រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៩

នាង​អេះអុញ​ចុះ​ឡើង​ទើប​ទម្លាក់​សំឡេង​៖

«ខុស​ផ្លូវ​ហើយ! បក​ក្រោយ​​វិញ​ទៅ!»

នាង​និយាយ​ដោយ​ងាក​មុខ​ចេញ​មិន​ខ្ចី​សម្លឹង​មុខ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ខ្ចី​ធ្វើតាម​ហើយ​និយាយ​បែប​វា​ហី៖

«បើ​និយាយ​មិន​ស្រួល បើក​ទៅ​មុខ​រហូត​​!​»

នាង​ដកដង្ហើម​វែង​តឹង​ចិត្ត​និង​ខឹង​ខ្ញុំ​ក្នុង​ពេល​ដំណាលគ្នា​។ ​

នាង​និយាយ​ទាំង​សង្កត់​កំហឹង៖

«ឱ្យ​និយាយ​ស្រួល​ម៉េច​ទៀត?!»

ខ្ញុំ​គ្រវី​ចង្កូត​ធ្វើ​ខែង​រ៉ែង​ ទឹកមុខ​ខ្ញុំ​ញញឹម​តែ​ចិត្ត​នាង​ឆេវ៖

«និយាយ​របៀប​ខ្លួន​ជា​ស្រី ​និយាយ​ទៅ​កាន់​ប្ដី​!»

នាង​សម្លក់​កញ្ចក់ឡាន​ព្រោះ​មិន​ចង់​ឮ​ពាក្យ​ប្ដី​សី​អី​នេះ​​ ខ្ញុំដឹង​ច្បាស់ណាស់​ទេ​ខ្ញុំ​ធ្វើ​ផ្គើន​។ ស្រាប់តែ​នាង​រងាប់​ចិត្ត​បន្ទន់​សំឡេង​៖

«បង​រាជ បកក្រោយ​ទៅ​!​»

បេះដូង​បញ្ជា​ឱ្យ​ព្រឺ​សម្បុរ​ព្រោះ​ជា​លើកដំបូង​ហើយខ្ញុំក៏​មិនដែលស្រមៃថា​អ្នកនាង​ធំ​នឹង​ហៅ​ខ្ញុំ«បង»ដែរ។

ទោះ​រាជ​មិនមែន​ជា​ឈ្មោះ​ពិត​របស់​ខ្ញុំ ​ហេតុអ្វីខ្ញុំ​ហាក់​ទប់ចិត្ត​មិន​ឱ្យ​ទន់​មិនបាន។

ខ្ញុំ​ញញឹម​ចុង​មាត់​ដៀង​ភ្នែក​ទៅ​រកនាង​។

​      នាង​ឈ្ងោកមុខ​ស្រពោន​តែ​មិន​បាន​ចោល​ភាព​ក្រញូវ​កាច​ឆ្នាស​ទេ​។

នាង​ទម្លាក់​អារម្មណ៍​លឿន​ម្ល៉ឹង​ៗ​ស្មាន​ថា​ខ្ញុំ​ជឿ?

នាង​មាន​ល្បិច​ហើយ​កំពុង​ចង់​ធ្វើ​ក​ខ្ញុំ? ខ្ញុំ​បត់​ចង្កូត​ឡាន​វ៉ាវ​ក្នុងនាម​​កូនប្រុស​រក្សា​សម្ដី​តែ​ដៃ​ខ្ញុំ​លូក​រាវ​រក​កាំភ្លើង​ខ្លី​នៅ​ចង្កេះ​។

ឡាន​បោល​បកក្រោយ​ ធ្វើឱ្យ​ស្រី​ស្អាត​ងើបមុខ​សម្លឹង​ផ្លូវ​ថ្នល់​ ប៉ុន្តែ​កែវភ្នែក​ដ៏​មុតរបស់នាង​ហាក់​លាក់​អាថ៌កំបាំង​អ្វី​ម្យ៉ាង​ក្នុង​ចិត្ត​។

«និយាយ​ស្លូត​ៗ ពីរោះ​ដែរ​ទេ​តើ​កូន​គេ!»

នាង​មិន​មាត់​មិន​ក តែ​នាង​សម្លឹង​ទៅមុខ​បញ្ចេញ​ភាព​កាចឆ្នើម​តាម​ពន្លឺ​ភ្នែក។

ខ្ញុំ​និយាយ​បន្ថែម​ជ្រែក​កាត់​ភាព​ស្ងប់ស្ងាត់៖

«សុំ​ថើប​មួយ​ម៏!​»

នាង​ក្ដាប់​មាត់​ខឹង តែ​ទប់​កំហឹង​មិន​ងាក​មក​តបត ខ្ញុំ​ក៏ឱន​ទៅ​វឹង​ ​នាង​បែរ​មក​យ៉ាង​តក់ក្រហល់​ស្វាគមន៍​ខ្ញុំ​មួយ​កំផ្លៀង​​ផាច់។

ខ្ញុំ​ស្ពឹក​ដែរ​ តែ​បំណាច់​នឹង​ចាញ់​ចិត្តស្រី​ ត្រូវ​ប្រដៅសម្តីនាង​ខ្លះ។

ខ្ញុំ​និយាយ​ដោយ​ញញឹម​មុខក្រាស់៖

«ដៃ​ណា​ទះ ​ដៃ​ហ្នឹង​រឿង​ហើយ​!»

ទាវនីណា និយាយ​តប​សំឡេង​តិចៗ៖

«ទៅ​បន្លាច​ក្មេង​ទៅ!»

ខ្ញុំ​និយាយ​ធ្វើ​ហី ៖

«មានអី! ចាំ​ឱ្យ​បង​ឯក​មក​បន្លាច!»

«កុំ​បាន​ចិត្ត​ពេក បង​ខ្ញុំ​មិនមែន​ចេះតែ​ជឿអ្នក​ក្រៅ​ មក​ធ្វើបាប​ប្អូន​ខ្លួន​ឯង​ទេ!»

«តែ​បើ​គាត់​ដឹង​ថា​ប្អូន​គាត់​លួច​មាន​សង្សារ​?!»

«ហ្នឹង​ក៏​គ្មាន​បញ្ហា! មុន​ពេល​បាន​អ្នកបង ​ស្មាន​ថា​ខ្លួន​គាត់​អត់​មាន​សង្សារ!»

«តែ​យើង​ជា​ស្រី មិនមែន​ប្រុស​ទេ!»

«ស្រី​និង​ប្រុស មនុស្ស​​ដូចតែ​គ្នា​ទេ ​កុំ​មក​ចង់​ត្រួតត្រា​ជីវិត​ខ្ញុំ! នេះ​គឺ​ហុង​កុង មិនមែន​ស្រុក​ស្រែ​ទេ!»

«មានអី! បង​ឯក​អាច​ទុក​ជីវិត​ឱ្យ​ប្អូន​តែ​មួយ​របស់​គាត់ ​តែ​អា​ចោលម្សៀត​នោះប្រហែល​ពិបាក​រស់​បន្តិច!»

នាង​បើកភ្នែក​ធំៗ​ប្រហែល​មក​ពី​ដឹង​ចិត្ត​​បងប្រុស​ច្បាស់​។

នាង​ឆ្លេឆ្លាទោះ​ខំ​ទប់​ទឹកមុខ​ ប៉ុន្តែ​ខ្ញុំ​ឃើញ​ចំណុច​ខ្សោយ​។

​ខ្ញុំ​សើច​ក្អាកក្អាយ​ បន្ថែម​សាំង​​លើ​ភ្លើង៖

«អា​ចោរ​ពាន​វាំង​នោះ មិន​ចាំបាច់​ធ្វើ​ផ្ទាល់​ដៃ​ទេ​!​ បង​ថ្លៃ​ខ្ញុំ ឯក​រ៉េណា​កម្រើក​មួយ​ម្រាម​វា​ចប់​បាត់​ទៅ​ហើយ!»

«អ្នកឯណា​ពានវាំង? ​អ្នកណា​ស្រី​ស្នំ? ហើយ​អ្នកណា​ស្តេច​?​ អួត​ខ្លួនឯង​ឱ្យ​ល្មម​ទៅ! ចរិត​អ៊ីចឹង​ចង់​មក​ធ្វើ​ប្ដី​ខ្ញុំ! ជាតិ​ក្រោយ​ក៏អត់​ផ្លូវ​ដែរ»

ខ្ញុំ​ងាក​មើល​មុខ​នាង​ហើយ​រេ​ខ្លួន​ទៅ​ពិត​ក្បែរ​នាង ទាំង​ដៃ​​កំពុង​បើក​រថយន្ត។

ចរិត​ខ្ញុំ​ធ្វើ​ជា​មនុស្ស​ច្រឡោងខាម​ គឺ​ត្រូវ​ធ្វើឱ្យ​ដល់​ទីបំផុត​។

«អង្វរអត់? ​បើ​អត់​ ដឹង​តែ​រឿង​ធំ​ហើយ​អា​ម្នាក់​ហ្នឹង!»

«រក​មនុស្ស​សម្លុត​ខុសហើយ! ​ទាវនីណា​មិនចេះខ្លាច​គេ​គំរាម​ទេ!»

«អ៊ីចឹង​ចាំ​ធ្វើឱ្យ​មើល!»

នាង​ងាក​មក​ភ្លែត​ខ្ញុំ​លូក​មាត់​ទៅ​ថើប​ភ្លឹប​បាន​សម្រេច​ចំ​បបូរមាត់​នាង ហើយ​ត្របាក់​ទីនោះ​មុន​ពេល​នាង​ច្រាន​ចេញ។

ខ្ញុំ​សើច​ក្អាកក្អាយ​ព្រោះ​ថើប​នាង ​​ចំណែក​នាង​លោ​ដៃ​មក​ប្រុង​ទះ​ខ្ញុំ​ទៀត​ ខ្ញុំ​ចង្អុល​មុខ​ទាំង​ញញឹម៖

«ចង់​ចូល​ឡាន​ងាប់​ទាំងអស់​គ្នា​អត់?!»

នាង​ទប់ចិត្ត​បញ្ឈប់​ដៃ​ទាំង​ហត់​គឃូស​។

មាត់​និយាយ​ទាំង​ខំ​ប្រឹង ទប់ចិត្ត​៖

«បត់​ចូល​ទៅ! ផ្លូ​វ​តូច​នោះ​ហើយ!»

ខ្ញុំ​ដូចជា​សប្បាយចិត្ត​ដែល​ឃើញ​មុខ​នាងពេលត្រូវមួយ​ស្នាមថើប រហូត​លែង​សូវ​ខ្លាច​ថា​នាង​រាយ​អន្ទាក់​លេង​ខ្ញុំ។

ខ្ញុំ​គិត​ថា បើ​នៅ​ក្នុង​ចំណោម​ពួកម៉ាក​នាង នាង​ហ៊ាន​លេង​ខ្ញុំ ខ្ញុំ​នឹង​ធ្វើឱ្យ​នាង​បាក់មុខ​រាង​មួយ​ជីវិត​តែ​ម្ដង ​ដូច្នេះ​ខ្ញុំ​ឈាន​ដើរ​មួយ​ៗ​ទៅ​តាម​នាង​ ត្រៀម​ខ្លួន​ទទួល​ឆាកល្ខោន​គួរ ឱ្យ​​ចាប់​អារម្មណ៍​ថ្មីៗ​។

…តំបន់​នេះសំបូរ​ស្លឹកឈើ​ណាស់ ពេល​ខ្ញុំដើរ​តាម​ពី​ក្រោយ​នាង​ឮ​សូរ​តែ​ស្នូរ​ស្លឹកឈើ​ក្រោម​បាត​ស្បែក​ជើង​ដែលស្រួយ​បែក​លាន់​ប្រែកប្រោក។

ស្រមោល​អ្វី​​ម្យ៉ាង​រេ​ចុះឡើង​នៅ​ឯ​បង្អួច​នៃ​កូន​ផ្ទះ​វីឡា​ឈើ​ពណ៌​ប្រផះ​នោះ ឯ​នាង​ចេះ​តែ​បោះ​ជំហាន​តម្រង់​ទៅ។

«នីណា? ប្រាកដ​ហើយ​អ្ហេះ​ថា​នេះ​ជា​ផ្ទះ​ពួក​ម៉ាក់​យើង​?!»

នាង​បង្អង់​ឈប់​ហើយ​ច្រត់​ចង្កេះ​បង្ហាញ​សាច់​ពី​ក្រោម​អាវ​យឺត​ខើច​ខ្លី។​ តើ​នាង​អាង​ចង្កេះអង្ក្រង​មួយ​ក្ដាប់​របស់​នាង​ឬក៏​អាង​អ្នកណា​ម្នាក់​ដែល​កំពុង​នៅ​វិលវល់​លឹប​ល​ក្បែរៗ​បង្អួច​នោះ?

នាង​និយាយ​ដោយ​ទឹកមុខ​ឌឺដង​ខ្ញុំ៖

«ខ្លាច​ហ្មែន​?!»

ខ្ញុំ​ក្នាញ់​ទឹកមុខ​នាង តែ​រេ​ភ្នែក​សម្លឹង​ផុត​ទៅ​កាន់​បង្អួច​នោះ​សា​ជា​ថ្មី​មុន​ពេល​បបូរមាត់​ខ្ញុំ​កម្រើក​ភ្លាត់​សំឡេង៖

«នីណា​គេច!»

ស្នូរ​គ្រាប់​លាន់​មក​ផំាង​ៗ​បញ្ឆិត​ក្បាល​ខ្ញុំ​ដែល​ហក់​ទៅ សង្កត់​នាង​ឱ្យ​ដួលរេល​ទៅ​លើ​ដី​។

មុន​ពេល​ដៃ​​ខ្ញុំ​រាវ​ប៉ះ​ចំ​កាំភ្លើងខ្លី ​សន្ធឹក​គ្រាប់​លាន់​មក​ទៀត។

នាង​ចង់​រើ​ចេញ​ពី​រង្វង់​ដៃ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ស្រែក​សន្ធាប់​ដាក់៖

«ចង់​ងាប់​អត់​ ស្រី​ជើង​ល្អ?!»

នាង​ប្រកែក​អួល​ៗ៖

«លែង​មើល៍ ​លែង!»

ខ្ញុំ​ឯណា​ព្រម​លែង​ងាយ​ៗ​នោះ​?​ ចិត្ត​ខ្ញុំ​គឺ​ដឹង​ថា​នាង​នេះ​កំពុង​ចង់​សម្លាប់​ខ្ញុំ​១០០ភាគរយ​ដូច្នេះ​ការ​ចាប់​នាង​ជា​​ចំណាប់​ខ្មាំង​ប្រហែល​ជា​ត្រឹមត្រូវ​ជាង?

ខ្ញុំ​អូស​នាង​ឆៀង​ទៅ​កាន់​គុម្ពោត​ព្រៃ ដៃ​ម្ខាង​ក្រៀក​ក ដៃ​ម្ខាង​ខ្ទប់​មាត់។

ទូរសព្ទ​នាង​របូត​ជ្រុះ លោត​ភ្លើង​លើ​អេក្រង់ ហើយ​អ្នកណា​ម្នាក់​កំពុង​ខល​មក។ ​ទោះ​ក្រឡេក​ភ្នែក​ក៏​ខ្ញុំ​មើល​ស្គាល់​នោះ​គឺ​រូប​សុភាព​បុរស​សិទ្ធី?

ចិត្ត​ខ្ញុំ​ក្ដុក​នឹកឃើញ​ដល់​អ្វី​​ម្យ៉ាង​ប៉ុន្តែ​គ្មាន​ពេល​គិត​ច្រើន​ទេ​ព្រោះ​សន្ធឹក​ជើង​មនុស្សរត់​មក​ដល់​ពី​ចម្ងាយ​។

ជីវិត​ខ្ញុំ​​គឺ​នៅ​កៀក​នឹង​ចង្កូម​​មច្ចុរាជ។ ខ្ញុំ​ខាំ​ធ្មេញ​សួរ​ទៅ​ស្រី​មាន​ពិស​៖

«ពួក​វា​ជា​អ្នកណា?!»

នាង​គ្រវីក្បាល​ឆ្លើយមិន​ចេញ ​ព្រោះ​ដោយ​ក្តី​តក្កមា​ខ្ញុំ​ក្ដាប់មាត់​នាង​ជាប់​សែន​ជាប់​រក​តែ​នាង​ដក​ដង្ហើម​​មិន​បាន​ស្រួល​ផង​។ ខ្ញុំ​លែង​ដៃ​ពី​មាត់​នាង​ធ្វើ​ឱ្យ​នាង​បាន​សេរីភាព​មក​វិញ​ប្រឹង​ស្រូប​ខ្យល់​យ៉ាង​ដង្ហក់។

ខ្ញុំ​ខាំមាត់​សម្លុត​សួរ​តិចៗ​ក្បែរ​ត្រចៀក៖

«សួរ​ថា ​ពួក​នោះ​ជា​អាណា​គេ?!»

នាង​មិនឆ្លើយបែរជា​រន្ធត់ញ័រខ្លួន​ប្រាណ ​ហើយ​ចង្អុល​ទៅ​ខាងលើ។ អាវ​នាង​ប្រលាក់​ជាបន្តបន្ទាប់​ដោយ​ដំណក់ឈាម ដែលស្រក់ពីទីនោះមក ធ្វើឱ្យខ្ញុំងើបមុខទៅរក​មើល​។

បុរស​ចំណាស់​ម្នាក់កំពុងដេកស្លាប់​នៅ​លើប្រគាបឈើ ដោយមាន​របួស​ឈាម​ពេញខ្លួន​ហើយ​ស្រក់​ចុះ​មក។

នីណាស្រែកទំាង​​រន្ធត់​៖

«ពូផៃ ពូផៃ!»

នាង​ប្រហែល​ជាស្គាល់​អ្នកស្លាប់នោះហើយ​បាន​ជារន្ធត់យ៉ាងនេះ​ ហើយភ្លាមៗនោះខ្ញុំយល់ថា​នាងមិន​ស្គាល់​ពួកខ្មាន់​កាំភ្លើងក្នុងផ្ទះ​ទេគឺ ​នាង​ស្គាល់​តែ​អ្នក​ដែល​ទើបតែត្រូវ​គេ​សម្លាប់​នេះ។​

ព្រោះ​​នាង​មកកាន់ទីនេះ​ទំាង​មិនបានដឹងទេ​ថា ម្ចាស់ផ្ទះ​ត្រូវគេសម្លាប់មុនពេលនាង​មកដល់​បន្តិច​។ ឥឡូវនេះ​ពីរ​នាក់​ខ្ញុំ​មក​ដល់​ឃើញ​រឿង​របស់​គេ មិន​ខុស​អ្វី​ពី​យក​​ទៅ​លោ​អន្ទាក់​នោះ​ឡើយ​។

«នាំ​ទុក្ខ​ណាស់!»

ខ្ញុំ​និយាយ​ទាំង​ខាំ​ធ្មេញ​ព្រោះ​ខឹង ដឹង​អី ខ្ញុំ​ឃើញ​នាងលើក​ដៃ​ស្ដាំ​មក​ហើយ​ប្រើ​អណ្ដាត​ខំា​គន្លឹះ​នាឡិកា​រួច​និយាយ​អណ្ដឺតអណ្ដក​៖

«បង​ឯក មក​ផ្លូវ​លេខ​៤០០​មក​មក​ផ្ទះ​ពូ​ផៃ​ណ៎ា មាន​រឿង​ហើយ​ លឿន​​ឡើង​​!​»

ខ្ញុំ​ដឹង​ថា​នាង​មាន​មធ្យោបាយ​ទាក់ទង​បងប្រុស​នាង។ គ្មាន​សញ្ញា​តប​មក​វិញ​ផង​នាង​ត្រូវ​ប្រញាប់​បិទ​ហើយ​​ទម្លាក់​ដៃ​ចុះ​វិញ​។ ​មិន​ដឹង​ថា តើ​បង​នាង​ស្ដាប់​នាង​​ទាន់​ពេលឬក៏​អត់​នោះ​ទេ​ ព្រោះកា​ណុង​កំា​ភ្លើង​ជាច្រើន​បាន​ភ្ជង់​មក។ ​ពួក​ខ្មាន់​កាំភ្លើង​មក​ដល់​ហើយ​វា ស្រែក​សម្លុត​ជា​ភាសា​​ចិន​ឱ្យ​ពួក​យើង​លើកដៃ​ឡើងលើ។

​​ស្មាន​តែ​ពួក​ហ្នុង​មាន​គ្នា​បួន​ប្រាំ​នាក់ ដឹង​អី គ្នា​វា​ព័ទ្ធ​យើង​ទាំង​ពីរ​ជុំជិត​ គឺ​មាន​មិន​ក្រោម​១៥នាក់ទេ។

កាំភ្លើង​ខ្លី​ខ្ញុំ​ក្លាយ​ជា​ដុំ​តៅហ៊ូ ហើយ​ខ្ញុំ​ត្រូវ​តែ​ទម្លាក់​ចោល​បើ​ចង់​បាន​ភាគ​រយ​រស់។

ខ្ញុំ​លើក​ដៃ​ឡើង​លើ​ជា​សញ្ញា​ចុះចាញ់​ ហើយ​បែរ​ខ្លួន​​ទៅ​ពាំង​នីណា ​ព្រោះ​ចង់​​​រាំង​ភ្នែក​ពួក​នោះ​ដែល​សម្លក់​មក​នាង​ហាក់​ក្នាញ់​។

«ពីរ​នាក់​ខ្ញុំ​អត់​ដឹង​អី​ទេ!»

«អ្ហែង​នាំ​គ្នា​មក​ផ្ទះ​អា​ផៃ​ធ្វើអី​?​»

ខ្មាន់​កាំភ្លើង​ដែល​នៅមុខ​គេ​បំផុត​សម្លុត​មក​ទាំង​​សម្លក់​ខ្ញុំ​ ជា​មួយ​គ្រាប់ភ្នែក​ល្អិត​ៗ​របស់​គេ​។ ខ្ញុំ​រក​ពាក្យ​ឆ្លើយ​មិន​រួច​ព្រោះ​មិន​ស្គាល់​អ្នក​ស្លាប់​ឈ្មោះ​ផៃ ​រឹត​តែ​មិន​ដឹង​ថា​នាំ​គ្នា​មក​ទីនេះ​រក​រំបល់យក៍​ស្អី​​ដែរ​។

«ខ្ញុំ​មក​ឱ្យ​ពូ​ផៃ​ចូល​ទូក​ឱ្យ​ចេញ​ពី​ហុងកុង​!​»

នាង​ឆ្លើយ​ពី​ក្រោយ​ខ្នង​ខ្ញុំ​តែ​ខ្ញុំ​កាត់​យល់​ភ្លាម​ថា ​អាប៉ិ​ដែល​ទើបតែ​ស្លាប់​នេះ​ប្រហែល​ជា​ជើងចាស់​ខាង​បញ្ជូន​មនុស្ស​ចេញ​ហើយ​ ​នាង​ឆ្នាស​នីណា​នេះ ប្រហែលជា​​មក​ទាក់ទង​ចង់​​​សារ៉េ​ឱ្យ​គេ​ចាប់​បញ្ជូន​ខ្ញុំ​ចេញ​ពី​ជីវិត​នាង​។

ខ្មាន់​កាំភ្លើង​សើច​ក្អាកក្អាយ​ហើយ​ឆ្លើយ​វិញ៖

«អូ អា​ពីរ​នាក់​អ្ហែងសហាយ​គ្នា​ នាំ​ពង្រត់​គ្នា​ទេឬអី?!»

មិនទាន់​អី​ផង​វា​រេ​ភ្នែក​ទៅ​រក​នាឡិកា​នាង ហើយ​វា​លែង​ញញឹម​​​ដោយ​លូក​ដៃ​ទៅ​កន្ត្រាក់​មក​មើល​។

វា​សង្ស័យ​ច្រើន​​ទៅ​ស៊ី​ស៊ុស​គ្នា​បន្តិច​ក៏វិល​មកវិញ​សួរ​នីណា​សំឡេង​សុភាព​ជាង​មុន៖

«អា​មួយ​ឯង​ត្រូវ​ជា​ស្អី​ហ្នឹង​អា​ខ្មែរនោះ?!»

«ខ្ញុំ​ប្អូន​គាត់ លែង​ខ្ញុំ​ទៅ! យើងមិនដែល​មាន​រឿងជាមួយគ្នា​​កុំចង់មាន​រឿងចង​គំនុំគ្នា​​!»

ខ្មាន់​កាំភ្លើង​សម្លឹង​ពីរ​នាក់​ខ្ញុំ​ម្ដង​ម្នាក់​ហើយ​រឹបអូស​នាឡិកា​នាង​ទៅ ដោយ​​ថយ​ទៅ​គិត​គ្នាវា​រអុះ​ៗ​​។

ខ្ញុំ​ស្ទង់​មើល​ទៅ​ទំនង​ជា​ពួក​នឹង​គ្មាន​បញ្ហា​អ្វី​នឹង​នីណា​​ទេ​គ្រាន់​តែ​វា​មាន​បញ្ហា​ជាមួយ​ម្ចាស់ផ្ទះ​គឺ​តា​មួយ​លើ​ចុង​ឈើ​នោះ​ ហើយ​យើង​ពីរ​នាក់ មកដល់​ចំ​ពេល​ស៊យ​តែ​ប៉ុណ្ណឹង​។

វា​ដដែល​នោះ​វិល​មកវិញ​ជាមួយ​សំណួរ​ផូង៖

«ចុះ​អា​ម្នាក់​នេះ​?!»

ទាវ ​នីណា ​ប្រើ​កន្ទុយ​ភ្នែក​សម្លក់​ខ្ញុំ ហើយ​និយាយ​ភាសា​កាតំាំង​យ៉ាង​សោះកក្រោះ​របស់​នាង៖

«គ្មាន​ទាក់ទង​អី​នឹង​គ្នា​ទេ​!​»

មេ​ម្នាក់​របស់​ពួក​ខ្មាន់កាំភ្លើង​វែក​វង់​ដើរ​មក​ដល់​ហើយ​និយាយ​កាត់​សេចក្ដី៖

«ឱ្យ​ប្អូន​អា​ល្បង​ខ្មែរ​​ចេញ​ទៅ​ចុះ ទុក​អា​ម្នាក់​បើកឡាន​នេះ​ឱ្យ​ចូល​គុក​ជំនួស​ពួក​យើង​!​»​

ពួក​គេ​ចាប់ផ្ដើម​ចាប់​ចង​ពួក​យើង ខ្ញុំ​ខំ​រើ តែពួក​​វា​ថែម​ខ្ញុំ​ប៉ុន្មាន​កែងដៃ​ឈឺ​ចុក​ឆ្អល់​មិន​ស្រែក​មិនកើត​។ ស្រី​នាំ​ស៊យ​នោះ​រួច​ពី​ចំណង​ព្រោះ​បងប្រុស​គេ​មានឈ្មោះ​សាហាវ​ដែរ​ បានជា​ពួក​អ្នក​លេង​ខ្ជិល​ចង​ពៀរជា​មួយ។

ខ្ញុំ​ដឹង​ថា​ពួក​អា​អស់​នេះ​ចង់​លេងល្បែង​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ​ទុក​ឱ្យ​ប៉ូលិស​មក​នាំ​ខ្ញុំ​ទៅ​ដេក​គុក​ជំនួស​វា​ពី​បទ​សម្លាប់​តា​ផៃ ដូច្នេះ​ខ្ញុំ​មិន​ស្លាប់​ទេ​គ្រាន់​តែ​ត្រូវ​ទៅ​ដេក​គុក​លេង ​ទម្រាំ​​ឯក​រ៉េណ​រក​ខ្ញុំ​ឃើញ​តែ​ប៉ុណ្ណឹង។

ចំពោះ​ស្រី​ល្អិត​នោះ មុន​ក្រោយ​ខ្ញុំ​នឹង​ជម្រះ​បញ្ជី​នាង​ចេញ​មិន​ខាន​។

ខ្ញុំ​ងាក​ទៅ​សម្លឹង​នាង​ ទាំង​ដៃ​ទំាង​ពីរ​ខ្លួនឯង​ជាប់​ចំណង​។ ​ស្មាន​ថា​នាង​រត់ចេញ​ទៅ​ចោល​ ខ្ញុំ​ទៅ​ហើយ​បើ​តាម​ភ្នែក​ទាំង​គូរ​ដែល​សម្លក់​ខ្ញុំ នាង​នៅ​ទីនោះ​នៅឡើយ​គឺ​ឈរ​ស្កុបមើល​មក​ខ្ញុំ។

នាង​ដូចជា​មាន​ទឹកមុខ​មិន​ដាច់​ចិត្ត​ហើយ​និយាយ​ចិន​មួយៗ​ទៅកាន់​ពួកអ្នក​លេង៖

«ហ៊ាឯ​ង ឱ្យ​អ្នក​បើកឡាន​នេះ​មក​វិញ​មក! បង​ខ្ញុំ​រក​គាត់​មិន​ឃើញ​មិន​បាន​ទេ!»

អ្នកលេង​បោះ​កន្ទុយ​បារី​ចោល​ស្រែក​ឡូឡា​៖

«ក្រែង​អា​មួយ​ឯង​ថា​ គ្មាន​ស្អី​ហ្នឹង​គ្នា​អ្ហា៎?!»

នាង​ដូចជា​ភ័យ​ដែរ​ដែល​ត្រូវ​ពួក​នោះ​សម្លុត។ ស្រី​ម្នាក់ឯង​កណ្តាលចំណោមប្រុសៗ​បួន១០នាក់​​បើវា​ប្តូរចិត្ត​នាងពិតជាចប់ ​តែនាង​ដូចជា​ខំប្រឹងពង្រឹង​ស្មារតី​ធ្វើចរិត​តាមបងប្រុស​នាង​យ៉ាង​ខែងរ៉ែង។

«បង​ខ្ញុំឱ្យខ្ញុំ​នាំគេនេះមក​រកពូផៃ ពេលនេះ​ឱ្យ​​ខ្ញុំ​ត្រលប់​ទៅវិញ មិននាំគេទៅវិញ តើ​​ខ្ញុំនិយាយ​នឹង​បងខ្ញុំ​ថាម៉េច?»

បងធំគិត​ចុះឡើង​ហើយ​និយាយ​កាត់សាញ​៖

«អើទៅវិញទៅៗ តែរឿងថ្ងៃ​នេះ​គិតអាម៉េច?!»

វា​សួរ​របៀបសុញ ព្រោះ​ម្យ៉ាង​ខ្លាចប៉ូលិសដឹង​ម្យ៉ាងខ្លាច​ឯករ៉េណា​ដែរ​។

នាងតូច​ល្បិចច្រើន​និយាយ​វឹងភ្លាម​៖

«ខ្ញុំទុក​ថាមិនបានឃើញអីទាំង​អស់!»

មេខ្មាន់​កាំភ្លើង​លើ​កដៃចង្អុលមុខ​នាង​ផូង​ហើយ​និយាយ៖

«ម៉ាត់​ណាម៉ាត់នឹងវ៉ី  តែ​ហ៊ាន​ក្រឡះសម្តី មានរឿងជាមួយ​គ្នាម្តង!!»

វា​ស៊ីញ៉ូ​គ្នា​ហើយ​​រុញខ្ញុំ​ទំាង​ចំណង​ទៅទម្លាក់​ដល់​ក្នុង​ឡាន​។

នាង​ឡើង​មក​បើកឡាន​ចេញរ៉េ​វ​ដោយ​មិន​និយាយ​ស្តីទេ​។ ឃើញ​ខ្ញុំ​អង្គុយ​ពិបាក​ត្រដាបត្រដួស​នៅ​កៅអី​ខាងក្រោយ​ប្រហែល​ជា​ត្រូវចិត្ត​នាងណាស់ហើយ​បាន នាង​លប​មើលមក​តាម​កញ្ចក់​ហើយ​សើច​ចំអក​ខ្ញុំ។

«ម៉េច​មិន​ស្រាយ​គ្នា​សិន​មកវ៉ី?!»

ខ្ញុំ​សួរ​ទំាង​ក្ដៅចិត្ត​។ ​នាង​ញាក់ចិញ្ចើម​ដៀមដាម​តែ​មិន​មាត់​មិន​ក ​គិត​ពី​បន្ត​បើកឡាន​គ្រញែង​ក្រឡុក​​​ខ្ញុំ​ដែល​មិន​មាន​អ្វី​ទប់​ជំហរ​។

ពេល​លេង​អស់ចិត្ត​នាង​ជិះ​ធម្មតាវិញ​ តែ​ចិត្ត​ខ្ញុំ​នៅ​ក្តៅ​នៅឡើយ ​ចង់​ស៊ី​ស្រី​នេះ​ភ្លាមៗ​តែ​ម្តង​។

«បំណុល​គ​ង់​តែ​មាន​ថ្ងៃជម្រះ​ទេ ​ស្រីល្អិតចង្រៃ!»

«ចាំមើល​ខ្លួន​ឯង មាន​វាសនា​ បាន​រួចពីចំណងសិនទៅ!»

នាង​និយាយ​ភាសាចិន​បញ្ឆិតបញ្ឆៀង​ខ្ញុំ។​​

ខ្ញុំ​ដឹង​ថានាង​មានចេតនា​លេងខ្ញុំ​ ហើយចំណង​នេះ​មាំផង ​មិនដឹងខ្សែអ្វីខ្លះ​ទេ  ខ្ញុំ​រកល្បិច​ឱ្យបាន​របូត​វាសិន​ទើបបាន​។

«ដាច់ដង្ហើម​អាឡូវហើយ​វ៉ើយ!»​ ខ្ញុំស្រែក​ឡើង។

នាង​នៅ​ធ្វើ​មិនដឹង ខ្ញុំ​ក៏​លែង​និយាយ​ស្តី​បិទភ្នែក​សំងំ​ស្ងៀម។

ដូច​ខ្ញុំ​គិតមែន​ស្រី​ឆ្នាស​នេះ​​ល្ងង់​ណាស់ ហើយ​ចិត្ត​មិន​មុត​ដូចសម្តីទេ​ នាង​អាច​ខ្លាច​ថា​ខ្ញុំ​ដាច់ខ្យល់​ស្លាប់​មែន​ក៏​ថា​បាន បាន​ជា​ឈប់ឡាន​ ហើយ​បើកទ្វារ​មក​ឈរ​មើល​ខ្ញុំ។

«ចង់​ស្លាប់ ​កុំ​មក​ស្លាប់​នៅ​ហ្នឹង​មើល៍!»

នាង​ក្ដាប់​ដៃ​និយាយ តែ​ខ្ញុំ​ធ្វើ​មិនដឹង។

នាងឱន​មក​មើល​ខ្ញុំ បន្ទាប់​មក​គឺ​រង្វង់​ដៃ​ខ្ញុំ​ស្វាគមន៍​នាង។

នាង​ល្ងង់​ពេក​ហើយ​ដែល​គិត​ថា​ខ្ញុំ​ជាប់​ក្នុង​ចំណង​ដៃ​ជើង​បាន​យូរ​យ៉ាង​នេះ​? ​ហើយ​ដូច​ខ្ញុំ​នេះឬ ដែល​ដាច់ខ្យល់​ស្លាប់​ងាយ​ៗ​ដោយ​មិនទាន់​បាន​ជម្រះបញ្ជី​ជា​មួយ​នាង​។

ខ្ញុំ​មិន​ដឹងថា​​តើ​មក​ពីកំហឹង​ឬមកពី​ភាព​ស្រើបស្រាល​ឱ្យ​​ប្រាកដ​ទេ​ខ្ញុំ​ដឹង​ថា​ ​តម្រេក​ខ្ញុំ​កំពុង​បាំង​មុខ​រហូត​ដល់​មិន​ខ្វល់​ថា​ទីនេះ​កន្លែង​ណា​ទោះបី​ខាង​ស្រី​ខំ​ប្រឹង​បម្រះ​ប្រតាយប្រតប់​តែ​នាង​បាន​បញ្ចូល​មាត់​មក​ក្នុង​រូង​ខ្លា​ទៅ​ហើយ​។

ខ្ញុំ​ទាញ​ទាវ​នីណា មក​នៅ​ក្រោម​ខ្ញុំ​បាន​ប្រកប​ដោយ​សុវត្ថិភាព​​ព្រោះ​នាង​គ្មាន​កម្លាំង​ឯណា​ដល់​ខ្ញុំ​ឡើយ​ ហើយ​ក៏​ស្វាគមន៍​នាង​​ជាមួយ​ល្បែង​​ល្បួង​ដែល​ប្រុស​ៗ​ដូច​ខ្ញុំ​អ្នកណា​ក៏​ចេះ។

មុន​ពេល​ខ្ញុំ​ទាញ​កន្ត្រាក់​អាវ​យឺត​របស់​នាង​ ខ្ញុំ​ងាក​មើល​ជុំវិញ​ខ្លួន​។

នេះ​ជា​ផ្លូវ​តូច​ក្បែរ​​ជើង​ភ្នំ​ឆ្ពោះ​ចូល​ទៅ​កាន់​ក្រុង​វិញ​​ ស្លឹក​ឈើ​ជ្រុះ​រាល​ពេញ​ហើយ​ជម្រាល​ស្មៅ​ប្រែ​ជា​ពណ៌​ទឹកក្រូច​ព្រោះ​ថ្ងៃ​ខ្ពស់​ដែរ​ហើយ​។ ​គ្មាន​អ្នកណា​ម្នាក់​ទេ​។

​      ទោះ​បី​ជា​ការ​សម្រាត​នាង​នៅ​ទីនេះ​ហាក់​បី​ដូចជា​​អាស​អាភាស​ពេក​ប៉ុន្តែ​ស្រី​ច្រម៉ក់​នេះ ត្រូវ​តែ​​បង្ក្រាប​​ឱ្យ​រាង​ ទើប​នាង​លែង​ហ៊ាន​ធ្វើ​បាប​ខ្ញុំ។

​      នៅ​ពេល​ដែល​ចំណង់​​ផ្លូវ​ភេទ​របស់​របស់​ខ្ញុំ​ឡើង​សន្ទុះ​ដល់​ថ្នាក់​​មិន​គិត​ពី​លទ្ធផល​ចុងក្រោយ​ ខ្ញុំ​មិន​ខ្វល់​ថា​ខ្ញុំ​យក​កំហឹង​ទល់​កំហល់ ​ហើយ​មិន​ខ្វល់​ថា ខ្ញុំ​ត្រូវ​ទទួល​ខុសត្រូវ​អនាគត​នាង​ដែរ​ឬអត់​ទេ ​ដឹង​តែ​ថា ខ្ញុំ​ត្រូវ​តែ​បាន​នាង​។

រាងកាយ​នាង​នៅ​បិទបាំង​តែ​ពាក់​កណ្ដាល​ត្រឹម​ពោះ​ចុះក្រោម ចំណែក​សល់​ពី​នេះ​​គឺ​​ស្ថិត​ក្នុង​កណ្ដាប់ដៃ​ខ្ញុំ​ទាំង​ស្រុង​។​ ប្រតិកម្ម​នាង​នៅចំពោះមុខ​ការ បម្រុង​​ការ​រួមភេទ​នេះ​ គឺ​តក់ស្លុត​ហើយ​ស្រែក​មិនចេញ។

ខ្ញុំ​ត្រូវ​នាង​ក្ដិច​នឹង​ក្រចក​មុត​ហូរ​ឈាម​រហាម​ក៏​នៅ​តែ​ប្រឹង​លូក​ដៃ​ទៅ​ទាញ​រូត​ខោ​ខូវ​ប៊យ​ដ៏​ជម្លើយ​របស់​នាង​នៅ​នឹង​មុខ​ឱ្យ​ខាង​តែ​បាន​។​ ទាវ​នីណា​​ប្រឹង​យក​ដៃ​ទាំង​ពីរ​​ទៅឃាត់​រា​រាំ​នៅ​ទីនោះ​ដែល​មុន​នេះ​នាង​ខំ​ការពារ​ដើម​ទ្រូង​ទំាង​គូ​គ្មាន​អាវ​របស់​នាង​។

ខ្ញុំ​សម្លក់​នាង​ដោយ​ភ្លើង​តណ្ហា​​ដូច​ចង់​ប្រាប់​នាង​​ថា​«គ្មានផ្លូវទេ!»​តែខ្ញុំ​មិន​និយាយ​ព្រោះ​រវល់​ខាំធ្មេញ​កា្នញ់​នាង​។

«បង​រាជ!កុំ​ធ្វើ​បាប​នីណា!​»

ខ្ញុំ​ប្រឹង​សឹង​ផុតដង្ហើម​ទម្រាំយក​ឈ្នះ​រងើកភ្លើង​តណ្ហា ហើយ​បន្ធូ​ដៃ​ចេញ​មកវិញ​ព្រោះ​ចាញ់​សម្ដី​យំយែក​របស់​នាង​។

នាង​ក៏​ដង្ហក់​ហត់​គឃូស​ហើយ​យំ​ស្អិត​អស់​ជើងសក់​នឹង​មុខមាត់ នាង​និយាយ​មក​កាន់​កែវភ្នែក​ក្រហម​ក្ដៅ​គគុក​របស់ខ្ញុំ៖

«​នីណា​មាន​សង្សារ​ហើយ​បង​រាជ​កុំ​ធ្វើ​អ៊ីចឹង​!»

ស្រីច្រមក់​នេះ​មាន​កាយវិការ​ជា​ស្រីក្រមុំ​មិនដែល​ឆ្លងកាត់​ដៃប្រុស​កំលោះ​ច្បាស់ណាស់​ ពេលនេះ​ទៀត​ហ៊ាន​និយាយ​រឿង​សង្សារ​នៅ​នឹង​មុខ​គូដណ្ដឹង​ ទោះបី​ខ្ញុំ​ជា​រាជ​ក្លែងក្លាយ​ក៏​ស្រាប់​តែ​ចេះ​កើត​សេចក្ដីប្រចណ្ឌ​នាង​?

ខ្ញុំខាំមាត់​និយាយ​សម្លុត៖

«អ៊ីចឹងហ្ន៎? ទុក​ខ្លួន​ទៅ​ឱ្យ​វា​ល្អ​ជាងហ្ន៎?!»

ខ្ញុំទាញ​​បោច​អាវ​នាង​ដែល​ដៃ​នាង​ខំ​លូក​យក​មក​ដណ្តប់​នោះចេញ​សា​ជា​ថ្មី​ធ្វើឱ្យ​នាង​យំ​ហ៊ូ​តែ​ម្ដង​។

«យំ​ធ្វើ​ស្អី​? ​អ្ហះ​នាំ​គូដណ្តឹង​មក​ឱ្យ​គេវ៉ៃ​ចង់ងាប់ ឱ្យ​វា​ងាប់​ឆាប់​ប្រញាប់​បាន​ទៅជួប​អា​ចោល​ម្សៀត​ណា?!»

នាង​គ្រវីក្បាល​ទំាង​ទ្រូង​សស្ងាច​ដូច​សម្លី​នៅ​កំដរ​ភ្នែក​ខ្ញុំ៖

«បងឯង​កុំរៀន​បង្ខំមនុស្សស្រី​ឱ្យគេ​ស្រលាញ់ បងឯង​កុំរៀនធ្វើបាបមនុស្សស្រី!«

នាង​នេះ​និយាយ​ស្តីឡប់​ៗ​តែ​ខ្ញុំ​នឹកឃើញ​ដល់​បង​ប្រុស​នាង​និង​អ្នកគ្រូ​សៅនីភា​។

កំហឹង​ខ្ញុំ​ស្រាក ឯ​តណ្ហា​ធ្លាក់​សន្សឹម​ៗ​ទន្ទឹម​ការ​រិះគិត​​។

​ខ្ញុំដៀង​​រំពៃ​ទៅរក​ដើមទ្រូង​នាង​ដែល​បង្ហាញ​មក​​ទទេ​ស្អាត​ឃើញ​ពេញភ្នែក។ ដៃខ្ញុំចង់ទាញ​អាវមក​គ្រប​ឱ្យ​នាង​វិញ​ដែរ ​តែ​វាអាច​ជា​ចរិត​ពិតរបស់ខ្ញុំ មិនមែន​ចរិត​ពួក​អ្នកលេង​ទេ ​ថាមិនបាន នាង​ប្រាកដ​ជា​ដឹង​ថា​ខ្ញុំ​បន្លំ។​

ដៃខ្ញុំលូករាវទៅតាម​អំណាច​ចិត្ត​ដែល​ភ្លើតភ្លើន​នឹង​លម្អងផ្កា​ ចំណែក​ហេតុផល​ធ្វើចរិតអ្នកលេង​រឹតតែ​ជំរុញខ្ញុំឱ្យ​ឈ្ងោក​ទៅកាន់ទីនោះ​ទោះបី​នាង​ចាប់ផ្តើម​យំបន្តក៏ដោយ​។

ក្នុង​ឡាន​ដ៏ចង្អៀតនេះ​​នាង​មិនអាច​ក្រោករួចទេ​ទោះ​ខ្ញុំ​មិនសង្កត់នាង​ខ្លាំង​ក្តី​។ អាវទំាង​ពីរជាន់​របស់​ខ្ញុំត្រូវ​របើក​ប៉ើងអស់​ជាមួយ​វិនាទី​ឆាបឆួល​ក្រោម​ភ្លើង​ស្នេហ៍។

នាង​យំ​បាន​ប៉ុន្មាន​ទៅ​ បើចង្វាក់ស្នេហា​ដែល​ខ្ញុំផ្តល់​ឱ្យ​ នាង​ប្រាកដ​ជា​មិនដែលចួបផង​ក្នុងជីវិត​នេះ​ តើ​នាង​មានៈ​ការពារ​ខ្លួនប្រាណ​នាង​បាន​យូរប៉ុនណា?

ខ្ញុំលង់ទៅនឹងក្លិន​ក្រអូប​នៃផ្កា​តូច​របស់​ខ្មែរ​លើ​ដែន​ដី​កាប់ចាក់ រហូតដល់មិនដឹងដែរថា​នាង​ឈប់យំពី​ពេលណា​ហើយ​រមួល​ក្រោម​ដៃ​ខ្ញុំ។
​      នាង​មិន​អាច​យកឈ្នះ​ការ​ទាក់ទាញ​តាម​សសៃ​ប្រសាទ ​តែ​ក៏នៅតែ​បន្តស្រក់ទឹកភ្នែក​រហាម​សឹង​សើម​ជោក​ទំាង​ខ្ញុំម្នាក់​ទៀត​។

ស្នូរគោះ​កញ្ចក់​ឡាន​លាន់​​ឡើង។

ចប់ហើយ​ច្បាស់​ជា​ពួកប៉ូលិស​ដើរ​ល្បាត ។​

ខ្ញុំ​ភ្ញាក់ឡើង​ជាមួយ​ភាព​អៀនខ្មាស​ហើយ​រក​អាវ​នាង​មិនឃើញទេ​។

ចុះបើ​រកឃើញ​​តើធ្វើអី្វបាន បើ​​អាវនាងតូច​កំប៉ិត​នោះ​​ខ្ញុំពាក់ឱ្យ​នាង​ទាន់ដែរ​?

ខ្ញុំក្រោក​វឹង​ទាញ​នាង​ឱ្យអង្គុយទល់មុខគ្នា​ហើយឱបនាង​ជាប់នឹង​ដើមទ្រូង។ ឱប​​ស្ទើរ​តែ​សាច់​យើង​​ទំាង​ពីរនាក់​រលាយ​ចូល​គ្នា​បាន ហើយខ្ញុំខ្សឹបៗ៖

«​កុំរើ! មាន​មនុស្ស​!»

នាង​ពិតជាយល់​ហើយ​ បាន​ជា​ឈ្ងោក​ក្បាលនឹងដង​ខ្លួន​ដ៏តូចរបស់នាង​មក​ក្រោម​ទ្រូង​ខ្ញុំ​ទំាង​ស្រុង​នាង​ដូចគេច​មិនចង់ឃើញ​ពិភពលោកនេះ ​មិនចង់​ឃើញ​អ្នកដែល​គោះកញ្ចក់ឡាន​និងមិនចង់ឃើញទាំងមុខខ្ញុំ តែនាង​ឱបខ្ញុំ រកតែឱន​ទៅរាវយក​អាវ​ខ្ញុំ​មក​ក៏មិនចង់ដល់ផង​។

គឺ​អ្នក​រើសកំប៉ុងទេដែល​នៅ​ក្រៅឡាន។

គាត់​ចាស់កោងខ្នង​ហើយ​ដូចជា​ងងឹត​ភ្នែកផង​បានជា​ខ្ញុំមិនសូវ​ខ្វល់​ពេក​ដោយ​​ហុចលុយ​ទៅឱ្យ​ហើយ​រង់ចាំ​ដល់​គាត់​ដើរ​ចេញ​ទៅ​បាត់​ទើប​ខ្ញុំ​ងាកមកខ្សឹបប្រាប់​ស្រីឆ្នាស​បាក់ចង្កូម​។

«ពាក់អាវ​អត់?!»

នាង​កម្រើក​មុខ​បន្តិច តែមិន​ងើបមុខ​ចេញពី​ដើម​ទ្រូង​សាច់ទ្រូង​ខ្ញុំទេ​ ធ្វើឱ្យបេះដូងខ្ញុំ​អណ្តែត​ត្រសែត​។​

មនុស្សប្រុស​មិនមែន​មាន​តែ​តណ្ហា​នោះឯណា​ អ្វី​ដែល​ធ្វើបាប​ពួកប្រុសៗ​យើងបំផុត​គឺ​ចិត្ត​មហា​ទន់​ពេល​ត្រូវ​ស្រីៗ​ឱប​។

ខ្ញុំ​និយាយ​បន្ថែម​៖

«អ្នក​សុំទាន​ទេ​ ហើយ​​ខ្វាក់ភ្នែកទៀត​!»

នាង​កម្រើក​ក្បាល​ហើយ​ងើបមុខ​រក​មើល ដោយ​បាំង​ខ្លួន​នាង​ពិត​ជាប់​នឹង​ដើមទ្រូងខ្ញុំ។​

មើល​ទៅលើ​ថ្ងាសនាង​ឃើញ​តែ​ច្រមុះតូចស្រួចនិង​បបូរ​មាត់​ស្លេកងាំង​​ព្រោះ​ខ្ញុំទើប​តែ​ប្រយុទ្ធ​មួយ​ឆាក​ធំ​នៅទីនោះ​។

​​ទាវនីណា​ស្អាតខ្លាំង​ណាស់​ពេលនាង​លែង​ឆ្នាស់ហើយ​កម្សត់​ដូច​កណ្តុរ​ធ្លាក់ទឹក​។ សក់​នាង​ជោក​ដោយ​ទឹកភ្នែក​ ដូច្នេះ​ខ្ញុំក៏លូកម្រាមដៃ​ទៅ​វែក​ឱ្យ​រៀបរយ​ហើយ​ហុចអាវ​ខ្ញុំមួយ​ គឺអាវសឺមី​ក្រៅ​ឱ្យ​ទៅ​នាងចំណែកខ្ញុំពាក់តែមួយជាន់អាវយឺតស​ក៏បាន​​។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*