បើអាន “គម្រោងការសម្ងាត់ ២០៣៥” ត្រូវស្គាល់ Series រឿងស៊ើបអង្កេតរបស់ប្រលោមលោកនេះ

“គម្រោងការសម្ងាត់ ២០៣៥” ជាសាច់រឿងសំណុំក្តីព្រហ្មទណ្ឌ ប្រមូលផ្តុំដោយនាយឧត្តមសេនីយ៍លំដាប់កំពូលនៅកម្ពុជា រួមគ្នាបង្កើតកិច្ចសហការ ដើម្បីវែកមុខរឿងក្តីកម្រិតធ្ងន់ដែលជំពាក់ស្អិតដោយបច្ចេកវិទ្យាទំនើប ថែមទាំងជាល្បងប្រាជ្ញារវាងច្បាប់ និងអន្ធពាល និងជាប្រលោមលោកដ៏ល្បី នៃសែស្រឡាយសុភាប្រុស ដែលពុំធ្លាប់ធ្វើឱ្យអ្នកអានខកចិត្ត និងជិនណាយទៅតាមពេលវេលាឡើយ។


ប្រលោមលោកនេះ ជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ មុីសន សុធារី ដែលទទួលបានគាំទ្រច្រើន ទាំងការអានតាមប្រព័ន្ធអនឡាញ និងសៀវភៅ តាមរយៈនាមប៉ាកកា “សុភាប្រុស” ដែលអ្នកគាំទ្រសុទ្ធតែដឹងច្បាស់ថា ជានាមប៉ាកកា ដែលតំណាងឱ្យគ្រប់ប្រលោមលោកស៊ើបអង្កេតរបស់អ្នកនិពន្ធរូបនេះ។

គួរបញ្ជាក់ដែរថា “គម្រោងការសម្ងាត់ ២០៣៥” ជារឿងក្តីមួយ នៃ series រឿងដែលមានភាពប្រទាក់ក្រឡាគ្នាផងដែរ ជាមួយនឹងប្រលោមលោកស៊ើបអង្កេត ៤រឿងទៀត របស់ “សុភាប្រុស” ដែលពីមួយវគ្គទៅមួយវគ្គ ជារឿងក្តីផ្សេងពីគ្នា ប្រទាក់ក្រឡាគ្នានឹងតួអង្គជាច្រើន និងពោរពេញដោយអាថ៌កំបាំង រួមមាន ម៉ោង១២អធ្រាត្រនៅសង្កាត់លេខ១; ស្ទូឌីយោលេខ៧; សំណុំឯកសារ Z22 និង រូបខ្មៅស្រអាប់

ក្រៅពីប្រលោមលោកស៊ើបអង្កេត ទាំង៥ចំណងជើងនេះ អ្នកនិពន្ធក៏បានបន្ថែមនូវចំណងដៃមនោសញ្ចេតនា របស់តួអង្គដ៏សំខាន់ម្នាក់ក្នុងរឿង “គម្រោងការសម្ងាត់​ ២០៣៥” ។ ដើម្បីជ្រាបកាន់តែច្បាប់ថា តួអង្គរូបណានោះ បើសិនជាលោកជ្រើសអានសៀវភៅ “គម្រោងការសម្ងាត់​ ២០៣៥” ហើយ កុំភ្លេចជាមួយនឹងប្រលោមលោកមនោសញ្ចេតនារឿង​ “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានចេញផ្សាយរួចមកហើយ និងនៅតែជាប្រលោមលោកមួយក្បាលដែលមានការពេញនិយម និងលើកសរសើរមិនដាច់ពីមាត់ក្នុងចំណោមយុវវ័យដែលស្រលាញ់ការអាន។

សូមជម្រាបថា ដើម្បីអាចអានប្រលោមលោកល្បីៗទាំងនេះបាន លោកអ្នកអាចរកអានបាន ពីក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ដោយការបញ្ជាទិញ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ដោយគ្រាន់តែចុះឈ្មោះជា សមាជិកព្រីមៀម

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*