តើការពិតក្នុងអាថ៌កំបាំងនៃ « អថ័នភ្លៀង » ជាបណ្តាសា ឬជាមេរៀនសម្រាប់មិនសច្?

« អថ័នភ្លៀង » ជាតំណាលរឿងមួយក្នុងចំណោមរឿងនិទានភ័យរន្ធត់បង្កប់ដោយអាថ៌កំបាំង ដែលជាការតាក់តែងភ្លាមៗ និងនិទានផ្ទាល់ពី អ្នកនិពន្ធ មុីសន សុធារី ចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។

និទានដោយមិនមាន Script ព្រៀងទុកនេះ បានតំណាលពីអាថ៌កំបាំងនៃរូបចម្លាក់មួយ ដែលផ្សារភ្ជាប់ទៅនឹងការលះបង់សម្រាប់សុំទឹកភ្លៀងដល់ភាពសុខសាន្តនៃភូមិស្រុកមួយ។ អ្នកភូមិថា “រូបថ្មមានបន្សល់ពាក្យស្បថ។ អ្នកណាដើរកាត់ ប្រសិនហ៊ានសម្លឹង​អាចនឹងឃើញរូបបើកភ្នែក ពេលនោះ អ្នកមើលនឹងស្លាប់…។

ដើម្បីស្វែងរកការពិតនៃការស្លាប់របស់យុវជនដែលជា Youtuber ម្នាក់ ក្នុងនាមជាមិត្តសម្លាញ់ វីរៈ បានប្រើគ្រប់មធ្យោបាយឱ្យតែបានដឹងការពិតដែលអ្នកភូមិហាមមិនឱ្យដឹង…។ ប៉ុន្តែភាពចិញ្ចឹមចិត្តចង់ដឹងការពិតរបស់យុវជនរូបនេះ បានមើលឃើញការពិតមួយដ៏ពុំគួរក្នុងអាថ៌កំបាំងនៃជំនឿ….តស់ស្តាប់រឿងពេញ៖

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*