សាមូរ៉ៃចេញថ្មី «អតីតសង្សារ» អានបានតែអ្នកមាន​វ័យ​១៨ឡើង!

ក្រុមអ្នកសរសេររឿង«រៀបការសងគំនុំ»ដែលបានចុះស្នាមក្នុងចិត្ត​អ្នកអាននៅទីនេះយ៉ាងសន្ធឹកសន្ធាប់ ទីបំផុតនឹងចេញផ្សាយប្រលោមលោក១៨+ថ្មីមួយទៀតរបស់ពួកគេ ក្រោមចំណងជើង«អតីតសង្សារ»។

មនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នានៅវ័យជំទង់ បានវិលមកជួបគ្នាវិញក្រោយបែក១២ឆ្នាំ។ ចក្រ​ និង នីកា ធ្លាប់ស្និទ្ធស្នាលបំផុតកាលរៀនថ្នាក់ទី១១ ពួកគេបែកគ្នា ហើយស្នេហា​បានបញ្ចប់។ នីកាជាកូនស្រីអ្នកសារព័ត៌មាន​ល្បីឈ្មោញ ឯប៉ាម៉ាក់របស់ចក្រជាសហគ្រិនដែលបរាជ័យ។ ១២ឆ្នាំក្រោយមក នីកាបានជូបចក្រ​វិញនៅពេលនាងទទួលការងារជាអ្នកផ្សព្វផ្សាយឱ្យក្រុមហ៊ុនមួយ។ នាងតម្រូវឱ្យទៅកាន់អតីតផ្ទះពញាវង្ស ​ដែលជាត្រកូលធំតំណរតគ្នារបស់ចក្រ។

គ្មានចក្របស់នាង​នៅទីនោះទេ មានតែមនុស្ស​កោងកាចម្នាក់…..គេហៅខ្លួនគេថា Cole ។

តើស្នេហា​និងការយល់ច្រលំបានបង្ខំឱ្យពួកគេ​បែកឬជួប?

​«ទីនេះ គ្មានមនុស្ស​ឈ្មោះចក្រទេ!»

«….តែ…..ម៉េចក៏….លោក….មុខដូច!»

«ដូចកន្លែងណាខ្លះទៅ?»

ចូលព្រីមៀមថ្ងៃនេះ បង់ត្រឹម១៥០០០រ! អានពេញមួយខែ»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*