អ្នកណាក៏ដោយ ដែលមកដល់ទឹកដីនៃភូមិស្រុកនេះ បានឃើញក្មេងណាម្នាក់ហើយហ៊ានឆ្លើយឆ្លងនឹងក្មេងនោះ នឹងត្រូវ…

« ភូមិបូជាក្មេង » ជាតំណាលរឿងមួយក្នុងចំណោមរឿងនិទានភ័យរន្ធត់បង្កប់ដោយអាថ៌កំបាំង ដែលជាការតាក់តែងភ្លាមៗ និងនិទានផ្ទាល់ពី អ្នកនិពន្ធ មុីសន សុធារី ចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។

និទានដោយមិនមាន Script ព្រៀងទុកនេះ បានតំណាលពីអាថ៌កំបាំងនៃជំនឿដ៏អមនុស្សធម៌ លើទឹកដីភូមិស្រុកមួយក្នុងប្រទេសឥណ្ឌា ដោយការបូជាជីវិតក្មេងកំព្រា ១៧នាក់ ។ សកម្មភាពដ៏ព្រៃផ្សៃនេះ គឺធ្វើតាមសម្តីអាចារ្យស្រុកឆ្ងាយមួយរូប ​ដែលនាំមកនូវគំនិតបូជាក្មេងៗកំព្រាឳពុកម្តាយ ជាថ្នូរនឹងភោគផលស្រែចម្ការ…។

សោកនាដកម្មនេះ បានប្រែក្លាយជាបណ្តាសាតាមលងបន្លាចអ្នកភូមិស្រុកដ៏ឆោទល្ងង់ទាំងនោះ ដោយវិញ្ញាណចងអាឃាតនៃកុមារដ៏កម្សត់ទាំងអស់នោះ។ បើរាល់អ្នកដំណើរណាដែលមកដល់ទឹកដីនៃភូមិស្រុកនេះ បានឃើញក្មេងណាម្នាក់ហើយហ៊ានឆ្លើយឆ្លងនឹងក្មេងនោះ នឹងត្រូវស្លាប់…តស់ស្តាប់រឿងពេញ៖

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*