រឿង៖ នាងនិងគេ (ភាគ៣៧)

គេស្រលាញ់សិល្បៈ ឯខ្ញុំស្រលាញ់គេ (តំណាលបព្វតា)

ខ្ញុំអស់ការអត់ធ្មត់ហើយពេលឃើញទឹកភ្នែករបស់គេ ។ មិននឹកស្មានថា ធ្វើឱ្យគេរំភើបឡើងស្រក់ទឹកភ្នែក បែរជាមានសុភមង្គលកម្រិតនេះ ? ជាសុភមង្គលមួយដែលខ្ញុំមិនធ្លាប់សូម្បីតែមានបន្តិចណាក្នុងជាតិនេះ ។

ខ្ញុំឱនមុខចុះទៅលេបត្របាក់បបូរមាត់ដែលកំពុងញ័រទទ្រើកនោះពេញទំហឹង ។ រសជាតិកាហ្វេរបស់ពួកយើង រសជាតិទឹកភ្នែក និងភាពផ្អែមល្ហែមដែលខ្ញុំស្រេកឃ្លានជាយូរមកហើយ ធ្វើឱ្យសរសៃប្រសាទខ្ញុំស្ពឹកស្រពន់ ។

ដាហ្ស៊ីថ្ងូរតិចៗ ដៃទាំងពីររុញទ្រូងខ្ញុំដែរ តែរាងកាយនាងបែរជាទន់ជ្រាយទៅៗ ឆ្លើយតបនឹងការរុករករបស់ខ្ញុំចូលទៅក្នុងរាងកាយនាង… នាងទទួលយកខ្ញុំដោយពេញចិត្តនិងដោយមិនដឹងខ្លួន ។

ច្រើនឆ្នាំមកនេះ ខ្ញុំមិនដែលគិតថា អាចរកបានមនុស្សស្រីម្នាក់ដែលខ្ញុំចង់តែឆ្មក់ថើបគេបែបនេះជារៀងរាល់ថ្ងៃ ហើយពិតជាមិនចង់នៅឆ្ងាយៗពីគ្នាសូម្បីមួយវិនាទីណា ។

អាចនិយាយម្យ៉ាងថា ខ្ញុំស្អប់ទឹកភ្នែកនេះ ! ខ្ញុំស្អប់ដែលទោះបីជាខ្ញុំផ្តល់ពិភពលោកទាំងមូលឱ្យនាង ក៏ក្នុងខួរក្បាលនាងនៅតែមានស្រមោលអតីតកាល ។

ខ្ញុំចង់លុបចោលរាល់ការចងចាំរបស់នាងជាមួយអ្នកណាៗទាំងអស់…

ថើបគេអស់ចិត្ត… ខ្ញុំដកបបូរមាត់ចេញយឺតៗ ដង្ហើមយើងទាំងពីរហក់ញាប់ប្រដេញគ្នា ។ ខ្ញុំសម្លឹងមើលកែវភ្នែកដែលកំពុងតែវិលវល់របស់នាង ។ ស្រីតូចម្នាក់នេះ នាងកំពុងតែច្របូកច្របល់រវាងក្តីស្រលាញ់ ការដឹងគុណ និងការចងចាំអតីតកាល ។

នាងត្រូវការការផ្ចង់អារម្មណ៍… ហើយខ្ញុំតែម្នាក់គត់ ដែលអាចបញ្ជាលើអារម្មណ៍របស់គេ ។

«មើលមកបង… ដាហ្ស៊ី !» ខ្ញុំខ្សឹបក្នុងសព្ទសូរគ្រលរទាបជាទម្លាប់បញ្ជាដាច់ខាតមួយខ្ញុំតែងប្រើក្នុងជីវិតនេះរហូតមក ។

«បងមិនខ្វល់ថាពីមុន អូនធ្លាប់គូរគំនូរជាមួយអ្នកណា ឬអ្នកណាធ្លាប់សន្យាអ្វីជាមួយអូន ។ តែចាប់ពីវិនាទីនេះតទៅ អ្វីគ្រប់យ៉ាងដែលភ្នែកអូនមើលឃើញ រាងកាយអូនប៉ះពាល់ និងខួរក្បាលអូនគិត… ត្រូវតែ… អំពីបងម្នាក់គត់ !»

គេមិងមាំង… ប្រហែលឆ្ងល់ថា ហេតុអីខ្ញុំដឹងសូម្បីអ្វីដែលគេកំពុងតែគិត ? តែខ្ញុំមិនរង់ចាំការយល់ព្រមទេ ខ្ញុំលូកដៃទៅទាញ ខ្សែក្រណាត់សូត្រពណ៌ខ្មៅ ដែលបានរៀបចំត្រៀមទុកមកជាស្រេចនៅលើតុក្បែរតុក្កតាទាំងនោះមកកាន់ ។

ដាហ្ស៊ីបើកភ្នែកធំៗ ពេលខ្ញុំរំកិលក្រណាត់នោះមកក្បែរមុខនាង ។

«បង… ទីន… ?» នាងសួរទាំងញ័រមាត់ទំនងជាចង់សួរថា ខ្ញុំចង់ធ្វើអី តែនាងនិយាយមិនចេញសំណួរបានត្រឹមហៅឈ្មោះខ្ញុំអង្វរៗនិងភ័យៗ ។ ជើងគេ… ប្រុងតែនឹងថយក្រោយ តែដៃម្ខាងរបស់ខ្ញុំបានក្រសោបចង្កេះគេជាប់ ។

«បិទភ្នែក… ក្មេងល្អ !» ខ្ញុំខ្សឹបក្បែរត្រចៀកគេ រួចយកខ្សែក្រណាត់នោះមករុំបិទជិតកែវភ្នែកដ៏ស្រស់ស្អាតទាំងគូ ។ ពេលដែលខ្ញុំចងវាយ៉ាងណែននៅខាងក្រោយក្បាលគេ គេមើលលែងឃើញអ្វីទាំងអស់ រាងកាយតូចច្រឡឹងនោះក៏ចាប់ផ្តើមញ័រទទ្រើក ។

គេលូកដៃទាំងពីរមកតោងអាវខ្ញុំយ៉ាងណែន ដូចកូនក្មេងដែលខ្លាចការបោះបង់ ។ នេះហើយជាអ្វីដែលខ្ញុំចង់បាន ! ពេលដែលនាងមើលមិនឃើញ នាងនឹងត្រូវពឹងផ្អែកលើការប៉ះពាល់របស់ខ្ញុំ ១០០% ។

«លែងខ្ញុំ… លែង បងទីន… ខ្ញុំ… » នាងតវ៉ាតិចៗ ។

ខ្ញុំលើកបីរាងកាយនាងឡើងមក ទាំងដែលបេះដូងនាងលោតមកសឹងកក្រើកដល់ខាងខ្ញុំ ។ ក្នុងជំហាននីមួយៗ សំដៅទៅកាន់សាឡុងស្បែកដ៏ធំដែលនៅចំកណ្តាលបន្ទប់នេះ ខ្ញុំដាក់ម្ចាស់តុក្កតាចុះថ្នមៗ ។

គេស្អាតដូចទេពធីតាដែលកំពុងតែចាញ់សង្គ្រាម ។ ចិត្តខ្ញុំទន់ខ្លាំងក្លាណាស់ ពេលនេះ ចង់តែឱបប្រលោមគេ តែបែរជាដៃខ្ញុំដកខ្សែហូតមួយទំហឹងយកក្រវាត់ស្បែកពីចង្កេះរបស់ខ្ញុំចេញឮសូរ ខ្វាច់ ។

ប្រហែលជាសំឡេងនោះធ្វើឱ្យដាហ្ស៊ីភ័យ ខ្ញុំឃើញគេកន្ត្រាក់ខ្លួន ដកដង្ហើមសឹងតែមិនដល់គ្នា ។ … គិតថាខ្ញុំនឹងវាយវាត់គេហើយមើលទៅ ?

ផ្ទុយពីគំនិតគេ ខ្ញុំទាញកដៃទាំងពីរដែលកំពុងញ័រចំប្រប់នោះ មករួមបញ្ចូលគ្នា រួចចងដោយខ្សែក្រវាត់ស្បែករបស់ខ្ញុំផ្អោបគ្នា ហើយលើកសង្កត់ទៅនឹងខ្នងសាឡុងលើក្បាលនាង ។

«បង… ទីន… ខ្ញុំខ្លាច… » នាងខ្សឹបអង្វរ ទឹកភ្នែកហូរជ្រាបចេញពីក្រណាត់បិទភ្នែកនោះ ។

«កុំខ្លាច !» ខ្ញុំខ្សឹបដោយឱនមុខទៅថើបផ្ដិតយកទឹកភ្នែកដែលហូរចេញមកនោះ រួចប្រើចុងម្រាមដៃរបស់ខ្ញុំអូសយឺតៗ… ។ រាល់ពេលដែលម្រាមដៃខ្ញុំអូសកាត់ ស្បែកនាងនឹងកន្ត្រាក់ឡើង ព្រោះនាងមើលមិនឃើញ នាងមិនដឹងថា ខ្ញុំនឹងប៉ះត្រង់ណា មិនដឹងថាខ្ញុំនឹងវាយលុកនៅវិនាទីណា…

ការរង់ចាំក្នុងភាពងងឹតនេះហើយគឺជាទារុណកម្មដ៏ផ្អែមល្ហែមបំផុតមួយដែលខ្ញុំចូលចិត្តឃើញ ។

«ដាហ្ស៊ី… » ខ្ញុំខ្សឹបហៅនាងហត់ៗទាំងដែលដៃនេះទាញរបើកឡេវអាវគេម្តងមួយៗ…

«អូនទុកចិត្តបងដែរទេ ?»

គេមិនឆ្លើយ តែនៅពេលបាតដៃខ្ញុំរេទៅគ្រប់គ្រងល្វែងខាងលើបើកចំហរបស់គេ គេនិយាយទាំងញាប់ញ័រថា ៖

«បង… ទីន… កុំធ្វើបាបខ្ញុំ !»

រាងកាយតូចច្រឡឹងនៅក្នុងកណ្តាប់ដៃខ្ញុំកំពុងភ័យខ្លាច ?

ខ្ញុំមានអារម្មណ៍ដឹង… ព្រោះស្រីល្អិតនេះគេមិនស្គាល់ខ្ញុំ… ហើយរាងកាយគេមើលទៅគ្មានទេសញ្ញានៃចំណង់ផ្លូវភេទ ។ ឬមួយនាងធ្លាប់មើលកុនទារុណកម្មអស់ទាំងនោះបានជាក្តីភ័យខ្លាចបានលងបន្លាចនាង ?

ខ្ញុំឱនទៅផ្តល់ឱ្យគេនូវភាពកក់ក្តៅ និងអារម្មណ៍ថាត្រូវបានថ្នាក់ថ្នមមិនមែនការវាយដំឡើយ ។ ខ្ញុំកើតមកជាមួយវិបត្តិដ៏ធ្ងន់… តែកុំយល់ច្រឡំ… ខ្ញុំមិនមែនមនុស្សមានរោគលើគ្រែដាច់ខាត ។

ខ្ញុំត្រូវការឱ្យគេយល់ពីខ្ញុំម្តងបន្តិចៗ…

ពេលនេះ ខាងគេកំពុងបញ្ចេញដង្ហើមតក់ក្រហល់ និងរាងកាយក្តៅគគុកមកតទល់ជាមួយស្នាមថើបទាំងអស់របស់ខ្ញុំ ។ ដើម្បីទប់ទល់នឹងអារម្មណ៍ដែលកំពុងត្រូវបានវាយលុកលើទីតាំងងាយរងគ្រោះបំផុតរបស់គេ… គេមានតែស្រែកដង្ហោយឱ្យខ្ញុំជួយ… សំឡេងគេ… ជាអារម្មណ៍ដ៏ពិសេសមួយបង្កើនអំណាចឱ្យខ្ញុំ ព្រោះខ្ញុំអាចបញ្ជារាងកាយគេ ។

«ដាហ្សុី !»

«ចាស ! លែងខ្ញុំទៅ… បងទីន !»

«អូនស្រលាញ់បង ! ប្រាប់មក !»

នាងស្ងាត់ ។

បានន័យថា កម្រិតស្នេហាដ៏ងងឹតងងល់ដែលខ្ញុំប្រគល់ឱ្យ មិនទាន់គ្របបានទាំងស្រុងលើគតិរបស់គេទេ ។ ស្រីក្បាលរឹងនេះ… !!!

ការរង់ចាំយកឈ្នះដោយអន្ទះសា… បានធ្វើឱ្យជញ្ជាំងអំនួតរបស់ខ្ញុំនៅទន់ខ្សោយ ហើយ ខ្ញុំរឹតមានះចង់ឈ្នះ… ខ្ញុំចង់ឱ្យគេបាក់ស្រុតទាំងស្រុងក្រោមដៃខ្ញុំ… ។

ខ្ញុំលូកដៃមករកជាយសំពត់គេជាកន្លែងដែលយើងធ្លាប់ប៉ះគ្នាក្នុងចំណតឡាន VIP ពីម្សិល ហើយត្រូវ EX របស់គេមករកដល់ក្រុមហ៊ុន គឺមកផ្តាច់ចង្វាក់ស្នេហារបស់ខ្ញុំ ។ ពេលនេះ ខ្ញុំសើយសំពត់គេឡើង ធ្វើឱ្យគេស្លន់ស្លោលាន់មាត់ហៅឈ្មោះខ្ញុំព្រោះអារម្មណ៍… ហក់ផុតពីការគ្រប់គ្រងបានទៅហើយ ។

«បងទីន… ខ្ញុំស្រលាញ់… »

គេនិយាយមិនបានចប់ទេ ព្រោះខ្ញុំមិនព្រម… អភ័យទោសចំពោះភាពមានះរបស់គេ ។

ខ្ញុំឱនទៅតំបន់ដែលគេការពារបំផុតហើយទម្លាក់គ្រាប់បែកថ្នាក់ថ្នមយ៉ាងទន់ភ្លន់មួយដល់គេធ្វើឱ្យគេស្រែក… មួយទំហឹង ។

ខ្ញុំញញឹម… ងើបមកវិញជាមួយជោគជ័យដែលអាចធ្វើឱ្យនាងភ្លេចបាត់នូវគ្រប់យ៉ាងរហូតវង្វេងខ្លួនឯងនៅក្នុងភាពផ្អែមល្ហែមមួយនេះ ។

«អូនមានពេលម្តងទៀតទេ សារភាពមកដាហ្ស៊ី !»

«ខ្ញុំស្រលាញ់បងទីន !» គេឆ្លើយភ្លាមៗទាំងដង្ហក់ ។

គឺគេចុះចាញ់ហើយ… ខ្ញុំបានជោគជ័យទាំងស្រុងក្នុងការទាញយកអារម្មណ៍គេឱ្យលិចលង់ក្នុងអ្វីមួយដែលមិនអាចពណ៌នាបាន ហើយគេមិនអាចភ្លេចថ្ងៃនេះបានឡើយ… ជាមួយខ្ញុំ ។

ខ្ញុំឱនទៅក្បែរមាត់គេដែលសឹងតែត្រដរខ្យល់ជាមួយចង្វាក់បេះដូងហោះហើរព្រោះអ្វីមួយដែលគេមិនធ្លាប់បានឆ្លងកាត់ ហើយខ្ញុំខ្សឹបបញ្ជាទាំងហាមចិត្តខ្លួនឯងហត់គឃូសថា ៖

«ស្តាប់មិនឮទេ និយាយម្តងទៀត ! ដាហ្ស៊ីជារបស់អ្នកណា ?»

«ខ្ញុំ… ស្រលាញ់… បងទីន !»

គេតបឆ្លើយដោយមិនហ៊ានសូម្បីដំអក់មួយនាទីណា ។ រាងកាយខ្ញុំរឹងមាំគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការផ្តាច់ចង្វាក់នៃសេចក្ដីស្នេហាដ៏ជ្រាលជ្រៅមួយនេះ… ព្រោះខ្ញុំមិនមែនចង់ឆីគេសម្លាប់ទេ តែខ្ញុំចង់… គ្រប់គ្រងគេ ។

សំឡេងញ័ររអាក់រអួលលាយឡំនឹងសម្រែកយំខ្សឹកខ្សួលដែលចេញពីបាតបេះដូងតូចច្រមក់របស់គេនៅតែនិយាយរវើរវាយខ្សឹបៗ ទោះជាខ្ញុំកំពុងឮឆ្អែតឆ្អន់ហើយក៏ដោយ…

«ខ្ញុំ… ជារបស់បងទីន !»

ប្រយោគនេះប្រៀបដូចជាទឹកអម្រឹតស្រោចស្រពលើបេះដូងដ៏ក្រៀមក្រំ និងពោរពេញដោយគំនុំរបស់ខ្ញុំចំពោះឆាកជីវិត ។ ខ្ញុំជាអ្នកជំងឺផ្លូវចិត្តធ្ងន់ម្នាក់ដែលក្នុងស្រោមអភិជននេះគ្មានអ្នកណាដឹងទេ ។ ដាហ្សុីធ្វើឱ្យខ្ញុំទទួលបាននូវអារម្មណ៍ដូចជាស្តេចផែនដីដែលទើបតែវាតទីយកបានពិភពលោកទាំងមូលមកជាចំណុះ ។

គេចុះចាញ់ខ្ញុំហើយ… ចុះចាញ់ដោយបេះដូង និងរាងកាយ មិនមែនដោយសារតែការគំរាមកំហែងទៀតទេ ។

ខ្ញុំដកដង្ហើមធំ ទប់សភាវៈបិសាចដែលកំពុងស្រេកឃ្លានចង់ត្របាក់លេបគេនៅវិនាទីនេះឱ្យរលត់ទៅវិញដោយប្រាប់ខ្លួនឯងថា ៖

«មិនទាន់ដល់ពេលទេ ! គេហត់នឿយ និងរងសម្ពាធច្រើនពេកហើយ ហើយខ្ញុំក៏មិនចង់យកគេក្នុងសភាពកំពុងភ័យខ្លាចបែបនេះដែរ ! ថ្ងៃណាមួយ គេនឹងស្រលាញ់ខ្ញុំ ហើយគេ នឹងចង់បានខ្ញុំ ក្នុងរបៀបដ៏ខ្លាំងមួយ ដូចខ្ញុំកំពុងមានក្នុងពេលនេះ !»

ខ្ញុំសម្រួលដង្ហើមម្តងទៀត ទើបលូកដៃទៅដោះខ្សែចំណងពីកដៃគេ… ទាញស្រាយក្រណាត់សូត្រពណ៌ខ្មៅនោះចេញពីកែវភ្នែកដ៏ស្រស់ស្អាតរបស់គេ ។

គេទ្រាំបន្សាំសន្សឹមៗនឹងពន្លឺភ្លើងគ្រីស្តាល់លើពិតានដែលជះចូលកែវភ្នែកម្តងពីរដងសិន ទើបសម្លឹងមកខ្ញុំទាំងទឹកភ្នែករលីងរលោង ។

ខ្ញុំញញឹមយ៉ាងជឿជាក់ ប្រទាក់ភ្នែកជាមួយក្តីស្រេកឃ្លាន និងការងឿងឆ្ងល់ក្នុងជម្រៅភ្នែកគេ ។ ស្រីស្អាតកំពុងឆ្ងល់ថា ហេតុអីខ្ញុំឈប់ ? ហេតុអីខ្ញុំទុកនាងចោលកណ្តាលទីម្តងហើយម្តងទៀតបែបនេះ ?

ខ្ញុំមិនឆ្លើយអ្វីទាំងអស់ តែបិទឡេវឱ្យគេសម្រួលសម្លៀកបំពាក់គេ រួចទាញកន្ត្រាក់រាងកាយដ៏ទន់ជ្រាយនេះមកឱបផ្អឹបនឹងទ្រូងខ្ញុំយ៉ាងណែន ។

ចង្កាខ្ញុំទម្លាក់លើបណ្ដុំសរសៃសក់ដ៏ក្រអូបរលោងរលើបរបស់នាង ។

«ក្មេងល្អ… » ខ្ញុំខ្សឹប សំឡេងខ្ញុំក៏ញ័រដោយការទប់តណ្ហាខ្លួនឯងដូចគ្នា

«ចងចាំអារម្មណ៍ស្រេកឃ្លាននេះទុកណា ! ចងចាំថា អូនត្រូវការបងប៉ុនណា !  ព្រោះថ្ងៃស្អែក… បងមិនត្រឹមតែចង់ផ្ដិតមេដៃលើក្រដាសអេតាស៊ីវិលជាមួយអូនទេ តែបងនឹងធ្វើឱ្យអូនយល់ព្រម១០០ភាគរយថាអូនជារបស់បង ។» និយាយចប់ខ្ញុំក៏បីត្រកងនាងចេញពីស្ទូឌីយោនោះត្រលប់ទៅបន្ទប់គេងវិញ ដើម្បីទុកឱ្យនាងសម្រាកយកកម្លាំង សម្រាប់ប្រឈមមុខនឹង «ឆាកល្ខោនដ៏ធំបំផុត» នៅថ្ងៃស្អែក ។

ចួបគ្នាស្អែកទៀត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*