រឿងស៉ើបអង្កេត – Meysansotheary

រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១០)
សំឡេងព្រមាន​នៃប្រព័ន្ធអាសន្ន ស្រាប់តែលាន់ឮមកកងរំពង … ។ ទាំងបួនកាយ មើលមុខគ្នា … គ្រប់យ៉ាង បញ្ជាក់ថាឧស្ម័នមេរោគ កំពុងតែត្រូវបានបញ្ចេញមកតាមរន្ធខ្យល់តូចៗជុំវិញខ្លួនពេទ្យសាន ទោះណាជាភារម្យមិនបានចចេសសម្រុកចូលក៏ដោយ ។

ធីតារអ៊ូសឹងតែមិនចេញសំឡេងព្រោះភាពរន្ធត់ ៖ «មានរឿងអី ?»

«អាចង្រៃអើយ …» ហ្សឺឌីស្រែកជេរពួកម៉ាហ្វៀ ព្រោះគេឃើញរលកសញ្ញាលើScreen ។ ប្រុសHacker ម្នាក់នេះ ត្រូវបង្ខំចិត្ត​លែងដៃ​ដែលប្រទាញប្រាណអតីតអធិការ ​ហើយរេម្រាមដៃមកប្រឹងរត់លើ Tablet យ៉ាងស្វិតស្វាញដល់រឹងសឹងក្រញង់ដៃ ។

គេងាកទៅRoyយ៉ាងរហ័សហើយរាយការណ៍បន្ថែម ៖

«តាមពិត … វាភ្ជាប់មេរោគ … ជាមួយរាងកាយរបស់សាន ! កាលណា សានដឹងខ្លួន ហើយមាន​រំញោច … មេរោគសាយចេញ !»

Roy ចងចិញ្ចើម ។

«បង !»

សំឡេងរបស់សានហៅមក ប្រៀបដូចថាមពលមេឃដី ដែលពញ្ញាក់គ្រប់គ្នាឱ្យសម្លឹងទៅ ។ ពេលនោះRoy ក៏ផ្តើមយល់ដែរថា ​ឱកាស​ទប់ភារម្យមិនឱ្យប៉ះពាល់ប្អូន ទំនងជាលែងអាចទៅរួចហើយ​ ។ អតីតអធិការដ៏រឹងមាំ មិន

ខ្លាចស្លាប់ពិតមែន​ តែគេនឹងខ្សោយ … ចំពោះមុខប្អូនប្រុសគេ។

នេះជាអាវុធ … ដែលមិនមែន​ទើបតែនឹកឃើញធ្វើនោះទេ Royសួរខ្លួនឯងទាំងភ្នែកសម្លឹងមើលទៅហ្សឺឌី ដែលប្រើម្រាមទាំងដប់តស៊ូបង្ខាំងមេរោគពីក្នុងខ្លួនពេទ្យសានមិនឱ្យសាយភាយតាមរយៈមនោសញ្ចេតនា​ដែលហៀបតែនឹងផ្ទុះឡើង ពេលបងប្អូនទាំងពីរជួបគ្នា ។

សានមិនបានស្លាប់ទេ គេគ្រាន់តែហត់ខ្លាំង ។ នៅពេលដែលគេឃើញបងប្រុសភារម្យឈរនៅពីមុខរបាំងមេរោគ សានក៏ចាប់ផ្តើមទទួលញាណដឹង ហើយបើកភ្នែកថែមទាំងអាចស្រែកហៅ … នេះបានន័យថា គ្រប់យ៉ាងជាការរៀបចំមួយ ?

«ភារម្យ ! មកវិញ !»

Roy ស្រែកបង្អាក់ខ្ទរផ្ទៃបន្ទប់ ខណៈសរសៃកគេសឹងផ្ទុះប៉ោង តែភារម្យមិនបានឮទេ … គេនិងសានសម្លឹងមុខគ្នា ហើយឈានទៅមុខមិនបានបង្អង់ សូម្បីបន្តិចណា ។

Roy ខ្សឹបដោយឱបធីតាជាប់ក្នុងដៃខ្លាចនាង​ដើរទៅតាមភារម្យ ៖

«ពួកវា … ចង់បានអារម្មណ៍ពីពេទ្យសាន។ វាដាក់ជីវសាស្ត្រក្នុងខ្លួនពេទ្យសាន ហើយទំនងមិនបានប្រយោជន៍បានជាវាបញ្ឆោតយកមនុស្ស​ដែលអាចធ្វើឱ្យពេទ្យសានរំញោចមកតទល់គ្នា នេះឯងជាឆាកចុងក្រោយរបស់វា !»

ធីតារេភ្នែកគិតដោយញើសស្រក់ស្អិត ។ នៅក្រោយពីការបាត់ខ្លួនរបស់បងប្អូនពីរនាក់នេះ ក្នុងសំណុំរឿងផ្ទះក្រអូបកាលពី៥ឆ្នាំមុន ធ្លាប់មានរបាយការណ៍មួយ ដែលនាងបានអានជុំវិញពេទ្យសាន មនុស្សនេះ ក្រៅពីអាចលាក់នូវភាពវិកលរបស់ខ្លួនយ៉ាងវៃឆ្លាតច្រើនឆ្នាំ ថែមទាំងមានកម្រិត IQ ដ៏ពិសេសដែលអាចបង្កើតនូវសារធាតុគីមីសំយោគដោយខ្លួនឯងតាមរូបមន្តឯកជនគួរឱ្យស្ញប់ស្ញែងផង ។

ប៉ុន្មានឆ្នាំមកនេះ ករណីពេទ្យសាន និងជំងឺវិកលដែលមិនអាចកាត់ស្មានរបស់គេ ត្រូវបានអ្នកស្រាវជ្រាវជាច្រើន យកមកពិចារណា ​ហើយនាង​បាន   ស្តាប់របាយការណ៍អំពីមនុស្ស​នេះ ក៏ដោយសារនាងជាសាក្សីសំខាន់ម្នាក់នៃរឿងរ៉ាវនៅផ្ទះក្រអូប ​បានជាចម្លើយរបស់នាង​មានពាក់ព័ន្ធ​ ហើយពួកគេ​បានបង្ហើបប្រាប់នាងអំពីលក្ខណៈពិសេសក្នុងរាងកាយពេទ្យសាន ​។

មកដល់នាទីនេះ នាងនៅតែយល់មិនអស់​អ្វីដែលហ្សឺឌីនិង Roy កំពុងតែប្រាប់មកនៅឡើយ តែនាង​អាចកាត់យល់បានខ្លះៗហើយ ។

គាប់ចួនពេលនោះឯង ជនជាតិរុស្ស៊ីដែលអង្គុយ​ទស្សនាកម្សាន្តយ៉ាងឃោរឃៅបាននិយាយមកតាមSpeaker គួរឱ្យសង្កៀរត្រចៀកថា ៖

«អស់រយៈពេលជាច្រើនឆ្នាំ វេជ្ជបណ្ឌិតខ្មែរម្នាក់ឈ្មោះសំភិន ដែលស្ទាត់ជំនាញ​ខាងគីមីសាស្ត្រ បានចាក់ថ្នាំ និងធ្វើពិសោធលើមនុស្ស​នេះ(ពេទ្យសាន​)តាំងពីនៅជាកុមារ ។ មើលពីក្រៅ​ដូចចង់ព្យាបាលជើងឱ្យ តែតាមការពិត គឺគេចង់សាក​ល្បង​ថ្នាំសណ្តំ ​«ស្តាប់បញ្ជា» ពីចម្ងាយ​ដោយប្រើកូដជីវសាស្ត្រ (ក្លិន ពន្លឺ និងសំឡេង) ។ ស្តាយដែលអ្នកវិទ្យាសាស្ត្រគួរឱ្យស្រលាញ់ម្នាក់នោះ ធ្លាក់ទឹកស្លាប់បាត់ បន្សល់នូវមនុស្ស​មានតម្លៃម្នាក់លើផែនដី គឺ​ពេទ្យសាន​​ដែលមានរាងកាយអច្ឆរិយ ! រាងកាយគេនេះ មានបណ្តុំនូវអ័រម៉ូនបរិសុទ្ធដែលគ្មានមនោសញ្ចេតនា គ្មានការឈឺចាប់ !»

ហ្សឺឌី និងធីតា ស្ងាត់មាត់ឈឹង ដៃហ្សឺឌីក៏គាំង លែងមានកម្លាំងកាយនិងចិត្ត​ក្នុងការបន្តប្រយុទ្ធលើSystem Override ដើម្បីបញ្ឈប់សន្ទុះឧស្ម័ននេះ ។ គេអស់កម្លាំងក្នុងការប្រឹងមួយដែលដឹងស្រេចថា គង់តែបរាជ័យ ព្រោះគ្មានអ្នកណាហាមឃាត់ភារម្យបានទេ ។

Royស្រែកឡូឡា ៖

«អាបិសាច ! វាជាមេរោគគ្រប់គ្រងខួរក្បាល Neural-Control Virus ជាហ្សែនបិសាច ! អ្ហែងប្រឹងមកនិយាយល្អស្អី ?»

ជាអ្នកសរសេរអត្ថបទឧក្រិដ្ឋកម្មស៊ីជម្រៅ ធីតា​ធ្លាប់តែឮពាក្យគ្រប់គ្រងខួរក្បាល (Neural-​Control Virus) ​តែមិនដែលគិតថា មានពិតមែន ឬកំពុងកើតឡើងចំពោះមុខនោះទេ ។

ធ្លាប់ដឹងថា ក្នុងសង្គ្រាមលោកលើកទី២ ពួកបិសាចស្រេកសង្គ្រាមបានព្យាយាមបង្ខាំងអ្នកវិទ្យាសាស្ត្រជាច្រើន ដើម្បីបង្កើតនូវថ្នាំគ្រប់គ្រងខួរក្បាលដើម្បីឈានទៅបង្កើតកងកម្លាំងទ័ពដែលគ្មាន​អារម្មណ៍ ។

ឥឡូវនេះ វ៉ាលី វ៉ូលកូវ​ ចង់និយាយថា មេរោគនោះ នៅក្នុងខ្លួនពេទ្យសាន​ដែលជាស្នាដៃរាប់ឆ្នាំក្រោមការពិសោធន៍របស់អ៊ំសំភិន ?

នាងមិនទាន់​និយាយអ្វីផង នៅក្រោមសម្ទុះទ្រូងតក់ស្លុត សំឡេង​ហ្សឺឌីស្រែកមកបង្អាក់ភារម្យ ៖

«អធិការភារម្យ ! យើងចាញ់បោកវាហើយ !!!  ក្នុងខ្លួនសាន មានឈីប មួយ ឱ្យតែគេមាន​អារម្មណ៍ខ្លាំងៗ មានមនោសញ្ចេតនា​ពីមុនមកវិញ ឈីបនោះនឹងដាស់មេរោគឱ្យភ្ញាក់ហើយបញ្ចេញមកក្នុងបន្ទប់នេះ»

ភារម្យឈប់ជើង … នៅចំកណ្តាលផ្លូវ … ខណៈសានសម្លឹងមុខពួកគេម្តងម្នាក់ៗ សំឡេងដែលធីតា​​ខាន​ឮ៥ឆ្នាំមកហើយនោះ បានលាន់ឡើងមក    មួយៗ ។

«បង … ភា … រម្យ … »

ហ្សឺឌីដកថយថែមបន្តិចទៀត ដោយស្រែកហៅធីតា និងRoy ឱ្យដកថយដែរ ៖

«មេរោគត្រូវភ្ញោចហើយ !»

ភារម្យស្តាប់ឮគ្រប់យ៉ាង ថែមទាំងដឹងខ្លួនភ្លាមដែរថា នេះគឺជាអន្ទាក់ចិត្តសាស្ត្រដ៏សាហាវបំផុត ដែលជនកំណាចវ៉ុលកូវបានប្រមូលផ្តុំ “កម្លាំងចិត្ត” ទាំងអស់របស់សានមកកន្លែងនេះដើម្បីឱ្យសានផ្ទុះកំហឹង ឬក្តីស្រលាញ់ អារម្មណ៍ជ្រាលជ្រៅអ្វីក្តីធ្លាប់មានពីមុនមក ជាហេតុធ្វើឱ្យមេរោគក្នុងខ្លួនគេសាយភាយចេញ ។

នេះបានន័យថា … បិសាចរកឃើញមេរោគនេះក្នុងរាងកាយសាន ឬអាចថា​ វាបណ្តុះបន្ថែមលើរាងកាយប្អូនកម្សត់របស់ខ្លួន តែ … វាយកចេញមកមិនបាន ព្រោះ … សានគ្មានអារម្មណ៍ ?

ប្រុសរេភ្នែកសម្លឹងមួយជុំខ្លួន … ធីតា … ស្រីដែលសានក៏ស្រលាញ់ …ហ្សឺឌី … មនុស្ស​ដែលសានប្រចណ្ឌ … Roy ស្នងការសម្អប់ម្នាក់ ដែលបានបកអាក្រាតបងប្រុសរបស់សានឱ្យធ្លាក់ចេញពីតួនាទីអធិការ … ហើយខ្លួនឯងនេះជាបងប្រុសម្នាក់ ដែលសានបានគោរពនិងទុកចិត្ត​តែម្នាក់គត់ក្នុងលោក ។

គោរព ស្អប់ ស្រលាញ់និងប្រចណ្ឌ ! បួននេះ គ្រប់ហើយសម្រាប់ការបំបែកកូដជីវសាស្ត្ររបស់ពួកម៉ាហ្វៀលក់ថ្នាំប្រល័យលោក ។ អ៊ីចឹងសោះ បាន ជា … ពួកយើងទាំងបួនត្រូវគេបញ្ឆោតមក !!!

ប្រុសឈានជើងស្តាំថយ … គ្រឹប !

«មកវិញមក ភារម្យ !»

Roy ខ្សឹប … ថែមទាំងបោះបាតដៃទៅ …

តែអតីតពេទ្យសានហានិយាយជាមួយបបូរមាត់ដែលប្រេះបែកក្រៀម​ក្រោះ​ … ទឹកភ្នែកគេហូររហាម ៖

«បងភារម្យ … ចាំដែរ ? ថ្ងៃដែលខ្ញុំបាញ់បង … នោះមិនមែនជាគ្រាប់កាំភ្លើងពិតទេបង ! … ជាគ្រាប់ Non-lethal ទេបង ! ខ្ញុំគ្រាន់តែចង់ នាំបងចេញពីកន្លែងនេះ … ខ្ញុំចង់ជួយបង … តែបងបែរជាយល់ថា ខ្ញុំ … !»

មានភាគបន្ត …

ចុះឈ្មោះដើម្បីអាន ភាគស៉ើបអង្កេតដ៏ល្បី មិនសល់ស្តុកទាំង ៥
ប្រលោមលោកភាគវែងបែបស៉ើបអង្កេតដ៏ល្បីមួយ ដែលមានរហូតដល់ ៥ចំណងជើង រួមមាន ម៉ោង១២អធ្រាត្រនៅសង្កាត់លេខ១; ស្ទូឌីយោលេខ៧; សំណុំឯកសារ Z22; គម្រោងការសម្ងាត់២០៣៥ និង រូបខ្មៅស្រអាប់ ជាសាច់រឿង ដែលប្រទាក់ក្រឡាគ្នាជាមួយនឹងតួអង្គជាច្រើន ពោរពេញដោយអាថ៌កំបាំង ដែលទាមទារឱ្យមានការដោះស្រាយ។ ដូចនេះ សម្រាប់អ្នកដែលចូលចិត្តអាន គួរកុំរំលងប្រលោមលោកល្បីៗទាំងនេះឱ្យសោះ…

១. រឿង ម៉ោង១២អាធ្រាតនៅសង្កាត់លេខ១
២. រឿង ស្ទូឌីយោលេខ៧
៣. រឿង សំណុំឯកសារ z22
៤. រឿង គម្រោងការសម្ងាត់២០៣៥
៥. រឿង រូបខ្មៅស្រអាប់

សូមជម្រាបថា ដើម្បីអាចអានប្រលោមលោកល្បីៗទាំងនេះបាន អាចរកអានបានពីក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ដោយការបញ្ជាទិញ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ដោយគ្រាន់តែចុះឈ្មោះជា សមាជិកព្រីមៀម។ សម្រាប់អត្ថប្រយោជន៍ ដែលទទួលបានពីការចុះឈ្មោះនេះ គឺលោកអ្នកអាចអានគ្រប់ប្រលោមលោក ក៏ដូចជារឿងភាគវែង-ខ្លី តាមចិត្ត ដោយតម្រូវឱ្យចំណាយថវិកាត្រឹមតែ ១៥០០០រៀល/ខែ ឬ ១០មុឺនរៀល/ឆ្នាំ ប៉ុណ្ណោះ ៕