្តមួយពីបងស៊ា។
ខ្ញុំទើបតែដឹងក្នុងពេលនេះថា របស់​ដែល​ពួកខ្ញុំ​សើចលេង ពេលចាស់ៗអោយមក​ទុកជាប់​ខ្លួន  ពេលអាសន្ន​គឺក្លាយ​ជា​ប្រពន្ធ័ការពារខ្លួន​ដ៏មាន​ប្រសិទ្ធភាព​ដូច្នេះ​សោះ។ដយន្តលើទ្រូងនេះ​គឺលោកតាខ្ញុំនៅស្រុកគាត់​ចាប់អោយសក្តិតាំ​ងពីខ្ញុំរៀបប្រលងបាក់ឌុប កាលហ្នឹង​ខ្ញុំ​មិនចង់ទ្រាំ​ឈឺទេ ទាល់តែគាត់ប្រាប់ថា​ជាយន្តស្នេហ៍​អោយស្រីតាម ទើបខ្ញុំ​ព្រម​សាក់តាមគាត់។តាមមើល​លោកយាយ​ម្ចាស់ផ្ទះ​នេះដឹង​ច្បាស់ថា ខ្លួនខ្ញុំ​មាន​យន្តសាក់​សិទ្ធិ​ខ្មោចព្រាយចូល​មិនចុះ​អញ្ចឹង​ហើយ​បាន​ជា​គាត់​ហ៊ាន​ស្រោចទឹកមន្ត​អោយខ្ញុំមក​ជួបចចារ​ជាមួយខ្មោច​តែ​ម្នាក់​ឯង។
ខ្ញុំនឹកឃើញកាល អាសក្ត​ថា​​ស្រែកទ្រហោយំក្នុងរង្វង់​សីមា​និងមុខវា​ក្នុង​សន្លឹករូបថត​ដែលទៅ​ជា​ស្លេក​។​
តើ​គ្នា​ខ្ញុំ​ពិតជាត្រូវ​ស្លាប់​បន្ត​ទៀត​ដោយសារ​ខ្មោចឡឺកឺនេះ​មែនទេ?ខ្ញុំ​ប្រមូល​ស្មារតី និយាយលឺៗ​មួយទំហឹង​ទោះជា​ខ្មោចនោះស្តាប់បានមិនបានក្តី៖
«តាឯងស្តាប់បានទេ!ស្លាប់ហើយ​ទៅរកកន្លែងដែល​ត្រូវទៅៗកុំមកចងកម្មពារ​ជាមួយមនុស្ស​មិនដឹងរឿង!»
ស្រាប់តែខ្មោច​នោះ​លើកដៃចង្អុលទៅរកមាត់ទ្វារ។ខ្ញុំងាកទៅទីនោះទំាង​បែកញើសជោគខ្លួន។នៅទីនោះខ្ញុំ​ឃើញ​មាន​ស្ត្រី​ចំណាស់​ស្គមម្នាក់សក់កន្ទ្រើង​អង្គុយសំកុកត្របោមជង្គង់​ចោមពទ្ធ័ដោយក្មេងតូចធំបួននាក់ផង។ពួកគេ​យំសស្រាក់​ហើយមិនរវល់​និងរឿង​ក្នុងផ្ទះនេះឡើយ។សំនួរមួយ​លេច​ឡើងក្នុងគំនិតខ្ញុំ៖
«ប្រពន្ធ​កូនគាត់ដឹង?គាត់ចង្អុលទៅពួកគេធ្វើអី?តើមានន័យថាម៉េច?ម៉េចប្រពន្ធកូនគាត់​មកដល់ទីនេះដែរ?»
រូបភាព​កាលគ្រោះថ្នាក់ចរាចរណ៍នៅ​ជិតអូរពងមាន់ សភាពបុរសនោះ​ត្រូវបានចោមរោម​យំសោកដោយក្រុម​គ្រួសារ​និងរូបភាព​វណ្ណៈ សុខាត្រូវគ្រោះថ្នាក់​​ព្រម​ទាំង​រូបភាពផ្តេសផ្តាស់​ជាច្រើនទៀត​បាន​អណ្តែតឡើង​មកព្រមៗ​គ្នា​ក្នុងភ្នែកខ្ញុំ​ដូចហេតុការណ៍​អស់នោះ​ទើបកើតឡើងថ្មីៗ​នៅនឹងមុខខ្ញុំ​អញ្ចឹង​ដែរ។ខ្ញុំតប់ប្រមល់វិលមុខ​ ឈឺក្បាល​ហើយស្រែក​វ៉ាស ដួលត្មោល​សន្លប់លែង​ដឹងអ្វី។
ដំណក់​ទឹក​ត្រជាក់ស្រោចមកលើ មុខ​ខ្ញុំសារជាថ្មី​តែតិចៗជាមុន​និងថ្នមៗជាងមុន​មិនមែន​ជះទំាងផ្តិលដូចមុនទេ។
ខ្ញុំដឹងខ្លួន​មកវិញយឺតៗ បើកភ្នែកសន្សឹមៗ ឃើញដំបូល​ផ្ទះឈើកណ្តលព្រៃនោះដដែល ខ្ញុំ​ស្រែក​វ៉ាស់ស្ទុះក្រោក។
ម្តងនេះមនុស្សម្នានៅជុំវិញខ្លួនខ្ញុំ។
«ម៉េចហើយ?»សំឡេងបងស៊ាសួរមកខ្ញុំមុនគេ។ទឹកមុខគាត់ភ័យបារម្ភ ចំណែក​ពូអាពេជ្រ​គាត់លើកក្រម៉ា​ជូតមុខ​ខ្ញុំ។ខ្ញុំទើបតែ​គិតយល់ថាតាមពិត​វិធីលោកយាយ​អោយ​ចចារ​ជាមួយ​ខ្មោចនោះគឺអោយខ្ញុំ​ដេក​យល់សប្តិ​សោះ ។គឺ​​ទឹកមន្ត​មួយ ផ្តិល​នោះ​ធ្វើ​អោយ​ខ្ញុំ​សន្លប់​ទៅ ចំណែក​ពេលនេះ​ទើបតែ​ក្រោកមកវិញ ពួកគេក៏​ចោមរោម​សួរតែ​ម្តង។
ខ្ញុំ​មិន​បង្អង់​ក៏​រៀបរាប់​តាមអ្វី​ដែ​លខ្ញុំបានឃើញ គឹទំាងខ្មោចវណ្ណៈ សុចា ខ្មោចឡាវ និងស្ត្រីសក់​កន្ទ្រើង​ជាមួយក្មេង​បួន​នាក់នៅ​មាត់ទ្វារ។ស្តាប់​ខ្ញុំ​ហើយ​លោកយាយ​នោះ​ជ្រប់មុខគិតចំណែកខ្ញុំក៏នឹកឃើញ​ភ្លាម​ដល់រឿង​យន្ត​លើ​ទ្រូង​ខ្ញុំ។ខ្ញុំ​ក៏​និយាយ​សួរ​លោក​យាយ​ភ្លាម៖
«លោកយាយ គឺ​យន្ត​លើ​ទ្រូងខ្ញុំ​នេះ​មែន​អត់​ដែល​ហាម​ខ្មោច​មិន​អោយ​ចូល​ជិត​បាន?»
លោកយាយ​ធ្មេចភ្នែក​តែ​មាត់​និយាយ៖
«នោះ​ជា​យ័ន្ត​ការពារ​វិញ្ញាណ​និង​មន្តអាគម ជា​វិធីសាស្ត្រ​ការពារ​ខ្លួន​ដ៏​ពូកែ​របស់​ខ្មែរ​យើង​តាំងពី​សម័យកាល​វាយគ្នា​ជាមួយ​សៀម ។មាន​មេទ័ព​យើង​ខ្លះ​បាន​ចេះ​ក្បួន​សរសេរ​យន្ត​នេះ​ដើម្បី​ងាយ​ចាប់​ព្រលឹង​ខ្មោច​មក​ប្រើប្រាស់​បាន!»
គាត់​នៅ​ស្ងៀម​បន្តិច​ទើប​និយាយ​បន្ត៖
«​ចំណេករឿងស្រីចាស់​និងក្មេងបួននាក់នោះ​តាមមើលខ្មោចនោះ​គេនៅមិនដាច់​អាល័យនឹងប្រពន្ធកូន​គេ!គេ​ចង្អុលទៅ​ព្រោះចង់អោយពួកចៅ​ឯងជួយគ្រួសារ​គេមើលទៅ!នេះប្រហែល​ជាវិធីដែល​អាចរំងាប់ខ្មោចនោះអោយ​ទៅ​សុគតិភព​បាន!»
ពូ​អាពេជ្រ​សួរវិញ​ភ្លា​ម៖
«អញ្ចឹង​មានតែពួកនេះត្រូវទៅមើល​ប្រពន្ធកូនខ្មោចនោះ​នៅស្ទឹងត្រែង?»
លោក​យាយ​ងក់ក្បាល​ក្រោមភាព​ព្រួយបារម្ភ​របស់​ពួកខ្ញុំ៖
«ពាក្យចាស់​តែង​ពោលថា​រនាប​បាក់យករនាបជួស​របួសត្រង់ណា​ព្យាបាល​ត្រង់នោះ​ទើប​ឆាប់ជា!តាមមើល​ពួកចៅ​ឯង​ទៅ​ជួប​គ្រួសារ​គេនៅ​ស្ទឹងត្រែង​ម្តង​ទៅ!តែទៅ​បាន​តែ​បីនាក់ទេ ចំណែក​ចៅសក្តិនេះត្រូវ​នៅទីនេះ​ ទៅ​ណា​មិន​បាន​ទំាំងអស់!រាសីចៅនេះ​នៅអន់ណាស់!​»
ខ្ញុំ​យល់​សាច់រឿងក៏ខលហៅប៉ាម៉ាក់អាសក្តិមកទីនេះប្របា់ដំណើរដើម​ទងពីដើមដល់ចប់។ដោយសារគាត់ជា​គ្រួសារ​មានប្រាក់ ព្រលឹម​ស្រាងៗ​ម្តាយឳពុក​សក្តិ​បានមកដល់តាកែវ​ហើយ​អោយអ្នកបើកឡាន​ជួយ​ជូន​ពួកខ្ញុំទៅ​ស្ទឹងត្រែង។
ចំណែក​គាត់​និង​អង្គររក្សខ្លះនៅផ្ទះលោកយាយាចាំ​ការពារអាសក្តិ។ពូអាពេជ្រ​និងបងស៊ា​ក៏ស្មគ្រ័ចិត្តទៅ​ស្ទឹងត្រែង​ជាមួយ​ពួកខ្ញុំ។ចំណែកបងចយនៅផ្ទះ​លោកយាយគាត់ជួយរៀបពិធីការពារអាសក្តិ។
យើង៦​នាក់បងស៊ា ពូអាពេច្រ អាពេជ្រ អាអណ្តើក ខ្ញុំ​និងសូហ្វ័រឡាន បាន​ចេញដំណើរទៅខេត្តស្ទឹងត្រែង។ទម្រាំសួរ​នាំដឹងរឿង​​ភូមិ​ជនជាតិឡាវដែលរងគ្រោះនោះឃើញក៏ព្រលប់វិញទៀតទៅហើយ។ដោយសារ​គ្រួសារ​នោះ​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ព្រៃ​ឈ្មោះ​ថា ភូមិ ប៉េខួយ​ដែល​ពិបាក​ធ្វើ​ដំណើរ យើង​បាន​សុំ​ផ្ទះ​មេភូមិ​មួយ​ផ្សេង​នៅ​ក្បែរ​ផ្លូវ​ជាតិ​ដើម្បី​សម្រាក​ទម្រាំ​ភ្លឺ​សឹម​ចូល​ទៅ​រក​ពួកគេ។
នេះ​ជា​យប់​ដែល​រងា​បំផុត​មិនធ្លាប់​មាន​សម្រាប់​ពួក ខ្ញុំ​ដែល​តែងតែ​ត្រេចរ​ដើរលេង​តន្តី្រ​គ្រប់ទិសទី។ពួក យើង​អង្គុយ​ជុំវិញ​ភ្នក់ភ្លើង​ដែល​បំពក់​ដេញ មូស​និង​កម្ដៅ​ដៃជើង។ផ្ទះមេភូមិ​នេះ​មានគ្នាបួននាក់គឹមេភូមិ​ឈ្មោះ​ខាំត្រែវ័យ​ប្រមាណជាង៥០ឆ្នាំ ភរិយា​គាត់​និង​កូនប្រុស​កំលោះ​ពីរ នាក់។ពួកគេ​នាំគ្នាអង្គុយជុំ​ជាមួយយើង​ហើយស្តាប់​ការរៀបរាប់​រឿងរ៉ាវ​អកុសល​របស់​ក្រុម​បាតដៃខ្មៅ​យើង​ដែល​ពូ​អា​ពេជ្រ​ជាអ្នក​តំណាល​ប្រាប់។ស្តាប់ចប់កាលណាប្តី​ប្រពន្ធមេភូមិបាននិយាយពន្យល់យើងថា៖
«យាយដែលនៅតាកែវនោះ​គឺមានវិជ្ជាផ្លូវងងឹតពូកែមែន!អ្វីដែលគាត់រកឃើញ​និងអោយដំបូន្មានគឺភាគច្រើន​ត្រឹម​ត្រូវ​ហើយ!​ក្មួយៗត្រូវដឹង ខ្មោចជនជាតិឡាវនៅតំបន់នេះគេមានតំណមនិងប្រកែប្រកាន់ច្រើន!ពេលគេ​ស្លាប់​ភ្លាមៗ ចាស់ៗ​ហាមមិនអោយអ្នក​ទៅមើលសព​ហ្នឹងនិយាយអ្វីផ្តាស់ទេ ដូច្នេះ​អ្នកស្រវឹង​គេមិនអោយ​មករេរា​ជិតពិធី​បុណ្យ​សព​ដាច់ខាត ចំណែកពួកក្មួយឯងបើបាននិយាយពាក្យភ្នាល់ដល់ជីវិត ភ្នាល់ពី ពេលម៉ោង​​ស្លាប់របស់​គេ​ទៀត គឺខ្មោចនោះ​ដាច់ខ្យល់ទៅជាមួយនឹងការចងចាំចុងក្រោយគឺ​សម្ដី​ពួកក្មួយឯង ដូច្នេះ​គេមាន​កំហឹងណាស់។ចំណែក​ពេលក្មួយឯង​ជួបចចារជាមួយខ្មោច​គេមិននិយាយ​អ្វី​​គិតពីចង្អុលទៅប្រពន្ធកូនគេប្រហែល​ជា​គេមាន​អ្វី​មួយ​ទាក់​ទាម​នឹង​​គ្រួសារគេចង់អោយយើងដឹង​!តាម​មើល​បើក្មួយឯងតៅជួបអ្នកផ្ទះ​គេ​ក្រែងល្អជាង ព្រោះ​អាចដឹងរឿងច្រើន​​»
ខ្ញុំបានឱកាសនោះ​អង្វរ​គាត់ភ្លាម៖
«អ៊ុំអើយ!តាមតែអ៊ុំអាណិត អ៊ុំជាអ្នកស្រុកនេះ​ស្រាប់ ចេះនិយាយភាសាជនជាតិច្រើន អ៊ុំ​ជួយ​ទៅជាមួយពួកខ្ញុំ និយាយ​ជាមួយ​គ្រួសារខ្មោចនោះផងទៅ!»
ខ្ញុំទើប​តែ​សម្គាល់ឃើញថា​អ្នកស្រុក​នេះ​មានភាព​ស្មោះត្រង់​និង​មាន​ជំនឿមុតមាំ​ណាស់។គាត់បានស្មគ្រ័ចិត្តព្រម​ជូន​ពួក ខ្ញុំ​ទៅ​ក្នុង​ភូមិប៉េខួយ​ដើម្បីជួយនិយាយនឹងគ្រួសារសពឡាវនោះ។យប់នោះ​ពួកយើង​គ្មានអ្នកណា​ប្រុង​ប្រៀប​ថា​ដេក​នោះទេ​ព្រោះ​ចិត្តរន្ធត់បារម្ភនិង​កណ្ដោចកណ្ដែង​អាណិត​មិត្តពីរនាក់​ដែល​ស្លាប់ទៅ​ទំាង​មិនដឹង​រឿង​ដើម្បីដោះស្រាយ​ទាន់ពេលនោះផង។ប៉ុន្តែដោយសារហត់នឿយ​តាំងពីម្សិលកណ្តាលអាធ្រាត​ស្រាប់តែ​ម្នាក់ៗ​ចាប់ផ្តើម​ស្ងាត់មាត់​ហើយលង់លក់​ក្បែរភ្នក់​ភ្លើង​។អាពេជ្រ​និង​អាអណ្តើក​លក់​លើ​គ្រែ​ក្រោម​ផ្ទះ​មាន​ចង​មុង​ត្រឹមត្រូវ។ចំណែក​ខ្ញុំនិង​បងស៊ា​ដេក​លើ​អង្រឹង​ក្បែរ​ភ្នក់​ភ្លើង​។លោក​មេភូមិ​និង​ពូអាពេជ្រ​សម្រាន្តលើប៉ៅអ៊ី​ម្នាក់មួយចំណែក​ម្ចាស់ផ្ទះ​និង​កូនកម្លោះ​គាត់ឡើង​លក់​ផ្ទះស្ងាត់ឈឹង។
ខ្ញុំអស់កម្លាំង​ពេក​លក់ស្រឹម​មួយវឹង​យ៉ាង​ស្លុង​អស់ដៃអស់ជើងដូច​ក្នុង​សណ្ឋាគារផ្កាយប្រាំ​ព្រោះខ្យល់រងាជាង​ម៉ាស៊ីន​ត្រជាក់៤សេស​ទៅទៀត។ស្រាប់តែ សំឡេង​​មួយ​ហៅ​
ស្រាល​ៗ​ក្បែរត្រចៀក​ហៅ​ខ្ញុំ៖
«បងយុទ្ធ!បងយុទ្ធ!»
ខ្ញុំប្រមូលស្មារតីវិលមកវិញ​យ៉ាងរហ័ស​រហូតដល់បេះដូងលោតច្របល់​ទៅជាក្តុកៗ​ស្ទើររយៈទ្រូង ជំរុញ អោយ រាងកាយ ខ្ញុំ កន្ត្រាក់​ភ្ញាក់ពីដំណេក​ក្រោកវឹង​លើអង្រឹង​ពេញដោយក្តីភិតភ័យ។តាមពិតគឺ​បងស៊ា….
«សុំទោស!បងធ្វើអោយឯងភ្ញាក់!»​​
«អត់អីទេបង!មានរឿងអីហ្នឹង?»
ខ្ញុំឆ្លើយផងញី​ភ្នែក​រេសម្លឹងភាពងងឹតស្លុប​និងត្រជាក់ល្ហឹម​ក្នុងបរិវេណផ្ទះមេភូមិ។គ្រប់គ្នា​ដេកលក់ស្ងាត់​សូន្យឈឹង។បងយុទ្ធ​និយាយខ្សឹបៗ​៖
«បងយល់​សប្តិផ្តេសផ្តាសណាស់!»
«បងឯងឃើញអីគេ?និយាយមកបង!»
«បងឃើញសុខា មកនាំ​សក្តទៅ!»
ខ្ញុំធ្លាក់​ថ្លើម​ក្តុក លេបទឹកមាត់ក្អឹក​ភ័យផ្អែម​បំពង់ករ។
«ធ្វើម៉េចទៅអញ្ចឹង?»ខ្ញុំសួរព្រោះមិនដឹង​ធ្វើយ៉ាងណា ហើយជឿគាត់​ស្លុង ព្រមទាំង​អាណិតអាសក្ត​ព្រួច។
«បងក៏អត់ដឹង​ដែរ!ឯងគួរតេ​ទៅរកវា​សិនមើល!»
«ថ្មើរ ណេះ អ្ហី?»
មាត់​និយាយ តែដៃខ្ញុំលូករាវ​រកទូរសព្ទ័។ចុច​នាឡិកា​មើល​ម៉ោងទើបតែ២រំលងអាធ្រាត។​
ខ្ញុំCalled ទៅរកអាសក្តិ​ច្រើនដង​តែគ្មាន​អ្នក​លើកទាល់​តែ​សោះ។
ខ្ញុំ​ដាស់​អាពេជ្រ អាង​អណ្ដើក​ ពូ​អាពេជ្រ ឡើង​ជជែកគ្នាព្រោះ​នៅមិនសុខនឹងសុបិន្ត​របស់​បងស៊ា។ពេលនោះ​អ៊ុំមេភូមិ​ក៏​ក្រោក។​ខ្ញុំ​គ្មានអី្វ​ត្រូវលាក់ទេ គឺមានតែ​និយាយរឿងរ៉ាវ​សព្វគ្រប់​ប្រាប់គាត់។
ស្តាប់​ចប់ អ៊ុំមេភូមិនិយាយឡើងថា៖
«មើលទៅ​យើងមិនអាច​រង់ចាំដល់ភ្លឹទេ!តើ​ក្មួយៗ​ព្រមចំណាយ​ក្របីទេ?»
ខ្ញុំមើលមុខគ្នាហើយនិយាយព្រមៗគ្នាថា៖
«ព្រម!សូមអ៊ុំជួយអាសក្ត​អោយបាន!»
គាត់ចាប់ផ្តើម​ដាស់កូនប្រពន្ធហើយប្រាប់ពួកយើងថាត្រូវធ្វើ«បូក្វាន់»ជាចាំបាច់។ពួកខ្ញុំនៅង៉េម​ង៉ាម​ព្រោះមិនដឹង​ថា​បូក្វាន់​ហ្នឹងជាអ្វីផង។​
​តាមពិត​«បូក្វាន់»ជាពិធីម្យ៉ាង​មាន​ប្រវត្តិ​កាល​យូរលង់​កុលសម័្ពន្ធ​ជនជាតិភាគតិច​។គេជឿថា​«បូក្វាន់»អាចមានអំនាច​ហៅព្រលឹងអ្នកដែល​ទើបនឹង​ស្លាប់​ក្រោយ​ពេល​៤៩ថ្ងៃ​មក​ជួប​ម្ចាស់ពិធី​បាន​។
ប្រពន្ធ​មេភូមិ​ដើរទៅ​រក​មនុស្សស្រី​បានពីបីនាក់​ទៀត​មកជួយរៀបចំបាយសី​និង​គ្រឿងបូជា​មួយ​ចំនួន ចំណែក​កូន​កម្លោះ​គាត់​ទំាងពីរ​បំពួក​ភ្លើង​៧ភ្នក់​ចាប់ផ្តើមចងបណ្តើរក្របី​​​រស់​មួយ​មកដល់​និងរៀបចំឱទិនស្រាប៉ុនៗ​មួយអោប​កូន​ក្មេង​ចំនួន​៧ទៀត​។
ពេលដែល​ពួកគេ​កំពុងរៀបចំចាត់ចែង​យ៉ាង​មមារញឹកក្រោមភាពងឿងឆ្ងល់​របស់ពួកយើង ស្រាប់​តែ​ម្តាយ​អាសក្ត​ខល​មកវិញ។គាត់ប្រាប់ថាអាសក្តក្រៅ​ខ្លួនខ្លាំងណាស់​​វានិយាយ​មមើមមាយ​អត់ដឹងខ្លួន​ទេ​។ពេលនេះ​បងចយ​កំពុង​តាម​ពេទ្យក្នុងភូមិអោយមកជួយមើល តែលោកយាយ​នៅតែ​និយាយ​ដដែល​ថា វា​ស្ថិត​នៅ​ចន្លោះ​មហិទ្ធិរិទ្ធ​ខ្មោច​ឡាវនិង​រនាំងការពារ​ដំណើបស​របស់លោក​យាយ​ ដូច្នេះ​កម្លាំង​វា​ទ្រាំទ្រ​មិនបាន​យូរទេ ​ពួកខ្ញុំ​ត្រូវតែ​ប្រញាប់​ជួប​គ្រួសារ​ខ្មោច​នោះ សុំ​អោយ​គេ​ជួយ​ទើប​បាន។
ខ្ញុំប្រាប់អ៊ុំមេភូមិ​គ្រប់យ៉ាង។
អ៊ុំនោះ​មិនមាត់ទេ​តែបានពាក់ឆៀង​ក្រណាត់ស ប៉ាត​ភក់ខ្មៅ​លើថ្ងាស​ហើយឡើងទៅអង្គុយនៅមុខ​អសនៈ​គ្រែ​ដើមចេក​ដែលមានគេរៀបបាយ​សី​អម និងសែនសត្វក្របីរស់ពីមុខ។
អ្នកភូមិនាំគ្នា​ទូងស្គរ៧ដង មេភូមិសូត្រ​អ្វីមួយ​ស្តាប់មិនយល់ ឯពួកអ្នកស្រុក​នាំគ្នាសូត្រតាមរំពង។ដោយសារ​មេឃ​នៅយប់​នៅ​ឡើយ សូរសព្ទ័​នោះលាន់លឺឆ្ងាយ​ណាស់ របហូតដល់​ខ្ទរ​ព្រៃ​មកវិញគរួអោយព្រឺព្រួច។ស្រាប់តែ​រំពេជ​នោះពួកគេ​ឈប់សូត្រ ​​ហើយ​ប្តីប្រពន្ធមេភូមិឆ្លងឆ្លើយគ្នាខ្លាំងៗ​គំហកៗទៅមកអស់​មួយស្របក់​ចំណែក​ពួកខ្ញុំ​ដែល​មកពីភ្នំពេញ​ស្តាប់ឥតយល់អ្វីមួយទេ។
មេភូមិនោះម្តងយំ ម្តងខឹងនិយាយស្តីតបត​ពីរនាក់​ប្រពន្ធ​គាត់បានប្រហែល​៥នាទីក៏ដួល​ដេក​គ្រាំង​ទៅលើ​អសនៈ​ដើម​ចេក។ប្រពន្ធ​គាត់​និង​អ្នកភូមិក៏​រលះរលាំង​ទៅ​រកទឹកត្រជាក់មកជូតមុខមាត់ទម្រាំគាត់ដឹងខ្លួន។ពេលនោះ​គាត់​បែរ​ជា​សួរអ្នកភូមិ​និង​ភរិយា​គាត់​ថា៖
«អញនិយាយអីខ្លះ?»
គាត់និយាយគ្នា​ជាភាសាខ្មែរ លែងចម្លែក​ដូចមុនហើយ។
ភ្លាម​នោះ​ភរិយា​គាត់​ឆ្លើយ​វិញ​ថា៖
«ឳឯងនិយាយ​ថាកើតកំហឹងនឹងក្មេងៗបួននាក់​នៅភ្នំពេញ!អញសួរថា​តើធ្វើអង្កាល់ទៅ​បាន​ស្ងប់ឈប់ខឹង?ឯង​ឆ្លើយ​ថា​ត្រូវតែ​មានមនុស្ស​ស្លាប់!អញនិយាយ​វិញថា​មិនអោយស្លាប់ទេ​អោយ​ក្របី​ស្លាប់វិញព្រមដែរ?ឳឯង​យំថា អញ​សល់​កូន​បួននាក់ អញស្លាប់ទៅ​គ្មានអាណាគេថែ!អញ​ក៏និយាយគៃ​បន្លំថា​ កូនបួននាក់របស់ឯង​ហ្នឹង​ហើយ ឈ្មោះ​ពេជ្រ សក្តិ អណ្តើក និងយុទ្ធ !បើឯងទៅព្យាបាទនរណា ឈ្មោះដូចខាងលើ គឺព្យាបាទកូនខ្លួនឯង ច្នេះ​ត្រូវ​ទៅ​ដោយ​ស្ងប់​ឈប់​អារឿងព្យាបាទ​មនុស្សម្នាទៅ!ឳឯងស្តាប់ហើយ ក៏និយាយថា អញអត់ជឿទេ ហៅកូនអញ​មកអោយ​អញ​សួរវា!តែ​ប៉ុណ្ណឹង​ឳឯងក៏សន្លប់បាត់​ទៅ!!»
លោកមេភូមិ​មិនមាត់អោន​មើលនាឡិកា។ខ្ញុំក៏មើល​នាឡិកាតាម​គាត់ដែរ។ម៉ោងបួនភ្លឺ​ទៅហើយ។អាល័យ​តែស្មុគ​ចិត្តពេក​ភ្លេច​គិត​ថា​មាន់រងាវ​តាំងពីអង្កាល់ក៏មិនដឹង។
ពេលនោះអ៊ុំមេភូមិ​ដោះស្បៃស​ចេញពីខ្លួន​ហើយនិយាយ​អោយពួកខ្ញុំត្រៀម​រៀបចំ​ចេញទៅ ភូមិប៉េខួយ​។គាត់​រត់​ឡើង​លើផ្ទះ មួយសន្ទុះ គាត់ចុះមកវិញជាមួយ ដោយ​មានបង្វិចមួយ។
«ក្នុងនេះ​មានវត្ថុ​សក្តិសិទ្ធ​ច្រើន​អាចការពារខ្លួនតាមផ្លូវ!»ប្រពន្ធ​គាត់និយាយ​ប្រាប់​ពួកយើង​។
ចំណែក​កូនៗ​​កម្លោះ​ទៅជាមួយ​យើងតែម្នាក់ទេ។គេនោះ​​ច្រក​ទឹកដាក់​ប៊ីដុង​ទឹក​សុទ្ធ​កញ្ចាស់​មួយ​​អោយឳពុក​ទុកហូប​តាមផ្លូវធ្វើអោយខ្ញុំនឹកអាណិតចិត្តពួកគាត់ដេល​ជាអ្នកក្រ​ចុងកាត់​មាត់ ញក ​ប៉ុន្តែពោរពេញ​ដោយ​សន្តានចិត្ត​ស្មោះត្រង់​និង​ឈឺឆ្អាល។ខ្ញុំដក់លុយរៃគ្នាជូនគាត់បាន​៦០ម៉ឺហើយ​ពួក​ខ្ញុំតំាង​ចិត្ត​ថា​ពេល​ផុត​គ្រោះ​លើក​នេះ​ខ្ញុំ​នឹង​រាប់អាន​គាត់​គ្រួសារគាត់រហូតតទៅ។
កុងឡាន​អាសក្តិ​នៅសម្រាក​ផ្ទះនោះមិន​បាន​បន្ត​ដំណើរ​ទៅ​ជាមួយ​ពួកយើងទេ​ព្រោះ​ឡាន​ទៅ​មិនបាន។
ពួកយើងទំាង៥នាក់ រួម​ជាមួយ​មេភូមិបានជួលម៉ូតូគេបី​ដើម្បីជិះចូលទៅ​​ភូមិប៉េខួយ ដោយមានមេភូមិនិង​កូន​ប្រុស​គាត់​ដឹកឳពុក​​នាំ​មុខពួកយើង​។
ភូមិ​នោះ​ជ្រៅ​តែមិន​ពិបាក​រកទេ។ ជាង​មួយម៉ោងក្រោយមក​យើងបានជួប​មេភូមិប៉េខួយ។គាត់សួរនាំ​ដំណើរ​ដើម​ទង ជួន​និយាយភាសាខ្មែរ​ជាមួយមេភូមិ​ដែល​នាំយើងមក ជួនគាត់និយាយគ្នាជា​ភាសាជនជាតិ។
អស់មួយ​សន្ទុះធំទំនង​យល់​ការណ៍​គាត់ងាកមកប្រាប់ខ្ញុំថា៖
«បើក្មួយៗដែលមកពីភ្នំពេញអាចជួយគ្រួសារគាត់​បាន​ប្រហែលជាខ្មោចនោះមិនថាអីទេតាមខ្ញុំដឹង!ក្មួយឯង​យល់សប្តិ​ឃើញស្រីចាស់​ម្នាក់និងក្មេងបួននាក់នោះ ប្រហែល​ជាប្រព​ន្ធនិងកូនគាត់នោះហើយ!តាំង​ពីប្តីស្លាប់​ទៅ គាត់​រស់នៅ​លំបាក​វេទនាណាស់ ។គា្មន​អ្នកជួយឆ្ការព្រៃ ចៀរជរ័ដាក់អន្ទាក់​សត្វអីទេ!តោះ អ៊ុំនាំទៅផ្ទះគាត់!»
យើងដើរប្រហែល២នាទីក៏​ទៅដល់​ផ្ទះ​ពូដែលស្លាប់នោះ​។ផ្ទះគាត់​តូចសឹងថា​បួនម៉ែត្របួនជ្រុងប៉ុន្តែសង់​ខ្ពស់ពីដី។ មកដល់ក្រោមផ្ទះ​យើងឃើញមានក្បាលតូចៗបីបួន​អើតមកលបមើលពួកយើង​តាម​ទ្វារ​ខ្លះបង្អួចខ្លះ។
ខ្ញុំទាយទំាំង​បុកពោះថា ជាកូនៗគាត់ ប៉ុន្តែខ្ញុំមើលមិនច្បាស់ថា ដូចគ្នានិង​ក្មេងៗក្នុង​សុបិន កាល​នៅតាកែវ​ដែររឺ​អត់ទេ។
«អាខៃ អាខុង ម៉ែឯងនៅទេ?»
ក្មេងម្នាក់មានសក់រ៉ុយៗ​អើតមុខមកសម្លឹង​ពួកយើង​យូរ​ជាង​សម្លឹងពូ​មេភូមិប៉េខួយ។
«ម៉ែនៅលើផ្ទះ!»
វាឆ្លើយ​កំបុត។មេភូមិទំាងពីរ​អោយ​សញ្ញា​ថា​អោយ​ពួកយើងនំាគ្នាចាំ​នៅខាងក្រោម ហើយពួកគាត់​ជាអ្នក​ឡើង​ទៅ​លើ​ផ្ទះ​ចចារ​ជាមួយ​គេ​មុន។
មួយនាទី…២នាទី………៥នាទី………..១០នាទី
ពួកគេ​នៅតែ​ស្ងាត់​ច្រៀប​ក្រោមភាព​អន្ទះសារ​របស់​ពួក​យើង។
«សង្ឃឹម​ថា​យាយនោះ​មិនខឹង​ពួកឯងទៅចុះ!»ពូអាពេជ្រនិយាយ។ពួកខ្ញុំគ្មាន​កម្លាំងឯណាឆ្លើយ​តប​នឹងគាត់ទេ។ម្នាក់ៗ​នៅ​ស្ងៀម ជាមួយ​សក់ក្បាល​កន្ទ្រើង ហើយ​
ភ្លាម​នោះ​ម្តាយ​អាសក្ត​ទូរស័ព្ទ​មកហើយនិយាយ​ដោយ​រលះរលាំង​ថាអាសក្ត​កាន់តែខ្សោយ​ទៅហើយគាត់​មិនអាច​រង់ចាំ​បានទេ​គាត់ជំនៈចាកចេញពីផ្ទះ​លោកយាយ​យកវាទៅពេទ្យ​នៅភ្នំពេញ។ដំណឹងនេះធ្វើអោយ​ពួកយើង​កាន់តែ​អស់​សង្ឃឺម។
ខ្ញុំ​ដាក់​ទូរស័ព្ទ​ចុះភ្លាម ក៏ឃើញមេភូមិពីរនាក់នោះ​អើតមកបក់ដៃ​អោយពួកយើងឡើង​ទៅ​លើផ្ទះ​។ខ្ញុំងាក​មើល​មុខ​គ្នា​រួចទើបខ្ញុំ​និងបងស៊ា​ដើរឡើងមុន បន្ទាប់​មកកូនប្រុសពូមេភូមិ​និងពូអាពេជ្រ​ ហើយ​អាពេជ្រ​និង​អាអណ្តើក​ឡើង​តាម​ក្រោយ។
នៅលើផ្ទះ​យើងឃើញមីងម្នាក់​ស្គម សក់កន្ទ្រើង​អង្គុយលើកន្ទេល​ហើយមានដប​ទឹកសុទ្ធ​គគ្រិច​ខ្លះនៅ​ក្បែរ​គាត់ ដែល​ក្នុងដបដាក់ទឹកខ្មៅក្រឹបៗ​ខ្លះពេញ​ខ្លះកន្លះ។ខ្ញុំគិតឃើញភ្លាមថា​ប្រហែលជា​ទឹកថ្នាំបុរាណ។គាត់ប្រហែល​ជាឈឺ។
ខ្ញុំ​រេភ្នែករកមើលកូនៗគាត់ ឃើញបួននាក់នោះ​អង្គុយជាជួរ​នៅច្រុងផ្ទះ​សម្លឹងមកភ្ញៀវ។ម្នាក់ៗភ្នែករូង ស្គមស្លក់​និង​ពោះ​កំពីងៗ។
ខ្ញុំជាប់​អារម្មណ៍​អាណិត​ពួកគេ​​ភ្លេច​ការ​ភ័យខ្លាចព្រលឹងឳពុកគេ។
«ចាំខ្ញុំសែននិយាយ​អោយឳវាស្រន់​ខឹង!»
ស្ត្រីនោះ​និយាយស្អកស្អា​ដាក់ខ្ញុំ។
បងស៊ា​ងាកមើលមុខខ្ញុំ​ដូចដាស់ខ្ញុំអោយ​ក្លាហានតបទៅកាន់ស្ត្រី​ជនជាតិនោះ។
«មីងឈឺអ្វី?»
«អត់ដឹងទេ!ខ្ញុំចេះតែវិលមុខ ធ្វើអីមិនកើត ចូលព្រៃមិនបាន​ច្រើនថ្ងៃហើយ!អាអស់នេះ​ទៅជីកដំឡូង​ស្ងោរស៊ី​ខ្លួនវា​អីខ្លួន​វា!»
ខ្ញុំងាក​ទៅសម្លឹងក្មេងៗទំាងបួន​ទំាង​អនោចក្នុងចិត្ត។
«ខ្ញុំយកមីង​ទៅពេទ្យសិន !ហើយយើងទិញអី​មកអោយក្មេងៗហូបផង!»
ខ្ញុំឃើញ​សេចក្តីសង្ឃឹម​លេចឡើងលើ​ទឹកមុខស្លេកស្លាំង​របស់ស្រី​នោះ។តែមេភូមិប៉េខួយ​និយាយឃាត់៖
«ចាំ​សែន​ហើយ​សិន​ទៅ!»
ខ្ញុំយល់អ្វី​ដែល​គាត់ចង់និយាយ។ជាការពិតមិត្តខ្ញុំនៅ​ភ្នំពេញ​កំពុង​មានគ្រោះថ្នាក់។ខ្ញុំងក់ក្បាល​ដកលុយអោយ​គាត់ប៉ុន្មានសន្លឹក។តែចៃដន្យ​ពួកគេ​ដូច​មិនស្គាល់លុយដុល្លារ​ទេ។ខ្ញុំពន្យល់៖
«អ៊ុំ!លុយនេះ​នៅផ្សារស្ទឹងត្រែងដូរ​បានមួយសន្លឹក​៤០ម៉ឺនរៀល!អ៊ុំអោយគេទៅទិញ​របស់របរ​មកសែនព្រេនទៅ!»
«មាន​ទៅអស់អី​ច្រើន​នោះ!»គាត់ប្រកែក។
គាត់​មិនទទួលលុយទេ​ក៏​ចាប់ផ្តើម​នាំគ្នា​រៀបចំ​គ្រឿងសែនព្រេន​ជារបស់​របរ​ផ្លែឈើ​ដែល​មាន​ក្នុង​ភូមិ។ស្ត្រីនោះចាប់ផ្តើម​ធ្វើពិធីបន់ស្រន់​ដោយគាត់អង្គុយ​ពីមុខគ្រឿងទំាងនោះ​ហើយគេដុតគប់ភ្លើង​នឹងចាក់ស្រា​ជុំវិញគាត់។គេ​ច្រូចស្រាច្រើនជុំ​ហើយទើបមេភូមិ​ប៉េខួយ​ងាកមកនិយាយនឹងខ្ញុំថា ៖
«ក្មួយៗឯង​នាំគ្នាស្មគ្រ័ចិត្ត​ចិញ្ចឹមពួកក្មេង​បួននាក់នេះជា​កូនធម៌ ដូរឈ្មោះ​វាជា អាពេច្រ អាអណ្តើក អាសក្តិ​ហើយនិង​អាយុទ្ធមែន​អត់?»
ខ្ញុំមីងមាំង។បងស៊ា​ឆ្លើយ​ថា​មែន ហើយ​កេះខ្ញុំ។ខ្ញុំ​ក៏​ឆ្លើយ​តាមគាត់​បណ្តោយ​។អាពេច្រ​អាអណ្តើក​ក៏​ធ្វើតាម​ត​គ្នា។ម្តាយក្មេងៗ​ចាប់ផ្តើម​សូត្រ​បន់ស្រន់​ជា​ភាសាជនជាតិ។មេភូមិក្រោក​ទៅទាញក្មេងប្រុស​បួននាក់នោះ​ទៅក្រោយ​ខ្សឹបខ្សៀវ​មួយសន្ទុះ ក៏នាំវាចេញ​មកវិញហើយ​បង្គាប់អោយពួកវា​អង្គុយ​ជុំវិញម្តាយ។
ពេលនោះ​ម្តាយចាប់ផ្តើម​សម្លឹងវាម្តងម្នាក់ ហើយ​ហៅថា ឯណា​អាសក្តិ? ។ខ្ញុំកំពុង​ឆ្ងល់​ស្រាប់តែក្មេង​ម្នាក់ក្នុង​ចំណោម​ក្មេង​ទំាំង​បួនស្រែកឡើងថា បាទម៉ែ!
គាត់សួរបន្ត ចុះឯណាអាយុទ្ធ ខ្ញុំរំញោច​ខ្លួន តែបង​ស៊ា​រាដៃ​ឃាត់​ស្រាប់តេក្មេងម្នាក់ឆ្លើយឡើងថា បាទម៉ែ!។គាត់ហៅ​បែបនេះ​រហូតដល់គ្រប់ឈ្មោះយើង​ទំាងបួននាក់។ពេលនោះខ្ញុំយល់ហើយ​គឺមេភូមិបានប្តូរឈ្មោះ​ពួក​ក្មេងៗ​អោយ​ប្រើឈ្មោះពួកខ្ញុំវិញដូចកាលពិធីសែនក្របីយប់មិញ ប្រពន្ធមេភូមិ​មុនបាន​និយាយនឹង​ព្រលឹ​ខ្មោច​លាវ​នោះ​ថា«កូនបួននាក់របស់ឯង​ហ្នឹង​ហើយ ឈ្មោះ​ពេជ្រ សក្តិ អណ្តើក និងយុទ្ធ !បើឯងទៅព្យាបាទនរណា ឈ្មោះដូចខាងលើ គឺព្យាបាទកូនខ្លួនឯង ច្នេះ​ត្រូវ​ទៅ​ដោយ​ស្ងប់​ឈប់​អារឿងព្យាបាទ​មនុស្សម្នាទៅ!»។
ចប់ពិធី​ខ្ញុំបានធ្វើក្រដាស់​ទទួលយកក្មេងទំាងបួន​ជាកូនធម៌របស់​ពួកយើង​បួននាក់។ក្មេងណាឈ្មោះដូចអ្នកណា​ជាកូនអ្នកនោះ។យើងបានចាកចេញ​មកភ្នំពេញវិញ​ដោយនាំ​ស្ត្រីនោះ​ទៅព្យាបាលហើយទុកប្រាក់កាស​ខ្លះជូនគាត់​និងទិញ​ខោអាវចំណីចំណុក​ត្រីងៀត ថ្នាំសង្កូវជាច្រើន​ទុកអោយ​ពួកក្មេងៗ។ជា​រៀងរាល់​ខែពួកខ្ញុំ​ជា​ឳធម៌​បានផ្ញើរ​លុយកាក់​ទៅ​ផ្គត់ផ្គង់​អោយពួកគេរស់នៅ​បានសមរម្យក្នុង​ភូមិរបស់ពួកគេ​នឹង​បាន​ទៅ​រៀនសូត្រ។ពិតមែន​ថា​វា​ជា​បន្ទុក ថ្មី​ប៉ុន្តែ​ពួកយើងធ្វើ​ដោយ​ក្តីអាណិត​ស្រលាញ់ក្មេងៗ​ទំាងនោះ​ដោយ​ស្មោះ។ពួក យើង​ទាំងបួន​សុខសប្បាយ​ចាប់ពី​ពេលនោះ មក។
៦ខែ​ក្រោយ​មក​ពេលពួកយើង​ទទួលបានកុងត្រា​ការងារធំ​មួយថ្មី យើងបានឆ្លៀតទៅកូនបួន​នាក់​មក​លេង​ភ្នំពេញ​យ៉ាង​រីករាយ បាន​​ពីរបី ថ្ងៃ។មុនគេ​ជូន​ពួកគេ​វិល ទៅវិញ យើងបាន​ថតរូបប្រាប់​បណ្ដាញ​ព័ត៌មាន​ថា​​យើង​ទំាង​បួននាក់​នៃ​ក្រុម​បាតដៃ​ខ្មៅ​សុទ្ធ​តែ​ជា​កម្លោះ​កូន​មួយ។
ចាប់ពី ពេលនោះ​មក​អ្នកគាំទ្រ​យើង​ទំាងអស់​កាន់តែ​បង្ហាញ​សមានចិត្ត​ចំពោះ​ក្រុម យើង​ព្រោះ​គេយល់ថា​ពួក យើង​កំពុង​ធ្វើកាយវិការ​ជា គំរូ​ក្នុង​ការជួយ​ដល់​ក្មេងៗ​នៃ​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច។
​មតិ​អ្នក​និពន្ធ៖
ក្នុងបេសកកម្ម​ទៅកាន់​តំបន់​ជាយដែន​តាម​បណ្ដោយ​ទន្លេ​មេគង្គ​លើ​ ចាស់ទុំ​ដែល​អ្នក​និពន្ធ​បាន​ជួប​បាន​តំណាល​​ថា កុលសម្ព័ន្ធ​ជនជាតិ​ដើម​មួយ​ចំនួន មាន វិន័យ​និង​តំណម​តឹង រឹង​ណាស់ ។មាន​ជនជាតិ​ខ្លះ ពេល​ឃើញ​សាកសព​គេ​មិន​អោយ​យំសោក​ទៅជា​សប្បាយ​ទៅវិញ មាន​ខ្លះ​ត្រណម​មិន អោយ​អ្នក​ចម្ងាយ​ចូល​មើល​មុខ​សព​ហើយ​ខ្លះ​ទៀត​គឺ​ប្រកាន់​បំផុត​ចំពោះ​សម្ដី​និយាយលេង​ប៉ះពាល់​ដល់​សព។ ករណី​របស់​ក្រុម​បាតដៃខ្មៅ​ឧទាហរណ៍​មួយ។
ចុះ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​​ការ​តំណាល​ក្នុង​រឿង​នេះ?