អបអរសាទរ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមីនា

មិនខុសពីខែមុនៗឡើយ កម្មវិធី MST Writer នៅតែបន្តផ្តល់ជូនការលើកទឹកចិត្តសម្រាប់ស្នាដៃនិពន្ធដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែ។ ប៉ុន្ដែបើក្រឡេកមើលមកខែនេះវិញ យើងសង្កេតឃើញថា ស្នាដៃកំពូលៗជាច្រើនហាក់មានចរន្តប្រទាញគ្នាយ៉ាងស្វិតស្វាញក្នុងមាតិកាទាំង១៥ប្រចាំខែ។ ទោះជាយ៉ាងណាក្ដី យើងបានរកឃើញនូវស្នាដៃដែលបានឈរនៅចំណាត់ថ្នាក់ Top 14 សម្រាប់ខែមីនានេះ។

អ្នកនិពន្ធ ជី សុធារ៉ា ម្ចាស់រឿង ស្នេហ៍មិត្ត

អ្នកនិពន្ធមានដើមកំណើតមកពីខេត្តកំពង់ស្ពឺរូបនេះ បានចេញផ្សាយស្នាដៃដំបូងរបស់ខ្លួនជាមួយកម្មវិធី MST Writer រដូវកាលទីមួយ ក្រោមចំណងជើងថា«ស្នេហ៍មិត្ត» ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយនឹងក្រុមហង្សៈថែមទៀតផង។ អស់រយៈពេលជាច្រើនខែកន្លងទៅ ប្រលោមលោកខ្លីរឿង ស្នេហ៍មិត្ត បានចូលក្នុងចំណាត់ថ្នាក់កំពូលទី១៤ ដែលធ្វើឱ្យអ្នកនិពន្ធរូបនេះសប្បាយចិត្តជាខ្លាំង។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់អ្នកនិពន្ធរបស់យើង៖

ជាដំបូង នាងខ្ញុំសូមអរគុណដល់អ្នកគ្រូម៉ីសន សុធារី និងបងៗក្រុមការងារជាខ្លាំងដែលតែងតែបង្ហាត់បង្រៀន ថែមទាំងចែករំលែកចំណេះដឹងថ្មីៗជាច្រើនលើការតែងនិពន្ធ ពីព្រោះថាការតែងនិពន្ធមួយនេះខ្ញុំគ្រាន់តែចង់សាកល្បងស្នាដៃប៉ុននោះ ហើយខ្ញុំមិនដែលនឹកស្មានថាទទួលបានរង្វាន់លើកទឹកចិត្តបែបនេះពីមុនមកនោះនេះទេ។ ជាចុងក្រោយខ្ញុំក៏អរគុណដល់បងប្អូនដែលស្រឡាញ់ចូលចិត្តស្នាដៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងមានរឿងថ្មីៗបន្តទៀតសម្រាប់បងប្អូនអ្នកអាន។

ដោយក្តីស្រឡាញ់ពីនាងខ្ញុំ សុធារ៉ា!

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកុម្ភៈ