ថវិកាដែលប្រមូលពីការចុះឈ្មោះសមាជិកព្រីមៀម ពីថ្ងៃនេះទៅ នឹងប្រគល់ជូនមូលនិធិ ជួយដល់ពលរដ្ឋភៀសសឹកកម្ពុជា

អ្នកនិពន្ធ មុីសន សុធារី ប្រកាសតម្លៃពិសេសមិនធ្លាប់មានសម្រាប់ការចុះឈ្មោះសមាជិកព្រីមៀលលើវេបសាយ meysansotheary.com ពីថ្ងៃនេះ ត្រឹមតែ ៣០ ០០០រៀលប៉ុណ្ណោះក្នុងមួយឆ្នាំ។

នេះគឺជាគំនិតផ្តួចផ្តើមឡើង ដើម្បីគៀងគរឱ្យមានការចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកំពុងមានបន្ទុកជាច្រើនត្រូវដោះស្រាយ ។ ដោយហេតុនេះ អ្នកនិពន្ធ មុីសន សុធារី បានសម្រេចបើកការចុះឈ្មោះជាសមាជិកព្រីមៀម អានរឿងលើវេបសាយ meysansotheary.com ពី ៨០ ០០០រៀល ក្នុងមួយឆ្នាំ មកនៅត្រឹមតែ ៣០ ០០០រៀល ក្នុងមូយឆ្នាំប៉ុណ្ណោះ។

ចំណាំ៖ ថវិកាដែលបានពីការចុះឈ្មោះរបស់លោកអ្នកនាង នឹងចាត់ចូលក្នុងមូលនិធិជួយដល់ពលរដ្ឋភៀសសឹកកម្ពុជាទាំងអស់។

ខាងក្រោមនេះ ជាលក្ខខណ្ឌចុះឈ្មោះជាសមាជិកលើវេបសាយ meysansotheary.com៖
១. ជំហានដំបូង Register ក្នុង Website meysansotheary.com
២. បង់ប្រាប់តាម QRCode ធនាគាររបស់អ្នកនិពន្ធមុីសន សុធារី (MEY SANSOTHEARY)
៣. បន្ទាប់ពី Register ហើយ សូមផ្ញើរ Username ដែលចុះឈ្មោះនោះ មកកាន់ក្រុមការងារយើងខ្ញុំ ដើម្បីក្រុមការងារបញ្ចូលឈ្មោះលោកអ្នកជាសមាជិកព្រីមៀម។ ទំនាក់ទំនងតាមរយៈ៖ t.me/RaksmeyMeth

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*