បងប្រុស – Meysansotheary
រឿង៖ បងប្រុស (វគ្គ២)
ជីវិតមនុស្សធំ…
ពេលវេលាកន្លងទៅផុតជាច្រើនឆ្នាំ ពេលនេះគ្រប់យ៉ាងក៏ប្រែប្រួល បងប្រុសរបស់ខ្ញុំដាយុតគាត់ពេញកំលោះហើយមានគូស្រករជិតរៀបការឆាប់ៗដែរ។
ពេលនេះគាត់មានទំនួលខុសត្រូវកាន់តែច្រើនគាត់ប្ដូរពីបងយុតពូកែដើរលេងយប់ប្រែមកជាបងយុតចេះជួយការងារផ្ទះ ដំណាំ បាយទឹកម្ហូប គោមាន់ទាជ្រូកគាត់រ៉ាប់រងទាំងអស់ ហើយនៅពេលទំនេរយកផ្លែឈើនិងនំខ្លះទៅជូនយាយក្មេកគាត់ដែលនៅស្រុកសែនដី ឆ្ងាយពីភូមិខ្ញុំមែនទែន។
តែម៉ែនិងខ្ញុំតែងតែដាស់តឿនគាត់មិនឱ្យជិះម៉ូតូពេលយប់នោះទេ ផ្លូវទីនោះស្ងាត់ណាស់គួរបារម្ភ ហើយសម័យនេះក្មេងទំនើងពេញផ្លូវធ្លាប់ទៅលេងទីនោះម្ដងរាងមិនចង់ទៅទៀតទេ។ ដូចជាថ្ងៃនេះបងយុតទៅទៀតហើយ ខ្ញុំក៏បានរៀបចំកន្រ្ដកផ្លែឈើនំបញ្ចុកខ្លះដែលម៉ែលក់តែរំលែកទុកផ្ញើទៅដូនចាស់របស់បងថ្លៃខ្ញុំនិងបន្លែដែលដាំក្រោយផ្ទះមួយចំនួនផងដែរ។
“បងយុតពេលទៅដល់ Call ប្រាប់ផងឮទេ?”
“អឺ! ដឹងហើយ!”
“ហើយទៅដេកនោះឬមកវិញកូន?”
“ប្រហែលជាមកវិញម៉ែ មិនចង់ដេកទីនោះទេ ខ្លាចមាត់ចាបមាត់ព្រាបណាស់ ដូចម៉ែដឹងស្រាប់ហើយភូមិហ្នឹងអ្នកណាក៏ល្បីនិយាយដើមផ្អើលស្រុកសែនដីឥឡូវហ្នឹង”
“ក៏ពិតដូចបងយុតនិយាយមែនណាម៉ែ ម្យ៉ាងបងថ្លៃអាចខូចឈ្មោះដោយសារមាត់អ្នកស្រុកហ្នឹងផងតែ…”
“តែស្អីឯងមិ្លះ?”
“តែយប់ធ្វើដំណើរក្មេងៗម្ដុំហ្នឹងក៏មិនមានសុវត្ថិភាពដែរ បងយុតខ្ញុំបារម្ភ”
បងយុតសើចដាក់ខ្ញុំដូចរាល់ដងដែលខ្ញុំនិយាយទៅគាត់ពេលគាត់ទៅទីនោះម្ដងៗ។
“ម្លិះអើយម្លិះ បងធំហើយណា៎កុំគិតច្រើន ឯងគិតច្រើននិយាយច្រើនមិនខ្លាចឆាប់ចាស់ជាងម៉ែទេអី?”
ឮបងប្រុសខ្ញុំនិយាយផងសើចផងម៉ែគាត់ក៏សើចតិចៗ តែយ៉ាងណាក៏បារម្ភទោះបីមិនមែនការជិះទៅលើកទី១ក៏ដោយ។
“តែយ៉ាងណាក៏ដោយបងយុតត្រូវតែប្រយ័ត្ន បានហើយខ្ញុំទៅសាលាអង់គ្លេសហើយបើយឺតហ្នឹង គ្រូថាគេចទៀតឥឡូវហ្នឹង”
“អឺៗ! ឆាប់ទៅកូន ម៉ែភ្លេចដែរហ្នឹងណា៎”
បងយុតនិងម៉ែក៏រៀបចំទៅ ឯខ្ញុំត្រូវប្រញាប់ទៅសាលារៀនអង់គ្លេសហ៊ឹម! ម៉ោងរៀនភាសានិយាយពីថាចូលចិត្តចង់ចេះ តែអ្វីដែលជាឧបសគ្គគឺ….
“ម្លិះឡើងមកសន្ទនាជាមួយនឹងខេវីន”
សំឡេង​ Teacher របស់ខ្ញុំហៅហើយ។ តាមពិតមិនបានខ្លាចសមត្ថភាពខេវីនទេ តែគឺខ្ញុំខ្លាចព្រោះតែខ្ញុំអានមិនបាន ព្រោះមិនចេះហ្នឹងហើយ។ ម៉ោងគួរអង់គ្លេសហ្នឹងហា៎ មិនដែលឈ្នះគេទេ មករៀន២ខែហើយតែក្រៅពី ABCនិងពាក្យ Good bay Good Morning  Good night ហ្នឹង។
“គឺ…គឺ លោកគ្រូហៅអ្នកផ្សេងបានអត់?”
“យ៉ាងម៉េចទៀតហើយម្លិះ គ្រូថាឯងរកកន្លែងគេចទៀតហើយហ្នឹងហា៎? មករៀនមិនចង់អាន រៀនម៉េចចេះហា៎?  ហើយបើនៅតែបែបហ្នឹង ម៉ែឯងច្បាស់ជាឱ្យរង្វាន់ធំដល់ឯងមិនខានម្លិះអើយ…”
រអ៊ូចប់គាត់ក៏ហៅស្រីណាអានជាមួយខេវីនវិញ ហើយខេវីនក៏សម្លឹងមុខខ្ញុំដោយស្ងៀមស្ងាត់ហើយលេងទឹកមុខស្មើផង។
សល់តែ១៥នាទីទៀតទេ ដល់ម៉ោងចេញពីរៀនហើយខ្ញុំអង្គុយរៀនតែអារម្មណ៍មិនល្អសោះរសាប់រសល់ខុសធម្មតាបងយុតមិនដឹងថាដល់ឬនៅទេ?
“Call ទៅឬអត់ទេ? ហើយបើគាត់កំពុងតែជិះម៉ូតូពិបាកហើយ មិនអីទេៗ បងយុតអាចនឹងកំពុងតែត្រលប់មកវិញក៏ថាបានសង្ស័យតែខ្ញុំគិតច្រើនពេកហើយ”
ជាមួយគ្នានោះដែរ ទូរសព្ទខ្ញុំក៏បានលេចសូរសំឡេងឡើងមក “ទឺត..ទឺត…” សំឡេងទូរសព្ទលាន់ឮហើយទាំងលោកគ្រូនិងសិស្សក្នុងថ្នាក់ក៏ងាកមកភ្លាមៗតែម្តង។
“របស់អ្នកណា?” ហ្នឹងហើយចរិតលោកគ្រូខ្ញុំវគ្គខ្លាចូលមិនមែនលំៗទេ។
“គឺ..គឺរបស់ខ្ញុំលោកគ្រូ”
“ម្លិះថ្ងៃនេះគ្រូមិនដឹងថាមានរឿងអ្វីទេ រៀនហាក់មិនចូលសោះ”
“សូមទោសលោកគ្រូ”
“ចុចទទួលបានហើយ លើកក្រោយៗបិទសំឡេងផង ម៉ោងរៀនមែនម៉ោងចេញលេងទេ”
“ចាស អរគុណលោកគ្រូ” ស្ដាប់ធម៌ទេសនាចប់ភ្លាមខ្ញុំក៏លូកយកទូរសព្ទមកចុចទទួល   ហើយលេខ
គឺលេខបងប្រុសខ្ញុំហ្នឹងហើយ។
“អាឡូ! អាឡូបងមកវិញនៅ?”
“ម្លិះៗ ឯងនៅឯណា?”​ ស្ដាប់សម្ដីរបស់បងយុតដូចជាមិនស្រួលទេ។
“បងយុតៗ បងកើតអ្វីឬអត់ទេ? សំឡេង សំឡេងបងម៉េចក៏និយាយដាច់ៗអ៊ីចឹង? “
“បងដួលម៉ូតូ”
“ដួលម៉ូតូ!” ខ្ញុំស្ទុះក្រោកពីតុរៀនដោយសារភ័យផងភ្លេចខ្លួនកំពុងស្ថិតក្នុងថ្នាក់ យ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ ពេលនេះហើយ។
“លោកគ្រូសុំចេញមុនម៉ោង” ខ្ញុំនិយាយដោយដកទូរសព្ទពីត្រចៀកសិន។
“ម៉េចទៀតហើយម្លិះ?” ខេវីននៅក្បែរខ្ញុំទើបឮថាខ្ញុំនិយាយអ្វី គេក៏ចិត្តល្អជួយនិយាយ។
“គឺលោកគ្រូកុំខឹងម្លិះធ្វើអី! បងប្រុសរបស់នាងដួលម៉ូតូឱ្យនាងចេញទៅ”
“ដួលម៉ូតូ? ពេលនេះនៅឯណា? ម៉ែឯងដឹងឬនៅ?”
” គឺៗ កុំទាន់ឱ្យដឹងដល់ម៉ែធ្វើអ្វីលោកគ្រូ ខ្ញុំបារម្ភពេលម៉ែដឹងម៉ែរឹតតែភ័យទៀតហើយ បងយុតគាត់ថាមិនធ្ងន់ទេ យ៉ាងណាសុំទោសលោកគ្រូផងខ្ញុំសូមចេញមុនហើយ “
“អឺៗបានៗ ទៅចុះជិះកង់ស្រួលបួលឯង”
“ចាសៗលោកគ្រូ ខេវិនយើងអរគុណហើយ”
ខេវិននិងខ្ញុំមិនដែលនិយាយគ្នាទេ តាំងពីររឿងកាលពីមុននោះ។ ដោយសារគ្រួសារគេមានហើយប៉ាម៉ាក់គេមិនឱ្យនិយាយលេងជាមួយខ្ញុំទេ តាំងពីលើកហ្នឹងមកខ្ញុំមិនដែលនិយាយទេ ទើបថ្ងៃនេះដែលពួកខ្ញុំនិយាយគ្នា។
បងយុតបានមកដល់ផ្ទះដោយមានមិត្តគាត់ពូរៀមជូនមក ហើយម្នាក់ៗខំលាក់បាំងម៉ែខ្លាំងណាស់បងយុតប្រឹងដើរធម្មតាហើយដៃដែលរលោត់មានឈាមគាត់ក៏បានរុំរួចរាល់ ដោយសារចូលពេទ្យតាមផ្លូវ។ ខ្ញុំនិងបងយុតខុសដែលកុហកម៉ែ តែបើគាត់ដឹងម៉ែពិបាកចិត្តមិនខានទេ ម៉ែហត់នឿយពេកហើយពួកខ្ញុំមិនចង់ឱ្យគាត់មកពិបាកចិត្តទៀតទេ សំខាន់សល់តែប៉ុន្មានខែទៀតបងយុតរៀបការ ឥឡូវនេះមានស្នាមទៀតមិនដឹងថាពេលណាបាត់ស្នាមទេ? អាណិតគាត់ណាស់។
“បងយុត កុំគិតច្រើនចាំរកថ្នាំលាបទៅទម្រាំដល់ថ្ងៃអាចបាត់ស្នាមខ្លះក៏ថាបាន”
“បងមិនបានគិតរឿងស្នាមនោះទេ”
“អីចឹងបងគិតរឿងអ្វីទៅ? ឬខ្លាចម៉ែដឹងកុំបារម្ភខ្ញុំជួយលាក់ឱ្យហើយម៉ែមិនងាយដឹងទេ”
“ខូចណាស់ឯងហ្នឹង”
គាត់យកដៃអង្អែលក្បាលខ្ញុំបន្លំវៃផងហើយសើច។ ខ្ញុំក៏គ្រាន់ជាងមនុស្សមួយចំនួនដែលគ្នាកើតមកមានតែម្នាក់ឯងគ្មានបងប្អូនពេលពិបាកចិត្តឬចង់គិតអ្វីគ្មាននរណាជួយផ្ដល់យោបល់តែខ្ញុំទោះបីជាឈ្លោះគ្នាយ៉ាងណាក៏បងយុតចាញ់ខ្ញុំដែរ។
“ថ្ងៃនេះមេឃភ្លៀងហើយបងប្អូនគេនេះអង្គុយលេងជុំគ្នាហ្នឹង”
ម៉ែមកពីជ្រុងណាក៏មិនដឹងសង្ឃឹមថាគាត់មិនបានឮអ្វីដែលពួកខ្ញុំនិយាយផងចុះ។
“ម៉ែមកពីណា? ស្ងាត់ៗ”
“ម៉ែនៅក្រោយផ្ទះរើឧសរៀបចំឱ្យផុតពីដីក្រែងភ្លៀងមកដក់ទឹកសើមអស់ខានប្រើ អឺ! ហើយជុំគ្នាហ្នឹងនិយាយអ្វីគ្នា? ម៉ែខានឃើញពីរនាក់ឯងនៅជុំគ្នាបែបនឹងយូរហើយ “
“ចេះតែថាហើយម៉ែ ពួកខ្ញុំអង្គុយតែរហូតសោះហ្នឹងណា៎”
ខ្ញុំព្យាយាមនិយាយបន្លំៗគាត់កុំឱ្យសួរនាំអ្វីបងយុតច្រើន ក្រែងរបូតមាត់។
“យុតយ៉ាងម៉េចដែរ ម្សិលមិញ?  ទៅដល់ម៉ោងប៉ុន្មានកូនហើយយាយក្មេកកូនសុខសប្បាយឬទេ?”
“បាទ! យាយគាត់មិនអីទេម៉ែ ហើយគាត់ផ្ដាំអរគុណម៉ែផងដែរ”
“បងយុតៗ ឮពូរៀមថាស្អែកមកយកបងទៅមើលការងារថ្មីម្ដុំក្រោយភូមិយើងហ្អី?  អីចឹងឆាប់ទៅសម្រាកទៅប្រយ័ត្នខកម៉ោងជាមួយគាត់មិនល្អទេ!”
គាត់ចំហមាត់មើលមុខខ្ញុំនិងម៉ែដោយសារគាត់មិនយល់តែសំណាងប្រើសញ្ញាភ្នែកទាន់ ម៉ែក៏មិនដឹងខ្ញុំក៏នាំម៉ែទៅសម្រាកដែរ។
“ម៉ែតស់! យប់ហើយទៅសម្រាន្ដ ឆាប់សម្រាន្ដក្រោកឡើងមានកំម្លាំងជេរកូនបន្ដ”
ខ្ញុំនាំគាត់និយាយលេងសើចដើម្បីកុំឱ្យគាត់សង្ស័យ។
“យីមើលៗវានិយាយកូនស្រីនេះ! បានឯងមួយម៉ែគ្រាន់បានជេរដែរណាមិ្លះអើយ…”
“បានតើម៉ែ ជេររហូតពេញមួយជិវិតរឹតតែល្អណា៎ ម៉ែជេរពីរោះសឹងអី”
ក្រយ៉ាងណាក៏ក្រទៅ តែអ្វីដែលខ្ញុំខ្លាចគឺក្រសេចក្ដីសុខ ក្រភាពកក់ក្ដៅពីមនុស្សក្នុងគ្រួសារ តែខ្ញុំទទួលបានមកពីបងប្រុសនិងម៉ែនៅតែមនុស្សម្នាក់ដែលពេលនេះមិនដឹងថាគាត់នៅឯណា? សុខទុក្ខយ៉ាងណា? ហូបឆ្ងាញ់ សម្រាន្តលក់ស្រួលឬទេ? ប៉ាសង្ឃឹមថាថ្ងៃណាមួយពួកយើងអាចចួបគ្នាម្ដងទៀតផងចុះ។
“ម្លិះ! បងទៅធ្វើការតាមខេត្តមួយរយ:អីចឹង បងសង្ឃឹមថាឯងអាចមើលថែទាំម៉ែបានណា៎”
ខ្ញុំមិនចង់តបបងយុតទេ ពីព្រោះហាមមិនស្ដាប់ជិតដល់ថ្ងៃរៀបការហើយតែចុងក្រោយនៅតែទៅម៉ែនិយាយយ៉ាងណាក៏មិនព្រមហេតុអ្វីរឹងយ៉ាងហ្នឹងបងយុតអើយបងយុត!
“ម្លិះឮបងនិយាយឬក៏អត់ទេ? ឬគ ហើយថ្លង់ទៀតមែន?”
“អឺ! គ ថ្លង់! ព្រោះមិនចង់និយាយជាមនុស្សរឹងទទឹង! និយាយមិនតាម បងយុត! ឆ្ងល់ម៉េចក៏បងឯងមិនស្ដាប់ម៉ែនិងខ្ញុំអ៊ីចឹង? ជិតរៀបការហើយហាមកុំឱ្យទៅ ម៉េចក៏នៅតែរឹងទៅអីចឹង?”
គាត់មិនមាត់តែញញឹមបន្ដិច ចូលមកអង្គុយចុងគ្រែក្បែរខ្ញុំយកដៃដាក់លើក្បាលរបស់ខ្ញុំថ្នមៗអង្អែលទៅមកជារឿយៗនឹងសក់វែងរបស់ខ្ញុំ។
“ឯងនៅក្មេង ទើបឯងមិនយល់ ម្លិះដឹងទេបងជាបងប្រុសឯង ជាកូនច្បងហើយកូនប្រុសទៀត បងត្រូវរឹងមាំនិងរកចំណូល ដើម្បីទុកសម្រាប់ប្អូននិងម៉ែ មុននឹងបងទៅនៅខាងគេ។ បងមិនដឹងនៅឡើយថា រៀបការហើយ ជីវិតបងទៅជាយ៉ាងណា? មិនមែនបងជាប្រុសហើយស្រួលទេណា៎ បងត្រូវរ៉ាប់រងទាំងប្រពន្ធកូននិងប្អូនរួមទាំងម៉ែយើង បងដឹងថាឯងនិងម៉ែបារម្ភបងទើបហាមបងមិនឱ្យទៅតែ…បងសូមទោសតែបងសន្យាបងនឹងឆាប់មកវិញពេលការងាររួច ហើយនឹងយកលុយមកឱ្យម៉ែនិងទិញសម្ភារ​​​​​រៀនថ្មីៗ អាវថ្មី សំពត់ថ្មី ទុកឱ្យនាងល្អិតបងនោះអី ឬឯងមិនចង់បានទេ?”
ខ្ញុំស្ដាប់ហើយមិនយំមិនបាន។
“បងយុតសួរបន្តិច ម៉េចក៏ធ្វើជាមនុស្សធំពិបាកម្ល៉េះ? បើបែបហ្នឹងចាំបាច់ធំធ្វើអ្វីទៅ នៅជាកូនក្មេងក៏ល្អហើយ” បងយុតសើចបន្ដិចមុននឹងឆ្លើយ។
“ហ្ហើយ…ក្មេងអើយក្មេង មនុស្សកើតមកជាច្បាប់ធម្មជាតិកើតមកជាទារកតូចៗ ដល់មានការមើលទាំល្អក៏ក្លាយជាមនុស្សតាមដំណាក់កាលរហូតពេញរូបរាងក្រមុំកំលោះឬមនុស្សធំដូចជាបង ហើយការគិតនិងទំនួលខុសត្រូវឬការទទួលដឹងឮកាន់តែច្រើនទៅៗ តែមនុស្សយើងម្នាក់ៗមានសិទ្ធិរើសផ្លូវណាល្អផ្លូវណាមិនល្អ តាមការគិតថាត្រឹមត្រូវឬទេ? បើរើសខុស ជីវិតក៏ងងឹតឈឹង បើរើសត្រូវជីវិតក៏មានស្នាមញញឹមពន្លឺពេញមួយជីវិតបែបហ្នឹងណា៎”
“អ៊ីចឹងក៏បានន័យថា…ម៉ែរើសខុសឬបង?…” គាត់មិនមាត់នៅស្ងៀមស្ងាត់ ដៃឱបក្បាលខ្ញុំជាប់ទ្រូងហើយប្រាប់ថាកុំគិតច្រើន ក្រែងម៉ែឮម៉ែពិបាកចិត្ត ។
ស្អប់ព្រហ្មលិខិត…
ត្រពាំងទឹកក្រោយផ្ទះរបស់ខ្ញុំពេលនេះ មានផ្កាឈូកលាយផ្កាព្រលឹតស្អាតណាស់ បើបងយុតនៅខ្ញុំឱ្យបេះឱ្យមិនខានយកទៅថ្វាយព្រះ។ និយាយពីគាត់វិញពេលនេះការងារមិនដឹងថាជិតចប់ឬនៅទេ? សល់តែ១ខែកន្លះទៀតដល់ថ្ងៃរៀបការហើយ ហ្ហឹម…និយាយក៏អាណិតគាត់កើតមកជាបងគេមិនងាយស្រួលទេសំណាងហើយដែលខ្ញុំជាកូនពៅគ្មានប្អូនម្នាក់ទៀតកុំអីខ្ញុំក៏ត្រូវហត់ដែរ។
“មេ! អើយមេ!” មេ! អូហ៍ឈ្មោះនេះមានតែម្នាក់ទេ ហៅខ្ញុំមកទល់ពេលនេះ គឺយាយខាងប៉ារបស់ខ្ញុំ។ បានន័យថា យាយមកលេងខ្ញុំមែនហើយ ទោះបីប៉ាទៅចោល ម៉ែ បងប្រុសនិងខ្ញុំ តែបងប្អូនសាច់ញាតិគាត់នៅតែហៅរកពួកខ្ញុំម្ដងម្កាលដែរ។
“ចាសៗយាយ”
“មកពីណាហ្នឹងចៅ?”
“មកពីខាងក្រោយផ្ទះយាយ គឺឃើញផ្កាឈូករីកល្អនឹកថាបងយុតនៅប្រសើរណាស់ បានកាច់យកជូនយាយថ្វាយព្រះល្មម”
“ចុះយុតទៅណា?”
“បានន័យថាយាយអត់ដឹងទេ? បងយុតទៅធ្វើការនៅខេត្តព្រៃវែងបានមួយខែហើយយាយ ហាមមិនស្ដាប់ទើបម៉ែបណ្ដោយទៅ” យាយដកដង្ហើមធំមុននឹងអង្គុយចុះនិយាយជាមួយខ្ញុំ។
“ចុះម៉ែឯងគេទៅណាហើយ យាយមកមួយស្របក់ហើយមិនឃើញសោះ?”
“ចាសយាយ! ម៉ែគាត់ទៅព្រៃខាងក្រោយទូលឧសមកឱ្យខ្ញុំដាំបាយទឹក ម្យ៉ាងម៉ោង១១កន្លះខ្ញុំទៅសាលាផង”
“យុតវាថាទៅប៉ុន្មានខែ បានការងារហ្នឹងហើយ?”
“គាត់ថា២ខែយាយ តែយ៉ាងណាគាត់ត្រូវមកមុនកន្លះខែថ្ងៃការដែរយាយ យាយកុំបារម្ភអីណា៎ បងយុតគាត់ធំហើយ”
“អើ យាយមិនថាអ្វីទេមេអើយ តែតាមចាស់ទុំជំនាន់យាយណាមិនថាកូនប្រុសស្រីទេ មុនរៀបការហាមទៅស្រុកឆ្ងាយឬទៅព្រៃឬក៏ដើរផ្លូវទឹកអីអស់ហ្នឹង ចាស់ៗប្រកាន់ណាស់”
ខ្ញុំឆ្ងល់ ក៏សួរគាត់បន្ថែមពីរឿងនេះ ពីព្រោះក្មេងខ្ញុំនិងចង់ដឹងឮណាស់ ជាពិសេសរឿងពីដើមហ្នឹង។
“ហេតុអ្វីទៅយាយ? ម៉េចបានជាហាមបែបហ្នឹង?”
“មានឆ្នាំមួយ កាលសម័យយូរលង់មកហើយ ជំនាន់ម្ដាយរបស់យាយមានកូនក្រមុំកំលោះមួយគូសល់តែមួយអាទិត្យទៀតទេរៀបការ ហើយអ្នកទាំងពីរនោះក៏បានទៅស្រុកឆ្ងាយដោយជិះទូកទៅជាមួយអ្នកភូមិដទៃ តែជាអកុសលទូកនោះក៏លិចហើយអ្នកផ្សេងជួយសង្រ្គោះបានខ្លះអត់ខ្លះឯកូនក្រមុំកំលោះមួយគូនោះត្រូវលិចលង់ស្លាប់ដោយសារកូនស្រីមិនចេះហែលទឹក ឯកូនប្រុសចេះប្រឹងហែលទៅជួយដែរ តែមិនបានរួចផុត ប្រែជាស្លាប់ទាំងគូទៅវិញ”
“អូ…អាណិតពួកគាត់ណាស់យាយ តាមពិតបែបហ្នឹងសោះបានជាចាស់ៗហាមប្រាមយ៉ាងហ្នឹង”
“ប៉ុន្ដែវាជារឿងជំនឿកាលសម័យមុន ក្មេងៗសម័យនេះគ្មាននរណាជឿទេ ហើយក៏មើលរំលង ខ្លះក៏ទុំមុនស្រគាលដែរចៅអើយ..”
“ទុំមុនស្រគាល? អ្វីទៅជាទុំមុនស្រគាលនោះយាយ?” គាត់សើចខ្ញុំ តែគាត់ក៏រៀបរាប់តាមដំណាលជារឿយៗឱ្យខ្ញុំស្ដាប់ដែរ។
“ពាក្យថាទុំមុនស្រគាលជាពាក្យមួយឃ្លាដែលចាស់ៗ តែងតែប្រើលើគូអនាគតឬគូដណ្ដឹងដែលបានភ្ជាប់ពាក្យ ភ្ជាប់សម្ដីតែមិនទាន់រៀបការហើយពួកគេទាំងពីររួមរស់ជាមួយគ្នាហើយមានកូនឬហៅថា ពោះធំមុនរៀបការ មេបាប្រកាន់ណាស់ជារឿងអាក្រក់មិនល្អ ហើយបើអាចមានការមើលងាយប្រមាថដល់ពូជពង្សទៀតផង ហ្ហឹម..តែសម័យនេះគេមិនសូវជាខ្វល់ខ្វាយថែមទាំងយករឿងទាំងអស់នោះមកជារឿងសប្បាយរបស់ពួកគេទៅវិញ មេចៅចាំណាទោះបីជាប៉ាឯងទៅចោលពួកឯងក៏ពិតមែនតែប៉ាឯងស្រលាញ់បារម្ភឯងណាស់ យាយនិងប៉ាឯងរួមទាំងម៉ែឯងសង្ឃឹមថាចៅមិនធ្វើរឿងអាប់មុខនោះ ឱ្យប៉ះពាល់ឈ្មោះជាស្រីក្រមុំទេណាចៅ ទោះបីជាយើងក្រទ្រព្យ ប៉ុន្ដែកិត្តិយសជាតិជាស្រីសបរិសុទ្ធស្អាតសូមកុំឱ្យក្រណាចៅ”
ខ្ញុំស្ដាប់យាយនិយាយឡើងស្លុងពិតទេ អ្វីដែលគាត់និយាយទាំងអស់នោះ? តែប្រហែលជាពាក្យពិតច្រើនពីព្រោះយាយមិនដែលកុហក          យាយតែងតែដាស់តឿនណែនាំពួកខ្ញុំនិងចៅៗគាត់ដទៃទៀតបែបនេះ
ទាំងអស់។ ភ្លាមនោះខ្ញុំក៏ឮសំឡេងទូរសព្ទខ្ញុំរោទ៍ឡើង។
“អឺ អ្នកណា Call មកហើយចៅ ទៅលើកសិនទៅក្រៃងបងឯងទេដឹង?”
“ចាសយាយ” ខ្ញុំរត់ឡើងជណ្ដើរផ្ទះដើម្បីលើក តែភ្លាមនោះក៏មិនប្រយ័ត្នកាំជណ្ដើរទី៣បាក់ចំកណ្ដាលធ្វើឱ្យខ្ញុំអុកគូថហើយឈឺទាំងជើងទៀតផង។
“អូយ! អូយៗ ឈឺណាស់យាយ ហិហិ” យាយប្រញាប់រត់មកលើកខ្ញុំទាំងគាត់មានវ័យចំណាស់ដែរហើយ។
“អឺៗអាមេអើយអាមេយ៉ាងម៉េចហើយចៅ? អូហ៍កុំយំណា ក្រមុំហើយយំគេដឹងខ្មាសគេ កុំយំៗ”
“យាយៗ ខ្ញុំឈឺជើងហើយ ហិហិ ” ភ្លាមនោះម៉ែក៏ទូលឧសមកល្មមហើយក៏ទម្លាក់បាច់អុសចុះ រួចប្រញាប់ងាកមកសម្លឹងសួរនាំខ្ញុំទាំងគាត់នៅហត់បែកញើសជោកថ្ងាសនៅឡើយ។
“ម៉ែៗហើយម្លិះវាកើតអីបានយំអីចឹង?”
“អើ…គឺចៅមេរត់ទៅលើកទូរសព្ទមិនប្រយ័ត្នជណ្ដើរក៏បាក់ចំកណ្ដាលធ្វើឱ្យឈឺថ្លោះ ថែមទាំងមានឈាមនៅកែងដៃនិងជង្គង់បន្ដិច”
“ម្លិះឯងយ៉ាងម៉េចហើយ មើលៗម៉ែមើលបន្ដិច”
ប្រហែលមួយស្របក់ ម៉ែលាបថ្នាំនិងពន្លៃឱ្យខ្ញុំរួចទូរសព្ទរោទ៍ម្ដងទៀតម៉ែក៏បានទៅយកក្រែងបងយុត Call មក គាត់ចុចទទួលព្រោះជាលេខប្លែក។
“អាឡូអ្នកណា?”
“ជម្រាបសួរ មីងជាម្ដាយយុតមែនឬអត់?” ម៉ែគាត់បើកសំឡេងចេញមកខាងក្រៅឮៗ ខ្ញុំនិងយាយក៏នៅទីនោះដែរ គាត់សម្លឹងមុខយាយនិងខ្ញុំមុននឹងតបទៅកាន់ខ្សែទូរសព្ទម្ខាងទៀត។
“ចាសៗ គឺមីងជាម៉ែរបស់យុតតើក្មួយមានការអ្វី? ហើយយុត..”
“ដំបូងខ្ញុំចង់ឱ្យមីងទប់អារម្មណ៍សិនមុននឹងខ្ញុំនិយាយ បានទេមីង?” គ្រាន់តែខ្ញុំឮតែប៉ុណ្ណឹងខ្ញុំក៏ងើបពីគ្រែហើយចុះមកទាំងឈឺជើងឈរក្បែរម៉ែ ពីព្រោះមានអារម្មណ៍ភ័យម៉េចក៏មិនដឹង។ សូមកុំឱ្យបងយុតមានរឿងអ្វីទាំងអស់ ខ្ញុំក៏ចាប់ទូរសព្ទពីដៃម៉ែនិយាយតបទៅខ្សែម្ខាងទៀត។
“បងនិយាយមក បងប្រុសខ្ញុំគាត់កើតអ្វីទៅ និយាយមកបង”
“គឺកាលពីយប់មិញមានខ្យល់បោកបក់ខ្លាំងណាស់ ស្របពេលពួកខ្ញុំទាំងអស់គ្នាក៏កំពុងតែនាំគ្នាទៅសម្រាកពីការងារ ប៉ុន្ដែជាអកុសលអាគារដែលពួកខ្ញុំបានសាងសង់ហើយថ្មីៗនោះវាបាក់ធ្លាក់ចុះមកហើយក៏ចំកម្មករជាច្រើននាក់ក្នុងនោះមាន រៀម ដាយុតនិងអ្នកផ្សេងទៀតផងដែរ តែរៀមគ្រាន់ជាងយុត រៀមបាក់ជើង ឯដាយុត..យុត..គេស្លាប់ក្រោយនាំមកដល់ពេទ្យ”
ពេលដែលស្ដាប់ចប់ទូរសព្ទក៏ជ្រុះពីដៃរបស់ខ្ញុំ យាយទ្រហោយំ ឯម៉ែរបស់ខ្ញុំគាត់ពោលពាក្យដដែលៗមុននឹងសន្លប់។
“មិនពិតទេ មិនពិតទេម្លិះគេកុហកមែនទេកូន យុតៗ មិនពិតទេមែនទេកូនយុត! ទេ! ទេ!”
“ម៉ែៗ ម៉ែដឹងខ្លួនឡើង បងយុតៗហេតុអ្វីបងទៅចោលខ្ញុំនិងម៉ែបងយុត?”
ហេតុអ្វីវាទៅជាយ៉ាងហ្នឹង? ហេតុអ្វីព្រហ្មលិខិតដាច់ធម៌មេត្តាលើជីវិតបងប្រុសខ្ញុំយ៉ាងនេះ ខ្ញុំទទួលយកមិនបានទេ ហេតុអ្វីក៏អ្នកឃោរឃៅម្ល៉េះ? ពង្រាត់ប៉ាចេញពីខ្ញុំហើយមិនអស់ចិត្ត អ្នកមកពង្រាត់បងប្រុសតែម្នាក់របស់ខ្ញុំទៅចោលខ្ញុំនិងម៉ែទៀត ទេវតាអើយម្ដេចមិនសម្លាប់ពួកខ្ញុំទាំងគ្រួសារតែម្ដងទៅ បងយុត!
ក្រោយពីទទួលសពបងប្រុសមកដល់ផ្ទះអ្នកភូមិស្រុក ទាំងជិតឆ្ងាយ ខាងបងថ្លៃខ្ញុំគាត់យំម្ដងជាពីរដងរហូតដួលសន្លប់ ម៉ែនិងយាយក្មេក គាត់គិតតែយំឱបសពបងខ្ញុំ។ ឯរូបខ្ញុំផ្ទាល់អង្គុយធ្មឹងនៅលើដីនិយាយអ្វីមិនចេញ បើគាត់ចិត្តដាច់យ៉ាងនេះ ខ្ញុំស្អប់បង បងយុតកុហកខ្ញុំ។
“បងយុតបងឯងក្រែងថាយកលុយមកទិញខោអាវថ្មីៗឱ្យខ្ញុំ រកលុយយកមកជួយម៉ែ មើលថែទាំបំពេញឈ្មោះបងប្រុសនោះអីចុះពេលនេះ…ពេលនេះបងឯងដេកធ្វើព្រងើយអីចឹងមែនហាស៎! បងយុត! បងយុត! បងឯងក្រោកមក ក្រោកមកភ្លាមៗ ហិហិ ហា..ហា…”
គ្រប់គ្នាចាប់ទាញខ្ញុំដោយឃើញខ្ញុំយំខ្លាំងហើយគក់ទ្រូងនៃសពរបស់បងប្រុសខ្ញុំយ៉ាងឈឺផ្សា។
“ម្លិះឈប់ទៅក្មួយ ម្លិះៗ”
“ក្មួយ! បងឯងទៅបានសុខហើយកុំធ្វើអីចឹងអី”
“ម្លិះៗ តាំងស្មារតីឡើងឯង បងយុតគាត់គ្មានបំណងទៅចោលពួកយើងទេ ឯង”
វត្តមានបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមបុណ្យសពបងប្រុសរបស់ខ្ញុំជាច្រើនដោយសារគាត់ជាមនុស្សល្អ។
បងថ្លៃស្រីខ្ញុំអង្គុយមុខរូបថតបងប្រុសខ្ញុំយំរហូត ងាកមកមើលម៉ែវិញយំសន្លប់ៗ គ្មានបានទទួលភ្ញៀវអ្វីទាំងអស់ ខ្ញុំក៏បានត្រឹមតែអង្គុយម្ដងឈរម្ដង រង់ចាំទទួលភ្ញៀវជាមួយមិត្តនិងបងប្អូនខាងប៉ារបស់ខ្ញុំ។
“ប៉ា…តើប៉ាដឹងទេថាពេលនេះប៉ាបាត់បង់កូនប្រុសប៉ាម្នាក់ហើយ ហិហិ ប៉ានៅឯណាឬចាំទាល់តែបាត់ពួកខ្ញុំម្ដងមួយៗរហូតអស់ បានប៉ាវិលមកហា៎…”
ខ្ញុំឈរលែងនឹងគិតតែយំ ឡើងហើមភ្នែកអស់ហើយ ហើយពេលនោះដៃដ៏កក់ក្ដៅបានចាប់ឱបខ្ញុំជាប់ទ្រូងទាំងខ្ញុំកំពុងតែយំគ្មានសតិ ខ្ញុំក៏ងើបមុខងើយមើលក៏ដឹងថា។
“ប៉ា! ប៉ា! ហា..ហា…” ប៉ាៗខ្ញុំមកពិតមែនឃើញគាត់ ខ្ញុំយំលើសដើម។ ប៉ាដឹងរឿងដោយសារយាយCall ប្រាប់ គាត់ក៏សុំប្រពន្ធគាត់ខាងនោះមកលាកូនជាលើកចុងក្រោយនៃជីវិត។
“មេៗ បានហើយកូន បានហើយបងយុតទៅបានសុខហើយ កំហុសមកពីប៉ា ប៉ាមិនល្អ ប៉ាចោលពួកឯងទើបបែបនេះចង់បន្ទោសមេបន្ទោសប៉ាមកចុះកូន”
ខ្ញុំគិតតែយំនិយាយអ្វីមិនចេញតែក៏ប្រឹងបោះប្រយោគទៅកាន់គាត់ទោះបីពាក្យខ្លះធ្វើឱ្យប៉ាឈឺក៏ដោយ។
“ប៉ា!​ ប្រសិនជាគ្មានកម្មវិធីបុណ្យសពបងយុតក៏គ្មានវត្តមានប៉ាដែរពិតទេ? ប៉ាមិនគិតថាកូនៗនឹកប៉ាប៉ុនណាទេឬ? ជាពិសេសបងយុត បងយុតតែងតែរឭកពីប៉ា គាត់លួងលោមខ្ញុំថាមិនយូរប៉ានឹងមក តែចាំបាត់ ចាំបាត់ រហូតពេលនេះបងយុតថាប៉ាមកៗមែន តែប៉ាមកជាថ្ងៃដែលបាត់បង់បងប្រុសខ្ញុំ!”
“មេ ប៉ាដឹងថាប៉ាខុស មេប៉ាសូមទោស” ការនិយាយតបតរវាងខ្ញុំនិងប៉ាឮៗរហូតគ្រប់គ្នាមើលមកហើយម៉ែនិងយាយបងប្អូន ទាំងអស់ចូលមកឃាត់ខ្ញុំ។
“បើប៉ាមកហើយបាត់បង់បងយុត! ប៉ាកុំមកអី! ហា..ហា..ប៉ាដឹងអត់បងយុតដើរតួរជាបងប្រុស ជាប៉ា ជាមេគ្រួសារ បងយុតលះបង់ខ្លាំងណាស់ គាត់ជិតរៀបការហើយឈុតក៏កាត់ហើយ រោង សម្អាង ចុងភៅក៏ជួលកក់ហើយដែរ! ឥឡូវ​នេះ ..តែឥឡូវ​នេះ បងយុត…បងយុត..ហា..ហា..ខ្ញុំស្អប់ប៉ា! ខ្ញុំស្អប់!”
ប៉ាបានត្រឹមយំ ឯអ្នកនៅទីនេះក្នុងកម្មវិធីបុណ្យក៏យំ ហើយខ្ញុំក៏អស់កំលាំងរួចភ្នែកក៏ទន់បាត់ទៅ។ ឮសំឡេងហៅជាច្រើននាក់ ហៅឈ្មោះខ្ញុំតែខ្ញុំបើកភ្នែកពុំរួច ។
កូនលលក…
ចាប់តាំងពីបងប្រុសខ្ញុំស្លាប់បាត់ទៅខ្ញុំប្រៀបបាននឹងកូនសត្វ ដែលហោះលើមេឃដ៏ធំល្វឹងល្វើយនោះអ៊ីចឹង។ ហើរតែឯងៗគ្មានគ្នា មិនដឹងថាថ្ងៃមុខទៅជាយ៉ាងណា? ហើយអនាគតទៅខ្ញុំនឹងចួបរឿងអ្វីខ្លះ? កាលមុនខ្ញុំអាងបងប្រុសជាអ្នកការពារពីក្រុមក្មេងកំហូចដែលតែងរករឿងខ្ញុំ ពេលចេញពីសាលាតែឥឡូវ​នេះ បាននរណាការពារខ្ញុំទៀត បើខ្ញុំទន់ជ្រាយច្បាស់ណាស់គេនឹងព្រួតគ្នាជាន់ខ្ញុំមិនខាន តែតើខ្ញុំនឹងអាចរឹងមាំបានដែរឬទេ? ពេលកំពុងតែអង្គុយលើគល់ឈើក្បែរត្រពាំងទឹកម៉ែក៏មកដល់ពីពេលណាក៏មិនដឹង។
“ម្លិះ ឯងមកធ្វើអ្វីនៅហ្នឹង?” ខ្ញុំងាកទៅរកម៉ែសិនមុននឹងនិយាយតបគាត់ តែបើមើលទៅទឹកមុខម៉ែក៏មិនល្អជាងខ្ញុំប៉ុន្មានទេ ពីព្រោះបាត់បង់មនុស្សយើងស្រលាញ់ទាំងមូល នរណាធ្វើចិត្តបានងាយៗនោះ។
“គឺគ្មានអ្វីទេម៉ែ កូនគ្រាន់តែធុញថប់ពេកក៏មកអង្គុយក្រែងបានធូរខ្លះ ចុះម៉ែមានអ្វីប្រើកូនឬអត់?”
“ម៉ែមានរឿងចង់ពិភាក្សានឹងឯងណាម្លិះ”
“រឿងអ្វីម៉ែនិយាយមកណា”
“គឺ…កូនដឹងហើយថាគ្រួសារយើងពីមុនបានបងឯងអ្នករកចំណូល ហើយទប់គ្នាខ្លះថ្លៃឯងរៀន តែពេលនេះ បងឯងទៅបាត់ហើយម៉ែគ្មានលទ្ធភាពទេកូន ម៉ែដឹងថាវាខុសដែលម៉ែធ្វើបែបនេះ តែម៉ែមិនមែនបង្ខំចិត្តឯងទេណាម្លិះ ប្រសិនជាកូនមិនព្រមក៏មិនអីម៉ែក៏គិតបន្ដតែ…”
“ម៉ែ កូនយល់ហើយម៉ែកុំបារម្ភ ម៉ែសប្បាយចិត្តចុះ កូននឹងឈប់រៀនដើម្បីជួយម៉ែ ម្យ៉ាងកូនរៀនបានច្រើនដែរ ឈប់ត្រឹមហ្នឹងក៏មិនអីដែរ យ៉ាងហោចណាស់សរសេរបានអានបានអាចរកការងារបានហើយម៉ែ”
ម៉ែគាត់ស្ដាប់ខ្ញុំនិយាយដោយអួលដើមកទឹកភ្នែកគាត់ប្រុងហូរតែម៉ែប្រឹងទប់មិនចង់ឱ្យខ្ញុំឃើញនោះទេ។
ហើយទីបំផុតថ្ងៃនេះក៏មកដល់ ខ្ញុំបានគិតទុករួចហើយថាមិនយូរទេ ជីវិតវិទ្យាល័យរបស់ខ្ញុំនឹងត្រូវចប់ដោយសារតែភាពខ្វះខាតរបស់ខ្ញុំនៅពេលណាមួយហើយឥឡូវនេះមកដល់ហើយ។ ហ៊ឹម..យ៉ាងណាក៏ខ្ញុំបានត្រៀមផ្លូវចិត្តទុករួចហើយទើបមិនសូវជាឈឺ។
ក្រោយពីឈប់ទៅសាលារៀនបានមួយរយ: ខ្ញុំបានដាក់ CV ចូលបម្រើការងាររត់តុមួយកន្លែងនៅហាងបាយក្នុងផ្សារនៅពេលព្រឹក ហើយពេលយប់ខ្ញុំក៏ទៅបម្រើការងាររត់តុក្នុងហាងស្រាមួយកន្លែងម្ដុំផ្លូវ៤១ផងដែរ។ ការងាររត់តុហាងស្រាមិនស្រួលទេ រងការប្រមាថណាស់ តែខ្ញុំគ្មានជម្រើសទេ មានតែស្របសិន ព្រោះចាំបាច់ប្រើលុយពេលនេះ ខ្ញុំធំហើយនឹងស្គាល់អ្វីដែរហៅថាជីវិតមនុស្សធំដែលបងយុតធ្លាប់និយាយកាលគាត់នៅរស់ ត្រូវធ្លាក់លើខ្ញុំហើយពេលនេះគឺទទួលរ៉ាប់រងច្រើនយ៉ាងពិតមែន។
ហើយអ្វីដែលខ្ញុំស្អប់គឺការប្រមាថជីវិតជាបុគ្គលិករត់តុហាងស្រារបស់ខ្ញុំ ត្រូវប៉ះនឹងភ្ញៀវប្រុសៗមើលងាយតាមរយ:ពាក្យសម្ដីប្រមាថពេលខ្លះខ្ញុំស្ទើរតែទប់ស្មារតីមិនបានរហូតថ្ងៃមួយនោះមកដល់
ពិតណាស់ ខ្ញុំឆេវឆាវឆាប់ក្ដៅមិនព្រមឱ្យអ្នកណាមកនិយាយខ្សែលើខ្ញុំបាននោះទេ។ ពេលដែលខ្ញុំលើកស្រាយកឱ្យតុភ្ញៀវមួយក្រុមមានគ្នាប្រមាណ បីបួននាក់ក្នុងចំណោមពួកគេមាន២នាក់ពោលសម្ដីមិនសមរម្យមកលើខ្ញុំ។
“អេ៎ នាងតូចធ្វើការទីនេះបានប្រាក់ខែប៉ុន្មាន?”
ដោយសារខ្ញុំគិតថាពួកគាត់សួរលក្ខណ:ធម្មតាទើបឈរតបបែបសមរម្យទៅវិញ។
“ចាស គឺតិចតួចទេបងប្រុសគ្រាន់បង់ទឹកភ្លើងហ្នឹងណា៎”
“មកនេះៗ មក”
ភ្ញៀវម្នាក់បក់ដៃហៅឱ្យចូលជិតគេ ខ្ញុំក៏ចូលទៅជិតហើយដោយសារសំឡេងភ្លេងឮខ្លាំងៗ ទើបត្រូវឱនត្រចៀកទៅជិតគេតែភ្លាមនោះពាក្យដែលពួកគេនិយាយគឺប្រៀបបាននឹងយកសាំងមកចាក់ចូលភ្លើងដែលឆេះអ៊ីចឹង។
“បែបនេះណា គឺនាងតូចមកនៅជាមួយពួកបងៗទៅ ជឿថាបានប្រាក់ច្រើនណាស់ ហើយសប្បាយទៀតផង  ហាសហា៎”
សម្ដីនិងការសើចចំអកខ្ញុំបានប្រឹងទប់ណាស់ ខ្ញុំញញឹមតិចៗហើយក៏ឱនខ្លួនបម្រុងដើរចេញពីតុនោះតែគ្នាវាម្នាក់យកដៃមកប៉ះត្រគាករបស់ខ្ញុំ នរណាទ្រាំបាននោះខ្ញុំស្អប់ណាស់។
“ទ្រាំលែងបានហើយវ៉ើយ! ផាំង! ផាំង!” ខ្ញុំបានដាល់អាម្នាក់ដែលនិយាយប្រមាថនិងប៉ះពាល់ខ្ញុំនោះម្នាក់មួយដៃហើយក៏ផ្អើលពេញហាង ហើយពួកវាក៏រករឿងខ្ញុំឯខ្ញុំក៏បម្រុងទៅដាក់ពាក្យប្ដឹងតែគិតៗទៅប្ដឹងក៏មិនឈ្នះ។ គេអ្នកមានខ្ញុំប្ដឹងម៉េចបើគ្មានសាក្សីផងនោះ ទីនេះគ្នាវាទាំងអស់ ជម្រើសចុងក្រោយដោះឯកសណ្ឋានហើយដើរចេញពីទីនោះ វាជាជម្រើសល្អបើនៅ ពួកវានឹងនាំគ្នាមកចាប់ធ្វើបាបខ្ញុំថ្ងៃណាមួយក៏ថាមិនត្រូវ។ ពេលចួបរឿងបែបនេះក៏មិននឹកគិតដល់បងយុតមិនបាន។
“បើបងនៅប្រហែលគ្មាននរណាធ្វើបាបខ្ញុំបានទេ បងយុតបងដឹងទេ ថាប្អូនហត់..ហិហិ..ហត់ណាស់”
លក់សំនៀងមិនលក់កិត្តិយស…
តាំងពីថ្ងៃមានរឿងនៅហាងស្រានោះ ខ្ញុំបានសាកដាក់ពាក្យទៅរកការងារផ្សងតែមិនជាប់សោះរហូតមានមិត្តម្នាក់របស់ខ្ញុំហៅទៅតេស្តសំឡេងនៅវង់តន្រ្តីរបស់ប៉ាគេដែលគេក៏ច្រៀងទីនោះដែរ។ ទៅដល់កន្លែងហើយក៏តេស្តជាប់ រួចក៏ទទួលបានលទ្ធផលល្អដូច ខ្ញុំសប្បាយចិត្តដែលបានការងារថ្មីមួយទៀត។
យប់នេះជាយប់ដំបូងនៃការឡើងឆាករបស់ខ្ញុំ ហើយអារម្មណ៍ភ័យខ្លាចក៏មានជាពិសេស។ អ្វីដែលខ្ញុំមិនចូលចិត្តក៏វាចូលមកទៀត គឺខ្ញុំអត់ចូលចិត្តស្លៀកខ្លីទេ តែការសម្ដែងឬអាចនិយាយបានថាជីវិតអ្នកចម្រៀងអកកាដង់ឬអកកេះនេះ រើសមិនបានទេ ក្រុមស្លៀកអ្វីយើងក៏ស្លៀកដូចគ្នាខុសតែតិចតួចប៉ុណ្ណោះ។
យប់ដំបូងនេះខ្ញុំតាំងចិត្តធ្វើវាឱ្យបានល្អបំផុតនិងមិនឱ្យមានរឿងប៉ះពាល់ការងារដូចលើកមុនទេ មិនអីចឹងនឹងត្រូវបាត់បង់ការងារទៀតមិនខាន។
ប៉ុន្ដែមិនស្មានសោះថាទីណាក៏ដោយជីវិតរបស់ខ្ញុំចួបតែការប្រមាថមើលងាយពីមនុស្សដែលគិតអគតិមិនឈប់ វាសនាអ្នកក្រដូចជាខ្ញុំវាពិតជាពិបាករើរួចណាស់មែនទេ បានមានតែអ្នកមានលុយចាំតែប្រមាថមើលងាយរហូតអីចឹង? ខណៈពេលដែលខ្ញុំច្រៀងចប់ម្ចាស់វង់របស់ខ្ញុំគឺប៉ារបស់គីប៊ីមិត្តខ្ញុំនោះបាន មករកខ្ញុំជាមួយនឹងស្រោមសំបុត្រមួយសន្លឹកផងដែរ។
“ម្លិះហា៎មានភ្ញៀវម្នាក់ពេញចិត្តឯងណា៎ ហើយគេផ្ញើសំបុត្រមកឱ្យដែរ នេះយកទៅហើយបើចង់អរគុណ គាត់នោះគាត់នៅតុក្បែរឆាកនិងពាក់អាវធំពណ៌ប្រផេះ”
ពេលនោះដែរ ខ្ញុំក៏បើកមើលឃើញថាមានលុយក្នុងនោះច្រើនខ្ទង់។ ១០០ដុល្លាខ្ញុំមើលក៏អាចកាត់ន័យបានថាវាជាលុយអ្វី ខ្ញុំមិនបានថាអ្វីទេហើយក៏ព្រមដើរទៅតុភ្ញៀវម្នាក់នោះជាមួយម្ចាស់វង់របស់ខ្ញុំតាមការគួរ តែពេលទៅដល់ខ្ញុំក៏និយាយទៅកាន់គាត់បែបទុកមុខខ្លះដែរ។
“ជម្រាបសួរលោកពូ អរគុណចំពោះសំបុត្ររបស់ពូ នេះជាលុយរបស់ពូខ្ញុំសុំមិនទទួល ខ្ញុំចង់ប្រាប់លោកពូថាខ្ញុំមកច្រៀងដើម្បីលុយមែនពីព្រោះខ្ញុំខ្វះខាត តែខ្ញុំទទួលលុយនេះបានប្រសិនជាវាជាលុយស្អាតស្អំ មិនមែនព្រោះតែចង់បានអ្វីពីខ្ញុំ បើពូពិតជាចង់ប្រគល់លុយនេះឱ្យក្មួយតាមការអាណិតអាសូរ ពូឱ្យខ្ញុំធម្មតាដូចដែលភ្ញៀវៗឱ្យខ្ញុំទូទៅ តែពូកំពុងតែចង់មើលងាយខ្ញុំនិងមើលស្រាលជីវិតស្រីៗអ្នកចម្រៀងផ្សេងទៀតផងដែរ”  ពោលចប់ខ្ញុំក៏ដើរចេញហើយប៉ាគីប៊ីគាត់ខឹងខ្ញុំណាស់ ឯពូនោះក៏ខ្មាសគេដែរ អ្វីសំខាន់គាត់មានប្រពន្ធអ៊ីចឹងទាយទៅថាប្រពន្ធគាត់ចាត់ការប្ដីគាត់យ៉ាងណាវិញ?
ខ្ញុំហត់នឿយណាស់ រឿងរ៉ាវជាច្រើនបានចូលមកក្នុងជីវិតរបស់ខ្ញុំវាញាប់កាន់តែខ្លាំងក្រោយពីបាត់បងប្រុសម្នាក់នោះ។
ដើមទ្រូងម៉ែ…
ប៉ុន្មានថ្ងៃមកនេះហត់ពេកខ្ញុំមិនបានទៅណាទេ ម្យ៉ាងជាងមួយខែនេះរកប្រាក់បានគួរសមទុកគ្រាន់ម៉ែប្រើការទើបខ្ញុំចង់សម្រាក២ ៣ថ្ងៃសិន ពីព្រោះអស់កម្លាំងរលីងហើយ។ ខ្ញុំទម្លាក់ខ្លួនដេកលើកន្ទេលក្រហមដែលម៉ែនិងខ្ញុំរួមទាំងបងយុតតែងតែដេកលេងជាប្រចាំ។
កែវភ្នែករបស់ខ្ញុំសម្លឹងខ្ពស់ផុតទៅលើសសរទ្រូងកណ្ដាលនៃផ្ទះសម្លឹងយូរៗខ្ញុំក៏ដូចជាងងុយទៅៗ រហូតលង់លក់ពេលណាមិនដឹង។ ភ្លាមនោះខ្ញុំក៏មានអារម្មណ៍ថាលក់ស្រួលមានក្ដីសុខយ៉ាងម៉េចក៏មិនដឹងហើយក៏មានសំឡេងនរណាហៅខ្ញុំ។
“មិ្លះ! ម្លិះ…” ខ្ញុំក៏ស្ទុះងាករកម្ចាស់សំឡេងក៏ឃើញថា។
“បងយុត! បងយុតមកវិញហើយ បងដឹងថាខ្ញុំនឹកបងប៉ុនណាទេ? ម៉ែនឹកបងយំរហូតភ្លេចបាយទឹកអស់ហើយ” រាងកាយបងប្រុសខ្ញុំពេលដែលឱបគឺត្រជាក់ណាស់។
“បងយុតម៉េចក៏បងត្រជាក់ម្ល៉េះ? បងរងាអត់?”
“បងមិនអីទេ មិនរងាទេ តែបងសង្ឃឹមថាប្អូនអាចរឹងមាំជាងនេះម្លិះ អូនកុំយំកុំគិតពីបងទៀតអី ត្រូវប្រឹងប្រែងដើម្បីអនាគតណាប្អូន”
ភ្លាមនោះខ្ញុំបានលែងរាងកាយបងយុតហើយឈរនិយាយដោយអារម្មណ៍សោកសៅ តែលុះងាកមកវិញក៏បានបាត់វត្តមានបងយុតបាត់មិនឃើញសោះ។
“បងយុត! បងយុត! កុំទៅៗ..កុំទៅ..” ខ្ញុំក៏ស្ទុះក្រោកដង្ហក់ដោយសារតែម៉ែបានដាស់ខ្ញុំតាមពិតមុនហ្នឹងជាការយល់សប្តិទេ?
“ម្លិះកូនមមើទៀតហើយ” ខ្ញុំស្ទុះឱបម៉ែយ៉ាងណែនជាប់ដើមទ្រូងរបស់គាត់។
“ម៉ែ កូនឃើញបងយុត បងគាត់មកផ្ដាំខ្ញុំកុំគិតកុំនឹកហើយឱ្យរឹងមាំនិងមើលថែទាំម៉ែដែរ ម៉ែ..ហិហិ..”
ម៉ែយកដៃទាំងពីរឱបក្បាលខ្ញុំយ៉ាងណែនហើយនិយាយដោយការលួងលោម។
“ពុទ្ធោ កូនស្រីម៉ែ កូនកុំយំអីណា៎ បងឯងទៅសុខហើយឈប់គិតឬយំទៀត បើឯងឈឺម្នាក់ទៀតតើម៉ែរំពឹងអ្នកណាទៅកូន?”
“ម៉ែកូនសូមសន្យាថាទោះជាមានរឿងអ្វីក៏ដោយពិបាកយ៉ាងណាក៏ដោយ កូននឹងមិនឱ្យម៉ែស្រក់ទឹកភ្នែកដោយសារកូនស្រីម្នាក់នេះដាច់ខាត តែប្រសិនជាស្រក់ គឺស្រក់ដោយក្ដីស្រលាញ់និងក្ដីសុខ”
ក្រោយបានក្រាបសំពះសន្យាមុខម៉ែរួចខ្ញុំនិងម៉ែក៏បាននាំគ្នាទៅហូបបាយដើម្បីមានកម្លាំងបន្ដដំណើរទៅមុខ ទៀត។
ច្រើនឆ្នាំកន្លងផុតទៅ…
ពេលវេលាកន្លងទៅជាច្រើនឆ្នាំ ពេលនេះខ្ញុំអាចមានសមត្ថភាពរកលុយជូនម៉ែដោយខ្លួនឯង មានផ្ទះធំមួយ ឡានមួយនិងបានឱ្យម៉ែរស់នៅផ្ទះតាមបំណងរបស់បងយុតហើយ រួចក៏បានសាងសង់ចេតិយសមល្មមតម្កល់ធាតុបងយុតនៅជ្រុងម្ខាងនៃមុខផ្ទះ នាទិសនារតី តាមបំណងម៉ែ។ ហើយមានថ្ងៃនេះបានដោយសារតែខ្ញុំបានចួបនឹងជនជាតិបរទេសម្នាក់គាត់ឈ្មោះ។
“ចន ហេនរី” ជាប្រធានអង្គការមួយនៃកុមារកម្ពុជាជួយទំនុកបម្រុងខ្ញុំរហូតខ្ញុំក្លាយជាអ្នកសម្របសម្រួល។ គាត់ជួយខ្ញុំរៀនបន្ដរហូតចប់ឆ្នាំហើយក៏បម្រើការងារក្នុងស្នាក់ការតែម្ដង។
ពេលនេះខ្ញុំក៏មានអ្នកចូលចែចូវតាមរយ:ចាស់ទុំ ក៏ប៉ុន្ដែខ្ញុំមិនទាន់ពេញចិត្តឬចង់រៀបការសោះពីព្រោះនឹកពេលរៀបការលើកណាក៏ខ្លាច អតីតកាលពេលនោះនៅដក់ជាប់ខួរក្បាលរបស់ខ្ញុំមកទល់សព្វថ្ងៃនេះ។
ប៉ុន្ដែដូចពាក្យចាស់ពោលថា “គេចយ៉ាងណាក៏មិនផុតប្រសិនជាគូព្រេង” ខ្ញុំបានចួបនឹងគូណាត់ដែលចាស់ៗហៅមកមើលមុខគ្នាទាំងសងខាងគេគឺ “រ៉ាឌី” ជានិស្សិតផ្នែកពេទ្យ គេពេញចិត្តខ្ញុំយូរហើយតែថាខ្ញុំប្រកែករហូតថ្ងៃនេះចាស់ទុំហៅស្គាល់គ្នា។
“ម្លិះ អូនមិនស្អប់ខ្ពើមបងតែហេតុអ្វីប្រកែករាល់ពេលចាស់ទុំណាត់ថ្ងៃកំណត់ថ្ងៃមង្គលបែបនេះ?”
“រ៉ាឌី អូនមិនស្អប់តែអូនសុំពេលវេលា ពួកយើងមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ទេ បងអាចស្រលាញ់ពេលនេះតែថ្ងៃណាមួយបងអាចជាធុញឬលែងចង់រៀបការក៏ថាបាន”
គាត់ដើរមកជិតខ្ញុំរួចចាប់ដៃហើយពោលពាក្យយ៉ាងពីរោះសង្កត់ចិត្តខ្ញុំបានយ៉ាងល្អ។
“បងស្រលាញ់គឺស្រលាញ់ក្ដីស្រលាញ់ពុំមែនមួយថ្ងៃ មួយខែ ឬមួយឆ្នាំតែចំពោះបងមានលើម្លិះមួយជីវិត ពេញដង្ហើមចេញចូល”
ស្នាមញញឹមនិងតំណក់ទឹកភ្នែកម៉ែ…
ទីបំផុតថ្ងៃដែលម៉ែរង់ចាំបានមកដល់ ម៉ែរបស់ខ្ញុំតែងតែប្រាថ្នាអុជធូបរាល់ថ្ងៃសីលសូមឱ្យខ្ញុំព្រមរៀបការ
ពេលណាមួយមុនគាត់បិទភ្នែក។ គាត់ខ្លាចមិនបានពចៅ គាត់ចង់បានអ្នកដែលអាចមើលថែទាំខ្ញុំបានពេលគ្មានគាត់។
ពេលក្រាបផ្ទឹមសំឡេងភ្លេងការលាន់រំពងពេញរោងជ័យ ញាតិស្រីប្រុសឡើងមកចងដៃខ្ញុំនិងរ៉ាឌីហើយភ្លាមនោះខ្ញុំក៏ហូរទឹកភ្នែករាប់រយតំណក់ស្របពេលកំពុងផ្ទឹម គឺវត្តមានវីរ:បុរសរបស់ខ្ញុំបានលេចមកជាថ្មីក្រោយបាត់រាប់ឆ្នាំ តាំងពីថ្ងៃដែលខ្ញុំដេញគាត់ចេញពីបុណ្យសពបងយុត។ គាត់ដើរចូលមកជាមួយយាយនិងម៉ែឈរក្បែរនោះដោយស្នាមញញឹមលាយទឹកភ្នែក។
“ប៉ា…” ខ្ញុំរំជួលចិត្តខ្លាំងខុសធម្មតារហូតចង់ខ្យល់ ថាជាអារម្មណ៍រំភើបក៏បាន សប្បាយពេកក៏បានពីព្រោះគិតថាគាត់ខឹងហើយនឹងឈប់មកជាន់ទីនេះទៀត តែថ្ងៃនេះគាត់មក។
“បានប្ដីទាំងមូលកូនស្រីប៉ាមិនចង់ប្រាប់ប៉ាម្នាក់នេះបន្ដិចទេឬ?”
“ប៉ាៗ…ហិហិ” ខ្ញុំគិតតែយំមុខញាតិមិត្តនិងចាស់ៗ តាអាចារ្យគាត់រំភើបតាមខ្ញុំរហូតហុចមេក្រូមកឱ្យខ្ញុំ គាត់ដឹងថាខ្ញុំប្រហែលជាមានអ្វីចង់និយាយ។ ដៃទទួលយកមេក្រូមកនិយាយតែមុននិយាយខ្ញុំបានក្រាបសំពះម៉ែប៉ាបីដងដូចៗគ្នា។
“ប៉ា! កូនសូមទោសដែលកូនបានប្រើពាក្យសម្ដីមិនសមលើប៉ាកាលថ្ងៃបុណ្យបងយុត កូនខូចចិត្តពេក កូនគិតមិនដល់ ប៉ាអត់ទោសកូនស្រីម្នាក់នេះផង ហើយកូនអរគុណប្រសិនជាគ្មានអ្នកទាំងពីរកូនក៏គ្មានថ្ងៃមង្គលនេះដែរ កូនសូមប្រាថ្នាជាតិណាឬមានប៉ុន្មានជាតិកូនស្រីសុំកើតមកជាកូនប៉ានិងម៉ែទៀត”
និយាយចប់ប៉ារបស់ខ្ញុំយំផងលើកដៃខ្ញុំឡើងមកកាន់យ៉ាងណែនផង ម៉ែដឹងថាប៉ាស្រលាញ់ខ្ញុំខ្លាំងប៉ុនណាតែគាត់ដើរខុសមួយជំហាន តែក៏អរគុណប្រពន្ធទី២របស់ប៉ាខ្ញុំដែលអនុញ្ញាតឱ្យប៉ាមកកម្មវិធីរបស់ខ្ញុំនៅថ្ងៃនេះដូចគ្នា។
ម៉ែឱបរាងកាយរបស់ខ្ញុំយ៉ាងណែនមុននឹងវាចាមកកាន់កូនប្រសាគាត់។
“រ៉ាឌី ម៉ែផ្ញើកូនស្រីតែម្នាក់របស់ម៉ែទៅកូនហើយ មើលថែទាំនាងផង ម្លិះកាចឆ្នាសបន្ដិច រឹងរូសបន្ដិច ខ្ជិលបន្ដិចតែនាងពូកែតាំងពីគ្មានបងប្រុសនាង ម្លិះមើលថែទាំម៉ែបានយ៉ាងល្អ ម្លិះពូកែគ្រប់យ៉ាងការងារអ្វីក៏ចេះដែរ តែអ្វីដែលនាងអន់បំផុតគឺម្លិះខ្លាច តុកកែ កន្លាត សត្វថ្លែន បើមានយកចេញទៅ ហើយរឿងមួយទៀតម្លិះពូកែទាំងអស់មែនតែម្ហូបប្រសិនអាចធ្វើខ្លួនឯងល្អជាងកូនព្រោះកូនម្លិះមិនពូកែទេ អាចជាប្រៃឬផ្អែមជ្រុលក៏ថាបាន”
“ម៉ែហ៎..” សំឡេងសើចពេញរោងជ័យ ទីបំផុតអារម្មណ៍កក់ក្ដៅនិងរីករាយដែលខ្ញុំចង់ឃើញពេលនេះបានទទួលហើយ ខ្ញុំក៏មិនភ្លេចទៅអុចធូកកន្លែងបងយុតដែរ និងបាននាំយកម្ហូបបងយុតចូលចិត្តទៅជាមួយផង ។
“បងប្រុសថ្ងៃនេះប្អូនបាននាំប្អូនថ្លៃមកចួបហើយណា៎ និងបានយកម្ហូបដែលបងចូលចិត្តមកជាមួយដែរ”
“បងប្រុសខ្ញុំរ៉ាឌីសូមសន្យាមុខបងថានឹងមើលថែអូនម្លិះឱ្យបានល្អមានសុភមង្គលមានតែស្នាមញញឹម នឹងមិនឱ្យអ្នកណាមកមើលងាយឬធ្វើបាបនាងបានដាច់ខាត”
ស្នាមញញឹមដែលគេបានបង្ហាញនៅមុខបងយុត ធ្វើឱ្យខ្ញុំមានក្ដីសុខណាស់ តែពេលវេលាជាអ្នកកំណត់ថាថ្ងៃមុខនឹងប្រែប្រួលឬទេ? ទោះយ៉ាងណាយើងម្នាក់ៗ ក៏ខំប្រឹងអស់ពីសមត្ថភាពបំផុតតាមដែលអាចធ្វើបាន។ ជីវិតយើងគ្មាននរណាអ្នកកំណត់ទេ គឺស្ថិតលើយើងខ្លួនឯងជាអ្នកកំណត់ហើយគិតថារើសយកបែបណាល្អ ត្រឹមត្រូវនិងមានក្ដីសុខ។ ក្ដីស្រលាញ់ពិតមិនចាំបាច់ត្រូវការពីមនុស្សច្រើនគ្នានោះទេ ត្រឹមតែមនុស្ស២ទៅ៣នាក់ដែលយល់ពីយើង អាចការពារយើង និងទទួលយកបានទាំងចំណុចអាក្រក់និងល្អរបស់យើងម្នាក់ៗបានន័យថាគ្រប់គ្រាន់សមរម្យហើយ ៕
ចប់
៥សំណួរជាមួយម្ចាស់រឿង«បងប្រុស»
១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សួស្ដី នាងខ្ញុំឈ្មោះផាន សុភា អាយុ ២៩ឆ្នាំ បច្នុប្បន្ននាងខ្ញុំមានគ្រួសារហើយមានកូន២នាក់ផងដែរ។ រាល់ថ្ងៃនេះនាងខ្ញុំក៏ជាកម្មការនីរោងចក្រកាត់ដេរមួយកន្លែងដែរស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ចំពោះស្នាដៃនិពន្ធដែលនាងខ្ញុំបានដាក់ក្នុងកម្មវិធី MST Writer អ្នកនិពន្ធក្រៅសាលាគឺរឿង “បងប្រុស”។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងបងប្រុសមកដាក់ផ្សាយក្នុងកម្មវិធីអ្នកនិពន្ធក្រៅសាលានេះ ក៏ដោយសារនាងខ្ញុំចង់បង្ហាញសមត្ថភាពនិងចង់ដឹងពីចំនុចខ្វះខាតដែរបងៗរៀមច្បងផ្ដល់មតិតាមការគួរ។
កម្លាំងបណ្ដាលចិត្តដែលតែងតែលើកទឹកចិត្តជម្រុកឱ្យនាងខ្ញុំមកដល់ចំណុចនេះគឺ មានមនុស្សសំខាន់ ២នាក់ធំៗ ទីមួយគឺអ្នកម្ដាយនាងខ្ញុំ គាត់ដឹងថាកូនស្រីរបស់គាត់ចង់រៀនបន្ដ ចង់មានចំណេះដើរតាមផ្លូវដែរស្រមៃគិតទុកតាំងពីក្មេងៗ តែខ្ញុំមិនអាចដើរបន្ដបានដោយសារជីវភាពគ្រួសារខ្សត់ខ្សោយទើបបព្ចាប់ការសិក្សាតាំងពីថ្នាក់ទី ៨ មកម្ល៉េះ រហូតមកទល់ពេលនេះគាត់តែងតែនិយាយថា “កូនធ្វើអ្វីដែលកូនចង់ធ្វើវាចុះ ធ្វើអ្វីដែលកូនស្រលាញ់តែជារឿងត្រឹមត្រូវ ម៉ែនៅចាំផ្ដល់កម្លាំងចិត្តកូនជានិច្ចទោះបីជាកូនរៀនបានតិចតែម៉ែជឿថាកូនធ្វើបាន ” សម្ដីទាំងនេះជាពាក្យដែលអ្នកម្ដាយរបស់នាងខ្ញុំតែងនិយាយពេលខ្ញុំជួបរឿងបរាជ័យម្ដងៗ មនុស្សចុងក្រោយគឺប្អូនស្រីម្នាក់ដែលពួកយើងតែងតែនិយាយពិភាក្សាគ្នា លើកទឹកចិត្ត ផ្ដល់យោបល់ប្រឹក្សាមិនថារឿងនោះធំប៉ុណ្ណាក៏ដោយ គាត់ត្រឹមជាអ្នកដទៃស្គាល់គ្នាតាមបណ្ដាញសង្គមក៏ពិតមែនតែគាត់ធ្វើឱ្យខ្ញុំស្គាល់ប្រលោមលោកកាន់តែខ្លាំង និងពាក្យថាមិត្តភាពកាន់តែច្បាស់ផងដែរ គឺប្អូនស្រី@ផ្កាស្មៅ គាត់ជាអ្នកដឹកនាំដ៏ល្អរបស់ខ្ញុំ អរគុណគ្រប់យ៉ាង ហើយខ្ញុំក៏អរគុណខ្លួនឯងដែររស់ជាខ្លួន ធ្វើតាមបេះដូងខ្លួនឯង។
ចំពោះសាច់រឿង “បងប្រុស” នេះផងដែរគឺចង់និយាយពីទង្វើបងប្រុសម្នាក់ដែលលះបង់ទាំងកាយទាំងចិត្ត លាក់បាំងគ្រប់យ៉ាងដើម្បីធ្វើឱ្យប្អូនស្រីខ្លួនមានក្ដីសុខ ចង់ឃើញប្អូនមានស្នាមញញឹម មិនចង់ឃើញប្អូនស្រីត្រូវអ្នកដទៃមើលងាយនិងសើចចំអក ជាបងប្រុសដ៏ល្អ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលនាងខ្ញុំចូលចិត្តជាងគេក្នុងសាច់រឿងនេះគឺត្រង់ បងប្រុសដើរតួរជាប៉ាផង ជាបងប្រុសផងសំដែងល្ខោនបោកប្រាស់ម្លិះតែគ្រប់យ៉ាងធ្វើក៏ដោយសារចង់ឃើញប្អូនខ្លួនមានក្ដីសុខ។ ឯចំណុចមួយទៀតគឺត្រង់ម្លិះដឹងការពិតថាគ្រប់យ៉ាងជាទង្វើរបស់បងប្រុសខ្លួនបោកថាជាសំបុត្រលោកប៉ា តាមពិតយុតជាអ្នកសរសេរទាំងអស់ ២ចំនុចនេះឆក់យកទឹកភ្នែកខ្លួនឯងបាន សរសេរខ្លួនឯងយំខ្លួនឯង។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងដែលខ្ញុំយករឿង “បងប្រុស” មកដាក់ផ្សាយនេះគឺគ្រាន់តែចង់បង្ហាញសាច់រឿងប្រភេទខ្សែជីវិតមួយនេះដល់មហាជនមិត្តអ្នកអាន ដែលអាចផ្ដល់ចំណុចអប់រំល្អៗមួយចំនួនស្ថិតក្នុងសាច់រឿងនេះដល់ប្អូនៗយុវវ័យ ជាក់ស្ដែងនាងខ្ញុំជួបផ្ទាល់ប្អូនៗតែងតែមិនស្ដាប់បង្គាប់រៀមច្បងខ្លួនរាល់ពេលដែលពួកគាត់ណែនាំបែរជាខឹងបងៗទៅវិញ។ នាងខ្ញុំសុំទោសផងដែរ និយាយត្រង់ៗសុំទោសពិតមែន ប្រសិនជាប៉ះពាល់ដ៏អារម្មណ៍មិត្តអ្នកអាន ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយនាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមិត្តអ្នកអានយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលចូលមកចុចអានស្នាដៃអ្នកនិពន្ធធម្មតាដូចជានាងខ្ញុំ នាងខ្ញុំនឹងទទួលយកគ្រប់ពាក្យ គ្រប់ការណែនាំពីសំណាក់មិត្តអ្នកអានទាំងវ័យក្មេង និងរៀមច្បង អ្នកគ្រូលោកគ្រូ ដើម្បីកែលម្អចំណុចខ្វះខាត។ សង្ឃឹមថាមិត្តអ្នកអាននឹងនៅតែបន្ដការគ្រាំទ្រស្នាដៃនិពន្ធជំនាន់ក្រោយៗរបស់កូនខ្មែរយើងទាំងអស់គ្នា មិនថាស្នាដៃនាងខ្ញុំ ឬប្អូនៗ រៀមច្បងមុនៗក៏ដោយ ខ្មែរត្រូវតែជួយលើកតម្កើនសិល្បៈតែងនិពន្ធខ្មែរ។
ចុចអានរឿងបងប្រុស
រឿង៖ បងប្រុសម្នាក់នេះស្លាប់បាត់ហើយ ភាគ៤
រឿង៖ បងប្រុសម្នាក់នេះស្លាប់បាត់ហើយ ភាគ៣
រឿង៖ បងប្រុសម្នាក់នេះស្លាប់បាត់ហើយ ភាគ២
រឿង៖ បងប្រុសម្នាក់នេះស្លាប់បាត់ហើយ ភាគ១
ធម្មតានៅពេលដែលយើងសម្រេចចិត្តបោះបង់ចោលខ្លួនឯង ហើយគិតពីគេជាង គឺយើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់គេ ឬគិតតែម្យ៉ាងធ្វើយ៉ាងណាឱ្យគេរស់នៅបានសប្បាយចិត្ត​។
«តែបងឯងភ្លេចសួរខ្លួនឯងថា សប្បាយចិត្តដែរអត់? មិនត្រឹមមិនសប្បាយអី ថែមទាំង​ឈឺចាប់ផងមែនអត់?»
ម៉ាច ប្អូនប្រុសរបស់ខ្ញុំតែងតែស្តីឱ្យខ្ញុំពាក្យនេះដដែលៗតាំងពីខ្ញុំនៅ១៦ឆ្នាំ ហើយវា​១២ឆ្នាំ។ វាមិនយល់ទេ ថាបងប្រុស​ម្នាក់នេះ អាចមានក្តីសុខភ្លាមៗ មិនដែលឈឺចាប់ឡើយ នៅរាល់ពេលឃើញ​អាមីន បានសុខ មិនថានាង​កំពុង​បានសុខនៅឆ្ងាយពីទ្រូងយើង។
«នេះគេហៅថា ការលះបង់អាម៉ាច! ហើយពាក្យការលះបង់នេះ ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងភាសិតស្នេហ៍ ទាំងឡាយបងជក់អាន​នៅបណ្ណាល័យ រហូតដល់ក្នុងបេះដូងបងចាំមកថា ពាក្យស្រឡាញ់មានន័យស្មើហ៊ានលះបង់»
ខ្ញុំនិយាយពន្យល់វាម្តងណា អាម៉ាចសើចចំអកផង សម្លក់ផង ទាំងមាត់ទាញទំពានំប៉័ងខាំទំពាមិនសប្បាយចិត្តផង។
«បងឈ្មោះម៉ឺន?»
«បាទ!»
«ដុកទ័រសុខៈ អញ្ជើញបងចូល!»
ខ្ញុំក្រោកដើរត្រុកៗទៅតាមការនាំផ្លូវ​គិលានុបដ្ឋាកវ័យក្មេង។ ក្នុងចិត្ត​ខ្ញុំនឹកឃើញតែដល់ពួកគេទាំងពីរ។
មិនមានអ្វីចម្លែកទេ ជីវិតមួយនេះខ្ញុំមាន​អ្នកណាក្រៅពី ពីរនាក់គេទៀត​ដែលរាប់ទុកបានថាជាញាតិជិតដិតបំផុតរបស់ខ្ញុំ?
ខ្ញុំឈ្មោះម៉ឺន ចំណែកអាម៉ាចនេះ គឺជាប្អូនប្រុសធម៌របស់ខ្ញុំ ដែលស្គាល់គ្នាតាំងពីក្មេងៗ កាលពីយើងធ្លាប់រស់នៅនាតំបន់អនាធិបតេយ្យមកជាមួយគ្នា។
ម៉ាចគឺជាក្មេងប្រុសម្នាក់ដែលមានរូបសម្ផស្សស្អាត ហើយមិនសូវសប្បាយចិត្តនឹងវាសនារបស់ខ្លួនឯងទេ។ ​ដ្បិតម៉ាចមិនសូវចូលចិត្តអានសៀវភៅ ប៉ុន្តែគេរៀនពូកែណាស់។ នៅក្នុងចំណោមក្មេងកំព្រាទាំងអស់ស្នាក់នៅមជ្ឈមណ្ឌល គេតែងតែបាននិទ្ទេសល្អជាងគេ ហើយត្រូវបានគ្រូប្រចាំថ្នាក់សរសេរលិខិតមកសរសើរ ឮដល់ប្រធានមណ្ឌល ធ្វើឱ្យប្រធានមណ្ឌលបន្ថែមការងារមួយដល់វា គឺបង្ហាត់បង្រៀនអក្សរ​ ដល់ក្មេងដទៃទៀតនៅពេលទំនេរ។
ចំណែកម្នាក់ទៀតដែលយើងទាំងពីរកំពុងតែនិយាយដល់គឺ សាមីន។ អាមីនគឺជាក្មេងស្រីម្នាក់ រាងស្តើង សក់វែង និងមានច្រមុះស្រួច។ នាងអភ័ព្វជាងពួកយើងទៅទៀត ព្រោះយើងហោចណាស់​មានម្តាយ ទោះម្តាយអាម៉ាចញៀនល្បែង តែងតែ​គឃ្លើនចាក់សោទុកកូនប្រុសអាយុ៨ឆ្នាំ អត់បាយក្រហាយទឹក ឈរភ្លឹះៗក្បែរចម្រឹងបង្អួច តែ​អាមីន​វិញ​ មិនដែលសូម្បីតែ​ស្គាល់មុខឪពុកម្តាយខ្លួនយ៉ាងណា។
​ឮអ្នកភូមិនិយាយថាពុកម្តាយរបស់នាងចេញទៅធ្វើការនៅថៃ ហើយផ្ញើនាងតាំងពីនៅជាទារក ឱ្យមកអ៊ំស្រីរបស់នាង។ ចំណែកអ៊ំស្រីរបស់នាងក្រោយមក​បានលក់នាង​បន្ត មកឱ្យផ្ទះលក់បាយស៊ីក្លូមួយ ដែលមិនមានកូនស្រី ប៉ុន្តែមានកូនប្រុសដល់ទៅប្រាំនាក់។
នោះហើយដែលជាកន្លែងខ្ញុំស្គាល់នាងនៅភូមិជើងចាប។ កាលខ្ញុំអាយុបានដប់១១ឆ្នាំ អាម៉ាចបានអាយុ៨ឆ្នាំ អាមីន៦ឆ្នាំ ប៉ុន្តែនាងធ្វើការដូចមនុស្សអាយុដប់ពីរឆ្នាំដូច្នោះដែរ។
គេប្រើអាមីនតាំងពីព្រលឹមស្រាងៗ ដាំបាយម្ហូបជាមួយ​ម្តាយចិញ្ចឹមនាង។​ ហើយបន្តធ្វើការ រហូតដល់ម៉ោងប្រាំបីប្រាំបួនយប់។ គឺខ្ញុំជាអ្នកជួយលាងចានជាមួយនាងរាល់យប់។
«អញ្ជើញអង្គុយប្អូន!»
នេះជាវេជ្ជបណ្ឌិត​សុខៈ ម្ចាស់គ្លីនិកឯកជន​ដ៏ល្បីក្នុងចំណោមពួកសេដ្ឋីៗស្រុកយើង។ ថ្ងៃនេះមកមន្ទីរពេទ្យ គឺខុសពីរាល់ដងដែលខ្ញុំតែងតែបង្ហាញ​ប័ណ្ណក្រីក្រ​ និងកំដរ​ម្តាយរ៉ាំរ៉ៃគួរឱ្យអាណិតរបស់ខ្ញុំ។
ក្រោយម៉ែស្លាប់បាន៥ឆ្នាំមកនេះ ខ្ញុំស្បថថា​នឹងមិនមកពេទ្យ​ទៀតទេ​ ខ្ញុំមិនចង់នឹកឃើញនូវភាព​កំព្រីកំព្រានិងការឈឺផ្សាឯកោទាំងអស់ដែលធ្លាប់ ពិភពលោកនេះសង្កត់មកលើជីវិតម្តាយកូនយើង។
តែ​លើកនេះខ្ញុំចាំបាច់ត្រូវមកពេទ្យ មិនមែន​មើលថែអ្នកណាទេ គឺ​ដើម្បីពិគ្រោះរឿងដ៏សំខាន់មួយ។ គ្មានអ្នកណា​ចង់ធ្វើវាទេ ការកាត់ផ្តាច់សរីរាង្គណាមួយក្នុងខ្លួនយើងចេញ ប៉ុន្តែចុងបញ្ចប់ខ្ញុំបានសម្រេចចិត្ត។
«លទ្ធផលចេញហើយម៉ឺន!»
«បាទបង!»
ពេទ្យសុខៈមានសេចក្តីថ្លៃថ្នូរ ​ មានទំនាក់ទំនង​គួរឱ្យទុកចិត្ត​  និងមានឫកពាគោរពអ្នកដទៃ   ពេញដោយ​វិជ្ជា​​ជីវៈ​​​។ គាត់ជាមនុស្ស​វណ្ណៈខ្ពស់ដំបូងគេ ដែលខ្ញុំមានអារម្មណ៍ថាទុកចិត្ត​គ្រប់យ៉ាង ​ឱ្យតែបានជជែកពិភាក្សារឿងសំខាន់ជាមួយគាត់។
សម្តីគាត់បន្លឺមកខ្ញុំបន្ថែមដោយស្រពាប់ស្រពោន៖
«បងឃើញប្អូនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងការវះកាត់មួយនេះ! បងចង់បានន័យថា បំណង​បរិច្ចាគសរីរាង្គរបស់ប្អូនអាចធ្វើទៅបាន!»
ខ្ញុំដកដង្ហើមឃូរ​។ នេះគឺជាលទ្ធផលដែលខ្ញុំមានអំណរ មិនមែន​អំណរក្នុងការ​ដកហូតអ្វីមួយ​យ៉ាងមានតម្លៃចេញ​ពីរាងកាយខ្លួនឯងនោះទេ ប៉ុន្តែជាការសម្រេចដែលព្រមចែករំលែកខ្លួនឯងជាមួយ«នាង»មនុស្ស​ស្រី​ម្នាក់ដែលខ្ញុំ«គិតគេ»គ្មានថ្ងៃប្រែ។
«ខ្ញុំហៅប្អូនម៉ឺន ចូលមកពិភាក្សាគ្នាលើកនេះ គឺនៅចង់ពិគ្រោះបន្ថែមថាតើប្អូន​បានគិតច្បាស់ឬនៅ មុនពេលសម្រេចចិត្ត? បើមានព័ត៌មានណាខ្លះទៀតដែលប្អូននៅមិនច្បាស់ នៅ​ស្រពិចស្រពិល​ត្រូវការសួរ បងនៅតែមានពេលជានិច្ចដើម្បីឱ្យប្អូនសាកសួរ ហើយនឹងធ្វើការសម្រេចចិត្តសាជាថ្មី»
គាត់មិនមែនប្រភេទវេជ្ជបណ្ឌិតដែលសិក្សាមកខ្ពង់ខ្ពស់ ដើម្បីតែកេងចំណេញ​ដោយឫស្យាមកលើភាពល្ងង់ខ្លៅរបស់អ្នកដែលទន់ទាបជាងនោះទេ ខ្ញុំដឹង​តាមរយៈពន្លឺភ្នែក​របស់គាត់ដែលលួចប្រាប់ខ្ញុំឱ្យ«គិតឡើងវិញ»
តែ…..
«ខ្ញុំសម្រេចចិត្តរួចហើយបង!»
ខ្ញុំនិយាយខ្លីៗ សម្លឹងចំភ្នែកគាត់ បញ្ជាក់ហើយបញ្ជាក់ទៀតថា ខ្ញុំនេះ​ចង់ជួយគេ នឹងឱ្យក្រលៀនរបស់ខ្ញុំទៅគេ ព្រោះជីវិតរបស់គេ ការរស់នៅបន្តរបស់គេ សំខាន់ណាស់សម្រាប់បេះដូងខ្ញុំនិងជីវិតខ្ញុំទាំងមូល។
ការសម្រេចចិត្ត​និងឆ្លើយតបខ្លីហើយរហ័ស​ហួសពេករបស់ខ្ញុំ ជាការបញ្ចប់កិច្ចព្យាយាម​របស់​លោក​វេជ្ជបណ្ឌិត ដែល​បង្ហាញភាពស្រពាប់ស្រពោនក្នុងការ​ចង់ឱ្យខ្ញុំពិចារណា​។
ខ្ញុំមិនចង់សម្លឹងទៅភ្នែករបស់គាត់ទេ ពីព្រោះខ្ញុំមិនចង់យល់អំពីភាសាសោកស្ដាយដែលគាត់តែងតែបង្ហាញមក ប៉ុន្តែខ្ញុំត្រូវតែមើលគាត់ដដែលជាដដែល ដើម្បីបញ្ជាក់លើសម្ដីរបស់ខ្លួនឯង។
«ខ្ញុំត្រូវការ​ឱ្យគេរស់!»
ខ្ញុំនិយាយទៀត។ ភាសានេះប្រៀបដូចជាពួកក្មេងយុវវ័យក្នុងដ្រាម៉ាឬពួក​កវីនិពន្ធ ដែលមិនស័ក្ដិសមនឹងរូបរាងរបស់ខ្ញុំដែល​ចាក់សាក់សឹងមួយតួខ្លួន ពាក់ក្រវិលមួយចំហៀងត្រចៀក សក់លាបពណ៌សុស។
បេះដូងខ្ញុំ​បរិសុទ្ធណាស់​ គឺកុំយកវាប្រដូចជាមួយរូបរាងបន្លំប្រកូវខាងក្រៅ​របស់ខ្ញុំ។ មនុស្ស​អាចមាន​រាងកាយកែបន្លំ​ មានសម្តី​បំភ្លៃ មាន​ការគិតកុហកខ្លួនឯង តែគេមិនអាច​កែប្រែសារជាតិពិត ​ដែលរត់ចំប្រប់ក្នុងបេះដូងហើយចែកចាយពាសពេញសរសៃឈាម​រាប់ម៉ឺនសំណុំរបស់គេ​ឡើយ។
គាត់គ្រវីក្បាលយឺតៗ​ហើយឈ្ងោកបំពេញឯកសារ។
«អត់ក្រលៀនម្ខាងក៏ខ្ញុំមិនអីឯណាបង!»
​ខ្ញុំនិយាយទាំងញាក់ជើង  ធ្វើដូចរឹងមាំ ក្នុងពេលវេលាដែលទឹកចិត្ត​ខ្លួនឯងកំពុងចុះខ្សោយបំផុត​  ឯបុរសដុក​ទ័រ​ក៏​ទច់ដៃគាត់ ​ហើយដៀងមកមើលខ្ញុំ។ ភ្នែកគាត់អធិប្បាយ​នឹងខ្ញុំបានទាំង​គ្មានសំឡេងថា  ខ្ញុំនេះ​មើលទៅដូចជាអ្នកលេងអនាថា​ក្រីក្រ​ម្នាក់ ប៉ុន្តែដូចជាអ្នកលេងចិត្តស្មោះដែលពិបាកចួបពិបាករក។
ខ្ញុំដកភ្នែក​ពីគាត់ឱ្យសម្លឹងភ្លៅខ្លួនឯង!
ពិតណាស់ ខ្ញុំកើតមកគ្មានអីទាំងអស់ គ្មានគ្រួសារ​កក់ក្តៅ គ្មានឪ គ្មាន​ជំនាញ គ្មានញាតិមិត្ត​ គ្មាន​ការអប់រំល្អ​ ក្រៅពីចិត្តមួយនេះ ខ្ញុំអត់មានអ្វីទាំងអស់ដែលមានតម្លៃ! គ្រប់យ៉ាង​ជុំវិញខ្ញុំគឺបែកបាក់ខ្ទេចខ្ទីតាំងពី​ខ្ញុំបានបើកភ្នែកមកឃើញលោកនេះដំបូងម្ល៉េះ។ ម្តាយខ្ញុំ គឺជានារីម្នាក់ដែលមិនបានរៀបការ គាត់ជាក្មេងខ្វះការអប់រំ រត់ចោលផ្ទះតាមស្នេហាដំបូង​របស់គាត់ដែលក្រោយមក យកគាត់មកបោះបង់ចោលឱ្យតែលតោលនៅភ្នំពេញ។ គាត់កើតខ្ញុំក្នុងមន្ទីរពេទ្យរដ្ឋ ទាំងអាយុ១៩ឆ្នាំ ឱបកូនប្រុសតែម្នាក់ឯង គ្មាន​ប្តី គ្មានម្តាយឪពុកមកថែទាំដូចគេ តែគាត់ប្រាប់ខ្ញុំថា ជ្រុលជាគាត់រើសយកជំហាន​ដំបូងចាកចេញពីផ្ទះទៅហើយ​ គាត់មិនវិលទៅវិញដោយមិន«ល្អមើល»នោះទេ។ តើកូនប្រុសឥតខាន់ស្លាម្នាក់នេះ តំណាងឱ្យពាក្យថា«មិនល្អមើល» អត់ទេ គាត់ពន្យល់ខ្ញុំថា ពាក្យល្អមើលក្នុងសង្គមចាយលុយ គឺ យើងគួរវិលទៅផ្ទះ​វិញក្រោយពេលណាមានផ្ទះ មានឡាន ​មានលុយ​។
ម៉ែមិនធ្វើបាន​ទេ ​សម្រាប់បំណងដែលគាត់តែង​ចង់វិលត្រឡប់ទៅផ្ទះវិញរបស់គាត់។  ប្រហែលមកពីគាត់​តស៊ូ​ទុកខ្ញុំ រក្សាខ្ញុំ​ ចិញ្ចឹមបីបាច់កូនប្រុសម្នាក់នេះ ​ជាបំណុលដ៏ធ្ងន់នៃជីវិតតែលតោល​របស់គាត់ ហើយព្យាយាម ផ្តល់នូវបេះដូងរឹងមាំ​មួយនេះមកឱ្យខ្ញុំ។
​«សុខភាពប្អូនរឹងមាំ! តែកុំអាងពេកណាម៉ឺន!​ បងផ្តាំហើយផ្តាំទៀត​ ពេលនៅក្រលៀនតែម្ខាង​តទៅត្រូវខំរក្សាសុខភាព កុំញ៉ាំស្រា​ កុំលេងគ្រឿងញៀន!​ ឱកាសនៃជំងឺលើសឈាម ការបាត់បង់មុខងារនៃតម្រងនោម ច្រើនអាចកើតឡើងបាន តែស្រាលឬធ្ងន់ អាស្រ័យ​លើរបបអាហាររបស់យើង!»
«បាទបង! ​ខ្ញុំសន្យាធ្វើតាម!»
ឯកសារត្រូវបានហុចមកឱ្យខ្ញុំ។
ខ្ញុំឈ្ងោកអានមួយៗ ទៅតាមសមត្ថភាពអានដ៏យឺតយ៉ាវរបស់ខ្ញុំ។
«លោក ហេង ម៉ឺន អាយុ៣១ឆ្នាំ ព្រមបរិច្ចាគ…..ទៅលោកជំទាវ សាំង​ សាមីន អាយុ២៦ឆ្នាំ»
ខ្ញុំអា​នហើយក៏ឱនស៊ីញ៉េភ្លាមនិមិត្តតែឃើញឈ្មោះគេ​។ គេជាគ្រប់យ៉ាង​ក្នុងជីវិត​របស់ខ្ញុំ មិនថា​ពីមុនគេជា«ឃ្មីន»លក់បាយ ឬពេលនេះជា​លោកជំទាវ«សាមីន»​អ្នកគ្រប់គ្រងមរតកពាណិជ្ជកម្មរាប់លាន។
អាមីនគឺជាក្មេងស្រី ដែលមានកាយសម្បទាស្រស់ស្អាត ប៉ុន្តែនាង​មិនដែលមានឱកាស​បានទៅសាលារៀននោះទេ កាលខ្ញុំបានស្គាល់គេ។ ខ្ញុំជាអ្នកបានទៅសាលារៀន ទោះក្រយ៉ាងណា​ម្តាយខ្ញុំតែងវាយកូន ពេលខ្ញុំចង់សុំឈប់រៀនទៅលក់នំប៉័ង ព្រោះតែចង់បានលុយមកទិញកង់មួយ។
សាមីនចង់ទៅរៀនបំផុត។ ពេលលាងចានជាមួយគ្នា ខ្ញុំតែងតែនិយាយរឿងទាំងឡាយដែលអ្នកគ្រូនិទាន​ឱ្យនាងស្តាប់ ហើយបង្រៀនស្រៈនិងព្យញ្ជនៈឱ្យនាង​គូរវាសតាម។ នាង​គូររូបបានស្អាតបំផុត​ទាំងមិនដែលចូលរៀន ​និងមិនដែលមាន​គ្រូគំនូរ។
នៅភូមិជើងចាប ដ្បិតតែស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញបេះដូងនៃប្រទេសកម្ពុជា ប៉ុន្តែការរស់នៅរបស់ពួកយើង   ខុសគ្នាដាច់បើសម្លឹង​ទៅធៀបនឹងកូនគេ    រស់តាមបណ្តាគេហដ្ឋានទំនើបស៊ីវិល័យទាន់សម័យដែលព័ទ្ធ​​ជុំវិញ​តំបន់របស់យើង។
មនុស្ស​ទាំងអស់រំពឹងអំពីអនាគតរុងរឿង ប៉ុន្តែ​សម្រាប់ពួកយើង​នៅភូមិនេះគ្រាន់តែសុំថា សុបិនអាក្រក់ៗដែលតាមលងបន្លាច​អំពីការបណ្តេញចេញ ការជម្លៀសទៅនៅតំបន់ថ្មី នឹងមិនបំបែក​ខ្ញុំនិង​គេទៅចុះ។
«រួចរាល់ហើយ!»
ខ្ញុំនិយាយដោយប្រគល់ឯកសារត្រឡប់ទៅបងវេជ្ជបណ្ឌិត។
«បើប្អូនសម្រេចចិត្ត​រួចរាល់ហើយ ត្រូវទៅតាម​អ្នកនាំផ្លូវ សម្រាកនិងបំប៉នខ្លួន! ប្រហែលបីឬបួនថ្ងៃទៀត នឹង​ឡើងយន្តហោះទៅវះកាត់!»
ការវះកាត់នឹងធ្វើនៅបរទេស។ ទាំងអស់នេះជាអ្វីដែលគាត់ប្រាប់ខ្ញុំតាំងពីដំបូងឡើយ។
ខ្ញុំតែងតែសង្ឃឹមថា​អាមីនអាចរង់ចាំបាន​ដល់ពេលនោះ​ នាង​តស៊ូនឹង​រាងកាយទ្រុឌទ្រោមរបស់នាងបាន​ នាង​ធ្វើបាន!
ខ្ញុំនិយាយប្រាប់ខ្លួនឯង គឺគិតគេជាងគិតខ្លួនឯងសឹងក្លាយជាទម្លាប់ទៅហើយ។
ខ្ញុំក្រោក​លាគាត់ ហើយ​ដើរទៅតាម​គិលានុបដ្ឋាកដែលបានឈររង់ចាំនៅខាងក្រៅ។
«នេះបន្ទប់សម្រាកបំប៉នរបស់បង!»
អ្នកនាំផ្លូវ​ប្រាប់ខ្ញុំ។
ការប្តូរក្រលៀន គឺជានីតិវិធីវះកាត់មួយ ដើម្បីដាក់ក្រលៀនដែលមានសុខភាពល្អពីអ្នកបរិច្ចាគដូចខ្ញុំ ឬអ្នកដែលបានចែកឋានទៅឱ្យ​មនុស្សដែលក្រលៀនលែងដំណើរការបានល្អ។
ក្រលៀនគឺជាសរីរាង្គរាងសំខាន់មាន​ មុខងារចម្បង ត្រងកាកសំណល់រ៉ែ និងសារធាតុរាវចេញពីឈាម ដោយផលិតទឹកនោមបញ្ចេញមកក្រៅផង ​ដូច្នេះ​នៅពេលដែលអាមីនបាន​ខូចបង់សមត្ថភាពច្រោះនេះ កម្រិតសារធាតុរាវនិងកាកសំណល់ដែលមានជាតិពុល បាន​បង្ក​គ្រោះថ្នាក់បណ្តាលឱ្យខ្សោយដល់តម្រងនោម ហើយគួបផ្សំនាង​មានៈ​ មិនព្រមចោលសុរា​ និងមិនព្រមចោលការលេបថ្នាំគេងមិនលក់ ជំងឺតម្រងនោមនាង​បាន​ឈាន​ដល់ដំណាក់កាលធ្ងន់ធ្ងរ​រហូត​ដល់ទាមទារឱ្យមាន​ការ​ប្តូរសរីរាង្គជាថ្មី ដើម្បីអាចរស់នៅបាន។
«អញប្រាប់ឯងឱ្យថែគេឱ្យល្អ! ឯងគិតអី? ហេតុអីឯងទុកគេដល់ថ្នាក់នេះ? ឯងមិនមើលប្រពន្ធឯង ទុកឱ្យវាកើតទុក្ខរីងរៃដល់ថ្នាក់នេះ?»
ខ្ញុំនឹកភ្លាម​ដល់សំឡេងគំហករបស់ខ្លួនឯង​ទៅកាន់អាម៉ាច​នៅពេលចុងក្រោយបង្អស់ដែលខ្ញុំបានចួបវា។ នឹកឃើញផង ខ្ញុំឡើងមកអង្គុយលើគ្រែពេទ្យ ដែលគ្របដណ្ដប់ដោយ​បណ្តាកម្រាលនិងស្រោមខ្នើយសទាំងអស់។ ខាងឆ្វេងគ្រែនោះ   មានបង្អួចកញ្ចក់ថ្លាមួយផ្ទាំងធំ    អាចឱ្យយើង​មើលទៅក្រៅឃើញដល់ផ្លូវថ្នល់និងចរាចរណ៍នានា​ជា​បណ្តុំ​នៃជីវិត​រាប់ពាន់ខុសៗពីគ្នា។
ដោយសារតែអាកាសធាតុត្រជាក់នារដូវភ្លៀងដិតដាមមកព្រិលស្រអាប់ផ្នែកខ្លះនៃផ្ទាំងកញ្ចក់នេះ  ខ្ញុំនឹកឃើញឡើងវិញ​បណ្តាថ្ងៃ​ដែល​ក្មេងប្រុសស្រីបីនាក់ រត់លេងនៅក្បែរៗរបងកញ្ចក់នៃភោជនីយដ្ឋានមួយ​ក្បែរភូមិជើងចាប។
អាម៉ាចជាប្អូនធម៌ម្នាក់ទៀត នៃជីវិត​កូនទោល​​ដូច​ខ្ញុំ។ នៅភូមិនោះ ជីវិត​រស់នៅរបស់វាភាគច្រើនអាចឆ្លងឆ្លើយនឹង​ខ្ញុំតាមតែបង្អួចចម្រឹង។ ក្មេងក្រីក្រដូចពួកយើង ដែលមានភាពរងាឯកោ មាន​សម្បុកដែលមិនកក់ក្ដៅ ដូចម៉ាច ដែល​មានម្តាយនឹងគេដែរ ទាស់តែម្តាយងប់ញៀនល្បែង ចួន​ទុកកូនចោលក្នុងផ្ទះមួយព្រឹកទល់ល្ងាច​ ចួន​បាត់មួយយប់ទល់ភ្លឺ​ឱ្យវានៅយំ​ទាល់ដេកលក់ក្នុងផ្ទះក្រវៀនៗម្នាក់ឯង។ ខ្ញុំបានសុំមីងនោះថា គាត់ទៅណាទៅចុះ​ទុកអាម៉ាចនៅនឹងខ្ញុំ កុំចាក់សោវា ព្រោះខ្ញុំនឹងមើលវាឱ្យគាត់បាន។
នោះជាអតីតកាលដែលបានចងភ្ជាប់ពួកយើងបីនាក់ឱ្យធ្លាក់ចូលក្នុងរង្វង់និស្ស័យមួយជាមួយគ្នា ទោះណាជាមិនដឹងប្រាកដថា ទៅអនាគតល្អឬមិនល្អ ក៏ខ្ញុំតែងពេញចិត្ត​ក្នុងការ​បំពេញ​កាតព្វកិច្ច​មួយដោយស្មោះសពីបេះដូងគឺ ខ្ញុំហូបលុះណាប្អូនខ្ញុំអាមីន និងអាម៉ាចឆ្អែតសិន។
ស្នូរទ្វាររបើកមកក្នុង។ គិលានុបដ្ឋាកដដែល​បានបកវិលមកវិញ ​កាត់ផ្តាច់ខ្ញុំចេញ​ពី​ការស្រមៃនឹក​ភ្នកដល់រឿងចាស់ៗ។
គេនោះកាន់ថាសមួយ ពេញដោយគ្រឿងបំប៉ន​រួមមាន ទាំងទឹកដោះគោស្រស់​ និងផ្លែឈើ នំបារាំង។ល។
«បង! នៅកន្លែង​បំប៉ននេះ បង​ត្រូវខំហូបចុក និង​សម្រាកឱ្យច្រើន​! ល្ងាចៗចេញហាត់ប្រាណឱ្យ​បានទៀងទាត់ ទម្រាំដល់ថ្ងៃវះកាត់!»
«បាទ!»
ខ្ញុំឆ្លើយតបហើយរេភ្នែក​សម្លឹងនំចំណី។ ក្នុងវ័យ​១០ទៅ១១ឆ្នាំ ខ្ញុំជាកូនចោរតូច ជំនាញ​ខាងលួចម្ហូបនិងនំ ពីភោជនីយដ្ឋានបារាំងមួយចម្ងាយប្រមាណជាពីររយម៉ែត្រពីតំបន់ផ្ទះអនាធិបតេយ្យដែលពួកយើងរស់នៅ។ រាល់ថ្ងៃខ្ញុំមាន​នំនិងចំណី ផ្លែឈើ ស្ករសូកូឡា  បំណែក​នំ​ដែលភ្ញៀវហូបមិនអស់ មីងចុងភៅ​យកមកទុកនៅចង្ក្រានក្រោយ ត្រៀមខ្ចប់ទៅឱ្យកូនគាត់ ​តែងត្រូវ​ខ្ញុំលួចបាន ​យកមកចែកគ្នាជាមួយមីននិងម៉ាច​យ៉ាងសប្បាយរីករាយ។
ពេលខ្លះ​ទៅក្រវែលម្ដុំភោជនីយដ្ឋាន ចាំ​រើសយកនំចំណីសល់ បែរជា​ឃើញ​ថាស​នំថ្មីចែសដែលទើបធ្វើហើយ មិនទាន់បានបញ្ជូនទៅតុភ្ញៀវអាចនឹងត្រូវខ្ញុំយកបានដែរ។
ខ្ញុំមានតែម្ដាយខ្ញុំម្នាក់ប៉ុណ្ណោះ គាត់ចេញទៅ​ធ្វើការ​ផ្សព្វផ្សាយស្រាបៀរបាត់ៗ នំទាំងអស់ខ្ញុំមិនដែលទុកឱ្យគាត់ទេ នាំតែត្រូវគាត់សួរនាំ​ដឹងថាលួចគេនឹងបានរំពាត់ឡើងខ្នង​ ម៉្លោះហើយ​ខ្ញុំចែកទៅអាមីននិងអាម៉ាច​ជានិច្ច​។
ពេលវេលានៃភាពបរិសុទ្ធចិត្ត​ប្រចាំវ័យកុមាររបស់យើង​រំលងទៅជានិច្ច តាមលំនាំដដែលៗ​ ពួកយើងទាំងបីនាក់ចែករំលែកជាមួយគ្នា​ ​រហូត​ដល់យប់មួយ ខ្ញុំមិនបាននៅផ្ទះទេ គឺខ្ញុំតោងឡើងឡានចេញទៅរកធ្វើកម្មករកូនកាំបិត ដែលគេត្រូវការម្ដងៗ នៅកន្លែងធ្វើម្ហូបការតាមខេត្ត គឺទៅជាមួយ​ពូៗក្នុងភូមិ។ ព្រឹកឡើងដែលខ្ញុំត្រឡប់មកវិញត្រូវម៉ែប្រាប់ខ្ញុំថា ម៉ាចត្រូវបានបញ្ជូនទៅកាន់មណ្ឌលក្មេងកំព្រាទៅហើយ ព្រោះម្តាយវាត្រូវ​ខ្យល់គស្លាប់នៅកន្លែងប៉ូលិស ​ក្រោយពេល​ប៉ូលិសចាប់ទៅសួរនាំរឿងលេងល្បែងនិងវាយតប់គ្នា។
រឿងដ៏លំបាក​គឺខ្ញុំមាន​ប្អូនពីរត្រូវ​ឱ្យនំចំណី តែម្នាក់ត្រូវឃ្លាតទៅឆ្ងាយ​មិនបានដំណឹង ហើយម្នាក់ទៀត​ខ្ញុំកំពុង​ភ័យព្រួយ ខ្លាច​ថ្ងៃណាមួយ​ខ្ញុំនឹងត្រូវឃ្លាតចេញពីគេ​ដូចលំនាំម៉ាចដែរ នោះគឺអាមីន។
«បើគេរើភូមិជើងចាបមែន ខ្ញុំនឹង​រត់ទៅជាមួយ​បងម៉ឺនឯង! ​ខ្ញុំឈប់នៅជាមួយ​ម៉ែចិញ្ចឹម​ខ្ញុំទៀត​ហើយ​!»
«ម៉េចចឹង?!»
«ព្រោះ…..»
«ខ្លាចអត់អ្នកជួយលាងចាន?!»
«មានហ្នា៎! ខ្លាច​លែងបានឃើញបងឯង! ចង់ឃើញបងម៉ឺនឯង!»
«ឃើញធ្វើអី? ហើយ​ហៅបងៗហ្នឹង​ មិនខ្លាចគេច្រឡំថាប្តីប្រពន្ធគ្នាទេ?!»
«ខ្លាចអី​! គេ​ចង់ធ្វើជាប្រពន្ធបងម៉ឺន!»
«ស្អីគេ? អ្នកណាថា​យកប្រពន្ធ​?​ ខ្ជិលណាស់ យកប្រពន្ធ​នាំតែហត់!»
ខ្ញុំឆ្លើយដូច្នេះមែន ប៉ុន្តែក្នុងចិត្តខ្ញុំសប្បាយចម្លែករាល់ពេលដែលឮគេនិយាយថា ចង់យកខ្ញុំធ្វើជាប្ដី។ ដ្បិតតែខ្ញុំមិនដែលចេះស្រឡាញ់ស្រី នៅវ័យ១៣ទៅ១៤ឆ្នាំ​ប៉ុណ្ណឹង ឯនាង​ក៏មិនទាន់បានគ្រប់១០ឆ្នាំផង ប៉ុន្តែខ្ញុំដឹងថា រឿងប្តីប្រពន្ធដែលបាន​បង្ហើរចេញពីមាត់របស់សាមីន​ ក៏តែងតែ​មានន័យណាស់នៅក្នុងការចងចាំរបស់ខ្ញុំ។
«មិនដែលមើលកុនទេបងឯង?  មើលគេយកប្រពន្ធមកជួយកោសខ្យល់ឱ្យ ហើយដាំបាយឱ្យ រៀបខោអាវ ទាញក្រវាត់កឱ្យ​ បោកខោអាវឱ្យ ហើយគេចេះរៀបចំផ្ទះឱ្យ!»
«បាន! បាន! បាន! ឡើងថ្លង់!»
ខ្ញុំនិយាយឃាត់គេ តែគេមិនខឹងដដែលជាដដែលព្រោះខ្ញុំតែងនិយាយលាយស្នាម​ញញឹម​ ជាមួយ​នឹង​ឫកពាតោះតើយរបស់ខ្ញុំ​ ដែលអាមីន​គេទំនងយល់បានពីជម្រៅបេះដូងនេះ។
«ក្រវាត់កអី? ​អ្នកណាពាក់វា​ហើយចងធ្វើអី?»
ខ្ញុំមិនយល់មែនថា ហេតុអីនាងល្អិតច្រមក់របស់ខ្ញុំនេះចេះដេកស្រមៃឃើញ ខ្ញុំនេះនឹងធំឡើងទៅពាក់អាវធំដូចពួកកម្លោះក្នុងកុន?
ប៉ុន្តែខ្ញុំជក់ចិត្តជាមួយកែវភ្នែកមក់ៗក្នុងផ្ទៃមុខទ្រវែងសរលោងរបស់គេ។ គេនេះមានសក់ស្លូតវែងដែលតែងតែក្រងជាពីរព្រោះគេ​ជាប់រវល់ ធ្វើការច្រើន មុខគេនេះភាគច្រើន​ប្រឡាក់ប្រឡូសហើយមិនងាយញញឹមទេ។
​មានតែ​សម្រាប់ខ្ញុំ​ដែលគេ​ញញឹមដាក់ ដូចជា​រាល់ពេលដែលគេឃើញខ្ញុំ មិនថាឃើញពីចម្ងាយ ឃើញចំពោះមុខ ឃើញមកលបនៅពីក្រោយខ្នងគេ ឱ្យតែដឹងថាខ្ញុំនេះមកដល់កាលណា មិនថា​សំឡេងខ្ញុំ ឮដង្ហើមខ្ញុំ គេតែងងាកមកភ្លាមទាំងញញឹមពព្រាយ ដូចជា​គេនេះកើតមកសម្រាប់តែស្រឡាញ់ខ្ញុំ សម្រាប់តែ​និយាយពាក្យល្អៗនឹង​ខ្ញុំ។
ខ្ញុំមិនទាន់ចេះស្រឡាញ់ស្រីផង តើឱ្យចង់បានប្រពន្ធយកមកធ្វើអី? នេះជាហេតុផលមួយទៀត ពាក្យថាប្តីប្រពន្ធនៅតំបន់ដែលខ្ញុំរស់នៅ គឺជារឿងមួយដែលខ្ញុំមើលយ៉ាងណា​ក៏មិនចូលចិត្តនោះដែរ។​ ប្តីប្រពន្ធជាច្រើនរត់មកជួលផ្ទះ​រស់នៅទីនេះ ពួកគេ​ក្មេងៗ ពួកគេរៀបការនៅឯណា មកពីតំបន់ណាក៏មិនដឹង។
ពួកគេរស់នៅទីនេះដោយមិនដែលឃើញឪពុកម្ដាយ ចួនក៏មានកូន ឈ្លោះបែកបាក់គ្នា ឬបន្ត​ផឹកស្រាជុំគ្នា និងធ្វើអ្វីៗ​សាំញ៉ាំច្រើនទៀតដែលជាបញ្ហាធ្វើឱ្យខ្ញុំមិនចូលចិត្តទេ​ពាក្យថា ប្តីនិងប្រពន្ធនេះ។
ប៉ុន្តែរឿងនេះ​ស្រាប់តែ​ក្លាយជាមានន័យសម្រាប់ខ្ញុំខ្លាំង នៅពេលមួយឆ្នាំក្រោយមក គឺ​ពេល​ដែលខ្ញុំដឹងថា ​ខ្ញុំមុខជាបែកពីគេ​តាមលំនាំរបស់អាម៉ាចទៀតមិនខាន។
នោះជាល្ងាចដ៏មានទុក្ខព្រួយមួយ។
ខណៈពេលដែលខ្ញុំទើបនឹង​ត្រឡប់មកពីលេងបាល់នៅសាលារៀន ម្តាយខ្ញុំបាន​ហៅមកប្រាប់ដោយអំណរ​ថាក្រុមយើងស្ថិត​នៅក្នុងភូមិជើងចាបដូចគ្នា ប៉ុន្តែខាងម្តុំយើងនេះត្រូវបានគេសម្រេច​រុះរើ ផ្ទេរទៅឱ្យលើដីថ្មីមួយទៀតនៅឯតំបន់កសិ-ឧស្សាហកម្មឯខេត្តកំពង់ចាម ដែលនៅទីនោះយើងនឹងទទួលបានដីធំទូលាយ កសាងជីវភាពរស់នៅថ្មី មានផាសុកភាព មានសាលារៀនមន្ទីរពេទ្យច្បាស់លាស់ជាងតំបន់អនាធិបតេយ្យមួយនេះ។
ខ្ញុំមិនខ្វល់អំពីរឿងទាំងអស់នោះទេ អ្វីដែលខ្ញុំខ្វល់បំផុតគឺ ក្រុមគ្រួសាររបស់សាមីនដែលស្ថិតនៅប្របមាត់ផ្លូវ មិនទាន់ស្ថិតនៅក្នុងប្លុកដែលត្រូវទទួលការរុះរើជាមួយគ្នានៅឡើយ។
ដូច្នេះនេះគឺជាដំណឹងអាក្រក់សម្រាប់ខ្ញុំ!
យប់នោះពេលខ្ញុំទៅចួបលាងចានជាមួយនាង ខ្ញុំមិននិយាយអ្វីទាំងអស់ ប៉ុន្តែតាមពិតអាមីន បានដឹងដំណឹងនេះរួចទៅហើយ។
នាងយកចិត្តទុកដាក់ចំពោះរឿងនេះជាងខ្ញុំទៅទៀត ពេលនោះអាមីនមាន​អាយុ១១ឆ្នាំហើយ ចំណែកខ្ញុំគឺអាយុ១៦ឆ្នាំ។
ធ្មេចបើកៗ ទម្លាប់លាងចាន ជជែកជាមួយគ្នា បានទាញយកទៅបាត់នូវកុមារភាពរបស់ពួកយើង រហូតដល់ពេលនេះខ្ញុំចូលដល់វ័យជំទង់ហើយ ហើយខ្ញុំចាប់ផ្តើមចេះ​បារម្ភខ្លាចថា ការនៅឆ្ងាយលែងឃើញគ្នា នឹង​នាំឱ្យនាង​ភ្លេចខ្ញុំ។