កម្មការិនី ផាន់ រាំងសារ៉ន ប្រាប់ថា យុទ្ធនាការ១សែនអំណាន ផ្ដល់ឲ្យនូវរសជាតិប្រលោមលោកចម្រុះ

កម្មការិនី ផាន់ រាំងសារ៉ន មួយរូបបន្ទាប់ពីចូលរួមក្នុងយុទ្ធនាការ១សែនអំណាន នាងបាន​បញ្ចេញ​តិនៃការ​យល់ឃើញ ពីការអាននៅលើវេបសាយ meysansotheary​ ព្រមទាំងអត្ថប្រយោជន៍ដែលទទួលបាន។

កម្មការិនីរូបនេះបានប្រាប់ថា មូលហេតុដែលនាងសម្រេចចិត្តចូលរួមយុទ្ធនាការ១សែនអំណាន​នេះដោយសារតែអាននៅក្នុង វេបសាយ meysansotheary មានប្រភេទរឿងជាច្រើនចម្រុះគ្នា មិនថា​ជាប្រភេទប្រលោមលោក​បែបមនោសញ្ចេតនា បែប​រន្ធត់ បែប​ស៊ើបអង្កេត ជាពិសេស​នោះ​គឺ​អត្ថបទ​ខ្លីៗ​បែប​លើកទឹកចិត្ត​ផងដែរ។

លើសពីនេះទៀតសោត ផាន់ រាំងសារ៉ន បាននិយាយបន្ថែមទៀត​មក​កាន់ក្រុម​ការងារ​យើង​ខ្ញុំ​ថា “ម្យ៉ាងវិញទៀតការ​អានតាមវេបសាយ​ ធ្វើឲ្យ​នាង​មានភាព​ងាយស្រួលក្នុងការអាន ​ខ្ញុំ​អាច​អាន​បាន​គ្រប់​ពេល​ដែល​ខ្ញុំចង់អាន មិនថាពេលកំពុងជិះឡានក្រុង​ទៅធ្វើការ ឬពេលសម្រាកបាយថ្ងៃត្រង់ ក៏​អាច​អាន​បាន​ដោយ​មិន​ចាំបាច់​ស្ពាយ​សៀវភៅ​តាមក៏បាន មាន​ត្រឹម​តែ​ទូរស័ព្ទ​មួយ​គ្រឿងគឺ​គ្រប់គ្រាន់​ហើយ ជា​ពិសេស​នោះ​ យើង​មិន​សូវ​ចំណាយ​លុយក្នុង​​ការ​ទិញ​សៀវភៅទៀតផង”។

នាងក៏បាននិយាយបន្ថែមថា យុទ្ធនាការ១សែនអំណាននេះ បានលើកស្ទួយការអានអោយកាន់តែទូលំទូលាយ។ ការអាន នាំឲ្យមនុស្សមានការគិតវិជ្ជមានកាន់តែច្រើន។ ការអានដែលធ្វើឲ្យមនុស្សមានគំនិតទូលាយ គិតបានច្រើនលើរឿងល្អៗ ខណៈពេលខ្លះយើងម្នាក់ៗរវល់ទុក្ខសោក ដោយភ្លេចនៅរឿងសំខាន់មួយ។ ហើយការអាន ជាប្រទីបបំភ្លឺផ្លូវទៅកាន់កន្លែងប្រសើរមួយលើសមុន។

ជាចុងក្រោយផងដែរ កម្មការិនី ផាន់ រាំងសារ៉ន បានបញ្ជាក់ចុងក្រោយពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងថាសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តអានអត្ថបទបែបលើកទឹកចិត្ត និងប្រលោមលោកបែបមនោសញ្ចេតនានៅលើវេបសាយ ម៉ីសនសុធារីដែលជាវេបឌីជីថលចម្រុះសាច់រឿងនិងអត្ថបទជាច្រើនផងដែរ៕

កញ្ញា គ្រាប់ជី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*