កិច្ចសន្យាថ្មីនៅកន្លែងចាស់ (តំណាលបព្វតា)
មេឃស្រាប់តែភ្លៀង… ហើយខ្លាំងឡើងៗគ្មានស្រាកស្រាន្ត ដូចគ្នាទៅនឹងកំហឹងដែលកំពុងឆាបឆេះក្នុងទ្រូងខ្ញុំ ។
ក្នុងឡានមង្គលម៉ាក Rolls-Royce ដ៏ងងឹតមួយនេះខ្ញុំដូចជាមនុស្សឆ្កួត ។ ដៃកាន់ទូរសព្ទជាប់ ភ្នែកសម្លឹងមើលផែនទីតាមដាន GPS របស់តាក់ស៊ីដែលដាហ្ស៊ីជិះ ។
«ចៅហ្វាយ ! ឡានឈប់នៅជិតរោងពុម្ពចាស់របស់យើង !»
សំឡេងអ៊ីសានបន្លឺមកឡើងតាមកាស Bluetooth ។ ម្នាក់ឥណ្ឌានេះដឹងខ្លួនស្រេចថា មុននិងក្រោយ នឹងត្រូវដេញចោលដោយសាររឿងឃ្លីបវីដេអូធ្លាយឯកម្មវិធីជាន់ខាងលើ បានជានិយាយរាយការណ៍មកទាំងញ័ររន្ធត់ ។ ធ្វើការអន់ដល់ថ្នាក់ឱ្យកូនក្រមុំរត់ចោលខ្ញុំ ? មិនដែលនឹកស្មានដល់ទេ !
រូបភាពពីកាមេរ៉ាសុវត្ថិភាពមួយដែលអ៊ីសានផ្ញើមក បង្ហាញឱ្យឃើញរាងកាយតូចច្រឡឹង រ៉ូបកូនក្រមុំសើមជោក កំពុងអង្គុយកាច់ជ្រុងក្បែរមាត់ទ្វាររោងពុម្ព ។
ដាហ្ស៊ី ???
គេអង្គុយនៅទីនោះស្ងៀមស្ងាត់ដូចជាតុក្កតាដែលត្រូវបានពិភពលោកបោះបង់ចោល ។ បេះដូងខ្ញុំ… ប្រៀបដូចជាត្រូវគេយកម្ជុលមកចាក់រាប់ពាន់ដង ។ … តាមរកគេរំលងអធ្រាត្រ តាមពិត គេមិនមែនទៅកន្លែងណាផ្សេងទេ… គេទៅកន្លែងដែលយើងធ្លាប់ចួបគ្នាដំបូង ។
ខ្ញុំមិនចាំថារថយន្តខ្ញុំល្បឿនប៉ុន្មាននោះទេ ដឹងតែថាក្នុងពេលមិនដល់ ១០ នាទី ខ្ញុំក៏មកដល់មុខរោងពុម្ព ។
សន្តិសុខម្នាក់កំពុងដេកលក់ក្បែរទ្វារ ខ្ញុំមិនរង់ចាំឱ្យគេភ្ញាក់ទេ ខ្ញុំស្ទុះចុះពីឡាន មិនខ្វល់ពីភ្លៀងដែលកំពុងធ្លាក់សន្ធាប់ប៉ះនឹងរាងកាយ ។ ខ្ញុំរត់ទៅរកគេ ។ នៅពេលឃើញគេអង្គុយឱបជង្គង់ក្នុងភាពងងឹតដូចមនុស្សបាត់សតិនោះ ភាពកាចសាហាវរបស់ខ្ញុំក៏រលាយបាត់អស់ សល់តែភាពទន់ខ្សោយដែលខ្ញុំតែងតែលាក់ទុកជាសម្ងាត់ ។
«ដាហ្ស៊ី… » ខ្ញុំហៅប្រពន្ធតូចម្នាក់នេះដោយសំឡេងស្អកៗ ។ ស្រីស្អាតរបស់ខ្ញុំងើបមុខឡើងមក ហើយសម្លឹងមើលខ្ញុំដោយភ្នែកដែលក្រហម ប្រឿងៗ ។ ខ្ញុំមិនរង់ចាំឱ្យគេនិយាយអ្វីទេ ក៏ឱនបីរាងកាយទន់ល្មៃនេះឡើងមកយ៉ាងលឿនមុននឹងប្រើកូនសោបើកទ្វារក្រោយចូលទៅក្នុងរោងពុម្ពដែលបិទជិតឈឹង ។
គ្មានអ្នកណាហ៊ានចូលមកតាមពួកយើងទេទោះណាជាខ្ញុំឮសូរស្នូរឡានមកពីក្រោយ ហើយនិងការដាស់សន្តិសុខឱ្យក្រោកមមើ ។ គ្រប់យ៉ាងឮមកល្វើយទៅៗ ព្រោះខ្ញុំបីនាងចូលមកជ្រៅណាស់ ។
… ពីសួនកណ្តាល កាត់ទៅរកអគារឃ្លាំង … បន្ទប់ការិយាល័យចាស់មួយរបស់ខ្ញុំ ដែលកាលពីជំទង់ ខឹងប៉ា ខ្ញុំមកពួននៅទីនេះច្រើនថ្ងៃច្រើនយប់ ។ សន្តិសុខនិងពូថែសួនឱនគំនាប់ខ្ញុំពីចម្ងាយ ហើយគេចវាងទៅរកទ្វារធំខាងមុខ ទំនងជាអ៊ីសានបានអាយកូមមកពួកគេ ។
ខានមក… ទីនេះយូរហើយ តែពេលចុចភ្លើងបើក… តុឈើចាស់កៅអីផ្អែក គ្រែបេងតូច និងតុដាក់កែវ ប៉ាន់ ម៉ាស៊ីនដាំទឹក គ្រប់យ៉ាងត្រូវបានថែ សម្អាត ។
ក្លិនក្រដាសព្រីនដែលខ្ញុំចូលចិត្ត…ហាក់ដូចចូលមកជំនួសភាពប្រណីតនៅលើអគារផ្កាយ៥។ ខ្ញុំសម្លឹងកែវភ្នែកល្ហល្ហេវ មាត់ស្លេករបស់គេ និងហត្ថាទន់ៗគេតោងកខ្ញុំ ។
«បងមកហើយ !»
គេមិនមាត់ ភ្នែកយើងថ្ពក់គ្នាយ៉ាងក្រៀមស្រពោន ។ រាត្រីទីមួយនៃអាពាហ៍ពិពាហ៍ មិនសមណាបញ្ចប់ក្នុងរបៀបនេះឡើយ ។
ខ្ញុំដាក់គេចុះមកលើកៅអីស្បែកបង្អែកខ្ពស់មួយ មុននឹងទ្រោបទៅនៅចំពោះមុខនាង ។
ភ្លើងពណ៌ពងមាន់ រឹតតែបង្កើនសម្ផស្សនៃផ្ទៃមុខតូចច្រឡឹងរបស់វិចិត្រករសំណព្វចិត្តខ្ញុំឡើងបន្តិចម្តងៗ តាមរយៈភាពស្ងប់ស្ងាត់របស់គេ ។
«បងជូតខ្លួនឱ្យ OK ?»
ខ្ញុំខ្សឹបព្រោះនេះគឺជាយប់ដំបូង … យប់ដំបូង ដែលយើងនៅក្បែរគ្នាក្នុងកន្លែងអតីតកាលបែបនេះ តែពីរនាក់ … លែងមានពាក់ព័ន្ធនឹងពិធីមង្គលការ … សំណួរអ្នកកាសែត ឬល្បិចកលរបស់កន្និកាក្តី … អភិរដ្ឋក្តី ។ ក៏ជាលើកដំបូងដែលយើងនៅក្បែរគ្នាមិនឈ្លោះដូចឆ្មានិងកណ្តុរ តែគេបែរជាសម្លឹងមើលខ្ញុំក្នុងសភាពបែបនេះ ?
ខ្ញុំមើលទៅបបូរមាត់របស់គេដែលនៅមានជាប់ពណ៌ក្រែមក្រហមខ្លះ ស្លេកខ្លះ គេញាប់ញ័រតិចៗ ហើយខ្ញុំបារម្ភខ្លាំង … គិតថា … មិនយូរទេ គេនឹងស្រែកមកថា «គេ … ស្តាយ … ដែលព្រលប់នោះមករោងពុម្ពមួយនេះ !»
កុំឱ្យសោះ … កុំសម្លាប់បងជាមួយពាក្យអស់នោះ ដាហ្សុី ។
«ដាហ្សុី … » ដៃខ្ញុំចាប់យកបាតដៃនាងមកដាក់លើទ្រូងខ្ញុំ «បងមិនដែលស្រលាញ់នរណាម្នាក់ដូចកំពុងមានជាមួយអូនទេ ! ឃ្លីបហ្នឹង … មិនមែនជាបេះដូងបងទេ … គ្រាន់តែជាភាពងងឹតដែលបងធ្លាប់ឆ្លងកាត់ ។»
ខ្ញុំរំពឹងថា គេនឹងវាយវាត់ឬដកដៃចេញឬយំស្រែកដាក់ខ្ញុំ … តែអត់ទេ ! គេបែរជារលាស់ដៃចេញ ហើយទាញកអាវខ្ញុំទៅជិត ។ ភ្នែកគេមិនមែនសម្លឹងមើលខ្ញុំក្នុងនាមជាឃាតករ ឬមនុស្សរោគចិត្តទៀតទេ តែជាភ្នែកដែលចង់ “កម្ទេច” និង “គ្រប់គ្រង”ខ្ញុំ ។
ការសម្លឹងស្រទន់មិនមាត់មិនមានប្រតិកម្ម បូកផ្សំជាមួយក្លិនក្រដាសចាស់ៗ ក្លិនភ្លៀងដែលជាប់តាមមកលើសក់របស់គេ លាយឡំជាមួយក្លិនទឹកអប់ផ្កាស្រាលៗរបស់ស្រីម្នាក់នេះ បង្កើតជាបរិយាកាសមួយដែលធ្វើឱ្យខ្ញុំស្ទើរតែបាត់បង់សតិ ។ គេសង្កត់មុខខ្ញុំទៅ ហើយបបូរមាត់គេ ទទួលយកខ្ញុំចូលទៅក្នុងបេះដូងគេភ្លាមៗដោយភាព «ស្រេកឃ្លាន» ។
ដៃគេម្ខាងទៀតអង្អែលបបោសយ៉ាងញាប់លើស្មាខ្ញុំ ហើយភាពទន់ភ្លន់ដែលខ្ញុំធ្លាប់ស្គាល់ បានប្រែជាមកជាភាពឃោរឃៅខឹងសម្បាដែលគួរឱ្យស្រលាញ់បំផុតមួយ ។
គេទម្លាក់ដៃមកដោះអាវកូនកំលោះនេះបោះចោលទៅក្រោយ ខណៈខ្ញុំតោងត្រគាកយោងគេឡើងមកដោយត្រេកត្រអាល ។ គេប្រចណ្ឌហួងហែងខ្លាំងកម្រិតនេះ ?
ខ្ញុំបណ្តោយគេឱ្យគ្រប់គ្រងស្ថានការណ៍យ៉ាងមានសេចក្តីសុខដែលមួយជីវិតនេះមិនធ្លាប់ទទួលបាន ។ អារម្មណ៍ដែលត្រូវបានស្រលាញ់ និងអារម្មណ៍ជារបស់ពិសេសសម្រាប់ដាហ្ស៊ីជាអារម្មណ៍ដែលខ្ញុំទាមទារយកយូរណាស់មកហើយ តាំងពីថ្ងៃដែលគេមកដល់រោងពុម្ពមួយនេះ ។
ខ្ញុំបម្រះមាត់ហើយខ្សឹបដាក់ត្រចៀកក្តៅគគុករបស់គេ «នែ កាចម្ល៉េះ ?» ខណៈម្រាមដៃទាំង១០គេរុករានចូលក្នុងសក់ខ្ញុំ ក្រសោបក្បាលខ្ញុំទាញឱ្យងើយឡើងមើលភ្នែកគេម្តងម្ខាងៗវិលទៅវិញទៅមកមិនឆ្អែតឆ្អន់ ។
តណ្ហានិងតម្រូវការបញ្ចាំងយ៉ាងមានះក្នុងកែវភ្នែកស្រីតូចម្នាក់នេះ ធ្វើឱ្យខ្ញុំកន្ត្រាក់មាត់សើចចំអកនាងបន្តិច … ហើយនិយាយខ្សឹបខ្សៀវ ៖
«ចង់ … នៅកន្លែងហ្នឹងហ្មងឬម៉េច ?»
ដាហ្ស៊ីរុញខ្ញុំថយ ហើយរាងកាយគេក្នុងឈុតរ៉ូបវែងក៏ស្ទុះតាមមកដែរ ដោយសារយើងថ្ពក់ជាប់គ្នាដូចជីវិតតែមួយ ។
ខ្ញុំញញឹមដកថយមកលើសាឡុងស្បែក ទីដែលខ្ញុំតែងគេងឱបជង្គង់ស្អប់ពិភពលោកដ៏ឯកោមួយនេះ ។ យប់នេះ កន្លែងនេះសកម្មណាស់ គេទ្រោបមកលើរាងកាយខ្ញុំ ហើយឆ្មក់ថើបគល់ក និងថ្ពាល់ រួចបន្តបបូរមាត់ខ្ញុំយ៉ាងរំលោភបំពាន … តែខ្ញុំចូលចិត្ត … !
ពេលខ្ញុំចង់តបត គេខាំបបូរមាត់ខ្ញុំ ហាក់ដូចជាចង់ដកយកដង្ហើមខ្ញុំចេញទាំងស្រុងមិនឱ្យសូម្បីនិយាយអ្វី ។ ខ្ញុំអាចមានអារម្មណ៍ពីភាពរោល រាលដែលផ្ទុះឡើងក្នុងខ្លួនវិចិត្រករម្នាក់នេះ … គេប្រហែលជាមិនដែលដឹងខ្លួនទេថា គេក៏ជាមនុស្សម្នាក់ដែលចូលចិត្តភាពប្រលោមបែបគ្រប់គ្រងបែបនេះដូចគ្នា រហូតដល់វេលាមួយដែលបេះដូងគេ … ខ្ទេចខ្ទាំ ។
ដាហ្ស៊ី …
ខ្ញុំហៅគេពេលដែលរុញឃាត់គេបន្តិច បន្ទាប់ពីទទួលយកគេយ៉ាងឆ្អែតឆ្អន់ក្នុងសុភមង្គល ។
«បងសុំនិយាយសិនបានទេ ?»
គេឆ្ងក់ពីលើខ្ញុំ ។ ភ្នែកគេហូរទឹកភ្នែកមករហាម មាត់គេញាប់ញ័រ ច្រមុះក្រហម … វង់ភក្ត្រទាំងមុខមូលរឹងមានះៗ … ដង្ហើមគេហត់ … រាងកាយក្តៅគគុកដោយភាពមិនសុខចិត្ត ។
«ស្តេចស្រីគួរឱ្យស្រលាញ់របស់បង ខឹងខ្លាំងម្ល៉េះ ?»
ខ្ញុំថាហើយលូកដៃទៅចាប់ចង្កេះ ទាញគេឱ្យកម្រើកខ្លួនមករឹតតែជិតខ្ញុំ តែបែរជាគេយារម្រាមមកទះដៃផាច់ … មិនមែនដោយកំហឹង តែជាការបញ្ជា
«នៅឱ្យស្ងៀមឮអត់ ?»
ខ្ញុំហាមាត់សើចដោយគ្មានសំឡេង ភ្នែកសម្លឹងគេដូចត្រូវសណ្ដំ ។ ដៃទាំងពីរខ្ញុំដកថយមែន ដូចចាញ់បញ្ជាគេ ហើយលើកច្រងាងទៅលើក្នុងភាពជាអ្នកចុះចាញ់ ។ គេញញឹមចុងមាត់មិនដល់២០ភាគរយទេ គឺគេនៅខឹងក្នាញ់ខ្ញុំ ។ គេខឹងរឿងអីជាងគេ ? គេខឹងដែលខ្ញុំថើបកន្និកា ស្រីល្ងង់នេះ…
អ្ហឹម !
ខ្ញុំគ្រហឹមខណៈគេបានរុករានរាងកាយខ្ញុំដោយម្រាមដៃដ៏ទន់ល្មើយរបស់គេដែលត្រជាក់ស្រេប ។ វិចិត្រករសំណព្វលូកចូលក្នុងអាវខ្ញុំ ម្រាមដៃនាងកោសលើទ្រូងខ្ញុំរហូតដល់មានអារម្មណ៍ថា រលាកឬអាចឡើងក្រហម ។
ហើយ … គេបន្តមករកផ្នត់ទាំង៦របស់ខ្ញុំ … នេះមិនមែនជាការថ្នាក់ថ្នមទេ នេះគឺជា «ការដាក់ទណ្ឌកម្ម» លើអតីតកាលរបស់បងមែនទេអូន ?
ខ្ញុំគិតដោយភ្នែកមិនដកពីទឹកមុខសិចស៊ីក្រហមតែតរបស់គេហើយមាត់ខ្ញុំញញឹម ស្ងប់ស្ងាត់មើលសកម្មភាពគេ ។
គេកំពុង «សម្អាត» រាងកាយ សម្អាតអតីតកាលដ៏ឈឺចាប់របស់ខ្ញុំ ជំនួសមកវិញដោយភាពស្រើបស្រាលមួយយ៉ាងវិសេសវិសាល ។
«ដាហ្ស៊ី … ព្រានគ្មានមេត្តា !» ខ្ញុំថ្ងូរគ្រហឹមស្អកៗថាឌឺឱ្យគេ ពេលដែលគេខាំមាត់ដាក់ខ្ញុំដោយងរង៉ក់ ហើយលូករឹតតែចុះក្រោមហួសពី six-pack ទៅ ខ្ញុំជាមនុស្សប្រុសដែលធ្លាប់តែគ្រប់គ្រងគ្រប់យ៉ាងលើគ្រែ តែពេលនេះ ខ្ញុំកំពុងតែត្រូវ «កូនបិសាចតូចគួរឱ្យស្រលាញ់» ម្នាក់នេះមករំលោភបំពាននិងគ្រប់គ្រងទាំងស្រុង ។
«ជួយផង !» ខ្ញុំស្រែកគ្រលរៗតិចដាក់គេ ដៃម្ខាងវាសសរសៃសក់គេ ព្រោះខ្ញុំចង់មើលមុខគេខ្លាំង … ខ្ញុំលង់គេជាងពេលណាៗទាំងអស់ … ហើយគេក៏សម្លក់មកខ្ញុំដោយកែវភ្នែកដែលពេញដោយភ្លើងប្រចណ្ឌ ។
«មានគេរំលោភខ្ញុំ !»
ឌឺនាងសឹងមិនចប់បានស្រួលបួលផង គេឱនមុខមកខាំបបូរមាត់របស់ខ្ញុំ ហើយនៅលេងល្បែងកក់ក្តៅជាមួយគ្នានៅទីនោះ ។
ការឈឺចាប់និងផ្អែមល្ហែមដែលគេផ្តល់ឱ្យមក កំពុងញ៉ាំងឱ្យសរសៃប្រសាទខ្ញុំផ្ទុះឡើងនូវភាពកក់ក្តៅពិសេសបំផុតមួយ ខ្ញុំដឹងថា គេមិនមែនកំពុងឆ្លាក់តុក្កតាទេ តែគេ «រៀន» ស្គាល់ភាពងងឹតក្នុងខ្លួនគេ ចរិត BDSM របស់គេដែលមិនងាយស្គាល់ច្បាស់ទេ បើគេមិនបានចួបខ្ញុំ ។
ខ្ញុំលាបាតដៃទ្រខ្នងគេ សង្កត់យកគេមកអឹបជាប់នឹងទ្រូងខ្ញុំ ជាមួយខ្យល់ដកដង្ហើមញាប់ខ្លាំង ហើយងាកមុខចេញដើម្បីបាននិយាយចំអកគេ ៖
«ដាហ្ស៊ី … អូនជាស្រីគ្រោះថ្នាក់ជាងបងគិតទៅទៀត !»
គេឈប់ការដណ្តើមស្នាមថើប ហើយសំកាំងសម្លក់ភ្នែកខ្ញុំ ។ ខ្ញុំញញឹមដាក់គេជាមួយបាតដៃរេពេញរាងកាយរបស់កូនក្រមុំរត់ចោលរោងការម្នាក់នេះ ។ គេសើចហើយ … គឺសើចតិចៗ … មករកកែវភ្នែករងាកំព្រារបស់ខ្ញុំ ។ ជាស្នាមញញឹមដែលពោរពេញដោយអំណាចអាចគ្រប់គ្រងបេះដូងខ្ញុំបាន១០០ភាគរយ ៖
«ក្រែងប៉ិនលេងសើចហើយទុកគេចោល មែនអត់ ?»
ខ្ញុំភាំង … ម្រាមដៃនាងចាប់ផ្តើមបកប្រឡេះឡេវអាវសនេះ ហើយដង្ហើមក្តៅរបស់គេវាយលុកមកលើខ្ញុំយ៉ាងអន្ទះអន្ទែង ។ សភាពរបស់គេ គឺគេមិនត្រឹមតែស្រលាញ់ខ្ញុំទេ គេកំពុងតែ “ស៊ី” ខ្ញុំ ។
ខ្ញុំដែលធ្លាប់តែជាអ្នកធ្វើឱ្យគេយំឈឺចាប់ ឥឡូវនេះបែរជាសប្បាយចិត្តនឹងភាពឈឺចាប់ដែលខាងគេកំពុងផ្តល់មកឱ្យ ។
ទោះយ៉ាងណាខ្ញុំចាប់ម្រាមដៃគេឃាត់ ចង់ទាញថែមនូវភាពមានះ ស្រេកឃ្លាន និងត្រួតត្រាចេញឱ្យអស់មក១០០ភាគរយពីក្នុងបេះដូងសម្ងាត់ដ៏ជ្រៅរបស់គេ ។
«នៅស្ងៀម … » គេខ្សឹប ហើយម្រាមដៃរបស់គេក្តិចការរារាំងរបស់ខ្ញុំ ។ តើប៉ុន្មានកន្លែងហើយដែលខ្ញុំត្រូវគេវាយ ខ្វាច និងក្តិចខ្ញាំ ម្តេចយប់នេះ ខ្ញុំទើបតែដឹងពីអារម្មណ៍មានះរបស់គេ ?
យើងទាំងពីរជាគម្របនិងឆ្នាំង គ្មានមួយគូទៀតទេនៅលើលោកនេះ ។
ចួបគ្នាស្អែកណា !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ