យុទ្ធនាការ១សែនអំណាន ធ្វើឲ្យគ្រូបង្រៀនស្រីម្នាក់បង្ហាញការយល់ឃើញប្លែកគេ

បន្ទាប់ពីមានការជ្រោមជ្រែងពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ នៅក្នុងយុទ្ធនាការ១សែនអំណាន ប្រកាសផ្តល់ឥតគិតថ្លៃលើមាតិកាព្រីមៀម ជូនចំពោះគ្រូបង្រៀនទូទាំងប្រទេស មិនថាផ្នែកសាលារដ្ឋឬក៏ឯកជន។ ក្នុងនោះក្រុមការងារ meysansotheary បានទទួលចុះឈ្មោះគ្រូបង្រៀនស្រីម្នាក់ផ្ដល់មតិប្លែកគេ។

ហោ សុជាតា

ហោ សុជាតា ដែលជាគ្រូបង្រៀនស្រីមួយរូបនៅរាជធានីភ្នំពេញ បានបង្ហាញទស្សនៈផ្ទាល់ខ្លួន បន្ទាប់ពីនាង បានចូលរួមយុទ្ធនាការ១សែនអំណាន ជាមួយក្រុមការងារ meysansotheary។

គ្រូបង្រៀនស្រីរូបនេះបាននិយាយយ៉ាងដូច្នោះថា “ដោយសារយុទ្ធនាការមួយសែនអំណាននេះគឺអាននៅក្នុងវេបសាយដែលសម្បូរទៅដោយអ្នកនិពន្ធជាច្រើនរូប ដែលបញ្ចេញនូវស្នាដៃទាំងថ្មីចាស់ជាច្រើន ថែមទាំងមានរឿងគ្រប់តថភាពរាប់រយចំណងជើង ដែលខ្ញុំអាចអានបានគ្រប់ពេល និងគ្រប់ទីកន្លែង ជាពិសេសមានភាពងាយស្រួលអាចអានបានច្រើនរឿងក្នុងពេលតែមួយ”។

លើសពីនេះ នាងនិយាយដោយបានសង្កត់ធ្ងន់លើចំណុចមួយថា “យុទ្ធនាការមួយសែនអំណាន មានអត្ថប្រយោជន៍ច្រើនសម្រាប់ខ្ញុំផ្ទាល់ និងអ្នកដទៃទៀតដូចជា មិនចំបាច់ត្រូវចំណាយថវិកាច្រើនក្នុងការទិញសៀវភៅអានច្រើនក្បាល ព្រោះចំណងជើងជាច្រើនរឿងមិនថាជាប្រភេទស៊ើបអង្កេត, រឿងខ្មោច, ស្នេហា, កំប្លែង, អប់រំសុទ្ធសឹងមានក្នុងវេបសាយ www.meysansotheary.com ទាំងអស់ មិនតែប៉ុណ្ណោះថែមទាំងជួយលើកស្ទួយវិស័យអំណានឲ្យកាន់តែរីកដុះដាលផងដែរ ព្រោះសម័យឥឡូវការអានលើអ៊ីនធើណេតមានការពេញនិយមខ្លាំង”។

ជាមួយគ្នានោះដែរ អ្នកគ្រូ ហោ សុជាតា បាននិយាយបន្ថែមចុងក្រោយថា នៅលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសនសុធារី នាងនិយមចូលចិត្តប្រលោមលោកបែបអភិនីហារ, រន្ធត់ និងស្នេហា។ កាន់តែអានកាន់តែជក់ កាន់តែចង់អានមិនលោះពេលសោះ។

សូមបញ្ជាក់ដែរថា ហោ សុជាតា មិនត្រឹមតែជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែឈ្មោះរបស់នាងក៏បង្ហាញវត្តមានក្នុងនាមអ្នកនិពន្ធ ដែលមាននាមប៉ាកកាចាស្មីន នៅលើវេបសាយ ម៉ីសន សុធារី ផងដែរ។ ចំណងជើងល្បីៗរបស់នាងមានដូចជា ជញ្ជីងជីវិត , កញ្ចក់ខ្មោចជាដើម៕

កញ្ញា គ្រាប់ជី

ចុចអាន៖គ្រូបង្រៀនម្នាក់នៅប៉ៃលិន បង្ហាញទស្សនៈថ្មីមួយ ក្រោយចូលរួមយុទ្ធនាការ១សែនអំណាន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*