គេក្នុងដៃខ្ញុំ (តំណាលបព្វតា)
ស្រីម្នាក់នេះគេមិនដែលស្គាល់មនុស្សប្រុសទេ… ដូច្នេះ ខ្ញុំក៏មិនអាចប្រញាប់ប្រញាល់ឱ្យបិសាចក្នុងខ្លួនមកបន្លាចគេឱ្យបាក់ស្បាតដែរ ។
ខ្ញុំកំពុងតែភ្លក់រសជាតិនៃអារម្មណ៍ចុះចាញ់របស់គេ… គេក្នុងដៃខ្ញុំ… ហើយក្លាយមកជារបស់ខ្ញុំម្ដងបន្តិចៗ ។
ពេលម្រាមដៃខ្ញុំរំកិលពីផ្ទាំងខ្នងគេចុះមកត្រឹមចង្កេះ ស្រីម្នាក់នេះលែងមុខរឹងបានទៀតហើយ គេរមួលខ្លួនថប់ដង្ហើមហាក់ដូចជាអុកស៊ីហ្សែននៅក្នុងខ្លួនគេជិតអស់ផុតៗ ហើយគេត្រូវតែឱបខ្ញុំ ធ្វើខ្លួនជាចំណុះសុំដង្ហើមដកបន្ត ។
ពោះដ៏រាបស្មើរបស់គេ ប្រុសណាមិនចង់ប៉ះ ?
ពេលនេះជារបស់ខ្ញុំ… គ្រប់យ៉ាងរបស់គេជារបស់ខ្ញុំ ! ចលនានៃការស្ទាបអង្អែលនេះប្រែជាសង្កត់ធ្ងន់ឡើងបន្តិចម្ដងៗតែមិនមែនខ្ញុំខឹងគេទេ… ព្រោះខ្ញុំស្រលាញ់គេ… ហើយខ្ញុំចូលចិត្តបង្កើតជាសម្ពាធមួយដែលរុញអារម្មណ៍គេឱ្យធ្លាក់ចូលក្នុងអន្លង់នៃក្តីចងចាំនេះ… មួយជីវិត ។
«ចង់បានបងមែនទេ ?»
ឮសំណួរហើយ ម្ចាស់ចម្លាក់តុក្កតាប្រឹងខាំបបូរមាត់ដើម្បីទប់សំឡេងថ្ងូរ តែមិនឆ្លើយ ។ គេបែរជាបន្លឺឡើងនូវសំឡេងខ្សឹកខ្សួលយ៉ាងស្រទន់ ធ្វើឱ្យបេះដូងខ្ញុំឆ្អែតឆ្អន់ដល់ត្រើយសុខសាន្តទាំងមិនទាន់បានភ្លក់គេ ។
ទោះយ៉ាងណា ខ្ញុំមិនបានឈប់ទេ… ព្រោះចង់ឮឈ្មោះខ្ញុំនៅក្នុងបំពង់កគេ… ដូច្នេះហើយគេត្រូវដង្ហោយហៅខ្ញុំរហូត… ដោយសារថាការដែលបានលេងសើចនឹងអារម្មណ៍ស្រីស្អាតដូចផ្កាម្នាក់នេះ… ការលត់ឱ្យនាងទន់ដៃជើងគឺជាវិនាទីដ៏ពិសេសសម្រាប់ខ្ញុំ ។
បងទីន !
បាទ !
ខ្ញុំឆ្លើយដោយញញឹម និងបន្តបង្កាត់ភ្លើងសម្រាប់រាត្រីដំបូងជាមួយនាងយ៉ាងផ្អែមល្ហែមបំផុត… នេះគ្មានអ្វីក្រៅពីចង់ឱ្យគេ… មិនអាចមានអ្នកណាទៀតក្រោយពីពេលវេលានេះទៅ ព្រោះគេ… ជារបស់ខ្ញុំ តែនៅពេលស្រីតូចនេះឱបខ្ញុំយ៉ាងណែន នាងភ្លេចអ្វីៗគ្រប់យ៉ាងដែលបានកើតមាន និងរឿងលោកិយដែលធ្លាប់ធ្វើឱ្យទឹកភ្នែកនាងហូរពេញមួយថ្ងៃមកនេះ… ខ្ញុំបែរជា សម្រេចចិត្ត … បញ្ឈប់គ្រប់យ៉ាងភ្លាមៗ ។
… ខ្ញុំដកខ្លួនថយចេញពីស្បែកក្តៅរោលរាលផ្អែមស្អិតនេះយឺតៗ ។
ភាពទទេស្អាត និងភាពត្រជាក់បានចូលមកជំនួសកម្តៅស្នេហ៍ភ្លាមៗដូចគ្នា សង្ឃឹមថានឹងធ្វើឱ្យអារម្មណ៍របស់គេដែលកំពុងហោះហើរខ្ពស់ ធ្លាក់គ្រឹបចុះមកដីទាំងទាន់ហន់ព្រោះមិនអស់ចិត្ត ។
«បើបងមិនចង់ស៊ីអូន អូនស៊ីបងមិនបានទេ… ស្រីអត់របប !»
ខ្ញុំខ្សឹបដាក់មុខគេដែលងាកចេញទៅម្ខាងក្នុងសភាពទន់ខ្លួន ។
រាងកាយរបស់គេកន្ត្រាក់តិចៗ ដោយសារតែបំណងមួយដែលមិនទាន់ត្រូវបានបំពេញ… ដៃគេនៅក្តាប់ម្រាមខ្ញុំ ភ្លេចទាំងដកចេញផង តែមុខគេមួយចំហៀងផ្ទប់ជាប់នឹងក្បាលគ្រែយ៉ាងខូចចិត្ត គ្រាន់តែគេមិននិយាយអ្វី គេបិទភ្នែក ហើយម្រាមគេរបូតចេញខ្សាកៗពីចរន្តកាមទេពរវាងពួកយើង ។
ខ្ញុំថយមកឈរនៅចុងគ្រែ ទាញអាវខ្ញុំរៀបរយវិញទាំងសម្លឹងមើលមកគេដែលខំទាញភួយមកគ្របដោយអាម៉ាស់ ។ គេសម្លឹងចុះក្រោមដោយខ្សែភ្នែកដ៏ត្រជាក់ តែបង្កប់ដោយភ្លើងតណ្ហាមិនទាន់ចង់រលត់ ហើយត្រូវខ្ញុំពន្លត់ចោលដោយគ្មានមេត្តា ។
«អង្វរបងមក !» ខ្ញុំញញឹមហើយខ្សឹបដោយសំឡេងស្អកៗ ។
ស្រីឆ្នាស់នេះ… នាងលើកខ្នើយគប់ខ្ញុំ… វឺ !
«សូមអង្វរ ចេញឱ្យបាត់ទៅ… បានទេ ?»
នាងថាមកស្រទន់ហើយខ្សោយ តែនាងខឹង ។
ខ្នើយប៉ើងធ្លាក់ ឯខ្ញុំនៅដដែល គឺនៅមើលសភាពគួរឱ្យស្រលាញ់របស់គេ ។ ថ្ពាល់ដែលឡើងក្រហមប្រឿងនិងដង្ហើមញាប់ញ័រនេះ បង្ហាញពីការចុះចាញ់ទាំងស្រុង ហើយកាលដែលខ្ញុំត្រូវងើបមកចោលគេដូចគ្មានបេះដូង ជារឿងដ៏ពិបាកមួយដែលខ្ញុំតាំងចិត្តធ្វើមួយទំហឹង ។
ខ្ញុំត្រូវតែលេបគេដូចរាហុលេបចន្ទ តែមិនមែនរហ័សបែបនេះទេ ។ គេងាកមកព្រោះខ្ញុំរឹងមិនចាកចេញទៅណា នៅឈរមើលសភាពចាញ់ស្នេហ៍របស់គេ ណាមួយខ្ញុំបានជូនបន្ថែមនូវស្នាមញញឹមដ៏គ្រោះថ្នាក់មួយទៀត ធ្វើឱ្យខាងគេរឹតតែឆេះឆួលស្រក់ទឹកភ្នែកម៉ាត់ៗងាកមកសម្លក់ខ្ញុំ ។
ខ្ញុំចិត្តជាថ្មឬដែក ក៏ទ្រាំមិនបានដែរ មានតែឈានទៅយ៉ាងញាប់ហើយ ឱនចុះជ្រមុជថើបគេយ៉ាងខ្លាំងក្លា និងជ្រាលជ្រៅ ។
ប៉ុន្តែរំពេចនោះ… ចលនាដៃ និងដង្ហើមរបស់ខ្ញុំក៏បញ្ឈប់ង៉ក់ទៀត… ផ្ទៃមុខដែលកំពុងឡើងក្រហម ខ្សែភ្នែកទន់ជ្រាយ និងបបូរមាត់ដែលកំពុងញាប់ញ័រ ត្រូវខ្ញុំបោះបង់ទុកចោលសាជាថ្មី… គេក្តិចខ្ញុំគ្រប់កន្លែងតាមដែលគេអាច តែពេលភ្នែកយើងថ្ពក់គ្នាមិនទៅណា ខ្ញុំបណ្តោយឱ្យគេបញ្ចេញកំហឹងតាមចិត្ត… អស់ចិត្តអស់ចង់ គេក៏ដកដៃចេញពីរាងកាយខ្ញុំយឺតៗ ហើយងាកចេញ… ទាំងហត់គឃូស ។
មួយជាតិមកហើយ មានស្រីជាច្រើនដែលលោតមកនៅពីលើខ្ញុំ តែ… គេនេះ… ល្ងង់យ៉ាងនេះហើយ កាចផង ល្អផង… បានជា… ខ្ញុំត្រូវងប់គេ ។
ខ្ញុំឈានជើងមួយឡើងបកទៅលើគ្រែវិញ… ជិតគេបង្កើយ… ដើម្បីបង្ខំដាក់មុខក្បែរគ្នា ។ គេគ្មានសិទ្ធិ… សូម្បីតែមិនចង់មើលខ្ញុំ ។
ពេលទាញចង្កាគេមកប្រជល់ភ្នែកគ្នា… ខ្ញុំមើលឃើញភាពមិនសុខចិត្តក្នុងភ្នែកគេដែលនេះបានបង្កើតជាអារម្មណ៍ដ៏រំញោចមួយ… ពិសេសណាស់ដែល… កំពុងឃើញគេនេះ… ទាំងស្រលាញ់ ទាំងចាញ់ ទាំងខឹង និងចង់តវ៉ាជាមួយខ្ញុំ ។
ជាអារម្មណ៍ពិសេសមែនទែន… !!!
«???» ខ្ញុំឌឺគេដោយញញឹមបង្អួតសម្រស់បុរសភេទមួយទំហឹងដាក់ស្រីស្អាត ។ ដឹងអីគេតប មកខ្សឹបៗតែខាំមាត់ ៖
«ល្ងាចនោះ… ខ្ញុំស្តាយក្រោយណាស់ដែល… ទៅរោងពុម្ព !»
គេនិយាយមួយឃ្លានេះ… ដោតឈឹប !!! ចំចំណុចអំនួត… នៃជំងឺផ្លូវចិត្តរបស់ខ្ញុំ ។
គេ… ភ្លេចហើយថា សូម្បីតែអតីតកាលជាមួយខ្ញ្ញុំ ក៏គេគ្មានសិទ្ធិបំភ្លេចដែរ ។
ប្រហែលទឹកមុខខ្ញុំថ្លោះខ្លាំង បានជាគេដឹងថាអាវុធសម្ដីនេះមានប្រសិទ្ធភាព ទើបគេស្រែកឡើងទៀតទាំងទឹកភ្នែកថា ៖
«កាលហ្នឹងខ្ញុំគ្រាន់តែចង់ធ្វើល្អ… តែខ្ញុំធ្វើខុសមនុស្ស !»
ដៃខ្ញុំច្របាច់ចង្កាគេខ្លាំងជាងមុន ។ មុខខ្ញុំខ្មៅកម្រិតណា ខ្ញុំដឹងច្បាស់ ។ ភ្នែកគេរលោងសម្លឹងខ្ញុំ គេមិនចុះចាញ់ខ្ញុំងាយទេ គេនិយាយបន្ថែម ៖
«ខ្ញុំ… »
«អាវេហាងាប់ហើយ ! ចង់ឱ្យអ្នកណាងាប់ម្នាក់ទៀតដែរទេ ?»
គេគាំងជាមួយសំឡេងគ្រហឹមនេះ ។ ខ្ញុំនិយាយចប់ខ្លីកាលណា ក៏ក្រោកចេញពីគ្រែទាញស្រាមកចាក់ឈរផឹកនៅមាត់វេរ៉ង់ដារ បែរខ្នងដាក់គេ ។
ទាំងរាងកាយនៅតែក្តៅភាយៗ និងបេះដូងលោតញាប់ប្រដេញគ្នារបស់ពួកយើង កំពុងសង្កត់ទុកមួយឡែកដោយចរិតចង់គ្រប់គ្រងរបស់ខ្ញុំ ហើយគេក៏មិនទាន់ផ្ស៊ាំបាននឹងរឿងនេះ បានជាពួកយើងបន្តឈ្លោះគ្នាបានយ៉ាងក្តៅចិត្ត… តែមានជាតិ… ខ្លាំង ។
ស្រាវីស្គីហូរចុះបំពង់ក នាំយកទាំងកម្តៅនិងភាពល្វីងចត់ដុតកម្ទេចសរសៃប្រសាទខ្ញុំដែលកំពុងតែតានតឹង ។ ខ្ញុំឈរនៅមាត់វេរ៉ង់ដារ សម្លឹងមើលទៅតំណក់ភ្លៀងបន្ថែមឥទ្ធិពលមក វាយលុកលើទីក្រុងដ៏តូចហើយស្ងប់ស្ងាត់ ។
តែម្តងម្កាលខ្ញុំលបដៀងទៅស្រមោលចំណាំងប្លាតលើកញ្ចក់ទ្វារ បង្ហាញរូបភាពស្រីតូចម្ចាស់ថ្មីជាមួយខ្ញុំលើវិមាននេះ ។ គេកំពុងតែអង្គុយគាំងធ្មឹងក្នុងភួយនៅលើគ្រែ ។
គេគាំង… គាំងព្រោះពាក្យថា “អាវេហាងាប់ហើយ !” ។
មុននេះបន្តិច ពេលដែលខ្ញុំបិទទូរសព្ទអ៊ីសាន រឿងដែលធ្វើឱ្យខ្ញុំក្ដៅក្រហាយបំផុត គឺការដែលមានអាកំសាកណាមួយហ៊ានតាមពីក្រោយដានខ្ញុំ ហើយស្លុយទៅច្រានសម្លាប់អាសំរាមប្រឡាំងកាសជាឆាកល្ខោនទម្លាក់កំហុសមកលើខ្ញុំ ។
ខ្ញុំជាមនុស្សដែលស្អប់ការចាញ់បោកគេ និងស្អប់អ្នកដែលហ៊ានលេងល្បែងបិទមុខពីក្រោយខ្នងខ្ញុំបំផុត ។
ប៉ុន្តែ… អ្វីដែលគួរឱ្យអស់សំណើចនោះ គឺនៅពេលដែលខ្ញុំបោះជំហានចូលមកក្នុងបន្ទប់នេះ ឃើញខ្សែភ្នែករឹងរូស ឃើញអំនួតរបស់ដាហ្ស៊ី ថែមឮពាក្យថា “ស្តាយក្រោយ” ចេញពីមាត់គេទៀត… ? បេះដូងដែលធ្លាប់តែខឹងសម្បានឹងការចោទប្រកាន់រឿងឃាតកម្មនេះ បែរជាលោតញាប់ដោយ «ការពេញចិត្ត» ទៅវិញ ! ពេញចិត្តនឹងបញ្ជោះគេ កុំឱ្យគេបានចិត្តនឹងសម្រស់ស្រទន់របស់គេ ហើយភ្លេចខ្លួនថា ហេតុអីគេត្រូវមកនៅក្នុងដៃខ្ញុំ ?
ខ្ញុំញញឹមចុងមាត់… ជាស្នាមញញឹមដ៏វិកលចរិតមួយដែលសូម្បីតែខ្លួនខ្ញុំក៏ស្ទើរតែមិនយល់ពីខ្លួនឯង ។ ក្រឡេកមើលស្រមោលដាហ្ស៊ីតាមកញ្ចក់ម្តងទៀត ។ រាងកាយតូចច្រឡឹងនោះកំពុងញ័រទទ្រើក ភ្នែកនាងបើកធំៗសម្លឹងមកខ្នងខ្ញុំដោយក្តីរន្ធត់ ។
កំពុងគិតថាខ្ញុំជាអ្នកសម្លាប់វា ?
គេកំពុងសម្លឹងមើលខ្ញុំក្នុងនាមជាឃាតករឈាមត្រជាក់ដែលសម្លាប់មនុស្សដោយគ្រាន់តែញាក់ចិញ្ចើម !
ល្អណាស់ ! បន្តគិតបែបនេះទៅ ដាហ្ស៊ី ! ខ្ញុំខ្សឹបប្រាប់ខ្លួនឯងក្នុងចិត្ត ។
តើមានអ្វីអស្ចារ្យជាងនេះទៅទៀត ? បើនាងលែងស្រលាញ់ខ្ញុំព្រោះទង្វើអាក្រក់របស់ខ្ញុំ… យ៉ាងហោចណាស់ នាងក៏នៅតែជាកម្មសិទ្ធិរបស់ខ្ញុំដោយសារតែ «ការភ័យខ្លាច» ។ ខ្ញុំសុខចិត្តពាក់មុខកំបាំងជាឃាតករនេះចុះ ឱ្យតែវាអាចក្លាយជាច្រវាក់ដ៏រឹងមាំមួយ ចងជើងនាងកុំឱ្យហ៊ានដើរចេញពីទីនេះសូម្បីតែកន្លះជំហាន ។
គេដឹងច្បាស់ណាស់ថា បើខ្ញុំអាចសម្លាប់អតីតសង្សារនាងបាន ខ្ញុំក៏អាចបំផ្លាញគ្រួសារនាង ឬជីវិតមិត្តភ័ក្ដិនាងបានដូចគ្នា ។ ដើម្បីការពារមនុស្សអត់បានការទាំងនោះ ម្ចាស់ក្សត្រីក្បាលរឹងរបស់ខ្ញុំនឹងគ្មានជម្រើសអ្វីក្រៅពីព្រមបន្ទន់ជង្គង់ក្រាបនៅក្រោមអំណាចខ្ញុំ និងបម្រើខ្ញុំដោយស្ម័គ្រចិត្តឡើយ ។
សម្រាប់មនុស្សខ្ញុំនេះ ការប្រើក្តីស្រលាញ់មកចងចិត្តគ្នា គ្រាន់តែជារឿងរបស់ពួកទន់ខ្សោយ ! កាលពីមុន ក្តីទន់ខ្សោយនោះ មិនអាចឃាត់ម៉ាក់កុំឱ្យឈានចេញបាន ដូច្នេះមានតែខ្ញុំត្រូវបោះចោល ហើយងាកមកចាប់យកចរិតជាបិសាចវិញ ទើបអាចបង្ខំឱ្យមនុស្សដែលខ្ញុំចង់ឱ្យនៅ ព្រមរស់នៅក្រោមដង្ហើមខ្ញុំ ។
«រងា ?»
ខ្ញុំបន្លឺសំឡេងរាបស្មើដោយមិនងាកក្រោយ ពេលសូរដង្ហើមហត់ៗរបស់នាង ទង្គិចញាប់ញ័រគ្នាដោយការភ័យរន្ធត់… ឯក្លិននាងក៏ហើរមកនៅក្បែរៗខ្ញុំនេះដែរហើយ ។
ខ្ញុំលើកកែវស្រាផឹកមួយក្អឹកជាចុងក្រោយ រួចដាក់វាចុះគឹបលើគែមបង្កាន់ដៃថ្ម ។
ពេលមុខឌឺ៩នេះ ងាកមុខមកប្រឈមនឹងមុខស្លេកស្លាំងរបស់គេវិញ ខ្ញុំញញឹមចុងមាត់ ហើយបញ្ឈឺគេ ៖
«បើអូនខ្លាចថានឹងមានអ្នកណាម្នាក់ត្រូវស្លាប់បន្តទៀត… អូនគួរតែចាប់ផ្តើមរៀនធ្វើខ្លួនជាក្មេងល្អ… ឡើងៗ !»
ថាចប់ ខ្ញុំដើរទៅក្បែរគេកៀកឡើងៗកៀកមែនទែន… តែគេនៅឡេះឡះមិនដឹងថាត្រូវឱបខ្ញុំ ឬមួយក៏ដកថយទេ ។
ភាពទាល់ច្រកនេះ ធ្វើឱ្យខ្ញុំសប្បាយចិត្តបានវិញត្រឹមមួយរំពេច ។ ខ្ញុំចូលចិត្តឃើញគេស្លន់របៀបនេះ ហើយទើបខ្ញុំព្រមឱបគេ ឱ្យគេបានអារម្មណ៍នឹងនមកវិញ ។
ខ្ញុំឈោងទៅចាប់លើកដៃគេទាំងសងខាងមកដាក់ស្រាក់ជុំវិញចង្កេះខ្ញុំ រាងកាយខ្ញុំធំជាងគេ២ដង ទើបរង្វង់ដៃគេតូច ញ៉ាំងឱ្យខ្លួនគេត្រូវប៉ះមកខ្ញុំទាំងស្រុង… ដៃម្ខាងខ្ញុំអង្អែលសក់គេ ហើយមាត់ខ្ញុំនិយាយពីលើក្បាលគេដែលនៅត្រឹមចង្ការបស់ខ្ញុំ ៖
«សូម្បី… មុននិយាយអីជាមួយបង… គិតផង !»
ផ្ទៃមុខដែលស្លេកស្លាំងរបស់នាង ស្រាប់ទ្រោបមកលើទ្រូងខ្ញុំ ហើយនាងស្រែកយំយកៗខ្លាំងៗសឹងដង្ហក់ ។
«ហេតុអីសម្លាប់គេ ? សម្លាប់គេធ្វើអី ហឺៗៗៗ ?»
សម្រែកគេទ្រហោយំ ញ៉ាំងភ្នែកខ្ញុំឱ្យរលោងរលើបទៅតាមសំណោកគេដែលជ្រៀតឆ្លងចូលមកក្នុងបេះដូងនេះ ។ ខ្ញុំសម្លាប់អាសំរាមនោះធ្វើអី ? ខ្ញុំគិត… តែខ្ញុំមិនបកស្រាយទេ ។
ខ្ញុំថើបសក់គេ រួចខ្សឹប ៖
«ព្រោះអាយុជីវិតរបស់មនុស្សជុំវិញខ្លួនអូន… បានសុខឬអត់ អាស្រ័យលើសកម្មភាពរបស់អូននៅក្នុងផ្ទះនេះ !»
គេវាយខ្ញុំផាំងៗ ស្រែកយំខ្ទរខ្ទារថា… ឃាតករឈាមត្រជាក់ មនុស្សចិត្តបិសាច… លោកឯងគ្មានឈាមទេ ! ចេញពីជីវិតខ្ញុំ… យកដៃកខ្វក់លោកឯងចេញ ។
ស្មានថានាងថយទៅ… ដឹងអីថា ទេពអប្សរដែលកំពុងធ្លាក់នរកបែរជាទ្រោបមកលើទ្រូងខ្ញុំសាជាថ្មី ហើយរាងកាយនាងស្រុញធ្លាក់ចុះក្រោម សន្សឹមៗ… ខណៈសព្ទសំឡេងនាង រលត់ឈឹងលែងអាចតស៊ូនឹងកម្លាំងសម្ពាធផ្លូវចិត្តមួយនេះបាន ។
សប្តាហ៍ក្រោយទើបចួបជាថ្មី !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ