នេះគឺជាការបន្តសាច់រឿងក្នុងផ្នែក ១០ ទំព័រចុងក្រោយ ដោយផ្ដោតលើភាពសិចស៊ីបែបអភិជន និងការបូជាព្រលឹងរវាង បព្វតា ទីន និង ដាហ្ស៊ី នៅលើយន្តហោះឯកជន
សមរភូមិលើដែន អាកាសា (តំណាលបព្វតា
អ្វីដែលម្តាយខ្ញុំសាកចិត្តដាហ្ស៊ី … សំឡេងបេះដូងនាង … ការនិយាយបកស្រាយមួយដែលធ្វើឱ្យបេះដូងយើងយំទាំងអស់គ្នា ខ្ញុំបានសម្រេចចិត្តថា លែងឈរមើល … លែងបណ្តោយឱ្យគេតទល់នឹងវិញ្ញាសានេះតែម្នាក់ឯងទៀតហើយ !
ខ្ញុំបានរុញទ្វារចូលទៅ … មិនមែនក្នុងនាមជាបិសាចដែលឃ្លានឈាម តែជាបុរសកំព្រាម្នាក់ដែលទីបំផុតទៅបានរកឃើញផ្ទះស្នាក់បេះដូងសម្រាប់ខ្លួនឯងហើយ ។
ម៉ាក់ខ្ញុំងក់ក្បាលឱ្យខ្ញុំកាន់ដៃគេចាកចេញ បន្ទាប់ពីគាត់បានឱបខ្ញុំពីរបី ដង្ហើមទាំងទឹកភ្នែក ។ ស្នេហាខ្ញុំនិងដាហ្សុី បានលាងជម្រះគំនុំចំពោះជីវិតជាង២០ឆ្នាំ មិនថាម៉ាក់មកវិញឬអត់ ពីមុនមានរឿងអ្វីរវាងម៉ាក់និងប៉ា ស្នេហាពួកគាត់មិនអាចឆ្លងរនាំងផ្លូវចិត្តបានដោយសារភាគីណា … លែងសំខាន់សម្រាប់ខ្ញុំទៀតហើយ ។
ខ្ញុំដឹកដៃគេឡើងយន្តហោះឯកជនភ្លាមៗ ។
លើផ្ទៃមេឃដែលមានតែផ្កាយរាប់លាន ហើយនៅពេលដែលទ្វារយន្តហោះ Gulfstream ត្រូវបានបិទជិតឈឹង បណ្តែតខ្លួនស្រឺតមកលើរយៈកម្ពស់ ៤ ម៉ឺនហ្វីត យើងទាំងពីរហាក់បីដូចជាកំពុងហោះហើរឆ្ពោះទៅកាន់ភពផែនដីមួយផ្សេងទៀតដ៏ធំ មានសេរីភាព ហើយដែលមានតែខ្ញុំ … និងគេ
ខ្ញុំដកក្រវាត់កចេញ ហើយចោលវាទៅលើកម្រាលព្រំ ។
ដាហ្ស៊ី ឈរនៅចំពោះមុខខ្ញុំ ជារ៉ូបពណ៌សរឹបជាប់រាងកាយតូចច្រឡឹង ។ ខ្ញុំមិនបានប្រញាប់ប្រញាល់ទេ ខ្ញុំដើរជុំវិញគេ ដូចជាកំពុងកោតសរសើរដល់ «វិចិត្រករ» ម្នាក់ដែលទើបតែបានមកគូរប្តូរជីវិតឱ្យបិសាចម្នាក់ដូចខ្ញុំនេះ បានសម្រេចពិតមែន ។
«អូនដឹងអត់ … » ខ្ញុំឱនទៅខ្សឹបនឹងត្រចៀកឆ្វេងគេ ។
«បង … បងធ្លាប់អស់សង្ឃឹមខ្លាំង … មុនពេលចួបអូន !»
ខ្ញុំប្រាប់គេខណៈម្រាមដៃរបស់ខ្ញុំចាប់ផ្តើមដោះឡេវខ្លួនឯងចេញ «កន្លែងដែលអូនឈរនេះ មិនមែនជាយន្តហោះទេ តែជាអាសនៈបូជា … ហើយបង … កំពុងតែរៀបចំខ្លួនដើម្បីបូជាអ្វីៗគ្រប់យ៉ាងដែលបងមាន … ឱ្យអូន ។»
ខ្ញុំរុញគេអង្គុយ … ដោយផ្តើមថើបថ្នមៗតាំងពីក្បាលជង្គង់គេឡើងមកលើ ។ បាតដៃគេទប់ថ្ពាល់ខ្ញុំសងខាង …
«បងទីន … » សំឡេងរបស់គេតែងតែបែបនេះ … គឺមានបង្កប់ដោយក្តីរំភើបដែលមិនអាចទប់ចិត្តបាន សំណាងហើយគេដឹងខ្លួនពេលនេះ … តាមពិតខ្ញុំដឹងថា ចិត្តគេមានខ្ញុំ តាំងពីយើងប៉ះភ្នែកគ្នាលើកដំបូងនៅក្បែរម៉ាស៊ីនធំប្រឡាក់ប្រេង ។
«មកពីអ៊ីតាលីវិញ ម៉ាស៊ីនខូចនោះ ជាគ្រែស្នេហ៍របស់យើងម្តង !»
ខ្ញុំថាបែបនេះ គេក្តិចស្មាខ្ញុំ ។
នេះជាស្នាមក្តិចទី១០០ហើយដឹងដែលគេបានចុះស្នាមពាសពេញសាច់ដុំ និងព្រលឹងបេះដូងខ្ញុំ ។
«ក្តិច តប់ ក្រញៅអស់ចិត្ត កុំភ្លេចហៅឈ្មោះ … ហៅឱ្យខ្លាំងជាងដែលអូនធ្លាប់ហៅ អូខេទេ ?»
គេរេភ្នែកសម្លឹងជុំវិញ ប្រហែលជាគេខ្លាចបន្ទប់ដែកនេះ បញ្ចេញសំឡេងគេឮដល់អ៊ីសាន ឬមនុស្សអមដំណើរផ្សេងទៀតរបស់ខ្ញុំ … «ហៅ !» ខ្ញុំបញ្ជាទាំងហត់គឃូស មុនពេលខ្ញុំទ្រោបទៅលើគេឱ្យដួលផ្ទប់នឹងទ្រូងខ្ញុំ ។
«បងទីន !»
គេហៅខ្ញុំព្រោះគេដឹងថា ខ្ញុំកំពុងស្មូមយកសំឡេងឱសថរបស់គេ ។
សកម្មភាពរបស់យើងចាប់ផ្តើមប្រែពីការថើបដ៏ទន់ភ្លន់ ទៅជាការរោល រាលដ៏កាចមួយ ។ លើគ្រែពូកដ៏ធំទូលាយ ខ្ញុំមិនបានត្រួតត្រាគេដោយកម្លាំងទៀតទេ តែខ្ញុំត្រួតត្រាដោយក្តីស្រលាញ់ដ៏ពិសេស ហើយគេជាអត្ថន័យតែមួយគត់នៃជីវិតសេសសល់ប៉ុន្មាននេះ ។ រាល់ចង្វាក់បេះដូងដែលយើងប៉ះគ្នា គឺជាការសារភាពស្នេហ៍មិនចេះឆ្អែតឆ្អន់ ។
«បងមិនចង់បានតែរាងកាយអូនទេ … »
ខ្ញុំខ្សឹបខណៈសម្បកនៃពួកយើងឈានដល់ចំណុចកំពូលនៃសេចក្តីសុខ តែចិត្តនេះមិនដែលស្កប់ស្កល់ ។
«បងចង់បានគ្រប់ដង្ហើមរបស់អូន … គ្រប់ការគិតរបស់អូន ។ សូម្បីបងទិញប្រមូលគ្រប់តុក្កតារបស់អូនមកលាក់ ព្រោះបងមិនចង់ឱ្យអូនឆ្លាក់ពួកគេ កាន់ពួកគេ មើលពួកគេ ផ្ចិតផ្ចង់ឱ្យពួកគេ ! អូនជារបស់បងតែម្នាក់ !»
ខ្ញុំឃើញទឹកភ្នែកគេស្រក់ចុះមកជាមួយស្នាមញញឹម ។ នេះមិនមែនដោយសារការឈឺចាប់ តែដោយសារភាពពេញលេញនៃព្រលឹងពួកយើង ។ កូនឆ្មាគ្រញេចសក់ខ្ញុំយ៉ាងណែនដូចជាចង់ទាញខ្ញុំឱ្យចូលជ្រៅទៅក្នុងពិភពពិតរបស់គេ ។
«ខ្ញុំជារបស់ … បងទីន … ខ្ញុំមិនអាចរស់នៅឆ្ងាយពីបងទីនទៀតបានទេ ! ខ្ញុំចង់ក្លាយជាស្រមោលរបស់បងទីន … នៅក្បែរគ្នារហូត ។»
នៅលើផ្ទៃមេឃដ៏ងងឹតនារាត្រីនេះ ភាពអាប់អួរនៃអតីតកាល ជំងឺហួងហែង និងភាពឯកោ ត្រូវបានឆេះរលាយក្នុងផេះផង់នៃសុភមង្គល ។
នៅពេលដែលភាពរោលរាលស្ងប់ស្ងាត់ទៅវិញ យើងនៅក្នុងរង្វង់ដៃគ្នា ក្រោមពន្លឺព្រះចន្ទដែលចាំងកាត់របាំងកញ្ចក់យន្តហោះ ។
«ដាហ្ស៊ី !» ខ្ញុំខ្សឹបទាំងស្នាមញញឹម ។
«ចាស ?»
គេសួរមកខ្ញុំទាំងត្របកភ្នែកធ្ងន់ៗដោយក្តីសុខពេញប្រៀប ។
«ចង់ដឹងរឿងម៉ាក់និងប៉ាបងទេ ?»
«អឹម … » នាងងក់ក្បាលបិទភ្នែក ។
«ហើយរឿងរបស់កន្និកានិងអភិរដ្ឋ ?»
គេឆ្លើយខ្លីនិងខ្សាវណាស់ … ប្រពន្ធសំណព្វម្នាក់នេះគេងលក់ហើយ ។ នេះ … ប្រហែលជារាត្រីមួយដែលសុខសាន្តជាងគេនៃឆាកជីវិតរបស់កូនឆ្មាម្នាក់នេះ … ។
ដង្ហើមគេធូរស្រាលហើយ ក៏គ្មានអ្វីក្នុងលោក អាចមកលលេងនឹងគេបានទៀតទេ ព្រោះគេយកបានបិសាចម្នាក់មកជាកងការពារទៅហើយ ។
ខ្ញុំឱនថើបថ្ងាសគេថ្នមៗ មុននឹងងាកទៅសម្លឹងមើលក្រៅកញ្ចក់យន្តហោះ ដែលកំពុងហោះកាត់ពពកឆ្ពោះទៅកាន់ទីក្រុង Florence ។
ខ្ញុំដឹងពីមូលហេតុពិតដែលម៉ាក់ចាកចេញទៅ … ។
ម៉ាក់មិនមែនទៅព្រោះការអស់ស្រលាញ់នោះទេ ។ គាត់ចាកចេញព្រោះគាត់បានដឹងថា … ជំងឺហួងហែង ផ្ដាច់ការរបស់ប៉ា មិនមែនកើតចេញពីបេះដូងដែលចង់បំផ្លាញទេ តែជាលទ្ធផលនៃ «បណ្តាសា ឬកម្មពៀរ» ដែលគ្រួសារត្រកូលប៉ាត្រូវតែទទួល ។ ភាពហួងហែងនេះវាស្ថិតនៅក្នុងអ័រម៉ូន ក្នុងសរសៃឈាមរបស់ពួកយើង ! បើវាស្រលាញ់ប៉ះមនុស្សមិនយល់ចិត្ត វានឹងបង្ខំរាងកាយឱ្យក្លាយជាបិសាច … តែបើវាចួបមនុស្សដែលស្គាល់វាច្បាស់ ដូចដាហ្ស៊ី … វានឹងធ្វើឱ្យរាងកាយដដែលក្លាយមកជាសុភាពបុរសពេញមួយជីវិត !
ម៉ាក់ចាកចេញដើម្បីទុកឱ្យប៉ាបានសោយរាជ្យក្នុងទ្រុងមាសរបស់គាត់តែម្នាក់ឯង ព្រោះបើនៅក្បែរគាត់ទៀត … ប៉ានឹងសម្លាប់មនុស្សដែលគាត់ស្រលាញ់បំផុតដោយអចេតនាតាមរយៈការឃុំឃាំងមួយដែលម៉ាក់មិនមានធម្មជាតិមកអាចទទួលយកបានតាមរបៀបដាហ្សុីទទួលភាពហួងហែងរបស់ខ្ញុំបាននោះទេ … ម៉ាក់មិនមាន BDSM តែម៉ាក់ស្រលាញ់ប៉ា ហើយមិនអាចនៅក្បែរប៉ាបាន … តែម៉ាក់ក៏មិនដែលមានអ្នកណាទៀតនោះដែរ … ។
ប៉ាប្រាប់ខ្ញុំនៅក្នុងកំណត់ហេតុមួយដែលម៉ាក់ទើបតែបើកប្រអប់សម្ងាត់នៅធនាគារយកមកឱ្យខ្ញុំ ។ គាត់សរសេរថា ៖
«ទីន … កូនកុំស្អប់ម៉ាក់ ! ម៉ាក់ចាកចេញដើម្បីជួយឱ្យប៉ាអាចរក្សាលំនឹងនៃបេះដូងដែលកំពុងឆ្កួត !
សៀវភៅ នាងនិងគេ វគ្គ២ «គិរីនភាល័យ» គឺជាអ្វីមួយដែលប៉ាចង់ឱ្យកូនអាន !»
——-
ខ្ញុំដកដង្ហើមវែងៗ ។ អ្វីៗដែលប៉ា និងម៉ាក់ឆ្លងកាត់ តាមពិតលើសពីការសន្និដ្ឋានរបស់មនុស្សម្នា ។
គិរី ជាឈ្មោះពិតរបស់ប៉ា ឯនភាល័យ … គឺម៉ាក់ ។
កាលនោះ ម៉ាក់ជានារីក្រីក្រម្នាក់មកធ្វើការជាអ្នកហាត់ការនៅក្រុមហ៊ុនរបស់ប៉ា ត្រឹមតែចង់បានការងារចិញ្ចឹមគ្រួសារ ។ … តែប៉ាមើលឃើញម៉ាក់ថាជាអ្វីមួយដែលគាត់មិនដែលមាន ក្នុងជីវិតនេះ … ហើយបេះដូងគាត់ត្រូវការ… ជាខ្លាំង ។ ប៉ាធ្លាប់គេចវេះនឹងបេះដូងនេះ ព្រោះគាត់ដឹងថា គាត់មានស្នេហាដ៏ឃោរឃៅ ហើយមិនសមនឹងម៉ាក់ដ៏ល្អម្នាក់នេះទេ … តែបេះដូងពួកគេបានរត់រកគ្នា ទោះជារងាកាយនេះមិនត្រូវគ្នា ។
ព្រោះមិនយូរមិនឆាប់ … យើងទាំងអស់គ្នានឹងដឹងពីប្រភពដើមនៃរឿងរ៉ាវទាំងអស់របស់គ្រួសារខ្ញុំ … ស្នេហារបស់ប៉ា និងម៉ាក់ មិនមែនជារឿងសោកនាដកម្មទេ តែជា ‘រឿងព្រេង’ ដ៏លះបង់មួយ ។
ចួបគ្នាជាថ្មីក្នុងសៀវភៅ នាងនិងគេ
វគ្គ «គិរីនភាល័យ»


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ