អបអរសាទរ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមេសា

អស់រយៈពេលជាច្រើនខែកន្លងទៅ កម្មវិធី MST Writer រដូវកាលទី១បានបិទបញ្ចប់ទៅជាច្រើនខែរួចមកហើយ ប៉ុន្តែក្រុមការងារនៅតែបន្តផ្តល់ជូនរង្វាន់លើកទឹកចិត្តសម្រាប់ស្នាដៃឆ្នើមដែលអាចឈរនៅកំពូលតារាងទាំង១៥ប្រចាំខែ។ សម្រាប់ខែមេសានេះ អាចចាត់ទុកថាជាបំណាច់ខែចុងក្រោយ មុននឹងរដូវកាលទី២ឈានចូលមកដល់។

ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមក ស្នាដៃថ្មីៗបានរំលេចខ្លួនលើគេហទំព័រផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប»​។​ ទោះបីជាយ៉ាងណាក្តី មិនថាសាច់រឿងរបស់លោកអ្នកស្ថិតក្នុងរដូវកាលទី១ ឬទី២ក៏ដោយ ប្រសិនជាស្នាដៃនោះអាចទាក់ទាញចិត្តអ្នកអានរហូតស្ថិតក្នុងកំពូលមាតិកាទាំង១៥ប្រចាំខែ អ្នកនិពន្ធនៅតែអាចទទួលរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់។

ក្រឡេកមកមើលលទ្ធផលសម្រាប់ខែមេសានេះវិញ យើងខ្ញុំបានរកឃើញម្ចាស់ស្នាដៃដែលមានអ្នកចុចអាន រហូតអាចឈរនៅ Top 11 ជាមួយតួលេខយ៉ាងស្វិតស្វាញ។

អ្នកនិពន្ធ សុផុន ម្ចាស់រឿង ៧ឆ្នាំ ក្រោយយើងបែកគ្នា

សូមជម្រាបសួរម្ដងទៀត! ខ្ញុំបាទឈ្មោះសុផុន  ម្ចាស់ស្នាដៃរឿង «៧ឆ្នាំ  ក្រោយយើងបែកគ្នា»។ ខ្ញុំបាទពិតជាមានអារម្មណ៍រីករាយ និងភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីទទួលដំណឹងថា  ស្នាដៃខ្លួនឯងបានជាប់ក្នុង Top 11 សម្រាប់ខែមេសាកន្លងទៅនេះ។ បើទោះបីជាមិនបានជាប់ក្នុង Top កំពូលៗដូចម្ចាស់ស្នាដៃពូកែៗដទៃទៀត  តែវាជារឿងដ៏ប្រសើរមួយក្នុងចំណោមមួយរយសម្រាប់រូបខ្ញុំផ្ទាល់។  អាចនិយាយបានថា  នេះជាលើកដំបូងបំផុត ដែលខ្ញុំអាចទទួលបានឱកាសល្អបំផុត  ហើយក៏ជាលើកទីមួយបំផុត ដែលខ្ញុំអាចទទួលប្រាក់រង្វាន់លើកទឹកចិត្តដែលរកបានពីស្នាដៃរបស់ខ្លួន។ យ៉ាងណាមិញ  ខ្ញុំបាទក៏សូមអរគុណដល់កម្មវិធី MST Writer រដូវកាលទីមួយ  ដែលបានជួយសម្របសម្រួលនិងផ្ដល់ឱកាសដល់រូបខ្ញុំ  និងអរគុណដល់ប្រិយមិត្តដែលចូលចិត្តស្នាដៃរឿង«៧ឆ្នាំ  ក្រោយយើង បែកគ្នា» ។ សុំផ្ញើក្ដីគោរពស្រឡាញ់មួយនេះ  ទុកក្នុងប្រអប់បេះដូងអ្នកទាំងអស់គ្នាផង!

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមីនា