រឿង៖ នាងនិងគេ

កែវភ្នែករបស់នាង រមែងតែងសម្លឹងមើលពិភពលោកនេះទាំងមូលដោយភាពបរិសុទ្ធ។ ម្រាមដៃដ៏ស្រឡូនរបស់នាងចូលចិត្តបង្កើតរូបចម្លាក់តុក្កតាដ៏ស្រស់ស្អាត ដើម្បីផ្តល់ស្នាមញញឹមដល់គ្រប់គ្នា។ នាងជាពន្លឺ ជានិទាឃរដូវ ក៏ជាអ្វីគ្រប់យ៉ាងដែលជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំមិនធ្លាប់មាន។
តែនាងមិនបានដឹងទេថា រាល់ពេលដែលនាងកំពុងផ្ចិតផ្ចង់វាស់វែងទំហំរូបចម្លាក់តុក្កតាទាំងនោះ មានកែវភ្នែកមួយគូ កំពុងតែវាស់វែងទំហំនៃ «ទ្រុង» សម្រាប់ឃុំឃាំងយកនាងមកត្រួត​ត្រាដូចគ្នាឱ្យខាងតែបាន។
អូខេ! ខ្ញុំមិនមែនជាមនុស្សល្អ ខ្ញុំក៏មិនមែនជាព្រះរាជបុត្រាជិះសេះសមកជួយសង្គ្រោះនាងអ្វីដែរ! ខ្ញុំគឺជាបិសាច…​ជាបិសាចដែលនឹងកម្ទេចពិភពលោករបស់នាងចោលទាំងអស់ ត្រឹមដើម្បីបានឃើញនាង គ្មានទីណាសម្រាប់នៅ…ហើយរត់មកជ្រកកោនក្រោមទ្រូងខ្ញុំ
សូមទោស​ណា​ដាហ្ស៊ី…នាងអាចគូរពិភពលោកនេះឱ្យស្រស់ស្អាតបាន…​តែនាងគ្មានសិទ្ធិដើរចេញពីភពងងឹតរបស់ខ្ញុំឡើយ។ គ្មានថ្ងៃទេអូន….

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*