អំពីតារាប្រុស Alperen Duymaz

តារាប្រុសដ៏ល្បីលោក Alperen Duymaz កើតនៅថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 1992 នាទីក្រុង Ankara ប្រទេសទួរគី។ លោកមាន​កំពស់ ១៨៨ ទម្ងន់៩០គីឡូក្រាម​ សម្បុរស Duymaz គឺជាតារាសម្តែងឯក ដែលត្រូវបាន គេស្គាល់ និងងប់ងល់ ចាប់ពីសម្តែងកម្រងរឿងភាគ The Last Summer (2021), Passed on the throne (2018) និង ហិមន្តរដូវ (2020)

Alperen Duymaz មានចំណាប់អារម្មណ៍ខ្ពស់លើតន្ត្រី តាំងពីសិក្សាថ្នាក់វិទ្យាល័យរបស់គាត់។ ក្រោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Hacettepe University Ankara State Conservatory Theatre Department លោក Duymaz បានបង្ហាញខ្លួនជាលើកដំបូងតាមកញ្ចក់ទូរទស្សន៍ ជាមួយនឹងតួនាទីនៅក្នុងរឿង “Tatlı Küçük Yalancılar” ។

តារាសម្តែងរូបនេះ បានបន្តអាជីពជាមួយនឹងតួនាទីសំខាន់ឡើងជាបន្តបន្ទាប់នៅក្នុងរឿងភាគសម្រាប់យុវវ័យ Bodrum Masalı ហើយក្នុងឆ្នាំ 2018 គេបានឱកាស​បង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្តជាតួអង្គប្រវត្តិសាស្រ្ត Direniş Karatay ។

ក្នុងឆ្នាំដដែលនោះ ដែរគេដណ្តើមបានតំណែងជាតួប្រុសឯក ក្នុងរឿងឧក្រិដ្ឋកម្ម Çukur សម្តែងតែងជា Emrah ។

នៅចុងឆ្នាំ 2018 រហូត​ដល់ឆ្នាំ 2019 Duymaz ស្ថិតក្នុងបញ្ជីថ្នាក់ខ្ពស់ ចំណោមតួសំខាន់ៗនៃស៊េរីឧក្រិដ្ឋកម្ម លើÇarpışma ហើយបានចាប់យកឱកាស​សម្តែងរឿង Kerem Korkmaz។

ចាប់តាំងពីដើមឆ្នាំ 2020 មក គេ​បានសម្តែងក្នុងរឿងភាគរបស់ទូរទស្សន៍ Zemheri ប្រែថា ហេមន្តរដូវ និងល្បីខ្លាំងនៅឆ្នាំ 2021 ក្រោយ​ចាប់ផ្តើមសម្តែងក្នុងរឿង “Son Yaz រដូវក្តៅមួយនោះ” ជាតួកូនជនពាល​ Akgun ។

ជីវិតឯកជន តារាប្រុសដ៏ល្បីលោក Alperen Duymaz បានរៀបការកាលពីឆ្នាំ២០២០ ជាមួយនាង Kübra Kelkit។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*