មិនមែនជារឿងខ្មោចធម្មតាៗទេ ប៉ុន្តែជាការនិទានដ៏ពិសេស…

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាអន្តេវាសិកដ្ឋានខ្លះ បិទបន្ទប់ចោលមិនឱ្យនិស្សិតស្នាក់នៅ?
រឿងរ៉ាវថ្ងៃនេះ កើតឡើងចំពោះនិស្សិតខ្មែរពីរនាក់ គឺ ហួត និង ឥន្ធនូ ដែលទើបតែទៅដល់ទីក្រុងព្រៃនគរ។ សំណាងអាក្រក់… ឥន្ធនូ ត្រូវបានគេដាក់ឱ្យនៅ បន្ទប់លេខ ៤០៤ ដែលជាបន្ទប់មានប្រវត្តិមនុស្សស្លាប់កាលពីប្រមាណជាង ១០ឆ្នាំមុន។
បន្ទាប់ពីនោះ…..នាង មិនមែនជាឥន្ធនូទៀតទេ។ តើ ហួត រួមជាមួយមិត្តភក្តិថ្មី ថាងជី និង បានឌូ អាចជួយសង្គ្រោះឥន្ធនូពីវិញ្ញាណគុំគួន បានដែរឬទេ?

និយាយដោយសោ្មះ នេះជាប្រភេទសាច់រឿងដ៏ព្រឺខ្លាចមួយ លាយឡំរវាងការស៊ើបអង្កេត មន្តអាគមខ្មែរ និង វៀតណាម ក៏ដូចនឹងចំណងមិត្តភាពដ៏រឹងមាំធ្វើឱ្យហួតអាចជួយមិត្តបានទាន់ពេលវេលា។

រឿងរ៉ាវចាប់ផ្តើមនៅពេលដែល ហួត និង ឥន្ធនូ និស្សិតខ្មែរពីរនាក់បានទៅដល់ទីក្រុងព្រៃនគរ។ ឥន្ធនូ ត្រូវបានគេចាត់ឱ្យទៅស្នាក់នៅ បន្ទប់លេខ ៤០៤ នៃអន្តេវាសិកដ្ឋានចាស់មួយ។ អ្វីៗមើលទៅធម្មតា រហូតទាល់តែនាងរើសបាន ក្រវិលត្បូងនិល មួយគូ ដែលជាអាគមឃុំឃាំងវិញ្ញាណគុំគួនរបស់ ហុង អតីតគិលានុបដ្ឋាយិកាដែលបានស្លាប់យ៉ាងវេទនាកាលពី ១០ឆ្នាំមុន ដោយស្នាដៃរបស់លោកវេជ្ជបណ្ឌិតចិត្តបិសាច។

ធានាថាព្រឺរោម តាំងពីដើមរហូតដល់ចប់! សូមរីករាយស្តាប់អន្តេវាសិកដ្ឋានក្រុងព្រៃនគរ នៅលើ MSTStoryNight។

🎬 ចូលទស្សនា និងស្តាប់ពេញលេញឥឡូវនេះ៖

https://www.youtube.com/watch?v=KSaCtAp8QCk

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*