BL novel – Meysansotheary
រឿង៖ ថ្ងៃណាមួយ ភាគទី១៧ (ភាគបញ្ចប់)
«តស់! កុំនៅខាតពេលយើងក្រែងថ្ងៃពិសេសអ្ហី?»
ខ្ញុំខ្សឹបដាក់ទឹកមុខពេញដោយកំហឹងសស្លេករបស់ឡុង។ ពាក្យនេះមាន​លទ្ធភាពឱ្យឡុងដៀងភ្នែកមកសម្លឹងខ្ញុំ។ គ្រប់គ្នាក្នុងហាង ​មើលតម្រង់​មកពួកយើង។ ខ្ញុំមិនចង់នៅទីនេះយូរទេ។
​ខ្ញុំនិយាយទៀត៖
«ទៅតោះ!»
ខ្ញុំទាញប្រាណ​គេចាកចេញមកដល់ម៉ូតូធំរបស់ឡុង ​ហើយឡើងឱបចង្កេះគេពីក្រោយ។ ឡុង​បោល​ម៉ូតូ​ចាកចេញ ខ្ញុំក៏មិនខ្ចីងាកសម្លឹង​ទេពណារ៉ាសូម្បីមួយក្រឡេក។
ស្បថចុះបើខ្ញុំមកជាន់ទីនេះម្តងទៀត។​ មនុស្ស​ចង្រៃម្នាក់នោះ មិនដឹងសំអាងអីទេ​ហ៊ានមក​បង្ហាញខ្លួន​នៅនឹងមុខខ្ញុំ។
«អាម្នាក់មិញ វាបែកក្បាលមិនទាន់ជ្រៅល្អ!»
ឡុងថាមកតិចៗខ្ញុំក៏យល់ចិត្តគេ​។ ខ្ញុំផ្អឹបមាត់ខ្ញុំលើខ្នងគេ ហើយនិយាយលួងលោម ៖
«ខ្ញុំមើលឃើញខ្យល់ ​អត់ឃើញអ្នកណាទាំងអស់​ក្រៅពីឡុង!»
ដៃគេ​លូកមកយកបាតដៃខ្ញុំទៅក្តោបជាប់នឹង​កម្រាលពោះរបស់គេ។ គេមាន Six Pack (ផ្នត់ពោះអង្កន់ណែន​) ដែល​ល្មមឱ្យចាប់ចិត្ត​ជាខ្លាំង។
ពួកយើង​ស្រាប់តែ​ទៅដល់​ក្លឹប​កន្លែងហាត់ប្រាណមួយ​ដែលធំល្មម។ មាន​បន្ទប់ស្ទីមតូចៗ ដែលមាន​លក្ខណៈឯកជនផង​។
ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំនៅស្ងាត់ស្ងៀមធ្វើតាមឡុងទេ។ តើខ្ញុំនៅនឹកទេពណារ៉ា​ឡើងភាន់ភាំង ឬមួយ​កំពុងលួងឡុងទៅ?
នៅពេលដែលពីរនាក់ខ្ញុំចូលដល់ក្នុងបន្ទប់ស្ទីម គេ​ក៏ចុចចាក់សោ។ ​ជាលើកដំបូ​ងដែល​ខ្ញុំទើបតែចាប់ផ្តើមកត់សំគាល់ឃើញភាពជា​បុរស ដឹកនាំ​រឿងស្នេហ៍មាន​នៅក្នុងខ្លួនឡុង​ ច្រើនជាងអ្វី​ដែលធ្លាប់ស្មាន​មកកាលកន្លង។
ខ្លួនគេ​អាក្រាតយ៉ាងរហ័ស ​ចំណែកខ្ញុំនៅរារែក​ដូច​ជាល្ងង់ខ្លៅមិនហ៊ាន​សូម្បីតែងាកមើលគេ។ យ៉ាងណា ខ្ញុំច្បាស់ថា​ខ្លួនឯង​នៅក្នុងស្ថានភាពចង់ដឹង ចង់នឹក ចង់សាក។ គេម្នាក់នេះ​ដូចជា​បានត្រៀមខ្លួនរួចជាស្រេចដើម្បីសាកល្បងអ្វីមួយនៅក្នុងបន្ទប់ចាក់សោនេះ​ជាមួយ​ខ្ញុំ។
ទីបំផុតដោយមិននិយាយស្តី​ ឡុង​ទាញដោះអាវឱ្យខ្ញុំ។ ខ្ញុំរំភើបយ៉ាងខ្លាំងដៀងភ្នែកសម្លឹងគេ។
«ពេលវេលាយើង​មានតម្លៃ​ណាស់ កុំគិតពី​រឿងធូលីដី» គេខ្សឹបមកខ្ញុំ។
១៤កុម្ភៈមិនមែនសម្រាប់​លះបង់ខ្លួនប្រាណទេ ខ្ញុំតែងប្រឆាំងនឹងទស្សនៈមិនល្អមួយនេះក្នុងចំណោម​យុវវ័យ តែ​រឿងខ្ញុំនឹងឡុងពេលនេះមិនមែន​ទាក់ទងនឹងថ្ងៃកុលាបក្រហមឡើយ វា​​ជាសេចក្តីត្រូវការភ្លាម​ៗ បន្ទាប់ពី​សភាពការណ៍​ពុះកញ្ជ្រោលមួយ​ដែលទេពណារ៉ា​បានបង្ហាញខ្លួនឡើង។
មនុស្ស​ដូចគេ បើត្រូវ​​​នៅឯកោចំថ្ងៃពិសេសមួយហាក់យុត្តិធម៌ពេកហើយ។
យើងទាំងពីរ​ សម្លឹងមើលគ្នាទៅវិញទៅមកក្រោមចំហាយផ្សែងចំហុយពិបាកប្រើភ្នែក តែវា​
រ៉ូមែនទិក​ពិតមែន​។​ របៀបដែលឡុង​ សម្លឹងរាងកាយរបស់ខ្ញុំដូចកំពុង​ឆ្កួតចិត្ត​ ដូចជាលង់ងើបមុខមិនរួច នេះ ​ពិតជា​ធ្វើឱ្យបេះដូងខ្ញុំលោតញាប់ចំប្រប់ ធ្វើមើលតែមិនដែលស្គាល់រសជាតិស្នេហ៍នេះម្តងណា។
«ប៉ះបានអត់?
គេខ្សឹបសួរខ្ញុំ ខ្ញុំងក់ក្បាលយល់ព្រម។ ខ្ញុំដឹងថា​ឡុងមាន​កំហឹងជាច្រើនលើទេពណារ៉ាដែលកំពុង​បញ្ចេញមកលើរាងកាយខ្ញុំ។
បើខ្ញុំស្រឡាញ់អ្នកណាម្នាក់ គឺខ្ញុំនឹង​ស្រឡាញ់ដល់បេះដូង។ រឿងរ៉ាវនៅល្ងាចនេះ រវាងឡុងនិងខ្ញុំ​គឺ គេបង្រៀនឱ្យខ្ញុំចេះស្រឡាញ់ម្តងទៀត ដោយ​ដួងព្រលឹង វិញ្ញាណចិត្តថ្លើមរបស់ខ្ញុំ ខ្ញុំមិនសម្ដែងលេងៗទីទើរ​លើបបូរមាត់នោះទេ។
វគ្គ
បែកគ្នា
ខ្ញុំធ្វើបាបអ្នកអានមែនទេ? ទើបតែរំភើបហើយស្រាប់តែបែកគ្នា?
ត្រូវហើយ! តាមពិតឡុង​គេគឺជាកូនប្រុសនៅក្នុងគ្រួសារចិនមួយ។ ជីតារបស់គេ (កុងហ៊ឹង) ជាមនុស្សមានឥទ្ធិពលបំផុត​ក្នុងគ្រួសារធំរបស់គេ ដែលជា​ជាអ្នករកស៊ីពេញមួយ​ខ្សែស្រឡាយ​។
គេត្រូវការបន្តវង្សត្រកូល ស្នងការងារ សូម្បីតែឪពុកម្ដាយរបស់គេក៏ខ្លាចកុងគេញ័រ​ដែរ ដូច្នេះហើយ តើគេមានសង្ឃឹមអីទៅផ្លោះរបងប្រពៃណី បំបាក់​កំផែងគ្រួសារមកកសាងស្នេហាពេញមួយជីវិតជាមួយយើង?
គ្រប់យ៉ាង គ្រាន់តែជាភាពត្រេកត្រអាលនៅក្នុងជីវិតរបស់យុវវ័យ។ កំហុសធំរបស់ខ្ញុំ គឺខ្ញុំយកវាជាការពិតជានិច្ច​នៅរាល់ពេលយើង​ផ្លាស់ប្តូរតម្រេកស្នេហ៍ជាមួយគ្នា ជាតិនេះ​ខ្ញុំមិនចេះរបៀបយកស្នេហាជារឿងលេងសើច បានជាត្រូវឱ្យស្នេហាលេងសើចមកកាន់ខ្ញុំវិញ។
គេបាត់ខ្លួនគេចៗពីខ្ញុំ….មិនមែនជាសញ្ញាល្អទេ។
ក្រោយពីថ្ងៃ១៤កុម្ភៈនោះមកទៀត យើងក៏តែង​បានណាត់ចួបគ្នាស្ងាត់ៗ ដោយពុះកញ្ជ្រោលជានិច្ច​។ ស្នេហាគេសម្រាប់ខ្ញុំ អាចថា​ធំល្មមនឹងឱ្យខ្ញុំទុកអតីតចោលទៅម្ខាងបាន។ ខ្ញុំបាន​បំភ្លេច​ទេពណារ៉ាទាំងស្រុងទៅហើយព្រោះបេះដូងមានតែឡុង។ ក្លិនខ្លួនគេ រាងកាយគេ សម្តីគេ កែវភ្នែកគេ សំឡេងគេ ជាជីវិត​រស់នៅរបស់ខ្ញុំ។
«ខ្ញុំប្តូរសាលាហើយ!»
គេឈែតមកធ្វើឱ្យបេះដូងខ្ញុំហេងហាង​។
«ហេតុអ្វី?!»
ខ្ញុំនឹកគេខ្លាំងណាស់ ពីរបីថ្ងៃហើយខ្ញុំមិនបានឃើញគេមករៀនទេ ចុងក្រោយគេថា គេត្រូវដូរសាលា​។ ស្មានថានេះជារឿងតូចសម្រាប់ខ្ញុំ?
មានរឿងជាច្រើន​ដែលសូម្បីវាតិចតួចប៉ុនណា ​នៅតែ​អាចមានសមត្ថភាពធ្វើឱ្យបេះដូង​
យុវវ័យ​ដូចជាខ្ញុំខូចចិត្តបាន តែនេះមិនត្រឹមតែជាបទពិសោធខូចចិត្ត​ដ៏ក្រៀមក្រំមួយ​នោះទេ ក៏ជាអារម្មណ៍អស់សង្ឃឹម​។ អារម្មណ៍នេះ​បង្កើតឡើងនូវកំហឹង ការសោកស្តាយ និងភាពជូរចត់ ថប់បារម្ភ។ ទោះខ្ញុំបានត្រៀមចិត្ត តែ​គ្រប់យ៉ាង​ហាក់ឆាប់ពេកណាស់ សម្រាប់ខ្ញុំទទួលយករែកពុន។
លោកតាគេដឹងរឿងពួកយើង គាត់ហាមគេដាច់ខាតឈប់សេពគប់ខ្ញុំ និងដូរសាលាភ្លាម​ៗ។ ភាពជា​បុរសស្រឡាញ់បុរសក្នុងខ្លួនគេ ​ត្រូវវាយបំបាក់ដោយ​គំនាបអំណាចគ្រួសាររបស់គេ។
«កុងអាចសម្លាប់ខ្ញុំចោល ឬខ្លួនគាត់ចោល​ប្រសិនខ្ញុំមិនធ្វើប្រុសពិតប្រាកដ!»
គេសរសេរមកខ្លីមែន​តែ​ខ្ញុំដឹងពីទំហំការឈឺចាប់របស់គេ តែខ្ញុំវិញការឈឺចាប់នេះវាស់ទំហំមិនចេញទេ។ វាធំ លើសពីអ្វី​ដែលខ្ញុំដឹងនិងធ្លាប់ស្មាន​។
«ពេលវេលា​នឹង​ជួយយើង​កុំចុះចាញ់ណាឡុង! មានមនុស្ស​ម្នាក់ស្រឡាញ់ឡុងខ្លាំង​!​ ជាងជីវិត​របស់គេ!»
«ខ្ញុំស្រឡាញ់គេជាង!» គេតបមកវិញធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់ច្រោកៗ។ ខ្ញុំយំទៀត​ហើយ យំព្រោះស្នេហា! ​​តែលើកនេះមិនមែន​គេក្បត់ខ្ញុំទេប៉ា គឺពិភពលោកនេះបានក្បត់ពួកយើង គេឱ្យយើងចួបគ្នាហើយក៏​ពង្រាត់ទាំងរបៀបនេះ។ ទុកខ្ញុំជាស្អីទៅ?​ ជាដែក ថ្ម​ ឬជា​ដី?
«ខ្ញុំឈឺហើយ!»
គេឈែតមក ធ្វើឱ្យខ្ញុំគេងមិនលក់ពេញមួយយប់។ ​គេផ្ញើរូបថតគេមក ស្គមហើយខ្មៅ។
ពិភពលោកនេះពោរពេញទៅដោយភាពក្លែងក្លាយ សូម្បីតែដឹងហើយថា ចៅរបស់ខ្លួនឯងជាមនុស្សភេទទីបី ក៏​នៅតែបង្ខំគេដោយយកទ្រព្យសម្បត្តិនិងកេរមរតកមកដាក់ពីមុខឱ្យគេជ្រើសរើស មិនតែប៉ុណ្ណោះ យកជីវិត​មកគំរាម​គេ។
ធម្មតាឡុងនៅក្មេង គេមិនអាចរំលងចិត្តឪពុកម្ដាយ ឬរំលងចិត្ត​កុងនោះទេ ខ្ញុំដឹង។ គំនាបនេះ​គេឆ្លងមិនរួចទេ។
បន្ទាប់ពីចួបរឿងខូចចិត្តលើកទីមួយ វាមិនមែនជារឿងចម្លែកទេ ដែលការឈឺចាប់លើកទីពីរនេះធ្វើឱ្យយើងនឹងនរក្លាហាន​ជាងពីមុន។
ឆន្ទៈក្នុងការប្រថុយប្រថាននិងការ​មានផ្នត់គំនិតវិជ្ជមាន ភាព​ស្មោះត្រង់ បាននាំមកនូវអារម្មណ៍ពិសេស ផ្តល់អំណាចចម្លែកឱ្យខ្ញុំសម្រេចចិត្ត​ទៅរកគេដល់ផ្ទះ។ ដោយសារខ្ញុំឃើញគេដាក់ថាឈឺ ម្ល៉ោះហើយខ្ញុំគិតចុះគិតឡើង ទីបំផុតទៅខ្ញុំនៅតែហ៊ាន​ទៅលេងគេដល់ផ្ទះក្នុងនាមថាមកមើលមិត្តភក្តិជិតស្និទ្ធដែលឈឺ។ ខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ខ្ញុំអាចឃើញមុខគេ ព្រោះនឹកខ្លាំងសឹងវង្វេងស្មារតីទៅហើយ។ ខ្ញុំជាមនុស្សមានវិញ្ញាណ មានបេះដូង មិនមែនជាមនុស្សថាបំភ្លេច ក៏បំភ្លេចបាននោះទេ ខ្ញុំមិនរឹងមាំ និងគ្មានបេះដូងដូចជារ៉ូបូតនោះឡើយ។
ប៉ុន្តែទើបនឹងឈានដល់របងទ្វារផ្ទះគេ សួររកឈ្មោះឡុង ស្រាប់តែបងប្រុសធំរបស់គេមិនដឹង​ចេញមកពីជ្រុងណាមួយ ដាក់ខ្ញុំមួយដបស្រាបែកអំពិលអំពែក។ មួយដបស្រានោះគឺធ្ងន់ពេកណាស់សម្រាប់ឱ្យមនុស្សដូចខ្ញុំអាចទទួលយកបាន។
ខ្ញុំខុសអីបានជាគេវាយសម្លាប់ខ្ញុំទាំងមិនបានសួរចម្លើយសូម្បីមួយម៉ាត់ណា?
ខ្ញុំដឹងខ្លួនឡើងមកវិញ ដោយ​ស្រមើស្រមៃឃើញខ្លួនឯង ស្ថិតនៅពីមុខដប សេរ៉ូមព្យួរតែកតោក យ៉ាងកម្សត់។
នៅចុងជើងខ្ញុំ គឺប៉ាខ្ញុំកំពុងតែអង្គុយសម្លឹងក្រដាសមួយសំណុំ ចំណែកម្តាយខ្ញុំឈរបែរខ្នងនៅតុតូចមួយ​រៀបចំ អ្វីៗមិនដឹងទេ។
ខ្ញុំមិនដឹងថា ក្បាលខ្ញុំត្រូវបានដេរប៉ុន្មានថ្នេរ ឬរបួសស្រាំអ្វី​តែប៉ា​មើលឯកសារស្កេនយូរណាស់មិនងើបមុខមកទេ។
អ្វីដែលខ្ញុំនឹកឃើញភ្លាម​គឺ​កាលដែលខ្ញុំដាក់ទេពណារ៉ាមួយកៅអី។ មនុស្សធន់គេ ជាមនុស្សបោកប្រាស់ដូចជាស័ក្តិសមនឹង​ទណ្ឌកម្មនោះ គេហ៊ាន​យារដៃទះកំផ្លៀងខ្ញុំកណ្តាលមុខ ផ្គាប់កំហឹងស្រីស្នេហ៍គេ​ គេសមនឹង​ទទួលជើងកៅអីទាំងនោះ​ ចុះខ្ញុំ? ​ហេតុអីគ្រួសារឡុង​ទុកខ្ញុំជាមនុស្ស​ប្រភេទទេពណារ៉ាឬអ្វី?
ពីតូចមកទល់ពេលនេះ​ នេះជាការ​រងរបួសករណីដំបូងបំផុតដែលឈឺសូម្បីតែ​សម្លឹងប៉ាបានបន្តិច​ត្រូវបិទភ្នែកមកវិញភ្លាម។
«ខ្ញុំនឹងប្ដឹងវាឱ្យជាប់គុកគ្មានថ្ងៃចេញ!» នេះប៉ាខ្ញុំនិយាយមុតៗម្នាក់ឯងគាត់។
ខ្ញុំបង្ហូរទឹកភ្នែក​ចេញមក​រហាចរហឹមដូចគ្មានកម្លាំងទប់។ សាជាថ្មី ដង្ហើមលាយទឹកភ្នែករបស់ខ្ញុំបានធ្វើឱ្យប៉ាងាកមក។ ​ខ្ញុំបើកភ្នែកព្រឹមៗមិនមាត់មិនកអ្វីទេ តែជា​បន្ថែមទឹកភ្នែកខ្ញុំស្រក់រហូតមិនឈប់ឡើយ​។
ប៉ាកាន់ដៃខ្ញុំ ម៉ាក់វិញក៏ស្ទុះមកឱបខ្ញុំ​ហើយថើបថ្ងាស។​ ភ្នែកម៉ាក់រលីងរលោង។
«កូនម៉ាក់ ដឹងខ្លួនហើយ?»
នៅពីក្រោយកញ្ចក់ កន្ទុយភ្នែកខ្ញុំក្រឡេកទៅឃើញនរណាម្នាក់ឈរ។​ នោះគឺណាទី។ នាងកំពុងតែយំហើយសម្លឹងមកខ្ញុំ។
ទើបតែចាប់អារម្មណ៍ថា ក្បាលខ្ញុំដូចជាត្រូវគេរុំពេញ។ មុខ​របួសធំណាស់មែនទេ?​ ខ្ញុំមើលខ្លួនឯងមិនឃើញទេតែ​សភាព​របស់ខ្ញុំប្រហែលជាអាក្រក់ខ្លាំង​ បានជា​ណា​ទីត្រូវមកឈរមើលខ្ញុំហើយ​យំដូច្នេះ។
ខ្ញុំឃើញ​ចាស់ៗពីរនាក់នៅពីក្រោយនាង​ ប្រហែលប៉ាម៉ាក់នាងជូនមក​ព្រោះនាងប្រាប់ថាមកមើលមិត្តមាន​របួស។
កាលពីមុននាងធ្លាប់ស្រឡាញ់ឡុង ហើយមិននិយាយ​និងមិនមើលមុខខ្ញុំទេ ក្រោយពីដឹងខ្ញុំថានិងគេជា​ប្រុសស្រឡាញ់ប្រុស។ ទោះខ្ញុំបានសរសេរសូមទោសនាង ដោយ​ហ៊ាននិយាយត្រង់​ៗ​អំពីសភាពពិត​របស់ខ្ញុំប្រាប់នាង ក៏នាងមិនដែលឆ្លើយតបនឹងសំបុត្ររបស់ខ្ញុំដែរ។
តែពេលនេះនាងបង្ហាញខ្លួន នៅពេលដែលខ្ញុំកំពុងមានវិបត្តិធំ ដូចពាក្យមួយគេនិយាយថា មិនគ្រោះថ្នាក់ ក៏មិនស្គាល់ចិត្តមិត្តភក្តិឡើយ។
ខ្ញុំធ្មេចវិញសាជាថ្មីហើយទឹកភ្នែកខ្ញុំប្រជ្រៀតចេញមកលើសដើម។
«កុំភ័យកូន គ្រប់យ៉ាងមិនអីទេ! គ្រូពេទ្យស្កេនមើលរួចហើយ! គ្រប់យ៉ាងអូខេ! សម្រាកឱ្យច្រើនណាស់កូនម្ដាយ!» ម៉ាក់ខ្ញុំនិយាយលួងលោម។ ខ្ញុំយល់ ខ្ញុំចង់ឆ្លើយដែរ តែក៏មិនចង់ឆ្លើយវិញ អ្វីព្រោះគ្មានពាក្យនឹង​ចរចា។
ឡុង ខ្ញុំនៅតែនឹកគេ នៅក្នុងកាលៈទេសៈនេះ។
តើគេមានឃើញពីស្ថានភាពរបស់ខ្ញុំដែរឬក៏អត់? បើឃើញ​តើគេគិតបែបណាចំពោះបងធំរបស់គេ?
«អាជនដៃដល់នឹងជាប់គុក!»   ប៉ារបស់ខ្ញុំនិយាយម្ដងទៀតបន្ទាប់ពីបាតដៃដ៏ធំមាំរបស់គាត់ដែលតែងតែ​ផ្តល់​​ភាពកក់ក្តៅមកក្នុងជីវិតរបស់ខ្ញុំ បានលូកមុខក្ដាប់ម្រាមដៃស្តាំទាំង៥របស់ខ្ញុំ។
ខ្ញុំក៏ព្យាយាម​ច្របាច់ដៃគាត់វិញជាសញ្ញា​ថាខ្ញុំអូខេហើយ។
ទឹកភ្នែកខ្ញុំហូរលើសលុបពេក ខ្ញុំមិននិយាយអ្វីចេញកើតនៅឡើយទេ។ ខ្ញុំក៏នឹង​មិនឆ្លើយអ្វីទាំងអស់សូម្បីតែម្តាយខ្ញុំយកបបរមក ហើយអង្វរខ្ញុំឱ្យលេប តែខ្ញុំមិនហាមាត់កើត។
បេះដូងខ្ញុំនៅតែនឹក«ឡុង»។ ខ្ញុំចង់ចួបគេណាស់ ខ្ញុំចង់ឃើញគេ ខ្ញុំចង់សួរគេនូវពាក្យប៉ុន្មានម៉ាត់ ថាខ្ញុំមានកំហុសមែនទេ បានជាខ្ញុំត្រូវទទួលការដាក់ពិន័យបែបនេះ គេងស្តឹកនៅក្នុងគ្រែមួយនេះ ហើយប៉ាម៉ាក់ខ្ញុំ លោកទាំងពីរត្រូវខាតបង់ពេលវេលានៃជីវិតរស់នៅបន្តបន្ទាប់ទៀត រវល់ជាមួយរឿងថែទាំខ្ញុំ។
ការធ្វើជាបុរសស្រឡាញ់បុរសគឺជាកំហុសតើមែនដែរទេ?
ខ្ញុំចង់សួរគេណាស់ ហើយចង់សម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់គេ មើលឱ្យដឹងបាតជម្រៅបេះដូងរបស់គេ ប៉ុន្តែគេមិនមកទេ គេជាប់នៅក្នុងរនាំងគ្រួសាររបស់គេទៅហើយ ប្រហែលជាថ្ងៃណាមួយខ្ញុំស្លាប់បាត់ គេអាចនឹងលេច​មុខមកសំពះធាតុឬក៏ចេតិយរបស់ខ្ញុំ ហើយនិយាយពាក្យរ៉ូមែនទិក​វិប្បដិសារៈ​មកកាន់ខ្ញុំ ឬមួយក៏គេបែរខ្នងចាត់ទុករឿងជាមួយខ្ញុំថា ត្រឹមជាអតីតកាលដ៏យូរលង់មួយ ព្រាលៗ ស្រមើស្រមៃហើយក៏បំភ្លេចចោល។
ខ្ញុំយំសឹងតែអស់ខ្សោះជាតិសេរ៉ូមដែលខំបញ្ជូនមកក្នុងសរសៃសសូង ចង្វាក់ឈាមរត់របស់ខ្ញុំ។
«ញ៉ាំបបរណាកូន ប៉ាបញ្ចុក!»
សំឡេងប៉ាខ្ញុំម្ដង ប្រហែលជាម្ដាយខ្ញុំមិនមានប្រសិទ្ធិភាព ទើបប្ដូរចានបបរមកឱ្យប៉ា។  ខ្ញុំមិនបានឆ្លើយទេ ហើយក៏លង់លក់បាត់ទៅទៅក្នុងភាពហត់នឿយអស់កម្លាំងនិងសេចក្ដីទុក្ខសោកដែលចោមព័ទ្ធមកលើជីវិត។
មិនដឹងជាពេលវេលាយូរប៉ុនណា សំឡេងមនុស្សជជែកគ្នាបានលាន់ឡើងដាស់ខ្ញុំបណ្តើរៗ។ ផ្ទៀងស្តាប់ទៅសាជាថ្មី ខ្ញុំស្គាល់សំឡេងខ្សឹបៗទាំងនោះច្បាស់។ ពួកគេខ្សឹបខ្សៀវ ប៉ុន្តែឮខ្លាំងណាស់ ស្មើបរិមាណណូក្នុងបេះដូងតូចច្រមក់របស់ខ្ញុំ ព្រោះខ្ញុំឮម្ដងៗចុកពើតតាំងពីតូចមកម្ល៉េះ។
កូនឈឺប៉ុណ្ណឹងហើយ គាត់ឈ្លោះគ្នាបានទៀត?
«គេសុំអ៊ីចឹង! ឱ្យយើង​រកវិធី​ឈប់ប្ដឹងផ្តល់!» ម៉ាក់ខ្ញុំនិយាយខ្សឹបៗនៅក្នុងបន្ទប់ទឹក។
សំឡេងប៉ាក៏ខ្សឹបបកវិញ៖
«ប្រាប់ពួកវាឱ្យដេកយល់សប្តិ!»
សំឡេងខ្សឹបនេះមានខាំមាត់ផង គឺប៉ាខ្ញុំ ខឹងខ្លាំងទៅហើយ ម៉ាក់នៅមានៈនិយាយយកត្រូវ៖
«ការប្ដឹងផ្ដល់ទៅមកគ្មានបានប្រយោជន៍អីទាំងអស់! ផ្ទុយទៅវិញ បើយើងព្រមមិនប្ដឹង យើងនឹងបានលុយមួយចំនួនធំនោះ ខ្ញុំអាចមានលទ្ធភាពបញ្ជូនកូនទៅព្យាបាលនៅបរទេស!»
ខ្ញុំខំធ្មេចភ្នែកសាជាថ្មីទប់ស្កាត់ការឈឺចាប់ទាំងឡាយលើផ្នែករាងកាយ ដែលកំពុង​ប្តូរមក​ជំនួស​ដោយ​ការឈឺចាប់ផ្លូវចិត្ត។
ប៉ាម៉ាក់ខ្ញុំនាំគ្នានិយាយពីរឿងអី? សំណងស្អី?
សំឡេងម្តាយខ្ញុំនិយាយឡើងទៀត៖
«លុយមិនមែនតិចទេ! បើចាប់គេចូលគុកកូនយើងដូចដើមវិញទេ? កូនជេមស៍ក៏មិនទាន់ដឹងថាយ៉ាងម៉េចផងទេ! ខ្ញុំមិនទុកចិត្តពេទ្យនៅក្នុងស្រុកនេះសោះ ​យើងត្រូវតែមើលនៅបរទេសទៀតហើយកូនជេមស៍ក៏អាចយកលុយទាំងអស់នោះទៅចូល​រៀននៅស្រុកគេបានដោយស្រួល! បំភ្លេចរឿង Sad ទាំងអស់នៅស្រុកខ្មែរនេះ!!»
ប៉ាខ្ញុំខាំមាត់និយាយបង្គ្របពីលើម៉ាក់៖
«កូនខ្ញុំត្រូវទទួលបានយុត្តិធម៌! ចាំឱ្យច្បាស់​គ្មានការសម្របសម្រួលណាមួយក្រៅច្បាប់ទេ!»
«យុត្តិធម៌? ហ្អះ? យុត្តិធម៌ស្អីទៅ? នៅពេលដែលប៉ូលិសគេស្រាវជ្រាវទៅ វានឹងប៉ះពាល់ដល់រឿងភេទរបស់កូនយើង! ខ្ញុំមិនចង់ឱ្យនរណាដឹងថាកូនយើងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកូនប្រុសផ្ទះនោះទេ! អ្វីទៅចប់ហើយឱ្យវាចប់ទៅចុះ កកាយវាឡើងមកវិញ​បានការស្អី? របួស​ដែលមានស្នាមហើយគ្មាន​អ្នកណា​អាចលុបចោលបានដូចដើមឡើយ! ត្រូវរកវិធីធ្វើឱ្យគ្រប់យ៉ាងទៅមុខប្រសើរឡើង មិនមែនចាក់ឈើលើរបួសទេ!»
ប៉ាប្រកែកវិញទៀត៖
«កូនខ្ញុំត្រូវគេវាយបែកក្បាល ផលប៉ះពាល់រយៈពេលវែងនៅមិនទាន់ដឹង ខ្លួនជាម្តាយ​បែរជា​ចង់ទទួលយកលុយសំណងបញ្ចប់រឿងជម្លោះក្រៅតុលាការ! ដឹងថាខ្លួនឯងកំពុងឈរខាងកូន ឬមួយក៏ទៅឈរខាងពួកវា?»
ម៉ាក់ឡូឡា​៖
«មនុស្សបងឯង តាំងពីក្មេងមកដល់ចំណាស់ណេះ និយាយស្តីយកត្រូវតែខ្លួនឯង គ្មានពិចារណាហេតុផលអ្នកណា​សោះ! និយាយខ្លី​តែម្តងឆាប់ចប់! កូននេះខ្ញុំបង្កើត​ចេញមក កូននេះស្ថិតនៅក្នុងបន្ទុកខ្ញុំ ខ្ញុំជាអ្នកសម្រេចចិត្ត!»
«ត្រូវដឹងថា កូនជេមស៍គឺជាមនុស្ស!  កូនខ្ញុំមានបេះដូង! ​កូនខ្ញុំត្រូវការយុត្តិធម៌!!»
«ចុះកូនខ្ញុំ ត្រូវការលុយទេ!​ ត្រូវការណាស់ គឺត្រូវការលុយច្រើនទៀតដើម្បីរៀបចំជីវិតថ្មី នៅបរទេស!»
«កូនខ្ញុំមិនបាច់ចេញទៅណាទាំងអស់ព្រោះកូនខ្ញុំមិនបាន​ធ្វើស្អីខុស! វាអត់សម្លាប់មនុស្ស វាអត់ធ្វើអំពើខុសច្បាប់​វាជាអ្នករងគ្រោះ ហេតុអ្វី​ត្រូវ​រត់ចោលស្រុកទុកឱ្យអ្នកល្មើសនៅដើរ​ហើរដោយសេរី?!»
ម្តាយខ្ញុំបញ្ចប់ទទឹងទទែងព្រោះគ្មាន​ហេតុផលឈ្នះប៉ាខ្ញុំ៖
«ឈប់និយាយក៏បាន! រឿងកូនខ្ញុំ ខ្ញុំជាអ្នកអារកាត់ ធ្វើជាឪពុកគេឱ្យបើមិនចេះគិតទេ មិនបាច់មកហត់គិតទេអ៊ីចឹង!»
ស្អែកឡើងម្ដាយខ្ញុំមកដល់ដោយគ្មានប៉ា។ គាត់រុញខ្ញុំយឺតៗ ទៅលម្ហែនៅសួនច្បារខាងក្រៅ បរិវេណ​មន្ទីរពេទ្យ។
«ដុកទ័រថាយ៉ាងយូរប្រាំថ្ងៃទៀតយើងអាចទៅផ្ទះវិញបាន ហើយ​ប្រាំមួយខែម្ដងទើបយកមក​
ពិនិត្យ​ ប៉ុន្តែម្ដាយនឹងព្យាយាមរកពេទ្យល្អជាងនេះដើម្បីពិនិត្យតាមដានរបួសរបស់កូន ម៉ាក់និងបញ្ជូនកូនទៅពិនិត្យនៅសាំងហ្គាពួរ ឬអាមេរិកផងបើអាចធ្វើទៅបាន!»
ខ្ញុំនឹកឃើញភ្លាមដល់សម្ដីដែលគាត់ឈ្លោះគ្នាជាមួយប៉ាកាលពីម្សិលមិញ។
ខ្ញុំមិនមាត់នោះទេដោយគិតពី​ខំ​ព្យាយាមញ៉ាំអាហារញ៉ាំថ្នាំតាមដែលគាត់ប្រាប់ ដើម្បីឱ្យម៉ាក់ខ្ញុំឆាប់បានត្រឡប់ទៅធ្វើការងាររបស់គាត់វិញ ព្រោះខ្ញុំដឹងថា គាត់ស្រឡាញ់វិជ្ជាជីវៈរបស់គាត់ស្មើនឹងជីវិត​។
វ​គ្គ
របួសមួយនេះ
នៅថ្ងៃដែលយើងឡើងឡានចេញ​ត្រឡប់ទៅផ្ទះ ណាទីក៏បានមកជាមួយ​លោកគ្រូបរទេសរបស់ខ្ញុំ​។
ពួកគេជាកម្លាំងចិត្ត ហើយមុនពេលឡានលូនចេញ លោកគ្រូបានប្រាប់ខ្ញុំនូវសម្តីមួយឃ្លាជាភាសាអង់គ្លេសមានន័យ​​ថា គ្រប់គ្នា​តែង​ធ្លាប់ធ្លាក់ចុះដូច្នេះ​ហើយបានជាធម្មជាតិ​ផ្តល់ឱ្យយើងនូវភាពរឹងមាំក្នុងទឹកចិត្តនិងពេលវេលា ​បណ្តោយឱ្យថ្ងៃអាក្រក់ៗកន្លងផុតទៅបាន។ ការព្យាយាមរបស់មនុស្ស​យើង មិនចេះរីងស្ងួតទេ យើងពូកែស៊ូណាស់ ហើយនៅទីបំផុតពេលយើងក្រោកឡើងមកវិញ យើងនឹង​ក្រោក​រឹងមាំជាងពីមុនទៅទៀត។ ខ្ញុំអរគុណលោកគ្រូ និងណាទី។
នាង​បាននិយាយថា ​«ជេមស៍ឯងត្រូវតែត្រឡប់មកសាលារៀនវិញ ពួកយើងទាំងអស់គ្នាបានរង់ចាំជេមស៍ឯង»។
រយៈពេលច្រើនថ្ងៃមកនេះ ខ្ញុំមិនដែលទទួលដំណឹងអ្វីពីឡុងទាំងអស់។ គេគ្មានប្រតិកម្មនោះទេ ប្រហែលជាគេគិតថា ការទាក់ទងជាមួយខ្ញុំនឹង​បង្កើនទម្ងន់បញ្ហាដល់គ្រួសាររបស់គេ។
ខ្ញុំបានដៀងភ្នែកទៅរក​ទូរសព្ទដៃនៅក្បែរចង្កូត ​វាជាកម្មសិទ្ធិរបស់ម្ដាយខ្ញុំ។
ពីក្រោយឡានរបស់យើង ខ្ញុំឃើញប៉ាខ្ញុំជិះឡានគាត់មកតាមដែរ។
ខ្ញុំនិយាយសួរតិចៗដាក់ម៉ាក់៖
«ពួកអ្នកកាសែតនិងពួកបណ្ដាញសង្គម កម្ទេចខ្ញុំជា១០០ចម្រៀកហើយ​មែនទេម៉ាក់!»
ម្តាយខ្ញុំសើចងាកមើលមកខ្ញុំបន្តិច ហើយគាត់ឆ្លើយថា៖
«អត់ទេ! អត់មានអីទាំងអស់ ព្រោះគ្រួសារខាងនោះគេមានលុយ! គេបានបំបិទវាចោលបានស្ងាត់! គ្រប់យ៉ាងអូខេ​ហើយកូន»
ខ្ញុំនៅស្ងៀមស្ងាត់ ហើយសាជាថ្មី ខ្ញុំងើបមុខសម្លឹងតាមកញ្ចក់ទៅរកប៉ា​នៅខាងក្រោយឡានខ្ញុំ។ រាល់ពេលឮម៉ាក់និយាយ ខ្ញុំនឹកប៉ាណាស់!
ខ្ញុំមិនអូខេទេម៉ាក់! (ខ្ញុំគិតម្នាក់ឯង) ខ្ញុំដូចប៉ាទាំងអស់ គំនិតនិងការវិភាគ!  ខ្ញុំគ្មានកំហុសទេ! ខ្ញុំគ្រាន់តែជាអ្នករងគ្រោះម្នាក់ ដែលបានរងគ្រោះម្ដងហើយម្ដងទៀត! ចង់អ្នកណាសរសេរខុសសរសេរទៅ​មិនបាច់បិទគេទេ ហើយគេគួរតែមកសម្ភាសខ្ញុំ ខ្ញុំនឹងប្រាប់គេទាំងអស់ អំពីរឿងពិត​ដែលសង្គមនេះបានបង្កើតឡើងមកកាន់ពួក​យើង​ដែលកើតមកក្នុងនាមជា «​មនុស្ស​ប្រុសស្រឡាញ់​ប្រុស»។ ការមានស្នេហានៅពេលមិនទាន់គ្រប់វ័យ ​ស្គាល់មនុស្សខុស ហើយត្រូវបានគេបំពាន ព្រោះតែកំហឹងផ្ទាល់ខ្លួនពួកគេ ព្រោះការដែល​គ្រួសារ​គេ​មិនព្រម​ទទួលយកការពិត​នៃ​សាមី​ខ្លួនកូន​ចៅរបស់ពួកគេ​បែរមកបញ្ចេញ​កំហឹង​នេះមកលើខ្ញុំ។
ខ្ញុំត្រូវបានប៉ាគ្រាហ៍ឡើងមកលើបន្ទប់វិញ។
ខ្ញុំដើរត្រុនៗទោះមិនចុកឈឺ តែការងើបសម្លឹងគ្រប់យ៉ាង ហាក់បីដូចជា​ដោយស្រងេះស្រងោចបំផុត។
បន្ទប់នេះ​បានដឹងរឿងសម្ងាត់ជាច្រើន​របស់ខ្ញុំ ជីវិត​ផ្លូវភេទ ការសប្បាយត្រេកត្រអាល និងការ​ឈឺចាប់ខ្លោចផ្សា​ ការដួល ការក្រោក ទឹកភ្នែក ទឹកសំបោរ គ្រប់យ៉ាង​ផ្ទុកនៅទីនេះ។
ទូរសព្ទរបស់ខ្ញុំដេកចោលស្ងៀមលើពូក។ វាគ្មានថ្មទេ វាដេកស្ងៀមដូច្នេះ​ព្រោះម្ចាស់វាដេកដែរ។
ទុកវា​នៅលើកម្រាលពូកដដែលចុះ។ ខ្ញុំហត់ណាស់ ខ្ញុំមិនរវីរវល់នឹងបញ្ចូលថ្មវាប្រញិបប្រញាប់ ដូចកាលពីកន្លងមកទេ។
គ្មានអ្នកណាសម្រាប់ខ្ញុំទាក់ទងរកទៀតឡើយ។
ខ្ញុំក៏មិនចង់ដឹងថា គ្រប់គ្នានឹង​សរសេរអ្វីពីខ្ញុំទៀតដែរ។
«កូនសុំនៅម្នាក់ឯងណាប៉ា!»
ប៉ា​ខ្ញុំដាក់ក្រសែភ្នែកស្ងួតមកខ្ញុំហើយបែរចេញទៅ។
ខ្ញុំក្រឡេក​ជ្រួញចិញ្ចើមមកមើលកែវទឹកគ្រីស្តាល់ថ្លានៅលើតុ ដែលខ្ញុំធ្លាប់តែអង្គុយ​សរសេរមេរៀន​​។ ប៉ុណ្ណាហើយ ខ្ញុំខានទៅសាលាទៀតហើយ! ក្មេងមានបញ្ហាដូចខ្ញុំ។
ភ្លាមនោះទម្ងន់អំបែងដបដ៏រឹង ធ្ងន់និងស្ពឹក បោកខ្ចាយមកលើអំបែងក្បាលខ្ញុំផូង។ ការណ៍នេះធ្វើឱ្យខ្ញុំស្រែករោទ៍ ផ្ទប់ក្បាល ខ្ទប់ត្រចៀក អង្គុយចុះមកយឺតៗលើឥដ្ឋ។
ប៉ាខ្ញុំងាកត្រឡប់មកវិញយ៉ាងតក់ក្រហល់។
វាគ្រាន់តែជាការស្រមៃតែប៉ុណ្ណោះ គឺថាកែវទឹក បានធ្វើឱ្យខ្ញុំនឹកឃើញឡើងវិញនូវព្រឹត្តិការណ៍អាក្រក់នាមាត់ទ្វារផ្ទះគេ ដែលបងធំគេបានស្វាគមន៍ខ្ញុំយ៉ាងឃោរឃៅ។
ស្លាកស្នាមដែលបងប្រុសធំរបស់ឡុង​បានបន្សល់ទុកនៅក្នុងជីវិតរបស់ខ្ញុំនេះ ការប៉ះទង្គិចមួយនេះ តើខ្ញុំត្រូវរត់ទៅនៅឆ្ងាយទើបអាចបំភ្លេចវា?
អត់ទេ ស្លាកស្នាមវានៅជាប់នឹងក្បាលខ្ញុំ ខ្ញុំទៅដល់ជើងមេឃ​ក៏នៅមិនអាចបំភ្លេចវាបានដែរគឺដូចប៉ាមានប្រសាសន៍អ៊ីចឹង  រហូតទាល់តែខ្ញុំអាចរកបានយុត្តិធម៌ឱ្យខ្លួនឯង។
ខ្ញុំយំហើយជ្រួញភ្នែកទាំងគូចូលគ្នាអស់ពីសមត្ថភាព។
ឈឺខ្លាំងណាស់! មិនដឹងថា ឈឺចិត្តឬក៏ឈឺរបួសឱ្យប្រាកដទេ!
សម្រាប់ខ្ញុំគឺ​ថា នេះជា Trauma(របួសចិត្ត​)ដែល​អាចបង្កគ្រោះ ធ្វើឱ្យមានការឈឺចាប់ឡើងវិញញឹកញាប់ទៀតមិនខាន​សម្រាប់មនុស្សជា ដែលមានប្រវត្តិរបួសដូចខ្ញុំពេលនេះ។ លើសពីហានិភ័យខាងរាងកាយ ការប៉ះទង្គិចផ្លូវចិត្តនៃអំពើហិង្សាដែល​ពួកគេ​បង្កលើខ្ញុំ ជាការប៉ះទង្គិចផ្លូវចិត្តយូរអង្វែង បំផ្លាញ​ដល់មុខងារនៃផ្លូវចិត្តនិងរាងកាយ ទំនាក់ទំនងសង្គមរបស់ខ្ញុំ​ បំផ្លាញ​សុខុមាលភាពខាងអារម្មណ៍​របស់ខ្ញុំ ។
ដំណើរការព្យាបាលនិងស្តារស្ថានភាពផ្លូវចិត្ត​ឡើងវិញ ធ្ងន់និងធំលើសពីអ្វី​ដែលពួកមនុស្ស​អាក្រក់​ដឹង ពួកគេ​ត្រូវ​ទទួលខុសត្រូវ។
ទាំងញ័រមាត់ ទាំងទឹកភ្នែក លាយ​ទឹកសំបោរ ខ្ញុំខំប្រឹង​និយាយ​ទាំងមិនទាន់ក្រោកឡើងទេ៖
«ប៉ា!…….ត្រូវ……ចាប់……ពួកហ្នឹង…..ដាក់គុក!»
ខ្ញុំនិយាយខ្លីៗ ដាច់ៗ ខ្សោយៗ អួលៗ តែប៉ាខ្ញុំគាត់ងក់ក្បាលយ៉ាងញាប់ ឡើងលឿន៖​
«មេធាវីកំពុងរៀបចំឯកសារហើយកូន! វាទៅណាមិនរួចទេ!»
ខ្ញុំក្ដាប់មាត់ ប្រឹងឆ្លើយតបជាមួយគាត់ដើម្បីបញ្ជាក់ជំហរខ្លួនឯង៖
«បាទ!»
ពេលវេលាកន្លងទៅខ្ញុំក៏គេងលក់ក្រោមឥទ្ធិពលថ្នាំ។ ប៉ុន្តែក៏ប្រសើរដែរដែលខ្ញុំគេងលក់បាន​។ ព្រឹកបន្ទាប់បងរាហ៊ូក៏មកមើលខ្ញុំដល់លើផ្ទះ។
គាត់យំ និងខំជូតទឹកភ្នែក​រហូត។
បងនេះ​កាន់ដៃខ្ញុំ នៅពេលដែលទឹកភ្នែកខ្ញុំខ្សោះ ខ្ញុំមិនអាចយំកំដរគាត់ទេ​បានត្រឹមក្រឡេកមើលគាត់ស្ងប់ស្ងៀម។ គាត់ហៅខ្ញុំថា៖
«ក្មេងតូចរបស់បង! បងជាប់នៅស្រុកបារាំង ទៅ​ធ្វើហ្វេសសិនឱ្យគេ! បងមកដល់ភ្លាម ចេញពី​ពោធិ៍ចិនតុង​ក៏មករកជេមស៍ភ្លាម!»
ម្រាមដៃខ្ញុំក្តាប់ម្រាមដៃគាត់ ខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំមិនអីនោះទេតែខ្ញុំនិយាយមិនរួច។ ពួក​យើងជាប្រភេទមនុស្ស​ដូចគ្នា​ ងាយយំ ងាយរំជួលចិត្ត ​ហើយមិនចេះលាក់បាំងទេ។
ភ្លាមនោះ ខ្ញុំនឹកឃើញដល់សម្តីរបស់ប៉ាខ្ញុំ និងម្ដាយខ្ញុំ។
កាលពីយប់ រាត្រីដំបូងដែលយើងមកដល់ផ្ទះ អ្វីដែលម្ដាយខ្ញុំធ្វើគឺបន្ទាប់ពីប៉ាខ្ញុំចាកចេញទៅផ្ទះជួលបាត់ គាត់ក៏ចូលមកនិយាយលួងលោម​ជាមួយខ្ញុំ។ គាត់ប្រាប់ខ្ញុំថា គ្រប់យ៉ាងគឺជាកំហុសរបស់ប៉ា នៅក្នុងការសើរើប្ដឹងផ្ដល់ធ្វើឯកសារ។  គាត់កំពុងតែរកវិធីដើម្បីបញ្ឈប់ការប្ដឹងផ្ដល់នេះ ពីព្រោះវាគ្មានរីកចម្រើនអ្វី ថែមទាំងបង្កស្លាកស្នាមខ្លាំងមួយក្នុងជីវិតរបស់ខ្ញុំ។ ម៉ាក់ថា ការពាក់ព័ន្ធជាមួយក្ដីក្ដាំមិនមែនជារឿងល្អសម្រាប់យុវជនម្នាក់ទេ។​ ខ្ញុំបានស្តីឱ្យគាត់ថា ហេតុអីបានមិនរកយុត្តិធម៌ឱ្យខ្ញុំ? គាត់បានប្រាប់ខ្ញុំថា គ្រប់យ៉ាងគឺជាកំហុស ព្រោះខ្ញុំនៅក្មេងគិតតែមួយជ្រុង អ្វីដែលខ្ញុំគិតឬប៉ាគិត វាមិនដូចអ្វីដែលខ្ញុំនឹងចួបទៅអនាគត​ទេ។
ការពិតជីវិតត្រូវការបត់បែន ថ្វីបើយើងត្រូវការយុត្តិធម៌ប៉ុន្តែរឿងខ្លះវាហួសទៅហើយ បើយើងព្រមទទួលយកសំណងឬក៏ការសម្រុះសម្រួលគ្នា មិនល្អទាំងសងខាងទេអី?
នេះសម្តីគាត់! គាត់បន្ថែមទៀតថា ប៉ារបស់ខ្ញុំមិនសូវយល់ពីសង្គមនិងសេដ្ឋកិច្ច។ ការបន្តទំនាស់ផ្នែកច្បាប់ មាន​តែបន្ថែមការឈឺចាប់ដល់ខ្ញុំដែលជាអ្នករងគ្រោះតែប៉ុណ្ណោះ។
ហើយយើងក៏មិនមានលទ្ធភាព       នៅក្នុងការរ៉ាប់រងការចំណាយនៅមន្ទីរពេទ្យថ្លៃៗដើម្បី​ពិនិត្យ​ក្បាលនិងព្យាបាលទៅមុខ​ជា​បន្តបន្ទាប់នោះទៀត​ដែរ ​ដូច្នេះហើយយើងត្រូវតែទទួលយកសំណង។
ទោះបីយ៉ាងណាខ្ញុំបានសួរគាត់បកថា គេត្រូវតែសងយើងស្រាប់ហើយ ហេតុអីយើងទទួលសំណងក្រៅតុលាការធ្វើអី?​ គុកក៏ជាប់សំណង​ក៏សង!
តែម៉ាក់ថា​ បើព្រមបញ្ចប់ សំណងនឹង​ជាចំនួនលុយដ៏ច្រើនដងលើសពីសំណង​តាមច្បាប់។ តាមពិតគឺពួកគេ​ចង់គេចពិរុទ្ធសោះ!
គេមានលុយ ហើយគិតថានឹង​បាំងមេឃបាន!
ម៉ាកខ្ញុំគិតថា កូនរបួសក្បាល​មិនមែន​របួសចិត្ត​ទេ!
បើខ្ញុំធ្វើតាមម៉ាក់ មនុស្ស​ជាច្រើនទៀត​នឹងត្រូវ​ពួកអ្នកមាន​លុយ​វាយដំតាមចិត្ត​​រួចហើយបញ្ចប់ពិរុទ្ធ​ក្រៅក្រចកសេះ។
«កាត់បន្ថយនូវបញ្ហា មិនប្រើពេលយូរ ថែមទាំងមិនធ្វើឱ្យភាគីទីបីណា​បានប្រយោជន៍ពីក្តីក្តាំនេះផងណាកូន! ធ្វើឱ្យគ្រប់យ៉ាងចប់ត្រឹមភាគីទាំងសងខាងមិនល្អ?»
ខ្ញុំបានបន្ទោសគាត់ថា គាត់មិនបានពិភាក្សាជាមួយអ្នកណា គាត់អត្តនោម័តជានិច្ច នេះហើយជាបញ្ហា​របស់​គាត់ សូម្បីតែខ្ញុំថ្នាក់នេះហើយ ក៏គាត់នៅអត្តនោម័តទៀត?
ប៉ុន្តែម៉ាក់មិនចេះខ្វះហេតុផលទេ គាត់បានឆ្លើយថា គាត់ធ្វើនេះ​ក៏ដើម្បីអនាគតគ្រួសារ គឺដើម្បីអនាគតខ្ញុំ។
ក្នុងពេលនេះ នៅក្បែរខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំសង្ឃឹម​នឹង​អាចឱ្យចម្លើយជាក់លាក់មួយសម្រាប់ខ្លួនខ្ញុំបាន គឺជាមនុស្សដែលមានភាពឯករាជ្យ មិនពាក់ព័ន្ធជាមួយទំនាស់រវាងប៉ានិងម៉ាក់ខ្ញុំ។
គឺបងរាហ៊ូ៖
«បង! ខ្ញុំសួរមួយ!»
«សួរមក! សួរមកចុះប្អូន! បងនឹងឆ្លើយគ្រប់យ៉ាង ដោយស្មោះត្រង់បំផុត!»
«ហេតុអីបានជាបងស្រឡាញ់ខ្ញុំ? តាមថែរក្សាខ្ញុំ ដូចជាបងប្រុសម្នាក់!»
«មិនដឹងទេ! ប្រហែលមកពីបងមិនដែល​បាន​ឃើញក្មេងណាដ៏ល្អដូចជេមស៍!»
«បងឯងនៅគិតថា ខ្ញុំនេះ​ជាក្មេងល្អបានទៀត? ឥឡូវនេះខ្ញុំចោលសាលាខានរៀនទៀតហើយ!»
«មិនអីទេ កូវីដរាលដាលហើយ​សាលាបិទព្រឹកមិញហើយ!»
«ខ្ញុំបែកក្បាល ខ្ញុំមានស្នេហាជាបន្តបន្ទាប់!»
«ឆ្កួតកុំគិតអ៊ីចឹង! រឿងទាំងអស់នេះ ជារឿងធម្មតា! អត់អីទេ អត់អីទេណា! កុំគិតអ៊ីចឹង!»
«បើបងជាខ្ញុំ បើគិតថាត្រូវនៅកម្ពុជាទៀតឬក៏គេច​ចេញ​ទៅបរទេស? ម៉ាក់! គាត់ចង់ទទួលលុយមួយចំនួន​ពីគ្រួសារនោះហើយនាំខ្ញុំចាកចេញ!!»
បងរាហ៊ូឆ្លើយភ្លាម៖
«ស្អី? អត់ទេ! ត្រូវតែចាប់គេដាក់គុក! ត្រូវចាប់វាដាក់គុក!»
ខ្ញុំច្បាស់ហើយ! ខ្ញុំច្បាស់ណាស់ សូម្បីតែខ្ញុំក្មេងយ៉ាងនេះ នៅតែគិតអ៊ីចឹង ចុះទម្រាំបងរាហ៊ូដែលមាន​បទពិសោធន៍ក្នុងសង្គមម្នាក់ និងជាភេទទីបីដូចគ្នា។
ខ្ញុំមាន​ហេតុផល​អីដែលថា មិនគាំទ្រទស្សនៈរបស់ប៉ាខ្ញុំ។ អ្វីដែលប៉ាខ្ញុំនិយាយនិងគិត​គឺត្រឹមត្រូវ មនុស្សគ្រប់គ្នាត្រូវចែកឱ្យច្បាស់ថា​ការ​រកយុត្តិធម៌ឱ្យខ្លួនឯងជារឿង​ត្រឹមត្រូវ​ មិនត្រូវលង់ក្រោមការបោកបញ្ឆោតនៃពពួកមនុស្សមានលុយមានកាក់ ជាពិសេសគ្រួសារដែលមិនបានសួរចម្លើយខ្ញុំសូម្បីតែ​​មួយម៉ាត់ណា​ ហើយដាក់ទណ្ឌកម្មខ្ញុំធ្ងន់យ៉ាងនេះ ទីបំផុតចង់លាងខ្លួនឯងដោយប្រើអំណាច​ទឹក​ប្រាក់។
ខ្ញុំញញឹមទាំងជូរចត់ ហើយងាកយឺតៗដោយសម្លឹងចំភ្នែកបងរាហ៊ូ។
«ខ្ញុំនឹងប្ដឹងពួកនោះ! ខ្ញុំនៅចាំ​ឈរមើលពួកគេដើរ​ចូលគុក! ខ្ញុំនឹងអានអំពីព័ត៌មានទាំងអស់ទាក់ទងជាមួយគ្រួសារគេ! នេះ​មិនមែនជាការសងសឹកទេបង មិនមែនទេ! ជារឿងត្រឹមត្រូវមួយ វាគឺជាសេចក្ដីក្លាហាននៅក្នុងការស្វែងរកយុត្តិធម៌ឱ្យខ្លួនឯង! កុំឱ្យមាន​ក្មេងផ្សេងត្រូវគេ​បំពាន​ដូចខ្ញុំទៀត»
បងរាហ៊ូងក់ក្បាល លើកដៃជូតទឹកភ្នែក រួចឱ្យខ្ញុំមេដៃបំពក់សេចក្តីក្លាហានក្នុងជំហររបស់ខ្ញុំ។
«នៅពេល​មនុស្ស​ឈ្លានពានយើងណាជេមស៍ បើយើង​វាយគេវិញ​បែកក្បាលហៅថាការសងសឹក តែបើឱ្យគេប្រឈមនឹងច្បាប់​វាជា​រឿង​ត្រឹមត្រូវ ព្រោះនេះជាការហៅរកអ្នកទទួលខុសត្រូវលើអ្វី​ដែល​ពួកគេហ៊ានប្រព្រឹត្ត!»
ខ្ញុំយល់ហើយ «ក្លាហាន» មិនដូចការ​ «ឈ្លានពាន» ទេ។ ជាភាពក្លាហានរបស់ខ្ញុំក្នុងការក្រោកឈរដើម្បីខ្លួនឯង ដើម្បីទាមទារ​សិទ្ធិរបស់ខ្ញុំ។
អ្នកដែលគាំទ្រខ្ញុំក្នុងការ​តស៊ូផ្នែកច្បាប់ គឺជា​អ្នកដែល​កំពុងបង្កើតទំនុកចិត្តដល់ខ្ញុំឱ្យហ៊ាន​ក្រោកឈរឡើងសម្រាប់ខ្លួនឯង បង្កើនការគោរពខ្លួនឯង ត្រៀមខ្លួនចំពោះការប្រឈមនឹងការបំពាននានា​ ដោយ​មានអារម្មណ៍ជឿជាក់ជាងមុន មុនពេល​អាច​ដោះលែងខ្លួនឯងពីវិបត្តិ។
«គ្រួសារជាច្រើនគិតថា ​ខ្ទើយដូចពួកយើង​សមនឹង​ទទួលបាននូវការប្រៀនប្រដៅដោយអំពើហិង្សា​ តែពួកគេ​គួរទៅនៅក្នុងទ្រុងវិញទេ!»
បងរាហ៊ូបន្ថែម​មក។
ពីរបីថ្ងៃ​ក្រោយ ម៉ាក់នាំខ្ញុំចេញទៅលម្ហែនៅមាត់សមុទ្រ។ ដោយសារប្រទេសទាំងមូលកំពុងត្រូវ​ចោមព័ទ្ធដោយការគំរាម​ ព្រោះវិបត្តិមេរោគ​កូវីដ១៩ យើងបានស្នាក់នៅ​ជាភោជនីយដ្ឋាននិងសណ្ឋាគារមានលក្ខណៈឯកជន​មួយ ស្ងប់ស្ងាត់សមរម្យ។
នៅពេល​មាន​តែពីរនាក់ម្ដាយនិងកូនលើឆ្នេរឆ្ងាយពីគេ ​ម៉ាក់ចាប់ផ្តើម​បញ្ចុះបញ្ចូលខ្ញុំ។ ដូច្នេះហើយ គាត់ទុកឱ្យខ្ញុំញ៉ាំអាហារអស់ចិត្តទើបរុញរទេះឱ្យខ្ញុំអង្គុយចុះសម្លឹងទៅលំហមេឃដែលភ្ជាប់យ៉ាងអាថ៌កំបាំងទៅនឹងលំហជលសា។
ខ្យល់មនោរម្យណាស់។
សាជាថ្មី​ ម៉ាក់បានព្យាយាមនិយាយប្រាប់ខ្ញុំ ថាខ្ញុំអាយុដប់ប្រាំបីឆ្នាំនៅអាទិត្យក្រោយហើយ​។ ខ្ញុំនេះ​អាច​សម្រេចចិត្ត​ដកពាក្យបណ្ដឹងបាន ហើយរើសយកប្រទេសណាមួយ​ដែលខ្ញុំចង់ទៅបំផុត។
«កូនចង់ទៅអ៊ីតាលីមែនទេ? យើងទៅៗ»
គាត់ព្យាយាមឱនមកអង្គុយសឹងទាបជាងរទេះអង្គុយ​របស់ខ្ញុំទៅហើយ​។ ថែមទាំង​អាចពន្យល់ខ្ញុំដោយកែវភ្នែកស្រទន់ផង។
«គ្មានម្តាយណា​ដែលចង់ឱ្យកូនអាក្រក់នោះទេ!» គាត់បន្ថែម​។
«យើងទៅ ក្រោយពេលអ្នកដែលវាយក្បាលខ្ញុំ ចូលដេក​គុកសិន!»
ខ្ញុំតបស្មើៗខ្សាវៗ។
ខ្ញុំប្រាប់គាត់ថា ខ្ញុំសម្រេចចិត្តរួចហើយ ត្រូវ​ប្តឹង​ផ្តល់ដល់ទីបញ្ចប់។
ម្តាយខ្ញុំខកចិត្តណាស់ គាត់ឆ្លើយដោយសម្លឹងទៅសមុទ្រ៖
«ជាកំហុសរបស់ប៉ាកូន ដែលផ្តល់ឱវាទ​ធុននេះមកឱ្យកូនខ្លួនឯង! ពៀរត្រូវរំងាប់ដោយមិនចងពៀរ! ​ម្តាយ​ម្នាក់នេះ មិនព្រមបន្ថែម​កំហុសហាសិបភាគរយទៀតទៅក្នុងរាងកាយរបស់កូនទេជេមស៍! យើងឈប់ក្តីក្តាំទៅ​ពួកគេ​ទទួលខុសហើយ​!»
«ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ មានកាតព្វកិច្ច​ស្វែងរកយុត្តិធម៌ឱ្យខ្លួនឯងម៉ាក់!​ ហើយវាមិនមែនជាកំហុសប៉ាទេ!​ បើសិនជាខ្ញុំធ្វើខុសវាមែន គឺជាកំហុសរបស់ម៉ាក់!»
ខ្ញុំសម្លឹងគាត់ត្មែរ ពេលនិយាយដល់ត្រង់ណេះធ្វើឱ្យ​គាត់នៅភាន់ភាំង។
«ម៉ាក់ព្រមទទួលយក​ប្រាក់ពីមនុស្ស​ដែលបង្ក​របួសស្នាម​លើខ្ញុំថ្នាក់នេះ​ស្មើនឹង​ព្រមឱ្យគេ​រួចខ្លួន? ដើរហើរមានសេរីភាព នឹងអាលទៅ​ធ្វើកំហុសដដែល​បំពាន​សាជាថ្មីម្តងទៀតទៅអ្នកក្រោយៗ ​​ដោយសារ​គេមានលុយសង? លើកទីមួយ ម៉ាក់មិនព្រមបង្ហាញពីមុខមាត់ពិត ជាមនុស្ស​បោក​ក្មេង​របស់ទេពណារ៉ានោះទេ ព្រោះម៉ាក់ព្រមទទួលយក​សំណូក​របស់ឥស្សរាចរិយា​! ខ្ញុំមិនមែនចង់សងសឹកពួកគេឡើយប៉ុន្តែពួកគេបង្កស្នាម​របួសដ៏ជ្រៅ នៅទីនេះ ក្នុងបេះដូងខ្ញុំ! គេបានធ្វើអំពើម្យ៉ាងសែន​ឈឺចាប់មកលើខ្ញុំ ដែលជាកូនរបស់ម៉ាក់ តែម៉ាក់មិនប្រឆាំងពួកគេ​ឱ្យដល់ទីបញ្ចប់​បែរជា​ចូលដៃ​បិទបាំងឱ្យពួកគេទៀត!​!»
ម្តាយខ្ញុំក្តាប់មាត់ខឹង​និងមិនចុះញ៉ម៖
«ម៉ាក់គ្មានន័យ​ទេក្នុងចិត្ត​កូន ព្រោះម៉ាក់មិនសម្របនឹង​កូនដូចប៉ាឯង ដែលធ្វើល្បិច​យកចិត្ត​ឯង ដោយ​ឱ្យឯងធ្វើជាភេទទីបី!»
«ភេទទីបីនេះ​មិនមែនអ្នកណាម្នាក់ឱ្យខ្ញុំធ្វើទេម៉ាក់! វាជាខ្ញុំពិតៗ! វាជាអ្វីមួយ​ដែលខ្ញុំគ្រាន់តែចង់ឱ្យម៉ាក់ព្រមទទួលយកវា ថា​កូនម៉ាក់បានកើតមកលើលោកនេះជាមួយ​វា! ស្លាប់ទៅ ក៏ស្លាប់ជាមួយវាដែរ!»
«ឯងកុំគំរាម​ម៉ាក់ឱ្យសោះជេមស៍!»
ខ្ញុំញញឹម​ស្ងួត​ លើកទូរសព្ទមក​ថតរូបខ្លួនឯង​។   ​ខ្ញុំ​ទើបនឹងឃើញសភាព​ខ្លួនឯង    ដ៏គួរឱ្យ​អនោច​អាធម៌​ក្នុងរូបភាពបែបនេះ។
ទឹកភ្នែកគ្មានសំឡេង​របស់ខ្ញុំ ហូររដឹកជោរជន់​ពេលខ្ញុំផុសវាទៅលើបណ្តាញ​សង្គម ​ហើយខ្ញុំផ្តើមសរសេរឡើងថា៖
«តើខ្ញុំនឹង​ត្រូវស្ពាយស្នាម​របួសនេះជាប់ខ្លួនជារៀងរហូតទៅមែនដែរទេ? ស្នាមអនុស្សាវរីយ៍​អាក្រក់​ៗទាំងអស់នេះអាចរលុបទៅ នៅថ្ងៃមួយ​ដែលខ្ញុំឃើញមនុស្សប្រើហិង្សាមកលើខ្ញុំដើរចូលគុក! ខ្ញុំមិនមែនជាមនុស្សពោរពេញទៅដោយគំនុំសងសឹកទេ ខ្ញុំគឺជាមនុស្សដែលចេះថ្លឹងថ្លែង ខ្ញុំដឹងថាអ្វីទៅជាសញ្ញាបូកនិងអ្វីទៅជាសញ្ញាដក! ខ្ញុំត្រូវតែរស់ជាខ្លួនឯងបែបនេះ ស្វែងរកយុត្តិធម៌មួយសម្រាប់ខ្លួនឯង មិនថា​មានពាក្យគេនិយាយ ថាយុត្តិធម៌ដូចជាអុជចង្កៀង ដើរស្វែងរក ប៉ុន្តែខ្ញុំមិនបានបោះបង់ចោលវាឡើយ!»
ម៉ាក់ចុចអានខ្លួនគាត់ដោយទូរសព្ទដៃគាត់។ ស្នូរមនុស្ស​ម្នា​សរសេរមកគាំទ្រខ្ញុំព្រោងព្រាតលាន់មិនអាក់ទេ​។
ម្តាយខ្ញុំនិយាយមករកខ្ញុំទាំងខំ​ទប់កំហឹង​៖
«កូនកំពុងតែមានផ្លូវចិត្តខ្សោយ! ម៉ាក់មិនចង់ឈ្លោះគ្នាជាមួយកូនទេជេមស៍! ណាមួយ​ម៉ាក់មិនចង់និយាយអ្វីធ្វើឱ្យកូនឈឺចាប់ទេ!»
«ខ្ញុំឈឺចាប់រួចហើយ» ខ្ញុំតបខ្សាវៗស្ងួតស្ងប់។
«ខ្ញុំឈឺចាប់ជាយូរមកហើយម៉ាក់ មិនមែន​ទើបតែ​មុខរបួសមួយនេះទេ! ខ្ញុំឈឺចាប់ពីក្មេងៗមកម្ល៉េះ ចាប់តាំងពីពេលដែលខ្ញុំឃើញម្តាយខ្ញុំជាស្រីខ្លាំងម្នាក់ អស្ចារ្យ​តែងតែថាដៀមដាម​ឱ្យប៉ាខ្ញុំដែល​មិនខ្លាំងដូចគាត់ក្នុងសង្គមមួយយកលុយជាធំ! បងស្រីរបស់ម្ដាយខ្ញុំ ថាឱ្យប៉ាខ្ញុំសូម្បីតែ​អំពីរឿងប្រាក់ខែ ប្រាក់ចំណូល ឋានៈ តួនាទី! នេះគឺជាដំបៅដ៏ឈឺណាស់ម៉ាក់ វាធ្វើឱ្យខ្ញុំខ្លាចមនុស្សស្រី ខ្ញុំខ្លាចណាស់ ថាតើធ្វើជាមនុស្ស​ប្រុសម្នាក់ ត្រូវតែ​មានឋានៈខ្ពស់ជាងប្រពន្ធ ហើយមានលុយច្រើនឱ្យប្រពន្ធយកទៅអួតសាច់ញាតិ? ខ្ញុំដឹងថាម៉ាក់ស្រឡាញ់ខ្ញុំ ប៉ុន្តែម៉ាក់ក៏ធ្លាប់ស្រឡាញ់ប៉ាមិនអ៊ីចឹង? ថ្ងៃណាមួយ​ខ្ញុំទន់ខ្សោយហើយម៉ាក់មិនបាន​ខ្ញុំយកទៅធ្វើជាអំនួត ម៉ាក់នឹងឈប់ស្រឡាញ់ខ្ញុំ​ដូចលំនាំប៉ាដែរមែនទេ?!»
«ឯងឆ្កួតយកស្អីឯងជេមស៍?​ ប្តីផ្សេងកូនផ្សឹង! ម៉ាក់តែងនៅជាមួយកូនរាល់ពេលកូនពិបាក ជ្រោមជ្រែងកូន ​ទុកកូនជាអាទិភាព ​ម៉េចមក​គិតម៉ាក់ក្នុងផ្លូវនេះអ្ហះ?» គាត់ឆ្លើយខ្លីៗគេចៗ។
គាត់ប្រហែលជាមិនទទួលយកបានទេថា ​កូនមិនមាត់មិនកម្នាក់នេះ ក្លាយមកជានិយាយច្រើនឡើងៗបាន ហើយត្រង់ៗថ្នាក់នេះ នៅក្រោយមុខរបួសមួយនេះ។
«នៅពីក្រោយខ្ញុំ?» ខ្ញុំសើចហើយថាបន្ត
​«នៅពេលដែលខ្ញុំជួបវិបត្តិនិងការឈឺចាប់ ការ​បាត់បង់ម៉ាក់មិនមែន​ជាបង្អែករបស់ខ្ញុំនោះទេ! ការថែទាំខ្ញុំមិនមែនជាបង្អែកទេម៉ាក់ ព្រោះម៉ាក់បែរជាធ្វើខ្លួនជាបង្អែករបស់អ្នកដែលបង្កការឈឺចាប់មកលើខ្ញុំ! ពួកគេមិនអាចទិញទឹកចិត្ត​ប៉ាបាន ពីព្រោះប៉ា​យល់ច្បាស់ណាស់ គាត់យល់អំពីការឈឺចាប់នៃមុខរបួសដ៏ជ្រៅនៅក្នុងបេះដូងរបស់កូនគាត់! មនុស្សទាំងអស់នោះមករកបានតែម៉ាក់ ពីព្រោះពួកគេអាចប្រើប្រាស់ហេតុផលសង្គម ហេតុផលសេដ្ឋកិច្ច ហេតុផលហិរញ្ញវត្ថុ ហេតុផលឆ្កួតលីលាទាំងអស់នៅលើលោកនេះមកពង្វក់ម៉ាក់ ឱ្យម៉ាក់ព្រម​បំភ្លេចចោលការស្វែងរកយុត្តិធម៌ឱ្យកូនខ្លួនឯង! រាល់ពេលដែលខ្ញុំលំបាកនិងឈឺចាប់ខ្ញុំមិនដឹងថា ខ្ញុំមានម៉ាក់ឬអត់នោះទេ! ព្រោះខ្ញុំមិនអាចនិយាយ​រឿងទាំងនោះចេញ​ជាមួយម៉ាក់​ ហើយម៉ាក់គ្មានថ្ងៃយល់ឡើយ!»
ម្ដាយខ្ញុំយំចំណែក​ខ្ញុំ អង្គុយសម្លឹងគាត់ ទាំងអារម្មណ៍ទទេស្អាត រកតែទឹកភ្នែកមួយតំណក់មកកំដរគាត់ក៏គ្មាននោះដែរ។
ខ្ញុំបាននិយាយចេញមកនូវអ្វីដែលចង់និយាយជាយូរណាស់មកហើយ។ នៅមានទៀត ដូចជាពាក្យទាំងនេះ «ម៉ាក់គិតមុខមាត់ណាស់ ជាងទឹកចិត្ត​ពិ​តរបស់មនុស្សដែលរួមជីវិតជាមួយម៉ាក់! ម៉ាក់គិតថា ​ខ្ញុំធ្វើឱ្យម៉ាក់ខ្មាសគេ! កូនម្នាក់នេះ​មិនដូចគេឯង​! ម៉ាក់ស្តាយក្រោយដែលកើតកូនមក! ​ហើយនៅថ្ងៃមួយ​ ដែលកូនត្រូវធ្លាក់ដល់ចំណុចសូន្យ គ្រូបណ្តេញ​ចេញម្តងហើយម្តងទៀត ក៏ជាពេលដែលកូនត្រូវការម៉ាក់បំផុត​ ឱ្យម៉ាក់ព្រមស្តាប់ហេតុផលរបស់កូន តែម៉ាក់មិនបានស្តាប់! ម៉ាក់បោះបង់កូនចោលដូចសំរាម! ម៉ាក់សុខចិត្តយកកូនទៅឱ្យអ៊ំនៅស្រែ ​ធ្វើមិនដឹងមិនឮនឹងទុក្ខវេទនា​របស់កូន ​ព្រោះខ្លាចមនុស្ស​ជុំវិញម៉ាក់សើចចំអក ម៉ាក់មិនក្រោកឈរការពារកូនទេ  ថ្ងៃនោះហើយ​កូនម្នាក់នេះដឹងថា ​កូនមិនដែលមាន​ម៉ាក់ដូចគេឡើយ!»
ខ្ញុំគិតដល់ពាក្យទាំងនេះ​ក៏ឱនញញឹមជូរចត់ម្នាក់ឯង។
សូមម៉ាក់រស់នៅសប្បាយចិត្ត​ក្នុងសង្គមក្លែងក្លាយ​នោះបន្តទៀត​ ហើយបំភ្លេចកូនខ្ទើយម្នាក់នេះចោល!
«ឯងកាត់រកប៉ាឯងខ្លាំង! ចចេស​ទាំងល្ងិតល្ងង់! ម៉ាក់ហត់នឹងមើលថែឯងណាស់!» គាត់និយាយព្រោះខឹងសម្បា​។ ​ខ្ញុំនៅស្ងៀមបន្តិច​ទើបប្រាប់គាត់វិញ៖​
«ខ្ញុំនឹងរើទៅនៅជាមួយប៉ា!»
ខ្ញុំនិយាយ​ពាក្យនេះកាលណា ម៉ាក់ក៏ក្រោកចាកចេញទៅភ្លាម ទុកខ្ញុំឱ្យអង្គុយ​លើឆ្នេរតែឯង​។
ណាទីបាន​មកលេងខ្ញុំព្រោះខ្ញុំបានប្រាប់នាងថាមកឆ្នេរនេះ។ ​យើងទំនាក់ទំនង ដោយពាក់ម៉ាស់​តឹងរឹងយកចិត្ត​ទុកដាក់ព្រោះថា កូវីដចាប់ផ្តើមរាលដាលខ្លាំង​។
«ខ្ញុំបានធ្វើឱ្យឯងពិបាកចិត្តណាទី!»
«មានអីហ្នា៎!»
«ខ្ញុំមើលទៅដូចឌីប្រេសសិនមែនអត់?!»
«គ្មានទេ ឯងធម្មតា ដូចជាអ្នកទើបជា​ពី​របួសដទៃទៀតដែរ!» នាងញញឹម​ហើយSelfieជាមួយខ្ញុំ។ ជាលើកដំបូងខ្ញុំញញឹម​បានក្រោយចេញពីពេទ្យ។
«ថ្ងៃណាមួយដែលសាលាបើក ខ្ញុំនឹងទៅរៀនវិញភ្លាម!  យើងបានរៀនថ្នាក់ជាមួយគ្នាទៀតទេ?» ខ្ញុំសួរ​។
«ខ្វល់អី គ្មានអីរារាំងខ្ញុំមិនឱ្យចួបឯងនោះទេ! យើងជាមិត្តនឹងគ្នា បើទោះជាខ្ញុំនៅសាលាផ្សេងថ្នាក់ផ្សេងខ្ញុំនៅតែស្កាត់មកចួបឯង!»
បាននាងនៅទីនេះ​ខ្ញុំឆ្លៀតពេលសួរឡើង៖
«សូមសួរមួយ! តើឯងប្តឹងបងប្រុសឡុងដែរទេ? ឮថាគ្រួសារគេបានចេញការសូមទោស
​សាធារណៈ​ ហើយចង់សម្រួលគ្នាមែនឬមិនមែន?»
«គ្មាននរណាបញ្ឈប់ខ្ញុំពីការស្វែងរកយុត្តិធម៌ឱ្យខ្លួនខ្ញុំបាននោះទេ!»
ខ្ញុំឆ្លើយតបទាំងសម្លឹងទៅសមុទ្រវែងឆ្ងាយហើយងាកមកវិញចំពេល​ ណាទីក្តាប់មាត់ហើយក៏ងក់ក្បាលបង្ហាញថា នាងគាំទ្រខ្ញុំ។
ខ្ញុំនិយាយតិចៗទៅកាន់គេទៀត នូវពាក្យសម្តីដែលខ្ញុំចង់និយាយជាយូរមកហើយគ្រាន់តែមិនដឹងថានិយាយជាមួយអ្នកណា៖
«ណាទីដឹងទេ វាហត់ណាស់ក្នុងការធ្វើអ្វីមួយប្រឆាំងទៅនឹងបេះដូងខ្លួនយើង!  ឯងមិនយល់ទេ! ខ្ញុំមិនចង់ធ្វើវាទៀតឡើយ បើសិនបេះដូងខ្ញុំចង់យកមនុស្សដែលវាយខ្ញុំ ដាក់គុកខ្ញុំត្រូវតែធ្វើតាមវា!»
ណាទីញញឹមហើយស្រពោន។  បន្តិចក្រោយមកនាងក៏ឆ្លើយ៖
«ម៉េចឯងដឹងថា ខ្ញុំមិនធ្លាប់ធ្វើអីដាក់គំនាប​ប្រឆាំងនឹងបេះដូងខ្លួនឯងនោះ?»
«ខ្ញុំសូមទោសឯងណាទី! ណាទីគង់តែ​អាចនឹងចួបមនុស្សល្អម្នាក់នៅថ្ងៃណាមួយ!»
«ឯងក៏អ៊ីចឹងដែរជេមស៍!»
ថ្ងៃណាមួយ……
អូខេណា! ខ្ញុំបញ្ចប់នៃសាច់រឿងរបស់ខ្ញុំជាមួយអ្នកនិពន្ធ ម៉ីសន សុធារីនៅក្នុងប្រលោមលោករឿង ថ្ងៃណាមួយ នៅត្រឹមណេះទៅចុះ។
ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងចួបនូវអ្វីដែលខ្លួនឯងចង់បាន ស្របតាមការសម្រេចចិត្តនិងការតាំងចិត្តផ្ទាល់របស់យើង។
ថ្ងៃណាមួយ ម៉ាក់របស់ខ្ញុំនឹងយល់អំពីអ្វីដែលគាត់បានធ្វើកន្លងមក ដោយការប្រើវាទៅឱ្យប្រសើរជាងមុនសម្រាប់គ្រប់គ្នាដែលនៅក្បែរៗគាត់។ ហើយថ្ងៃណាមួយខ្ញុំនឹងអាចជួយប៉ារបស់ខ្ញុំ ឱ្យមានមោទនភាព ជាមួយនឹងកូនម្នាក់នេះ។
ថ្ងៃណាមួយខ្ញុំនឹងចួបអ្នកណាម្នាក់ ដែលខ្ញុំនឹង​កាន់ដៃនៅទីនេះជាមួយនឹងគេ មាន​តែសេចក្ដីកក់ក្តៅនិងដោយបើកចំហដូចមនុស្សម្នាគេឯង ស្រឡាញ់គ្នាជាមួយសិទ្ធិសេរីភាពពេញលេញ មិនក្បត់កុហកលាក់កំបាំងគ្នាទៅវិញទៅមក។
ហើយថ្ងៃណាមួយ ណាទីក៏នឹងបានទទួលនូវបុរសម្នាក់ ដែលចូលមកក្នុងជីវិតរបស់នាងដោយភាពស្មោះត្រង់ស្រឡាញ់អាណិត ចូលរួមជាមួយនាងដោះស្រាយបញ្ហា​ជីវិត មិនថាគ្រាទុក្ខសោកឬសប្បាយរីករាយ។
ខ្ញុំដឹងថា អ្នកទាំងអស់គ្នាចង់ឃើញ ទេពណារ៉ា ឥស្សរាចរិយា គ្រួសារឡុង អ្នកបង្ករបួសស្នាម​មានបញ្ហាទៅតាមអំពើអាក្រក់របស់ពួកគេ ប៉ុន្តែជឿខ្ញុំទៅ ថ្ងៃណាមួយ អំពើអាក្រក់និងរត់រកមនុស្សអាក្រក់ ឬអំពើល្អនិងស្វែងរកមកនៅជាមួយមនុស្សល្អៗ។ ប្រលោមលោកមួយមិនខុសពីជីវិតពិតមួយខ្សែទេ រឿងសំខាន់ គឺដំណោះស្រាយ​តាមបណ្តោយផ្លូវ មិនមែននៅតែចុងបញ្ចប់គ្រប់គ្នា​រង់ចាំឱ្យតួចចិត្ត​អាក្រក់ស្លាប់ឬឆ្កួតលីលា​នោះឡើយ។
រឹងមាំឡើង!  ហើយខ្ញុំគឺជាអ្នកដំបូងដែលរង់ចាំអានតាមដាន​ប្រលោមលោក ថ្ងៃណាមួយ វគ្គបន្តរបស់អ្នកនិពន្ធថា តើអ្នកណាទៀតដែលនឹង​ចូលមកជាតួអង្គឯកជំនួស​ខ្ញុំក្នុងការបង្ហាញដំណោះស្រាយជីវិតជូនដល់អ្នកអានក្មេងៗរបស់យើង។
សាលាបិទទៀតហើយ….ចាំចួបគ្នា​នៅវគ្គ ចូលកងវិញណា៎
រឿង៖ ថ្ងៃណាមួយ ភាគទី១៥
ក្រុមនេះ​ហួសចិត្ត​ដែរ ដែលកំពុង​និយាយអាក្រក់ពីខ្ញុំមិនទាន់ចប់ស្រួលបួល​ក៏​ឃើញខ្ញុំមកដល់​។ គេងាកមកមើលខ្ញុំគ្រប់គ្នា ជាក្មេងប្រុសទាំងអស់។
ខ្ញុំធ្វើមុខស្មើសម្លឹងទៅកាន់ពួកគេនេះ​គឺចង់បញ្ជាក់ថា ខ្ញុំបានឮនូវគ្រប់អ្វីដែលពួកគេទើបតែ​និយាយ​។
ភ្លាមនោះ ម្នាក់ក្នុងចំណោមពួកគេដែលខ្ញុំស្គាល់ច្បាស់ថា មានឈ្មោះថាឌីន ព្យាយាមសើចស្ញេញស្ញាញធ្វើដូចជាត្រឹមត្រូវ ថ្លៃថ្នូរ ហើយកែសម្ដី៖
«ជេមស៍! ជាការយល់ច្រឡំទេ​! ខ្ញុំអត់មានចេតនា​ទេ!»
ខ្ញុំមមីរភ្នែកគិត​ក្នុងចិត្ត​។ លោកនេះពេលកាន់តែដើរឆ្លងកាត់ ក៏​​រឹតតែយល់ច្បាស់។ ពីមុនមិនដែលគិតឡើយថា ខ្លួនឯងនេះ ហ៊ាន​ដើរមកប្រឈម​ម្នាក់ឯងឯកោ ជាមួយ​មនុស្សទាំងក្រុមដែលកំពុងចង្អុលលាបពណ៌យើងនោះទេ ចំណែក​រឿងមនុស្ស​ដែលនិយាយដើមយើងកកោកក៏មិននឹកស្មានថា ឮផ្ទាល់ប៉ុណ្ណឹងហើយ​នៅតែគេមកប្រកែកញ៉ាញបានទៀត។
«នៅអត់ចេតនាទៀត?!»
នេះមិនមែន​សំឡេងខ្ញុំទេ គឺសំឡេងណាទីដ៏ស្រួយស្រោកលាន់មកទាំងខឹងពីជ្រុងម្ខាង។
ខ្ញុំងាកសម្លឹងទៅណាទីដែលកំពុងតែរុញ​ប្រអប់បាយនាង​ទម្លាក់​ចូលក្នុងធុងសម្រាម។ អតីតអ្នករករឿងខ្ញុំម្នាក់នេះ ចេញ​មកពីកន្លែងណាមិនដឹងទេ តែសម្តី​នាងហាក់បានឃើញខ្ញុំនិងក្រុម​មួយនេះ​ពូកែ​និយាយអេចអូច​នេះ ហើយនាងក៏​លូកមាត់មកឌឺឱ្យឌីន។
ខ្ញុំមិនដឹងនាងមានចេតនា​អ្វីទេ ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ ខ្ញុំឆ្លើយខ្លី៖
«មិនមែន​រឿង you ទេ!»
ម្នាក់ទៀតខ្ញុំស្គាល់ដែរ​គេ​ឈ្មោះ មាន ហេង ដែលជាកូនថៅកែចិនលក់ពេជ្រម្នាក់ រាងធាត់និងទាប។​ គេ​បានកេះឌីនឱ្យចាកចេញ ស្របពេល​ណាទី​និយាយ​តាមពីក្រោយ៖
«ប្រុសសោះ​នាំគ្នាចោម​និយាយដើមគេ! អន់ណាស់!»
ម្នាក់ទៀតសម្បុរខ្មៅឈ្មោះរក្សា​ ស្រែកខ្លីដាក់ណាទី៖
«បានហើយអាទីអ្ហើយ! ត្រឹមត្រូវឱ្យបានយូរអ្ហែង!»
គ្នាគេបួននាក់​ចាកចេញ​ទៅដោយមិនបានសូម្បីតែសូមទោសខ្ញុំមួយម៉ាត់ណា។ ទៅបានឆ្ងាយបន្តិចហើយ​ ស្រាប់តែ​ឌីនឆ្លៀតបែរមកវិញ​ហើយស្រែកមកពីចំងាយ៖
«Crush you ហ្មែន? ​ការពារម៉េះខ្លួន? ប្រយ័ត្នស្រឡាញ់ចំចេកអំបូងទៅ!»
គឺ​ពួកគេនៅមិនអស់ចិត្ត​ ថែមទាំងបែរ​ជេរថា ណាទីនេះ​ស្រឡាញ់ខ្ញុំ។ សម្តីពួកគេ​ដូចជា​ចង់បង្ហើបថា នាងមិនដឹងខ្ញុំ ជាមនុស្សស្រឡាញ់ប្រុសដូចគ្នាទេ។
ខ្ញុំដៀងភ្នែកដែលស្ពឹកៗព្រោះអៀនជំនួស​នាង សម្លឹងទៅណាទី។​ នាង​ជាមនុស្សដែលរករឿងខ្ញុំបណ្តាលឱ្យខ្ញុំមានបញ្ហា ជជែកជាមួយគ្រូជីវៈ តាមថា​ពេលមកដល់ទីនេះ​ព្រឹកមិញ​ខ្ញុំចង់សួរនាំគេដែរ ថា​សប្បាយចិត្តទេ ដែលខ្ញុំឃើញអ៊ីចឹង បាត់ពីសាលា​អស់បីថ្ងៃ?
ណាទី​មាន​ទឹកមុខស្រស់ស្រាយដែលបានបណ្តេញក្រុមឌីនចេញទៅប្រកបដោយប្រសិទ្ធិភាព។ នាង​មាន​ចិត្តសងកំហុសកាលពីថ្ងៃមុនហើយមើលទៅ។ គ្មានត្រង់ណាដែលហាក់ឃើញណាទី​មានចិត្តឌឺដងរអាក់រអួលជាមួយខ្ញុំទៀតទាល់តែសោះ។
«អត់ញ៉ាំបាយទេ?!»
នាងសួរដោយបង្វិលខ្លួនចុះឡើង​មិនសម្លឹងខ្ញុំចំៗទេ។
«ម៉ាក់ខ្ញុំខ្ចប់មកច្រើនពេក ញ៉ាំអត់អស់!»
ខ្ញុំប្រាប់នាង​មិនទាន់ផុត​នាង​ក៏ចូលដល់ប្រធានបទ​ចាស់ភ្លាម៖
«ពួកគេហ្នឹងធ្លាប់កាងសាលាណា៎ គ្រូឱ្យ Detentionឡើងធ្លាប់ទៅហើយ!»
«មើលទៅពួកហ្នឹងដូចខ្លាចណាទីឯង?!»
«ខ្ញុំរៀនការ៉ាតេដូ!»
«អូ! ​ប៉ុណ្ណឹងសោះហ្នឹង!»
​ខ្ញុំធ្វើជាក្រឡេកចុងភ្នែក​សម្លឹងនាង​ពីលើដល់ក្រោមហើយ​ឆ្លើយ​ឌឺ ធ្វើទឹកមុខ​ដូចជារូបរាង​នាង​មិនគួរហ៊ានមក​អួតអីអួតយ៉ាងនេះទេ។ ស្រាប់តែណាទីពន្យល់មកវិញភ្លាម៖
«បួននាក់ហ្នឹងរៀនការ៉ាតេជាមួយល្ងាចៗ! ខ្ញុំដាក់ដួល​រហូត​ហ្នឹង! ថ្ងៃណាក៏គុំខ្ញុំដែរ!»
«ឡូយម្ល៉េះយើងហ្នឹង?!»
វគ្គ
ស្រីតាមស្រឡាញ់
ការស្វែងរកស្នេហា គឺជារឿងដ៏មមាញឹកសស្រាក់សស្រាំនៅក្នុងជីវិតយុវវ័យ មិនថាភេទណា​ទាំងអស់ តែង​បានខូចចិត្ត ខាតពេលវេលា ដោយសារតែពួកគេឆាប់ចាប់ចិត្ត មានការចាប់អារម្មណ៍និងចង់បានជានិច្ច ​ប៉ុន្តែមិនមានភាពក្លាហានប្រាប់ទៅ​មនុស្សដែលគេស្រឡាញ់ ឬបានមកហើយ​ពួកគេមិនដឹងថែរក្សាបែបណា។
ប៉ុន្តែក៏មានមនុស្សខ្លះមានសេចក្ដីក្លាហាន សារភាព ឬក៏មានសកម្មភាពបង្ហាញ​គ្រប់គ្រាន់ដើម្បីទាមទារនូវសេចក្ដីស្នេហាតាមបេះដូង​ចង់បាន។ នេះ​ក៏មិនមែន​សុទ្ធ​តែ​ទទួលបានជោគជ័យទៅតាមអំពើចិត្ត​នោះឯណា ត្រូវ​ឆ្លងកាត់ពិសោធនិង​បណ្តាឧបសគ្គនៅពេលសេពគប់គ្នាទៀត។
ចំណែកខ្ញុំ បើទោះបីជាខ្ញុំធ្លាប់មានរបួសផ្លូវចិត្តជាមួយទេពណារ៉ាកាលពីនៅសាលាចាស់ ហើយមិនដែលគិតថានឹងកសាងស្នេហា នៅមុនពេលដែលខ្ញុំមានអាជីពមួយច្បាស់លាស់ ប៉ុន្តែខ្ញុំមិនល្ងង់ដល់ថ្នាក់មិនដឹងថាអ្នកណាម្នាក់ធ្វើល្អចំពោះខ្ញុំនោះទេ។
ចំពោះណាទីម្នាក់នេះ ដែលបានរករឿងខ្ញុំដល់ថ្នាក់ថា ខ្ញុំស្អប់នាង តែងតែគំរោះគំរើយដាក់នាង ក្រោយមកក៏ក្លាយទៅជាអ្នកដែលចេញមុខការពារខ្ញុំ​ពីពួក​អេចអូច នាង​ឧស្សាហ៍ញ៉ាំបាយជាមួយខ្ញុំគ្រាន់បាន​គ្នា ហើយចុងក្រោយ​វិវត្តមកជាមិត្តភក្តិជិតស្និទ្ធ ដែលគេឃើញដើរទៅណាមកណាជាមួយខ្ញុំពេញ​នៅក្នុងសាលានេះ។
បន្ទាប់ពីពេលដែលខ្ញុំបានក្រឡាខ្លួនក្លាយជាសិស្សជើងថ្មីម្នាក់ តាមការនាំមកដល់ទីនេះ​ដោយ​ប៉ារបស់ខ្ញុំ គឺនាងជាមនុស្ស​ម្នាក់គត់ដែលខ្ញុំអាចនិយាយរឿងរ៉ាវក្នុងផ្ទះប្រាប់។
«ប៉ាខ្ញុំនៅផ្ទះជួលមួយសិន! គាត់កំពុង​រកការងារធ្វើ! គាត់ថា​បើរកបានគាត់នឹងគិតគូរទិញផ្ទះមួយទៀត!»
«ត្រាឯងនឹងទៅនៅជាមួយ​គាត់?!»
«មិនដឹងទេ ប៉ុន្មាន​ខែទៀតខ្ញុំអាយុ១៨ឆ្នាំហើយ!​ ខ្ញុំអាចជ្រើសរើស!»
ខ្ញុំនឹកឃើញភ្លាមដល់ប៉ា​។ គាត់ហេតុតែឮខ្ញុំស្រែកយំ គាត់បានវិល​មកស្រុកខ្មែរវិញយ៉ាងតក់ក្រហល់ហើយ​ពេលនេះ​ស្ថិតក្នុងសភាពគ្មានការងារធ្វើនៅឡើយ។ ខ្ញុំស្រពោន ចិត្ត​តែកាន់តែនឹកស្រឡាញ់ប៉ាខ្ញុំទ្វេឡើង។
«មនុស្សដូចពួក​ដែលធ្វើបាបត្រាឯង​មុនក្រោយគង់តែបំផ្លាញខ្លួនឯងទេ!»
«អ្នកណា?!» ខ្ញុំធ្វើជាសួរតបទៅនឹងសម្តីចច្រែតរបស់ណាទី​ព្រោះស្មានតែនាងលើកមកនិយាយអំពីពួកឌីន ឬ មាន ហេង កូនអ្នកលក់ពេជ្រ​​​ដឹងអីនាង​ឆ្លើយមកផូង៖
«ឥស្សរាចរិយាស្អីគេហ្នឹង!»
បេះដូងខ្ញុំមិនទាន់សះទេ ​ជាមួយឈ្មោះដ៏មុតរបស់នារីហាយសូ ចំណែក​រឿង​ដែលរឹតតែឈឺឡើងគឺ ម្តេច​ណាទី​នេះ ក៏ដឹងរឿង​ទាំងអស់ពីមុនរបស់ខ្ញុំដូចគ្នា? ​ពិភពលោកនេះអ្នកណាក៏ដឹងដែរមែនទេ រឿងទេពណារ៉ា​បោកខ្ញុំ? រឿងខ្ញុំជាភេទទីបី​ម្នាក់ដេលត្រូវគេបោក​ឡើងក្លាយជាមនុស្សមានរោគចិត្ត។
«កុំពិបាកចិត្ត មនុស្ស​នៅសាលានេះ មនុស្ស​គ្រប់គ្នា​នៅក្នុងពិភពលោកនេះ​អ្នកណាក៏មានរឿងអាស្រូវដែរ ពិសេស​ក្រុមរបស់ឌីន!»
ខ្ញុំហួសចិត្ត​ញញឹម​សម្លឹងនាង​ដែល​តែងតែបង្ហាញខ្លួន បង្ហាញភាសាកាយវិការ បង្ហាញនូវចរិតបើកចំហនិងភាពស្វាគមន៍របស់នាង ដែលថានាង​អាចធ្វើអ្វីៗគ្រប់យ៉ាង ធ្វើយ៉ាងណាឱ្យតែ​ខ្ញុំមានអារម្មណ៍កក់ក្ដៅសប្បាយចិត្ត ។
«ហើយកុំកាន់ដៃបានអត់? គេមើលយើង!»
នាង​ទម្លាក់ដៃចុះវិញហាក់អន់ចិត្ត​ ឬអៀនប្រៀនទេ  ខ្ញុំមិនដឹងចិត្ត​នាង​ឡើយ ដូច្នេះ​ក៏​ដៀងភ្នែកសម្លឹងទៅ ណាទី​ហើយនិយាយលេងកំប្លែង​ប្តូរបរិយាកាស៖
«ណាទីមានរឿងអាស្រូវអីវិញ?!»
«ខ្ញុំល្ងង់ទៅប្រាប់?!»
«ចុះមិញថា​ អ្នកណាក៏មានរឿងអាស្រូវ!»
«ចុះគិតអ៊ីចឹងដែរអត់?!»
«ខ្ជិលឆ្លើយ​ណាស់ នែ៎ ត្រា! ស្អែកល្ងាច​គេមានកម្មវិធីប្រណាំងកង់មួយ!»
ខ្ញុំដៀងភ្នែកសម្លឹងទឹកមុខស្រស់ស្រាយនិងស្នាមញញឹមនាង​បង្ហាញ​ធ្មេញទាំងពីរជួរត្រង់ស្មើ។ ណាទីកូនកាត់ឥណ្ឌាម្នាក់នេះ​មានសម្បុរ ស និងច្រមុះស្រួចខ្ពស់​។  នាងតែងមាន​កិរិយា សប្បាយចិត្តខ្លាំងណាស់ រាល់ពេលចួបគ្នា​នេះបើមើលតាម​របៀបសើចរបស់នាង។
ប្រហែលជាដូចកាលដែលខ្ញុំបានចួបទេពណារ៉ាដំបូងៗ​កាលពីមុន មានសភាព​ល្ងីល្ងើនឹងស្នេហា​របៀបនេះដែរទេដឹង?
ពាក្យថា «កង់» ធ្វើឱ្យខ្ញុំនឹកឃើញដល់បណ្តា​អនុស្សាវរីយ៍ចាស់។ នឹកឃើញដល់រឿងជាច្រើនដែលទោះបីជានឹកទៅ វារាងសាបរលាបមិនសូវមុត មិនសូវឈឺ មិននៅក្តៅ ប៉ុន្តែនៅតែមានស្លាកស្នាមមករំខានៗ។
«ខ្ញុំអត់ទៅទេ!»
សាជាថ្មីខ្ញុំដៀងភ្នែកសម្លឹងទៅដៃនាង​ដែលកៀកជាមួយដៃទៀត។ ខ្ញុំទោះបីជាខ្ញុំប្រាប់ប៉ុន្មាន​ដងហើយ​ក្តីនាងនៅតែមកស្និទ្ធស្នាលបែបនេះ។
ខ្ញុំគិត​ថា​នាង ​«ចូលចិត្ត​ខ្ញុំ» ​តែមកធ្វើការយវិការ​បន្លំៗតាមរបៀបជាមិត្តភក្តិ ប៉ុន្តែសភាពដែលនាងភ័យៗពេលឃើញក្រឡេកមកប៉ះនឹងកែវភ្នែកខ្ញុំ ធ្វើឱ្យខ្ញុំដឹងថា ណាទីច្បាស់ណាស់មានចិត្តជាមួយខ្ញុំ?
ហេតុអីបានជានាងមកមានចិត្តស្រឡាញ់ខ្ញុំ ទាំងដែលនាងដឹងហើយថា ខ្ញុំមិនមែនជាមនុស្សស្រឡាញ់ស្រី។ ខ្ញុំធ្លាប់ខូចចិត្ត ដូច្នេះហើយខ្ញុំខ្លាចបំផុតនៅក្នុងការធ្វើឱ្យអ្នកណាម្នាក់ទៀត​ត្រូវ​ខូចចិត្ត។
«ឱបដៃទៀតហើយយាយ!»
ខ្ញុំនិយាយ​ធ្វើលេងបន្ទោសមែន។ នាងក៏ដកដៃចេញយឺតៗហើយនិយាយ៖
«ខ្ញុំស្មានតែត្រាចូលចិត្តជិះកង់ និងប្រណាំងកង់!»
«រឿងពីមុនទេ!»
ឃើញ​នាង​ស្រពោនខ្ញុំក៏មិនដាច់ចិត្ត​ទើបនិយាយប្រាប់បន្ថែម៖
«តែណាទី ទៅៗ ! ខ្ញុំលើកទឹកចិត្តណាទីប្រាកដជាឈ្នះ! ខ្ញុំទៅមើល​បានតើ គ្រាន់តែ​ខ្ញុំមិនទៅប្រឡង! តែខ្ញុំនឹងអាចទៅ កម្លាំងចិត្តខ្ញុំធ្វើជាទស្សនិកជនបាន!»
នាងញញឹមសាជាថ្មី អាការៈរបស់នាងដូចជាព្រួយបារម្ភថា ខ្លួននាងរញ៉េរញ៉ៃ ហើយមាន​មនោសញ្ចេតនា​រវើរវាយ។
«តែងខ្លួនស្អាតម៉េះ?»
មិនមែនសំឡេងខ្ញុំទៅកាន់នាងទេ​គឺសំឡេងមនុស្សម្នាក់ទៀត។ គេនោះឈ្មោះថាឡុង មនុស្សប្រុសកូនកាត់ចិន​សាច់សៗ មាន​ភ្នែក​តូចៗ រាងខ្ពស់​ស្គម​ហើយមាំ។
ឃើញណាទី តាំងពីពេលណា​មកមិនដឹងទេ ប៉ុន្តែបង្ហាញវត្តមានពេលនេះកាលណា ខ្ញុំដឹងថាឡុង​ប្រហែលជាមានចិត្តមកលើណាទីយូរ ហើយពីព្រោះលើកនេះជាលើកទីមួយដែលខ្ញុំបានឃើញគេនិយាយមកកាន់ណាទី នៅចំពោះមុខខ្ញុំ ប៉ុន្តែមិនមែនជាលើកទីមួយទេដែលខ្ញុំឃើញគេនៅក្បែរៗពីរនាក់ខ្ញុំ។
តាមពិត ឡុង​គេមិនបានបង្ហាញខ្លួនធម្មតាទេ ដែលខ្ញុំឃើញរាល់ដង គឺតាមពិតគេតាមមើលណាទី ហើយដោយសារតែណាទីតាមខ្ញុំដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះហើយខ្ញុំក៏ឃើញឡុងរាល់ដងគ្រាន់តែមិនចាប់អារម្មណ៍។
«ទៅអត់អ្ហះ ​ប្រណាំងកង់ស្អែកណា៎!»
នាង​ហៅភ្លាម ឡុងឆ្លើយអូខេភ្លែត។
ឡុង​ជាមនុស្ស​ប្រុស​មានកម្ពស់ខ្ពស់ប្រហែលខ្ញុំដែរ ប៉ុន្តែគេស្គមជាងខ្ញុំទៀត តែ​សាច់ឈាម​សជាងខ្ញុំនិងណាទីទៅទៀត។
«ទៅម៉ោងហ្មាន ​ហើយចួបគ្នានៅហ្នា៎? បើខ្ញុំមិនមកសួរនេះ​ណាទី ឯងមិនបបួលខ្ញុំទេ​មែនអត់?»
ខ្ញុំញញឹមហើយទុកឱ្យពួកគេនិយាយគ្នា ដោយមុនចាកចេញ​ក៏ធ្វើសញ្ញា​លើកដៃស្ដាំលាទៅមុន។ ណាទីស្រែកមកពីក្រោយខ្នង៖
«នែ ត្រា! ​កុំភ្លេចសម្ដីណ៎ា ថាទៅតាមលើកទឹកចិត្តខ្ញុំនោះអី!»
ខ្ញុំលើកម្រាមពីរ​ស៊ីញ៉ូដាក់ក្រោយខ្នងដោយមិនងាក ជាសញ្ញាថា «មិនភ្លេចទេ» ។
យប់នោះ​ខ្ញុំធ្វើកិច្ច​ការសាលាគរជាគំនរ ទើបតែបានអាក់ខានប៉ុន្មានថ្ងៃសោះ​ កម្មវិធីសិក្សាមិនបានដំអក់រង់ចាំយើងទេ។
ចំណែកពេលវេលានៃជីវភាពរបស់យើងក៏មិនបានដំអក់រង់ចាំយើងនោះដែរ មានបញ្ហានៅកន្លែងណាដោះស្រាយនៅកន្លែងនោះ។  ជាងមួយអាទិត្យមកនេះគ្រប់យ៉ាងនៅសាលា​ហាក់​ធម្មតា​​វិញសម្រាប់ខ្ញុំ។ ខ្ញុំក៏មានសមាធិល្អ​នៅក្នុងការវិលមកទម្លាប់អានសៀវភៅដូចដើម ណាមួយប៉ាក៏ទិញមកច្រើន។ ក្រៅពីនោះខ្ញុំចាប់ផ្ដើមតាំងចិត្ត​ថា ​ខំប្រឹងប្រែង​រៀនឡើងវិញឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។
ធម្មតា​ចាប់តាំង​ពីឈានចូលដល់វ័យជំទង់ ពួកយើង​គ្រប់គ្នាចង់បានស្វ័យភាព។ ពួកយើងក៏ស្រេកឃ្លាន​ក្នុងការ​ចង់​បង្កើតអត្តសញ្ញាណខ្លួនឯង​ថាខ្លួនឯងជាអ្នកណា ពូកែ​អ្វី ​ចូលចិត្ត​អ្វី ​និងធ្វើអ្វីបាន មានលក្ខណៈពិសេសអ្វី ​ចំណែក​ការយកខ្ញុំទៅប្រៀបធៀប​គឺខ្ញុំមិនចូលចិត្ត​ឡើយ។ ចំណែក​ពេលនេះ ខ្ញុំជិតក្លាយជាយុវវ័យ​ទៅហើយ ខ្ញុំរឹត​តែត្រូវការ «ភាពជាខ្លួនឯង!» ដែលខ្លួនឯងខ្ញុំក៏មាន​មោទនភាពជាមួយ​។
«នៅសាលាម៉េចហើយកូនព្រឹកមិញ?» សំឡេងម៉ាក់ឡើងមកដល់។
គាត់ធ្វើជាសួរទេ ខ្ញុំដឹង។​ ប៉ា​បាននាំ​ខ្ញុំវិលទៅចូលរៀនវិញច្រើនថ្ងៃហើយ  គាត់លើក​ទឹកដោះគោមកថ្ងៃនេះ​ធ្វើជាសួរនាំ រឿងនៅសាលា​តាមថា​ប្រហែលមានអ្វី​ចង់លួងលោមខ្ញុំឬ​សួរនាំរឿងអីផ្សេង​ទៀត។ ​ខ្ញុំដឹង ​ខ្ញុំស្គាល់ចិត្ត​ម៉ាក់ច្បាស់។
ជាលើកដំបូង​ដែលឃើញម៉ាក់មកអង្គុយជាមួយកូនក្បែរតុរៀនហើយ​ញញឹម ញញែមដូចមាន​មោទនភាព​នឹងកូនដែលកំពុងធ្វើកិច្ចការផ្ទះ។
«នឹកឃើញឡើងវិញ ម៉ាក់រវល់ពេក​ ខានធ្វើជាម៉ាក់ល្អយូរណាស់មកហើយ! ម៉ាក់ចាំបានថា​ ពីមុនម៉ាក់តែងតែនៅអង្គុយធ្វើលំហាត់ជាមួយកូនម៉ាក់!»​ គាត់វាចាមួយៗ ធ្វើឱ្យខ្ញុំមានអារម្មណ៍​ថា ម៉ាក់ខ្ញុំថ្ងៃនេះមានមនោសញ្ចេតនាស្រទន់ស្រទោណាស់។
សម្តី​រំឭករបស់គាត់ ខ្ញុំក៏នឹកឃើញឡើងវិញដែរ។ វាជារឿងចាស់យូរហើយ។ ម្តាយខ្ញុំតែងតែនៅអង្គុយ​ក្បែរៗខ្ញុំដើម្បីបង្ហាត់បន្ថែម ​ឬកំដរខ្ញុំធ្វើលំហាត់។ ខ្ញុំជាសិស្ស​សាលាអន្តរជាតិតាំងពីក្មេងៗមក យើងរៀនពីរភាសានិងពីរកម្មវិធីសិក្សា    ម្ល៉ោះហើយគ្មានយប់ណាដែលថាមិនមាន​​លំហាត់​គរទេ។
តាំងពីនៅផ្ទះចាស់ បរិវេណ​តូចនិងមានតែបន្ទប់ពីរ គឺបន្ទប់ទទួលភ្ញៀវនិងបន្ទប់គេង ខ្ញុំគេងជាមួយប៉ាម៉ាក់ ហើយធ្វើកិច្ច​ការនៅកន្លែងគេងតែម្តង។
ម៉ាក់តែងចង់បានផ្ទះមានស្តង់ដាមានកន្លែងរៀនត្រឹមត្រូវសម្រាប់ខ្ញុំ។​ ចុងក្រោយ​យើងក៏បានរើ​មក​នៅបុរី ដែលមានសួនហាត់ប្រាណ​និងមានបន្ទប់លើសពីចំនួនសមាជិកគ្រួសារ។ ដើម្បីទទួលបានអចលនទ្រព្យមួយនេះ ម្តាយខ្ញុំបានខិតខំធ្វើការ​លើសមុន ហើយ​គាត់ក៏បានបាត់បង់ពេលវេលា​ ដែលធ្លាប់មាន​សម្រាប់មក​ធ្វើលំហាត់ជាមួយកូនទាំងស្រុងទៅ។​
​ជាក់ស្តែងប្រសិនបើពិចារណា​អំពីជីវិត ខ្ញុំមិនគួរមាន​ការ​ត្អូញត្អែរអ្វីឡើយ។ ចង់បានអ្វីមួយ ត្រូវបាត់អ្វីមួយវិញ យើងចង់បានលុយ​យើងត្រូវ​តែលះបង់ពេលវេលា របស់គ្រួសារ​យើង គឺ​នេះវាយុត្តិធម៌ពេកហើយ។
«ខ្ញុំលែងនៅកុមារទៀហើយ​ម៉ាក់! សូម្បីវ័យជំទង់ក៏ជិតហួសដែរ! ​ខ្ញុំជិតចាស់ហើយ!»
ខ្ញុំនិយាយលេងលាយមែនហើយបន្តសរសេរទៀត  ស្រាប់តែម្តាយខ្ញុំនិយាយមកបន្ថែម៖
«អាយុប៉ុណ្ណាក៏ដោយ ​កូននៅតែជាកូនតូចម្នាក់របស់ម៉ាក់!»
ខ្ញុំនឹកឃើញ​ដល់ស្វ័យភាពនៃភាពជាមនុស្សធំ ដែលខ្ញុំនឹងបានមកដល់ក្នុងកណ្តាប់ដៃនាពេលខាងមុខ។
«ម៉ាក់ចង់ឱ្យកូនគិតឃើញដល់ម៉ាក់មុនគេ រាល់ពេលចង់់ពិភាក្សាអំពីរឿងសំខាន់ៗណាមួយ!»
ខ្ញុំនៅង៉ក់លែងសរសេរហើយត្រិះរិះគិត។ សម្តីគាត់ដូចម្លែកៗ ប៉ុន្តែខ្ញុំចង់ដឹង។
«មានរឿងអីម៉ាក់?»
ម្តាយខ្ញុំរុញទឹកដោះគោមកឱ្យខ្ញុំក្រេប។ តែ​ខ្ញុំអាចលបមើល​ឃើញ​ទឹកមុខ​បារម្ភរបស់គាត់ ទោះបីកំពុងជាប់ក្រេបភេសជ្ជៈជាតិទឹកដោះ។ ខ្ញុំមានអារម្មណ៍ថាកែវភ្នែក​ម៉ាក់បង្កប់មកទាំង​ព័ត៌មាន​ វិជ្ជមាននិងអវិជ្ជមាន ប៉ុន្តែជារឿងអ្វី?
«ម៉ាក់ខឹងអីជាមួយប៉ាទៀតហើយ?!»
ខ្ញុំសួរ។ ​ដ្បិតតែ​ប៉ាលែងលះនឹងម៉ាក់​ គាត់ចែកផ្ទះគ្នានៅ ទៅហើយ ​តែសម្រាប់​ខ្ញុំនៅតែជឿថាគាត់ឧស្សាហ៍មានរឿងជាមួយគ្នាដរាប។ ទោះម្នាក់ៗមិនទាន់មាន​អ្នកថ្មីរៀងខ្លួនចំណែក​លើកនេះ រឿងពីរដែលខ្ញុំបារម្ភពេលឃើញ​វត្តមានចូលមករបស់ម៉ាក់ក្នុងបន្ទប់ខ្ញុំថ្មើរណេះ ​គឺអា​ច​ទេ គាត់មកប្រាប់ថា គាត់មាន​ប្តីក្រោយ ហើយ​មកឱ្យខ្ញុំហៅគេនៅថាប៉ា?
​ខ្ញុំខ្លាចបំផុត វាជាសុបិនអាក្រក់ដែលមានរហូតមក ក្នុងជីវិតកូនៗដែលមាន​ឪពុកម្តាយលែងលះ។ ឬរឿងអ្វីផ្សេង? ទាក់ទងនឹងប៉ាខ្ញុំមាន​ប្រពន្ធក្រោយដឹង? ចិត្តគាត់អាចនៅខឹងច្រណែនកើតទុក្ខបានជាចូលមករកជជែកជាមួយខ្ញុំពេលនេះ?
«គឺរឿងកូនឯងទេ! ម៉ាក់បារម្ភពិតមែន!»
ខ្ញុំចងចិញ្ចើម​ព្រោះឆ្ងល់។ ខ្ញុំគិតថា ជាងមួយសប្តាហ៍នេះ​ខ្ញុំធ្វើបានល្អបំផុត​ហើយ​។ ខ្ញុំមិនបាន​បង្ករឿង ខ្ញុំញ៉ាំបាយតាមពេលនីមួយៗអស់ៗ ខ្ញុំមិនបានចេញ​ដើរលេងបាត់ពីផ្ទះ​ លើកលែងតែកាល ណាទីប្រណាំងកង់ ម៉ាក់ខ្ញុំបានអីមកបារម្ភទៀតហើយ?
«ខ្ញុំធ្វើអីខុសម៉ាក់?!»
ខ្ញុំសួរភ្លាមៗតាមទម្លាប់។ ម៉ាក់ខ្ញុំទីទើរចុះឡើង។ គាត់ជាស្ត្រីខ្លាំងម្នាក់មាន​ការសន្ទនា​ច្បាស់​ៗ និងចូលប្រធានបទចំៗ លើកនេះគាត់ទីទើរ រារែក ខ្ញុំក៏ឃើញថា ទំនងជារឿងមិនស្រួលក្នុងលើកមកពិភាក្សាគ្នាពិតមែន។
«ខ្ញុំសួរថារឿងអី?!» ខ្ញុំខ្សឹបគាត់បន្ថែម។
ម៉ាក់តបដោយមុខស្មើៗ៖
«ព្រឹកមិញ​ អ្នកដែលត្រូវ​​កូនឯងដាក់មួយកៅអីឈាម​ក្បាលនោះ បាន​មក​រកកូនឯងដល់ផ្ទះ!»
ខ្ញុំនៅស្ងៀម។ បេះដូងខ្ញុំត្រូវ​គាំងភឹបនៅក្នុងរបត់មួយ ដែលទាមទារ​​ត្រូវការពីរបីដង្ហើមទៀត​ទើបអាចដើរមកវិញស្រួលៗ ធ្វើដូចជា​គ្មានរឿងអ្វីកើតឡើងបាន។ ទេពណារ៉ា​ជាបទពិសោធផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ និងអាស្រូវ​មួយ​។ ជាមួយគេ ខ្ញុំ​មាន​ស្លាកស្នាមទាំងផ្អែមល្ហែមនិងឈឺចាប់។ បុគ្គលនោះមិនមែនជាអ្វី ដែលជីវិត​ខ្ញុំពេលនេះ​កំពុង​រង់ចាំទេ ។ ទោះចិត្ត​ខ្ញុំនៅតែមិនទាន់ភ្លេចគេ​ប៉ុន្តែ ជាលើកដំបូងដែលខ្ញុំមាន​អារម្មណ៍ថា ដំណឹងពីម៉ាក់មកប្រាប់ កំពុងទាញខ្ញុំឱ្យវិលថយក្រោយទៅក្នុងជីវិត​ដ៏ងងឹតស្លុបកាលពីប៉ុន្មានខែមុន។
នៅពេលដែលម្តាយខ្ញុំរំឭកឡើងពីទេពណារ៉ា ខ្ញុំមានអារម្មណ៍ដូចជាមុតៗ ឈឺៗ ខ្សត់ខ្សោយ ស្លេកស្លាំង ដូចជាមិនមានរសជាតិ ដូចជាហេងហាងឡើងៗ ដូចជា​ខ្ញុំនេះជាមនុស្សចាស់ម្នាក់ មិនដូចជាយុវវ័យដែលទើបតែធំនោះទេ។
«គេមករកអី?»
ខ្ញុំនិយាយខ្សាវៗ​ដៃខ្ញុំខំទប់ញ័រ ព្រោះឃើញថា ភ្នែកម៉ាក់ដៀងមកតាមដាន​មើល​អាការៈរបស់ខ្ញុំតាំង​ពីលើដល់ក្រោម។
«គេសុំចួបកូនជេមស៍! ប៉ុន្តែមើលតាមសភាពអាកប្បកិរិយា គេដូចជាចង់ចួបកូនខ្លាំង! ជេមស៍ មិនមែនម៉ាក់ចង់ព្រមានកូនទេ ប៉ុន្តែម៉ាក់ត្រូវតែនិយាយ! ម៉ាក់ចង់ប្រាប់កូនថា មនុស្សនេះបង្ហាញខ្លួនពេលណា នឹងនាំមកនូវបញ្ហាក្នុងជីវិតរបស់កូន! កុំទន់ចិត្តឱ្យសោះ!»
ម្ដាយខ្ញុំ សឹងថាមិនបាច់រៀបរាប់ប្រាប់ខ្ញុំច្រើនជាងនេះ​ទៀតនោះទេ ត្រឹម​សម្ដីរបស់គាត់ប៉ុណ្ណឹង​ដូចជាប្រាប់ខ្ញុំពិស្តាររួចជាស្រេចហើយថា ទេពណារ៉ាមិនបានបញ្ឈប់។ គេមកនេះ គឺមករកខ្ញុំក៏ព្រោះតែគេ ចង់បន្តស្នេហារបស់ពួកយើងឡើងវិញ ព្រោះរោគលើគ្រែ ស្នៀតកាមគុណ និងភាពត្រេកត្រអាលពិបាករំលត់របស់គេ។
ទើបតែទាញ​រឿងមក​ចូលគ្នា​ក៏កាត់យល់បានថា ដែល​ឥស្សរាចរិយាទើបនឹង​លេងមួយក្បាច់លើហ្វេសប៊ុកដៀមដាមប៉ុន្មាន​ថ្ងៃមុន មែនហើយគ្មានអ្វី​ក្រៅមកតែប្រុសបញ្ញើក្អែករបស់នាងនៅតែគ្មានបេះដូងនៅនឹងកន្លែងឱ្យនាង​។
ចាប់តាំងពីពេលដែលទេពណារ៉ាមិនប្ដឹងផ្ដល់ខ្ញុំរឿងបែកក្បាល ហើយសូម្បីតែទេពណារ៉ា នៅបន្តនឹកឃើញដល់ខ្ញុំ ឬមួយក៏រស់នៅបែបក្លែងក្លាយជាមួយនាងនេះហើយ បានជាធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត ដេកមិនលក់បក់មិនល្ហើយនៅក្នុងភាពស្កឹមស្កៃបែបអភិជនហ្វេសប៊ុករបស់នាង ហើយតាមមកឈ្នានីស ​ច្រណែន​រករឿងសូម្បីមនុស្សតូចតាចដូចជាខ្ញុំ។
ខ្ញុំញញឹមជូរចត់ មុនពេល​ចាប់ផ្តើមឆ្លើយប្រាប់ម្តាយ៖
«ម៉ាក់! កូនជិត​អាយុដប់ប្រាំបីឆ្នាំហើយ!»
ខ្ញុំនិយាយតែប៉ុណ្ណោះ គាត់ក៏នៅផ្ទៀតរង់ចាំស្ដាប់តទៀតព្រោះឃើញខ្ញុំមិននិយាយអ្វីបន្ថែម​។
ទម្លាប់ខ្ញុំ គឺមិននិយាយច្រើន ដូចគំនិតដែលកំពុងគិតត្របាញ់នោះឡើយ។ ខ្ញុំគិតវែងណាស់ប៉ុន្តែខ្ញុំនិយាយខ្លីៗ ដូច្នេះហើយម្តាយខ្ញុំសួរមកវិញ៖
«ហើយវាយ៉ាងម៉េចដប់ប្រាំបីឆ្នាំហ្នឹង? វាយ៉ាងម៉េចទៅជេមស៍! កូនដឹងទេ ម៉ាក់បារម្ភណាស់! ផ្ទះនេះមិនចង់ទទួលមនុស្សចម្លែកមុខ ​ម្នាក់ហើយ​ម្នាក់ទៀត​ទេ!  ជាពិសេសភេទទីបីអស់ទាំងនោះ!»
បេះដូងខ្ញុំគាំងខ្ទប់។ តាម​ថាខ្ញុំឈឺធ្លាប់ហើយ! ម្តាយខ្ញុំនៅតែឱ្យតម្លៃភេទទីបីទៅក្នុងប្រភេទមនុស្ស​តាមបែប​ដែលគាត់យល់ឃើញ។ គាត់ស្អប់ពួកយើង ហើយក៏ចង់ទាញថា ពួកយើងទាំងអស់សុទ្ធតែជាមនុស្សបង្កបញ្ហា។
ខ្ញុំទាញ​បិទសៀវភៅ។ សកម្មភាពនេះ​ជាការធ្វើឱ្យម្ដាយខ្ញុំដឹងកំហុសគាត់ដែលកំពុងតែព្យាយាមមកបង្អាក់ដំណើរការ​ផ្ចង់សិក្សាឡើងវិញរបស់ខ្ញុំ។ គាត់ដឹង​ថាខ្ញុំខឹងបាន​ជាម៉ាក់អង្អែលកំភួនដៃខ្ញុំថ្នមៗ ហើយនិយាយលួង៖
«កូនជាកូនទោលរបស់ម៉ាក់! ជាកូន​តែម្នាក់គត់ ដែលម៉ាក់បានផ្ដល់ក្ដីសង្ឃឹមលើ! ម៉ាក់បារម្ភជារឿងត្រឹមត្រូវ! កុំបន្ទោសម៉ាក់ណ៎ាកូន! កូនមិនទាន់ស្គាល់ខ្លួនឯងច្បាស់ទេ នៅថ្ងៃណាមួយ កូននឹងធំ ចាស់ចិត្តចាស់គំនិត ហើយ​កូននឹង​មើលបកក្រោយឃើញខ្លួនឯងក្នុងវ័យនេះថា សុទ្ធតែជារឿងកំប្លែង! គ្រប់យ៉ាង​ឥឡូវនេះ​ដែលកូនយល់ថាល្អ វាជារឿងគួរឱ្យអស់សំណើចទាំងអស់!»
ខ្ញុំដកដង្ហើមធំ ដោយ​នៅតែរកពាក្យមក​និយាយតបតនឹងគាត់មិនបាន។ បើសិននៅចំពោះមុខខ្ញុំ ជាបងរាហ៊ូឬជាប៉ា ប្រហែលជាខ្ញុំអាចមានពាក្យនិយាយច្រើនជាងនេះ ប៉ុន្តែនៅចំពោះមុខម៉ាក់ខ្ញុំពិបាកនិយាយណាស់។
ត្រូវដឹងថា បើសិនជាអ្នកណាម្នាក់ឱ្យតម្លៃខ្ញុំ អត្តសញ្ញាណ​របស់ខ្ញុំ ហើយស្វែងយល់ឬក៏ផ្តល់នូវសញ្ញាណាមួយថា ព្រមទទួលស្គាល់ពីភាពពិតរបស់ខ្ញុំ ពី​ការគិតរបស់ខ្ញុំ ខ្ញុំប្រហែលជាអាចបើកចំហចិត្ត និយាយជាមួយចេញមក​នូវពាក្យពិតៗបាន​ច្រើនជាងនេះ ប៉ុន្តែការស្រឡាញ់របៀបម៉ាក់ពេលនេះ ហាក់មិនគ្រប់គ្រាន់ទេ ដើម្បីឱ្យខ្ញុំមានទឹកចិត្តក្នុងការនិយាយពន្យល់គាត់តបវិញ។
បើទេពណារ៉ានៅស្រឡាញ់ខ្ញុំ វាក៏ជាកំហុសរបស់ខ្ញុំដែរនោះ ខ្ញុំមិនបាច់បកស្រាយអីជាមួយម៉ាក់ទេ ខ្ជិលណាស់។ ហើយបើគាត់ជឿថាខ្ញុំនឹងទៅលង់ទឹកនៅកន្លែងដដែល ក្នុងកំហុសដដែលម្តងទៀត មានន័យថា គាត់មិនស្គាល់កូនគាត់ច្បាស់ផង តើខ្ញុំទៅពន្យល់គាត់ធ្វើអី?
«ប្រាប់ម៉ាក់មក! សន្យាមកណាជេមស៍! ថាមិនដើរផ្លូវខុសម្ដងទៀត!»
ខ្ញុំលេបទឹកមាត់ហើយក្រោកដើរទៅបង្អួច ពេលឮពាក្យទាំងនេះ។ ម្ដាយខ្ញុំមិនចេញទៅទេ ទោះខ្ញុំនៅស្ងាត់ស្ងៀម ឈរឆ្កឹង។ គាត់នៅបន្ត​អង្គុយចាំ​ទីនោះដដែល ម្ល៉ោះហើយខ្ញុំបែរមកវិញហើយទម្លាក់ខ្លួនផ្កាប់មុខ​គ្រឹបទៅលើគ្រែពូក។
«ម៉ាក់!  ម្នាក់នោះគេបោកប្រាស់ខ្ញុំ ខ្ញុំមិនឱ្យគេបោកប្រាស់បានម្ដងទៀតទេម៉ាក់!»
«ម៉េចក៏គេមករកកូនអ្ហះ?!»
«ស្អីក៏ដោយ កូនមិនដឹង! កូន​មិនបាន​ពាក់ព័ន្ធ! ម៉ាក់កុំបើកទ្វារទៅ​វាចប់​ទៅហើយ!»
«បើកូនមិនទាក់ទង ម៉េចគេហ៊ានមក?» ម្តាយខ្ញុំតវ៉ា ព្រោះគាត់គិតថា​ខ្ញុំនិងទេពណារ៉ានៅមិនទាន់ដាច់ស្រេច? ​
«បើខ្ញុំទាក់ទងគេមែន​ គេមិនមកដល់ផ្ទះទេម៉ាក់! នេះព្រោះតែគេគ្មានលេខថ្មីរបស់ខ្ញុំ និងមិនអាចឈែតរកខ្ញុំ មិនអាចទាក់ទងខ្ញុំ បានជាគេមករកបែបទ័លដូច្នេះ!»
ម៉ាក់នៅស្ងៀម​ខ្ញុំក៏និយាយបន្ថែម​៖
«គ្មាននរណាម្នាក់ចូលចិត្តមនុស្សបោកប្រាស់ទេម៉ាក់! ខ្ញុំមិនអាចសន្យាថាទៅមុខនឹងឈប់ធ្វើខុសទេ! សូម្បី​តែម៉ាក់ក៏មិនអាចសន្យារឿងនេះបានដូចគ្នា!  ខ្ញុំគ្រាន់តែអាចសន្យាបានថា ខ្ញុំនឹងមិនធ្វើនូវកំហុសដដែល​ៗ! ខ្ញុំមិនមែនជាប្រូក្រាមកុំព្យូទ័រនោះទេ! ទាមទារឱ្យខ្ញុំលែងមានកំហុស ម៉ាក់ចង់ឱ្យខ្ញុំលែងធ្វើអ្វីបាន?»
ហេតុអីបានជាខ្ញុំនិយាយបានច្រើនម្ល៉េះជាមួយម្តាយខ្ញុំ? ប្រហែលជាមកពីខ្ញុំផ្កាប់មុខលាក់មុខខ្ញុំទៅក្នុងកម្រាលពូកបែបនេះហើយមើល។
ទៅទីបំផុតខ្ញុំក៏គេងលង់លក់នៅក្នុងទុក្ខសោក។
ស្អែកឡើងខ្ញុំបានសរសេរខេបសិនមួយនៅលើហ្វេសប៊ុកថា «រឿងដែលចប់ហើយគឺចប់មែន! វាមិនយុត្តិធម៌សម្រាប់ខ្លួនខ្ញុំនោះទេ នៅក្នុងការចំណាយពេលវេលាសម្លឹងបកក្រោយ ជាពិសេសចំណាយពេលវេលាជាមួយ​មនុស្ស ដែលធ្លាប់បំផ្លាញខ្ញុំ!»
តាមថាខ្ញុំមិនទម្លាប់សរសេរអ្វីច្រើនទេ ប៉ុន្តែមិនដឹងយ៉ាងម៉េចនៅឆ្នាំចុងក្រោយនៃភាពជាកូនក្មេងនេះ  ពេល​ដែលជីវិតចាប់ផ្តើមជាមួយ​វិញ្ញាសារ វិបត្តិស្នេហ៍និងគ្រួសារ ខ្ញុំក្លាយជាអ្នកសរសេរច្រើនដល់ម្ល៉ឹង? សឹងរាល់ពេលដែលស្មុគ​ គឺចង់តែសរសេរ?
ប៉ុន្តែមិនអីទេ! សម្រាប់លើកនេះ ខ្ញុំមានទស្សនៈការពារថា ខ្ញុំក៏គួរតែសរសេរមែន​ ពីព្រោះគេអាចនឹងមើលឃើញវា ជាជាងឱ្យគេទូរស័ព្ទមករំខាន ​ឬក៏មករកខ្ញុំដល់ផ្ទះទៀត។
វគ្គ
ជីវិត​ពេលខ្លះ​ដូចក្នុងរឿងកុន
ព្រឹកថ្ងៃនោះដដែលនៅក្បែរបណ្ណាល័យ​សាលាឡុង​បានដើរទើមៗ​មករកខ្ញុំ។
«ព្រឹកមិញឃើញសរសេរហ្វេសប៊ុក!»
ខ្ញុំដឹងថាគ្រប់គ្នាចូលចិត្តតាមដានអ្វីដែលខ្ញុំសរសេរ។ ប្រហែលជាដោយសារតែខ្ញុំកម្រ
សរសេរ ឬដោយសារខ្ញុំតួល្បីរឿងអាក្រក់ប្រចាំសាលា?
ដូច្នេះហើយខ្ញុំក៏ឆ្លើយប្រាប់គេ៖
«អត់ទាក់ទងជាមួយនឹងឡុងឯងទេ!»
«មិនបាច់គំរោះពេកក៏បាន!» គេតបមកវិញ​ហើយដាក់បង្គុយ​ភា្លមក្បែរខ្ញុំ ជាឱកាស​ឱ្យខ្ញុំសួរឡើងដូចឆោត៖
«ហេតុអី?!»
«រឿងអី?!» ឡុងហាមាត់សួរវិញ​ធ្វើឆ្ងល់ដូចគ្នា។
«ដែលមកស្អិតជិតខ្ញុំនេះ មកពីឡុងឯងស្រឡាញ់ណាទីហ្មែន? បើមែន ឡុងឯងប្រាប់គេ​ខ្លួនឯងទៅ! កុំចំណាយពេលនិយាយជាមួយខ្ញុំ តាម​ខ្ញុំស្អិតៗ ខ្ញុំជាមួយគេអត់មានអីទាក់ទងគ្នាទេ!»
ឡុង​ងាកមករកខ្ញុំតែខ្ញុំខ្ជិលមើលមុខម្នាក់នេះ ក៏ធ្វើហីមិនងាកតប។ សំឡេងគេលេងមកខ្ញុំវិញ​តិច​ៗ៖
«ខ្ញុំមិនទាន់ហាមាត់យាយសូម្បីតែបន្តិច ម៉េចបានឯងចេះតែគិតថា ខ្ញុំគិតពីរឿងណាទីជាមួយឯង!»
«ព្រោះគ្រប់គ្នាឃើញណាទីដើរតែ​ជាមួយខ្ញុំ! និយាយឱ្យច្បាស់មិនល្អ? ​តាមពិតគេនិងខ្ញុំ គ្រាន់តែជាមិត្ត! ចំណែក​ពេលខ្ញុំស្និទ្ធនឹងគេកាលណាក៏លេចឯងចេញមកដែរ ឯងតាមខ្ញុំរហូត​ព្រោះគេ មិនអ៊ីចឹង?!»
«ត្រូវហើយ! ខ្ញុំស្រឡាញ់គេខ្លាំងណាស់!​» ឡុងរអ៊ូ​តិចៗ​ដូចនិយាយប្រាប់ខ្លួនឯង ​តែខ្ញុំក៏ឮគ្រប់យ៉ាងបាន​ព្រោះនៅក្បែរគ្នា ប្រហែលត្រឹមជាងមួយចំអាមទៀត ប៉ះសាច់គ្នាទៅហើយ។
ពាក្យសារភាពរបស់ឡុង​លឿនពេក ច្បាស់ពេក ធ្វើឱ្យខ្ញុំទៅជាអស់សំណើច រួច​ងើបមុខសម្លឹងឡុង​។ ខ្ញុំឃើញអ្វីម្យ៉ាងនៅក្នុងកែវភ្នែកគេដែលដៀងមើលមុខខ្ញុំ។ គឺអត្ថន័យ​នៃ​ការតូចចិត្ត ការចង់បាន ការចង់ដឹង ការងឿងឆ្ងល់និងសេចក្ដីរំភើបមួយចម្លែក។
យូរណាស់ទៅហើយដែលខ្ញុំគ្មានអារម្មណ៍បែបនេះ។
ខ្ញុំនឹកឃើញឡើងវិញភ្លាម​ដល់ថ្ងៃដែលខ្ញុំបានឃើញគេនៅក្នុង Locker។ មនុស្សម្នាក់ដ៏អាស្រូវនោះ។
«ទៅប្រាប់គេទៅ!»
ខ្ញុំថា​ឱ្យឡុងតិចៗ។
ឡុងឆ្លើយវិញដូចមមីរមមើរ៖
«ប្រាប់រឿងអី?!»
«អ្ហា៎ក!»
ខ្ញុំហួសចិត្ត​​ដៀងមើលឡុង ធ្វើឱ្យដុំក្រដាសស្ករគ្រាប់មួយសំណុំធំ​បុកមកចំទ្រូងខ្ញុំ។
«ភ្នែកដៀងអី?!»
ណាទី​មកដល់ពីមុខពួកយើង។ នាង​បូញមាត់ដូច​ក្នាញ់ច្រណែន។
«ភ្នែកឡើងស្រឹម​ដាក់គ្នា! កុំប្រាប់ថា​ត្រាឯងស្រឡាញ់ឡុងណ៎ា!»
ខ្ញុំឱនទាញ​សម្បកស្ករដែលមាន​រមូរចូលគ្នាគប់មកពីរនាក់យើង។ នេះជាកាយវិការពន្យារពេល ព្រោះខ្ញុំកំពុងត្រូវពាក្យថា ​«ត្រាឯងស្រឡាញ់ឡុង» មកប៉ះ​ស្រទាប់ណាមួយ​នៃជម្រៅចិត្ត​។
នាងមកដល់កាន់តែកៀក​ខ្ញុំងើបឡើងត្រង់ខ្លួនហើយនិយាយ៖
«ស្ករគ្រាប់គ្រូហាមមិនឱ្យយកមកសាលាទេ! ​ចាំមើលប្រាប់គ្រូ!»
«សម្បកទេតើ!» នាងតវ៉ាហើយអង្គុយប៉ុកមកក្បែរខ្ញុំមួយចំហៀងទៀត។ ​ពួកគេ​ពេលនេះ​អមខ្ញុំសងខាងតែម្តងហើយ។ ខ្ញុំលួចសម្លឹងឡុងកន្ទុយភ្នែក មុនពេលនិយាយ​ស្រាលៗ៖
«Princess របស់ឯងមកហើយ! មានអីនិយាយដែរទេ! ឱកាសមិនងាយមានទេ!»
ឡុងដៀងភ្នែកមើលខ្ញុំ។ មុខគេក្រហម មិនដឹងខឹងឬអៀនប្រាកដទេ។ ​ពេលខ្ញុំញាក់ចិញ្ចើមស៊ីញ៉ូឱ្យនិយាយ គេក៏និយាយតិចៗ៖
«ណាទីមើល Alex Strange love អត់?»
«ម៉ាក់អត់ឱ្យបង់លុយ ​​Netflix ផង» នាង​ឆ្លើយតប​ទាំងមុខក្រៀម។ តែខ្ញុំវិញមិនត្រឹមមុខក្រៀមទេ​ បែរជាមុខក្រហមជាងឡុងផង។
ភាពយន្ត Alex Strange love ខ្ញុំចូលចិត្តណាស់ មើលពីរបីដងទៅហើយ។ រឿងនេះ​និយាយពីសិស្សម្នាក់ថ្នាក់វិទ្យាល័យដូចពួកខ្ញុំគឺ​ Alex ដែលចេញរឿងមកគឺបានសេពគប់ជាមួយ​កញ្ញា Claire តាំងពីយូរមកហើយ នៅសាលា​អ្នកណាក៏ឃើញ។ ប៉ុន្តែពេលមួយ​ពីរនាក់នេះ​ ចាប់ផ្តើមចង់ណាត់ចួបគ្នាដោយ កក់បន្ទប់សណ្ឋាគារនៅញូវយ៉ក អាឡិចស្រាប់តែបាន​ចួបចៃដន់ជាមួយ ក្មេងជំទង់ស្រឡាញ់ភេទដូចគ្នាម្នាក់ឈ្មោះ Elliot ​។
ពីរនាក់នេះចួបគ្នាកាលណា អាឡិចមានអារម្មណ៏ស្រើបស្រាលសម្ងាត់ជាមួយអេលីយ៉ូត ដោយប្លែកៗផ្អើលៗរហូតដល់មកផ្ទះវិញ អាឡិច​ ចោទសួរខ្លួនឯងអំពីរឿងភេទសម្ព័ន្ធពិតរបស់គេ។ គេមិនដឹងថា ​ដោយសារតែការសម្រេចចិត្តថា ជិតទៅចួបជាមួយ Claire ហើយភ័យអំពីការបាត់បង់រាត្រីទីមួយ​ទើបស្ត្រេស ឬមួយខ្លួនឯងពិត​ជា​មកលង់ស្រឡាញ់ Elliot ដែលជាប្រុសស្រឡាញ់ប្រុស?
ការថប់បារម្ភនេះបាន នាំឱ្យគេភាន់ច្រឡំចុះឡើងពេញ​មួយផ្ទៃរឿង។ ថ្ងៃមួយពេលកំពុងជជែកគ្នាជាមួយ Elliot អាឡិចទប់ចិត្តមិនបាន​ក៏ថើប Elliot យកតែម្តង។ ភ្លាមៗនោះគេដឹងពីអារម្មណ៍​ពិតនៃភេទសម្ព័ន្ធរបស់ខ្លួន តែនៅមានៈ​ថាខ្លួនជាប្រុសស្រឡាញ់ស្រីហើយគិតថាគ្រប់យ៉ាងមកកពីស្ត្រេស។ នៅពេលល្ងាចនៃការណាត់ចួបលើកដំបូងជាមួយClaire ទីបំផុតAlexបានរកឃើញខ្លួនឯង គេបាន​សារភាពប្រាប់នាងថា  ខ្លួនតាមពិត​ទើបនឹង​ដឹងច្បាស់​ថាខ្លួន​មានអារម្មណ៍ចំពោះអ្នកផ្សេង។ Claire នាងខឹងណាស់ ថែមទាំង​បានដេញតួប្រុសម្នាក់នេះចេញ។
ខ្ញុំនឹកឃើញ​រឿង​ភាពយន្តដ៏ជក់ចិត្ត​មួយនោះឡើង ​តែមិនបាននិយាយអ្វីទាំងអស់ សូម្បីតែងាកមើលឡុងឱ្យចំ​ក៏ធ្វើមិនបាន ដូចជាមុខស្ពឹកៗទាញ​មិនចង់បែរម៉េចមិនដឹង។
ឡុងឌឺឱ្យណាទី ឬ​ខ្ញុំឱ្យប្រាកដ? ឡុងក៏ស្រឡាញ់ប្រុស?
សញ្ញាចម្រុះ!
ខ្ញុំច្រឡំអំពីគេដឹង?​ គេបង្ហាញ​ខ្លួនតាមខ្ញុំ ឯខ្ញុំយល់ថាគេតាមណាទី? មុននេះគេថាស្រឡាញ់​ តើគេស្រឡាញ់អ្នកណា? គេចង់និយាយអ្វីមួយ ហើយ​ខ្លាចការបដិសេធ?
មានមនុស្សជាច្រើនអាចនឹង​កំពុងមានអារម្មណ៍លាយឡំគ្នា មិនដឹងថាតើខ្លួនឯងចូលចិត្តប្រុសឬស្រី ​ខ្ញុំដឹងពី​រឿងនេះតាមរយៈការអាន និង​ទ្រឹស្តីដែលថា ស្នេហានិងការភ័យខ្លាចអាចមានទំនាក់ទំនងគ្នា ធ្វើឱ្យមនុស្ស​ច្រឡំអំពីចិត្ត​គេខ្លួនឯង ពិសេស​អ្នកដែលមិនច្បាស់នៅឡើយ​ថាខ្លួនឯងជាភេទទីបី។
ម៉ោងចូលរៀន កណ្តឹងលាន់ឡើងយើងក៏ត្រូវបែកស្លេះគ្នាត្រឹមណេះ។
យប់នោះវិលមកគេងវិញ មិនដឹងយ៉ាងម៉េច ខ្ញុំស្រាប់តែមានអារម្មណ៍ចម្លែកចំពោះឡុង។ ក្រសែភ្នែកក្រៀមស្រពោនរបស់ឡុង ទីបំផុតទៅនៅតែផ្តិតក្នុងចិត្តខ្ញុំ។ ខ្ញុំចេះតែសួរខ្លួនឯងថា តើខ្ញុំមានបញ្ហាជាមួយឡុងដោយសារតែណាទី ឬមួយក៏ខ្ញុំពិតជាមានការទាក់ទាញជាពិសេសជាមួយនឹងឡុង?
ពាក្យចាស់លោកពោលថា អាណិតស្អិតជាងស្រឡាញ់។ ខ្ញុំមិនភ្លេចឡុង​ ដោយសារខ្ញុំស្រឡាញ់ឡុង ឬខ្ញុំអាណិតគេ?
ដោយសារតែខ្ញុំចង់ឱ្យឡុងចួបជាមួយណាទី?
ប្រធានបទសំខាន់នៅក្នុងពេលនេះ គឺ​ក្នុងជីវិតយុវវ័យ សេចក្ដីស្នេហារមែងតែង​នៅព័ទ្ធជុំវិញពួក​យើង ទោះបីជាពេលវេលារំលងទៅដោយកាលវិភាគ​សិក្សាជាច្រើន​ តែ​មិនមានមួយដង្ហើមណាយើងមិន​គិតគូរអំពីរឿងស្រឡាញ់ និងចង់ផ្សារភ្ជាប់ខ្លួនឯងជាមួយ​ភាពរំភើបនោះទេ។
សូម្បីតែយុវជន​​ខូចចិត្ត​ដូចជាខ្ញុំនេះហើយ​ក្តី។
បើខ្ញុំប្រាប់ថាខ្ញុំមិនចង់បាន​ស្នេហា​ទៀត ​ខ្ញុំកុហកទេ! ប្រហែលអាចខ្ញុំខ្លាច​ការ​ឈឺចាប់ដោយសារទំនាក់ទំនងអតីតកាល​ត្រូវ​កើតឡើងដដែលទៀត ហើយ​ចួនកាលខ្ញុំខ្លាចការបដិសេធ​។
ខ្ញុំគិតថា​ភេទទាំង​អស់​ដូចតែគ្នាទេ មានអារម្មណ៍ថាងាយរងគ្រោះនៅពេលស្រឡាញ់នរណាម្នាក់ ជាពិសេស ប្រសិនបើបេះដូងធ្លាប់ខូចកាលពីអតីតកាលផង អាចធ្វើឱ្យយើង​ខ្លាចរហូតដល់ទៅ​អនាគតនៅតែខ្លាច​។
ស្អែកឡើង នៅមាត់ទ្វារ​ខ្ញុំឃើញឡុងទៀត។
«មានបោះជំរំមួយ​នៅខ្នងផ្សារទៅអត់?!»
គេសួរខ្ញុំដោយភ្នែកស្រទន់។ ភ្នែកនេះឱ្យសញ្ញាមកថា គេកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ តែគេខ្លាច​ៗ​។ គេមើលទៅ មិនសូវហ៊ាន​ប្រឈមមុខ តែក្លាហាន​ហ៊ានបបួល។
ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ បានជាខ្ញុំដាក់ជន្ទល់កង់ផង សួរផង៖
«ចង់ឱ្យខ្ញុំហៅណាទីឱ្យហ្មែន? មិនមែន​អ្នកនាំសា​រទេ!»
«ស្អី​គេ?!»
ឡុងចងចិញ្ចើម​ដូចជាកំពុង​ត្រូវរងប៉ះទង្គិចគ្នារវាងសម្តីខ្ញុំនិង​ចិត្តពិតរបស់គេ។ គេហាក់ខឹង​ ខ្វល់ខ្វាយ ប៉ុន្តែ​នៅទាក់ទើរ ក្នុងការ​លបសម្លឹងមើលខ្ញុំជារឿយៗតែងាកចេញភ្លាមៗពេលខ្ញុំមើលវិញ។
«ខឹងហើយ? អារម្មណ៍មិនល្អ!»
ខ្ញុំឌឺទាំងដៃទាំងពីរលើកទៅក្រោយទាញសាក់កាដូខ្លួនឯងយ៉ាងសង្ហា​ បង្អួតរាងកាយរបស់ខ្ញុំនិងទំនុកចិត្ត​មួយអាថ៌កំបាំង។
ឡុងខាំមាត់តិចៗងាកមកវិញ តែគេមិននិយាយអ្វី​បានត្រឹម​មើលមុខខ្ញុំហាក់ខូចចិត្ត​។ ក្រសែភ្នែកបង្អូសវែងៗបែបនេះ មាន​តែទេពណារ៉ាប៉ុណ្ណោះធ្លាប់ប្រើមកលើខ្ញុំ ក្រៅពីនេះ​គ្មានទេ សូម្បីមាសមន្តាឬបងរាហ៊ូ​ ឬមួយអ្នកណាក្តី។
រឿង៖ ថ្ងៃណាមួយ ភាគទី១៤
ខ្ញុំមិនចម្លែកទេ ដែលគ្រប់គ្នារើសអើងចំពោះមនុស្សភេទទីបី។ ជាពិសេសកាលណា​បាន​ដឹងរឿងស្នេហាការអាថ៌កំបាំងរបស់អ្នកដទៃ ទោះជារឿងកន្លងហួស ព្រមទាំងជារឿងមានលទ្ធផលមិនល្អផង សង្គមនេះ​នៅតែនិយម​នាំគ្នាលើកកកាយ យកមកនិយាយដដែលដដែល មិនខ្វល់ថា អ្នកណាត្រូវឈឺចាប់​។ អត់ចម្លែក!
រឿងមួយ​ដែលចម្លែក គឺអ្នកដែលនិយាយហ្នឹងជាអាណា​ព្យាបាលរបស់ខ្ញុំ។ សូម្បីតែគាត់ក៏គិតថា ការស្រឡាញ់ប្រុសដូចគ្នាគឺជារឿងដែលមិនអាចទទួលយកបានដែរ ដូ​ច្នេះហើយ ​បើគ្រូខ្ញុំដែលស្អប់មនុស្សស្រឡាញ់ភេទដូចគ្នា រកតែរឿង​មក​ចោទខ្ញុំ មិនពេញចិត្តខ្ញុំទាំងបំពាន រហូតដល់និយាយអុចអាលឱ្យនាយកបណ្ដេញខ្ញុំចេញពីសាលាបាន គ្រប់យ៉ាង​កើតឡើង​ព្រោះហេតុផលមួយ​ប៉ុណ្ណោះគឺ«ដោយសារតែខ្ញុំស្រឡាញ់​មនុស្សប្រុសដូចគ្នា!» ខ្ញុំឈប់មាត់ ប៉ុន្តែក្នុងចិត្តខ្ញុំកំពុងរកមធ្យោបាយសព្វបែបយ៉ាងក្នុងការវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ខ្ញុំមិនអាចរស់នៅទីនេះទេ។
ខ្ញុំខលទៅប៉ា។ គាត់លើកភ្លាម ខ្ញុំក៏ស្រែកឡើង៖
«ប៉ា! ម៉ាក់ដឹកខ្ញុំមកចោលទៅផ្ទះអ៊ំលីន! ខ្ញុំមិនមែន​សម្រាមទេ!​ ខ្ញុំត្រូវការប៉ា! ប៉ាមកភ្នំពេញវិញភ្លាម! ខ្ញុំត្រូវការប៉ាឥឡូវនេះ!»
ខ្ញុំស្រែកយំង៉ោង​ទាំងមិនបានដឹងថា មកពីប៉ាស្លុតនឹង​ទំនួញរបស់ខ្ញុំបានជាគាត់នៅស្ងៀមមិនទាន់ឆ្លើយ ឬអ្វី…..
ម៉ាក់ទ្រោបក្បាលយំ។
វគ្គ
ប៉ាឱ្យខ្ញុំទទួលយក​អ្វីៗ​ដែលបានកើតឡើង​
ប៉ាខ្ញុំបានមកដល់ភ្នំពេញ ពីរថ្ងៃបន្ទាប់ពីយប់ដែលខ្ញុំស្រែកយំហៅគាត់។ នៅពេលមករកខ្ញុំដល់ផ្ទះ ប៉ាបានប្រកែកដាច់អហង្ការជាមួយម្តាយខ្ញុំ មិនឱ្យខ្ញុំដូរសាលា ក៏មិនឱ្យខ្ញុំចេញទៅសម្រាកស្រុកស្រែណាទាំងអស់។
ទំនាស់ទាំងអស់ គឺប៉ា​ឱ្យខ្ញុំប្រឈមមុខ។
​គាត់ថា​ នឹង​ទៅដោះស្រាយជាមួយនាយក ជាមួយគ្រូ ជាមួយមិត្តភក្តិទាំងអស់នោះ ដែលបានធ្វើបាបរើសអើងខ្ញុំនៅសាលា។
យប់នោះប៉ាខ្ញុំនៅសម្រាកបន្ទប់ខ្ញុំ។
គាត់​និយាយជាមួយខ្ញុំច្រើន។  គាត់ប្រាប់ខ្ញុំថា រឿងដដែលដដែលនឹងនៅតែកើតឡើងមកវិញ​បាន បើសិនជាខ្ញុំចង់គេចពីវា ព្រោះគ្រប់យ៉ាង​ដែលយើងបានប្រព្រឹត្តរមែងតែងនៅជាប់នឹងយើង ជាអតីតកាលរបស់យើង​ ដែល​យើង​ត្រូវហ៊ានប្រឈមមុខជាមួយ។
ខ្ញុំមិនបានដឹងថាលើកនេះ តើប៉ាខ្ញុំគាត់បានសំបុត្រយន្តហោះពីណាមកបន្ទាន់បានបែបនេះទេប៉ុន្តែវត្តមានរបស់គាត់ ពិតជាធ្វើឱ្យខ្ញុំមានភាពកក់ក្តៅខ្លាំង។
ពាក្យមួយគេនិយាយថា យ៉ាងហោចណាស់យើងមាននរណាម្នាក់ជាសំអាងនៅក្នុងជីវិតរស់នៅរបស់យើង បើមិនមែនម៉ាក់ មិនមែនប៉ា គួរតែជាអ្នកដែលយើងជឿថា យើងប្រាកដជាមានភាពកក់ក្តៅ និងថមថយចុះ​នូវភាពរងាឯកោ អស់សង្ឃឹម ​ឬកំហឹងពុះកញ្ជ្រោល។
ប៉ា​ខ្ញុំបាននិយាយប្រាប់ខ្ញុំថា មានមនុស្សជាច្រើននៅក្នុងលោកយើងនេះ ចួបប្រទះរឿងមួយចំនួនដែលខ្លួនក៏ដឹងថា មិនល្អ ឬមិនទទួលបានការឱ្យតម្លៃ កោតសរសើរ ថែមទាំង​បន្តុះបង្អាប់​បង្កជាការអា​ម៉ាស់ បានជា​ប្រសើរគេ​ព្យាយាមគេចវេះពីវា ប៉ុន្តែតាមពិតទៅរឿងទាំងនោះ នៅតាមអន្ទោល​យើងរហូតដរាបណាយើងនៅតែគេចមិនទទួលស្គាល់វា។
ដូច្នេះករណីរបស់ខ្ញុំ បានជាកើតឡើងរួចទៅហើយ ត្រូវតែប្រឈមមុខ។
ខ្ញុំក៏បានសួរគាត់វិញ៖
«ចុះប៉ាគិតយ៉ាងម៉េច រឿងដែលខ្ញុំស្រឡាញ់ប្រុសគ្នាឯង?!»
គាត់នៅស្ងៀមបន្តិច។
«ប៉ាមិនឆ្លើយ​ក៏បាន ខ្ញុំអត់ខឹងប៉ានោះទេ!»
ខ្ញុំថាហើយទ្រោបក្បាលឱបគាត់។
ប៉ាខ្ញុំឆ្លើយដោយអង្អែលក្បាលកូនទោលម្នាក់នេះផង៖
«គ្មានអ្នកណាកើតមក ចង់បានអ្វីមួយស្មុគស្មាញមកជាមួយទេ!  ចង់ឱ្យរលូន​ ឱ្យធម្មតាដូចគេដូចឯង! ដូចប៉ាអ៊ីចឹង បើប៉ាសួរកូនថាតើកូនចង់បាន ទេពេលប៉ាលែងលះ តាមពិតទៅគឺកូនមិនចង់ទេ គ្មាននរណាចង់បានឪពុកម្ដាយលែងលះឡើយ ប៉ុន្តែចួនកាល ជារឿងដែលយើងត្រូវតែធ្វើដោយចៀសមិនរួច ចំណែកការស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមមួយ ដែលគេនៅមិនទទួលយកពេញលេញ​នៅឡើយនេះ​ ក៏គ្មានឪពុកម្ដាយណា ដែលបន់ព្រះសំពះទេវតាសុំឱ្យកើតកូនមកជាភេទទីបីដែរ ប៉ុន្តែអ្វីដែលប៉ាដឹងប្រាកដ គឺពុកម្តាយគ្រប់គ្នា ទទួលយកកូនរបស់គាត់ មិនថាក្មេងនោះល្អឬអាក្រក់ សឬក៏ខ្មៅ ល្ងង់ខ្លៅឬក៏ឆ្លាត ភេទទីបីឬភេទណាក៏ដោយ ក៏នៅតែជាកូនរបស់ប៉ា!»
ខ្ញុំស្តាប់គាត់ទាំងស្ងៀមស្ងាត់។ ​ប៉ាខ្ញុំសួរបន្ថែម៖
«ចុះស្អែករឿងទៅសាលារៀនវិញ យ៉ាងម៉េចដែរកូន?»
ខ្ញុំងើបមុខចេញពីការឱបចង្កេះគាត់ ហើយអង្គុយឡើងមកវិញ តែ​នៅស្ងៀមរិះគិតចុះឡើងអំពីរឿងទាំងអស់ដែលបានកើតឡើងនៅទីនោះ។ ណាទី ដែលតែងរករឿងខ្ញុំ គ្រូជីវៈ និងចុងក្រោយគឺនាយកតែបោះកាសខ្ញុំចោល។
«ឬប៉ាកំពុងបង្ខំកូនឱ្យធ្វើរឿងដែលកូនមិនចង់ធ្វើ» ប៉ាថាមកតិចៗ។
«ខ្ញុំចង់ធ្វើខ្លាំងពេលនេះ​ទោះបីជាមើលទៅ ពិបាក!»
ខ្ញុំតបវិញ​ទាំងសម្លឹងឆ្ងាយទៅក្រៅបង្អួច។
«ពិបាកម៉េច?!»
«ពិបាកនិយាយ! ដូចកាលប៉ាត្រូវចេញពីផ្ទះនេះ ដើម្បីឱ្យបានស្រណុកក្នុងចិត្តគ្រប់គ្នា ឈប់ឈ្លោះ ឈប់ឮទំនាស់ ប៉ុន្តែខ្ញុំត្រូវបាត់បង់ចំណែកមួយនៃគ្រួសារ! ធ្វើឱ្យគ្រប់យ៉ាងលែងពេញលេញដូចមុន!»
ប៉ាខ្ញុំនៅស្ងៀមវិញ ជាមួយដង្ហើមធំ។ ស្តាយក្រោយពិតមែន​ដែល​ខ្ញុំមានអារម្មណ៍​ថា​បាន​ធ្វើឱ្យ គាត់នឹកឃើញខ្លួនគាត់មាន​កំហុស។
«ខ្ញុំមិនចង់និយាយទម្លាក់គ្រប់យ៉ាងលើប៉ាទេ! ការទាស់គ្នា​ ឬបរាជ័យ​របស់ខ្ញុំនៅសាលា​ ក៏មិនមែន​មកពីប៉ាម៉ាក់បែកគ្នាឬមកពីស្អីទាំងអស់​មកពី….ខ្ញុំមិនដឹងទេ! ជីវិត​មនុស្ស​តែងតែមាន​ម្តងពីរដងបែបនេះហើយ!»
គាត់ងក់ក្បាលតិចៗ​ហាក់នៅព្យាយាមស្តាប់ ខ្ញុំក៏និយាយបន្ថែម៖
«គឺ​និយាយរួម ទៅសាលា​ស្អែក​មិនស្រួលទេ វាពិបាក តែយើងចាំបាច់ធ្វើវាចុះ! ដូចប៉ាមិនចង់លែងលះទេ តែត្រូវធ្វើ! ខ្ញុំចង់និយាយអ៊ីចឹង!»
«យ៉ាងហោចណាស់! ក៏កូនរបស់ប៉ា​ឥឡូវធំហើយ! មើលខ្លួនឯងចុះ ចេះនិយាយច្រើន ហើយត្រូវៗទៀត! ខុសពីមុន!»
«ពីមុនខ្ញុំយ៉ាងម៉េច?!»
«ពីមុនកូនមិនសូវនិយាយមិនសូវស្ដី សូម្បីតែប៉ាជាឪពុកម្ដាយក៏មិនដឹងថា កូនកំពុងគិតអីដែរ! ប៉ុន្តែឥឡូវនេះគ្រាន់តែកូនហាមាត់មក ដូចជាយល់ដឹង គឺ​កូនប៉ា​ក្លាយជាមនុស្សដែលចូលចិត្តគិតពី ចិត្ត​គេ!»
«អត់យល់ទេ! ​ខុសគ្នានឹងខ្ញុំពីមុនយ៉ាងម៉េចទៅ?!»
«កាលពីមុន ដែលកូនមិនចង់ឆ្លើយ មិនស្តីតប ​មិនខ្វល់ថាអ្នកណាដែលកំពុងសួរនោះចង់ដឹងពីរឿងអ្វី ប៉ុន្តែពេលនេះ ទោះបីកូនមិនចេះឆ្លើយ​ឬក៏គ្មានចម្លើយច្បាស់លាស់ប៉ុន្តែក៏កំពុងព្យាយាមរកចម្លើយ ដែលសន្តានចិត្ត​នៃទំនាក់ទំនង​ស្មោះត្រង់ទាំងនេះ សូម្បីតែភាសាកាយវិការរបស់កូន ក៏នឹងធ្វើឱ្យគូសន្ទនាយល់បានថា វាល្អ! គឺល្អខ្លាំងណាស់ មានតម្លៃពេញមួយជីវិតទៅមុខ មិនថា ពេលកូនចូលមហាវិទ្យាល័យ ឬក៏ចេញទៅធ្វើការចរិតយល់ចិត្តអ្នកដទៃ គិតអំពីដៃគូដែលកំពុងតែសួរសំណួរ ដៃគូសន្ទនារបស់យើង​ ជាទុនធំ​មួយនៃកិច្ចកសាង​ទំនាក់ទំនងក្នុងសង្គម!»
ខ្ញុំសប្បាយចិត្ត​បន្តិចឡើងវិញទៀតហើយ។ រឿងនៅសាលាខ្ញុំ ចង់មានន័យ​ថា ការចាកចេញនោះខ្ញុំអត់ចង់ទេ ខ្ញុំមិនចង់ផ្លាស់សាលា​ទៀតឡើយ ប៉ុន្តែការចូលទៅវិញវាក៏រឹតតែពិបាក ដូចជាសឹងតែថា វាពិបាកជាងឱ្យខ្ញុំ បំភ្លេចអាមនុស្សអាក្រក់ម្នាក់នោះទៅទៀត។ ខ្ញុំប្រាប់ប៉ាបែបនេះ ស្រាប់តែប៉ាឆ្លើយមកវិញ៖
«បើអ៊ីចឹង មិនបាច់ទៅសិនក៏បានដែរកូន! ចាំធ្វើចិត្តបានសិនក៏ល្អ!»
ខ្ញុំនៅស្ងៀមគិត ហើយទីបំផុតទៅខ្ញុំបានលង់លក់រហូតដល់ភ្លឺ។ ក្រោកដឹងខ្លួនមកវិញមេឃព្រហាមទៅហើយ​ មិនឃើញប៉ានៅក្នុងបន្ទប់នេះ​តិចលោតែ​គាត់ចេញទៅរត់កីឡា​ចោលខ្ញុំ?
ខ្ញុំឈានសកញ៉កចេញទៅក្រៅរត់ចុះក្រោមរកគាត់  ទើបតែបើកទ្វារក៏ឮសូរសំឡេងពួកគាត់ប្រកែកគ្នាទៀតទៅហើយ។
«ហេតុអីបានជាធ្លាយលេចឮរឿងរ៉ាវរបស់កូនជេមស៍នៅសាលាថ្មីបាន? ហើយហេតុអី សាលានោះ​ស​ម្បូរ​​​មនុស្ស​មាត់អេចអូចច្រើនម្ល៉េះ?!» ប៉ាខ្ញុំសួរហាក់ខឹង។
ម្ដាយខ្ញុំមិនបង្អង់ទេ  គាត់ខ្សឹបខ្សៀវតប។  ប៉ុន្តែតាមពិតទៅ របៀបរបស់គាត់ គឺឈ្លោះតឹង​សសៃ​ក​ដាក់គ្នាជាមួយប៉ា៖
«សង្គមអីទៅហើយ? ទូរសព្ទគ្រប់ដៃ WIFI គ្រប់កន្លែង! យើងធ្វើអីខ្លះ ដែលអាចលាក់ជិតនោះ?»
«រឿងធំដុំម៉េះ?  សាលាក្រែងមានក្រមសីលធម៌ មានវិន័យអ្ហី?​ កូនក្មេងម្នាក់ទេតើ! ចាំបាច់អីឱ្យព័ត៌មាន​ទៅកាសែត? ចាំបាច់​សរសេរបំភ្លៃថា កូនខ្ញុំឈ្លោះគ្នានៅសាលាដែលទើបផ្លាស់ទៅ? ជាន់ពន្លិចច្បាស់ក្រឡែត! ថ្ងៃហ្នឹងខ្ញុំមិនទាន់ទៅដល់សួររកខុសត្រូវឱ្យកូនផង ហេតុអីបានជាអ៊ីនធឺណេតសរសេរបែបហ្នឹងបាន?»
សាជាថ្មី ដំបៅចាស់មិនទាន់របកស្នាម បានចាប់ពើតប៊ឹបៗផ្ទួនគ្នា​ឡើងវិញនៅក្នុងទ្រូងខ្ញុំ។ ខ្ញុំទប់ខ្លួនឯងទៅនឹងមាត់ទ្វារបន្ទប់ ហើយស្រមៃឃើញនូវរឿងជាច្រើន ដែលទើបតែរំលងទៅ ក្រោយការផ្តាច់ទំនាក់ទំនងរវាងខ្ញុំនិងទេពណារ៉ា។
អំពើទាំងឡាយ ដែលពួកអ្នកកាសែតបានធ្វើមកលើជីវិតយុវវ័យរបស់ខ្ញុំ ពួកអ្នកតែស្ករលើហ្វេសប៊ុក​លេបត្របាក់ខ្ញុំ ការនិយាយបន្តគ្នាដោយមិនដឹងរឿងច្បាស់ នៅលើបណ្ដាញសង្គមជាន់ឈ្លីខ្ញុំ គឺវាឈឺចាប់ ហើយនិង​មុតជ្រៅជាងអ្វីដែលទេពណារ៉ាបន្សល់ទុកនៅក្នុងបេះដូងរបស់ខ្ញុំទៅទៀត។
ឥស្សរាចរិយា ទៀតហើយ! ខ្ញុំក្ដាប់មាត់គិតហើយបែរចូលក្នុង រាវរកទូរសព្ទ​ប្រញាប់ប្រញាល់​។
កែវភ្នែក​ក្តៅគគុក​របស់ខ្ញុំ សម្លឹងឃើញ​គ្រប់យ៉ាងដែល​ពិភពលោកនេះកំពុងស្វាគមន៍យើង នៅព្រហាម​ដំបូង​មួយដែលខ្ញុំគិតថា ខំ​ត្រដាបត្រដួសចង់ក្រោកឡើងមកវិញ រស់សាជាថ្មី​ និងរស់ជាខ្លួនឯង ប៉ុន្តែគ្រប់គ្នា​លើកទឹកចិត្ត​ យល់ចិត្ត​ខ្ញុំបានល្អមែន!  ហ្វ្រីឱ្យខ្ញុំមួយព្រនង់ហើយមួយព្រនង់ទៀត។
«ក្មេងប្រុសទោល​កូនស្រីនាយកអាកាសចរដែលទើបលែងលះ ឈ្មោះជេមស៍ត្រូវគេដេញចេញពីសាលារៀនថ្មីទៀតហើយ!»
«ពាក្យចាស់ថា​កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច!»
«ប៉ាគេចោលការងារ ​លាឈប់មកតែលតោលនៅភ្នំពេញ​ ដើម្បីមកតាមកូនភេទទីបីដែលមិនដោយគន្លងធម៌!»
«ប្រភពជិតស្និទ្ធនិយាយថា គេបានធ្វើឱ្យម្តាយយំច្រើនដង​ ថែមទាំង​ឌឺដងឱ្យគ្រូជីវៈ​រហូត​ដល់នាយកសាលា​ចេញបទបណ្តេញចេញ!»
«មនុស្សមានជំងឺគួរតែនៅក្នុងពេទ្យ! គួរតែនៅក្នុងកន្លែងដែលមានសុវត្ថិភាពចំពោះខ្លួននិងអ្នកដទៃ!» ឃ្លាចុងក្រោយ​នេះជាកម្មសិទ្ធិរបស់ ឥស្សរាចរិយា។ ខ្ញុំពុះកញ្ជ្រោល ប៉ុន្តែមិនដល់មួយដង្ហើមទេ ខ្ញុំថយកំហឹង​មកវិញ ហើយក្រពាត់ដៃទាំងក្តាប់ទូរសព្ទរង្គើចុះឡើង ឡើងចុះ​នៅនឹង​ចុងម្រាម។
នាង​បាន​នៅជាមួយទេពណារ៉ាហើយ ដឹងថាបេះដូងគេគ្មានមនុស្សស្រី ឬក៏យ៉ាងម៉េច ឬមួយក៏ចិត្តបិសាចរបស់នាងដឹងថា  ពេលណាក៏នាងនៅចាញ់ខ្ញុំ បានជានាងធ្វើព្យុះព្យោមកតាមដានរឿងជីវិតរបស់ខ្ញុំទាំងដែលខ្ញុំឈប់ខ្វល់នឹងពីរនាក់នាង…..
«បិទចោលអា WIFI ហ្វេសប៊ុកស្អីអស់ហ្នឹង!» ប៉ាខ្ញុំនិយាយទៀតឮមកពីជាន់ខាងក្រោមព្រមានម្តាយខ្ញុំ។
«កូនជេមស៍ព្រមទៅសាលាវិញ ទៅប្រឈមមុខទៅរកខុសត្រូវឱ្យខ្លួនឯងហើយ ហេតុអីបានជាអូនឯងយករឿងទាំងអស់នេះមកនិយាយ តាំងពីព្រលឹមអុរបាន? អូនឯងគួរតែឈឺចាប់តវ៉ាជំនួសកូន!»
ហេតុផល​នៃ​អ្នកម្តាយខ្ញុំ ដែលលាន់ឮមកល្វើយៗធ្វើឱ្យខ្ញុំនៅធ្វើមុខស្មើ សើច​ចុងមាត់ចុះឡើង​ៗចំអកឱ្យខ្លួនឯង។
សំឡេងប៉ាខ្ញុំតវ៉ា៖
«សភាពពិតនៅខាងក្រៅ​ វាមិនដែលអាក្រក់ហែកហួរដូចក្នុងអាបណ្តាញសង្គមឆ្កួតឡប់អស់ទាំងនេះទេ! កូនកំពុង​ធ្វើសមាធិបាន គេសម្រេចចិត្តថា​ទទួលស្គាល់បញ្ហា​ហើយទទួលយក​ដំណោះស្រាយ​ មិនរត់គេច!»
ម្តាយខ្ញុំដាក់មកវិញ៖
«ប៉ុន្តែក៏មិនត្រូវបង្ខំកូន​ឱ្យធ្វើនូវអ្វី ដែលប្រឈមអាម៉ាស់​ឈឺចាប់ហួសហេតុពេកដែរ!»
«កូនខ្ញុំអាយុ១៨ឆ្នាំស្អែកខានស្អែកហើយ!»
ខ្ញុំកាត់ចិត្ត​បន្ថយ Volume សំឡេងពួកគាត់ចេញពីការយកចិត្ត​ទុកដាក់របស់ខ្ញុំ។​ កុំឱ្យខ្ញុំនេះក្លាយជាប្រធានបទ​កាន់តែយ៉ាប់ឡើងៗសម្រាប់ការចួបគ្នា​វិញដំបូង​រវាងប៉ាម៉ាក់ក្នុងផ្ទះយើង។
ខ្ញុំធ្មេចភ្នែកទាំងសង ប៉ុន្តែគ្រប់ពេលក៏ឃើញតែ​រូបតួឯកហ្វេសប៊ុក នាង​ឥស្សរាចរិយាកំពុងតែ សម្លក់មុខខ្ញុំតាមអេក្រង់ទូរសព្ទ។
កាន់តែខឹងនឹង​នាង​ ខ្ញុំកាន់តែមានកម្លាំងចិត្ត នៅក្នុងការងើបមុខសម្លឹងឆ្ពោះទៅកាន់ពិភពលោកនេះ។ នឹកឃើញ​ដល់សៀវភៅខ្លះ​ដែលធ្លាប់អានហើយចាំមក គឺមានពាក្យ​មួយដែលគេនិយាយថា «ដួល​កន្លែងណាក្រោកទីនោះ» «មនុស្ស​យើង​ស្អប់​ឬស្រឡាញ់សុទ្ធតែបង្កប់នូវ​កម្លាំងតស៊ូក្នុងនោះ» ។
ពីរនាក់ឯង​ចង់ឱ្យខ្ញុំក្រោកលែងរួច? ​ចុះបើខ្ញុំមិនព្រម?
ការអភ័យទោសនិងការទទួលយកថា គ្រប់គ្នាមាន​ចំណុចមិនល្អ​ គឺជាគន្លឹះក្នុងការបំបាត់សត្រូវចេញពីជីវិត នេះជាអ្វីដែលបងរាហ៊ូខំសរសេរមកទាំងព្រលឹម។ គាត់តាមដានខ្ញុំណាស់ យល់អំពីសភាពរបស់ខ្ញុំណាស់ ​ប៉ុន្តែឥស្សរាចរិយានិងប្រុសបញ្ញើក្អែក មិនមែនជាសត្រូវទេ ពីរនាក់នេះគ្មានតម្លៃ សូម្បីតែឱ្យប្រើពាក្យ “សត្រូវ” ជាមួយក៏មានបញ្ហាដែរ​ព្រោះខ្ញុំគ្មានសត្រូវឡើយ​។
សត្រូវ​វាទាល់តែខ្ញុំធ្វើខុសជាមួយគេ តែនេះគេមកឆ្កួត​លើខ្ញុំខ្លួនគេ។
ខ្ញុំបាន​បញ្ឈប់ការរក្សាទុកនូវអនុស្សាវរីយ៍ «មើលងាយ និង ស្អប់ខ្ពើម» របស់ពួកគេទៅហើយ  បុគ្គលនោះនៅតែចច្រប់ក្បែរៗរបងជីវិត​ខ្ញុំ បន្ត​សម្តែងរឿង​បំផ្លាញខ្ញុំ បង្ហាញ​ថា​មិនចូលចិត្តខ្ញុំ  ជីវិតបន្តទៅមុខរបស់គេ នឹង​រលំរលាយ​ព្រោះទង្វើខ្លួនគេ។
ហើយបើឃើញខ្ញុំមាន​ក្តីសុខ ​មាន​ដំណើរការរីកចម្រើន ​គេ​វិលវល់ចិត្ត​ ខ្ញុំនឹងតាមបំណងគេឱ្យចូលពេទ្យឆ្កួត​បានសម្រេច​។
ប៉ា​ឡើងមកដល់។ គាត់សម្លឹងមកខ្ញុំ ដែលរលីងរលោងបន្ទាប់មកសម្លឹងទូរសព្ទដៃដែលខ្ញុំនៅ​ក្តោប​​ទុក​នឹងចុងម្រាម។
គាត់ទម្លាក់ទឹកមុខ ស្វែងរកវិធីឬពាក្យពេចន៍មកនិយាយបន្លប់ស្ថានការណ៍។
«ហាត់ប្រាណជាមួយប៉ាតោះ!»
ដោយមិននិយាយស្តី ខ្ញុំប្តូរប្រើខោអាវកីឡា​ថ្មី ដែលប៉ារបស់ខ្ញុំទើបនឹងទិញមក។ មិនដែលមានពេលណាមួយ ដែលប៉ាខ្ញុំភ្លេចទិញខោអាវកីឡាពីស្រុកគេមកផ្ញើនោះទេ។
ពេលចុះមកក្រោម ខ្ញុំឃើញម្ដាយខ្ញុំតាមសម្លឹងខ្ញុំដោយក្ដីព្រួយបារម្ភ គាត់រកហាមាត់និយាយអ្វីតែអត់ហាស្តីទៅវិញ ទំនង​ម៉ាក់នៅទីទើរព្រោះឃើញប៉ា។
ម្ល៉ោះហើយ​ខ្ញុំនិយាយទៅកាន់គាត់មុន៖
«ពេលកូនមកវិញ សុំញ៉ាំអាហារពេលព្រឹកស្នាដៃម៉ាក់ម្តង!»
«បានសំណព្វចិត្ត! កូនចង់ញ៉ាំអីក៏បាន!»
«អីក៏បានដែរម៉ាក់!»
ឪពុកនិងកូនយើងបានរត់ជុំវិញសួនច្បារ ក្នុងបុរីបន្ទាប់ពីខានហាត់បែបនេះជាមួយគ្នាច្រើនខែមកហើយ។
«ត្រូវរៀន​រស់នៅពិតប្រាកដ ក្នុងជីវិតពិតរបស់យើង​ហើយ​ កុំអនុញ្ញាតឱ្យបុគ្គលណា មកបំបាក់ទឹកចិត្តយើង​​រារាំងយើង​ពីអ្វីដែលយើងចង់ធ្វើ។»
ប៉ាឆ្លៀតរត់ផងប្រាប់ខ្ញុំបែបនេះទៀត។
ប៉ុន្តែខ្ញុំវិញ ខ្ញុំយល់ច្បាស់ពីអ្វី​ដែលខ្លួនខ្ញុំនេះកំពុងគិតនិងតទល់ជាមួយ។ ជាអ្វីមួយ ដែលពុក​ម្តាយ​កំពុងតែបារម្ភ ដូចជាពេល​ប៉ាខ្ញុំរត់ជុំវិញសួនជាមួយខ្ញុំ គាត់តាមលួចមើលខ្ញុំរហូត។
ខ្ញុំមិនចង់សម្តែងទេ ប៉ុន្តែនេះគឺជាច្រកតែមួយគត់ដែលខ្ញុំចង់បង្ហាញគាត់ថា ខ្ញុំព្យាយាមធ្វើជាមនុស្សធំ។ បន្តិចទៀតខ្ញុំអាយុដប់ប្រាំបីឆ្នាំហើយ ខ្ញុំមិនបន្ទោសមនុស្ស​មិនល្អ​ដែលបង្ហាញកំហុស ឬពេលវេលាមិនល្អ​របស់ខ្ញុំឱ្យគ្រប់គ្នាដឹងរឿងលើអ៊ីនធឺណេត ដើម្បីជាន់ខ្ញុំចុះទាបនោះទេ។ ខ្ញុំត្រៀមខ្លួនមុនពេលត្រឡប់ទៅកាន់សាលា ជាមួយ​ការតាំងចិត្ត​ធ្វើរឿង​ដែលខ្លួនឯងពីមុនមក មិនជឿថា​អាចធ្វើបាន​។
ខ្ញុំក៏មិនបន្ទោសប៉ា ដែលចង់លាក់រឿងនេះពីខ្ញុំនោះដែរ។
នៅលើលោកនេះគ្រប់យ៉ាងមានហេតុផលរបស់វា។ ទីបំផុតពេលដែលយើងឈប់អង្គុយសម្រាកហើយញ៉ាំទឹក ប៉ាខ្ញុំដាច់ចិត្តនិយាយថា៖
«ជេមស៍ កុំទៅអីកូនថ្ងៃនេះ! យើងពន្យារសិនទៅរឿងទៅសាលា!»
សម្តីរបស់គាត់ធ្វើខ្ញុំយល់ពីទុក្ខព្រួយកង្វល់ទាំងប៉ុន្មានដែលគាត់លាក់ទុក។
បន្ទាប់ពីស្រីហាយសូ សាជាថ្មីបានវាយប្រហារខ្ញុំនៅលើបណ្ដាញសង្គម នារីកូនអ្នកមាននិងប្រុសគេ​មិនបានបញ្ឈប់ត្រឹមនេះ គេថែមទាំងចង់ឱ្យមនុស្សគ្រប់គ្នាដឹងថា ខ្ញុំនេះអន់ថយដល់កម្រិតណា។ គ្រប់គ្នា​ចង់ឱ្យខ្ញុំបាត់មុខ​ជារៀងរហូតទៅបីដូចជា​ឡានជាប់ហ្វ្រាំងទៅណាមិនរួចរបស់​វណ្ណដា?
ឥឡូវប៉ាមកហៅខ្ញុំឱ្យផ្អាកការចូលរៀនវិញទៀត?
«ហេតុអីទៅប៉ា!»
ទម្រាប់របស់ខ្ញុំ គឺសួរខ្លីៗបែបនេះ។ ប៉ុន្តែប៉ាខ្ញុំដឹងហើយថា ខ្ញុំមានន័យវែង។ គាត់ឆ្លើយវែងមកវិញ៖
«ម៉ាក់កូននិយាយត្រូវ! ប៉ាយល់ស្រប ចួនកាលយើងបង្ខំធ្វើរឿង​ទាំងទទឹងទទែង ​ដូចចេញទូកទាំងដឹងថាមានព្យុះ!»
«ខ្ញុំមិនដែលដើរសមុទ្រទេ! មិនដឹងថា អ្នកនេសាទថ្នឹកគេទប់ព្យុះបានឬអត់?»
«មនុស្ស​ថ្នឹក​ទូកមាំ ក៏មិនប្រាកដថា ទប់ព្យុះបានដែរព្រោះយើងមិនស្មានរ៉ិកទ័រវាដឹង!»
«តែរឿងទៅសាលាផ្សេងណ៎ាប៉ា! មុនក្រោយទេ!»
ប៉ាឆ្លើយមកវិញ​មួយៗ៖
«ក៏ឃើញដែរ! គ្រប់គ្នាសរសេរមិនល្អពីកូនលើបណ្តាញសង្គម!»
«ខ្ញុំធ្លាប់ហើយ!» ខ្ញុំតបផង លូកយកបណ្តាគ្រាប់ពោតលីងស្រាលៗ​ដែលកាន់ មកទៅក្នុងទឹកឱ្យត្រី។​ពួកវាហាមាត់ចំាដូចស្គាល់ខ្ញុំច្បាស់។ ​ខ្ញុំញញឹម​​ឱ្យចំណីវា។
ប៉ាតាមមកដល់ហើយ​និយាយទៀត។
«ប៉ាមិនបង្ខំកូនទៅទេ ពេលខ្លះ​យើងក៏ត្រូវដកឃ្លាខ្លះសម្រាប់ខ្លួនឯង!»
«គេសរសេរទៅហើយ! យើងទៅឃាត់ម៉េចនឹងកើត?!»
«ប៉ាបារម្ភពីកូន! ប៉ាមានកូនតែម្នាក់នេះដែល​ប៉ាទុកកូនសំខាន់ជាងអ្វីគ្រប់យ៉ាង  ប៉ាអរណាស់ដែលឃើញកូនប៉ារឹងមាំ ប៉ុន្តែបើកូនក្លាយទៅជារឹងទទឹងវាមិនល្អដដែល!»
ខ្ញុំដកដង្ហើមវែងៗ បែរមុខទៅត្រី​ហើយ​បិទភ្នែកធ្វើសមាធិ។
ចិត្តមួយខ្ញុំសួរខ្លួនឯងថា តើ​ខ្ញុំពិតជារឹងទទឹងឬខ្ញុំរឹងមាំ?
«ឥស្សរាចរិយា មិនអាចហាមឃាត់ខ្ញុំមិនឱ្យទទួលខុសត្រូវរឿងទាំងអស់​សម្រាប់ខ្លួនខ្ញុំខ្លួនឯងទេ! កាលពីលើកទីមួយ ខ្ញុំចង់រកខុសត្រូវប៉ុន្តែខ្ញុំត្រូវច្រវាក់មួយចាក់សោពីក្រៅ លើកនេះទៀតខ្ញុំត្រូវតែទទួលខុសត្រូវឱ្យបាន ប្រឈម​នឹងវា​ព្រោះខ្ញុំមានប៉ា!»
ប៉ាខ្ញុំញញឹម។
ខ្ញុំចាប់ផ្ដើមរត់បន្ត ​គាត់ក៏រត់មកតាមពីក្រោយខ្នងខ្ញុំ។
កាត់តាមកន្លែងដែលប្រឡាំងកាស បាននាំស្រីហាយសូមកបញ្ឈឺខ្ញុំ​ បេះដូងខ្ញុំលែងពើតហើយ​។ ​ខ្ញុំចាស់ទុំហើយ ខ្ញុំមាំហើយ!
ហោចណាស់ ខ្ញុំមិនអាចបោះបង់ចោលជីវិតរបស់ខ្ញុំដ៏វែងឆ្ងាយទៅមុខ​ ដែលពុកម្តាយខ្ញុំបាន​បណ្តាក់​ទុន​ ទាំងពេលវេលា​លុយកាក់ចិត្តថ្លើមកន្លងមកជាង១០ឆ្នាំនេះឱ្យអសារឥតការដោយសារមនុស្ស​ប្រុសម្នាក់ទេ។ នៅមាន​មនុស្ស​ស្អាតសង្ហា​ល្អៗ ជាច្រើន​ទៀតនៅតម្រៀបជួរគ្នាឯផ្លូវជីវិត​ខាងមុខ គ្រាន់តែពេលនេះ​ខ្ញុំមិនទាន់ចង់ជ្រើស….
ថ្ងៃណាមួយ….ខ្ញុំនឹង​មានអ្នកណាម្នាក់….
ខ្ញុំសរសេរដូច្នេះ ពេលមកដល់បន្ទប់វិញ៖
«ប៉ុន្មានខែដ៏រំភើប ពីចន្លោះចុងអាយុដប់ប្រាំពីរឆ្នាំទៅអាយុដប់ប្រាំបីនៅក្នុងបន្ទប់នេះ Surprise Surprise»។
ពេលចូលងូតទឹក ខ្ញុំបានលាងជម្រះ គ្រប់យ៉ាង​ឱ្យវាហូរទៅតាមលូ​រួមទាំងមនុស្ស​ដែលខ្ញុំធ្លាប់ស្រឡាញ់និងធ្លាប់ស្អប់ខ្លាំង។ មនុស្ស​បំពានខ្ញុំ​និងពិភពលោកមួយ​ដែលគ្មាន​លំនឹង ​តែងតែព្យាយាម​រំជួលយើង​ចុះឡើងទៅតាម​សង្វាក់របស់វា​ខ្ញុំទាត់ចោលចេញទាំងអស់។
ខ្ញុំជិតអាយុដប់ប្រាំបីហើយ ខ្ញុំមិនចង់ក្លាយជាមនុស្សធ្វើអ្វីដូចកូនក្មេង បោះបង់ចោលអារាត់អារាយ​ រាយប៉ាយកណ្ដាលទី គេចពួនចុះឡើង ហ្វេគៗ​ លឹបលទៀតនោះទេ។
ជ្រើស​រើស​​ជាប់ច្រវាក់ ឬមួយក៏នៅក្នុងគុកនៃចិត្តខ្លួនឯងព្រោះខ្លាចសម្ដីអ្នកផង ឬជ្រើសរើសប្រឈមមុខ ​ជាជម្រើស​របស់ខ្ញុំ។ ខ្ញុំក៏មិនទៅនៅផ្ទះអ៊ំលីន ដើម្បីបំភ្លេចរឿងរ៉ាវនៅភ្នំពេញដែរ។ ពីព្រោះថា​មុននិងក្រោយខ្ញុំគង់តែត្រូវត្រឡប់មកវិញ ដូច្នេះខ្ញុំត្រឡប់មកវិញថ្ងៃនេះឱ្យហើយ ដើម្បីដឹងថា តើយ៉ាងណាទៅការប្រឈមមុខជាមួយនឹងរឿងដែលគេគិតថាពិបាក។
វគ្គ
ជីវិតមនុស្សយើងត្រូវតែបន្តទៅមុខ
កុំនៅទ្រឹងមួយកន្លែងកូន!
ប៉ាប្រាប់ឱ្យខ្ញុំចៀសចេញពីច្រកផ្លូវចូលក្នុងសាលា ​​ព្រោះមានសិស្សផ្សេង​សម្រុកចូលមកច្រើនដែរ ជិតដល់ម៉ោងរៀន​ហើយ ផ្លូវនេះក៏តូចចង្អៀត ​យើងត្រូវចេះគិតអ្នកដទៃ តែក៏កុំឱ្យ​អ្នកដទៃច្រានយើងដួលបាន។
សាលារៀនខ្ញុំអើយ! គ្រប់យ៉ាងនៅទីនេះដូចគ្មានអ្វីប្រែប្រួលទៅតា​មពេលវេលាប៉ុន្មានថ្ងៃ ដែលខ្ញុំបានអវត្តមានទេ។
ខ្ញុំស្ពាយសាក់កាដូដើរឱនៗត្រុនៗ​ត្រឡប់ចូលទៅក្នុងបណ្តាទិដ្ឋភាពទាំងឡាយណាដែលខ្ញុំធ្លាប់បាន​គិត​ថា នឹងលែងបានវិល​មកវិញ​មើលវាទៀតហើយ។ អាគារអានសៀវភៅ  ទីបាល់បោះ​ និង​កន្លែងស្រីៗអង្គុយ​ញ៉ាំអាហារ​….គិតថា​គ្មានអ្នកណាចំណាំខ្ញុំបានទៅចុះ ។​
លើកលែងតែពួកអ្នកយាម ក្នុងចំណោមពួកគាត់មាន​ម្នាក់ ដែលបាន​លួចដៀងភ្នែកសម្លឹងមកខ្ញុំ។ គ្មានជម្រើស ខ្ញុំក៏សើចស្ញាញទៅកាន់គាត់វិញ។ ​នេះ​​ជាលើកដំបូងក្នុងជីវិតដែលខ្ញុំសើចគ្មានសំឡេង ហើយសើចធំយ៉ាងនេះចេញមកបាន។
បុរសនេះ​អាច​ថា គាត់បានដំណឹងរឿង​ខ្ញុំត្រូវនាយកបណ្តេញ​ចេញ​ឱ្យ​លែងមករៀនទៀត ឬមួយក៏គាត់បានឃើញ អ្វីៗលើហ្វេសប៊ុកកាលពីម្សិលមិញមិនដឹង។ ពេលខ្ញុំសើចគាត់ក៏សើចតបវិញ។
«ដើរទៅកូន! ជូនប៉ាទៅបន្ទប់នាយក»
ខ្ញុំនាំប៉ាដើរចូលទៅក្នុងសាលារៀន កាត់តាមរបៀងអាគារទាំងឡាយដែលយើងធ្លាប់ធ្វើរាល់ដង ដោយសារខ្ញុំមិនដែលមានមិត្តភក្តិដូច្នេះហើយខ្ញុំអត់មានពាក្យអីសម្រាប់និយាយនោះទេ ក្រៅពីដើរចច្រប់ជាទម្លាប់។
គ្រប់គ្នាមិនថានៅតារាងបាល់ឬមួយក្នុងសួនច្បារ ឬមួយក៏នៅលើផ្លូវទៅថ្នាក់ ឬនៅឈរចាំគ្នា​ពីមុខបណ្ណាល័យចាប់ផ្ដើមងាកមកសម្លឹងខ្ញុំ។
ខ្ញុំធំប៉ុណ្ណេះហើយមានប៉ាជូនមកសាលារៀនទៀត?
គេគិតអ៊ីចឹងឬមួយក៏គេគិតអំពីអ្វីដែលឥស្សរាចរិយានិយាយនៅលើបណ្ដាញសង្គមកាលពីព្រឹក។ ខ្ញុំចាប់ផ្ដើមដោះស្រោមមុខចាស់របស់ ខ្លួនឯងដែលជាភេទទីបីស្ពឹកៗខ្លាចៗ ពេលនេះ ជាមួយនឹងកម្លាំងអានុភាពថ្មីចម្លែក ខ្ញុំនិយាយទៅកាន់ពួកគេ៖
«សួស្ដី! សួស្តីទាំងអស់គ្នា»
នេះមិនមែនខ្ញុំទេ ខ្ញុំមិនដែលនិយាយបែបនេះឬក៏ញញឹមបែបនេះ សូម្បីតែ​ធ្វើទឹកមុខមាំបែបក្លាហានបែបនេះទៅកាន់គ្រប់គ្នានោះឡើយ។ ពួកគេភាំងសាជាថ្មី មុនពេល​រកនឹកឃើញ​តបមកវិញទាំង​ហៅឈ្មោះ ៖
«សួស្ដីជេមស៍!»
សួស្ដីពួកគេសុទ្ធតែស្គាល់ឈ្មោះខ្ញុំនៅផ្ទះ ល្បីមែន​ខ្ញុំ គ្មានអ្នកណាហៅខ្ញុំថា ត្រា នោះទេ!
ប្រាកដណាស់ថា ពួកគេបានអានរឿងរបស់ខ្ញុំនៅលើអ៊ីនធឺណេត។ ម្នាក់ៗពាក់កាសនៅនឹងត្រចៀក សៀតទូរសព្ទ​នៅនឹងកាបូប វាមិនចម្លែកទេ! ខ្ញុំបានត្រៀមខ្លួនរួចហើយ….ពិសេសនឹកឃើញដល់កាសរបស់ខ្ញុំ ដែលនៅខូចនៅឡើយដោយសារត្រូវលោកនាយកបោកចោល។
ប៉ាបាន​និយាយទៅកាន់អ្នកគ្រូម្នាក់នៅមាត់ផ្លូវថា គាត់​នាំ​ខ្ញុំមកចួបនាយក។
«សូមចាំបន្តិច​ខ្ញុំជម្រាបគាត់សិន!»
ថាហើយអ្នកគ្រូបានចូលទៅមុនដើម្បីជម្រាបនាយក ចុងក្រោយក៏ចេញមកវិញដោយប្រាប់ថាអាចចូលបាន។​
លោកគ្រូនាយកធ្វើជារៀបចំនេះនោះនៅលើតុគាត់ ប៉ុន្តែនៅក្រោមវ៉ែនតារបស់គាត់ ខ្ញុំដឹងថាគាត់មានអារម្មណ៍តឹងតែង ដែល​ឃើញខ្ញុំមកវិញលើកនេះ។
ខ្ញុំជម្រាបសួរកាត់ហើយ ត្រូវគាត់ចង្អុលឱ្យថយទៅអង្គុយលើសាឡុង។
ប្រហែលជាម្តាយខ្ញុំបានប្រាប់ពួកគេថា ឪពុកខ្ញុំនឹងនាំខ្ញុំមករកខុសត្រូវនៅសាលារួចហើយផងក៏មិនដឹងយប់មិញនេះ ព្រោះអ្នកនៅទីនេះទាំងអស់ភាគច្រើនស្គាល់និងគោរពរាប់អានជាមួយម្តាយខ្ញុំ។
«សូមអញ្ជើញអង្គុយ»
គាត់អញ្ជើញ​ប៉ាឱ្យ​អង្គុយចុះនៅនឹងមុខតុតែម្តង ទីនោះមាន​កៅអីពីរ តែ​គាត់ឱ្យខ្ញុំមកអង្គុយលើសាឡុងឆ្ងាយពីពួកគេ។
«ខ្ញុំមកសុំលោកនាយកឱ្យភក្ត្រាចូលរៀនឡើងវិញ» ប៉ាចាប់ផ្តើម
ឯនាយកប្រកែកញ៉ាញភ្លាម៖
«ខ្ញុំមិនបានដេញគេទេ! ប៉ុន្តែក្មេងធ្វើខុស ត្រូវតែទទួលការដាក់ពិន័យ!!»
ប៉ាខ្ញុំសួរវិញឡើងវិញភ្លាម​ដែរ៖
«លោកនាយកចង់ដាក់ពិន័យកូនខ្ញុំរបៀបម៉េច?!»
«សាលាយើងគឺ នែ៎…មិនចាំបាច់ប្រាប់ឪពុកម្តាយទេ! ក៏គ្មានអ្វីក្រៅពីឱ្យឈរ ឬមួយក៏ទៅអង្គុយក្នុងបន្ទប់រៀនទទេមួយ​ម្នាក់ឯងមួយរយៈ​ ធ្វើអ្វីៗតាម​ដែលគ្រូដាក់ឱ្យធ្វើ រហូតទាល់តែបានពិន្ទុតាមការកំណត់របស់គ្រូផ្ទាល់!»
«បាទៗ​ ប៉ុន្តែខ្ញុំនៅតែអះអាងថា កូនខ្ញុំមិនបានធ្វើឫកពាច្រឡោមខាងទៅកាន់គ្រូព្រោះតាំងចិត្ត​ទេ!​ គ្នាជាក្មេង​មិនចេះមាត់ក អាចថារឿងមុននោះមាន​កន្លែងភាន់ច្រឡំខ្លះ!»
ប៉ាទើបតែនិយាយមិនទាន់ចប់ផង លោកនាយ​បោះសម្តីមកកាត់ភ្លាម៖
«ចំណែក​ខ្ញុំមិនបានភាន់ច្រឡំទេ! កូននេះ បានធ្វើច្រងេងច្រងាងនៅចំពោះមុខខ្ញុំជានាយក!»
គាត់ថា ទាំងដៀងកន្ទុយភ្នែកមើលមកខ្ញុំ ចំពេលខ្ញុំលួចមើលគាត់ដូចគ្នា។
ទីបំផុត​ខ្ញុំជ្រប់មុខ​មិនសម្លឹងគាត់នោះទេ ទុកឱ្យប៉ាខ្ញុំជាអ្នកដោះស្រាយ។ ទោះបីយ៉ាងណាក៏ដោយ ចុងក្រោយប៉ាខ្ញុំបាននិយាយនូវសម្ដីជាច្រើនដោយទន់ភ្លន់ស្លូតបូត ហើយបានការពារនូវអាកប្បកិរិយារបស់ក្មេងជំទង់ដូចជាខ្ញុំថា ចួនកាលអាកប្បកិរិយាខាងក្រៅមិនមានអត្ថន័យច្បាស់លាស់សំដៅនឹងចិត្តថ្លើមខាងក្នុងនោះទេ គាត់ប្រាប់ថា​ ខ្ញុំនេះជាក្មេងមាន​លក្ខណៈមិនសូវរួសរាយ ស្រស់ស្រាយដូចមនុស្សភាគច្រើន តែក៏មិនមែន​មានន័យថា ​មិនមែនជាក្មេងល្អដែរ ខ្ញុំពិតជាត្រូវការឱកាសខ្លះ ហើយមិនចាំបាច់ប្ដូរសាលានោះឡើយ ។
សម្តីប៉ា​ដែលខ្ញុំស្តាប់ហើយមាន​ទឹកចិត្តជាខ្លាំងនោះគឺ​គាត់លើកឡើងថា៖
«កូនរបស់ខ្ញុំគឺជាក្មេងម្នាក់ដែលត្រូវការជំនួយ ព្រោះគេ​មាន​ផ្លូវចិត្តទន់ខ្សោយ មិនមែនត្រូវការការបណ្ដេញចេញ ឬមួយក៏ត្រូវការការបោះបង់ចោលនោះឡើយ!»
ចុងក្រោយខ្ញុំបានវិលត្រឡប់ទៅកាន់ថ្នាក់រៀនរបស់ខ្ញុំវិញ។
ប៉ាបាននាំខ្ញុំចូលទៅរួចនិយាយប៉ុន្មានម៉ាត់ជាមួយគ្រូជនបរទេសប្រចាំថ្នាក់ខ្ញុំ មុនពេលគាត់វិលត្រឡប់ទៅផ្ទះវិញ។
បានចូលមកដល់ថ្នាក់កាលណា ក៏ធូរចិត្តដោយសារគ្រប់គ្នាញញឹមរកខ្ញុំ ជាពិសេសណាទី អ្នកតែងតែរករឿងខ្ញុំកាលពីមុន។
«សូមស្វាគមន៍ជេមស៍» នាងនិយាយជាភាសាអង់គ្លេស​។
ខ្ញុំញាក់ចិញ្ចើម​ញញឹម​តិចតួចជាកិច្ចឆ្លើយតប។ ​រេភ្នែកមើលមួយជុំខ្ញុំដឹងថា  គ្រូជីវៈមិននៅទីនេះទៀតនោះទេ គឺជាគ្រូផ្សេងជាជនជាតិ ហើយគាត់បានដើរ​មកទះស្មាខ្ញុំថ្នមៗ។
ខ្ញុំជឿថាគាត់មិនបានតាមដានបណ្ដាញសង្គមទេ គាត់ឈ្មោះថាគ្រីស្ទៀនមកពីប្រទេសអង់គ្លេស​ ប៉ុន្តែគាត់ប្រាកដជាបានដឹងឮខ្លះមិនខាន​អំពីវិបត្តិរបស់ខ្ញុំលើកនេះ។
ការបានមកអង្គុយក្នុងថ្នាក់នេះវិញគឺជាជោគជ័យដ៏ធំសម្រាប់ខ្ញុំ។ តាមពិត នៅក្នុងបញ្ហាបើសិនជាយើងប្រឈមមុខនឹងវាបាន យើងនឹងទទួលបានជោគជ័យរួចទៅហើយកុំថាឡើយ យើងត្រូវតែឈ្នះអ្នកដែលធ្វើបាបយើង គឺវាគ្មានន័យទេ វាគ្រាន់តែជារឿងបន្ទាប់តែប៉ុណ្ណោះ។
បើសិនជាថ្ងៃនេះ ពេលនេះ ខ្ញុំនៅអង្គុយមើលមាន់នៅក្នុងផ្ទះរបស់អ៊ំលីន នៅឡើយតាមវិធីម្តាយខ្ញុំនោះ​ ថ្ងៃស្អែកនិងថ្ងៃខានស្អែកខ្ញុំអាចនឹងក្លាយជា​អ្នកកើបអាចម៍គោឬមួយក៏ធ្វើអ្វីទៀតខុសពីនេះ។
ជាការពិតណាស់ពេលខ្លះយើងគួរតែមាន ចន្លោះគម្លាតមួយឱ្យខ្លួនឯងដកដង្ហើម ឃ្លាតពីបណ្តាបញ្ហាណាដែលចាក់ស្រេះពេកគ្មាន​​ច្រកចេញនៅឡើយ តែ​រឿងខ្ញុំកាលពីប៉ុន្មាន​ថ្ងៃមុនជាមួយគ្រូជីវៈមិនមែនជាវិបត្តិទេ ប៉ុន្តែជាកំហុស។​ ខ្ញុំយល់ថា ខ្ញុំនិងគាត់មាន​កំហុស​ដូចគ្នា​ម្ខាងម្នាក់។ ខ្ញុំមិនស្តាប់គាត់ ឯគាត់រើសអើងខ្ញុំ ចំណែកលោកនាយកវិញ….ពិបាកនិយាយណាស់ គ្រប់គ្នាក្នុងសាលាយើង​តែង​ដកដង្ហើមធំពេលនិយាយអំពីនាយកម្នាក់នោះ។
គ្រប់យ៉ាងក្នុងថ្នាក់​ដំណើរការ​រលូនស្ងប់ស្ងាត់ មិនមានអ្វីទាំងអស់រហូតដល់ពេលដែលខ្ញុំចេញមកញ៉ាំបាយ។
នៅកន្លែងញ៉ាំបាយខ្ញុំនឹកឃើញដល់រឿងជាច្រើន។
រឿងដែលសំខាន់ គឺពាក់ព័ន្ធរវាងមនុស្សបីនាក់គឺ ឯកម៉ាលីគ ឥស្សរាចរិយា និងទេពណារ៉ា។ ពួកគេ​ជាការចងចាំដែលមិនល្អ ពិតមែន​ តែមិនអីទេ ខ្ញុំរៀនធ្វើចិត្តជាមួយវា។ សំឡេងមួយលាន់មកល្វើយៗ ទោះបីដំបូង​ខ្ញុំមិនចាប់អារម្មណ៍​ទេ ប៉ុន្តែក្រោយមកចិញ្ចើមខ្ញុំជ្រួញ​ចូលគ្នា​ពេលស្តាប់ឮ។
«យើងអត់ចង់ឱ្យ ភេទទីបីម្នាក់ហ្នឹងរៀនក្នុងថ្នាក់យើងទេ!
«គេថាយើងរើសអើងភេទ តាមពិត​ខ្ញុំមិនរើសអើងភេទទេប៉ុន្តែខ្ញុំរើសអើងមនុស្ស! ឯងគិតមើលទៅ គេហ្នឹងចង់ល្បីណាស់ ​មិនដឹងទៅឈ្លោះគ្នាជាមួយតារាហ្វេសប៊ុកធ្វើស្អី ឡើងល្បីសាលារៀន!»
«អូ៎…អាចថាគេអាង ម៉ាក់គេ! ម៉ាក់គេដូចជាធ្វើការធំខាងអាកាសចរណ៍!»
«តែគេព្រឹកមិញឃើញប៉ានាំមក​សាលាតាស៎!»
«ត្រូវហើយ​ប៉ាគេនាំមកសុំនាយកចូលរៀនវិញ! ឥឡូវបានសិទ្ធិចូលរៀនវិញមែន!»
«អ្ហូ៎យ គេជាកូនទោលទៀត មាន​ប៉ាខ្លាំង មានម៉ាក់ជាស្ត្រីខ្លាំង ខ្លាំងអ៊ីចឹង មិនឱ្យគ្រូដាក់ឱ្យឆ្ងាយនៅខ្លាំង ឆ្ងាយពីគេតែឯងទៅវ៉ី!»
«មានអីអស្ចារ្យ? ឮសូរថា ប៉ាម៉ាក់គេទើបនឹងលែងគ្នាហ្នឹង!»
ខ្ញុំចង់លេបបាយបន្ត​ ធ្វើដូច​ធម្មតា​ ធ្វើជាមិនឮ ធ្វើជាមិនចេះស្តាប់ខ្មែរ ប៉ុន្តែពិតជាលេបលែងចូលមែន។ សាលារៀនជាច្រើន បាន​អនុញ្ញាតឱ្យមាន​ក្រុមអេចអូច និងមិនដែលចាត់វិធានការណ៍បានសម្រេចទេ ​ទោះបីដឹងថា​ក្រុមនេះ​នាំឱ្យក្មេង​ដែលមានបញ្ហា​នឹងមាន​បញ្ហា​បន្ថែមឡើង​ៗ ពីមួយថ្ងៃទៅមួយ​ថ្ងៃក្តី។
ឪពុកម្តាយ​ជាច្រើន​ មើលមិនឃើញ​ដល់ពីអ្វីៗដែលកូនៗចួបប្រទះនៅសាលាទេ ពិសេសម្តាយខ្ញុំ។ ក្នុងកែវភ្នែកគាត់កូនជាមនុស្ស​ដែលបង្ករឿង​តែគាត់មិនពិនិត្យមើលថា មិត្តភក្តិគាត់ដែលជាគ្រូៗហ្នឹងអេចអូចប៉ុនណាឡើយ។ អ្នកនិយាយដើមខ្ញុំទាំងនេះក៏ជាក្មេងដែរ តើពួកគេ​ដឹងរឿងគ្រួសារខ្ញុំមកពីណា?​ សូម្បីតែរឿងប៉ាម៉ាក់លែងលះ?
បរិយាកាសនៅកន្លែងហូបបាយនេះ ភាគច្រើនគឺជា​វេទិកាសម្រាប់​ក្រុមមួយឌឺដង ឱ្យក្រុមមួយទៀត ​ចំណែកខ្ញុំនេះ​គ្មានគ្នា​នឹងគេទេ ​ដូច្នេះ​រឿងរ៉ាវ​ក្នុងពេលនេះគឺ បុគ្គលទើបបកមករៀនវិញម្នាក់ និងក្រុមមួយ។
ខ្ញុំដឹងថា សាលាក៏ពិបាកដែរ។ គេអាចគ្រប់គ្រងអ្វីៗក្នុងថ្នាក់បាន តែ​មិនមែន​គ្រប់ពេលវេលាឬ​​សូម្បី​តែនៅក្រៅថ្នាក់ដូចនៅទីនេះទេ ព្រោះ​ត្រូវការគ្រប់គ្រងកុមារ និងសិស្សជំទង់ជាង ៣០០នាក់ ក្នុងពេលតែមួយ។
ដូច្នេះខ្ញុំខ្លួនឯង​ដែលគួរមាន​វិធីជួយខ្លួនឯង​ចេញពីបញ្ហា​។ ខ្ញុំបិទរៀបទុក​ប្រអប់បាយហើយដើរសំដៅទៅរករបាំងជញ្ជាំងម្នាងសិលា ដែលពួកគេគិតថានិយាយដើមខ្ញុំ រាលដាលដល់ឪពុកម្ដាយខ្ញុំហើយ គ្មាន​អ្នកឮ។
ខ្ញុំបង្ហាញខ្លួននៅនឹងមុខពួកគេ​ដោយ​ទឹកមុខស្មើ។
រឿង ថ្ងៃណាមួយ ភាគទី៥
ចេញពីនោះ បងរាហ៊ូបាននាំខ្ញុំទៅរៀបចំម៉ូតសក់សាជាថ្មី គឺទៅកាត់សក់និងលាបពណ៌បន្តិចបន្តួច មិនហ៊ាន​លេងមុតៗ​ហ៊ឺហាដូចគាត់ ដោយសារខ្ញុំមានលក្ខខណ្ឌត្រូវចូលរៀននៅសាលា ហើយសាលា​មានលក្ខណៈតឹងតែងខាងវិន័យ។
ប៉ុន្តែខ្ញុំក៏បានរៀបចំ សក់ឱ្យមើលទៅស្រស់បស់ និងកាន់តែក្មេងជាងមុនទៅទៀត។ ដូចខ្ញុំប្រាប់ពីដំបូងដោយសារតែខ្ញុំមានអាយុក្មេងប៉ុន្តែមុខរាងចាស់ជាងមុន ឥឡូវនេះ បងរាហ៊ូនិងជាង​ៗ​​ដែលគាត់ស្គាល់ ខ្ញុំបានប្រែក្លាយទៅជាតួឯកពិតប្រាកដម្នាក់ រហូតដល់ពេលដែលខ្ញុំដល់ផ្ទះម៉ាក់ហាក់ភ្លឹកភ្លាំងតែម្ដង​។
«កូនប្រុសតែមួយរបស់ខ្ញុំឬក៏មិនមែនទេនៀក? អ្នកណាប្រែកាយកូនតូចខ្ញុំ ឱ្យក្លាយទៅជាតួឯកក្របមុខទៅហើយ?»
ម៉ាក់សរសើរ  ខ្ញុំសប្បាយចិត្តណាស់​ស្ទុះថើបថ្ពាល់គាត់ ឱបគាត់តែម្តង។
នៅលើតុអាហារពេលល្ងាចជាមួយគ្នា ខ្ញុំបាននិយាយជាមួយគាត់ដោយសប្បាយរីករាយថា៖
«ម៉ាក់! បងរាហ៊ូម្នាក់ហ្នឹង គាត់គឺជាអ្នកដឹកនាំការថតក្របមុខឱ្យទស្សនាវដ្ដីជាច្រើនមកហើយ! ក៏មានបទពិសោធន៍ច្រើននៅជប៉ុន កាលគាត់ទៅរៀននៅនុងខាងPR! គាត់ពេញចិត្តខ្ញុំ! គាត់បាននិយាយថា ខ្ញុំនេះគឺមានលក្ខខណ្ឌដែលអាចក្លាយទៅជាតារាម៉ូដែលវ័យក្មេងបាន! ម៉ាក់កុំភ័យអីឱ្យសោះ!​ ពេល​កូនបានទទួលកុងត្រាបីឆ្នាំនោះ ប្រាកដជាជូនលុយទាំងអស់ទៅម៉ាក់!»
ម្តាយខ្ញុំញញឹម ប៉ុន្តែខ្ញុំដឹងថា គាត់មិនត្រូវការអ្វីដែលខ្ញុំបម្រុងផ្តល់ទៅឱ្យគាត់នោះទេ។ គាត់គ្រាន់តែចង់លើកទឹកចិត្តខ្ញុំ ហើយគាត់មានមោទនភាពចំពោះភាពឡូយឆាយ និងមានភាពល្បីរន្ទឺរបស់ខ្ញុំប្រសិនបើខ្ញុំអាចធ្វើទៅរួច។
គ្មានអ្នកណាស្គាល់ម៉ាក់ច្បាស់ជាងខ្ញុំនោះទេ មុខមាត់គឺជារឿងសំខាន់ខ្លាំងសម្រាប់គាត់និយាយបែបនេះក៏ម្យ៉ាងដែរ ប៉ុន្តែអ្នកណាមិនត្រូវការមុខមាត់ ជាពិសេសអ្នកដែលមានលក្ខខណ្ឌហិរញ្ញវត្ថុល្អស្រេចដូចជាគាត់។
«ប៉ានៅហ្នា៎? ខ្ញុំក៏ចង់និយាយជាមួយប៉ា!»
ម៉ាក់ទម្លាក់ទឹកមុខឱ្យតែនិយាយពីឈ្មោះប៉ា។ ទាំងពីរកាយជា​មនុស្ស​សំខាន់ក្នុងជីវិត​របស់ខ្ញុំ តែងតែទាញឱ្យខ្ញុំច្របូកច្របល់ចិត្តនិងក្រៀមក្រំទោះបីជាខ្ញុំកំពុងតែសប្បាយចិត្តបែបណាក៏ដោយ។
«បើដើម្បីកូន! ប៉ាម៉ាក់កុំលែងលះគ្នា! ផ្អាកគំនិតនេះសិនក៏បាន!»
ខ្ញុំបង្ហើបតិចៗ​ដោយស្រពោន​ហើយឱនញ៉ាំបាយទាំងចត់មាត់។
ម៉ាក់ខ្ញុំគាត់មិននិយាយអ្វី ធ្វើជាក្រោកទៅចាក់ទឹកដោះគោពីរកែវយកមក ហើយបង្វែរទៅនិយាយពីរឿងផ្សេង៖
«ថតថ្ងៃណាកូន ថតថ្ងៃសៅរ៍អាទិត្យកុំឱ្យប៉ះពាល់រៀន!»
«ខ្ញុំប្រាប់បងរាហ៊ូរួចហើយ! ថាខ្ញុំមានកម្មវិធីសាលា! មិនអាចថតនៅក្នុងថ្ងៃធម្មតាបានទេ!»
«ត្រូវ! ចាំពេលកូនរៀនចប់ចំណេះទូទៅហើយម៉ាក់នឹងគិតគូរថា តើកូនគួរតែបន្តមុខវិជ្ជាអ្វី នៅឯណា! ម៉ាក់ចាំស៊ើបសួរមិត្តភក្តិរបស់ម៉ាក់និងកូនៗរបស់ពួកគេ!»
អ្វីដែលម៉ាក់ពន្យល់ចុងក្រោយនេះ ខ្ញុំធ្វើជាស្ដាប់មិនឮនោះទេ ពីព្រោះខ្ញុំមិនរវីរវល់ស្រាប់ហើយជាមួយនឹងក្រុមគ្រួសារមិត្តភក្តិខាងមិត្តភឿនគាត់។ មានម្ដងពួកគេ​ធ្លាប់មកលេងផ្ទះយើងក្នុងពិធីខួបកំណើតម៉ាក់ដែរ ប៉ុន្តែពួកគេនិងកូនៗ និយមចូលចិត្តបែបខុសពីខ្ញុំដាច់ និយាយតែអំពីរឿងឡូយឆាយ ឡានទំនើបឬក៏ផ្ទះវីឡាធំស្កឹមស្កៃ ចរិត​អួតបង្ហាញខ្លះ​និយាយសូត្រទ្រឹស្តីអំពីគោលដៅជីវិត ការ​ធ្វើជា​សហគ្រិន ឬមួយក៏អ្វីផ្សេងៗដែលមើលទៅអំនួតហួសមាឌ  ធ្វើឱ្យខ្ញុំនេះធុញទ្រាន់  មិនដែល​ចង់ចូល​សហគមន៍​ជាមួយពួកគេទាល់តែសោះ។
គ្រាន់តែថា ម្ដាយខ្ញុំដូចជាមានមោទនភាពចំពោះក្រុមមិត្តភក្តិរបស់គាត់ខ្លាំង និងកូនៗរបស់អ្នកទាំងអស់នោះ បានជាខ្ញុំខ្ជិលប្រកែកជាមួយ។
វគ្គ
សង្គមពិតខុសពីនិទានកថា
ថ្ងៃដែលណាត់គ្នាថតបានមកដល់ គឺថ្ងៃសៅរ៍វេលាម៉ោងដប់ព្រឹក។ បងរាហ៊ូបានមកទទួលខ្ញុំដល់ក្រោមផ្ទះ។
ខ្ញុំទៅតាមគាត់ ដល់កន្លែងថតរូបមួយ ជាស្ទូឌីយោមានទីតាំងមិនជាធំខ្លាំងដូចខ្ញុំស្រមៃ ប៉ុន្តែមានតារាចេញចូលច្រើនគួរសម ធ្វើខ្ញុំកាន់តែមានមោទនភាពនឹងការចាប់ផ្តើមនូវអាជីពដំបូង​នេះ។
ក្លាយជាតារា ខ្ញុំតែងតែប៉ុនប៉ងជាយូរណាស់មកហើយ។
មនុស្ស​ម្នាសរសើរថា ខ្ញុំមានកម្ពស់កំពល្អ ច្រមុះសួ្រចដូចបារាំង ឯចង្កាស្រួចតូចដូចជប៉ុន។
«បងប្រាប់ជេមស៍! មកកន្លែងនេះមិនមែនធម្មតាទេ! បងមិនមែនចេះតែដើរជាមួយអ្នកណា នាំអ្នកណាគេមកផ្ចុងផ្ដើមទេ ឱ្យដឹងទៅ!!»
«ខ្ញុំអរគុណបងខ្លាំងណាស់!»
«ទៅអរគុណទេពណារ៉ាទៅ ​ព្រោះគេបានផ្ដាំផ្ញើរឿងជេមស៍ឯងច្រើនសន្ធឹកណាស់ជាមួយបង!»
«បាទ»
ខ្ញុំនឹកឃើញភ្លាមដល់គូស្នេហ៍របស់ខ្ញុំ ដែលពួកយើងតែងតែឈែតរកគ្នា។ មួយរយៈនេះគេរវល់ តែយើងមិនដែលមានអារម្មណ៍ថា នៅឆ្ងាយពីគ្នានោះទេ។
ខ្ញុំមាន​មោទនភាពដែលមាន​គេ។
​ទោះបីជាយើង​មិនទាន់បាន​  រស់នៅជាមួយគ្នាដូចប្តីប្រពន្ធតែ​បណ្តាការស្រឡាញ់  ផ្ចុងផ្តើម​ និងគុណូបការៈរបស់បងទេពណារ៉ាមកលើខ្ញុំលើកនេះ ល្មមតែឱ្យបេះដូងរបស់ខ្ញុំសប្បាយ ត្រេកអរ និងព្រួយថា ​នឹង​ធ្វើដូចម្ដេចបានតបស្នងការស្រឡាញ់​ទៅគាត់វិញដោយគ្មានលក្ខខណ្ឌអ្វី។
«ការងារមួយដែលជេមស៍​ត្រូវតែធ្វើ គឺខំឱ្យអស់ពីលទ្ធភាព!»
«ប្រាកដណាស់បង!»
ខ្ញុំតបនឹង​បងរាហ៊ូ     ​ហើយបានបន្ត​ដើរកាត់ពី​ចំណោម​ក្រុមមនុស្សដែលអង្គុយចាំចូលថត​សម្តែង​។ ខ្ញុំបានចូលទៅស្ទូឌីយោមុនពួកគេ ធ្វើឱ្យ​យុវវ័យស្អាតៗ​ទាំងនោះតាមសម្លឹងយើងដោយច្រណែន​សង្ស័យ​។
ទោះបីខ្ញុំមានទំនុកចិត្តចំពោះរូបសម្រស់ដែលទើបនឹងកែច្នៃហើយរបស់ខ្ញុំក៏ដោយ ប៉ុន្តែខ្ញុំជឿថាពួកគេ​គឺ​ចាប់អារម្មណ៍​លើបងរាហ៊ូណោះទៅវិញទេ។ បងម្នាក់នេះតាមពិត ជាមនុស្សល្បីថា​ធ្លាប់ជួយជ្រោមជ្រែងឱ្យតារាបង្ហាញម៉ូត បានជោគជ័យ​ច្រើនគ្នា​មកដែរហើយ។
ចូលមកដល់ក្នុងស្ទូឌីយោ ខ្ញុំកាន់តែភ្ញាក់ផ្អើល ពីព្រោះខ្ញុំឃើញបុរសសង្ហាពីរនាក់ទៀត។ ម្នាក់គឺខ្ញុំស្គាល់ថា គាត់ឈ្មោះឆានី្ន ជាអ្នកថតរូបសិល្បៈ​បានពាន​រង្វាន់ ម្នាក់ទៀតខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេ ប៉ុន្តែខ្ញុំជឿថាអ្នកទាំងពីរ ខ្ញុំបានឃើញតាមទស្សនាវដ្ដីអនឡាញ​ថា ​ដើរតួនាទីសំខាន់ជាអ្នកថតរូបដ៏ល្បី    នៅពីក្រោយជោគជ័យរបស់តារាបង្ហាញម៉ូតផលិតផល​សម្លៀកបំពាក់​ជាច្រើន រួចមកហើយ។
រឿងដែលពិសេស គឺរបៀបស្លៀកពាក់តុបតែង​របស់ពួកគេ គឺសម្តែងថា​មកពី Community ដូចខ្ញុំដែរ ជាក្រុមប្រុសស្រឡាញ់ប្រុស។
ខ្ញុំគិតថាខ្ញុំមានមោទនភាពចំពោះក្រុមពួកខ្ញុំ ដែលបានធ្វើការងារយ៉ាងមានមុខមាត់នៅក្នុងផ្នែកសិល្បៈ ហើយបុរសស្រឡាញ់បុរសដូចពួកយើង ពិតជាមិនបានធ្វើឱ្យ ដំណៀលសង្គម  ការរើសអើងក្លាយជាការពិតបានឡើយ ដោយសារម្នាក់ៗមានអាជីពច្បាស់លាស់ មិនបានងប់ងល់តែរឿង​លើគ្រែ ដូចដែលគេបានគិត។
ក្រុមយើង​កំពុងតែជួយ នៅពីក្រោយការបង្កើតគំនិតច្នៃប្រឌិតខ្ពស់ៗ សម្រាប់ប្រទេសមួយនេះ ហើយថ្ងៃនេះទៀតសោតខ្ញុំកំពុង​ឈានជើង​ចូលតាមលំនាំរបស់ពួកគេ។
«ឆាន្នី!  ដា! បងសូមណែនាំឱ្យស្គាល់ នេះប្អូនជេមស៍!»
បានបងរាហ៊ូណែនាំខ្ញុំទៅកាន់ពួកគាត់ ខ្ញុំលើកដៃសំពះឱនលំទោនចំពោះអ្នកទាំងពីរ។ ការងារថតរូបរបស់យើង បានចាប់ផ្ដើមឡើងដោយមានជំនក់ចិត្ត​ខ្ពស់ និងមានការលើកទឹកចិត្តយ៉ាងខ្លាំងពីបង​​ៗ​នៅក្នុងនេះ។
«ទាញ​អាវយឺតចុះបន្តិច! ​បាទ ទាញមកខាងស្តាំជេមស៍! បង្ហាញទ្រូង បង្ហាញទ្រូងបន្តិច! ស្មា​ផង! ទេ!​ទាញមកអីចេះ! អូខេៗ! បាន​! ​ដកដៃ !​ កុំប្រឹងៗណ៎ា! ណេះ ចាំធ្វើមុខឱ្យដូចបងបង្ហាញនេះ​! ​ងើយបន្តិច! ដៀងចុះមកក្រោម បញ្ចេញចង្កាយើង! អូខេ​! ប៊ូម! ​អត់ទេ ធ្វើមុខឌឺ ​កុំញញឹម​ក៏កុំភ័យ ឱ្យដូចជាជេមស៍ឯងបានឃើញប្រុសស្អាតដើរកាត់ពីមុខ​មកណា៎! ធ្វើដូចគេគឺជារបស់ជេសម៍ គឺរបៀបចង់លេបគេមកទុកណា៎​ គឺគគ្រឺតគេ! អូ ទេ! មិនមែន​អ៊ីចឹងទេ…»
នេះគឺជារឿងមួយថ្មីសម្រាប់ខ្ញុំ! ខ្ញុំពិតជាមានការអៀនខ្មាសជាខ្លាំង។
គិតទៅមើល៍! ខ្ញុំជាសិស្សម្នាក់ ហើយទើបតែអាយុប៉ុណ្ណឹង ខ្ញុំមិនដែលស្គាល់អ្វីដែលហៅថាសេចក្ដីស្នេហាច្បាស់លាស់នៅឡើយទេ។
ដូច្នេះហើយ ខ្ញុំក៏មិនសូវមានពេលចាប់អារម្មណ៍ទៅនឹងរបៀបតុបតែងខ្លួន​ និងការនិយមធ្វើមុខ​បែបនិន្នាការសិចស៊ី លេងភ្នែកបែបមមីមមើអីនោះដែរ។
ចុងក្រោយទៅ ពួកគាត់ក៏មិនបានអ្វី​ក្រៅតែ​ពី​ហត់នឿយនៅក្នុងការកាច់ពត់ខ្ញុំ។
«គឺអូខេ Not bad! ថ្មីពេក! ​ថតអត់ទាន់បានល្អទេ បងគិតថា ជេសម៍​គួរតែបន្តនៅថ្ងៃក្រោយទៀត ហើយឱ្យទេពណារ៉ាមកជាមួយ មកជួយពត់បន្តិចទៀត!»
ទោះបីប​ងរាហ៊ូជាមនុស្សប្រភេទមនុស្សចិត្ត​ត្រជាក់ៗ មានទម្លាប់អត់ធ្មត់ខ្ពស់ ​ហើយគាត់ខំលើកទឹកចិត្តខ្ញុំប៉ុនណា ប៉ុន្តែខ្ញុំមានការសោកស្ដាយ ដែលធ្វើឱ្យក្រុមអ្នកជំនាញមួយនេះ​មកត្រូវ​ខាតបង់ពេលវេលាដោយសារតែខ្ញុំ។
ល្ងាចដដែលនោះខ្ញុំបានចួបបងទេពណារ៉ា គេបានមកនាំខ្ញុំទៅញ៉ាំអីនៅខាងក្រៅផ្ទះ។ ខ្ញុំអាចស្មាន​ដឹងបានថា គាត់ប្រហែលជាបានទទួលរួចហើយ​នូវបណ្តា​ព័ត៌មាននៃការធ្វើមិនបានល្អរបស់ខ្ញុំពីបងរាហ៊ូ។
ដូចបានគិត បងTNនៅតែព្យាយាមតាមលើកទឹកចិត្តខ្ញុំដដែល។
«បើសិនជាបងរាហ៊ូមានអ្នកណាម្នាក់ល្អអាចជំនួសខ្ញុំបាន​ ខ្ញុំគិតថា​ យើងគួរតែប្រាប់គាត់ថាយកគេចុះ!»
បងTN ហាក់មិនសប្បាយចិត្ត​ពេលឃើញ​ការ​ចរចាទីទើរនេះ ខ្ញុំខំពន្យល់គាត់បន្ថែមភា្លម៖
«អ៊ីចេះ​ណ៎ាបង! កុំឱ្យមានបញ្ហារវាងពួកបង!​ គាត់គឺ…..ជាការពិត…..គឺខ្ញុំកំពុងតែមានអារម្មណ៍មិនទុកចិត្តខ្លួនឯង! តាមពិតទៅខ្ញុំឃើញបងៗយកចិត្តទុកដាក់លើកទឹកចិត្តខ្ញុំខ្លាំង ប៉ុន្តែខ្ញុំខ្លួនឯងទេដែលមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមនឹងការងារនេះប៉ុន្មាន! បើទោះជាខ្ញុំមានសុបិន ប៉ុន្តែមិនប្រាកដថាយើងត្រូវតែធ្វើនូវអ្វីមួយដែលមិនស័ក្តិសមនឹងយើង​ដដែល!»
«អ្នកណាបង្រៀនឱ្យជេមស៍ give up ស្រួលៗម៉េះ?!»
ភ្លាមនោះបងTN និយាយកាត់ដោយ​ទឹកមុខ​ស្មើ។
«សួរថា អ្នកណាដែលបង្រៀនឱ្យចេះដកថយក៏ទាំងមិនទាន់បានប្រយុទ្ធ!» គេផ្ទួនមកទៀត       ខណៈខ្ញុំនៅ​ភាំងៗដែលគេកាចបែបនេះ ខ្ញុំមិនធ្លាប់បានឃើញ​គេមានប្រតិកម្មនេះពីមុនមកទេ។
ទោះយ៉ាងណា​ខ្ជិលឱ្យគេ​រង់ចាំយូរ ខ្ញុំតបតតិចៗ៖
«ប្រយុទ្ធហើយ! បង….ខ្ញុំបានប្រឹងអស់ពីលទ្ធភាពហើយ! បងឯងមើលចុះសូម្បីតែសក់ក៏ខ្ញុំលាបដែរ!  មិនដឹងថា ថ្ងៃចន្ទនេះពេលចូលរៀនទៅគ្រូថាឱ្យ​ឬអត់ផងទេ! ក្រៅពីមិនមាន​សមត្ថភាពដល់ការងារហ្នឹង ខ្ញុំគិតថា មានរឿងពីរដែលខ្ញុំពិបាក ទីមួយគឺបងៗគាត់ទុកចិត្តលើខ្ញុំពេក ខ្ញុំខ្លាចតែខ្ញុំធ្វើឱ្យខកចិត្ត! ទីពីរខ្ញុំខ្លួនឯងបានខំប្រឹងប្រែងហើយប៉ុន្ដែខ្ញុំដូចធ្វើមិនបានល្អទេ! មួយទៀតបងដឹងស្រាប់ហើយខ្ញុំជាមនុស្សអៀន ខ្ញុំប្រលេះឡេវអាវអស់បីគ្រាប់ហើយគាត់នៅតែចង់ឱ្យប្រលេះទៀត! ខ្ញុំអត់ចង់ឱ្យចេញដើមទ្រូងខ្លាំង ទឹកមុខស្រើបស្រាលអ្វីក៏អត់ចេះធ្វើ!»
«យើងជាម៉ូដែល គេឱ្យធ្វើអី ត្រូវធ្វើហ្នឹងទៅ ប្រញាប់លើកទង់ជ័យសបានអីមកវិញ! ឱកាស​ណា៎!»
«ប៉ុន្តែបងគិតមើល៍! ខ្ញុំជាសិស្ស!»
«ខ្លាចអ្នកណាវាយតម្លៃ? អាជីពគឺអាជីព ពួកមិនដែលមានអាជីព​មិនដែលយល់ទេ!   ជេមស៍មិនមែនទៅធ្វើអីផ្ដេសផ្ដាសខុសសីលធម៌ឯណា? គ្រប់គ្នាគេធ្វើអ៊ីចឹងនៅលើពិភពលោកក្នុងនាមជាម៉ូដែល!»
«ខ្ញុំក៏គួរសួរប៉ាម៉ាក់ខ្ញុំដែរបង ពីរឿងពាក់អាវបែបហ្នឹង! ​ខ្ញុំអាយុ១៧ឆ្នាំក្រោមការគ្រប់គ្រងរបស់គាត់!»
បងTN ទំនង​អន់ចិត្ត​ ប៉ុន្តែ​គាត់ព្យាយាមសង្កត់ហើយ​អត់ធ្មត់ពន្យល់ខ្ញុំខ្សឹបៗ៖
«ពួកគាត់មកពីជំនាន់អី? គឺជំនាន់ផ្សេង! ​គាត់ម៉េចយល់? អ្ហះ?  នៅពេលដែល ថតយើងតែងតែ​មាន​អារម្មណ៍បែបហ្នឹងហើយ ប៉ុន្តែវាចេញមក មិនមែនអ៊ីចឹងទេ ព្រោះវាគឺជាសិល្បៈ!»
យប់នោះខ្ញុំបានត្រឡប់មកផ្ទះទាំងមិនទាន់បានទម្លាក់ចោល​សម្ពាធនេះជាមួយ​ការសម្រេចចិត្តណាមួយនៅឡើយ។
នៅពេលដែលឃើញបងTN ហាក់​អាក់អន់ចិត្ត ក្រោយដែល​ខ្ញុំបាន​និយាយត្រង់ៗថា ខ្ញុំជាមនុស្ស​មិនចូលចិត្ត ការបញ្ចេញរូបរាងអាថ៌កំបាំង​របស់ខ្ញុំទៅខាងក្រៅ ខ្ញុំរឹតតែមានអារម្មណ៍ថាគាត់ទុកខ្ញុំខុសពីប្រុសស្រឡាញ់ប្រុសឯទៀត ដែលគាត់ធ្លាប់បានស្គាល់។
គាត់ស្រងាក​ចិត្ត​នឹងខ្ញុំ ខ្ញុំឃើញច្បាស់ទោះគាត់មិនចង់បង្ហាញ។
តែខ្ញុំក៏ចង់ឱ្យគាត់ទទួលយកខ្ញុំ «ដែលជាខ្ញុំ» ។
«To be yourself in a world that is constantly trying to make you something else is the greatest accomplishment.» ជាពាក្យ​ដែលខ្ញុំស្រឡាញ់ជាយូរមកហើយ ប្រែមកខ្មែរថា   «រក្សា​ខ្លួនយើង ជាអ្វីដែលយើងមាន​មោទនភាពជាមួយ​ ទោះជាយើងកំពុងត្រូវបង្ខំ​ក្នុងពិភពលោកដែលព្យាយាមធ្វើឱ្យយើងក្លាយជាឡូ ជាផ្លូន នឹងអ្នកផ្សេង!» ខ្ញុំដើរឡើងផ្ទះយឺតៗ។
មិនទាន់ទាំងឈោងដៃទៅរុញទ្វារបើកផង ស្រាប់តែខ្ញុំឮសំឡេងប៉ារបស់ខ្ញុំនិយាយពីខាងក្នុង៖
«មិនបាច់រង់ចាំដល់ពេលហ្នឹងទេ! ខ្ញុំចុះចេញស្អែកនេះក៏បានដែរ!  បើសិនជាធ្វើអ៊ីចឹង អូនឯងបានរស់នៅបានសប្បាយចិត្តដាឡែន!»
ខ្ញុំនៅស្ងៀម​ចាំស្តាប់ដោយគ្មានអារម្មណ៍​ខឹងឬរំភើប។ ទទួលស្គាល់ថា ថ្ងៃនេះខ្ញុំពិតជាហត់ណាស់ហើយ។ គ្មានអារម្មណ៍សម្រាប់បញ្ចេញ​ទៀតនោះទេ។ គាត់ជាប៉ាម៉ាក់ខ្ញុំ ឈ្លោះគ្នាតាំងពីខ្ញុំថ្នាក់ទី៦ ឥឡូវថ្នាក់ទី១០ហើយ។
អ្វីដែលគួរនិយាយ ខ្ញុំបាននិយាយ​មិនដែលលាក់លៀម​ មិនដែលកំសាកទេ​ក្នុងការប្រាប់ថា ខ្ញុំចង់ឱ្យ​ពួកគាត់ត្រូវគ្នាវិញណាស់។
«មុននឹងក្រោយ គង់តែលែងលះដដែល ទោះបីជាមិនទាន់ចេញសាលក្រម ប៉ុន្តែចេញ​នៅបែកគ្នាបាន កាន់តែល្អ» នេះហើយចម្លើយអ្នកម្តាយរបស់ខ្ញុំ ដែលគាត់ជ្រើសយកមកដោះស្រាយក្នុងសភាពដ៏តឹងតែងនេះ។
គាត់ខ្លាំងៗរៀងខ្លួន! គាត់មិនដែលខ្វល់ឡើយថា អ្នកនៅចំកណ្តាលម្នាក់នេះ រងអ្វី​ និងឈឺកម្រិតណា ពីអាវុធ​មុតៗដែលគាត់ចោលរកគ្នាតាមរយៈពាក្យសម្តីនោះទេ។
ខ្ញុំរុញទ្វារចូលទៅក្នុងយឺតៗ។ រឿងដែលគួរតែប្រឈមមុខដដែល ខ្ញុំប្រឈមមុខតែម្តងទៅ ជាជាងរត់ទៅពួនអង្គុយយំ ឬក៏គេចមុខ។
ខ្ញុំឈរសំកុកនៅពីមុខទូស្បែកជើង ខណៈពេលដែលម្តាយខ្ញុំមិនខ្វល់អ្វីទាំងអស់ សូម្បីតែកូនមកដល់ហើយ គាត់គិតពីបន្ត«ខ្លាំង» សម្លឹងមកខ្ញុំដោយកែវភ្នែកមុតថ្លាហើយសួរនាំខ្ញុំច្បាស់​ៗ​៖
«កូននៅជាមួយម៉ាក់ ឬក៏ទៅជាមួយប៉ា?»
ខ្ញុំនៅស្ងៀម។ ខ្ញុំមិនសម្លឹងពួកគាត់ទាំងពីរទេ ប៉ុន្តែខ្សែកន្ទុយភ្នែកខ្ញុំទាំងសងខាងពិតណាស់បានឃើញអ្នកទាំងពីរដែលសុទ្ធតែចង់បានចម្លើយវិជ្ជមាន​ពីខ្ញុំ។
បេះដូងរបស់ខ្ញុំឈឺចាប់ណាស់! ឈឺខ្លាំងមែនទែន!
ខ្ញុំមិនចង់ឆ្លើយនូវសំណួរមួយនេះទេ! ហេតុអីអ្នកទាំងពីរបង្ខំឱ្យខ្ញុំឆ្លើយ?
«ជេមស៍! អ្វីក៏ដោយ​បើគង់តែកើតឡើងយើងមិនបាច់ពន្យារវាទេ! យើងដោះស្រាយវាឱ្យឆាប់ចប់ទៅល្អជាងកូន! កុំបន្តនៅក្នុងសុបិនអាក្រក់!» ម៉ាក់បន្ថែម ខណៈខ្ញុំឈរស្កុបបង្ហូរ​ទឹកភ្នែក​ស្ងាត់ស្ងៀម ក្តាប់ដៃក្តាប់មាត់។
«ស្អីគេ ដែលហៅថា សុបិនអាក្រក់របស់អូនឯង?!»
ប៉ាខ្ញុំស្រែកសួរ ព្រោះគាត់ដូចជានៅមិនទាន់អស់ចិត្ត។
«ស្អីទៅសុបិនអាក្រក់? ដោយសាររឿងមិនព្រមលក់ដីកេរ មិនព្រមធ្វើអ្វីៗតាមតែអូនឯងចាត់ចែង​ប្រាប់ឱ្យធ្វើ​ មិនព្រមរួមអាគំនិតវិនិយោគស្អីជាមួយនឹងក្រុមមិត្តភក្តិរបស់អូន ហើយរឿងទាំងអស់ហ្នឹងក៏ក្លាយមកជាបញ្ហារបស់យើងបាន?!»
ម៉ាក់និយាយកាត់វិញ៖
«កុំរំឭកពីរឿងកេរអាករគ្រួសារខាងខ្លួននៅនឹងមុខ​ខ្ញុំទៀត! ដីចម្ការទាំងអស់នោះអាចទុកយកទៅតាម​ខ្លួនទៅ បើខ្ញុំសម្រេចចិត្តថាលែងគ្នាហើយ ខ្ញុំឈប់រំឭករឿងអតីតកាលទៀតហើយ! ទោះបីជាមានអ្វីកើតឡើង​ក៏ខ្ញុំមិនបកក្បាលដែរ!»
ខ្ញុំដឹងរឿងទាំងអស់។ ​ចំណែកអន់ចិត្ត​មួយ​ដែល​ម្តាយមាន​គំនិតគុំកួន​ប៉ាដល់ពេលនេះ ​គឺ​តាំងពីឆ្នាំមួយនោះ ដែលគាត់បាននាំឈ្មួញមកទិញដីចម្ការរបស់ប៉ាខ្ញុំ ជាប់ជើងភ្នំមានតម្លៃរាប់ម៉ឺនដុល្លារដែរ ប៉ុន្តែប៉ាខ្ញុំមិនលក់នោះទេ ដោយសារគាត់មានបំណងចង់រក្សាទុកវាសម្រាប់ការរស់នៅវ័យចាស់។ គាត់ជាអ្នកស្រឡាញ់ធម្មជាតិ និងមានគំនិត​ មានការស្រមៃ​នៅក្នុងការដាំដំណាំហូបផ្លែមួយចំនួន កំដរជីវិត​ជរា​ ដែលកាលនោះធ្វើឱ្យម៉ាក់ខ្ញុំគាត់អន់ចិត្តយ៉ាងខ្លាំង​។
ក្រោយមកទៀតមិត្តភក្តិរបស់គាត់ដែលបានយកប្រាក់មួយចំនួនទៅវិនិយោគទៅលើអចលនទ្រព្យ​នៅកណ្ដាលក្រុងភ្នំពេញបានក្លាយទៅជាសេដ្ឋីថ្មីៗ សឹងគ្រប់គ្នា ដោយសារការចំណេញកប់ក្ដោងទាំងនេះ ធ្វើឱ្យបាក់ស្រុតការបន្ទោសធ្ងន់ឡើងៗទៅលើប៉ាខ្ញុំ។
«យើងមានទស្សនៈផ្សេងគ្នាយូរហើយ នៅជាមួយគ្នាទៀតក៏វាគ្មានអីល្អ បានត្រឹមតែជំទាស់គ្នា រារាំងការរីកចម្រើន​គ្នា! បង្អាក់ទឹកចិត្តគ្នា ធ្វើឱ្យមានអារម្មណ៍ខឹងសម្បារ៉ាំរ៉ៃ ធ្វើអីមិនកើត បាក់ទឹកចិត្តទ្រុឌទ្រោមផ្លូវចិត្តតែប៉ុណ្ណឹង!»
«ធ្វើម៉េចបាន​ស្រួល បានធូរចិត្ត ក៏ធ្វើអ៊ីចឹងទៅ!!»
ប៉ាខ្ញុំថាឱ្យម៉ាក់វិញ គឺគ្មាន​អ្នកណាឱនរកអ្នកណាទាំងអស់។
ម្តាយខ្ញុំខាំមាត់ងាកមករកខ្ញុំ៖
«ជេមស៍! កូនម៉ាក់ត្រូវឆ្លើយ​ជាមួយនឹងម៉ាក់ ថាកូននៅផ្ទះណា? កូនមានពេលទៅដល់ព្រឹកស្អែកដើម្បីឆ្លើយ! ថាយកប៉ាឬនៅជាមួយម៉ាក់!»
«ហេតុអីខ្ញុំត្រូវឆ្លើយ?» ខ្ញុំស្រែកឡើងទាំងទឹកភ្នែក​សស្រាក់ សំឡេងខ្ញុំក៏បែកខ្ញែក​រអាក់រអួល។ ខ្ញុំមើលអ្វីមិនឃើញ មើលពួកគាត់អត់ច្បាស់ទេ ដោយសារខ្ញុំកំពុងយំ! ខ្ញុំយំពិតមែន! ដើមទ្រូងរបស់ខ្ញុំណែន​ខ្ទាស់ជាប់ដោយ​ការឈឺចាប់​។
ម៉ាក់ខ្ញុំរឹតតែខឹង​ គាត់បង្វែរ​ជម្លោះមករកខ្ញុំម្នាក់ទៀត៖
«យំមើលតែស្រី? អាយុហ្មានហើយ? រឿងប៉ុណ្ណឹង​យំដែរ? កុំភ្លេច​ថា កូនឯងជាប្រុស ជាកូនប្រុសតែមួយ!»
ខ្ញុំក្តាប់មាត់! ចិត្តនេះ​ឈឺមកយូរហើយ ឈឺនឹងពាក្យថា «កូនប្រុស» នេះ។  មនុស្ស​ខ្ញុំស្រឡាញ់ ខ្ញុំមិនហ៊ានឱប​គេ មិនហ៊ាន​ទទួលយកការឱបរបស់គេ​ព្រោះខ្ញុំកើតមកជា «កូនប្រុស» ក្នុងសង្គមមួយ​ដែលបុរសត្រូវតែមានភាពគួរឱ្យគោរព រឹងដូចថ្មដើម្បីឱ្យគេកោតសរសើរ។ បុរសមិនគួរបង្ហាញការភ័យខ្លាច បុរសគួរតែជាភាគី​ហ៊ានប្រឈម​នឹងហានិភ័យ ការផ្សងព្រេង គួរតែមិនមាត់មិនក គួរតែ​ជោគជ័យ គួរតែរៀនពូកែ អាចប្រកួតប្រជែងជាមួយកូនប្រុសគេ​ដទៃ បុរសគួរតែដាក់កម្រិតលើអារម្មណ៍មិនឱ្យយំ​ មិនឱ្យនិយាយច្រើនខ្លាចមើលទៅ​ដូចស្រី ខ្លាចៗៗៗៗ
ហេតុអី?
ហេតុអីខ្ញុំកើតមកបែបនេះ ​ខ្ញុំត្រូវខ្លាចគេនិយាយ? ​ខ្ញុំកម្សត់ហេតុអីយំមិនបាន? ខ្ញុំអាណិតចិត្ត​ពួកគាត់ អ្នកណាម្នាក់ក៏ខ្ញុំមិនចង់រើសដែរ ព្រោះខ្ញុំមិនចង់ឱ្យម្នាក់ទៀតខូចចិត្ត! ចុះពួកគាត់? មានគិតពីខ្ញុំដែរអត់?
ខ្ញុំស្ទុះ​ទាំងស្បែកជើងឡើងទៅរកបន្ទប់។
«បងឯងទំនេរអត់! ខ្ញុំចង់ចេញក្រៅវិញឥឡូវ!»
ខ្ញុំផ្ញើសារទៅរកគេ ព្រោះឆ្អែតចិត្ត​រឿងក្នុងផ្ទះ។
«មានរឿងអីជេមស៍! បងមក​ឆ្ងាយហើយ!»
«ខ្ញុំពិបាកចិត្តណាស់បង! ខ្ញុំយំ!!!»
នេះជាលើកដំបូងដែលខ្ញុំត្អូញត្អែររឿងក្នុងផ្ទះប្រាប់គេ។ ស្តាប់ហើយ​ គេថាបកមករកខ្ញុំវិញ។
«ប្រហែលជាកន្លះម៉ោងទៀតបងដល់ហើយ!»
ខ្ញុំមិនដឹងថា គេនៅឯណាទេ ដូច្នេះហើយខ្ញុំនៅរង់ចាំគេ។ គ្រាន់តែឃើញគេឈែតថាមកដល់ភ្លាម ខ្ញុំចុះពីផ្ទះទាំងយប់ខ្ញុំដើរកាត់តាមបន្ទប់ទទួលភ្ញៀវ ហើយតាំងចិត្តថា បើទោះបីជាប៉ាឬម៉ាក់នៅកន្លែងទីនោះ ក៏គ្មាននរណាម្នាក់អាចឃាត់ខ្ញុំបាននោះដែរ។
សំណាងដែលចុះមកខ្ញុំមិនឃើញពួកគាត់នោះទេ។
ប្រហែលជាម្នាក់ៗគេចទៅរៀបចំអីវ៉ាន់រៀងៗខ្លួនហើយ ឬក៏អ្វី ខ្ញុំមិនចង់ដឹងមិនចង់ឮ! ខ្ញុំមិនទាន់ទទួលយកបាន ហើយខ្ញុំមិនចង់គេងនៅក្នុងផ្ទះនេះទៀត សូម្បីតែយប់នេះ។
ដូច្នេះហើយ ខ្ញុំបានចូលឡានទៅជាមួយគេ។
នោះក៏ជាយប់ដែលខ្ញុំបានយំផ្អែកស្មាគេរាប់ម៉ោង ដោយ​ប្រាប់រឿងរ៉ាវទាំងអស់នៅក្នុងផ្ទះខ្ញុំឱ្យទៅគេបាន​ដឹង ហើយប្រាប់គេផងដែរថា ខ្ញុំមិនចេះជ្រើសរើសទេ រវាងម៉ាក់ឬក៏ប៉ា ដូច្នេះហើយការគេចចេញមកគឺជាវិធីត្រឹមត្រូវ។
«ហេតុអ្វីខ្ញុំត្រូវ​ប្រឹងក្លែងធ្វើជាមនុស្សប្រុសទាំងដែលខ្ញុំមិនមែន? ហេតុអ្វី​សង្គមនេះ​ទទួលយកតែភេទ២ ដែលពួកគេកំណត់មកតាំងពីបុរាណ?​ ចុះភេទដទៃ? យើងមិនមែន​ជាមនុស្ស? គ្មានបេះដូង គ្មានភាពជាខ្លួនឯងឬអ្វី?!»
គេអង្អែលសក់ខ្ញុំដូចរាល់ដង ហើយមិននិយាយអ្វីទាំងអស់។
គេល្អណាស់ក្នុងកែវភ្នែកខ្ញុំ ព្រោះរាល់ពេលខ្ញុំខូចចិត្ត​ខ្ញុំចូលចិត្តមានគេមកទ្រាំស្តាប់ មិនមែន​មានគេមកប្រជែងសម្តីជាមួយខ្ញុំទេ។
ខ្ញុំបានចិត្តណាស់ ក៏តម្អូញបន្ត៖
«ហេតុអី​រស់នៅហត់ឡើងៗអ៊ីចឹង? ជីវិតនេះ​តាំងពីដឹងក្តីកាលណា ការដឹងក្តី​ផ្តល់មកនូវ​សម្ពាធមួយជាន់ហើយមួយជាន់ទៀតមិនចេះឈប់ទេ! បើអ៊ីចឹងដដែល​រើសយកល្ងីល្ងើ មិនដឹងក្តីក៏ប្រហែលជាល្អជាងមែនអត់? ហេតុអីវិញខ្លួនខ្ញុំធ្វើរឿងមិនគិតអំពីចិត្ត​ខ្ញុំ ហើយចង់ឱ្យខ្ញុំធ្វើអ្វីៗតាមលំនាំអ្នកដទៃ ខ្ញុំជាមនុស្សមិនមែន​ផលិតផលទេ! ហេតុអីខ្ញុំអស្ចារ្យ ឬមិនអស្ចារ្យចាំបាច់ពឹងលើគេដាក់ពិន្ទុ?
ការបានបញ្ចេញអារម្មណ៍ គឺ​ជាឱកាស​មាសនៃបុរសស្រឡាញ់ភេទដូចគ្នាដូចជាពួកខ្ញុំ។ ជាយូរណាស់មកហើយ​ យើងត្រូវរស់ជាមួយភាពអត់ធ្មត់ក្លែងបន្លំ។ យើងព្រួយបារម្ភអំពីការលេចចេញនូវកាយវិការដូច​ជាស្ត្រី អារម្មណ៍ខ្លាច​សំឡេងចេញមក​ចេចចាចដូចមនុស្សស្រី ខ្លាចធ្វើអ្វីៗមិនដូចបុរសផ្សេងទៀត​ នៅក្នុងការកំណត់ដោយវប្បធម៌ដែលគាំទ្រភេទតែពីរ។
សំឡេងមនុស្ស​ដែលមាន​ឥទ្ធិពលមកលើជីវិតខ្ញុំ សាជាថ្មីលាន់មកកំដរភាព​ទន់ជ្រាយនៃខ្ញុំ។ គាត់វាចាយឺតៗ ស្រទោស្រទន់ហើយបបោសអង្អែល៖
«កុំទៅខ្វល់ខ្វាយពីរឿងអត់បានការ​អស់នោះ! ជឿបង យើង​រស់នៅដោយសេរី ក្នុងនាមជាខ្លួនយើង! បន្តិចទៀត​ជេមស៍ធំហើយ ចូល១៨ឆ្នាំ​ ជេមស៍មានសិទ្ធិជាខ្លួនឯងហើយ! បងចូលចិត្ត​ភាពទៀងត្រង់របស់ជេសម៍ មិនថាជេមស៍យំ ឬងរង៉ក់ មិនថាជេមស៍សើច ឬរអ៊ូ មិនថាជេមស៍ប្រែប្រួលអារម្មណ៍​​លឿន​ៗ បងមិនប្រកាន់ទេ! ជេមស៍នៅតែគួរឱ្យស្រឡាញ់ជានិច្ច​សម្រាប់ភ្នែកបង! ជេមស៍ជាជេមស៍ ឈប់យកខ្លួនឯងទៅប្រៀបជាតួប្រុសឬស្រី​! បងមិនស្រឡាញ់ពួកហ្នឹងទេ ​បងស្រឡាញ់ជេមស៍!»
មិនយូរប៉ុន្មាន ខ្ញុំបានក្លាយជាសុខចិត្តសុខកាយ គេងលក់ស្ងប់ស្ងាត់នៅលើសា្មកក់ក្តៅរបស់គេ នៅលើ​សាឡុង​​របស់យើង ក្បែរទ្រូងបងTN។
នៅពាក់កណ្តាលអធ្រាត្រគេហៅខ្សាវៗឱ្យក្រោកឡើង។ ខ្ញុំដឹងថា គេងងុយហើយ មិនអាចអង្គុយទ្រ​ខ្ញុំបែបនេះបានយូរទេ។
ខ្ញុំក៏ស្តាយក្រោយដែលងងុយគេងសង្កត់លើគេ ហើយលក់មួយភាំង។ ពេលនោះហើយខ្ញុំមានអារម្មណ៍ថានៅលើលោកនេះក្រៅពីគេ គ្មានអ្នកណាទាំងអស់ដែលនឹងស្និទ្ធស្នាលជាមួយខ្ញុំបាន នៅគ្រប់ពេលលំបាកស្រណុក។
ពាក្យ​មួយគេនិយាយត្រូវណាស់ គេ​តែងនិយាយថា ឪពុកម្តាយនៅជាមួយយើងយូរណាស់សាមសិបឆ្នាំតែប៉ុណ្ណោះ ចំណែកមនុស្សដែលយើងស្រឡាញ់នឹងនៅជាមួយយើងរហូតដល់ចាស់ ជាមួយនឹងបរិយាកាសបែបនេះ ស្ថានភាពផ្លូវចិត្តដូច្នេះខ្ញុំពិតជាត្រូវការសេចក្ដីស្នេហាមួយច្បាស់លាស់ ខ្ញុំពិតជាត្រូវការកសាងអនាគតមួយសម្រាប់ខ្លួនឯង និងការគិតអំពីមនុស្សដែលស្រឡាញ់ខ្ញុំ ជាជាងមនុស្ស​ដែលស្រឡាញ់ «ជ័យជម្នះ» ​ហើយយកខ្ញុំធ្វើជាជ័យភណ្ឌ។
«ខ្ញុំសុំទោស​ដែលយកបងមកកើតទុក្ខជាមួយ!»​ ខ្ញុំថាទៅកាន់គេ នៅពេលយើងគេងក្បែរគ្នា​កាន់ដៃគ្នាមិនព្រមលែង។
«និយាយអ៊ីចឹងធ្វើអី? បើបងដឹងថា ជេមស៍ទៅលាក់ទុក្ខហើយយំម្នាក់ឯងមិនឱ្យបងដឹង បងនឹងខូចចិត្ត!»
គេនិយាយខ្លី តែខ្ញុំយល់ន័យដ៏វែងរបស់គេ។ សេចក្តីស្រឡាញ់របស់បងទេពណារ៉ា​នៅក្នុងជីវិតរបស់ខ្ញុំហាក់បីដូចជា សម្រស់នៃឥន្ទធនូរាល់ពេលក្រោយភ្លៀង។ សូម្បីតែនៅថ្ងៃដែលមានពពកខ្មៅខ្មួលខ្មាញ់វិលវល់ ខ្ញុំយល់ថា​មានគេ ខ្ញុំនឹងមាន​សន្តិភាពផ្លូវចិត្ត​។
«អរគុណដែលចូលមកក្នុងជីវិត​ខ្ញុំ» ខ្ញុំថាហើយបែរទៅទ្រោបគេងលើទ្រូងគេ ក្រោមស្នាមញញឹម​កម្រនៃសិស្សច្បងដែលរីកមកប៉ប្រឹម។
គេ​មិនងាយញញឹម​ទេ ឯពេលញញឹម​ម្តងៗជាមនុស្ស​ស្អាតបំផុត​សម្រាប់បេះដូងកំព្រីកំព្រានេះ។
«ពាក្យនេះគួរបងអ្នកនិយាយ!»
សំឡេងនិយាយរបស់គេ​ មួយឃ្លាៗ មានអំណាចអាចផ្លាស់ប្តូរខ្ញុំ ឱ្យរបូតចេញស្រាលស្ងើក​ពី​ជីវិតច្របូកច្របល់មួយនេះ ទៅរក​កន្លែងផ្អែមស្ងប់ ពោរពេញ​ទៅដោយ​ការស្រឡាញ់និងសន្តិភាព។
ដោយមិនដឹងខ្លួន ខ្ញុំបានធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់បងTN យ៉ាងជ្រាលជ្រៅលើសពីសព្វមួយដង ហើយការដោះប្ដូរស្នាមថើបរបស់ពួកយើងបានចាប់ផ្តើមដោយ​មិនចេះឆ្អែតឆ្អន់នោះទេ។
ទីបំផុតទៅពួកយើងបានសម្រេចចិត្តដោះដូររាងកាយជាមួយគ្នា។
វគ្គ
រាត្រីដំបូង
«លើកដំបូងមែនអត់?»
ខ្ញុំមិនឆ្លើយអ្វី ព្រោះគេដឹងស្រេចទៅហើយ ខ្ញុំមិនចាំបាច់បញ្ជាក់ទេ។
«ស្តាយក្រោយអត់ជាមួយបងមិញនេះ?!»
ខ្ញុំនៅតែរក្សាភាពស្ងប់ស្ងាត់ មិនឆ្លើយដដែល ​ចំណែកចិត្តវិញ​​ចាប់ផ្តើមល្ហល្ហេវនឹងសំណួរនេះ។
មិនប្រាកដក្នុងចិត្តទេ ខ្ញុំនៅក្មេងណាស់ ខ្ញុំមិនដឹងថា អនាគត​ជាអ្វីនោះឡើយ។ ដៃគេ​ឱបខ្ញុំនិងបបោសអង្អែលយ៉ាងត្រេកត្រអាល យ៉ាងតក់ក្រហល់និងជ្រៀលជ្រៅរហូតចាក់ស្នាម​ដល់ក្នុងប្រអប់បេះដូងខ្ញុំហើយទាញខ្ញុំបង្វែរមកគេព្រោះឃើញស្ងាត់ស្ងៀមយូរពេក។
ភាគីខ្ញុំបានត្រឹមសម្លឹងគេវិញ។
«ចង់​នៅជាមួយគ្នាបែបនេះរហូតដែរអត់?!»
នៅចំពោះមុខសំណួរដ៏ខ្លីប៉ុន្តែមានអត្ថន័យរវើរវាយបែបនេះ ខ្ញុំនៅតែគ្មានចម្លើយបានត្រឹមបន្តសម្លឹងទៅក្នុងកែវភ្នែកស្រទន់ដែលគាត់បង្ហាញ​នៅនឹង​មុខខ្ញុំ។
ទទួលស្គាល់ថា នៅជាមួយ​គេ​ជាភាពតានតឹងផ្អែមល្ហែមមួយ គឺ​តឹងតែងព្រោះវាជារឿង​លួចលាក់ តែការលួចលាក់នោះ ជា​រឿង​ដ៏គួរឱ្យរំភើប ម្ល៉ោះហើយ​រាល់ការឈឺចាប់ រាងកាយ ​​បានក្លាយជាភាពផ្អែមល្ហែមក្នុងការ​ចងចាំសម្រាប់កុមារស្ទើរកម្លោះដូចខ្ញុំ។
បានជាខ្ញុំនិយាយថា នោះជាការឈឺចាប់ពោរពេញដោយភាពផ្អែមល្ហែម គឺមកពីខ្ញុំជាមនុស្សមិនមានបទពិសោធន៍​ចំពោះការរួមភេទ ឬចង់បានការរួមភេទខ្លាំង មានសម្រើបតណ្ហាច្រើន​ដូចខាងគេ​នោះទេ ប៉ុន្តែខ្ញុំពិតជាស្ម័គ្រ ទទួលយកការដោះដូរនេះ ជាមួយនឹងសេចក្ដីត្រូវការរបស់បេះដូងខ្លួនឯងដែលទុកគេជាភាគី«ប្តី» ហើយខ្ញុំគឺជាភាគី«ប្រពន្ធ» ដែលព្រមធ្វើតាមគាត់សព្វបែបយ៉ាង ពីព្រោះតែសេចក្ដីស្រឡាញ់ និងការចុះចាញ់នៅក្នុងបេះដូងខ្លួនឯង។
ទូរសព្ទ​បងTN​ រោទ៍ឡើង​នៅខាងក្រៅបន្ទប់ ​ចាំបានថា គាត់ទុកចោល​លើសាឡុងខាងក្រៅ។ មុនពេលយើង​បើកឆាកស្នេហា​ក្តៅគគុកជាមួយគ្នា។
គាត់នៅឯណេះ​ដំអក់​មិនក្រោក តែវានៅរោទ៍ខ្លាំងឡើងៗ។
មិនយូរប៉ុន្មានសិស្សច្បងក្រោកដើរដោយរុំខ្លួនជាមួយផ្ទាំងភួយកន្សែង​ធំ​ពណ៌សចាកចេញ​។​ គាត់ចេញទៅយូរបន្តិចទើបខ្ញុំក្រោក​ដែរ​ដើម្បីទៅសម្អាតខ្លួនស្លៀកពាក់។
មកដល់ក្រៅ ខ្ញុំឃើញ​បងTNឈរបង្ហុយបារីនៅវេរ៉ង់ដា ខាងមុខបន្ទប់។ ពេលនោះហើយបានខ្ញុំដឹងថាគាត់ជាអ្នកចេះជក់បារី។ ទោះបីថា ទីនេះមិនមានក្លិនបារី ប៉ុន្តែខ្ញុំមើលទៅគាត់ដូចជាជក់ស្ទាត់ជំនាញណាស់។
«បើខ្ញុំមិនចង់នៅជាមួយ​គាត់ តើខ្ញុំអាចមកធ្វើបែបនេះ​ដូចក្នុងពេលនេះដែរ?» ខ្ញុំគិតក្នុងចិត្ត​ដោយដើរទៅឈរកៀកក្បែរគាត់។
រាជធានីភ្នំពេញពិតជាបង្អួត​ភាពស្រស់ឆើតឆាយរបស់ខ្លួន​យ៉ាងស្រទន់ស្អាតនៅពេលរាត្រី​។ ទីក្រុងមួយនេះ ពិតជាមានភាពទាក់ទាញ ប៉ុន្តែចាញ់មន្តស្នេហ៍ ថ្ងៃទិនទិវា​ដំបូងរបស់រឿងយើងពីរនាក់នៅឡើយ។
ខ្ញុំចង់ផ្អែក​ទៅនឹង​ស្មាបងTN តែគូស្នេហ៍បែរមករកខ្ញុំមុន។ សិស្សច្បង​បែរមុខមកកាលណា​ សភាព​ពេលនេះ​គឺក្រោយពេលបានប៉ះពាល់គ្នា​ យល់គ្នា​ដល់ទីជម្រៅ សុភមង្គលពិតជាញ៉ាំងឱ្យផ្ទៃមុខគេ​សង្ហាមិនចាញ់ថ្ងៃដំបូងដែលខ្ញុំបានលង់គេភ្លាម​ៗនៅក្នុងបន្ទប់ផ្លាស់ខោអាវ។
សភាពពីចង្កេះចុះក្រោមដែលគេរុំបិទបាំងជាមួយនឹងភួយពោះគោពណ៌ស ពិតជាបង្កើនភាព​រោលរាល​ជាងបណ្ដាតួកុនទាំងឡាយដែលខ្ញុំធ្លាប់អានហើយធ្លាប់បានលង់។
ស្រមោល​ពួកគេបានរសាត់ឆ្ងាយពីអារម្មណ៍របស់ខ្ញុំអស់ហើយ គ្មាននរណាម្នាក់មាន​អំណាច​បន្ត​នៅទីនេះបានតទៅទៀតទេ ព្រោះមនុស្ស​ប្រុស​នៅចំពោះមុខនេះ គឺជាអ្វីគ្រប់យ៉ាងដ៏មានតម្លៃសម្រាប់ខ្ញុំ ក៏ជា​ប្រុសស្អាតបំផុតនៅក្នុងលោកនេះសម្រាប់ខ្ញុំដែរ។
«ជាលើកដំបូងនៅក្នុងជីវិត ដែលស្រាប់តែ​កើតអារម្មណ៍ថា មានសំណាងបំផុតក្នុងការ​កើតមកជាប្រុសស្រឡាញ់ប្រុស»
ខ្ញុំនិយាយតិចៗតបទៅនឹង​បបូរមាត់ស្ទើរញញឹម​ស្ទើស្មើរបស់គេ។
គេមើលខ្ញុំភ្លឹក ដោយស្រទោស្រទន់ហើយ​​បង្ហុយ​បារីសឹងចូលមកមុខខ្ញុំ មិនដឹងថាគេបានឮដែរឬអត់ទេ តែគេបានលើកដៃដែលត្បៀតបារីមកអង្អែលសក់ខ្ញុំ។
«ទៅផ្ទះវិញ​ ជេមស៍គិតយ៉ាងម៉េច?!»
«ខ្ញុំនៅជាមួយម៉ាក់!»
ជាមួយគេខ្ញុំមិនពិបាកក្នុងការគិតច្រើនទេ។ គ្រប់យ៉ាងក្នុងបេះដូងខ្ញុំ គឺជាចម្លើយត្រង់ៗ សម្រាប់គេ​ជានិច្ច​និងរហូតតទៅព្រោះថា ជាមួយមនុស្ស​ដែលខ្ញុំទុកចិត្ត  មនុស្ស​ដែលខ្ញុំមិនបាច់លាក់អារម្មណ៍ ខ្ញុំនឹងឆ្លើយគ្រប់សំណួរ​គេ​ដោយ​ មិនបាច់លឹបលអ្វីទាំងអស់។
«​ម៉ាក់ជាមនុស្ស​រវល់ខ្លាំង គាត់និយម​ការរស់នៅទាន់សម័យជាងប៉ាផង ល្អសម្រាប់រឿងយើង!»
ខ្ញុំពន្យល់។ បងTNងក់ក្បាល ដូចបង្ហាញ​ថាគាត់គោរពភាពឯកជនរបស់ខ្ញុំ ការសម្រេចចិត្ត​របស់ខ្ញុំដូចគ្នា។
ខ្ញុំបន្ថែម៖
«ប៉ាខ្ញុំស្រឡាញ់កូនណាស់! តែ​ប៉ារាងសាំញាំបន្តិច! គាត់សង្ស័យច្រើន ហើយតាមដានណាស់!»
«ធ្វើអីធ្វើទៅ ឱ្យតែ​ជេសម៍សប្បាយចិត្ត! តែរឿងមួយដែល​សំខាន់បងត្រូវប្រាប់! កុំបណ្តោយឱ្យជីវិតឯកជន ប៉ះពារ​ដល់រឿងអាជីព ស្អែកខានស្អែកខលរកបងរាហ៊ូទៅ!»
ខ្ញុំរេភ្នែក​សម្លឹងគេព្រោះតឹងតែងចិត្ត​។ ​រឿងនេះនៅតែជាចំណោទសម្រាប់ខ្ញុំ។​ ខ្ញុំយល់ចិត្ត​បងTN ដែលគេ​ចង់ឱ្យខ្ញុំមានអាជីពមួយ​រកលុយបានខ្លះ​នឹងអាចជឿលើខ្លួនឯង មួយទៀត​គេ​គ្រាន់តែចង់ឃើញខ្ញុំបានល្អ​មានកេរ្តិ៍ឈ្មោះ    តែខ្ញុំខ្លួនឯងដែលតឹងទ្រូងពេលនឹកឃើញរូបភាព​ស៊ិច​ស៊ី​តាម​ដែល​បងៗនៅ​ស្ទូឌីយោ​ចង់ឱ្យខ្ញុំសម្តែង។
«បើជាអាជីព​ បងៗអ្នកថតអស់ទាំងហ្នឹង ក៏គួ​រឱ្យខ្ញុំមានស្ទីលជាខ្ញុំខ្លួនឯងខ្លះ! ទឹកមុខខ្ញុំ មិនសមជាមួយ​ភាពស្រើបស្រាល អីទេ! ខ្ញុំចង់ធ្វើមុខបែបដែលខ្លួនឯងមានទំនុកចិត្ត​ជាមួយ​! មិនចង់ត្រូវគេបង្គាប់ទេ!»
ខ្ញុំនិយាយពន្យល់របៀប​មាយាតម្អូញ ធ្វើឱ្យសិស្សច្បងងក់ក្បាលទទួលយកដោយលារង្វង់ដៃណែនហំរបស់គេមកឱបក្បាលខ្ញុំយកទៅថើបថែ។
រឿង ថ្ងៃណាមួយ ភាគទី២
វគ្គ​
ណាត់ជួបលើកដំបូង
ចាប់ពីស្គាល់គ្នាមក ខ្ញុំតែងឈែតលេងទៀងទាត់ជាមួយបងTN​ ហើយ​វេលា​​​ម៉ោង៩យប់ ​ជាម៉ោង​រវាងពួកយើង។ យប់នេះ គាត់នាំខ្ញុំជជែករឿងបាក់ទឹកចិត្ត ឌីប្រេស្សិន។
«បងគិតថា ល្អហើយ​ បើមាន​ក្មេងៗជំទង់ដែល​ចេះគ្រប់គ្រង​ខ្លួនឯងល្អដូចជេមស៍! ​    មិនលេង​បណ្តាញ​សង្គមងប់ងល់ច្រើនហួសហេតុ អាចថយបានមែន​រឿងធ្លាក់ទឹកចិត្តការថប់បារម្ភផ្សេងៗ! ​តែសួរមួយ ដែលមាន​អារម្មណ៍​ថា ខ្លាច​ភាពឯកោ ឬមួយទុកថា​ជារឿងធម្មតា?»
ខ្ញុំពេញចិត្តណាស់​បានគាត់សរសើរ​។ ចិត្តមួយទៀតគិតថាគាត់កំពុងសាកខ្ញុំ​ ដូចគេសាកថ្មអាគុយ ឬមួយ​គាត់ចង់ដឹងអត្តចរិតពិត​របស់ខ្ញុំ។
ខ្ញុំសរសេរញាប់ឡើងៗ៖
«​យើងរស់នៅក្នុងពិភពលោកបច្ចុប្បន្នដែលសម្ពាធជាច្រើនកំពុងត្រូវបានដាក់គេ​លើយុវវ័យ តាមរយៈនយោបាយ សេដ្ឋកិច្ច ​និង​បណ្តាញសង្គម! សម្ពាធនេះគឺលើសលប់ពេកហើយបង! ​រឹត​តែ​ គួរឱ្យអស់សំណើចនោះគឺរឿងជាច្រើន ហ្វេគ មិនមែនជាការពិត ព្រោះសម្បូរអ្នកដែល​ចេះបង្កើតល្ខោនមកបំភាន់ លេងរឿង​ លេងសេណារីយ៉ូ! ខ្ញុំរើសយកវិធីធ្វើបែបណា​ឱ្យខ្លួនឯងមានផាសុកភាព ​មានសុវត្ថិភាព​ បើទោះបីត្រូវនៅឆ្ងាយៗពីគេឯងគ្មានមិត្ត ខ្ញុំមិនមាន​រោគចិត្ត​ទេ ខ្ញុំដឹងច្បាស់ តែខ្ញុំខ្លាចការបែកបាក់! ខ្លាចជម្លោះ ហើយខ្លាចភាពក្លែងបន្លំ!»
«និយាយដូចជេមស៍ធ្លាប់បែកបាក់ ធ្លាប់ខូចចិត្ត?!»
អីយ៉ា គាត់ស៊ើបអត្តចរិតហើយឈានដល់ស៊ើបអតីតទៀត? ដឹងអ៊ីចឹង​ក្តី​តែខ្ញុំក៏សប្បាយចិត្ត​ដែលគេ​ចង់ដឹងចង់ឮអំពីយើង។ យូរណាស់ហើយ​ខ្ញុំមិនដែលមាន​អ្នកណាម្នាក់មករំលែករឿងក្នុងចិត្ត​ជាមួយគ្នាទេ។
«ខ្ញុំមាន​ពួកម៉ាកម្នាក់ឈ្មោះ Jasmin ជាជនជាតិអូស្ត្រាលី ​រៀនជាមួយគ្នា​តាំងពីក្មេងៗមក! កាលពីឆ្នាំ២០១៩ Jasmin ស្រាប់តែធ្វើ​អត្តឃាត គ្មានអ្នកណាដឹងពីហេតុផល​រហូតដល់ឥឡូវ!» ខ្ញុំសរសេរតបតាមសំណួរគាត់។
«បងសូមទោសដែលបង្ខំឱ្យជេមស៍រំឭករឿងទុក្ខព្រួយ!»
«អត់អីហ្ន៎ា! បាននិយាយខ្លះក៏ល្អ!»
នៅពេលបុរសម្នាក់ មកសួរនាំ​អំពីអតីតកាលរបស់យើងជាហូរហែបន្តបន្ទាប់នោះ អាច​ដោយសារតែចិត្តគេចង់ដឹងថា រឿង​យើងទាំងពីរ​អាចទៅមុខដល់កម្រិតណា។ និយាយ​មួយវិញទៀត គឺស៊ើបមើលចិត្តយើង ព្រមនិយាយត្រង់ចំពោះគេ​កម្រិតណា លាក់លៀមឬនិយាយ? អ្វីទៅដែលគេអាចគេចមិនធ្វើឱ្យមាន​កំហុស​ដូចអ្នកមុន និងអាចមានន័យម្យ៉ាងទៀតថា គេចង់សាក​ប្រៀបធៀបខ្លួនឯងទៅនឹងមនុស្ស​អតីតរបស់យើងផងក៏ថាបានដែរ។
នេះជាអ្វីដែលខ្ញុំរុករកឃើញលើ google ។ អ៊ីចឹងហើយ​សម្រាប់ខ្ញុំ ប្រសិនបើបងTN មកសួរអំពីរឿងអតីត ចង់ដឹងពីរបៀបដែលខ្ញុំបានធ្វើចំពោះមនុស្ស​អតីត ឬរឿងស្នេហាអីហ្នឹង​ ច្រឡំធំហើយ​ខ្ញុំមិនដែលមាន​ទាល់តែសោះ!
«សង្សារណា៎! ធ្លាប់មានសង្សារអត់?!»
ថ្ងៃមួយគាត់ពិតជាសួរអ៊ីចឹងមែន ​ចំណែកខ្ញុំបានឱកាស​ក៏បើកចំហរឿងស្អាតស្អំប្រាប់គាត់៖
«បេះដូង​ទទេស្អាតហ្មងប​ង​! អត់ទាំង​សង្សារអត់ទាំងបទពិសោធន៍!»
តាមពិតឆ្លើយឆ្លងឌឺដងដោយសរសេរគឺ cute និងពិស្តារជាងកាលដែលជួបគ្នា​ផ្ទាល់ដែលរវល់តែអៀនប្រៀនលង់បរិយាកាស។
ទោះយ៉ាងណាការណាត់ជួបគ្នាដំបូងមុននិងក្រោយគង់តែចូលមកដល់។
មានអ្វីពិបាក? សម្រាប់មនុស្សពីរនាក់ដែលមានគោលដៅឆ្ពោះទៅរកគ្នាជាស្រេចតាំងពីដំបូងមកទៅហើយ ណាមួយបងTN ជាប្រភេទមនុស្ស​វាយលុក ប្រសិនគាត់ចង់បានអី គឺគាត់មិនដែលរុញរាតែម្តង។
ខាងខ្ញុំដែលបានឈែតស្គាល់ចិត្ត​គ្នាក្រែលហើយ នៅតែ​ត្រូវមកកើត​ស្លន់ស្លោ គេងមិនលក់បក់មិនល្ហើយ ពេលណាត់ថានឹងជួបមុខផ្ទាល់ជាមួយស្នេហាដ៏ល្អល្អះមួយកើតឡើងតាមរបៀប«ឥតដែលហ៊ានប៉ងមកសោះ»នេះ។
ការណាត់ជួបដំបូងធ្វើឡើងនៅភោជនីយដ្ឋានអ៊ីតាលីមួយ។​ ធម្មតា​ប៉ាម៉ាក់ខ្ញុំឧស្សាហ៍នាំខ្ញុំហូបក្រៅដែរ តែទីនេះ​ខ្ញុំមិនដែលមកទេ​ ហាក់ដូចជាស្ងប់ស្ងាត់ល្អ និងបរិយាកាសថ្លៃថ្នូរ។
ស្ថានភាពគ្រួសារខ្ញុំក៏មិនអន់ក្រពេក ចំណែក​បងTN មើលទៅគាត់ឯករាជ្យខាងហិរញ្ញវត្ថុតែម្តង បើមើលតាមរថយន្តRang ដែលគាត់យកមកទទួលខ្ញុំ និងរបៀបស្លៀកពាក់​ទម្លាប់រស់នៅរបស់គាត់។
«ថ្ងៃហ្នឹងម៉េចដែរ? គ្រប់យ៉ាងល្អអត់?!»
គឺជាសំណួរដែលគាត់សួរមកកាន់ខ្ញុំនៅពេលជួបគ្នាបាយល្ងាចនេះ។ ដូចរាល់ដង គាត់ជាភាគីដែលតែងតែផ្ដើមបោះសំណួរមកមុន ហើយខ្ញុំជាភាគីដែលមើលទៅហាក់ លឹបល ល្បិចៗ គិតច្រើននិយាយតិច ស្ងៀមស្ងាត់មិនមាត់មិនក ធ្វើម៉េច​បើខ្ញុំអៀន នេះជាស្នេហាដំបូង ហើយមនុស្ស​ឡូយៗដូចគាត់ អ្នកណា​ដែលនៅជិត​មិនមានសម្ពាធនោះ?
តែខ្ញុំក៏មិនដែលមានគំនិតអាក្រក់អ្វីដែរ ក្រៅតែពីបទពិសោធជីវិត​របស់ខ្ញុំស្ដើង ហើយបទពិសោធន៍​ទំនាក់ទំនង​ខ្សោយ បទពិសោធន៍ស្នេហាវិញ ខ្ញុំពិតជា Zero។
ខ្ញុំតាមពិត​ ចង់បានស្នេហាមួយនេះជាខ្លាំង ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវ​ធ្វើយ៉ាងម៉េចដើម្បីសារភាពអំពីរឿងបេះដូងច្បាស់ៗបាន​នោះទេ ហើយក៏ពេលខ្លះគាត់មើលទៅដូចជាចង់សារភាព ចង់បញ្ជាក់ពីសេចក្ដីស្រឡាញ់មកលើខ្ញុំ ប៉ុន្តែខ្ញុំដូចជាមិនមានអារម្មណ៍ងាយស្រួលក្នុងការទទួលយក ឬក្នុងការ​ឆ្លើយតបវិជ្ជមានប្រាប់គាត់ដដែល។
«ដឹងថាអ្នកណាជាអ្នកលួចខោអាវឬនៅ?!»
គាត់រំឭកពីខោអាវ ធ្វើឱ្យខ្ញុំមានការអៀនខ្មាស ប៉ុន្តែសង្ឃឹមគាត់យល់ទៅចុះថា រហូតដល់ពេលនេះដែលខ្ញុំមិនបានសងខោអាវទៅគាត់វិញ មានមូលហេតុតែមួយគត់ គឺខ្ញុំពិតជាចង់បានវា មកជាទ្រព្យសំណព្វជាប់ខ្លួន គឺខ្ញុំទុកនៅលើគ្រែគេងរបស់ខ្ញុំតែម្តង គេងឱបវាយ៉ាង​អាថ៌កំបាំង និងពេញចិត្ត​ពេញថ្លើមជាងអ្វីៗទាំងអស់ដែលខ្ញុំធ្លាប់គេងឱប។
ធម្មតាខ្ញុំតែង​តែ​គិតថា ខាងគាត់ទេ​ដែល​អាយុច្រើន គាត់គួរតែយល់អំពីបេះដូងរបស់ខ្ញុំ កុំឱ្យខ្ញុំត្រូវបកស្រាយ​ព្រោះខ្ញុំមិនពូកែនិយាយថែមទាំង​ភ័យៗជានិច្ច​ពេលគាត់សម្លឹងខ្ញុំចំៗម្តងៗ។
«ប្រយ័ត្នគេស្រឡាញ់ហើយ​មក លួចខោអាវហ្នឹង​យកទៅគេងឱបណា៎!»
ខ្ញុំគ្រវីក្បាលយឺតៗភ្លាម គឺរៀនធ្វើតាមវិធីដែលថ្ងៃនោះ​នៅ Locker គាត់មិននិយាយស្ដីសោះ ដើម្បីទាក់ទាញបេះដូងខ្ញុំ។​ ឥឡូវនេះស្គាល់គ្នា​បានតិចតួច​ គាត់ក្លាយមកជាអ្នកសួរសំណួរដ៏ច្រើនវិញម្តង ចំណែកខ្ញុំបានត្រឹមរ៉ាប់រងតួនាទីជាអ្នកធ្វើកាយវិការឆ្លើយតប មិននិយាយអ្វីនៅឡើយ។
«រាល់ថ្ងៃជេមស៍រស់នៅជាមួយប៉ាម៉ាក់?!»
«បាទ!»
នេះគឺជាពាក្យដំបូងគេដ៏ខ្លីដែលខ្ញុំឆ្លើយទៅកាន់គាត់ ហើយភ្លាមនោះខ្ញុំលួចដៀងភ្នែកសម្លឹងទៅដើមទ្រូង ដ៏ទាក់ទាញសង្ហាឥតទាស់របស់គាត់ បង្ហាញប្រផិតប្រផើយតាមរយៈ កអាវ ទាន់សម័យ និងការស្លៀកពាក់រៀបរយ មើលទៅពេលណាក៏ពេញភ្នែក នៅក្បែរៗ​ពេលណាក៏ពេញចិត្ត និងមានមោទនភាពថែមឡើង​ក្នុងការអង្គុយទល់មុខគាត់ក្នុងយប់នេះ។
ខ្ញុំមានអាយុខុសគ្នាជាមួយបងTN ច្រើន ទោះជាកម្ពស់កំពមើលទៅឃើញ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែខ្ញុំគិតថា បើអ្នកណាគេចេះមើលមកតុយើងចំ​ពេលវេលា​ដ៏កក់ក្តៅនេះ គេនឹងឃើញភាពទន់ជ្រាយរបស់ខ្ញុំហើយគេនឹងឃើញភាពរឹងមាំរបស់គាត់។
«តោះហៅម្ហូប!»
គាត់និយាយតិចៗ ធ្វើឱ្យខ្ញុំញាក់ស្មាទៅតាមទម្លាប់កន្លងមក ​ដែលប៉ានិងម៉ាក់ខ្ញុំធ្លាប់យល់នូវ​ភាសាកាយវិកានេះច្បាស់បានន័យថា​ «ខ្ញុំអីក៏ញ៉ាំបានដែរ!»។
«ម៉េចក៏ជេមស៍ឯងមើលទៅ​ដូចជាខ្លាចៗ? មិនស្រណុក? មកពីវត្តមានខ្ញុំ?!»
ជាមួយការបង្គាប់នៃបេះដូង និងប្រឈម​កែវភ្នែកមុតថ្លា​របស់បងម្នាក់នេះ ខ្ញុំចេះតែទទួលអារម្មណ៍ថា ខ្លួនឯង​មានសម្រស់ស្អាតដូចជាមនុស្សស្រីម្នាក់ខ្ញុំឃើញក្នុងកុន ឬក៏ជាក្មេងប្រុសម្នាក់ ដែលគាត់ពិតជា​ឈឺឆ្អាល ចង់ការពារ ចង់ស្រឡាញ់ ចង់ថែទាំ។
«នៅចំពោះមុខបងឯង ខ្ញុំកាន់តែមានអារម្មណ៍ថា មានទំនុកចិត្តខ្ពស់ឡើងៗ»
ខ្ញុំនិយាយតិចៗ​តែមិនសម្លឹងភ្នែកគាត់ទេ ​រើសយកសម្លឹងទូរសព្ទដៃវិញ។ គាត់តបមកខ្ញុំដោយ​ញញឹម​​ស្មើ​ៗ គឺញញឹមក្តាប់មាត់បង្អួតភាពស្រស់សង្ហា​របស់គាត់៖
«មនុស្ស​ជេមស៍នេះ ស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ពីគ្រប់គ្នា! នៅជាមួយបង មិនបាច់ភ័យអីទាំងអស់!»
ខ្ញុំស្រាប់តែញញឹមដោយមិនដឹងខ្លួន គឺញញឹម​ស្រស់លក្ខណៈផ្កាត្រកួន ទប់មិនបាន បន្លំមិនកើត ក៏សើចស្រស់មួយទំហឹង​ជំនួសពាក្យ​សម្ដី។ ស្នាមញញឹមរបស់ខ្ញុំគឺមានន័យចង់ប្រាប់គាត់ថា ខ្ញុំចូលចិត្តឮពាក្យគាត់សរសើរណាស់។ ជាមួយ​​ពន្លឺភ្នែកគាត់ដែល​សម្លឹងមកខ្ញុំដូចជាម្រឹគដ៏ធំអស្ចារ្យ ឬក៏ថាជាស្តេច​សត្វ​សាហាវដ៏មានអំណាចនៅក្នុងព្រៃ ទុកខ្ញុំដូចជា​កូនម្រឹគ​តូចដែលគាត់ដូចជា ចង់ត្របាក់ខ្ញុំភ្លាមៗ នេះបេះដូងរបស់ខ្ញុំពិតជា​កំពុង​តែ​រំភើបស្រើបស្រាលទៅដោយការទាមទារ នៃសេចក្ដីស្នេហាដែលខ្ញុំមិនធ្លាប់មានបទពិសោធន៍ទាល់តែសោះនៅក្នុងជីវិត។
ខ្ញុំមានអាយុតិចណាស់បើប្រៀបជាមួយមាឌរបស់ខ្ញុំដែលគាត់បានឃើញ។ គាត់អាចច្រឡំថាខ្ញុំពេញវ័យម្ភៃ​ឆ្នាំអីហើយ ប៉ុន្តែតាមពិតខ្ញុំក្មេងជាងនេះឆ្ងាយ តែការគិតរបស់ខ្ញុំអាចថា​ចាស់ទុំជាងអ្នកស្របាលគ្នា។
«ចេញមកជាមួយបង ទុកចិត្តបងដែរអត់?!»
គាត់សួរទៀត។  មិនដឹងជាយ៉ាងម៉េចខ្ញុំចាប់អារម្មណ៍ថា ចង់ឌឺគាត់វិញម្តង។
ខ្ញុំឆ្លើយតបវិញ ខ្សាវៗ៖
«៥០ភាគរយ!»
គាត់ទម្លាក់ភ្នែកហើយដាក់កែវចុះសន្សឹមៗចោល​បបូរមាត់សិចស៊ីស្រស់សង្ហារបស់គាត់នៅចំ​ពីមុខស្នាមញញឹមពព្រាយ​របស់ខ្ញុំ។ នេះបង្ហាញច្បាស់ក្រឡែតថា គាត់អន់ចិត្តនឹងសម្ដីរបស់ខ្ញុំ។
គាត់មិនគិតផងថា ខ្ញុំនិយាយលេង! គឺគាត់ឌឺខ្ញុំច្រើនហើយ ថែមទាំង​បានប៉ះពាល់បេះដូងខ្ញុំផងដែរ រហូត​ដល់ datingខ្ញុំបានទៀត គាត់ជាអ្នក«Lead»ជានិច្ចហើយ ពេលនេះ ខ្ញុំរកចំអន់គាត់វិញខ្លះមិនបាន?
ស្នេហារបស់ពួកយើង គាត់ឱ្យជញ្ជីងបះម្ខាងៗអ៊ីចឹងរហូតឬអ្វី? គាត់មិនចង់ឱ្យមានតុល្យភាពខ្លះទេដែល​ធ្វើឱ្យខ្ញុំគឺជាភាគីដែលអន់ជាងជានិច្ច គាត់ជាអ្នកដឹកនាំជានិច្ចឬមួយក៏យ៉ាងម៉េច?
ខ្ញុំសម្លឹងមុខគាត់ជាមួយកែវភ្នែកស្រទន់ ចង់បង្ហាញពីសេចក្ដីស្រឡាញ់និងការគោរពព្រមទាំងកំប្លែងលេង គឺខ្ញុំសម្លឹងចំៗ​ក្នុងកែវភ្នែករបស់គាត់ ខណៈដែលគាត់កំពុងតែចង់គេចចេញ​ចោលខ្សែភ្នែកខ្ញុំ ចង់បញ្ជាក់ហើយបញ្ជាក់ទៀតឱ្យខ្ញុំលេបសម្ដីខ្លួនឯងទុកវិញ?
ពិតណាស់ សភាពនេះ​គឺ​បងTN នៅតែអន់ចិត្តសម្តីខ្ញុំ។
ខ្ញុំមិនទាន់បាននិយាយអ្វីសម្រួលបរិយាកាសយើងឡើងវិញ​ផង ស្រាប់តែគាត់ងាកទៅខាងក្រៅកញ្ចក់ហើយ​និយាយឌឺមកខ្ញុំវិញមិនសម្លឹងមុខ៖
«ចេញមកហ្នឹង​បើម៉ាក់ប៉ាសួរ ឆ្លើយអ៊ីចឹងដែរ?»
«គាត់សួរតាស៎!» ខ្ញុំតបតិចៗទាំងសម្លឹងគាត់មិនដកភ្នែក។  ចូលចិត្តឃើញគាត់ងរណាស់ព្រោះកាន់តែ​សង្ហា​។
«គាត់សួរថាម៉េច?»
គេងាកមកវិញទាំងសួរខ្ញុំបែបនេះផ្ទួនៗ។ ខ្ញុំចាំបាច់​ឆ្លើយតបបន្ថែម៖
«គឺ​…ម៉ាក់! ម៉ាក់គាត់សួរថា ចេញទៅក្រៅពេលយប់អ៊ីចឹង ខ្លួននៅក្មេងអ៊ីចឹងទុកចិត្តគេអត់?»
«ចុះជេមស៍ឆ្លើយថាម៉េច?!»
បងTNសួរមកកាន់ខ្ញុំទាំងញាក់ស្មាដ៏ស្រស់សង្ហារបស់គេធ្វើឱ្យខ្ញុំមមីភ្នែកព្រោះលង់។ មាត់ខ្ញុំឆ្លើយតបទាំងញញឹមតិចៗ គឺឆ្លើយឌឺដដែល៖
«គឺឆ្លើយនឹងម៉ាក់ថា ឱ្យ…ឱ្យទុកចិត្តម៉េច បើខ្ញុំទើបតែ​ស្គាល់បងឯងហ្នឹង!​ តែ​ខ្ញុំប្រាប់គាត់ថា ខ្ញុំចេះការពារខ្លួន!»
គេក្ដាប់មាត់ ហើយងាកមុខចេញទៀត។
ប្រុសស្អាតនេះ ចេះបង្ហាញអាការៈអន់ចិត្តភ្លាមៗតែម្ដង គឺម្ដងនេះអន់ចិត្តខ្លាំងជាងលើកមុនទៀត ប៉ុន្តែជាមួយនឹងភាពអន់ចិត្តក្ដី ឬ​សប្បាយចិត្តក្ដី គេនេះនៅតែស្រស់សង្ហាដូចជាទេវបុត្រក្នុងកែវភ្នែករបស់ខ្ញុំ។
ខ្ញុំក៏កើត​សន្ទុះចិត្តរំភើបដុះដាលទៅតាម​​សេចក្តីរំញោចពីបេះដូង ព្រោះ​សេចក្ដីស្រឡាញ់ភាពង៉ក់ងរ​របស់គេដូចគ្នា។ ចង់ប្រាប់ថា​​ខ្ញុំនេះ​ក៏ចង់ឌឺដងញ៉ែប៉ប្រែដាក់គេវិញដូចតែគ្នាទេ។
បានគេខឹង ខ្ញុំក៏សប្បាយចិត្តខ្លះ មិនសប្បាយចិត្តខ្លះ។ ភាពង៉ក់ងរនេះក៏ជាសម្រស់ម្យ៉ាង កាន់តែមានលក្ខណៈស្រូបទាញអារម្មណ៍ខ្ញុំមួយកម្រិត។
ខ្ញុំនិយាយបន្ថែមតិចៗ៖
«ចង់ដឹងអត់ថា គាត់សួរម៉េចទៀត?»
បងTNនៅតែសម្លឹងទៅខាងក្រៅកញ្ចក់ដដែលដោយយកម្រាមដៃដ៏ធំរបស់គាត់គោះលេងតិចៗទៅលើតុបាយធ្វើជាមិនឮសំណួរខ្ញុំ ធ្វើជាមិនឆ្លើយ តែខ្ញុំយល់ដោយខ្លួនឯងថា គាត់ចាំស្ដាប់ពាក្យបន្ថែមរបស់ខ្ញុំ។
ខ្ញុំក៏ញញឹមខ្ជឹប។ គាត់ក៏ងាកមកវិញ ដោយដៀងមើលខ្ញុំដូចជាមនុស្សប្រុសសម្លឹងស្រីគូស្នេហ៍ លក្ខណៈថា សម្លឹងសឹងលេបគ្នាបាន បើសិនជាអាច គាត់ប្រាកដជាលេបខ្ញុំក្រញិចទុកទាំងខ្ញុំកណ្តាលវាល កណ្ដាលភោជនីយដ្ឋាននេះមិនខាន។
នៅក្រោមជំនោររាត្រីរវិចៗ ខ្ញុំសម្លឹងភ្នែកគាត់ជាមួយនឹងសេចក្ដីស្នេហាពេញទំហឹង។ មាត់ខ្ញុំនិយាយបន្តទៀតថា ៖
«ម៉ាក់ក៏ជាន់កែងថា បើមិនទុកចិត្ត ចេញទៅធ្វើអី?!»
«ចុះឆ្លើយតបថាម៉េច?!»
ខ្ញុំក្ដាប់មាត់ព្រោះឃើញគាត់អន្ទះសាចង់បានចម្លើយ ពាក្យថា«មិនទុកចិត្ត» ប្រហែលជានៅតែប៉ះទង្គិចផ្លូវចិត្តគាត់ បានជាគាត់នៅតែធ្វើមុខស្មើៗខឹងៗ ដូច្នេះហើយខ្ញុំឆ្លើយខ្លីៗបន្ថែមមិនបង្អង់៖
«ខ្ញុំឆ្លើយប្រាប់ប៉ាម៉ាក់ខ្ញុំថា មិនទុកចិត្តមែន តែ​ខ្ញុំស្រឡាញ់!»
គាត់រេភ្នែកមកវិញ មើលខ្ញុំដោយ​កន្ទុយភ្នែកមុនពេលបែរ​មុខមកទាំងស្រុង។
ជាមួយស្នាមញញឹមលេចឡើងបណ្តើរៗ និងហាក់សើចតិចតួចស្តួចស្តើងលើបបូរមាត់ឆ្មើងកន្ទ្រើងរបស់គាត់ គាត់ឌឺខ្ញុំតាមខ្សែភ្នែកមួយឆ្វាច់ មុនពេល​​សង្ខុញខ្សឹបសួរ៖
«មិញនេះថាម៉េច? អ្ហះ សុំម្តងទៀត?!»
«បងឯងឮហើយតាស៎!» ខ្ញុំតបដោយញញឹមស្រស់។
«អត់ឮទេ! ចង់ស្ដាប់ម្តងទៀត!»
«ឮរួចហើយ!»
«ប្រាប់ថាចង់ស្ដាប់ម្តងទៀត!»
«មិនមែនផ្សាយ​ពាណិជ្ជកម្មទេ និយាយច្រើនដងនាំសាំ!» ខ្ញុំតបលេងឫកកាច់រាង លាយ​ស្ទីល​ញញឹមខ្ជឹបបង្អួតសម្រស់ ហើយធ្វើជាងាកសម្លឹងទៅក្រៅកញ្ចក់វិញម្តងទុកឱ្យគាត់កើតក្នាញ់លេង​។
អាការៈ​របស់បងTN   គឺគេក្រោកឡើងមកភ្លាម  ​ ដោយ​ដើរព័ទ្ធមួយៗបង្ហាញរូបរាងដ៏ខ្ពស់​សង្ហា​​របស់​គេ បង្ហាញក្បាលពោះរាបស្មើពីក្រោមអាវរឹបរាង និងខោខោវប៊យក្រាស់ទាន់សម័យ និងស៊ីវិល័យ។
ដៃរបស់គេមានពាក់ខ្សែអង្កាំឈើពណ៌ខ្មៅ ខណៈមួយជាន់ទៀតជាប្រភេទ​ខ្សែតូចឆ្មារពណ៌ប្រផេះគឺការតុបតែង​របស់គេពិតជាស្រូបយកអស់នូវអារម្មណ៍  ការតាំងចិត្ត ការរៀបឫក ឥរិយាបថនានារបស់ខ្ញុំ។
ខ្ញុំបែរមកវិញចំពេលគេចោលភ្នែកសម្លឹងខ្ញុំឌឺដង។
គាត់លែង​ដេញសួរទៀតហើយ ព្រោះខ្ញុំហាក់​បានចិត្ត​ លេង​មាត់រឹងដាក់ពេក បានជា​បងTN ក្រោកដើរមកអង្គុយក្បែរៗ​ខ្ញុំតែម្តង។
អង្គុយចុះកាលណា ក្លិនខ្លួនដែលខ្ញុំបានចំណាំបាន ដូចជាអាវរបស់គេដែលឱ្យមកខ្ញុំពាក់ បានគ្របសន្ធប់មកលើបេះដូងខ្ញុំ។
ជាមួយនោះ ដៃស្តាំរបស់គេព័ទ្ធមកនៅពីលើស្មារបស់ខ្ញុំ ហើយចុងក្រោយ​គាត់​ប្រើកម្លាំងទាញយករាងកាយខ្ញុំ រហូតដល់ស្មាខាងឆ្វេងរបស់ខ្ញុំបុកទៅទើរនឹងទ្រូងគាត់។
ខ្ញុំភ័យបែកញើសស្អិតក្តាប់ដៃទាំងសងខាង។
នេះជាលើកទីមួយ​សម្រាប់ជីវិតខ្ញុំពិតមែន​ ក៏ជាលើកដំបូងបង្អស់ ​នៃការប៉ះពាល់គ្នា ក្នុងអត្ថន័យនៃសេចក្តីស្នេហា។ ខ្ញុំចង់រើខ្លួនចេញវិញដែរព្រោះភាពស្និទ្ធស្នាលនេះ កើតឡើងមកភ្លាមៗពេក  តែចិត្តមួយទៀត ខ្ញុំក៏សោកស្ដាយ គឺស្តាយថារង្វង់ដៃនេះ ពិតជាកក់ក្តៅពេកហើយ ពិតជាមាន​តម្លៃសម្រាប់ខ្ញុំ​ លើស​អ្វីទាំងអស់ដែលខ្ញុំធ្លាប់មាន​មកក្នុងជីវិត​។
«ណា៎…និយាយមក ឆ្លើយនឹងម៉ាក់ថាម៉េចវិញ?!
«ភ្លេចហើយ!» ខ្ញុំនិយាយរង៉ូវបានចិត្ត​នឹង​សភាពស្រឡាញ់ថ្នាក់ថ្នមរបស់គេ។
«ជឿអត់ថា បង​លើកបីយើងយកទៅដាក់ឡាន ទុករំលោភអាឡូវហ្នឹង!»
ខ្លួនប្រាណខ្ញុំចេញ​ចំហាយស្នេហ៍ក្តៅសន្ធំសឹងគ្រប់ទីកន្លែងទាំងអស់។
ខ្ញុំធំដឹងក្តីឡើងនៅក្នុងសម័យកាលមួយ ដែលអត្តសញ្ញាណភេទនិងអាកប្បកិរិយាផ្លូវភេទ លែងជាបញ្ហាប្រឈមមុខខ្លាំងទៀតហើយ ​បើធៀបនឹង​ជំនាន់ប៉ាម៉ាក់ខ្ញុំ ឬមុនៗនោះទៀត។ ​តែទោះបីជាយ៉ាងណាក្តី​ រឿង​បុរសស្រឡាញ់បុរស ឬស្ត្រីស្រឡាញ់ភេទដូចគ្នានៅតែជាទំនាក់ទំនង​សម្ងាត់ ពិបាកបើកចំហណាស់ ព្រោះកម្រិតនៃ​ការរើសអើងនៅតែមាន​ជាក់ស្តែង ទោះបីមនុស្សព្យាយាមកុហកថាគេមិនរើសអើងក្តី។
ជាយូរណាស់មកហើយ​ដែលខ្ញុំមានអារម្មណ៍ថា ខ្លួនឯងចូលចិត្ត​ជួបបុរសស្អាតៗ ជាងក្មេងស្រីស្អាតៗ។ ប្រធានបទនេះ​នៅតែជារឿង​លាក់លៀម​ តែសៀវភៅជាច្រើន​បានបង្ហាញខ្ញុំថា​ខ្ញុំពិតជា​ «ស្រឡាញ់ភេទដូចគ្នា»។ ទោះយ៉ាងណា ខ្ញុំមិនដែលមាន​ភាពក្លាហាន​គ្រប់គ្រាន់ក្នុងការស្វែងរកដៃគូទេ​សូម្បីតែលើអ៊ីនធឺណេត ខ្ញុំមាន ​Account មួយគត់ និងជា Account​ ពិត ខុសពីអ្នករិះគន់ដែលនិយាយថា Gay តែងតែមាន Fake Account។
ពេលមកដល់អាយុនេះ ខ្ញុំពិតជាចង់មាន​បទពិសោធន៍​​បាន​ប៉ះពាល់គ្នា​ដោយសេចក្តីស្រលាញ់ គឺគេង​ស្រមៃ​ពី​ពួកតារាបរទេស Cool Cool ពោលគឺ​ចង់បាន​ភាពស្និទ្ធស្នាលជាមួយបុរសផ្សេងដែលឡូយ ៗ។
រឿងកុនខ្លះបានបង្ហាញពីឈុតឆាក​បោកប្រាស់ និងចាប់រំលោភជាក្រុមលើក្មេងប្រុសដោយពួកកាងសាលាឬពួក​បាតសង្គម ខ្ញុំខ្លាចខ្លាំងណាស់ ប៉ុន្តែក៏រំភើបខ្លាំងដែរប្រសិន​អ្នកនោះសង្ហា​ហើយ​ស្រឡាញ់ខ្ញុំ មិនបង្ខំខ្ញុំ។
តាមពិត​មុនពេលចេញមកនេះ ម៉ាក់មិនបានសួរអីទាំងអស់ ខ្ញុំមានលេសកុហកគាត់ជាស្រេចថាមកលេងបាល់។ ចំណែក​សម្តីមុននេះ ​គឺ​ ខ្ញុំប្រតិដ្ឋ​មកឌឺបងTN សោះ។
ពេលនេះការណាត់ជួបដំបូង​របស់យើងហាក់បីដូចជា​បានដំណើរការល្អជាងការគិតទុក អារម្មណ៍​នៅជាមួយគាត់នៅពេលនេះ ​ក្នុងសភាពបែបនេះ ​គឺល្អពេកហើយសម្រាប់ខ្ញុំ។
«ចេញពីនេះ​ទៅណាទៀតជាមួយបងអត់?!»
គាត់សួរមកតិចៗ​ដោយដៀងភ្នែក​សម្លឹង​ជុំវិញខ្លួន។ ទើបតែចាបអារម្មណ៍ថា ​ម្តុំនេះ​មាន​តែមនុស្សមកជាគូៗ ហើយជាប្រុសទាំងអស់។ ពួកគេស្ងាត់ស្ងៀម មាន​បរទេសមានខ្មែរ អាចថាស្ថិតក្នុងសភាពដូច​គូខ្ញុំនេះដែរ គ្រាន់តែពេលមកដល់ខ្ញុំរំភើបនឹង​រឿងខ្លួនឯងពេកបានជាមិនចាប់អារម្មណ៍។
«តាមពិត​កន្លែងនេះពិសេសអញ្ចឹង?» ខ្ញុំនិយាយតិចៗរបូតមាត់ប៉ុណ្ណោះដោយ​មិនមានចេតនាទេ។ ស្រាប់តែប្រុសស្អាតរបស់ខ្ញុំគាត់និយាយមកវិញស្រាលៗ៖
«មានកន្លែងពិសេសជាងនេះទៀត! បើចង់ទៅ​ ចេញ​ពីនេះ​បងជូនទៅ»​
«ការរួមភេទ» ​ខ្ញុំតែងលួចគិត ​លួចដឹង ​លួចស្រមៃ លួចអាន។​ ពេលត្រូវបងTN មកនិយាយបែបនេះត្រង់​ៗ​​ក្នុងកាលៈទេសៈនេះទៀតសោត​ ហាក់ជារឿងមួយដែលគួរឱ្យរន្ធត់ និងរំភើបបំផុតមួយ និយាយទៅ គឺលាយឡំគ្នាអារម្មណ៍ពីរយ៉ាងនេះ។
ខ្ញុំមិនធ្លាប់មានអារម្មណ៍​បែបនេះ​ឡើយ​។
បេះដូងខ្ញុំលោតញាប់ឡើងៗ សង្ឃឹមថាគាត់មិនឮវាទៅចុះ។
ម្រាមដៃគាត់រត់ចុះឡើង​លើស្មា​និងដើមដៃរបស់ខ្ញុំ។ មែនហើយគាត់ពិតជា Hot Boyពិតមែន! នៅក្បែរគាត់ ទាំងបេះដូង ទាំងរាងកាយ​ក្រហល់ក្រហាយណាស់។
«ខ្ញុំជម្រាបម៉ាក់ថា ចេញមកតែពីរម៉ោងទេ! ខ្ញុំត្រូវ​គោរពសម្តីជាមួយគាត់!» ខ្ញុំភ្លាត់មាត់ទៀតហើយ! ខ្ញុំស្អប់ខ្លួនឯង​ដែលតែងតែមានជំងឺ​តួឯក ចរិតជាងតួឯកស្រីរឿងបុរាណទៀត បានជា​សម្លាប់បេះដូងខ្លួនឯងជាមួយឃ្លាបដិសេធ​ដែលចេញមកឥតព្រាងទុកបែបនេះ។
ទោះយ៉ាងណា បងTN មើលទៅហាក់​មិនខូចចិត្ត​ និងមិនខឹងអន់ចិត្ត​អ្វីទេ។ គាត់ច្របាច់ដើមដៃខ្ញុំតិចៗ ហើយសន្យា៖
«កុំភ័យ! ជេមស៍បង់ម៉េចបងធ្វើតាមជានិច្ច!»
យប់នោះខ្ញុំបានវិលមកបន្ទប់​វិញ ជាមួយ​ស្នាមញញឹមរហូត​ដល់គិតបានថា នេះនឹងក្លាយជា​យប់មួយនៃ​ការ​គេងលក់ស្កប់ស្កល់បំផុតមិនធ្លាប់មានក្នុងជីវិតយុវវ័យ​ដ៏ស្ត្រេសរបស់ខ្ញុំ។ ការស្វែងរកបុរសម្នាក់ដែលត្រឹមត្រូវ អាចជាការលំបាកសម្រាប់ក្រុមមនុស្ស​ដូចខ្ញុំ អ្នកដែលមាន​ចរិត​ដូចយើង​ យល់ពីរបៀបចង់បានរបស់យើង ហ៊ាន​ចេញមុខប្រឈមប្រឆាំងនឹង​ការរិះគន់ទាំងឡាយ​ ហើយ​ក្រោកឈររឹងមាំជាមួយ​យើង ចំណែក​រឿងសំខាន់មួយចុងក្រោយទៀត ​គឺមានចិត្ត​ស្រឡាញ់ថ្នាក់ថ្នមយើង។
ចំណោទដំបូងរបស់ខ្ញុំគឺត្រូវដឹងថា តើមនុស្ស​ដែលខ្ញុំកំពុងស្រឡាញ់ ជាមនុស្ស​ស្រឡាញ់ភេទដូចគ្នាដែរឬអត់? ​ព្រោះមាន​អ្នកខ្លះក៏មើលពីក្រៅស្មានៗហើយស្មានខុស ចំណែកបងទេពណារ៉ា ផ្តើមចេញ​ពីការណាត់ជួបមួយនោះមកខ្ញុំជឿថា គាត់ជាមនុស្ស​ប្រភេទមនុស្ស​ដែលខ្ញុំកំពុង​តែស្វែងរក។ ការថ្នាក់ថ្នម​របស់គាត់​បានដុតរំញោចក្តីសង្ឃឹមឱ្យខ្ញុំ ហើយខ្ញុំកំពុង​ដេកស្រមៃ​ទន្ទឹង​ស្នាមថើបដំបូង​របស់គាត់​។​
​មុននិងក្រោយ អ្វីដែល​ត្រូវមកដល់វាគង់តែមកដល់ទេ! អ្វីដែលជារបស់យើង វាគង់តែជារបស់យើង!
ត្រូវចេះដកឃ្លា យកគម្លាតឱ្យខ្លួនឯងខ្លះ និង​ត្រូវ​ចេះរង់ចាំខ្លះផងទើប​លទ្ធផលបានមកមានតម្លៃខ្ពស់។ នេះជាសុភាសិតដែលខ្ញុំស្រឡាញ់ ​ហើយខ្មែរយើងនិយមនិយាយធ្វើធម្មតាៗ​ប៉ុន្តែអត្ថន័យវាពិតជាល្អខ្លាំង។
«គេងឬនៅកូន!»
ប៉ាគោះទ្វារ។
បេះដូងខ្ញុំក្តុកភ័យ​ភ្លាម ឈាម​ចាប់ផ្តើម​រត់ច្រឡំបល់រសឹបៗ។ តាមថា ​ពេលនេះ​ខ្ញុំកំពុងតែ​មានអំណរជីវិតរឿងបងTN តែប៉ាខ្ញុំមិនដែលចូលមកថ្មើរណេះទេ។ សំឡេងគាត់ និង​របៀបគោះរបស់គាត់បានទាញខ្ញុំ ឱ្យវិលមកបារម្ភសាជាថ្មីនូវបន្ទុកទាំងឡាយដែលបានសង្កត់មកលើផ្ទះនេះយូរណាស់មកហើយ។
«នៅប៉ា!»
ខ្ញុំឈោងទៅបើកគន្លឹះ។
ប៉ាចូលមកដល់ដោយទឹកមុខស្ងួត។ ពេលនោះហើយដែលខ្ញុំដឹងថា ពួកគាត់បានសម្រេចចិត្តក្នុងលែងលះ។ ម៉ាក់មិនមកនិយាយទេ គាត់ពួននៅឯណាមិនដឹង ទុកឱ្យប៉ាចូលមកមុន។
ភាពតានតឹងក្នុងចិត្ត​បានកើតមានឡើងភ្លាមៗ បើទោះបីជាយើងបានត្រៀមលក្ខណៈសម្រាប់រឿងនេះជាយូរមកហើយក៏ពិតមែន ប៉ុន្តែសម្ដីរបស់គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា អ្នកដែលជាឪពុកម្ដាយគេ មិនចេះទទួលខុសត្រូវនូវអ្វីដែលនឹងកើតមានឡើង នៅក្នុងជីវិតផ្លាស់ប្តូរភ្លាមៗសម្រាប់កូនទោលម្នាក់ដូចជាខ្ញុំនេះសោះ  ខ្ញុំមិនមានបងប្អូនផ្សេងឡើយ គឺមានតែពួកគាត់។
ខ្ញុំមិនមាត់ ​ប៉ុន្តែទឹកភ្នែក​រមៀលធ្លាក់មកដោយគ្មានសំឡេងទេ។
«មិនមែនជាកំហុសរបស់កូនទេ ហើយក៏មិនមែនជាកំហុសរបស់ម៉ាក់ដែរ!»
ប៉ានៅតែនិយាយរបៀបជាសុភាពបុរសតាមទម្លាប់គាត់​ ជាសុភាពបុរសដែល​សូម្បីតែ​ថែរក្សាគ្រួសារតូចមួយនេះ​ក៏មិនបាន តើហេតុអ្វី គាត់ចង់និយាយថា ជាកំហុសគាត់ហ្មែន? គិតមែន តែខ្ញុំរក្សាភាពស្ងប់ស្ងៀម​មិននិយាយសូម្បីមួយម៉ាត់ណា។
ចាប់តាំងពីពេលខ្ញុំបានឆ្លងកាត់រឿងជូរចត់ មួយចំនួននៅក្នុងជីវិតវ័យជំទង់ គឺ​ខ្ញុំបានក្លាយទៅជាបែបនេះ! គឺទម្លាប់ដែល​មិនមានប្រតិកម្មអ្វីទាំងអស់នៅរាល់ពេលដែលខ្ញុំពិបាកចិត្តខ្លាំងឬខឹង។
«កូនអាចរើសយកម៉ាក់ ឬរើសយកនៅជាមួយប៉ា! យើងគោរពតាមការសម្រេចចិត្ត​របស់កូន!»
ខ្ញុំយំហ៊ូៗ ហើយក្រោក​ចេញទៅ​មុខបន្ទប់សម្លឹងចុះក្រោម។
ប៉ាមិនបានតាមមកទេ។ គាត់នៅអង្គុយច្រង៉ុកនៅត្រង់នោះដដែល។
គាត់អាចនឹង​ដឹងថាខ្ញុំខឹង ហើយមាន​ទុក្ខសោកខ្លាំងបានជាមាន​ប្រតិកម្ម ស្រក់ទឹកភ្នែក ស្រែកយំ​បាន តែគាត់ប្រហែលជាមិនដឹងពីរបៀបដែលទុក្ខមួយនេះ​គ្របដណ្តប់មកលើជីវិតខ្ញុំទាំងមូលឡើយ។
ខ្ញុំដឹងថា​ ដែលគាត់ដើរចូលមកនេះ​គឺជា​សកម្មភាព​ដ៏ពិបាកធ្វើមួយ តែប៉ាក៏មិនចង់កុហកខ្ញុំយូរ​បានជាគាត់មកសារភាព​។ ដ្បិតតែខ្ញុំជាយុវជនទាន់សម័យ ខ្ញុំដឹងថាអាពាហ៍ពិពាហ៍មួយ​ដែល​មិនទៅមុខរួចទៀត ​គួរតែភាគីទាំងសងក្លាហានសម្រេចចិត្ត​លែងលះឱ្យបានទាន់ពេលមុនមាន​អ្នកណាម្នាក់ ឬគ្រប់គ្នា​ធ្លាក់ក្នុងឌីបេ្រសធ្ងន់ធ្ងរ ​ តែ​ហេតុអ្វី​ជាគ្រួសារខ្ញុំ?
តើការសម្រេចចិត្ត​ចុងក្រោយនេះ ​នឹង​ជួយបញ្ចប់រាល់​ការថប់បារម្ភទាំងប៉ុន្មាន​ក្នុងគ្រួសារយើងឬអ្វី?
«គ្រប់យ៉ាងនឹងមិនអីទេ!»
ប៉ាប្រាប់មកតិចៗ។ ទោះយ៉ាងណាក៏ដោយខ្ញុំនៅតែ​ចង់បង្ហាញគាត់ថា​ខ្ញុំ គ្រប់គ្រងអារម្មណ៍របស់ខ្ញុំបាន! ​ខ្ញុំធំហើយ។ ពេលខ្លះ ​បើពួកគាត់ក៏កំពុងស្ថិតក្នុងវិបត្តិ​ គាត់មិនបាច់មកពិបាកក្នុងការ​តាមថែរក្សាអារម្មណ៍​ខ្ញុំក៏បាន។
«ខ្ញុំសម្របខ្លួនបាន​ បើធ្វើអ៊ីចឹង​ប៉ានិងម៉ាក់បានសប្បាយចិត្ត!»
ខ្ញុំគិតទៀត ​តែមិនបាននិយាយចេញទេមក។​ ដៃម្ខាងខ្ញុំជូតទឹកភ្នែក​ហើយងើយសម្លឹងមេឃទៅនឹងភាពត្រជាក់ល្ហល្ហេវ ដែលធ្វើឱ្យខ្ញុំរងាជាសម្ងាត់។
«នេះឬ ការផ្លាស់ប្តូរដ៏ឈឺចាប់​ដែលសៀវភៅបំផុសគំនិត​តែងតែនិយាយ? ពេលនេះវាមកដល់មុខបន្ទប់ មកបុកចំកណ្តាលបេះដូងខ្ញុំហើយ!​ ម៉ាក់ហើយនិងប៉ា​ហេតុអីខ្ញុំត្រូវរើស? តាមថាខ្ញុំមាន​សិទ្ធិមានគាត់ទាំងពីរមែនអត់?!»
ខ្ញុំសួរខ្លួនឯង ថែមទាំងមិននិយាយអ្វីជាមួយប៉ាទៀតទាំងអស់​។
«ការស្ងប់ស្ងៀមរបស់កូន ប៉ាបារម្ភ!»
គឺគាត់ឆាតមកក្រោយពេលចាកចេញពីបន្ទប់ខ្ញុំបាត់ទៅ។
«ប៉ាដឹង! ក្មេងៗចេះគិតណាស់ តែមិនចង់និយាយចេញមកទេ! ប៉ាដឹងថា​កូន មានសំណួរជាច្រើន ប៉ានៅរង់ចាំឆ្លើយជាមួយកូនជានិច្ច! ​ប៉ានិងឆ្លើយគ្រប់យ៉ាង​​ដោយស្មោះត្រង់និងច្បាស់លាស់ មិនលាក់បាំងអីទាំងអស់! យើងមិនចង់ឱ្យគ្រប់យ៉ាងក្លាយជាអ៊ីចឹងទេ តែជីវិត​ពេលខ្លះ​វាប្រាសចាកពីការគ្រប់គ្រងនិងចង់បានរបស់យើង! ប៉ាដឹងថា ​កូនប៉ារឹងមាំ​ និងឆ្លងកាត់បាន​ពេលវេលានេះ!»
ប៉ានិងខ្ញុំពេលឆាត គឺដូចជាមិត្តភក្តិច្រើនជាងជាសមាជិកគ្រួសារ។ ជារឿយៗកាលខ្ញុំនៅក្មេង ខ្ញុំជាក្សត្រាដែលមានគ្រប់យ៉ាង​។​ ប្រហែលមកពីខ្ញុំមានម្តាយម្នាក់ដែលមានលុយ ហើយគាត់​ចូលចិត្ត​ «ទិញ» ដើម្បីឱ្យខ្ញុំកុំទាមទារពេលវេលាយក​របស់គាត់ ខ្ញុំមិនពិបាកចិត្ត​រឿងសម្ភារៈឡើយ។
ភ្លេចប្រាប់! ម៉ាក់ខ្ញុំជានាយកផ្នែកបដិសណ្ឋារកិច្ច​លើអាកាស នៅក្រុមហ៊ុនAirwayមួយ​។ ​ក្រៅពីប្រាក់ខែខ្ពស់ ​គាត់ក៏ជាមនុស្ស​មានសង្គមផ្ទាល់ខ្លួនដែលធំទូលាយឡើងៗជាលំដាប់ ​ហើយមាន​អ្នកតាម​រាប់អាននិងតាម​អើពើច្រើន។
ប៉ាខ្ញុំជាមន្ត្រីគណនេយ្យនៅធនាគារ។ ហិរញ្ញវត្ថុគ្រួសារខ្ញុំមិនដែលអាក្រក់នោះទេតាំងពីខ្ញុំចេះស្គាល់ចាយលុយ។ តែនៅពេលមានលំហូរហិរញ្ញវត្ថុនឹងនរ ពួកគាត់​ត្រូវដោះដូរ​វា​ជាមួយ «ការរវល់»មួយជាប្រចាំរហូតមក ដែល​មិនត្រឹម​តែ​បានញ៉ាំងឱ្យខ្ញុំក្លាយជាកូនទោលម្នាក់ដល់សព្វថ្ងៃ ថែមទាំងចុងក្រោយមិនអាចស្រោចស្រង់ស្នេហា​របស់ពួកគាត់បានទៀត។
ខ្ញុំបានចូលរៀននៅសាលា​អន្តរជាតិជាមួយកូនបរទេស​តាំងពី​៤ឆ្នាំកន្លះមកម្ល៉េះ។ ​ខ្ញុំជាមនុស្សមាន​ចរិតបើកចំហ តែ​ចាប់ផ្តើម “ព្យាយាម” បង្កើតនិងបង្ហាញ​ព្រមនូវមុខមាត់និងអត្តសញ្ញាណផ្សេងៗ ឱ្យមានភាពខុសប្លែកពីមិត្តភក្ដិនិងកូនៗមិត្តភក្តិម៉ាក់ប៉ាខ្ញុំ រហូត​ពេលខ្លះ​ខ្ញុំបានបង្កជម្លោះពាក្យ​ជាមួយម៉ាក់ តែជាមួយប៉ា​តែងតែនិយាយត្រូវគ្នា។
ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គឺចាប់ពីពេលដែលខ្ញុំបានដឹងពីបេះដូងនិងតម្រូវការ​ស្នេហា​របស់ខ្លួនឯង ​ខ្ញុំកាន់តែស្រេកឃ្លានឡើង​នូវឯករាជ្យភាព និងភាពជាឯកជន​។
ខ្ញុំបានចាប់ផ្តើមដកខ្លួនចេញពីភាពស្និទ្ធស្នាលជាមួយប៉ាម៉ាក់ ហើយ​តែងតែមានការជំទាស់ ជជែក​តឹងសសៃកខ្លះៗពេលម៉ាក់តាម​​សួរនាំខ្ញុំអំពីរឿង មិនសម្អាតបន្ទប់ នៅអនឡាញយប់ៗពេក ឬមិនស្លៀកពាក់ឱ្យរៀបរយ។ល។
សូម្បីហ្វេសប៊ុកខ្ញុំ​គាត់ដឹងគ្រប់យ៉ាង។​ បែបនេះមើលទៅ បានជាមនុស្សជាច្រើនវ័យខ្ញុំចូលចិត្ត​លេងហ្វេគAccount។ ចំណែក​ខ្ញុំអត់លេងហ្វេគទេ ​តែខ្ញុំប្លុកម៉ាក់ ​ខ្ញុំទុកប៉ា។​ មិនមែនខ្ញុំស្រឡាញ់ប៉ាជាងម៉ាក់ទេ ​តែប៉ាមិនដែលខ្វល់រឿងហ្វេសប៊ុក ឬ Instagram អ្វីទាំងអស់។
វគ្គ
ពាក្យសារភាព
«ថ្ងៃនេះខ្ញុំអត់សប្បាយចិត្តទេ!»
ខ្ញុំបានសាកផ្ញើសារបែបនេះទៅកាន់គេ ពីព្រោះថា គេគឺជាមនុស្សសំខាន់ម្នាក់នៅក្នុងកាលៈទេសៈនេះ។
ក្រៅពីឪពុកម្ដាយខ្ញុំទៅ ខ្ញុំអត់មាននរណាម្នាក់សម្រាប់ចែករំលែកនូវទុក្ខព្រួយក្នុងអារម្មណ៍ ឬក៏បញ្ហានៅក្នុងគ្រួសារបាននោះទេ។
បន្ទាប់ពីការណាត់ជួបដំបូង និងបានកំភួនដៃបងសង្ហាមកដាក់លើស្មាគងកាន់ បេះដូងខ្ញុំហាក់បានឆ្លងរោគមួយថ្មីគឺរោគសញ្ញាជំងឺយុវវ័យដែលតឹងថប់ដង្ហើមរាល់ពេលណាមិនបានឈែតរកគ្នាយ៉ាងហោចណាស់ឱ្យបានមួយឃ្លាជារៀងរាល់ម៉ោង។
តាមពិតទៅ ក្រៅពីការយល់ចិត្តគ្នាតាមឈែតសឹងតែរាល់យប់ហើយ ការទន្ទឹងរង់ចាំយ៉ាងអន្ទះសាមួយទៀតរបស់ខ្ញុំគឺពាក្យសារភាពចេញពីមាត់គេ។
រឿងដែលសំខាន់ចុងក្រោយគឺប៉ាម៉ាក់ខ្ញុំកំពុង​ បានរៀបចំឯកសារស្រេចបាច់នៅក្នុងការឡើងជួបគ្នានៅមុខតុលាការជម្រះក្ដី ជា​ការសម្រេចចិត្តធ្វើមោឃភាពលើចំណងអាពាហ៍ពិពាហ៍ជាង១០ឆ្នាំរបស់ពួកគាត់។
សាកស្រមៃមើលថា នៅពេលដែលអ្នកអាន​មានបញ្ហាដូចខ្ញុំតើមិត្តអ្នកអាន​ចង់ជួបអ្នកណាបំផុត? ច្បាស់ណាស់គ្មាននរណាក្រៅពីមនុស្សដែលយើងស្រឡាញ់ទេ ប៉ុន្តែក៏សាកស្រមៃមើលបន្តិចទៀតផងថា តើវាជារឿងគួរឱ្យខកចិត្តកម្រិតណា ដែលមនុស្សស្រឡាញ់ភេទដូចគ្នាដូចជាយើង ទៅមានស្នេហាជាមួយបុរសម្នាក់ស្រាប់តែពីដំបូងៗ គេមកដូចជាធ្វើចូលចិត្តយើង គេជាអ្នកដែលស្កាត់មករកយើងមុន ណាត់យើង​ចេញក្រៅជាមួយគ្នា បង្កនូវអនុស្សាវរីយ៍ផ្អែមល្ហែមពិបាកភ្លេច ស្រាប់តែរហូតដល់ថ្ងៃមួយគេឃើញមនុស្សផ្សេងដែលល្អជាងយើង ឬមួយក៏គេចាប់អារម្មណ៍ជាមួយ​ស្នេហាថ្មីណាមួយ ហើយគេក៏ក្រឡាស់ដោះដៃថា គេមិនដែលនិយាយពាក្យស្រឡាញ់ដាក់យើងអីម្តងផង យើងយល់ច្រឡំដោយខ្លួនឯង នេះគឺជារឿងដែលគ្រប់បុរសស្រឡាញ់ភេទដូចគ្នាតែងតែបារម្ភ។
ខ្ញុំដឹងច្បាស់រឿងនេះតាមរយៈការសិក្សាស្រាវជ្រាវលើបទពិសោធន៍ អ្នកមុនៗ។ បុរសដែលចូលមកជាដៃគូរបស់យើង គេងាយនៅក្នុងការក្រឡាស់ថាគេមិននឹកស្មានថា យើងជាGay ហើយរឿងនេះគឺជាការឈឺចាប់ដ៏ជ្រាលជ្រៅមួយ។
«If nothing lasts forever, can I be your nothing?»
នេះជាសាររបស់គេដែលផ្ញើមកធ្វើឱ្យខ្ញុំទន់ដៃពេលសម្លឹង។ ថ្ងៃនេះប្រាប់គេថាខ្ញុំមិនសប្បាយចិត្ត តែមិនទាន់បានលម្អិត​យ៉ាងណាផង គេក៏សរសេរបែបនេះតបមកវិញ។
ពីរោះ​ហើយផ្អែម​ជ្រាលជ្រៅណាស់។
ភាសាអង់គ្លេស​និងគំនិតបង្កប់ក្នុងឃ្លារបស់ខ្ញុំ ប្រាប់ពីភាពប៉ិនប្រសប់ក្នុងការប្រើពាក្យ​ពេចន៍ចាក់ចំដួងចៃក​ម្សត់មួយនេះ។
អានហើយកាលណា បេះដូងខ្ញុំនឹកគេខ្លាំងឡើងៗ រឹតតែមានអារម្មណ៍​ផ្សារភ្ជាប់គ្នា ថែមទាំងចង់ជួបគេ ភ្លាមៗ​មិនថាមានរឿងអ្វីកើតឡើងនោះឡើយ។
«មិនយល់ទេបង! អត់យល់!»
ខ្ញុំសរសេរខ្មែរបែបនេះ​តបទៅវិញ​ដោយទឹកមុខតម្អូញ ដូចខ្លួនឯងហ្នឹងជាភាគីទន់ខ្សោយម្នាក់ត្រូវការគេយល់ចិត្តនិងលួងលោម​។ តាមពិត​វាជារឿងមានសុភមង្គលណាស់ទៅហើយ​សម្រាប់ការទទួលបានសារដ្រាម៉ាៗច្រើនឡើងៗ ពីមនុស្ស​ប្រុស​ដូចគេ ប៉ុន្តែសាររាប់រយគង់នៅមិនស្មើការឃើញខ្សែភ្នែកគ្នាដដែលជាដដែល។ ការណាត់ជួបប៉ុន្មាន​ដងគង់តែមិនដែលឆ្អែតឆ្អន់ឡើយសម្រាប់ខ្ញុំ។
«ខ្ញុំជាមនុស្សប្រភេទដែល ពេលពិបាកចិត្តចេញញ៉ាំអីក្រៅត្រជាក់ៗ​ផ្អែមៗ មើលកុនពពួក​រ៉ូមេនទិក»
គេឆ្លើយមកវិញទៀត គឺឆ្លើយភាសាខ្មែររបៀបនេះ​ ធ្វើឱ្យខ្ញុំនៅសំកាំងគិតចំហមាត់។
«អញ្ជើញខ្ញុំទៅញ៉ាំបាយ…មើលកុន? ​ឬអ្វីផ្សេងទៀត?» សារនេះមានន័យអ៊ីចឹងហ្មែន?
ខ្ញុំអង្គុយចុះយឺតៗមកលើសាឡុងហើយដៀងភ្នែកមើលម៉ោង។ ម៉ោង​បួនល្ងាចហើយ ម៉ាក់មិននៅទេ​ប៉ាក៏មិនទាន់មកវិញ។
រឿង ថ្ងៃណាមួយ ភាគទី១