មេរៀនតែងរឿង – Meysansotheary

ការ​សរសេរឈុតឆាកប្រយុទ្ធដ៏ហ៊ឹកហ៊ាក់ក្នុងប្រលោមលោក
ឈុតឆាកប្រយុទ្ធគឺជាសិល្ប៍វិធី ពិបាកបំផុតមួយក្នុងចំណោម​របៀបពណ៌នាទាំងអស់ក្នុងការសរសេរប្រលោមលោក។ អ្នកនិពន្ធរឿងយុទ្ធគុនចិន​ជាច្រើន អាចសរសេរឈុតឆាកវាយប្រយុទ្ធ​ ដែល​ពួកគេថ្នឹក​ក្នុងការ​បង្កើតឡើង​ជារូបភាពល្អឥតខ្ចោះ​ សូម្បីយកមកថតជាកុននៅល្អមើលចាញ់កាលអានជាសៀវភៅ។

ប៉ុន្តែកុំអស់សង្ឃឹម មានយុទ្ធសាស្រ្តមួយចំនួនដែលអ្នកសរសេរអាចប្រើ ដើម្បីធានាថា ឆាកប្រយុទ្ធដែលពណ៌នា​ឡើង​ អាច​ចាប់យកអារម្មណ៍មិត្ត​អ្នកអានតាំងពីដើមដល់ចប់។

១ អនុញ្ញាត្តិឱ្យអ្នកអាន​ស្រមៃ

ជាទូទៅក្នុងការសរសេរឈុតនេះ អ្នកនិពន្ធ​ តែងទុកឲ្យអ្នកអានស្រមើលស្រមៃដោយបង្ហើបជាគោលនូវ​អាវុធ ពណ៌​សំឡេង​សន្ធឹក ខោអាវ ខ្លួនហក់ស្រាលស្ញើកឬធ្ងន់ កម្លាំងដៃជើង​ សន្ទុះចិត្ត​គោលដៅគ្រាប់សំណរ​។ល។ ក្បាច់ប្រយុទ្ធ​និងរយៈពេលដែលប្រើសម្រាប់ការពិពណ៌នាអំពីឈុតឆាកប្រយុទ្ធមើលកៀក មើលពីចំងាយ ប្រឹក្សា​រញ្ជួញញាក់អស់ស្លឹក ឬ ប៉ើងកំទេចធូលី សុទ្ធសឹងជាវិធីដ៏ល្អមួយ ដើម្បីគូសវាចេញ​នូវរូបភាពដែលសមហេតុផលក៏ជា​ វិធីដ៏ល្អ​ទាញ​អ្នកអាន​ឱ្យស្លុង​ចូលទៅក្នុងឆាក​នោះបានភ្លាមៗ។ អ្នកនិពន្ធពូកែ ចេះបង្វែរការវាយលុកទៅជា​ឈុត​ប្រដេញ​បន្តបន្ទាប់និងស៊កសៀត​ ភាសាកាយវិការ និងពាក្យញុះញង់ឬ​ចេតនាបង្កើនភាពតឹងតែងតាមរយៈពាក្យសម្តីខ្លីៗ និងច្បាស់ៗ។

២ ល្បឿននិងការបង្កើន​សន្ទុះប្រយុទ្ធ

ការបង្កើនល្បឿន នៃការសរសេរឆាកប្រយុទ្ធគេច្រើន​ប្រើ ប្រយោគដ៏ខ្លី និងសាមញ្ញ ឧទាហរណ៍ ភ្លាមមួយរំពេជ សឹងងាកគេចមិនទាន់ផង​វឹប! ប៉័ង​ខ្ចាយ…..។ល។រក្សាអ្នកអាននៅក្នុងឈុតឆាក​ដោយការពញ្ញាក់ជាមួយ​របៀប ប្រយុទ្ធមួយកើតឡើងយ៉ាងឆាប់រហ័សជាងការរំពឹងទុក​ ហើយការពណ៌នាត្រូវបង្កើនល្បឿន ពីធម្មតា​ទៅជាស្លាប់រស់​ឬតក់ក្រហល់ដែលជា ឈុតឆាកដ៏រីករាយជក់ចិត្ត​បំផុតសម្រាប់អ្នកអានផ្នែកយុទ្ធគុន​ឬអ្នកអាន​ដែលចូលចិត្ត​ឈុតឆាកហ៊ឹកហ៊ាក់។ រាល់ពេលដែលតួអង្គ​ធ្វើសកម្មភាពនៅក្នុងវគ្គ វាយប្រហារនីមួយៗ វាតែង​ក្លាយជាព្រឹត្តិការណ៍សំខាន់ភ្លាមៗសម្រាប់សន្ទុះចិត្ត​អ្នកអាន​​អ៊ីចឹង​ហើយគួរតែកុំបង្កើតឆាកវាយប្រហារ​ឱ្យតែបានៗ ត្រូវពាក់ព័ន្ធធំនឹងសាច់រឿង​ឧទាហរណ៍ ប្រយុទ្ធដណ្តើមអ្វីមួយ​ឬការពារអ្នកណាម្នាក់ ឆ្មក់ចាប់អ្នកណាម្នាក។ល។​ត្រូវចាំថា ថាមពលនៃឈុតឆាកប្រយុទ្ធក្នុងប្រលោមលោក​គឺសំខាន់ជាងព័ត៌មានលម្អិតអំពី​របៀបតួអង្គធ្វើ ថាមពលនេះសំដៅថា​តើគេប្រយុទ្ធគ្នា​លើកនេះខុសពីលើកមុនត្រង់ណា គេប្រើកម្លាំងឬក្បាច់អ្វី ហេតុអ្វីគេប្រយុទ្ធ​ចុះបើគេចាញ់? ចុះបើស្លាប់ទាំងសងខាង?

ឧទាហរណ៍ដូចជា ក្នុង​អក្សសិល្បរ៍ ទេពឥន្ទ្រីយ៍មហាបុរសដ៏ល្បីល្បាញរបស់លោក​ Jin Yong ដែលជានាមប៉ាកា​នៃ អ្នកនិពន្ធជនជាតិចិន ជាអ្នកកាសែត ជាអ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង ដែលទទួល មរណភាពនៅឆ្នាំ 2018 រឿងប្រឌិតរបស់គាត់ បានបន្សល់ទុកជាកេរដំណែលអក្សរសាស្ត្រដ៏សែនអស្ចារ្ស​ ក្នុងទស្សនវិស័យ បង្កើតមូលដ្ឋានគ្រឹះ សម្រាប់សិល្បៈក្បាច់គុននាពេលបច្ចុប្បន្ននេះផងដែរ​។ ឈុតឆាកជាច្រើនក្នុសសាច់រឿង​របស់គាត់បាន មើលឃើញច្បាស់តាមរយៈការអាន ជាមន្តនិទានដ៏វិសេសវិសាល​ មានអាយុចេរកាល​ក្នុងបេះដូង​អ្នកស្នេហា​ប្រភេទ​រឿង wuxia ដែលជាអាណាចក្រសំណេរ​នៃក្បាច់គុនចិន។

៣  ទស្សនវិស័យកំណត់ការរំភើបចិត្ត​

ពិតជាពិបាកខ្លាំងសម្រាប់អ្នកនិពន្ធក្នុងការ​បង្កើតបានជាការរំភើបចិត្តសម្រាប់អ្នកអាន​ប្រសិន​តួអង្គនោះមិនមែន​តួអង្គសំខាន់។ ហេតុនេះ​ឆាកប្រយុទ្ធតូចៗ​ដែលគេមើលរំលង​មិនសមមានច្រើន​ប៉ុន្មាន​ឡើងក្នុងប្រលោមលោក។ ឧទាហរណ៍ដូចជាក្នុង​ឥន្ទ្រីយ៍សេនាក្លាហាន អ្នកនិពន្ធបានរំលេចកំពូលយុទ្ធសិល្ប៍ទាំង៥ ដូចជា ផ្តល់រហ័សនាម​រំភើបៗ ទេវៈកណ្តាលឥសី Wang Chongyang បិសាចបូព៌ា Huang Yaoshi កំពូលមេពិស​បស្ចឹម Ouyang Feng អធិរាជរោមមាសនគរ​ខាងត្បូង Duan Zhixing ​មេស្មូម​ខាងជើង Hong Qigong​ ក៏បានដើរតួនាទីយ៉ាង​សំខាន់បម្រើ​ដល់ភាពរំភើបនៃប្រលោមលោករាប់ពាន់ភាគរបស់គាត់។

អាចនិយាយបានថា ភាពរំភើបនៅពេលយើង​ពណ៌នាអំពីឆាកប្រយុទ្ធអ្វីមួយ​ត្រូវ​ដោយចេតនាបង្ហាញ​ពីក្បាច់គុនឬចំណុចពិសេសនៃតួអង្គនោះ​ ដែលទោះអ្នកអានបានដឹងរួចហើយ នៅតែមាន​អារម្មណ៍​កាន់តែជក់ចិត្ត​ក្នុងការ​ចង់ដឹងថា ​តើមេពិស ឳ យ៉ាង ហ្វេង ពេល ប៉ះគ្នា ជាមួយ​បិសាចខាងកើតហួង​យ៉ាស៊ឺទៅរួចដែរ​ខ្លុយអន្ទងចិត្ត​របស់គាត់។

នេះ​ជា​ហេតុផល​មួយ​ទៀតរាល់ការ​ប្រយុទ្ធ​​រៀបរាប់​ពី​សកម្មភាព​របស់​តួអង្គ​ទាំធំ​ងពីរ នឹង​ពិបាក​​កំណត់​ថា​តើអ្នកណា​ឈ្នះ​ហើយ​​ការ​ចាប់​យក​បទពិសោធន៍ពីគ្នា​​អាច​មានដល់​កម្រិត​ណា។ នេះជាគន្លឹះជំរុញអ្នកអានឱ្យចូលទៅក្នុងសកម្មភាពដ៏ស្លុង​ភ្លេច​បាយទឹកកិច្ចការផ្សេងៗ។

ដើម្បីឱ្យសាច់រឿង​កាន់តែស្វាហាប់ ដែលទំនងជាធ្វើឱ្យការប្រយុទ្ធនានា​កាន់តែប្លែក​និងកាន់តែទាក់ទាញ ឡើងការ ព្យាយាមធ្វើឱ្យអ្នកអានរន្ធត់ បន្ថែមជានិច្ច គឺធ្វើដោយប្រើមនោសញ្ចេនា​មកជាប្រស្នា​បំផុស​ដូចជា ការឱ្យអ៊ុំទទួលស្គាល់ក្មួយ(ចាងអ៊ូជី ឈុតឆាកប្រយុទ្ធ​លើភ្នំសាសនាមីង ក្នុងរឿង នាងក្រមុំដាវទិព្វស៊ូឡុង)នោះគឺជាបច្ចេកទេសរំញោច​ភាពរំភើបដ៏ខ្លាំងពូកែពិបាករកអ្នកជំនួស​របស់អ្នកនិពន្ធ​ Jin Yong ។

៤ ប្រើកិរិយាស័ព្ទមិនមែនប្រើគុណកិរិយា

ឈុតឆាកប្រយុទ្ធដ៏ស្វាហាប់ទាមទារភាពខ្លី ន័យណែ ជំនួសឱ្យប្រយោគថា «ដូនជីមៀវជា បានវាយអ៊ូជីយ៉ាងខ្លាំងសំដៅ​ទ្រូងប្រថ្នា​យកជីវិត  គួរប្រើមកខ្លីជាកិរិយាមានន័យពេញ​ ដូនជីដាល់ទ្រូងបុរសក្មេង​ប៊ឹង សំដៅសសៃឈាមផ្តាច់ជីវិតគេ»។ល ។ នៅពេល​ដែលមានប្រភេទពាក្យ​គុណកិរិយាច្រើនពេកនៅក្នុងឈុតឆាកប្រយុទ្ធធ្វើឱ្យអ្នកអានមាន​អារម្មណ៍ថាយឺតមិនសូវពុះកញ្ជ្រោល។ តែក៏មាន​ករណីលើកលែងមួយចំនួនដែរដូចជា

​« ចឺរឺបានចាក់អ៊ូជីឈឹបនឹង​ដាវមាឃារបស់នាង» យើងអាចប្តូរមកប្រើលន្លង់លន្លោចវិញ​យឺតៗបាន ដោយ​ «ជាមួយ​ចុងដាវមុតស្រួចល្បីមករយឆ្នាំ តរុណីមកពីម៉ៃអើ បានចាក់គ្រឹប​ទៅក្នុងផែនទ្រូងត្រកូលចាង​បណ្តាលឱ្យយុវបុរសស្រឡាំងកាំងកណ្តាលចំណោមអ្នកគុននិយម»។ល។

ដោយសារពីរនាក់នេះជា តួអង្គឯក ការបន្លាយ​និងបន្ថែមមនោសញ្ចេតនាច្រើនឡើងក្នុងឆាកប្រយុទ្ធគឺអាចទទួលយកបាន ​ព្រោះអ្នកអាន​ចាប់អារម្មណ៍ពួកគេ​ខ្លាំង ប៉ុន្តែល្បិចនេះដំណើរការតែម្តងៗប៉ុណ្ណោះ ករណីប្រើច្រើនពេកនឹងក្លាយជា​ដដែលៗដូចកុនភាគឥណ្ឌា​ដែលយឺត និងគួរឱ្យអសសំណើច។

៥. ព័ត៍មាននៃអារម្មណ៍តួអង្គ

ការពណ៌នាអំពីឆាកវាយប្រយុទ្ធដែលមិនបង្ហើបអារម្មណ៍តួអង្គ​ធ្វើឱ្យការ​រំភើបចិត្ត​មិនដំណើរការ ការគិតវិភាគចុះទាប​អ្នកអាន​ធុញឬឈឺក្បាល។ ផ្ទុយទៅវិញ ស្ថានភាពរាងកាយដែល​រហ័សរហួន មានទំនោរមកជាមួយព័ត៌មានអារម្មណ៍ដូចជា រសជាតិនៃឈាមសងសឹក  សំឡេងរោទ៍ក្នុងត្រចៀករបស់ពួកគេទំពីទោសៈ  ការឈឺចាប់នៃរបួសស្នេហា​។ល។ ជាការ​ប្រើព័ត៌មានអំពីអារម្មណ៍ ដើម្បីជំរុញ​ធ្វើឱ្យឈុតឆាកប្រយុទ្ធអាចទាក់ទងបានដល់បេះដូងអ្នកអាន​មិនគ្រាន់តែជាសន្ធឹកផ្លែដាវនោះឡើយ។

ឧទាហរណ៍ ថ្វីបើបច្ចេកទេសដាវរបស់អ៊ូតាំង «Wudang Taiji» មានលក្ខណៈវាតទីទូលំទូលាយ និងញឹកស្មេ​ ស៊ីជម្រៅ ហើយ​រាល់ចលនាដាវតែង​បញ្ចេញថាមពលដ៏ខ្លាំងអស្ចារ្សសន្ធប់មកគ្រប់ទិស តែ Zhang Sanfeng(ចាំង​សានហ្វុង)នៅតែមិនអាចប៉ះពាល់លើកលែង​តែGuo Jing (គួកជីង)ដដែល​ព្រោះគេ​មានលទ្ធភាពសម្រេចបាននូវ ចលនាមនុស្ស​ពីរនាក់ក្នុងរាងកាយ ប្រយុទ្ធគ្រប់ទិស ពីទេពកោសល្យ​នៃ​នាគទាំង១៨​នៃមេ​បក្សស្មូម​ គេមិនខ្លាចរន្ទះដាវTaiji របស់អ៊ូតាំងទេ…..

មានជូនមកនូវ​មេរៀន​​បច្ចេកទេសសរសេរប្រលោមលោក​ច្រើនទៀត ដែលចេញផ្សាយបន្តបន្ទាប់ចាប់ពីនៅខែសីហានេះទៅ ហើយអានបាន​សម្រាប់តែអ្នកបង់ប្រាក់ក្នុង Premiumក្លឹប។

ចុះឈ្មោះត្រឹម១០០០០រៀលក្នុងមួយខែ ឬ៨០០០០រៀល​ក្នុងមួយឆ្នាំ​អានគ្រប់មេរៀន អានប្រលោមលោកបានគ្រប់ភាគគ្រប់រឿង។

ចុចសួរព័ត៌មាន

៥​ចំណុច​សម្រាប់អ្នកនិពន្ធរឿងពីបទឃាតកម្ម
ខ្ញុំធ្លាប់ចេញប្រលោមលោក ជាសំណុំរឿងបែបឧក្រិដ្ឋកម្មមួយចំនួន​ក្នុងនាមប៉ាកាថា«​សុភាប្រុស» ដែលទំព័រ​ចាប់ផ្តើម រមែងមានអ្នកស្លាប់ក្នុងទម្រង់គួរឱ្យសង្ស័យ។

ធម្មតា យើងគិតថា​​ អ្នកសរសេររឿង​បែបនេះ​ ធ្លាប់ឃើញសាកសពឬ ចូលរួមជាមួយក្រុមស៊ើបក្តី​ដើម្បីដកពិសោធន៍​តែសម្រាប់ខ្ញុំ គ្នាយើងមិនចាំបាច់ធ្វើអ៊ីចឹងក៏សរសេរបានដូចគ្នា។ គ្នាយើងនៅMST ថ្នឹកខាងទំព័រ​ទីមួយ​ដែលមាន ក្លិន ពណ៌ អារម្មណ៍ទៅដល់កន្លែង និងបុគ្គលក្ខណៈតួអង្គពិសេស​បញ្ហា​ដែលចងច្បាស់។ ពួកយើងមិនពណ៌នា​ណែងណងចោលនៅទំព័រនេះ​ ទុក​ឱ្យអ្នកអានរត់បាត់ទេ។  តែក្នុងសំណុំក្តី​បែប សុភាប្រុស ចង់សរសេរចេញជា ក្លិនស្អុយ ដានឈាម ឬភស្តុតាង​អ្វីៗផ្សេងដែល បម្រើដល់ប៉ូលីស និងចាក់ចិត្ត​អ្នកអាន ក៏មិនសំខាន់ថាទាល់តែឈ្លាប់ទៅឃើញ​ឆាកបេបនេះពិតៗដែរ។​ បើមិនអ៊ីចឹងថ្ងៃណាសរសេចេញបាន​មួយរឿង? ចុះបើមិនដែលបានឃើញ​ឧក្រិដ្ឋកម្មសោះ?

ខ្ញុំចែករំលែកខ្លះ នូវបច្ចេកវិទ្យាក្នុងការសរសេររឿងឧក្រិដ្ឋកម្មដែលគួរឱ្យជឿស្លុប។

១ យល់ពីយន្តការប៉ូលីស​

ឈុតឆាកឧក្រិដ្ឋកម្មត្រូវបានហាមប្រាម​យ៉ាងតឹងរ៉ឹង គ្មាននរណាម្នាក់អាចចូលទៅបានទេ  លុះត្រាណា​តែពួកគេមាន​ការពាក់ព័ន្ធចាំបាច់ដូចជា​ អ្នកពិនិត្យសព មន្ត្រីដោះមីន ឬមន្ត្រីដែល​ត្រូវការបន្ទាន់។ គេចូលទៅ​ជាមួយនឹងេកសណ្ឋាន មានកាតបញ្ជាក់ ពាក់ឧបករណ៍ការពារខ្លួនពេញលេញនឹងក្រោមការ​គ្រប់គ្រងរបស់ប៉ូលីស ដើម្បីជៀសវាងការបំផ្លាញភស្តុតាងទីកើតហេតុ ឬពុលដល់ខ្លួនគេផ្ទាល់។ អ្នកស៊ើបពាក់អាវចំហរទ្រូង លាបក្រែមម្ស៉ៅ ពាក់ក្នុងអាវស្បែក សក់ហ៊ុពី មុខឡូយ​ក្នុងកុនកូរ៉េ មាន​ចរិត​ងីកង៉ក់ផ្អៀងរាងកាយដូច​អ្នកចម្រៀង គឺមិនដែល​កើតមាន​ឡើងក្នុងឆាកឧក្រិដ្ឋពិតៗនោះទេ។ ប៉ូលីស មានអត្ត​ចរិតខុសគ្នា តែពួកគេ​មិនសំញ៉ែងសម្រស់នៅទីកើតហេតុ​និងអាចគ្មានឯកសណ្ឋាន និងមិននិយាយចេចចាចច្រើនឡើយ។​​ ពួកគេប្រគល់តួនាទីរាយការណ៍ឬឆ្លើយតបទៅកាន់បណ្តាញព័ត៌មាន​ទៅលើបុគ្គលជាក់លាក់ណាម្នាក់ មិនមែន​ខ្លួនឯងមាន​សិទ្ធិនិយាយប្រាប់គ្រប់អ្វីដែលរកឃើញដាច់ខាត។

២ យល់ពីរបៀប​មនុស្ស​ស្លាប់

ជាធម្មជាតិរបស់មនុស្ស គ្រប់គ្នានឹងស្លាប់ដោយសារតែប្រព័ន្ធសរសៃប្រសាទកណ្តាលត្រូវបានបិទ។ ជាទូទៅ រៀងនេះកើតឡើងតាមវិធីជាច្រើន ប៉ុន្តែជាចម្បង ប្រព័ន្ធសរសៃឈាមបេះដូងឈប់ដើរ ដែលប្រាប់ឱ្យបិទខួរក្បាល ឈប់ ដែលប្រាប់ឱ្យបេះដូង និងសួតបោះបង់ចោលការដកខ្យល់។

បើយើងនិពន្ធឱ្យមាន​ការ​បាញ់​គឺត្រូវដឹងថា ការបាញ់ចំត្រង់ណា​ស្លាប់ភ្លាម ត្រង់ណាមិនទាន់ស្លាប់។​ ​ឧទាហរណ៍ បើប្រើជាការ​ចាក់ នឹងកាំបិត​វាអាចជួយឱ្យអ្នកអាន​ក៏លំបាក សន្និដ្ឋាន​ពិការស្លាប់រស់ ព្រោះ​របៀបចាក់មានភាព​រញ៉េរញ៉ៃជាបាញ់។ ចំណែកការប្រើថ្នាំពុលវាមានភាពយឺតយ៉ាវប៉ុន្តែកាន់តែនៅឆ្ងាយពីការស្មានដឹងអត្តសញ្ញាណឃាតករ។  ការច្របាច់ក គឺពិបាកជាងគេ ហើយមនុស្សមិនឈរនៅទីនោះ ឱ្យគេច្របាច់កខ្លួនដោយមិនតតាំងទេ។

ត្រង់ណេះសូមអានសំណុំក្តី ស្ទូឌីយោលេខ៧ សិក្សាម្តងទៀត។ នៅពេលអ្នកនិពន្ធចង់សរសេរ “ឈុតឃាតកម្មដ៏ល្អិតល្អន់មួយ” គិតអំពីរបៀបដែលអ្នកសម្លាប់ជនរងគ្រោះជាបញ្ហា​ដែលត្រូវចងមុនគេ​ចំណែក​ហេតុផល​ប្រទាក់និងហេតុផលកំពូល​រកនឹកតាមក្រោយ។ កំណត់សម្គាល់មួយទៀតគឺ រាងកាយដែលស្លាប់នឹងកែ សីតុណ្ហភាព ទៅជាត្រជាក់ដើម្បីរក្សា​ លំនឹងជាមួយនឹងវត្ថុជុំវិញសាកសព។​ ចំណែកឯការបង្ហាញប្រាប់ពីពេលវេលាគេមើលលើ ការឡើងរឹងនៃសាច់ដុំ សភាពឈាមប្រែពណ៌  និងការបំបែកគ្នា​នៃជាលិកាសរីរៈ។​ ការស្លាប់ដោយជាតិពុលអាច​ប៉ះពាល់ដល់ការផ្លាស់ប្តូរទាំងបីយ៉ាងនេះរហ័សជាងការស្លាប់ដោយត្រូវ​ចាក់ឬ​បាញ់សម្លាប់។

៣ កសាងវាក្យស័ព្ទត្រឹមត្រូវ

កំហុសតិចតួចនៃការប្រើពាក្យក្នុងផ្នែកព្រហ្មទណ្ឌ អាចដែលប៉ះពាល់ដល់ភាពជឿជាក់ធ្ងន់ធ្ងរគួរសម។​អ្នកសរសេរដំបូង​ល្មមៗក៏អាចចងសាច់រឿង​សម្លាប់មួយឡើង​បាន និងបង្ហាញឃាតករនៅចុងបញ្ចប់ដែរ ​តែ​អ្នកនិពន្ធល្អមែនទែននៅផ្នែកនេះ ​ត្រូវតែមានសមត្ថភាព​ធ្វើឱ្យអ្នកអាន​មានជំនក់ចិត្ត ​ពិនិត្យមិនហ៊ានរំលងគ្រប់ឃ្លាគ្រប់បន្ទាត់ដោយប្រើ «ឃ្លាដែលទាក់ទង បចេ្ចកទេស ហៅថា វាក្យស័ព្ទ»។

ជាឧទាហរណ៍ ​

«វាមានចេតនា ក្នុងការចាប់ខ្លួនកូនស្រីអ្នកមានអស់ទាំងនោះ ដោយមិនឲ្យសល់ដាន!»

«ប៉ុន្តែ ពុំមែនមានន័យថាគ្រប់គ្នាដែលទៅសុទ្ធតែបាត់ខ្លួនទេទាន!»

ឯកមាននិយាយបន្ថែម ធ្វើឲ្យឧត្ដមសេនីយ៍ទ្រចង្ការិះគិត។ ឯកមានឆ្លៀតឱកាសនេះ និយាយបន្ថែម៖

«គ្រាន់តែថា អ្នកបាត់ខ្លួនទាំងអស់ សុទ្ធតែធ្លាប់ទៅកម្មវិធីនោះ!»

«ហើយនៅថ្ងៃទៅចូលរួមនោះ ពួកគេទាំង៤ក៏លែងត្រឡប់មកវិញទាំងអស់?»

ចិត្រាសួរបញ្ជាក់បន្ថែម។

ឯកមានប្រើម្រាមចុចយ៉ាងញាប់ ឯលោកឧត្ដមសេនីយ៍វិញក៏បកស្រាយលម្អិត៖

«អាចថា នៅទីនោះមិនមែនមានតែពួកគេបួននាក់ ហើយបួននាក់នេះក៏មិនមែន ចូលរួមពិធីនៅថ្ងៃជាមួយគ្នាដែរ!  រយៈពេល៣២ម៉ោង គម្លាតពីការបាត់ខ្លួនម្នាក់ទៅម្នាក់យើងអាចកំណត់បានថា ពិធីនេះអាចថាមានធ្វើឡើងរាល់ថ្ងៃ គឺអ្នករៀបចំរៀបពេលផ្សេងគ្នាបំបែកមនុស្សឲ្យទៅកន្លែងផ្សេងៗគ្នា! វាអាចធ្វើវិធី ចម្រាញ់មនុស្សតាមរបៀបនេះ ហៅកូនអ្នកមានស្អាតៗទាំងអស់ ក្រោយមកក៏ចាប់ខ្លួនតែអ្នកណាដែលមានឆ្នាំរោង! បើថ្ងៃណាមួយប៉ូលិសមានតម្រុយស៊ើបដល់កម្មវិធីនេះក៏គ្មានភស្តុតាងឯណាគ្រប់គ្រាន់នឹងប្ដឹងថា សមោសរពណ៌ព្រះចន្ទ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនស្រីៗដែរ!»

ឯកមាន ងក់ក្បាលបង្ហាញឯកសារមួយផ្សេងពីScreen៖

«ខ្ញុំបានរករួចហើយ មើលបញ្ជីនេះទៅទាន! នៅថ្ងៃទាំងប៉ុន្មានដែលមានអ្នកបាត់ខ្លួន  មានភោជនីយដ្ឋានសរុប៨៨កន្លែង ដែលបានកក់សម្រាប់ពិធីសមោសរ និងជប់លៀងលក្ខណៈសង្គមជាន់ខ្ពស់ ក្នុងចំណោមនោះសុទ្ធតែមានលិខិតអញ្ជើញ ដែលពុំមែនសម្រាប់សមោសរពណ៌ព្រះចន្ទ! ដូច្នេះ បើស៊ើបតាមនេះយើងនឹងអាចដឹងបានថា ពួកនោះប្រើឈ្មោះជាសមោសរមែន ប៉ុន្តែមិនបានប្រើភោជនីយដ្ឋាន ឬសណ្ឋាគារ កន្លែងសាធារណៈផ្សេងៗ ជាកន្លែងណាត់ជួបទេ!»

​….ក្នុង គម្រោងការសម្ងាត់២០៣៥

៤ កុំបង្កើតគំនិតច្នៃប្រឌិតប្រាសចាកបច្ចេកទេសពិត

ដោយប្រើជំនួយសម្រាប់ពន្លឿន​ភាពអស្ចារ្សនៃការស៊ើបអង្កេតរបស់តួអង្គឯក អ្នកនិពន្ធខ្លះ មិនបានពិចារណាលើធនធានជាច្រើន ដែលគេត្រូវ​តែប្រើចាំបាច់​ក្នុងដំណើរ​ការស៊ើបអង្កេតឧក្រិដ្ឋកម្មទេ។ ការពិនិត្យ​ DNA និងប្រព័ន្ធ​សម្គាល់​ស្នាម​ម្រាមដៃ​ដោយ​ស្វ័យ​ប្រវត្តិអាចបញ្ជាក់លំអិតខ្លះ  កុំគ្រាន់តែសរសេរ ធម្មតាថា«ការធ្វើកោសល្យវិច្ច័យ » និង«ការពិនិត្យឯកសារ»សង្ខេបៗឱ្យតែបាន​ៗវាបានទម្លាក់សមត្ថភាព​តែងនិពន្ធរបស់យើង​ឱ្យអ្នកអានវាយតម្លៃ។ ការ​ពិស្តារ​នានាដែល​ផ្តល់ព័ត៌មាន អំពីចំណុចធំ១៤ គឺ ខ្សែភ្នែកពិនិត្យ​៨ទិស កន្ទុយភ្នែក​ពិនិត្យ​៦កន្លែង កំហុសឬភាពមិនសមនៅទីកើតហេតុ​ រំឮកការចងចាំ ណាមួយ ការ​បញ្ឆេះទម្រង់ផ្លូវចិត្ត អ្នកអាន​ឱ្យចូលរួមការវិភាគនិង ឃ្លាំមើល ជាជោគជ័យ​ពិតប្រាកដសម្រាប់ប្រលោមលោកប្រភេទនេះ។

៥ ប្រើអារម្មណ៍​ស្រមៃជ្រៅ

ប្រលោមលោក​ល្អមួយកើតមាន​ឡើងនៅពេលយើង​ភ្ជាប់ជាមួយអារម្មណ៍បានជាប់ជាមួយអ្នកអាន។ ការមើលឃើញ សំឡេង ក្លិន រសជាតិ និងការប៉ះដែលយើងបង្កើតត្រូវការចាំបាច់ក្នុងប្រលោមលោកស៊ើបអង្កេត។ គ្មានញ្ញាណ​៥ នេះ​ គ្មាន​​គន្លឹះ​ក្នុង​ការ​ទាញ​យកចិត្តអ្នកអាន​ឱ្យ​ចូលមកវិភាគ​ទទួលអារម្មណ៍​ថានៅក្នុងរឿងជាមួយគ្នាទេ។ ក្លិន​គឺ​ជា​តំណ​ភ្ជាប់​ខ្លាំង​បំផុត​ទៅ​នឹង​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍ ការអាន​គ្មាន​ទាំងរូបគ្មានទាំង​ក្លិន​បង្កើតវាដោយ​របៀបណា? យើងមិនសរសេរថា វាស្អុយទេ។ ន័យត្រង់បែបនេះទាញអារម្មណ៍​បានត្រឹម​១០ភាគរយប៉ុណ្ណោះ​ តែបើយើងបង្កើតអ្នកណាម្នាក់ក្អួត អារម្មណ៍ក្លិនឡើងដល់៥០ភាគរយភ្លាមៗ។

ចុចអាន​ប្រលោមលោកស៊ើបអង្កេតថ្មីបំផុត រូបខ្មៅស្រអាប់

កសាងរចនាសម្ព័នរឿង សម្រាប់ប្រលោមលោករន្ធត់ភ័យខ្លាច
ភាពភ័យរន្ធត់ក្នុងកុនឬ​ប្រលោមលោកក្តី បានប្រែក្លាយពីសកម្មភាព ​ឬព្រឹត្តិការណ៍គួរឱ្យខ្លាច ទៅជា រំភើប និងថែមការ​ចងចាំស្ទើរតែដើរបបួលគេឱ្យទិញមកអានតាមយើង ឬបបួលទៅទស្សនា​ដែរ ឬចង់តែនិទានបន្លាចបន្តទៅអ្នកផ្សេង។ ទាំងនេះ​ជាជោគជ័យនៃការសរសេរសាច់រឿងបែបរន្ធត់ព្រឺព្រួច។

១ ប្រធាន​បទធំ(បញ្ហា)

ចំណុច​បង្កើតភាពរន្ធត់ សង្ស័យ​ឱ្យដល់ផ្ទៃសាច់រឿងយើងទាំងមូលជាអ្វី? ផ្ទះគេបោះបង់ចោលមួយ? បិសាច? អារក្ស? មនុស្សវិកល? មនុស្សកំណាំច?។ល។ ទាំងអស់នេះជាដើមចមនៃការ​កាសាង​ស្ថានភាពទាក់ទាញអ្នកស្នេហារឿងប្រភេទភ័យរន្ធត់ ឱ្យព្រមជឿ ព្រមភ័យព្រមចូលរួមដែរទេ? ប្រធានបទនេះ​ ដើរតួនាទីតាំងពីធាតុដំបូង​នៃការសរសេររឿងគឺ​ចំណងជើងអ្វី Tagline បែបណា ដែលអាចញាំងឱ្យអ្នកចង់អាន​​រឿង​ប្រភេទនេះមាន​អារម្មណ៍ថា​គួរ​ឲ្យ​ខ្លាច? ឧទាហរណ៍ ខ្ញុំដាក់ក្នុងនិទានកថា ពេជ្រ ប​ណ្ឌិតថា តើ​អ្នក​ជឿ​លើ​រឿង​អបិយ​ជំនឿ មន្តអាគម ​ខ្មោចព្រាយ​បិសាច​ដែរ​ឬ​ទេ? បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ? ចុះ​អ្នក​ធ្លាប់​ដឹងឮ​អ្វី​ខ្លះ​ទាក់ទង​នឹង​រឿង​អស់​នេះ?

២ តួអង្គ

ការបង្កើត​តួអង្គឯកឬតួសំខាន់ ​អាចម្នាក់ឬពីរ ឬច្រើនគ្នាក៏បាន។ ក្នុងរឿងបែបនេះ តួរបស់យើង​មិនចាំបាច់ត្រូវឈ្នះគ្រប់ពេលទេ ចំណុចដែលមិនប្រែប្រួលនោះគឺពួកគេ​ត្រូវ​តែប្រឈមមុខនឹងបញ្ហា​ដោយ​ការបានត្រៀម ឬ​មិនស្គាល់ច្បាស់បញ្ហា និងពន្យារពេល​ទទួលជ័យ​ជ័យជំនះ ឬចាញ់តែម្តងនៅចុងបញ្ចប់។ ជារឿងផ្សេងមួយផ្ទុយស្រលះ​ពីប្រលោមលោកមនោសញ្ចេតនា ក្នុងការ​បង្កើតតួអង្គសម្រាប់សាច់រឿងប្រភេទភ័យរន្ធត់ព្រោះថា រឿង​ភ័យ​រន្ធត់ដែល​​ល្អមើលមួយ ​គឺ​ជា​រឿង​ដែល​ជំរុញ​ដោយ​តួអង្គដែល​គេ​ប្រឌិតសោះ តែ​ធ្វើឱ្យយើង​ផ្អើលបាន។ អ្នកនិពន្ធណាដែល​ថ្នឹកជំនាញ​ត្រូវមានចិត្ត​សាស្ត្រ​​យល់​ដឹង​ពី​មនុស្ស​ម្នាក់​នោះ (ដែលយើងចង់សរសេរ ឧទាហរណ៍ អាដូច មានក្រយ៉ៅខ្មោចលង ។ល។) បន្ទាប់​មក​ចាប់​ផ្ដើមរចនាកាយវិកា​​សម្តីសម្តៅរបស់អាដូច សូមអានក្នុងរឿងអាគមបរព្រៃ ​រូចដើរជាមួយគេ​ទៅតស៊ូនឹងប្រធានបទកំណាចក្នុងរឿង។ អ្នកនិពន្ធ​ត្រូវដឹងថា តើតួនឹងធ្វើអ្វីមុនអ្វីក្រោយ​ក្នុងស្ថានភាពនេះ? ​ដោះស្រាយ​ដោយ​របៀប​ណាឬរត់ប្រាស់? តើមនុស្ស​ធម្មតា​រត់ចោលគ្នា​ឬនៅភ្ជាប់ជាមួយគ្នា? ប្រសិនបើយើង​អាចនៅជាមួយ​នឹងដូច​ពិតៗនោះ អ្នកអាន​ឬទស្សនិកជនរបស់យើង​នឹង​ស្លុងចូលដែរ។

៣ បង្កើតឆាកសង្ស័យ

ខ្ញុំជាអ្នកនិពន្ធរឿងប្រភេទនេះមកច្រើនមានពិសោធថា បង្កើតទិដ្ឋភាពវង្វេងឬឯកោឱ្យតួអង្គយើង អាចជាគន្លឹះល្អក្នុងរឿងប្រលោមលោក​ប្រភេទភ័យរន្ធត់នេះ។ សម្រាប់ការសរសេររឿងភ័យរន្ធត់ឆាកសង្ស័យ​ត្រូវមានមកជានិច្ច បន្តបន្ទាប់​និងធំឡើងៗ រហូតដល់ឆាកធំចុងក្រោយ។ ដែលសំខាន់ជាងគេ​គឺ​ឆាកសង្ស័យដំបូង​ត្រូវតែនាំមុខតាំងពីទំព័រទីមួយ​ព្រោះអ្នកអាន​មិនរង់ចាំយូរពេកទេ គេនឹងបោះបង់ចោលជំនក់ចិត្ត។ ការ​ប្រើអារម្មណ៍ពង្វក់អ្នកអាន​ថា សេចក្តីវិនាសដែលជិតមកដល់ ឬសេចក្តីសង្ឃឹម​ជិត​ដោះស្រាយបាន សុទ្ធតែញុះញង់ឱ្យគេនៅអានដល់ទីបញ្ចប់បាន។​ ដូចជាឃ្លាមួយនេះ «រូបថតនេះថតពីអង្កាល់មក? ហេតុអីបានជាមានគ្នាពីរនាក់ ហើយមុខដូចអូនបេះបិទ?» សំណួរនេះ​តួអង្គសួរទេ​តែប្រពន្ធគាត់មិនទាន់ឆ្លើយផង អ្នកអាន​ចង់ដឹងចម្លើយជាងប្តីទៅទៀត។ សូមអាន​ក្នុងប្រលោមលោក​ក្នុងរឿង​ សីម៉ាអំបោះលឿង។

៤ ទិដ្ឋភាពទូទៅក្នុងរឿង(Tone)

ជាទូទៅយើងចៀសមិនផុតពីការប្រើភាពងងឹតឬ ស្រអាប់ ឬភ្លៀង ដែលមនុស្សពិបាកមើលគ្នាឃើញ​សម្រាប់ជាToneសំខាន់បម្រើឱ្យជាប្រធានបទ ឬធាតុនៅពេលសរសេររឿងប្រភេទភ័យរន្ធត់។ ការធ្វើឱ្យ​អ្នកណា​ម្នាក់ ឬក្រុមនោះជាប់គាំង នៅកន្លែងដាច់ស្រយាល ឬជាប់នៅខាងក្នុងអគារ ចេញមិនបាន ឬបាត់បង់មធ្យោបាយទំនាក់ទំនង។ល។ ឧទាហរណ៍ ចម្ងាយប្រមាណជាមិនដល់ដប់ម៉ែត្រពីក្រោយបង្អួចនេះ ខ្ញុំដូចជាឃើញអ្វីម្យ៉ាង! អណ្ដូងដ៏ចាស់មួយនៅទីនោះ ដូចជាប្រផ្នូលអ្វី? គេមិនដែលទុកអណ្ដូងទឹកលិចផ្ទះទេ ទម្លាប់នៅស្រុកខ្ញុំ តាំងពីដើមរៀងមក។ សូមអាន រឿង​អណ្តូងខាងលិច។ ការពញ្ញាក់ឱ្យភ័យខ្លាច ចាប់ផ្តើមពីចំណុចតូចៗ ហើយដំណើរការឡើងដ្យាក្រាមជាលំដាប់ ។ មុនសរសេររឿងបែបនេះ យើង​ជាអ្នកនិពន្ធ​គួរចេះកត់សម្គាល់នូវអ្វីៗ ដែលតូចតាចសោះតែអាច​ធ្វើឱ្យមនុស្សភ័យខ្លាចដូចជា ពន្លឺភ្លើងលោត  កម្ពស់ ឬភាពងងឹត  ឬសំឡេងមិនសមហេតុផល (ដូចជាការភ័យខ្លាចឆ្មាលោត។ល។)

ចុចអាន​រឿង យប់ទី៣១

៥ ប្រើ​អារម្មណ៍សរសេរពន្លើស

អារម្មណ៍ ​«​ហួស​ពី​ការដែលមនុស្ស​ធម្មតាអាច​គ្រប់​គ្រង​»បាននឹង​បន្ថែមជម្រៅទីទ័លគំនិតក្នុងសាចរឿង​បែប​រន្ធត់។ អ្នកនិពន្ធ​កំពុងដើរតួដូចជាមនុស្សមាន​បញ្ហា​ផ្លូវចិត្ត  ដូចជាឃើញឬបានឮអ្វីៗ សម្គាល់អ្វីៗបែកចេញពីការពិត។ ក្នុងដំណើររឿង ​អ្នកនិពន្ធ​ត្រូវចូលជាមួយ​តួអង្គ ទៅតស៊ូជាមួយបញ្ហា​ធំឡើងៗ និង មិនអាចភ្ជាប់ទំនាក់ទំនងស្វែងរកជំនួយពីអ្នកដទៃបាន។ ឧទាហរណ៍ រត់កណ្តាលផ្សារ​ក៏គ្មានអ្នកណា​ឃើញ​ខ្មោចប្រដេញយើង​គ្មានអ្នកណាព្រមជួយហើយគេគិតថាយើងឆ្កួត។ ការតស៊ូកាន់តែមានលក្ខណៈផ្ទាល់ខ្លួន អាថ៌កំបាំង ជាអារម្មណ៍មួយដែលអ្នកងប់ងល់នឹង​រឿងរន្ធត់​រមែងតែងត្រូវការ​ ។ អារម្មណ៍ពន្លើសបង្កើត​ឱ្យមាន​ការភ័យខ្លាចដ៏ធំឡើងៗ មិនអាចចេះតែប្រឌិតទេ គួរចេញជំនឿណាមួយ ដែលគេធ្លាប់ជឿក្នុងសហគន៍អ្នកអាន​។ ឧទាហរណ៍ថា មនុស្ស​ស្លាប់ហើយ ៧ថ្ងៃនឹងវិលមករកគ្រួសារវិញ។ល។ ដូច្នេះ សូមស្រមៃគិតអំពីសេណារីយ៉ូមួយ ដែលយើងប្រឌិត​ចេញពីជំនឿដែលមាន​ពីមុនមកទើបគេឆាប់ជឿ និងព្រមភ័យខ្លាចជាមួយយើង។ ទាំងនេះ ត្រូវការឱ្យអ្នកសរសេរស្តាប់ចាស់ទុំច្រើន អានតែសៀវភៅអ្នកដទៃមិនគ្រប់គ្រាន់ទេ ឯកសារមនុស្ស​រស់ជាឯកសារសំខាន់។ នៅពេល​ស្តាប់ចាស់ៗនិទាន តើអ្នកនិពន្ធឆ្លាចទេ កំពុង​តែនឹងឆ្លងកាត់អារម្មណ៍បែបណា?អារម្មណ៍នោះនឹងបន្តទៅដល់អ្នកអាន​ប្រសិនយើងចេះច្នៃវា។

អានបន្តក្នុងអត្ថបទ គន្លឹះសរសេរឆាក​ភ័យរន្ធត់លើសពីការភ័យខ្លាចធម្មតា

របៀបអ្នកនិពន្ធ​​បង្កើតចំណុច​ស្រពេចស្រពិល/សង្ស័យ ឬហៅថា«សំណេរទាញ​​អារម្មណ៍»
សកម្មភាពបង្កើតរូបភាព​ស្រពេចស្រពិល ឬបណ្តាលចិត្តអ្នកអា​ន​ឱ្យសង្ស័យ គឺជាអក្សរសាស្ត្រដែលប្រើមកពិពណ៌នាផ្នែកសំខាន់ៗនៃខ្សែរឿងគ្រប់​ប្រភេទ មិនថា​​​ពី​ប្រលោមលោក​ទៅ​ស្គ្រីប​ទូរទស្សន៍ ឬកុនខ្នាតធំ ចំណែក​បំណងធំមួយក្នុងនេះ គឺទាញ​​អារម្មណ៍​ទស្សនិកជនឱ្យស្លុង​​ចូលរួមជាមួយ​ចលនា​រឿង។

ស្វែងយល់ពីរបៀបដែលអ្នកនិពន្ធអាច​បង្កើតឡើងនូវសកម្មភាពតួអង្គ​ដ៏ទាក់ទាញឱ្យអ្នកអាន​ចង់​ចូលទៅដោះស្រាយបញ្ហា​សប្បាយឬខឹងសម្បាជាមួយ​៖

ដំបូង​យើងត្រូវដឹងពី​និយមន័យថា អ្វីទៅជា«ការទាញ​​អារម្មណ៍» នៅក្នុងអក្សរសិល្ប៍។

និយមន័យជាមូលដ្ឋានគឺ អ្វីក៏ដោយ​នៅក្នុងផ្ទៃរឿងរបស់យើង​ដែលអាចបង្កើតអារម្មណ៍រំភើបបំផុតបាន។ ពេលអ្នកនិពន្ធកំពុងប្រើរចនាសម្ព័ន្ធគ្រោងធាតុធំទាំងប្រាំ ដូចជា​ រចនាសម្ព័ន្ធរឿង គ្រោងសកម្មភាព ចំណុចប្រទាក់ ទំនាស់ និងហេតុផល  ការទាញអារម្មណ៍​ត្រូវគិតជាអាទិភាព​ ទុកជាធាតុធំមួយទៀតនៅសិល្បវិធី​នៃការនិទាន។

ក្នុងន័យនេះ សិល្បៈទាក់ទាញ​អារម្មណ៍​ អាចចាប់ផ្តើមដោយឧប្បត្តិហេតុញុះញង់បង្កើតការចង់ដឹងចង់ឮថែមជានិច្ច​​  ចង់ចូលរួមព្យាករណ៍ពីសំណាក់អ្នកអាន ចង់ជួយតួអង្គដោះស្រាយ និង​​បង្កើន​ការ​ប៉ះទង្គិចជាប្រស្នាធំឡើងៗ​ រំភើបខ្លះ ខកចិត្ត​ខ្លះ ​និងធូរស្រាលខ្លះ ​តឹងតែងខ្លះ។

ចំណុចកំពូលនៃរឿង​ដែលកំណត់ថា​ចុងបញ្ចប់នៃការទាញអារម្មណ៍​នៃផ្ទៃរឿងទាំងមូល​គប្បីតែធំនិងខ្លាំង ថ្មី​ប្លែកជាង​ចំណុចទាញ​អារម្មណ៍មុនៗខ្លះគេហៅថា«ឆាកធំ»។

មុខងារនៃសំណេរ​ទាញអារម្មណ៍

វិធីសាស្ត្រនៃការ​បង្កើតភាពតានតឹងឬស្ទាក់ស្ទើរ នឹងអនុញ្ញាតឱ្យទស្សនិកជនស្គាល់តួអង្គសំខាន់ៗកាន់តែច្បាស់បន្តិចម្តងៗឡើង យើង​នឹង​ឃើញ​តួអង្គយើង​​ធ្វើ​ការ​សម្រេច​ចិត្តយ៉ាង​​ពិបាក មាន​​កំហុសដែលធ្វើទស្សនិកជនទើសចិត្ត ឬធ្វើបាន​ល្អហួស​ញ៉ាំង​ឱ្យទស្សនិកជនមានមោទនភាព។ ការណ៍នេះ​នឹង​​ជួយ​អ្នកអានឱ្យស្លុង ចង់តែចូលទៅប្រ​ទាក់ដោះស្រាយជាមួយ​នឹងតួអង្គ​ ឬទុកខ្លួនឯងថា ជាតួអង្គម្នាក់នោះ។

ប្រវត្តិនៃសិល្បៈទាញអារម្មណ៍ក្នុងនិទានកថា របស់ខ្ញុំ

នៅឆ្នាំ២០១៤ ​ខ្ញុំបានសរសេរប្រលោមលោក សំណុំឯកសារZ22 ដែលបានរាយនូវចំណុចទាញអារម្មណ៍ជាច្រើន រចនា​ឡើងដោយ​ប្រុងប្រយ័ត្ននិងយកចិត្ត​ទុកដាក់ខ្លាំងជាងស្ទូឌីយោលេខ៧ ។

ខ្ញុំបានបង្កើតដ្យាក្រាមសម្រាប់គ្រោង រឿងសុភាប្រុសមួយនេះ ​ជាទម្រង់ជាពីរ៉ាមីត ដែល​ខ្ញុំបាន​ រួមបញ្ចូលធាតុចំនួនប្រាំពីរ ដោយ​មាន​មួយ​ក្នុងចំណោមនោះ គឺជាសកម្មភាពអាចបង្កើន​ការទាញអារម្មណ៍ខ្លាំងឡើងៗក្នុងភាគរយលើសពីវគ្គមុនៗជាលំដាប់ ដូចជា ខ្ញុំបញ្ចេញ​តួអង្គ​ណិចអ្នកបញ្ចូលបទភ្លេងដែលត្រូវធ្វើឃាត ក្រោយមកប្អូនធម៌គេ និងរឿងមុនគេស្លាប់ ក្រោយមកទៀត​តួអង្គ​ សិក្ខា​ដែលមានគ្រាប់ខ្សាច់ជាប់ក្នុងស្បែកជើងតែបានបដិសេធថា មិនបានទៅកំពង់សោមក្នុងយប់កើតហេតុ។ល។

នៅក្នុងរឿង«ស្រលាញ់​បងជ្រៅជាងសមុទ្រ» ខ្ញុំបានបញ្ចេញ​ចរិតលក្ខណៈតួអង្គម្នាក់ៗដោយសន្សឹមៗ ធ្វើឱ្យការយល់ចិត្ត​និងជាប់ចិត្ត​ចេះតែកើនឡើង ពីសកម្មភាព​មួយទៅសកម្មភាពមួយ ។ ​ចំណែកអ្នកអានវិញ​ដែល​​បានទុកថាខ្លួនគាត់ស្គាល់ចិត្ត​តួតាំងពីភាគទីមួយ ​តែក្រោយៗមកគាត់កាន់តែយល់ឡើងថា មានការពិតច្រើនទៀត ​ដែលតួអង្គនៅមិនទាន់លាតត្រដាង។ គ្រប់ចំណុចប្រទាក់នៃការលាតត្រដាងត្រូវតែមានហេតុផលសមរម្យ ល្មមទទួលយកបាន។ ទាំងនេះជាធ្នាក់ទាញអារម្មណ៍ក្នុងនិទានកថាដែលគ្រប់វគ្គ​ត្រូវតែរចនាឡើង ផ្គូរផ្គង និងយកចិត្ត​ទុកដាក់។

ជួបគ្នា​នៅមេរៀនលើកក្រោយ ការអ្នកនិពន្ធរឿងបែបឧក្រិដ្ឋកម្ម!