មកស្តាប់តំណាលនិទានរឿងថ្មីៗ លើ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី »

ជាមួយនិទានភ័យរន្ធត់ និងអាថ៌កំបាំងដ៏ជក់ចិត្ត លោកអ្នកមិនត្រឹមតែអាចរកអានបាន តាមរយៈការចុះឈ្មោះជាសមាជិកព្រីមៀម លើវេបសាយ meysansotheary.com ប៉ុណ្ណោះទេ នៅអាចស្តាប់ការនិទានរឿងជាច្រើនទៀតលើ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី » ។ ខណៈការនិទាននូវសាច់ថ្មីដែលគ្មានក្នុងវេបសាយ meysansotheary.com គឺសុទ្ធសឹងជាតំណាលភ្លាមៗរបស់អ្នកនិពន្ធ ដោយពុំមានការអាន Script នោះឡើយ ដែលជំរុញឱ្យការស្តាប់កាន់តែជក់ចិត្តទ្វេដង។

ខាងក្រោមនេះ ជានិទានថ្មីៗ ដែលទើបចេញផ្សាយលើ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី » ក្នុងរយៈពេល ៣សប្តាហ៍៖

១. រឿង « អាគមសាក់ » ជាតំណាលនិទានចេញពីប្រលោមលោក ពេជ្រ បណ្ឌិត ដ៏ជក់ចិត្ត ដែលនឹងធ្វើឱ្យអ្នកអានឬស្តាប់ គិតយល់ពីជម្រៅនៃមន្តវិជ្ជាការខ្មែរ។

តាមរយៈសាច់រឿង បានបង្ហាញពី « មយូរាញីឈ្មោល » ដែលជាមន្តអាគមដ៏ចំណាស់របស់ខ្មែរ តាំងពីមុនមហានគរ! ខណៈគ្មានអ្នកស្គាល់វាច្រើនទេ លើកលែងតែគេធ្លាប់មានពូជអម្បូរជាអ្នកវាំង ហើយទាល់តែពួករាំហ្លួងដែលមានឋានៈជាគ្រូទៀតទើបធ្លាប់ដឹងពីអាគមនេះ។ វាជាអាគមសាក់ ដែលជួយឱ្យនាងៗក្លាយជាទីត្រេកត្រអាលនៃពួកបុរស និងក្លាយជាតារាស្រីដែលល្បីបំផុត ដែលមានគេចង់បានបំផុត…

២. រឿង « សន្តិសុខវេនយប់ » ជាតំណាលនិទានទាក់ទងនឹងអាថ៌កំបាំង នៅគ្លីនីកកែសម្ផស្សមួយ ដែលរើសសន្តិសុខវេនយប់ យកតែមនុស្ស​«គ» និងមិនចេះអក្សរ ខណៈសន្តិសុខមុនៗ ដែលលែងធ្វើការនៅទីនេះ បើមិនស្លាប់ គឺបាត់ខ្លួន…។

ពូស្រៀង ជាសន្តិសុខថ្មីនៅគ្លីនីកកែសម្ផស្សមួយនេះ។ ដ្បិតគាត់ជា​បុរសគ តែពិការរបស់កាត់ គឺកើតឡើងដោយសារ​ត្រូវមេធ្មប់ក្នុងភូមិដែលគាត់បដិសេធមិនដើរតាម បានសូត្របាលីគាត់ឱ្យនិយាយលែងរួច មិនមែនគពីកំណើតឡើយ។ គាត់មានវ័យ​ ៤៤ឆ្នាំ និងគ្មានប្រពន្ធកូនទេ ហើយក្រោយម្តាយគាត់ស្លាប់ គាត់ក៏មកធ្វើការជាមួយវេជ្ជបណ្ឌិត មុន្និន វ័យ​៦០ប្លាយ ជាម្តាយមីងសាច់ឆ្ងាយ តែមាន​រូបរាងក្មេងល្ហក់ហើយក៏ជាម្ចាស់គ្លីនីកកែសម្ភស្សដ៏ចម្លែកនេះដែរ…

. រឿង « សមាជិកគ្រួសារ ដែលមើលមិនឃើញ » ជាតំណាលនិទានពីបុរសម្នាក់ ដែលទិញផ្ទះចំកន្លែងមហាលង។ ដំបូង ម្ចាស់ផ្ទះនេះ ហាក់មានៈមិនជឿ តែក្រោយៗមក…គឺនៅលែងកើត…បន្ទាប់មក គាត់រើមកនៅតែម្នាក់ឯងបន្តការងារនៅភ្នំពេញ…ប៉ុន្តែហេតុម្តេចអ្នកជិតខាងថា “ឃើញគាត់មាន​ប្រពន្ធមកតាម”?

៤. រឿង « ភូមិបុរាណទន្លេឈាម » ជាតំណាលនិទាន​អំពីភូមិចាស់មួយនៅ ប្រទេសឥណ្ឌូនេស៊ី ដែលល្បីអំពីបិសាចទឹក​ជាប់បណ្តាសារពាន់ឆ្នាំ។ អ្នកភូមិជឿថា រាល់វេលាយប់ពេញបូណ៌មីដែលចំនឹងថ្ងៃសៅរ៍ ដាច់ខាត គឺហាមមនុស្សក្នុងភូមិចេញដើរ…។ តែបើសិនណា មានអ្នកបំពានបំរាមនេះ តើនឹងមានអ្វីកើតឡើងលើពួកគេ?

៥. រឿង « បើឃើញខ្ញុំបែបនេះ ត្រូវរត់ » ជាតំណាលនិទានដែលកើតឡើងក្នុងប្រទេសជប៉ុន ទាក់ទងនឹងព្រាយ Kijo ដែលធ្វើឱ្យយើងតាមរកការពិតសឹងមិនហ៊ាន​ដកដង្ហើម… ។ Kijo ជាភាពភ័យខ្លាចសម្រាប់មនុស្សទូទៅ ព្រោះព្រាយនេះមិនងាយបន្សល់ដានឡើយ។ វាអាចនៅក្នុងខ្លួនយើងផ្ទាល់ ឬអ្នកដទៃ…។

ក្រៅពីសាច់រឿងខាងលើនេះ លើ YouTube Channel « អ្នកនិពន្ធ ម៉ីសន សុធារី » នៅមានតំណានិទានជាច្រើនទៀត ដែលសុទ្ធតែទទួលបានទស្សនាច្រើន៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*