រឿង៖ ម្ចាស់អាណាចក្រឃោរឃៅ ភាគទី៤

វគ្គ

អ្នកបន្តតំណែង

ធម្មតា​គ្មានភ្លៀងទេនៅ Las Vegas នា​ទំឡុង​ពាក់កណ្តាលខែមិថុនា។ រដូវក្តៅមានអាកាសធាតុ ស្ងួតខ្លាំង ដែលមនុស្សភាគច្រើនអាចលេងស្ទីលស៊ិចស៊ិ។

Mikhail នៅលើតុធ្វើការនាដែន The Desert Pearl ។ លើកនាឡិកាមកមើល ម៉ោង៤ជិតភ្លឺហើយ។ ក្រោកទាញអាវ ចាកចេញការិយាល័យគេ ទាំងភ្ញាក់ផ្អើលនឹងសំលេង​ផ្គរលាន់ក្នុងខែនេះ។

​ ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់​មក​ពេញ​ទីក្រុង ដោយ​ជះ​ប៉ះ​ខ្ទរនឹង​ផ្ទាំង​បង្អួច។ សេវា​អាកាសធាតុ​មិន​បាន​ព្យាករ​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​ទេ។

គំនិតដំបូងរបស់គេនៅពេលឃើញគ្រាប់ភិរុណគឺ នឹកដល់ Annika ។

នាង​មានកែវភ្នែកភ័យ ចាញ់និងអង្វរ​តែនាងមានអ្វីមួយទៀត …..ស្រលាញ់គេ ចង់ឱ្យគេនៅតែនាង​មមិនឃាត់។

«​ឆ្ងល់​ថា ស្រីល្ងង់ខ្លាច​​ផ្គរលាន់​ទេពេលឯកោ?»

គេដើរទៅឡាន តែនៅក្នុងភ្នែក​ដែលថតជាប់ នាង​ថយទាំងដៃជាប់ចំណងទៅគែមគ្រែ។ ​ សំខាន់​ជាង​នេះ​ទៅ​ទៀតនាង​មិនថើបគេទេ ពេលគេចង់បីនាងទៅរកទឹកត្រាំ។

រយៈពេលជាងមួយសប្តាហ៍ហើយចាប់តាំងពីគេបានទៅយកនាងពីរដ្ឋកាលីហ្វ័រញ៉ា ហើយលាក់នាង​ចូលទៅក្នុងបន្ទប់ដេកខានសួគ៌មួយចាក់សោរស្មាត។

 ប្រាំមួយថ្ងៃ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងរវាងនាង​នឹងគេ Mikhail បានចងចាំរាងកាយក្តៅ ទន់និងញាប់ញ័ររបស់នាង តែគេមានការងារធ្វើ គ្រប់កន្លែង។ ការងារខ្លះជាការទទួលលុយ ខ្លះជាការព្រលះគ្នា​ប្រលាក់ឈាម ​ហើយគេបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើពើជាទុកនាងចោល ឱ្យនាងជាសះពីការញាំញីធ្ងន់ៗយប់ដំបូង។

សព្វថ្ងៃនេះមើលពីឆ្ងាយទៅ ឃើញ​Annika មានអាកប្បកិរិយាល្អ គឺអាននិងញាំ។ នាងមាន​វេរ៉ង់ដាតែជាប់សោរ។ គេគិតថា គេអាចនឹង​ដោះលែងនាង ឱ្យមាន​សេរីភាពឆាប់ៗ ព្រោះនាងទៅណាមិនរួចទេ។

សម្រាប់មីខាអ៊ីល គេ​ឆ្ងល់ថា នាងដូចជាស្ងប់ស្ងាត់​ព្រមញាំអាហារ និង​​ប្រហែលមាន​ក្តីសុខដែលគេមិនចូលទៅ តែគេរវល់ និងចង់ឱ្យនាងចេះគិត ចេះនឹកគេខ្លះ។

​បើនាង​មិនធ្វើអាកប្បកិរិយារឹងមាំ នាងព្រមដោះអាវបង្អួតគេបន្តិចក្រោមកាម៉េរ៉ា ប្រហែលជាគេនឹងទប់មិនបានទេ គេអាចចូលទៅមុនកំណត់។

ប៉ុន្តែ នាងមិនឆ្លាតទេ​ ឬនាងមិនចង់សងសឹក ឬមិនចង់ជួបគេ នាងភ្លចក្លិនមនុស្ស​ប្រុស​មានអំណាចម្នាក់ដែលគេបន្សល់ក្នុងជីវិតនាងហើយ ចិត្ត​ដាច់ម្ល៉េះអានីកា​?

គេឆ្ងល់ ហើយជារឿយៗ មីខាអ៊ី នឹកដល់សំឡេងសុំទោសរបស់នាង ។ ទេ! នាងមិនបាក់ទេ នាងសុំទោសព្រោះការភ័យ ​តែនាង​មិនចាញ់ចិត្ត​គេដដែល នាងមិនរំអួយហើយធ្វើព្រងើយដាក់គេក្រោមកាម៉េរ៉ា​ទាំងដឹងថា គេនៅទីនោះ។  មួយសប្តាហ៍នេះ អ្នកបម្រើប្រុសរបស់មីខាអ៊ីល មានភារៈកិច្ចទិញមកឱ្យឱ្យនាងគ្រប់អ្វីដែលស្រីៗត្រូវការ​។ តែនាងស្លៀកពាក់សាំ សាមញ្ញមិនទាក់ទាញ នាង​បង្ហាញថា នាងមិនចង់បានមីខាអ៊ិលមកជាមួយនាងទេ ។

«យើងមិនដែលមិនមានន័យអ្វីក្នុងចិត្ត​មនុស្ស​ស្រីដូចពេលនេះទេ! ជាមួយប្រពន្ធល្ងង់ម្នាក់នេះ ឬមួយកាលណឹង​វាឈឺពេក ? មិនពិតទេ វាជាស្នេហា​ដែលឈឺ តែសប្បាយ នាងមិនគួរគ្មានបេះដូងសោះ!» មីខាអ៊ីលគិត​ហើយ ស្រងូតច្បូតមុខ។ ងាកមកវិញចុម! គេបុកពោះ ព្រោះពេលនេះបានកត់សម្គាល់ពីរបៀបដែលនាងងើយមកសម្លឹងមើលកាមេរ៉ា។

គេផ្អៀងកញញឹមដាក់ទូរសព្ទ។

មនុស្សស្រីដ៏មាន​​សម្រស់​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់​អារម្មណ៍ បានក្លាយជារបស់គេហើយ តែបេះដូងនាងនៅឯណា?

«មីខាអ៊ីល» នាង​ហៅខ្សោយៗ ហើយសម្លឹងមក។

គេសម្លឹងនាងវិញ ដោយស្រទន់តាមអេក្រង់ទូរសព្ទ។

«ឮខ្ញុំទេ?»នាងបន្ថែមឡើង។

«Yes Sweetheart »គេចុចមេក្រូឆ្លើយ។

អានីកា​ហាក់​ត្រេកអរ ហើយមើលមកភ្លឹះៗ។

«នឹកប្តីខ្លួនមែនទេ? ឬនឹករបស់ផ្អែមៗ?»

នារីបាឡេ​នាង​​ខ្មាស់ណាស់  ។ នាង​ញីភ្នែកជាមួយការងាកចេញ​ដ៏ទាក់ទាញ ។ គេនឹកដល់ការថើបដែលនាង​ប្រលាក់ស្នាមមាត់លើចន្លោះភ្លៅគេ បបូរមាត់នាង​ផ្តិតស្រមោលលើនាគរាជគេ ពេលនេះ គេរឹងខ្លួនឡើងវិញសន្សឹមៗព្រោះនឹកឃើញអណ្តាតនាង មាត់ស្អាតក្រពុំរបស់នាង​។ នឹកខ្លាំងពេកហើយ!

«ទីនេះមានផ្គរលាន់ លោកឮទេមីខាអ៊ីល?»

«ហើយខ្លាចមែនទេក្មេងតូច?»គេមានសំឡេងក្រងួរពេញដោយកាមតណ្ហា។

«អត់ទេ! តែខ្ញុំចង់ចេញក្រៅប៉ះវា គ្រាប់ភ្លៀង!»

«ប៉ះមនុស្សវិញ ភ្លៀងស្រោចចេញពីខ្លួនមនុស្សល្អទេ! »

គេដឹងថានាងមិនយល់ទេ ហើយបើបើកទ្វារឱ្យក៏រត់មិនរួចដែរ សម្រាប់មីខាអ៊ីល នាងមិនហ៊ានទេ គេប្រាកដប្រជារឿងនេះ។

«១៥នាទីបងនឹងទៅដល់កន្លែងនោះ!» គេថាហើយក្រោកចេញពី Office។

«លោកឱ្យគេបើកវេរ៉ងដាក៏បាន!»

«បានន័យថាមិនចង់ជួបគ្នា!»

«ខ្លាចលោកជាប់រវល់!»

«ឬខ្លាចចិត្តអូនទប់មិនជាប់នឹងក្លិនកូននាគ​របស់បង?»

អានីកា​លេបទឹកមាត់ភ័យ ខាងប្តី​រឹងអស់គ្រប់កន្លែងទៅហើយ។  គេចុចទ្វារឡាន បើកវ៉ាវ​​ចាកចេញ។ នាង​នឹងរៀនរឿងស្នេហា​ច្រើនទៀត នៅទីនេះជាមួយ​ស្តេចអាណាចក្រឃោរឃៅ។

គេញញឹមនឹកមមៃថា ប្រសិនបើការរួមភេទពេលវិលមកជួបគ្នាលើកនេះ អាច​ធ្វើឡើងកំដរដោយគ្រាប់ភ្លៀងកក់ខែ គេនឹងមានអារម្មណ៍​ដូចវត្ថុទិព្វ គេចង់ឱ្យនាងថែថ្នម។

គេចង់ឃើញនាងថ្ងូរនិងអង្វរ។

បេះដូងរបស់គេលោតញាប់ថែម​បន្តិចនៅពេលដែលក្រឡេកទូរសព្ទ ឃើញនាង​គេងផ្កាប់មុខម្នាក់ឯង។

សារលោតមក «មករកប៉ាភ្លាម!» ។​

 Mikhail មានអារម្មណ៍ថាមានព្យុះនៅខាងក្នុងចិត្ត ព្រោះគោលដៅទៅរកអានីកា បែរជាត្រូវបត់ចង្កូតទៅរកប៉ា។ ប៉ាគេប្រហែលមាន​ឧបសគ្គ នេះបើតាមសារគាត់ខ្លីនិងបន្ទាន់។

«អត់បានប៉ះគ្រាប់ភ្លៀងហើយអូន!»

គេនិយាយ។  នេះគឺជាយុគសម័យដ៏សំខាន់នៃកេរដំណែលរបស់ Sokolov ហើយគេដែលជាកូនប្រុសទោល មិនចង់ឱ្យបេះដូងនេះ​ទន់ជ្រាយទៅយកចិត្តទុកដាក់ដល់កូនស្រីគ្រួសារ​ Baranov ទាំងស្រុងទែ ទោះបីជានាងស្អាតប៉ុណ្ណាក៏ដោយ។

ពេលមកដល់ គេឃើញគ្រប់គ្នាមកដល់មុនទៅហើយ។

«មានរឿងអី?»

គេងាកទៅលោកVasiliជាប៉ា  ដែលធ្លាប់ជាមនុស្សកំណាច អង់អាច ខ្លាំង និងជាសុបិនអាក្រក់របស់មនុស្សម្នា​ ឥឡូវនេះ បែរមានភាពទ្រុឌទ្រោម អង្គុយលើគ្រែធំ​ដែលមានទំហំប៉ុនគ្រែស្តេច។

ម្បីតែញញឹមហាក់ដូចជាធ្វើឱ្យអស់ថាមពល។

 Mikhail មានអារម្មណ៍អាក្រក់។ មុខរបស់ Vasili ប្រែជាស្លេកស្លាំង គេដឹងថា​គាត់រើជំងឺទៀតហើយ។

«​ត្រៀម​ខ្លួន​ដើម្បី​ធ្វើការសេសសល់របស់ប៉ា!»

«អត់ទេ!»គេប្រកែកពីការឈានដល់ទីបញ្ចប់នៃជំងឺក្នុងខ្លួនប៉ាគេ។ ត្របកភ្នែក​របស់គាត់​ឡើង​ប៉ោង ទ្រូង​របស់គាត់​ហើម ខណៈ​គាត់​ព្យាយាម​ដកដង្ហើម​។ ជនចំណាស់នេះផ្តាំកូនប្រុស៖ “កុំភ្លេចថា ខ្លួនឯងជានរណា អ្នកមកពីហើយការងារនិងត្រកូលគ្រូសារជា ​អាទិភាព​!»។

Mikhail រក្សាជំហររឹងមាំ ៖

«បាទប៉ា! ខ្ញុំជូនប៉ាទៅពេទ្យ!»

«កូនដឹងហើយ ប៉ានឹងមិនដូចដើមទេ!»

ស្នាម​ញញឹម​ដ៏​ស្រទន់​បាន​ឆ្លង​កាត់​មុខ​របស់​មេម៉ាហ្វៀ ខណៈ​ដែល​ភ្នែក​របស់​គាត់​ចាប់​ផ្ដើម​បិទ។ រូបភាពចុងក្រោយដែល Vasili Sokolov ដ៏អស្ចារ្យបានឃើញក្នុងជីវិតនេះគឺជាមុខរបស់កូនប្រុសរបស់គាត់ ដែលអាចទប់ទឹកភ្នែក​ទទួលយកការចាកចេញ​ដ៏តក់ក្រហល់នេះ។

 «ហេតុអ្វី?»

ពេលនោះហើយ ដែលគេដឹងថា បុរសចំណាស់ដ៏មានអំណាចម្នាក់នេះ មានជំងឺយូរមកហើយ តែគាត់មិនព្រមដេកសម្រាក។

Mikhail ដ៏មានអារម្មណ៍សោកសៅនៅក្នុងទ្រូង ឈឺចាប់រិច រិលទៅដោយការកាន់ទុក្ខ។

ក្នុងរយៈពេលពីរបីម៉ោង ហ្វូងមនុស្សដ៏ធំបានប្រមូលផ្តុំគ្នានៅខាងក្រៅនៅសួនច្បារ នៃទីធ្លាវិមាននេះ រៀបចំ​បុណ្យ និងផ្នូររាងចតុកោណ សម្រាប់មេដឹកនាំដែលបានស្លាប់។

នៅកំពូលរបស់វាមានទំហំធំ និងធ្ងន់ ធ្វើពីថ្មក្រានីតក្រាស់ឆ្លាក់​ជា​ពណ៌​ខ្មៅ obsidian រលោង ជាមួយនឹង​ពាក្យ​ Vasili ​យ៉ាង​ប្រណិត។

 Mikhail ឈរ​នៅ​ខាង​មុខ​ហ្វូងមនុស្ស ​មិនមាត់មិនកក្នុងវ៉ែនតាខ្មៅ។

ភ្លៀងរពុយៗ គេត្រូវបាំងដោយឆ័ត្រច្រើនជាន់។

រជ្ជកាលរបស់ Vasili Sokolov ត្រូវបានបញ្ចប់រីឯ របបរបស់ Mikhail បានចាប់ផ្តើមហើយ។

គ្រប់គ្នានិយាយពាក្យនេះ ធ្វើឱ្យគេមានអារម្មណ៍ថាមានថាមពលហូរកាត់សរសៃរបស់គាត់និងបេះដូង។ យប់នោះគេ​ដាក់រូបប៉ាគេជិតម៉ាក់គេ។ ពេលធ្វើរឿងនេះ អ្វីមួយ ញាំញីចិត្តរបស់ Mikhail គឺ Annika ។

នាងម៉េចនឹងស្រលាញ់គេដូចម្តាយគេស្រលាញ់ប៉ាគេ?

គេមានការចងចាំតិចតួចណាស់ដែលបន្សល់ទុកអំពីរូបអ្នកម្តាយ។ ឮថា នាង​អ៊ីរីណាជាអ្នកលក់ទំនិញ ដែលប៉ាគេចាប់នាង​មក។ នាង​បានជេរប្រទេចនាងមានសង្សារ​តែក្រោយមក នាង​ស្រលាញ់ជនពាល Vasili​ ហើយរងគ្រាប់កាំភ្លើងស្លាប់ជំនួសទៀត។

«ប៉ានិងម៉ាក់ សូមបានជួបគ្នា!»

គេនិយាយហើយស្រក់ទឹកភ្នែក។

រួបមួយផ្ទាំងធំនៅទីនេះ ព្យួររហូតមក។ អ្នកស្រី Irina Sokolov ឈរដោយមោទនភាពនៅខាងបុរស Vasili ជាជនមានអំណាច​បំផុតក្នុងជីវិតរបស់នាង​។ ប៉ាគេ​តែងតែស្រលាញ់ នាង សូម្បីនាងលែងមានជីវិត​គាត់គ្មានអ្នកណាទៀតទេ គាត់ប្រាប់ថា ម្តាយគេ​គឺជាការប្រកួតដ៏ល្អឥតខ្ចោះរបស់ផែនដីបញ្ជូនមក ជាស្ត្រីដ៏ស័ក្តិសមក្នុងការសោយរាជ្យជាមួយគាត់ ជាស្រីដែលព្រមចុះចាញ់ដើម្បីគាត់ ហើយគាត់ព្រមស្តាប់តាមនាង​គ្រប់ពាក្យសម្តី។

បើប្រៀបធៀប អានីកា មានផ្លូវវែងឆ្ងាយទៀតពីម្តាយគេ ។

គេបានយកព្រហ្មចារីនាង តែនាង​មិនបានដឹងថា យកបានបេះដូងគេទេ។

គ្រប់គ្នា​គិតថា មីខាអ៊ីល ត្រូវបានបង្កើតមកដោយភ្លេចបេះដូងនៅពេទ្យហើយ។ ភាពស្មោះត្រង់របស់នាងទាំងអស់ដែលគេឃើញ ត្រូវប្រលាក់ដោយត្រកូលដែលគេស្អប់គឺ អភិជន​ Baranov ប៉ារបស់នាង ។

​គួរ​ឲ្យ​អាម៉ាស់​បន្តិច​ដែល​ថា ​នាង​គ​ជា​របស់​គេ​ព្រោះ​គេចងនាងមក។ ​

«គួរដែរទេ  ដើម្បីឱ្យនាងក្លាយជារបស់ខ្ញុំទាំងស្រុង កាយនិងចិត្តគំនិត?»

គេសម្លឹងនាង​ក្នុងកាម៉េរ៉ា តែនៅមានអារម្មណ៍ខ្ពើមរអើមមួយ ក្នុងការរួបរួមជាមួយត្រកូល Baranovs របស់ប៉ានាង​។

អានីកាមិនឱ្យទៅ ឯចូលជាមួយប៉ានាងគេរឹតតែមិនព្រម។

Mikhail និយាយដាក់អ្នកយាមដែលឈរឆ្កឹង៖

«ឱ្យពួកនៅខុនដូ បើកទ្វារឱ្យអានីកាដើរលេងគ្រាប់ភ្លៀង!»

«បាទទាន!»

គេបានសម្រេចចិត្តផ្តល់សេរីភាពដល់នាងហើយមើលថា តើស្រីដ៏ល្ងង់ខ្លៅ តែរឹងមានៈម្នាក់នេះ ចង់ក្លាយជាប្រពន្ធដែលមានសមត្ថភាព និងគាំទ្រដល់កាតព្វកិច្ចស្វាមីដែឬឬទេ។

ដោយបានចេញមកមែន Annika បានចេញមកសួនរត់លេង។

ឆ្លៀតពេលកាត់តាម​កន្លែងចត​នាង​ងាកមកមើលរថយន្ត BMWs, Porsches, និង Range Rovers រញ៉េរញ៉ៃជាជួររបស់គេ។

ជាសម្ងាត់ នាងបានគិតអំពីរបៀបដែល Bentley របស់ឪពុកនាងអស់សាំង។

បើមិនមាន​ការលុបកាតចោល​ទេ នាង​ប្រហែលជាមិនត្រូវបានគេមកលឿនបែបនេះឡើយ ។  ក្នុងអំឡុងពេលរបស់នាងនៅក្នុងការជាប់ឃុំឃាំងនៅកន្លែងរបស់ Mikhail នាងបានចំណាយពេលច្រើនដើម្បីគិតអំពី ផែនការរត់គេចថ្មី។

បទពិសោធន៍លើកទីមួយ ធ្វើឱ្យនាងមានជំនឿចិត្តលើការត្រៀមសម្រាប់លើកទីពីរ។ ប្រសិនបើនាងមានឱកាស​ធ្វើម្តងទៀត នាងដឹងថានាងនឹងធ្វើវាដោយប្រិតប្រៀងខុសគ្នាទាំងស្រុងពីលើកមុន។

«វាអាច…នឹង​មិន​មាន​ជា​លើក​ទី​ពីរ​ទេដឹងអានីកា ?»

នាងនិយាយម្នាក់ឯង ព្រោះនឹកដល់ពាក្យ​របស់អនាគតស្វាមី«ទីនេះគ្មានការលើកទោសទេ!»។

ដឹង​ច្បាស់ថា ការ​​​ព្យាយាម​យក​ឈ្នះ​អនាគត​ស្វាមីនាង​មិនមែន​រឿង​តូចមួយទេ  វា​ជារឿងពាក់ព័ន្ធនឹងជីវិត។

​ល្បិចកល​ល្មមៗ ​​រត់​គេច​ពី​ឪពុក​ម្ដាយ​របស់​នាងមិនអាចយកមកគិតជាមួយមីខាអ៊ីលបានឡើយ។

​ Egor ប៉ានាង ជាបុរសខ្លាំងម្នាក់ដែលមានលុយច្រើន ប៉ុន្តែវាមិនមែនច្រើនឬរឹងមាំដូចត្រកូល Mikhail ទេ។

សូម្បីកងការពារក៏ខុសគ្នា។

ខ្លួនគេខ្លួនឯងក៏កាចពន់ពេកក្នុងការចងចាំរបស់នាង។

ប៉ានាងនាំមុខ Baranovs ហើយប្តីនាងពេលនេះដឹកនាំត្រកូល Sokolovs ដែលជាត្រកូលធំពីរ។

ប្តីនាង មីខាអ៊ីល មានភ្នែក និងត្រចៀកគ្រប់ទីកន្លែង​គេតាមមិនព្រលែង និង​មានអ្នកស៊ើបការណ៍ លះបង់ជីវិត ដើម្បីផ្តល់ព័ត៌មានឆ្លាតវៃ នេះជាវិន័យធ្ងន់ធ្ងរ​សម្រាប់ អង្គការសង្គមងងឹត។

ដូចយ៉ាង អ្នកបើកបរនៅឆ្នេរEureka ដែលហៅ Annikaឡើងជិះ។

កាលនោះនាង​មិន​បាន​គិត​ ​ថា​គេមកក្នុងនាទី​ជា​អ្នក​គំរាម​កំហែង​ទេ រហូត​ដល់​ទ្វារ​ត្រូវ​បាន​ចាក់សោ រថយន្ត​បាន​បើក​ចុះ​មក​លើ​ផ្លូវ​ហាយវេ ហើយ​ជោគវាសនា​របស់ Annika ត្រូវ​បាន​របូតពីដៃនាងខ្លួនឯង។

ប៉ុន្មានថ្ងៃនៅឯកោនេះ នាងបានរៀនច្រើនពីអំពី ត្រកូលSokolovs កេរ្តិ៍ដំណែល អំណាចរបស់ពួកគេ ប្រវត្តិរបស់ពួកគេតាមរយៈទូសៀវភៅនេះ។

នាង​ឃើញរូបប៉ាគេនិងម៉ាក់គេ។

ពេលខ្លះនាងហាក់ឈ្លក់វង្វេងនឹងគ្រប់ពាក្យពេចន៍លើកឡើងអំពីគេកាលនៅក្មេង តែនាងមិនស្រលាញ់គេទេ នាងគិតថា ប្រហែល​ជា​វា​ជា​ភាព​ឯកា ឬ​ភាព​អផ្សុក​ដែល​ធ្វើ​ឱ្យ​នាង​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា នាង​ចង់​ក្លាយ​ជា​មនុស្សមានគោលដៅមួយ សែនធុញទ្រាន់នឹងការជាប់គាំងតែម្នាក់ឯងនៅក្នុងបន្ទប់គេងនោះ ។

ដូច្នេះ​នៅ​ពេល​ដែលមនុស្ស​របស់គេមក​បើកសោរឱ្យ​នាងចេញ ​ Annika មាន​ការ​ត្រេក​អរ​ជា​ខ្លាំង​។ នាង​មិន​ខ្វល់​ច្រើន​ពី​មូលហេតុ ឬ​ក្នុង​គោល​បំណង​អ្វីរបស់មីខាអ៊ីល តែនាង​ប្រញាប់ស្រូបខ្យល់អាកាសបរិសុទ្ធ និងផ្លាស់ប្តូរទេសភាព។

«មានទូរសព្ទ!»

កងការពារម្នាក់យកមក នាងបើកភ្នែកធំភ័យនិងអៀនបន្តិចគិតថាជាមីខាអ៊ីល។

«អានីកា? កូនសុខសប្បាយទេ?!»ជាសំឡេង​ម្ដាយ​របស់​នាង​។

អានីកា​លោត​បន្តិច ដោយ​ភ្ញាក់​ផ្អើល។

«ម៉ាក់ជិតទៅដល់ហើយ !»

«ហេតុអី?»

«គង់តែដឹងទេ!»

​ ​ម្តាយ​នាងបានមកដល់ជាមួយមែសឺដេសបាំងវែងតាមចរិតឆ្មើងរបស់គាត់ នាង​ញញឹមញញែមភ្លេចអស់ទុក្ខព្រួយប្រសិនគាត់អាចនាំនាងចេញ។

តែមិនមែនទេ ….

«មីខាអ៊ីល​ឱ្យម៉ាក់មកជួយកូនរើស​យក រ៉ូបអាពាហ៍ពិពាហ៍!»

នាង​សម្លឹងទៅ Amanda ស្រីម្នាក់ដែលជា stylist ល្បីនៅទីនេះ និងតែង​តែត្រូវបានជួលដោយពួកសេដ្ឋីរាល់ពេលរៀបចំកម្មវិធីធំៗ។

​​Annika ស្លៀកឈុតស្លាទុំមួយកំប្លេ ចេញជាមួយនឹងម្តាយរបស់នាងទៅហាង Desert Rose Bridal Boutique តាមការជូនរបស់ Amanda ដោយបិទហាងទាំងមូល ទទួលអតិថិជនvvipតែមួយគត់ អនាគតភរិយា របស់ម៉ីខាអ៊ីលនាង។

មិនថាពិសេសយ៉ាងណា អានីកា​មិន​សូវ​ខ្វល់​ច្រើន​ពី​រ៉ូប​ដែល​នាងត្រូវ​រើសរៀបការ​​នោះ​ទេ។ នាងគ្រាន់តែចង់យក មួយ និងធ្វើឱ្យប្រាកដថាអ្នកបម្រើដែលផ្តល់សេវា បានទទួលប្រាក់កម្រៃធីប ព្រោះពួកគេផ្គាប់ផ្គុនណាស់។ ទោះយ៉ាងណាគ្មានរបស់ត្រូវចិត្តម្តាយនាងទេ។ គាត់ជាជំទាវដែលឬកធំនិងអួតអាង។ គាត់មិនដឹងទេថា​ តើកូនគាត់៦ថ្ងៃមុនទទួលរសជាតិស្នេហ៍គ្រាដំបូង​របៀបណាឡើយ។

«មានរបស់នេះមួយទៀតលោកជំទាវ!»

នាងអាម៉ានដានិងម្ចាស់ហាង ​បាន​កាន់​រ៉ូប​សាទីន​ពណ៌​គុជ ​ប្រវែង​ជាន់​ជាមួយ​នឹង​ចរបាប់​ដ៏​ប្រណិត​នៅ​ជុំវិញ​ក ។

​ដៃ​អាវរចនាពី​សាច់​ក្រណាត់​រ៉ូមែនទិកស្តើងជាសូត្រ​​ដែល​ផ្ដាច់​ចេញ​ពី​រ៉ូប។

ពួកគេបង្កប់គ្រីស្តាល់ Swarovski ភ្លឺចែងចាំងតាមរចនាសម្ព័ននៃអាវទ្រនាប់ ហើយសំពត់មានសភាពពេញលេញ​ប៉ោង និងស្វ៊ែរដោយមិនមានភាពផុយស្រួយ។

ពេញមួយថ្ងៃហើយ អានីកា ហត់ ណាស់ នាងថែម​សែន​រំខានចិត្ត​​ចំពោះ​អាកប្បកិរិយា​ឆ្មើង​របស់អ្នក​ម្ដាយ​នាង ដែលរុករាន​បណ្តា​​រ៉ូប​អាពាហ៍ពិពាហ៍​ដ៏​ថ្លៃថ្នូរព្យួរ​នៅ​លើ​ជញ្ជាំង​នីមួយៗ ហើយរិះគន់។

ប៉ុន្តែ​ពេល​នេះ ក្រឡេក​មក​មើល​រ៉ូប​ចុង​ក្រោយ​នេះ អេននីកា មាន​អារម្មណ៍​ថា​បេះដូង​លោត​ខុស​ចង្វាក់។ នាង​បាន​លូក​ដៃ​ទៅ​ប៉ះ​សាច់​ក្រណាត់​ទន់ៗ ខណៈ Amanda ដោះ​វាមកជូន។

​ អ្នកបម្រើបានមក ជុំគ្នា ចោមបន្ទប់ផ្លាស់សំលៀកបំពាក់ ជួយ Annika ព្យាយាមលោវាឡើង។

«ឆាប់​ឡើង! សូម​មើល​ ​ក្នុង​កញ្ចក់​ » នាងSTYLISTស្រែក​ហ៊ោព្រោះអានីកា​ដើរ​ចេញ​ទាំង​សម្លៀក​បំពាក់ធំកំព្រោងៗ លំអរនាង​ដូចទេពធីតា ។

​ពេល​ ឈរនៅលើវេទិកានៅមុខកញ្ចក់ ក៏មានអារម្មណ៍ស្ទើស្រក់ទឹកភ្នែកពីក្នុងប្រស្រីពណ៌បៃតង។

«អានីកាស្អាតយ៉ាងនេះ គេថ្វើបាបនាងគ្មានធម៌មេត្តាទេ!»

ជាលើកដំបូង Annika បាននឹកគិតពីអ្វីដែលនបានឆ្លងកាត់ជាមួយមីខាអ៊ីល ។ នាងជារបស់គេ និងពេញមួយជីវិតនេះ​។ ពេលនេះមិន​​រៀប​ការ ឬ​រៀប​ការ នាងជារបស់គេ ទោះរត់ដល់ណាក៏មិនផុតពីស្លាកស្នាមដែលគេបន្សល់ទុកដែរ។

“​ស្អាត​ណាស់។”

Amanda បានប្រាប់នាងដោយញញឹមពីគុម្ពត្រចៀកដល់រង្វះមាត់។ ម្តាយនាងទីបំផុតព្រមហើយ គាត់ងក់ក្បាល៖ “កូនស្រីខ្ញុំមើលទៅដូចជាសុបិន” ។

អ្នកជំទាវ Yulia ម្នាក់នេះ​ចង់រិះគន់ដែរ តែហាក់ដូចជាពិបាករកអ្វីមួយដើម្បីត្អូញត្អែរ ភ្នែក​របស់​ម្តាយអានីកាម្នាក់នេះ ​រំកិល​ឡើង​ចុះ​ក្រោម​សំលៀក​បំពាក់​ដោយ​រកមើល​កំហុស ប៉ុន្មាន​ដង​គាត់​ក៏​បើក​មាត់​និយាយ​តែ​បិទ​ម្ដង​ទៀត អានីកាភ្ញាក់ផ្អើល​មិន​ដែល​ឃើញ​ម្ដាយ​របស់​នាងគាំងពាក្យ​រិះគន់ឡើយ។

ចុងក្រោយគាត់នៅតែអាចរអ៊ូ៖

«៦ ​ម៉ោង​ហើយ មិនយកមកតាំងពីដំបូងទេ! »

Amanda ញញឹមដោយស្ងប់ស្ងាត់ ។

អានីកាសប្បាយចិត្តណាស់។ នាង​ស្ទើរតែ​មិន​ចង់​ដោះ​សំលៀកបំពាក់​ចេញព្រោះការលោខោអាវបានបញ្ចប់មែន  នៅជាមួយម្តាយរបស់នាង បានបង្ហាញឱ្យនាងឃើញម្តងទៀតថា វាជាការងារ មុខមាត់ និងឆ្មើងកន្ទើ្រង ច្រើនជាងការសប្បាយក្នុងលក្ខណៈគ្រួសារ។

Amanda បានជួយនាងប្តូរ សំលៀកបំពាក់ ។

“ដូច្នេះ សុភាពនារី តើអ្នកចង់ទិញរ៉ូប នេះដោយរបៀបណា? ឥណពន្ធ ឥណទាន មូលប្បទានប័ត្រ សាច់ប្រាក់។ យើងខ្ញុំ ​អាចរក្សា​​​អាវ​នេះជូន ​រហូត​ដល់​ថ្ងៃ​ពិសេស​របស់​អ្នក ឬក៏​អ្នក​អាច​យក​វា​ទៅ​ផ្ទះ​ ​ដើម្បី​រក្សា​សុវត្ថិភាព​» Amanda សួរឡើង​​ដោយ​រីករាយ។

ម្តាយអានីកា គឺជំទាវ Yulia ទាញកាតភ្លឺពណ៌មាសចេញពីកាបូបរបស់នាង។ នាងបានធ្វើឱ្យ Annika មើលទៅក្រៀមក្រំ។

 ជំទាវឆ្លៀតស៊កសៀត៖

“ប័ណ្ណឥណទានថ្មីស្រឡាង ចាប់តាំងពីកូនស្រីដ៏គួរឱ្យស្រឡាញ់របស់ខ្ញុំបានលួចប័ណ្ណចាស់របស់ខ្ញុំ យកទៅកាលីហ្វ័រញ៉ា។”

Amanda ​រំកិល​ភ្នែករវាង​ម្តាយ​និង​កូន​ស្រី ហើយសំងំមិនហ៊ានចចារអ្វីទាំងអស់ស្រាប់តែ….

«អ្ហុះ កិត្តិយសណាស់!»

ខណៈ​ដែលងាកទៅមើលតាមការភ្លាត់នេះ  Annika ដកដង្ហើមធំហត់ៗភ័យៗភ្ញាក់ផ្អើលពេលឃើញប្រុសស្អាតដែលនាង​បែក៦ថ្ងៃមកហើយ ចាប់ពីថ្ងៃគេបង្រៀននាង អំពីជីវិតនៅក្បែរគេ។

 មីខាអ៊ីលមុខស្មើដើរចូលមក។

សូម្បីជំទាវខែងរ៉ែងក៏ក្រោក​សម្រួលទឹកមុខដែរ។

សម្រាប់ប្រពន្ធ​តូចម្នាក់នេះ ដំបូង​ឡើយ នាង​គិត​ថា ​ភ្នែក​នាង​កំពុងស្រវាំង ​ ហេតុអ្វីបានជាគេបង្ហាញខ្លួននៅទីនេះ? តើ​បុរស​រឹងរូស​ដូច មីខាអ៊ីល មាន​គោល​បំណង​អ្វីshopping ដែរ?

ប៉ុន្តែ ​វាអស់ពេលគិតពិតមែន គេចូលមកកាន់តែ​ជិត។

 បេះដូង​របស់ Annika លោត​ញាប់​ពេល​នាង​សម្លឹង​តបទៅភ្នែកត្រជាក់ៗរបស់គេ។ បើគេមិនអនុញ្ញាតនាងមិនអាចមកហាងលោអាវ កូនក្រមុំនេះ៦ម៉ោងទេ។

ដូច្នេះ Annika គិតថា ប្រហែលជាគេមកនាំនាងត្រឡប់ទៅដាក់ទោសវិញ។ នាងស្រពោនខ្លាំង​  ព្រោះថា គេនឹងបោះ​នាង​ត្រឡប់​ទៅ​បន្ទប់​ចាក់សោរ ​នោះ​វិញ​ជាមួយ​នឹង​កាមេរ៉ា​សុវត្ថិភាពដែលឃ្លាំនាង។

​ដើម្បី​ឱ្យ​ប្រាកដ​ថា​ម្ដាយ​របស់​នាង​មិន​បាន​មើលឃើញភាពជាអ្នកចាញ់នេះ​  Annika បានប្រញាប់​ដើរ​ចេញ​ទៅ ​យ៉ាង​ស្ងៀម​ស្ងាត់តម្រង់ Mikhail។

 គេឈប់ពេលនាង​មកក្បែរ។ គេពិតជាខ្ពស់ និងធំជាងអ្វីដែលនាងចងចាំ។ ប្រុសស្អាតមុខស្ងួត ​សម្លឹង​មើល​នាង​ដោយ​សួរ​ឡើង៖

«ម៉េចហើយ?»

នាង​ឆ្លើយ​ដោយ​សម្លឹង​គេស្លូតបូត៖ “បាន​រ៉ូប​អាពាហ៍ពិពាហ៍​ហើយ”

«ល្អ!តស់!»

 នាង​គ្មានឱកាសសូម្បីលាអ្នកណាម្នាក់។ Mikhail ក៏មិនទាន់ខ្ចីខ្វល់។ គេ​ក្រឡេកមើលទៅតែកូនក្រមុំវ័យក្មេងរបស់គេ។

នាង​ឡើងទៅក្នុងកៅអីជាប់គេ ។ ធម្មតាគេមិនដែល​​មានអ្នកណាមកអង្គុយទន្ទឹម​ទេ ភាគច្រើន Mikhail ជិះតែម្នាក់ឯងឬអង្គុយបាំងក្រោយម្នាក់ឯង។ ចំណាប់ខ្មាំងម្នាក់នេះ មិនមានសញ្ញាលួចរត់ទេ  ការចេញជាមួយម្តាយបានអូសបន្លាយជាច្រើនម៉ោង ឱកាសសម្រាប់នាងក្នុងការរត់ចេញពីផ្សារទំនើប ក៏មិនខ្វះ ទ្វារមិនត្រូវបានចាក់សោទេ មានសន្តិសុខ ប៉ូលីស និងអ្នកដំណើរជាច្រើននាក់ ដែលនាងអាចរត់ទៅរកគេឱ្យជួយ ផ្ទុយ​ទៅ​វិញ នាង​នៅ​តែនៅចាំគេ​។

Mikhail សប្បាយចិត្ត។

៦ថ្ងៃនេះ Annika ហាក់បីដូចជាឆ្មាដ៏សាហាវដែលផ្សាំបានសម្រេច​ កាន់តែដូចជាដៃគូដ៏ពិតប្រាកដ រឹងមាំ និងឆ្លាតវៃសម្រាប់គេ នៅក្នុងពិភពផ្សារងងឹត។

«​ត្រូវ​ការ​​បើកបរ​ប្រហែល​មួយ​ម៉ោង​ បើងងុយគេងទៅ!»

នាងមិនឆ្លើយ មិនសួរផងថា Mikhail ទៅណា លើផ្លូវហាយវេជាងមួយម៉ោង?

 “យើងទៅផ្ទះបនមួយ”

ភ្នែករបស់នាងបានធំឡើង ក្រឡេកមើលគេ។

 «​​វា​មិន​ខុស​ច្បាប់​ទេ?»

«ច្បាប់មិនអនុវត្តចំពោះបុរសខ្លាំងដូចប្តីអូនទេ!»

អានីកាសើចចំអក៖« អូ ពិសេសមែន!»

«ត្រូវ​! ត្រូវ​ដឹងថា ស្រីៗទាំងអស់នោះនឹងចោមរោមបងដោយស្រេកឃ្លាន! អូននឹងឃើញតែកុំ​ច្រណែន​ប្រចណ្ឌ័ពួកគេ!»

“ព្រះអើយ ឯងពេញខ្លួនណាស់” នាងថ្ងូរ។

“កុំនិយាយថាខ្ញុំមិនបានព្រមានអ្នក” គាត់បាននិយាយដោយទប់សំណើច។

គេអើតតាមកញ្ចក់មើលក្រោយ ឡានហ្សីបពីរ រត់មកតាម។

ជាកងសន្តិសុខរបស់គេ។ ប្រុសស្អាតបត់រថយន្ត​ចូល​ទៅ​ក្នុង​ចំណត ​ កណ្តាល​វាលខ្សាច់។ ឡានហ្សីបឈប់រាងគ្នាពីចម្ងាយ។ អគារ​ដែល​ជាប់​ពាក់ព័ន្ធក្បែរ ​មាន​ទំហំ​តូច​ ជា​សំណង់​ផ្ទះ​មួយ​ជាន់​ដែល​ធ្វើ​ពី​ឥដ្ឋ ចំហៀង​ឈើ និង​ដំបូល​ប្រផេះថែមមាន​របង​ជាប់​ច្រវាក់​ព័ទ្ធ​ជុំវិញ ហើយ​ទ្វារ​មួយ​ផ្នែក​បាន​បើក ដែល​ពីមានរបាំង​​ផ្លូវ​ថ្ម​នាំ​យើងឆ្ពោះទៅ​មុខដោយ​ជំហានថ្មើរជើង។

 អាគារនេះមិនមានយីហោសម្គាល់ទេ ច្រកចូលមានក្លោងឈើឆ្លាក់ ដែលរចនាឡើងមើលទៅដូចជាទ្វារនៃហាង​សាឡន ព្យួរផ្លាកសញ្ញាឈើតូចមួយ ហើររំកិលប៉ើងតាមខ្យល់បក់ ដោយពាក្យឆ្លាក់ថា Katja’s Cathouse – Vodka និង Vixensengraved។

 «យើងមកទីនេះធ្វើអី?» អានីកា​បាន​សួរ​ខណៈ​នាង​ប្រញាប់ចុះដើរតាមពីក្រោយគេ។​

 “សម្លាប់នរណាម្នាក់!”

គេឆ្លើយធូរល្ហុយតែអាចឱ្យ អានីកា រន្ធត់ សម្លឹងគេរហូត។ Mikhail ញញឹម ហើយគោះទ្វារ ដោយមិនឆ្លើយតបនឹងសំណួរគ្មានសំលេងលើមុខដែលភ័យស្លន់ស្លោរបស់នាង។

ទ្វារបានបើក បង្ហាញនារីស្រស់ស្អាតចំនួនប្រាំនាក់ដែលមានអាយុមិនលើសពី២០ ឆ្នាំ សុទ្ធតែស្លៀកពាក់ខោអាវក្នុង (ស្ទើរអាក្រាតតែទាំងអស់)។ សក់​របស់​ពួក​គេ​ត្រូវ​បានរៀបរយ ​គេទឹកមុខនិងថ្ពាល់មាន​ គ្រឿង​សម្អាង ​ស្រស់​ស្អាតលេចធ្លោ។ ភ្នែក​របស់​ពួក​គេចិញ្ចាចពេលឃើញ ​ Mikhail ក៏ញិកញ៉ក់​ក្អាកក្អាយ និង​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាងរោលរាល។

«ចូលផ្ទះវិញ!»ស្ត្រី​ម្នាក់​ក្នុង​វ័យ​៥០​ឆ្នាំ មាន​កម្ពស់​ជិត​៥​ហ្វីត បញ្ជាឱ្យសោភិនីដកថយ ហើយងាកមកញញឹមស្វាគមន៍​ដាក់​អ្នក​ទាំង​ពីរ។

“អា៎! មីខាលកូនសង្ហារបស់ខ្ញុំ យូរ​ពេក​ហើយ​កូន!» នាង​ស្វាគមន៍មហាសេដ្ឋីក្មេង​យ៉ាង​កក់ក្ដៅ។ «ហើយ​តើ​ព្រះនាង​ដ៏​ស្រស់​ស្អាត​នេះ​ជា​អ្នក​ណា? អីយ៉ា រូបកាយ និងភ្នែក សក់​ដងខ្លួន​នាងល្អឥតខ្ចោះ!  ខ្ញុំ​អាច​គិត​ដល់​អតិថិជនធំៗ ​មួយ​ចំនួន ​​ដែលខ្ញុំ​អាចកក់​ទុកឱ្យនាង!»

អានីកាតោងដៃមីខាអ៊ីលមុខក្រញូវ។

«មិនមែនទេ ម៉ាម៉ា» ប្តីនិយាយ ដោយទប់សំណើចនៅពេលគាត់ទះត្រគាកអានីកាថ្នមៗពីខាងក្រោយ។ «ព្រះនាងនេះ ជារបស់ខ្ញុំ»

ស្ត្រីចំណាស់ងក់ក្បាល ដកដង្ហើមធំ ពេលដែលដឹងការពិតតែនៅមិនអាចបញ្ចប់ការ​ សម្លឹងមើល Annika ដោយការចាប់អារម្មណ៍នាងខ្លាំង។  ឆ្ងល់ថាហេតុអ្វីបានជា Mikhail Sokolov ដ៏អស្ចារ្យបណ្តើរនារីពិសេសម្នាក់នេះមកផ្ទះបន?

«អញ្ជើញ!»

គាត់នាំពួកគេ​បាន​ដើរ​កាត់​របៀង ឈាន​​ចូល​ទៅ​ក្នុង​ទីធ្លា​ធំ​មួយ​ដែល​ស្រដៀង​នឹង​បន្ទប់​ទទួល​ភ្ញៀវ​ មាន​សាឡុង និង​កៅអី​សម្រាប់​ស្នេហា ឱបរឹតុំ

 កៅអី​ដៃ​ទន់ៗ​មួយ​ចំនួន តុ​កាហ្វេ និង​ខ្នើយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ចង្រ្កានឈើបែបទ្រុឌទ្រោមមួយព្យួរពីពិដាន ហើយកន្លែងនោះត្រូវបានតុបតែងដោយគន្លាក់អណ្តាតភ្លើងបំពក់ គួរឱ្យស្រលាញ់។ មានរូបសំណាកបែបបុរាណរបស់នារីវ័យក្មេងម្នាក់កំពុងសម្លឹងមើលទៅលើស្មារបស់នាងយ៉ាងស្រើបស្រាល ខណៈដែលខ្យល់បក់បោកក្នុងក្តីស្រមៃបានលើកសំពត់របស់នាងចេញ ដើម្បីបង្ហាញខោក្នុងពណ៌ខ្មៅ ស្រើបស្រាលពីក្រោម។ នៅលើជញ្ជាំងព្យួរផ្លាកសញ្ញាផ្លូវដែលអានថា SPEED HUMPS AHEAD ។ នៅលើតុកាហ្វេ មានទស្សនាវដ្ដីជាច្រើនដែលបង្ហាញស្ត្រីក្នុងដំណាក់កាលផ្សេងៗនៃការស្លៀកពាក់ ក៏ដូចជាច្បាប់ចម្លងនៃ The Kama Sutra ផងដែរ។ តន្ត្រី​បុរាណ​ស្រទន់​បន្លឺ​ឡើង​ពី​វិទ្យុ​បុរាណ​ដ៏​តូច​មួយ​នៅ​លើ​បញ្ជរ​ដែល​បំបែក​បន្ទប់​ទទួល​ភ្ញៀវ​ពី​ផ្ទះបាយ​តូច។ ច្រកផ្លូវវែងៗពីរចេញពីជ្រុងនីមួយៗនៃបន្ទប់ទទួលភ្ញៀវ ដែលនីមួយៗមានស៊ុមរូបថតនារីស្រស់ស្អាតព្យួរតាមជញ្ជាំង។

«កាហ្វេ នំដុតអ្វី?»

មីខាអ៊ីលបានប្រាប់នាងយ៉ាងទន់ភ្លន់ថា “មិនចាំបាច់អ្វីទាំងអស់ទេម៉ាក់” ។

អានីកា ​ហួស​ពី​ការ​ងឿង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​គាត់​ហៅ​ស្ត្រី​នេះ​ថា “ម៉ាក់” “នោះ​មិន​មែន​ជា​ម្តាយ​ពិត​ប្រាកដ​របស់គេឯណា ​ទេ? «ហៅម៉ាក់ធ្វើអី? លោកស្រលាញ់កូនស្រីគាត់?»នាងបានខ្សឹបទាំងនៅ ឈរនៅលើចុងជើង។

គេងក់ក្បាលបានដៃដែលនាង​ច្រនែន “មិត្តចាស់” ។

ជាការពិតស្ត្រីនេះឈ្មោះ Katja ដែលមានឈ្មោះដើមថា Cathy គឺជាអ្នករួមការងារនៃក្រុមម៉ាហ្វីយ៉ា មួយ។ ចាប់តាំងពីនាងត្រូវបានប៉ូលិសចាប់ខ្លួនដោយ បទពេស្យាចារកាលពីទសវត្សរ៍មុន ជាពេលដែលនាងមានអាយុត្រឹមតែដប់ប្រាំបីឆ្នាំប៉ុណ្ណោះ។ មន្ត្រី​ដែល​នាំខ្លួន​នាង ​ ​ទទួល​ស្គាល់​ភ្លាម​ថា នាង​មិន​មែន​ជា​មនុស្ស​ល្ងង់​ទេ។​ Young Cathy មានរូបរាងស្អាត ឆ្លាត និងឈ្លាសវៃ ជាស្ត្រីដែលអាចគ្រប់គ្រងបុរស និងគ្រប់គ្រងអាជីវកម្មធំបាន។

នាងមានប្រយោជន៍សម្រាប់ពួកគេបានជា Vasili ប្រញាប់ចេញមុខធានានាង យកទៅកាន់កាប់ផ្ទះបនដែលជាជំនួញ​មួយ ថ្មី។ Cathy បាន​ប្តូរឈ្មោះ មកជាKatja ដោយ Vasili និងបានកាន់កាប់កន្លែងនេះឱ្យ រីកចំរើនដោយក្លាយជា សម្ព័ន្ធមិត្តដ៏គួរឱ្យទុកចិត្ត និងជាអ្នកគ្រប់គ្រងគេហទំព័រ«ក្តៅខ្លួន»ដ៏ធំមួយ​ដែលមិនគួរឱ្យជឿ។

នាងមិនត្រឹមតែអាចបង្កើតសេវាកម្មកំសាន្ដVVIP ប៉ុណ្ណោះទេ ប៉ុន្តែនាងដឹងពីរបៀបធ្វើឱ្យផ្ទះបនដំណើរការដោយរលូនដោយបានយកចិត្តទុកដាក់ចំពោះស្ត្រីក្មេងៗ ដែលធ្វើការនៅក្រោមបង្គាប់នាងដូចជាកូនស្រី។

នាង​បាន​និយាយ​ដោយ​ដាក់​ដៃ​លើ​ដៃ​ម្ខាងទៀតថា៖

«ខ្ញុំ​សោកស្ដាយ​ណាស់រឿងមរណភាព ​ឪពុក​របស់អ្នកមីខាអ៊ីល! គាត់តែងតែល្អចំពោះពួកយើងនៅទីនេះ ” ។

«អូខេ នាំខ្ញុំទៅបន្ទប់ Red Velvet !»

អានីកតោងដៃ «លោកទៅណា?»

សឹងភ្លេចថាមាន​ភរិយាមកដែរ Mikhail ឆ្លើយតបថាខ្សោយៗ៖

«អង្គុយ​រង់ចាំសិន បង ត្រលប់មកវិញ បន្តិចទៀត»

នាង​ងក់ក្បាលសម្លឹងជុំវិញ។

ហើយMikhail បានទៅតាម​ស្ត្រីនោះ។

«ស្រាលដៃបន្តិចទាន!»ម្ចាស់បនស្រីឆ្លៀតផ្តាំ។

គេមិនមាត់ តែចិត្ត​អានីកា​បារម្ភ បើគេមាន​ស្រីនៅទីនេះ គេចង់មាន​រកសេវាកម្មម្តេចនាំនាងមកចាំ?

មីកាអ៊ីលងាកសម្លឹងប្រពន្ធតូចបន្តិច រួចដើរយ៉ាងញាប់ទៅដល់បន្ទប់ Red Velvet ដោយដកដង្ហើមធំ។ គេរុញទ្វារចូលឃើញបុរសសង្ហាអាយុសែសិបឆ្នាំម្នាក់ កំពុងញាប់ញ័រនៅលើគ្រែ ស្លៀកតែខោខ្លី ដៃត្រូវបានចងដោយខ្នោះ ពណ៌ផ្កាឈូក និងមាន​គ្រាប់បាល់នៅក្នុងមាត់។

ប្រហែលលេងល្បែងស្នេហ៍​តែត្រូវចាប់ចង។

ជននោះ ចាប់ផ្តើមស្រែកថ្ងូរ ស្លុត​នៅពេលដែល Mikhail បិទទ្វារ។ គេមានទឹកមុខកាច​ឈោងទៅឈោងទាញកអាវ លើកជននេះឡើង។

«គ្មាន​ការសុំទោសទេ! »គេខ្សឹបដោយទឹកមុខខឹង។

​បុរស​នោះ​ ធ្វើភ្នែកស្លន់ ខំ​រកជំនួយ​​សម្លឹង​ទៅ​មាត់​ទ្វារ ប៉ុន្តែ​ត្រូវ​បាន​ចាប់​យ៉ាង​តឹង​ក្នុង ​ដៃ​របស់ Mikhail។ “បើឯងភ័យបែបនេះ ហេតុអ្វីបានជាចង់ លួចយកស្រីចេញពីផ្ទះបន? ដើម្បី​សងបំណុល​ល្បែង? អ្នកជាប់ពិរុទ្ធចាប់បានចាប់ផ្ដើមយំ។ Mikhail ញញឹមហែកយក​បាល់​ចេញ​ពី​មាត់អ្នកទោស ​ ហើយ​បុរស​នោះ​បាន​ចាប់​ផ្តើម​សុំទោស​យ៉ាង​អស់​ពី​ចិត្ត។

“ខ្ញុំ​សុំទោស! ខ្ញុំល្ងង់នឹងមិនធ្វើវាទៀតទេ!”

Mikhail បាន​បោះ​ជននោះចុះ ​ធ្វើ​ឱ្យ​ប្រាកដ​ថាខ្លួនប្រាណទង្គិចយ៉ាងដំណំ ។ ដោយឈរសម្លឹង​ពីលើ គេ​គេនិយាយ៖

«ឯង សំណាងដែលមានការងារធំមួយឯងអាចធ្វើសងកំហុស! មិនបានសម្រេច ឯងនឹងស្លាប់យឺតៗដែលស្មានមិនដល់!»

“បាទ​លោក!” បុរស​នោះ​​យំ​រួញអង្គញ់ខ្លួន​ចូល​ទៅ​ក្នុង​​កម្រាលព្រំ។​

“ល្អណាស់! ចាំស្តាប់ដំណឹង!»

គេ​ចាក​ចេញ​ពី​បន្ទប់ដោយមិនភ្លេច​រៀបចំ​អាវឱ្យ​ត្រង់ភ្លឺវិញ ហើយ​ដើរ​ត្រឡប់​ទៅក្រៅ។​ ម៉ាក់ Katja និង Annika កំពុងជជែកគ្នាក្បែរកាហ្វេ ខណៈនារីក្មេងជាច្រើននាក់មើលពីចម្ងាយទាំងខ្សឹបខ្សៀវអំពី​ Mikhail និងអានីកា ។

«ចប់ហើយ?»ម៉ាក់ Katjaសួរស្លន់ស្លោ។

គេងក់ក្បាល ៖

«ម៉ាក់ជួយវាឱ្យនឹងធឹងផង មានការងារធ្ងន់ឱ្យវាសង!»

នាងសើចដោយស្លេកៗ ៖

«ទីនេះ​តែងតែ​ល្អប្រសើរឡើង​ក្នុងការសម្រួលពី​លោក មីខាអ៊ីល!»ហើយ គាត់ងាកមកAnnika «វាជាកិត្តិយសធំដែលបានជួបមនុស្ស​ស្រីតូច​គួរ ជាទីស្រឡាញ់ម្នាក់នេះ!​ថ្ងៃក្រោយអផ្សុក​ កុំភ្លេច​ខលភ្លាម​ម៉ាក់នឹងទៅកំដរនិយាយ!»

អានីកាបានក្រោក​ញញឹម​អរគុណព្រោះត្រូវ​ប្រុសស្អាតចាប់ដៃនាំប្រញាប់ប្រញាល់ ចូលទៅចំណតឡាន ។ នាង​មើល​ទៅ​ស្រឡាំងកាំង​ទាំង​ស្រុង អង្គុយ​ដល់កៅអី​ហើយ​តាមមើលទឹកមុខគេ។

​Mikhail សម្លឹងមើលនាងដោយព្យាយាមមិនញញឹមតែ តើ​អារម្មណ៍​កក់ក្ដៅមួយ ហេតុអ្វី​មានមក​លើគេពេលមាននាងអង្គុយក្បែរ?

«លើក​ក្រោយ​បង​នឹង​ឲ្យ​អូន​ចូល​រួម​ធ្វើ​សកម្មភាព»។

«សកម្មភាព?!» នាងឆ្លើយទាំងភ័យ។

គេងាកមកញញឹមដាក់នាងនៅក្នុងពន្លឺដែលរសាត់សក្រទន់បាចហាច។

« ប្រពន្ធរបស់ប៉ាមីខាអ៊ីល គួរតែខ្លាំង​និងពូកែឈរមើលឈាម ហូរ ហើយមិនព្រិចភ្នែកចំពោះទុក្ខវេទនាខ្មាំង! ចូលចិត្តសាកឬអត់?»

នាងក្តោបម្រាម​ភ័យ មីខាអ៊ីល​ចង់បន្តទៀត តែមាន​អ្វីមួយរំខាន ចក្ខុវិស័យគេ។ មាន​អ្វី​មួយ​កំពុង​ឆ្លង​កាត់​វាល​ខ្សាច់មក ​រក​ពួក​គេ… យ៉ាងលឿន។

ពេល​គាត់​ក្រឡេក​ទៅ​ត្រើយ​ម្ខាង​នៃ​ផ្លូវ ​ក៏​ឃើញមាន​​ចលនា​នៅ​ទីនោះ​ដែរ។ រហ័សរហួន គេងើបមុខ​ក្រឡេកមើលទៅមើលខាងក្រោយតាមកញ្ចក់ មិនបានឃើញឡានសន្តិសុខហ្សីបទាំងពីរសោះ។

តើពួកកងការពារបាត់ទៅណា?

ត្រឹម​រយៈពេលប៉ុន្មានវិនាទី គេនិងនាង​បានឮសំលេងម៉ាស៊ីនរថយន្តង៉ោង រោទ៍និងសំបកកង់រថយន្តគគ្រាតបង្ខំ​រឺយ៉ែ។ ប្រុសស្អាតបញ្ជាទាំងខាំមាត់៖

«Annika ពាក់ខ្សែក្រវ៉ាត់!»

រកតែនាងចុចគ្រឹបមិនទាន់ គេង៉ោងទៅមុខដូចហោះ។ “មីខាល!?” នាង​បាន​បន្លឺសំឡេងរន្ធត់​ឡើង​ខណៈ​ដែល​រថយន្ត​បោលក្ឌូង។ អ្នករបាំខំ​​ចាប់​គែមនិង ក្រឡេកមើល Mikhail ដែលមាន​គ្រាប់ភ្នែករួមតូច សម្លឹងត្រង់ទៅមុខ​ខណៈដៃដ៏រឹងមាំទាំងពីរ​ចាប់ចង្កូតយ៉ាងតឹង។ នាង​អាច​មើល​ឃើញ​សាច់​ដុំ​នៅ​ក្នុង​ថ្គាម​របស់​គេ​តាន​តឹង​លាយនឹង​ស្នូរ​គ្រហឹម។ ក្រឡេកមក ​ឧបករណ៍​វាស់​ល្បឿន ដោយ​ភ័យ​ខ្លាច ​លេខកុងទ័រហក់ឡើងជាលំដាប់។
“បន្ថយល្បឿន!” អានីកាបានស្រែក។ តែ ដឹងស្រាប់ថា Mikhail មិនបានស្តាប់ការអង្វររបស់នាងទេ។ ផ្ទុយ​ទៅ​វិញ នាង​មាន​អារម្មណ៍​ថា នៅខាងក្រៅបង្អួចរបស់នាង ពិភពលោកកំពុងហោះហើរ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*