ថ្ងៃណាមួយ – Meysansotheary

ហេតុអី ប្រលោមលោកយុវវ័យ ស្នេហា BL រឿង«ថ្ងៃណាមួយ» ទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកអាន?
«ថ្ងៃណាមួយ» ជាស្នាដៃប្រលោមលោកយុវវ័យ បែបស្នេហា BL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី អំឡុងឆ្នាំ២០២១ ដែលបានបោះពុម្ព និងដាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ហើយជាប់កំណត់ត្រាលក់ដាច់ និងមានអ្នកចូលអានច្រើនផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ ​ប្រលោមលោក​មួយនេះ មានសន្ទុះនៃការគាំទ្រដ៏​វិជ្ជមានក្នុង​ចំណោមអ្នកនិយមការអានប្រលោមលោក ពិសេសក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នាថា ជាប្រលោមលោកដ៏មានខ្លឹមសារ បង្កប់នូវការ​អប់រំជីវិត​ ឱ្យរឹងមាំ​ តស៊ូ ក៏ដូចជា​បំណិន​​ជីវិត។

តួយ៉ាង ប្រលោមលោក BL មួយនេះ បានបរិយាយពីតួអង្គ​យុវជនម្នាក់ ដែលមាន​ចរិយាមារយាទល្អ ចិត្ត​ទូលាយ ស្គាល់ខុសត្រូវ និងជាមនុស្សស្រលាញ់ភេទដូចគ្នា។ ក្នុងនោះ អ្នកនិពន្ធបានរំលេចពីវ័យជំទង់របស់តួអង្គ ជេមស៍ ដែលត្រូវប្រឈម​នឹងស្នេហាបោកប្រាស់ វិបត្តិនៃការបាក់បែកក្នុងគ្រួសារ ក៏ដូចជាការវាយប្រហារបន្ទោសបង្អាប់រើសអើង។ល។ ដែលតថភាពទាំងអស់ ហាក់ឆ្លុះបញ្ចាំងពីអ្វីដែលអ្នកស្រលាញ់ភេទដូចគ្នា រមែងជួបប្រទះក្នុងសង្គមជាក់ស្តែងដូចគ្នា។ ជាងនេះទៅទៀត អ្នកនិពន្ធ ក៏បានរំលេចនូវដំណោះស្រាយរាល់បញ្ហាទាំងអស់ ដែលគូស្នេហ៍ BL ក្នុងសាច់រឿងនេះ ត្រូវប្រឈមមុខផងដែរ។

ដោយមើលឃើញនូវគុណតម្លៃនៃស្នាដៃមួយរឿងនេះ អ្នកនិពន្ធ មុីសន សុធារី ក៏បានលើកយកប្រលោមលោកដ៏មានប្រជាប្រិយនេះ មកនិទានសម្រាប់អ្នកគាំទ្រស្តាប់កម្សាន្ត ខណៈនៅរាត្រីថ្ងៃច័ន្ទ ទី០៣ វិច្ឆិកានេះ បានចេញវគ្គបន្ទាប់លើ You Tube Channel
ម៉ីសន សុធារី អ្នកនិពន្ធ (ពេជ្រ បណ្ឌិត) “វគ្គ បងរាហ៊ូបានបង្ហើបឱ្យជេមស៍ដឹងអំពីការពិតរបស់TN ” ។

ដោយឡែក សម្រាប់អ្នកមិនទាន់បានអាន និងមិនចង់រង់ចាំវគ្គនិទានបន្តបន្ទាប់យូរ អាចចុះឈ្មោះជាសមាជិក Primuim លើវេបសាយ meysansotheary.com ដើម្បីអានរឿងពេញតែម្តងបាន ដោយមាន ២ជម្រើស៖
– ១មុឺនរៀល ក្នុង ១ខែ : អានបានគ្រប់ចំណងជើង។
– ៨មុឺនរៀល ក្នុង ១ឆ្នាំ : អានបានគ្រប់ចំណងជើង។

រឿង៖ ថ្ងៃណាមួយ

គួររំលឹកថា ការបោះពុម្ពចេញលក់លើកដំបូងនូវស្នាដៃប្រលោមលោកមួយនេះ  គឺស្ថិតក្រោមការសម្រិតសម្រាំងបោះពុម្ពដោយ តម្រា ខណៈត្រូវបានទទួលស្គាល់ថា ជាស្នាដៃដ៏ល្អ និងមានគុណតម្លៃមួយសម្រាប់អ្នកអាន។

កន្លងមក អ្នកនិពន្ធក៏ធ្លាប់បានបញ្ជាក់ពីគុណតម្លៃនៃរឿងនេះផងដែរថា នៅក្នុងសៀវភៅនេះ អ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សា និងឧបសគ្គ​ផ្សេងៗច្រើនទៀត…។ មិនតែប៉ុណ្ណោះ តម្រា បានចាត់ទុករឿងនេះ ជាមោទនភាពថ្មីនៃការវិលវិញផងដែរ បន្ទាប់ពី​ផ្អាក​សកម្មភាពទាំងអស់របស់ខ្លួនក្នុងវណ្ណកម្មប្រលោមលោកប្រមាណជាជាង ២ឆ្នាំ ព្រោះវិបត្តិកូវីដ៕

វិលមកវិញ តម្រា បញ្ចេញ​ប្រលោមលោក​អប់រំ​វ័យជំទង់រឿង«ថ្ងៃណាមួយ»
នៅទីបំផុត ប្រលោមលោកBL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំណងជើងថា «​ថ្ងៃណាមួយ» ចេញផ្សាយជា “hardcopy”ហើយ។

ដោយទទួលបាននូវការគាំទ្រជាវិជ្ជមាន នៅក្នុងចំណោមយុវវ័យមិត្តអ្នកអាន ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាថា នេះជាខ្សែប្រលោមលោក​អប់រំជីវិតយ៉ាងល្អសម្រាប់ឱ្យវ័យជំទង់ អាចរឹងមាំ​ឡើង ជួយឯង ក៏ដូច​បំណិននៃការ​តស៊ូជាមួយនឹងឧបសគ្គនានានៅក្នុងជីវិត សៀវភៅ «ថ្ងៃណាមួយ» របស់អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបានបោះពុម្ពផ្សាយជា Special Editions ដើម្បីចូលរួមអបអរសាទរទិវាពិព័រណ៍សៀវភៅកម្ពុជាលើកទីប្រាំបួននៅបណ្ណាល័យជាតិរាជធានីភ្នំពេញ។

ក្របថ្មីនៃប្រលោមលោកលើកទឹកចិត្ត ចំណងជើងថា «ថ្ងៃណាមួយ»

កញ្ញា ទូច បុប្ផា នាយិកា​តម្រា​បានឱ្យដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ តម្រាបានផ្អាកសកម្មភាពទាំងអស់របស់ខ្លួនក្រោយវិបត្តិកូវីដ។

ការវិលមកវិញលើកនេះ ប្រាកដណាស់បានសម្រិតសម្រាំងមាតិកា​មិនឱ្យអ្នកអានជាវទៅខកចិត្ត​នោះទេ។ កញ្ញាបានឱ្យដឹងដូច្នេះថា «ជាទូទៅសៀវភៅយើងតែងតែគិតលើសាច់រឿង ហើយមិនចង់ឱ្យការជាវទៅត្រូវយកទៅទុកចោលអានមិនចប់! ក្រុមការងារបានអានរឿងថ្ងៃណាមួយ ហើយយល់ថា ការបោះពុម្ពសំណៅHard Copy ស្នាដៃដ៏ល្អមួយនេះ ជាមោទនភាពថ្មីនៃការវិលមកវិញរបស់តម្រា!»

លោក លី សូផាត អ្នកពិនិត្យ​គុណភាពសាច់រឿង និងជា​ក្រុមការងារតម្រា​លើកឡើងថា នេះជាប្រលោមលោក​ជីវិត​ដ៏ពិសេសមួយ​ដែលយុវវ័យគួរបានអាន ហើយមាតាបិតាទាំងឡាយ​ផង។

ខ្សែរឿង​ ថ្ងៃណាមួយ​ បានសរសេរឡើងនៅឆ្នាំ២០២១ ជាពេល​ដែលអ្នកនិពន្ធបានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអាន​ជាភេទទីបី​និងភេទផ្សេងៗទៀត។ សាចរឿងបរិយាយពីតួអង្គ​ភក្ត្រា មានឈ្មោះហៅក្រៅថាជេមស៍ ជាក្មេងមាន​ចរិយាមារយាទល្អ មាន​សមានចិត្ត​ទូលំទូលាយ ស្គាល់ខុសត្រូវ ឯបេះដូងគេ​ ស្រលាញ់បុរសដូចគ្នា។

នៅក្នុងវ័យជំទង់ ជេមស៍បានប្រឈម​នឹងស្នេហាបោកប្រាស់ ប្រឈមទៅនឹងវិបត្តិនៃការបាក់បែកក្នុងគ្រួសារ ប្រឈមនឹងការវាយប្រហារបន្ទោសបង្អាប់រើសអើង តើភក្ត្រាឬជេមស៍និងដោះស្រាយបញ្ហាទាំងអស់ដែលគេត្រូវប្រឈមមុខដោយវិធីយ៉ាងណា ?

អ្នកនិពន្ធ បានសន្យាថា នៅក្នុងសៀវភៅនេះមិត្តអ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញ ឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សានិងឧបសគ្គ​ផ្សេងៗច្រើនទៀត។

សៀវភៅប្រលោមលោករឿង «ថ្ងៃណាមួយ» មានលក់ ដុំនិងរាយ តាមរយៈលេខទូរស័ព្ទ ០១២​៤៧២០០៣ ។

អ្នកនិពន្ធម៉ីសនសុធារី នឹងចុះហត្ថលេខាលើសៀវភៅដំបូង ចំនួន១០០ច្បាប់ សម្រាប់អ្នកគាំទ្រដែលមកជាវផ្ទាល់នោស្តង់តម្រា លេខ​៣៤និង៣៥ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែធ្នូនេះ ទីតាំងបណ្ណាល័យជាតិរាជធានីភ្នំពេញ។

រឿង៖ ថ្ងៃណាមួយ ភាគទី១៧ (ភាគបញ្ចប់)
«តស់! កុំនៅខាតពេលយើងក្រែងថ្ងៃពិសេសអ្ហី?»

ខ្ញុំខ្សឹបដាក់ទឹកមុខពេញដោយកំហឹងសស្លេករបស់ឡុង។ ពាក្យនេះមាន​លទ្ធភាពឱ្យឡុងដៀងភ្នែកមកសម្លឹងខ្ញុំ។ គ្រប់គ្នាក្នុងហាង ​មើលតម្រង់​មកពួកយើង។ ខ្ញុំមិនចង់នៅទីនេះយូរទេ។

​ខ្ញុំនិយាយទៀត៖

«ទៅតោះ!»

ខ្ញុំទាញប្រាណ​គេចាកចេញមកដល់ម៉ូតូធំរបស់ឡុង ​ហើយឡើងឱបចង្កេះគេពីក្រោយ។ ឡុង​បោល​ម៉ូតូ​ចាកចេញ ខ្ញុំក៏មិនខ្ចីងាកសម្លឹង​ទេពណារ៉ាសូម្បីមួយក្រឡេក។

ស្បថចុះបើខ្ញុំមកជាន់ទីនេះម្តងទៀត។​ មនុស្ស​ចង្រៃម្នាក់នោះ មិនដឹងសំអាងអីទេ​ហ៊ានមក​បង្ហាញខ្លួន​នៅនឹងមុខខ្ញុំ។

«អាម្នាក់មិញ វាបែកក្បាលមិនទាន់ជ្រៅល្អ!»

ឡុងថាមកតិចៗខ្ញុំក៏យល់ចិត្តគេ​។ ខ្ញុំផ្អឹបមាត់ខ្ញុំលើខ្នងគេ ហើយនិយាយលួងលោម ៖

«ខ្ញុំមើលឃើញខ្យល់ ​អត់ឃើញអ្នកណាទាំងអស់​ក្រៅពីឡុង!»

ដៃគេ​លូកមកយកបាតដៃខ្ញុំទៅក្តោបជាប់នឹង​កម្រាលពោះរបស់គេ។ គេមាន Six Pack (ផ្នត់ពោះអង្កន់ណែន​) ដែល​ល្មមឱ្យចាប់ចិត្ត​ជាខ្លាំង។

ពួកយើង​ស្រាប់តែ​ទៅដល់​ក្លឹប​កន្លែងហាត់ប្រាណមួយ​ដែលធំល្មម។ មាន​បន្ទប់ស្ទីមតូចៗ ដែលមាន​លក្ខណៈឯកជនផង​។

ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំនៅស្ងាត់ស្ងៀមធ្វើតាមឡុងទេ។ តើខ្ញុំនៅនឹកទេពណារ៉ា​ឡើងភាន់ភាំង ឬមួយ​កំពុងលួងឡុងទៅ?

នៅពេលដែលពីរនាក់ខ្ញុំចូលដល់ក្នុងបន្ទប់ស្ទីម គេ​ក៏ចុចចាក់សោ។ ​ជាលើកដំបូ​ងដែល​ខ្ញុំទើបតែចាប់ផ្តើមកត់សំគាល់ឃើញភាពជា​បុរស ដឹកនាំ​រឿងស្នេហ៍មាន​នៅក្នុងខ្លួនឡុង​ ច្រើនជាងអ្វី​ដែលធ្លាប់ស្មាន​មកកាលកន្លង។

ខ្លួនគេ​អាក្រាតយ៉ាងរហ័ស ​ចំណែកខ្ញុំនៅរារែក​ដូច​ជាល្ងង់ខ្លៅមិនហ៊ាន​សូម្បីតែងាកមើលគេ។ យ៉ាងណា ខ្ញុំច្បាស់ថា​ខ្លួនឯង​នៅក្នុងស្ថានភាពចង់ដឹង ចង់នឹក ចង់សាក។ គេម្នាក់នេះ​ដូចជា​បានត្រៀមខ្លួនរួចជាស្រេចដើម្បីសាកល្បងអ្វីមួយនៅក្នុងបន្ទប់ចាក់សោនេះ​ជាមួយ​ខ្ញុំ។

ទីបំផុតដោយមិននិយាយស្តី​ ឡុង​ទាញដោះអាវឱ្យខ្ញុំ។ ខ្ញុំរំភើបយ៉ាងខ្លាំងដៀងភ្នែកសម្លឹងគេ។

«ពេលវេលាយើង​មានតម្លៃ​ណាស់ កុំគិតពី​រឿងធូលីដី» គេខ្សឹបមកខ្ញុំ។

១៤កុម្ភៈមិនមែនសម្រាប់​លះបង់ខ្លួនប្រាណទេ ខ្ញុំតែងប្រឆាំងនឹងទស្សនៈមិនល្អមួយនេះក្នុងចំណោម​យុវវ័យ តែ​រឿងខ្ញុំនឹងឡុងពេលនេះមិនមែន​ទាក់ទងនឹងថ្ងៃកុលាបក្រហមឡើយ វា​​ជាសេចក្តីត្រូវការភ្លាម​ៗ បន្ទាប់ពី​សភាពការណ៍​ពុះកញ្ជ្រោលមួយ​ដែលទេពណារ៉ា​បានបង្ហាញខ្លួនឡើង។

មនុស្ស​ដូចគេ បើត្រូវ​​​នៅឯកោចំថ្ងៃពិសេសមួយហាក់យុត្តិធម៌ពេកហើយ។

យើងទាំងពីរ​ សម្លឹងមើលគ្នាទៅវិញទៅមកក្រោមចំហាយផ្សែងចំហុយពិបាកប្រើភ្នែក តែវា​

រ៉ូមែនទិក​ពិតមែន​។​ របៀបដែលឡុង​ សម្លឹងរាងកាយរបស់ខ្ញុំដូចកំពុង​ឆ្កួតចិត្ត​ ដូចជាលង់ងើបមុខមិនរួច នេះ ​ពិតជា​ធ្វើឱ្យបេះដូងខ្ញុំលោតញាប់ចំប្រប់ ធ្វើមើលតែមិនដែលស្គាល់រសជាតិស្នេហ៍នេះម្តងណា។

«ប៉ះបានអត់?

គេខ្សឹបសួរខ្ញុំ ខ្ញុំងក់ក្បាលយល់ព្រម។ ខ្ញុំដឹងថា​ឡុងមាន​កំហឹងជាច្រើនលើទេពណារ៉ាដែលកំពុង​បញ្ចេញមកលើរាងកាយខ្ញុំ។

បើខ្ញុំស្រឡាញ់អ្នកណាម្នាក់ គឺខ្ញុំនឹង​ស្រឡាញ់ដល់បេះដូង។ រឿងរ៉ាវនៅល្ងាចនេះ រវាងឡុងនិងខ្ញុំ​គឺ គេបង្រៀនឱ្យខ្ញុំចេះស្រឡាញ់ម្តងទៀត ដោយ​ដួងព្រលឹង វិញ្ញាណចិត្តថ្លើមរបស់ខ្ញុំ ខ្ញុំមិនសម្ដែងលេងៗទីទើរ​លើបបូរមាត់នោះទេ។

វគ្គ

បែកគ្នា

ខ្ញុំធ្វើបាបអ្នកអានមែនទេ? ទើបតែរំភើបហើយស្រាប់តែបែកគ្នា?

ត្រូវហើយ! តាមពិតឡុង​គេគឺជាកូនប្រុសនៅក្នុងគ្រួសារចិនមួយ។ ជីតារបស់គេ (កុងហ៊ឹង) ជាមនុស្សមានឥទ្ធិពលបំផុត​ក្នុងគ្រួសារធំរបស់គេ ដែលជា​ជាអ្នករកស៊ីពេញមួយ​ខ្សែស្រឡាយ​។

គេត្រូវការបន្តវង្សត្រកូល ស្នងការងារ សូម្បីតែឪពុកម្ដាយរបស់គេក៏ខ្លាចកុងគេញ័រ​ដែរ ដូច្នេះហើយ តើគេមានសង្ឃឹមអីទៅផ្លោះរបងប្រពៃណី បំបាក់​កំផែងគ្រួសារមកកសាងស្នេហាពេញមួយជីវិតជាមួយយើង?

គ្រប់យ៉ាង គ្រាន់តែជាភាពត្រេកត្រអាលនៅក្នុងជីវិតរបស់យុវវ័យ។ កំហុសធំរបស់ខ្ញុំ គឺខ្ញុំយកវាជាការពិតជានិច្ច​នៅរាល់ពេលយើង​ផ្លាស់ប្តូរតម្រេកស្នេហ៍ជាមួយគ្នា ជាតិនេះ​ខ្ញុំមិនចេះរបៀបយកស្នេហាជារឿងលេងសើច បានជាត្រូវឱ្យស្នេហាលេងសើចមកកាន់ខ្ញុំវិញ។

គេបាត់ខ្លួនគេចៗពីខ្ញុំ….មិនមែនជាសញ្ញាល្អទេ។

ក្រោយពីថ្ងៃ១៤កុម្ភៈនោះមកទៀត យើងក៏តែង​បានណាត់ចួបគ្នាស្ងាត់ៗ ដោយពុះកញ្ជ្រោលជានិច្ច​។ ស្នេហាគេសម្រាប់ខ្ញុំ អាចថា​ធំល្មមនឹងឱ្យខ្ញុំទុកអតីតចោលទៅម្ខាងបាន។ ខ្ញុំបាន​បំភ្លេច​ទេពណារ៉ាទាំងស្រុងទៅហើយព្រោះបេះដូងមានតែឡុង។ ក្លិនខ្លួនគេ រាងកាយគេ សម្តីគេ កែវភ្នែកគេ សំឡេងគេ ជាជីវិត​រស់នៅរបស់ខ្ញុំ។

«ខ្ញុំប្តូរសាលាហើយ!»

គេឈែតមកធ្វើឱ្យបេះដូងខ្ញុំហេងហាង​។

«ហេតុអ្វី?!»

ខ្ញុំនឹកគេខ្លាំងណាស់ ពីរបីថ្ងៃហើយខ្ញុំមិនបានឃើញគេមករៀនទេ ចុងក្រោយគេថា គេត្រូវដូរសាលា​។ ស្មានថានេះជារឿងតូចសម្រាប់ខ្ញុំ?

មានរឿងជាច្រើន​ដែលសូម្បីវាតិចតួចប៉ុនណា ​នៅតែ​អាចមានសមត្ថភាពធ្វើឱ្យបេះដូង​

យុវវ័យ​ដូចជាខ្ញុំខូចចិត្តបាន តែនេះមិនត្រឹមតែជាបទពិសោធខូចចិត្ត​ដ៏ក្រៀមក្រំមួយ​នោះទេ ក៏ជាអារម្មណ៍អស់សង្ឃឹម​។ អារម្មណ៍នេះ​បង្កើតឡើងនូវកំហឹង ការសោកស្តាយ និងភាពជូរចត់ ថប់បារម្ភ។ ទោះខ្ញុំបានត្រៀមចិត្ត តែ​គ្រប់យ៉ាង​ហាក់ឆាប់ពេកណាស់ សម្រាប់ខ្ញុំទទួលយករែកពុន។

លោកតាគេដឹងរឿងពួកយើង គាត់ហាមគេដាច់ខាតឈប់សេពគប់ខ្ញុំ និងដូរសាលាភ្លាម​ៗ។ ភាពជា​បុរសស្រឡាញ់បុរសក្នុងខ្លួនគេ ​ត្រូវវាយបំបាក់ដោយ​គំនាបអំណាចគ្រួសាររបស់គេ។

«កុងអាចសម្លាប់ខ្ញុំចោល ឬខ្លួនគាត់ចោល​ប្រសិនខ្ញុំមិនធ្វើប្រុសពិតប្រាកដ!»

គេសរសេរមកខ្លីមែន​តែ​ខ្ញុំដឹងពីទំហំការឈឺចាប់របស់គេ តែខ្ញុំវិញការឈឺចាប់នេះវាស់ទំហំមិនចេញទេ។ វាធំ លើសពីអ្វី​ដែលខ្ញុំដឹងនិងធ្លាប់ស្មាន​។

«ពេលវេលា​នឹង​ជួយយើង​កុំចុះចាញ់ណាឡុង! មានមនុស្ស​ម្នាក់ស្រឡាញ់ឡុងខ្លាំង​!​ ជាងជីវិត​របស់គេ!»

«ខ្ញុំស្រឡាញ់គេជាង!» គេតបមកវិញធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ច្រោកៗ។ ខ្ញុំយំទៀត​ហើយ យំព្រោះស្នេហា! ​​តែលើកនេះមិនមែន​គេក្បត់ខ្ញុំទេប៉ា គឺពិភពលោកនេះបានក្បត់ពួកយើង គេឱ្យយើងចួបគ្នាហើយក៏​ពង្រាត់ទាំងរបៀបនេះ។ ទុកខ្ញុំជាស្អីទៅ?​ ជាដែក ថ្ម​ ឬជា​ដី?

«ខ្ញុំឈឺហើយ!»

គេឈែតមក ធ្វើឱ្យខ្ញុំគេងមិនលក់ពេញមួយយប់។ ​គេផ្ញើរូបថតគេមក ស្គមហើយខ្មៅ។

ពិភពលោកនេះពោរពេញទៅដោយភាពក្លែងក្លាយ សូម្បីតែដឹងហើយថា ចៅរបស់ខ្លួនឯងជាមនុស្សភេទទីបី ក៏​នៅតែបង្ខំគេដោយយកទ្រព្យសម្បត្តិនិងកេរមរតកមកដាក់ពីមុខឱ្យគេជ្រើសរើស មិនតែប៉ុណ្ណោះ យកជីវិត​មកគំរាម​គេ។

ធម្មតាឡុងនៅក្មេង គេមិនអាចរំលងចិត្តឪពុកម្ដាយ ឬរំលងចិត្ត​កុងនោះទេ ខ្ញុំដឹង។ គំនាបនេះ​គេឆ្លងមិនរួចទេ។

បន្ទាប់ពីចួបរឿងខូចចិត្តលើកទីមួយ វាមិនមែនជារឿងចម្លែកទេ ដែលការឈឺចាប់លើកទីពីរនេះធ្វើឱ្យយើងនឹងនរក្លាហាន​ជាងពីមុន។

ឆន្ទៈក្នុងការប្រថុយប្រថាននិងការ​មានផ្នត់គំនិតវិជ្ជមាន ភាព​ស្មោះត្រង់ បាននាំមកនូវអារម្មណ៍ពិសេស ផ្តល់អំណាចចម្លែកឱ្យខ្ញុំសម្រេចចិត្ត​ទៅរកគេដល់ផ្ទះ។ ដោយសារខ្ញុំឃើញគេដាក់ថាឈឺ ម្ល៉ោះហើយខ្ញុំគិតចុះគិតឡើង ទីបំផុតទៅខ្ញុំនៅតែហ៊ាន​ទៅលេងគេដល់ផ្ទះក្នុងនាមថាមកមើលមិត្តភក្តិជិតស្និទ្ធដែលឈឺ។ ខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ខ្ញុំអាចឃើញមុខគេ ព្រោះនឹកខ្លាំងសឹងវង្វេងស្មារតីទៅហើយ។ ខ្ញុំជាមនុស្សមានវិញ្ញាណ មានបេះដូង មិនមែនជាមនុស្សថាបំភ្លេច ក៏បំភ្លេចបាននោះទេ ខ្ញុំមិនរឹងមាំ និងគ្មានបេះដូងដូចជារ៉ូបូតនោះឡើយ។

ប៉ុន្តែទើបនឹងឈានដល់របងទ្វារផ្ទះគេ សួររកឈ្មោះឡុង ស្រាប់តែបងប្រុសធំរបស់គេមិនដឹង​ចេញមកពីជ្រុងណាមួយ ដាក់ខ្ញុំមួយដបស្រាបែកអំពិលអំពែក។ មួយដបស្រានោះគឺធ្ងន់ពេកណាស់សម្រាប់ឱ្យមនុស្សដូចខ្ញុំអាចទទួលយកបាន។

ខ្ញុំខុសអីបានជាគេវាយសម្លាប់ខ្ញុំទាំងមិនបានសួរចម្លើយសូម្បីមួយម៉ាត់ណា?

ខ្ញុំដឹងខ្លួនឡើងមកវិញ ដោយ​ស្រមើស្រមៃឃើញខ្លួនឯង ស្ថិតនៅពីមុខដប សេរ៉ូមព្យួរតែកតោក យ៉ាងកម្សត់។

នៅចុងជើងខ្ញុំ គឺប៉ាខ្ញុំកំពុងតែអង្គុយសម្លឹងក្រដាសមួយសំណុំ ចំណែកម្តាយខ្ញុំឈរបែរខ្នងនៅតុតូចមួយ​រៀបចំ អ្វីៗមិនដឹងទេ។

ខ្ញុំមិនដឹងថា ក្បាលខ្ញុំត្រូវបានដេរប៉ុន្មានថ្នេរ ឬរបួសស្រាំអ្វី​តែប៉ា​មើលឯកសារស្កេនយូរណាស់មិនងើបមុខមកទេ។

អ្វីដែលខ្ញុំនឹកឃើញភ្លាម​គឺ​កាលដែលខ្ញុំដាក់ទេពណារ៉ាមួយកៅអី។ មនុស្សធន់គេ ជាមនុស្សបោកប្រាស់ដូចជាស័ក្តិសមនឹង​ទណ្ឌកម្មនោះ គេហ៊ាន​យារដៃទះកំផ្លៀងខ្ញុំកណ្តាលមុខ ផ្គាប់កំហឹងស្រីស្នេហ៍គេ​ គេសមនឹង​ទទួលជើងកៅអីទាំងនោះ​ ចុះខ្ញុំ? ​ហេតុអីគ្រួសារឡុង​ទុកខ្ញុំជាមនុស្ស​ប្រភេទទេពណារ៉ាឬអ្វី?

ពីតូចមកទល់ពេលនេះ​ នេះជាការ​រងរបួសករណីដំបូងបំផុតដែលឈឺសូម្បីតែ​សម្លឹងប៉ាបានបន្តិច​ត្រូវបិទភ្នែកមកវិញភ្លាម។

«ខ្ញុំនឹងប្ដឹងវាឱ្យជាប់គុកគ្មានថ្ងៃចេញ!» នេះប៉ាខ្ញុំនិយាយមុតៗម្នាក់ឯងគាត់។

ខ្ញុំបង្ហូរទឹកភ្នែក​ចេញមក​រហាចរហឹមដូចគ្មានកម្លាំងទប់។ សាជាថ្មី ដង្ហើមលាយទឹកភ្នែករបស់ខ្ញុំបានធ្វើឱ្យប៉ាងាកមក។ ​ខ្ញុំបើកភ្នែកព្រឹមៗមិនមាត់មិនកអ្វីទេ តែជា​បន្ថែមទឹកភ្នែកខ្ញុំស្រក់រហូតមិនឈប់ឡើយ​។

ប៉ាកាន់ដៃខ្ញុំ ម៉ាក់វិញក៏ស្ទុះមកឱបខ្ញុំ​ហើយថើបថ្ងាស។​ ភ្នែកម៉ាក់រលីងរលោង។

«កូនម៉ាក់ ដឹងខ្លួនហើយ?»

នៅពីក្រោយកញ្ចក់ កន្ទុយភ្នែកខ្ញុំក្រឡេកទៅឃើញនរណាម្នាក់ឈរ។​ នោះគឺណាទី។ នាងកំពុងតែយំហើយសម្លឹងមកខ្ញុំ។

ទើបតែចាប់អារម្មណ៍ថា ក្បាលខ្ញុំដូចជាត្រូវគេរុំពេញ។ មុខ​របួសធំណាស់មែនទេ?​ ខ្ញុំមើលខ្លួនឯងមិនឃើញទេតែ​សភាព​របស់ខ្ញុំប្រហែលជាអាក្រក់ខ្លាំង​ បានជា​ណា​ទីត្រូវមកឈរមើលខ្ញុំហើយ​យំដូច្នេះ។

ខ្ញុំឃើញ​ចាស់ៗពីរនាក់នៅពីក្រោយនាង​ ប្រហែលប៉ាម៉ាក់នាងជូនមក​ព្រោះនាងប្រាប់ថាមកមើលមិត្តមាន​របួស។

កាលពីមុននាងធ្លាប់ស្រឡាញ់ឡុង ហើយមិននិយាយ​និងមិនមើលមុខខ្ញុំទេ ក្រោយពីដឹងខ្ញុំថានិងគេជា​ប្រុសស្រឡាញ់ប្រុស។ ទោះខ្ញុំបានសរសេរសូមទោសនាង ដោយ​ហ៊ាននិយាយត្រង់​ៗ​អំពីសភាពពិត​របស់ខ្ញុំប្រាប់នាង ក៏នាងមិនដែលឆ្លើយតបនឹងសំបុត្ររបស់ខ្ញុំដែរ។

តែពេលនេះនាងបង្ហាញខ្លួន នៅពេលដែលខ្ញុំកំពុងមានវិបត្តិធំ ដូចពាក្យមួយគេនិយាយថា មិនគ្រោះថ្នាក់ ក៏មិនស្គាល់ចិត្តមិត្តភក្តិឡើយ។

ខ្ញុំធ្មេចវិញសាជាថ្មីហើយទឹកភ្នែកខ្ញុំប្រជ្រៀតចេញមកលើសដើម។

«កុំភ័យកូន គ្រប់យ៉ាងមិនអីទេ! គ្រូពេទ្យស្កេនមើលរួចហើយ! គ្រប់យ៉ាងអូខេ! សម្រាកឱ្យច្រើនណាស់កូនម្ដាយ!» ម៉ាក់ខ្ញុំនិយាយលួងលោម។ ខ្ញុំយល់ ខ្ញុំចង់ឆ្លើយដែរ តែក៏មិនចង់ឆ្លើយវិញ អ្វីព្រោះគ្មានពាក្យនឹង​ចរចា។

ឡុង ខ្ញុំនៅតែនឹកគេ នៅក្នុងកាលៈទេសៈនេះ។

តើគេមានឃើញពីស្ថានភាពរបស់ខ្ញុំដែរឬក៏អត់? បើឃើញ​តើគេគិតបែបណាចំពោះបងធំរបស់គេ?

«អាជនដៃដល់នឹងជាប់គុក!»   ប៉ារបស់ខ្ញុំនិយាយម្ដងទៀតបន្ទាប់ពីបាតដៃដ៏ធំមាំរបស់គាត់ដែលតែងតែ​ផ្តល់​​ភាពកក់ក្តៅមកក្នុងជីវិតរបស់ខ្ញុំ បានលូកមុខក្ដាប់ម្រាមដៃស្តាំទាំង៥របស់ខ្ញុំ។

ខ្ញុំក៏ព្យាយាម​ច្របាច់ដៃគាត់វិញជាសញ្ញា​ថាខ្ញុំអូខេហើយ។

ទឹកភ្នែកខ្ញុំហូរលើសលុបពេក ខ្ញុំមិននិយាយអ្វីចេញកើតនៅឡើយទេ។ ខ្ញុំក៏នឹង​មិនឆ្លើយអ្វីទាំងអស់សូម្បីតែម្តាយខ្ញុំយកបបរមក ហើយអង្វរខ្ញុំឱ្យលេប តែខ្ញុំមិនហាមាត់កើត។

បេះដូងខ្ញុំនៅតែនឹក«ឡុង»។ ខ្ញុំចង់ចួបគេណាស់ ខ្ញុំចង់ឃើញគេ ខ្ញុំចង់សួរគេនូវពាក្យប៉ុន្មានម៉ាត់ ថាខ្ញុំមានកំហុសមែនទេ បានជាខ្ញុំត្រូវទទួលការដាក់ពិន័យបែបនេះ គេងស្តឹកនៅក្នុងគ្រែមួយនេះ ហើយប៉ាម៉ាក់ខ្ញុំ លោកទាំងពីរត្រូវខាតបង់ពេលវេលានៃជីវិតរស់នៅបន្តបន្ទាប់ទៀត រវល់ជាមួយរឿងថែទាំខ្ញុំ។

ការធ្វើជាបុរសស្រឡាញ់បុរសគឺជាកំហុសតើមែនដែរទេ?

ខ្ញុំចង់សួរគេណាស់ ហើយចង់សម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់គេ មើលឱ្យដឹងបាតជម្រៅបេះដូងរបស់គេ ប៉ុន្តែគេមិនមកទេ គេជាប់នៅក្នុងរនាំងគ្រួសាររបស់គេទៅហើយ ប្រហែលជាថ្ងៃណាមួយខ្ញុំស្លាប់បាត់ គេអាចនឹងលេច​មុខមកសំពះធាតុឬក៏ចេតិយរបស់ខ្ញុំ ហើយនិយាយពាក្យរ៉ូមែនទិក​វិប្បដិសារៈ​មកកាន់ខ្ញុំ ឬមួយក៏គេបែរខ្នងចាត់ទុករឿងជាមួយខ្ញុំថា ត្រឹមជាអតីតកាលដ៏យូរលង់មួយ ព្រាលៗ ស្រមើស្រមៃហើយក៏បំភ្លេចចោល។

ខ្ញុំយំសឹងតែអស់ខ្សោះជាតិសេរ៉ូមដែលខំបញ្ជូនមកក្នុងសរសៃសសូង ចង្វាក់ឈាមរត់របស់ខ្ញុំ។

«ញ៉ាំបបរណាកូន ប៉ាបញ្ចុក!»

សំឡេងប៉ាខ្ញុំម្ដង ប្រហែលជាម្ដាយខ្ញុំមិនមានប្រសិទ្ធិភាព ទើបប្ដូរចានបបរមកឱ្យប៉ា។  ខ្ញុំមិនបានឆ្លើយទេ ហើយក៏លង់លក់បាត់ទៅទៅក្នុងភាពហត់នឿយអស់កម្លាំងនិងសេចក្ដីទុក្ខសោកដែលចោមព័ទ្ធមកលើជីវិត។

មិនដឹងជាពេលវេលាយូរប៉ុនណា សំឡេងមនុស្សជជែកគ្នាបានលាន់ឡើងដាស់ខ្ញុំបណ្តើរៗ។ ផ្ទៀងស្តាប់ទៅសាជាថ្មី ខ្ញុំស្គាល់សំឡេងខ្សឹបៗទាំងនោះច្បាស់។ ពួកគេខ្សឹបខ្សៀវ ប៉ុន្តែឮខ្លាំងណាស់ ស្មើបរិមាណណូក្នុងបេះដូងតូចច្រមក់របស់ខ្ញុំ ព្រោះខ្ញុំឮម្ដងៗចុកពើតតាំងពីតូចមកម្ល៉េះ។

កូនឈឺប៉ុណ្ណឹងហើយ គាត់ឈ្លោះគ្នាបានទៀត?

«គេសុំអ៊ីចឹង! ឱ្យយើង​រកវិធី​ឈប់ប្ដឹងផ្តល់!» ម៉ាក់ខ្ញុំនិយាយខ្សឹបៗនៅក្នុងបន្ទប់ទឹក។

សំឡេងប៉ាក៏ខ្សឹបបកវិញ៖

«ប្រាប់ពួកវាឱ្យដេកយល់សប្តិ!»

សំឡេងខ្សឹបនេះមានខាំមាត់ផង គឺប៉ាខ្ញុំ ខឹងខ្លាំងទៅហើយ ម៉ាក់នៅមានៈនិយាយយកត្រូវ៖

«ការប្ដឹងផ្ដល់ទៅមកគ្មានបានប្រយោជន៍អីទាំងអស់! ផ្ទុយទៅវិញ បើយើងព្រមមិនប្ដឹង យើងនឹងបានលុយមួយចំនួនធំនោះ ខ្ញុំអាចមានលទ្ធភាពបញ្ជូនកូនទៅព្យាបាលនៅបរទេស!»

ខ្ញុំខំធ្មេចភ្នែកសាជាថ្មីទប់ស្កាត់ការឈឺចាប់ទាំងឡាយលើផ្នែករាងកាយ ដែលកំពុង​ប្តូរមក​ជំនួស​ដោយ​ការឈឺចាប់ផ្លូវចិត្ត។

ប៉ាម៉ាក់ខ្ញុំនាំគ្នានិយាយពីរឿងអី? សំណងស្អី?

សំឡេងម្តាយខ្ញុំនិយាយឡើងទៀត៖

«លុយមិនមែនតិចទេ! បើចាប់គេចូលគុកកូនយើងដូចដើមវិញទេ? កូនជេមស៍ក៏មិនទាន់ដឹងថាយ៉ាងម៉េចផងទេ! ខ្ញុំមិនទុកចិត្តពេទ្យនៅក្នុងស្រុកនេះសោះ ​យើងត្រូវតែមើលនៅបរទេសទៀតហើយកូនជេមស៍ក៏អាចយកលុយទាំងអស់នោះទៅចូល​រៀននៅស្រុកគេបានដោយស្រួល! បំភ្លេចរឿង Sad ទាំងអស់នៅស្រុកខ្មែរនេះ!!»

ប៉ាខ្ញុំខាំមាត់និយាយបង្គ្របពីលើម៉ាក់៖

«កូនខ្ញុំត្រូវទទួលបានយុត្តិធម៌! ចាំឱ្យច្បាស់​គ្មានការសម្របសម្រួលណាមួយក្រៅច្បាប់ទេ!»

«យុត្តិធម៌? ហ្អះ? យុត្តិធម៌ស្អីទៅ? នៅពេលដែលប៉ូលិសគេស្រាវជ្រាវទៅ វានឹងប៉ះពាល់ដល់រឿងភេទរបស់កូនយើង! ខ្ញុំមិនចង់ឱ្យនរណាដឹងថាកូនយើងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកូនប្រុសផ្ទះនោះទេ! អ្វីទៅចប់ហើយឱ្យវាចប់ទៅចុះ កកាយវាឡើងមកវិញ​បានការស្អី? របួស​ដែលមានស្នាមហើយគ្មាន​អ្នកណា​អាចលុបចោលបានដូចដើមឡើយ! ត្រូវរកវិធីធ្វើឱ្យគ្រប់យ៉ាងទៅមុខប្រសើរឡើង មិនមែនចាក់ឈើលើរបួសទេ!»

ប៉ាប្រកែកវិញទៀត៖

«កូនខ្ញុំត្រូវគេវាយបែកក្បាល ផលប៉ះពាល់រយៈពេលវែងនៅមិនទាន់ដឹង ខ្លួនជាម្តាយ​បែរជា​ចង់ទទួលយកលុយសំណងបញ្ចប់រឿងជម្លោះក្រៅតុលាការ! ដឹងថាខ្លួនឯងកំពុងឈរខាងកូន ឬមួយក៏ទៅឈរខាងពួកវា?»

ម៉ាក់ឡូឡា​៖

«មនុស្សបងឯង តាំងពីក្មេងមកដល់ចំណាស់ណេះ និយាយស្តីយកត្រូវតែខ្លួនឯង គ្មានពិចារណាហេតុផលអ្នកណា​សោះ! និយាយខ្លី​តែម្តងឆាប់ចប់! កូននេះខ្ញុំបង្កើត​ចេញមក កូននេះស្ថិតនៅក្នុងបន្ទុកខ្ញុំ ខ្ញុំជាអ្នកសម្រេចចិត្ត!»

«ត្រូវដឹងថា កូនជេមស៍គឺជាមនុស្ស!  កូនខ្ញុំមានបេះដូង! ​កូនខ្ញុំត្រូវការយុត្តិធម៌!!»

«ចុះកូនខ្ញុំ ត្រូវការលុយទេ!​ ត្រូវការណាស់ គឺត្រូវការលុយច្រើនទៀតដើម្បីរៀបចំជីវិតថ្មី នៅបរទេស!»

«កូនខ្ញុំមិនបាច់ចេញទៅណាទាំងអស់ព្រោះកូនខ្ញុំមិនបាន​ធ្វើស្អីខុស! វាអត់សម្លាប់មនុស្ស វាអត់ធ្វើអំពើខុសច្បាប់​វាជាអ្នករងគ្រោះ ហេតុអ្វី​ត្រូវ​រត់ចោលស្រុកទុកឱ្យអ្នកល្មើសនៅដើរ​ហើរដោយសេរី?!»

ម្តាយខ្ញុំបញ្ចប់ទទឹងទទែងព្រោះគ្មាន​ហេតុផលឈ្នះប៉ាខ្ញុំ៖

«ឈប់និយាយក៏បាន! រឿងកូនខ្ញុំ ខ្ញុំជាអ្នកអារកាត់ ធ្វើជាឪពុកគេឱ្យបើមិនចេះគិតទេ មិនបាច់មកហត់គិតទេអ៊ីចឹង!»

ស្អែកឡើងម្ដាយខ្ញុំមកដល់ដោយគ្មានប៉ា។ គាត់រុញខ្ញុំយឺតៗ ទៅលម្ហែនៅសួនច្បារខាងក្រៅ បរិវេណ​មន្ទីរពេទ្យ។

«ដុកទ័រថាយ៉ាងយូរប្រាំថ្ងៃទៀតយើងអាចទៅផ្ទះវិញបាន ហើយ​ប្រាំមួយខែម្ដងទើបយកមក​

ពិនិត្យ​ ប៉ុន្តែម្ដាយនឹងព្យាយាមរកពេទ្យល្អជាងនេះដើម្បីពិនិត្យតាមដានរបួសរបស់កូន ម៉ាក់និងបញ្ជូនកូនទៅពិនិត្យនៅសាំងហ្គាពួរ ឬអាមេរិកផងបើអាចធ្វើទៅបាន!»

ខ្ញុំនឹកឃើញភ្លាមដល់សម្ដីដែលគាត់ឈ្លោះគ្នាជាមួយប៉ាកាលពីម្សិលមិញ។

ខ្ញុំមិនមាត់នោះទេដោយគិតពី​ខំ​ព្យាយាមញ៉ាំអាហារញ៉ាំថ្នាំតាមដែលគាត់ប្រាប់ ដើម្បីឱ្យម៉ាក់ខ្ញុំឆាប់បានត្រឡប់ទៅធ្វើការងាររបស់គាត់វិញ ព្រោះខ្ញុំដឹងថា គាត់ស្រឡាញ់វិជ្ជាជីវៈរបស់គាត់ស្មើនឹងជីវិត​។

វ​គ្គ

របួសមួយនេះ

នៅថ្ងៃដែលយើងឡើងឡានចេញ​ត្រឡប់ទៅផ្ទះ ណាទីក៏បានមកជាមួយ​លោកគ្រូបរទេសរបស់ខ្ញុំ​។

ពួកគេជាកម្លាំងចិត្ត ហើយមុនពេលឡានលូនចេញ លោកគ្រូបានប្រាប់ខ្ញុំនូវសម្តីមួយឃ្លាជាភាសាអង់គ្លេសមានន័យ​​ថា គ្រប់គ្នា​តែង​ធ្លាប់ធ្លាក់ចុះដូច្នេះ​ហើយបានជាធម្មជាតិ​ផ្តល់ឱ្យយើងនូវភាពរឹងមាំក្នុងទឹកចិត្តនិងពេលវេលា ​បណ្តោយឱ្យថ្ងៃអាក្រក់ៗកន្លងផុតទៅបាន។ ការព្យាយាមរបស់មនុស្ស​យើង មិនចេះរីងស្ងួតទេ យើងពូកែស៊ូណាស់ ហើយនៅទីបំផុតពេលយើងក្រោកឡើងមកវិញ យើងនឹង​ក្រោក​រឹងមាំជាងពីមុនទៅទៀត។ ខ្ញុំអរគុណលោកគ្រូ និងណាទី។

នាង​បាននិយាយថា ​«ជេមស៍ឯងត្រូវតែត្រឡប់មកសាលារៀនវិញ ពួកយើងទាំងអស់គ្នាបានរង់ចាំជេមស៍ឯង»។

រយៈពេលច្រើនថ្ងៃមកនេះ ខ្ញុំមិនដែលទទួលដំណឹងអ្វីពីឡុងទាំងអស់។ គេគ្មានប្រតិកម្មនោះទេ ប្រហែលជាគេគិតថា ការទាក់ទងជាមួយខ្ញុំនឹង​បង្កើនទម្ងន់បញ្ហាដល់គ្រួសាររបស់គេ។

ខ្ញុំបានដៀងភ្នែកទៅរក​ទូរសព្ទដៃនៅក្បែរចង្កូត ​វាជាកម្មសិទ្ធិរបស់ម្ដាយខ្ញុំ។

ពីក្រោយឡានរបស់យើង ខ្ញុំឃើញប៉ាខ្ញុំជិះឡានគាត់មកតាមដែរ។

ខ្ញុំនិយាយសួរតិចៗដាក់ម៉ាក់៖

«ពួកអ្នកកាសែតនិងពួកបណ្ដាញសង្គម កម្ទេចខ្ញុំជា១០០ចម្រៀកហើយ​មែនទេម៉ាក់!»

ម្តាយខ្ញុំសើចងាកមើលមកខ្ញុំបន្តិច ហើយគាត់ឆ្លើយថា៖

«អត់ទេ! អត់មានអីទាំងអស់ ព្រោះគ្រួសារខាងនោះគេមានលុយ! គេបានបំបិទវាចោលបានស្ងាត់! គ្រប់យ៉ាងអូខេ​ហើយកូន»

ខ្ញុំនៅស្ងៀមស្ងាត់ ហើយសាជាថ្មី ខ្ញុំងើបមុខសម្លឹងតាមកញ្ចក់ទៅរកប៉ា​នៅខាងក្រោយឡានខ្ញុំ។ រាល់ពេលឮម៉ាក់និយាយ ខ្ញុំនឹកប៉ាណាស់!

ខ្ញុំមិនអូខេទេម៉ាក់! (ខ្ញុំគិតម្នាក់ឯង) ខ្ញុំដូចប៉ាទាំងអស់ គំនិតនិងការវិភាគ!  ខ្ញុំគ្មានកំហុសទេ! ខ្ញុំគ្រាន់តែជាអ្នករងគ្រោះម្នាក់ ដែលបានរងគ្រោះម្ដងហើយម្ដងទៀត! ចង់អ្នកណាសរសេរខុសសរសេរទៅ​មិនបាច់បិទគេទេ ហើយគេគួរតែមកសម្ភាសខ្ញុំ ខ្ញុំនឹងប្រាប់គេទាំងអស់ អំពីរឿងពិត​ដែលសង្គមនេះបានបង្កើតឡើងមកកាន់ពួក​យើង​ដែលកើតមកក្នុងនាមជា «​មនុស្ស​ប្រុសស្រឡាញ់​ប្រុស»។ ការមានស្នេហានៅពេលមិនទាន់គ្រប់វ័យ ​ស្គាល់មនុស្សខុស ហើយត្រូវបានគេបំពាន ព្រោះតែកំហឹងផ្ទាល់ខ្លួនពួកគេ ព្រោះការដែល​គ្រួសារ​គេ​មិនព្រម​ទទួលយកការពិត​នៃ​សាមី​ខ្លួនកូន​ចៅរបស់ពួកគេ​បែរមកបញ្ចេញ​កំហឹង​នេះមកលើខ្ញុំ។

ខ្ញុំត្រូវបានប៉ាគ្រាហ៍ឡើងមកលើបន្ទប់វិញ។

ខ្ញុំដើរត្រុនៗទោះមិនចុកឈឺ តែការងើបសម្លឹងគ្រប់យ៉ាង ហាក់បីដូចជា​ដោយស្រងេះស្រងោចបំផុត។

បន្ទប់នេះ​បានដឹងរឿងសម្ងាត់ជាច្រើន​របស់ខ្ញុំ ជីវិត​ផ្លូវភេទ ការសប្បាយត្រេកត្រអាល និងការ​ឈឺចាប់ខ្លោចផ្សា​ ការដួល ការក្រោក ទឹកភ្នែក ទឹកសំបោរ គ្រប់យ៉ាង​ផ្ទុកនៅទីនេះ។

ទូរសព្ទរបស់ខ្ញុំដេកចោលស្ងៀមលើពូក។ វាគ្មានថ្មទេ វាដេកស្ងៀមដូច្នេះ​ព្រោះម្ចាស់វាដេកដែរ។

ទុកវា​នៅលើកម្រាលពូកដដែលចុះ។ ខ្ញុំហត់ណាស់ ខ្ញុំមិនរវីរវល់នឹងបញ្ចូលថ្មវាប្រញិបប្រញាប់ ដូចកាលពីកន្លងមកទេ។

គ្មានអ្នកណាសម្រាប់ខ្ញុំទាក់ទងរកទៀតឡើយ។

ខ្ញុំក៏មិនចង់ដឹងថា គ្រប់គ្នានឹង​សរសេរអ្វីពីខ្ញុំទៀតដែរ។

«កូនសុំនៅម្នាក់ឯងណាប៉ា!»

ប៉ា​ខ្ញុំដាក់ក្រសែភ្នែកស្ងួតមកខ្ញុំហើយបែរចេញទៅ។

ខ្ញុំក្រឡេក​ជ្រួញចិញ្ចើមមកមើលកែវទឹកគ្រីស្តាល់ថ្លានៅលើតុ ដែលខ្ញុំធ្លាប់តែអង្គុយ​សរសេរមេរៀន​​។ ប៉ុណ្ណាហើយ ខ្ញុំខានទៅសាលាទៀតហើយ! ក្មេងមានបញ្ហាដូចខ្ញុំ។

ភ្លាមនោះទម្ងន់អំបែងដបដ៏រឹង ធ្ងន់និងស្ពឹក បោកខ្ចាយមកលើអំបែងក្បាលខ្ញុំផូង។ ការណ៍នេះធ្វើឱ្យខ្ញុំស្រែករោទ៍ ផ្ទប់ក្បាល ខ្ទប់ត្រចៀក អង្គុយចុះមកយឺតៗលើឥដ្ឋ។

ប៉ាខ្ញុំងាកត្រឡប់មកវិញយ៉ាងតក់ក្រហល់។

វាគ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ គឺថាកែវទឹក បានធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញនូវព្រឹត្តិការណ៍អាក្រក់នាមាត់ទ្វារផ្ទះគេ ដែលបងធំគេបានស្វាគមន៍ខ្ញុំយ៉ាងឃោរឃៅ។

ស្លាកស្នាមដែលបងប្រុសធំរបស់ឡុង​បានបន្សល់ទុកនៅក្នុងជីវិតរបស់ខ្ញុំនេះ ការប៉ះទង្គិចមួយនេះ តើខ្ញុំត្រូវរត់ទៅនៅឆ្ងាយទើបអាចបំភ្លេចវា?

អត់ទេ ស្លាកស្នាមវានៅជាប់នឹងក្បាលខ្ញុំ ខ្ញុំទៅដល់ជើងមេឃ​ក៏នៅមិនអាចបំភ្លេចវាបានដែរគឺដូចប៉ាមានប្រសាសន៍អ៊ីចឹង  រហូតទាល់តែខ្ញុំអាចរកបានយុត្តិធម៌ឱ្យខ្លួនឯង។

ខ្ញុំយំហើយជ្រួញភ្នែកទាំងគូចូលគ្នាអស់ពីសមត្ថភាព។

ឈឺខ្លាំងណាស់! មិនដឹងថា ឈឺចិត្តឬក៏ឈឺរបួសឱ្យប្រាកដទេ!

សម្រាប់ខ្ញុំគឺ​ថា នេះជា Trauma(របួសចិត្ត​)ដែល​អាចបង្កគ្រោះ ធ្វើឱ្យមានការឈឺចាប់ឡើងវិញញឹកញាប់ទៀតមិនខាន​សម្រាប់មនុស្សជា ដែលមានប្រវត្តិរបួសដូចខ្ញុំពេលនេះ។ លើសពីហានិភ័យខាងរាងកាយ ការប៉ះទង្គិចផ្លូវចិត្តនៃអំពើហិង្សាដែល​ពួកគេ​បង្កលើខ្ញុំ ជាការប៉ះទង្គិចផ្លូវចិត្តយូរអង្វែង បំផ្លាញ​ដល់មុខងារនៃផ្លូវចិត្តនិងរាងកាយ ទំនាក់ទំនងសង្គមរបស់ខ្ញុំ​ បំផ្លាញ​សុខុមាលភាពខាងអារម្មណ៍​របស់ខ្ញុំ ។

ដំណើរការព្យាបាលនិងស្តារស្ថានភាពផ្លូវចិត្ត​ឡើងវិញ ធ្ងន់និងធំលើសពីអ្វី​ដែលពួកមនុស្ស​អាក្រក់​ដឹង ពួកគេ​ត្រូវ​ទទួលខុសត្រូវ។

ទាំងញ័រមាត់ ទាំងទឹកភ្នែក លាយ​ទឹកសំបោរ ខ្ញុំខំប្រឹង​និយាយ​ទាំងមិនទាន់ក្រោកឡើងទេ៖

«ប៉ា!…….ត្រូវ……ចាប់……ពួកហ្នឹង…..ដាក់គុក!»

ខ្ញុំនិយាយខ្លីៗ ដាច់ៗ ខ្សោយៗ អួលៗ តែប៉ាខ្ញុំគាត់ងក់ក្បាលយ៉ាងញាប់ ឡើងលឿន៖​

«មេធាវីកំពុងរៀបចំឯកសារហើយកូន! វាទៅណាមិនរួចទេ!»

ខ្ញុំក្ដាប់មាត់ ប្រឹងឆ្លើយតបជាមួយគាត់ដើម្បីបញ្ជាក់ជំហរខ្លួនឯង៖

«បាទ!»

ពេលវេលាកន្លងទៅខ្ញុំក៏គេងលក់ក្រោមឥទ្ធិពលថ្នាំ។ ប៉ុន្តែក៏ប្រសើរដែរដែលខ្ញុំគេងលក់បាន​។ ព្រឹកបន្ទាប់បងរាហ៊ូក៏មកមើលខ្ញុំដល់លើផ្ទះ។

គាត់យំ និងខំជូតទឹកភ្នែក​រហូត។

បងនេះ​កាន់ដៃខ្ញុំ នៅពេលដែលទឹកភ្នែកខ្ញុំខ្សោះ ខ្ញុំមិនអាចយំកំដរគាត់ទេ​បានត្រឹមក្រឡេកមើលគាត់ស្ងប់ស្ងៀម។ គាត់ហៅខ្ញុំថា៖

«ក្មេងតូចរបស់បង! បងជាប់នៅស្រុកបារាំង ទៅ​ធ្វើហ្វេសសិនឱ្យគេ! បងមកដល់ភ្លាម ចេញពី​ពោធិ៍ចិនតុង​ក៏មករកជេមស៍ភ្លាម!»

ម្រាមដៃខ្ញុំក្តាប់ម្រាមដៃគាត់ ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំមិនអីនោះទេតែខ្ញុំនិយាយមិនរួច។ ពួក​យើងជាប្រភេទមនុស្ស​ដូចគ្នា​ ងាយយំ ងាយរំជួលចិត្ត ​ហើយមិនចេះលាក់បាំងទេ។

ភ្លាមនោះ ខ្ញុំនឹកឃើញដល់សម្តីរបស់ប៉ាខ្ញុំ និងម្ដាយខ្ញុំ។

កាលពីយប់ រាត្រីដំបូងដែលយើងមកដល់ផ្ទះ អ្វីដែលម្ដាយខ្ញុំធ្វើគឺបន្ទាប់ពីប៉ាខ្ញុំចាកចេញទៅផ្ទះជួលបាត់ គាត់ក៏ចូលមកនិយាយលួងលោម​ជាមួយខ្ញុំ។ គាត់ប្រាប់ខ្ញុំថា គ្រប់យ៉ាងគឺជាកំហុសរបស់ប៉ា នៅក្នុងការសើរើប្ដឹងផ្ដល់ធ្វើឯកសារ។  គាត់កំពុងតែរកវិធីដើម្បីបញ្ឈប់ការប្ដឹងផ្ដល់នេះ ពីព្រោះវាគ្មានរីកចម្រើនអ្វី ថែមទាំងបង្កស្លាកស្នាមខ្លាំងមួយក្នុងជីវិតរបស់ខ្ញុំ។ ម៉ាក់ថា ការពាក់ព័ន្ធជាមួយក្ដីក្ដាំមិនមែនជារឿងល្អសម្រាប់យុវជនម្នាក់ទេ។​ ខ្ញុំបានស្តីឱ្យគាត់ថា ហេតុអីបានមិនរកយុត្តិធម៌ឱ្យខ្ញុំ? គាត់បានប្រាប់ខ្ញុំថា គ្រប់យ៉ាងគឺជាកំហុស ព្រោះខ្ញុំនៅក្មេងគិតតែមួយជ្រុង អ្វីដែលខ្ញុំគិតឬប៉ាគិត វាមិនដូចអ្វីដែលខ្ញុំនឹងចួបទៅអនាគត​ទេ។

ការពិតជីវិតត្រូវការបត់បែន ថ្វីបើយើងត្រូវការយុត្តិធម៌ប៉ុន្តែរឿងខ្លះវាហួសទៅហើយ បើយើងព្រមទទួលយកសំណងឬក៏ការសម្រុះសម្រួលគ្នា មិនល្អទាំងសងខាងទេអី?

នេះសម្តីគាត់! គាត់បន្ថែមទៀតថា ប៉ារបស់ខ្ញុំមិនសូវយល់ពីសង្គមនិងសេដ្ឋកិច្ច។ ការបន្តទំនាស់ផ្នែកច្បាប់ មាន​តែបន្ថែមការឈឺចាប់ដល់ខ្ញុំដែលជាអ្នករងគ្រោះតែប៉ុណ្ណោះ។

ហើយយើងក៏មិនមានលទ្ធភាព       នៅក្នុងការរ៉ាប់រងការចំណាយនៅមន្ទីរពេទ្យថ្លៃៗដើម្បី​ពិនិត្យ​ក្បាលនិងព្យាបាលទៅមុខ​ជា​បន្តបន្ទាប់នោះទៀត​ដែរ ​ដូច្នេះហើយយើងត្រូវតែទទួលយកសំណង។

ទោះបីយ៉ាងណាខ្ញុំបានសួរគាត់បកថា គេត្រូវតែសងយើងស្រាប់ហើយ ហេតុអីយើងទទួលសំណងក្រៅតុលាការធ្វើអី?​ គុកក៏ជាប់សំណង​ក៏សង!

តែម៉ាក់ថា​ បើព្រមបញ្ចប់ សំណងនឹង​ជាចំនួនលុយដ៏ច្រើនដងលើសពីសំណង​តាមច្បាប់។ តាមពិតគឺពួកគេ​ចង់គេចពិរុទ្ធសោះ!

គេមានលុយ ហើយគិតថានឹង​បាំងមេឃបាន!

ម៉ាកខ្ញុំគិតថា កូនរបួសក្បាល​មិនមែន​របួសចិត្ត​ទេ!

បើខ្ញុំធ្វើតាមម៉ាក់ មនុស្ស​ជាច្រើនទៀត​នឹងត្រូវ​ពួកអ្នកមាន​លុយ​វាយដំតាមចិត្ត​​រួចហើយបញ្ចប់ពិរុទ្ធ​ក្រៅក្រចកសេះ។

«កាត់បន្ថយនូវបញ្ហា មិនប្រើពេលយូរ ថែមទាំងមិនធ្វើឱ្យភាគីទីបីណា​បានប្រយោជន៍ពីក្តីក្តាំនេះផងណាកូន! ធ្វើឱ្យគ្រប់យ៉ាងចប់ត្រឹមភាគីទាំងសងខាងមិនល្អ?»

ខ្ញុំបានបន្ទោសគាត់ថា គាត់មិនបានពិភាក្សាជាមួយអ្នកណា គាត់អត្តនោម័តជានិច្ច នេះហើយជាបញ្ហា​របស់​គាត់ សូម្បីតែខ្ញុំថ្នាក់នេះហើយ ក៏គាត់នៅអត្តនោម័តទៀត?

ប៉ុន្តែម៉ាក់មិនចេះខ្វះហេតុផលទេ គាត់បានឆ្លើយថា គាត់ធ្វើនេះ​ក៏ដើម្បីអនាគតគ្រួសារ គឺដើម្បីអនាគតខ្ញុំ។

ក្នុងពេលនេះ នៅក្បែរខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំសង្ឃឹម​នឹង​អាចឱ្យចម្លើយជាក់លាក់មួយសម្រាប់ខ្លួនខ្ញុំបាន គឺជាមនុស្សដែលមានភាពឯករាជ្យ មិនពាក់ព័ន្ធជាមួយទំនាស់រវាងប៉ានិងម៉ាក់ខ្ញុំ។

គឺបងរាហ៊ូ៖

«បង! ខ្ញុំសួរមួយ!»

«សួរមក! សួរមកចុះប្អូន! បងនឹងឆ្លើយគ្រប់យ៉ាង ដោយស្មោះត្រង់បំផុត!»

«ហេតុអីបានជាបងស្រឡាញ់ខ្ញុំ? តាមថែរក្សាខ្ញុំ ដូចជាបងប្រុសម្នាក់!»

«មិនដឹងទេ! ប្រហែលមកពីបងមិនដែល​បាន​ឃើញក្មេងណាដ៏ល្អដូចជេមស៍!»

«បងឯងនៅគិតថា ខ្ញុំនេះ​ជាក្មេងល្អបានទៀត? ឥឡូវនេះខ្ញុំចោលសាលាខានរៀនទៀតហើយ!»

«មិនអីទេ កូវីដរាលដាលហើយ​សាលាបិទព្រឹកមិញហើយ!»

«ខ្ញុំបែកក្បាល ខ្ញុំមានស្នេហាជាបន្តបន្ទាប់!»

«ឆ្កួតកុំគិតអ៊ីចឹង! រឿងទាំងអស់នេះ ជារឿងធម្មតា! អត់អីទេ អត់អីទេណា! កុំគិតអ៊ីចឹង!»

«បើបងជាខ្ញុំ បើគិតថាត្រូវនៅកម្ពុជាទៀតឬក៏គេច​ចេញ​ទៅបរទេស? ម៉ាក់! គាត់ចង់ទទួលលុយមួយចំនួន​ពីគ្រួសារនោះហើយនាំខ្ញុំចាកចេញ!!»

បងរាហ៊ូឆ្លើយភ្លាម៖

«ស្អី? អត់ទេ! ត្រូវតែចាប់គេដាក់គុក! ត្រូវចាប់វាដាក់គុក!»

ខ្ញុំច្បាស់ហើយ! ខ្ញុំច្បាស់ណាស់ សូម្បីតែខ្ញុំក្មេងយ៉ាងនេះ នៅតែគិតអ៊ីចឹង ចុះទម្រាំបងរាហ៊ូដែលមាន​បទពិសោធន៍ក្នុងសង្គមម្នាក់ និងជាភេទទីបីដូចគ្នា។

ខ្ញុំមាន​ហេតុផល​អីដែលថា មិនគាំទ្រទស្សនៈរបស់ប៉ាខ្ញុំ។ អ្វីដែលប៉ាខ្ញុំនិយាយនិងគិត​គឺត្រឹមត្រូវ មនុស្សគ្រប់គ្នាត្រូវចែកឱ្យច្បាស់ថា​ការ​រកយុត្តិធម៌ឱ្យខ្លួនឯងជារឿង​ត្រឹមត្រូវ​ មិនត្រូវលង់ក្រោមការបោកបញ្ឆោតនៃពពួកមនុស្សមានលុយមានកាក់ ជាពិសេសគ្រួសារដែលមិនបានសួរចម្លើយខ្ញុំសូម្បីតែ​​មួយម៉ាត់ណា​ ហើយដាក់ទណ្ឌកម្មខ្ញុំធ្ងន់យ៉ាងនេះ ទីបំផុតចង់លាងខ្លួនឯងដោយប្រើអំណាច​ទឹក​ប្រាក់។

ខ្ញុំញញឹមទាំងជូរចត់ ហើយងាកយឺតៗដោយសម្លឹងចំភ្នែកបងរាហ៊ូ។

«ខ្ញុំនឹងប្ដឹងពួកនោះ! ខ្ញុំនៅចាំ​ឈរមើលពួកគេដើរ​ចូលគុក! ខ្ញុំនឹងអានអំពីព័ត៌មានទាំងអស់ទាក់ទងជាមួយគ្រួសារគេ! នេះ​មិនមែនជាការសងសឹកទេបង មិនមែនទេ! ជារឿងត្រឹមត្រូវមួយ វាគឺជាសេចក្ដីក្លាហាននៅក្នុងការស្វែងរកយុត្តិធម៌ឱ្យខ្លួនឯង! កុំឱ្យមាន​ក្មេងផ្សេងត្រូវគេ​បំពាន​ដូចខ្ញុំទៀត»

បងរាហ៊ូងក់ក្បាល លើកដៃជូតទឹកភ្នែក រួចឱ្យខ្ញុំមេដៃបំពក់សេចក្តីក្លាហានក្នុងជំហររបស់ខ្ញុំ។

«នៅពេល​មនុស្ស​ឈ្លានពានយើងណាជេមស៍ បើយើង​វាយគេវិញ​បែកក្បាលហៅថាការសងសឹក តែបើឱ្យគេប្រឈមនឹងច្បាប់​វាជា​រឿង​ត្រឹមត្រូវ ព្រោះនេះជាការហៅរកអ្នកទទួលខុសត្រូវលើអ្វី​ដែល​ពួកគេហ៊ានប្រព្រឹត្ត!»

ខ្ញុំយល់ហើយ «ក្លាហាន» មិនដូចការ​ «ឈ្លានពាន» ទេ។ ជាភាពក្លាហានរបស់ខ្ញុំក្នុងការក្រោកឈរដើម្បីខ្លួនឯង ដើម្បីទាមទារ​សិទ្ធិរបស់ខ្ញុំ។

អ្នកដែលគាំទ្រខ្ញុំក្នុងការ​តស៊ូផ្នែកច្បាប់ គឺជា​អ្នកដែល​កំពុងបង្កើតទំនុកចិត្តដល់ខ្ញុំឱ្យហ៊ាន​ក្រោកឈរឡើងសម្រាប់ខ្លួនឯង បង្កើនការគោរពខ្លួនឯង ត្រៀមខ្លួនចំពោះការប្រឈមនឹងការបំពាននានា​ ដោយ​មានអារម្មណ៍ជឿជាក់ជាងមុន មុនពេល​អាច​ដោះលែងខ្លួនឯងពីវិបត្តិ។

«គ្រួសារជាច្រើនគិតថា ​ខ្ទើយដូចពួកយើង​សមនឹង​ទទួលបាននូវការប្រៀនប្រដៅដោយអំពើហិង្សា​ តែពួកគេ​គួរទៅនៅក្នុងទ្រុងវិញទេ!»

បងរាហ៊ូបន្ថែម​មក។

ពីរបីថ្ងៃ​ក្រោយ ម៉ាក់នាំខ្ញុំចេញទៅលម្ហែនៅមាត់សមុទ្រ។ ដោយសារប្រទេសទាំងមូលកំពុងត្រូវ​ចោមព័ទ្ធដោយការគំរាម​ ព្រោះវិបត្តិមេរោគ​កូវីដ១៩ យើងបានស្នាក់នៅ​ជាភោជនីយដ្ឋាននិងសណ្ឋាគារមានលក្ខណៈឯកជន​មួយ ស្ងប់ស្ងាត់សមរម្យ។

នៅពេល​មាន​តែពីរនាក់ម្ដាយនិងកូនលើឆ្នេរឆ្ងាយពីគេ ​ម៉ាក់ចាប់ផ្តើម​បញ្ចុះបញ្ចូលខ្ញុំ។ ដូច្នេះហើយ គាត់ទុកឱ្យខ្ញុំញ៉ាំអាហារអស់ចិត្តទើបរុញរទេះឱ្យខ្ញុំអង្គុយចុះសម្លឹងទៅលំហមេឃដែលភ្ជាប់យ៉ាងអាថ៌កំបាំងទៅនឹងលំហជលសា។

ខ្យល់មនោរម្យណាស់។

សាជាថ្មី​ ម៉ាក់បានព្យាយាមនិយាយប្រាប់ខ្ញុំ ថាខ្ញុំអាយុដប់ប្រាំបីឆ្នាំនៅអាទិត្យក្រោយហើយ​។ ខ្ញុំនេះ​អាច​សម្រេចចិត្ត​ដកពាក្យបណ្ដឹងបាន ហើយរើសយកប្រទេសណាមួយ​ដែលខ្ញុំចង់ទៅបំផុត។

«កូនចង់ទៅអ៊ីតាលីមែនទេ? យើងទៅៗ»

គាត់ព្យាយាមឱនមកអង្គុយសឹងទាបជាងរទេះអង្គុយ​របស់ខ្ញុំទៅហើយ​។ ថែមទាំង​អាចពន្យល់ខ្ញុំដោយកែវភ្នែកស្រទន់ផង។

«គ្មានម្តាយណា​ដែលចង់ឱ្យកូនអាក្រក់នោះទេ!» គាត់បន្ថែម​។

«យើងទៅ ក្រោយពេលអ្នកដែលវាយក្បាលខ្ញុំ ចូលដេក​គុកសិន!»

ខ្ញុំតបស្មើៗខ្សាវៗ។

ខ្ញុំប្រាប់គាត់ថា ខ្ញុំសម្រេចចិត្តរួចហើយ ត្រូវ​ប្តឹង​ផ្តល់ដល់ទីបញ្ចប់។

ម្តាយខ្ញុំខកចិត្តណាស់ គាត់ឆ្លើយដោយសម្លឹងទៅសមុទ្រ៖

«ជាកំហុសរបស់ប៉ាកូន ដែលផ្តល់ឱវាទ​ធុននេះមកឱ្យកូនខ្លួនឯង! ពៀរត្រូវរំងាប់ដោយមិនចងពៀរ! ​ម្តាយ​ម្នាក់នេះ មិនព្រមបន្ថែម​កំហុសហាសិបភាគរយទៀតទៅក្នុងរាងកាយរបស់កូនទេជេមស៍! យើងឈប់ក្តីក្តាំទៅ​ពួកគេ​ទទួលខុសហើយ​!»

«ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ មានកាតព្វកិច្ច​ស្វែងរកយុត្តិធម៌ឱ្យខ្លួនឯងម៉ាក់!​ ហើយវាមិនមែនជាកំហុសប៉ាទេ!​ បើសិនជាខ្ញុំធ្វើខុសវាមែន គឺជាកំហុសរបស់ម៉ាក់!»

ខ្ញុំសម្លឹងគាត់ត្មែរ ពេលនិយាយដល់ត្រង់ណេះធ្វើឱ្យ​គាត់នៅភាន់ភាំង។

«ម៉ាក់ព្រមទទួលយក​ប្រាក់ពីមនុស្ស​ដែលបង្ក​របួសស្នាម​លើខ្ញុំថ្នាក់នេះ​ស្មើនឹង​ព្រមឱ្យគេ​រួចខ្លួន? ដើរហើរមានសេរីភាព នឹងអាលទៅ​ធ្វើកំហុសដដែល​បំពាន​សាជាថ្មីម្តងទៀតទៅអ្នកក្រោយៗ ​​ដោយសារ​គេមានលុយសង? លើកទីមួយ ម៉ាក់មិនព្រមបង្ហាញពីមុខមាត់ពិត ជាមនុស្ស​បោក​ក្មេង​របស់ទេពណារ៉ានោះទេ ព្រោះម៉ាក់ព្រមទទួលយក​សំណូក​របស់ឥស្សរាចរិយា​! ខ្ញុំមិនមែនចង់សងសឹកពួកគេឡើយប៉ុន្តែពួកគេបង្កស្នាម​របួសដ៏ជ្រៅ នៅទីនេះ ក្នុងបេះដូងខ្ញុំ! គេបានធ្វើអំពើម្យ៉ាងសែន​ឈឺចាប់មកលើខ្ញុំ ដែលជាកូនរបស់ម៉ាក់ តែម៉ាក់មិនប្រឆាំងពួកគេ​ឱ្យដល់ទីបញ្ចប់​បែរជា​ចូលដៃ​បិទបាំងឱ្យពួកគេទៀត!​!»

ម្តាយខ្ញុំក្តាប់មាត់ខឹង​និងមិនចុះញ៉ម៖

«ម៉ាក់គ្មានន័យ​ទេក្នុងចិត្ត​កូន ព្រោះម៉ាក់មិនសម្របនឹង​កូនដូចប៉ាឯង ដែលធ្វើល្បិច​យកចិត្ត​ឯង ដោយ​ឱ្យឯងធ្វើជាភេទទីបី!»

«ភេទទីបីនេះ​មិនមែនអ្នកណាម្នាក់ឱ្យខ្ញុំធ្វើទេម៉ាក់! វាជាខ្ញុំពិតៗ! វាជាអ្វីមួយ​ដែលខ្ញុំគ្រាន់តែចង់ឱ្យម៉ាក់ព្រមទទួលយកវា ថា​កូនម៉ាក់បានកើតមកលើលោកនេះជាមួយ​វា! ស្លាប់ទៅ ក៏ស្លាប់ជាមួយវាដែរ!»

«ឯងកុំគំរាម​ម៉ាក់ឱ្យសោះជេមស៍!»

ខ្ញុំញញឹម​ស្ងួត​ លើកទូរសព្ទមក​ថតរូបខ្លួនឯង​។   ​ខ្ញុំ​ទើបនឹងឃើញសភាព​ខ្លួនឯង    ដ៏គួរឱ្យ​អនោច​អាធម៌​ក្នុងរូបភាពបែបនេះ។

ទឹកភ្នែកគ្មានសំឡេង​របស់ខ្ញុំ ហូររដឹកជោរជន់​ពេលខ្ញុំផុសវាទៅលើបណ្តាញ​សង្គម ​ហើយខ្ញុំផ្តើមសរសេរឡើងថា៖

«តើខ្ញុំនឹង​ត្រូវស្ពាយស្នាម​របួសនេះជាប់ខ្លួនជារៀងរហូតទៅមែនដែរទេ? ស្នាមអនុស្សាវរីយ៍​អាក្រក់​ៗទាំងអស់នេះអាចរលុបទៅ នៅថ្ងៃមួយ​ដែលខ្ញុំឃើញមនុស្សប្រើហិង្សាមកលើខ្ញុំដើរចូលគុក! ខ្ញុំមិនមែនជាមនុស្សពោរពេញទៅដោយគំនុំសងសឹកទេ ខ្ញុំគឺជាមនុស្សដែលចេះថ្លឹងថ្លែង ខ្ញុំដឹងថាអ្វីទៅជាសញ្ញាបូកនិងអ្វីទៅជាសញ្ញាដក! ខ្ញុំត្រូវតែរស់ជាខ្លួនឯងបែបនេះ ស្វែងរកយុត្តិធម៌មួយសម្រាប់ខ្លួនឯង មិនថា​មានពាក្យគេនិយាយ ថាយុត្តិធម៌ដូចជាអុជចង្កៀង ដើរស្វែងរក ប៉ុន្តែខ្ញុំមិនបានបោះបង់ចោលវាឡើយ!»

ម៉ាក់ចុចអានខ្លួនគាត់ដោយទូរសព្ទដៃគាត់។ ស្នូរមនុស្ស​ម្នា​សរសេរមកគាំទ្រខ្ញុំព្រោងព្រាតលាន់មិនអាក់ទេ​។

ម្តាយខ្ញុំនិយាយមករកខ្ញុំទាំងខំ​ទប់កំហឹង​៖

«កូនកំពុងតែមានផ្លូវចិត្តខ្សោយ! ម៉ាក់មិនចង់ឈ្លោះគ្នាជាមួយកូនទេជេមស៍! ណាមួយ​ម៉ាក់មិនចង់និយាយអ្វីធ្វើឱ្យកូនឈឺចាប់ទេ!»

«ខ្ញុំឈឺចាប់រួចហើយ» ខ្ញុំតបខ្សាវៗស្ងួតស្ងប់។

«ខ្ញុំឈឺចាប់ជាយូរមកហើយម៉ាក់ មិនមែន​ទើបតែ​មុខរបួសមួយនេះទេ! ខ្ញុំឈឺចាប់ពីក្មេងៗមកម្ល៉េះ ចាប់តាំងពីពេលដែលខ្ញុំឃើញម្តាយខ្ញុំជាស្រីខ្លាំងម្នាក់ អស្ចារ្យ​តែងតែថាដៀមដាម​ឱ្យប៉ាខ្ញុំដែល​មិនខ្លាំងដូចគាត់ក្នុងសង្គមមួយយកលុយជាធំ! បងស្រីរបស់ម្ដាយខ្ញុំ ថាឱ្យប៉ាខ្ញុំសូម្បីតែ​អំពីរឿងប្រាក់ខែ ប្រាក់ចំណូល ឋានៈ តួនាទី! នេះគឺជាដំបៅដ៏ឈឺណាស់ម៉ាក់ វាធ្វើឱ្យខ្ញុំខ្លាចមនុស្សស្រី ខ្ញុំខ្លាចណាស់ ថាតើធ្វើជាមនុស្ស​ប្រុសម្នាក់ ត្រូវតែ​មានឋានៈខ្ពស់ជាងប្រពន្ធ ហើយមានលុយច្រើនឱ្យប្រពន្ធយកទៅអួតសាច់ញាតិ? ខ្ញុំដឹងថាម៉ាក់ស្រឡាញ់ខ្ញុំ ប៉ុន្តែម៉ាក់ក៏ធ្លាប់ស្រឡាញ់ប៉ាមិនអ៊ីចឹង? ថ្ងៃណាមួយ​ខ្ញុំទន់ខ្សោយហើយម៉ាក់មិនបាន​ខ្ញុំយកទៅធ្វើជាអំនួត ម៉ាក់នឹងឈប់ស្រឡាញ់ខ្ញុំ​ដូចលំនាំប៉ាដែរមែនទេ?!»

«ឯងឆ្កួតយកស្អីឯងជេមស៍?​ ប្តីផ្សេងកូនផ្សឹង! ម៉ាក់តែងនៅជាមួយកូនរាល់ពេលកូនពិបាក ជ្រោមជ្រែងកូន ​ទុកកូនជាអាទិភាព ​ម៉េចមក​គិតម៉ាក់ក្នុងផ្លូវនេះអ្ហះ?» គាត់ឆ្លើយខ្លីៗគេចៗ។

គាត់ប្រហែលជាមិនទទួលយកបានទេថា ​កូនមិនមាត់មិនកម្នាក់នេះ ក្លាយមកជានិយាយច្រើនឡើងៗបាន ហើយត្រង់ៗថ្នាក់នេះ នៅក្រោយមុខរបួសមួយនេះ។

«នៅពីក្រោយខ្ញុំ?» ខ្ញុំសើចហើយថាបន្ត

​«នៅពេលដែលខ្ញុំជួបវិបត្តិនិងការឈឺចាប់ ការ​បាត់បង់ម៉ាក់មិនមែន​ជាបង្អែករបស់ខ្ញុំនោះទេ! ការថែទាំខ្ញុំមិនមែនជាបង្អែកទេម៉ាក់ ព្រោះម៉ាក់បែរជាធ្វើខ្លួនជាបង្អែករបស់អ្នកដែលបង្កការឈឺចាប់មកលើខ្ញុំ! ពួកគេមិនអាចទិញទឹកចិត្ត​ប៉ាបាន ពីព្រោះប៉ា​យល់ច្បាស់ណាស់ គាត់យល់អំពីការឈឺចាប់នៃមុខរបួសដ៏ជ្រៅនៅក្នុងបេះដូងរបស់កូនគាត់! មនុស្សទាំងអស់នោះមករកបានតែម៉ាក់ ពីព្រោះពួកគេអាចប្រើប្រាស់ហេតុផលសង្គម ហេតុផលសេដ្ឋកិច្ច ហេតុផលហិរញ្ញវត្ថុ ហេតុផលឆ្កួតលីលាទាំងអស់នៅលើលោកនេះមកពង្វក់ម៉ាក់ ឱ្យម៉ាក់ព្រម​បំភ្លេចចោលការស្វែងរកយុត្តិធម៌ឱ្យកូនខ្លួនឯង! រាល់ពេលដែលខ្ញុំលំបាកនិងឈឺចាប់ខ្ញុំមិនដឹងថា ខ្ញុំមានម៉ាក់ឬអត់នោះទេ! ព្រោះខ្ញុំមិនអាចនិយាយ​រឿងទាំងនោះចេញ​ជាមួយម៉ាក់​ ហើយម៉ាក់គ្មានថ្ងៃយល់ឡើយ!»

ម្ដាយខ្ញុំយំចំណែក​ខ្ញុំ អង្គុយសម្លឹងគាត់ ទាំងអារម្មណ៍ទទេស្អាត រកតែទឹកភ្នែកមួយតំណក់មកកំដរគាត់ក៏គ្មាននោះដែរ។

ខ្ញុំបាននិយាយចេញមកនូវអ្វីដែលចង់និយាយជាយូរណាស់មកហើយ។ នៅមានទៀត ដូចជាពាក្យទាំងនេះ «ម៉ាក់គិតមុខមាត់ណាស់ ជាងទឹកចិត្ត​ពិ​តរបស់មនុស្សដែលរួមជីវិតជាមួយម៉ាក់! ម៉ាក់គិតថា ​ខ្ញុំធ្វើឱ្យម៉ាក់ខ្មាសគេ! កូនម្នាក់នេះ​មិនដូចគេឯង​! ម៉ាក់ស្តាយក្រោយដែលកើតកូនមក! ​ហើយនៅថ្ងៃមួយ​ ដែលកូនត្រូវធ្លាក់ដល់ចំណុចសូន្យ គ្រូបណ្តេញ​ចេញម្តងហើយម្តងទៀត ក៏ជាពេលដែលកូនត្រូវការម៉ាក់បំផុត​ ឱ្យម៉ាក់ព្រមស្តាប់ហេតុផលរបស់កូន តែម៉ាក់មិនបានស្តាប់! ម៉ាក់បោះបង់កូនចោលដូចសំរាម! ម៉ាក់សុខចិត្តយកកូនទៅឱ្យអ៊ំនៅស្រែ ​ធ្វើមិនដឹងមិនឮនឹងទុក្ខវេទនា​របស់កូន ​ព្រោះខ្លាចមនុស្ស​ជុំវិញម៉ាក់សើចចំអក ម៉ាក់មិនក្រោកឈរការពារកូនទេ  ថ្ងៃនោះហើយ​កូនម្នាក់នេះដឹងថា ​កូនមិនដែលមាន​ម៉ាក់ដូចគេឡើយ!»

ខ្ញុំគិតដល់ពាក្យទាំងនេះ​ក៏ឱនញញឹមជូរចត់ម្នាក់ឯង។

សូមម៉ាក់រស់នៅសប្បាយចិត្ត​ក្នុងសង្គមក្លែងក្លាយ​នោះបន្តទៀត​ ហើយបំភ្លេចកូនខ្ទើយម្នាក់នេះចោល!

«ឯងកាត់រកប៉ាឯងខ្លាំង! ចចេស​ទាំងល្ងិតល្ងង់! ម៉ាក់ហត់នឹងមើលថែឯងណាស់!» គាត់និយាយព្រោះខឹងសម្បា​។ ​ខ្ញុំនៅស្ងៀមបន្តិច​ទើបប្រាប់គាត់វិញ៖​

«ខ្ញុំនឹងរើទៅនៅជាមួយប៉ា!»

ខ្ញុំនិយាយ​ពាក្យនេះកាលណា ម៉ាក់ក៏ក្រោកចាកចេញទៅភ្លាម ទុកខ្ញុំឱ្យអង្គុយ​លើឆ្នេរតែឯង​។

ណាទីបាន​មកលេងខ្ញុំព្រោះខ្ញុំបានប្រាប់នាងថាមកឆ្នេរនេះ។ ​យើងទំនាក់ទំនង ដោយពាក់ម៉ាស់​តឹងរឹងយកចិត្ត​ទុកដាក់ព្រោះថា កូវីដចាប់ផ្តើមរាលដាលខ្លាំង​។

«ខ្ញុំបានធ្វើឱ្យឯងពិបាកចិត្តណាទី!»

«មានអីហ្នា៎!»

«ខ្ញុំមើលទៅដូចឌីប្រេសសិនមែនអត់?!»

«គ្មានទេ ឯងធម្មតា ដូចជាអ្នកទើបជា​ពី​របួសដទៃទៀតដែរ!» នាងញញឹម​ហើយSelfieជាមួយខ្ញុំ។ ជាលើកដំបូងខ្ញុំញញឹម​បានក្រោយចេញពីពេទ្យ។

«ថ្ងៃណាមួយដែលសាលាបើក ខ្ញុំនឹងទៅរៀនវិញភ្លាម!  យើងបានរៀនថ្នាក់ជាមួយគ្នាទៀតទេ?» ខ្ញុំសួរ​។

«ខ្វល់អី គ្មានអីរារាំងខ្ញុំមិនឱ្យចួបឯងនោះទេ! យើងជាមិត្តនឹងគ្នា បើទោះជាខ្ញុំនៅសាលាផ្សេងថ្នាក់ផ្សេងខ្ញុំនៅតែស្កាត់មកចួបឯង!»

បាននាងនៅទីនេះ​ខ្ញុំឆ្លៀតពេលសួរឡើង៖

«សូមសួរមួយ! តើឯងប្តឹងបងប្រុសឡុងដែរទេ? ឮថាគ្រួសារគេបានចេញការសូមទោស

​សាធារណៈ​ ហើយចង់សម្រួលគ្នាមែនឬមិនមែន?»

«គ្មាននរណាបញ្ឈប់ខ្ញុំពីការស្វែងរកយុត្តិធម៌ឱ្យខ្លួនខ្ញុំបាននោះទេ!»

ខ្ញុំឆ្លើយតបទាំងសម្លឹងទៅសមុទ្រវែងឆ្ងាយហើយងាកមកវិញចំពេល​ ណាទីក្តាប់មាត់ហើយក៏ងក់ក្បាលបង្ហាញថា នាងគាំទ្រខ្ញុំ។

ខ្ញុំនិយាយតិចៗទៅកាន់គេទៀត នូវពាក្យសម្តីដែលខ្ញុំចង់និយាយជាយូរមកហើយគ្រាន់តែមិនដឹងថានិយាយជាមួយអ្នកណា៖

«ណាទីដឹងទេ វាហត់ណាស់ក្នុងការធ្វើអ្វីមួយប្រឆាំងទៅនឹងបេះដូងខ្លួនយើង!  ឯងមិនយល់ទេ! ខ្ញុំមិនចង់ធ្វើវាទៀតឡើយ បើសិនបេះដូងខ្ញុំចង់យកមនុស្សដែលវាយខ្ញុំ ដាក់គុកខ្ញុំត្រូវតែធ្វើតាមវា!»

ណាទីញញឹមហើយស្រពោន។  បន្តិចក្រោយមកនាងក៏ឆ្លើយ៖

«ម៉េចឯងដឹងថា ខ្ញុំមិនធ្លាប់ធ្វើអីដាក់គំនាប​ប្រឆាំងនឹងបេះដូងខ្លួនឯងនោះ?»

«ខ្ញុំសូមទោសឯងណាទី! ណាទីគង់តែ​អាចនឹងចួបមនុស្សល្អម្នាក់នៅថ្ងៃណាមួយ!»

«ឯងក៏អ៊ីចឹងដែរជេមស៍!»

ថ្ងៃណាមួយ……

អូខេណា! ខ្ញុំបញ្ចប់នៃសាច់រឿងរបស់ខ្ញុំជាមួយអ្នកនិពន្ធ ម៉ីសន សុធារីនៅក្នុងប្រលោមលោករឿង ថ្ងៃណាមួយ នៅត្រឹមណេះទៅចុះ។

ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងចួបនូវអ្វីដែលខ្លួនឯងចង់បាន ស្របតាមការសម្រេចចិត្តនិងការតាំងចិត្តផ្ទាល់របស់យើង។

ថ្ងៃណាមួយ ម៉ាក់របស់ខ្ញុំនឹងយល់អំពីអ្វីដែលគាត់បានធ្វើកន្លងមក ដោយការប្រើវាទៅឱ្យប្រសើរជាងមុនសម្រាប់គ្រប់គ្នាដែលនៅក្បែរៗគាត់។ ហើយថ្ងៃណាមួយខ្ញុំនឹងអាចជួយប៉ារបស់ខ្ញុំ ឱ្យមានមោទនភាព ជាមួយនឹងកូនម្នាក់នេះ។

ថ្ងៃណាមួយខ្ញុំនឹងចួបអ្នកណាម្នាក់ ដែលខ្ញុំនឹង​កាន់ដៃនៅទីនេះជាមួយនឹងគេ មាន​តែសេចក្ដីកក់ក្តៅនិងដោយបើកចំហដូចមនុស្សម្នាគេឯង ស្រឡាញ់គ្នាជាមួយសិទ្ធិសេរីភាពពេញលេញ មិនក្បត់កុហកលាក់កំបាំងគ្នាទៅវិញទៅមក។

ហើយថ្ងៃណាមួយ ណាទីក៏នឹងបានទទួលនូវបុរសម្នាក់ ដែលចូលមកក្នុងជីវិតរបស់នាងដោយភាពស្មោះត្រង់ស្រឡាញ់អាណិត ចូលរួមជាមួយនាងដោះស្រាយបញ្ហា​ជីវិត មិនថាគ្រាទុក្ខសោកឬសប្បាយរីករាយ។

ខ្ញុំដឹងថា អ្នកទាំងអស់គ្នាចង់ឃើញ ទេពណារ៉ា ឥស្សរាចរិយា គ្រួសារឡុង អ្នកបង្ករបួសស្នាម​មានបញ្ហាទៅតាមអំពើអាក្រក់របស់ពួកគេ ប៉ុន្តែជឿខ្ញុំទៅ ថ្ងៃណាមួយ អំពើអាក្រក់និងរត់រកមនុស្សអាក្រក់ ឬអំពើល្អនិងស្វែងរកមកនៅជាមួយមនុស្សល្អៗ។ ប្រលោមលោកមួយមិនខុសពីជីវិតពិតមួយខ្សែទេ រឿងសំខាន់ គឺដំណោះស្រាយ​តាមបណ្តោយផ្លូវ មិនមែននៅតែចុងបញ្ចប់គ្រប់គ្នា​រង់ចាំឱ្យតួចចិត្ត​អាក្រក់ស្លាប់ឬឆ្កួតលីលា​នោះឡើយ។

រឹងមាំឡើង!  ហើយខ្ញុំគឺជាអ្នកដំបូងដែលរង់ចាំអានតាមដាន​ប្រលោមលោក ថ្ងៃណាមួយ វគ្គបន្តរបស់អ្នកនិពន្ធថា តើអ្នកណាទៀតដែលនឹង​ចូលមកជាតួអង្គឯកជំនួស​ខ្ញុំក្នុងការបង្ហាញដំណោះស្រាយជីវិតជូនដល់អ្នកអានក្មេងៗរបស់យើង។

សាលាបិទទៀតហើយ….ចាំចួបគ្នា​នៅវគ្គ ចូលកងវិញណា៎

រឿង៖ ថ្ងៃណាមួយ ភាគទី១៦
ក្នុងករណីណាក៏ដោយ ការមើលរបស់គេ​លើកនេះ ជាសញ្ញាច្បាស់ថាឡុងមានអារម្មណ៍និងទាក់ទាញខុសពីធម្មតា​មកលើខ្ញុំ ហើយគេចង់បង្ហាញ​ឱ្យខ្ញុំដឹង។

«បោះជំរំហ្នឹងគេធ្វើអីខ្លះ?»

«មិនខ្វល់ទេ! គ្រាន់តែ​យកវាជាលេសនឹងអាលបានគេងពេលយប់ត្រជាក់ៗក្នុងតង់ជាមួយជេមស៍​!»

ក្រៅពីឆ្លើយ​ចំៗបុកមកដូចរន្ទះ​បាញ់ផូងហើយ នៅហៅឈ្មោះខ្ញុំនៅផ្ទះទៀត!​ ស្រឡាញ់ណាស់ ត្រង់ធ្វើដូចស្គាល់គ្នាមកយូរពាន់ឆ្នាំហើយអ៊ីចឹង។ ភាពទន់ភ្លន់នៅក្នុងភ្នែករបស់គេធ្វើឱ្យខ្ញុំបានចិត្ត​។ ​អារម្មណ៍​ត្រូវបានគេញ៉ែ គឺជាអារម្មណ៍​ល្អនិងក្រអឺត​បន្តិចបន្តួច ប្រសិនអ្នកនោះជាមនុស្ស​សមរម្យនឹងយកមក​​ពិចារណា ដូចយ៉ាង​គេម្នាក់នេះ។

តណ្ហា​ក្នុងភ្នែកឡុង​កំពុង​ ​បង្ហាញ​ថា​ជាការចង់បាននៃបេះដូង ដែលជ្រៅជាងតណ្ហា ក៏ជាសញ្ញាមួយទៀតដែលថា យើងពេញចិត្ត​គ្នាព្រោះ​អារម្មណ៍ឱ្យតម្លៃគ្នា​​មិនមែន​ព្រោះរឿង Sex ទេ។

«និយាយចំៗម៉េះ?» ខ្ញុំថាតិចៗ​ទាំង​ចិត្ត​កំពុង​វិលវល់។

តាមពិត​សភាពពេលនេះ ខ្ញុំជោរណាស់​ ហើយ​ធ្វើងរង៉ក់រេភ្នែកចេញ តោងសម្ពាយក្រោយខ្នងជាប់រលាស់ខ្លួនចុះឡើង។

នៅពេលមនុស្ស​ម្នាក់មកបង្កើតជាអារម្មណ៍រំភើបផ្តល់មក​យើង ភាគច្រើនអារម្មណ៍ទាំងនោះ ធ្លាក់ចូលក្នុងចំណោមពីរប្រភេទនេះ ​គឺទីមួយ​ប្រភេទអារម្មណ៍​ស្រាលៗ ដែលធ្វើឱ្យយើង​ជាភាគី​រង​អំពើ មាន​ភាព​រីករាយតែ​ស្រពេចស្រពិលត្រឡប់ទៅដេកគិតមិនអស់មិនហើយ  រីឯមួយទៀតគឺជាប្រភេទអ្នកសារភាព​បែបម៉ាញ៉េទិច ដែលជាការ​សារភាព​អារម្មណ៍ពេញលេញ​១០០ភាគរយ​ថា នេះជា​ចម្លើយជាក់លាក់មួយឆក់ជាប់​តែម្តង ពិបាករើគេច​ឬបង្វែរបាន​។

ឡុងច្បាស់ជាមើលដឹងហើយ​ថាខ្ញុំនៅ៥០/៥០ បានន័យថា មិនអូខេក៏មិនបដិសេធ។ គេ​បង្ហាញការ​ព្យាយាមយកឈ្នះដោយ​ មិនស្ទាក់ស្ទើរ ឬបោះចោលឱកាស​កណ្តាលទីឡើយ។

«ស្រមៃមើល៍ ​បើ​អាចទៅរួចមែន​ តើលោកនេះល្អយ៉ាងណា? គីរីរម្យកក់ក្តៅកម្រិតណា?»

ខ្ញុំងើបមុខ​សម្លឹងគេ ព្រោះនឹក​ចង់លេងសម្តីបន្ថែម​ទៀតរួចត្រៀមនឹងចាកចេញវឹង​​ ទុកឱ្យគេយប់នេះ​ដេកនឹកខ្ញុំលេងម្នាក់ឯងទៅ​ចុះ តែប៉ះកែវភ្នែកគេ ​ខ្ញុំក៏មើលឃើញការគោរពមួយ ​ការឱ្យតម្លៃមួយ​នៅក្នុងជម្រៅ​ភ្នែករបស់ឡុង​។ គេ​ចេះ​វិធី​សម្លឹងចូលដល់​ក្នុងចិត្ត​វិញ្ញាណ​ព្រលឹងអ៊ីចឹង​ពីពេលណាមក?

រក​វិធីដកភ្នែកមកវិញមិនបានពិតមែន! ច្របូកច្របល់ណាស់ មានស្នេហាទៀតហើយអ្ហីជេមស៍ ក្រែងឈឺមិនទាន់ជាផងអ្ហី? មានមន្តស្នេហ៍ម៉េះយើង​ហ្នឹង?

«ធ្លាប់មាន​បទពិសោធន៍ច្រើនហើយដឹង!» ​ខ្ញុំរអ៊ូតិចៗថាឱ្យឡុង ដឹងអីគេក៏មិនញឹនញាក់ស្មា​បង្អួត​រាងកាយ​របស់គេ​ បង្ហាញ​សម្ងាត់ថា ​គេនេះមិនខ្លាចនឹង​បើកចំហ​រឿងស្នេហ៍​ចំពោះមុខខ្ញុំទេ។

គិតថានេះជាវិធីត្រង់មួយ ដើម្បី​ឱ្យ​ខ្ញុំដឹងចិត្ត​គេ​ថា គេមិនត្រឹមជាបុរសស្រឡាញ់បុរសមាន​បទពិសោធរួច ថែមទាំងមិនខ្លាច​បើកចំហទៀត។

«នេះសាលារៀន!» ខ្ញុំតបហើយ​ចាកចេញ។

តែគេតត្រុកមកតាមស្អិត មាត់ក៏និយាយជានិច្ច​៖

«ដឹង! អ៊ីចឹងហើយ​បបួលទៅភ្នំ​ជាមួយគ្នាហ្នឹងមិនឃើញទេ​?!»

«សង្ឃឹមថ្ងៃក្រោយ ខ្ញុំអាចទៅបាន!»

«ចាំទម្រាំពេលហ្នឹង​ដាច់ខ្យល់មិនខាន!»

ខ្ញុំសើចខឹកៗ​បែរមករកឡុង។ សភាពក្រៀមក្រំនៅក្នុងកែវភ្នែកគេ និយាយប្រាប់ខ្ញុំជាសម្ងាត់ថាគេចង់ឱ្យខ្ញុំទៅជាមួយគេ ហើយខ្ញុំនឹកឃើញ​ដល់រឿង​ជ្រៅជាងនេះ ភ្នែក​ដៀងរកទ្រូងគេ និងដៃស្មាមាំៗរបស់គេ។

ខ្ញុំមានដង្ហើម​តឹងៗ​ក្តៅៗ។

ធម្មជាតិមួយនេះ​ខ្ញុំបោះវាចោលមិនបានទេ តែមាត់ខ្ញុំ ខ្ញុំបញ្ជាបាន។

«គ្មានខ្យល់លក់ទេ!»

គេមិនដាច់ខ្យល់ទេ​ខ្ញុំដឹង តែគេនេះចេះញ៉ែញ៉ងសឹងចំណាប់ដូចទេពណារ៉ា។

ពេលយប់ជាពេលល្អមួយក្នុងការសញ្ជឹងគិតរឿងបេះដូង។ ឡុងនេះ​យ៉ាងម៉េច បានជាចេះតែមួយរយៈនេះមកបង្ហាញខ្លួនក្នុងជីវិតខ្ញុំញឹកញាប់ម្ល៉េះ? ហើយតាមមកមើលខ្ញុំដល់ក្នុង ពេលសម្រាកយប់ឡើងទៀត។

មិនមែនទេ ចិត្ត​ខ្ញុំខ្លួនឯងដែលចេះតែនឹកនាគេ។

អូ ម៉ាយ ហ្គូស! គេ​ចូលទៅខមមិនឌឺៗត្រូលៗ​ដាក់ឱ្យឥស្សរាចរិយាក្នុងផេកនាង​ហាយសូទៀត ធ្វើអីចឹងធ្វើអី? តើឡុង​ធ្វើហ្នឹងមានន័យថាម៉េច? ខ្ញុំមិនដឹងយ៉ាងម៉េចទេ? ខ្ញុំមានអារម្មណ៍ថា មានអ្វីមួយថ្ពក់ជាប់រវាងគេនិង​ខ្ញុំ។

ក្រសែភ្នែករបស់គេដែលសម្លឹងមកខ្ញុំ មានអត្ថន័យជាងសម្ដីដែលគេនិយាយមកកាន់ខ្ញុំទាំងអស់នោះច្រើនដងទៅទៀត។

តើនេះជាសេចក្ដីស្នេហាតាមរបៀបមនុស្សភេទដូចយើង?

ខ្ញុំបានបំភ្លេច​ទេពណារ៉ា​ឈឹងសូន្យ។ តើមកពីឡុង​ឬមកពី​ខ្ញុំខ្លួនឯង?

ទីបំផុត​ខ្ញុំបានអង្គុយក្បែរគេលើឡានក្រុងទៅបោះជំរំមែន​។

«នៅពេលដែលខ្ញុំឃើញឯងចូលសាលានេះពីដំបូង ខ្ញុំស្អប់ជេមស៍ឯងណាស់! ទីមួយដោយសារខ្ញុំឃើញឯងជាមនុស្សមានប្រវត្តិមិនល្អមកពីសាលាផ្សេង ទីពីរខ្ញុំឃើញឯងដើរជាមួយនឹងណាទីមនុស្សដែលខ្ញុំស្រឡាញ់! តែ​នៅពេលដែលខ្ញុំតាមសម្គាល់ឯងយូរទៅ ខ្ញុំក៏ចាប់ផ្ដើមរកឃើញអ្វីម្យ៉ាង ដែលខ្ញុំមានវានៅក្នុងខ្លួន ប៉ុន្តែខ្ញុំរកបញ្ចេញវាមកក្រៅ​មិនកើត! ខ្ញុំគិតថាយើងនេះមិនដែលសូម្បីនឹងនិយាយគ្នាលើសពីពីរបីម៉ាត់ផង ខ្ញុំមិនដឹងហេតុអ្វីទេ ប៉ុន្តែរាល់ពេលខ្ញុំទៅផ្ទះវិញខ្ញុំក៏នឹកឃើញឯង ហើយខ្ញុំតែងតែរកមើល​ជេមស៍​​ឯងនៅក្នុងបណ្ដាញសង្គម! ទីបំផុតខ្ញុំដឹងរឿងពិត ឯងជាមួយនិងសង្សារចាស់!»

សម្តីរបស់គេដូចជាម្ជុលមកចាក់បេះដូងរបស់ខ្ញុំ។ ហេតុអីចាំបាច់រំឭកពីរឿងសង្សារចាស់? ខ្ញុំស្រពោនហើយងាកមុខសម្លឹង​ធម្មជាតិ​ដែលរត់ថយក្រោយ។

ឡុង​ដូច​ជាយល់ចិត្តខ្ញុំណាស់ព្រោះគេនេះឆ្លាតវៃ ស្មើនឹងភ្នែកតូចៗទាំងគូរបស់គេ។

«ខ្ញុំសូមទោសបើសិនជាខ្ញុំនិយាយទៅធ្វើឱ្យជេមស៍​មិនសប្បាយចិត្ត!»

«រឿងអី?»

ខ្ញុំធ្វើពើសួរបកវិញ ធ្វើឱ្យគេសើចខឹក។ ភ្លាមនោះ​ឡុង​លូកដៃ​ឱបចង្កេះខ្ញុំ។ គេនេះគួរតែខ្លាចពួកអ្នកក្នុងឡានមើល។ តែខ្ញុំមិនបេះចេញទេ ​ខ្ញុំហាក់កក់ក្តៅនិងសប្បាយចិត្តសម្ងាត់។

រឿងមិនសប្បាយចិត្តចួបច្រើនមកហើយ អនុញ្ញា​តឱ្យចិត្ត​បានលង់ជាមួយ​រឿងសប្បាយចិត្តខ្លះក៏ល្អ។

«ចេញមកម៉ាក់ជេមស៍មិនហួងហែងទេ?!» គេសួរខ្ញុំតិចៗដូចប្រុសៗខ្សឹបសួរស្រីស្នេហ៍។

«មិនដឹងយ៉ាងម៉េច ខ្ញុំសុំថាទៅបោះជំរំហើយម៉ាក់ក៏មិនមកសួរនាំខ្ញុំអ្វីច្រើនទេ ឱ្យ​ដោយ​សន្តិវិធី»

«មកពីគាត់ជឿលើជេមស៍!»

«គាត់ទំនងជឿខុសហើយ!» ខ្ញុំឌឺឡុង​ហើយ​លួចប្រើកន្ទុយភ្នែក​សម្លឹងគេ។ គេដៀងមករកខ្ញុំដូចជាខ្ញុំនេះស្អាតបំផុតក្នុងកែវភ្នែកគេ​។

«និយាយធ្វើមើលតែខ្ញុំហ្នឹង​បោកយក​ជេមស៍លក់!»

ជាលើកដំបូងដែលខ្ញុំទៅបោះជំរំ។ ដោយសារតែខ្ញុំជាមនុស្សស្ងប់ស្ងាត់ ខ្ញុំមិនចូលរួមអ្វីដែលជាសហគមន៍ទ្រង់ទ្រាយធំឬក៏បង្ហាញមុខមាត់នោះទេ។ ទីមួយខ្ញុំមិនសូវ​ចេះនិយាយ​ ទីពីរខ្ញុំមិនចូលចិត្តថតរូបដើម្បីផ្សព្វផ្សាយលើហ្វេសប៊ុក ប៉ុន្តែលើកនេះខ្ញុំរកឃើញរូបខ្លួនឯង នៅក្នុងបណ្ដាញសង្គមច្រើនឡើងៗ ហើយដែលពិសេសទៅទៀតនោះ ខ្ញុំឃើញខ្លួន​ខ្ញុំហាមាត់សើចធំៗ យ៉ាងសប្បាយចិត្ត។

នេះគឺជាទិដ្ឋភាពចម្លែកក្នុងជីវិត​ ដែលខ្ញុំខ្លួនឯងក៏មិនដែលឃើញដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលដឹងក្តី។

តើអ្នកណាធ្វើឱ្យខ្ញុំសើចបានសប្បាយយ៉ាងដូច្នេះ?

គឺមនុស្សម្នាក់ដែលនៅក្បែរខ្ញុំ កាន់ហ្គីតាមួយ សម្បុរស​ភ្នែកគេ​តូចៗ ហ្នឹង​ហើយ គឺគេ គឺឡុង​។

«សង្សារថ្មីហ្មែន? បងឃើញមាន​រូបថតមកច្រើន ពិតជាផ្អែមៗពេកហើយសម្រាប់មនុស្សចាស់​!»

បងរាហ៊ូដដែល​ជាអ្នកចង់ដឹងចង់ឮ។

ខ្ញុំតបឈែតគាត់។

«បងឯងបាត់ខ្លួនទៅណា? រៀនក្បាច់គុនមហារំអិលបាត់ស្រមោលមកពីណា?! ទៅក៏លឿនមកក៏គ្មានសំឡេង!» ខ្ញុំសប្បាយចិត្ត​ពេលឈែតជាមួយ​គាត់។

«បងមកពីស្រុកថៃ! បាននាំគ្នាយើងទៅបង្ហាញម៉ូត ប៉ុន្តែបងមកវិញរកបបួលជេមស៍ដើរលេងផឹកកាហ្វេជជែកត្រាវៗជាមួយគ្នា ស្រាប់តែឃើញជេមស៍មានសេចក្ដីសុខបាត់ទៅហើយ! អ្នកភូមិគួរតែរំខានដែរអត់?!»

«រំខានបានមិនអីនោះទេ! ធ្វើដូចមិនចង់ឃើញគ្នាមានសេចក្ដីសុខ!»

«បងឃើញឯងសប្បាយចិត្ត​ចម្លែក!»

«ពីពេលណា​មក បងឯងជឿលើ​អេក្រង់ទូរសព្ទចិននិងបណ្តាញសង្គម?! សុខឬទុក្ខ​ ដែលឃើញ​តាមនុ៎ង វាពិតបានហ្មានភាគរយទៅបង?!»

«ហើយមនុស្សប្រុសនៅក្បែរនោះជាសង្សារ?!»

«ឡុង!» ខ្ញុំឆ្លើយខ្លី។

ពួកយើងសាជាថ្មីបានចួបគ្នាទៀត។ ដោយសារថាខ្ញុំមានទម្លាប់មិននិយាយច្រើន តែបានពូកែស្តាប់យោង ​យើងត្រូវគ្នាខ្លាំង​ព្រោះគាត់ពូកែនិយាយ​ហើយនិយាយគិតគេ​ណាស់ មិនងាយ​ធ្វើឱ្យអ្នកណាឈឺចិត្ត​ទេ។ បងរាហ៊ូឆ្លៀតពេលនោះ គាត់បានពន្យល់ខ្ញុំថា បន្លាមុត​ត្រូវយកបន្លាជួស រនាបបាក់ក៏ត្រូវយករនាបជួស រឿងដែលហួសឱ្យវាហួសផុតទៅ។ ហេតុនេះគាត់ថា​ ខ្ញុំធ្វើត្រូវដែល​បញ្ចប់អតីតកាល​ចាប់យករឿងថ្មីឡើងវិញ។

ខ្ញុំត្រឡប់មកផ្ទះវិញ តែងតែគិតឃើញចុះឡើងអំពីទំនាក់ទំនងខ្ញុំជាមួយនឹងឡុង។ គេ​តែងតែ​ឈែត​មករកខ្ញុំជារៀងរាល់ថ្ងៃនិងនិយាយឆ្លើយឆ្លងគ្នាយ៉ាងធូរល្ហុយ រហូតដល់២នាក់ខ្ញុំត្រូវគេឃើញ ដើរជាមួយគ្នានៅក្នុងសាលាដូចរលកញីឈ្មោល ញ៉ាំបាយជាមួយគ្នា ធ្វើHomeworkជាមួយគ្នា។  គ្មានស្អីទៀតទេ​បើយើងមិនមែនជាសង្សារ ឈ្មោះជាអីវិញ?

«ថ្ងៃដប់បួនកុម្ភៈនេះមានរវល់អីអត់គេ?»

ខ្ញុំក៏ឆ្លើយតបវិញ៖

«ជួយរៀបចំផ្ទះម៉ាក់ ពីព្រោះជិតចូលឆ្នាំចិន!»

«អីគេ ហ្នឹង​ចិនដែរ?!»

«ចិនគឺជារឿងផ្តាច់មុខរបស់ឡុងឯងហ្មែន? មនុស្សឈ្មោះឡុងបានសែនចិនបានហ្មែន! ប៉ុន្តែខ្ញុំក៏មិនចង់ធ្វើចិនអីដែរ ធ្វើឱ្យឆ្អែតចុះកឺៗ ខ្ញុំគ្រាន់តែជួយគាំទ្រម៉ាក់​តែប៉ុណ្ណឹង!»

«អូខេ ប៉ុន្តែពីរថ្ងៃទៀតបានចូលឆ្នាំចិន ថ្ងៃដប់បួនយើងញ៉ាំកាហ្វេជាមួយគ្នាទៅ!»

«ខ្ជិលសន្យា​ណាស់!» ​ខ្ញុំតបដោយ​រីកបេះដូងប៉ុនចង្អេរ​។

ទីបំផុតទៅអ្វីដែលនៅសល់​ជាឧបសគ្គ ជារបងធំដែល​ត្រួវផ្តួលចោល​ គឺណាទី។ នាង​​បង្ហាញ​​អាការៈ​ខឹង ហើយនិងតាមស្អប់ពួកយើង។ វាជាសម្អប់មួយដែល​កើតឡើងព្រោះស្រឡាញ់ ម៉្លោះហើយខ្ញុំត្រូវតែ​ប្រឈមមុខ​ពន្យល់នាង​។

ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឬ​អារម្មណ៍«ចូលចិត្ត»នរណាម្នាក់យ៉ាងពិសេស​មិនមែន​ជាកំហុសទេ។ ខ្ញុំមិនចង់បាត់បង់មិត្ត​ម្នាក់ដូចណាទីដោយសាររឿងនេះឡើយ។

នាង​បានអង្គុយម្នាក់ឯង​គួរឱ្យអាណិតណាស់ នៅបង់ពីមុខ​សាលធំនៃសាលា។ កន្លងមក​យើងទាំងអស់គ្នាតែងនិយម​អង្គុយ​ទីនោះ​ វាជារឿងធម្មតាទេដែលពេលឥឡូវនាង​តែងក្រោក​ចោល​កៅអីពេលឃើញ​ខ្ញុំនិងឡុងពីចម្ងាយ។

ការ​ទាក់ទាញខាងរាងកាយ មនោសញ្ចេតនា អារម្មណ៍ ផ្លូវចិត្តឬស្មារតី យើងទាំងអស់គ្នាជាមនុស្ស​ហើយយើងធ្លាប់ចួបប្រទះ ដូច្នេះយើងយល់ណាស់។

សម្រាប់បុរស​ស្រឡាញ់ភេទដូចគ្នាដូចពួកយើងនេះ មិនមែន​មានន័យថាយើង​ត្រូវ«ចេញ»ពីពិភពលោកបាត់សូន្យទៅក្នុងពិភពអណ្តែតអណ្តូង​តែ​ពីរនាក់យើងឯណា? ប្រភេទមនុស្សដូចណាទី​គួរ​ ត្រូវបានគេចាប់អារម្មណ៍ ហើយបើនាង​យល់ខុសឬខឹងគួរតែយើងបកស្រាយ។

ពេលនេះ​ខ្ញុំទៅរកនាង​ នាង​គេចចេញទៀត។

យប់នោះខ្ញុំបានសម្រេចចិត្ត​ឈែតទៅរកណាទីថា៖

«ខ្ញុំដឹងថា ឯងខកចិត្តដែលមាននរណាម្នាក់ដកខ្លួនចេញពីភាពជាពិសេសដែលឯងខំឱ្យមក! តាមពិត​ខ្ញុំចូលចិត្តឯងណាស់ តែឯងដឹងហើយខ្ញុំនិង​​គេមានស្នេហា​ ហើយឯងក៏ដឹងដែរមនុស្ស​ដូចខ្ញុំវាយងាប់ក៏មិនចែករំលែករឿងអាថ៌កំបាំងខ្លួនឯងប្រាប់អ្នកណាទាំងអស់ ប្រាប់ឯងពេលនេះ​ព្រោះទុកចិត្តណាស់ ហើយ​គិតថា​ឯងចេះគិត មិនចង់បាត់បងមិត្ត​ដូចឯងទេ!  ហើយក៏មិនចង់ធ្វើឱ្យឯងមាន​អារម្មណ៍ឈឺចាប់ដែរ​! ល្អទេជាមិត្ត​ដដែល​ដូចមុនវិញ?”

គេមិនឆ្លើយតបឈែតខ្ញុំទេ តែ​គេបានអានវា​។​ ខ្ញុំប្តេជ្ញាចិត្ត​នឹង​​បន្តប្រព្រឹត្តចំពោះណាទីដូចកាលពីមុន​វិញ គឺ​ជាមិត្តភក្តិម្នាក់​ដែល​ពិសេស​ជាងអ្នកផ្សេងៗទៀត។

ពាក្យ​ថាស្នេហា ​គឺអារម្មណ៍​ត្រូវការគ្នា​ចែករំលែករឿងទាំងអស់ជាមួយ​គ្នា​ តែចំពោះមិត្ត​គឺនាងនឹងដឹងរឿងជាច្រើន​ដែលឡុងមិនដឹង ​​ខ្ញុំមិនចង់និយាយជាមួយឡុង​។

មនុស្ស​គ្រប់គ្នាមានពេលវេលាច្រើនក្នុងជីវិតដើម្បីបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយមនុស្ស​ផ្សេង​ៗ​ទៀត មិនបាច់ធ្វើព្រងើយនឹង​អ្នកដែលល្អជាមួយ​យើង​ដោយសារតែយើងកំពុងមានដៃគូនោះទេ។ នេះមិនមែនបោកចិត្ត​ពួកគេ​នោះឡើយ ​តែត្រូវស្មោះត្រង់និយាយប្រាប់ពួកគេ​អំពីការពិត។ មនុស្ស​គ្រប់គ្នា​ស្អប់ក្នុងការឮអំពីការពិតណាដែលខុសចិត្ត​របស់គេ តែ​គង់អាចអភ័យទោសឱ្យ ជាជាងស្តាប់ការណ៍មិនពិត។

ការបន្តស្វែងយល់អំពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើង​ ជារឿងធម្មតាទេដែលយើង​ត្រូវ​ការ​ ស្មោះត្រង់ចំពោះខ្លួនឯងសិន មុនពេល​ចង់ឱ្យអ្នកដទៃ​គេមក​ស្តាប់អារម្មណ៍ផ្ទាល់ និងផ្តល់កម្លាំងចិត្តទទួលស្គាល់យើងក្នុងសភាពជាយើង។

វគ្គ

ជីវិតប៉ារបស់ខ្ញុំ

រឿងដែលខ្ញុំពិបាកចិត្តបន្ត នៅក្នុងពេលដែលខ្ញុំលែងសូវមានបញ្ហាផ្ទាល់ខ្លួន គឺបកមករឿងគ្រួសារវិញដដែល។

នេះជាជីវិត វាមិនចេះអស់កង្វល់នោះទេ។ ប៉ា​ខ្ញុំមិនអាចរកបានការងារធ្វើនៅក្នុងកម្រិតដែលគាត់គួរតែទទួលបាននោះនៅឡើយ។

វាមិនងាយទេ ខ្ញុំក៏ដឹង។ ខ្ញុំបានចំណាយពេលទៅគេងផ្ទះជួលជាមួយ​ប៉ាខ្ញុំខ្លះ ដែលមានតែគ្រែមួយសម្រាប់យើងទាំងពីរ និងពេលខ្លះក៏គេងនៅផ្ទះខ្ញុំវិញ។

តាមថា ម៉ាក់មិនសប្បាយចិត្តទេប៉ុន្តែខ្ញុំត្រូវតែធ្វើ ទោះបីជាគាត់មិនសប្បាយចិត្តក៏ដោយ។

ខ្ញុំបាននិយាយជាមួយប៉ាខ្ញុំនៅយប់មួយថា ខ្ញុំមានសង្សារទៀតហើយ ក៏ជាភេទទីបីដដែល។ គាត់ថា៖

«ប៉ាដឹង! កូន​របស់ប៉ា ធ្វើអីក៏​ឱ្យប៉ាដឹងដែរ!!»

«តើប៉ាព្រម​ក្លែងក្លាយមែនអត់? ប៉ាផ្គាប់ចិត្តព្រោះខ្លាចខ្ញុំខូចចិត្ដ បានជាប៉ា​ចេះតែយល់ព្រមជាមួយខ្ញុំ?!»

«មិនមែនទេ ប៉ុន្តែប៉ាចង់ឱ្យកូនចេះដោះស្រាយបញ្ហាដោយខ្លួនឯង!»

ប៉ាប្រាប់ខ្ញុំថា គាត់បាន​ដឹងគ្រប់យ៉ាង ​អំពីការ​ប្រើជីវិត​ជាក្មេងជំទង់ ព្រោះគាត់ធ្លាប់ខ្លួនគាត់។ គាត់ថា នេះគឺជារយៈពិបាកស្មុគស្មាញ​មួយ​ដោយសារការផ្លាស់ប្តូររហ័សណាស់ ទាមទារឱ្យឪពុកម្តាយយល់ដឹង និងសម្របសម្រួលជានិច្ច​។

«ប៉ា​ចង់ធ្វើជាគំរូដ៏ល្អសម្រាប់កូន តែប៉ាក៏មិនទៅរួច!» គាត់និយាយ ប៉ុន្តែខ្ញុំយល់ថា​គាត់សំដៅលើលុយកាក់ឬឋានៈអ្វីមួយ​ដូចម៉ាក់តែងចង់បាន​ តែសម្រាប់ខ្ញុំ ខ្ញុំយល់ថាសំណាង​ហើយដែលខ្ញុំមានឪពុកម្នាក់យល់ចិត្តកូនដូច្នេះ។​

មិនមែន​មកពីប៉ាសម្របតាមខ្ញុំ បានជាខ្ញុំគិតអ៊ីចឹងទេ ប៉ុន្តែ​ជាការពិត​អារម្មណ៍ថា មានសុវត្ថិភាពនិងមានគេព្រមស្តាប់ ​ព្រមឱ្យតម្លៃ​ពិភាក្សា​ ជាតម្រូវការមាស​មួយ​សម្រាប់​​វ័យជំទង់ជិត​ចូល​យុវវ័យ​ពេញលេញ​ដូចជា​ពួកខ្ញុំនេះមែន​។

ប៉ា​តែងតែ​ប្រាប់ខ្ញុំឱ្យហ្វឹកហ្វឺន​វិធី​មើលថែខ្លួនឯង នៅរាល់ពេលមានភាពតានតឹងអារម្មណ៍​ ព្រោះ​​​វ័យ​​នេះ​ងាយណាស់ក្នុងការប៉ះទង្គិចចិត្ត​ ងាយ​ធុញទ្រាន់ និងងាយបោះបង់ចោល ងាយ​ព្រួយបារម្ភដោយគ្មាន​ហេតុផល។ ប៉ានាំខ្ញុំធ្វើលំហាត់ប្រាណជាប់លាប់តាំងពីក្មេងៗមក ហើយប៉ា​ចំណាយពេលដើម្បីសម្រាកជាមួយកូនច្រើនជាងបុរសមេគ្រួសារផ្សេងៗជិតខាងយើង។

សម្តី​គាត់តែងតែ​នៅក្នុងការ​ចងចាំ​របស់​ខ្ញុំថា ការសុំជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ។ ដោយសារការប្រៀនមួយនេះដែលខ្ញុំស្រែកទ្រហោយំសុំគាត់មកជួយ កាលម៉ាក់ចង់យកខ្ញុំទៅស្រែ។

ពេលនេះខ្ញុំស្តាយណាស់ ​ព្រោះដោយសារខ្ញុំ​ប៉ាត្រូវបាត់បង់ការងារនិងគ្មានលុយ​កាក់។​ បើគាត់បន្ទោស​ខ្ញុំមួយម៉ាត់ក៏មិនអី ​តែប៉ាខ្ញុំ​ជាប៉ាដ៏ពិសេសបែបនេះហើយ​។​

«ខ្ញុំមិនធ្វើឱ្យ​ប៉ាព្រួយបារម្ភអំពីខ្ញុំទៀតទេ! ជាមួយឡុង ទោះមានលទ្ធផល​អ្វី ក៏មិនប៉ះទង្គិចជីវិត​ខ្ញុំធំដុំឡើយប៉ា!»​

ខ្ញុំចង់និយាយឱ្យគាត់ធូរស្រាល​ការបារម្ភមកលើខ្ញុំ តែគាត់តបមកវិញ៖

«មនុស្សធ្លាប់ខូចចិត្តរឿងស្នេហា ឬខូចចិត្ត​ជា​បន្តបន្ទាប់ទៀត​​ ក៏នៅតែធម្មតា​ដែរក្នុងឆាកជីវិត​! ទោះយ៉ាងណា កុំព្រោះអ្នកមុនមិនល្អ​ យើងក៏​វាយតម្លៃអ្នកក្រោយ! ធ្វើអ្វី​ត្រូវមាន​ភាពស្មោះត្រង់ចាំធ្វើ​ ព្រោះ​ថាបើមិនស្មោះដដែល គង់តែនាំទៅរក​បរាជ័យ យើង​​ទៅខាតពេល​ធ្វើវាធ្វើអីកូន?!»

នេះជាសំណួរចោទស្មុគស្មាញ​គួរសមនៅក្នុងជីវិតស្នេហាលើកនេះសម្រាប់ខ្ញុំ។ ទាំងអស់នេះគ្មានអ្នកណាឆ្លើយជំនួស​ខ្ញុំបានទេ ព្រោះសាមីខ្លួនខ្ញុំ​គង់នៅជាមួយ​ភាពរអាក់រអួលមិនច្បាស់លាស់។

យើងជាតួអង្គក្នុងជីវិត ជាអ្នករៀបចំភាពរញ៉េរញ៉ៃទាំងអស់នោះឡើងមក គឺជាគន្លងលំដាប់លំដោយដែលអាចកើតមានឡើង ក្នុងសភាពការណ៍​ខ្លះក៏ដូចចិត្ត​ប៉ង ​ខ្លះក៏​រញ៉េរញ៉ៃមិនច្បាស់លាស់ ព្រោះសម្របតាមដំណើរព្រហ្មលិខិតសិន។

ខ្ញុំសួរទៅគាត់៖

«ចុះប៉ាគិតយ៉ាងម៉េច បើសិនប៉ាដឹងថាម្នាក់នោះ…គឺTN ធ្លាប់ចង់បក​មករកខ្ញុំវិញ! ចង់និយាយថា​បើជាប៉ា ប៉ា​ទុកឱកាស​ឱ្យអ្នកចាស់ទេ​?»

«ប៉ាចង់ប្រាប់ឯងថា ជីវិតមនុស្សមានបរិយាកាសខុសៗគ្នា! កុំថាឡើយបរិស្ថានរស់នៅ​និងការប្រឈម​ខុសគ្នា សូម្បីតែហេតុផល​អ្វីមួយសម្រាប់សម្រេចចិត្ត ឬយកមកធ្វើជាគោលមុនសម្រេចចិត្ត​ក៏មានស្ថានភាពមិនដូចគ្នាដែរ! កុំយកជីវិតរបស់កូនមកប្រៀបជាមួយប៉ា ឬមួយក៏យកជីវិតគេផ្សេង​មកផ្គូរផ្គងជាមួយកូន!  យើងមិនដូចគ្នានោះទេពីម្នាក់ទៅម្នាក់  ​ហើយវាក៏មិនចាំបាច់ត្រូវ​រ៉ូវ​ជាមួយជាមួយម៉ាក់ឯងវិញទើបហៅថា​ជោគជ័យដែរ! ​ជោគជ័យក្នុងជីវិត​ខុសពីការសាងសំណង់​! ជោគជ័យ​គឺការឆ្លងកាត់បាន មិនមែន​ការសម្រេចបានទេ!  ក៏ត្រូវគិតបន្តិចអាចនឹងរកឃើញចម្លើយហើយ!»

ខ្ញុំនៅស្ងៀម​យល់ខ្លះមិនយល់ខ្លះ។ ម៉្លោះហើយប៉ាបន្ថែមមកទៀត៖

«ពាក្យមួយទៀតដែលគេ​ពេញនិយមគ្រប់សម័យកាលគឺថា របស់ដែលខូចហើយគឺខូចហើយ យើងបំភ្លេចវាចោលទៅរករបស់ថ្មីមកប្រើ នេះក៏មិនមែនមានន័យថា ទំនាក់ទំនង

​មនោសញ្ចេតនា​ចាស់មិនអាចជានាគ្នាវិញនោះទេ មានអ្នកខ្លះគេអាចជានាវិញ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចលំនាំដដែលទេ! ដូច្នេះកុំចំណាយពេលទៅគិត បើសិនជាវាមិនមែនដូចដែលយើងចង់បាន! នេះជាវ័យរៀន ទុករៀនជាអាទិភាព! របស់ផ្សេងទៀតអាចជាការកម្សាន្តដកពិសោធន៍ ឬអាចជាការរៀនឆ្លងកាត់ ហើយកុំទុកជាការពិត​ទាំងអស់ពេក»។

ចេញពីប៉ាមក ខ្ញុំត្រូវបងរាហ៊ូណាត់ គាត់ចង់ត្រាវរឿង​ឥស្សរាចរិយានិងទេពណារ៉ាប្រេះឆាគ្នា។

បងរាហ៊ូឮមកថា ឥស្សរាចរិយាប្រកាស​ក្នុងហ្វេសប៊ុកផ្តាច់ពាក្យ​ហើយ​ ដោយសារតែទេពណារ៉ាបានជ្រើសរើសការពន្យារ​រៀបការជាមួយនាង ហើយត្រូវនាងតាមទាន់ថា ​ទេពណារ៉ាមានក្មេងប្រុសពីរបីនាក់ទៀត។

ខ្ញុំមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែក៏នៅក្នុងចិត្តក៏ស្តាប់ទុកថាក៏ជាមេរៀនទៅ។ នៅពេលដែលយើងព្យាយាមចង់រៀបការជាមួយមនុស្សម្នាក់ដែលមិនពិតជាស្រឡាញ់យើង ឬមួយក៏ដោយបង្ខំចិត្តប្រការណាមួយ ភាគីទាំងសងខាង មុខ​តែ​គ្មាននរណាម្នាក់សប្បាយចិត្តពិត​នោះដែរ។  លោកនេះ​បានបង្រៀន​ឱ្យខ្ញុំដឹងថា តណ្ហា​អាចបង្កើតសោមនស្សឡើងមក​ តែក៏អាចបំផ្លាញមនុស្ស​វិញ​បាន​យ៉ាងជ្រៅ​ៗដូចគ្នា។

នៅថ្ងៃដែលទៅលោខោអាវដើម្បីធ្វើ Pre-wedding  ទេពណារ៉ាបានបាត់ខ្លួនព្រោះ​គេបានលបទៅគេងជាមួយក្មេងប្រុសថ្មីស្អាតម្នាក់ ក្រោយមកត្រូវក្មេងនោះបញ្រ្ចកស្រវឹងក្រោកមិនបាន​។

ខ្ញុំគិតថាទេពណារ៉ា តាមពិត​គឺជាមនុស្សមានការញៀនលើការរួមភេទជាជាងមានសេចក្ដីស្នេហាពិតប្រាកដ។

បែរមកខ្ញុំវិញ ​ខ្ញុំនិង​ឡុងមិនបានប៉ះពាល់គ្នាស៊ីជម្រៅអ្វីទាំងអស់។ កាលទៅគេងបោះតង់ សឹងតែនិយាយគ្នាក្បែរភ្នក់ភ្លើងដាច់យប់ទៅហើយ។

គំនិតរឿងរួមភេទអី នៅតិចជាងអារម្មណ៍ឌឺដងញ៉ែប៉ប្រែគ្នាទៅវិញ។ គេពិតជាខុសពីទេពណារ៉ា​។ ស្នេហា​របស់​ឡុងនិងខ្ញុំ មិនមែន​នៅក្នុងបន្ទប់បិទបួនជ្រុងទេ។ គេបង្ហាញខ្លួនជាមួយខ្ញុំបើកចំហ គ្រប់ទីកន្លែង ដូចជាលោកនេះមាន​តែគេហើយនិងខ្ញុំ។

គ្រប់គ្នា​អាច​គិត​ថា ដោយសារតែខ្ញុំនេះ​ជាមនុស្សធ្លាប់មានសេចក្ដីស្រឡាញ់ចុះស្នាមនឹងព្រានដៃដល់កាលពីដំបូង ដូច្នេះលើកទីពីរ​ទីបី លែងជាអ្វីដែលពិបាកតឹងតែងទៀតហើយ អ៊ីចឹងការដោះដូរខ្លួនប្រាណជាមួយដៃគូផ្សេងៗ អាចថាជារឿងធម្មតាៗ ទោះយ៉ាងណា​ការសម្រេចចិត្ត​មិនដូចគ្នា​ទេ  ភេទណាក៏ដោយមាន​អាថ៌កំបាំង និងការយល់ឃើញផ្ទាល់ខ្លួន។

ការសម្រេចកាមគុណ វាមិនដែលពិបាកស្មើការសម្រេចចិត្តរកត្រូវ​និងខុស​ទេ។  វត្ថុខ្ញុំកំពុងតែស្វែងរក មិនមែន​សម្រាប់យកមក​បំផ្លាញជីវិតខ្ញុំ តែក៏កុំ​ធ្វើឱ្យអ្វីៗ​ទៅជាតឹងតែង​លំបាកលំបិនស្មុគស្មាញ​ពេកទៅបានហើយ។ គ្រប់យ៉ាង​អាចថា អាស្រ័យលើវប្បធម៌​អប់រំក្នុងគ្រួសារនីមួយៗ និងការចេះវិភាគ​គិតគូរផ្ទាល់ មិនថាភេទជាភេទណាក្តី។

«ស្រឡាញ់គ្នា​ស្រឡាញ់ទៅ​! ទៅខ្វល់អីអ្នកណាគិតពីឯងថាម៉េចក៏គិតឱ្យស្លាប់ខ្លួនគេចុះ! ទុកថា គ្មានពួកគេទាំងអស់នេះនៅក្នុងលោកនេះជាមួយ​យើង​ក៏បាន!»

សំដីបងរាហ៊ូអន្លាយៗបង្អូស​មើលតែតួកុនថៃ វក់រឿងភាគថៃពេកហើយបងម្នាក់នេះ។ ​ពេលណាក៏ខ្ញុំស្តាប់ហើយសើចក្អាកក្អាយរំសាយទុកដែរ។

«ចុះបងឯង? ឯណាគ្នា? ១៤កុម្ភៈបបួលខ្ញុំចេញមក ធ្វើមើលតែខ្ញុំសង្សារបងឯង!»

«ហើយចុះឯងណាឡុង​របស់ឯង ​ថ្ងៃនៃក្តីស្រឡាញ់ទាំងមូលណា៎!»

«តិចទៀតចេញពីបងឯង ទៅចួបគា្នហើយ! ភ័យជំនួសហ្មែន!»

«អឺ​ល្អ! មានឱកាស​កុំឱ្យរួចពីដៃ ប្រើយុវវ័យ​ឱ្យអស់ពីកម្លាំង​ប្រាក់រំលោះទៅ! ​កុំឱ្យ​ចាស់ឡើងដេកនឹក​ស្តាយ​!​​​»

«ស្អីកម្លាំងប្រាក់រលោះបងឯង? លើកទឹកចិត្តឱ្យប្អូនធ្វើអ្វីមួយមិនល្អពូកែម៉េះ?!»

«មើលៗៗៗៗ បើសិនជាការរួមភេទ​ ការមានស្នេហា​ជារឿងមិនល្អ លើលោកនេះគ្មានមនុស្សជាតិ​ទេ​ជេមស៍​! គ្រប់គ្នាកើតឡើងពីក្តីស្រឡាញ់ ឬកើតចេញពីក្តីស្អប់ខ្ពើមអ្ហះ? បើមែន លើលោកនេះសោះកក្រោះស្លាប់អស់ហើយ! គ្មានការបន្តជីវិត គ្មានការរស់នៅ គ្មានមនោសញ្ចេតនា ការតស៊ូ គ្មានស្នាមញញឹមអីនោះទេជេមស៍!»

ឱ! នេះហើយបងរបស់ខ្ញុំ ដែលគាត់និយាយទៅ ខ្ញុំមិនយល់ស្របទាំងស្រុង​នោះទេ ប៉ុន្តែពិតជាត្រូវចិត្តខ្ញុំច្រើនចំណុច​ណាស់។

«ហើយអបអរទេហ្នឹង? ​ស្រីស្អាត​ហាយសូ​ផ្តាច់ពាក្យ!»

«អត់ចាប់អារម្មណ៍ទេបង!​ អត់ទាក់ទងគ្នា!»

ដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹង សូម្បីតែរវល់រឿងខ្លួនឯងក៏មិនគ្រប់ផង មានពេលឯណាទៅរវល់ជាមួយនឹងពួក​តារាសាធារណៈ​សាច់រឿងពូកែបត់បែននោះ? ពួកគេ​ចួបបែកកាន់តែច្រើន មាន​តួអង្គលេងជាមួយ​កាន់តែសម្បូរបែ​ប គេកាន់តែលេងឡើងលានហ្វូឡូដែរ​មិនខាន​ព្រោះសម្បូររឿង​ឱ្យទស្សនា​។

​ខ្ញុំដឹងថាគ្រប់គ្នាដែលចូលចិត្តខ្ញុំ និងដឹងរឿងកម្សត់របស់ខ្ញុំ ដែលធ្លាប់ស្មោះមក​ត្រូវគេបោកប្រាស់​និងមាក់ងាយ ពិតជាចង់ឃើញឥស្សរាចរិយា និងTNដល់អន្តរធាន ប៉ុន្តែ​កុំអី ខ្ញុំភ្លេចពួកគេ​ហើយ​ មិនថាអតីតកាល​ធ្វើឡើងព្រោះ​ក្ដីលីលា ឬក៏បែកបាក់គ្នាព្រោះកម្ម​អតីតជាតិ សូមទាំងអស់គ្នា​សម្រេចចិត្តថា នេះមានជីវិត! គ្មានអ្វីអាក្រក់ខ្លាំង ហើយក៏គ្មានអ្វីដែលល្អឥតខ្ចោះនោះដែរ​។

ពៀររំងាប់ដោយការបញ្ចប់វា។ ជោគជ័យ​ខ្ញុំគឺអាច​បានបំភ្លេចពួកគេ។ ជីវិត​យើងពិតមិនមែន​រឿងល្ខោនភាគ ដែលតួអាក្រក់នឹងត្រូវ​ចប់ដោយស្លាប់ឬឆ្កួតនៅចុងបញ្ចប់ទេ។ គ្រប់អំពើ​មាន​ផលកម្មម្យ៉ាង​ម្នាក់​ៗ ​បណ្តោយតាម​ជតារាសីម្នាក់ៗទៅចុះ។ ត្រូវមានជំនឿថា គ្រប់យ៉ាងតែងមានគន្លាក់សម្រាប់ចាប់ផ្តើម​ឡើងវិញបានជានិច្ច ​កុំភ្លេច​ធ្វើតាមខ្ញុំ បោះចោលគំនុំ​រឿងចាស់ ហើយអភ័យទោស ​និងឈប់តាមដាន ឈប់តាមចងពៀរគ្នា។ ខ្ញុំរវល់ណាស់ជាមួយនឹងការរៀបចំជីវិតសាជាថ្មី ការត្រៀមចូលរៀននៅមហាវិទ្យាល័យ​ជាងមួយឆ្នាំទៀតនេះ។​

ខ្ញុំពេលនេះ មានបងរាហ៊ូជាមិត្តល្អម្នាក់ដែល​ទេពណារ៉ា​បានបន្សល់ឱ្យ ជាបងដែលតែងតែនិយាយត្រង់ទៅត្រង់មកប្រាប់ខ្ញុំ។ ​ជាមួយនោះក៏ទើបមានសង្សារម្នាក់គឺឡុង មានមិត្តម្នាក់ដែលខ្ញុំមិនចង់បាត់បង់ដូចណាទី មានប៉ាម្នាក់​ដែល​ខ្ញុំពិភាក្សា​បាន​គ្រប់រឿង​ស្មើទីប្រឹក្សា​អាជីព  មានម៉ាក់ម្នាក់​រញ៉ាំរញ៉ូវតែស្រឡាញ់ផ្គត់ផ្គង់ខ្ញុំ ​រវល់តែរឿងខ្ញុំនិងមនុស្ស​សំខាន់ៗរបស់ខ្ញុំមិនគ្រប់ផង បើសិនជាឱ្យខ្ញុំទៅ​គិត​បារម្ភរឿងអ្នកដទៃទៀត​ចប់មិនខាន។

ថ្ងៃខ្លះខ្ញុំសួរខ្លួនឯងថា ចុះបើសិនជាថ្ងៃណាមួយ ខ្ញុំនិងឡុង​ត្រូវ​ជួបរឿងដូចលំនាំកាលបែក​ជាមួយទេពណារ៉ា តើខ្ញុំនឹង​ឈឺយូរទៀត​ដែរទេ? រហូតដល់ថ្នាក់ធ្វើឱ្យ​មានបញ្ហាជះឥទ្ធិពលដល់ការសិក្សាទៀតឬអត់ ខ្ញុំប្រាប់ខ្លួនឯងថាទេ!

​ពីនេះទៅមុខ​គឺផ្សេងគ្នា។ មិនថាខ្ញុំខូចចិត្តកម្រិតណា ខ្ញុំមិនបណ្ដោយវា​ឱ្យមកប៉ះពាល់ជាមួយនូវការសិក្សារបស់ខ្ញុំជាដាច់ខាត។

ខ្ញុំត្រូវតែបន្តទៅមហាវិទ្យាល័យតាមគម្រោងរបស់ខ្លួនឯង ហើយខ្ញុំនឹងធ្វើរឿងមួយនេះឱ្យទាល់តែ​បានសម្រេច រហូតដល់ខ្ញុំក្លាយជាមនុស្សម្នាក់មានវិជ្ជាជីវៈមួយពិតប្រាកដ។

«បានផ្កាហ្មានទង?!»

ឡុងសួរភ្លាម​ពេលគេចូលមកដល់ ក្រោយដែល​បងរាហ៊ូចាកចេញបានបន្តិច។ របៀបទាញកៅអី​ធ្ងន់ត្រម៉ោក​របស់គេ ​ហាក់ចម្លែកមិនដូចឡុងរាល់ដងសោះ។  ថែមក្លែមសំណួររឿងផ្កាភ្ញីអីទៀត​ខ្ញុំភាំង​ៗ​។ គេនេះប្រចណ្ឌដឹង?​

«មិញជជែកគ្នារឿងអីសប្បាយចិត្តប្លែក?!»

គេថែមមកឃ្លាថ្មី​បានន័យថាប្រុសស្អាតកូនចិន​ បាន​មកដល់ហាងនេះ​មុនពេលខ្ញុំនិងបង​

រាហ៊ូ​ចប់​។ គេទំនង​ជា​ចំណាយពេលនោះ​ លបមើលពីរនាក់ខ្ញុំជជែកស្និទ្ធស្នាលខាងក្នុង​ហើយយល់ខុស​។

«បងខ្ញុំទេ!» ខ្ញុំប្រាប់ទាំងលើកកែវមកក្រេប។

«ក្រែងកូនទោលអ្ហី?!»

«បងរាប់អានគ្នា! ហើយម៉េច?»

«ថ្ងៃ១៤កុម្ភៈណ៎ា! មើលពីក្រៅកញ្ចក់មក ក៏​អាចថត Spot រ៉ូមែនទិកមួយបានដែរ​!»

«ស្អីគេ Creative ​ម៉េះ?»

គេមុខក្រហម​ដាក់ខ្ញុំ ហើយក្រឡេកកែវបងរាហ៊ូ ថែមទាំងវាសចេញ​ទៅម្ខាងសម្តែង​ភាព​​មិនពេញចិត្ត​ មុនពេលក្រោកទៅហៅអីមកញ៉ាំ។

ប្រចណ្ឌល្អមើលណាស់ម្នាក់នេះ។

ស្រមៃមើល ប៉ុនបងរាហ៊ូចំណាស់ហ្នឹងហើយគេ​យកមកប្រចណ្ឌបាន ពូកែ​រកប្រធានបទមករក​រឿង​គ្នា​ដែរតើ។

វគ្គ

ស្រឡាញ់ម្តងទៀត

ការមានអារម្មណ៍ច្រណែនប្រចណ្ឌ នៅក្នុងទំនាក់ទំនងអ្នកស្រឡាញ់ភេទដូចគ្នាគឺភាគច្រើនបញ្ចេញមក​បើកចំហ មិនសូវក្រែង​ដូច្នេះឯង។ ខ្ញុំដឹងរឿងនេះច្បាស់ហើយ​នេះជាភាពធម្មជាតិឥតខ្ចោះរបស់ពួកយើង។ យើងមានលក្ខណៈធម្មជាតិមួយ ដែលទម្លាប់មិនសូវលាក់អារម្មណ៍​ឡើយជាពិសេសពេលណាដែលមាន​រឿងមិនសុខចិត្ត គឺផ្ទុយពី​​ឥស្សរាចរិយា​ដែលលេងល្បិចៗ វាយ​ខ្ញុំពីក្រោយ​ហើយ​ធ្វើជា​ថ្លៃ​ថ្នូរ។

នៅពេល​ពួកយើងខឹងគ្រប់គ្នានឹងឃើញ​ពិតៗ ហើយ​ពេល​យើងចង់ធ្វើអ្វីមួយ ឧទាហរណ៍ដូចពេលនេះ​ឡុង​អាចមានអារម្មណ៍ច្រណែនប្រសិនបើគិតថា បងរាហ៊ូសង្ហា​សមជាមួយ​ខ្ញុំ គេ​នឹង​បញ្ចេញ​ឱ្យដឹងតែម្តង ថាគេប្រចណ្ឌ។

សម្រាប់គ្រប់គ្នា ទំនាក់ទំនងស្នេហា​ដៃគូមួយទល់នឹងមួយ មានសារៈសំខាន់​ព្រោះតែមិនចង់ឱ្យមាន​រឿងប្រចណ្ឌច្រណែននេះឯង។ ​ស្នេហា​ដែលគ្មាន​អារម្មណ៍ថាមាន​សុវត្ថិភាព មិនមែនជាស្នេ​ហា​ដែលពួកយើងចង់បានទេ។​ គ្មា​នភេទណាចង់បានឡើយ។

កំពុង​អង្គុយជាមួយអារម្មណ៍ជ្រាលជ្រៅដូចអ្នកនិពន្ធឬទស្សនវិទូ​ស្រាប់តែ ដៃមួយលោមកប៉ះមុខខ្ញុំ។

បន្ទាប់មក អូសទៅអង្អែលសក់ខាងក្រោយរបស់ខ្ញុំទៀត។

បេះដូងខ្ញុំលោតភឹប។ គ្រាន់តែមួយបង្អូសនេះ ​ខ្ញុំនឹកឃើញឡើងវិញភ្លាម​ដល់រាត្រីកាលមួយ​ដែលប៉ានឹងម៉ាក់សម្រេចបែកផ្ទះ​….

យប់នោះ ខ្ញុំបានមានៈ​យកលេសក្នុងផ្ទះ ចាកចេញទៅជាមួយ​ទេពណារ៉ាទាំងទុក្ខសោក។ មនុស្សម្នាក់ បានចារទុករបៀប«ប៉ះពាល់»ពិសេសមួយលើរាងកាយខ្ញុំ។​ សញ្ញាណនៃបាតដៃគេដែលប៉ះមកលើខ្លួនប្រាណខ្ញុំ ​មិនថាដោយរបៀបណាឬទីកន្លែងណា សឹងអាចធ្វើឱ្យខ្ញុំភាំងស្លុតបាន។

ទេពណារ៉ា​ទាញកៅអីមកអង្គុយពីមុខខ្ញុំច្រង៉ាងៗ ជាមួយទឹកមុខមមីរឌឺ។ បាច់ផ្កាមួយធំ ដាក់សង្កត់ពេញលើតុនេះ ក្រោមក្រសែភ្នែក​អ្នកផងគ្រប់គ្នា។

«លើកនេះ យើងនៅកណ្តាលហាងកាហ្វេ លែងក្នុងបន្ទប់ស្ងាត់ៗបួនជ្រុងទៀតហើយ!»

គេនិយាយតិចៗ​តែសម្លឹងជ្រៅៗមកក្នុងកែវភ្នែកក្រឡង់ៗរបស់ខ្ញុំ។    បុរសម្នាក់ដែលធ្លាប់​សង្ហា​​ហួសហេតុក្នុងបេះដូងខ្ញុំ ជាបុរសដ៏មានសុជីវធម៌ មាន​ប្រជាប្រិយភាព និងមិនព្យាយាមធ្វើឱ្យអ្នកណា​ចាប់អារម្មណ៍ រម្យទមសិចស៊ី ពេលនេះលេច​ឡើងមកវិញបានទាំងអស់នូវអារម្មណ៍​ឆាបឆេះជាមួយគេកាលពីមុន។

ការប្រើភ្នែកស្កេនមើលរាងកាយខ្ញុំពីលើចុះក្រោម ដូចព្យាយាមចង់ដឹងថា​ខ្ញុំស្គមឬធាត់ សុខសប្បាយ​ឬកើតទុក្ខ នាថ្ងៃនៃក្តីស្រឡាញ់មួយនេះ។

ក្រឡេកមើលទៅឡុង គេ​កំពុង​ឈរច្រង៉ាងក្បែរតុគិតលុយ​ហើយសម្លឹងមក​ទាំងមុខស្មើ។

​លោកនេះ គ្មានអ្នកណាមិនស្គាល់សង្សារចាស់ដ៏ល្បីរបស់ខ្ញុំទេ។ ពិសេស​រឿង​ត្រូវមួយជើងកៅអីបែកក្បាលព្រោះតែហេតុផល​ខ្ញុំមានឌីប្រេសិន។

ខ្ញុំលេបទឹកមាត់ភ័យ​កាលបើមើលឃើញការសម្លឹងផ្លូវកោងរបស់ឡុង ហើយ​ការស្រមើស្រមៃដ៏អាក្រក់មួយកំពុង​បណ្តាលចិត្ត​ខ្ញុំ ឱ្យក្រោកឈរឡើង​សន្សឹមៗប្រុងថា នឹង​អូសដៃឡុងចាកចេញ។

«ជេមស៍ស្អាតណាស់! ស្អាតជាងមុនទៅទៀត!»

នៅពេលបុរសម្នាក់សរសើរអ្វីមួយលើខ្លួនខ្ញុំ ​ខ្ញុំដឹងថាគេ​ព្យាយាមទាក់ទាញចំណាប់អារម្មណ៍ឱ្យមកស្លុងស្លុប​នឹង​ភាសាស្នេហាចាស់កាលពីមុន​ ដែលឈឺៗនៅឡើយនៅក្នុងទីអាថ៌កំបាំងមួយ​នេះ។

មានភាពខុសប្លែកគ្នា រវាងបុរសម្នាក់ដែលទើបតែ​ដើរចូលមកក្នុងបេះដូងយើង និងម្នាក់ទៀតដែលបានរុករាន​ក្លាយជាម្ចាស់ទីនោះមុន​ហើយជ្រៅផង។

ខ្ញុំចង់ស្រែកគំហកថា «មកធ្វើអី» គ្មានអ្នកណាស្វាគមន៍​ទេ តែស្រែកមិនចេញ ​បានត្រឹមឈរឡើងស្កុប។ ឡុង​បោះបង់ចោលការរង់ចាំកុម៉្មង់ដោយ​ដើរ​ត្រលប់មកវិញយឺតៗ

«ម៉ោធ្វើអី?!»

ឡុង​សួរដោយញាក់ស្មា។​ ចំណែក​ទេពណារ៉ាវិញ មិនខ្វល់បែរក្រោយមើលប្រភពសំណួរទេ គេងាកមកចំហៀង​មិនដល់៣០ដឺក្រេផង ​បានន័យថាគេតោះតើយនឹងវត្តមាន​ឡុង ទុកថាគ្មាន​បានការអ្វីសម្រាប់ភ្នែក​គេក្នុងការ​ចំណាយទៅមើលឡុង។

«អ្ហែងមុខក្រាស់ម៉េះអ្ហ៎ា!»

ឡុងថាមកទៀតទោះបីរាងឆ្គងហើយ​ទេពណារ៉ា​ចាស់ជាងឡុង​ច្រើន​។

រាងកាយរបស់គេ​ប្រឈមមុខនឹងខ្ញុំ ទុកខ្នងចោលឱ្យឡុង ខ្ញុំខ្លាចតែឡុងកម្រោលទេ។ ពេលនេះ ​តើខ្ញុំបារម្ភ​ទេពណារ៉ា ឬឡុងឱ្យប្រាកដទៅ។

ខ្ញុំលូកដៃទាញយកទូរសព្ទនៅក្រោមបាច់ផ្កាយ៉ាងតក់ក្រហល់ ​ស្រាប់តែ​ថ្ពក់ទំនាក់ទំនងភ្នែកជាប់ជាមួយការសម្លឹង​ដ៏ក្រៀមស្រពោនមួយរបស់​គេ​ ទេពណារ៉ា។

ព្រានម្នាក់នេះ មាន​អំណាច​ទាក់ថ្ពក់ពេកហើយ។ សួម្បីគេធ្លាប់ទះកំផ្លៀងខ្ញុំវិលខ្ញាល់ ក៏នៅតែ​ពន្លឺភ្នែកគេពេលនេះ​ឆក់ខ្ញុំបានជាប់ឆឺង ​ចុះទម្រាំក្មេងថ្មីៗទៀត?

បុរសម្នាក់ដែលគ្មានអ្វីដែលត្រូវបាត់បង់នោះ មិនមានអ្វីពិបាកក្នុងការសម្តែង​កម្សត់ទេ​ខ្ញុំដឹង​។ តែ​ម៉េចខ្ញុំឈាន​ចេញមិនចង់បាន?

ដៃឡុងក្របួចមករកកអាវគេ​ មានតែខ្ញុំទេដែលមើលឃើញ។ ​មិនថាទេពណារ៉ា​ មាន​ចេតនាឱ្យសង្សារថ្មីខ្ញុំមានរឿងឬអ្វី ​ខ្ញុំមិនអាច​ឈរមើលទេ។

ការ​មើលទៅក្នុងភ្នែកយូរនិងចម្លែកនេះ ជាការប៉ះផ្ទាល់ដល់ជម្រៅបេះដូងតូចច្រម៉ក់របស់ខ្ញុំ ជាការ​​ព្យាយាមចែចង់ រង់ចាំការឆ្លើយតបជាមួយការអង្វករមួយ តែហាក់​មានអំនួតពន់ពេកហើយ​។

«អរគុណដែលចូលមកក្នុងជីវិត​ខ្ញុំ» នឹកដល់ពាក្យ​ចាស់មួយឃ្លា​របស់ខ្លួនឯង ដែល​ខ្ញុំថាពេល​ទ្រោបគេងលើទ្រូងគេ ក្រោមស្នាមញញឹម​កម្រនៃសិស្សច្បងដែលរីកមកប៉ប្រឹមកំដរជីវិតក្មេងមានបញ្ហាគ្រួសារម្នាក់នេះ។ ថ្ងៃនេះម៉ោងនេះ ខ្ញុំបែរជាចង់សួរគេថា «ម៉េចទៅមិនផុតពីជីវិតខ្ញុំសោះ?»

ខ្ញុំទាញភ្នែក​គ្រវាត់ចោលការសម្លឹង​របស់គេ ហើយទៅដល់ពីមុខឡុងភ្លាមៗ។  ដៃខ្ញុំស្រវា​ក្តោប​ដៃឡុង ទោះបីឡុងប្រឹងរលាស់យ៉ាងណា ​ខ្ញុំប្រឹងហើយប្រឹងទៀតថ្ពក់យក​ម្រាមទាំង១០របស់គេមកឱ្យទាល់តែបាន​។

«កន្លែងនេះអត់សប្បាយទេ​ឡុង! យើងចេញទៅកន្លែងយើងវិញណ៎ា!»

ទេពណារ៉ា​ក្រោកមកដែរ​ គេបែរមកតាមខ្ញុំ ធ្វើឱ្យឡុងសម្លក់ភ្នែកទៅរកគេ ​មិនព្រមមើលមុខអង្វរ

រឿង៖ ថ្ងៃណាមួយ ភាគទី១៤
ខ្ញុំមិនចម្លែកទេ ដែលគ្រប់គ្នារើសអើងចំពោះមនុស្សភេទទីបី។ ជាពិសេសកាលណា​បាន​ដឹងរឿងស្នេហាការអាថ៌កំបាំងរបស់អ្នកដទៃ ទោះជារឿងកន្លងហួស ព្រមទាំងជារឿងមានលទ្ធផលមិនល្អផង សង្គមនេះ​នៅតែនិយម​នាំគ្នាលើកកកាយ យកមកនិយាយដដែលដដែល មិនខ្វល់ថា អ្នកណាត្រូវឈឺចាប់​។ អត់ចម្លែក!

រឿងមួយ​ដែលចម្លែក គឺអ្នកដែលនិយាយហ្នឹងជាអាណា​ព្យាបាលរបស់ខ្ញុំ។ សូម្បីតែគាត់ក៏គិតថា ការស្រឡាញ់ប្រុសដូចគ្នាគឺជារឿងដែលមិនអាចទទួលយកបានដែរ ដូ​ច្នេះហើយ ​បើគ្រូខ្ញុំដែលស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា រកតែរឿង​មក​ចោទខ្ញុំ មិនពេញចិត្តខ្ញុំទាំងបំពាន រហូតដល់និយាយអុចអាលឱ្យនាយកបណ្ដេញខ្ញុំចេញពីសាលាបាន គ្រប់យ៉ាង​កើតឡើង​ព្រោះហេតុផលមួយ​ប៉ុណ្ណោះគឺ«ដោយសារតែខ្ញុំស្រឡាញ់​មនុស្សប្រុសដូចគ្នា!» ខ្ញុំឈប់មាត់ ប៉ុន្តែក្នុងចិត្តខ្ញុំកំពុងរកមធ្យោបាយសព្វបែបយ៉ាងក្នុងការវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ខ្ញុំមិនអាចរស់នៅទីនេះទេ។

ខ្ញុំខលទៅប៉ា។ គាត់លើកភ្លាម ខ្ញុំក៏ស្រែកឡើង៖

«ប៉ា! ម៉ាក់ដឹកខ្ញុំមកចោលទៅផ្ទះអ៊ំលីន! ខ្ញុំមិនមែន​សម្រាមទេ!​ ខ្ញុំត្រូវការប៉ា! ប៉ាមកភ្នំពេញវិញភ្លាម! ខ្ញុំត្រូវការប៉ាឥឡូវនេះ!»

ខ្ញុំស្រែកយំង៉ោង​ទាំងមិនបានដឹងថា មកពីប៉ាស្លុតនឹង​ទំនួញរបស់ខ្ញុំបានជាគាត់នៅស្ងៀមមិនទាន់ឆ្លើយ ឬអ្វី…..

ម៉ាក់ទ្រោបក្បាលយំ។

វគ្គ

ប៉ាឱ្យខ្ញុំទទួលយក​អ្វីៗ​ដែលបានកើតឡើង​

ប៉ាខ្ញុំបានមកដល់ភ្នំពេញ ពីរថ្ងៃបន្ទាប់ពីយប់ដែលខ្ញុំស្រែកយំហៅគាត់។ នៅពេលមករកខ្ញុំដល់ផ្ទះ ប៉ាបានប្រកែកដាច់អហង្ការជាមួយម្តាយខ្ញុំ មិនឱ្យខ្ញុំដូរសាលា ក៏មិនឱ្យខ្ញុំចេញទៅសម្រាកស្រុកស្រែណាទាំងអស់។

ទំនាស់ទាំងអស់ គឺប៉ា​ឱ្យខ្ញុំប្រឈមមុខ។

​គាត់ថា​ នឹង​ទៅដោះស្រាយជាមួយនាយក ជាមួយគ្រូ ជាមួយមិត្តភក្តិទាំងអស់នោះ ដែលបានធ្វើបាបរើសអើងខ្ញុំនៅសាលា។

យប់នោះប៉ាខ្ញុំនៅសម្រាកបន្ទប់ខ្ញុំ។

គាត់​និយាយជាមួយខ្ញុំច្រើន។  គាត់ប្រាប់ខ្ញុំថា រឿងដដែលដដែលនឹងនៅតែកើតឡើងមកវិញ​បាន បើសិនជាខ្ញុំចង់គេចពីវា ព្រោះគ្រប់យ៉ាង​ដែលយើងបានប្រព្រឹត្តរមែងតែងនៅជាប់នឹងយើង ជាអតីតកាលរបស់យើង​ ដែល​យើង​ត្រូវហ៊ានប្រឈមមុខជាមួយ។

ខ្ញុំមិនបានដឹងថាលើកនេះ តើប៉ាខ្ញុំគាត់បានសំបុត្រយន្តហោះពីណាមកបន្ទាន់បានបែបនេះទេប៉ុន្តែវត្តមានរបស់គាត់ ពិតជាធ្វើឱ្យខ្ញុំមានភាពកក់ក្តៅខ្លាំង។

ពាក្យមួយគេនិយាយថា យ៉ាងហោចណាស់យើងមាននរណាម្នាក់ជាសំអាងនៅក្នុងជីវិតរស់នៅរបស់យើង បើមិនមែនម៉ាក់ មិនមែនប៉ា គួរតែជាអ្នកដែលយើងជឿថា យើងប្រាកដជាមានភាពកក់ក្តៅ និងថមថយចុះ​នូវភាពរងាឯកោ អស់សង្ឃឹម ​ឬកំហឹងពុះកញ្ជ្រោល។

ប៉ា​ខ្ញុំបាននិយាយប្រាប់ខ្ញុំថា មានមនុស្សជាច្រើននៅក្នុងលោកយើងនេះ ចួបប្រទះរឿងមួយចំនួនដែលខ្លួនក៏ដឹងថា មិនល្អ ឬមិនទទួលបានការឱ្យតម្លៃ កោតសរសើរ ថែមទាំង​បន្តុះបង្អាប់​បង្កជាការអា​ម៉ាស់ បានជា​ប្រសើរគេ​ព្យាយាមគេចវេះពីវា ប៉ុន្តែតាមពិតទៅរឿងទាំងនោះ នៅតាមអន្ទោល​យើងរហូតដរាបណាយើងនៅតែគេចមិនទទួលស្គាល់វា។

ដូច្នេះករណីរបស់ខ្ញុំ បានជាកើតឡើងរួចទៅហើយ ត្រូវតែប្រឈមមុខ។

ខ្ញុំក៏បានសួរគាត់វិញ៖

«ចុះប៉ាគិតយ៉ាងម៉េច រឿងដែលខ្ញុំស្រឡាញ់ប្រុសគ្នាឯង?!»

គាត់នៅស្ងៀមបន្តិច។

«ប៉ាមិនឆ្លើយ​ក៏បាន ខ្ញុំអត់ខឹងប៉ានោះទេ!»

ខ្ញុំថាហើយទ្រោបក្បាលឱបគាត់។

ប៉ាខ្ញុំឆ្លើយដោយអង្អែលក្បាលកូនទោលម្នាក់នេះផង៖

«គ្មានអ្នកណាកើតមក ចង់បានអ្វីមួយស្មុគស្មាញមកជាមួយទេ!  ចង់ឱ្យរលូន​ ឱ្យធម្មតាដូចគេដូចឯង! ដូចប៉ាអ៊ីចឹង បើប៉ាសួរកូនថាតើកូនចង់បាន ទេពេលប៉ាលែងលះ តាមពិតទៅគឺកូនមិនចង់ទេ គ្មាននរណាចង់បានឪពុកម្ដាយលែងលះឡើយ ប៉ុន្តែចួនកាល ជារឿងដែលយើងត្រូវតែធ្វើដោយចៀសមិនរួច ចំណែកការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមមួយ ដែលគេនៅមិនទទួលយកពេញលេញ​នៅឡើយនេះ​ ក៏គ្មានឪពុកម្ដាយណា ដែលបន់ព្រះសំពះទេវតាសុំឱ្យកើតកូនមកជាភេទទីបីដែរ ប៉ុន្តែអ្វីដែលប៉ាដឹងប្រាកដ គឺពុកម្តាយគ្រប់គ្នា ទទួលយកកូនរបស់គាត់ មិនថាក្មេងនោះល្អឬអាក្រក់ សឬក៏ខ្មៅ ល្ងង់ខ្លៅឬក៏ឆ្លាត ភេទទីបីឬភេទណាក៏ដោយ ក៏នៅតែជាកូនរបស់ប៉ា!»

ខ្ញុំស្តាប់គាត់ទាំងស្ងៀមស្ងាត់។ ​ប៉ាខ្ញុំសួរបន្ថែម៖

«ចុះស្អែករឿងទៅសាលារៀនវិញ យ៉ាងម៉េចដែរកូន?»

ខ្ញុំងើបមុខចេញពីការឱបចង្កេះគាត់ ហើយអង្គុយឡើងមកវិញ តែ​នៅស្ងៀមរិះគិតចុះឡើងអំពីរឿងទាំងអស់ដែលបានកើតឡើងនៅទីនោះ។ ណាទី ដែលតែងរករឿងខ្ញុំ គ្រូជីវៈ និងចុងក្រោយគឺនាយកតែបោះកាសខ្ញុំចោល។

«ឬប៉ាកំពុងបង្ខំកូនឱ្យធ្វើរឿងដែលកូនមិនចង់ធ្វើ» ប៉ាថាមកតិចៗ។

«ខ្ញុំចង់ធ្វើខ្លាំងពេលនេះ​ទោះបីជាមើលទៅ ពិបាក!»

ខ្ញុំតបវិញ​ទាំងសម្លឹងឆ្ងាយទៅក្រៅបង្អួច។

«ពិបាកម៉េច?!»

«ពិបាកនិយាយ! ដូចកាលប៉ាត្រូវចេញពីផ្ទះនេះ ដើម្បីឱ្យបានស្រណុកក្នុងចិត្តគ្រប់គ្នា ឈប់ឈ្លោះ ឈប់ឮទំនាស់ ប៉ុន្តែខ្ញុំត្រូវបាត់បង់ចំណែកមួយនៃគ្រួសារ! ធ្វើឱ្យគ្រប់យ៉ាងលែងពេញលេញដូចមុន!»

ប៉ាខ្ញុំនៅស្ងៀមវិញ ជាមួយដង្ហើមធំ។ ស្តាយក្រោយពិតមែន​ដែល​ខ្ញុំមានអារម្មណ៍​ថា​បាន​ធ្វើឱ្យ គាត់នឹកឃើញខ្លួនគាត់មាន​កំហុស។

«ខ្ញុំមិនចង់និយាយទម្លាក់គ្រប់យ៉ាងលើប៉ាទេ! ការទាស់គ្នា​ ឬបរាជ័យ​របស់ខ្ញុំនៅសាលា​ ក៏មិនមែន​មកពីប៉ាម៉ាក់បែកគ្នាឬមកពីស្អីទាំងអស់​មកពី….ខ្ញុំមិនដឹងទេ! ជីវិត​មនុស្ស​តែងតែមាន​ម្តងពីរដងបែបនេះហើយ!»

គាត់ងក់ក្បាលតិចៗ​ហាក់នៅព្យាយាមស្តាប់ ខ្ញុំក៏និយាយបន្ថែម៖

«គឺ​និយាយរួម ទៅសាលា​ស្អែក​មិនស្រួលទេ វាពិបាក តែយើងចាំបាច់ធ្វើវាចុះ! ដូចប៉ាមិនចង់លែងលះទេ តែត្រូវធ្វើ! ខ្ញុំចង់និយាយអ៊ីចឹង!»

«យ៉ាងហោចណាស់! ក៏កូនរបស់ប៉ា​ឥឡូវធំហើយ! មើលខ្លួនឯងចុះ ចេះនិយាយច្រើន ហើយត្រូវៗទៀត! ខុសពីមុន!»

«ពីមុនខ្ញុំយ៉ាងម៉េច?!»

«ពីមុនកូនមិនសូវនិយាយមិនសូវស្ដី សូម្បីតែប៉ាជាឪពុកម្ដាយក៏មិនដឹងថា កូនកំពុងគិតអីដែរ! ប៉ុន្តែឥឡូវនេះគ្រាន់តែកូនហាមាត់មក ដូចជាយល់ដឹង គឺ​កូនប៉ា​ក្លាយជាមនុស្សដែលចូលចិត្តគិតពី ចិត្ត​គេ!»

«អត់យល់ទេ! ​ខុសគ្នានឹងខ្ញុំពីមុនយ៉ាងម៉េចទៅ?!»

«កាលពីមុន ដែលកូនមិនចង់ឆ្លើយ មិនស្តីតប ​មិនខ្វល់ថាអ្នកណាដែលកំពុងសួរនោះចង់ដឹងពីរឿងអ្វី ប៉ុន្តែពេលនេះ ទោះបីកូនមិនចេះឆ្លើយ​ឬក៏គ្មានចម្លើយច្បាស់លាស់ប៉ុន្តែក៏កំពុងព្យាយាមរកចម្លើយ ដែលសន្តានចិត្ត​នៃទំនាក់ទំនង​ស្មោះត្រង់ទាំងនេះ សូម្បីតែភាសាកាយវិការរបស់កូន ក៏នឹងធ្វើឱ្យគូសន្ទនាយល់បានថា វាល្អ! គឺល្អខ្លាំងណាស់ មានតម្លៃពេញមួយជីវិតទៅមុខ មិនថា ពេលកូនចូលមហាវិទ្យាល័យ ឬក៏ចេញទៅធ្វើការចរិតយល់ចិត្តអ្នកដទៃ គិតអំពីដៃគូដែលកំពុងតែសួរសំណួរ ដៃគូសន្ទនារបស់យើង​ ជាទុនធំ​មួយនៃកិច្ចកសាង​ទំនាក់ទំនងក្នុងសង្គម!»

ខ្ញុំសប្បាយចិត្ត​បន្តិចឡើងវិញទៀតហើយ។ រឿងនៅសាលាខ្ញុំ ចង់មានន័យ​ថា ការចាកចេញនោះខ្ញុំអត់ចង់ទេ ខ្ញុំមិនចង់ផ្លាស់សាលា​ទៀតឡើយ ប៉ុន្តែការចូលទៅវិញវាក៏រឹតតែពិបាក ដូចជាសឹងតែថា វាពិបាកជាងឱ្យខ្ញុំ បំភ្លេចអាមនុស្សអាក្រក់ម្នាក់នោះទៅទៀត។ ខ្ញុំប្រាប់ប៉ាបែបនេះ ស្រាប់តែប៉ាឆ្លើយមកវិញ៖

«បើអ៊ីចឹង មិនបាច់ទៅសិនក៏បានដែរកូន! ចាំធ្វើចិត្តបានសិនក៏ល្អ!»

ខ្ញុំនៅស្ងៀមគិត ហើយទីបំផុតទៅខ្ញុំបានលង់លក់រហូតដល់ភ្លឺ។ ក្រោកដឹងខ្លួនមកវិញមេឃព្រហាមទៅហើយ​ មិនឃើញប៉ានៅក្នុងបន្ទប់នេះ​តិចលោតែ​គាត់ចេញទៅរត់កីឡា​ចោលខ្ញុំ?

ខ្ញុំឈានសកញ៉កចេញទៅក្រៅរត់ចុះក្រោមរកគាត់  ទើបតែបើកទ្វារក៏ឮសូរសំឡេងពួកគាត់ប្រកែកគ្នាទៀតទៅហើយ។

«ហេតុអីបានជាធ្លាយលេចឮរឿងរ៉ាវរបស់កូនជេមស៍នៅសាលាថ្មីបាន? ហើយហេតុអី សាលានោះ​ស​ម្បូរ​​​មនុស្ស​មាត់អេចអូចច្រើនម្ល៉េះ?!» ប៉ាខ្ញុំសួរហាក់ខឹង។

ម្ដាយខ្ញុំមិនបង្អង់ទេ  គាត់ខ្សឹបខ្សៀវតប។  ប៉ុន្តែតាមពិតទៅ របៀបរបស់គាត់ គឺឈ្លោះតឹង​សសៃ​ក​ដាក់គ្នាជាមួយប៉ា៖

«សង្គមអីទៅហើយ? ទូរសព្ទគ្រប់ដៃ WIFI គ្រប់កន្លែង! យើងធ្វើអីខ្លះ ដែលអាចលាក់ជិតនោះ?»

«រឿងធំដុំម៉េះ?  សាលាក្រែងមានក្រមសីលធម៌ មានវិន័យអ្ហី?​ កូនក្មេងម្នាក់ទេតើ! ចាំបាច់អីឱ្យព័ត៌មាន​ទៅកាសែត? ចាំបាច់​សរសេរបំភ្លៃថា កូនខ្ញុំឈ្លោះគ្នានៅសាលាដែលទើបផ្លាស់ទៅ? ជាន់ពន្លិចច្បាស់ក្រឡែត! ថ្ងៃហ្នឹងខ្ញុំមិនទាន់ទៅដល់សួររកខុសត្រូវឱ្យកូនផង ហេតុអីបានជាអ៊ីនធឺណេតសរសេរបែបហ្នឹងបាន?»

សាជាថ្មី ដំបៅចាស់មិនទាន់របកស្នាម បានចាប់ពើតប៊ឹបៗផ្ទួនគ្នា​ឡើងវិញនៅក្នុងទ្រូងខ្ញុំ។ ខ្ញុំទប់ខ្លួនឯងទៅនឹងមាត់ទ្វារបន្ទប់ ហើយស្រមៃឃើញនូវរឿងជាច្រើន ដែលទើបតែរំលងទៅ ក្រោយការផ្តាច់ទំនាក់ទំនងរវាងខ្ញុំនិងទេពណារ៉ា។

អំពើទាំងឡាយ ដែលពួកអ្នកកាសែតបានធ្វើមកលើជីវិតយុវវ័យរបស់ខ្ញុំ ពួកអ្នកតែស្ករលើហ្វេសប៊ុក​លេបត្របាក់ខ្ញុំ ការនិយាយបន្តគ្នាដោយមិនដឹងរឿងច្បាស់ នៅលើបណ្ដាញសង្គមជាន់ឈ្លីខ្ញុំ គឺវាឈឺចាប់ ហើយនិង​មុតជ្រៅជាងអ្វីដែលទេពណារ៉ាបន្សល់ទុកនៅក្នុងបេះដូងរបស់ខ្ញុំទៅទៀត។

ឥស្សរាចរិយា ទៀតហើយ! ខ្ញុំក្ដាប់មាត់គិតហើយបែរចូលក្នុង រាវរកទូរសព្ទ​ប្រញាប់ប្រញាល់​។

កែវភ្នែក​ក្តៅគគុក​របស់ខ្ញុំ សម្លឹងឃើញ​គ្រប់យ៉ាងដែល​ពិភពលោកនេះកំពុងស្វាគមន៍យើង នៅព្រហាម​ដំបូង​មួយដែលខ្ញុំគិតថា ខំ​ត្រដាបត្រដួសចង់ក្រោកឡើងមកវិញ រស់សាជាថ្មី​ និងរស់ជាខ្លួនឯង ប៉ុន្តែគ្រប់គ្នា​លើកទឹកចិត្ត​ យល់ចិត្ត​ខ្ញុំបានល្អមែន!  ហ្វ្រីឱ្យខ្ញុំមួយព្រនង់ហើយមួយព្រនង់ទៀត។

«ក្មេងប្រុសទោល​កូនស្រីនាយកអាកាសចរដែលទើបលែងលះ ឈ្មោះជេមស៍ត្រូវគេដេញចេញពីសាលារៀនថ្មីទៀតហើយ!»

«ពាក្យចាស់ថា​កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច!»

«ប៉ាគេចោលការងារ ​លាឈប់មកតែលតោលនៅភ្នំពេញ​ ដើម្បីមកតាមកូនភេទទីបីដែលមិនដោយគន្លងធម៌!»

«ប្រភពជិតស្និទ្ធនិយាយថា គេបានធ្វើឱ្យម្តាយយំច្រើនដង​ ថែមទាំង​ឌឺដងឱ្យគ្រូជីវៈ​រហូត​ដល់នាយកសាលា​ចេញបទបណ្តេញចេញ!»

«មនុស្សមានជំងឺគួរតែនៅក្នុងពេទ្យ! គួរតែនៅក្នុងកន្លែងដែលមានសុវត្ថិភាពចំពោះខ្លួននិងអ្នកដទៃ!» ឃ្លាចុងក្រោយ​នេះជាកម្មសិទ្ធិរបស់ ឥស្សរាចរិយា។ ខ្ញុំពុះកញ្ជ្រោល ប៉ុន្តែមិនដល់មួយដង្ហើមទេ ខ្ញុំថយកំហឹង​មកវិញ ហើយក្រពាត់ដៃទាំងក្តាប់ទូរសព្ទរង្គើចុះឡើង ឡើងចុះ​នៅនឹង​ចុងម្រាម។

នាង​បាន​នៅជាមួយទេពណារ៉ាហើយ ដឹងថាបេះដូងគេគ្មានមនុស្សស្រី ឬក៏យ៉ាងម៉េច ឬមួយក៏ចិត្តបិសាចរបស់នាងដឹងថា  ពេលណាក៏នាងនៅចាញ់ខ្ញុំ បានជានាងធ្វើព្យុះព្យោមកតាមដានរឿងជីវិតរបស់ខ្ញុំទាំងដែលខ្ញុំឈប់ខ្វល់នឹងពីរនាក់នាង…..

«បិទចោលអា WIFI ហ្វេសប៊ុកស្អីអស់ហ្នឹង!» ប៉ាខ្ញុំនិយាយទៀតឮមកពីជាន់ខាងក្រោមព្រមានម្តាយខ្ញុំ។

«កូនជេមស៍ព្រមទៅសាលាវិញ ទៅប្រឈមមុខទៅរកខុសត្រូវឱ្យខ្លួនឯងហើយ ហេតុអីបានជាអូនឯងយករឿងទាំងអស់នេះមកនិយាយ តាំងពីព្រលឹមអុរបាន? អូនឯងគួរតែឈឺចាប់តវ៉ាជំនួសកូន!»

ហេតុផល​នៃ​អ្នកម្តាយខ្ញុំ ដែលលាន់ឮមកល្វើយៗធ្វើឱ្យខ្ញុំនៅធ្វើមុខស្មើ សើច​ចុងមាត់ចុះឡើង​ៗចំអកឱ្យខ្លួនឯង។

សំឡេងប៉ាខ្ញុំតវ៉ា៖

«សភាពពិតនៅខាងក្រៅ​ វាមិនដែលអាក្រក់ហែកហួរដូចក្នុងអាបណ្តាញសង្គមឆ្កួតឡប់អស់ទាំងនេះទេ! កូនកំពុង​ធ្វើសមាធិបាន គេសម្រេចចិត្តថា​ទទួលស្គាល់បញ្ហា​ហើយទទួលយក​ដំណោះស្រាយ​ មិនរត់គេច!»

ម្តាយខ្ញុំដាក់មកវិញ៖

«ប៉ុន្តែក៏មិនត្រូវបង្ខំកូន​ឱ្យធ្វើនូវអ្វី ដែលប្រឈមអាម៉ាស់​ឈឺចាប់ហួសហេតុពេកដែរ!»

«កូនខ្ញុំអាយុ១៨ឆ្នាំស្អែកខានស្អែកហើយ!»

ខ្ញុំកាត់ចិត្ត​បន្ថយ Volume សំឡេងពួកគាត់ចេញពីការយកចិត្ត​ទុកដាក់របស់ខ្ញុំ។​ កុំឱ្យខ្ញុំនេះក្លាយជាប្រធានបទ​កាន់តែយ៉ាប់ឡើងៗសម្រាប់ការចួបគ្នា​វិញដំបូង​រវាងប៉ាម៉ាក់ក្នុងផ្ទះយើង។

ខ្ញុំធ្មេចភ្នែកទាំងសង ប៉ុន្តែគ្រប់ពេលក៏ឃើញតែ​រូបតួឯកហ្វេសប៊ុក នាង​ឥស្សរាចរិយាកំពុងតែ សម្លក់មុខខ្ញុំតាមអេក្រង់ទូរសព្ទ។

កាន់តែខឹងនឹង​នាង​ ខ្ញុំកាន់តែមានកម្លាំងចិត្ត នៅក្នុងការងើបមុខសម្លឹងឆ្ពោះទៅកាន់ពិភពលោកនេះ។ នឹកឃើញ​ដល់សៀវភៅខ្លះ​ដែលធ្លាប់អានហើយចាំមក គឺមានពាក្យ​មួយដែលគេនិយាយថា «ដួល​កន្លែងណាក្រោកទីនោះ» «មនុស្ស​យើង​ស្អប់​ឬស្រឡាញ់សុទ្ធតែបង្កប់នូវ​កម្លាំងតស៊ូក្នុងនោះ» ។

ពីរនាក់ឯង​ចង់ឱ្យខ្ញុំក្រោកលែងរួច? ​ចុះបើខ្ញុំមិនព្រម?

ការអភ័យទោសនិងការទទួលយកថា គ្រប់គ្នាមាន​ចំណុចមិនល្អ​ គឺជាគន្លឹះក្នុងការបំបាត់សត្រូវចេញពីជីវិត នេះជាអ្វីដែលបងរាហ៊ូខំសរសេរមកទាំងព្រលឹម។ គាត់តាមដានខ្ញុំណាស់ យល់អំពីសភាពរបស់ខ្ញុំណាស់ ​ប៉ុន្តែឥស្សរាចរិយានិងប្រុសបញ្ញើក្អែក មិនមែនជាសត្រូវទេ ពីរនាក់នេះគ្មានតម្លៃ សូម្បីតែឱ្យប្រើពាក្យ “សត្រូវ” ជាមួយក៏មានបញ្ហាដែរ​ព្រោះខ្ញុំគ្មានសត្រូវឡើយ​។

សត្រូវ​វាទាល់តែខ្ញុំធ្វើខុសជាមួយគេ តែនេះគេមកឆ្កួត​លើខ្ញុំខ្លួនគេ។

ខ្ញុំបាន​បញ្ឈប់ការរក្សាទុកនូវអនុស្សាវរីយ៍ «មើលងាយ និង ស្អប់ខ្ពើម» របស់ពួកគេទៅហើយ  បុគ្គលនោះនៅតែចច្រប់ក្បែរៗរបងជីវិត​ខ្ញុំ បន្ត​សម្តែងរឿង​បំផ្លាញខ្ញុំ បង្ហាញ​ថា​មិនចូលចិត្តខ្ញុំ  ជីវិតបន្តទៅមុខរបស់គេ នឹង​រលំរលាយ​ព្រោះទង្វើខ្លួនគេ។

ហើយបើឃើញខ្ញុំមាន​ក្តីសុខ ​មាន​ដំណើរការរីកចម្រើន ​គេ​វិលវល់ចិត្ត​ ខ្ញុំនឹងតាមបំណងគេឱ្យចូលពេទ្យឆ្កួត​បានសម្រេច​។

ប៉ា​ឡើងមកដល់។ គាត់សម្លឹងមកខ្ញុំ ដែលរលីងរលោងបន្ទាប់មកសម្លឹងទូរសព្ទដៃដែលខ្ញុំនៅ​ក្តោប​​ទុក​នឹងចុងម្រាម។

គាត់ទម្លាក់ទឹកមុខ ស្វែងរកវិធីឬពាក្យពេចន៍មកនិយាយបន្លប់ស្ថានការណ៍។

«ហាត់ប្រាណជាមួយប៉ាតោះ!»

ដោយមិននិយាយស្តី ខ្ញុំប្តូរប្រើខោអាវកីឡា​ថ្មី ដែលប៉ារបស់ខ្ញុំទើបនឹងទិញមក។ មិនដែលមានពេលណាមួយ ដែលប៉ាខ្ញុំភ្លេចទិញខោអាវកីឡាពីស្រុកគេមកផ្ញើនោះទេ។

ពេលចុះមកក្រោម ខ្ញុំឃើញម្ដាយខ្ញុំតាមសម្លឹងខ្ញុំដោយក្ដីព្រួយបារម្ភ គាត់រកហាមាត់និយាយអ្វីតែអត់ហាស្តីទៅវិញ ទំនង​ម៉ាក់នៅទីទើរព្រោះឃើញប៉ា។

ម្ល៉ោះហើយ​ខ្ញុំនិយាយទៅកាន់គាត់មុន៖

«ពេលកូនមកវិញ សុំញ៉ាំអាហារពេលព្រឹកស្នាដៃម៉ាក់ម្តង!»

«បានសំណព្វចិត្ត! កូនចង់ញ៉ាំអីក៏បាន!»

«អីក៏បានដែរម៉ាក់!»

ឪពុកនិងកូនយើងបានរត់ជុំវិញសួនច្បារ ក្នុងបុរីបន្ទាប់ពីខានហាត់បែបនេះជាមួយគ្នាច្រើនខែមកហើយ។

«ត្រូវរៀន​រស់នៅពិតប្រាកដ ក្នុងជីវិតពិតរបស់យើង​ហើយ​ កុំអនុញ្ញាតឱ្យបុគ្គលណា មកបំបាក់ទឹកចិត្តយើង​​រារាំងយើង​ពីអ្វីដែលយើងចង់ធ្វើ។»

ប៉ាឆ្លៀតរត់ផងប្រាប់ខ្ញុំបែបនេះទៀត។

ប៉ុន្តែខ្ញុំវិញ ខ្ញុំយល់ច្បាស់ពីអ្វី​ដែលខ្លួនខ្ញុំនេះកំពុងគិតនិងតទល់ជាមួយ។ ជាអ្វីមួយ ដែលពុក​ម្តាយ​កំពុងតែបារម្ភ ដូចជាពេល​ប៉ាខ្ញុំរត់ជុំវិញសួនជាមួយខ្ញុំ គាត់តាមលួចមើលខ្ញុំរហូត។

ខ្ញុំមិនចង់សម្តែងទេ ប៉ុន្តែនេះគឺជាច្រកតែមួយគត់ដែលខ្ញុំចង់បង្ហាញគាត់ថា ខ្ញុំព្យាយាមធ្វើជាមនុស្សធំ។ បន្តិចទៀតខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ ខ្ញុំមិនបន្ទោសមនុស្ស​មិនល្អ​ដែលបង្ហាញកំហុស ឬពេលវេលាមិនល្អ​របស់ខ្ញុំឱ្យគ្រប់គ្នាដឹងរឿងលើអ៊ីនធឺណេត ដើម្បីជាន់ខ្ញុំចុះទាបនោះទេ។ ខ្ញុំត្រៀមខ្លួនមុនពេលត្រឡប់ទៅកាន់សាលា ជាមួយ​ការតាំងចិត្ត​ធ្វើរឿង​ដែលខ្លួនឯងពីមុនមក មិនជឿថា​អាចធ្វើបាន​។

ខ្ញុំក៏មិនបន្ទោសប៉ា ដែលចង់លាក់រឿងនេះពីខ្ញុំនោះដែរ។

នៅលើលោកនេះគ្រប់យ៉ាងមានហេតុផលរបស់វា។ ទីបំផុតពេលដែលយើងឈប់អង្គុយសម្រាកហើយញ៉ាំទឹក ប៉ាខ្ញុំដាច់ចិត្តនិយាយថា៖

«ជេមស៍ កុំទៅអីកូនថ្ងៃនេះ! យើងពន្យារសិនទៅរឿងទៅសាលា!»

សម្តីរបស់គាត់ធ្វើខ្ញុំយល់ពីទុក្ខព្រួយកង្វល់ទាំងប៉ុន្មានដែលគាត់លាក់ទុក។

បន្ទាប់ពីស្រីហាយសូ សាជាថ្មីបានវាយប្រហារខ្ញុំនៅលើបណ្ដាញសង្គម នារីកូនអ្នកមាននិងប្រុសគេ​មិនបានបញ្ឈប់ត្រឹមនេះ គេថែមទាំងចង់ឱ្យមនុស្សគ្រប់គ្នាដឹងថា ខ្ញុំនេះអន់ថយដល់កម្រិតណា។ គ្រប់គ្នា​ចង់ឱ្យខ្ញុំបាត់មុខ​ជារៀងរហូតទៅបីដូចជា​ឡានជាប់ហ្វ្រាំងទៅណាមិនរួចរបស់​វណ្ណដា?

ឥឡូវប៉ាមកហៅខ្ញុំឱ្យផ្អាកការចូលរៀនវិញទៀត?

«ហេតុអីទៅប៉ា!»

ទម្រាប់របស់ខ្ញុំ គឺសួរខ្លីៗបែបនេះ។ ប៉ុន្តែប៉ាខ្ញុំដឹងហើយថា ខ្ញុំមានន័យវែង។ គាត់ឆ្លើយវែងមកវិញ៖

«ម៉ាក់កូននិយាយត្រូវ! ប៉ាយល់ស្រប ចួនកាលយើងបង្ខំធ្វើរឿង​ទាំងទទឹងទទែង ​ដូចចេញទូកទាំងដឹងថាមានព្យុះ!»

«ខ្ញុំមិនដែលដើរសមុទ្រទេ! មិនដឹងថា អ្នកនេសាទថ្នឹកគេទប់ព្យុះបានឬអត់?»

«មនុស្ស​ថ្នឹក​ទូកមាំ ក៏មិនប្រាកដថា ទប់ព្យុះបានដែរព្រោះយើងមិនស្មានរ៉ិកទ័រវាដឹង!»

«តែរឿងទៅសាលាផ្សេងណ៎ាប៉ា! មុនក្រោយទេ!»

ប៉ាឆ្លើយមកវិញ​មួយៗ៖

«ក៏ឃើញដែរ! គ្រប់គ្នាសរសេរមិនល្អពីកូនលើបណ្តាញសង្គម!»

«ខ្ញុំធ្លាប់ហើយ!» ខ្ញុំតបផង លូកយកបណ្តាគ្រាប់ពោតលីងស្រាលៗ​ដែលកាន់ មកទៅក្នុងទឹកឱ្យត្រី។​ពួកវាហាមាត់ចំាដូចស្គាល់ខ្ញុំច្បាស់។ ​ខ្ញុំញញឹម​​ឱ្យចំណីវា។

ប៉ាតាមមកដល់ហើយ​និយាយទៀត។

«ប៉ាមិនបង្ខំកូនទៅទេ ពេលខ្លះ​យើងក៏ត្រូវដកឃ្លាខ្លះសម្រាប់ខ្លួនឯង!»

«គេសរសេរទៅហើយ! យើងទៅឃាត់ម៉េចនឹងកើត?!»

«ប៉ាបារម្ភពីកូន! ប៉ាមានកូនតែម្នាក់នេះដែល​ប៉ាទុកកូនសំខាន់ជាងអ្វីគ្រប់យ៉ាង  ប៉ាអរណាស់ដែលឃើញកូនប៉ារឹងមាំ ប៉ុន្តែបើកូនក្លាយទៅជារឹងទទឹងវាមិនល្អដដែល!»

ខ្ញុំដកដង្ហើមវែងៗ បែរមុខទៅត្រី​ហើយ​បិទភ្នែកធ្វើសមាធិ។

ចិត្តមួយខ្ញុំសួរខ្លួនឯងថា តើ​ខ្ញុំពិតជារឹងទទឹងឬខ្ញុំរឹងមាំ?

«ឥស្សរាចរិយា មិនអាចហាមឃាត់ខ្ញុំមិនឱ្យទទួលខុសត្រូវរឿងទាំងអស់​សម្រាប់ខ្លួនខ្ញុំខ្លួនឯងទេ! កាលពីលើកទីមួយ ខ្ញុំចង់រកខុសត្រូវប៉ុន្តែខ្ញុំត្រូវច្រវាក់មួយចាក់សោពីក្រៅ លើកនេះទៀតខ្ញុំត្រូវតែទទួលខុសត្រូវឱ្យបាន ប្រឈម​នឹងវា​ព្រោះខ្ញុំមានប៉ា!»

ប៉ាខ្ញុំញញឹម។

ខ្ញុំចាប់ផ្ដើមរត់បន្ត ​គាត់ក៏រត់មកតាមពីក្រោយខ្នងខ្ញុំ។

កាត់តាមកន្លែងដែលប្រឡាំងកាស បាននាំស្រីហាយសូមកបញ្ឈឺខ្ញុំ​ បេះដូងខ្ញុំលែងពើតហើយ​។ ​ខ្ញុំចាស់ទុំហើយ ខ្ញុំមាំហើយ!

ហោចណាស់ ខ្ញុំមិនអាចបោះបង់ចោលជីវិតរបស់ខ្ញុំដ៏វែងឆ្ងាយទៅមុខ​ ដែលពុកម្តាយខ្ញុំបាន​បណ្តាក់​ទុន​ ទាំងពេលវេលា​លុយកាក់ចិត្តថ្លើមកន្លងមកជាង១០ឆ្នាំនេះឱ្យអសារឥតការដោយសារមនុស្ស​ប្រុសម្នាក់ទេ។ នៅមាន​មនុស្ស​ស្អាតសង្ហា​ល្អៗ ជាច្រើន​ទៀតនៅតម្រៀបជួរគ្នាឯផ្លូវជីវិត​ខាងមុខ គ្រាន់តែពេលនេះ​ខ្ញុំមិនទាន់ចង់ជ្រើស….

ថ្ងៃណាមួយ….ខ្ញុំនឹង​មានអ្នកណាម្នាក់….

ខ្ញុំសរសេរដូច្នេះ ពេលមកដល់បន្ទប់វិញ៖

«ប៉ុន្មានខែដ៏រំភើប ពីចន្លោះចុងអាយុដប់ប្រាំពីរឆ្នាំទៅអាយុដប់ប្រាំបីនៅក្នុងបន្ទប់នេះ Surprise Surprise»។

ពេលចូលងូតទឹក ខ្ញុំបានលាងជម្រះ គ្រប់យ៉ាង​ឱ្យវាហូរទៅតាមលូ​រួមទាំងមនុស្ស​ដែលខ្ញុំធ្លាប់ស្រឡាញ់និងធ្លាប់ស្អប់ខ្លាំង។ មនុស្ស​បំពានខ្ញុំ​និងពិភពលោកមួយ​ដែលគ្មាន​លំនឹង ​តែងតែព្យាយាម​រំជួលយើង​ចុះឡើងទៅតាម​សង្វាក់របស់វា​ខ្ញុំទាត់ចោលចេញទាំងអស់។

ខ្ញុំជិតអាយុដប់ប្រាំបីហើយ ខ្ញុំមិនចង់ក្លាយជាមនុស្សធ្វើអ្វីដូចកូនក្មេង បោះបង់ចោលអារាត់អារាយ​ រាយប៉ាយកណ្ដាលទី គេចពួនចុះឡើង ហ្វេគៗ​ លឹបលទៀតនោះទេ។

ជ្រើស​រើស​​ជាប់ច្រវាក់ ឬមួយក៏នៅក្នុងគុកនៃចិត្តខ្លួនឯងព្រោះខ្លាចសម្ដីអ្នកផង ឬជ្រើសរើសប្រឈមមុខ ​ជាជម្រើស​របស់ខ្ញុំ។ ខ្ញុំក៏មិនទៅនៅផ្ទះអ៊ំលីន ដើម្បីបំភ្លេចរឿងរ៉ាវនៅភ្នំពេញដែរ។ ពីព្រោះថា​មុននិងក្រោយខ្ញុំគង់តែត្រូវត្រឡប់មកវិញ ដូច្នេះខ្ញុំត្រឡប់មកវិញថ្ងៃនេះឱ្យហើយ ដើម្បីដឹងថា តើយ៉ាងណាទៅការប្រឈមមុខជាមួយនឹងរឿងដែលគេគិតថាពិបាក។

វគ្គ

ជីវិតមនុស្សយើងត្រូវតែបន្តទៅមុខ

កុំនៅទ្រឹងមួយកន្លែងកូន!

ប៉ាប្រាប់ឱ្យខ្ញុំចៀសចេញពីច្រកផ្លូវចូលក្នុងសាលា ​​ព្រោះមានសិស្សផ្សេង​សម្រុកចូលមកច្រើនដែរ ជិតដល់ម៉ោងរៀន​ហើយ ផ្លូវនេះក៏តូចចង្អៀត ​យើងត្រូវចេះគិតអ្នកដទៃ តែក៏កុំឱ្យ​អ្នកដទៃច្រានយើងដួលបាន។

សាលារៀនខ្ញុំអើយ! គ្រប់យ៉ាងនៅទីនេះដូចគ្មានអ្វីប្រែប្រួលទៅតា​មពេលវេលាប៉ុន្មានថ្ងៃ ដែលខ្ញុំបានអវត្តមានទេ។

ខ្ញុំស្ពាយសាក់កាដូដើរឱនៗត្រុនៗ​ត្រឡប់ចូលទៅក្នុងបណ្តាទិដ្ឋភាពទាំងឡាយណាដែលខ្ញុំធ្លាប់បាន​គិត​ថា នឹងលែងបានវិល​មកវិញ​មើលវាទៀតហើយ។ អាគារអានសៀវភៅ  ទីបាល់បោះ​ និង​កន្លែងស្រីៗអង្គុយ​ញ៉ាំអាហារ​….គិតថា​គ្មានអ្នកណាចំណាំខ្ញុំបានទៅចុះ ។​

លើកលែងតែពួកអ្នកយាម ក្នុងចំណោមពួកគាត់មាន​ម្នាក់ ដែលបាន​លួចដៀងភ្នែកសម្លឹងមកខ្ញុំ។ គ្មានជម្រើស ខ្ញុំក៏សើចស្ញាញទៅកាន់គាត់វិញ។ ​នេះ​​ជាលើកដំបូងក្នុងជីវិតដែលខ្ញុំសើចគ្មានសំឡេង ហើយសើចធំយ៉ាងនេះចេញមកបាន។

បុរសនេះ​អាច​ថា គាត់បានដំណឹងរឿង​ខ្ញុំត្រូវនាយកបណ្តេញ​ចេញ​ឱ្យ​លែងមករៀនទៀត ឬមួយក៏គាត់បានឃើញ អ្វីៗលើហ្វេសប៊ុកកាលពីម្សិលមិញមិនដឹង។ ពេលខ្ញុំសើចគាត់ក៏សើចតបវិញ។

«ដើរទៅកូន! ជូនប៉ាទៅបន្ទប់នាយក»

ខ្ញុំនាំប៉ាដើរចូលទៅក្នុងសាលារៀន កាត់តាមរបៀងអាគារទាំងឡាយដែលយើងធ្លាប់ធ្វើរាល់ដង ដោយសារខ្ញុំមិនដែលមានមិត្តភក្តិដូច្នេះហើយខ្ញុំអត់មានពាក្យអីសម្រាប់និយាយនោះទេ ក្រៅពីដើរចច្រប់ជាទម្លាប់។

គ្រប់គ្នាមិនថានៅតារាងបាល់ឬមួយក្នុងសួនច្បារ ឬមួយក៏នៅលើផ្លូវទៅថ្នាក់ ឬនៅឈរចាំគ្នា​ពីមុខបណ្ណាល័យចាប់ផ្ដើមងាកមកសម្លឹងខ្ញុំ។

ខ្ញុំធំប៉ុណ្ណេះហើយមានប៉ាជូនមកសាលារៀនទៀត?

គេគិតអ៊ីចឹងឬមួយក៏គេគិតអំពីអ្វីដែលឥស្សរាចរិយានិយាយនៅលើបណ្ដាញសង្គមកាលពីព្រឹក។ ខ្ញុំចាប់ផ្ដើមដោះស្រោមមុខចាស់របស់ ខ្លួនឯងដែលជាភេទទីបីស្ពឹកៗខ្លាចៗ ពេលនេះ ជាមួយនឹងកម្លាំងអានុភាពថ្មីចម្លែក ខ្ញុំនិយាយទៅកាន់ពួកគេ៖

«សួស្ដី! សួស្តីទាំងអស់គ្នា»

នេះមិនមែនខ្ញុំទេ ខ្ញុំមិនដែលនិយាយបែបនេះឬក៏ញញឹមបែបនេះ សូម្បីតែ​ធ្វើទឹកមុខមាំបែបក្លាហានបែបនេះទៅកាន់គ្រប់គ្នានោះឡើយ។ ពួកគេភាំងសាជាថ្មី មុនពេល​រកនឹកឃើញ​តបមកវិញទាំង​ហៅឈ្មោះ ៖

«សួស្ដីជេមស៍!»

សួស្ដីពួកគេសុទ្ធតែស្គាល់ឈ្មោះខ្ញុំនៅផ្ទះ ល្បីមែន​ខ្ញុំ គ្មានអ្នកណាហៅខ្ញុំថា ត្រា នោះទេ!

ប្រាកដណាស់ថា ពួកគេបានអានរឿងរបស់ខ្ញុំនៅលើអ៊ីនធឺណេត។ ម្នាក់ៗពាក់កាសនៅនឹងត្រចៀក សៀតទូរសព្ទ​នៅនឹងកាបូប វាមិនចម្លែកទេ! ខ្ញុំបានត្រៀមខ្លួនរួចហើយ….ពិសេសនឹកឃើញដល់កាសរបស់ខ្ញុំ ដែលនៅខូចនៅឡើយដោយសារត្រូវលោកនាយកបោកចោល។

ប៉ាបាន​និយាយទៅកាន់អ្នកគ្រូម្នាក់នៅមាត់ផ្លូវថា គាត់​នាំ​ខ្ញុំមកចួបនាយក។

«សូមចាំបន្តិច​ខ្ញុំជម្រាបគាត់សិន!»

ថាហើយអ្នកគ្រូបានចូលទៅមុនដើម្បីជម្រាបនាយក ចុងក្រោយក៏ចេញមកវិញដោយប្រាប់ថាអាចចូលបាន។​

លោកគ្រូនាយកធ្វើជារៀបចំនេះនោះនៅលើតុគាត់ ប៉ុន្តែនៅក្រោមវ៉ែនតារបស់គាត់ ខ្ញុំដឹងថាគាត់មានអារម្មណ៍តឹងតែង ដែល​ឃើញខ្ញុំមកវិញលើកនេះ។

ខ្ញុំជម្រាបសួរកាត់ហើយ ត្រូវគាត់ចង្អុលឱ្យថយទៅអង្គុយលើសាឡុង។

ប្រហែលជាម្តាយខ្ញុំបានប្រាប់ពួកគេថា ឪពុកខ្ញុំនឹងនាំខ្ញុំមករកខុសត្រូវនៅសាលារួចហើយផងក៏មិនដឹងយប់មិញនេះ ព្រោះអ្នកនៅទីនេះទាំងអស់ភាគច្រើនស្គាល់និងគោរពរាប់អានជាមួយម្តាយខ្ញុំ។

«សូមអញ្ជើញអង្គុយ»

គាត់អញ្ជើញ​ប៉ាឱ្យ​អង្គុយចុះនៅនឹងមុខតុតែម្តង ទីនោះមាន​កៅអីពីរ តែ​គាត់ឱ្យខ្ញុំមកអង្គុយលើសាឡុងឆ្ងាយពីពួកគេ។

«ខ្ញុំមកសុំលោកនាយកឱ្យភក្ត្រាចូលរៀនឡើងវិញ» ប៉ាចាប់ផ្តើម

ឯនាយកប្រកែកញ៉ាញភ្លាម៖

«ខ្ញុំមិនបានដេញគេទេ! ប៉ុន្តែក្មេងធ្វើខុស ត្រូវតែទទួលការដាក់ពិន័យ!!»

ប៉ាខ្ញុំសួរវិញឡើងវិញភ្លាម​ដែរ៖

«លោកនាយកចង់ដាក់ពិន័យកូនខ្ញុំរបៀបម៉េច?!»

«សាលាយើងគឺ នែ៎…មិនចាំបាច់ប្រាប់ឪពុកម្តាយទេ! ក៏គ្មានអ្វីក្រៅពីឱ្យឈរ ឬមួយក៏ទៅអង្គុយក្នុងបន្ទប់រៀនទទេមួយ​ម្នាក់ឯងមួយរយៈ​ ធ្វើអ្វីៗតាម​ដែលគ្រូដាក់ឱ្យធ្វើ រហូតទាល់តែបានពិន្ទុតាមការកំណត់របស់គ្រូផ្ទាល់!»

«បាទៗ​ ប៉ុន្តែខ្ញុំនៅតែអះអាងថា កូនខ្ញុំមិនបានធ្វើឫកពាច្រឡោមខាងទៅកាន់គ្រូព្រោះតាំងចិត្ត​ទេ!​ គ្នាជាក្មេង​មិនចេះមាត់ក អាចថារឿងមុននោះមាន​កន្លែងភាន់ច្រឡំខ្លះ!»

ប៉ាទើបតែនិយាយមិនទាន់ចប់ផង លោកនាយ​បោះសម្តីមកកាត់ភ្លាម៖

«ចំណែក​ខ្ញុំមិនបានភាន់ច្រឡំទេ! កូននេះ បានធ្វើច្រងេងច្រងាងនៅចំពោះមុខខ្ញុំជានាយក!»

គាត់ថា ទាំងដៀងកន្ទុយភ្នែកមើលមកខ្ញុំ ចំពេលខ្ញុំលួចមើលគាត់ដូចគ្នា។

ទីបំផុត​ខ្ញុំជ្រប់មុខ​មិនសម្លឹងគាត់នោះទេ ទុកឱ្យប៉ាខ្ញុំជាអ្នកដោះស្រាយ។ ទោះបីយ៉ាងណាក៏ដោយ ចុងក្រោយប៉ាខ្ញុំបាននិយាយនូវសម្ដីជាច្រើនដោយទន់ភ្លន់ស្លូតបូត ហើយបានការពារនូវអាកប្បកិរិយារបស់ក្មេងជំទង់ដូចជាខ្ញុំថា ចួនកាលអាកប្បកិរិយាខាងក្រៅមិនមានអត្ថន័យច្បាស់លាស់សំដៅនឹងចិត្តថ្លើមខាងក្នុងនោះទេ គាត់ប្រាប់ថា​ ខ្ញុំនេះជាក្មេងមាន​លក្ខណៈមិនសូវរួសរាយ ស្រស់ស្រាយដូចមនុស្សភាគច្រើន តែក៏មិនមែន​មានន័យថា ​មិនមែនជាក្មេងល្អដែរ ខ្ញុំពិតជាត្រូវការឱកាសខ្លះ ហើយមិនចាំបាច់ប្ដូរសាលានោះឡើយ ។

សម្តីប៉ា​ដែលខ្ញុំស្តាប់ហើយមាន​ទឹកចិត្តជាខ្លាំងនោះគឺ​គាត់លើកឡើងថា៖

«កូនរបស់ខ្ញុំគឺជាក្មេងម្នាក់ដែលត្រូវការជំនួយ ព្រោះគេ​មាន​ផ្លូវចិត្តទន់ខ្សោយ មិនមែនត្រូវការការបណ្ដេញចេញ ឬមួយក៏ត្រូវការការបោះបង់ចោលនោះឡើយ!»

ចុងក្រោយខ្ញុំបានវិលត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ខ្ញុំវិញ។

ប៉ាបាននាំខ្ញុំចូលទៅរួចនិយាយប៉ុន្មានម៉ាត់ជាមួយគ្រូជនបរទេសប្រចាំថ្នាក់ខ្ញុំ មុនពេលគាត់វិលត្រឡប់ទៅផ្ទះវិញ។

បានចូលមកដល់ថ្នាក់កាលណា ក៏ធូរចិត្តដោយសារគ្រប់គ្នាញញឹមរកខ្ញុំ ជាពិសេសណាទី អ្នកតែងតែរករឿងខ្ញុំកាលពីមុន។

«សូមស្វាគមន៍ជេមស៍» នាងនិយាយជាភាសាអង់គ្លេស​។

ខ្ញុំញាក់ចិញ្ចើម​ញញឹម​តិចតួចជាកិច្ចឆ្លើយតប។ ​រេភ្នែកមើលមួយជុំខ្ញុំដឹងថា  គ្រូជីវៈមិននៅទីនេះទៀតនោះទេ គឺជាគ្រូផ្សេងជាជនជាតិ ហើយគាត់បានដើរ​មកទះស្មាខ្ញុំថ្នមៗ។

ខ្ញុំជឿថាគាត់មិនបានតាមដានបណ្ដាញសង្គមទេ គាត់ឈ្មោះថាគ្រីស្ទៀនមកពីប្រទេសអង់គ្លេស​ ប៉ុន្តែគាត់ប្រាកដជាបានដឹងឮខ្លះមិនខាន​អំពីវិបត្តិរបស់ខ្ញុំលើកនេះ។

ការបានមកអង្គុយក្នុងថ្នាក់នេះវិញគឺជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ តាមពិត នៅក្នុងបញ្ហាបើសិនជាយើងប្រឈមមុខនឹងវាបាន យើងនឹងទទួលបានជោគជ័យរួចទៅហើយកុំថាឡើយ យើងត្រូវតែឈ្នះអ្នកដែលធ្វើបាបយើង គឺវាគ្មានន័យទេ វាគ្រាន់តែជារឿងបន្ទាប់តែប៉ុណ្ណោះ។

បើសិនជាថ្ងៃនេះ ពេលនេះ ខ្ញុំនៅអង្គុយមើលមាន់នៅក្នុងផ្ទះរបស់អ៊ំលីន នៅឡើយតាមវិធីម្តាយខ្ញុំនោះ​ ថ្ងៃស្អែកនិងថ្ងៃខានស្អែកខ្ញុំអាចនឹងក្លាយជា​អ្នកកើបអាចម៍គោឬមួយក៏ធ្វើអ្វីទៀតខុសពីនេះ។

ជាការពិតណាស់ពេលខ្លះយើងគួរតែមាន ចន្លោះគម្លាតមួយឱ្យខ្លួនឯងដកដង្ហើម ឃ្លាតពីបណ្តាបញ្ហាណាដែលចាក់ស្រេះពេកគ្មាន​​ច្រកចេញនៅឡើយ តែ​រឿងខ្ញុំកាលពីប៉ុន្មាន​ថ្ងៃមុនជាមួយគ្រូជីវៈមិនមែនជាវិបត្តិទេ ប៉ុន្តែជាកំហុស។​ ខ្ញុំយល់ថា ខ្ញុំនិងគាត់មាន​កំហុស​ដូចគ្នា​ម្ខាងម្នាក់។ ខ្ញុំមិនស្តាប់គាត់ ឯគាត់រើសអើងខ្ញុំ ចំណែកលោកនាយកវិញ….ពិបាកនិយាយណាស់ គ្រប់គ្នាក្នុងសាលាយើង​តែង​ដកដង្ហើមធំពេលនិយាយអំពីនាយកម្នាក់នោះ។

គ្រប់យ៉ាងក្នុងថ្នាក់​ដំណើរការ​រលូនស្ងប់ស្ងាត់ មិនមានអ្វីទាំងអស់រហូតដល់ពេលដែលខ្ញុំចេញមកញ៉ាំបាយ។

នៅកន្លែងញ៉ាំបាយខ្ញុំនឹកឃើញដល់រឿងជាច្រើន។

រឿងដែលសំខាន់ គឺពាក់ព័ន្ធរវាងមនុស្សបីនាក់គឺ ឯកម៉ាលីគ ឥស្សរាចរិយា និងទេពណារ៉ា។ ពួកគេ​ជាការចងចាំដែលមិនល្អ ពិតមែន​ តែមិនអីទេ ខ្ញុំរៀនធ្វើចិត្តជាមួយវា។ សំឡេងមួយលាន់មកល្វើយៗ ទោះបីដំបូង​ខ្ញុំមិនចាប់អារម្មណ៍​ទេ ប៉ុន្តែក្រោយមកចិញ្ចើមខ្ញុំជ្រួញ​ចូលគ្នា​ពេលស្តាប់ឮ។

«យើងអត់ចង់ឱ្យ ភេទទីបីម្នាក់ហ្នឹងរៀនក្នុងថ្នាក់យើងទេ!

«គេថាយើងរើសអើងភេទ តាមពិត​ខ្ញុំមិនរើសអើងភេទទេប៉ុន្តែខ្ញុំរើសអើងមនុស្ស! ឯងគិតមើលទៅ គេហ្នឹងចង់ល្បីណាស់ ​មិនដឹងទៅឈ្លោះគ្នាជាមួយតារាហ្វេសប៊ុកធ្វើស្អី ឡើងល្បីសាលារៀន!»

«អូ៎…អាចថាគេអាង ម៉ាក់គេ! ម៉ាក់គេដូចជាធ្វើការធំខាងអាកាសចរណ៍!»

«តែគេព្រឹកមិញឃើញប៉ានាំមក​សាលាតាស៎!»

«ត្រូវហើយ​ប៉ាគេនាំមកសុំនាយកចូលរៀនវិញ! ឥឡូវបានសិទ្ធិចូលរៀនវិញមែន!»

«អ្ហូ៎យ គេជាកូនទោលទៀត មាន​ប៉ាខ្លាំង មានម៉ាក់ជាស្ត្រីខ្លាំង ខ្លាំងអ៊ីចឹង មិនឱ្យគ្រូដាក់ឱ្យឆ្ងាយនៅខ្លាំង ឆ្ងាយពីគេតែឯងទៅវ៉ី!»

«មានអីអស្ចារ្យ? ឮសូរថា ប៉ាម៉ាក់គេទើបនឹងលែងគ្នាហ្នឹង!»

ខ្ញុំចង់លេបបាយបន្ត​ ធ្វើដូច​ធម្មតា​ ធ្វើជាមិនឮ ធ្វើជាមិនចេះស្តាប់ខ្មែរ ប៉ុន្តែពិតជាលេបលែងចូលមែន។ សាលារៀនជាច្រើន បាន​អនុញ្ញាតឱ្យមាន​ក្រុមអេចអូច និងមិនដែលចាត់វិធានការណ៍បានសម្រេចទេ ​ទោះបីដឹងថា​ក្រុមនេះ​នាំឱ្យក្មេង​ដែលមានបញ្ហា​នឹងមាន​បញ្ហា​បន្ថែមឡើង​ៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃក្តី។

ឪពុកម្តាយ​ជាច្រើន​ មើលមិនឃើញ​ដល់ពីអ្វីៗដែលកូនៗចួបប្រទះនៅសាលាទេ ពិសេសម្តាយខ្ញុំ។ ក្នុងកែវភ្នែកគាត់កូនជាមនុស្ស​ដែលបង្ករឿង​តែគាត់មិនពិនិត្យមើលថា មិត្តភក្តិគាត់ដែលជាគ្រូៗហ្នឹងអេចអូចប៉ុនណាឡើយ។ អ្នកនិយាយដើមខ្ញុំទាំងនេះក៏ជាក្មេងដែរ តើពួកគេ​ដឹងរឿងគ្រួសារខ្ញុំមកពីណា?​ សូម្បីតែរឿងប៉ាម៉ាក់លែងលះ?

បរិយាកាសនៅកន្លែងហូបបាយនេះ ភាគច្រើនគឺជា​វេទិកាសម្រាប់​ក្រុមមួយឌឺដង ឱ្យក្រុមមួយទៀត ​ចំណែកខ្ញុំនេះ​គ្មានគ្នា​នឹងគេទេ ​ដូច្នេះ​រឿងរ៉ាវ​ក្នុងពេលនេះគឺ បុគ្គលទើបបកមករៀនវិញម្នាក់ និងក្រុមមួយ។

ខ្ញុំដឹងថា សាលាក៏ពិបាកដែរ។ គេអាចគ្រប់គ្រងអ្វីៗក្នុងថ្នាក់បាន តែ​មិនមែន​គ្រប់ពេលវេលាឬ​​សូម្បី​តែនៅក្រៅថ្នាក់ដូចនៅទីនេះទេ ព្រោះ​ត្រូវការគ្រប់គ្រងកុមារ និងសិស្សជំទង់ជាង ៣០០នាក់ ក្នុងពេលតែមួយ។

ដូច្នេះខ្ញុំខ្លួនឯង​ដែលគួរមាន​វិធីជួយខ្លួនឯង​ចេញពីបញ្ហា​។ ខ្ញុំបិទរៀបទុក​ប្រអប់បាយហើយដើរសំដៅទៅរករបាំងជញ្ជាំងម្នាងសិលា ដែលពួកគេគិតថានិយាយដើមខ្ញុំ រាលដាលដល់ឪពុកម្ដាយខ្ញុំហើយ គ្មាន​អ្នកឮ។

ខ្ញុំបង្ហាញខ្លួននៅនឹងមុខពួកគេ​ដោយ​ទឹកមុខស្មើ។

រឿង៖ ថ្ងៃណាមួយ ភាគទី១៣
«អ្នកណាធ្វើឱ្យរឿងនេះលេចឮធំដុំម្ល៉ឹងៗ​លើកាសែត?»

«មានអ្នកណាទៀត! បុគ្គលសាធារណៈ ពួកHigh Show ពួកចង់ល្បី ចង់សំខាន់ ​យកខ្ញុំជានុយ! ​មុននឹងក្រោយទេពីរនាក់ហ្នឹង!»

ខ្ញុំរអ៊ូទាំងខឹងតែខ្ញុំមិនញ៉ាំប៊ីយែរទេ សូម្បីទឹកក្រូច​ក៏មិនប៉ះដែរ គឺ​ខ្ញុំញ៉ាំទឹក។ ទេពណារ៉ា​បានបង្រៀនខ្ញុំ មិនឱ្យទុកចិត្ត​អ្នកណាបានទាំងអស់ រួមទាំងបងម្នាក់ ដែលកំពុងធ្វើមុខឈឺឆ្អាលនេះផងដែរ។​

«ខ្ញុំមិនយល់រឿងមួយបងរាហ៊ូ!»

«រឿងអី?»

«យើងមិនត្រូវជាអ្វីនឹងគ្នាផង! ​បងឯងមករកខ្ញុំដល់ផ្ទះ ​ហើយជួលជាងមកគាស់សោនាំខ្ញុំមកដល់ណេះ? ​បងឯងស្រឡាញ់ខ្ញុំឬអី?»

គាត់សើចងាកមុខចេញ ហើយចុងក្រោយ​សើចអស់ចិត្ត​ក៏​​បែរ​មកវិញឆ្លើយ៖

«ពាក្យ​ស្រឡាញ់ ​ចំពោះបងវាមិនមែន​ងាយៗកើតឡើងបាន​ទេជេមស៍! បេះដូងបងងាប់បាត់យូរហើយ»

ខ្ញុំធូរចិត្ត​៖

«ល្អហើយ! កុំមកផ្តេសផ្តាស!»

«តែ​ការគេងជាមួយដៃគូ​ខុសពីស្រឡាញ់!»

ខ្ញុំប្រកែកញ៉ាញដោយបើកភ្នែកធំៗ៖

«គេងស្អី? កុំលោណ៎ាបងរាហ៊ូ ច្រានទម្លាក់ទឹកទាំងយប់បាន!»

គាត់សើចសម្លឹងអាការៈខ្ញុំ៖

«ឯងមិនមែន​ប្រភេទType ដែលបងត្រូវការទេ! ​កុំភ័យមើល៍!»

យប់នោះ យើងអង្គុយ​ជជែកលេងជាមួយគ្នាយឺតៗ​ យ៉ាង​រំភើយដល់ម៉ោង​សឹងក្បែរ២ភ្លឺ។ ខ្ញុំទើបនឹង​យល់ តាមរយៈ​ការជជែក​ប្តូរទស្សនៈគ្នា ប្រកែកប្រណាំង​តាមសម្រួល និងដោ​យចំហជាមួយ​បង​រាហ៊ូ​។ ​ខ្ញុំដឹងថា លោកនេះ​តាមពិតមិនទាន់មានទស្សនៈ “ត្រឹមត្រូវ” ឬក៏ “ខុស” លើរឿងស្នេហា​ និងការរួមភេទ​ដូរគ្នាគ្រាន់សប្បាយ​នៅឡើយទេ។

មនុស្ស​ស្រីភាគច្រើន​យល់ច្រឡំ​ថា ការរួមភេទ​ឬការចង់រួមភេទពីសំណាក់បុរសដែលនាង​ចួប​ សុទ្ធសឹងតែជាស្នេហា ចំណែក​ខ្ទើយ​ដូចពួកយើង ​ច្បាស់ជាចែកដាច់បាន​ថា ស្នេហា​និងកាលដែល​ត្រឹមចង់សាកល្បង​ស្គាល់ ដោះដូរ​រាងកាយត្រេកត្រអាលជាមួយគ្នា ​ខុសគ្នា​របៀបណាពីការស្រឡាញ់?

គ្រោះថ្នាក់ក្នុងរឿង​ផ្លូវចិត្ត កើតឡើងភាគច្រើន​ដោយយើងមិនមានភាពស្មោះត្រង់ជាមួយខ្លួនយើងផ្ទាល់ ឬជាមួយ​ដៃគូរបស់យើង ដោយមិនស្គាល់ ​និង​មិនគោរពអារម្មណ៍ខ្លួនឯង​ច្បាស់លាស់ ចួនក៏សម្របតាម​តម្រូវការរបស់ដៃគូយើង ទាំងយើងមិនចង់ឬយើងចង់​តែ មិនមែនស្រឡាញ់ ទាំងនោះ​ហើយក៏​បង្កើតជាការច្រឡំគ្នា បណ្តាលឱ្យមាន​ទំនាស់និងការ​ខឹងស្អប់ ឈឺចាប់ទៅថ្ងៃក្រោយបាន។

លើសពីនេះ​គ្មានរូបមន្តណាមួយ សម្រាប់ចែកដាច់ ថា​ទំនាក់ទំនងណាមួយសម្រាប់ផ្លូវកាយនិងអារម្មណ៍​ ហើយទំនាក់ទំនង​ណាមួយ​សម្រាប់ជីវិត​ទៅអនាគត តើខុសគ្នាបែបណានោះទេ។

មនុស្ស​ជាច្រើន​រស់នៅជាមួយ​គ្នាព្រោះកាតព្វកិច្ច​អាពាហ៍ពិពាហ៍ទាំងគ្មានអារម្មណ៍​ ខ្លះទៀត​មិនមានកាតព្វកិច្ច​អ្វី​តែចង់ចួបគ្នាជាខ្លាំង។

«បើអាច!​ តើបងចង់ធ្វើជាមនុស្សប្រុសពិត ឬចង់ដូចឥឡូវ?!»

ខ្ញុំសួរគាត់ពេលឃើញគាត់ស្រវឹងស្រឿងៗ​ហើយ​នៅតែមិនព្រមចូលគេង​។ គាត់តបមកវិញទាំងមុខ​ក្រប៉ុលៗ៖

«ច្បាស់ណាស់ ​បងចូលចិត្ត​ខ្លួនបង ជាបងឥឡូវនេះ! បងមិនមាន​ស្អីអន់ចិត្ត​នឹងខ្លួនបងផង! ​ដោះស្រាយវាតាមរបៀបដែលយើងនេះកំពុងតែ​​មានទៅ!​ ទៅចង់បានរបស់មិនមែន​យើងមកធ្វើស្អី? នែ៎ ជេមស៍! មនោគមវិជ្ជាពាក្យថា បុរសពិត ឬមនុស្ស​ប្រុស​ តាមបែបប្រពៃណីក្នុងលោកនេះ បាន​ប៉ះពាល់ដល់អារម្មណ៍ បុរសស្រឡាញ់ភេទដូចគ្នាខ្លាំងកម្រិតណាប្អូនដែលដឹងអត់ជេមស៍?»

«បែបណាទៅបង?!»

«គឺ​ចំពោះខ្លួនឯង និងទំនាក់ទំនងភេទ! ឯងធំហើយបងក៏គួរតែប្រាប់ឯង!  ខណៈពេលដែលបុរសស្រឡាញ់បុរសដូចយើង ​ត្រូវ​តស៊ូជាមួយទម្លាប់ចាស់ ដែលសង្គមមនុស្ស​​ទទួលស្គាល់តែ២ភេទ​គឺមនុស្ស​ប្រុស​និងមនុស្ស​ស្រី ឯក្រុមសល់ពីនោះ​ត្រូវ​គេ​កំណត់ថា ចម្លែក។ គ្រាន់តែយើង​មិនមែនជាប្រុស ក៏មិនមែន​ជាស្រី យើងមិនទាន់បាន​កំណត់នូវអ្វីដែលហៅថាជាឥរិយាបថគោល​សមស្របសម្រាប់យេនឌ័ររបស់យើង​ដែលធម្មជាតិ​បានផ្តល់មកឱ្យយើងផង សង្គមមនុស្ស​ក៏ចង្អុលថាយើងខុសបាត់ទៅហើយ! នេះជាការ​ដកចោល​សិទ្ធិរបស់យើង​តាំងពីថ្ងៃយើងទើបនឹងកើតមកម្ល៉េះ!»

ខ្ញុំនៅស្ងៀមស្តាប់ ​មិនងក់ក្បាល​ មិនគ្រវីក្បាល គឺ​ខ្ញុំក៏កំពុងថ្លឹងថ្លែងដែរ។ បងរាហ៊ូបន្ត៖

«ដូចកាលបងនៅអាមេរិក! ស្រុកសេរីប៉ុណ្ណឹងហើយ ដែល​​អួតថាមានគំនិតបើកចំហ​ ក៏​នៅតែមានមនោគមវិជ្ជាចាស់គម្រិលថា ប្រុសត្រូវតែឡូយ មាំ ខ្លាំង មិនខ្លាច​មិននិយាយច្រើន សម​គោរពនិងកោតសរសើរ សួរថាមានមែនអត់?​ គ្រប់គ្នា​ខ្លាចខ្មោចជាងបងដែលជាខ្ទើយផង! តែមិនហ៊ានបញ្ចេញមកព្រោះ​ទ្រឹស្តីនេះ! ប្រុសៗគួរតែមើលពីក្រៅទៅហ៊ឹកហ៊ាក់​ និង​ហ៊ានប្រឈម​ហានិភ័យប្រឈមការផ្សងព្រេង តាមពិត ម៉ាក់បង គាត់ហ៊ាន​ផ្សងព្រេងជាងប៉ាបងផង! ស្តាប់កន្លែងនេះឱ្យទាន់ណ៎ាជេមស៍!  តួនាទី​យេន​ឌ័រ​តាមបែបប្រពៃណីទេ ដែលនាំឱ្យបុរសមើលទៅ​

អស្ចារ្យ​​ តាមពិតមិនមែនទាំងអស់!​ ភេទណាក៏មាន​មនុស្សកំសាក មានមនុស្សអស្ចារ្យ​ដូចតែគ្នាហ្នឹង! ​ពួកគេ​ខ្លះស៊ូ​ ខ្លះ​មិនតស៊ូ ខ្លះតោងប្រុសស៊ី ​ខ្លះតោងស្រីស៊ី​ ខ្លះបោកខ្ទើយពួក​យើងអស់សន្ធឹក​!  ដោយសារស្ត្រីលះបង់ឱ្យបុរស បានជារ៉ាប់រងការងារតូចៗ លំបាកតោកយ៉ាក ​បុរសវិញ​ចេញមុខ​ស្លៀកពាក់ភ្លឹងៗលើសង្គម គឺមកតែពីទម្លាប់ដាក់កម្រិតលើអារម្មណ៍ហ្នឹងឯង។  ប្រុសៗត្រូវ​បង្ខំឱ្យមើលទៅ​សុភាពៗតែខាងក្រៅ​ ចូលដល់បន្ទប់ដេកដឹងគ្នាហើយ!​ ​អានេះហើយ​ដែលបងស្អប់ណាស់ ភាពក្លែងក្លាយទាំងអស់ដែលមនុស្ស​គ្រប់ភេទ ត្រូវបានគេបង្ខំឱ្យធ្វើ! អ្ហូ៎យ​ហត់!»

«សូម្បី​តែម៉ាក់ខ្ញុំ! បងឯងមើលគាត់ធ្វើលើខ្ញុំ!»

«ម៉ាក់របស់ជេមស៍​នៅតែជាម៉ាក់របស់ជេមស៍! ឪពុកម្តាយ ​​ដូចជាចំណែកមួយនៃរាងកាយរបស់យើង ទោះអវៈយវៈណាមួយ​មិនសូវដំណើរការ ឬកំពុងឈឺ ប្រើមិនបាន ​យើងបានត្រឹមទ្រាំព្យាបាលចេញតាមសម្រួល​ដោយអត់ធន់ម្តងហើយម្តងទៀត! ប្រសិន​បើទៅលែងរួច ​ទើបយើងបង្ខំ​ចិត្ត​កាត់ចោល!​ យើងនឹងពិការ! ​តែមានអ្នកចង់ពិការទេ? ​អត់ទេ! ​​យើងចង់បានពេញ​

លក្ខណៈ​ទោះមិនសូវជាត្រូវចិត្ត ​តែយើងមិនចង់បាត់បង់ដាច់ខាត! ​ដូច្នេះ​ហើយ​មនុស្ស​គ្រប់គ្នាត្រូវតែចេះប្រឈមនឹងបញ្ហា ព្រមជាមួយ​ការ​ចេះរក​វិធីមក​ដោះស្រាយ!»

នៅទីនោះពីរថ្ងៃ​ពីរយប់ ខ្ញុំនឹង​បងរាហ៊ូបានជជែករឿងជាច្រើន។ ​នេះជាវិធីសម្ងាត់របស់គាត់ ក្នុងចេតនា​ធ្វើឱ្យខ្ញុំនេះចេះគិត និងមានការយល់ដឹងជ្រៅជាងមុនលើ​បញ្ហា​ជីវិត ​ក៏លែង​ឆេវឆាវទៀត។

ត្រលប់មកផ្ទះវិញ ម្តាយរបស់ខ្ញុំខឹងខ្ញុំយ៉ាងខ្លាំង។

គាត់បានស្រែកគំហក និងថាឱ្យខ្ញុំ ដែលបានបាត់ដំណឹងដល់ទៅពីរយប់មិនឱ្យដំណឹង​ ឬ​និយាយប្រាប់គាត់។

ប៉ុន្តែខ្ញុំមិនបានឆ្លើយតបអ្វី ក្រៅពីឡើងទៅគេងសម្រាកធ្វើមិនដឹង ​នៅលើបន្ទប់តែម្នាក់ឯង។ បន្ទាប់ពីបានធូរស្រាលក្នុងចិត្ត ហើយ​យ៉ាងហោចណាស់ខ្ញុំបានយល់នូវរឿងជាច្រើន ក្រោយពីបានជជែកគ្នា ដោយគ្មានការរំខានជាមួយបងរាហ៊ូ។

អ្វីដែលខ្ញុំមានការស្ងើចសរសើរនិងទុកចិត្តបងម្នាក់នេះ គឺគាត់មិនបានរំឭកសូម្បីតែមួយម៉ាត់ណាអំពីCEO មាសមន្តា​របស់គាត់នៅមួយចប់នៃរយៈពេលនៃការធ្វើដំណើរកម្សាន្តរបស់ពួកយើង។​ ទទួលអារម្មណ៍សម្ងាត់ថា​ យ៉ាងហោចណាស់ខ្ញុំមានមិត្តម្នាក់ដែលអាចចាស់ទុំជាងខ្ញុំច្រើន មានបទពិសោធនៅក្នុងជីវិតក្រាស់ក្រែល ហើយបានផ្តល់មកឱ្យខ្ញុំនូវពុទ្ធិមានតម្លៃ។

ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចឆ្លងកាត់ដំណាក់កាលនេះបានយ៉ាងល្អ។

សម្ដីរបស់គាត់ត្រូវណាស់ ទោះបីយ៉ាងណាម៉ាក់របស់ខ្ញុំគឺជាម៉ាក់របស់ខ្ញុំ ប៉ារបស់ខ្ញុំគឺជាប៉ារបស់ខ្ញុំ យើងមិនអាចកែប្រែអ្វីទាំងនេះបាន តែយើង​អាចរកវិធីបន្សាំខ្លួនជាមួយនឹងស្ថានភាពនោះហើយរកវិធីដោះស្រាយដោយឆ្លាតវៃ។

ទោះបីយ៉ាងណា ខ្ញុំនៅតែទុកចិត្តបានថា ម្ដាយខ្ញុំស្រឡាញ់ខ្ញុំ។ ដោយសារតែស្ថានភាពបង្ខំ​ និងទស្សនៈពីកំណើត​ចរិត​ចង្អៀតចង្អល់របស់គាត់ បានជាគាត់ជ្រើសរើសសកម្មភាពឆ្លើយតបនឹងបញ្ហាតាមរបៀបដែលមិនសូវត្រូវចិត្តខ្ញុំក៏ដោយ ប៉ុន្តែខ្ញុំនៅតែដឹងថា ខ្ញុំមិនមានគ្រោះថ្នាក់ទេក្នុងផ្ទះខ្លួនឯង ខុសពី កាលដែលនៅមិននៅទៅជឿលើទេពណារ៉ា។

ជម្រើសរបស់ខ្ញុំក្នុងការមិនឆ្លើយឆ្លងជាមួយម្តាយខ្ញុំ គឺជាការសងសឹកដ៏ល្អបាត់ទៅហើយ ដើម្បីឱ្យគាត់ដឹងថា ខ្ញុំមិនពេញចិត្តទៅនឹងការដោះស្រាយរបស់គាត់ចំពោះបញ្ហាដែលកើតឡើងកន្លងមក។

ខ្ញុំមិនឆ្លើយនឹងគាត់ ជាការជ្រើសរើសមួយបង្ហាញថា   ខ្ញុំមិនចង់ស្ដាប់ឮ     មិនចង់គាំទ្រនូវ​​ទស្សនៈ​ចង្អៀតចង្អល់របស់គាត់ ប៉ុន្តែមិនយូរប៉ុន្មាន គាត់បានប្រាប់ខ្ញុំពីក្រោមមកថា

«ត្រៀមខ្លួនដូរសាលា​ ទៅកន្លែងថ្មី! ធ្វើខ្លួនឱ្យល្អជាងនេះ! កុំធ្វើឱ្យម៉ាក់ខ្មាសគេទៀត!»

មិនដឹងយ៉ាងម៉េចពាក្យពេចន៍​ដំណឹង​របស់គាត់ម្ដងៗ ទោះបីជាខ្ញុំមិនចង់យកវាមកធ្វើជាអាវុធ ប៉ុន្តែវានៅតែមុតជានិច្ច។

ឱ្យខ្ញុំដូរសាលាក៏ដូរទៅ ខ្ញុំខូចឈ្មោះទៅហើយ!  តែគាត់ក៏មិនចាំបាច់អី មកប្រើសម្ដីដែលថាខ្ញុំធ្វើឱ្យគាត់ខ្មាសគេនោះទៀតដែរ។ តើមានអីទាក់ទងគ្នា? ខ្ញុំនៅតែជាអ្នករងគ្រោះដែលមិនទាន់ទទួលបានយុត្តិធម៌ផង ចំណែកគាត់បន្ថែមភាពរងគ្រោះឱ្យខ្ញុំមួយជាន់ទៀត?

ម្តាយម្នាក់ មិនត្រឹមតែមិនឈរខាងខ្ញុំ ថែមទាំងរុញខ្ញុំឱ្យកប់លិច​ទៅក្នុងភក់។

«ធ្វើអីធ្វើទៅម៉ាក់! ឱ្យសប្បាយចិត្តម៉ាក់ខ្លួនឯង!»

ខ្ញុំតបវិញនេះ គឺជាឃ្លាទីមួយដែលខ្ញុំនិយាយរកគាត់បន្ទាប់ពីត្រលប់មកពីកោះវិញ។

បន្តិចទៀតប៉ាវិលមកវិញហើយ ​ខ្ញុំលបគិតថា​បើសិនចាំបាច់ ខ្ញុំនឹងរើទៅនៅជាមួយប៉ារបស់ខ្ញុំវិញ តែខ្ញុំមិនទាន់ដឹងទេថា តើប៉ាមាន​អ្នកណានៅជាមួយ​ដែរទេ?​ សង្គមនេះគេនិយាយថា ស្ត្រីនៅម្នាក់ឯងបានរហូតក្រោយការលែងលះ ​ចំណែកបុរសតែងមានថ្មីរហ័សណាស់។

«ប៉ា! ខ្ញុំធុញណាស់ខ្ញុំចង់ចេញពីផ្ទះនេះ!»

ខ្ញុំសរសេរឈែតខ្លីនេះ​ទៅកាន់ប៉ាខ្ញុំ ហើយទុកចោល។

ពេលក្រោកដឹងខ្លួន​ពីគេងមកវិញ ក៏ឃើញថា ទូរសព្ទមាន​Miscalled ច្រើន ប៉ុន្តែខ្ញុំលង់លក់រហូតដល់ថ្នាក់មិនបានលើកវា។

ក្រោយមកទៀតប៉ាបាននិយាយ ទូរសព្ទជាមួយខ្ញុំ។ ពេលនោះ​ខ្ញុំយល់ច្បាស់ថា  ដោយសារការកាត់ក្ដីនៅឯតុលាការ ហើយកាលនោះខ្ញុំបាន​ជ្រើសរើសយកម៉ាក់ ដូច្នេះហើយខ្ញុំនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម៉ាក់រហូតដល់ខ្ញុំទ្រាំចាំប៉ុន្មានខែទៀតទម្រាំអាយុដប់ប្រាំបីឆ្នាំ ខ្ញុំអាចនឹងសម្រេចចិត្តថា តើខ្ញុំគួរតែទៅរស់នៅជាមួយអ្នកណា។

ដូច្នេះខ្ញុំមិននៅសល់ពេលច្រើន​ពេកទេនៅក្នុងការគាបសង្កត់របស់ម៉ាក់ខ្ញុំ។ ក៏ហាក់ដូចជាមានកម្លាំងចិត្តទ្រាំទ្រខ្លាំងជាងមុនពេល ដឹងថា​ការហោះហើរនឹង​បានមកដល់ឆាប់ៗ។

ជាមួយនោះប៉ាតែងតែប្រាប់ខ្ញុំថា ឱ្យទុកសកម្មភាពនិងសម្ដីណាដែលម៉ាក់ទម្លាប់និយាយ​ធ្វើឱ្យប៉ះពាល់ទង្គិចចិត្តខ្ញុំ ជា«អចេតនា» របស់គាត់​ទៅចុះ ហើយជំរុញ​ឱ្យខ្ញុំតស៊ូ ព្យាយាមឆ្លងកាត់ដំណាក់កាលទាំងអស់នេះ ព្រោះ​ខ្ញុំនឹង​ទទួលបាននូវភាព«រឹងមាំ»។

មិនយូរប៉ុន្មានប៉ា​បាន​ត្រលប់មកដល់ភ្នំពេញដូចការសន្យា។

ប្រហែលជាម៉ោងប្រាំពីរយប់ទៅហើយ ខ្ញុំបានទៅរង់ចាំទទួលគាត់នៅព្រលានយន្តហោះ។ កម្សត់ណាស់បើធៀបនឹងគេដទៃ។ យើង​មានតែ២នាក់ពុកនិងកូនប៉ុណ្ណោះឡើងឡានតាក់ស៊ីត្រលប់មកក្នុងទីក្រុងវិញ។

ខ្ញុំឃើញមានតែវ៉ាលិសតូចមួយភាគច្រើនក្នុងនោះ ជាអាវយឺត​អាវកីឡានិងទឹកអប់សម្រាប់ខ្ញុំ ខ្ញុំគិតថា មិនយូរទេគាត់នឹងត្រលប់ទៅភូមាវិញមិនខាន ពីព្រោះគាត់មិនអាចចោលការងារនិងប្រាក់ចំណូលរបស់គាត់ មកអង្គុយចាំ​កំដរខ្ញុំនោះឡើយ។

ម្ល៉ោះហើយអ្វីដែលខ្ញុំជ្រើសរើសពេលនេះ​គឺធ្វើរឹងមាំឡើង ដើម្បីឱ្យប៉ាខ្ញុំសប្បាយចិត្ត ជឿថា ខ្ញុំគឺជាកូនម្នាក់ ដែលមិនអំពល់ទុក្ខដល់មុខរបរអាជីពរបស់គាត់។

ប៉ានិងខ្ញុំអង្គុយញ៉ាំបាយជាមួយគ្នា ជាលើកដំបូង បន្ទាប់ពីរយៈពេលច្រើនខែដែល​គាត់បាន​លែងលះជាមួយម៉ាក់។ យើងមិនដែលបានញ៉ាំបាយជាមួយគ្នាដូច្នេះទេ។ គាត់មិនបានទូន្មានអ្វីចំពោះខ្ញុំ មានតែនាំខ្ញុំឱ្យជ្រើសរើសម្ហូបប្លែកៗ ​ហើយនិយាយគ្នាដ៏ស្រស់ស្រាយ។

ចួនគាត់ចង្អុលទៅក្រុមគ្រួសារអ្នកដទៃ និយាយពីកុមារតូចៗនិងប្រាប់ចរិតល្អរបស់ខ្ញុំកាលពីក្មេង​និងរំឭកថាម៉ាក់ស្រឡាញ់ខ្ញុំខ្លាំង​ ពេលខ្ញុំមិនគេង​យប់​គាត់ក៏ត្រូវ​ទ្រាំ​នៅកំដរខ្ញុំ អត់ងងុយ​រូងភ្នែក។ ចួនយើង​សម្លឹងទៅចរាចរណ៍នៅពីក្រៅ​កញ្ចក់ហាង។

មិនតែប៉ុណ្ណោះគាត់បានរៀបរាប់ប្រាប់ខ្ញុំ អំពីស្ថានភាពនយោបាយនិងការតស៊ូបះបោរនានានៅក្នុងប្រទេសភូមា ស្ថានភាពពាណិជ្ជកម្ម ហើយគាត់ក៏បានសួរនាំខ្ញុំ អំពីអនាគត ថាតើខ្ញុំចង់ធ្វើជាអ្នករកស៊ី ឬមួយក៏ចង់ធ្វើជាអ្នករាជការ។

ខ្ញុំដឹងពេលនេះថា ប៉ាខ្ញុំចង់ចៀសវាង មិននិយាយអំពីរឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ព្រោះគាត់មិនចង់ឱ្យខ្ញុំវិលត្រលប់ទៅរកស្ថានភាពឈឺចាប់ សម្ពាធដដែលជាដដែលនោះទៀតទេ។

មុននេះជាងមួយសប្ដាហ៍ ដែលខ្ញុំបានយំសោក ស្រែកទ្រហោដាក់គាត់តាមទូរសព្ទ បានចប់ទៅតាមពេលវេលាហើយ។ គាត់បានបិទបញ្ចប់ទំព័រនោះ មិនរំឭកឡើងមកវិញសូម្បីតែ​មួយម៉ាត់ណាទៀតឡើយ។ នេះគឺជាភាពខុសគ្នារវាងប៉ាខ្ញុំ និងម៉ាក់ខ្ញុំ។

ខ្ញុំមិនចង់និយាយថា អ្នកណាល្អជាងអ្នកណានោះទេ ប្រហែលជាម្តាយ​ខ្ញុំគាត់មានសម្ពាធខ្លាំងដោយសារសង្គមរបស់គាត់ គឺជាក្រុមដែលចូលចិត្តមើលវាយតម្លៃ​គ្នាទៅវិញទៅមក បានជាគាត់ខ្លាច «​គេថា» ចំណែកប៉ាខ្ញុំគឺជាមនុស្សដែល «មិនខ្វល់» ពីឋានៈនិងមុខមាត់អ្វី គាត់ដឹងតែពីធ្វើការងាររបស់គាត់ ហើយគាត់ក៏មិនខ្វល់ថា អ្នកដែលគិតពីគាត់​យល់យ៉ាងណាអំពី​ជីវិត​គាត់នោះដែរ។

នេះ​ជារូបភាពពីរ ដែលខ្ញុំបានរៀនអំពីជីវិតគ្រួសាររបស់ខ្ញុំ តាំងពី​ក្មេងរហូតមកដល់ពេលនេះ។​ នៅយប់នោះពេលដែលខ្ញុំត្រលប់មកផ្ទះវិញ ម្តាយ​របស់ខ្ញុំ បានរំឭកឱ្យត្រៀមខ្លួន ទៅបង្ហាញ​ខ្លួន​ចូលរៀននៅសាលាថ្មី។

តាមពិតទៅ វា​មិនមានអ្វីប្លែកទេ ក្រៅតែពីដូរឈ្មោះសាលា និងទីតាំងតែប៉ុណ្ណោះ។ សាលានេះនៅតែជាសាលាដែលមានទំនាក់ទំនងជាមួយក្រុមមិត្តភក្តិម្តាយខ្ញុំ មានប្រធានផ្នែករដ្ឋបាលម្នាក់ដែលធ្លាប់ជាអតីតកូនចៅរបស់ម្តាយខ្ញុំ ហើយនិងមានគ្រូខ្លះ ជាមិត្តភក្តិរបស់ម្ដាយខ្ញុំកាលនៅរៀនទៀត។

ខ្ញុំគិតថាពួកគេ បាន​ដឹងរឿងអាស្រូវ​របស់​ខ្ញុំកាលពីខែមុននៅសាលាចាស់ហើយ បានជាពេលខ្ញុំចូលរៀនកាលណាម្នាក់ៗ ទុកខ្ញុំដូចជាតួកុន ជា​ចំណុចស៊ីបនៃការ​តាម​សម្លឹង។

មិនថ្វី! ខ្ញុំតាំងចិត្តរួចហើយថា ពួកគេ គឺជាធម្មជាតិ គឺជាទេសភាព គឺជាខ្យល់ដូចប៉ាខ្ញុំនិយាយ! បើសិនជាខ្យល់ល្អ ខ្ញុំនឹងស្រូបយកមកបំពេញសួត បើជា​ខ្យល់ពុលខ្ញុំនឹងព្រលែងចោលហើយពាក់ម៉ាស់​។

ខ្ញុំមិននិយាយរកពួកគេ ឬសូម្បីតែសម្លឹងមុខក៏ខ្ញុំមិនសម្លឹងនោះដែរ។

នេះគឺជាជីវិតរបស់ខ្ញុំដែលចាប់ផ្តើមពីពេលនេះ បន្តិចទៀតនេះខ្ញុំនឹងនិយាយបន្តអំពីអ្វីកើតឡើងចំពោះខ្ញុំនៅក្នុងពេលបច្ចុប្បន្ន។

វគ្គ

ថ្នាក់ដែលបង្រៀនឱ្យយើងរើសអើង

«មនុស្ស​យើង ​រមែងស្រេកឃ្លាន ចង់ដឹងចង់ឮអំពីរឿងមិនល្អរបស់អ្នកដទៃ បានជា​សាច់រឿងប្រភេទនេះ​​ពេញនិយមខ្លាំង​លើបណ្តាញសង្គម។ សូម្បីរឿងមិនល្អទាំងនោះ កើតឡើង​តាំងពី​ក្នុងអតីតកាលក៏ពួកគេមិនលើកលែងដែរ ធ្វើមើលតែពួកគេ​ហ្នឹងគ្មានអតីតកាល?»

ខ្ញុំសរសេរបែបនេះ​នៅលើហេ្វសប៊ុក។

«ភក្ត្រា ទុកទូរសព្ទ»

«បាទ!»

ខ្ញុំវៀចមាត់ឌឺគាត់តែមិនសម្លឹងគាត់ទេ។ លោកគ្រូជីវៈ ជាគ្រូដែលរករឿងខ្ញុំជាងគេក្នុងចំណោមគ្រូទាំងអស់ ម្ល៉ោះហើយ ម៉ោងគាត់ខ្ញុំខ្ជិលប្រិតប្រៀងអីទៀតណាស់ គង់តែគាត់មិនពេញចិត្ត​ខ្ញុំដដែល។ មិនទាន់ចូលរៀនផង ​គ្រាន់តែគាត់ទើបនឹងចូលថ្នាក់សោះហ្នឹង ពូកែខាង​បញ្ជា​។ ចង់ដឹងដែរកាលគាត់នៅក្មេងដូចខ្ញុំ ម៉េចវិញ?

ងា​កទៅខាងស្តាំដៃ នីតាកំពុងលេងហ្គេម Roblox ឡើងស្រួចមាត់ មិនឃើញគាត់ថាអីនាង​ទេ។ តាមអីប៉ាគេកាច មានស័ក្តិលើស្មាទៀត គាត់ម៉េចហ៊ាន​?

«ភក្តា្រឯងសរសេរអីលើហ្វេសប៊ុក?»

ខ្ញុំដៀងទៅរកម្ចាស់សំឡេង​។ នាង​ឈ្មោះ ណាទី ជាកូនខ្មែរកាត់ឥណ្ឌា នាង​តែងតែជាសិស្សពូកែក្នុងថ្នាក់​តែរពឹសមាត់ណាស់ ពិសេស​រឿងអ្នកដទៃ ពូកែលូកលាន់ចេះដឹងហ្មង។

«ចង់ប្លុកអត់?!»

ខ្ញុំសួរខ្លីៗ​ព្រោះនាងជាសិស្សសំណព្វគ្រូៗ​ ហើយគ្រឺតដែលមកចេះដឹងតាមដាន​រឿងខ្ញុំ។ បើចេះមើលខ្មែរ​ ដឹងហើយថាខ្ញុំហ្នឹងសរសេរអី ចាំសួរ?

នាង​សម្លក់ខ្ញុំ ខ្ញុំលើកកាសមកពាក់ធ្វើហី។

«ជេមស៍!»

ចុងក្រោយ​ខ្ញុំស្តាប់ឮពាក្យនាង​ហៅខ្ញុំដោយឈ្មោះអង់គ្លេសដែលខ្ញុំដាក់លើប្រូហ្វាល់ គឺហៅខ្ញុំរបៀបជិនឆ្អន់ទៀត។ ចង់ទាញចំណាប់អារម្មណ៍​ឱ្យខ្ញុំឈ្លោះជាមួយហើយហ្នឹង?

«ដាក់រូបមុខ​ក្មេងជាងខាងក្រៅ១០ឆ្នាំ»

នាង​បន្ថែម ខ្ញុំក៏ងើបមុខទៅសម្លឹងភ្លាម។ ណាទី លើកក្រដាសមួយ​សរសេរថា TBH Bruh (To be honest Bro) បង្ហាញមកខ្ញុំ។ ខ្ញុំធ្វើមុខក្រញូវ ហើយសរសេរយ៉ាងញាប់លើកបង្ហាញ​តបវិញថា Bounce ប្រែថា ទៅណាឱ្យបាត់ទៅ។

ភ្លេងលាន់ឡើងង៉ូង «It won’t go away I’ve got that feeling rushing through my body I know that it is here to stay It’s like you’re my personal Illuminated I know that»

បទចម្រៀង Hands On Your Body មួយនេះ រំឭកខ្ញុំនូវបណ្តា​រ៉ាវរឿងកន្លងហួសតាំងពីថ្នាក់ទី ១០។ គួរឱ្យអស់សំណើចណាស់ សម្រាប់ការចងចាំអំពីមនុស្សម្នាក់ដែលយើងតាំងចិត្ត​ថាលែងសំខាន់សម្រាប់យើងទៀតហើយ​។

ប្រហែលប្រញាប់ដោយអារម្មណ៍មិនល្អពេក​ដឹង បានជាដៃរាវចាក់ចំបទចម្រៀងមួយនេះ?

«បិទភ្លាម​ភក្ត្រា បើឮម្តងទៀត គ្រូដេញប្អូនចេញ!»

គាត់មិនត្រឹម​តែនិយាយគំរាមកំហែងទេ សំឡេង​គាត់គឺកិនខ្ញុំយក។

ខ្ញុំកំពុងមិនទាន់បាត់បង់កំហឹងជាមួយណាទី និងបាត់ស្ត្រេសចំពោះគ្រប់យ៉ាងជុំវិញខ្លួនផង គ្រូម្នាក់នេះ ទុកខ្ញុំជាសត្រូវទៀតខ្ញុំ ធ្វើអីគាត់?

«រៀលដៃតាស៎គ្រូ?!»

ខ្ញុំឆ្លើយតបតែជាមួយចិញ្ចើមញឹងនិងទឹកមុខមិនសប្បាយចិត្ត។ ទោះយ៉ាងណា​ ឥរិយាបថមិនល្អ​គាត់ជាអ្នកផ្តើមមកលើខ្ញុំមុន។

«ខ្ញុំមិននិយាយអំពីដៃភក្ត្រាឯងទេ ខ្ញុំនិយាយពីចរិតភក្រ្តាឯង!» គាត់និយាយមកសម្លឹងចំៗដោយទឹកមុខមាំ។ ការស្អប់ខ្ពើមក្នុងកែវភ្នែកគាត់ ​ជាអ្វីមួយ​ដែលធ្វើឱ្យអស់អារម្មណ៍ «រៀន»។

ខ្ញុំប្រិចភ្នែកងាកមុខចេញ មិនចង់ឃើញទេ «គ្រូកំណាច»។ មាត់ខ្ញុំរអ៊ូរអុះៗ៖

«ពូកែ​វាយតម្លៃគេណាស់! Judgments រហូត!»

ប៉ុណ្ណឹងសោះ…..​គាត់ឮបានទៀត ហើយទូរសព្ទរាយការណ៍ទៅនាយកទាន់ហន់។

មាន​អ្នកណែនាំ​ខ្ញុំថា ឱ្យរៀននិយាយជម្រាបសួរលោកនាយក​ឱ្យបានរាល់ព្រឹក ឬមួយ​ក៏រាល់ពេលដែល​ចៃដន់​ដើរកាត់ឃើញគាត់​  បើធ្វើអ៊ីចឹងបាន ​គាត់នឹង​ទន់ចិត្ត​ចំណាំ​មុខយើងទុក និង​មិនសូវរករឿងយើងពេលធ្វើខុស ត្រូវគ្រូប្តឹងម្តងៗ។

​គំនិតនេះ​ខ្ញុំបានត្រឹមគិតទុក​ថាល្អម្យ៉ាងដែរ តែ​ក៏នៅធ្វើមិនបានដដែលហ្នឹង។ ខ្ញុំមិនមែនជំពូកមនុស្ស​«សម្តែង» ព្រោះកើតមក អត់ចូលចិត្ត​«សម្តែង» បានជាសម្តែង​ក៏មិនសមដដែល ខ្ជិលតែម្តង​។

ស្មាន​ថា នាយកសាលាមិនធ្លាប់ធ្វើខុស? ពេលខ្លះក៏គាត់​បំពានច្បាប់ឬក្រមសីលធម៌សាលា ស្មានខ្ញុំមិនដឹង គ្រាន់តែគាត់ធំជាងគេទៅហើយ បាននរណាដាក់ទោសគាត់?​

ខ្ញុំគិតថា ការដើរទៅបន្ទប់នាយកលើកនេះ អត់មានអ្វីអស្ចារ្យ ត្រូវពិបាក ដូចកាលពីលើកមុន​ៗទេ។

ឆ្ងល់ណាស់ បើគេគង់​តែ​ប្រាប់ខ្ញុំឱ្យរៀបបង្វិចចេញពីសាលាគេដដែល ចាំបាច់អីហៅខ្ញុំ ចូលទីចាត់ការ?

«ចូល!»

មិនទាន់គោះទ្វារផងទេណ៎ា គាត់ចេះស្ដាប់សូម្បីតែសម្រិបជើង?

«ដោះកាសចេញ»

ខ្ញុំនៅឈរធ្មឹងចំពោះមុខគាត់។ បញ្ជាទីមួយរបស់គាត់ខ្ញុំធ្វើតាម តែបញ្ជាទីពីរនេះ ខ្ញុំមិនទាន់បានធ្វើតាមនៅឡើយព្រោះកំពុង​សម្លឹង​រេរាំពេញ​បន្ទប់ធ្វើការ​របស់គាត់ រកមើលក្រែងឃើញ​សៀវភៅ BL មួយរបស់ខ្ញុំ​លើកមុន ដែលគាត់ចាប់យកទុក។

«ប្រាប់ឱ្យដោះកាសចេញ ឮអត់?»

ខ្ញុំលូកដៃរាវរកកាសមិនទាន់បានប៉ះស្រួលបួលផង ដៃគាត់កញ្ឆក់វា​ចេញពីត្រចៀកខ្ញុំហើយគ្រវាត់ប្រូស​ទៅលើឥដ្ឋ។

បើកុំតែ​ខ្ញុំដាក់ទូរសព្ទស្រួលបួលនៅក្នុងកាតាប ប្រហែលជាបោកដោយទាំងទូរសព្ទខ្ញុំខ្ទេចទៅលើកម្រាលឥដ្ឋមុតរឹងនោះទៀតផងមិនដឹង។

នេះជាអាកប្បកិរិយាអ្វី?

ខ្ញុំសម្តែងសំណួរនេះចេញតាមពន្លឺភ្នែក ដែលសម្លឹងគាត់

«ប៉ុន្មានលើកហើយ? ដូរសាលាអស់ប៉ុន្មានហើយភក្ត្រា ហាស?»

ខ្ញុំនៅតែមិនឆ្លើយដដែល។

និយាយរួម ខ្ញុំខ្ជិលឆ្លើយតែម្ដង ព្រោះនិយាយអ្វីក៏មិនឈ្នះគាត់ដដែល។

«ប្រាប់មក! ហេតុអីបានជាឯងឌឺដងឱ្យគ្រូជីវៈ? ឌឺដងឱ្យគាត់មិនអស់ចិត្តហើយទៅ Comment នៅលើហ្វេសប៊ុក គាត់ទៀត?!»

ខ្ញុំនៅតែមិនឆ្លើយដដែល។

ដែលខ្ញុំមិនឆ្លើយ មានន័យថាខ្ញុំនៅរង់ចាំការដាក់ពិន័យតែម្តង ព្រោះថា ទោះបកស្រាយ​ក៏គង់គាត់មិនស្ដាប់ហេតុផលរបស់ខ្ញុំដដែល គាត់មិនដែលដឹងទេថា តើគ្រូជីវៈមានអាកប្បកិរិយាបែបណាមកលើខ្ញុំ រើសអើងខ្ញុំ មុនខ្ញុំ«ឈ្លើយ»ដាក់គាត់ តើគាត់ថាអីឱ្យខ្ញុំខ្លះ?

មិនដែលទទេៗ  ខ្ញុំទៅចំណាយពេលលេងហ្គេមរបស់ខ្ញុំ ទៅឆ្លើយឆ្លងហ្វេសប៊ុកជាមួយគាត់ធ្វើអី? ប៉ុន្តែខ្ញុំនៅតែ​មិននិយាយប្រាប់លោកនាយក​ដដែល​ ទុកឱ្យគាត់បន្តសន្និដ្ឋាន​វាយតម្លៃតាមចិត្តរបស់គាត់គ្រប់គ្នា​ចុះ។

«បន្តិចទៀត​ម៉ាក់របស់ភក្ត្រាឯងមកដល់ហើយ! ខ្ញុំបានទូរសព្ទហៅគាត់ម៉ោ!»

«បើអ៊ីចឹង អ៊ំនាយកហៅខ្ញុំមកចួបធ្វើអីទៅ!» ខ្ញុំឆ្លើយទាំងត្រៀមលក្ខណៈក្នុងការ​ទទួលយកការបណ្តេញចេញ។

​ខ្ញុំស៊ាំទៅហើយ។

«មើលសកម្មភាពភក្ត្រាឯងចុះ! ខ្ញុំសោកស្ដាយជំនួសម៉ាក់ភក្ត្រា​ឯង ដែលគាត់ជាមនុស្សម្នាក់មានជោគជ័យ ក្នុងសង្គម! ទីបំផុតមានកូនពិបាកនិយាយគ្នា!»

ខ្ញុំមិនឆ្លើយតបជាមួយគាត់ ប៉ុន្តែសំណួរជាច្រើន​ក្នុងគំនិតខ្ញុំផ្ទុះឡើងឆ្វេងស្តាំមុខក្រោយមិនចេះខ្វះទេ។ សឹងផ្ទុះខួរទៅហើយ!

ម្នាក់ៗ​ចង្អុលសកម្មភាពខ្ញុំ រិះគន់អាកប្បកិរិយាខ្ញុំ ដូចគ្រូជីវៈនៅខាងលើមុននេះ ឈានដល់ដៀលត្មះចរិតសិស្សខ្លួនឯង ចុះពួកគាត់ដែលសម្លឹងខ្លួនឯងក្នុងកញ្ចក់ខ្លះដែរ?

នេះឬ របៀបកែតម្រូវក្មេងរបស់គាត់?

«ខ្ញុំមានដំណឹងអាក្រក់ចង់ប្រាប់ភក្ត្រា​ឯង! គឺប្រាប់ថា សាលានេះ…!»

«អត់អីទេ ខ្ញុំឈប់រៀនក៏បាន!»

ខ្ញុំមិនមានចេតនាចង់ឱ្យគាត់លើសឈាមនោះទេ ប៉ុន្តែខ្ញុំសាំនឹង​ស្ដាប់គាត់ពេក បានជាខ្ញុំបង្ហើយឱ្យចប់ៗ។ នេះគឺជាអាកប្បកិរិយាមិនល្អ ខ្ញុំដឹង! ប៉ុន្តែមុនពេលដែលមនុស្សម្នាក់ៗឈានដល់សម្តែង​អាកប្បកិរិយាមិនល្អ គាត់ជាគ្រូគួរតែដឹងផងដែរថា ហេតុអ្វី? ខ្ញុំបានឆ្លងកាត់អីខ្លះ? ខ្ញុំក្មេងប៉ុណ្ណឹង ទើបតែអាយុដប់ប្រាំពីរ​ឆ្នាំ ខ្ញុំមានរឿងអីទៅឈ្លោះគ្នាជាមួយគ្រូ? ហើយខ្ញុំមានរឿងអីទ្វេដងជាមួយគ្រូដដែលៗ ហើយយ៉ាងហោចណាស់គាត់គួរតែត្រជាក់ចិត្តសួរនាំខ្ញុំ!

បើសិនជាគាត់បានដឹងសាវតាររបស់ខ្ញុំ ដែលត្រូវបាន​ប្តូរចេញពីសាលាមុនៗ ហើយព្រមទទួលយកខ្ញុំទៅហើយ ចាំបាច់អីនិយាយសើរើវាឡើងមកដដែលជាដដែល?

គាត់មិនដែលដឹងទេ ថាហេតុអីបានជាខ្ញុំ ត្រូវដូរសាលា?

អ្វីគ្រប់យ៉ាងមិនអាចកើតឡើងព្រោះតែមួយភាគីទៅរួច​នោះទេ ម្តេចចេះតែឱ្យ​កំហុសម្ខាង​ៗ​? សាលាណាដូចសាលាណា?  ជាពិសេសខ្ញុំនៅក្មេងនៅឡើយ ខ្ញុំអាចកែប្រែបាន នេះគឺជាសំឡេងដែលខ្ញុំចងចាំ ពីប៉ាខ្ញុំ។ ប៉ាប្រាប់ខ្ញុំថា នៅសាលាថ្មីនេះនឹងមានអ្នកដែលយល់អំពីពួកក្មេងជំទង់ដូចយើង​ទីបំផុត កន្លែងណាក៏ដូចកន្លែងណាដែរ គេចង់ឱ្យយើងសម្តែងតែប៉ុណ្ណឹង។

ខ្ញុំខ្ជិលគិតហើយ​ក៏ខ្ជិល រៀបរាប់អ្វីដែរ។

ម្ដាយខ្ញុំបិទទ្វារឡានខាងក្រោយគ្រាំៗតាមទម្លាប់របស់គាត់។ គឺគាត់ធ្វើតែអ៊ីចឹង ទោះខ្ញុំភ្ញាក់បន្តិចមែន​តែ​ក៏លែងអី! ខ្ញុំមិនខ្វល់ទេ នៅពេលដែលគាត់ខឹងគឺគាត់ទុកខ្ញុំនៅអង្គុយ​ខាងក្រោយម្នាក់ឯងបែបនេះ គាត់មិនចង់និយាយរកខ្ញុំ មិនសូម្បីតែសម្លឹងមុខ។

«គ្រូនោះរករឿងខ្ញុំមុន! ​រករឿងរហូត!»

ខ្ញុំប្រាប់គាត់ ហើយលើកដៃជូតទឹកភ្នែក។

ម្តាយខ្ញុំនៅតែមិនមាត់មិនក ដូច្នេះខ្ញុំលួចសម្លឹងមុខខឹងសម្បារបស់គាត់តាមកញ្ចក់តូច ខ្ញុំដឹងថា​ គាត់មិនយកសម្តីកូនទៅគិតទេ។

ដូចតែរាល់ដង គាត់មិនដែលសួរនាំ​រកខុសត្រូវ​ឱ្យកូនស្រាប់ហើយ។​ គាត់យល់ថា​ក្នុងរឿងអ្វី​ក៏ដោយ​ខ្ញុំតែងតែជាបញ្ហា ហើយការមិននិយាយជាមួយខ្ញុំជាទម្លាប់របស់គាត់ពេលខឹង។

អ៊ីចឹងក៏បាន!

ដូច្នេះហើយខ្ញុំពាក់កាសល្អជាង! យ៉ាងហោចណាស់ខ្ញុំអាចស្ដាប់បទចម្រៀងមួយចំនួន ខ្ញុំធ្មេចមួយស្រឡេតដើម្បីបំភ្លេចចោលទុក្ខកង្វល់ជុំវិញខ្លួន។

ទទួលស្គាល់ថា ​ខ្ញុំនេះជាមនុស្ស​ធ្លាក់ទឹកចិត្ត តែខ្ញុំមិនមែនរោគចិត្ត​ដូចនិយមន័យគាត់ទេ។

ជារឿងធម្មតាទេ ដែលយុវជនដូចខ្ញុំត្រូវ​ឆ្លងកាត់រឿងអស់នេះ ចំណែក​រឿងដែលមិនធម្មតា​នោះគឺ យុវជនផ្សេងគេមានឪពុកម្តាយជួយដោះស្រាយបំបាត់អារម្មណ៍សោកសៅ ឯខ្ញុំពេលមានបញ្ហា​គឺនៅម្នាក់ឯង ឯកោ។

បើម៉ាក់និយាយវិញ គឺគាត់សួរថា​ហេតុអ្វី​ត្រូវ​ពិបាកចិត្ត? មានផ្ទះជ្រក មាន​បន្ទប់ផាសុកភាពគេង​ មានរបស់​ញ៉ាំអាហារ តែគាត់មិនយល់ពីពាក្យថា «មានការលើកទឹកចិត្ត» ដែរអត់សម្រាប់ជីវិតក្មេងដែលគ្រួសារបាក់បែកដូចខ្ញុំ។

ខ្ញុំអស់កម្លាំងខ្លាំងណាស់ អស់ឡើងៗ​ជារឿយៗទាំងមិនបានធ្វើអ្វី និង​ឆាប់ខឹង ឆាប់តូចចិត្ត​។​ ប៉ា​ប្រាប់ថា អាចជាជំងឺធ្លាក់ទឹកចិត្ត ហើយប៉ាបារម្ភថា អារម្មណ៍និងអាកប្បកិរិយានេះ​អាច​ប៉ះពាល់ដល់ការងារសាលារៀន ទំនាក់ទំនងជាមួយមិត្ត​និងគ្រូៗ ឬប៉ះពាល់ដល់សុខភាពរាងកាយ​ បន្សល់ ផលវិបាករយៈពេលវែងធ្ងន់ធ្ងរឡើងៗ។

តែបើគាត់ព្រួយបារម្ភអំពីកូនពិតមែន គាត់មិនជម្នះលែងលះគ្នាទេ!

ឡាន​ចាប់ហ្វ្រាំងងឺត…..

ខ្ញុំហាក់ភ្ញាក់ក្រញាងពីដំណេក។ ត្រចៀកខ្ញុំទាញមកផ្តោតវិញលើសំឡេងម្តាយខ្ញុំ

«កូននេះ​ពិបាកកែណាស់! ខ្ញុំហត់មែនទែនហើយស៊ីនួន!​ ឈ្លោះគ្រូ ​ហើយឈ្លើយដាក់នាយកទៀត!​ គេឱ្យចេញទៀតហើយ!»

ខ្ញុំភ្ញាក់ផ្អើលនឹងមេឃដែលប្រែពណ៌ទៅជាកប់ព្រលប់ហើយ ​ទើប​ដឹងខ្លួនថា បានបើកភ្នែកមកវិញពីដំណេក​លង់មួយស្រលេតមុននេះ ប៉ុន្តែលង់ជ្រៅនិងល្ហិតល្ហៃខ្លាំង។

ដោយមមិងមមាំង ខ្ញុំច្រត់ដៃក្រោក ហើយសម្លឹងជុំវិញខ្លួន។

ទំនងឃើញខ្ញុំកម្រើកបានជាម៉ាក់ឈប់និយាយទូរសព្ទ ​«ប៉ុណ្ណឹងចុះណាជេនី! ​ចាំស្អែកចួបគ្នា!»។

ម៉ាក់បើកឡានយូរប៉ុនណាហើយ?

ខ្ញុំគិតអំពីគោលដៅ​ដែលគាត់កំពុងតែ ឆ្ពោះទៅ។

«​ម៉ាក់យកខ្ញុំទៅណា?»

គាត់ដៀងមកសម្លឹងខ្ញុំបន្តិច ​ហើយ​ធ្វើមុខក្រញូវ​ងាកចេញវិញ។

«ខ្ញុំអត់ទៅទេ! ខ្ញុំទៅភ្នំពេញវិញម៉ាក់!»

ខ្ញុំថាបន្ថែមទាំងសៅហ្មងចិត្ត។

ផ្លូវនេះគឺផ្លូវទៅផ្ទះអ៊ំ​របស់ខ្ញុំ «អ៊ំលីន» បងស្រីមាត់ច្រើន​ម្នាក់​របស់ម៉ាក់ ខ្ញុំដឹងច្បាស់ណាស់។ យូរហើយ តាំងពីប៉ាមិននៅភ្នំពេញ​ឱ្យតែខឹងខ្ញុំ អីបន្តិចគឺម៉ាក់តែងតែព្រមានថា នឹងដឹកខ្ញុំទៅឱ្យនៅស្រែជាមួយអ៊ំខ្ញុំ។ លើកនេះក៏ធ្វើមែនទែន។ ខ្ញុំមិនមែនភ័យទេ ប៉ុន្តែខ្ញុំខឹង។

នៅក្នុងពិភពលោកនេះ គ្រប់គ្នាសុទ្ធតែចង់បោះខ្ញុំចោលនៅរាល់ពេលដែលខ្ញុំធ្វើខុស ហើយមិនដែល​សួរខ្ញុំតាមសម្រួល​ទាល់តែសោះថា អ្វីទៅដែលធ្វើឱ្យខ្ញុំធ្វើខុស?

គ្រូនាយកក៏អ៊ីចឹង ម៉ាក់ខ្ញុំក៏មិនខុសពីពួកគេ។

«ត្រលប់ឡានទៅផ្ទះរបស់យើងវិញម៉ាក់!»

ខ្ញុំនិយាយម្ដងទៀតនៅខណៈពេលដែលម្ដាយខ្ញុំមិនព្រម សូម្បីតែដៀងភ្នែកមកសម្លឹងតបជាមួយ​ខ្ញុំតាមកញ្ចក់ ទោះបីជាខ្ញុំខំសម្លឹងគាត់រង់ចាំចម្លើយយ៉ាងទទូច។

«ម៉ាក់ម៉េចហ្នឹង? នៅមិននៅយកខ្ញុំទៅនៅស្រែ? ខ្ញុំនៅម៉េចកើត? ផ្ទះខ្ញុំនៅហ្នឹងហ្មែន! បើថា លែងត្រូវការខ្ញុំទៀតហើយ ​យកខ្ញុំទៅប៉ាខ្ញុំវិញ»

«ឪឯងនៅភូមា គេ​មានប្រពន្ធថ្មីបាត់ហើយក៏មិនដឹង!»

សូម្បីប៉ាធ្លាប់មកលេងភ្នំពេញ ពេលខ្ញុំកើតទុក្ខក៏គាត់មិនដឹងផង​ ថែមទាំងធ្វើដូចដឹងរឿង ហើយវាយតម្លៃជីវិត​ឯកជនប៉ាខ្ញុំបានរហ័សណាស់។

ខ្ញុំឆ្លើយតប​ត៖

«បើខ្ញុំហៅគាត់មក ​គាត់ច្បាស់ជាមកខ្មែរ​វិញដើម្បីខ្ញុំ!»

ម្តាយ​ហាក់ខឹង ពេលឮខ្ញុំនិយាយរបៀប​ឱ្យ​តម្លៃខ្ពស់លើការស្រឡាញ់និងលះបង់​របស់ប៉ា មកលើខ្ញុំ។ គាត់​ក៏ក្តាប់មាត់សម្លឹងឌឺខ្ញុំតាមញ្ចក់ឡាន​ដោយ​និយាយ៖

«កូនឯងត្រូវដឹងថា ខ្លួនឯងនៅក្នុងបន្ទុករបស់ម៉ាក់! បើសិនជាខ្លួនឯងមានរឿងអីកើតឡើង ម៉ាក់ជាអ្នកទទួលខុសត្រូវ!»

«ខ្ញុំមានរឿងអីទៅ? ខ្ញុំចង់ប្រាប់ម៉ាក់ថា ពីរបីខែទៀតខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ! ម៉ាក់ឈប់ប្រើវិធីចាស់គំរឹលទាំងអស់នេះមកត្រួតសង្កត់លើខ្ញុំ!»

គាត់កាន់តែផ្ទុះកំហឹង គាត់អែបឡាន​ឈប់ង៉ក់ហើយ​ ងាកមកចង្អុលមុខខ្ញុំ៖

«ត្រូវចាំថា ទោះបីជាកូនឯងមាន​អាយុប៉ុន្មានក្តី! កូនឯងនៅតែជាកូនរបស់ម៉ាក់! កូនឯងនៅតែត្រូវស្ដាប់អ្វី ដែលម៉ាក់ប្រាប់កូនឯងឱ្យធ្វើ!»

«ខ្ញុំមិនធ្វើ! ម៉ាក់សម្លាប់ខ្ញុំ ឬបោះខ្ញុំចោលក៏ធ្វើទៅ! កុំយកខ្ញុំទៅនៅផ្ទះអ៊ំលីន! ខ្ញុំមិនចូលចិត្ត​ ខ្ញុំចង់ទៅកន្លែងដែលខ្ញុំចង់ទៅ!»

អ៊ំលីន តាមពិត​ជាអ៊ំស្រីមានចិត្ត​សប្បុរស តែងតែ​ចែកផ្លែឈើ និងធ្វើនំស្រុកស្រែឆ្ងាញ់ៗ​ឱ្យពួកយើងញ៉ាំ រាល់ពេលគ្រួសារខ្ញុំទៅលេងផ្ទះចម្ការគាត់កាលពីខ្ញុំនៅក្មេងៗ។ កាលពីមុន​ខ្ញុំជាកូនទោល ដែលមានសេចក្តីសុខណាស់​រាល់ពេលទៅលេងផ្ទះញាតិ ដោយសារ​មានប៉ានិងម៉ាក់នៅតាមស្រឡាញ់ថែទាំ។

ជារឿងៗយើងតែងចំណាយពេលចុងសប្តាហ៍នៅជនបទ ​រត់លេងញ៉ាំអាហារស្រុកស្រែ អង្គុយ​លេង​ស្ទូចត្រី ឬឡើងដើមឈើបេះព្រីង​ទម្លាក់លើក្បង់ក្រម៉ា​​ ផ្សងព្រេង ឡើងភ្នំ គេងតង់

។ល​។

សេចក្តីសុខនិងភាពកក់ក្តៅ​ទាំងពួង ក្នុងកុមារភាពរបស់ខ្ញុំ​បានបញ្ចប់ទៅ នៅពេល​ប៉ានិងអ៊ំលីនខឹងគ្នា​ ព្រោះអ៊ំលីននិយាយពីរឿងប្រាក់ចំណូលប៉ាខ្ញុំ ទាបជាងម៉ាក់។

គាត់ជាមនុស្ស​ចិត្តបាន​ ប៉ុន្តែភាពប៉ប៉ាច់ប៉ប៉ោចរបស់គាត់​ធ្វើឱ្យក្លាយជាស្នាមឆ្នូតរបួសមួយក្នុងចិត្តខ្ញុំ។ ខ្ញុំស្អប់អ្នកទាំងអស់ណា ដែលគាំទ្រឱ្យប៉ាម៉ាក់ខ្ញុំលែងលះគ្នា។

ខ្ញុំនិយាយបន្ថែម៖

«មនុស្ស​ចាស់ចរិតមិនល្អ និយាយដើមប៉ាខ្ញុំ!»

«ម៉ាក់គ្មានសមត្ថភាពប្រដៅឯងទេភក្ត្រា​!​»

ម្ដាយខ្ញុំនិយាយខ្លីៗកាត់ផ្តាច់ទឹកភ្នែករលីងរលោងរបស់ខ្ញុំ ពេលកំពុងរំឭកនឹករឿងអតីតកាល​។

«ម៉ាក់ហត់ណាស់ ហើយមានការងារធ្វើច្រើន ជាមួយឯង ម៉ាក់បានខាតពេលគ្រប់គ្រាន់ហើយ​

ភក្ត្រា​!»

ខ្ញុំតមាត់វិញភ្លាម៖

«ប៉ុន្តែ កំហុសរបស់ខ្ញុំត្រង់ណា? គ្រូនោះហួសហេតុ! ចូលចិត្តនិយាយរឿងដដែលៗ ពីសាលាចាស់របស់ខ្ញុំ! ​ច្រើនដងហើយ និយាយដើមខ្ញុំពីក្រោយ​ខ្នង​រករឿង ស្អប់ខ្ពើមខ្ញុំចំពោះមុខ! ពួកគាត់មាន​បញ្ហា ជាប្រភេទមនុស្សតុកសិក ហេតុអីបានជាមិនទៅសួរនាំគាត់ បែរជាមកខឹងខ្ញុំ? គាត់ធ្វើគ្រូអី​ ដើរ​រើសអើងសិស្ស គាត់ថា ខ្ញុំប្រុសស្រឡាញ់ប្រុស គាត់ថា គាត់មិនចូលចិត្ត​ប្រុសចរិតស្រី​!»

«អ្នកណាក៏គេមិនចូលចិត្ត​ដែរ! ម៉ាក់ប្រាប់ឯងប៉ុន្មាន​ដងហើយ?!»

រឿង៖ ថ្ងៃណាមួយ ភាគទី១២
វគ្គ

រងការប្តឹងផ្តល់

ខ្ញុំងើបពីគេងឡើង ឮសូរតែសំឡេងម្ដាយខ្ញុំនិយាយរអុះៗ។ ក្បាលខ្ញុំឈឺណាស់ ​ខ្ញុំឈ្លីវាចុះឡើង​ៗ ​ទម្រាំនឹកឃើញ​រឿងកាលពីល្ងាច។

ក្រោយពី​បានដាក់ប្រុសក្បត់ចិត្ត​មួយជើងកៅអី បែកឈាមក្បាលរួចហើយ ខ្ញុំក៏វិលមកផ្ទះវិញ​ហើយលង់លក់ជាមួយថ្នាំងងុយគេង ដល់ទៅ២គ្រាប់ ដេកស្តូកទល់ថ្មើរណេះ។

ម៉ោងប៉ុន្មាន​ហើយ?

«ឥឡូវខាងនោះ គេដាក់ប្ដឹងផ្ដល់ហើយ!  បែកក្បាលដេរប៉ុន្មានថ្នេរដែរ កៅអីគែមមុតណាបង! ហូរឈាមផង រយះផង! មិញនេះប្រធានខ្ញុំឱ្យមេធាវីគាត់ខលមក!​ គេពិគ្រោះប្រហែលមិនអីទេ ព្រោះសំអាង​លើ​ កូនជេមស៍មានបញ្ហាផ្លូវចិត្ត! មានជំងឺផ្លូវចិត្ត​!»

ខ្ញុំនៅភាំងៗលើកដៃញីភ្នែក ​តែត្រចៀកខ្ញុំស្រឡះល្អ។

ម្តាយខ្ញុំនិយាយពីទេពណារ៉ា​រយះក្បាល​ ហើយមកប្តឹងផ្តល់ខ្ញុំ? ម្យ៉ាង​ដែរ សប្បាយចិត្ត​តិចអី​ដែលវាយបានសម្រេចធ្ងន់ៗ។ ឱ្យរាង!

​យប់មិញឃើញឈាមដាមៗដែរ តែមាន​សន្តិសុខរត់មកព័ទ្ធមើលច្រើនពេក ហើយគេខលហៅម៉ាក់មកផង​បានជាខ្ញុំ​ប្រញាប់ ត្រូវម៉ាក់នាំមកផ្ទះ ខ្ជិលពិនិត្យមើល​មុខប្រុសបញ្ញើក្អែកបែកក្បាលនៅនឹងមុខស្រី High Show។

សំឡេងម្តាយខ្ញុំលាន់មកទៀត៖

«សង្ឃឹមថា​មេធាវីនោះ​ទៅសម្របសម្រួលបាន!​ ម្យ៉ាងទៀត ខាងប្រុសនោះដូចជាជិតរៀបការផង អាចថា​ គេក៏មិនចង់ដេញដោលអីច្រើនដែរ! អូប៉ាគេអ្ហី? ខលមកទេតើ! ​តែបានត្រឹម​ខល​ គេនៅដល់ភូមាឯណោះ​ ធ្វើអីបានទៅ? ទោះមកស្រុកខ្មែរ ក៏មិនជាជួយស្អីបានដែរ! ហ៊ឹម គ្រប់យ៉ាង​ធ្លាប់មកតែលើខ្ញុំដដែលជាដដែលហ្នឹង។»

ម៉ាក់កំពុង​និយាយជាមួយបងស្រីគាត់នៅស្រុក ដែលជាអ៊ំស្រីបង្កើតរបស់ខ្ញុំ។​ ពួកគាត់ បើចួបគ្នាពេលណា មិននិយាយដើមប៉ា​ក៏និយាយអំពីរឿងមិនល្អ​របស់ខ្ញុំដែរ។

លើកនេះ ខ្ញុំលើកកៅអីវាយប្រុសព្រានបែកឈាម ​ក៏គាត់ខលប្រាប់អ៊ំ មើលតែ​អ៊ំលីនហ្នឹងជាតុលាការទៅហើយ។ ហើយហ៊ាន​ថា ប៉ាមិនបានការទៀត ឬអ៊ំៗហ្នឹងបានការស្អីទៅ? ពូកែណាស់ខាងសួរនាំជីកឫសជីកគល់ ជជីកចង់ដឹងរឿងរ៉ាវគ្រួសារគេ ​មាត់វែងជាងជើងមេឃ​។

ខ្ញុំងើបហើយចុះពីគ្រែដើរទៅតុរៀនរបស់ខ្ញុំ លើកថូទឹកចាក់ដាក់កែវលេបក្អឹកៗ ដូចមានចេតនាចង់ឱ្យម៉ាក់ឃើញខ្ញុំ ហើយឈប់និយាយជាមួយប្រធានបទអត់បានដំណោះស្រាយទាំងអស់ហ្នឹងទៅ។

​ទោះគាត់ដៀងមករកខ្ញុំ ពិនិត្យពិច័យ​ទឹកមុខខ្ញុំ ក៏នៅតែ​គាត់មិនទាន់ឈប់ ឆ្លៀតបន្ថែម៖

«គេខលមកពីភូមា ប៉ុន្តែខ្ញុំមិនចង់ឆ្លើយឆ្លងអីច្រើន ពីព្រោះមនុស្សនេះដែលជួយអីបានទៅ នៅឆ្ងាយដល់ទៅឆ្លងប្រទេស ​កូនទុកចោលមិនជួយមើលគ្នា! អ្វីគ្រប់យ៉ាងរ៉ាប់រងតែ​ខ្ញុំម្នាក់ឯងហ្នឹង! ​សំណាង​ខ្ញុំស្គាល់គេច្រើន​! អូខេបង​មិនទាន់សន្យាទេ ចាំសួរចិត្ត​កូនត្រាសិន ពេលទំនេរប្រហែលទៅគេងលេងនៅនុ៎ង​ហើយ!»

រង់ចាំឱ្យម្តាយខ្ញុំទម្លាក់ដៃចុះ ទើបខ្ញុំបែរក្រោយ សម្លឹងគាត់ដោយទឹកមុខមិនសប្បាយចិត្ត។ ខ្ញុំសួរភា្លម៖

«ម៉ាក់ប្រាប់គេថាកូនកើតរោគចិត្ត?!»

ម្ដាយខ្ញុំដាក់ទូរសព្ទទៅទុកក្នុងហោប៉ៅខោគាត់វិញ ដោយ​ងាកមុខសម្លឹងខ្ញុំស្ងួតស្ងប់។

«ក្នុងខ្លួនម៉េចហើយកូន?!»

គាត់សួរស្រាលៗប៉ុន្តែបង្កប់នូវភាពមិនសប្បាយចិត្តតាមរយៈពន្លឺភ្នែក។ មិនខ្វល់ទេ ខ្ញុំសង្កត់ពាក្យ ផ្ទួនសំណួរមុនរបស់ខ្ញុំសាជាថ្មី៖

«អ្នកណាថា កូនកើតDepression?»

ម្តាយក្តាប់មាត់ទប់កំហឹង​ ងាកមុខចេញ រួចទើបសន្សឹមៗបែរត្រឡប់មកឆ្លងឆ្លើយនឹងខ្ញុំវិញ ដោយ​សម្លឹងខ្ញុំពីលើដល់ក្រោមរបៀបបន្ទោស៖

«គួរតែអរគុណកូនស្រីអ្នកមាន​ចិត្តទូលាយម្នាក់នោះ!»

ខ្ញុំភាំងៗ។

ពេលនោះហើយ ដែលខ្ញុំដឹងថា ដោយសារតែឥស្សរាចរិយា បានមកសម្រុះសម្រួលនិយាយជាមួយម្ដាយខ្ញុំ ថាគេនឹងជួយទៅបញ្ចុះបញ្ចូលឱ្យទេពណារ៉ា ដកពាក្យបណ្ដឹង មិនប្ដឹងផ្ដល់ពីបទបង្ករបួសស្នាមដោយចេតនានោះបាន ល្គឹកណាម្តាយខ្ញុំព្រមកែពាក្យពេចន៍ និយាយប្រាប់មេធាវីថា ខ្ញុំនេះមានជំងឺផ្លូវចិត្ត និងស្ថិតក្នុងសភាពច្របូកច្របល់ដល់កម្រិតធ្ងន់ធ្ងរ។

ខ្ញុំភាន់ភាំងពេលឈរស្ដាប់គាត់ពន្យល់។

នេះឬការពិត?

ខ្ញុំបើកភ្នែកធំៗ ចង់សួរនាំគាត់ ចង់ស្រែកដាក់គាត់ ចង់រត់ចោលគាត់ ព្រោះខឹងណាស់ ប៉ុន្តែខ្ញុំទៅណាមិនរួច និយាយអ្វីមិនចេញបានត្រឹមតែឈរពុះកញ្ជ្រោលនៅក្នុងចិត្ត​ដោយ​កំហឹង។

នារីម្នាក់នោះ ព្រោះតែ​មិនចង់ឱ្យគេឯង​ដឹងថា តារាហ្វេសប៊ុកដូចនាង​នឹងរៀបការ​ជាមួយប្រុសស្រឡាញ់ប្រុស ថែមទាំងមិនចង់ហ្វេនៗដឹងពីរឿងស្នេហាត្រីកោណរវាងយើងទាំងបីនាក់ផង ហើយព្រោះនាងចង់ឱបក្រសោបយកគេទៅ កុហកមហាជនទាំងអស់ កុហកទាំងខ្លួននាង​ ថានាង​ស្រឡាញ់ប្រុសពិតៗម្នាក់ ដូច្នេះក្នុងសេណារីយ៉ូបន្ទាប់ ខ្ញុំជាតួអង្គមនុស្សរោគចិត្ត?

ខ្ញុំនេះមានជំងឺចិត្ត ​ដើរតាមងប់ងល់ជាមួយនឹងភាពហ៊ឺហារបស់គូស្នេហ៍នាងលើបណ្តាញសង្គម ហើយក៏ទៅរករឿងពួកនាង​ដល់ហាង វាយទេពណារ៉ា​របួសធ្ងន់?

ខ្ញុំវិបល្លាស ច្រណែន ឬវង្វេង​ដោយកំហឹង? ដើម្បីមុខមាត់ខ្លួនឯង ចង់​ធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សឆ្កួតទាំងដែលខ្ញុំកំពុងតែជា?

«មិនបាច់បារម្ភទេកូន»

ម្ដាយខ្ញុំនិយាយដោយបែរខ្នងទៅចុចទូរសព្ទផង។

«មេធាវីនិយាយថា ហេតុផលនេះអាចធ្វើឱ្យគេព្រមសម្របសម្រួលរឿងបណ្ដឹងនោះចោលបាន!»

ខ្ញុំថាឮៗភា្លម៖

«ខ្ញុំអត់បានបារម្ភរឿងហ្នឹងទេម៉ាក់! តែហេតុអ្វីបានសម្រេចចិត្តមិនសួរខ្ញុំ? ខ្ញុំមិនព្រមសម្រុះ​សម្រួលជាមួយនាងតួហ្វេសប៊ុកជើងល្អហ្នឹងទេ ហេតុអ្វីម៉ាក់ព្រមចិត្តឯង?»

អាការៈខឹងសម្បាដាក់ញាប់១០០ៗរបស់ខ្ញុំ ធ្វើឱ្យម៉ាក់ឈប់ដៃលែងចុចទូរសព្ទ។ ប្រហែលជាខ្លាចគ្នាគាត់ សង្គមធំទូលាយរ​បស់គាត់ មិត្តភក្តិហើយមេគាត់ ឮសម្តីរបស់ខ្ញុំបានជាគាត់ងាកមកខ្ញុំទាំងទឹកមុខដូចឆ្ងល់។

«ឈប់រករឿងណាជេមស៍! ឃើញម៉ាក់ពិបាកយ៉ាងម៉េចហើយ! ទម្រាំបានរកដំណោះស្រាយល្អសម្រាប់កូន! ធ្វើចង់ទៅដេកគុក ចង់បញ្ចប់អនាគតទាំងអ៊ីចឹងឬម៉េច?!»

ខ្ញុំលេបទឹកមាត់ក្តាប់ដៃតវ៉ា៖

«មុនពេលខ្ញុំវ៉ៃគេ គឺគេបានប្រើកម្លាំងមកលើខ្ញុំមុន ធ្វើឱ្យខ្ញុំឈឺចាប់មុន!  ខ្ញុំមិនមែន​ជនបង្កហេតុទេ ​ខ្ញុំជាអ្នករងគ្រោះ!»

«និយាយអ៊ីចឹង ដើម្បីទាំងអស់គ្នាដឹងថា កូនឯងជាប្រុសស្រឡាញ់ប្រុស? ឯងបានទៅធ្វើរឿងឆ្កួតយក៍ជាមួយគូដណ្តឹងគេ​ម្នាក់នោះ ហើយចុងក្រោយក៏ប្រចណ្ឌគ្នាហែកហួរតាមផ្លូវ? ​នេះអ្ហីដែលកូនចង់ឱ្យម៉ាក់ទៅប្រាប់មេធាវី អ្ហះ?»

គាត់និយាយចប់ទាំងរកកលចង់រលីងរលោងទឹកភ្នែក។

ខ្ញុំនៅទ្រឹងមិនទាន់តបតអ្វី ព្រោះហាក់ដូចជាម្តាយរបស់ខ្ញុំ បានដឹងពីទំនាក់ទំនងរបស់ខ្ញុំជាមួយទេពណារ៉ាយូរហើយ​ ប៉ុន្ដែគាត់មិននិយាយ។

ចុងក្រោយ បើដឹងហើយ ហេតុអ្វី​នៅតែជ្រើសរើសយកវិធីនេះ?

«ដើម្បីមុខមាត់ទាំងអស់គ្នា! គឺទាំងខាង! មិនបាច់ប្តឹងផ្តល់ជាប់គុកច្រវាក់ ម៉ាក់មាន​តែរើសយកផ្លូវនេះ!»

នេះជាវិធីដែលខ្ញុំឮពួកមេធាវីប្រើមកឡើងស៊ាំទៅហើយ ​គឺ​អ្នកប្រឈមនឹងទោសទណ្ឌគឺ មានវិបល្លាសដើម្បីបានរួចខ្លួន?

តែគេធ្វើអ្នកច្បាប់ គេចង់រកការពិតទេ ឬលុយឥស្សរាចរិយាបាំងមេឃបានពិតមែន?

«ខ្ញុំមិនមែនជាអ្នកចាប់ផ្តើមទេ! នាង​នោះហៅខ្ញុំទៅ! ខ្ញុំមាន​ភស្តុតាងម៉ាក់!»

ម៉ាក់ខ្ញុំក្តាប់មាត់សម្លក់ខ្ញុំដោយអាការៈខឹងខ្លាំង តែ​មិនចេញស្តី។​ ខ្ញុំនៅតែយកឱកាស​ពន្យល់គាត់ដោយដើរសំដៅទៅក្បែរ ៖

«ទទួលស្គាល់កូនខ្លួនឯងថា ជាមនុស្សមាន​រោគចិត្តធ្ងន់ធ្ងរដល់ថ្នាក់ចូលទៅវាយ​គេក្នុងហាង​បាន?  ម៉ាក់គិតថា ​នេះជា​រឿងសមនឹងធ្វើ? ​​ស្មានថានៅសុខៗខ្ញុំចូលទៅ​កន្លែងហ្នឹងបាន?  តាមពិតខ្ញុំមានហេតុផលគ្រប់គ្រាន់ក្នុងការ​តដៃ!  ពួកគេបានប្រើកម្លាំង​លើខ្ញុំមុន!​ ហៅម្ចាស់ហាង​ឆែកកាមេរ៉ាទៅ! បោកប្រាស់ខ្ញុំ ហើយ​ចុងក្រោយនាំគ្នាហៅខ្ញុំទៅអង្គុយនិយាយមើលងាយលេងទៀត!»

ម៉ាក់ខ្ញុំដកដង្ហើមដង្ហក់។

វាជាទម្លាប់របស់ម្តាយខ្ញុំ   ពេលគាត់ខឹងពេក​គឺបែបនេះ    ​ដែល​គាត់តែងតែខំរៀបឫកពាក់​កណ្តាល​ ជាមនុស្សមានមុខមាត់ក្នុងសង្គម ពាក់កណ្ដាលទៀតងំដង្ហក់។

គាត់ថាទាំងរលាស់ដៃដែលខ្ញុំខំ​តោងគាត់នោះចេញ៖

«ស្អីក៏ដោយ! ឱ្យគេគិតថា កូនឯងមានជំងឺឆ្កួតជ្រូកក៏ដោយ  ប្រសើរជាងគេនិយាយថា ឯងជាមនុស្ស​ប្រុសស្រឡាញ់ប្រុសដែរ!  ធ្វើតាមម៉ាក់ប្រាប់ទៅ!  មិនឱ្យចេញពីផ្ទះរហូតដល់ម៉ាក់ដោះស្រាយរឿងនេះចប់!»

ថាហើយគាត់ក៏ចាកចេញពីទ្វារបន្ទប់ខ្ញុំ ដោយបិទមកវិញគ្រាំគ្រេង។

នេះម៉ាក់ចង់បង្ហាញថា នៅក្នុងបញ្ហានេះ គាត់ជាភាគីតែមួយគត់ដែលស្មុគស្មាញ ដោយ​ចាត់ទុកថាដំណោះស្រាយដែលដែលត្រូវប្រាប់តុលាការថា ខ្ញុំនេះមានរោគចិត្តមានវិបល្លាស ជាមធ្យោបាយល្អសម្រាប់ខ្ញុំ?

តើអ្នកផងគេមើលមកខ្ញុំយ៉ាងដូចម្ដេច?

ម៉ាក់គិតថា រោគចិត្ត​ដល់ថ្នាក់ទៅវាយគេវាធម្មតាពេកអី?  តើអ្នកផងគេគិតថាខ្ញុំជាអ្វីទៅ? ដែលខ្ញុំនៅល្អជា ហើយខ្ញុំក៏ជាភាគីរងគ្រោះផង ហេតុអីខ្ញុំមិនអាចរកយុត្តិធម៌ឱ្យខ្លួនឯងបាន?

ហេតុអ្វីបានជា​ខ្ញុំមិនអាចលាតត្រដាងអំពីទេពណារ៉ា ដែលដើរបោកខ្លួនប្រាណក្មេងប្រុសៗ និងចរិតមាក់ងាយគេរបស់ឥស្សរាចរិយា ឱ្យហ្វេន​រាប់សែនរបស់នាង​បានឃើញ​ផង?

ទំនាស់លើកនេះ នឹងក្លាយទៅជារឿងប្រើប្រព័ន្ធច្បាប់ ដើម្បីឱ្យមនុស្សគ្រប់គ្នាដឹងអំពីចរិតពិតរបស់​ស្រីហាយសូ ជាមួយ​មនុស្ស​រៀមច្បងពុតត្បុតផង​ ហេតុអ្វី​ត្រូវ​ខ្ញុំជាអ្នករ៉ាប់រង យកខុសតែម្នាក់ឯងនៅក្នុងបញ្ហាដែលមានមនុស្សបីនាក់ពាក់ព័ន្ធ?

ខ្ញុំបើកទ្វារក្ឌាំង​រត់តាមគាត់ ដោយ​ខោអាវដេកនិងគ្មានស្បែកជើងនោះទេ។

«ខ្ញុំមិនព្រម! ទាំងអស់នេះ គឺជារឿងរបស់ខ្ញុំ! ម៉ាក់ត្រូវឱ្យមេធាវីរកការពិតឱ្យឃើញ!   ហើយខ្ញុំចង់ឱ្យខ្ញុំនេះ ក្លាយជាមនុស្សចុងក្រោយដែលត្រូវបានពីរនាក់នោះបោកប្រាស់! ខ្ញុំមិនព្រមចាញ់ មិនព្រមនៅក្នុងស្នូក​ដូចអ្នករងគ្រោះមុនៗទេ!»

ប៉ុន្តែម៉ាក់ខ្ញុំនៅឈរចាក់ទឹកធ្វើដូចមិនឮ។ មើលពីក្រោយ ​គឺ​គាត់អត់ធ្មត់មិននិយាយ មិនស្តីតបតខ្ញុំ ថែមទាំងមិនខ្វល់!

ដូច្នេះហើយ ខ្ញុំក៏មានឱកាសឈរនៅលើជណ្តើរ​និយាយបន្ថែម៖

«បើទោះបីជាខ្ញុំត្រូវប្រាប់គេថា ខ្ញុំនេះជាប្រុសស្រឡាញ់ប្រុសក៏ដោយ!»

ម្តាយខ្ញុំទម្លាក់កែវដែលរៀបបម្រុងនឹងចាក់ទឹក លាន់ឆឺងទៅលើតុកញ្ចក់។ ស្នូរប៉ះទង្គិចនេះប្រហែលជាអាចធ្វើឱ្យមានស្នាមបាន បង្ហាញថា សម្តីរបស់ខ្ញុំកំពុងតែបញ្ឈឺគាត់។

ទឹកភ្នែកខ្ញុំហូរធ្លាក់មកទប់មិនជាប់ទេ នៅពេលឃើញអាកប្បកិរិយារបស់គាត់ដែលមិនយល់ចិត្តកូនទាល់តែសោះ ប៉ុន្តែពាក្យដែលគួរនិយាយ ខ្ញុំត្រូវតែនិយាយឱ្យអស់៖

«ឬក៏ម៉ាក់ចាត់ទុកថា មនុស្សភេទទីបី វាអន់ជាងមនុស្សកើតរោគចិត្ត? ឆ្កួតដល់ថ្នាក់នៅសុខៗលើកកៅអីវាយអ្នកដទៃ ល្អជាងធ្វើជាប្រុសស្រឡាញ់ប្រុសក្នុងកែវភ្នែកម៉ាក់?»

ខ្ញុំធ្លាប់មាន​ប្រវត្តិ​ មានវិបត្តិផ្លូវចិត្ត​ធ្ងន់ធ្ងរកាលពីក្មេង រហូតមិននិយាយមិនស្តី​ ព្រោះប៉ាម៉ាក់រវល់ ហើយ​សំងំ​ត្រាំត្រែង ដល់ពេលមួយ​មិនអាចឃើញពន្លឺបានចូលពួនក្នុងភួយ​ ក្នុងបន្ទប់ ចុងក្រោយ​ត្រូវប៉ាជូនទៅ​ព្យាបាល ញ៉ាំថ្នាំនិងចួបពេទ្យប្រចាំ​រាប់ខែ​។

តែខ្ញុំបានជាយូរហើយ រឿងកន្លងផុតទៅយូរហើយ គាត់មិនសមយកឯកសារចាស់ទៅស៊ុមគ្រលុំជាមួយនិងមេធាវី ​ផ្គាប់ចិត្ត​ឥស្សរាចរិយានោះឡើយ។ ខ្ញុំនិយាយបន្ថែម៖

«បង្ខំ​ខ្ញុំ មិនឱ្យទទួលយកខ្លួនឯង!!!! ធ្វើរបៀបដែលម៉ាក់កំពុងគិត​នេះវិញទេ​ ដែល​អាចឱ្យកូនខ្លួនឯងទៅជាលាប់មានជំងឺផ្លូវចិត្តវិញមែនទែន​ណា៎ ម៉ាក់!»

«ម៉ាក់មិនដឹងទេ! ម៉ាក់គ្មានកូនជាភេទទីបីទេ ចាំឱ្យច្បាស់ជេមស៍!»

គាត់ទាញកាបូបនៅលើសាឡុងចាកចេញពីផ្ទះ​ទាំងត្រដាបត្រដួសប្រផាប់ប្រភីង។ នៅខាងក្រៅ​គាត់មួលសោរជាច្រើនជុំ បង្ហាញថា ខ្ញុំនឹងជាប់ក្នុងផ្ទះនេះដោយ​​ត្រូវបានចាក់សោពីក្រៅដូចរាល់ដងដែលគាត់ខឹងនឹងប៉ា។ ខ្ញុំត្រូវចាំប៉ាវិលមកពីធ្វើការវិញ ​ចុះពេលនេះប៉ាមិននៅស្រុកខ្មែរ​ ខ្ញុំត្រូវចាំគាត់ដល់ពេលណា?

នេះហើយម៉ាក់របស់ខ្ញុំ ដែលថាស្រឡាញ់ខ្ញុំ ហើយចាត់ទុកខ្ញុំ ជាវត្ថុមានតម្លៃបំផុតក្នុងជីវិតរបស់គាត់​។

វគ្គ ពិភពលោកនេះ​ថ្កោលទោសខ្ញុំ

ខ្ញុំអង្គុយចុះយឺតៗនៅលើកាំជណ្តើរ ហើយស្រក់ទឹកភ្នែកដោយស្ងាត់ស្ងៀម។

នេះជាពេលមួយដែលខ្ញុំចង់ស្រែកយំ ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីយកចេញមក​ឱ្យអស់ បោះចោលឱ្យអស់ ដោយបូករួមទាំងបញ្ហា​ទាំងប៉ុន្មាននៅក្នុងជីវិតកន្លងមករបស់ខ្ញុំ រាប់បញ្ចូលទាំងរឿងដែលខ្ញុំមិនអាចទទួលស្គាល់ខ្លួនឯង ក្រោយមកខ្ញុំត្រូវបាត់បង់ប៉ា ហើយដែលខ្ញុំពិបាកចិត្តជាងគេក្នុងពេលនេះ មិនមែនរឿងខ្ញុំបាត់បង់TN ឬមួយក៏ចាញ់ចិត្ដ​ឥស្សរា​ចរិយា ប៉ុន្តែរឿងដែលខ្ញុំឈឺ គឺ​ត្រូវម្តាយរបស់ខ្ញុំ ជ្រើសរើសឱ្យដាក់អត្តសញ្ញាណខ្លួនឯងថា ជាមនុស្សម្នាក់ដែលមិនមែនជាខ្លួនខ្ញុំ។

នៅក្នុងប្រទេសមួយចំនួន ដែលជាមានការយល់ដឹងជ្រៅជ្រះលើបញ្ហានេះ គេ​បានចាត់ទុកការស្អប់ខ្ពើមរបស់សង្គម របស់អ្នកណាក្ដី ប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា គឺជាឧក្រិដ្ឋកម្ម Hate Crime ដែលអាចក្លាយជាមូលហេតុចម្បងធ្វើឱ្យអ្នកដែលរងអំពើស្អប់ខ្ពើមនោះឈឺចាប់ បាក់ទឹកចិត្ត​ អស់សង្ឃឹម ស្អប់ខ្លួនឯង ដាក់ខ្លួនឯងដាច់ដោយឡែកពីគេ រហូត​ដល់ថ្នាក់ធ្វើអត្តឃាតដោយសារការធ្លាក់ទឹកចិត្តពេកក៏មាន​។

ម្តាយខ្ញុំកំពុងបង្ហាញ​ថា​ គាត់ស្អប់ខ្ពើមភាពជា​ភេទទីបីនៅក្នុងខ្លួនកូនទោលរបស់គាត់ឬយ៉ាងម៉េច បានជាគាត់ចាកចេញ នៅខណៈដែលខ្ញុំកំពុងតែត្រូវការ​គាត់ជាខ្លាំង?

ពាក្យថា​គ្រួសារ គឺដើម្បីគាំទ្រគ្នាឱ្យក្រោក​ឈរឡើង ឬមួយក៏មកគ្របសង្កត់លើគ្នាឱ្យថប់ដង្ហើមក្រោកជាខ្លួនឯងលែងរួចអស់មួយជីវិតនេះ?

គាត់សុខចិត្ត ជ្រើស​ឱ្យខ្ញុំវិលទៅរកអតីតកាលធ្វើជាមនុស្សវិបល្លាសស្មារតី មានរោគចិត្តមិនដឹងត្រូវខុស ដល់ថ្នាក់លើកកៅអីវាយប្រហារអ្នកដទៃដែលគ្មានកំហុសប្រសើរជាង ឱ្យកូនខ្លួនឯង ចេញមុខរកយុត្តិធម៌សម្រាប់ក្នុងនាមជាអ្នករងគ្រោះភេទទីបីម្នាក់?

«ឯងធ្វើអីដល់ថ្នាក់ហ្នឹង?  ហើយបងអាចចួបជេមស៍បានទេ?!»

ខ្ញុំដៀងសម្លឹង​ ដឹងថា​គាត់ឮរឿងវាយគ្នា​របស់ខ្ញុំមិនខាន​បានជាឈែតមក។

ខ្ញុំមិនដឹងថា គាត់ដឹងរឿងនេះតាមរយៈអ្នកណានោះទេ ខ្ញុំមិនមែនជាតារាល្បី។ គ្រាន់តែ សម្លឹងដោយគិតពីបងរាហ៊ូបានបន្តិច មិនបានលូកដៃទៅយក​ទូរសព្ទមកមើលទេ។

យកកម្លាំង​មក​បន្តអង្គុយ​នៅសាឡុង​ អត់មាន​បាយមួយគ្រាប់តាំងពីល្ងាច ​ពេលនេះ​ញ៉ាំ​កាហ្វេ​ល្វីងតែតឱ្យស្វាងបន្តិច។

សម្លឹងចេញទៅក្រៅ…..

តាមបង្អួចមួយនេះ ពិភពលោក ដូចជាគ្មានកន្លែងសម្រាប់ខ្ញុំទៅ ថែមទាំងរកមិនបានស្មាកក់ក្តៅស្មោះត្រង់មួយ សម្រាប់ឱ្យខ្ញុំសុំផ្អែក​ផងទេ។

«ប៉ាអើយ! ខ្ញុំពិបាកចិត្ត​ខ្លាំងណាស់!»

ខ្ញុំគិតបែបនេះ​ មុនពេលរអ៊ូហៅប៉ា​តែម្នាក់ឯង។

ស្រាប់តែ មុខទូរសព្ទខ្ញុំលោតសារមកទៀត។

«ប៉ាកំពុងទិញសំបុត្រយន្តហោះ! បើទិញបានកាលណា​ប៉ាឡើងទៅភ្នំពេញចួបកូន! ឥឡូវនេះភូមា​នៅ​តឹង បញ្ហាអសន្តិសុខរឿងនយោបាយច្រើន សំបុត្រយន្តហោះពិបាករកទិញបំផុត!»

ខ្ញុំលូកដៃប្រញាប់ប្រញាល់ចុចអាន​ប៉ាសរសេរពេញទៀតថា៖

«រឹងមាំឡើងកូនប្រុស!​ អត់អីទេ!​ បន្តិចទៀតប៉ាទៅដល់ហើយ! ប៉ានឹង​នៅក្បែរកូន!»

ខ្ញុំស្រែកទ្រហោយំ ស្រក់ទឹកភ្នែក​ដូចភ្លៀង។

ខ្ញុំពិតជាលំបាកខ្លាំងក្នុងពេលនេះ សង្ឃឹមថាគាត់នឹងមិននិយាយ នូវរបៀបដែលម្តាយខ្ញុំនិយាយកាលពីព្រឹកនោះទេ។

តើខ្ញុំត្រូវតែប្រាប់មនុស្ស​គ្រប់គ្នាថា ខ្ញុំមិនបានកើតជំងឺផ្លូវចិត្ត ហើយប៉ា​ត្រូវតែគាំទ្រខ្ញុំ នៅក្នុងការស្វែងរកខុសត្រូវ នៅលើបទពិសោធដ៏ឈឺចាប់ និងដ៏គួរអាម៉ាស់របស់ខ្ញុំលើកនេះ។

ខ្ញុំចាប់ផ្ដើមចុចទូរសព្ទទៅគាត់ ហើយយំឡើងយ៉ាងខ្លាំងលើសដើមពេលបានឮសំឡេង​គាត់។ ប៉ាខ្ញុំបានលួងលោមរយៈសំឡេង​ថា ទោះតែគាត់នៅមិនទាន់ទិញសំបុត្របាននៅឡើយមែន តែគាត់នឹង​តាមសួររកអ្នកដែលមាន ​នឹងសុំយកតពីគេ។

ឱ្យតែបានកាលណា គាត់នឹងប្រាប់ពីពេលដែលគាត់មកដល់ភ្នំពេញ។

យ៉ាងហោចណាស់ក៏ខ្ញុំបានធូរស្រាលចិត្ត​ច្រើនឡើងវិញ ពីវិបត្តិស្លុបឈឹងកាលពីព្រឹកមិញនេះ។

ខ្ញុំទើបនឹង​បិទបញ្ចប់ការសន្ទនាឡើងមកឆុងមីកំប៉ុង។ ទើបលើកបានមួយម៉ាត់ ​ ភ្លាមនោះឯកម៉ាលីគឈែតមកខ្ញុំម្តង។

«ជេមស៍នៅឯណា? ហើយកុំពិបាកចិត្តឮ? ឯងមានខ្ញុំដែលគាំទ្រឯង! ខ្ញុំដឹងថា ​ឯងមិនមែនដូចគេនិយាយនោះទេ!»

«និយាយស្អី? អាណាពិបាកចិត្ត​!» ខ្ញុំតបខ្លីៗ។

រាល់ពេលដែលខ្ញុំអានសាររបស់ម៉ាលីគ ម៉េចបានចេះតែ មិនដែលស្រួល​ក្នុងអារម្មណ៍សោះ?

ខ្ញុំគិតថា «ចង់អត់ខ្វល់» ហើយ​ចាប់ផ្ដើមញ៉ាំមីបន្ត ភ្លាមនោះគេឈែតមកទៀត។

«អត់អីទេអ៊ីចឹង បានន័យថាឯងមានអារម្មណ៍ល្អ ព្រោះឯងដែលមានអារម្មណ៍ស្តីឱ្យខ្ញុំ!»

គេបារម្ភពីខ្ញុំអំពីរឿងអី?

ខ្ញុំចាប់ផ្ដើមកើតសង្ស័យចំពោះខ្លួនឯង។

សន្សឹមៗដៃម្ខាងខ្ញុំចុចចូលទៅក្នុងបណ្ដាញសង្គមឆែក។

ពុទ្ធោហេតុអីបានជាមានគេសរសេរអំពីខ្ញុំច្រើនម្ល៉េះ? ខ្ញុំជាតារាល្បីចាប់តាំងពីពេលណាមក?ដូច្នេះហើយបានជាម្តាយខ្ញុំព្រឹកមិញនេះ ត្រូវបានអ៊ំលីនខ្ញុំខលមកម្តាយ បងរាហ៊ូ ​ហើយប៉ាទៀត?

ចុងក្រោយឯកម៉ាលីគ?

អ្នកណា​ជួលកាសែតធ្វើរឿងនេះ?

គឺរឿង​ដែល សរសេរថាខ្ញុំជាក្មេងរោគចិត្តធ្ងន់ព្រោះរឿងក្នុងគ្រួសារ​ ក៏កើតវិបល្លាសទៅ ដើររករឿងវាយដំទៅលើរៀមច្បងនិងអនាគតភរិយា​ស្រស់ស្អាត ព្រោះតែរំញោចច្រណែនចំពោះសុភមង្គលអ្នកដទៃ។

ខ្ញុំត្រឹមមួយយប់​បានក្លាយជាម្នាក់នៅក្នុងចំណោមក្មេងៗមានបញ្ហាចិត្ត​យ៉ាងធ្ងន់?

បណ្ដាញសង្គមកំពុង​បន្ថែមទម្ងន់ទាញខ្ញុំទម្លាក់ជ្រោះ អ៊ីចឹងសោះបានប៉ា​ប្រញាប់ទិញ​សំបុត្រ​ចោលការងារ​ឡើងមកភ្នំពេញវិញ?

ខ្ញុំចោលចង្កឹះមី សន្សឹមៗជាមួយនឹងភ្នែកក្រហមសឹងស្រក់ឈាម។

ស្នាដៃអ្នកណា​ម្នាក់ក្នុងចំណោមពួកគេ! ហើយ​បើឱ្យខ្ញុំនិយាយច្បាស់ គឺច្បាស់​ណាស់ឥស្សរាចរិយា ជាអ្នកធ្វើបែបនេះដើម្បីបំផ្លាញខ្ញុំឱ្យដល់ចំណុចសូន្យ។

ខ្ញុំស្ទុះស្ទាទៅ​អង្រួនទ្វារ ធាក់ទ្វារ!

ខ្ញុំពិតជាចង់ចាកចេញពីផ្ទះនេះ ខ្ញុំចង់ចេញទៅសួរនាំថា ដែលសរសេរអំពីក្មេងប្រុសម្នាក់អាយុដប់ប្រាំពីរឆ្នាំឱ្យខូចចិត្តធ្ងន់ធ្ងរ តាមរបៀបចោទថាជាមនុស្សមាន​វិកល​ដល់ថ្នាក់លើកៅអីវាយសិស្សច្បងដែលជាគ្រូកីឡារបស់ខ្លួននេះ គេហ៊ាន​ប្រឈមខ្ញុំចំពោះមុខច្បាប់ដែរអត់?

បានលុយពីនាង High Show ​ប៉ុន្មានលុយ​ទៅ ​បានជាហ៊ាន​សរសេរបំពានខ្ញុំ?

«សិស្សមាន​បញ្ហាចិត្ត កាន់តែវិលវល់ធ្ងន់ឡើង ពេលឃើញ​សិស្សច្បងជិតរៀបការចោល!»

ខ្ញុំសើចឡើងតិចៗ ខឹកៗ អាក់ៗ ​ដោយជូរចត់។ ដោយ​ទន់ជើង​អង្គុយចុះ​យឺតៗ ជាប់នឹងទ្វារដែល​ត្រូវ​ជាប់ម៉ឺងដោយជាប់សោពីខាងក្រៅ ខ្ញុំគិតម្នាក់ៗឯងក្នុងចិត្ត…..

ហេតុអីមិនមក​សម្ភាសខ្ញុំផង? ហេតុអីក៏មិននិយាយថា ខ្ញុំជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើន​ដែលត្រូវគេបោកប្រាស់? ហើយចុងក្រោយគេនាំគ្នាហៅខ្ញុំមកឡកឡឺយ ​ប្រើដៃជើងលើខ្ញុំមុន? ម៉េចបានជាខ្ញុំតដៃមិនបាន? ហេតុអីបានជាសរសេរពាក់កណ្តាល?​ ហេតុអីបានជាមិនយល់ពីខ្ញុំអស់​ ហ៊ានសរសេរពីខ្ញុំហើយដាក់ខ្ញុំលើទំព័រធំៗបែបនេះ?

អនាគតរបស់ខ្ញុំអ្នកណាសង?

គឺជាការងាររបស់អ្នកណា? ខ្ញុំត្រូវរកខុសត្រូវឱ្យខ្លួនឯង!

ទេ! ខ្ញុំចាញ់ហើយ! ខ្ញុំស្រែករោទ៍ ​ហើយ​គ្រវែងស្បែកជើង​ចោល ច្របល់ពាសពេញ​បន្ទប់ ធាក់ទាត់​ តប់ អង្រួនកំទេចទ្វារ។

ទីបំផុត ខ្ញុំក៏ដឹងថា ខ្ញុំនៅតែ​ចេញពីផ្ទះនេះមិនរួចទេ បើទោះខ្ញុំខំអស់ពីកម្លាំងកាយចិត្ត​ច្រើនដងក្តី។ ខ្ញុំនៅតែ​ជាក្មេងម្នាក់ មិនទាន់អាចមានកម្លាំង យកឈ្នះលើច្រវាក់និងដែកថែប ដែលម្ដាយខ្ញុំបានដាក់ពីខាងក្រៅនៅឡើយ។

ការនៅក្នុងទ្រុងជាមួយនឹងភាពខកចិត្ត ជាមួយថៃ្ងដ៏ឈឺចាប់ ជាមួយវិនាទីអស់សង្ឃឹម និងអូសបន្លាយ​មួយនេះ តែម្នាក់ឯង?

ខណៈនេះ ខ្ញុំពិតជា​ធ្លាប់គិត​ថា បើខ្ញុំដេកលក់បាត់រហូតទៅ ​តាម​លំនាំអេរិចកូនមិត្តគាត់ តើគាត់យំស្តាយដែរ​ទេ? ប៉ុន្តែបើខ្ញុំស្លាប់មែន សម្តី​ដែលថា ខ្ញុំមានរោគចិត្តវិបល្លាស​ធ្ងន់ ​នឹងក្លាយជាការពិតមែនដែរអត់? អ្នកដែលសប្បាយចិត្ត​ ពិតជាមានច្រើនជាងអ្នកដែលអាណិតខ្ញុំ ឬយល់ពីអយុត្តិធម៌​ដែលកំពុងសង្កត់ខ្ញុំ?

«​ខ្ញុំអរគុណម៉ាក់ណាស់ដែលធ្វើបែបនេះមកលើកូន!​ អរគុណ​ដែលសង្គមមួយនេះកាត់ក្តីខ្ញុំ ដោយមុខកាំបិតល្ងង់ខ្លៅ​ ងងឹតងងុល អាត្មានិយម​របស់អ្នកឯងរាល់គ្នា!»

ខ្ញុំបានសរសេរពាក្យខ្លីមួយឃ្លានេះ ដាក់លើបណ្ដាញសង្គម សង្ឃឹមថាម៉ាក់របស់ខ្ញុំ ពួកអ្នកបណ្ឌិតតែស្ករ អ្នកកាសែតដូរបាយ និងមនុស្ស​ទាំងអស់​ដែលកំពុង​ឈរខាងឥស្សរាចរិយា ក៏ដូចជាប្រុសបញ្ញើក្អែក​ក្បត់ចិត្តនោះ សុទ្ធតែមានគណនីហ្វេសប៊ុកហើយ នឹង​មើលឃើញ​ភាសា​ដួងចិត្ត​ពិត របស់ខ្ញុំ។

​ស្ងាត់ច្រៀប…..គ្មានអ្នកឆ្លើយតបទេ​!

ខ្ញុំគឺមានតែប៉ាខ្ញុំម្នាក់ប៉ុណ្ណោះ! គាត់បានឆ្លើយខ្លី ដោយបើកចំហ នៅក្រោមCaption របស់ខ្ញុំថា

«ពិភពលោកនេះ គ្មានអ្វីដែលល្អៗបានមកដល់ដៃ​យើង​ដោយស្រួលនោះទេ សូម្បីតែយុត្តិធម៌​ក្តី​ប្រសិន​យើង​មិនព្រមក្រោកឡើងមកទាមទារវា! កុំដេកដួល! កុំចុះចាញ់ណាកូនរបស់ប៉ា!» “Let it hurt and then let it go.”

«ខ្ញុំមិនអាចរើទៅនៅជាមួយប៉ា ដើម្បីជាការសងសឹកម៉ាក់ទេ ដូច្នេះហើយខ្ញុំខលទៅរកគាត់…..ប៉ាមិន​ខល​មកព្រោះស្គាល់ចិត្ត​កូនច្បាស់ ថាខ្ញុំមិនមែនមនុស្ស​និយាយទូរសព្ទទេ តែពេលនេះ​ខ្ញុំខលរកគាត់មុន​គាត់ទទួលភ្លាម ហើយខ្ញុំយំឡើងង៉ោង…..

វគ្គ

ពេលយើងកំពុង Down

«មានម្នាក់នោះ គេមានសំបុត្រ គេលក់ឱ្យប៉ា​ហើយ! តែ១២ថ្ងៃទៀតបានទៅបាន ណា៎កូន!»

«បាទ!»

«យំអីយំទៅកូន! យំ​ហើយកាត់ចិត្ត! ​ទុកថា គ្រប់គ្នា​ដែលមិនយល់ពីយើង គឺ​ជាខ្យល់! បើគេជាខ្យល់ល្អ​យើងស្រូប បើជាខ្យល់ពុល យើង​គេចចេញឬពាក់ម៉ាស់កុំរវល់នឹងវា! កុំឱ្យវាចូលសួតយើង! រឿងយើង យើងដឹង! ពួកគេ​គ្មានតម្លៃអីយកមកទូទាត់ជាមួយដំណើរទៅមុខរបស់យើងទេ! ​ចង់ទិញអី ចាំប៉ាផ្ញើឱ្យភ្លាម​! ប៉ាបានបាញ់លុយខ្លះទៅហើយ​រកមិត្តភក្តិណាល្អ ដើរលេងកម្សាន្តជាមួយគេ​ទៅ ទៅសមុទ្រអី ទៅ​បោះតង់អីស្ងប់ស្ងាត់ល្អទេ?»

ចប់ពីប៉ា ខ្ញុំឮស្នូរឡាន។

ស្មានថាម៉ាក់មកវិញ ដឹងអីពេលខ្ញុំសំងំធ្វើមិនឮមួយសន្ទុះ មិនឃើញ​បើកច្រវាក់ទ្វារ​​ខ្ញុំក៏កើតសង្ស័យហើយក្រោកចេញទៅមើល។ ខ្ញុំឃើញ​បងរាហ៊ូកំពុងអើតឡឺម​ដោយទឹកមុខ​បារម្ភ។

«បងរាហ៊ូ?!»

«អ្ហ៎ះជេមស៍? ​នៅផ្ទះតែឯងឬស្អីនៀក? អ្នកណាឃុំឯង?!»

ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ដែលប​ងម្នាក់នេះបង្ហាញខ្លួន ពិសេស​ទឹកមុខ​ស្រពោនឈឺឆ្អាលរបស់គាត់​។

«មិនមែន​មកដោយសារមាសមន្តាទេដឹង?!»

ខ្ញុំបង្ហើបបង្អួចស្រែកសួរគាត់។

បងរាហ៊ូមិនឆ្លើយ​គាត់គិតពីញីថ្ងាសរកមធ្យោបាយ។

ខ្ញុំស្រែកចំអកឱ្យគាត់៖

«មកធ្វើអី? ​យករឿងបរាជ័យ​របស់ខ្ញុំ ទៅ​ធ្វើរបាយការណ៍​ឱ្យ CEO បងឯងមិនហ្មែន​?!»

គាត់ទៅជាឆ្លើយរឿងផ្សេង៖

«ឱ្យបងហៅជាងវៀតណាមកកាតច្រវាក់ឱ្យដែរ​អត់ជេមស៍!»

ខ្ញុំហាក់ត្រេកអរភ្លាម​​ព្រោះទើបនឹងនឹកឃើញ។​ ពិតណាស់! បើ​ធ្វើដូចគាត់និយាយមែន ​ខ្ញុំបាន​ចេញរួចហើយ មែនទេ?

ខ្ញុំនឹង​ដើរចោលម៉ាក់ ឱ្យគាត់ស្គាល់រសជាតិនៅម្នាក់ឯងម្តង។

«ហៅមកបង! ហៅ! លឿនឡើងបងរាហ៊ូ! ខ្ញុំត្រូវការ​ចេញពី​កន្លែងនេះ! ​នាំខ្ញុំទៅឱ្យឆ្ងាយបងរាហ៊ូ! ឮអត់?!»

បងរាហ៊ូងក់ក្បាលពេលឃើញ​ខ្ញុំសើចទាំងទឹកភ្នែក។ គាត់ក្តាប់មាត់ហើយចុចទូរសព្ទ។

មិនដល់៥នាទីជាងពីរនាក់ជិះម៉ូតូមកដល់ជាមួយប្រអប់ពិសេសរបស់ពួកគេ។ ខ្ញុំ​និង​បង​    រាហ៊ូ​ ចាកចេញពីភ្នំពេញ​ដូច​ជាបក្សាត្រដាងស្លាបហោះ។

«ទៅឱ្យឆ្ងាយបង! ទៅណាក៏បាន! ​ទៅឱ្យឆ្ងាយបំផុត​ណាបង!​!»

គាត់បោលឡាន​នាំខ្ញុំចាកចេញពីមណ្ឌលដែលពោរពេញទៅដោយទោមនស្សា​ ចាក់កម្ទេច​ចោល​ទុក្ខានានារបស់ខ្ញុំទៅក្នុងជម្រៅសមុទ្រ​ ហើយ​ចុងក្រោយ​បំផុត​យើងឡើងទូកទៅ​កាន់

​កណ្តាល​​ផ្ទៃជលសា។

«ខ្ញុំស្អប់ពិភពលោកនេះ ​ខ្ញុំស្អប់អ្នករាល់គ្នា!»

ខ្ញុំស្រែកខ្លាំងៗ ទៅកាន់មេឃ នៅពេលដែលសេរីភាពនៃខ្យល់សមុទ្របាន​បបោសអង្អែល​លួងលោម ផ្តល់អំណាចឱ្យខ្ញុំ។

ខ្ញុំនៅលើអូប័រមួយនេះ ​ដោយមាន​ថាមពល​នៃភាព «ជាខ្លួនឯង» ជេមស៍ម្នាក់នេះ មិនខ្លាចនឹងត្រូវ​អ្នកណាឃុំ​ឃាំង មិនខ្លាចអ្នកណាវាយតម្លៃខ្ញុំ​ ហើយក៏មិនចង់ដឹង មិនចង់ឮថា​អ្នកដទៃ​យល់អំពីខ្ញុំ តាមរបៀបណាទាំងអស់!

ខ្ញុំសុខណាស់!​ ខ្ញុំចូលចិត្ត​នាទី​មួយនេះ ពេលនេះ ម៉ោងនេះ!

​យប់នោះខ្ញុំនៅលើកោះជាមួយ​បងរាហ៊ូ​ ហើយ​ញ៉ាំអី​ពីរនាក់យ៉ាង​ហ៊ឺហាតែមិនមែនជាគូស្នេហ៍ឡើយកុំភាន់ច្រឡំ។

គាត់គេងក្នុងបន្ទប់ ខ្ញុំគេងក្នុងតង់ខ្ញុំនៅខាងក្រៅបន្ទប់។​ មើលទៅគាត់ មិនសមណាជាមនុស្ស​មិនល្អទេ។

«ញ៉ាំទៅជេមស៍!​ កាលណា​ពោះឆ្អែតសិន បានយើងមាន​មធ្យោបាយដោះស្រាយបញ្ហា​!»

«ខ្ញុំមិនទាន់គ្រប់អាយុផឹកស្រាទេបង!»

ខ្ញុំចុចសាច់បង្គាបំពង​យក​មកទំពាលេប​ ​ហើយរុញ​បដិសេធកែវប៊ីយ៊ែរដែលគាត់ចាក់ហុច។​

«យើងនៅទីនេះយូរប៉ុនណា? មើលទៅវាថ្លៃណាស់បង»

«រហូតដល់ជេមស៍រឹងមាំ ​យើងត្រលប់ទៅវិញ!»

«ខ្ញុំមិនបានទន់ខ្សោយទេ​ ខ្ញុំគ្រាន់តែចង់បាន​ពេលវេលា​ស្ងប់ខ្លះ!»

«បងដឹង!»

«បងដឹងអីទៀត?!»

«ម៉ាក់ជេមស៍នឹងប្តឹងបង ពីបទជម្រត់កូនទោល​គាត់!»

«ឱ្យគាត់ដឹងពិបាកចិត្តម្តង!» ខ្ញុំនិយាយទាំងក្តាប់មាត់ខឹង ហើយដៀងសម្លឹងទូរសព្ទខ្ញុំដែលបិទចោលសូន្យឈឹង។

ស្ត្រីមានទំនោរច្រឡំ​ស្នេហាដោយតណ្ហា។ បុរសស្រឡាញ់ភេទដូចគ្នាអាចញែកតណ្ហាចេញពីស្នេហា ហើយឆ្លើយតបទៅនឹងអតីត មិនគំរាមកំហែងដល់អ្នកក្រោយឡើយ។

«ហេតុអ្វីបានម៉ាក់ជេមស៍ឃុំជេមស៍ចោលក្នុងសភាពផ្លូវចិត្ត​ខ្សោយបែបនេះ!»

គាត់សួរដោយស្ទាបស្ទង់ខ្ញុំ។ ធម្មតា ខ្ញុំមិនទម្លាប់និយាយរឿងក្នុងគ្រួសារ ប្រាប់អ្នកណាគេ​ទេ ​តែលើកនេះ ​ខ្ញុំបែរជាចង់និយាយ។

ខ្ញុំគិតថា មកពីម៉ាក់រវល់ ហើយមិនដឹងជាត្រូវយកខ្ញុំទៅទុកចោល​នៅឯណា បានជាគាត់ប្រើវិធីនេះមកលើ​ខ្ញុំ។

ខ្ញុំឆ្លើយតិចៗឋ៖

«ប្រហែលគាត់ដឹងថា ខ្ញុំនេះស្រឡាញ់ជីវិត ​មិនធ្វើផ្តេសផ្តាសពេលនៅម្នាក់ឯង!»

បងរាហ៊ូមុខស្លេក គាត់និយាយភ្លាម៖

«តែបងបារម្ភណាស់ ស្ថានភាពជេមស៍ ​ផ្លូវចិត្តរបស់ជេមស៍!»

«ខ្ញុំគ្មា​នផ្លូវចិត្ត​ស្អីដូចដែលពួកកាសែតធ្វើបំប៉ោងយកបុងទេបង!»

រឿង៖ ថ្ងៃណាមួយ ភាគទី១១
ខ្ញុំគិតថា យើងកំពុង​ប្រឈមជាមួយពិភពលោកដែលមើលងាយយើង ដូច្នេះហើយ មិនសមថា​យើងក៏ព្រម​មើលងាយខ្លួនយើងដែរនោះទេ។

ស្នេហារបស់មនុស្សខ្ទើយ មិនមែនសំដៅ​តែ​​រឿង​នៅលើគ្រែដូចសាធារណៈមតិ តែងរិះគន់នោះឯណា។ ខ្ញុំថាបន្ថែមទៀតខណៈគេនៅធ្វើអាការៈស្ងប់ឈឹង៖

«បើមនុស្ស​ស្រឡាញ់គ្នាមែន វាមិនមែនត្រឹមតែមានន័យ​នៅក្នុងបន្ទប់បិទជិតមួយ២នាក់ទេ! យល់អត់ទេពណារ៉ា? ស្នេហារបស់ពួកយើង គឺជាស្នេហាបើកចំហ! ហើយ​យើងមិនទៅបោកបញ្ឆោតភ្នែកអ្នកណាទាំងអស់! បើសិនជាយើងមិនទទួលស្គាល់ខ្លួនយើងទៅហើយ តើឱ្យគេមកគោរពឱ្យតម្លៃយើងយ៉ាងម៉េចទៅ? អ្ហះ?»

គេហាក់ត្រូវសម្ដីធំៗ ឮៗ ម៉ាត់ៗ​របស់ខ្ញុំធ្វើឱ្យគាំង ព្រោះចំកណ្តាលមុខពេក ដៃគេ​ហាក់អស់កម្លាំងកំហែង របូតចេញពីខ្លួនប្រាណខ្ញុំ។

សាជាថ្មី ខ្ញុំបែរទៅរកគេ ហើយដៃខ្ញុំទាំងសង​ចាប់កាន់ម្រាមទាំងដប់របស់គេម្តង។ ជាមួយទឹកមុខ​រលីងរលោង ខ្ញុំមើលចូលជ្រៅ​ទៅក្នុងប្រស្រីភ្នែកក្រហមងាំងរបស់គេ ដូចកាលពីថ្ងៃដែលគេបានធ្វើពុតលួចខោអាវខ្ញុំនៅឯបន្ទប់Locker ដែរ។

ខ្ញុំមិនរំឭករឿងចាស់ហួសអស់ទៅក៏បាន ពេលនេះគេអះអាងថា គេ​កំពុងស្រឡាញ់ខ្ញុំ ដូច្នេះហើយខ្ញុំមានសំណួរច្រើនណាស់។

«ខ្ញុំគ្រាន់តែចង់កាន់ដៃបងឯង ដើរចុះទៅក្រោមឱ្យបងសន្តិសុខនៅក្រោម រកឃើញថាយើងស្រឡាញ់គ្នា! ខ្ញុំគ្រាន់តែចង់ថតរូបជាមួយបងឯង ហើយផុស​លើបណ្តាញ​សង្គម  ខ្ញុំគ្រាន់តែចង់បង្ហាញប្រាប់ពិភពលោកនេះថា ពីរនាក់យើងស្រឡាញ់គ្នា! វាគ្មានអ្វីទាស់ខុសនោះទេ! យើងដូចគេឯង ដូចគូស្នេហ៍ទាំងអស់ទៅលើលោកនេះ! ​វាគ្មានអីចម្លែកនោះទេ ទេពណារ៉ា!»

«ឈប់ធ្វើដូចក្មេងទៅ! នេះជីវិតពិត វាមិនមែន​រឿងដ្រាម៉ាកូរ៉េ ចិនបោកក្មេងៗទេ! រៀនយល់ផង!»

គេនិយាយតិចៗ ជាសញ្ញាបដិសេធច្បាស់ណាស់។ តែខ្ញុំក៏ដឹងមុនដែរ! ខ្ញុំហត់ណាស់ ទើបខ្ញុំនិយាយទាំងញញឹម​ដោយក្តីឈឺចាប់៖

«ឈប់កុហកខ្ញុំ! ឈប់ប្រើពាក្យអស់ទាំងនេះ មកពន្យារ បំភ្លៃ បោកប្រាស់ចិត្តខ្ញុំទៀតទៅទេពណារ៉ា! ខ្ញុំចង់កាន់ដៃបង បងមិនព្រម! ខ្ញុំចង់លែងដៃពីបង បងមិនលែង! បងជិតរៀបការជាមួយមនុស្សស្រី ​តែនៅកន្លែងនេះបងអះអាងថាស្រឡាញ់ខ្ញុំ! បងគិតថា កាលដែលខ្ញុំចង់បង្ហាញពីចិត្ត​ស្មោះឱ្យគ្នា​ ជាការទាមទារ​ដូចកូនក្មេង? វាគ្មានអ្នកណាម្នាក់ដែលស្រឡាញ់គ្នាស្មោះហើយព្រមនៅរបៀបនេះ នៅលឹបល​ឱ្យស្ងសារការប្រពន្ធនឹងអាលគ្រាំគ្រាក្អួតឈាមស្លាប់ទេ! វាមានតែនៅដើម្បីផលប្រយោជន៍ ដើម្បីអ្វីផ្សេង ដើម្បីលុយកាក់មាសប្រាក់ បានគេព្រមធ្វើបែបនេះ! ​ហើយម្នាក់នោះមិនមែន​ខ្ញុំទេ! មិនមែនដាច់ខាត!»

គេទំនងជាដឹងថាគ្មានពាក្យ​មកនិយាយ​ពង្វក់ខ្ញុំបាន គេចាប់ផ្តើម​ងាករេ៖

«បងមិនចង់និយាយច្រើនទេថ្ងៃនេះ! យើងអង្គុយស្ងាត់ស្ងៀមដើម្បីពិចារណា​ជាមួយគ្នាក៏បាន!  ព្រោះយើងកំពុងខឹង បងដឹងថា យើងនិយាយ​មិនត្រូវ និង​មានៈ​មិនចង់ស្ដាប់អ្វីដែលជាហេតុផលទេ! បងចង់បាន​តែមួយប៉ុណ្ណោះពីជេមស៍ គឺបងចង់ឱ្យជេមស៍​យល់បងជាងអ្នកណាទាំងអស់! ប៉ុណ្ណឹងបានអត់​ មនុស្សស្រឡាញ់គ្នា!»

ស្នូរទូរសព្ទរោទ៍។

មិនមែនរបស់គេទេ គឺរបស់ខ្ញុំ។

ខ្ញុំដកភ្នែក​យឺត​ៗចេញពីការ​សម្លឹងជាមួយគេ​។  ខ្ញុំមិនដែលស្គាល់លេខនេះទេ Private ទៀត? បើគេនៅទីនេះ​ជ្រងោរទៅហើយ  អ្នកណាទៅដែលប្រើស្ទីល​សម្ងាត់ៗអស់នេះខលមក?

«ចុះមកហាង Bamboo UCA នៅផ្លូវ២៤០ ខាងឆ្វេងដៃ មានរឿងត្រូវនិយាយគ្នា!»

«ឥស្សរាចរិយា?!»

ខ្ញុំខ្សឹបតិចៗបន្ទាប់ពីឮសំឡេងស្រីម្នាក់នោះ។ ប្រុសស្នេហ៍របស់ខ្ញុំងាកមុខមក​ភ្លាម ពេលឮខ្ញុំភ្លាត់ឈ្មោះនេះ អាការៈគេ​ដូចជាឃើញម្ដាយមកដល់មាត់ទ្វារបន្ទប់។

ទេពណារ៉ា នៅសម្លឹងទូរសព្ទខ្ញុំដែលមិនទាន់បានចុចបិទនៅឡើយ។ ខ្ញុំឃើញភាពញ័រញាក់ ភ័យព្រួយនៅក្នុងឫកពារបស់គេតាំងពីលើក្បាលដល់ចុងជើង។ នេះឬមនុស្សប្រុស ដែលមុននេះចង់ឱបក្រសោបខ្ញុំ និយាយថាស្រឡាញ់ខ្ញុំអស់ពីបេះដូង?

នេះឬដែលគេចង់ឱ្យខ្ញុំយល់គេ? ខ្ញុំយល់ច្បាស់ហើយ ថែម​ទាំងយល់គ្រប់យ៉ាងទៀត!

ខ្ញុំគិតបែបនេះទាំងសែនជូរចត់ក្នុងចិត្ត ​ហើយសើចស្ញាញចំអកទៅគេទាំងគ្មានសំឡេង​។ បន្ទាប់មកខ្ញុំនិយាយឌឺទៅខាងស្រី​ដែលនៅចាំស្តាប់៖

«ឃើញអស់ហើយ? ចង់ធ្វើម៉េចឥឡូវ?»

«ខ្ញុំឱ្យចុះ ចុះមក! មានរឿងត្រូវនិយាយឱ្យច្បាស់លាស់!»

«ហើយគេនេះ? ហៅទៅដែរអត់?!» ខ្ញុំសួរបន្តទាំងគ្មានអារម្មណ៍ជាប់រាងកាយរឹងមាំទេ។

«មិនបាច់ទេ! គេគង់តែមកតាមទេ!»

ខ្ញុំងើបមុខសម្លឹងឫកពា​ ​ងាកគេចចុះឡើងរបស់ទេពណារ៉ា។​ មាត់ខ្ញុំវិញ​និយាយឮៗទៅកាន់ឥស្សរាចរិយា៖

«អូខេ! ជាអ្នកចង់អ៊ីចឹងខ្លួនឯង! មិនមែនខ្ញុំរករឿងទេណ៎ា! ឱ្យច្បាស់!»

ខ្ញុំសម្លឹងមុខប្រុសស្នេហ៍ដែលខ្មៅស្ពឹក ហើយនិយាយបង្ហើយ៖

«មានលទ្ធផលបែបម៉េច ទទួលយកខ្លួនឯង!»

ខ្ញុំចុចទូរសព្ទបិទ។ គេនេះប្រឹងដកដង្ហើមវែងៗ ងាកមុខមក។​ ខ្ញុំបាត់ទេពណារ៉ាដ៏ខែងរ៉ែងនៅក្នុងបេះដូង​ទៅហើយ នៅទីនេះ សល់តែមនុស្សម្នាក់ដែលកំពុងតែធ្វើឫកពាច្របូកច្របល់ រិះគិត។

ខ្ញុំបែរទៅរកទ្វារ​ហើយ​គិតទាំងចំអកការឈឺចាប់របស់ខ្លួនឯងថា ជឿអត់ ម្នាក់មាឌធំសែនសង្ហានេះ នឹងបោះបង់ចោលអាពាហ៍ពិពាហ៍មាសរបស់គេ មកការពារក្មេងប្រុសតូចល្អិតដូចខ្ញុំ? វាមានតែនៅក្នុងរឿងវីដេអូប៉ុណ្ណោះ។

ខ្ញុំឆ្លៀតនិយាយបែរខ្នង៖

«អនាគតប្រពន្ធបងឯងហៅខ្ញុំ ហើយឱ្យខ្ញុំចុះទៅចួបគេ! ខ្ញុំមិនបាននៅលេងជាមួយទេ​ព្រោះខ្ញុំខ្លាច​ខុសបញ្ជា!»

ថាចប់ខ្ញុំដើរចេញ​ សំដៅទៅជណ្ដើរយន្តទាំងខាំមាត់ស្ទើរដាច់។

ភាពរឹងមាំដែលខ្ញុំមិនដែលមានក្នុងជីវិត ខ្ញុំពេលនេះ​ពិត​ត្រូវការជាខ្លាំងមែន។

នៅកាលៈទេសៈមួយ ដែលខ្ញុំមិនអាចដួលចុះដាច់ខាតនៅចំពោះមុខមនុស្សដែលបានមាក់ងាយខ្ញុំ និងម្នាក់ទៀតបោកប្រាស់ខ្ញុំ ការឈររឹងមាំនៅចំពោះមុខពួកគេក្នុងនាមជា​ទស្សនិកជនតែម្នាក់គត់ ចាំមើលល្ខោនដែលពួកគេសម្ដែងជាកាតព្វកិច្ច​ខ្ញុំក្នុងពេលនេះ។

ហើយខ្ញុំនឹងរកការឆ្លើយតបយ៉ាងល្អ ដើម្បីជួយបង្កើតឈុតឆាកបន្តឱ្យពីរនាក់គេបានលេងល្ខោនទៀត ព្រោះពួកគេ ម្នាក់ល្បិច ម្នាក់High Show អត់អីប្លែកទេ​ ការសម្តែងប្រាកដជាល្អមើល​។

តាមផ្លូវ​ដើរទៅរក​ស្រីម្នាក់នោះ​ខ្ញុំចេះតែនឹកដល់រឿងនានា។ កោតតែឯកម៉ាលីគ ​នៅឈឺចាប់ ព្រោះគេកម្រិតនេះ «គេជាអតីតកាល! បងធ្លាប់ស្រឡាញ់គេ តែក្រោយពេលបានចួបជេមស៍ បងមិនដែលមាន​ចិត្ត​ជាមួយអ្នកណាទាំងអស់! គេនិយាយអីក៏ដោយ ​ក៏កុំជឿគេ គេមាន​បញ្ហា​ចិត្ត​!» ហើយកោតតែ​ទេពណារ៉ាចេះប្រើពាក្យមាក់ងាយគ្នា​ទៅបាន​ ចុះខ្ញុំ? តើពាក្យបែបណា​ដែលគេបាន​និយាយអំពីខ្ញុំ នៅនឹងមុខ​ឥស្សរាចរិយា​?

ថ្ងៃណាមួយ មិនខានទេ គេអាចប្រើប្រាស់នូវចំណងទាក់ទងរបស់ពួកយើង ហើយបោកប្រាស់លក់ខ្ញុំដើម្បីប្រាក់ គឺលក់ទៅឱ្យនរណាម្នាក់ ដូចលំនាំកាលជាមួយ មាស មន្តា តើខ្ញុំទទួលយកបានទេ?

ខ្ញុំមិនមែនជាអ្វីពិសេសសម្រាប់គេ​នោះឡើយ! ខ្ញុំគ្មានស្អីទាំង​អស់ គ្រាន់តែជាមនុស្ស​សាមញ្ញម្នាក់ ក្មេងប្រុស​ម្នាក់ក្នុងចំណោមក្មេងប្រុសជាច្រើនទៀត​ ដែលមានចំណុច​ខ្សោយក្នុងដៃពួកមនុស្សធំដូចគេ ងាយត្រូវគេ​យកពាក្យ«ស្រឡាញ់»មកបោកប្រាស់បាន។

គេសំអាងអី ចង់បន្ត​ធ្វើអ្វីៗលាក់ៗជាមួយខ្ញុំ បង្ខំ​បង្អាក់យោបល់ខ្ញុំ ចុងក្រោយ​បង្ហាញខ្លួនជិតកូនអ្នកមាន​អស្ចារ្យម្នាក់ ហើយ​មកស្កាត់ប្រាប់ថានៅស្រឡាញ់ខ្ញុំ?

គិតថា ខ្ញុំនឹង​បោះបង់សីលធម៌ខ្លួនឯងចោល ទៅ​លបលួចមាន​ស្នេហា​បន្ត​ដូចពង្រូលជាមួយមនុស្ស​ដូចគេ?

ខ្ញុំបាន​មកដល់សណ្ឋាគារដ៏ធំមួយជ្រុងផ្លូវ២៤០ ​តាមដែលនារីនោះបញ្ជា។ ភាគច្រើនតំបន់នេះស្អាតប្រណីតពន់ពេក ក៏មានតែវត្តមាន​អ្នកមានលុយហូរហៀរ ទើបគេមកបាយ កាហ្វេ​ថ្លៃកប់​ៗនៅកន្លែងនេះ។

ពិតណាស់ ខ្ញុំគិតថា ឥស្សរាចរិយាមានអ្វីៗច្រើនដែលជាកំណប់ ឬហៅថាជង្រុកស្រូវ​សម្រាប់ពួកមនុស្សចង់រៀបការក្នុងសភាពជា​ជន​បញ្ញើក្អែក។

មនុស្ស​ប្រុសធុននេះមាន​ច្រើនពេកហើយក្នុងសង្គមយើង។​ បើទេពណារ៉ា    ពិតជាដូចបង​រាហ៊ូ​និយាយមែន កាលដែលគាត់ចង់បន្លំជាប្រុសពិត ដើម្បីបានចូលទៅក្នុងគ្រួសារអ្នកមានម្នាក់ដើម្បីអនាគតពឹងផ្អែក​លើស្រី​ មានអីចម្លែក​សម្រាប់ខ្ញុំ? ដែលចម្លែកគឺ​មនុស្ស​ប្រុសខ្ញុំស្រឡាញ់ កំពុងឈឺរលួយសាច់​បាត់ពីការចងចាំបន្តិចម្តងៗទៅហើយ! ថ្ងៃណាមួយ ស្នេហា​របស់ពួកយើងសល់ត្រឹមសាកសព ដែលមិនអាចមានជីវិតសាថ្មីទៀតបាននោះទេ។

​ការគិតគូរដាច់ណាត់នេះកំពុងធ្វើឱ្យបេះដូងរបស់ខ្ញុំប្រេះស្រាំ រវាងភាពត្រជាក់និងភាពក្ដៅដែលប៉ះគ្នា ដូចដែល​ម្ខាងខ្ញុំមានសេចក្ដីសោកស្ដាយចំពោះអនុស្សាវរីយ៍និងពាក្យសន្យានានារបស់ពួកយើង ម្ខាងទៀតខ្ញុំមានការឈឺចាប់យ៉ាងដំណំជាមួយនឹងការពិតនៅចំពោះមុខ។

នៅចម្ងាយពីមាត់ទ្វារប្រមាណជាជាង១០ម៉ែត្រ ខ្ញុំឃើញខ្នង​ស្រីម្នាក់សម្ញែងសក់ពាក់វែងអន្លាយ​ ហាយឡាយ​ផ្កាឈូកនិងប្រាក់។

ក្រឡេកភ្លែត​ក៏មើលស្គាល់បាត់ទៅហើយ។ ដោយសារតែនោះគឺជាបន្ទប់កញ្ចក់មួយជាន់ទៀត ខ្ញុំត្រូវ​តែឆ្លងកាត់ទ្វារធំសិន។

«ទៅណាប្អូន?!»

សន្តិសុខនៅមាត់ទ្វារបាំងផ្លូវសួរខ្ញុំ។

គេយាមកាមតឹងតែងណាស់ ហើយខ្ញុំនេះ​មើលទៅទំនងអត់លុយចាយនៅហាងគេដែរ បានជាគេមកឃាត់សួរ។

«ឥស្សរាចរិយា! ហៅខ្ញុំមកចួប! ម្នាក់នៅខាងក្នុងនោះ!»

កូនស្រីអ្នកមាន​ម្នាក់នេះ   ពិតជាមានហ្វេនច្រើន      ​​ឬធ្លាប់មកទីនេះញឹកញាប់ក្នុងរូបភាព​​អស្ចារ្យ​​​ៗ​ បានជាសន្តិសុខហាក់ស្គាល់ឈ្មោះភ្លាម ហើយសម្លឹងខ្ញុំពីលើដល់ក្រោមមុនពេលឆ្លើយ៖

«ចូលចុះ! ប៉ុន្តែ កុំទៅណាឆ្ងាយៗណាប្អូន!​ ចង់ទៅណាប្រាប់អ្នករត់តុណា៎!»

«បាទ!»

ខ្ញុំដើរតម្រង់ទៅបន្ទប់កញ្ចក់ថ្លា​ដែលមុននេះខ្ញុំបានឃើញនាង​។

ដោយមិនចាំ​គោះទ្វារ ខ្ញុំរុញ​ដើរចូល​ទាំងក្ដាប់មាត់ហានក្លា។

ការធ្វើមុខហំហាននេះ​កាន់តែ​មាំឡើងៗ ដូចពេលដែលហាន់ដានៅក្នុងប្រលោមលោកបេះដូងមេគង្គជ្រៀតជ្រែកអាហារពេលល្ងាចរបស់ប្តីនាងជាមួយអតីតសង្សារដូច្នោះដែរ។

ខ្ញុំជឿថា បើសិនជាគេមានសេចក្ដីស្មោះត្រង់ចំពោះខ្ញុំដូចជាគីម៉ាល់ ប្រាកដណាស់គេមិនឱ្យខ្ញុំលក់មុខនៅចំពោះមុខមនុស្សស្រីម្នាក់នេះ។

ឥស្សរាមើលខ្ញុំដោយកន្ទុយភ្នែក​ត្រឹមមួយឆ្វាច់ហើយក៏សម្លឹងហួសទៅក្រោយខ្នងខ្ញុំ។

សង្សារខ្ញុំមកដល់ហើយដឹង​ ខ្ញុំមិនខ្ចីងាកទៅមើលទេ។

មិនចាំនាង​ហៅ​ ខ្ញុំទាញកៅអីអង្គុយ​ហើយចាប់ផ្តើម៖

«ខ្ញុំទំនេរប្រហែល១៥នាទី!»

នាង​ដៀងភ្នែកមកវិញ​ដូចចង់ចំអកឱ្យខ្ញុំ ឬមើលស្រាលខ្ញុំក៏ថាបាន ​អាចទាំងពីរយ៉ាងព្រមៗគ្នា។  ខ្ញុំស្អប់សភាពញញឹម​ក្លែងក្លាយ ទន់ផ្អែម​របស់នាង ធ្វើដូចជាខ្ញុំនេះហ្វេនម្នាក់កំពុង​តាមដាន​នាង​Fake។

«ញ៉ាំបាយពេលល្ងាចអត់?»

សម្តីក៏ពីរោះអន្លាយៗ។

នាង​សួរខ្ញុំ ខ្ញុំមិនទាន់ឆ្លើយផង​ព្រោះជាប់ធុំក្លិនទឹកអប់គេ។

ប្រុសស្នេហ៍​របស់ពួកយើងមកដល់ហើយ​ គឺមក​ទាញកៅអី​ហើយអង្គុយក្រពាត់ដៃក្បែរៗនាង​​ ទល់មុខមកខ្ញុំ។

មនុស្សម្នាក់ ​ដែលមុននេះទើបតែ​​ប្រាប់ខ្ញុំថា គេស្រឡាញ់ខ្ញុំ ឥឡូវ​នេះកំពុង​តែរើសយក

«ខាងនាង» សូម្បីសម្លឹងខ្ញុំវិញក៏គេធ្វើដូចតោះតើយ។

«បងចង់បានតែមួយប៉ុណ្ណោះពីជេមស៍ គឺបងចង់ឱ្យជេមស៍​យល់បងជាងអ្នកណាទាំងអស់! ប៉ុណ្ណឹងបានអត់​ មនុស្សស្រឡាញ់គ្នា!»

​ការឈឺចាប់ធ្វើឱ្យខ្ញុំស្អប់ប្រព័ន្ធចងចាំ​របស់ខ្លួនឯង។

ខ្ញុំស្អប់កាលដែលពាក្យពេចន៍នានារបស់ប្រុសម្នាក់នេះ កំពុងរត់មកសម្ញែង ជែងគ្នា​ក្នុងខួរក្បាលខ្ញុំ។

«នៅណេះមានរបស់ឆ្ងាញ់ៗច្រើន!​​ តើបើមិនដឹងហៅអី​អាចជួយប្រាប់បាន ដូចជា…..»

នាង​មើលងាយខ្ញុំហើយ​បក់ដៃហៅអ្នករត់តុ។

ខ្ញុំដៀងសម្លឹងសង្សារ​ដែលកំពុង​ធ្វើឱ្យខ្ញុំឆ្អែត។

«ឱ្យមឺនុយទៅគេ ហើយកន្លែងណាគេមិនស្គាល់ពន្យល់ផង!»

​ខ្ញុំញាក់ស្មាសើចក្អឹកៗ វាសដៃ​រុញមឺនុយនោះចេញ​វិញ​ធ្វើឱ្យអ្នករត់តុថយព្រោះភ័យ។

សម្តីខ្ញុំមិនដឹងប្រមូលមកពីណាទេ​លឿននោះលឿនហើយឌឺសាហាវ៖

«មានអីអស្ចារ្យ! ស្មានថាមានតែពួកខ្លួនដែលមានលុយញ៉ាំ? ​ខ្ញុំញ៉ាំឡើងទ្រលាន់ ឡើងក្លាយជាសំណល់! កាកៗ! ផ្អូមៗ! អន់ៗ លែងចង់ទៀតហើយហ្នឹង! ល្មមដល់ពេលអ្នកណាឃ្លាន​ គេមកយកទៅភ្លក្សម្តងក៏បាន!​ អត់អីទេ​ ចែកគ្នា!»

បងទេពណារ៉ាសម្លឹងខ្ញុំដោយភាំងៗ។

ខ្ញុំកុំអីសម្លក់ប៉ិនេះកប់ម្តងហើយ តែភ្នែក​ខ្ញុំរវល់ វាកំដរសម្តីខ្ញុំផ្តោតទៅចំៗ​កូនអ្នកមាន ខ្លាចក្រែងគេថា​ខ្ញុំនេះ​បានត្រឹមតមាត់មិនហ៊ាន​សម្លឹងមុខគេចំ។

ស្រីស្អាតថ្លោះទឹកមុខ​ទៅជាស្លេក​ព្រោះខឹង។ នាង​ដៀងកន្ទុយភ្នែករហ័សដូចផ្លេកបន្ទោរសម្លឹងប្រុសស្នេហ៍​ ខណៈខ្ញុំងើយមុខ​បង្ហាញ​អំនួត​ថា​ មនុស្សប្រុស​ម្នាក់ដែលនាង​កំពុង​គិតថា ​ពេញលក្ខណៈសមជាប្តីនេះ គ្មានកន្លែងណាលើខ្លួនខ្ញុំដែលគេ​មិនទុកជាវត្ថុទិព្វនោះទេ។

ទីបំផុត  នាង​រៀបឫកមកវិញធ្វើធម្មតាបានរហ័សនោះរហ័ស។ ដោយទឹកមុខមិនសូវស្រស់ នាង​​​បែរទៅគូស្នេហ៍នាង​ ហើយរកទំនុកថ្មីមកបុកបេះដូងខ្ញុំដើម្បីសងសឹក។

«បាន! ចឹងក៏ចឹងទៅ! ចុះបងឃ្លានដែរ ក្រោយពីដោះស្រាយ​ចោលសំរាមរោយរាយអស់ហើយ? នៅធុំក្លិន នៅមានអារម្មណ៍ប្រឡាក់ដែរអត់ Honey?»

ទេពណារ៉ា មិនសម្លឹងមកខ្ញុំវិញទេ ដៃគេម្ខាងលើកគងកៅអីស្រីស្នេហ៍លួងចិត្តនាង។ ខ្ញុំក្ដៅចិត្តនឹងដៃគេ មិនស្មើពាក្យ«សំរាម»ដែលស្រីហាយសូកំពុងនិយាយទេ។

បើខ្ញុំជាសំរាម អ្នកដែលចង់មកទំខ្ញុំមុននេះ​នៅក្នុងបន្ទប់ តើវាជាស្អី? ហេតុអ្វីនាង​មកចង់ប្រជែងច្រណែន​ជាមួយសំរាម?

«ប្រាប់គេទៅទេពណារ៉ា! ថាមុននេះ ឋានសួគ៌ឬសំរាម? បងឯងថាស្រឡាញ់ខ្ញុំតែម្នាក់ ​ចង់នៅក្បែរខ្ញុំតែម្នាក់! ចង់​អង្គុយស្ងាត់ស្ងៀមដើម្បីពិចារណា​ជាមួយគ្នា ចង់ឱ្យខ្ញុំនេះ​យល់ពីបង ក្នុងនាមជាមនុស្សស្រឡាញ់គ្នា! និយាយឱ្យអស់ទៅ!»

នាង​ហាក់រលះរលាំងទឹកមុខ តែ​ចង្រៃអ្វីសង្សារខ្ញុំដែលចួបគ្នាពេលណាក៏តែងតែផ្អែមល្ហែមជាមួយខ្ញុំ ហេតុអីពេលនេះ នៅនឹង​មុខស្រីស្អាតហើយជា​អ្នកមានទៀត គេ​នៅស្ងៀម​ធ្វើចរិតង៉េមង៉ាម​ដូចជាប្រុសស្អាតស្តាប់មិនយល់សាច់រឿងទៅវិញ?

ពេលស្រីស្អាតដៀងសម្លឹងគេ គេកាន់តែធ្វើមុខដូចជាងឿងឆ្ងល់ ចួនមើលមុខនាង ហើយងាកមកខ្ញុំ ហើយ​គ្រវីក្បាលតិចៗ។

សភាពរបស់គេ ដូចជាបង្ហាញ​ថា ងីរងើរ មិនយល់ពីអ្វីដែលខ្ញុំនិយាយអម្បាញ់មិញសោះ។ គេលើកដៃ​ដាក់ស្និទ្ធស្នាលលើស្មានាង ហើយនៅស្ងៀមងាកមកសម្លឹងខ្ញុំធ្វើធម្មតា។

កែវភ្នែកគេល្ហល្ហេវ មិនទទួលខុសត្រូវ គឺជាពំនូកកំហឹង ដែលទេពណារ៉ានិងស្រីរបស់គេ កំពុងដុតខ្ញុំ ជាមួយរងើកតូចៗ​ល្មមឱ្យខ្ញុំយកមកបំពក់ចូលគ្នាដុតបន្ទប់VVIPនេះចោលឱ្យល្បីម្តង​។

ខ្ញុំចាប់ផ្ដើមញញញឹមតិចៗជាមួយភាពជូរចត់។

សេចក្ដីអំនួតនៅក្នុងកែវភ្នែករបស់ឥស្សរាចរិយា    ប្រៀបដូចជាកំពុងបង្ហាញថាខ្ញុំនេះគឺជា​ភាគី​«ចាញ់» នឹង​ដែលត្រូវ«អាម៉ាស់»នៅចំពោះមុខនាង។

នាង​អាចគិតថា​ ខ្ញុំជា​ភាគីដែលតាមស្រឡាញ់ទេពណារ៉ាម្នាក់ឯង?

ឬមួយក៏ខ្ញុំកំពុងតាំងខ្លួនជាអ្នកទីបីជ្រៀតជ្រែកស្នេហាដ៏មានសេចក្ដីសុខរបស់នាង?

ទោះបីមួយណាក្តី នាងស្គាល់ខ្ញុំច្បាស់ហើយ! នាងគឺជាអ្នកដែលហាមប្រាមមិនឱ្យគេមកចួបខ្ញុំ ហើយពេលនេះនាងកំពុងតែមានអំនួតក្លែងបន្លំ​ ព្រោះត្រឹម​ឃើញគេមិនហ៊ានទទួលស្គាល់ខ្ញុំ គ្រប់យ៉ាងគឺក្លែងបន្លំ។

«ល្អហើយ! ឥឡូវយើងនៅហ្នឹងបីនាក់! បើបំណាច់ថា បងឯងចង់និយាយឱ្យច្បាស់នោះ ជាមួយក្មេងម្នាក់នេះ ក៏កុំបាច់ទៅណាឆ្ងាយទេពណារ៉ា! និយាយគ្នាផូងនៅមុខខ្ញុំមក Sweetie!»

សំឡេងមហាស្រួយស្រេះរបស់នាង ដែលនិយាយច្បិចកាច់រាងចុងៗមាត់ និយាយមិនជ្រះ និយាយត្បៀតៗតាម​ចរិតក្លែងក្លាយនោះខ្ញុំស្គាល់ច្បាស់ មិនស្មានថានាងតែងតែប្រើសំឡេងបែបនេះលើកឡើងក្នុងហ្វេសប៊ុក ហើយ​មកប្រើនៅទីនេះទៀតសោះ។

ប្រើស្ទីលដដែល!

ខ្ញុំខឹង ក្រហមភ្នែក នាង​កាន់តែបានចិត្ត​ណាស់។ នាង​ថាទៀត៖

«ខ្ញុំចង់ឃើញនៅចំពោះមុខខ្ញុំតែម្តង! ដើម្បីឱ្យគេអស់ចិត្តឈប់តាមដូចស្រមោល ឈប់រវើរវាយ ឈប់ស្រមៃ ឈប់ដ្រាម៉ា ឈប់ហៅបងឯងចួបគ្នាទៀត ព្រោះបងឯងជិតរៀបការហើយ!»

ស្មានអីខុស? ទេពណារ៉ាមិនដឹងជាទៅនិយាយបែបម៉េចខ្លះ ជាមួយនឹងឥស្សរាចរិយាបានជានាងហ៊ានគឃ្លើនមកប្រើសម្ដីតាមរបៀប ដូចខ្ញុំនេះជាមនុស្សទីបី? ខ្ញុំជាមនុស្ស​តាមស្រឡាញ់អនាគតស្វាមីនាងដូចស្រមោលអន្ទោល? ខ្ញុំដៀងភ្នែកទាំងញញឹមឈឺចាប់ សម្លឹងទៅកាន់មនុស្សប្រុសដែលនៅចំ​កណ្តាល​រវាង​ពួកយើង។

គេនេះ​នៅធ្វើមុខទីងមោង ដែលជាការបញ្ជាក់ប្រាប់ខ្ញុំរួចស្រេចហើយថា គេឯណានឹងហ៊ានចេញមុខទទួលស្គាល់ អំពីអ្វីៗដែលមុននេះ គេបានលួងប្រលោមខ្ញុំនៅជាន់ខាងលើ?

ល្អណាស់ដែលមុននេះ ​ខ្ញុំមិនចាញ់បោកផ្តេកផ្តួល​ទៅតាមវោហារសាស្ត្រ​ព្រានខ្ទើយរបស់គេ។ ខ្ញុំផ្ទួនទៅកាន់គេ ទាំងញាក់ច្រមុះខឹង៖

«គហ្មែន?! ម៉េចមិននិយាយទៅ? ខ្ញុំកំពុងចាំស្ដាប់ស្រាប់ហើយ! ប្រាប់ហើយថាខ្ញុំមិនមានពេលច្រើនទេ! ខ្ជិលមើលការសម្ដែង ឱ្យទទេក៏អត់ចង់មើលដែរ!»

ទេពណារ៉ាគោះដៃរបស់គេនៅលើស្មាស្រីស្អាត ហើយ​ចុងក្រោយគេ​ច្បូតសក់នាងតិចៗ ក្រោមកម្ដៅនៃកែវភ្នែកខ្ញុំ។

នាងដៀងភ្នែកសម្លឹងម្រាមដៃគេទាំងទឹកមុខពោរពេញទៅដោយមោទនភាពតែខ្ញុំ ខ្ញុំមើលធ្លុះថា ទេពណារ៉ាកំពុង​លួងនាង​ដៃម្ខាង ម្ខាងទៀតពន្យារពេលរកលេសទប់ទល់ស្ថានការណ៍។

គ្រប់យ៉ាងចេញមក​ច្បាស់ក្រឡែតនៅនឹងមុខខ្ញុំទៅហើយ បន្ថែមពីលើនោះសំឡេងរបស់ទេពណារ៉ានាំមុខខ្លីៗ ៖

«មានអីត្រូវនិយាយទៀត បើប្រាប់គេអស់ហើយ!»

«បងប្រាប់ថាម៉េចខ្លះHoney ពេលឡើងចួបគ្នាមិញ?!»

«ប្រាប់ថាឱ្យគេ​ឈប់គិត និងយក​ទង្វើល្អៗទាំងអស់របស់បង បំភាន់ខ្លួនឯងថាជាសេចក្ដីស្រឡាញ់!»

ខ្ញុំតាំងចិត្តបានមាំណាស់ព្រោះខ្ញុំបាន​ត្រៀមជាស្រេចទៅហើយ ក្នុងការទទួលយកនូវសំឡេងក្បត់ចិត្តអស់ទាំងនេះពីគេ មនុស្ស​ដែលខ្ញុំធ្លាប់គិតថា​«ល្អ»។

បងរាហ៊ូនិងឯកម៉ាលីគបានប្រាប់ខ្ញុំច្រើនហើយ ហើយថែមទាំង ខ្ញុំខ្លួនឯងក៏ចេះពិចារណាវិភាគ ព្រឹត្តិការណ៍ទាំងអស់ដែលបានកើតមាន​ឡើងរវាងខ្ញុំហើយនិងទេពណារ៉ាដែរ។​ អ្វីៗ​ធ្វើឱ្យខ្ញុំស្មានដឹងបានជាបណ្តើរៗថា ទេពណារ៉ាម្នាក់នេះ គ្មានអ្វីដែលត្រូវមករើសយកខ្ញុំ ចាកចោលកំណប់ទ្រព្យជង្រុកស្រូវរបស់គេនោះទេ។ ​ទោះយ៉ាងណាក៏មិននឹកស្មានថា គេហ៊ាន​ដល់កែសម្តីប្រែក្រឡាស់ខ្មៅទៅជាស ល្អក់កករ​ចិត្តស្មោះ​របស់ខ្ញុំបានដល់​ថ្នាក់នេះដូចគ្នា។

ទឹកភ្នែកខ្ញុំស្រក់មួយជុំរង្វង់ភ្នែក គឺភ្នែក​ទាំងសងខាង ទាំងចិត្តខ្ញុំមិនចង់យំ​ទេ។ ឯងយំនៅកន្លែងណាក៏បាន តែមិនគួរមកស្រក់ទឹកភ្នែក​នៅនឹងមុខពីរនាក់នេះឡើយ។  ប៉ុន្តែបើឯងបានជាមកទៅហើយ នៅនឹងចុះ មើលពីរនាក់នេះ​ជាលើកចុងក្រោយណា៎ជេមស៍។

ខ្ញុំនិយាយមួយៗទាំងអួលអាក់៖

«អ្ហ៎ាក ម៉េចដូរលឿនម៉េះ? ក្រែងមុននេះ បងឯងនិយាយថា ជីវិតយើង​តទៅនៅមានរឿងច្រើនទៀតដែលត្រូវរៀន រៀនធ្វើចិត្ត រៀន​បំភាន់ភ្នែក រឿងសង្កត់កំហឹង រៀនទទួលយកដើម្បីអនាគតអ្ហី? ក្រែងបងប្រាប់ខ្ញុំថា បងត្រូវការរក​អនាគតមួយសិន ដើម្បីធានាថា នឹងអាចមើលថែទាំខ្ញុំបានល្អទៅថ្ងៃក្រោយ! ក្រែង​បងថា មនុស្សរស់ក្នុងសង្គម​ត្រូវ​ការធ្វើជាប្តី Official   ហើយតោងយក​ឋានៈ​មួយសិន! បងឯងចង់និយាយថា កំពុងតែចង់រកប្រពន្ធផ្លូវការ​មួយ ដែលមានហើយល្ងង់ទៀត អាចមកផ្ដល់ឋានៈមួយឱ្យបងឯងនោះអី? បើសិនជាអ៊ីចឹងមែន តើ​ម្នាក់នេះមែនអត់? បើជាម្នាក់នេះមែន ប្រាប់គេឥឡូវហ្នឹងទៅថា ខ្ញុំធ្លាប់ដើរចេញហើយ! ដើម្បីឱ្យពួកបងឯងយកពេល​ទៅសាងរូបភាពបញ្ឆោតៗ លើបណ្តាញ​ហ្វេសប៊ុកជាមួយគ្នា! ចំណែកថា បងឯងស្រឡាញ់គេ ឬមិនស្រឡាញ់ជារឿងរបស់អ្នកទាំងពីរ!!»

«ជេមស៍ឯងគួរតែទៅរកពេទ្យផ្លូវចិត្តហើយ!»

អ្នកអានមិនច្រឡំទេ។ នេះគឺជាសម្ដីលាន់ចេញពីមាត់ប្រុសសង្ហាបំផុតនៅក្នុងសាលារបស់យើង គឺរៀមច្បងទេពណារ៉ាដែលខ្ញុំបានចួបនៅក្នុងបន្ទប់ Locker នោះ។ ឥឡូវនេះ គេកំពុងនិយាយដោយសម្លឹងខ្ញុំចំៗ ធ្វើដូចខ្ញុំនេះ​កំពុងមានរោគវិកល។ គេផ្ទួនពាក្យមកទៀតនៅពេលឃើញ​ខ្ញុំនេះកំពុងតែស្រឡាំងកាំង៖

«សុខភាពផ្លូវចិត្តជេមស៍ឯងអាចដល់ដំណាក់កាលយ៉ាប់ហើយ! បងជួយឯងមិនបានទេ!»

ទេពណារ៉ានិយាយជាមួយខ្ញុំខ្លីៗក្រោមកែវភ្នែកព្រឹលរកាំផ្សារបស់ខ្ញុំដែលសម្លឹងគេត្មែរ។​ មាត់ខ្ញុំក្តាប់ព្រោះមិនចង់ធ្វើខ្សោយ នៅនឹង​មនុស្សដែលកំពូលបត់បែនបានយ៉ាងដាច់ធម៌មេត្តាម្នាក់នេះ។

«មិនមែន​ជាលើកទីមួយទេ ឥស្សរា ដែលគ្រប់គ្នា ក្មេងៗនៅក្នុងសាលានោះ​យកអំពើល្អរបស់បង ចាត់ទៅ​ទុកថា ជាសេចក្ដីស្នេហា ពិសេសពួកស្រឡាញ់ប្រុសដូចគ្នា! ពេលខ្លះបងឈឺក្បាលដែរ! ​តែបងអត់ធ្មត់ពន្យល់ពួកគេព្រោះឃើញគ្នាក្មេង! ពេលនេះបងដូចទាល់តម្រិះមែន! មើលចុះ ថ្ងៃនេះ​អូនឃើញនៅនឹងមុខហើយ ​ថាបង​នេះត្រូវ​បើកចិត្ត​ មកអត់ធ្មត់របៀបណា? បងឱ្យតម្លៃមនុស្សគ្រប់គ្នា តែហួសហេតុពេកហើយដែលមកថាមាក់ងាយគូដណ្តឹងរបស់បងបែបនេះ!»

ខ្ញុំស្រាប់តែអស់សំណើច គឺ​អស់សំណើចចេញពីទ្រូង​ដូចធ្លាយនឹង​ទំនប់ អស់សំណើចខឹកៗ​ទាំងទឹកភ្នែក។

គ្មានអ្នកណាអាចទប់សំណើចរបស់ខ្ញុំបានទេ ទោះពួកគេកំពុងស្លេកនឹងអាការៈខ្ញុំក្តី។

ខ្ញុំដៀងភ្នែកសម្លឹងមនុស្សស្រីដែលកំពុងតែធ្វើមុខងើយ​ចង់ដល់មេឃ សប្បាយចិត្តខ្លាំង ពេលឃើញ​បរាជ័យរបស់ខ្ញុំ។

នាងបានហើយ គឺនាងបានមនុស្សប្រុសម្នាក់ ពូកែ​សម្តែង សមជាក្រុមសម្ដែងជាមួយនាង បានឥតទាស់ទេ។ អ៊ីចឹងខ្ញុំនៅនេះ មើលគេសម្ដែង ឬមួយក៏មិនមើល ខ្ញុំគួរតែជាអ្នកជ្រើសរើស។

ខ្ញុំក្រោកវឹង ទាំងខាំមាត់ គិតថាចាកចោលពួកគេឱ្យដូចចោលគំរង់សំរាម​ ប៉ុន្តែឈានបានត្រឹមមួយជំហាន ខ្ញុំនឹកឃើញត្រឡប់មកវិញ។ «ដូចគ្មានរឿងស្រួលបែបនេះទេ សម្រាប់TN» ស្រីរបស់គេប៉ិនសម្តែង​ជា​មនុស្សថ្លៃថ្នូរក្លែងក្លាយហើយគេវិញ ​ជាកំពូលរៀមច្បងថោកទាបទៀត គេមិនគួរឈ្នះទៅទាំងអ៊ីចឹងទេ។

នៅចំពោះមុខខ្ញុំដែលបែរខ្លួនមករកទ្វារប្រុងចាកចេញ​ ខ្ញុំឃើញ​អ្នករត់តុម្នាក់នោះ ​ងាកមុខចេញ​ ប៉ុន្តែខ្ញុំដឹងថា គេបានឃើញទាំងអស់គ្នា ពី​ការអាម៉ាស់របស់ខ្ញុំដែល​ត្រូវពីរនាក់នេះជាន់ឈ្លី។

ត្រូវហើយ! មនុស្សឋានៈទាបដូចយើង តែងតែ​គ្មានអ្នកឈរពីក្រោយស្រាប់ហើយ ពិសេស​នៅក្នុងស្ថានភាពលំបាក បាក់មុខ ខូចខាត យើងនរណាព្រមមកនៅពីក្រោយយើង? គ្មានទេ​យើងខ្លួនឯង​ដែលត្រូវរឹងមាំ​ដើម្បីខ្លួនឯង។

ស្ថានភាពនៅក្នុងកន្លែងបែបនេះទៀត ជាកន្លែងដែលគេទុកពួកអ្នកមានលុយជាធំ មានធីបក្រាស់​ៗ។

ខ្ញុំមិនចង់ចាកចេញទៅដោយ​មិនបានធ្វើអ្វីម្យ៉ាងផ្តាំចាស់ សម្រាប់ពួកគេ​នោះឡើយ។

រហ័ស​ដូចផ្លេកបន្ទោរ ខ្ញុំបែរក្រោយសម្លក់ទេពណារ៉ាហើយនិយាយមួយៗចុកៗ៖

«បញ្ញើក្អែក!  នេះជាពាក្យដែលខ្ញុំចង់និយាយបំផុត! សមនឹងសិស្សច្បងណាស់​ទេពណារ៉ា! ទៅមានបាន ឱ្យស្លាប់ចុះថ្លៃ! ចាំមើលថា តោងគេ​បានប៉ុន្មានអម្រែក?! ជញ្ជក់គេ​បានប៉ុន្មានទុយោ!»

មនុស្សស្រីម្នាក់នេះ បើកភ្នែកធំៗដោយក្រោធខឹង។

ឥស្សរាចរិយា ដូចជាមិនព្រមតាំងខ្លួនជាដើមឈើ ដែលត្រូវប្រុសស្រឡាញ់ប្រុសងប់ទឹកប្រាក់ម្នាក់នោះ តោងជាឈ្នាន់នោះទេ។

នាង​ងាកមកបន្ថែមទម្ងន់កំហឹងឱ្យខ្ញុំជាមួយពាក្យខ្លីៗ៖

«Calm ជេមស៍ Calm»

ពាក្យនេះស្ដាប់ទៅធម្មតាៗ ប៉ុន្តែសម្រាប់ខ្ញុំ នាងគ្មានសិទ្ធិ​មកប្រាប់ខ្ញុំ ឱ្យអត់ធ្មត់ទេ។ ចង់ថាខ្ញុំនេះឆេវឆាវ​ល្ងិតល្ងង់  ឯខ្លួនជាមនុស្សស្រីជោគជ័យ​ថ្លៃថ្នូរគ្រប់ដប់ហ្អី?

ដែលពួកគេកំពុងតែសម្ដែងធ្វើមនុស្សថ្លៃថ្នូរនោះ ពិតជាទើសភ្នែកខ្ញុំណាស់។

មួយក្រឡេក​ដែលឈាមពុះ ខ្ញុំគ្មានឃើញអ្វីទៅលើតុក្រៅពីកែវថ្លា​បី​កែវ នោះទេ! ខ្ញុំលើកមួយកែវក្បែរដៃជាងគេ ជះវឹង​សំដៅទៅចំកណ្តាលមុខអ្នកថ្លៃថ្នូរឱ្យទទឹករបូត​ Make Up ម្តងមើល​។

ខ្ញុំស្អប់បំផុតចរិត មិនហ៊ានប្រឈមនឹងការពិត ហើយហ៊ាន​មកឌឺ ឱ្យខ្ញុំអត់ធ្មត់?

ទឹកមួយកែវពេញ​ មិនដឹងថាប្រឡាក់ត្រូវចំម្សៅប៉ុន្មានកម្រាស់ប្រើគ្រឿងប្រេនៗដែលនាងខំលាបលម្អបិទបាំង​ចរិតពិត​ឱ្យស្អាតផូរផង់នោះឬនៅផង ស្រាប់តែខាងប្រុសស្ទុះមកភ្លែតក្នុងបំណង​រារាំងខ្ញុំ ថែមទាំងយកស្មាគេវាសខ្ញុំចេញខ្ទាតពីកន្លែងឈរ។

ប្រសិន​ខ្ញុំមិនមានជំហរមាំ មិនមែន​ត្រឹមមក​ឆ្ងក់នៅលើកៅអី​តុទីពីរ​ទេ ​ប្រហែល​ដួលត្មោលទៅលើឥដ្ឋឱ្យគេ​សើចលេងជារឿងកំប្លែងបាត់ទៅហើយដឹង?

ខ្ញុំនៅមិនក្រោកឡើងមកវិញនៅឡើយ ព្រោះជាប់រវល់ពេក គឺរវល់ចង់តែឌឺនាង​ចេញម្តង។ ​ខ្ញុំញាក់ស្មា​ឌឺ ចំពោះភាពប្រឡាក់ប្រលូសរបស់ស្រីស្អាត ហើយនិយាយដាក់ភ្នែកក្រឡង់ៗរបស់នាង​៖

«ស្អប់ណាស់អាពួកធ្វើអស្ចារ្យ ​លេងចរិត!»

«អាក្មេងរោគចិត្ត!»

ឥស្សរាចរិយា​​ថាឱ្យខ្ញុំទាំង​រអាក់រអួលមាយា ខណៈខាងប្រុសប្រឹងស្រវេស្រាវារកកន្សែងក្រដាសប្រណីត​មកផ្តិតសម្អាតឱ្យ។ មិនទាន់សមចិត្ត​​នាង​ឆ្លៀតថែម​មកឱ្យខ្ញុំពុះកញ្ជ្រោល៖

«ចរិតថោក!»

«ថ្លៃជាងBotox លើមុខខ្លួនបន្តិចដែរ  ​ស្រីBotox» ខ្ញុំឆ្លើយ​តបទាំងភ្នែកក្រហមៗ។ នៅមិននៅមកដៀលខ្ញុំថោកធ្វើអី?

ឥស្សរាទំនងជាចាក់Botox កែទម្រង់មុខរហូតដល់ពាក្យ​ធម្មតាបែបនេះ      ក៏ធ្វើឱ្យនាងខឹងថ្នាក់​ទន្ទ្រាំ​ជើង។

ខាងប្រុសដូចជាអាណិត ឬយកចិត្ត​ខាងស្រី​ដែលទន្ទ្រាំជើងចាំចំណាត់ការ​ គេ​ធ្វើអីមិនបានក៏លើកដៃមកចង្អុលមុខខ្ញុំ ហើយបណ្តេញ៖

«ចេញ!»

សន្តិសុខរត់មកស្របពេល ខ្ញុំឃើញតាមរយៈបង្អួចកញ្ចក់។ ពេលខ្ញុំកំពុងភ្លឹក មិននឹកស្មានថា វឺត​មកពីចំហៀងស្មាខ្ញុំ។​ គឺកូនថូផ្កាគ្រីស្តាល់ ដែល​ស្រីអ្នកមាន​លើកមកបំណង​សំពងខ្ញុំ ​ចេះខ្ញុំគេចទាន់ បានជា​នាង​របូត វារមៀលទៅលើឥដ្ឋ។

របស់មានតម្លៃ​ទង្គិចប៉ុណ្ណឹងហើយនៅលោតចុះឡើង​មិនខ្ចាយបែក ដូចប្រដាប់គោះបារីលើ Apartment ទេ។ ដូចគ្នា​នឹងអ្នកក្រ​ដូចយើង ដែលឈ្លោះគ្នា​ហើយ ខាងអ្នកមាន​អាច​នៅបន្តបាន ថែមទាំងអាចហៅសន្តិសុខមកអូសយើងយកទៅបោះចេញទៀត។

ខ្ញុំណែន ឆ្អែតចិត្ត​ដល់កម្រិត​កំពូល។ ទាំងសម្លក់ប្រុសម្នាក់ ដែលហាបណ្តេញខ្ញុំមុននេះ ហើយជូនគេពាក្យខ្លីៗចុងក្រោយ​ទាំងខាំមាត់គគ្រឺត៖

«មនុស្សប្រឡាំងកាសតោងស្រីស៊ី អន់ជាងស្បែកជើងកៅស៊ូទៀតអ្ហ៎ា!»

ទេពណារ៉ាយារដៃទះខ្ញុំផាំង ខ្ញុំវិលខ្ញាល់ស្មើកន្តេះឡង់ ជាមួយរាងកាយខ្ពស់ស្រឡះនិងបាតដៃធំវែង​របស់គេ។ ​

ខ្ញុំដួលប្រូស….

ជាថ្មីម្តងទៀត ខ្ញុំងងឹតមុខស្លុបបែកអំពិលអំពែក​ទៅលើឥដ្ឋក្រោមសន្ធឹកជើងមនុស្សម្នាស្ទុះចូលមកដេរដាស។

នេះហើយពាក្យសន្យា​ និងចំណងដៃពីស្នេហា​ដំបូងបង្អស់ក្នុងជីវិត​របស់ខ្ញុំ។

ចាំអីទៀត? កៅអីឈើនេះឯង សមណាស់! ខ្ញុំបែរសម្លក់ទេពណារ៉ា ហើយ​ប្រើដៃទាំងពីរចាប់កាន់កៅអី គឺចាប់មាំ អស់ពីចិត្តពីថ្លើម ក្ដាប់មាត់ មុនពេល​លើកវាវាយផាំង​សំដៅទៅកាន់មនុស្សប្រុស ដែលបានបោកប្រាស់​យកបេះដូង​ស្មោះរបស់ខ្ញុំ ទៅដុតចោល​ក្លាយជាសាកសព។ ​​

រឿង៖ ថ្ងៃណាមួយ ភាគទី១០
វគ្គ របួសជ្រៅ

យប់នោះ ខ្ញុំមកដល់ផ្ទះវិញ ដោយព្យាយាម​ទាក់ទងទៅបងTN ជាច្រើនដង ដើម្បីសម្រេចចិត្តថា តើគេបានធ្វើខុសចំពោះខ្ញុំដូចដែលគ្រប់គ្នានិយាយមែនឬក៏យ៉ាងណា។ រឿងរៀបការដែលមាសមន្តាបានផ្ញើសារមកបងរាហ៊ូពិតឬមិនពិត?

ទីបំផុតទៅ បន្ទាប់ពីបានទាក់ទងគេមិនចូលច្រើនដង ខ្ញុំក៏សម្រេចចិត្តផ្ញើសារចោលនៅនឹងគេ។​

«បងឯងបាត់ទៅណាមនុស្សកំសាក? បង្ហាញខ្លួនជាមួយមនុស្សស្រីម្នាក់នោះហើយ ស្មាន​ថា ចប់បានជាមួយខ្ញុំងាយៗអ៊ីចឹង? ខ្ញុំត្រូវការ​ដឹងថា មានស្អីកើតឡើងរវាងយើង? បើសិនជាអ្វីៗគ្រប់យ៉ាង មិនមែនជាការពិត ខ្ញុំមិនចង់ចាំដល់ស្អែកខាតពេលទេ ហើយបើបងឯងមិនមែនមនុស្សពួន​ក្នុងស្នូក ត្រូវប្រាប់ខ្ញុំមក ដើម្បីយើងបានកាត់ផ្ដាច់ចេញពីគ្នាជ្រះស្រឡះ!»

ប្រហែលជាម៉ោង១២យប់ ខ្ញុំបានឃើញគេSeen ប៉ុន្តែគ្មានការ​ឆ្លើយតបទេ។ ក្រៅពីរសេះរសោះ អស់ដៃអស់ជើង និងចិត្ត​ដែល​ពុះកញ្ជ្រោលទៅដោយភាពច្របូកច្របល់ចម្ងល់គ្មានចម្លើយ ខ្ញុំចាប់ផ្តើមសរសេរទៅទៀត

«​បើនៅតែមិននិយាយស្តីច្បាស់លាស់ ប្រយ័ត្នថាខ្ញុំមិនបានប្រាប់! ខ្ញុំមិនមែន​ឯកម៉ាលីគ និងពួកក្មេងបៀមដៃផ្សេងទៀត ដែលខ្លួនឯងធ្លាប់លេងល្បិចលើបានហ្នឹងទេ»

មិននឹកស្មានថា ព្រលឹមមិនទាន់ផង​គេឈែតមក។

«បងចាំ​នៅកាច់ជ្រុងផ្លូវ ជិតហាងកាហ្វេណា៎ជេមស៍!»

ខ្ញុំផ្តើមស្លៀកពាក់កីឡា​ដូចរាល់ដង​ហើយ​ចាកចេញទៅ​កន្លែងណាត់។ គេដឹងអំពី​សន្ទុះចិត្ត​សៅហ្មងរបស់ខ្ញុំហើយបានជាមិនហ៊ានមកដល់មុខផ្ទះ​ខ្ញុំ ប្រហែលខ្លាចផ្អើលដឹងដល់អ្នកផង។

ខ្ញុំដើរមួយៗដោយមុខស្មើ។

គេចុះពីឡានមក បានន័យថាគេនឹងមិនដឹកខ្ញុំចេញទៅណាទេ។

ពីប្រលោះកញ្ចក់ ខ្ញុំឃើញមនុស្ស​ម្នាក់ទៀតក្នុងឡានគេ។

ម៉ោងមិនទាន់៦ស្រួលបួលផងគេដឹកស្រីមក?​ ពួកគេយប់មិញនៅជាមួយគ្នា? គេដឹកស្រី High Show មកចួបខ្ញុំ គេចង់បញ្ជាក់អ្វីជាមួយនាង?

ចិត្តខ្ញុំអួលណាស់!

ខ្ញុំសម្លក់ប្រុសព្រាននេះសឹងស្រក់ឈាម ដោយឈប់ជើងលើសួនច្បាររង់ចាំគេដើរមក​ខ្ញុំមិនចង់ចូលទៅកៀកឡាន​ស្រីរបស់គេទេ។

«បងមិនបានសន្យាអ្វីជាមួយយើងទេ ជេមស៍!  រឿងដែលបានកើតឡើង គឺជាការស្ម័គ្រចិត្តទាំងសងខាង បងមានបានបង្ខំអត់?  អ្នកណាកំសាក? ដាច់គ្នាអី? យើងចងគ្នាជាប់ពីអង្កាល់?»

នេះជាពាក្យដំបូង​ដែលគេ​និយាយខ្សឹបៗមករកខ្ញុំនៅលើសួនច្បារ។

លើលោកនេះមានមនុស្សដែលមើលពីក្រៅទៅ ស័ក្តិសមឥតទាស់ដូចគាត់ហើយ ទីបំផុតបន្ទាប់ពីពាក្យផ្អែមល្ហែម ការប្រៀនប្រដៅ ការផ្តល់គំនិត​ជឿជាក់លើគ្នា គាត់បាត់ទៅស្រពេចស្រពិល ហើយពេលនេះដឹកស្រីមកដល់ទាំងព្រលឹម គឺដើម្បីមកប្រាប់ខ្ញុំពាក្យអស់នេះ។

«ព្រោះបងឯងជិតរៀបការ យកប្រពន្ធOfficial តោងកាលីបគេ បានជាមកនិយាយធ្វើអត់ដឹងអីដាក់ខ្ញុំ!»

គេសម្លឹងខ្ញុំមុតណាស់ គឺពាក្យខ្ញុំធ្ងន់ៗ ខ្ញុំដឹង ហើយ​ក៏ប្រហែលមកពីនេះ​ជាលើកដំបូង​ហើយ​ដែលខ្ញុំមាន​ប្រតិកម្មមាំៗ ​និង​ឆ្លើយបែបនេះទៅកាន់គេ។

«ប្រាប់ខ្ញុំមក ថាអ្វីៗកន្លងមកខ្ញុំគិតវាតែម្នាក់ឯងទេ បងឯងជាមនុស្សបោកៗៗៗៗ បោកគេឡើងគេដឹងពេញសាលាហើយ មាន​តែខ្ញុំទេ ដែលមិនដឹងស្អី​ចូលអន្ទាក់ស្អុយគម្រក់របស់បងឯង!»

ឮខ្ញុំនិយាយបែបនេះ ទៅកាន់គេខណៈពេលដែលទឹកភ្នែកខ្ញុំស្រក់ចុះច្រោកៗ។ ខ្ញុំយំហើយ គឺយំ​ដោយគ្មានព្រាងទុកទេ ខ្ញុំខឹងខ្លួនឯងណាស់ ហេតុអីត្រូវយំនៅនឹងមុខមនុស្សធុននេះ។

«កុំដ្រាម៉ាជាមួយបង អ្វីដែលបងឱ្យជេមស៍គឺឱ្យចេញពីបេះដូង តែបងមិនសន្យាអ្វីលើសពីនោះទេ ប្រសិនបើជេមស៍​នៅតែចង់ចួបបង យើងនៅតែរកឱកាសជួបគ្នាបន្តទៅទៀតបាន! ធ្វើខ្លួនឱ្យឆ្លាតបន្តិចបានទេ?!»

គេចង់និយាយមានន័យថាម៉េច?

​ខ្ញុំលើកដៃជូតទឹកភ្នែក ហើយ​គិតទាំង​ស្លឺសម្លឹងមុខមនុស្សនេះ។ គេចង់និយាយថា គេស្រឡាញ់ស្រីក៏បានប្រុសក៏បាន ហើយគេនឹងចេញមុខអង្គុយដូចទីងមោងចាំចាប នៅក្នុងវីដេអូជាមួយកូនស្រីអ្នកមានម្នាក់នោះ ឬក្នុងរោងការជាមួយនាង ហើយឱ្យខ្ញុំនេះបន្តលួចលាក់ជួបគ្នាជាមួយគេ ផ្លាស់ប្តូរខ្លួនប្រាណជាមួយគេ? គេគិតថា ខ្ញុំយកគេជាគ្រឿងតណ្ហាហើយអ៊ីចឹងនេះ?

«ខ្ញុំមើលមនុស្សច្រឡំ!» ខ្ញុំរអ៊ូដោយឈឺចាប់ហើយសម្លក់គេ មុនពេលបែរខ្នងចាកចេញ។

«ខ្ញុំអរគុណគ្រប់យ៉ាង អរគុណមនុស្សបោកប្រាស់»

ខ្ញុំឆ្លៀតថាឱ្យគេចុងក្រោយ ដឹងអីគេតមកវិញ៖

«កុំប្រើសម្តីធ្ងន់ៗដាក់បង! ប្រយ័ត្នស្ដាយក្រោយ!»

ខ្ញុំមិនចង់ឈប់ជើ​ងទេ តែ​ខ្ញុំចង់ប្រាប់ថា ​ខ្ញុំស្ដាយក្រោយរួចទៅហើយ គ្មានអីស្តាយក្រោយលើសពីបានស្គាល់មនុស្ស​ចោលម្សៀត​កំសាកញីធុននេះ​ទៀតនោះទេ។

មិនទាន់បាននិយាយអីផង ខ្ញុំមើលហួសពីកន្លែងទេពណារ៉ាឈរ គឺឥស្សរាចរិយាឈានចេញមកក្រពាត់ដៃផ្អែកឡានទំនើបជាមួយឈុត​ដេក​ប្រេនៗតម្លៃរាប់ពាន់ដុល្លាររបស់នាង​។

ការឈឺចាប់ពុះកញ្ជ្រោលក្នុងទ្រូងមួយនេះ។

មិនដឹងសង្សារចោលម្សៀតរបស់ខ្ញុំ ប្រាប់ស្រីម្នាក់នោះថា ខ្ញុំជាស្អីឱ្យប្រាកដនោះទេ ប៉ុន្តែ​ពាក្យពេចន៍ផ្អែមល្ហែម​ទាំងអស់​ដែលគេបានបញ្ចេញមកយកស្នេហាពីខ្ញុំទៅ ប្រហែលគេក៏ប្រើវា​ទៅលើនាង​ដូចគ្នា។

​ដោយកំហឹង ខ្ញុំងាកមកលេងគេធ្ងន់ៗចំៗទាំងខាំមាត់ស្ទើរដាច់៖

«ស៊ីមចិនសោះ ទៅបោកបាន​ព្រះនាងមកទៀតហ្ន៎? គេដឹងការពិតដែរអត់ថា ប្រុសម្នាក់នេះស៊ីម២? ខ្ញុំគួរប្រាប់គេឱ្យភ្លឺភ្នែកខ្លះដែរអត់ កុំឱ្យពូកែ​អួតយក Like និង Shareពេក?!»

«កុំឱ្យសោះ!!»

ប្រុសស្អាត​ឈាន​មក​ឃាត់ខ្ញុំ រហ័សដូចផ្លេកបន្ទោរ ​គឺឃាត់ក្នុងសំឡេងខ្សឹប ដែលធ្វើឱ្យខ្ញុំកាន់តែគ្រឺតនិងចង់ធ្វើ។

ខ្ញុំខាំមាត់និយាយដោយឈឺចាប់៖

«ប្រយ័ត្នខ្លួន! កុំនិយាយមើលងាយខ្ញុំមុខមនុស្ស​ High Show ហ្នឹងប្រយ័ត្ន!»

ដឹងអីស្រាប់តែម៉ោងប្រាំបីព្រឹកមិនទាន់ នាង​ឥស្សរាបានសរសេរនៅលើWallថា «យើងជិតរៀបការហើយ! នេះជាដំណឹង​ទៅកាន់អ្នកហែហម​ តាមយកចិត្ត​​ តាមសង្ឃឹមទាំងហ្វូងទាំងពួង! ល្ងាចមិញដល់ព្រឹកនេះ ឃើញ​ថា ទេពណារ៉ា​ ដោះស្រាយ​សម្អាតធូលី ភក់ ចេញពីជីវិត​បានអស់សឹងថាទាំងស្រុងដែរ! រីករាយ​ព្រឹកព្រលឹមថ្ងៃល្អណ៎ាហ្វេន!»

ចេតនាធ្វើបែបនេះធ្វើអ្វី ?

ខ្ញុំខាំមាត់!

ធូលី ភក់? តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវរងព្រនុងនាង​ទាំងព្រឹកស្មើរបួសខ្ញុំក្នុងពេលនេះ? រឿងរបស់ខ្ញុំ ការចាញ់បោកបញ្ឆោតរបស់ខ្ញុំលើកនេះជាមួយទេពណារ៉ា ​ដ្បិតតែវាជាស្នេហា​មួយ​ដែលមាន​តែម្ខាង ហើយ​ខ្ញុំទុកថាជាបទពិសោធបាន  តែ​ហេតុអ្វី​ចង់ឱ្យខ្ញុំឈឺបន្ថែម?

ព្រឹកមិញ​ចេញពីមនុស្ស​ចង្រៃទៅ ខ្ញុំនៅប្រឹងរត់តាមផ្លូវហាត់ប្រាណដូចរាល់ដង ដោយទុកថា ជាការ​សមាធិចិត្ត។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យបាន ខ្ញុំនឹង​បំភ្លេចស្នេហាមួយនេះចោល ដូចពាក្យសន្យានៅនឹងមុខ​បងរាហ៊ូ ព្រោះវាមិនមែនជាស្នេហាទេ។

គេថាស្នេហាដំបូងពិបាកបំភ្លេច ប៉ុន្តែបើខ្ញុំមានឋានៈត្រឹម​ជាកូនអុកមួយ  នេះមិនមែន​ជាស្នេហាឡើយ ដូច្នេះខ្ញុំត្រូវតែបំភ្លេចវាត្រឹមសែសិបប្រាំបីម៉ោង ឱ្យដូចប៉ូលិសដែលបំបែកក្ដីព្រហ្មទណ្ឌមិនឱ្យលើសពីរយៈពេលពីរថ្ងៃឡើយ

ហេតុអ្វី​មនុស្សម្នាក់ទៀតនោះនៅតែមិនបញ្ឈប់?

តាំងពីពេលណាទៅដែលជីវិតរបស់ខ្ញុំ ត្រូវមកពាក់ព័ន្ធនឹងទេពណារ៉ា ហើយឥឡូវនេះខ្ញុំត្រូវសៅហ្មងមកពាក់ព័ន្ធជាមួយមនុស្សស្រីម្នាក់ឈ្មោះឥស្សរា ចរិយាស្អីនោះទៀត?

ហើយ​នេះជាការសម្រេចចិត្ត​របស់ខ្ញុំបន្ទាប់ពីសៅហ្មងមិនលេបបាយទឹកមួយព្រឹកធំ….

«ឯងកំសាកដែរអត់?»

ខ្ញុំសួរម៉ាលីគ ពីក្រោយខ្នង​ពេលរកគេឃើញ កំពុងតែឈរមើលប្រុសៗវាយបាល់បោះ។ ឯកម៉ាលីគម្នាក់នេះ ងាកមកវិញដោយកែវភ្នែកខូចចិត្តរបស់គេនៅតែមានពណ៌ស្រអាប់ ស្រិម ក្រៀមស្រពោនដដែលជាដដែល។

គ្រប់យ៉ាង​លើផ្ទៃមុខគេ ឆ្លុះបញ្ចាំងអំពីសភាពរបស់ខ្ញុំនៅពេលនេះដែរ។ ខ្ញុំមិនបានឆ្លុះកញ្ចក់ឡើយ ពីរនាក់យើងគឺជាខ្ទើយដ៏ល្ងង់ខ្លៅបំផុតដែលត្រូវបានមនុស្សប្រុសតែម្នាក់បោកប្រាស់ក្នុងសភាពដូចគ្នា គឺលេងសេណារីយ៉ូចាស់ ព្រួញមួយ​ទម្លុះសត្វពីរ។

«ពាក្យមិញនេះសួរខ្ញុំម្ដងទៀតមើល៍» គេនិយាយទាំងមុខស្ងួត។

ខ្ញុំផ្ទួនវិញ៖

«សួរថា ឯងកំសាកដែរអត់? បើអត់ទេ នាំខ្ញុំទៅជួបអាចង្រៃម្នាក់នោះ!»

«អាចង្រៃណា? ខ្ញុំដែលស្គាល់ទេ?»

«គឺអាចង្រៃម្នាក់ ដែលឯងបានស្រឡាញ់ ហើយខ្ញុំក៏ធ្លាប់ស្រឡាញ់គេ!»

«ឈប់ស្រឡាញ់គេហើយ?»

ឯកម៉ាលីគសួរហាក់ឌឺដង។

ខ្ញុំនៅស្ងៀមក្ដាប់ដៃទាំងសងខាង ជាមួយទឹកមុខស្មើ។

«ខ្ញុំមិនហ៊ានជូនឯងទៅទេ!» ម៉ាលីគនេះឌឺ៩។

«ហេតុអី?!»

«ព្រោះខ្ញុំកំសាកណាស់ ដូចសំណួរឯងសួរខ្ញុំអ៊ីចឹង!»

«ខ្ញុំទាយអីចេះខុស!»

«ត្រូវហើយ ដល់ពេលត្រូវធ្វើគ្រូទាយហើយ! រៀនបានពីជីវិតធ្ងន់ក្រែលហើយតើ!»

«អត់បានការទេនិយាយជាមួយឯង! រោគចិត្ត! ឯងនៅគិត​ម្នាក់នោះច្បាស់ណាស់»

ខ្ញុំបែរក្រោយចាកចេញពីមនុស្សឌឺខុសកាលៈទេសៈនេះ​ ស្រាប់តែគេរត់មកតាមខ្ញុំត្រឹកៗ។

«ខ្ញុំខ្លាចឯងជាប់គុក មិនមែនខ្ញុំគិតទេពណារ៉ានោះទេ!»

សភាពដែលគេហៅឈ្មោះទេពណារ៉ា បានបញ្ជាក់ថា គេ​មិននៅស្រឡាញ់បង​TN ទៀតនោះទេ។ ខ្ញុំជឿថា គេក៏ឆ្អែតនឹងប្រុសស្អាត​ដូចខ្ញុំ​ ពិសេស​ឆ្អែតនឹងសំណេរ​ឥស្សរាចរិយាដែរ អ៊ីចឹងហើយ​ភ័យ​ខ្លាច​ខ្ញុំ​នេះមិនចង់បកអាក្រាតទេពណារ៉ា បែរជា​ប្រើហិង្សាប្រទុស្តរាយគេ នាំជាប់ពិរុទ្ធ។

«កុំភ័យ! យើងគ្រាន់តែ​ចង់បកស្បែក​ គឺបកអាក្រាតវា កុំឱ្យធ្វើបាបអ្នកណាផ្សេង គឺក្មេងៗជាន់ក្រោយទៀតបាន! ​បើឥឡូវ នៅទាន់ពេល!»

«ពិសេស ឯងចង់បកអាក្រាតគេ​នៅចំពោះមុខមនុស្សស្រីម្នាក់នោះដែរអត់?»

នឹកដល់នាង​High show ដែលមកដល់សួនបុរីក្បែរផ្ទះខ្ញុំ ឈរក្រពាត់ដៃ សប្បាយលើគំនរទុក្ខ​ខ្ញុំ  ខ្ញុំចត់ទឹកមាត់ណាស់។ សភាពគុំកួន​ដែលលេចចេញ​តាម​កែវភ្នែកខ្ញុំ ឯកម៉ាលីគ​គួរតែកាត់យល់ហើយ។

«ជូនខ្ញុំទៅអត់ មនុស្សឯងតាប៉ែណាស់ មិននិយាយឱ្យម៉ាត់ៗមក!» ខ្ញុំសង្ខុញ​ខណៈគេនេះ​ដើរត្រុនៗមកទន្ទឹមខ្ញុំ។

ខ្ញុំបន្ថែម៖

«តែបើថា ឯងមិនហ៊ានទេ ខ្ញុំចាត់ទុកថា ឯងមកធ្វើគ្រប់យ៉ាងកន្លងមកនេះ ព្រោះតែឯងសង្ឃឹមឱ្យខ្ញុំបែកពីគេ ដើម្បីគេវិលមករកឯងវិញ!!»

ឯកម៉ាលីគ​តវ៉ា៖

«ខ្ញុំមិនមែនមនុស្សឆ្កួតទេ! ខ្ញុំធ្លាប់ឆ្កួតព្រោះសេចក្ដីស្រឡាញ់ តែខ្ញុំមិនមែនឆ្កួតដល់ថ្នាក់មិនចេះគិតនោះទេ ភក្ត្រា! ខ្ញុំស៊ើបមើលសិនថាគេនៅឯណា!»

គេឱនចុចទូរសព្ទ ឯខ្ញុំដកថយទាំងកំហឹង​ទៅអង្គុយតែម្នាក់ឯងមើលអ្នកដទៃ​លេងបាល់បោះ។ ក្នុងអារម្មណ៍របស់ខ្ញុំ តើអ្វីទៅដែលជាការពិតក្នុងពេលនេះ?

ច្បាស់ណាស់ហើយ រាល់សម្ដីរបស់ម៉ាលីគ និងបងរាហ៊ូបានក្លាយជាការពិត ចំណែកមនុស្សស្រីម្នាក់នោះ បានបង្អួតនូវសុភមង្គលរបស់នាងនៅលើបណ្ដាញសង្គមហើយឌឺមកខ្ញុំកប់ៗ មើលងាយខ្ញុំ ជាន់ឈ្លីចិត្តស្នេហា​បរិសុទ្ធរបស់ខ្ញុំ។

នាងគឺជាប្រភេទមនុស្សស្រីសម្ញែងភ្លើតភ្លើន សមឥតទាស់ទៅហើយ​នឹងប្រុស​ក្លែងក្លាយដែល​ល្មោភបុណ្យស័ក្តិ។

មនុស្ស​ចិត្ត​ស្រើបស្រាលលើរូបភាពខាងក្រៅ ដូចពីរនាក់គេស័ក្ដិសមហើយ​នឹងរៀបការជាមួយគ្នា ពិសេសនាង​នឹង​សប្បាយចិត្ត​ក្រោយពេលដឹ​ងថា បុរសម្នាក់ដែលនោក្បែរនាង​លើគ្រែជាមួយនាង នឹងទៅលួចរួមភេទជាមួយប្រុសៗជាច្រើនទៀត នៅក្រោមចំណងអាពាហ៍ពិពាហ៍ យសស័ក្តិនេះ។

ហោចណាស់​រាប់ថា គឺជាភ័ព្វវាសនារបស់នាង ដែល​ខ្ញុំមិនអាណិតនោះទេ។

ប៉ុន្តែអ្វីមួយដែលខ្ញុំនៅតែឃ្លេងឃ្លោងថា តើទេពណារ៉ាក្រៅពីបុណ្យស័ក្ដិ តែគេជាអ្នកណាទៅ

«កុំគិតផ្តេសផ្តាសជាមួយ​ឥស្សរាចរិយា គេនៅតែគេទេ ចិត្ត​ស្រឡាញ់ពិតប្រាកដ បងមាន​តែចំពោះជេសម៍!»

នេះជាសារផ្ញើមក​តែAccount ផ្សេង មិនមែន​របស់គេទេ។

ខ្ញុំអានចប់កាលណារេភ្នែក​សម្លឹង​ ភ្លាមនោះខ្ញុំឃើញគេនៅជាន់ទីពីរ។

ទេពណារ៉ា​តាមដានខ្ញុំមិនដឹងតាំងពីពេលណាមកទេ ប្រហែលគេឃើញ​សូម្បីតែ​ពេលខ្ញុំនិយាយគ្នាជាមួយ​​ឯកម៉ាលីគ។

ខ្ញុំសម្លឹងទៅគេត្លែរ គេ​ដកថយទៅបាំងបាត់ក្នុងអាគារសិក្សា ទាំងដៃខ្ញុំនៅស្កុបកាន់សាររបស់គេ​មិនទាន់បិទ។

ភ័យខ្លួន?

គេឃើញនាង​សរសេរលេងខ្ញុំកប់ៗ ខ្លាចខ្ញុំខឹង?

ស្រាប់តែលើកនេះ គេមិនមែន​ផ្ញើសារមកទេ ប៉ុន្តែ​ខលមកតាមMessenger ខ្ញុំនៅទ្រឹងដូចមនុស្ស​គ្មានវិញ្ញាណ​មុនពេល​លើកសន្សឹមៗមកស្តាប់។​ សំឡេងមនុស្សដែលខ្ញុំស្រឡាញ់ លាន់មក​ស្រាល​ៗ៖

«បងមានហេតុផលរបស់បង!  ដែលចាំបាច់ត្រូវធ្វើព្រោះគ្រួសារ! បងមិនអាចគេចវេះបាន ​តែ​បេះដូងមួយនេះ បងទុក​តែ​សម្រាប់ជេមស៍ម្នាក់គត់! បងគេងមិនលក់ ញ៉ាំមិនឆ្ងាញ់ទេ! បងកើតទុក្ខណាស់! រឿងព្រឹកមិញនៅសួន​ បងនិយាយទាំងនោះ មិនមែនជាបងទេ! គេតាមដាន​ គេតាមមក ព្រោះគេប្រចណ្ឌជាមួយ​ជេមស៍! ព្រោះនៅជិតបង គេដឹងថា បងស្រឡាញ់ជេមស៍ប៉ុនណា?  មនុស្ស​ស្រឡាញ់គ្នា​ត្រូវចេះអត់ធន់! បងស្រឡាញ់តែជេមស៍ម្នាក់គត់!»

បេះដូងខ្ញុំច្របូកច្របល់រវាងការខឹងស្អប់ និងការស្រលាញទន់ខ្សោយជ្រាយល្វក់។ ជាមួយភាពរលីងរលោង ខ្ញុំរេរំពៃរកមើលគេមិនឃើញទេ ម្ល៉ោះហើយខ្ញុំខ្ទប់ទូរសព្ទដើរទៅជ្រុងស្ងាត់ហើយនិយាយទាំងយំ៖

«មនុស្សកុហក!»

«បងកុហកមិនកុហក កុំមើលដោយភ្នែក សូមជេមស៍គិតដោយបេះដូងណ៎ា! គិតឡើងវិញ! យើងទាំងពីរមាន​មកជាមួយគ្នា ដោយរបៀបណា! មនុស្សស្រីម្នាក់នោះសម​នឹងឱ្យអ្នកណាស្រឡាញ់ទៅ? មើលគេ​ធ្វើដាក់ជេមស៍របស់បងចុះ!​ បងឈឺចាប់ណាស់ ការឈឺចាប់នេះ​បង​ទទួលលើសពីជេមស៍ទ្វេដង!»

«បងឯងអ្នកបោះបង់ខ្ញុំចោល! ថ្ងៃនោះ បងឯងឮតែខលគេមួយ ក៏ចេញពីអាផាតមិនចោលខ្ញុំ!»

ខ្ញុំខាំមាត់និយាយដោយទឹកភ្នែកស្រក់ស្រោច​ដូចភ្លៀង​រលឹម ​ស្រាប់តែប្រុសស្អាតរបស់ខ្ញុំឆ្លើយមកវិញក្ងួរៗ ស្អកស្អា ធ្វើដូចជាគេ​កំពុងតែកើតទុក្ខខ្លាំង៖

«ដែលបងចាកចោល មិនមែន​ជេមស៍ទេ គឺបងចាកចោលបេះដូងបងនៅទីនោះ! ថ្ងៃនោះបងកាត់បេះដូងបងចោល ឱ្យនៅជាមួយជេមស៍!  បងជាសាកសពដែលគ្មាន​វិញ្ញាណនោះទេ! បងស្លាប់ហើយ ​តាំងពីថ្ងៃដែលបងត្រូវបង្ខំឱ្យស្រឡាញ់ស្រី​ រៀបការនឹងមនុស្សស្រី!»

ខ្ញុំយំទ្រហោនិមិត្តឮពាក្យអស់ទាំងនេះ។ ខ្ញុំចង់ផ្តាច់ការនិយាយនេះចោលណាស់ តែ…តែនៅឡើយ​ភាព​ខ្លោចផ្សាដ៏ជ្រៅនិងជាលើកដំបូងមួយ ដែល​កំពុង​តែ​ចាំញិចក្នុងទ្រូងរបស់ខ្ញុំព្រោះ ខ្ញុំនៅមិនទាន់ដាច់អាល័យមែន! គឺខ្ញុំនឹកគេដដែល។

ខ្ញុំនឹកដល់បណ្ដាស្នាមថើប ដែលគេបានផ្ដិតមកលើរាងកាយរបស់ខ្ញុំ ពាក្យល្អៗ និងកែវភ្នែក​ស្រពោននានារបស់គេ។ ខ្ញុំនៅតែមិនជឿរហូតដល់ពេលនេះ ថាគេមិនបានស្រឡាញ់ខ្ញុំ។ ខ្ញុំមិនអស់ចិត្តទេ។ ពិតជាមិនអស់ចិត្តមែន។

ខ្ញុំដៀងភ្នែកសម្លឹងទៅឯកម៉ាលីគដែលកំពុងតែនិយាយទូរសព្ទ។

«ចុះឯកម៉ាលីគ?»

ខ្ញុំសួរដោយឈឺចាប់​តែខ្ញុំចង់បានចម្លើយពិតពីគេ។

«គេជាអតីតកាល! បងធ្លាប់ស្រឡាញ់គេ តែក្រោយពេលបានជួបជេមស៍ បងមិនដែលមាន​ចិត្ត​ជាមួយអ្នកណាទាំងអស់! គេនិយាយអីក៏ដោយ​ក៏កុំជឿគេ គេមាន​បញ្ហា​ចិត្ត​បងអាណិតគេ​! គេមានប៉ាចុង ហើយគេមាន​បងប្រុស​វាយតប់គេ បងស្រីគេវិញ​លែងលះ ផ្ទះគេរញ៉េរញ៉ៃ ព្រោះអាណិត! បងនៅជាមួយគេព្រោះអាណិត តែចុងក្រោយ​វានៅតែមិនមែនជាស្នេហា​! ឃើញហើយ គេចម្លែកៗ អ្នកណាទ្រាំជាមួយគេបានដូចបង?»

មើលយ៉ាងណា ក៏ឯកម៉ាលីគស្មោះត្រង់ជាបងTN ដដែលសម្រាប់ខ្ញុំ។ ទោះបេះដូងខ្ញុំកំពុងប្រឡាក់ប្រលូសជាមួយគេ​​ក៏មិនមែនមានន័យថា ខ្ញុំគ្មានវិចារណញាណមកពិចារណា​ខ្មៅស អាក្រក់ល្អទេ។

«បងឯងនិយាយអាក្រក់ពីវា​ ទាំងដែលវានៅស្រឡាញ់បងឯងខ្លាំងអីចឹង? ចុះចំណែកខ្ញុំ! បងឯងថាខ្ញុំជាដី​ ជាភក់​ ជាសម្រាមអីខ្លះនៅមុខ​ស្រីបងឯង!»

«ស្គាល់បងយូរហើយ ​ដែលឮបងនិយាយអាក្រក់ពីអ្នកណាអត់ជេមស៍? បងនិយាយថ្ងៃនេះព្រោះបងខ្លាចបាត់បង់ជេមស៍ បានជាបងនិយាយ​ប្រាប់! យប់នេះចួបគ្នាណា៎ បងនឹកណាស់ បងនឹកជិតឆ្កួតទៅហើយ»

បេះដូងខ្ញុំរំជើបរំជួល​និមិត្តឮសម្តីនេះ។

ម៉ាលីគ អាចជាអតីតកាល​របស់គេ ប៉ុន្តែខ្ញុំនៅតែជាបច្ចុប្បន្នកាលរបស់គេដដែល។ គេមិនទាន់រៀបការទេ ហើយគេក៏មិនបាននិយាយបែកគ្នាជាមួយខ្ញុំនោះដែរ។  តើខ្ញុំគួរតែធ្វើមិនដឹងមិនឮ ហើយរង់ចាំគេ?

នៅពេលដែលគេបានអ្វីៗគ្រប់យ៉ាងដូចដែលគេចង់បាន ហើយគេមកចួបខ្ញុំវិញ ដើម្បីបញ្ជាក់អំពីស្នេហានិងពាក្យសន្យារបស់ពួកយើង ខ្ញុំគួរចូលរួមតស៊ូ​រហូតថ្ងៃនោះ ឬមួយក៏យ៉ាងណា? ឥស្សរាចរិយា​ជាមនុស្ស​ស័ក្តិសម​នឹង​ទទួលបានការផិតក្បត់នេះដែរទេ?

វគ្គ

ប្រឈមមុខ

ល្ងាចនោះខ្ញុំបានកុហកម្តាយខ្ញុំថា ជាប់ប្រណាំងកង់ ដូច្នេះហើយខ្ញុំបានទៅកាន់កន្លែងណាត់ គឺអាផាតមិន ដែលយើងធ្លាប់ជួបគ្នារាប់ដងភ្លេច។

ម្ដងណេះខ្ញុំជិះកង់ខ្ញុំទៅដោយខ្លួនឯង  មិនឱ្យគេមកទទួលខ្ញុំនៅសាលាទេ អាចថាខ្ញុំខ្លាចឯក​ម៉ាលីគ​ឃើញ ឬក៏ខ្លាចអ្នកដទៃឃើញក៏ថាបាន អ្នកណាក្តី។

គួរឱ្យហួសចិត្ត​អស្ចារ្យណាស់! ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងកំពុងតែមានស្នេហាលួចលាក់ជាមួយមនុស្សម្នាក់ដែលជាកម្មសិទ្ធិរបស់អ្នកផ្សេងទៅហើយ។

អាគារអាផាតមិននេះ មិនបានបង្កប់ទុកនូវភាពភ្ញាក់ផ្អើល Excited និងក្តីសប្បាយរីករាយស្រើបស្រាលដូចកាលដែលខ្ញុំនិងគេចួបគ្នាកាលពីដំបូងៗទៀតនោះទេ។

ពេល​ជណ្ដើរយន្ដនាំខ្ញុំឡើងទៅ គំនិតជាច្រើនដែលប្រឆាំងគ្នាក្នុងខួរក្បាលខ្ញុំ។ បើពិចារណាទៅលើសម្ដីរបស់បងរាហ៊ូ មនុស្សម្នាក់នេះលែងអាចទុកចិត្តបានទៀតហើយ។

បើសិនជាគេបោកបញ្ឆោតអាពាហ៍ពិពាហ៍ជាមួយឥស្សរាចរិយាបាន គេក៏អាចបោកប្រាស់ខ្ញុំបានដែរ។ គេហ៊ានយក ករបស់គេទៅលក់អន្ទាក់ជាមួយចំណងអាពាហ៍ពិពាហ៍ទៅហើយ មានរឿងអ្វីផ្សេងទៀតដែលថាគេមិនហ៊ានធ្វើ?

ដើម្បីយសស័ក្ដិនិងអ្វីម្យ៉ាងដែលខ្ញុំមិនដែលដឹងច្បាស់ បង្កប់នៅក្នុងជម្រើសនៃបេះដូងរបស់គេបង្កប់នៅក្នុងផែនការអនាគតរបស់គេ ដែលយើងមើលមិនដឹង មិនដែលឮគេនិយាយ ហើយបានត្រឹមតែស្តាប់ពាក្យលួងលោមផ្អែមល្ហែម ដូចជាពួកកវីនិពន្ធ ឬក៏ពួកតារានៅក្នុងរឿងមនោសញ្ចេតនា ខ្ញុំបានទុនអ្វីនឹងជឿគេ​បន្តទៀត?

មកដល់មុខទ្វារបន្ទប់គេ ខ្ញុំស្រមៃដល់សកម្មភាពស្នេហា​ភ្លើតភ្លើនជ្រាលជ្រៅទាំងអស់ដែលធ្លាប់បានដិតដាម។ ខ្ញុំ​ប្រាប់ខ្លួនឯងថា ធ្វើជាមនុស្សម្នាក់ មិនថាជាខ្ទើយក៏ដោយ ភេទណាក៏ដោយ ត្រូវប្រកាន់យកសច្ចៈនិងគុណធម៌ ទុកជាយាននៅក្នុងការរស់នៅ។

បើយើងសេពគប់អ្វីនឹងទទួលបានផលហ្នឹង!

ខ្ញុំមានរឿងអីត្រូវបន្តលួចលាក់ ឬមួយក៏រួមដៃជាមួយគេ នៅក្នុងការធ្វើរឿងដែលខ្លួនខ្ញុំក៏យល់ទៅហើយថា វាមិនត្រឹម​ត្រូវ ដែលមើលទៅខុសៗ បន្តធ្វើអី?

ខ្ញុំដកដង្ហើមវែងៗ មុនពេលលើកដៃចុចកណ្ដឹង។

ទ្វាររបើក ស្របពេលដែលផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេបង្ហាញឡើង។

គេសម្លឹងមកខ្ញុំដោយកែវភ្នែកស្រទន់ តែខ្ញុំវិញ​គេចភ្នែកចេញភ្លាមមិនចង់ប្រឈមមុខជាមួយនឹងពន្លឺភ្នែក​នៃសេចក្ដីស្នេហាមួយ ដែលបេះដូងបន្លឺប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថា អ្វីដែលខ្ញុំកំពុងឃើញ ដូចជាអ្វីៗដែលខ្ញុំបានរំពឹងមក។

មុខមាត់គេ ប្រាប់ខ្ញុំពីអ្វីម្យ៉ាង ដែលមិនប្រាកដប្រជា ហើយល្បិចៗស្មុគស្មាញ ពិតជាមិនស័ក្តិសមទេជាមួយមនុស្សអាយុប៉ុនខ្ញុំ។

ជើងទាំងទ្វេឈាន​ចូលទីនេះយឺតៗ​ដោយសារខ្ញុំធ្លាប់ជាសង្សារគេ ហើយខ្ញុំនិងគេ មិនទាន់បានដោះស្រាយជាមួយគ្នារួចរាល់នៅឡើយ។ តាមរយៈពាក្យតែ​ប៉ុន្មានម៉ាត់នៅឯសួនច្បារកាលពីព្រឹកអ្វីៗមិនទាន់ដាច់ស្រេចទេ។

«​នេះជាលើកចុងក្រោយដែលខ្ញុំមកកន្លែងនេះ»

ខ្ញុំនិយាយខ្លីៗដោយ​ដើរចោលគេឆ្ពោះទៅខាងក្នុង ដោយមិនខ្វល់ថាគេគិតយ៉ាងណា គេកំពុងធ្វើអ្វីនៅពីក្រោយខ្នងរបស់ខ្ញុំនោះទេ។

ទ្វារបន្ទប់បិទជិតវិញគ្រឹប។

ចិត្ត​ខ្ញុំហេងហាង ​ព្រោះយើងធ្លាប់មានអតីតកាលនៅទីនេះ។ បណ្តាឆាក​ស្នេហារោលរាលនឹងគ្នារាប់ដងមិនអស់  រហូតដល់ខ្ញុំពិបាកនឹងបំភ្លេចនៅក្នុងជីវិតនេះ ប៉ុន្តែខ្ញុំនៅតែត្រូវប្រឈមនឹងការពិត ក្នុងនាមជាមនុស្សម្នាក់ បានសិក្សាចេះដឹង និងក្នុងនាមជាកូនម្នាក់នៅក្នុងគ្រួសារ លំដាប់ឪពុកម្ដាយខ្ញុំ។

«បងនឹកយើងខ្លាំងណាស់!»

គេនិយាយតិចៗខ្សាវៗក្បែរៗត្រចៀកខ្ញុំ ដូចកាលដែលគេតែងបានលួងលោមខ្ញុំឱ្យប្រគល់ខ្លួនប្រាណឱ្យគេ។

សេចក្ដីស្នេហាដែលយើងបានដោះដូរគ្នាទៅវិញទៅមក ខ្ញុំមិនយកមកទូទាត់លាត់សោយអ្វីពីគេក៏បាន ទុកថាវាគឺជាចំណង់និងសេចក្ដីត្រូវការទាំងសងខាង ភាគីទាំងពីរនាក់បានស្ម័គ្រចិត្តចំពោះការកសាង​មនោសញ្ចេតនាមួយនេះឡើង ប៉ុន្តែថ្ងៃនេះ ថ្ងៃដែល​ខ្ញុំមានអារម្មណ៍ថា គេបោកៗ ហើយដៃរបស់គេចាប់ផ្ដើមអង្អែលខ្ញុំ បបូរមាត់ខ្សឹប​ៗរបស់គេ​លោកាន់តែកៀកមកក្បែរគល់កខ្ញុំ អ្វីម្យ៉ាង​បានប្រាប់ឱ្យខ្ញុំរុញគេចេញទៅ។

ក្លិនខ្លួន​របស់គេដ៏ទាក់ទាញ បាន​ខាបយកចិត្តខ្ញុំភ្លាមៗ យ៉ាងអំណាច​។

ដដែលជាដដែល ស្នេហាមួយនេះ​ពិបាកនឹងរលុបណាស់ ខ្ញុំចាប់ផ្ដើមងាកមុខចេញពីបបូរមាត់គេ ហើយគេចចេញ​ដើរទៅឆ្ងាយ។

«បងឯងជិតរៀបការហើយ! បងឯងមានប្រពន្ធជាមនុស្សស្រី! ឈប់ធ្វើរឿងទាំងអស់ហ្នឹងជាមួយខ្ញុំ! ហើយកុំគិតថា ដោយសារអាជញ្ជាំងបិទបាំងបួនទិសនេះ អាចជួយលាក់ ជួយកប់ចោល​នូវសកម្មភាពស្មោកគ្រោកនេះបាន!»

ផាំងខ្ចាយ!!

​ខ្ញុំភ្ញាក់ព្រើត ងាកក្រោយ​។

សូម្បីតែប៉ាម៉ាក់ខ្ញុំ ដែលខ្ញុំធំដឹងក្ដីឡើងពេលណា ឃើញតែ​គាត់ឌឺដងសង្គ្រាមត្រជាក់ដាក់គ្នាប៉ុន្តែពួកគាត់មិនដែលបោកកម្ចាយអ្វីៗនៅក្នុងផ្ទះ បង្កជាសំឡេងលាន់ឮរំខានដល់អ្នកជិតខាង និងធ្វើឱ្យបេះដូងរបស់ខ្ញុំចំប្រប់ញាប់ញ័រដូចពេលនេះនោះទេ។

នៅលើកម្រាលឥដ្ឋ កម្ទេចបារី ប្រដាប់គោះក្រញមបារីធ្វើឡើងអំពីថ្មគ្រីស្តាល់បានបោកខ្ចាយជាបំណែកអំបែងពាសពេញ។

បងTN លើកដៃអាវមកមូរដល់កំភួន និង​ទាញផ្តាច់បើកឡេវអាវចេញ​ធ្វើអាការៈដូចជាខ្លួនឯងកំពុងស្អុះស្អាប់យ៉ាងខ្លាំង មុនពេល​ដើរត្រឹកៗ​ទៅចុចបើកម៉ាស៊ីនត្រជាក់។

គាត់ដូចជាចង់ទាក់ទាញខ្ញុំឱ្យចូលទៅក្នុងភាពសិចស៊ីនៃរាងកាយ ដំណើរនិងឫកពារខែងរ៉ែងរបស់គាត់។

ឬមួយក៏គាត់ធ្វើជាខឹង ដើម្បីឱ្យខ្ញុំឈប់ខឹងគាត់?

ទោះបីអ្វីក៏ដោយ វាគ្មានប្រសិទ្ធភាពលើការរិះគិតដោយហ្មត់ចត់ច្បាស់លាស់មួយៗ និងដោយ​ភ្លឺស្វាងរបស់ខ្ញុំនោះទេ។

ខ្ញុំមិនមែនជា ឥស្សរាចរិយា ក៏មិនមែនឯកម៉ាលីគ។ ខ្ញុំក៏មិនមែនមាសមន្តា ឬក៏បងរាហ៊ូ។ ខ្ញុំគឺជាខ្ញុំ ជេមស៍! ខ្ញុំគឺជាមនុស្សម្នាក់ ដែលស្គាល់ច្បាស់ថា ខ្លួនឯងកំពុងនៅកន្លែងណា ប្រឈមមុខនឹងអ្វី ហើយត្រូវដោះស្រាយដោយវិធីណា។

ខ្ញុំធ្វើមុខមាំនិយាយទៅកាន់គេដែលសម្លក់ខ្ញុំដូចកំពុងចង់តែចាប់គ្រញិចខ្ញុំបំបិទមាត់៖

«ទោះជាបងឯងធ្វើយ៉ាងម៉េចក៏ដោយ ខ្ញុំមកនេះ គឺមកជា​ចុងក្រោយដើម្បីនិយាយគ្នាច្បាស់អំពីរឿងយើង! ចាត់ទុកថា កន្លងមកខ្ញុំសប្បាយចិត្តជាមួយនឹងរឿងរ៉ាវរបស់ពួកយើង តែឥឡូវនេះ បងឯងជិតរៀបការហើយ! យើងឈប់ចួបគ្នា! ហើយបើចៀសបានបក៏កុំទៅសាលារៀនខ្ញុំទៀត ហើយបើទោះជាទៅ ទុកថាមិនធ្លាប់ស្គាល់គ្នាទៅចុះ! ទោះបីបងឈែតមកទៀត ឬក៏ខលមក​ទៀត ក៏ខ្ញុំលែងនិយាយអ្វីទៀតដែរ!»

ខ្ញុំសម្លឹងមុខគេដែលឈ្ងោក​​ទាំងដៃសងខាងច្រត់ចង្កេះ។ ទេពណារ៉ា​រកពាក្យមកនិយាយឆ្លើយនឹងខ្ញុំមិនបានមែន? អ្វី​ក៏ដោយ! គេគិតអ្វីគិតទៅ!​ សំខាន់ គឺ​ខ្ញុំបានស្មោះត្រង់នឹងខ្លួនខ្ញុំ​ក្នុងការនិយាយរួចហើយនូវអ្វីដែលគួរនិយាយ។​ គេក៏គួរតែស្គាល់ខ្ញុំច្បាស់ក្នុងថ្ងៃនេះថា មនុស្ស​ដូចខ្ញុំមិនមកឱ្យគេប្រលោមលួងលោម​ដូច​កាលពីមុនទេ។ គ្មានថ្ងៃឡើយ!

ខ្ញុំរេសម្លឹងទៅអំបែងខ្ចាត់ខ្ចាយពេញលើឥដ្ឋ។ ថ្ងៃណាមួយខ្ញុំនឹងត្រូវបានគេបោកកម្ទេចដូចជាអំបែងទាំងអស់នេះ ដូច្នេះការចប់គ្នា ជាជម្រើសល្អ។ ខ្ញុំនិយាយតិចៗទៅកាន់គេ៖

«បើបងគ្មានអីត្រូវនិយាយទេ ខ្ញុំទៅវិញហើយ!»

«មិនឮបងប្រាប់តាមទូរសព្ទទេ? ថាបងស្រឡាញ់យើង! បង​មិនអាចរស់ដោយគ្មានជេមស៍បាននោះទេ!»

ខ្ញុំញាក់ចិញ្ចើមថាតបត៖

«បើអ៊ីចឹង ស្អែកនេះ បងឯងផុសប្រាប់គេគ្រប់គ្នាទៅ ថាយើងស្រឡាញ់គ្នា! ថាបងឯងជាប្រុសស្រឡាញ់ប្រុស បងឯង Cancel មង្គលការជាមួយឥស្សរាចរិយាទៅ ហើយបង្ហាញប្រាប់គេឯងផងថា យើងនៅជាមួយគ្នា បងឯងទុកបេះដូង​នៅទីនេះ​ជាមួយខ្ញុំកាលទៅ Live វីដេអូហ្នឹង ទៅដោយបង្ខំទេ! អាចធ្វើបានអត់?»

ខ្ញុំមិនចង់ឱ្យគេដឹងថា ខ្ញុំបានចងចាំនូវគ្រប់ពាក្យសម្ដីដែលគេបាននិយាយធ្វើឱ្យខ្ញុំទ្រហោយំនៅក្នុងសាលាកាលពីព្រឹកមិញទៀតនោះទេ ប៉ុន្តែនេះគឺជាឱកាសចុងក្រោយដែលខ្ញុំបានផ្តល់ឱ្យខ្លួនខ្ញុំក្នុងនាមជាមនុស្សម្នាក់ដែលចង់បានសេចក្ដីស្នេហាដូចជាមនុស្សទូទៅ ក៏ជាឱកាសចុងក្រោយដែលខ្ញុំឱ្យគាត់ធ្វើដើម្បីស្រោចស្រង់ស្នេហារបស់ពួកយើង។

បើសិនជាគាត់ពិតជាមនុស្សស្មោះត្រង់ គាត់គួរណាស់​តែហ៊ានធ្វើរឿងទាំងអស់នេះ ដូចដែលខ្ញុំហ៊ានធ្វើដើម្បីគាត់។

សភាពនៅស្ងៀមរបស់គេ គ្រប់យ៉ាងគឺជាចម្លើយស្រេចហើយ។

ខ្ញុំសើចខឹកៗ​សម្លឹងគេពីលើដល់ក្រោម។

មនុស្សដូចគេ ស្អាតយ៉ាងនេះ សង្ហាយ៉ាងនេះ មានមនុស្សជាច្រើនស្រឡាញ់តាមស្រមៃ​ចង់បានគេឱបថ្នម។ គេ​កំពុងតែស្ថិតនៅក្នុងដងផ្លូវក្រាលដោយមាស ជិត​ក្លាយទៅជាកូនប្រសាអ្នកមាន មានលុយ មានឡាន រស់នៅក្នុងឋានៈកប់ពពក រឿងអីគេមកបន្តជាមួយខ្ញុំដែលគ្មានអ្វីទាំងអស់?

ខ្ញុំឈានទៅទល់មុខនឹងគេ​ហើយងើយសម្លឹងគេដែលខ្ពស់ជាងខ្ញុំ។ ខ្ញុំនិយាយ៖

«ស្គាល់ដំបូង អ្នកណាមិនគិតថា បងឯងជាមនុស្សមើលទៅក្លាហានណាស់ មិនចេះខ្លាចអីទេ ខ្ញុំវិញទេដែលជាមនុស្សខ្លាច! ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចថា អ្វីដែលខ្ញុំស្តាប់ឮទាំងអស់ពីមាត់បងឯងគ្រាន់តែជាពាក្យនៅក្នុងប្រលោមលោក គ្រាន់តែជាពាក្យបោកៗរបស់ពួកមនុស្សធំមកលើក្មេងៗដូចពួកខ្ញុំ!  ខ្ញុំខ្លាចធ្វើឱ្យប៉ាខ្ញុំខូចចិត្ត! ខ្ញុំខ្លាចឱ្យម្ដាយខ្ញុំខ្មាសគេ! ហើយដែលខ្ញុំខ្លាចបំផុតគឺខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវឈឺច្រើនជាងនេះច្រើនដងទៀត!  ខ្លួនប្រាណបេះដូងខ្ញុំនឹងខ្ទេចទៅ ដូចដែលបងឯងបោកបំបែកមិញនេះអ៊ីចឹង!  ពាក្យដែលបងឯងនិយាយនៅលើសួនព្រឹកមិញ ហើយខ្ញុំចេញទៅរកបងឯង ប៉ុន្តែបងឯងមិនមែនមកម្នាក់ឯងទៀតទេ បងឯងមកជាមួយមនុស្សម្នាក់ដែលប្រកាសថាគេនឹងរៀបការជាមួយបងឯង! បងឯងនិយាយថា មិនបានសន្យាអ្វីទាំងអស់ជាមួយខ្ញុំ ស្រាប់តែថ្ងៃត្រង់ឡើង​ខលមកនិយាយថាវាជាការបង្ខំចិត្ត មួយណាទៅការពិត?  ខ្ញុំគិតហត់ណាស់ទេពណារ៉ា! ខ្ញុំហត់ខ្លាំង ខ្ញុំហត់នឹងការលាក់ខ្លួន លាក់មុខ! មួយជីវិតនេះ ខ្ញុំហត់ឆ្អែតហើយ នៅក្នុងការស្វែងរកខ្លួនឯងថា ជាមនុស្សស្រឡាញ់ស្រីឬក៏ស្រឡាញ់ប្រុស ទីបំផុតខ្ញុំដកដង្ហើមបាន នៅពេលខ្ញុំស្គាល់បង! ខ្ញុំគិតថា ខ្ញុំអាចប្រកាសថាខ្លួនឯងជាមនុស្សបែបណា ខ្ញុំស្រឡាញ់មនុស្សបែបណា?  ទីបំផុតបងមកនេះ មកដាក់ខ្ញុំទៅក្នុងទ្រុងមួយថ្មី គឺការរួមរស់ជាមួយគ្នាដែលគ្មានអ្នកណាដឹង! ឈែតរកគ្នាជាមួយអត្តសញ្ញាណក្លែងក្លាយ Account Fake Fake! នៅនឹងមុខអ្នកដទៃនិយាយផ្សេង មកក្នុងបន្ទប់និយាយផ្សឹង! បងឯងថា មិនបានសន្យាអ្វីជាមួយខ្ញុំ ខ្ញុំគឺជាធូលី គឺជាដី ដែលស្រមៃ​តាមហែហមបងឯង ប៉ុន្មានម៉ោងក្រោយមក បងឯងខលមកខ្ញុំជាសម្ងាត់ ប្រាប់ថាខ្ញុំជាបេះដូងបងឯង ខ្ញុំជិតឆ្កួតឬមួយក៏ខ្ញុំកំពុងឆ្កួត? ខ្ញុំមិនលេងហ្វេសប៊ុកទេ តែនេះមិនមែនមានន័យថា ខ្ញុំមានសង្សារខ្ញុំមិនចង់កាន់ដៃគេ ដើរ​តាមផ្លូវសាធារណៈ មិនចង់សែលហ្វ៊ីជាមួយសង្សារឱ្យអ្នកដទៃឃើញនោះដែរ!»

ឃើញខ្ញុំហាក់រំជួលចិត្តខ្លាំង គេស្ទុះមកភ្លាមហើយឱបខ្ញុំជាប់។ ធម្មតាកម្លាំងរបស់ខ្ញុំ រើមិនរួចពីដៃគេស្រាប់ទៅហើយ។

បេះដូងខ្ញុំក៏ចុះចាញ់ នូវក្លិនប្រហើរនៃរាងកាយរបស់គេ ចាញ់ភាពបបោសអង្អែលស្រាលៗក្រោមម្រាមដៃគេ ដែល​ប៉ះខ្លួនខ្ញុំពេលណាបណ្តាអនុស្សារទាំងឡាយរបស់ពួកយើងបាន​កម្រើកមកវិញសាជាថ្មី។  ប៉ុន្តែបើរាងកាយនិងបេះដូងរបស់ខ្ញុំមិនព្រមធ្វើការតតាំងទៅហើយ វាមានតែសម្បជញ្ញៈនិងការចេះដឹងរបស់ខ្ញុំដែលត្រូវតែជម្នះឬទាមទារ​យក​ខ្លួនខ្ញុំ ឱ្យចេញចោល​ពីរង្វង់ដៃមួយនេះឱ្យខាងតែបាន។

ខ្ញុំព្យាយាម ប្រឹងបម្រះ នៅតែមិនរបូតរហូតខ្ញុំត្រូវអស់កម្លាំងសំងំស្ងៀមទុកឱ្យគេខ្សឹបបាន៖

«បងសុំទោស! ដែលធ្វើឱ្យជេមស៍ពិបាកចិត្ត! បងសុំទោសដែលធ្វើឱ្យយំ! បងសុំទោសគ្រប់យ៉ាង! បងនេះ​មនុស្សមិនល្អ ប៉ុន្តែមនុស្សមិនល្អក៏មានសិទ្ធិស្រឡាញ់នរណាម្នាក់ស្មោះដែរមែនអត់? បងជាព្រាន ជាមនុស្សល្មោភអំណាច បងជាមនុស្សចង់មាន​បាន និយាយអ្វីៗមិនពិត ធ្វើរឿងអាក្រក់ច្រើននៅខាងក្រៅ កុហកសូម្បីឥស្សរាចរិយា កុហកសូម្បីឪពុកម្តាយ ខ្លួនឯងកុហកពិភពលោកនេះមួយទាំងមូលបាន តែបងស្រឡាញ់ជេមស៍​បងមិនចង់កុហកជេមស៍ទេ!»

គេនេះនិយាយពីរោះណាស់ គេនិយាយពីរោះដល់ថ្នាក់ខ្ញុំយំទៀត។ បើសិនជាខ្ញុំជាមនុស្ស​មិនយក​ការគិតគូរមកថ្លឹងថ្លែង មកទប់ទល់ជាមួយគេ ខ្ញុំថា អាចនឹង​ដោះអាវហើយដេកជាមួយគេបន្តទៀតមិនខាន វាយុត្តិធម៌សម្រាប់ខ្លួនខ្ញុំដែរ?

ទាំងខ្សត់ខ្សោយទាំងជូរចត់ អ្វីមួយខ្ញុំតែងប្រាប់ខ្លួនឯងគឺ​ថា មនុស្សវ័យក្មេងដែលអាយុប៉ុណ្ណឹងដូចខ្ញុំ បើកាលណាហ៊ានធ្វើអ្វីមួយខុស ខ្ញុំក៏ហ៊ានក្រោកឈរឡើងនៅពេលដែលត្រូវរបស់នោះវាយខ្ញុំដួលដែរ​។

កន្លែងនេះហើយដែលខ្ញុំសប្បាយភ្លើតភ្លើន ខ្ញុំក៏មិនខ្លាចនឹងកាត់ចិត្ត​ចាកចោលវា ដោយគ្មានស្រណោះដូចគ្នា ។

សាជាថ្មីខ្ញុំក្តិចប្រអប់ដៃគេ ដែលឃុំគ្រងខ្លួនខ្ញុំ។​ ក្តិចឈឺយ៉ាងណា គេនៅតែធ្វើជាប់ម៉ឺងមិនលែង​។ ប្រអប់ដៃដែលខ្ញុំធ្លាប់តែស្រឡាញ់ ធ្លាប់ដាក់មកក្បែរច្រមុះ ថើបថែស្រឡាញ់ តម្កល់គេដូចជាព្រះ ជារបស់មានតម្លៃលើសអ្វីទាំងអស់នៅលើលោកនេះ ពេលនេះ​ខ្ញុំចង់ចាកចេញ​ខ្ញុំមិនស្តាយក្រោយទេ។

គេមិនចេះឈឺទេ ថែមទាំងមិនខ្លាចឥស្សរាចរិយា ឃើញស្នាមរបួសនេះនៅលើខ្នងដៃគេទេឬក៏អ្វី?

ខ្ញុំងើបមុខសម្លឹងគេ គឺសម្លឹងទាំងទឹកភ្នែកស្រក់រហាម។

កែវភ្នែក​ស្រទន់របស់គេ សាជាថ្មីស្រូបទាញយកបេះដូងរបស់ខ្ញុំ ក៏ជាកែវភ្នែក​ដែល​បានសម្លាប់ខ្ញុំឱ្យស្លាប់ ម្តងហើយកាលពីព្រឹកមិញនៅសួនក្បែរផ្ទះ។

ប៉ុន្តែជីវិតសល់នេះ មិនមែនរបស់ខ្ញុំតែម្នាក់ទេ។ ខ្ញុំគឺជាកូនទោលរបស់ម៉ាក់ប៉ាខ្ញុំ គ្រួសារខ្ញុំ បានបែកខ្ចាយទៅជាបំណែកៗទៅហើយ ខ្ញុំមិនអាចនឹងស្លាប់ព្រោះតែស្នេហាដ៏ល្ងង់ខ្លៅលើកនេះ ហើយចាកចោលពួកគាត់ដែលរស់នៅឯកោនៅក្នុងពិភពលោកនេះទៀតនោះឡើយ។ បេសកកម្មរបស់ខ្ញុំ មិនមែនរស់នៅដើម្បីតែខ្លួនឯងទេ គឺខ្ញុំតែងតែចង់ផ្សះផ្សាប៉ាម៉ាក់ខ្ញុំ ហើយខ្ញុំតែងតែចង់ធ្វើជាកូនល្អម្នាក់ ធ្វើជាខ្ទើយល្អម្នាក់ ប្រឆាំងនឹងការរើសអើងទាំងឡាយដែលគេតែងគិត​ថា មនុស្សភេទទីបីដូចជាខ្ញុំ មិនបានការ កើតមក​រត់តាមតែប្រុស អាចស្លាប់ខ្លួន អាចធ្វើរឿងចោលម្សៀតផ្សេងៗ ដើម្បីនឹងប្រដេញ​ប្រុសស្អាត។

ខ្ញុំនិយាយ​ទៅកាន់កែវភ្នែកគេ៖

«ឆ្លើយបានឬនៅ? ថាប្រាប់គេឯងបានពីរឿង ទេពណារ៉ាស្រឡាញ់ខ្ញុំ! ទុកខ្ញុំជាបេះដូងគេ? រយៈពេលយូរប៉ុណ្ណាហើយ​ ដែលយើងគេងជាមួយគ្នានៅឯណេះ! តើអ្នកណាខ្លះដឹងថា យើងជាសង្សារគ្នាហើយ?  បងឯង ដែលមានមោទនភាពចំពោះរឿងនេះដែរអត់? ចុងក្រោយមិនត្រឹមតែប៉ុណ្ណឹង បើមិនអាចបង្ហាញខ្លួននៅក្បែរខ្ញុំ ថែមទាំងទៅ Liveជាមួយ​មនុស្សម្នាក់ជាសាធារណៈ ចុងក្រោយប្រកាសនឹង​ក្លាយជាប្ដីរបស់គេរបស់ទៀត? គិតធ្វើម៉េច? អស់សំណើចណាស់! គិតថាខ្ញុំនឹងធ្វើជាសហាយស្មន់លួចលាក់ជាមួយបងឯងហ្មែនហ្អាស! ខ្ញុំកើតចេញពីដីមក គ្មានគ្រួសារ គ្មានពូជអំបូរ គ្មានវង្សត្រកូល ខ្ញុំនឹងធ្វើអ៊ីចឹង ដើម្បីបានស្រឡាញ់បងឯងក្នុងជញ្ជាំងស្នូកបួនជ្រុងនេះមែន? ឬមួយក៏គិតថា តិចទៀតខ្ញុំនឹងការប្រពន្ធមួយ ដើម្បីបិទបាំងមុខ ហើយរួមរស់ជាមួយគេក្លែងៗបន្លំៗ ធ្វើជារាប់អានគ្នាក្លែងក្លាយជាមួយបងឯង​ រាប់អាន​របៀបដេកគ្រែជាមួយគ្នា លួចលាក់​លឹបល​ដល់ចាស់ស្លាប់?»

«ស្នេហា​មិនមែន​សម្រាប់បង្អួតគេ​ទេ! ​វាមិនចាំបាច់អ្នកណា​ដឹងឮ បានយើងនេះស្រឡាញ់គ្នាកើតឯណាជេមស៍?» គេតបមកខ្ញុំដោយទឹកមុខស្មើៗ។

គេនៅមានមុខមកនិយាយរបៀនេះទៀត? កោត!

ខ្ញុំងក់ក្បាល ផ្ងក់ៗហើយឆ្លើយ៖

«ទ្រឹស្តីល្អ! តែស្នេហាលួចលាក់ ​វាមិនមែនជាស្នេហាទេ​ វា​​ជាការបោកគ្នា!»

គេនៅភាំងឆ្លើយខ្ញុំមិនរួច ខ្ញុំរកបន្ថែម​ស្រាប់តែគេ​ពន្យល់ខ្ញុំ៖

«ជីវិត​នៅមានរឿងច្រើនទៀតដែលជេមស៍ត្រូវរៀនសង្កត់កំហឹងនឹងទទួលយកវា! បងត្រូវការអនាគតមួយសិន​ដើម្បីធានាថា បងនឹង​អាចថែទាំជេមស៍បានល្អទៅថ្ងៃក្រោយ! យើងថា យើងយកតែស្នេហា មិនចង់គិតរឿងផ្សេង! ក៏បាន! ​ប៉ុន្តែ ការពិត​វាមិនស្រួលដូចយើងនិយាយតែជេមស៍ មនុស្ស​រស់ក្នុងសង្គម ធ្វើជាប្តី​ត្រូវការ​ឋានៈមួយ!»

ខ្ញុំនិយាយកាត់ភ្លាម៖

«ពេលខ្ញុំស្រឡាញ់មនុស្សម្នាក់! ខ្ញុំមិនខ្វល់ថា បងឯងជាមនុស្សបែបម៉េច ខ្ញុំមិនខ្វល់ពីលុយដែលបងឯងមានទៅអនាគតប៉ុន្មាន ខ្ញុំមិនខ្វល់ថា បងឯងពាក់ស័ក្ដិអីនៅលើស្មានោះទេ! ខ្ញុំអត់ខ្វល់អ្វីទាំងអស់! ខ្ញុំគ្រាន់តែចង់កាន់ដៃបងឯងបើកចំហ ប្រឈមមុខជាមួយពិភពលោកដែលស្អប់ខ្ពើមយើង ប្រឈមមុខជាមួយសង្គមមួយដែលមិនទទួលស្គាល់យើងជាយើង គឺ​មក​ប្រឈមជាមួយគ្នាដោយ​សេចក្ដីក្លាហាន ដោយសុទិដ្ឋិនិយម ដោយមានគុណតម្លៃ ដោយស្មោះត្រង់ចំពោះខ្លួនឯង!»

រឿង ថ្ងៃណាមួយ ​ភាគទី៨
គាត់ដើរចេញទើមៗខណៈខ្ញុំតាម​មើលស្មាគាត់ពីក្រោយ។

ខ្ញុំក៏អាណិតចិត្តបងរាហ៊ូដែរ ដែល​ត្រូវក្មេងប៉ុនខ្ញុំដេញចេញពីបន្ទប់ទទួលភ្ញៀវ ខណៈដែលគាត់ជាមនុស្សធ្លាប់មានប្រវត្តិជ្រោមជ្រែងតារាៗជាច្រើននៅក្នុងប្រទេសមួយនេះ។

ពេលដែលឡានរបស់គាត់ចាកចេញង៉ោងទៅដោយកំហឹងផុតពីរបងផ្ទះខ្ញុំ ខ្ញុំដៀងមក​តេឡេក្រាម​វិញ។ ពិតជាសារបងរាហ៊ូបញ្ជូនមក។

វា​ជាស្អី? ខ្ញុំមិនចង់ដឹងទេ!

នៅពេលដែលយើងស្រឡាញ់អ្នកណាម្នាក់ យើង​នឹងត្រូវផ្តល់ការទុកចិត្តចំពោះគា្នហើយតាំងចិត្តថា ពាក្យសម្ដីរបស់អ្នកទីបីគ្មានតម្លៃអ្វីទាំងអស់។

ខ្ញុំជាមនុស្សដែលមានសុភមង្គលក្នុងការប្រើជីវិត​ជាប្រុសស្រឡាញ់ប្រុស ប្រកបដោយសីលធម៌ និងគោរពទម្លាប់មានស្នេហាពិត។ ពាក្យមួយ​ដែលគេតែងនិយាយថា ប្រុសស្រឡាញ់ប្រុសក្នុងសង្គមខ្មែរ​និយមដោះដូរសង្សារដូចជាខោអាវ ហើយ​មួយថ្ងៃៗ​ផ្ដោតការគិត​សំខាន់ទៅលើការរួមភេទជាជាងរឿងបេះដូង មិនសូវមានភាពស្មោះត្រង់​នឹង​ស្នេហា ដោយសារតែចង់លេងសើចច្រើនជាងភាពពិតប្រាកដប្រជា ​ពាក្យដំណៀលអស់នេះ​ មិន​គ្របដណ្តប់លើខ្ញុំទេ។

ទម្លាប់រស់នៅក្នុងភាពបោកបញ្ឆោត មិនមែនជាខ្ញុំដាច់ខាត។

ក្តីសុខរបៀបនោះ​ខ្ញុំមិនត្រូវការ​ទេ។​ ខ្ញុំគឺជាមនុស្សពិតប្រាកដម្នាក់ ជាភេទមួយ ដូចភេទដទៃទៀតដែរ ខ្ញុំគោរពខ្លួន គោរព​ស្នេហារបស់ខ្ញុំ ហើយខ្ញុំចង់បានភាពច្បាស់លាស់។

ខ្ញុំចង់មានស្នេហា​ល្អមួយ​និង​ថែរក្សាវាដោយការគោរពចំពោះគ្នា។ ខ្ញុំក្រោក​រៀបចំខ្លួន​ជិះកង់ទៅសាលា។

វគ្គ

សិស្សរួមសាលា

ទោះបីកាលនៅផ្ទះគិតបែបណាក៏ដោយចុះ ដល់ចេញលេងម៉ោងទីពីរ ខ្ញុំចាប់ផ្ដើមចុចតេឡេក្រាម​នោះមើលសាថ្មី ព្រោះចង់ដឹងថា​បងរាហ៊ូផ្ញើអ្វីមក?

តាមពិតជា Account មនុស្សស្រីម្នាក់នៅលើហ្វេសប៊ុក។

«ឥស្សរា ចរិយា!»

ឈ្មោះវែងហើយមនុស្ស​ក៏ក្មេងស្អាតទៀត។ ប៉ុន្តែហេតុអី្វបានជាបងរាហ៊ូផ្ញើ Profile នាងមកឱ្យខ្ញុំ? មានន័យថាម៉េច?

ខ្ញុំមិនបានលេងហ្វេសប៊ុកទៀងទាត់ទេ អាចថាដោយសារតែគ្រួសាររបស់របស់ខ្ញុំមានមុខ មានមាត់គួរសម ហើយខ្ញុំក៏យល់ច្បាស់លាស់រឿងឥទ្ធិពលនៃបណ្ដាញសង្គមមកលើកិត្តិយសរបស់គ្រួសារ។

កម្រណាស់ដែលខ្ញុំបញ្ចេញអ្វីៗដែលជាអារម្មណ៍ ឬមួយក៏ព័ត៌មានរបស់ខ្ញុំទៅលើបណ្ដាញ​នោះ។ តាមពិតទៅ មិនថាបណ្ដាញណាក៏ដោយ ខ្ញុំអត់ងាយទេ។

ខ្ញុំមានសង្សារម្នាក់ដែលជាប្រុសដូចគ្នាទៀត ដូច្នេះហើយជីវិតរបស់ខ្ញុំកាន់តែ​ត្រូវ​រក្សាជាអាថ៌កំបាំង​។

«មនុស្សស្រីម្នាក់នេះស្អាតណាស់ ហើយកាលីបទៀត!» អារម្មណ៍មួយប្លែកៗ​ចុចមកចំៗ​បេះដូង​ងឿងឆ្ងល់របស់ខ្ញុំ។

អូខេចុះពិនិត្យ​កាន់តែវែងលើហ្វេសប៊ុកនាង ខ្ញុំកាន់តែមានអារម្មណ៍ថា គេនេះតែងខ្លួនដូចជា តារាសាធារណៈ​ ខំទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនខ្លាំង ប្រឹងនោះប្រឹង​តាមរយៈសម្ភារៈ បង្ហាញ​លើ​សន្លឹក​រូបភាពមួយថ្ងៃពីរបីដង ដែលស្អាតៗសឹងពិនិត្យអស់ គ្មានទាស់គ្រប់ជ្រុងជ្រោយ បង្អួតសូម្បីតែ Background ​កន្លែង​ពិសេសៗប្រណីតៗ ដែលគេកំពុងមានវត្តមាន​ និងអ្វីៗថ្លៃៗនៅពីមុខគេ។

«មនុស្ស​ឆ្កួតនឹង​សម្ភារៈ ឆ្កួតនឹងខ្លួនឯងពិតណាស់! មនុស្ស​បែបនេះ សម្បូរហៀរកែង ក្នុងសង្គម​ឌីប្រេ​សិន​​! ​ខ្ញុំមិនឱ្យតម្លៃ មិនចង់មើលមុខ​៣៦០ និងរោមភ្នែកកូរ៉េ​របស់នាង​ទេ! ប៉ុន្តែសាជាថ្មី តើបងរាហ៊ូចង់សំដៅលើអ្វី?

«ឥស្សរា ចរិយា» ឈ្មោះនេះក៏មិនមែនជាឈ្មោះកំណើតដែរ មិនមែនជាឈ្មោះឪពុកម្ដាយដាក់ឱ្យទេ គេដាក់ឈ្មោះខ្លួនឯងដូចជាតារាម្នាក់ ឬមនុស្ស​ High Show។

ចុមស្អីគេនេះ?

ខ្ញុំនៅគាំងៗវិលៗ មុខខ្ញុំរីកៗ​ដូចមនុស្ស​ង៉េមង៉ាម​ក្រោកពីសន្លប់​ព្រោះរូបចុងក្រោយមួយសន្លឹក នាង​ឈរថតស្និទ្ធស្នាលជាមួយសង្សារខ្ញុំ​ បងទេពណារ៉ា។

«ល្អហើយដែលថ្ងៃនេះរកឃើញការពិត!»

សំឡេងមនុស្ស​ម្នាក់ លាន់មកពីក្រោយខ្នងខ្ញុំ។

ខ្ញុំបែរភ្លាម។  ជាក្មេងប្រុសវ័យជំទង់ម្នាក់ អាចថារូបរាងគេ​តូចជាងខ្ញុំឆ្ងាយណាស់ ប៉ុន្តែទឹកមុខនិងការឈឺចាប់ស្ងៀមស្ងាត់ក្នុងកែវភ្នែករបស់គេ បង្ហាញថាគេអាចមានវ័យច្រើនជាងខ្ញុំ។

ខ្ញុំមិនដែលស្គាល់ម្នាក់នេះទេ មិនដឹងថា​សម្តីមុននេះគេនិយាយមករកខ្ញុំ ឬខ្ញុំឮច្រឡំទៅ?

ខ្ញុំក្រឡេកទៅមើលកាតរបស់គេភ្លាមមួយរំពេច ខ្ញុំឃើញឈ្មោះរបស់គេហើយ ឯក ម៉ាលីគ។ នៅតែនឹកមិនឃើញ​ថាខ្ញុំនិងគេ​ស្គាល់គ្នា​នៅទីណា​ទាល់តែសោះ ហេតុអីមកនិយាយជាមួយខ្ញុំហើយលបមើល​អេក្រង់ខ្ញុំទៀត?

ខ្ញុំបិទទូរសព្ទយ៉ាងរហ័ស រកកលស្នេហ៍នឹងក្រោកឡើងជណ្ដើរ ត្រឡប់ទៅកាន់ថ្នាក់រៀនវិញ ស្រាប់តែគេនិយាយមកចំៗ៖

«ព្រានម្នាក់ហ្នឹង ខ្ញុំក៏ចាញ់បោកគេដែរ!»

ខ្ញុំសម្លឹងគេក្រឡង់ៗ។ ទឹកមុខ​ឯកម៉ាលីគម្នាក់នេះ ហាក់​មិនចុះញ៉មនឹង​សភាព​ទឹកមុខស្មើៗរបស់ខ្ញុំសោះ​ គេមិនចាកចេញ បែរជានៅញាក់ចិញ្ចើមផ្គើន​ ហើយ​សង្កត់ន័យបន្ថែម៖

«ព្រានសិស្សច្បងម្នាក់ហ្នឹងហើយ! ទេពណារ៉ា​! ខ្ញុំក៏ជាអ្នករងគ្រោះដែរ!»

ខ្ញុំស្លឺនៅស្ងៀម ឯជើងដែល​ប្រុងឈាន​ឡើងលើត្រូវភាំងដូចគ្នានឹងចង្វាក់បេះដូងខ្ញុំ។

«ឥស្សរាចរិយា​ដែលឯងមើលប្រូហ្វាល់មិញហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ! ចង់ដឹងរឿងរបស់គេច្បាស់ មកនិយាយជាមួយខ្ញុំម៉ោងបាយ!»

ខ្ញុំបែរក្រោយសឹងតែមួយរយប៉ែតសិបដឺក្រេសម្លឹងទៅកាន់សិស្សម្នាក់នោះ ខណៈគេសើចឌឺខ្ញុំហើយរត់ទៅថ្នាក់វិញបាត់។

ឯកម៉ាលីគនេះបន្សល់ឱ្យខ្ញុំនូវស្នាម​ញញឹមជូរចត់ចម្លែកមួយមុនពេលគេបែរខ្នង​រត់ចេញទៅ។ «ព្រានម្នាក់ហ្នឹង ខ្ញុំក៏ចាញ់បោកគេដែរ!» «ឥស្សរាចរិយា​ហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ!» ម៉េចក៏ពាក្យពីរនេះ នៅរត់ចុះរត់ឡើងក្នុងត្រចៀកខ្ញុំដដែលៗច្រើនលើកម្ល៉េះ? ឃើញដំណើររបស់គេពីក្រោយខ្ញុំអាចស្មានបានដឹងថា គេក៏ជាមនុស្សប្រុសស្រឡាញ់ប្រុសដូចខ្ញុំដែរ ប៉ុន្តែ….ហេតុអ្វីបានជាភាពក្រៀមក្រំ និងអាថ៌កំបាំងដ៏ជូរចត់នៅលើទឹកមុខ​គេ កែវភ្នែកបបូរមាត់ ពាក្យសម្ដីរបស់គេ រំញោចបេះដូងខ្ញុំម្ល៉េះ?

មួយរយៈពេលចុងក្រោយមកនេះ ខ្ញុំរវល់ខ្លាំងណាស់ជុំវិញរឿងបងទេពណារ៉ា នៅសុខៗមានរឿងជាច្រើន​បានលេចចេញមក​មិនថាករណីមាសមន្តា បងរាហ៊ូ​ ឬ​ករណីឯកម៉ាលីគនេះ​ ហេតុអ្វីគ្រប់យ៉ាងចម្លែកៗ?

អ្នកដែលគេនិយាយអម្បាញ់មិញគឺគាត់មែនអត់? ព្រានសិស្សច្បង? ឯកម៉ាលីគ​សំដៅលើបងទេពណារ៉ា? ហើយមនុស្សស្រី High Show ឈ្មោះឥស្សរាចរិយានោះជានរណា ហេតុអីនាង​ថតរូបស្និទ្ធយ៉ាងនេះជាមួយគាត់?

«ឥស្សរាចរិយា​ដែលឯងមើលប្រូហ្វាល់មិញហ្នឹង ជាសង្សារកូនអ្នកមាន​របស់គេ!»  សម្តី​ឯក​ម៉ា​លីគ​ បានធ្វើឱ្យខ្ញុំឆ្ងល់ដាច់ផ្ងារ «បើគាត់ជាប្រុសស្រឡាញ់ប្រុស ហេតុអីបានជាគាត់មានសង្សារស្រី?»។

សាជាថ្មី ខ្ញុំលើកហ្វេសប៊ុកស្រីម្នាក់នោះអូសចុះឡើងមើលទាំងអារម្មណ៍ងងឹតឈឹងគ្មានពន្លឺ​។

ប៉ុន្តែថ្ងៃត្រង់មកដល់ ខ្ញុំមិនបានចួបជាមួយ​គេម្នាក់នោះទេ ព្រោះខ្ញុំមិនឃើញឯកម៉ាលីគនោះ។ ប្រហែលអាចថាមកពីខ្ញុំចេញពីរៀនយឺតពេក​ ខ្ញុំនៅដំអក់ដោយសារតែទាក់ទើរ មិនសូវចង់ចួបនិយាយជាមួយមនុស្សចម្លែកធុនគេ។

រហូតដល់ល្ងាចឡើង បងTN បានមកទទួលខ្ញុំនៅកាច់ជ្រុងសាលា។

«កូនជេមស៍! ល្ងាចនេះម៉ាក់នៅរវល់ផ្ទះជេនីបន្តទៀត កូនចង់មកបុណ្យអេរិចជាមួយម៉ាកដែរឬអត់?!»

«Homework ច្រើនណាស់ អត់បានទៅទេម៉ាក!»

«អត់ចង់ក៏មិនអី នៅផ្ទះសម្រាក​ក៏បានដែរកូន! ចេះធ្វើអីតិចតួចញ៉ាំខ្លួនឯងអត់?!»

«ខ្ញុំធ្វើបានម៉ាក់!»

«អូខេ!​ យប់បន្តិចម៉ាក់ទៅវិញហើយណ៎ា!»

ខ្ញុំឆ្លើយប្រាប់គាត់វិញថា ខ្ញុំកំពុងតែទៅផ្ទះហើយ តាមពិតខ្ញុំកំពុងនៅលើឡានជាមួយប្រុសសង្សារ​។

ឈែតជាមួយម៉ាក់ចប់​ដូចដកបន្លាចេញពីទ្រូង។

ខ្ញុំងាកទៅរកបងTN ទាំងសប្បាយចិត្ត។

«មានរឿងអី?!»

«អត់ទេ! អ្នកស្គាល់គ្នាម្នាក់ កូនគេស្លាប់ ហើយនៅក្រៅប្រទេស កំពុងតែរវល់បញ្ជូនសពត្រឡប់មកវិញ បានជាម៉ាក់មិនទាន់បានមកផ្ទះ!»

បងTNមិនមាត់ គាត់ចាប់ផ្ដើមជាន់ហ្គា​ចេញឡាន។

ខ្ញុំវិញ នៅក្បែរគេ​បែបនេះក៏សប្បាយចិត្តណាស់ទៅហើយ ប៉ុន្តែនៅពេលក្រឡេកឃើញ​ទូរសព្ទ​ដៃរបស់គេ នៅក្បែរប្រអប់លេខ ខ្ញុំចាប់ផ្ដើមនឹកឃើញភ្លាមៗ ដល់មនុស្សស្រីរូបស្អាត High Show។

«អ្នកណាឈ្មោះឥស្សរា ចរិយា?»

ដៃគេនៅលើប្រអប់លេខ ចាប់ផ្តើមច្បាមណែន​ព្រោះសំណួរខ្លីបន្ទាន់ធ្លោយចេញពីមាត់របស់ខ្ញុំ។ សភាពរបស់មនុស្សស្រឡាញ់គ្នា បង្ហាញជាសម្ងាត់ឱ្យឃើញនិង​ទទួលដឹងថា អារម្មណ៍​របស់ដៃគូខ្ញុំកំពុងតែក្រឡាប់ចាក់។ ​គេលាក់ខ្ញុំមិនជិតទេ។

គាត់ស្គាល់ម្នាក់នោះច្បាស់ណាស់!

ត្រូវហើយ! ខ្ញុំចាំបាច់សួរដូចក្មេងអាយុ៣ឆ្នាំ? គេថតរូបជាមួយគ្នា រឿងអីថាមិនស្គាល់គ្នា?

«ស្គាល់តាស៎!»

បងTN ឆ្លើយមកវិញធ្វើដូចធម្មតា។

ពាក្យឆ្លើយពីរម៉ាត់នេះកំពុងដុត​កម្លោច​ចំបេះដូងរបស់ខ្ញុំ។

ទោះបីជា បងTN ដូចជាបាន​រៀបឫកពា ពូកែគ្រប់គ្រងស្ថានការណ៍យ៉ាងណា ប៉ុន្តែខ្ញុំនៅតែមើលដឹងថា គាត់ជាន់ហ្គាលឿនជាងមុន។ នៅពេលដែលខ្ញុំសម្រេចចិត្ត​ចូលដល់ប្រធានបទមួយនេះ ខ្ញុំនឹកឃើញភ្លាមដល់សម្តីម្នាក់ឈ្មោះឯកម៉ាលីគ កាលពីព្រឹក «ខ្ញុំក៏ជាអ្នករងគ្រោះរបស់សិស្សច្បងព្រាន!»

ខ្ញុំសម្លឹងទៅថ្នល់ខាងមុខជាមួយកែវភ្នែកល្ហល្ហេវ។ តើសង្សាររបស់ខ្ញុំប្រភេទជាមនុស្សស៊ីម​ពីរ មានសង្សារទាំងស្រីទាំងប្រុសក្នុងពេលតែមួយ ឬក៏មិនមែន?

សម្ដីរបស់ប៉ាខ្ញុំលាន់មកវិញក្នុងការចងចាំ «មិត្តភក្តិកូនណាម្នាក់ ប៉ាម៉ាក់បណ្តោយឱ្យជិះឡានថ្លៃយ៉ាងនេះ ទាំងមិនទាន់គ្រប់អាយុបើកឡាន?!»

ខ្ញុំគ្រហែម​ហើយនិយាយ៖

«តាមពិតទៅ ខ្ញុំមិនដែលឮបងTN និយាយពីរឿងគ្រួសារបងប្រាប់ខ្ញុំសោះ!»

«យើងមិនមែនចួបគ្នាដើម្បីនិយាយអំពីរឿងផ្សេងទេជេមស៍!»

«រឿងផ្សេង? រឿងគ្រួសារបងTN ទុកថាជារឿងផ្សេង?!»

«កុំរញ៉ាំរញ៉ូវដាក់បង! បងមិនចូលចិត្ត!»

គេថាមករ៉ាវៗហើយចងចិញ្ចើមធ្វើកាចៗ។

«ខ្ញុំក៏មិនចូលចិត្តដូចគ្នា!»

គេដៀងភ្នែកមកខ្ញុំវិញ ពេលខ្ញុំព្រហើនឆ្លើយឆ្លងជាលើកដំបូង តមាត់គេ។ គេចេះអន់ចិត្ត ហេតុអីបានជាគេមិនដឹងថា ខ្ញុំក៏កំពុងតែអន់ចិត្តដែរ?

គេនៅមិននៅ មាន​រូបថតជាមួយ​ស្រី High Show  ខ្ញុំជាសង្សារគេ ខ្ញុំមានសិទ្ធិខឹង​សួរនាំមែនអត់?

ខ្ញុំក្រពាត់ដៃធ្វើមុខមាំបង្ហាញថា​ខ្ញុំអន់ចិត្ត​មែន គ្រាន់តែរឿងអ្វីឱ្យប្រាកដខ្ញុំមិនទាន់កំណត់បាន អាចអន់ចិត្តដែលគេថតជាមួយមនុស្សស្រីម្នាក់នោះឬមួយក៏យ៉ាងណា ឬមួយមកពីឯកម៉ាលីគ?

«ខ្ញុំចង់ឱ្យបងប្រាប់ពីរឿងម្នាក់ស្រីនោះ! ហេតុអីគេថតរូបជាមួយបងហើយផុសពេញហ្វេសប៊ុកធ្វើឱ្យគ្រប់គ្នាច្រឡំ អ៊ីចឹង?!»

ខ្ញុំសួរនាំផ្ទួនៗតាមរបៀប​ជាម្ចាស់លើគ្នា ហើយមានសិទ្ធិខឹងប្រចណ្ឌ។

សំឡេងសង្សារខ្ញុំតបមកវិញមិនចេះទាល់ទេ៖

«យើងក៏ដឹងថាគេព្យាយាមធ្វើឱ្យអ្នកគ្រប់គ្នាច្រឡំដែរ មានន័យថា វាអត់មានពាក់ព័ន្ធជាមួយយើងពីរនាក់!»

«ម៉េចទៅហៅថា អត់ពាក់ព័ន្ធបង? សង្សារខ្លួនឯងថតជាមួយមនុស្សស្រីស្អាតម្នាក់!»

គេដៀងភ្នែកសម្លឹងខ្ញុំ ជាមួយនិងទឹកមុខស្មើៗដ៏ស្រស់សង្ហារបស់គេ​ ឯខ្ញុំមើលគេក្រឡង់ៗរង់ចាំចម្លើយ។

ទឹកមុខ​និងឫកពា​បងទេពណារ៉ា ដូចជាចង់បន្ទោសថា ខ្ញុំនេះកំពុងតែចោទគាត់ ថាស្រឡាញ់ស្រី តែខ្ញុំមិនខ្វល់! ខ្ញុំមិនដឹងទេ! គាត់គិតម៉េច​ក៏គិតទៅចុះ ខ្ញុំជាមនុស្សសសៃឈាមរត់រសឹបពេញខ្លួន ខ្ញុំចេះប្រចណ្ឌ ចេះសង្ស័យ​ ចេះសួរនាំ។

គេនេះលូកដៃស្ដាំមកស្ទាបទ្រូងខ្ញុំដោយ​ដៃឆ្វេងគេនៅបន្តកាច់ចង្កូត។

«បេះដូងមួយហ្នឹងពណ៌អីឆាប់ខឹង ឆាប់សង្ស័យ ​ឆាប់ប្រចណ្ឌម៉េះ? ដឹងថាបងស្រឡាញ់ជេមស៍​ប៉ុនណាអត់ពេលអ៊ីចឹង?»

បាតដៃរបស់គេផ្សារភ្ជាប់ដោយភាពកក់ក្តៅនូវចរន្តភាសាស្នេហ៍ និងអំណាចដ៏មានអានុភាពបុកលើដើមទ្រូងដែលទើបតែទទួលបាននូវសុភមង្គលលាយឡំជាមួយនឹងសេចក្ដីទុក្ខព្រួយក្នុង​

រយៈ​ពេលប៉ុន្មានម៉ោងមកនេះ។

ការលេចឡើងនូវវត្តមានរបស់មនុស្សពីរនាក់ គឺឥស្សរា ចរិយា និង ឯក ម៉ាលីគ ពិតណាស់កំពុងតែធ្វើឱ្យខ្ញុំសៅហ្មង ប៉ុន្តែការបបោសអង្អែលនៅលើដើមទ្រូងរបស់ខ្ញុំពេលនេះ ពិតណាស់ធ្វើឱ្យខ្ញុំនឹកឃើញ​ទោរទន់ ដល់បណ្ដាថ្ងៃដ៏សែនកក់ក្ដៅដែលយើងបានផ្តល់រសស្នេហ៍ឱ្យគ្នាទៅវិញទៅមក។

ហេតុអីយើងទាំងពីរ​ចាំបាច់បណ្ដាលឱ្យមនុស្សជុំវិញខ្លួន ក្លាយមកជាប្រធានបទដែលយើងអាចនឹង​ឈ្លោះគ្នា អន់ស្រពោនបាន?

ពេលវេលា​យើងនៅក្បែរគ្នា​ដូចឥឡូវ ​រកបានមកដោយលំបាកណាស់ ​ហេតុអ្វីខ្ញុំចង់តែបំផ្លាញ​ដោយសារប្រើអារម្មណ៍ច្រណែន​សង្ស័យ?

«នៅជាមួយគ្នាហើយ នៅតែមិនសប្បាយចិត្តបានទៀត?  បានការមែន អ្នកណាអ្នកដុតហ្នឹង? ​អ្ហះ! ​អារាហ៊ូ?​ វាប្រាប់ជេមស៍អីខ្លះ? ចាំប្រដៅអាមួយហ្នឹងម្តង!»

ខ្ញុំរាងភ្លេចគិតអំពីបងរាហ៊ូទៅហើយ​ រហូតដល់សង្សារសួរ។ ប្រហែលជាខ្ញុំស្គាល់ម្នាក់ស្រី High Show ហ្នឹងហើយ បានជា​បងTNដឹងថា មានគេ​ឱ្យព័ត៌មាន​អំពីនាង​មកខ្ញុំ។

ខ្ញុំចាំបាច់​ត្រូវ​ឆ្លើយតបតាមសម្រួល៖

«ព្រឹកមិញគាត់មកផ្ទះខ្ញុំ ចង់ហៅខ្ញុំទៅថតទស្សនាវដ្តីនោះទៀត!»

ទេពណារ៉ា គេហាក់ដូចជាចាប់អារម្មណ៍ចម្លើយនេះ​ដោយ​លើកដៃចេញពីទ្រូងខ្ញុំវិញ ទៅបើកបរដោយ​ប្រើដៃទាំងពីរតែម្តង។

«ចុះជេមស៍គិតយ៉ាងម៉េច? ហើយឆ្លើយនឹងវាថាម៉េច?!»

«ខ្ញុំប្រាប់ហើយថា កុំយករឿងទស្សនាវដ្តី រឿងAgencyវិស្ណុអីមកនិយាយទៀត! ខ្ញុំព្រមានគេទៀតថា ពេលបងមកដល់ភ្នំពេញនឹងរករឿងគេ!»

«វាមាននិយាយអីទៀតទេ?!»

«អត់ទេ!»

ខ្ញុំឆ្លើយខ្លី ព្រោះទម្លាប់ខ្ញុំមិនចង់ឱ្យគេឈ្លោះគ្នាដោយសារខ្ញុំស្រាប់ហើយ។  សូម្បីតែរឿង Account ឥស្សរាចរិយានោះ ដែលបងរាហ៊ូផ្ញើមកក៏ខ្ញុំមិនបង្ហើបដែរ។

បើសិនជាខ្ញុំជ្រុលតែធ្វើឱ្យបងរាហ៊ូត្រូវCEOរបស់គាត់ខឹងទៅហើយ ហេតុអីខ្ញុំចាំបាច់បង្កាត់ភ្លើងឱ្យបងទេពណារ៉ា ឈ្លោះគ្នាជាមួយគាត់ទៀត។

ទោះបីយ៉ាងណាក៏ខ្ញុំនៅតែមានចិត្តខ្លះអាណិតបងរាហ៊ូ។

បងទេពណារ៉ាមិននៅស្ងាត់ដូចខ្ញុំពេលនេះទេ គាត់ឈ្លេចសួរខ្ញុំបន្ថែម៖

«ហើយវាក៏យករឿងឥស្សរា មកចាក់ចុចជេមស៍ឱ្យខឹងបង?!»

ខ្ញុំនៅស្ងៀម។  បើគេដឹងអស់ទៅហើយតើខ្ញុំមានអីត្រូវនិយាយទៀត?

សម្តីគេ​ហៅនារីនោះ មួយកំណាត់ឈ្មោះពិតជាពីរោះពេកហើយ អារម្មណ៍ចម្លែកៗចេះតែបុកភើតៗមកប៉ះបេះដូងខ្ញុំ។ ខ្ញុំក៏ឆ្លៀតឱកាសនេះឌឺដងឱ្យសង្សារសំណព្វ៖

«បើល្អ​ ចាំបាច់អីខ្លាច​អ្នកណានិយាយ?»

«ជេមស៍កុំភ្លេចខ្លួននិយាយព្រហើនដាក់បង!»

គេថាឱ្យខ្ញុំខ្លីៗ ធ្វើខ្ញុំដឹងខ្លួនឡើងវិញថា គេនេះជាមនុស្សប្រកាន់ណាស់។ នៅជាមួយគេ ទេពណារ៉ាតែងតែមានឫកពាអស្ចារ្យ ខ្ពស់ខ្ពស់ និងធំជាងខ្ញុំ មិនថាការ​សម្រេចចិត្ត និង​ការចង់ឱ្យភាគីខ្ញុំចាញ់ច្រាប និង​កោតគោរពគេ។

គេមានគិតដល់បេះដូងរបស់ខ្ញុំ ការសង្ស័យរបស់ខ្ញុំ និងការអត់ធ្មត់សម្របសម្រួលជាមួយគេដែរអត់?

តាមថាខ្ញុំត្រូវដេញដោលគេច្រើនជាង​នេះ​សូម្បីតែពាក្យសម្តីបរិហារដែលថា គេនៅពីក្រោយការដាក់ខ្ញុំទៅឱ្យមាសមន្តានោះ ខ្ញុំមិនទាន់ដេញដោលគេផង ហេតុអីគេនៅតែព្យាយាមបង្ក្រាបទៅលើផ្នត់គំនិត​ស្វែងរកការពិតរបស់ខ្ញុំ ព្រោះគេជាប្រុសស្អាត មានអ្នកដទៃ​ចាប់អារម្មណ៍​ច្រើន ខ្ញុំជាភាគី​គ្មានតម្លៃ?

ខ្ញុំនៅស្ងៀមដោយ​អាក់អន់ចិត្ត ប៉ុន្តែខ្ញុំមិននិយាយអ្វីទេ។ មនុស្ស​ខ្ញុំនេះ​ត្រូវគេបង្ក្រាបតាំងតែពីក្មេងរហូតមកដល់ឥឡូវ ឡើង​ធ្លាប់ទៅហើយ។ នៅក្នុងផ្ទះរបស់ខ្ញុំ ខ្ញុំគឺជាភាគីចាញ់។ ក្រៅពីយំហើយនិងឡើងទៅបន្ទប់សំងំ ខ្ញុំគ្មានអ្វីក្រៅពីនេះទៀតទេ។

ពេលនេះទៀតសោត ខ្ញុំទុកឱ្យគេបញ្ចេញអារម្មណ៍ចុះ គេគិតថាយ៉ាងម៉េចក៏បានដែរកុំឱ្យតែគេចាកចេញពីខ្ញុំ ពីព្រោះខ្ញុំពិតជាស្រឡាញ់គេខ្លាំង។

គ្រប់ឥរិយាបថ ឫកពា ទោះបីគេក្រអឺតក្រទម ឬមួយក៏គេវាយតម្លៃខ្លួនឯងខ្ពស់ជាងខ្ញុំ ខ្ញុំត្រូវតែទទួលយកបានជានិច្ច ដរាបណានៅតែចង់បានការស្រឡាញ់ការពារពីគេដូចនេះតទៅ។

«បើស្រឡាញ់គ្នា ហើយទៅត្រចៀកសស្ដាប់អ្នកដទៃ​ដដែល មិនបាច់ស្រឡាញ់ទៀតក៏បាន ព្រោះមុនក្រោយគង់តែព្រាត់ប្រាស់គ្នាចៀសមិនរួចទេ!»

ខ្ញុំនៅស្ងៀមទាំងបេះដូង​ស្រាលហេងហាង​ និង​ព្រួយភ័យ។

យើងនៅតែជាភាគី«ចាញ់» មានអ្វីស៊ូលើសមរភូមិស្នេហាមួយនេះទៅ បើជ្រុលជាព្រមខ្លួនទៅជាចំណាប់ខ្មាំងតាំងតែពីដំបូងម្ល៉េះ?

«បងមិនចង់ឮ មិនចង់ដឹងពីមនុស្សទាំងអស់នោះទេ!​ បើអាច នៅជាមួយគ្នាកុំនាំរឿងផ្សេងមកនិយាយ!»

គេបន្ថែមមកទៀតដោយមិនខ្ចីងាកសម្លឹងខ្ញុំ មិនខ្ចីយល់ពីអារម្មណ៍អ្នកនៅក្បែរម្នាក់នេះឡើយ​។

«បាទ»

ខ្ញុំឆ្លើយខ្លីតែខ្ញុំរលីងរលោង។

«បើបងថាស្រឡាញ់ជេមស៍ គឺស្រឡាញ់ជេមស៍ហើយ វាគ្មានអីត្រូវវិភាគ បកស្រាយ ប្រៀបធៀបអីច្រើនទេ បងហត់ណាស់! ហើយបើមានសង្សារប្រុសរញ៉េរញ៉ៃដូចស្រីដដែល បងស្រឡាញ់ស្រីតែម្តងទៅមិនល្អទេ?»

ខ្ញុំមិនមាត់មិនកអីទាំងអស់ ទុកឱ្យគេបានបញ្ចេញផ្កាភ្លើងកំហឹង ទុកដូចថា ​មានតែខាងគេ​ដែលចេះ«ហត់ចិត្ត» ចំណែកយើងជាវត្ថុ«គ្មាន​ចិត្ត» ​ឬអាចថា គ្មានវិញ្ញាណ។

រហូតដល់ឡានគេឈប់ គឺយើងមិនបានហើបមាត់រកគ្នាទេ។ ខ្ញុំដើរស្ងប់ស្ងៀមតាមពីក្រោយការដឹកមុខរបស់គេ ទីដែលដែលយើងតែងតែលួចលាក់ ក្បត់ចិត្ត​ឪពុកម្តាយមក​រួមរស់ស្នេហាជាមួយគ្នា តាមសម្រែកទាមទាររបស់បេះដូង។

ពេលដែលគេចាក់សោទ្វាររួច ខ្ញុំក៏ចូលទៅបន្ទប់ទឹកភ្លាម ព្រោះខ្ញុំមិនចង់ឱ្យគេឃើញកែវភ្នែកយំយែក​របស់ខ្ញុំអម្បាញ់មិញនេះ។

គេបានរិះគន់ថា ខ្ញុំជាមនុស្ស​រញ៉ាំរញ៉ូវទៅហើយ ដូច្នេះទៀត ខ្ញុំមិនចង់ឱ្យគេរិះគន់បន្ថែមថាខ្ញុំជាមនុស្សរញ៉េរញ៉ៃ នាំរឿង នាំខាតពេលវេលាល្អៗ របស់ពួកយើងនោះទេ។

នៅពេលខ្ញុំលើកក្បង់ទឹកមកលុបលាងមុខ ដោយ​ព្យាយាមយកសំឡេង រ៉ូប៊ីណេជម្រះបំបាត់ទៅនូវបណ្តា​ចម្ងល់ទាំងពួង សំណួរ​ដែលវាយដំនៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំដូចជាឮទូរសព្ទគេលាន់ឡើង ប៉ុន្តែខ្ញុំមិនបានយកចិត្តទុកដាក់ខ្លាំងនោះឡើយ។

«Enjoy the moment James! រីករាយមានអីខាត​នោះ? ធ្វើចិត្ត​ឱ្យរីករាយ មានន័យថា រស់នៅជាមួយពេលវេលានេះឱ្យបានពេញលេញជេមស៍! មិនត្រូវគិតពីអ្វីផ្សេង ហើយក៏មិនគួរ​ទៅ​ខ្វល់ខ្វាយឬព្រួយបារម្ភអំពីអនាគតដែលមើលមិនឃើញដែរ!» ខ្ញុំគិតបែបនេះ ហើយសម្លឹងខ្លួនឯងទាំងងើបមុខឡើងមកវិញយឺតៗក្នុងកញ្ចក់។

ឥឡូវនេះខ្ញុំកំពុងស្ថិតនៅក្នុងបន្ទប់ឋានសួគ៌របស់យើងទាំងពីរទៅហើយ ឥស្សរា​ចរិយា ឬឯកម៉ាលីគអីទៅ? ហេតុអីខ្ញុំត្រូវ​គិតពីពួកគេ មកបំផ្លាញបច្ចុប្បន្នភាពដ៏ល្អរបស់ខ្ញុំ នេះគឺជាអ្វីដែលខ្ញុំសម្រេចចិត្ត?

ខ្ញុំឈាន​ចេញមកក្រៅវិញ ដោយ​បង្ហាញ​អារម្មណ៍រីករាយជ្រះស្រឡះ ត្រៀមនឹង​ឱបប្រលោមគេ​ដោយក្តីនឹកនា ស្រាប់តែគេឈរចាំខ្ញុំជាស្រេចក្បែរមាត់ទ្វារបន្ទប់។

«បងមានធុរៈត្រូវទៅភ្លាម! បងសុំទោស»

ខ្ញុំវិញមិនមានអ្វីនិយាយទេ បានត្រឹម​ដៀងសម្លឹង​ទូរសព្ទដែលគេស៊កក្នុងហោប៉ៅវិញដោយអន្ទះសា​។ សភាពរួសរាន់នេះ ប្រាប់ខ្ញុំជាស្រេចថា អ្នកដែលទើបនឹង​ខលមក«សំខាន់»ចំពោះគេខ្លាំងកម្រិតណា។

«ផ្លូវខុសគ្នា​បងមិនបានជូនទេ ជេមស៍គេងលេងនៅហ្នឹងសិនក៏បាន!»

«ខ្ញុំទៅផ្ទះវិញខ្លួនឯងអត់អីទេ!»

ខ្ញុំឆ្លើយតបតិចៗ​ដោយប្រឹងលាក់បាំងទុក្ខកង្វល់ស្រពោនរបស់ខ្លួនឯង។

បន្ទប់នេះមានន័យអីក្រៅតែពីភាពឯកោ និងឈឺចាប់ពេលគ្មានវត្តមានគេ?

រយៈពេលចុងក្រោយនេះ «គេជាអ្នកណា»​ ខ្ញុំគ្មានចម្លើយទេ។ នៅលើកង់បី ខ្ញុំអង្គុយគិតស្លុបម្នាក់ឯង។ អ្នកណាទៅ​ ដែលហៅគេទៅទាំងបែបនេះ បាន​ហើយ​គេតក់ក្រហល់យ៉ាងនេះ?

អ្នកណាខ្លះនៅជុំវិញខ្លួនគេ ក្នុងជីវិត​របស់គេ? ម្សិលមិញ​គេ​ទើបតែបាត់ខ្លួន​សូន្យឈឹងទៅ​ ហើយពេលមកវិញ សូម្បីតែសួរគេថាបាត់ទៅណា ក៏ខ្ញុំមិនហ៊ានផង តើខ្ញុំអាចដោះស្រាយបញ្ហាពេលនេះបានដោយរបៀបណា?

អម្បាញ់មិញខ្ញុំតាំងចិត្តថា នឹងព្យាយាមរស់នៅឱ្យបាន​សប្បាយចិត្តជាមួយបច្ចុប្បន្នកាលរបស់ខ្ញុំ ប៉ុន្តែបច្ចុប្បន្នកាលពេលនេះបានក្លាយជាទៅអតីតកាលត្រឹមមួយប៉ប្រិចភ្នែកអ៊ីចឹងទៅហើយ តើខ្ញុំដោះស្រាយវាយ៉ាងម៉េចទៀត?

នៅពេលដែលយើងមានឈ្មោះជាសង្សារនឹងគ្នា សូម្បីតែការពិតដែលខ្ញុំចង់ដឹង ចង់ស្វែងរក ក៏មិនហ៊ាននឹងប្រឈម  មិនអាចសួរនាំផង តើសន្តិភាពផ្លូវចិត្តរកបានពីកន្លែងណាមក?

ត្រឡប់មកដល់ផ្ទះវិញ ដូចល្ងាចម្សិលដែរ ខ្ញុំអត់ឃ្លានបាយទេ។ ម៉ាក់ខ្ញុំនៅមិនទាន់មកដល់ ម៉្ល់ោះហើយ ខ្ញុំអាចអង្គុយសំកុកកើតទុក្ខ​មួយសេរី មិនចាំបាច់ខ្លាចមានគេតាមសម្គាល់មើល។

នៅបន្ទប់សាឡុងតែម្នាក់ឯង ខ្ញុំគិតឃើញដល់រឿងជាច្រើន។  ខ្ញុំចង់ខលទៅរកគេណាស់ សំខាន់ខ្ញុំប្រាប់ខ្លួនឯងថា អ្នកដែលឆក់យកគេ​ចេញពីទ្រូងខ្ញុំទៅ មិនមែនជាមនុស្សស្រី High Show ម្នាក់នោះដាច់ខាត ប៉ុន្តែហេតុអីបានជាដៃខ្ញុំចេះតែ​ចុច ហើយ​អារម្មណ៍ខ្ញុំចេះតែ​ចង់ចូលទៅមើលប្រូហ្វាល់របស់នាងម្ដងហើយម្ដងទៀត?

ភ្លាមនោះខ្ញុំឃើញនាងផ្តើម​ថតវីដេអូឡាយ។

ពិភាល់មួយ បុកបេះដូង​កំព្រា​នេះ។

ដៃខ្ញុំញ័រ!  ខ្ញុំថានឹង​ចុចមើលវីដេអូភ្លាម​តែខ្ញុំអាក់វិញ! បើចុចគេ​នឹងដឹងថាខ្ញុំកំពុងមើល។​ ធ្វើម៉េចទៅ  ខ្ញុំចង់មើលណាស់ ប៉ុន្តែខ្ញុំមិនហ៊ានចេញមុខទេពីព្រោះនាងអាចឃើញគណនីរបស់ខ្ញុំ ដូច្នេះខ្ញុំធ្វើម្ដេចទៅ?

ជាលើកដំបូងក្នុងជីវិត    ដែលខ្ញុំចាប់ផ្តើមបង្កើតគណនីហ្វេគមួយ​ឡើងមកភ្លាមៗបានលើ​ហ្វេស​​ប៊ុក​ដោយមិនខ្ចីគិតច្រើន។

នេះហើយជាឥទ្ធិពលនៃសេចក្តីស្នេហា។ មនុស្សដែលខ្ញុំស្រឡាញ់ រមែងមាន​ឥទ្ធិពលមកផ្លាស់ប្ដូរខ្ញុំបាន ទៅកាន់ផ្លូវទាំងពីរ គឺខុសហើយនិងត្រូវ។

ល្អឬអាក្រក់ វិជ្ជមានឬអវិជ្ជមាន ឥឡូវនេះខ្ញុំចែកមិនដាច់ទេ ប៉ុន្តែដែលច្បាស់ចែសគឺថា អ្វីដែលខ្ញុំមិនធ្លាប់គិតថាធ្វើ ខ្ញុំកំពុងតែធ្វើឡើងហើយ។

ការបង្កើតគណនីក្លែងក្លាយ មិនមែនជារឿងដែលខ្ញុំកំពុងវាយតម្លៃថាខុសឬក៏ត្រូវនៅឡើយ ប៉ុន្តែវាកំពុងបង្ហាញពីទង្វើប្រាសចាកពីចរិតលក្ខណៈដើមរបស់ខ្ញុំ។

ខ្ញុំមិនដែលរកឃើញផលប្រយោជន៍អ្វីនៅក្នុងការបង្កើតរូបភាពក្លែងបន្លំនៅលើបណ្ដាញសង្គមដែលខ្ញុំមិនឱ្យតម្លៃនោះទេ ចុះហេតុអីឥឡូវនេះ ខ្ញុំត្រូវចំណាយពេលវេលារបស់ខ្ញុំយ៉ាងប្រញឹក យ៉ាងសកម្មនៅក្នុងសកម្មភាពដែលខ្ញុំមិនធ្លាប់ឱ្យតម្លៃ?

«ទិវាសួស្តីភ្នំពេញ? សុខសប្បាយអត់? បានអ្នកណានៅក្បែរៗហ្នឹង? កុំប្រាប់ថានៅម្នាក់ឯងណ៎ា ឥស្សរាអត់ចូលចិត្ត​នៅម្នាក់ឯងក្នុងវេលានេះទេ! ធុញ! កម្សត់! ហើយ​ហត់ចិត្ត! ឮនៅ? ហត់ចិត្ត​ណាស់»

Caption គេឌឺខ្ញុំហ្មែន? ប៉ុន្តែ….គេអាចមិនដែលស្គាល់ខ្ញុំ មិនដែលដឹងរឿងខ្ញុំក្នុងជីវិត​បងTNផង​ គេម៉េចនឹង​សរសេរវែងបែបនេះ​សំដៅមកខ្ញុំកើតទៅ? ខ្ញុំគិតវែងឆ្ងាយម៉េះ?

ដៃខ្ញុំទាំងសង​លើកមកបាំងបបូរមាត់និងច្រមុះខ្លួនឯង ​ខណៈភ្នែកទាំងគូ​ទទួលស្គាល់ថា ក្នុងវីដេអូ​ liveនេះ ឥស្សរាចរិយា ពិតជាស្អាតណាស់ រូបមនុស្សរស់រវើកពិតៗ សឹងស្អាត​ជាង រូបថតសន្លឹកដែលមុននេះខ្ញុំគិតថានាងកែបន្លំនោះ។

គេជាមនុស្សស្រីដំបូង​ដែលធ្វើឱ្យខ្ញុំចេះមាន​អារម្មណ៍​ថា«ច្រណែន»។ ឃើញមុខគេកាលណា ស្នាមសើចលើមាត់គេបានបង្កើត​អារម្មណ៍សម្ងាត់អ្វីមួយចម្លែកក្នុងចិត្តខ្ញុំ។ នាង​មិនដូចមនុស្សស្រីផ្សេងដែលខ្ញុំធ្លាប់ឃើញហើយមិនរវីរវល់នោះទេ គេពិតជាអាច​ធ្វើខ្ញុំរវីរវល់ខ្លាំងណាស់ ទៅគិតពី​គេហើយចង់ដឹងទៀតថា….គេនៅជាមួយអ្នកណាម៉េចមានសុភមង្គលម៉េះ?

«ថ្ងៃនេះយើងមិនញ៉ាំបាយជាមួយគ្នា ក្រោយសម្រេចចិត្ត​ច្បាស់លាស់ជាមួយគ្នា​ថានឹង​រក្សា​ថែទាំ ទំនាក់ទំនង​របស់ពួកយើងឡើងវិញ!  យើងឈប់ធ្វើជាក្មេងមិនទាន់ធំទៀតហើយ!»

គេនិយាយរឿងអី ខ្ញុំមិនយល់ទេ ព្រោះខ្ញុំមិនដែលតាមដានរឿងរបៀបនេះ លើបណ្តាញ​សង្គម​។ នេះ​បើមិនមែនបងរាហ៊ូឱ្យ Accountនាងមកខ្ញុំ ខ្ញុំក៏មិនដឹងថា មាន​តារាហ្វេសប៊ុក

​​សរសេរ​កុនសម្តែងខ្លួនឯង លក់សំបុត្រ​ហ្រ្វីអ៊ីចឹងដែរ។

ស្នូរ​មួយផ្សេងទៀតលាន់មកលើទូរសព្ទដៃរបស់ខ្ញុំ ដែលកំពុងមើលវីដេអូដោយពិភាល់ចិត្ត។

ខ្ញុំមួយរយៈនេះសម្បូរគេឈែតមកណាស់ហ្ន៎។

ខ្ញុំដៀងទៅ ហើយមិនគិតថា​រវល់ផង ព្រោះមិនស្គាល់ទេលេខនេះ ប៉ុន្តែឃ្លាចុងក្រោយហាក់ទាក់ភ្នែកខ្ញុំ «បានឃើញអត់? ឥស្សរា Live ជាមួយ​អ្នកណា?»

ដឹងថាខ្ញុំកំពុងធ្វើអីទៀត? អ្នកណា?  ខ្ញុំទាញទូរសព្ទបង្ហើបឡើងមកសម្លឹង ទាំងទ្រូងខ្លួនឯងផត​ភើត​ចុះឡើងព្រោះភាពញាប់ញ័រ។

«ខ្ញុំឈ្មោះ ម៉ាលីគ! អ្នកដែលនិយាយជាមួយត្រាឯងកាលពីព្រឹក!»

មិនដឹងថា ខ្លួនឯងកំពុងធ្វើអីទេ ខ្ញុំស្រាប់តែចុចទូរសព្ទតេឡេក្រាមទៅរកគេវិញជាមួយ​សំណួរ៖

«ចង់បានអីពីខ្ញុំ?»

«ខ្ញុំអត់ចង់បានអីពីឯងទេ! ខ្ញុំចង់ឱ្យឯងដឹងការពិត!»

«ការពិតស្អី?!»

«គ្រប់យ៉ាង​ដែលឯងឃើញ ជាការពិតបាច់សង្ស័យទេ ទេពណារ៉ាគឺជាមនុស្សបោកប្រាស់!  តាមពិតគេមាន​សង្សារជាស្រី ជា​កូនអ្នកមាន​ដែលកំពុង live នេះ! គេកំពុងនៅជិតគ្នា!»

ដូចត្រូវទឹកកកមួយ​ផ្តិលកណ្តាលមុខ ខ្ញុំភ្ញាក់ហើយស្ពឹក។

មាត់ខំធ្វើជានិយាយ៖

«ស្អីគេ? ខ្ញុំមិនយល់ទេ!»

«អ៊ីចឹងឯងចូលហ្វេសប៊ុក រកឈ្មោះឥស្សរាចរិយាទៅ ឯងនឹងឃើញគេកំពុង Live ជាមួយគ្នាហើយជេមស៍!»

«ខ្ញុំឆ្កួតអីទៅធ្វើតាមឯង? ឯងមាន​ចេតនាម៉េច? យើងមិនដែលស្គាល់គ្នាទេ ខលមកខ្ញុំស្អី? បានលេខខ្ញុំពីណាមក? ស្គាល់ឈ្មោះខ្ញុំនៅផ្ទះទៀត?!»

ខ្ញុំថាច្រើនឡើងៗឱ្យក្មេងនោះ ព្រោះកំពុងប្រឹងបន្លប់ភាពស្ពឹកមុខ​របស់ខ្លួនឯង ដែលសង្សារនៅក្បែរទ្រូងសុខៗត្រូវគេ​ឆក់យកទៅបានភ្លាម​ៗហើយមក Liveឌឺដងខ្ញុំ ជាសាធារណៈទៀត?

«រឿងរបស់ឯង និងទេពណារ៉ាអ្នកណា​ក៏គេដឹងដែរនៅសាលា!» ឯកម៉ាលីគថាមកមិនឈប់​ ហាក់​កំពុង​តែ​បន្ថែម​ភាពច្របូកច្របល់ឱ្យខ្ញុំ។ មាត់ខ្ញុំ​ខំ​តស៊ូ​ខណៈចិត្ត​ខ្ញុំលែងខែងរ៉ែងដូចមុន៖

«​ពូកែម៉េះ? ខ្ញុំខ្លាចស្អី ពួកហ្នុង? ម្នាក់ៗ​ជាប្តីឬប្រពន្ធខ្ញុំ ចាំបាច់អី​តាមដានរឿងខ្ញុំមានសង្សារ? ឈប់មកពាក់ព័ន្ធគ្នាទៀត!»

ខ្ញុំដាក់ទូរសព្ទចុះ ប៉ុន្តែក្នុងបេះដូងខ្ញុំសឹងទ្រហ៊ោយំទៅហើយ។ គេកំពុងនៅជាមួយមនុស្សស្រីម្នាក់នេះ ដូចឯកមាលីគ​ទើបនឹង​ថាពិត​ដែរទេ?

ខ្ញុំគិតផងដៃខ្ញុំចុចមើលផង!

«ពួកយើងសន្យាថា ​ឈប់ខឹងគ្នាទៀតហើយ!»   សំឡេងម្ញែកៗរបស់នាង    ​បន្លឺមកនាំមុខ​ជាមួយ​ស្នាម​​ញញឹម​​មានក្តីសុខ​ នៅក្បែរមនុស្ស​ប្រុសម្នាក់ ដែលបេះដូងខ្ញុំឃើញកាលណាក៏​លោតចង់គាំងៗ។​

គេនៅជាមួយគ្នា​មែន!

ខ្ញុំទម្លាក់ខ្លួន​ផ្អែក​ទៅលើបង្អែកពូកដោយគ្មានកម្លាំងកំហែងទេ។

ទោះជាបុរសម្នាក់ដែលនៅបង្ហាញខ្លួនយ៉ាងស្រស់សង្ហាក្បែរនាង​ គេ​មិនបានបញ្ចេញសំឡេង ឬនិយាយអ្វី​ ប៉ុន្តែម្តេចក៏​ទឹកភ្នែក​ខ្ញុំស្រក់តក់ៗបានដោយគ្មានសំឡេងដូចគ្នា។

ខ្ញុំចង់ចេញទៅរកគេ ប៉ុន្តែទេសកាលអី ខ្ញុំបែរជាចង់មើលវីដេអូនោះបន្តទៀតរហូតដល់ចប់​ ចង់ដឹងថា ពួកគេកំពុង​សម្តែងរឿង​អ្វី ហើយចង់យ៉ាងម៉េចជាមួយខ្ញុំ។

ពិតណាស់គេនៅជាមួយគ្នា ហើយពិតណាស់នាងមិនត្រឹមតែបាន​បង្ហាញនូវទិដ្ឋភាព​ភោជនីយដ្ឋាន​ដ៏ប្រណីតហ៊ឺហា  ថែម Live បង្ហាញ​រូបគេអង្គុយជិតនែបនិត្យកាយផង។  ខ្ញុំសឹងថា ស្ទះខ្យល់គ្មានអុកស៊ីសែនសម្រាប់ដកដង្ហើម​នោះទេ។

ខ្ញុំដកដង្ហើមមិនរួចទេម៉ាក់!

ខ្ញុំនិយាយតិចៗម្នាក់ឯងទាំងយំសស្រាក់!

«ធ្វើអីញ៉ាំឬនៅកូន?!»

ម្តាយខ្ញុំមកដល់លឿនជាងការគិតរបស់ខ្ញុំទៀត។ ម៉េចក៏គាត់មកវិញលឿនម្ល៉េះ ហើយស្រែកសួរមកតាំងពីនៅក្រៅទ្វារ។

ខ្ញុំជូតទឹកភ្នែកយ៉ាងរហ័សមុនពេលគាត់ដោះស្បែកជើងរួច។

«កូនខ្ញុំមើលLiveទៀតនៀក! មិនដែលឃើញទេ!»

«ម៉ាក់! ការធ្វើបុណ្យអេរិចនោះម៉េចហើយ?!»

ខ្ញុំធ្វើជាសួរនាំបន្លប់។

ម៉ាក់ឆ្លើយពីម្តុំទូទឹកកកមក៖

«រៀបចំអស់ហើយ នៅតែ​ជេនី អាណិតមីងឯងណាស់ ស្រឡាញ់កូនខ្លាំង ខូចចិត្តក៏ខ្លាំង! ពិបាកធ្វើចិត្តណាស់​ហ៊ឹម ប៉ុន្តែមិនអីទេកូន វាគឺជាជីវិត ពិបាកធ្វើចិត្តក៏នៅតែត្រូវធ្វើ! ម៉ាក់ឡើងងូតទឹកសិនកូន!»

ពាក្យថា«វាគឺជាជីវិត» កំពុង​តែសម្លាប់ចិត្ត​ខ្ញុំ។ ការឡាយវីដេអូមួយដែលទើបនឹងចាប់ផ្តើម​ជាមួយ​ចំនួនតាមដានជាង២០០០Accounts  រាប់រយស៊ែរ ​និង​ជាងមួយរយ comments ភ្លាម​ៗ​   ពិតជាមាន​ឥទ្ធិពល​ពេកហើយក្នុងការទាញខ្ញុំទម្លាក់ទៅក្នុងសភាព​អស់សង្ឃឹម​។

តើពួកគេជាអ្នកណា ហេតុអីបានជាគេLiveមក មានអ្នកមើលច្រើនម្ល៉េះ? តើគេកំពុង​នាំគ្នាធ្វើអ្វីនៅលើបណ្ដាញសង្គម? គេលក់ផលិតផល ឬលក់រឿងផ្ទាល់ខ្លួនគេដូរយកស៊ែរ និងLikes?

ហើយម្នាក់នោះជាសង្សាររបស់ខ្ញុំមែនឬមិនមែន   ឬគ្រាន់មនុស្ស​មុខ​ដូចគ្នា  ហេតុអ្វី​ខ្ញុំគ្មានសិទ្ធិ​សូម្បី​តែនឹងសួរនាំគេ។

ខ្ញុំខាំមាត់ខឹងចិត្តដ្បិតនឹកឃើញឡើងមកវិញបណ្តា​ពាក្យ​ពេចន៍ទាំងអស់ដូចនៅថ្មី…

“Keep love in your heart. A life without it is like a sunless garden when the flowers are dead.”

ខ្ញុំកំពុងស្លាប់ហើយ! ស្លាប់ក្រោមដៃមនុស្ស​ដែលខ្ញុំស្រឡាញ់។

ម៉ោងបាយមកដល់ ខ្ញុំអង្គុយលេបបាយដូចជាលេបគ្រួស។ ក្នុងសាលរបស់សាលារៀន​ដែលភាគច្រើន​សិស្សដទៃ គេមានគ្នាហូបជាមួយឬនៅជាក្រុមៗ ចំណែកខ្ញុំវិញឯកោ គឺជាទម្លាប់។

ជិតដល់ម៉ោងចូលរៀនវិញហើយ ខ្ញុំនៅតែលេបមិនបានលើសពីបីស្លាបព្រាសោះ។

«ចង់ដឹងការពិតពីសង្សារសំណព្វដែរអត់?!»

​ឯកម៉ាលីគមកដល់ហើយ គេទម្លាក់ប្រអប់បាយមកជិតខ្ញុំ​ថែមទាំង​ឱនខ្សឹបខ្សៀវ​។ ខ្ញុំទើសទាល់ណាស់ មិនដឹងគួរនិយាយរកគេ​ឬអត់ទេ។

ខ្ញុំសួរតិចៗទាំងភ្នែក​រេ​ជារង្វង់សម្លឹងសិស្សឯទៀតនៅជុំវិញខ្លួន ​ដោយ​ប្រយ័ត្នប្រយែង។

«តាមពិតទៅ ឯងជានរណា?!»

«សិស្ស​នៅសាលានេះជាមួយឯងដែរ!»​ ម៉ាលីគតបធ្វើហំហាន ដូចគ្មានរឿងអ្វី​កើតឡើង។

«ម៉េចខ្ញុំមិនដែលឃើញ?!» ខ្ញុំសួរដោយទឹកមុខមិនពេញចិត្ត​។

«មកពី​ ខ្ញុំមិនចង់ឱ្យឯងឃើញ!»​ ឯកម៉ាលីគឆ្លើយ​ធ្វើហី។

«ហើយមានបញ្ហាផ្លូវចិត្តហ្មែន?!» ខ្ញុំថាឌឺៗ ដោយ​ងាកមកធ្វើជាហូបបាយឆ្ងាញ់ឃ្មមៗ ព្រោះទើសចិត្តនឹងវត្តមានគេនេះ។ គេស្រាប់តែ​តបតមកវិញ​ដោយមិនមានខ្លាចចិត្ត​អ្វី៖

«យល់ល្អហើយ! មានបញ្ហាផ្លូវចិត្តដូចឯងអ៊ីចឹង!»

ពេលខ្ញុំងាកមក​សម្លក់គេទាំងមាត់ទំពាញ៉ាច់ៗ គេស៊កមកទៀត៖

«តែ​ខ្ញុំ ផ្លូវចិត្តជិតជាហើយ! ព្រោះឃើញមានឯង មកបន្តឈឺជំនួសខ្ញុំ!» ថាចប់ ម្នាក់នេះសើចកក្អឹកឡើងបាន ទាំងមិនមានអ្វីគួរឱ្យអស់សំណើច។

«ចេញទៅ» ខ្ញុំបណ្តេញ​គេនេះចេញទាំងខឹងសម្បា។ មនុស្ស​ចរិតឡប់ៗខ្ញុំស្អប់បំផុត។