រឿង «សំឡេងគ្មានម្ចាស់» ជាតំណាលរឿងមួយក្នុងចំណោមរឿងនិទានភ័យរន្ធត់បង្កប់ដោយអាថ៌កំបាំង ដែលជាការតាក់តែងភ្លាមៗ និងនិទានផ្ទាល់ពី អ្នកនិពន្ធ មុីសន សុធារី ចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
និទានដោយមិនមាន Script ព្រៀងទុកនេះ បានតំណាលពីអាថ៌កំបាំងលើអាថ៌កំបាំង ដែលកើតឡើងក្នុងដំណើរជីវិតរបស់នារីពលករម្នាក់ ដែលបានចំណាកស្រុកទៅធ្វើការនៅកូរ៉េខាងត្បូង ឈ្មោះ ចិន្តា ។ នារីម្នាក់នេះ តែងជួបរឿងចម្លែកៗក្នុងជីវិត ពោលប្រសិនបើនាងបានឮសំឡេងមិនដឹងប្រភពប្រាប់អំពីហេតុភេទអកុសលណាមួយ រឿងនោះនឹងកើតមានឡើងយ៉ាងប្រាកដ។
ទោះហេតុភេទអកុសលពីសំឡេងខ្សឹបតែងកើតឡើងលើមនុស្សជុំវិញខ្លួននាងបន្តបន្ទាប់ តែនាងក្នុងនោះ ក៏មានសំឡេងខ្សឹបប្រាប់រឿងល្អដល់នាងផងដែរ…លុះវេលាមួយ នាងក៏វិលត្រឡប់មកមាតុភូមិកម្ពុជាវិញ និងស្វែងរកការពន្យល់សម្រាប់ខ្លួនឯង… តស់ស្តាប់រឿងពេញ៖



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ