ប្រកាស​បើករដូវកាលថ្មី នៃក្រុម MST Writer រដូវកាលទី៥

ក្រុមអ្នកនិពន្ធ ម៉ីសនសុធារី បានប្រកាស​បើករដូវកាលថ្មី នៃក្រុម MST Writer រដូវកាលទី៥ ដែលមានការប្រកូកប្រកាស ឲ្យអ្នកនិពន្ធមិនទាន់គ្រប់អាយុដប់ប្រាំបីឆ្នាំ បាន​បង្ហាញចេញនូវស្នាដៃ បទនិពន្ធវ័យក្មេងនិងស្រស់ស្រាយរបស់ខ្លួន ក្រោមប្រធានបទ «អ្នកនិពន្ធមិនទាន់គ្រប់អាយុ»។

នេះគឺជាលើកទីប្រាំហើយដែល ក្រុមអ្នកនិពន្ធMST បានបង្កើតឡើងនូវប្រធានបទប្លែកៗ មួយចំនួនដូចជាកាលរដូវកាលទីមួយ អ្នកនិពន្ធក្រៅសាលា រដូវកាលទីពីរ អ្នកនិពន្ធជុំវិញបឹងទន្លេសាប ទីបី អ្នកនិពន្ធមកពីដែលនិរតី ទីបួន និពន្ធដើម្បីក្ដីស្រឡាញ់ និងចុងក្រោយនេះគឺអ្នកនិពន្ធមិនទាន់គ្រប់អាយុ។

អ្នកនិពន្ធ មិត្ត រស្មី នាមប៉ាកា​ទឹកសន្សើម ជាគ្រូបង្ហាត់សម្រាប់រដូវកាលថ្មី ក៏ជាម្ចាស់គម្រោងបានប្រាប់ឱ្យដឹងថា ៖«ក្នុងលោកយើងនេះ ភាពច្នៃប្រតិដ្ឋ​ មិនគិតវ័យទេ! កន្លងមក ពិតជាមាន​អ្នកនិពន្ធជាក្មេងជំទង់ជាច្រើនអាចបង្កើត និងបោះពុម្ពប្រលោមលោកបានជោគជ័យ​ថែមលក់ដាច់ខ្លាំងនៅអាមេរិក កូរ៉េ ជប៉ុន ថៃ!»។

អ្នកគ្រូបង្រៀនតែងនិពន្ធវ័យក្មេងបានសង្កត់ធ្ងន់ទៀតថា ពេលចុះឈ្មោះហើយ អ្នកសរសេរគ្រាន់តែផ្ញើស្នាដៃដើម្បីវាស់ស្ទង់សមត្ថភាព(៤ទំព័រជាភាសាខ្មែរ ប្រធានបទសេរី ) ហើយ​ចូលរួមជាមួយវគ្គបំប៉នដំបូង​ក្នុងការបង្កើតរចនាសម្ព័នប្រលោមលោក ដែលជាវគ្គសិក្សាអនឡាញដោយមិនគិតថ្លៃ។

អ្នកនិពន្ធ មិត្ត​ រស្មី រូបខាងស្តាំ។

នេះជាឱកាសពិសេសមួយសម្រាប់ជំនាញសរសេរ ជំនាញតែងនិពន្ធ សិក្សា ថ្នាក់​មូលដ្ឋាន និងកិច្ច​ពិភាក្សា​ច្រើនរូបភាព អំពីវិធីសាស្ត្រស្រាវជ្រាវ​ ព្រមជាមួយការយលដឹងនូវគុណតម្លៃនៃជីវិតជាអ្នកនិពន្ធ អំពីបច្ចេកទេសធ្ងន់ៗនៃបទនិពន្ធដែលមានសិល្បៈទាក់ទាញ។

ក្រុមការងារMSTយើងខ្ញុំ បានចងក្រងធនធានដ៏ល្អៗ សម្រាប់បេសកកកម្មនេះ !

ពេលនេះ យុវវ័យវ័យជំទង់ ឬអ្នកនិពន្ធគ្រប់វ័យ​ដែលនិយមសិក្សា​ ស្រាវជ្រាវអំពីការតាក់តែងប្រលោមលោកបែបវ័យជំទង់ អាចមកចូលរួមជាមួយ MSTWriter៥ ក្រោមប្រធានបទ៖ #អ្នកនិពន្ធមិនគ្រប់អាយុ❤ដោយទំនាក់ទំនងទីនេះ

ស្នាដៃអ្នកនិពន្ធ MST រដូវកាលទីពីរ

ស្នាដៃអ្នកនិពន្ធ MST រដូវកាលទីមួយ

https://t.me/mstwriterallseason

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*